Koh Santipheap Daily

Koh Santipheap Daily


ស្នងការ​នគរបាល​ខេត្ត​​នាំ​ថវិកា​របស់អគ្គ​ស្នងការនគរបាល​ជាតិ​ ជូនគ្រួសារ​សព​ក្មេង​ស្រី​រងគ្រោះ​ក្នុង​​​ឧប្បតិ្តហេតុ​​ប្លាត​គ្រាប់​ត្រូវ​ក្នុងប្រតិបត្តិការបង្ក្រាប​ក្រុម​​ប៊ុន រដ្ឋា

Posted: 23 May 2012 01:15 AM PDT

ទិដ្ឋភាពក្នុងពិធី​ទទួលអំណោយ
ខេត្ត​ក្រចេះ ៖ ​ថវិកា​​​ និង​​សម្ភារ​មួយចំនួន​​​ធំ​របស់​​លោក​នាយ​ឧត្តម​​សេនីយ៍អគ្គ​ស្នងការ​​​​​នគរ​បាល​ជាតិ ត្រូវបាន​​​​យក​ទៅ​​ប្រគល់​​​​ជូន​គ្រួសារ​​​​​សព​​ក្មេង​ស្រី​​​រងគ្រោះ​​​ក្នុង​​​ឧប្ប​ត្តិ​​​ហេតុ​ផ្ទុះ​​អាវុធ​​​​ពីសំណាក់​​​​កង​កម្លាំង​ប្រដាប់អាវុធ​​​​ក្នុង​​សកម្ម​ភាព​​​​ចុះ​ប​ង្ក្រាប​​​​ក្រុម​​ជន​ជ្រុល​និយម​​​​មួយ​ក្តាប់តូច​ ​​ដែល​បាន​​បង្កើត​​ចលនា​ទាម​ទារ​ដី​ធ្លី ​​​អនា​ធិប​តេយ្យ​​​​​​ដឹកនាំ​ដោយ​ឈ្មោះ​ប៊ុន រដ្ឋា ​​​នៅ​ភូមិ​​​ប្រមា ​​ឃុំ​​កំពង់​ដំរី ស្រុក​

រថយន្ត​​ចាក់​​ដី​ស្រូប​ឆ្លង​ចរន្ត​អគ្គិសនី​​ឆក់​ស្លាប់​​​ព្រូ ឯ​អ្នក​​បើក​បរ​រង​របួស​ធ្ងន់

Posted: 23 May 2012 01:00 AM PDT

​ខេត្ត​​បាត់​​ដំបង​ ៖ ព្រូ​​រថយន្ត​ម្នាក់​​ស្លាប់​​ រី​ឯ​អ្នក​បើក​បរ​​របួស​ធ្ងន់​ ដោយ​សារ​ត្រូវ​ចរន្ត​អគ្គិសនី​​​ឆក់​ពេល​ទ្រុង​រថយន្ត​​របស់​ពួក​គេ​​ចាក់​​ដី​ធ្វើ​ផ្លូវ​របស់​ក្រុមហ៊ុន​​​ចិន ​ស្រូប​ឆ្លង​​ចរន្ត​​​អគ្គិសនី ដែល​ពង្រាយ​​តាម​ដង​ផ្លូវ​ ។ ហេតុការណ៍​​នេះ​កើត​ឡើង​​កាល​ពី​ព្រឹក​​ថ្ងៃ​ទី​២០ ឧសភា ​នៅ​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំរៀង។

យុវជន​២​ក្រុម​​ជិះ​ម៉ូតូ​​ដេញ​វាយ​តប់​គ្នា​​មុខ​ទី​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌចំការ​មន

Posted: 23 May 2012 12:56 AM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរា​គមន៍​ក្រុម​យុវជន​ដែល​ដេញវាយ​តប់​គ្នា​
រាជធានីភ្នំពេញ ៖ ​យុវជន​២​​ក្រុម​មាន​ស្រុក​កំណើត​​នៅ​ជា​មួយ​គ្នា លុះពេល​​ផឹក​ស៊ី​​ស្រវឹង​និយាយ​គង​ពាក្យ​សម្តី​គ្នា ចាប់​ផ្តើម​ប្រកាន់​​ថា ប្អូន​គេ​សោះ​ហ៊ាន​និយាយ​ប្រើ​ពាក្យ​មិន​សម​រម្យ ​ទើប​បណ្តាល​ឱ្យ​ខឹង​គ្នា​ រហូត​ចេញពី​ហាង​ជិះ​ម៉ូតូ​ដេញ​តាម​វាយ​គ្នា​នៅ​​មុខ​ទី​បញ្ជា​ការ​​កង​​រាជ​

