Koh Santipheap Daily

Koh Santipheap Daily


ម៉ូតូរ៉ឺម៉ក​ដឹក​ដែកបុកគូទ​រថយន្ត​​ចត​តាម​ចិញ្ចើម​ផ្លូវ​សង​១៥០ដុល្លារ

Posted: 21 May 2012 01:26 AM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ដែក​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​​ទៅ​បុក​គូទ​រថ​យន្ដ​ឆ្លាម​ដែល​គេចត​នៅ​លើ​ចិ​ញ្ចើម​​ផ្លូវ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ ហើយ​ត្រូវ​បាន​ម្ចាស់​រថយន្ដ​ទារ​សំណង​ថ្លៃ​ខូច​ខាត​ចំនួន​១៥០​ដុល្លារ ។ ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​កាលពីវេលា​ម៉ោង​៨ ​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា​ ឆ្នាំ​២០១២ ​នៅ​តាម​បណ្ដោយ​ផ្លូវ​១០៧ ក្នុង​

ការ​បាន​9​ថ្ងៃ​ជិះម៉ូតូ​មក​ពី​លេង​ឪពុក​​​​មា​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​ ប្តី​​ធ្ងន់ ប្រពន្ធស្រាល

Posted: 21 May 2012 01:15 AM PDT

ទិដ្ឋភាព​ក្នុងពិធី
រាជធានីភ្នំពេញ៖ប្តីប្រពន្ធដែលទើបរៀបអាពាហ៍ពិពាហ៍បានចំនួន៩ថ្ងៃបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូបុកជាមួយម៉ូតូមួយ​​គ្រឿងទៀត បណ្តាលឱ្យ​បុរស​ជា​ប្តី​​របួស​ធ្ងន់​​ប្រពន្ធរបួសស្រាល ដោយ​ឡែក អ្នក​បើក​បរ​ម៉ូតូ​ម្ខាង​ទៀតនិងអ្នករួមដំណើរ​ក៏រង​របួស​ដែរ ។​គ្រោះថ្នាក់នេះកើតឡើង កាល​ពីវេលា​ម៉ោង​៧និង​៥០នាទីយប់ថ្ងៃទី១៨ ​ឧសភា​ នៅតាម​ផ្លួវ​ភ្នំពេញ-​ហាណូយ​ ស្ថិត​ក្នុងភូមិ​

អាជីវ​ករ​លក់​មាស​ផ្សារ​មង្គល​​បុរី​តវ៉ា​​ឡោម​ព័ទ្ធ​​អធិ​ការ​ដ្ឋាន​សុំ​ដោះ​​លែង​អាជីវ​ករ​

Posted: 21 May 2012 01:14 AM PDT

ទិដ្ឋ​ភាព​អាជីវ​ករ​លក់​មាសឡោម​ព័ទ្ធ​អធិ​ការ​ដ្ឋាន​
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ល្ងាច​ថ្ងៃទី​២០ ឧសភា ​២០១២ ​មាន​ការផ្អើល​ឆោឡោ​​នៅ​មុខ​អធិ​ការ​ដ្ឋាន​នគរបាល​​ស្រុក​មង្គល​បុរី ដោយ​អាជីវ​ករ​លក់​មាស​នៅ​ផ្សារ​មង្គល​បុរី បាន​ឡោម​ព័ទ្ធ​​អធិការ​ដ្ឋាន​​នគរ​បាល​ស្រុក​មង្គល​បុរី​ ដើម្បី​ធានា​និង​សុំ​ឱ្យ​​ដោះ​​លែង​​អាជីវ​ករ​​បី​នាក់​ដែល​សមត្ថ​កិច្ច​​ចោទថា ទទួល​ទិញ​គ្រឿង​អលង្ការ​ពី​ចោរ ។

សព​បុរស​ម្នាក់ត្រូវបាន​គេប្រទះឃើញ​នៅ​ក្រោមខ្សែ​ទឹក​ចម្ងាយ​១០០​ម៉ែត្រ​ពី​​ស្ពាន​ស្ទឹង​មានជ័យ

Posted: 21 May 2012 01:05 AM PDT

រាជធានីភ្នំពេញ ៖ ​ប្រជា​ពល​រដ្ឋ​​ផ្អើល​អ៊ូ​អរ​ចោមរោម​មើល​សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​​នៅ​ខាង​ក្រោម​​ខ្សែ​ទឹក​ចម្ងាយ​១០០​ម៉ែត្រ​នៃ​ស្ពាន​ស្ទឹង​មាន​ជ័យ ​កាល​ពីវេលាម៉ោង​២​រសៀល​ថ្ងៃទី​២១ ឧសភា ២០១២ ​ស្ថិត​ក្នុង​សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ។

