Koh Santipheap Daily

Koh Santipheap Daily


កម្ម​ករ​ស្ទើរ​ភ្លើង​​បើក​រ​ថយន្ត​​ចុះ​ពី​លាង​ច្រឡំ​​ជាន់​ហ្គា​ស្មានថា ​​ហ្វ្រាំង​​បុក​ស្ត្រី ម្នាក់​អង្គុយ​លើ​បង់​ថ្ម​បាក់​ជើង​ខ្ទេច​ទាំង​២

Posted: 22 May 2012 12:55 AM PDT

ទិដ្ឋភាព​មនុស្ស​ឆោឡោ​នៅ​កន្លែងកើតហេតុ​
ខេត្ត​បាត់ដំបង​ ៖ ​ស្ត្រី​ម្នាក់​​រង​របួស​បាក់​ជើង​ទាំង​សង​ខាង​ដោយ​សារ​កម្ម​ករ​លាង​រថយន្ត​ម្នាក់​បើក​រថយន្ត​​បុក​ ដោយ​ច្រឡំ​ជាន់​ហ្គា​ស្មានថា​ ហ្វ្រាំង​ ខណៈ​ដែល​គាត់ និង​ក្មេង​តូច​ម្នាក់​ទៀត​កំពុង​អង្គុយ​លើ​បង់​ថ្ម​រង់​ចាំ​លាង​​ម៉ូតូ​​នៅទី​នោះ​ដែរ ។ ​ហេតុការណ៍​​នេះ​កើតឡើង​កាល​ពីវេលា​​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២១ ឧសភា នៅ​កន្លែង​លាង​​រថយន្ត​ខាង​ត្បូងផ្សារ​លើ ស្ថិត​​ក្នុង​​​ភូមិ​កម្ម​ករ​ សង្កាត់​​ស្វាយ​ប៉ោ ក្រុងបាត់​ដំបង ។

យុទ្ធ​នាការ​​ឃោសនា​​របស់​គណបក្ស​ប្រជាជន​​​នៅឃុំ​សំបួរមាសរយៈពេល​​2ថ្ងៃ​ ហែក្បួន​ផង​ ចុះជួប​ដោយផ្ទាល់​​តាម​​ផ្ទះ​អ្នក​គាំទ្រ​ផង​

Posted: 22 May 2012 12:45 AM PDT

ក្បួន​​យាត្រា​របស់​​គណបក្ស​​ប្រជាជន
ខេត្ត​កណ្តាល​ ៖ គណបក្ស​ប្រជាជន​​កម្ពុជា​​ ​ឃុំ​​សំបួរ​មាស ​​​ដឹកនាំ​ដោយ​លោក​​​គ្រី ទូច​​​ និង​មានការ​ចូលរួម​គាំទ្រ​​ដោយ​លោក​​​សំ ព្រហ្មនា​ ​តំណាង​គណបក្ស​ស្រុក​មុខកំពូល​​នៃ​ក្រុម​​គណៈពង្រឹង​​មូល​​ដ្ឋាន​​ បាន​​រួម​គ្នា​​​បើក​​​​យុទ្ធនាការ​​​ ឃោសនា​​បោះឆ្នោត​​ថ្ងៃទី​១៨ ឧសភា ​យ៉ាង​​​អធិក​​​អធម​ ដើម្បី​សម្តែង​ឱ្យ​ឃើញ​​​នូវឫទ្ធា​នុភាព​​របស់​​បក្ស ក្នុង​ឃុំ​សំបួរ​មាស ​ស្រុក​កំពូល ។​

ទើប​តែ​​ទិញ​ម៉ូតូ​រត់​ឌុប​ប៉ះ​ចំ​ចោរ​ជិះ​កាប់៣​ពូថៅ​យកទៅបាត់

Posted: 22 May 2012 12:38 AM PDT

បុរសរងគ្រោះ
ខេត្ត​ឧត្តរ​មានជ័យ ៖ ​ បុរស​ម្នាក់​រងរ​បួស​​​ធ្ងន់ ខណៈ​​កំពុង​ជិះម៉ូតូ​រត់​ឌុប​ប៉ះ​ចំចោរ​ ហៅ​ជិះ​​​ទៅ​ដល់កន្លែង​ស្ងាត់​​កាប់៣​ពូថៅ ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព​​កាលពីវេលាម៉ោង៥ ​ល្ងាច​ថ្ងៃទី​២១ ឧសភា ​ស្ថិត​ក្នុង​ភូមិ១០៥ ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់​វែង ។ ជនរង​គ្រោះ​ឈ្មោះ​សេង ជ្រ ភេទប្រុស អាយុ​​២៤​ឆ្នាំ ​រស់​នៅ​​ក្នុង​ភូមិ​ជើង​ភ្នំ ​ឃុំ​ត្រពាំង​ប្រីយ៍ ទើប​តែ​សន្សំ​ប្រាក់បាន​ ហើយ​ទិញ​ម៉ូតូ​ម៉ាក​​ឌ្រីមសេ​១២៥ ស៊េរី២០១២ ពណ៌ខ្មៅ រត់​ឌុប​​​​ក៏​ត្រូវ​​ចោរ​ប្លន់​​យកទៅបាត់ ។