ម្ចាស់​ក្លឹប Chelsea មាន​មហិច្ឆតា​ដឹកនាំ​គ្រប់​គ្រង​ជើង​ឯក​យូហ្វា​ឆេម​ពាន​លីក

Posted: 23 May 2012 12:51 AM PDT

ម្ចាស់​ក្លឹប Chelsea មាន​មហិច្ឆតា​ដឹកនាំ​គ្រប់​គ្រង​ជើង​ឯក​យូហ្វា​ឆេម​ពាន​លីក
លោករ៉ូម៉ាន់ អាប្រាម៉ូវិច មហា​សេដ្ឋី​ជន​ជាតិ​រុស្ស៊ី​​ម្ចាស់​ក្លឹប Chelsea មាន​គម្រោង​ដណ្តើម​ជើង​ឯក​យូ​ហ្វា​ឆេម​ពាន​​លីក​​​ឱ្យ​បាន​ពី​៣ទៅ​​៤​ជំនាន់​ដើម្បីប្រជែង​​ក្លឹប​ជា​ច្រើន​នៅ​អឺរ៉ុប។កីឡា​ករ​ក្លឹប​តោ​ខៀវ Chelsea បាន​ស្ថិត​នៅ​លើ​រថយន្ត​ក្រុង​កម្ពស់​២​ជាន់​ ​ដង្ហែ​ពាន​ជើង​ឯក​ FA Cup និង​យូហ្វា​ឆេម​ពាន​លីក នៅ​ទី​ក្រុង​ឡុង ក្រោម​សំឡេងអបអរ​​សាទរ​យ៉ាង​កង​រំពង​ពី​អ្នក​គាំ​ទ្រ​​របស់

ភ្លើង​ប្រច័ណ្ឌ​​ចាក់​សាំង​ដុត​ប្រពន្ធ​​ទាំង​រស់​ឆេះ​មនុស្ស​២-៣​នាក់​

Posted: 23 May 2012 12:49 AM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បុរស​ជា​ប្តី​ចាប់​​ចាក់​សាំង​ដុត​ទាំង​​រស់​ប៉ុន​ប៉ង​ពិឃាត​ឱ្យ​ស្លាប់​​ ប៉ុន្តែ​​មិន​ស្លាប់​ទេ ​បាន​សាច់​ញាតិ​​ជួយ​ទាន់​​ហើយ​នាំ​យក​ទៅសង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​​រសៀល​ថ្ងៃទី​២៣ ឧសភា ២០១២ ស្ថិត​ក្នុង​ភូមិ​អូរ​ចិញ្ចៀន ​ឃុំ​អន្លង់​​វែង ស្រុក​អន្លង់​វែង ចំណែក​បុរស​ជា​ប្តី​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​​យក​ទៅ​សួរ​នាំ ។

ជន​ជាតិ​បារាំង​​ចំណាស់​ម្នាក់​​ជាប់​ចោទ​​ទិញ​ពេស្យាចារ​កុមារ​

Posted: 23 May 2012 12:46 AM PDT

បុរសជនជាតិ​បារាំង​​​ជាប់ចោទពី​បទ​ទិញ​ពេស្យា​ចារ​កុមារ​
រាជធានីភ្នំពេញ ៖ ​ជនជាតិ​​បារាំងម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ នគរបាល​​ការិយា​ល័យ​ប្រឆាំង​​ការ​​ជួញដូរ​​មនុស្ស និង​ការ​ពារ​អនីតិ​ជន​រាជ​ធានី​ភ្នំពេញ ចាប់ឃាត់​ខ្លួន​បញ្ជូន​ទៅ​​​សាលា​ដំបូង​ កាល​ពី​ថ្ងៃទី​២៣ ឧសភា ​ដោយ​ជាប់​ពាក់​​ព័ន្ធ​ថា បាន​​ទិញ​ពេស្យា​ចារ​កុមារ​ក្រោម​​អាយុ​១៥​ឆ្នាំ ។

​NOKIA បញ្ចេញ​​​​ទូរស័ព្ទ​​​ស៊ីម​ពីរ​ថ្មីៗ​មាន​តម្លៃ​ទាប​សមរម្យ​ប្រើអុីនធើរណេត​​លឿន

Posted: 23 May 2012 12:45 AM PDT

ការ៉ាជី,​ ប៉ាគីស្ថាន ៖ ថ្ងៃនេះNokia បាន ប្រកាសចេញលក់ទូរស័ព្ទដៃស៊ីមពីរថ្មីចំនួនពីរ ម៉ូដែលទៀត គឺ Nokia 110 និង Nokia 112 ដែលបានត្រូវរចនាឡើងយ៉ាងសម្រិតសម្រាំង សម្រាប់ផ្តល់ជូនយុវវ័យដែលនិយមភ្ជាប់ទំនាក់ ទំនងតាមអ៊ីនធើរណេត​លឿន​ដោយចំណាយ​អស់តិច។

ពស់​ពិស​​បង្កង់​​លេប​​ពស់​វែក​​ស្រងែ​​ជា​ស្តេច​​ពស់​ពិស​​នៅ​ថៃ​ត្រូវ​ហោ​រា​​ទស្សន៍​ទាយ​ថា ជា​ប្រផ្នូល​«អ្នក​តូច​ផ្តួល​អ្នក​មាន​អំណាច»

