Koh Santipheap Daily

Koh Santipheap Daily


​មាស សុខសោភា ត្រៀម​ចេញវ៉ុល​ថ្មី​និយាយ​អំពី​​សង្គម​ និងស្នេហា​

Posted: 20 May 2012 01:02 AM PDT

កញ្ញា​មាស សុខ​សោភា
រាជធានីភ្នំពេញ ៖ ​តារា​ចម្រៀង​​​ដែល​មាន​ទឹក​ដម​សំឡេង​អង្រួន​បេះដូង​អ្នក​ស្តាប់​ឱ្យ​រំភើប​អណ្តែត​អណ្តូង​ប្រចាំ​នៅផលិត​កម្ម​ថោន កញ្ញា​មាស សុខ​សោភា ​បាន​និយាយ​ឱ្យ​​ដឹង​កាលពី​ពេល​​ថ្មីៗ​នេះថា នាង​​ត្រៀម​ចេញវ៉ុល​ថ្មី​មួយដែល​​​ជា​សំនៀង​របស់​នាង​សុទ្ធ​សាធ​តែ​​ម្នាក់​ឯង​ ហើយ​​វ៉ុល​​ថ្មី​នេះ នឹង​បរិ​យាយ​​អំពី​បញ្ហា​សង្គម និង​ស្នេហា​​បច្ចុ​ប្បន្ន​​​ដែល​យុវជន​​ យុវនារី​ខ្មែរ​​កំពុង​ជួប​ប្រទះ ។

កិច្ច​ប្រជុំ​​កំពូល​​អូតង់​​​​មាន​គម្រោង​​​វាយ​ប្រហារ​​​ទីចាត់​ការ​ឃោសនា​​លោក​អូបាម៉ា​​នៅស៊ីកាហ្គោ

Posted: 20 May 2012 12:58 AM PDT

ពួក​​បាតុករ​ក្នុង​ឱកាស​កិច្ច​ប្រជុំ​​កំពូល​​​អូតង់​
ប្រភព​​ព័ត៌​មាន​​តុលាការ​​​រាយការណ៍​ថា ជន​សកម្ម​​ប្រយុទ្ធ​​៣​នាក់​​​ត្រូវ​ចាប់​ខ្លួន​​​ពីបទ​​ភេរវកម្ម​​​​​​គ្រោង​វាយ​ប្រហារប្រឆាំង​ទីចាត់​ការ​​ឃោសនា​​បោះឆ្នោត​របស់​ប្រធានាធិបតី​​អាមេរិកលោក​​បារ៉ាក់ អូបាម៉ា ​ក្នុង​ទីក្រុង​ស៊ីកាហ្គោ​ ខណៈ​ពេល​​​បាតុកម្ម​នានា​ត្រូវបាន​រៀបចំ​​ធ្វើ​​នៅ​​ខាងក្រៅ​​កិច្ច​ប្រជុំ​​​កំពូល​​អូតង់​នា​ថ្ងៃទី​២០និង​​​២១​ឧសភា​​ នៅទីក្រុង​ស៊ីកាហ្គោ​នោះ ។​

​អគ្គិ​​ភ័យ​​កំពុង​ឆាប​ឆេះ​នៅ​ម្តុំ​សួន​ឧស្សាហ​កម្ម​​កាណាឌីយ៉ា​

Posted: 20 May 2012 12:56 AM PDT

រាជធានីភ្នំពេញ ៖ ​អគ្គិភ័យ​​កំពុង​តែ​ឆាប​ឆេះ​​សន្ធោ​សន្ធៅ​​បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​​រសៀល​​ថ្ងៃទី​​២០ ឧសភា ​២០១២ នៅ​ភូមិ​ត្រពាំង​ថ្លឹង

លួចអាគុយ​​រថយន្តញឹក​ញាប់​ពេក​​នគរ​បាល​ប៉ុស្តិ៍​បឹង​​ព្រលឹត ឃ្លាំ​ចាប់​ទាល់តែ​បាន​

Posted: 20 May 2012 12:46 AM PDT

សមត្ថកិច្ច​ឃាត់​ខ្លួន​ចោរ​លួច​អាគុយ
រាជធានីភ្នំពេញ ៖ កន្លង​មក​ធ្លាប់​កើតមាន​អំពើ​លួច​អាគុយ​ក្នុង​រថយន្ត​ញឹក​ញាប់​ណាស់​នៅ​ក្នុង​រាជ​ធានីភ្នំពេញ ប៉ុន្តែ​​ចោរ​មិន​ដែល​ចាប់​បាន​ទេ ទើប​នៅវេលា​ម៉ោង​២​និង១៥​នាទី​​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ឧសភា ២០១២ ​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​​បឹង​ព្រលឹត ខណ្ឌ​៧​មករា ​ដាក់​កម្លាំង​ចាប់​បាន​២​នាក់ សុទ្ធ​តែ​ចោរ​ដាច់​បាយ ។