ពិព័រណ៍បង្ហាញម៉ូតូធំរក​​មូលនិធិ​ជួយវះកាត់​​​មាត់​​ឆែប​​ពីកំណើត

Posted: 21 May 2012 01:00 AM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធី​តាំង​ពិព័រណម៉ូតូ
រាជធានីភ្នំពេញ ៖ កាល​ពី​ថ្ងៃទី១៨ ឧសភា ​​​​​នៅ​ភោជនីយដ្ឋាន​​​ Chicago Bar & Grill, សមាគមម៉ូតូ​កម្ពុជា​ ​​(CBC) និងក្រុម​ហ៊ុន​​​​រៀល​ហ្គោល​អុី​វេន​​មេនេចមេន (RGEM) បាន​​​​រៀប​ចំ​​សន្និ​សីទ​សារព័ត៌មាន​​​​​ស្តីពី ​​«ការ​តាំង​​បង្ហាញ​​ម៉ូតូ​​អន្តរជាតិ​​​​លើកទី១ ​ (1st First ​Phnom Penh Bike Week)» ក្រោម​​ប្រធាន​បទ «បើក​បរ​​​ដោយ​សុវត្ថិភាព​​រក្សា​ជីវិត​​​លោក​អ្នក» ។​

ជន​មិន​ស្គាល់​​​មុខ​គប់​គ្រាប់​បែក និង​បាញ់​រះ​ជាង​២០​គ្រាប់​​ចូល​ការ​ដ្ឋាន​ធ្វើ​ផ្លូវ​របួស​កម្ម​ករ​២​នាក់​

Posted: 21 May 2012 12:58 AM PDT

ជនរង​គ្រោះ​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​
ខេត្តក្រចេះ ៖ ​ជន​ពុំ​ស្គាល់​​មុខ​អាច​មាន​គ្នា​មិន​តិច​ជាង​២​នាក់ ​លួច​គប់​គ្រាប់​បែក និង​បាញ់​រះ​​​ជាង​២០​គ្រាប់ ​មកលើ​ការ​ដ្ឋាន​ធ្វើ​ផ្លូវ​ថ្នល់​មួយ​កន្លែង ស្ថិតក្នុងភូមិ​ក្រសាំង ​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ​ បណ្តាល​ឱ្យ​ផ្ទុះ​លាន់​​យ៉ាង​កក្រើក​ និង​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​កាល​ពី​វេលាម៉ោង​ជាង​១០​យប់​​ថ្ងៃ​ទី​២០ ឧសភា ​២០១២​ ប៉ុន្តែ​​សំណាងល្អ​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ ដោយ​គ្រាន់​តែ​​រង​របួស​​កម្ម​ករ​២​នាក់​ប៉ុណ្ណោះ ។

ប្លន់​បាន​​ម៉ូតូ​​ញឹក​ញាប់​ពី​កន្លែង​​មួយ​យក​ទៅ​លាក់​​ទុក​នៅ​កន្លែង​មួយ​ត្រូវ​សមត្ថ​កិច្ច​ខណ្ឌ​សែន​សុខ​ ​ឃាត់​ខ្លួន​

Posted: 21 May 2012 12:55 AM PDT

សមត្ថ​កិច្ច​​ឃាត់​​ខ្លួន​ជនសង្ស័យ​
រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់​ព័​ន្ធករណី​ប្លន់​ម៉ូតូ​ប្រដាប់​អាវុធ​យ៉ាង​សកម្ម​នៅក្នុង​ខណ្ឌ​ចំការ​មន ហើយ​​រត់​​គេចខ្លួន​បន្ទាប់​ពី​ប៉ូលិស​តាម​ប្រមាញ់​​អស់​ជា​ច្រើន​ខែ ដោយ​សាលា​ដំ​បូង​រាជ​ធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​ឃាត់ខ្លួន​ចំនួន​៣​ករណី​​មក​ហើយ​។ ​​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​២០​ ឧសភា​ ២០១២ ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​នៅ​តាម​ផ្លូវលំ ​ស្ថិត​ក្នុង​ភូមិ​សែន​សុខ​ទី​២ សង្កាត់​ឃ្មួ​ញ ខណ្ឌ

បើក​​វ៉ាលើ​ផ្លូវ​ចង្អៀត​​ប៉ះ​គ្នា​ផ្ទុះ​ជម្លោះបែក​ផ្សែង​

Posted: 21 May 2012 12:45 AM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ រថយន្ត​២​គ្រឿងធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​​ ហើយ​​បើក​វ៉ា​គ្នា​លើ​កំណាត់​ផ្លូវ​​ចង្អៀត បណ្តាល​ឱ្យ​រថយន្ត​​ដែល​វ៉ា​​គេ​ជ្រុល​ល្បឿន​​ទៅ​បុក​គូទ​រថយន្ត​ដែលនៅ​​​ពី​មុខ​ កើត​ជា​រឿង​​​ប្រទូស្ត​រ៉ាយ​ពាក្យ​សម្តី​​​គ្នា​​ទៅ​វិញ​ទៅ​មក ហើយ​ទី​បំផុត​​អ្នក​បើក​​រថយន្ត​​​វ៉ា និង​បុក​​គូទ​​គេ​នោះ សង​ថ្លៃ​ខូច​ខាត​​អស់​ចំនួន​៥០​ដុល្លារ​ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​​នៅ​ផ្លូវ​ច្រក​ចូល​កោះ​ពេជ្រ​ ស្ថិត​ក្នុង​សង្កាត់​