Posted: 23 May 2012 12:38 AM PDT

ពស់ពិស​បង្កង់​លេប​ពស់វែក​ស្រងែ​ជាស្តេច​ពស់ពិស​នៅថៃត្រូវហោរា​ទស្សន៍ទាយថា ជាប្រផ្នូល«អ្នកតូចផ្តួលអ្នកមានអំណាច»
ប្រជា​​​ពល​​រដ្ឋ​​​នៅ​​ខេត្ត​​កា​ឡាក់​ស៊ីន ប្រទេស​​ថៃ​ មាន​​ភាព​ភ្ញាក់​ផ្អើល​ ខណៈ​​​ប្រទះ​ឃើញ​​​ពស់​​​ពិស​ម៉្យាង​​មាន​ខ្លួន​​បង្កង់​​​កំពុង​​​លេប​ពស់វែក​ស្រងែ​​​​ហើយ​ទិដ្ឋ​ភាព​​នេះ​​ ត្រូវ​បាន​​ក្រុម​​ហោ​រា​​ទស្សន៍​ទាយ​​​​​​ថា ជា​ប្រផ្នូល​​​​​បញ្ជាក់ពីហេតុ​​​​ការណ៍​​ «អ្នក​តូច​​ផ្តួល​​អ្នក​កាន់​អំណាច​» ដ៏​អយុតិ្តធម៌ ។​

អោក​ ឆុន តារាចម្រៀង​​លាក់​ខ្លួន​ក្នុង​​ភោជនីយដ្ឋាន​កម្រ​​ឃើញ​មុខ​​

Posted: 23 May 2012 12:34 AM PDT

លោក អោក​ ឆុន
រាជធានីភ្នំពេញ​ ៖ លោក អោក​ ឆុន ក្នុង​វ័យ​៣៣​ឆ្នាំ ជា​អ្នក​ចម្រៀងនៅ​តាម​ភោជនីយ​ដ្ឋាន​​ជាង​១០​ឆ្នាំមក​ហើយ តែ​មិន​ដែល​​បាន​​​ថត​សម្លេង​​ចូល​ស៊ី​ឌី​​ទេ ។ ​​ម្តង​ម្តាល​គេ​​សង្កេត​ឃើញ​លោក​ឡើង​ច្រៀង​​ជា​កិត្តិ​យស​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​​តាម​ស្ថានីយទូរទស្សន៍​​មួយ​ចំនួន​ដូចជា​ទូរទស្សន៍​​ជាតិ​កម្ពុជា ​ទូរទស្សន៍​អប្សរា ​​និង​​ពិសេស​​ច្រៀង​ក្នុង​កម្ម​វិធី​​នាទី​យុទ្ធ​ជន​​នៃ​ស្ថានីយ​​

លោក​ចូសេ មូរីនញ៉ូ គ្រូ​បង្វឹក​​ក្លឹប​ Real Madrid បន្ត​​កិច្ច​សន្យា​​4ឆ្នាំ​​

Posted: 23 May 2012 12:30 AM PDT

លោក​ចូសេ មូរីនញ៉ូ គ្រូ​បង្វឹក​​ក្លឹប​ Real Madrid
​លោក​ចូសេ ​មូរីនញ៉ូ គ្រូ​បង្វឹក​ជន​ជាតិ​​​ព័រ​ទុយ​ហ្គាល់​​​ បាន​​សម្រេ​ច​ចិត្ត​​​ចុះ​ហត្ថ​លេ​ខា​​បន្ត​កិច្ច​សន្យា​​​នឹង​ក្លឹប​ Real Madrid ​ក្នុង​​​ក្រប​ខណ្ឌ​​ La Liga អេស្ប៉ាញ​ រហូត​ដល់​​​ឆ្នាំ​​២០១៦ ​ទោះ​បី ជា​​​កាល​ពី​មុន​នេះ លោក​​មាន​​​ជំ​ហរ​ច្បាស់​​លាស់​ថា ​ត្រូវ​​ការ​ផ្លាស់​​ចេញ​ទៅ​​ដឹក​នាំ​​​ក្លឹប​ផ្សេង​​ក្តី ។

ទូទាំង​ខេត្ត​ខ្យល់​ព្យុះ​បាន​បំផ្លាញ​លំនៅ​ឋាន​140ខ្នង​ រន្ទះ​បាញ់​ស្លាប់​4​នាក់​

Posted: 23 May 2012 12:30 AM PDT

​ខ្យល់​ព្យុះ​បាន​បំផ្លាញ​លំនៅ​ឋាន​140ខ្នង​ រន្ទះ​បាញ់​ស្លាប់​4​នាក់​
ខេត្ត​ព្រៃ​វែង​​ ៖ ជួប​ជាមួយ​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិភាព​កាលពីព្រឹ​ក​ថ្ងៃទី​២១ ឧសភា​ លោកជឹម​ ថារី​​ មន្ត្រី​សាខា​ កាកបាទក្រហម​កម្ពុជា​ខេត្ត​ព្រៃវែង​ បាន​ផ្តល់​បទសម្ភាស​៍ជ​​ុំវិញ​គ្រោះ​ធម្មជាតិ​កើតឡើង​គិតចាប់​ពី​ថ្ងៃទី​២០​ មេសា​​ រហូត​មកដល់​ថ្ងៃទី​២១ ឧសភា​ ឆ្នាំ​២០១២​​ ​ថា​គ្រោះ​ធម្មជាតិ​បាន​បង្ក​ឱ្យមាន​គ្រោះ​មហន្តរាយ​ដល់​អាយុជីវិត​មនុស្ស​ សត្វ​ រុក្ខជាតិ​ និងលំនៅ​ឋាន​ប្រជាពលរដ្ឋ​ ។