បុរសចិន​​ប្រើ​គ្រាប់​បែក​​​ ឬ​ដប​សាំង​ប្រឆាំង​ការបណ្តេញ​ចេញ​ពី​ដី​

Posted: 20 May 2012 12:42 AM PDT

បុរសចិន​​ប្រើ​គ្រាប់​បែក​​​ ឬ​ដប​សាំង​ប្រឆាំង​ការបណ្តេញ​ចេញ​ពី​ដី​
តាម​ប្រភព​ពី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​កាលពី​ថ្ងៃទី​១៨​ ឧសភា​ កន្លងមក​ផ្សា​យ​​​ថា​ លោក​​ស៊ូ ​មីុង​កាន​ ជន​ជាតិ​ចិន​អាយុ​៧០​ឆ្នាំ​ ម្នាក់​បាន​ប្រកាស​ថា​នឹង​បោះ​ទី​តាំង​ក្នុងដី​ធ្លី​របស់ខ្លួន​ នៅទី​ក្រុង​គួន​មីុង​ តំបន់​យូ​ណាន ​ដោយ​មិន​ព្រម​ឱ្យ​អាជ្ញាធរ​បណ្តេញ​ចេញ​ពី​ទី​តំាង​របស់គាត់​ ​​​យក​ទៅ​សាង​សង់​ជាអគារ​​ដែល​មាន​តម្លៃ​ប្រហែល​៣៥០​លាន​ផោន​ទេ​ ​។ លោក​​ស៊ូ​ ​មីុង​កាន​ បាន​បញ្ជាក់​ថា​នឹង​

G-8គំរាម​​អ៊ីរ៉ង់​​ប្រើ​​ប្រេង​ស្តុក​យុទ្ធ​សាស្ត្រ​

Posted: 20 May 2012 12:37 AM PDT

បណ្តា​​​មេដឹកនាំ​​របស់​G-8
​​បណ្តា​មេដឹកនាំ​​​របស់​G-8 ​កាលពី​ថ្ងៃទី​​១៩​ឧសភា​បាន​​បង្កើន​​​ការ​គាប​សង្កត់​​លើ​​អុីរ៉ង់​​ដោយ​​គំរាម​ថា​នឹងត្រៀម​​ប្រើប្រេង​​ស្តុក​​យុទ្ធ​សាស្ត្រ​​​ចាប់ពី​​រដូវក្តៅ​​នេះទៅ​​ប្រសិន​បើ​​​ការ​ពង្រឹង​​​ទណ្ឌ​កម្ម​ប្រឆាំង​ក្រុង​តេហេរ៉ង់​​អាច​កម្រិត​​ការ​ផ្គត់​​ផ្គង់​​ប្រេង​​លើទីផ្សារ ។​ជាមួយនឹង​ការ​និយាយ​​​​ត្រង់ៗ​មួួ​យខុស​ពី​​ទម្លាប់​ G-8 ​​បាន​ស្នើ​​​ដល់ទី​ភ្នាក់​ងារ​ថាមពល​​អន្តរជាតិ​ជាអង្គការ​​អន្តរជាតិ​​​ដែល​សម្រប​សម្រួល​​ការ​

២០ឧសភា​នៅ​តែ​ដិត​ជាប់​​ក្នុង​ក្រអៅ​បេះ​ដូង​ប្រជាពលរដ្ឋ​ខ្មែរ​ជានិច្ច

Posted: 20 May 2012 12:27 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ នាព្រឹក​ថ្ងៃទី២០ ឧសភា ២០១២ ប្រជាពលរដ្ឋ​រាជ​ធានី​ភ្នំពេញ ប្រមាណ​៥​ពាន់​នាក់ ដឹក​នាំ​ដោយ​លោកកែប ជុតិមា អភិ​បាល​រាជធានីភ្នំពេញ និង​លោក​ជំទាវ​ជា​ភរិយា ​ដែល​​ក្រុ​ម​គ្រួសារ​របស់​លោក ក៏​បាន​ស្លាប់​បាត់​បង់​ជីវិត​​ក្នុង​របប​ប៉ុល ពត ដែរនោះ បាន​ធ្វើពិធី​សូត្រ​មន្ត បង្សុកូលរាប់បាត្រព្រះសង្ឃចំនួន​២០៧អង្គ ។  ពិធី​នេះ ធ្វើឡើង​នៅបរិវេណ​មជ្ឈ​មណ្ឌល ប្រល័យ​

អ៊ុយ​ក្រែន​ត្រៀម​​យក​ជ្រូក​ធ្វើ​ការ​ទស្សន៍​​ទាយលទ្ធផល​បាល់​ទាត់​អឺ​រ៉ុប​​ 2012 ដើម្បី​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ដល់​​អ្នក​គាំ​ទ្រ​ដូច​គ្នា​នឹង​ត្រី​​​មឹ​ក​ប៉ូល​ប្រទេស​​អ៊ុយ​ក្រែន