ក្រុម​ហ៊ុន​ហុង​ដា​ផ្តល់​អំណោយ​ជាបន្ទប់​បណ្ណាល័យ​ដល់​អនុវិទ្យាល័យ​ប៊ូ​យ៉ុងកំបូល

Posted: 21 May 2012 12:30 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន​អិន​ស៊ីអិច​​ហុង​ដា​​បាន​សហការ​​ជា​មួយ​ហាង​​លក់​ម៉ូតូ​ហុង​ដា​ ឆាយលី​​បានរៀបចំ​ពិធី​ប្រគល់​អំណោយ​ជា​បន្ទប់​​បណ្ណាល័យ​ជូន​ដល់​អនុវិទ្យាល័យ​ប៊ូយ៉ុងកំបូល​ដែល​​ពិធី​នេះ​បាន​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃទី​១៨ ​ឧសភា ​កន្លង​មក ។ លោក ​ខាន់ ឆៃគៀស្រុីថាណាកន ប្រធាន​​​​ក្រុម​ហ៊ុន​​​អិន​​ស៊ី​​អិច​​ បានលើក​ឡើងថា ថ្ងៃនេះ លោក​មាន​​​សេចក្តី​​​សោម​នស្ស​​​បំផុត​ ​

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​​ទៅ​បុក​ខឿន​ស្ពាន​ដួល​បែក​ក្បាល​សន្លប់​ធំ​

Posted: 21 May 2012 12:25 AM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​​ស្រវឹង​ស្រា​ជោកជាំ​​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ឡើង​ស្ពាន​ព្រះ​មុនី​វង្ស ​ទៅ​ទិស​ខាងកើត ប៉ុន្ដែ​បែរជាម៉ូតូ​ទៅ​បុក​ខឿ​ន​ស្ពាន បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​ទៅ​នឹង​ផ្លូវ ឯ​អ្នក​បើកបរ​​បោក​ក្បាល​ទៅ​នឹង​ខឿ​ន​ស្ពាន បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​។​

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ឆាលី​ទៅ​បុក​ស្លាក​​សញ្ញា​មហាវិថី​រួច​ជ្រុល​ទៅ​បុក​គល់​ក្ងោក​​សល់​ដង្ហើម​ចង្រិត​២​នាក់​

Posted: 21 May 2012 12:21 AM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​២​នាក់​មាន​ធុំ​ក្លិន​ស្រា​ជាប់​ខ្លួន​ជិះ​ម៉ូតូ​​ឆាលី​ទៅ​បុក​ស្លាក​សញ្ញា​មហា​វិថី​ព្រះ​មុនីរ៉េត កែង​ផ្លូវ​លេខ​៣១៨ បាក់ ហើយ​ជ្រុល​ទៅ​បុកគល់​ក្ងោក បណ្តាល​ឱ្យ​​រង​របួស​​ធ្ងន់ទាំង​២​នាក់​ កាល​ពីវេលា​ម៉ោង​២​និង​៣០​​នាទី​​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​២១ ឧសភា ​តាម​បណ្តោយ​មហា​វិថី​​ព្រះ​​មុនីរ៉េត ​កែង​៣១៨ ​ក្នុងសង្កាត់​ទួល​ស្វាយ​ព្រៃ​២ ខណ្ឌចំការ​មន ។

ជិះ​ម៉ូតូ​ប៉ះ​ដៃ​ចង្កូតគ្នា​​ដួល​ រថយន្ត​មកពី​ក្រោយ​​កិន​ថែម​ទៀត បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​ម្នាក់​

Posted: 21 May 2012 12:17 AM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់​ត្រូវ​បាន​គេបញ្ជូន​ទៅ​​សង្គ្រោះ​​នៅ​​មន្ទី​រពេទ្យ​ ក្រោយ​ពី​ជិះ​ម៉ូតូ​ប៉ះ​ដៃ​ចង្កូត​គ្នាដួល​ទៅ​នឹង​ចិ​ញ្ចើ​ម​ផ្លូវ​រថយន្ដ​ដឹក​ដី​មក​ពីក្រោយ​ជាន់​ហ្វ្រាំង​មិន​ស៊ី កិន​​ពីលើ​​ថែម​ទៀត បណ្ដាល​​ឱ្យ​ជន​រង​គ្រោះ​នៅ​ក្រោម​​រថយន្ដ​សន្លប់​បាត់​ស្មារ​តី​ ប៉ុន្ដែ​សំណាងល្អ​មិន​ចំ​កង់​រថយន្ដ កុំ​អី​ច្បាស់​ជា​គ្រោះថ្នាក់​ដល់​ជីវិត​។