សមត្ថ​កិច្ច​​បង្ក្រាប​ឧបករណ៍​​ឆក់ត្រី​ដុត​បំផ្លាញ​​ចោល​ជិត​២០០​​គ្រឿង​

Posted: 23 May 2012 12:23 AM PDT

សមត្ថកិច្ច​បង្ក្រាប​បាន​ឧបករណ៍​ឆក់​​ត្រីខុស​​ច្បាប់​
ខេត្ត​ស្វាយ​រៀង ៖ ​វេលា​ម៉ោង​៩​ព្រឹក​​ពីថ្ងៃទី​​​២៣ ឧសភា ២០១២ ​នៅ​ភូមិ​បាសាក់ ​ឃុំ​បាសាក់ ស្រុក​​ស្វាយ​ជ្រំ ​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​​បាន​​ធ្វើ​ពិធី​​ដុត​បំផ្លាញ​​ចោល​ឧបករណ៍​​នេសាទ និង​ឧបករណ៍​​ឆក់​ត្រីខុសច្បាប់​​ជិត​២០០​គ្រឿង​​ដែល​ប្រជានេសាទ​យក​ទៅចាប់​ត្រី​​ត្រូវសមត្ថ​កិច្ច​បង្ក្រាប​​បាន​ជា​បន្ត​បន្ទាប់ ។ ក្នុង​​ឱកាស​នោះ​​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​លោក​សុទ្ធ គឹម​ចាន់ អភិ​បាល​ស្រុក​​ស្វាយ​ជ្រំ លោក​វរ​សេនីយ៍​ឯក​

បុរសជនជាតិ​អាមេរិក​ម្នាក់​លោត​ទៅក្នុង​ជ្រោះធ្វើ​អត្តឃាត​​

Posted: 23 May 2012 12:21 AM PDT

បុរសជនជាតិ​អាមេរិក​ម្នាក់​លោត​ទៅក្នុង​ជ្រោះធ្វើ​អត្តឃាត​​
សមត្ថកិច្ចសង្គ្រោះ​​​បន្ទាន់​ អាច​ជួយ​បុរស​​​ម្នាក់​​​ឱ្យ​​រួច​ផុ​ត​ពី​​សេច​ក្តី​​​ស្លាប់​​​​​​​ ក្រោយ​ពី​គេ​ធ្លាក់​​​​ទៅក្នុង​​​ទឹក​ជ្រោះ​​​​​​ណៃ​អង់​ហ្គារ៉ា​ ​សហរដ្ឋ​អាមេរិក​​​ ក្នុង​​កម្ពស់​​​​​​យ៉ាង​តិច​៥៤​មែ៉ត្រ​​​ ដែលគេ​ជឿ​ថា អាច​ជា​ការ​ព្យាយាម​​​​​ធ្វើ​អត្តឃាត ​​។ ចាត់ទុក​​​​​ថា ​បុរស​នេះ​គឺ​​​ជា​មនុស្ស​​​ម្នាក់​​​​​​ក្នុង​ចំណោម​​​​​៣នាក់ ​ដែលរួច​ផុត​ពី​គ្រោះថ្នាក់​​​​​ដល់​អាយុជីវិត ក្នុង​ចរន្ត​ទឹក​​​​​ហូរ​​ខ្មួលខ្មាញ់ ដោយ​គ្មាន​​​​​ឧបករណ៍​​​​​​​សម្រាប់​​​​ការ​

កម្មករ​ស្ទើរ​ភ្លើង​បើក​រថយន្ត​ចុះ​ពី​លាង​ច្រឡំ​ជាន់​ហ្គែរ​ស្មាន​ថា​ហ្វ្រាំង​បុកស្ត្រី​ម្នាក់​ខ្ទចេច​ជើង​ទាំង​2

Posted: 23 May 2012 12:15 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្តបាត់ដំបង​ ៖ ស្ត្រីម្នាក់ត្រូវគេ និយាយ​​ថា​​ បានរងរបួស​បាក់ជើងទាំង​សងខាង​ដោយ​សារកម្មក​រលាងរថយន្ត​ម្នាក់បើក​រថយន្ត​បើក​បុក​ដោយច្រឡំ​ជាន់ហ្គា​ ស្មានថា​ហ្រ្វាំង ខណៈ​​ដែលគាត់ និងក្មេងតូច​ម្នាក់ទៀត​កំពុង​អង្គុយ​លើបង់ថ្មរងចាំ​លាងម៉ូតូ​នៅទី​នោះ​ដែរ​។​ហេតុ​ការណ៍​ត្រូវគេប្រាប់​ថា​ បានកើត​ឡើងកាល​ពី​វេលាម៉ោង​៦ល្ងាចថ្ងៃ​ទី២១ ឧសភា ​នៅ​កន្លែង​លាង​​រថយន្តខាង​ត្បូងផ្សារ​