Posted: 20 May 2012 12:17 AM PDT

អ៊ុយ​ក្រែន​ត្រៀម​​យក​ជ្រូក​ធ្វើ​ការ​ទស្សន៍​​ទាយលទ្ធផល​បាល់​ទាត់​អឺ​រ៉ុប​​ 2012
ដើម្បី​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ដល់​​អ្នក​គាំ​ទ្រ​ដូច​គ្នា​នឹង​ត្រី​​​មឹ​ក​ប៉ូល​ប្រទេស​​អ៊ុយ​ក្រែន ក្នុង​នាម​​ជា​ម​្ចាស់​ផ្ទះ​​រៀប​ចំ​ការ​ប្រកួត​​បាល់​ទាត់​​អឺ​រ៉ុប​២០១២ ត្រៀម​បង្កើត​​ការ​ភ្ញាក់​ផ្អើល​ដោយ​យក​ជ្រូក​ក្នុង​ប្រទេស​​របស់​ខ្លួន​ធ្វើ​ការ​ទស្សន៍​ទាយ​លទ្ធផល​​ក្នុង​ការ​​ប្រកួត​បាល់​ទាត់​នៅ​ទី​លាន​ប្រកួត​ ក្នុង​គោល​បំណង​​បង្កើត​ឱ្យ​មាន​ភាព​ល្បី​ល្បាញ​ដូច​ប្រើ «ត្រី​មឹក​ប៉ូល​» កាល​ពី​ការ​ប្រកួត​​បាល់​ទាត់​ពិភព​លោក​២០១០។

​​តូចចិត្ត​ប្តី​មាន​ស្រី​ថ្មី​សុំ​រួម​រស់​នៅ​ជា​មួយ​នាងបី​កូន​ប្រុស​​​អាយុ​៣​ឆ្នាំ ទៅ​លោត​ទឹក​ពី​លើ​ស្ពាន​ព្រែក​​ព្នៅ​ ប៉ុន្តែ​​​នៅ​​មាន​ជីវិត​ដោយ​សារ​កូន​

Posted: 20 May 2012 12:15 AM PDT

ស្ត្រី​រងគ្រោះ និង​កូន​ដែល​ប៉ង​លោត​ទឹក​សម្លាប់​ ព្រោះ​តែ​តូច​ចិត្ត​នឹង​ប្តី​
រាជធានីភ្នំពេញ ៖ ​ស្ត្រីមាន​វិបត្តិ​​ស្នេហា​​ដោយ​សារ​តែ​ប្តី​មាន​​ស្រី​ថ្មី​​បានបី​កូន​ប្រុស​អាយុ​៣ឆ្នាំ ​ជិះ​ម៉ូតូ​ឌុប​ទៅ​លោត​​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​​ព្រែក​ព្នៅ ​តែ​ពុំ​បាន​សម្រេច​ទេ ត្រូវ​ប្រជា​ពលរដ្ឋ​​ជួយ​ឃាត់ ហើយ​​ទាក់ទង​ហៅ​ប៉ូលិស​ប៉ុស្តិ៍​​ព្រែក​​តាសេក នាំ​យក​ទៅ​អប់រំ ។ ​ការ​ប៉ុន​ប៉ង​​សម្លាប់ខ្លួន​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ​​នៅ​លើស្ពាន​ព្រែក​ព្នៅ ​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​

សិស្ស២នាក់រងរបួស​ ព្រោះ​ជិះម៉ូតូ​បុក​គូទ​ម៉ូតូកង់​បី

Posted: 19 May 2012 11:58 PM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ សិស្ស​២​នាក់​ស្រី​១​ប្រុស​១​បាន​រង​របួស​រលាត់​ដៃជើង​ក្រោយ​ពី​ជិះ​ម៉ូតូ​ម៉ាក​​ស្តេ​ប​ទៅ​បុកម៉ូតូកង់​បី​ពីក្រោយ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​ ​កាល​ពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៩​ ឧសភា ២០១២ តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

សា​រ៉ា​ប៉ូ​វ៉ា​និង​ណា​ដាល់​​​​ឈាន​ចូល​វគ្គ​ផ្តាច់​ព្រ័ត្រ​ប្រកួត​តឺន្នីស Internazionali ​BNL ​d'Italia

Posted: 19 May 2012 11:58 PM PDT

កីឡាការិនី​រុស្ស៊ី​សារ៉ា​ប៉ូ​វ៉ា
កីឡា​កា​រិ​នី​​ការ​​ពា​រ​​ជើង​​ឯក​​​ម៉ា​​រី​​យ៉ា សា​រ៉ា​​ប៉ូ​វ៉ា​​​និង​​កីឡា​ករ​​អេ​ស្ប៉ាញ​​រ៉ា​ហ្វា​អែល ណា​ដាល់​កំពុង​ខិត​ចូល​កាន់​តែ​ជិត​ពាន​ជើង​ឯក​កម្ម​វិធី Internazionali BNL d'Italiaឆ្នាំ​២០១២​ខណៈ​កាល​ពី​ថ្ងៃ​ទី​១៩​ឧស​ភា​ ​ពួក​គេ​ទាំង​២​នាក់​បាន​បំ​បាក់​គូ​ប្រ​កួត​រៀង​ៗ​ខ្លួន​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។ ការ​ប្រ​កួត​ឆ្នាំ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​រ៉ូម​ ប្រទេស​អ៊ីតា​លី ។​