តូច​ចិត្ត​ប្តី​មាន​ស្រី​​​នាងនាំ​កូន​ប្រុស​អាយុ​3ឆ្នាំមក​លោត​ទឹក

Posted: 21 May 2012 12:15 AM PDT

តូច​ចិត្ត​ប្តី​មាន​ស្រី​​​នាងនាំ​កូន​ប្រុស​អាយុ​3ឆ្នាំមក​លោត​ទឹក
រាជធានីភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​មាន​វិបត្តិ​​​ក្នុង​គ្រួ​សារ​​ ដោយ​សារ​តែ​ប្តី​មាន​ស្រី​​ថ្មី បាន​ជិះ​ម៉ូតូ​​​ឌុប​ជា​មួយ​កូន​ប្រុស​​​​ អាយុ​៣​ឆ្នាំ មកប៉ង​​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​​​ព្រែក​ព្នៅ ។ ទោះ​បី​ជា​បែប​ណា​ក្តី​​ពុំ​បាន​សម្រេច​​​ទេ ព្រោះ​ត្រូវ​ប្រជា​ពលរដ្ឋ​​ធ្វើ​ដំណើរ​លើ​ស្ពាន​បាន​ឃើញ​មក​ជួយ​ឃាត់ ហើយ​​ទាក់​ទង​ហៅ​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​តា​សេក​ ឱ្យ​នាំ​នាង​​យក​ទៅ​​​អប់​រំ ។

20 ឧសភា​​ នៅ​​តែ​​ដិ​ត​ជាប់​​​នៅ​​ក្នុង​​ក្រ​អៅ​បេះ​ដូង​​​ពល​រដ្ឋ​​​ខ្មែរ​​​ជា​និច្ច​​

Posted: 21 May 2012 12:00 AM PDT

រាជ​ធានី​ភ្នំពេញ​​​ ៖ ​ទោះ​បី​ជា​​រយៈ​​ពេល​ជាង​​​៣០​ឆ្នាំ​កន្លងមក​​​ហើយ​ក្តី​​ ប៉ុន្តែ​​​បើ​យើ​ង​បិទ​​ភ្នែក​​​​នឹក​ស្រ​ម័យ​​​តែ​បន្តិច​​នោះ​​​ ​​​​​របប​វាល​​ពិឃាត​​​​ហាក់​​នៅ​ដិត​​ដាម​ថ្មី​ៗ​​ ហើយ​ដក់​ក្នុង​ក្រអៅ​បេះ​ដូង​​​ពល​រដ្ឋ​​ខ្មែរ​​​គ្រប់​រូប​ ​​ដែល​បាន​​ឆ្លង​កាត់​​​សម័យ​​​​​កាល​នោះ​​ ដោ​យ​មិន​​​អាច​បំភ្លេច​​បាន​​​នូវ​ភាព​​​ខ្មៅ​ងងឹត​​​ ​រន្ធ​ត់​ ខ្លោច​ផ្សា​​ និង​ឈឺ​ចាប់​​​ ។

ក្រុម​​ហាម៉ាស់​​និង​ក្រុម​​​​ហ្វាតាហ៍​​ប៉ាឡេស្ទីន​​​ចុះ​កិច្ច​ព្រមព្រៀង​​មួយ​

Posted: 21 May 2012 12:00 AM PDT

ក្រុម​​​ហ្វាតាហ៍​​និង​ក្រុម​ហាម៉ាស់ ជា​​ក្រុម​​​ប៉ាឡេស្ទីន​​​​​ធំ២​​ដែល​​ប្រកួត​​​​​ប្រជែង​​​គ្នា​បាន​​​ចុះ​ហត្ថ​​លេខា​​កាលពី​ថ្ងៃទី​​២០​ឧសភា​​​ក្នុង​ទីក្រុង​គែរ ប្រទេស​​អេហ្ស៊ីប​លើ​កិច្ច​ព្រម​ព្រៀង​​មួយ​ដោយ​​យោងតាម​​​កិច្ចព្រមព្រៀង​​​នោះ​​ប្រមុខ​អាជ្ញាធរ​ជាតិ​ប៉ាឡេស្ទីន ​លោក​ម៉ាមូដ​អាប់បាស់ ​និង​បន្ត​​​​​តំណែង​ហើយ​​បង្កើត​​រដ្ឋា​ភិបាល​បណ្តោះ​អាសន្ន​មួយ ។​

យុវជន​ម្នាក់​ទៀត​ខឹង​ម្តាយ​អត់​ដណ្តឹង​ប្រពន្ធឱ្យ​​លេប​ថ្នាំ ងងុយ​ដេក​អស់​៥០​គ្រាប់​សម្លាប់​ខ្លួន​

Posted: 20 May 2012 11:59 PM PDT

ជនរងគ្រោះ​កំពុ​ង​សម្រាកព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​
រាជធានីភ្នំពេញ ៖ ​យុវជន​ជា​និស្សិត​ម្នាក់​ខឹង​ម្តាយ​មិន​ព្រម​ទៅ​ដណ្តឹង​ប្រពន្ធ​ឱ្យ​​លេប​ថ្នាំ ងងុយ​ដេក​អស់​៥០​គ្រាប់​​ប៉ង​សម្លាប់​ខ្លួន​ កាល​ពី​វេលា​ម៉ោង​១០​និង​២០នាទី​យប់​ថ្ងៃទី​២០ ឧសភា ​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ។