ឈាម​​របស់​​លោក​​​រ៉ូណាល់រីហ្គេន​​ដាក់​​​លក់​​ដេញ​ថ្លៃ​

Posted: 23 May 2012 12:06 AM PDT

អគារ​ផ្នែក​លក់​ដេញ​ថ្លៃ​បាន​ប្រកាសលក់​​​​ដេញ​​​ថ្លៃតាម​អុីនធើរណេត​​នូវឈាម​​មួយ​កូន​ដប​​​របស់អតីត​ប្រធានាធិបតី​​អាមេរិក​ដែល​ឈាម​​នោះ​​គេយក​​រក្សាទុកពេល​​លោក​​ត្រូវរបួស​​​ក្នុង​ការ​​ប៉ុនប៉ង​​ធ្វើ​ឃាត​​រូប​លោក​​កាលពី​​ឆ្នាំ១៩៨១ ។ ​ការពិនិត្យ​​​មួយ​កំពុងធ្វើ​​នៅ​មន្ទីរពេទ្យ​​ក្រុង​​​វ៉ាស៊ីនតោន​​ ជា​កន្លែង​លោក​រ៉ូណាល់​​រីហ្គេន​ចូល​​​ព្យាបាល​​​​របួស ។ តើ​​ឈាមនោះ​​របស់​​អតីត​​​ប្រធា​

ILO ​យុវជនគ្មានការ​ងារ​ធ្វើ​​ត្រឡប់​ទៅ​រក​​​ស្ថាន​ភាព​​ធ្ងន់​ធ្ងរ​

Posted: 23 May 2012 12:03 AM PDT

យុវជនគ្មានការងារ​ធ្វើ​ស្ទើរ​តែត្រឡប់ទៅរក​ភាព​ដើមក្នុងកម្រិត​បញ្ហាធ្ងន់ធ្ងរបំផុត បន្ទាប់​ពីផ្ទុះ​ឡើង​នូវ​វិបត្តិសេដ្ឋកិច្ចពិភពលោក ហើយវា ទំនង​​មិន​ធូរស្រាលទេរហូតដល់ឆ្នាំ ២០១៦។ នេះបើតាមអង្គការពលកម្មអន្តរជាតិ​ (ILO)ឱ្យ​ដឹង​ ។​ អង្គការ ILO និយាយថា មានយុវជន​ប្រមាណ៧៥លាននាក់ ឬ ១២,៧ភាគរយនៃ​មនុស្សចន្លោះពី១៥ទៅ២៤ឆ្នាំ នឹងត្រូវបាត់បង់ ការងារ​

អ្នក​បើក​បរ​ងងុយ​ដេក​ឱ្យ​ព្រូ​បើក​បុក​រ៉ឺម៉ក​ពីក្រោយ​របួស​2នាក់

Posted: 23 May 2012 12:00 AM PDT

ជនរងគ្រោះកំពុងស​ម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្តកំពង់​ធំ​ ​៖ បុរស​២នាក់​ជាបង​ថ្លៃ​ ប្អូន​ថ្លៃ​បានរង​របួស​​ធ្ងន់ ​ដោយ​ម្នាក់​បាក់​ដៃ​ស្តាំ​ និង​ម្នាក់​​ទៀត​ដាច់​សាច់​ដៃ​ស្តាំ​សល់​តែឆ្អឹង​ ក្នុង​ហេតុការណ៍​រថយន្ត​បុក​រឺុម៉ក​ពីក្រោយ​ កាលពី​វេលាម៉ោង​១១​និង​១៥នាទី ​ថ្ងៃ​ទី​២០​ ឧសភា​ ​នៅ​មុខផ្សារ​កំពង់​ធំ​ថ្មី​​ ស្ថិត​ក្នុង​ភូមិ​ទី​៦​ សង្កាត់​កំពង់​ធំ​ ក្រុង​ស្ទឹង​សែន​ ​​។

Apple នៅតែឈរលំដាប់កំពូលលើ​ពាណិជ្ជ​​នាម​របស់ពិភពលោក

Posted: 22 May 2012 11:58 PM PDT

Apple នៅតែរក្សាកន្លែងឈរជើងរបស់ខ្លួន ក្នុងនាមជាពាណិជ្ជនាមដ៏មានតម្លៃបំផុតក្នុងពិភពលោក។នេះបើតាមការសិក្សា​មួយ​ទាក់​ទងនឹង ពាណិជ្ជ​នាម​កំពូលទាំង១០ ។ ផលិតផល Iphone និង Ipad បានជួយចូលរួមចំណែកយ៉ាងខ្លាំង​ក្លាក្នុង​ការផ្តល់តម្លៃលើពាណិជ្ជនាមរបស់ក្រុមហ៊ុន Apple រហូត​បាន​១៩​​ភាគ​​រយ ឬលក់បាន​ប្រាក់ចំនួន​១៨​៣​ពាន់​លាន​ដុល្លារ