ក្លឹប​ Barcelona មាន​គម្រោង​​បង្កើត​​មជ្ឈមណ្ឌ​ល​ហ្វឹក​ហ្វឺន​​បាល់​ទាល់​នៅ​ឥណ្ឌា

Posted: 19 May 2012 11:55 PM PDT

ក្លឹប​ Barcelona មាន​គម្រោង​​បង្កើត​​មជ្ឈមណ្ឌ​ល​ហ្វឹក​ហ្វឺន​​បាល់​ទាល់​នៅ​ឥណ្ឌា
Barcelona ជាក្លឹប​​យក្ស​​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​ La Liga អេស្ប៉ាញ ត្រៀម​បង្កើត​​​មជ្ឈមណ្ឌលហ្វឹក​ហ្វឺ​ន​បាល់​ទាត់​ក្នុង​ប្រទេស​ឥណ្ឌា ក្នុង​គោល​ប​ំណង​​ពង្រីក​សាលាហ្វឹក​ហ្វឺន​បាល់​ទាត់​នៅ​ទូ​ទាំង​​ពិភព​លោក ​ដោយ​មាន​ទិស​ដៅ​ហ្វឹក​ហ្វឺន​​យុវវ័យ​ជាង​១០.០០០នាក់ ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ខាង​មុខ ។ ក្លឹប ​Barcelona ជា​ក្លឹប​ឆ្នើម​នៅ​អេស្ប៉ាញ ត្រៀម​បង្កើត​​សាលា​ហ្វឹក​​ហាត់​​​បាល់​ទាត់​ក្នុង​ទី​ក្រុង​​ញូវ​ដេលី ប្រទេស​ឥណ្ឌា ហើយ​​ជា​

ជន​​ប្រឆាំង​​ចិន​លោក​​ CHEN GUANGCHENG ចេញទៅអាមេរិក​

Posted: 19 May 2012 11:51 PM PDT

 លោក​​ CHEN GUANGCHENG 
ជន​ប្រឆាំង​ចិន​​​ម្នាក់​លោក​​ CHEN GUAN-GCHENG ​ដែល​ជា​ដើម​ចម​​នៃជម្លោះ​​​​ការទូត​មួយរវាង​ចិននិង​អាមេរិក​​​នោះ​​បានចាកចេញ​​ពីប្រទេសចិនទៅ​កាន់​​សហរដ្ឋអាមេរិក​ហើយកាលពី​ថ្ងៃទី១៩ឧសភា ។ នេះបើ​តាម​​​សេចក្តី​​រាយការណ៍​​​​របស់​​ក្រសួងការបរទេស​អា​មេរិក ។

កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ហុង​វ៉ា​សាខា​ទី​១ និង​ទី៣ ជាង​១​ពាន់​នាក់​​ធ្វើ​កូដ​កម្ម​

Posted: 19 May 2012 11:51 PM PDT

កម្ម​​ករ​រោងចក្រ​នាំគ្នា​ធ្វើ​បាតុ​កម្ម​
រាជធានីភ្នំពេញ ៖ ​កម្ម​ករ កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​សាខា​ទី​១ ​និង​ទី ៣ ​រោង​ចក្រ​ហុង​វ៉ា ជាង​១​ពាន់​​នាក់ ក្នុង​ចំណោម​ជាង​៣​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដ​កម្ម​​តវ៉ា​​ខ្លះ​នៅ​ខាង​ក្នុង​រោង​ចក្រ​ និងខ្លះ​ទៀត​ក្រៅ​រោង​ចក្រទាម​ទារ​ឱ្យ​ថៅកែ​ដោះ​ស្រាយ​នូវលក្ខ​ខណ្ឌ​​ការងារ​ចំនួន​១០​ចំណុច ។ ការ​តវ៉ា​ធ្វើ​ឡើង​ដោយ​អហិង្សា​មិន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​​នោះឡើយ ។ ​

ប្រយុទ្ធ​គ្នា​រវាង​​​កងទ័ព​​​​​យេម៉ែន​​​និង​ពួក​​អាល់​​កៃដា​​ស្លាប់​34នាក់​

Posted: 19 May 2012 11:49 PM PDT

អាជ្ញាធរ​​រាយ​ការណ៍​កាលពី​ថ្ងៃទី​១៩​ឧសភា​ ថា ពួកសកម្ម​ប្រយុទ្ធ​​អាល់​កៃដា​​​យ៉ាង​តិច​​២២​នាក់ ​និងទាហាន​​១២នាក់​ស្លាប់​ក្នុង​ការប៉ះ​ទង្គិច​គ្នា​​និង​ការ​ទម្លាក់​គ្រាប់បែក​​​នានា​របស់​​កង​យន្ត​​ហោះ​​យេម៉ែន​ក្នុង​ក្របខណ្ឌ​នៃ​ការ​​វាយ​​លុក​​​​ ដោយ​​ទ្រង់​ទ្រាយ​ធំមួយ​ទ្រទ្រង់​​​ដោយ​​សហរដ្ឋ​អាមេរិក​​ប្រឆាំង​ពួក​បះបោរ​​អ៊ិស្លាម​​នៅ​ភាគ​ខាង​ត្បូង​​ប្រទេស ។