ស៊ីរី ៖ ​មាន​ការផ្ទុះ​​​យ៉ាង​ខ្លាំង​ក្បែរ​​ប្រមុខអ្នក​សង្កេតការណ៍​អ.ស.ប​

Posted: 20 May 2012 11:58 PM PDT

ប្រមុខ​​​ក្រុមអ្នក​​សង្កេតការណ៍​​​អ.ស.ប ​នៅស៊ីរី​
ការ​ផ្ទុះ​យ៉ាងខ្លាំង​​មួយកើត​មាន​​​កាលពី​ថ្ងៃទី​​២០​ ឧសភា​​​នៅជាយ​ក្រុង​ដាម៉ាស់​ តែពុំ​មាន​អ្នក​​របួស​​ឡើយ​ដែល​ការ​ផ្ទុះ​​​​នេះ​គឺនៅ​ចម្ងាយ​​តែប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​​​​ពី​​ប្រមុខ​អ្នក​សង្កេត​ការណ៍​​​អ.ស.ប​ នៅស៊ីរី​​ ។ ​បទឈប់​​​​បាញ់​​គ្នា​​ដែល​​តាម​ទ្រឹស្តី​ចូល​ជា​ធរមាន​​​​ពីថ្ងៃទី១២ មេសាមក​​នៅ​​ស៊ីរី​នៅតែពុំ​មាន​ការគោរព​​ដោយ​នា​ថ្ងៃ​ទី២០​ឧសភា​​ ​មនុស្ស៤៨​នាក់​ទៀត​ត្រូវ​ស្លាប់​ក្នុង​នោះ​​៣៤នាក់​ក្នុង​ការ​វាយ​

កំណើន​​សេដ្ឋ​កិច្ច​​ចិន​ក្នុង​​ត្រីមាស​ទី​​២​​អាច​​​ធ្លាក់​​ចុះ​មក​​ត្រឹម​​​​​៧,​​៥​ភាគរយ

Posted: 20 May 2012 11:51 PM PDT

​កំណើន​​​សេដ្ឋ​កិច្ច​​​ចិន​​​​ក្នុង​ត្រី​មាស​​ទី​​២​​អាចធ្លាក់​ចុះ​​មក​ត្រឹម​​​៧,៥​ភាគរយ​​​​ ដោយ​សារ​​​វិស័យ​​​អចនលទ្រព្យ​ និង​តម្រូវ​​​​​​​ការ​ពី​ខាង​ក្រៅ​​​​​ចុះ​ទន់​​ខ្សោយ​​​ ។ នេះបើ​តាម​​​របាយ​ការណ៍​​​​របស់​​រដ្ឋ​ា​ភិបាល​​​កណ្តាលចិន​​​ផ្សព្វ​ផ្សាយ​ ។​​មជ្ឈ​មណ្ឌល​​ព័ត៌មាន​ព្យាករ​​​​​​​ពីកំណើន​​​ ​​សម្រាប់​​​ប្រទេស​​ខ្លួ​ន​ថា​​ នឹង​កើ​នឡើង​​​៧,៥​ភាគរយ​​​​​ក្នុង​ត្រី​មាស​​​​ទី​​២ ​​ដែល​​​វាជា​​​​អត្រា​​​ដែល​ទាប​បំផុត​​គិត​ចាប់​ពី​​​ឆ្នាំ​​​​២០០៩​មក​​​ ។ ការ​ព្យាករ​​​​​

រដ្ឋមន្ត្រីអ៊ីរ៉ង់ព្យាករពីការកើនឡើងតម្លៃប្រេង​​ដោយ​សារ​​ការដាក់ទណ្ឌកម្ម

Posted: 20 May 2012 11:49 PM PDT

លោក​រដ្ឋ​មន្ត្រី​​​សេដ្ឋ​កិច្ច​​​អ៊ីរ៉ង់ Shamseddin Hosseini ថ្លែង​ថា តម្លៃ​ប្រេង​​​​អន្តរជាតិ​​​ នឹង​ ​​កើ​នឡើង​​​ក្រោម​ការ​​​ដាក់​ទណ្ឌ​កម្ម​​​​​​​​​ប្រទេស​​​ជាប់​​ឈូង​សមុទ្រ​​ពែក្សឱ្យ​​បោះ​បង់​​​​ចោល​នូវ​​​​កម្ម​វិធី​​​​​នុយ​ក្លេ​អ៊ែរ​​​របស់​ខ្លួន ។ ​​តម្លៃ​ប្រេង​​​​​អាច​កើ​ន​ឡើង​​​​ដល់​​​​​១៦០​ដុល្លារ​​​​​ក្នុង​មួយ​​បារ៉ែល ប្រសិន​​បើ​តំបន់​​អឺរ៉ុប​​​ធ្វើ​តាម​​​​ការ​​ហាម​ប្រាម​​​​​​កា​រដឹក​​ទំនិញ​​​​តាមផ្លូវ​ទឹក​​​​របស់​ប្រទេស​​​​​​អីុ​រ៉ង់​នៅថ្ងៃ​​​១ កក្ក​ដា ។ ក្រុម​​ប្រទេ​​ស