ទុយនីស៊ី​នឹង​ធ្វើ​​បត្យាប័នអតីត​​នាយក​រដ្ឋមន្ត្រី​​​​លីប៊ី

Posted: 22 May 2012 11:55 PM PDT

អតីត​​នាយក​​រដ្ឋមន្ត្រី​​លីប៊ី​
រដ្ឋមន្ត្រី​​ក្រសួង​យុត្តិធម៌​​ទុយនីស៊ី លោក​នូរេដឌីន ប៊ូហីរី អះអាង​​កាលពី​ថ្ងៃទី​​២២ឧសភា​ថា ប្រទេស​ទុយនីស៊ី​​នឹងធ្វើ​បត្យា​​​ប័ន​​នាពេល​ខាង​មុខនេះទៅ​កាន់​លីប៊ី​នូវ​អតីត​នាយករដ្ឋ​មន្ត្រី​​​របស់​​លោក​មូអាម៉ា​កាដា​ហ្វី ។ តុលាការ​​​ទុយនីស៊ី​​បាន​បោះបង់​​​ចោលកាលពី​ខែកុម្ភៈ​នូវ​ការកាត់​ទោស​​ប្រឆាំង​លោក​​អាល់​​​បាក់​ដាឌី​​ ​អាលីម៉ាមូឌី​ ពីបទ​​​​ចូលក្នុង

Izagirre​ឈ្នះ​ដំណាក់​ទី​១៦​ប្រណាំង​កង់ Tour of Italy

Posted: 22 May 2012 11:52 PM PDT

កីឡាករអេស្ប៉ាញ​ Jon Izagirre
Jon Izagirre​ទទួល​​បាន​​ក្តី​​រីក​​រាយ​​ជា​​លើក​​ទី​​២​​នៅ​ក្នុង​អា​ជីព​​ក្រោយ​ពី​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​១៦​​​ប្រ​ណាំង​កង់​​កម្ម​វិធី Tour of Italyឬ​​ ​Giro d'Italia​​​​​​​កាល​ពីថ្ងៃ​ទី​២២​​​​​​​​​​​ខែ​សភា​​​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​​នេះបញ្ចប់​នៅ​ទី​ក្រុង​ Falzes/​Pfalzen​​ប្រ​ទេស​អ៊ីតា​លី ​ ។

យន្ត​ហោះ​​​អាមេរិក​​​មួួ​យគ្រឿង​ចុះ​ចត​​បង្ខំ​ព្រោះ​​​តែ​ស្ត្រី​អ្នក​​ដំណើរ​គួរឱ្យ​​សង្ស័យ​​ម្នាក់​

Posted: 22 May 2012 11:50 PM PDT

យន្ត​ហោះ​​​មួយគ្រឿង​ជើង​​ហោះ​ហើរ​៧៨៧ របស់​​​ក្រុមហ៊ុន​​អាកាស​​ចរណ៍​អាមេរិក​ US AIRWAYS ដែល​​ហោះហើរ​​រវាង​ទីក្រុង​​​​ប៉ារីស​​ និងក្នុង​ CHARLOTTE រដ្ឋ​​ការ៉ូលីន ខាង​ជើង​​របស់​​​អាមេរិក​​កាលពី​​ថ្ងៃទី​២២ឧសភា​​បាន​​​ចុះ​ចត​​បង្ខំ​ដោយសារតែឥរិយា​បថ​​គួរ​ឱ្យ​​សង្ស័យ​​របស់​ស្ត្រី​​​អ្នក​ដំណើរ​​ជនជាតិបារាំង​ម្នាក់ ។ នេះជា​ការ​អះអាង​របស់​​​អាជ្ញាធរ​អាមេរិក ។​

បុរស​ពីរ​នាក់​ត្រូវមន្ត្រី​​រដ្ឋ​បាល​​ព្រៃឈើ​ និង​ប៉េអឹម​​លើ​ផ្ទៃ​ប្រទេស​​ចាប់​ខ្លួន​ពីបទ​កាប់​ឈើ​ ប្រមាញ់​សត្វ​ព្រៃ

Posted: 22 May 2012 11:50 PM PDT

ជន​សង្ស័យ​២​នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ពី​បទ​​កាប់​ឈើ​ ប្រមាញ់​សត្វ​ព្រៃ
ខេត្ត​កំពង់ស្ពឺ ៖ ​បុរសពីរ​នាក់​​ត្រូវ​បាន​ចាប់​​ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា ២០១២ ​ដោយ​​មន្ត្រី​​រដ្ឋ​បាល​ព្រៃ​ឈើ​​សង្កាត់​តា​សាល សហ​ការ​ជា​មួយ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ពី​បទ​ប្រព្រឹត្ត​​ល្មើស​​កាប់​ព្រៃ​ឈើ​ និង​ប្រើ​ប្រាស់​អាវុធ​​បរ​បាញ់​​សត្វ​ក្នុង​តំបន់​អភិរក្ស​​ជម្រក​សត្វ​ព្រៃ​​ស្រុក​ឱរ៉ាល់​ ។

យាន​អវកាស​ពាណិជ្ជកម្ម​​ដំបូង​​​បាញ់​​បង្ហោះ​​ទៅ​កាន់​​​​ISS

Posted: 22 May 2012 11:49 PM PDT

យានអវកាស​​ឯកជន​​ពេល​​បាញ់​​​បង្ហោះ​
ក្រុម​ហ៊ុន​​​ឯកជន​​អាមេរិក​​​SPACEX កាល​ពី​​ថ្ងៃទី​​២២ ឧសភា​​​​បាន​​បាញ់​បង្ហោះ​​យាន​​អវកាស​គ្មាន​មនុស្សជិះមួយទៅ​កាន់​ស្ថានីយ​​អវកាស​អន្តរជាតិ​ISS ។ ក្នុង​​ករណី​​ទទួល​​​បាន​ជោគ​ជ័យ​​នោះនឹងជា​យាន​អវកាសពាណិជ្ជកម្ម​​ដំបូង​​ដែល​​បញ្ជូន​​ទៅ​កាន់​​ស្ថានីយ​ISS ។