គ្រោះ​ថ្នាក់​ចរា​ចរណ៍​រថយន្ត​បុក​ម៉ូតូ​ស្លាប់​ម្នាក់ របួស​ធ្ងន់​ម្នាក់​​

Posted: 22 May 2012 12:30 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​បន្ទា​យ​មាន​ជ័យ ៖​​​មន្ត្រីមន្ទីរ​សាធារណ​ការ និង​ដឹក​ជញ្ជូន​ខេត្ត​​មួយ​រូប​​ ​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​​ថ្លុក​ឈាម​ និងអ្នក​រួម​ដំណើរ​ជា​មួយ​​ម្នាក់​​រង​របួស​បាក់​ជើង​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​មិត្ត​ភាព​កម្ពុជា​-ជប៉ុន នៅ​ស្រុក​​មង្គល​បុរី ដោយ​សារ​ជួប​​គ្រោះ​ថ្នាក់​ចរាចរណ៍​​រថយន្ត និង​ម៉ូតូ​បុក​គ្នា ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១២ លើ​

សមា​ជិក​​ក្រុម​ប្រឹក្សា​​ស្រុក​ និង​ក្រុម​ប្រឹក្សា​ឃុំ​របស់​គណ​បក្ស​​សម​រង្ស៊ី និង​នរោត្តម​រណ​ឫទ្ធិ​១៩​នាក់​​ចូល​មក​ជា​មួយ​​គណ​បក្ស​​ប្រជា​ជន​កម្ពុជា

Posted: 22 May 2012 12:21 AM PDT

ទិដ្ឋភាព​ក្នុងពិធី​
ខេត្ត​កំពត ៖ ​រសៀល​ថ្ងៃទី​​២១ ឧសភា ២០១២ ​នៅ​សាល​ប្រជុំ​​សាលា​ស្រុក​អង្គរ​ជ័យ​​មាន​ធ្វើ​ពិធី​បញ្ចូល​សមា​ជិក​បក្ស​ប្រជា​ជន​ថ្មី​ដល់​អតីតមេ​ដឹក​នាំ​ដែលជា​សមា​ជិក​ក្រុម​ប្រឹក្សាឃុំ-ស្រុក​ មក​ពីគណ​បក្ស​សម​រង្ស៊ី ​និងគណ​បក្ស​នរោត្តម​រណ​ឫទ្ធិ ​ចំនួន​១៩នាក់ ក្នុង​នោះ​​មាន​ស្រី​៦​នាក់ ។

អគ្គ​​រដ្ឋ​ទូត​​ឥណ្ឌា​បញ្ចប់​អាណត្តិ​រីករាយ​​ចំពោះ​កិច្ច​សហប្រតិបត្តិ​​ការ​ជាមួយ​​កម្ពុជា

Posted: 22 May 2012 12:19 AM PDT

រាជ​​ធានី​ភ្នំពេញ ៖ ​ នៅ​វិមាន​​សន្តិ​ភាព​ទី​ស្តី​​ការ​​នាយក​រដ្ឋ​មន្រ្តី​នា​វេលា​ម៉ោង៩ព្រឹកថ្ងៃ​ទី២២​ឧសភា ២០១២ នេះ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម​និងជម្រាបលាក្នុង​ឱកាស​ដែល​ឯកអគ្គរដ្ឋទូតឥណ្ឌាបានបញ្ចប់អាណត្តិការទូតនៅព្រះរាជាណា​ចក្រកម្ពុជា ។

ជិះ​ម៉ូតូ​ជិត​ដល់​ផ្ទះ​ងងឹត​មុខ​ដួល​សន្លប់​បែក​ក្បាល​ដេរ​អស់​៥​ថ្នេរ​

Posted: 22 May 2012 12:17 AM PDT

ជន​រងគ្រោះ​ស​ម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​
ខេត្ត​ប៉ៃលិន​ ៖ ​បុរស​ម្នាក់​​​ជិះ​ម៉ូតូ​ជិត​ដល់​ផ្ទះ​ទៅហើយ ស្រាប់​តែ​​ងងឹត​មុខ​​ដួល​ម្នាក់​ឯង ​បណ្តាល​ឱ្យ​​រង​របួស​បែក​​​ក្បាល​ដេរ​អស់​៥​ថ្នេរ ​កាល​ពីវេលា​ម៉ោង​៦​​និង​៣០​នាទី​​ល្ងាច​ថ្ងៃទី ២១ ឧសភា ២០១២ ​ស្ថិត​ក្នុង​ភូមិ​ពេជ្រ​គិរី ​សង្កាត់​ប៉ៃលិន ។ ​បុរស​រង​គ្រោះ​ឈ្មោះ​ហម នៅ​ អាយុ​៤៨​ឆ្នាំ ​រស់​នៅក្នុងភូមិ​កូន​ខ្លុង ​

អ្នក​លួច​គេច​ខ្លួន​បាត់​ជាប់​ខ្នោះ​អ្នក​ដើរ​លក់

Posted: 22 May 2012 12:15 AM PDT

ជនល្មើសត្រូវបានចាប់ខ្លួន
ខេត្ត​រតន​គិរី ៖ ​កម្លាំង​នៃ​អធិការ​ដ្ឋាន​​ក្រុង​បាន​លុង​ និង​កម្លាំង​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត បាន​សហ​ការ​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​ជន​សង្ស័យ​​​ម្នាក់ទាក​់​ទិន​​នឹង​​​ករណី​ចោរ​កម្ម​​ចូល​​លួច​អា​គុយ​​ក្នុង​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​ដែល​មាន​ទី​តាំង​នៅ​ខាង​លិច​ផ្សារ​បាន​លុង​ ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ។