ទិវា​ចង​កំហឹង​​ថ្ងៃ​20 ឧសភា ​នៅ​បូជនីយដ្ឋាន​​ឧកញ៉ា​​ឃ្លាំង​ មឿង ​ជំទាវ​ខាន់ ខៀវ

Posted: 20 May 2012 11:45 PM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្ត​​ពោធិ៍​​សាត់ ៖ ព្រឹក​​ថ្ងៃ​​ទី​​២០ ឧសភា ​លោក​​ស៊ុយ​ សែម​ រដ្ឋ​​មន្ត្រី​​ក្រសួង​​​ឧស្សា​ហ​កម្ម​រ៉ែ និង​ថាមពល​ និង​លោក​ឆាយ​​ សារ៉េត ​​ប្រធាន​ក្រុម​​​ប្រឹក្សា​ខេត្ត​​ពោធិ៍​សាត់ បាន​អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិ​ធី​រំលឹក​វិញ្ញាណ​ក្ខន្ធ​​ថ្ងៃ​​២០ ឧសភា ទិវា​ចង​កំហឹង​​ជា​មួយ​បន​ប្រល័យ​ពូជ​សាសន៍​​ប៉ុល ពត ។ ពិធី​នេះ​បាន​ប្រារព្ធ​​ធ្វើ​នៅ​បូជនីយដ្ឋាន​​ឧក​ញ៉ា​ឃ្លាំង​ មឿង ​ជំទាវ​​ខាន់ ខៀវ ​ដោយ​មាន​ការ​និមន្ត​​ចូល​រួម​ពី​

​កីឡា​ករ​ចាំ​ទី​ Anders Lindegaard ត្រូវ​បាន​ហៅ​ឱ្យ​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិដាណឺ​ម៉ាក

Posted: 20 May 2012 11:42 PM PDT

​កីឡា​ករ​ចាំ​ទី​ Anders Lindegaard
យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​គេ​ហ​ទំព័រ របស់​យូហ្វា​​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២០ ឧសភា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា លោក​ម័រ​ថិន អូល​សិន គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក​ បាន​សម្រេច​​​កោះ​​ហៅ​កីឡា​ករ​ចាំ​ទី​ក្លឹប Man Utd Anders Lindegaard ចូលមក​លេង​ឱ្យ​​ក្រុម​ជម្រើស​ជាតិ​សម្រាប់​ការ​ប្រកួត​យូ​រ៉ូ​ ២០១២ ដែល​រៀប​ចំ​ធ្វើ​ឡើង​ដោយ​សហ​ម្ចាស់​ផ្ទះ​​​ប៉ូឡូញ​-អ៊ុយ​ក្រែន ។

ស្ត្រីដែល​​លោតធ្វើ​អត្ត​ឃាត​​ពី​លើស​្ពាន​គីហ៊្សុយ​ណាស្គាល់​អត្ត​សញ្ញាណ​ហើយ​

Posted: 20 May 2012 11:42 PM PDT

ខេត្ត​កំពង់​ចាម ៖ ស្ត្រី​ដែល​លោតពី​លើ​ស្ពានគីហ៊្សុ​យណា​រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​២១ ឧសភា ​​ស្គាល់​អត្តសញ្ញាណ​ហើយ ឈ្មោះ​​នាង ញ៉ អាយុ​៥៣​ឆ្នាំ រស់​នៅភូមិ​រលួស ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃ​ឈរ ​កំពុងតែ​រៀបចំ​បូជា​នៅ​វត្ត​ដី​ដុះ​ស្ថិត​​ក្នុង​សង្កាត់​​វាល​វង់ ​ក្រុង​កំពង់​ចាម ​ដើម្បី​យក​​ធាតុ​ទៅ​ធ្វើ​បុណ្យ​តាម​​ប្រពៃណី​ផង​ដែរ ។

វ៉េន​ រូនី​ ​លួច​ទៅ​កម្សាន្ត​សប្បាយ​នៅរង្គសាល​

Posted: 20 May 2012 11:37 PM PDT

វ៉េន​ រូនី​ ​លួច​ទៅ​កម្សាន្ត​សប្បាយ​នៅរង្គសាល​
កីឡា​ករវ៉េន​ រូនី​ ​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Man Utd និង​​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​ អាច​ប្រឈម​មុខ​នឹងការ​សម្រុះ​សម្រួល​រយៈ​ពេល​យូរ​ជា​មួយ​នាង​ខលីន​ ​រូនី​ ​ជាប្រពន្ធ​ ក្នុង​អំឡុង​ពេល​សម្រាក​លម្ហែ​កាយ​រយៈ​ពេល​ខ្លី​ ក្រោយ​ពីបិទ​រដូវកាល​ដោយ​បាន​នាំ​ក្រុម​គ្រួសារ​ ​រួម​ទាំង​កូន​តូច​អាយុ​២​ឆ្នាំ​ ​ទៅដើរ​កម្សាន្ត​នៅឡាសវ៉េ​ហ្គាស សហរដ្ឋ​អាមេរិក​​​ នៅមុន​ពេល​ត្រៀម​ប្រកួត​​អឺរ៉ូ​២០១២​ នៅប្រទេសប៉ូឡូញ