គីម ឃ្លី​ស្ទ័រ​នឹង​ចូល​និវត្តន៍​​ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​ក្រប​ខណ្ឌ ​US ​Open

Posted: 22 May 2012 11:45 PM PDT

កីឡាការិនី​បែល​ហ្ស៊ិក​គីម ឃ្លីស្ទ័រ​ 
កីឡា​ការិ​នី​​វាយ​​តឺន្នីស​​របស់​​បែល​​ហ្ស៊ិក​​គីម ឃ្លី​ស្ទ័រ​​បាន​​ប្រ​កាស​​កាល​ពី​ថ្ងៃ​ទី​២២​ ឧសភា​​ថា នាង​នឹង​ចូល​និ​វត្ត​ន៍​បន្ទាប់​ពី​បញ្ចប់​ការ​ប្រ​កួត​ក្នុង​ក្រប​ខណ្ឌធំ US Open នា​ខែ​កញ្ញា​ខាង​មុខ​។​ ឃ្លីស្ទ័រ​វ័យ​២៨​ឆ្នាំ​បាន​និយាយ​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​ថា នាង​ចង់​ជ្រើស​រើស​យក​ទី​ក្រុង​ញូវ​យ៉ក​ដើម្បី​ចូល​និ​វត្ត​ន៍ដ្បិត​ទី​នេះ​​​​នាង​ធ្លាប់​ទទួល​បាន​ភាព​រីក​រាយ​​ដោយ​ដណ្តើម​បាន​ពាន​ជើង​

រថយន្ត​ដឹក​ស្រូវ​បើក​ផ្លូវ​វាង​ក្រឡាប់​ចាក់​ស្រូវ​ចោល​ក្នុង​ទឹក​

Posted: 22 May 2012 11:45 PM PDT

រថយន្ត​ដឹក​ស្រូវ​បើក​ផ្លូវ​វាង​ក្រឡាប់​ចាក់​ស្រូវ​ចោល​ក្នុង​ទឹក​
ខេត្ត​តាកែវ​៖ រថយន្ត​ដឹក​ស្រូវ​មួយ​គ្រឿង​បាន​ក្រឡាប់​ចាក់​ស្រូវ​ចោល​ទៅ​ក្នុង​ទឹក​អស់​មួយ​ចំនួន​ ដោយសារ​​អ្នក​បើក​បរ​មិនបាន​ប្រុង​ប្រយ័ត្ន​ ខណៈ​​​ដែល​បើក​តា​ម​ផ្លូវ​វាង​ស្ពាន​បេតុង​ដែល​​ក្រុ​ម​កងវិស្វកម្ម​កំពុងតែ​សាងសង់​ថ្មី​ តែ​មិន​បណ្តាល​​ឱ្យ​នរណា​ម្នាក់​មាន​គ្រោះ​ថ្នាក់​ឡើយ​ ។ ហេតុការណ៍​នេះ​​បាន​កើតឡើង​កាលពីថ្ងៃទី​២១ ឧសភា​ វេលាម៉ោង​៧និង​៤៥​នាទីព្រឹក​ ស្ថិត​ក្នុង​ភូមិ​ចុងថ្នល់​ សង្កាត់​

ឧប​ការី​រដ្ឋ​មន្ត្រី​​ការ​ប​រទេស​​អាមេរិក​នឹង​ទស្សនកិច្ច​នៅ​កម្ពុជា​ស្អែកនេះ

Posted: 22 May 2012 11:37 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ យោងតាម​ប្រភព​ពី​មន្រ្តី​ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា​បាន​ឱ្យ​ដឹងថា ឧបការីរដ្ឋមន្ត្រីការបរ​ទេស​អាមេ​រិក​ទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក និងអាស៊ីខាង​កើត លោកឃឺត ខេមប៊ែល នឹងផ្តើមដំណើរ​បំពេញទស្សនកិច្ចផ្លូវការ​នៅកម្ពុជា​នាវេលាថ្ងៃទី២៤ ឧសភា ស្អែកនេះ ។

ទទួល​យក​បទ​ពិសោធន៍​​បច្ចេក​វិទ្យា​​ទំនើប​​ពី​កម្ម​វិធី Samsung Galaxy Note Studio