ពាណិជ្ជករចិន​​​លោក​​​ស្រី​​​វូយិញ​​ត្រូវ​​​កាត់ទោស​ប្រហារ​​ជីវិត​ជាមួយ​ការ​​ព្យួរ​ទោស​2ឆ្នាំ

Posted: 22 May 2012 12:14 AM PDT

លោក​​​ស្រី​វូយិញ​ដែល​ទទួល​​ការ​កាត់​​​ទោស​​​ប្រហារជីវិត​
តុលាការ​​ប្រជាជន​កំពូល​ខេត្ត​ហ្សេយ៉ាង កាលពី​ថ្ងៃទី២១ឧសភា​​​​បាន​កាត់​ទោសប្រហារ​ជីវិត​​ជាមួយ​ការ​ព្យួរទោស​​រយៈពេល​២​ឆ្នាំ​ ស្ត្រី​ពាណិជ្ជករចិន​លោក​​ស្រី​វូយិញ បន្ទាប់​​​ពី​សវនា​ការ​​​​កាត់​ទោសនៅ​​សាលា​​​ឧទ្ធរណ៍​​​មក ។​ក្នុង​ការ​​​វិនិច្ឆ័យ​​​ទោសជា​​ស្ថាពរ តុលាការ​​​​ក៏​បញ្ជា​ផងដែរ​​ឱ្យរឹបអូស​​រាល់​ទ្រព្យសម្បត្តិ​​​ផ្ទាល់​ខ្លួន​របស់​លោកស្រី​វូយិញ​ ​ហើយ​ដកហូត​សិទ្ធិ​នយោបាយ​​ពីស្ត្រីរូបនោះ​​អស់​មួយ​

ប្រធានាធិបតី​ស្តីទី​ម៉ាលី​ត្រូវពួក​បាតុករ​​វាយ​ធ្វើ​បាប​​

Posted: 22 May 2012 12:12 AM PDT

ពួកបាតុករ​​ដែល​លើក​ទៅកាន់​​ការិយាល័យ​​​ប្រធានាធិបតី
ការ​ឆ្លង​​កាត់​ខាង​នយោបាយ​​នៅ​​ម៉ាលី​ក្រោយ​​រដ្ឋប្រហារ​​យោធា​កាលពី​ថ្ងៃទី​២២ មីនា​ ជួប​ប្រទះ​នឹងភាព​ចម្រូងចម្រាស់​​ថ្មី​មួយ​​ទៀត​ កាលពី​​ថ្ងៃទី​២១ឧសភា​ជាមួយ​នឹង​ការវាយ​ធ្វើ​បាប​​​ប្រធានាធិបតី​ស្តីទី​​លោក​​ឌីអុន​គួន​ដា​ ​ត្រាអូរេ​ ដោយ​​ពួកបាតុករដែល​​​ប្រឆាំង​នឹងការ​កាន់​អំណាច​​​របស់លោក​​​បន្ទាប់ពី​​កិច្ចព្រម​ព្រៀង​​​ខាងនយោបាយ​មួយ​ជាមួយ​ពួកអ្នក​​​ធ្វើ​រដ្ឋ​​ប្រហារ​​​មក ។

អូតង់ចេញ​សេចក្តី​​​ថ្លែង​ការណ៍​ទូទៅ​នៃកិច្ច​ប្រជុំ​​​កំពូល​​​របស់​ខ្លួន​

Posted: 22 May 2012 12:10 AM PDT

ក្នុង​​កិច្ច​ប្រជុំ​​​កំពូល​អូតង់​
កាលពី​​ព្រឹក​ថ្ងៃទី​​២១ឧសភា​​​អង្គការ​​​អូតង់​​​បាន​ចេញ​ផ្សាយ​​សេចក្តី​ថ្លែង​ការណ៍​​ទូទៅ​មួយ​​​ដែល​​​អនុម័ត​​​​ក្នុងឱកាស​នៃកិច្ច​​​ប្រជុំ​កំពូល​​​របស់​​​បណ្តា​​ប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋា​ភិបាល​​របស់​ខ្លួន​ ​នៅទីក្រុង​​​ស៊ីកាហ្គោ ។​ សេចក្តី​​​ថ្លែងការណ៍​​របស់​​​កិច្ច​ប្រជុំ​​​កំពូល​​​នោះ​ អនុម័ត​​កាលពីថ្ងៃទី​២០ ឧសភា​​កន្លងមក​​​នេះ​ ​​អះអាង​​​ជាថ្មី​ពីការ​សន្យា​​​របស់​​បណ្តា​​​