ម៉ូតូ​ស្តេប​ដួល​ចោទ​ថា រ៉ឺម៉ក​​ម៉ូតូ​បុក​ តែ​រ៉ឺម៉ក​​​ម៉ូតូ​ប្រកែក​​ថា មិន​បាន​បុក​ទេ

Posted: 19 May 2012 11:37 PM PDT

មនុស្ស​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
​​​​រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​​ជិះ​ម៉ូតូ​​ស្តេប​​ដោយ​អត់​​ពាក់​មួក​ការ​ពារ​សុវត្ថិ​ភាព​ដួល​បោក​ក្បាល ហើយ​ចោទ​​ប្រកាន់​​ថា រ៉ឺម៉ក​​ម៉ូតូ​ជាអ្នក​បុក តែ​រ៉ឺម៉ក​​​ម៉ូតូ​បាន​​អះ​អាងថា មិន​បាន​​បុក​ទេ ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៩ ឧសភា តាម​ផ្លូវ​លេខ​២៧១ ​​កែង​ផ្លូវលេខ​១៣៥ ​ក្នុង​សង្កាត់​​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការ​មន ។

អតីត​ប្រពន្ធ​ថៃ​ហ្គ័រ​វូដ​បញ្ឈប់​ការ​សេព​គប់​ជាមួយ​គូស្នេហ៍​អ្នក​ជំនួញ​

Posted: 19 May 2012 11:37 PM PDT

អតីត​ប្រពន្ធ​ថៃ​ហ្គ័រ​វូដ​បញ្ឈប់​ការ​សេព​គប់​ជាមួយ​គូស្នេហ៍​អ្នក​ជំនួញ​
ប្រភព​ពីទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃទី​១៩ ឧសភា​ ​កន្លង​មក​ ផ្សាយ​ឱ្យ​ដឹង​ថា​ នាង​អេលីន​ ណ័រ​ដេ​ហ្គ្រេន​ ជន​ជាតិ​ស៊ុយ​អែត​ អតីត​ប្រពន្ធ​លោក​ថៃ​ហ្គ័រ​ វូដ​ កីឡា​ករ​វាយ​កូន​ហ្គោល​ពិភព​លោក​ ជន​ជាតិ​អាមេរិក​ ​បាន​លេចឮ​ព័ត៌​មាន​​​ក្នុងប្រព័ន្ធ​វេប​សាយ​ថា ​នាង​ឈប់​សេព​គប់​ជាមួយ​លោកជេ​មី​ឌីង​មេន​ គូស្នេហ៍​ថ្មី​ជាអ្នក​ជំនួញ​​ហើយ ។

២០ឧសភា​នៅ​តែ​ដិត​ជាប់​​ក្នុង​ក្រអៅ​បេះ​ដូង​ប្រជាពលរដ្ឋ​ខ្មែរ​ជានិច្ច

Posted: 19 May 2012 11:35 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ទោះ​បី​​រយៈពេល​ជាង​៣០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយក្តី​ ប៉ុន្តែ​​បើ​យើង​បិទ​ភ្នែក ហើយ​នឹ​ក​ស្រមៃ តែ​បន្តិច​នោះ របប​វាលពិឃាត​ប៉ុល ពត ​​ហាក់​នៅ​ដិត​ដាម​ថ្មីៗ ក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ដែលបាន​រង​គ្រោះ​​ និង​​រស់​នៅ​ក្នុង​សម័យ​នោះ​​​មិន​អាច​បំភ្លេច​បានឡើយ ។

រថយន្តប៉ាហ្សេរ៉ូប៉ះ​គ្នា​ជា​មួយ​ម៉ូតូ​វីវ៉ា ហើយ​វាយ​២​ដៃ​ថែម​ទៀត អ្នក​ឈឺ​ឆ្អាល​​គប់​បែក​ស្តុប​

Posted: 19 May 2012 11:34 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ រថ​យ​ន្ត​ប៉ា​ហ្សេ​រ៉ូ​បើកបរ​ដោយ​បុរស​ម្នាក់​ប៉ះ​ជាមួយ​នឹង​ម៉ូតូ​វី​វ៉ា​ពណ៌​ខ្មៅ បណ្ដាល​ឱ្យ​ដួល​ប្រាវ​ ហើយ​ម្ចាស់​រថយន្ដ​មិន​បាន​ជួយ​មើល​ជន​រង​គ្រោះជា​អ្នកបើកបរ​ម៉ូតូ​ដែល​រង​របួស​នោះទេ ប៉ុន្តែបែ​រជា​ចុះ​ពី​រថយន្ដ​ទៅ​វាយអ្ន​កបើក​បរ​ម៉ូតូ២​ដៃ​ថែម​ទៀត បង្កឱ្យ​ផ្អើល​ឆោឡោ​ដល់​អ្នក​ធ្វើ​ដំណើរ​មក​ជួយ​ធ្វើ​អន្ដរាគមន៍ ដោយ​ជួយ​ឃាត់​អ្នកបើកបររថយន្ដ ហើយ​បាន​ហៅ​ប៉ូលិស​មក​ធ្វើការ​ដោះស្រាយ​ថែម​ទៀត​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩​