បើក​ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពាន​រង្វាន់​ខ្មែរ​រៀល​អ៊ីស្តេត​លើក​ទី​1

Posted: 20 May 2012 11:33 PM PDT

​ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពាន​រង្វាន់​
រាជធានី​ភ្នំពេញ ៖​​ ​នៅ​លើ​ទី​លាន​វរ​សេនា​តូច​លេខ​២ ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នា​រសៀល​ថ្ងៃ​​អាទិត្យ​ទី​២០ ឧសភា ក្រុម​ហ៊ុន​ខ្មែរ​រៀលអីុស្តេត បាន​រៀប​ចំ​​ព្រឹត្តិ​​​ការណ៍​​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​សម្រាប់​ឆ្នាំ​២០១២ ជា​លើក​ទី​១ ក្នុង​គោល​បំណង​បង្កើត​​​​ការ​ទំនាក់​ទំនង​មិត្ត​ភាព​ សាមគ្គី​ភាព​​រវាង​បណ្តា​ក្រុម​ហ៊ុន និង​មន្ត្រី​រាជ​ការ​ឱ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ។

ម៉ូតូ​ស្តេបដួលចោទ​រ៉ឺម៉ក​ម៉ូតូបុក​ តែ​រ៉ឺម៉ក​​ប្រកែក​ថា​មិន​បាន​បុកទេ

Posted: 20 May 2012 11:30 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ នារីម្នាក់​​​ជិះម៉ូតូ​ស្តេប​​អត់​ពាក់​មួក​​សុវត្ថិភាព​​​ដួល​បោក​ក្បាល ហើយ​​​ចោទ​​ប្រកាន់​​​​​ថា រឺុម៉កម៉ូតូ​ជា​អ្នក​បុក ឯ​រឺុម៉ក​ម៉ូតូ​​​បាន​អះ​អាង​​ថា មិន​បាន​បុក​ទេ ​តែ​​ពេល​​ឃើញ​ហេតុការណ៍​​នេះ​គាត់​​​ព្យាយាម​​​​បើក​​​គេច​​ក៏ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​នៅ​ជាប់​របង​​​សាលា​​បឋម​សិក្សា​​​ហ៊ុន​នាង ​បឹង​​​ត្របែក​​ខាង​ត្បូង​​​​​​​ ។​ គ្រោះ​ថ្នាក់​​នេះ កើត​ឡើង​កាល​ពី​វេលាម៉ោង​​១១និង​៥០នាទី​​​ថ្ងៃត្រង់​​​ថ្ងៃ​​ទី​១៩

ស្គូពី​គេច​ជង្ហុក​​ទៅ​បុក​ម៉ូតូ​​សង់​កូរ៉េ​​រង​របួស​ទាំងពីរនាក់​

Posted: 20 May 2012 11:29 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូ​ស្គូពី​​ ពណ៌ស ​គេច​ជង្ហុក​​ទៅ​បុក​​ម៉ូតូ​សង់​កូរ៉េ​ ពណ៌​ក្រហម ​ពេញ ទំហឹង​បណ្តាល​ឱ្យ​ដួល​​ទាំង​អស់​គ្នា​ រងរបួស​រលាត់​ដៃ​ជើង និង​​គ្រេច​ជើង​ឆ្វេង ។ ​គ្រោះថ្នាក់​នេះ​​កើតឡើងកាលពីវេលា​​ម៉ោង​៨​យប់​ថ្ងៃទី​​២០ ឧសភា នៅ​មុខ​ផ្សារ​បឹង​ត្របែក តាម​ផ្លូវ​លេខ​១០៥ កែង​ផ្លូវលេខ​៤៥០ ​ក្នុងសង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ។

បើក​កិច្ច​​​ប្រជុំ​​កំពូល​​លើក​ទី​​25របស់​​អូតង់​​នៅ​ស៊ីកាហ្គោ​​

Posted: 20 May 2012 11:22 PM PDT

ក្នុងកិច្ច​ប្រជុំ​​កំពូល​អូតង់​​
ប្រមុខរដ្ឋ​​និង​​ប្រមុខរដ្ឋា​ភិបាល​​​របស់​ប្រទេស​២៨​​ជា​សមាជិក​​របស់​អង្គការ​​អូតង់​​បានជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃទី​២០ឧសភា​​​នៅទីក្រុង​ស៊ីកាហ្គោ​​ ក្នុង​​ក្របខណ្ឌ​​នៃកិច្ច​​ប្រជុំ​កំពូល​​លើកទី​​​២៥​​របស់​​​សម្ព័ន្ធ​ភាព​យោធា​​នេះ​ដើម្បី​ពិភាក្សា​ជាពិសេសពី​​បញ្ហា​អាហ្វហ្គា​នីស្ថាន។ ពេល​​បើក​​កិច្ច​ប្រជុំ​​កំពូល​នោះ​​ប្រធានាធិបតី​​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា គូស​បញ្ជាក់​ថា អូតង់​​​ប្តេជ្ញា​​​​​ម៉ឺងម៉ាត់​​​​ថែរក្សា​​សន្តិសុខ​​រួម​