​អា​ង​ទឹក​​នៅ​កណ្តាល​​វាល​​ធំ​បំ​ផុត​​​​លើ​ពិ​ភព​លោក​​នៅស៊ីលី​

Posted: 22 May 2012 12:01 AM PDT

[Enter Caption]
សារ​ព័ត៌​មាន​​បរ​ទេស​​ កាល​ពី​​ថ្ងៃ​ទី​២២ ឧស​ភា​​ ផ្សាយ​​ឱ្យ​ដឹង​ថា ​រម​ណីយ​​ដ្ឋាន​​«រីស៊ត សាន អាល់​ហ្វុន​​សូដេលម៉ា» ក្នុង​ប្រទេស​​ស៊ីលី​ បាន​បង្កើត​​ភាព​ល្បី​​រន្ទឺ​​នៅ​ទូទាំង​​ពិ​ភព​លោក​​ ក្រោ​យ​ពី​​បង្ហាញ​​​អាង​ហែល​ទឹក​​​ដែលទទួល​ស្គាល់​​ពី​កំណត់​​ត្រា​​ប្រវត្តិ​សាស្ត្រ​​​ពិ​ភព​លោក​​ថា ​​ជា​​អាង​​​ហែល​​ទឹក​កណ្តាល​វាល​ មាន​​បណ្តោយ​​វែង​​​បំ​ផុត​​នៅ​លើ​​ពិ​ភព​លោក​​​ រួម​ទាំង​​ជា​ម្ចាស់​​​ឯត​ទគ្គ​​កម្ម​​​ដែល​មាន​​

បុរស​អូស្ត្រា​លី​​​ស្រវឹង​ធ្លាក់​ភ្នែក​​​បើក​រថយន្ត​​​មិនព្រម​​បត់​​ធ្លាក់​ប្រឡាយ​​

Posted: 22 May 2012 12:00 AM PDT

ខេត្ត​ព្រះ​សីហនុ​​​​​​​​​​​ ៖ រថយន្ត​​​មួ​យ​​គ្រឿង​ម៉ាក​ មីតស៊ុយ​​​​ប៊ី​ស៊ី​ ទ្រី​តុន​​ ដែល​បើក​បរ​ដោយ​ជន​ជាតិ​អូស្ត្រា​លី​​ម្នាក់​​ក្នុង​ភាព​​​ស្រវឹង​​ជោក បាន​​ជ្រុល​​ធ្លាក់​​ទៅ​ក្នុង​ប្រឡាយ​​​បណ្តាល​​​ឱ្យ​រថយន្ត​​​រង​ការ​ខូច​ខាត​​​យ៉ាង​​ដំណំ​ ប៉ុន្តែ​​​អ្នក​​បើក​​បរ​គ្រាន់​​តែ​រង​របួស​​​បន្តិច​​ប៉ុណ្ណោះ ។ ​​​ហេតុ​ការ​ណ៍​​​​​នេះ​ បាន​កើ​តឡើង​​​កាល​ពី​វេលា​ម៉ោង​​​​១១​ន​ិង​​​​៣០​នាទី​យប់​ថ្ងៃទី​​​១៩ ឧសភា លើ​បណ្តាយ​​វិថី​​​​​២​ធ្នូ ចម្ងាយ​ប្រមាណ​​​​១០​០​ម៉ែត្រ​​ ពី​

សម្ពោធ​​មហោ​ស្រព​ភាព​យន្ត​សហ​ភាព​អឺរ៉ុប​​ដាក់​បញ្ចាំង​​ឱ្យ​​ប្រជា​ពល​រ​ដ្ឋ​​ទស្សនា​​ឥត​គិត​ថ្លៃ​​១០​ថ្ងៃ

Posted: 21 May 2012 11:52 PM PDT

ទិដ្ឋភាព​ក្នុងពិធី​សម្ពោធ​​មហោ​ស្រព​ភាព​យន្ត​
ខេត្ត​សៀមរាប ៖ ​ក្រោម​កិច្ច​សហ​ការ​រវាង​ស្ថាន​​ទូត​នៃ​បណ្តា​រដ្ឋ​ជា​សមា​ជិក​របស់​​សហភាព​អឺរ៉ុប​ និង​ប្រតិភូ​សហ​ភាព​អឺរ៉ុប​​ប្រចាំ​​​នៅ​កម្ពុជា ព្រម​ទាំង​​វិទ្យា​ស្ថាន​បារាំង​ប្រចាំ​នៅ​កម្ពុជា ខ្សែ​ភាព​យន្ត​ខ្នាត​​ធំរបស់​បណ្តា​រដ្ឋ​ជា​សមា​ជិក​របស់​សហ​ភាព​អឺរ៉ុប​​ចំនួន​១១​រឿង​ មកពី​ប្រទេស​រួម​​មាន​ប្រទេស​​បែល​ហ្សិក, ប៊ុល​ហ្គារី, ដាណឺម៉ាក, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ហូឡង់, ព័រទុយ​ហ្គាល់, អេស្ប៉ាញ, ស៊ុយអែត, និង​ចក្រ​ភព​អង់​គ្លេស​ ត្រូវ​បាន​ប្រារព្ធ​ពិធី​កាត់​​ខ្សែ​បូ​

អាជ្ញាធរ​ខណ្ឌដង្កោ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​1ខ្សែ​ប្រវែង​444​ម៉ែត្រ​

Posted: 21 May 2012 11:45 PM PDT

ទិដ្ឋភាពក្នុងពិធី
រាជ​ធានី​ភ្នំពេញ​ ៖ អាជ្ញាធរ​ខណ្ឌដង្កោ​ដឹក​នាំ​ដោយ​លោក​នុត ពុធ​ដារ៉ា​ ជំនួយ​ការ​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុន សែន​ ​និង​ជា​អភិ​បាល​​ខណ្ឌដង្កោ​ បានចុះ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​​បេតុង​១ខ្សែ​ ​នៅក្នុងសង្កាត់​ប្រទះ​ឡាង​ ដែល​ជា​គម្រោង​អភិវឌ្ឍន៍​មូល​និធិសង្កាត់​ឆ្នាំ​២០១២​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ ។