ស្រវឹង​ស្រា​ជិះម៉ូតូបុកខឿនសួន​ច្បារ​ដួល​សន្លប់ធំ​ម្នាក់ឯង

Posted: 19 May 2012 11:21 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​​ជិះ​ម៉ូតូ​ម៉ាកឌ្រីមសេ​១២៥ ស៊េរី​២០០២ ក្នុង​ស្ថាន​ភាព​ស្រវឹងស្រា​ជោក ហើ​យ​បើកបរ​ក្នុង​ល្បឿន​លឿន​ថែម​ទៀត ក៏ជ្រុល​​ទៅ​បុក​ខឿ​ន​សួន​ច្បារ​​ច្រមុះជ្រូក ត្រង់​ចំណុច​រង្វង់​មូល​ស្ដា​ត​ចាស់​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បណ្ដាល​ឱ្យ​សន្លប់​បាត់ស្មារតី​តែ​ម្នាក់ឯង​ កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩​ ឧសភា​ ២០១២​។

ស្រវឹងធ្លាក់​ភ្នែក​តូច​ចិត្ត​នឹង​ឪពុក​ទះ​កំផ្លៀង​​គិត​ខ្លី​​យក​កូន​កាំបិត​ចុងស្រួច​ចាក់​ពោះ​​ប៉ង​​ធ្វើ​អត្ត​ខាត​

Posted: 19 May 2012 11:18 PM PDT

ជនរងគ្រោះ​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​
ខេត្ត​ប៉ៃលិន ៖ ​យុវជនម្នាក់​​ស្រវឹងធ្លាក់​ភ្នែក​ទាញ​យក​កូន​កាំបិត​ចុង​​ស្រួច​​មុខ​សស្ញាច​ពី​ក្នុង​ផ្ទះ​មក​ចាក់​ពោះ​ចំនួន​២កាំបិត​​ប៉ង​ធ្វើ​អត្ត​ឃាត​ បន្ទាប់​​ពី​​​តូច​ចិត្ត​​ខឹង​​ឪពុកទះ​កំផ្លៀង​​ជា​ច្រើន​ដៃ​នៅ​ក្នុងហេតុ​ការណ៍​ឈ្លោះ​ប្រកែក​ជា​មួយ​ឪពុក​ម្តាយ កាលពីវេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ឧសភា ២០១២ ​នៅ​ក្បែរ​​ផ្ទះ​ក្នុង​ភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​​បរយ៉ា​ខា ក្រុង​ប៉ៃលិន។ ​

តារា​ចម្រៀង​ប៊ុន សក្តិ បើក​បរ​បុក​រថយន្ត​គេ​ពី​ក្រោយដោយ​អចេតនា ​​សងគេ​៥០ដុល្លារ

Posted: 19 May 2012 11:11 PM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​កូរ៉ូឡា​ ពណ៌ស ​បើក​បរ​ដោយ​បុរស​ម្នាក់​ដែល​ស្គាល់​ច្បាស់​ថា ជា​តារា​ចម្រៀង​​ឈ្មោះ​ប៊ុន សក្តិ ​បាន​ជ្រុល​​ចង្កូតទៅ​បុក​គូទ​រថយន្ត​ស៊ីអ័រ​វី មួយ​គ្រឿង ពណ៌​ខ្មៅ ​ពីក្រោយ​​ដោយ​អចេតនា នៅ​​ចំណុច​ក្រោម​​ស្ពាន​អាកាស​ព្រះ​មុនីវង្ស តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស ​​ក្នុង​សង្កាត់​​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​​​​កា​ល​ពី​វេលា​ម៉ោង​៥​ល្ងាច​​ថ្ងៃទី​១៩ ឧសភា ២០១២ ។ ចំពោះ​​គ្រោះថ្នាក់​ខាង​លើ​​នេះ​មិន​បណ្តាល​ឱ្យ​​រង​របួស​ដល់​មនុស្ស​នោះ ទេ ដោយ​

រថយន្តវីហ្គោប៉ះ​​ជា​មួយម៉ូតូ​វីវ៉ារង​របួស​ធ្ងន់

Posted: 19 May 2012 11:08 PM PDT

សមត្ថ​កិច្ច​ត្រួតពិនិត្យ​កន្លែងកើត​ហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ដ​វី​ហ្គោ​ពណ៌​ទឹក​ប្រាក់​បាន​ប៉ះគ្នា​ជាមួយ​ម៉ូតូ​វី​វ៉ា​នៅ​ត្រង់​ចំណុច​ផ្លូវ​បែក​ជា​៤​គឺ​រង្វង់​មូល​នាង​គ​ង្គ​ហី​ង បណ្ដាល​ឱ្យ​យុវជន​ម្នាក់​រង​របួសធ្ងន់ ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​តាម​រយៈ​រថយន្ដ​សា​មុ​យ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១០​និង​៥​នាទី​យប់​ថ្ងៃ​ទី​១៩​ ឧសភា​ ២០១២ នៅ​តាម​បណ្ដោយ​ផ្លូវ​ពេ​ទផ​ន កែង​ផ្លូវ​មុនី​រ៉េ​ត ក្នុង​សង្កាត់​វាល់​វង់ ខណ្ឌ​៧​មក​រា​។