Posted: 22 May 2012 11:37 PM PDT

កម្មវិធី​ទទួល​យក​បទ​ពិសោធន៍ពី​កម្ម​វិធី Samsung​​
រាជធានីភ្នំពេញ ៖ ​កម្ម​វិធី​កម្សាន្ត​​ចល័ត​ដែល​អតិថិ​ជន​​ទាំង​អស់​នឹង​ទទួល​បាន​​ភាព​សប្បាយ​រីករាយ​បទ​ពិសោធន៍​​ល្អៗ​​​ការ​កម្សាន្ត​ឥត​ដែន​​កំណត់​លើ Smartphone ដែល​​ដំណើរ​​ការ​ដោយ​បច្ចេក​វិទ្យា​ទំនើប​ៗ​ថ្មី​ជា​មួយ​នឹង​ទូរស័ព្ទ Samsung Galaxy Note ដោយ​​សាក​ល្បង​​អស្ចារ្យ​​គូរ​រូប​ដោយ​​ប្រើ​ប៊ិច​អេស​លើ​អេក្រង់​​ទូរស័ព្ទ​ Galaxy Note ​ដែល​អាច​កែ​ច្នៃ​រូប​ភាព​ចាស់ៗ​ ដោយ​ការ​ផាត់​ពណ៌ សរសេរ​បន្ថែម​​

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​​ ត្រូវ​បាន​បើក​​កិច្ច​ប្រជុំ​​លើក​ទី៧​នៅ​កម្ពុជា

Posted: 22 May 2012 11:32 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ កិច្ចប្រជុំលើកទី៧​ស្តីពី​ក្រម​ប្រតិបត្តិសមុទ្រចិនខាងត្បូងបានផ្តើមប្រារព្ធ​វធ្វើហើយ​នៅព្រឹកថ្ងៃទី២៣ ឧសភា ២០១២នេះ នៅសណ្ឋាគារមួយក្នុងរាជ​ធានី​ភ្នំពេញ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានបញ្ជាក់អោយដឹងដែរថា កិច្ចប្រជុំនេះ​រៀបចំឡើងដោយអគ្គនាយកដ្ឋានអា​ស៊ាន​

បង្ក្រាប​ជំនួញ​ឈើ​ប្រណីត​​ធ្នង់​នៅ​ចំណុច​​ព្រំ​ដែន​​​ជាប់​ប្រទេ​ស​ឡាវ​

Posted: 22 May 2012 11:30 PM PDT

សមត្ថកិច្ចបង្ក្រាប​ជំនួញ​ឈើ​ប្រណីត​​ធ្នង់​នៅ​ចំណុច​​ព្រំ​ដែន​​​ជាប់​ប្រទេ​ស​ឡាវ​
ខេត្ត​ស្ទឹង​ត្រែង​ ៖ មន្ត្រី​​ព្រៃ​ឈើ​​សង្កាត់​ដុង​​​ក្រឡ​​​​ឱ្យ​​ដឹង​ថា ​កម្លាំង​​​ជំនាញ​​​​សហការ​​ជាមួយ​​​នគរ​បាល​ប៉ុស្តិ៍​​ឃុំ​អូរ​​​ស្វាយ​ រឹប​អូស​​ឈើ​ធ្នង់​​​​ចំនួន​​​៣០​កំណាត់​​ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​២១ ឧសភា​ ​​​នៅ​ចំណុច​​​មាត់​ទន្លេ​​ និង​ក្នុង​​​ព្រៃ​ភូមិ​​អូរ​ស្វាយ​​ ឃុំ​​អូរ​ស្វាយ​ ស្រុក​​​ថាឡាបរិវ៉ាត់​ ។ ​មន្ត្រី​​​​ដដែល​​ឱ្យ​ដឹង​​ថា ​ឈើ​ទាំង​អស់​​មាន​មុខ​​កាត់​​​ពី​១៨​​សង្ទី​ម៉ែត្រ​ ​​ទៅ​​​៣៥​សង្ទី​ម៉ែត្រ​​​​ប្រវែង​​​​២ម៉ែត្រ​​ ដែល​​ក្រុម​​​​ឈ្មួញ​​​​លួច​​​​កាប់​និង​​​ដឹក​

សិក្ខាសាលាថ្នាក់​ជាតិស្តីពី​ការ​ពិគ្រោះយោបល់លុប​បំបាត់​​​ពលកម្មកុមារ

Posted: 22 May 2012 11:15 PM PDT

ទិដ្ឋភាព​ក្នុង​ពិធីសិក្ខាសាលាថ្នាក់​ជាតិស្តីពី​ការ​ពិគ្រោះយោបល់លុប​បំបាត់​​​ពលកម្មកុមារ
រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃទី​​​​២២ ឧសភា នៅ​សណ្ឋាគារ​​អាំង​ទ័រ​កុង​ទីណង់​តាល់ សហព័ន្ធ​​​និយោជក និង​​សមាគមពាណិជ្ជកម្ម​​​កម្ពុជា​ ​​ហៅ​កាត់​​​ថា CAMFEBA ក្រោមជំនួយឧបត្ថម្ភ​​​​​ថវិកា​​​ និង​​​បច្ចេក​ទេស​​​​​ពី​​អង្គការ​​​​​​ពលកម្ម​​​អន្តរជាតិ​​​​​ ILO/iPEC​​ បាន​​រៀបចំ​ធ្វើ​​​សិក្ខា​​សាលា​​​ថ្នាក់​ជាតិ​​​​មួយ ស្តីពី​ ការ​ពិគ្រោះ​យោបល់​​​ចុង​ក្រោយ​​​​លើ​​សេចក្តី​​​​ព្រាង​​​ផែន​ការ​​​​សកម្មភាព​​របស់​សហព័ន្ធ​​​​​និយោជក​ និង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!