នារី​ជា​​និស្សិត​គណ​នេយ្យ​​ជិះ​ម៉ូតូ​​វីវ៉ា​​ទាក់​ដៃ​ចង្កូត​គ្នា​​ដួល​ត្រូវ​រថយន្ត​កូរ៉េ​​កិន​ពី​លើ​ខ្ទេច​

Posted: 21 May 2012 11:38 PM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​របួស​ជើង​ស្តាំ ខណៈ​​ជិះ​ម៉ូតូ​វីវ៉ា​ទៅ​​​ទាក់​ដៃ​ចង្កូត​​​គ្នា​ជា​មួយ​​ម៉ូតូ​គុប​ជ្រុង​​ដួល​ហើយ​​ស្រាប់តែ​​រថយន្ត​កូរ៉េ​២,៥​តោន គេច​​ពី​ម៉ូតូ​មួយ​គ្រឿង​ទៀត​ហៀរ​ចូល​ទៅ​បុក​កិន​ពី​លើ​ម៉ូតូ​វីវ៉ា បណ្តាល​ឱ្យ​​ផ្ទុះ​ពោះ​វៀន​​​កង់​​ម៉ូតូ​ចេញ​ក្រៅ​ ចំណែក​​នារី​ជា​អ្នក​បើក​បរ​​​រង​របួស​​គួរ​សម​ជា​ពិសេស​ត្រូវ​ជើង​ស្តាំ។ គ្រោះ​ថ្នាក់ចរា​ចរណ៍​​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​២​និង​៣០​នាទី​រសៀល​ថ្ងៃទី ២១ ឧសភា ​លើ​ផ្លូវ​លេខ​២៧១ ​ក្នុង​សង្កាត់​​ទំនប់​ទឹក

ចិន​ប្រឆាំង​ឆន្ទៈរបស់​​បណ្តា​សមាជិក​សភា​អាមេរិក​​លក់​យន្ត​ហោះ​​ F-16ឱ្យ​​តៃវ៉ាន់​

Posted: 21 May 2012 11:37 PM PDT

យន្ត​ហោះ​​ប្រយុទ្ធ​​ធុន​F-16
ប្រទេសចិន​កាលពី​ថ្ងៃទី​​​​​២១ឧសភា​បាន​​សំដែង​ពីការ​ប្រឆាំង​​របស់​ខ្លួន​ចំពោះ​​​​គម្រោង​​​ច្បាប់​​​មួយដែល​​​ផ្តោតលើការ​ចំណាយ​​ខាង​យោធា​​​​ដែល​អនុម័ត​​កាលពី​សប្តាហ៍​​មុន​ដោយ​​សភា​អាមេរិក ។ ​គម្រោង​​នេះជាការ​​គាប​​សង្កត់​​​ឱ្យ​មាន​ការលក់​យន្ត​ហោះ​ប្រយុទ្ធ​​​ធុន F-16​ឱ្យ​​​តៃវ៉ាន់ ។​

រថយន្ត​កូរ៉ូឡា​បែក​​កង់​រេ​ចង្កូត​ទៅ​បុក​រថយន្ត MadriX

Posted: 21 May 2012 11:36 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​កូរ៉ូឡា ពណ៌​ស្លែ ​បែក​កង់​មុខ​ខាង​ឆ្វេង​រេ​ចង្កូត​ទៅ​បុក​រថយន្ត MadriX ​ពណ៌ទឹក​ប្រាក់ ​បណ្តាល​ឱ្យ​ក្រពឹត​ទ្វារ​ក្រោយ​ចំហៀង​ខាងឆ្វេង ​តែ​មិន​បណ្តាល​​ឱ្យ​មាន​​អ្នក​រង​របួស​ទេ ។ ​គ្រោះ​ថ្នាក់​នេះ​កើតឡើង​នៅ​តាម​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុងភូមិ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ​កាលពីវេលា​ម៉ោង​៧​និង​៥០​នាទី​​យប់​ថ្ងៃទី​​២១ ឧសភា ។

ណា​ដាល់​ឈ្នះ​ជើង​ឯក​ Internazionali​ BNL ​d'Italia​ជា​លើក​​ទី​6​បន្ទាប់​ពី​បំបាក់​យ៉ូ​កូ​វិច​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ

Posted: 21 May 2012 11:33 PM PDT

កីឡាករ​​អេស្ប៉ាញ​រ៉ា​ហ្វា​អែល ណា​ដាល់​​​​
រ៉ា​​ហ្វា​​អែល ណា​​ដាល់​​នៅ​​តែ​​បង្ហាញ​​ភាព​​ខ្លាំង​​របស់​​ខ្លួន​​នៅ​​លើ​​តារាង​​ដី​​ឥដ្ឋ​​ប​ន្ទាប់​​ពី​​រូប​គេ​បំ​បាក់​កីឡាករ​លំ​ដាប់​ទី​១​ពិភពលោក​ណូ​វ៉ាក់ យ៉ូ​កូ​វិច​ក្នុង​លទ្ធផល​២​សិត​ទន់​នឹង​សូន្យ​កាល​ពី​ថ្ងៃទី​​២​ឧសភា​យក​ឈ្នះ​ពាន​​ជើង​ឯក​ Internazionali BNL d'Italia​​ជា​លើក​ទី​៦​។ ណា​ដាល់​ដែល​ធ្លាប់​បាន​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាករ​ស៊ែ​ប៊ី​ម្នាក់​នេះ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​៧​លើក​បន្ត​បន្ទាប់​គ្នា​ស្តា​របាន​មុខ​មាត់​ជា​ថ្មី​វិញ​