ចោរ​ហារយ​លួច​គាស់​ផ្ទះលោក​ប្រធាន​​មន្ទីរ​​ព័ត៌មាន​​​ខេត្ត​យក​អស់​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន

Posted: 19 May 2012 11:04 PM PDT

ទិដ្ឋភាព​ក្នុង​ផ្ទះ​កើតហេតុ
ខេត្ត​កំពង់ឆ្នាំង ៖ ​ លំនៅឋាន​របស់លោក​ម៉ម​ ឈឿម ប្រធាន​មន្ទីរ​​ព័ត៌​មាន​​ខេត្ត ត្រូវ​បាន​ចោរ​មួយ​ក្រុម​​ពុំស្គាល់​មុខ លួច​គាស់បង្អួច​ចូល​លួច​ទ្រព្យ​សម្បត្តិ​​អស់​មួយ​ចំនួន ​កាល​ពី​ចន្លោះ​ម៉ោង​៦​-​៧​យប់​ថ្ងៃទី​១៩ ឧសភា នៅ​លំនៅ​ឋាន​របស់គាត់​ ស្ថិត​ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ខណៈ​ដែល​ម្ចាស់​ផ្ទះ ​និង​ក្រុមគ្រួសារ​​បាន​ជិះ​រថយន្ត​ចេញ​ទៅ​ពិសា​ស៊ុបនៅក្រៅផ្ទះ​មួយស្របក់ ។

​ក្មេងស្ទាវ​​មួ​យ​ក្រុម​ព្រួតគ្នាវាយ​​តាក់​ស៊ី​​ម៉ែត្រ​បែក​កញ្ចក់​ និង​ក្រពឹត​​ផ្នែកខាងមុខ ព្រោះ​រឿង​បើក​វ៉ា​ពួកគេ​

Posted: 19 May 2012 09:14 PM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​​ក្រុម​ក្មេង​ស្ទាវ​មាន​គ្នា​៥​-៦​នាក់ ជិះ​ម៉ូតូ​​៣​-​៤​គ្រឿង​​បាន​ឡោម​ព័ទ្ធ​​វាយ​កម្ទេច​កញ្ចក់​រថយន្ត​​តាក​់ស៊ីម៉ែត្រ ដោយ​សារ​អ្នក​បើក​បរ​តាក់​ស៊ី​នេះ​ហ៊ាន​​បើក​វ៉ា​​ពួកគេ​កំពុង​តែ​ជិះ​ម៉ូតូ​​ដើរ​កម្សាន្ត​​លេងតាម​ផ្លូវ​សាធារណៈ ។ ទោះ​បី ជា​បែប​ណា​ក្រុម​ក្មេងស្ទាវ​ទាំង​នេះ​ត្រូវ​​ប៉ូលិស​​ឃាត់​ខ្លួន​​បាន​២​នាក់ ជា​មួយ​នឹង​ម៉ូតូ​១​​គ្រឿង ចំណែក​ឯ​បក្ស​ពួក​ផ្សេង​ទៀត​បាន​រត់​បាត​ជើង.សព្រាត​បាត់​អស់ ។

បុរស​មាន​ប្រពន្ធ​​ជាប់​ចោទពី​​បទ​ចាប់​រំលោភ​​ប្រពន្ធ​គេ​ចំនួន​២​លើក​

Posted: 19 May 2012 09:12 PM PDT

សមត្ថកិច្ច​កំពុង​សួរនាំ​
ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ​ជន​ជាប់​ចោទ​ឈ្មោះ​​អ៊ុន ណាត អាយុ​៣១​ឆ្នាំ ​មាន​ប្រពន្ធ​ឈ្មោះ​​ធឿន ចាន់​ធូ អាយុ​២៧​ឆ្នាំ ​រស់​នៅ​ភូមិ​សែន​សុខ ឃុំ​ទំនប់​ដាច់ ​ស្រុ​កត្រពាំង​ប្រាសាទ ​ត្រូវ​បាន​​ស្ត្រី​ម្នាក់​ឈ្មោះ​អ៊ុត ធារ៉ា ​អាយុ​​២៥​ឆ្នាំ ប្តី​ឈ្មោះ​ទឹម តឿង អាយុ​២៩​ឆ្នាំ ​មក​ស្នាក់​នៅ​រក​​ស៊ីភូមិ​-ឃុំ​ខាងលើ​​ ប្តឹង​ពី​បទ​រំលោភ​​សេពសន្ថវៈ​​ចំនួន​២​លើក​ដែល​​លើក​ទី១ កើតឡើង​ ​កាលពីវេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃ​ទី​​២៤ មេសា និង​លើក​ទី២ វេលា​ម៉ោង​១០​និង​៣០នាទី​យប់​​ថ្ងៃទី​៣០ មេសា ២០១២ កន្លង​ទៅ​នេះ ។

បុរស​ជិះ​កង់​​បុក​រទេះ​គោ​ចំពោះ​​បែក​​គ្រឿង​ក្នុង​ ពេទ្យ​​ធ្វើ​ការ​វះ​កាត់​សង្គ្រោះ​