មេ​ភូមិ​​ពោធិ៍​កំពុង​ព្រោះ​​ស្រូវ​កណ្តាល​វាល​ស្រែ​រន្ទះ​បាញ់​ស្លាប់​

Posted: 20 May 2012 11:20 PM PDT

ខេត្ត​ពោធិ៍​សាត់​ ៖ ​លោក​សុង ធាង អាយុ​​៤៦​ឆ្នាំ ​ជា​ប្រធាន​ភូមិ​ពោធិ៍ ឃុំ​ស្រែ​ស្តុក ​ស្រុក​កណ្តៀង ​​ត្រូវ​រន្ទះ​បាញ់​​ស្លាប់ ខណៈ​ពេល​​កំពុង​​ព្រោះ​ស្រូវ​ស្រែ​ក្រោម​មេឃ​កំពុង​ភ្លៀង​។ ​ករណី​បាតុ​ភូត​ធម្ម​ជាតិ​នេះ​បាន​កើត​ឡើង​​កាលពី​ថ្ងៃ​​ទី​២០ ឧសភា ២០១២ ​វេលា​ម៉ោង​៦​ល្ងាច​នៅ​ចំណុច​ពោធិ៍​រង្សី ស្ថិតក្នុងភូមិ​ពោធិ៍ ឃុំ​ស្រែ​ស្តុក ​ស្រុក​កណ្តៀង ។

នាង​សា​រ៉ា​ប៉ូ​វ៉ា​ឈ្នះ​ជើង​ឯក​តឺ​ន្នីស Internazionali BNL d'Italia​ជា​លើក​ទី​2

Posted: 20 May 2012 11:19 PM PDT

កីឡាការិនី​រុស្ស៊ី​សារ៉ា​ប៉ូ​វ៉ា​​​
ម៉ា​​រី​​យ៉ា សា​រ៉ា​​ប៉ូ​​វ៉ា​​​បាន​​សម្តែង​​​ក្តី​​រីក​​រាយ​​ជា​​ខ្លាំង​​បន្ទាប់​​ពី​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធ​ី Internazionali BNL d'Italia២​ឆ្នាំ​បន្ត​បន្ទាប់​គ្នា​។ ជ័យ​ជម្នះ​លើក​ទី​២​នេះ​កើត​មាន​ឡើង​ក្រោយ​ពី​នាង​បំបាក់​កីឡាការិនី​ជើង​ខ្លាំង​របស់​ចិន​លី​ណា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​លទ្ធផល​៤-៦,៦-៤​និង​៧-៦​ ។​ ការ​ប្រ​កួត​ក្នុង​វគ្គ​នេះ​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​រ៉ូម​ ប្រ​ទេស​អុី​តា​លី​កាល​ពី​ថ្ងៃ​​ទី​២០​ខែ​ឧស​ភា ។​

ជាប់​ចោទ​​ពីបទ​ចាប់​​រំលោភ​​ប្រពន្ធ​គេ​​2លើក​​​បង់​​​​3​លានរៀល​

Posted: 20 May 2012 11:15 PM PDT

ជាប់​ចោទ​​ពីបទ​ចាប់​​រំលោភ​​ប្រពន្ធ​គេ​​2លើក​​​បង់​​​​3​លានរៀល​
ខេត្តឧត្តរមានជ័យ ៖ បុរស​​​ម្នាក់​​​​​ឈ្មោះ ​អ៊ុន ​​​ ណាត​​ អាយុ​​​៣១​ឆ្នាំ ​ ​រស់នៅ​​​​ឃុំ​​​ទំនប់​ដាច់ ស្រុក​​​ត្រពាំង​​​ប្រាសាទ ​​​​​​​ជាប់ចោទ​ពី​បទ​​ចាប់​រំលោភ​​​ស្រ្តី​​មា្នក់​​​ ​អាយុ​​២៥​ឆ្នាំ ។ ​​មាន​កូន​​​​​ប្រុស​​១ អាយុ​​៤​ឆ្នាំ​ ​ និង​មាន​ប្តី​​​​​​អាយុ​២៩​​ឆ្នាំ​ ​​​​ចាប់​​រំលោភ​​ លើក​ទី​១ ​​ កាល​ពី​​​វេលាម៉ោង​​​​៩​ព្រឹក​​​​​ថ្ងៃទី​​​​២៤ មេសា ​និង​លើក​ទី​២​វេលាម៉ោង​​​​១០និង​​៣០នាទី​​យប់​​ថ្ងៃទី​​៣០​ ​មេសា ​​២០១២ ​​ ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!