មេ​ភូមិ​​ពោ​ធិ៍​​កំពុង​​ព្រោះស្រូវ​​​កណ្តាល​​វាល​ស្រែ​​​​រន្ទះ​បាញ់​ស្លាប់​

Posted: 21 May 2012 11:30 PM PDT

​​ខេត្ត​ពោ​ធិ៍សាត់​ ៖ លោក​សុង​ ធាង​ ​​អាយុ​​៤៦​ឆ្នាំ​​ ជា​​ប្រធាន​ភូមិ​​​ពោ​ធិ៍​​ ឃុំ​ស្រែ​ស្តុក​ ស្រុក​​​កណ្តៀង​​ ត្រូវ​រន្ទះ​បាញ់​​​ស្លាប់​ ខណៈ​ពេល​កំពុង​ព្រោះ​ស្រូវ​​​​ស្រែ​ខណៈ​មេឃ​​​កំពុង​ធ្លាក់​ភ្លៀង​​​ ​​​កាល​ពី​វេលា​ម៉ោង​​​​៦ល្ងាច​​​ថ្ងៃ​ទី​​២០ ឧសភា ​​នៅ​ចំណុច​​​ពោ​ធិ៍​រង្សី​ ស្ថិត​ក្នុង​ភូមិ​​​​-ឃុំ​​​ខាង​លើ ។​

​ផ្លូ​វ​ងងឹត​រថយន្ត​​កាមរីគូទ​ហើម និង​ម៉ូតូ​បើក​លឿន​ដូច​ហោះ​បុកគ្នា ស្លាប់២នាក់​ដាច់​ដៃ​ដាច់ជើង និងរបួស​ធ្ងន់​ធ្ងរ​២​នាក់

Posted: 21 May 2012 11:25 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដ៏គួរ​ឱ្យតក់ស្លុត និង​រន្ធត់​មួយ​ បណ្តាល​ឱ្យ​​អ្នក​បើក​ម៉ូតូ​ស្លាប់​២នាក់នៅ​​នឹងកន្លែង​​គួរ​ឱ្យ​រន្ធត់ ព្រោះ​ដាច់​ដៃ​ ដាច់ជើងចេញពីខ្លួន​​ និង​ភាគី​ខាង​រថយន្ត​​របួស​​ធ្ងន់ធ្ងរ​២​នាក់ ព្រម​ទាំង​​ម៉ូតូ​ខ្ទេច​ជា​បំណែកៗ​​ និង​រថយន្ត​​​ខូច​ខាត​ទាំង​ស្រុង ​ដោយ​សារ​​តែ​បើក​លឿន​ដូចគ្នា​បុកគ្នានៅលើ​កំណាត់ផ្លូវ​ជាតិ​លេខ៦ ក្នុង​ក្រុម​៨ ភូមិ​កៀន​ឃ្លាំង សង្កាត់ព្រែកលៀប ​ខណ្ឌ​

ផ្ទុះគ្រាប់​​​​ក្នុង​​​រោង​សិប្បកម្ម​​ស្លដែក​​របួស​​​មនុស្ស​ពីរនាក់

Posted: 21 May 2012 11:15 PM PDT

ទិដ្ឋភាពកន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ ​សិប្បកម្ម​​ស្ល​​ដែក​​​​​​ដ៏ធំមួយ​​​​​ ​យីហោ​​​​​​ ទី​អុី​ស្ទីល ស្ថិត​នៅ​​ភូមិ​ឫស្សី​១ សង្កាត់​​​​​ស្ទឹងមានជ័យ​​​ ​ខណ្ឌ​មានជ័យ​​​​​​បាន​​ផ្ទុះ​គ្រាប់​​​​យ៉ាង​​ខ្លាំងបណ្តាល​​​​​ឱ្យ​កម្មករ​​​ ​​ពីរនាក់​​​​​រង​របួស​​​​​ធ្ងន់ ខណៈពេលកំពុង​​​ស្ល​ដែក ។ ហេតុការណ៍នេះ​ កើត​ឡើង​​​​កាល​ពីវេលាម៉ោង​​​​​១០យប់ ថ្ងៃទី​២០ ឧសភា ​​​​។

ចេញពី​ផឹក​ស៊ី​​ត្រូវក្រុម​ក្មេង​ស្ទាវ​​កាប់​ប្លន់​យក​ម៉ូតូ​

Posted: 21 May 2012 11:04 PM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
​​​​រាជធានីភ្នំពេញ ៖ ​ក្មេង​​ស្ទាវ​​​មួយ​ក្រុម​មាន​គ្នា​៧​​ទៅ​៨​នាក់​​ជិះ​ម៉ូតូ​​សុទ្ធ​តែ​​ស៊េរី​ទំនើប​២​គ្រឿង ​ប្រដាប់​ដោយ​ដាវ​សាំមូរ៉ៃ​ និង​ដំបង​​គ្រប់​ដៃ ​​ធ្វើ​សកម្ម​ភាព​ជិះ​​ប្រដេញ​វាយ​ប្លន់​យក​ម៉ូតូ​ពី​យុវជន​​ម្នាក់​​ទៅ​​បាត់​ដោយ​សុវត្ថិ​ភាព ​និង​ពុំ​រំខាន​ដល់​សមត្ថ​កិច្ច​មូលដ្ឋាន​​បន្តិច​ណា​ឡើយ ។ ​​