Posted: 19 May 2012 09:07 PM PDT

ជនរងគ្រោះសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
ខេត្ត​កំពង់ឆ្នាំង ៖ ​បុរស​ម្នាក់​​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុងហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ជិះ​កង់​ចុះ​ចំណោត​បុក​ជាមួយ​រទេះ​គោ ​កាលពីវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​​១៨ ឧសភា នៅ​តាម​បណ្តោយ​ផ្លូវ​លំ​ស្ថិតក្នុងភូមិ​ត្រពាំង​ក្របៅ ​ឃុំ​ខ្លុង​ពពក ស្រុក​​ទឹក​ផុស ​ខណៈ​ដែល​មធ្យោ​បាយ​​ធ្វើ​ដំណើរ​ទាំងពីរ​គ្រឿង​គ្មាន​​ភ្លើង​បំភ្លឺ​​ដូច​គ្នា។

​សមត្ថ​កិច្ច​មិន​អនុ​​ញ្ញាត​ឱ្យ​​អនីតិ​ជន​រៀប​អាពាហ៍​ពិពាហ៍ តែ​ម្តាយ​កូន​ស្រី​នៅតែ​រៀប

Posted: 19 May 2012 08:53 PM PDT

រោង​​ការ​ដែល​សមត្ថ​កិច្ច​មិន​អនុ​ញ្ញាត​ឱ្យ​អនីតិ​ជន​រៀប​អាពាហ៍ពិពាហ៍
ខេត្ត​​ឧត្តរ​មាន​ជ័យ​ ៖ ​ពិធី​មង្គល​ការ​កូន​ប្រុស​ស្រី​​នៅ​ក្នុង​ភូមិ​អូរ​សោម ​ឃុំ​ត្រពាំង​ប្រាសាទ ​ស្រុក​ត្រពាំង​ប្រាសាទ ដែលកូន​ស្រី​ឈ្មោះ​សេង ​សុភណ្ឌ ​​ឆ្នាំ​កំណើត​កើត​នៅ​ថ្ងៃ​ទី​​៥ ឧសភា ១៩៩៨ ​ចំណែក​កូន​ប្រុស​​ឈ្មោះ​គឿន សារាយ អាយុ​​២១​ឆ្នាំ ​រស់​នៅ​ក្នុង​ភូមិ-ឃុំ​ជា​មួយ​គ្នា​ខាង​លើ ដែល​បាន​រៀបចំ​កាលពី​​ថ្ងៃទី​១៩ ឧសភា ត្រូវ​អាជ្ញា​ធរ​​និង​សមត្ថ​កិច្ច​​​មិន​បាន​​អនុ​ញ្ញាត​ទេ ព្រោះ​​​​កូន​ស្រី​នៅ អនីតិ​ជន ។

​ផឹក​ស្រា​ស្រវឹង​​ទាស់​សម្តី​​ជាមួយ​ឪពុក​ក្មេក ​ពេល​បង​ថ្លៃ​​មក​ឃាត់​ទាញ​​កែវ​ស្រា​វាយ​ក្បាល​

Posted: 19 May 2012 08:49 PM PDT

ជន​រងគ្រោះ​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជនដៃដល់​ម្នាក់​ជា​កូន​​ប្រសា​​បាន​ផឹក​ស្រា​ជុំ​​​គ្នា​ជា​មួយ​ឪពុក​ក្មេក​​​ហើយ​មាន​ទំនាស់​​ពាក្យ​សម្តី​ជា​មួយ​គ្នា​ ពេល​បង​ថ្លៃ​ទៅ​ឃាត់ ស្រាប់តែ​​ប្អូន​ថ្លៃ​​ផ្ទុះ​ហិង្សា​ទាញ​កែវ​ស្រា​វាយ​សំពង​៣​កែវ​ចំ​ក្បាល​ដេរ​​១០​ថ្នេរ ។ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៩ ឧសភា ​២០១២ ស្ថិត​នៅ​បរិវេណ​​សារ​មន្ទីរ​នៃមន្ទីរ​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ​ខេត្ត​បន្ទាយ​មាន​ជ័យ ។

កាមរីឆ្លាមស្រវឹង​ស្រា​បោះពួយ​លឿន​ស្លេវ​ទៅបុករនាំង​ដែកបាក់អស់​១៧​ផ្ទាំង

Posted: 19 May 2012 08:46 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ រថយន្ត​កាមរី​ឆ្លាម ពណ៌​ទឹកប្រាក់ ស្រវឹង​ស្រា​បោះពួយ​លឿន​ស្លេវ​​ទៅ​បុក​រនាំង​ដែក​ចែកផ្លូវ​បាក់អស់​១៧ផ្ទាំង​នៅ​មុខ​​ផ្សារ​ពោធិ៍​ចិនតុង តាមមហាវិថី​​សហព័ន្ធរុស្ស៊ី ស្ថិត​ក្នុង​​ភូមិ​​ប៉ប្រកខាង​ជើង​​ សង្កាត់​​កាកាប ​ខណ្ឌ​ ពោធិ៍​សែន​ជ័យ​​ កាលពី​វេលា​ម៉ោង​​៣ និង​៥០​នាទី​ទៀបភ្លឺ ថ្ងៃទី២០ ឧសភា ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!