ហាយ​ឡិន​ឌ័រ​បើក​បរ​ដោយ​ជន​ជាតិ​ចិន​បត់​អត់​ស៊ីញ៉ូ​ប៉ះគ្នា​ជា​មួយម៉ូតូ​ដួល​ប្រាវ​

Posted: 21 May 2012 11:01 PM PDT

ទិដ្ឋ្​ភាព​ឆោឡោ​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ហាយ​ឡិន​ឌ័រ​​ ពណ៌ ទឹក​ប្រាក់ ​បើក​បរ​ដោយ​​​ជន​ជាតិ​ចិន​ជិះ​​​គ្នា​៤​នាក់ ខណៈ​ពេល​​បត់​អត់​ស៊ីញ៉ូ ​បណ្តាល​ឱ្យ​បុក​គ្នា​ជា​មួយ​​​ម៉ូតូ សេ​១២៥ ​ជិះ​គ្នា​៣​នាក់ ​រងរបួស​ស្រាល​​ទាំង​បី​នាក់ ។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​៩​និង​២០​នាទី​​យប់​​ថ្ងៃទី​២១ ឧសភា ​លើ​ផ្លូវ​លេខ​៦៣ ​កែង​ផ្លូវ​លេខ​​៣០៦ ​ក្នុង​សង្កាត់​​បឹង​កេង​កង​១ ខណ្ឌ​​ចំការ​មន ។

នគរ​បាល​​ចាប់​ខ្លួន​ចោទ​ប្រកាន់​​ពី​បទ​នាំ​មនុស្ស​​ឆ្លង​ដែន​មិន​ស្រប​ច្បាប់​​ទៅ​ថៃ​

Posted: 21 May 2012 11:00 PM PDT

បុរសជាប់​ចោទ​ត្រូវ​បាន​ឃាត់ខ្លន
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ​​នគរ​បាល​​ការិយាល័យ​​ប្រឆាំង​​ការ​ជួញ​​ដូរ​មនុស្ស​​ និង​ការ​ពារ​អនីតិជន នៃ​ស្នង​ការ​ដ្ឋាន​នគ​រ​បាល​ខេត្ត​​បន្ទាយ​មាន​ជ័យ បាន​បង្ហាញ​​ជន​ម្នាក់​ជាប់​​​​ចោទនាំ​ពលករ​ខ្មែរ​​ទៅ​លក់​ឱ្យ​ថៅ​កែ​ថៃ ។ លោក​វរសេនីយ៍​ទោ សិទ្ធ ឡោះ ​នាយ​ការិយាល័យ​​នគរ​បាល​ប្រឆាំង​​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន ​ឱ្យ​ដឹង​ថា ជន​សង្ស័យ

ខឹងឪពុក​ស្តី​បន្ទោស​​បន្តិច​បន្តួច​​ផឹក​ថ្នាំ​ពុល​បាញ់​​ស្មៅ​ប្រភេទ​ទឹក​ឃ្មុំ​​ធ្វើ​អត្ត​ឃាត

Posted: 21 May 2012 09:15 PM PDT

ជនរងគ្រោះកំពុងសម្រាកក្នុង​មន្ទីរពេទ្យ
ខេត្តប៉ៃលិន​ ៖ យុវជន​ឈ្មោះ​សួរ វណ្ណា​ ​​ អាយុ​២០​ឆ្នាំ ជា​អ្នក​ចម្ការ​ រស់​នៅ​ភូមិ​​ភ្នំ​កុយ ឃុំ​សាលា​​​ក្រៅ​ ស្រុក​សាលា​ក្រៅ​ បាន​ផឹក​​ថ្នាំ​ពុល​បាញ់​​សម្លាប់​ស្មៅ​ប្រភេទ​​​ទឹក​ឃ្មុំ​​អស់​កន្លះ​លីត្រ​​ប៉ង​សម្លាប់​ខ្លួន បន្ទាប់​ពី​ខឹង​​ឪពុកហាម​មិន​ឱ្យ​ចេញ​ ទៅ​​ក្រៅ​ដើរ​​លេង​​ផឹក​ស៊ី​ពេល​​យប់​ព្រលប់​ជា​​មួយ​មិត្ត​ភក្តិ ខ្លាច​មាន​គ្រោះ​ថ្នាក់​ ម៉្យាង​​រូប​គេ​មាន​ប្រពន្ធទៅ​ហើយ ។ គ្រាន់​តែ​​ស្តី​ឱ្យ​ប៉ុន្មាន​ម៉ាត់​ប៉ុណ្ណោះ​ធ្វើ​ឱ្យគេ​ខឹង​​រត់

លួច​អាគុយ​រថយន្ត​​ញឹក​ញាប់​​ណាស់​​នគរ​បាល​ឃ្លាំ​ចាំ​ចាប់​​ទាល់​តែ​បាន​

Posted: 21 May 2012 08:45 PM PDT

ជន​ល្មើស​ត្រូវបានចាប់ខ្លួន
រាជធានីភ្នំពេញ​​ ៖ កន្ល​ងមកធ្លាប់​កើត​មាន​ចោរ​លួច​អាគុយ​​ក្នុង​រថយន្ត​​ញឹក​​ញាប់​ណាស់ នៅ​ក្នុង​រាជ​ធានីភ្នំពេញ​ ប៉ុន្តែ​​មិន​ដែល​ចាប់​បាន​ចោរ​ទេ ទើបតែ​វេ​លា​ម៉ោង​​២​និង​១៥​នាទីរំលង​អធ្រាត្រ​​ថ្ងៃ​ទី​​២០ ឧសភា ​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​​បឹង​ព្រលិត ខណ្ឌ​៧​មករា ​ចាប់​បាន២​នាក់​​​។ យុវជន​ដែល​នគ​របាល​ចាប់​ខ្លួន​​ពី​បទ​លួច​​ដោះ​អាគុយ​​រថយន្ត​​នោះ​ឈ្មោះ​ស៊ុន វុទ្ធី ហៅ​ធី អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​ផ្សារ

ផ្សព្វ​ផ្សាយ​​សៀវ​ភៅ​​អភិវឌ្ឍ​​​ន៍​ជំនាញ​​នៃ​ការ​បង្រៀន​​​ភាសា​​អង់​​​គ្លេស​​​នៅ​កម្ពុជា​​

Posted: 21 May 2012 08:30 PM PDT

ផ្សព្វ​ផ្សាយ​​សៀវ​ភៅ​​អភិវឌ្ឍ​​​ន៍​ជំនាញ​​នៃ​ការ​បង្រៀន​​​ភាសា​​អង់​​​គ្លេស​​​នៅ​កម្ពុជា​​
រាជ​​​ធានី​ភ្នំពេញ​​​​​​​​​ ៖ ក្នុង​គោល​បំណង​​ចូល​រួម​​អភិវឌ្ឍ​​​ន៍​​ជំនាញ​​នៃ​ការ​បង្រៀន​​​ភាសា​​អង់​គ្លេស​​​នៅ​កម្ពុជា​​​ គ្រឹះស្ថាន​​បោះ​ពុម្ព​​សិក្សា​​​ធិការ​​​សៀវ​ភៅ​និង​សម្ភារ​​សិក្សា​​​ភាសា​អង់គ្លេស​​​ល្បី​ឈ្មោះ​​​​លើ​ពិ​ភព​លោក​ Oxford University Press(OUP) ​​បាន​រៀប​ចំ​​សិក្ខា​សាលា​​មួយ​កាល​ពី​​ថ្ងៃ​ទី​​១៩ ឧសភា ​​នៅសណ្ឋាគារអាំង​​ទែ​​រ​​​កុងទីណង់​តាល់ រាជ​ធានី​ភ្នំពេញ​ ដោយ​មាន​​​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​​

គម្រោង​ផ្ទះ​សំណាក់​​ផ្សារ​36ល្វែង​​នៅ​ត្រពាំង​​​ផ្លុង​​​លក់​អស់​ហើយ

Posted: 21 May 2012 08:15 PM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្ត​កំពង់​ចាម​ ៖ ពិត​​​ជា​មោទនភាព​​​​និង​ជោគ​ជ័យ​​​​ ក្នុង​​ជំហាន​​ដំបូង​​​ជា​បណ្តើរ​​​​ៗ​នៃ​​​ការ​ប្រកាស​​​​លក់​​​​ផ្ទះ​សំណាក់​​​​​​​​​​​ចំនួន​​​៣៦​ល្វែង ​​រយៈពេល​តែមួយ​​​ថ្ងៃ​អស់​គឺ​ថ្ងៃទី​១៩ ឧសភា ​​​២០១២ «ក្នុង​​គម្រោង​​​​​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​​​​ពាណិជ្ជកម្ម​​​អន្តរ​ជាតិ​​​ផ្លុង​» ​ស្ថិតក្នុង​​​​ឃុំ​ត្រពាំង​​​ផ្លុង ​ស្រុក​​ពញា​​ក្រែក ​​​ដោយ​ត្រូវ​​​​​អតិ​ថិជន​​​ជិត​ឆ្ងាយ​នាំគ្នា​​ទិញអស់​។ ជាមួយ​នោះ​​​ដែរ​ក្នុង​​​ពេល​​ខាង​មុខតំបន់នេះ​នឹង​ក្លាយ​​ទៅ​

ស្រវឹង​ស្រាជិះ​ម៉ូតូ​ឆាលី​ទៅ​បុក​ស្លាក​សញ្ញា​វិថី​រួច​ជ្រុល​ទៅ​បុក​គល់​ក្ងោក​

Posted: 21 May 2012 08:00 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ បុរស​២នាក់​ដែ​ល​មាន​ធុំ​ក្លិន​ស្រា​ជាប់ខ្លួន​បាន​ជិះ​ម៉ូតូឆាលី​មួយ​គ្រឿង​​ជ្រុល​ទៅបុក​ស្លាក​សញ្ញា​​វិថី​ព្រះ​មុនី​រ៉េត​កែង​ផ្លូវ​លេខ​៣១៨​បាក់​ ហើយ​ជ្រុល​ទៅ​បុក​​គល់​ក្ងោក​ ​ទៀត​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ទាំង​២នាក់​ ​។​គ្រោះ​​​​ថ្នាក់​នេះកើត​ឡើង​កាលពី​វេលា​ម៉ោង​​២និង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​២១ ឧសភា​ ​ស្ថិត​នៅ​ក្នុងសង្កាត់​ទួល​ស្វាយ​ព្រៃ​២ ​ខណ្ឌ​​ចំការ​មន​ ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!