Koh Santipheap Daily

Koh Santipheap Daily


MOU រវាង​អង្គ​ភាព​ប្រឆាំង​អំពើពុក​រលួយ​ និង​គណៈ​កម្មា​ធិ​ការ​​បក្ស​ប្រជា​ជន​​កម្ពុជា​ខេត្ត​កំពត

Posted: 25 May 2012 01:30 AM PDT

ទិដ្ឋភាពក្នុងពិធីប្រជុំ
ខេត្ត​កំពត​ ៖​​ ​នៅ​ទី​ស្នាក់​ការ​​គណៈ​កម្មា​ធិ​ការ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​​ កាល​ពី​ថ្ងៃ​ទី​២២ ឧសភា កន្លង​ទៅ មាន​រៀប​ចំពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​អង្គ​ភាព​ប្រឆាំង​​អំពើ​ពុក​រលួ​យ​ និង​គណៈ​កម្មា​ធិការ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​​​ ។ ពិធី​នេះ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិ​​បតី​ភាព​លោក​នួន បូផល អនុ​ប្រធាន​អង្គ​ភាព ​​ប្រឆាំ​ងអំពើ​ពុក​រលួយ​​ ​និង​លោក​ខូយ ឃុន​ហ៊ួរ

ឃុំ​ខ្លួន​ទាហាន​​ស័ក្តិ​៤​កន្លះ​ម្នាក់​ពាក់​ព័ន្ធ​​ផលិត និង​ជួញដូរ​គ្រឿងញៀន​

Posted: 25 May 2012 01:29 AM PDT

រាជធានីភ្នំពេញ ៖ ​អតីត​ទាហាន​​ស័ក្តិ​៤​កន្លះ​ម្នាក់​ឈ្មោះ​អ៊ុង ​ថាវរី អាយុ​៤៥​ឆ្នាំ កាល​ពី​ថ្ងៃទី​២៥ ឧសភា ​ត្រូវបាន​សាលា​ដំបូង​រាជធានី​ ភ្នំពេញ ​សម្រេចឃុំ​ខ្លួន​ដាក់​ពន្ធនា​គារ​ជា​បណ្តោះ​អាសន្ន​​ក្រោម​បទ​ចោទ​​ប្រកាន់​​ថា បាន​ផលិត និងជួញដូរ​គ្រឿងញៀន ។ ​ជន​ជាប់​​សង្ស័យ​ឈ្មោះ​អ៊ុង ថាវរី ​ត្រូវបាន​សមត្ថ​កិច្ច​ការិយា​ល័យ​​នគរ​បាល​​

ឈ្មួញ​ដឹក​ឈើ​អារ​តាម​យីឌុប​ដាក់​តាម​ដេ​ប៉ូ​ប្រើ​ឈ្មោះ​អ្នក​មាន​អំណាច

Posted: 25 May 2012 01:15 AM PDT

ឈ្មួញ​ដឹក​ឈើ​អារ​តាម​យីឌុប​ដាក់​តាម​ដេ​ប៉ូ​ប្រើ​ឈ្មោះ​អ្នក​មាន​អំណាច
ខេត្ត​តាកែវ ៖​​ ​រថយន្ត​យី​ឌុប​ធុន​យក្ស​​៤​គ្រឿង​បាន​ដឹក​ឈើ​អារ​លោត​ឆត្រ​ដឹក​ឆ្លង​កាត់​ខេត្ត​ជា​ច្រើន​យក​មក​ដាក់​នៅ​តាម​ដេ​ប៉ូ​នៅ​ខេត្ត​តាកែវ ជា​បន្ត​បន្ទាប់​ដោយ​គ្រាន់​តែ​មេ​ឈ្មួញ​ម្នាក់​នេះ​យក​ឈ្មោះ​អ្នក​មាន​អំណាច​មក​បន្លាច​គេ​ឯង​ ​គ្មាន​មន្ត្រី​សមត្ថ​កិច្ច​ណា​​​ហ៊ាន​ទៅ​ក្បែរ​រថយន្ត​ដឹក​ឈើ​ទាំង​នោះ​ឡើយ ។

រុស្ស៊ី​​គ្រោង​​​ធ្វើ​​តេស្ត​រក​​សារ​​ធាតុ​​ញៀន​​លើ​​អត្ត​​ពលិ​ក​រ​បស់​​ខ្លួន​​ដែល​​ត្រូវ​​​​ទៅ​​ចូល​​រួម​​ប្រ​កួត​​អូ​​ឡាំ​​ពិក​

Posted: 25 May 2012 01:14 AM PDT

មន្ត្រី​​រុស្ស៊ី​​ម្នាក់​​បាន​​និយាយ​​កាល​​ពី​​ថ្ងៃ​​​​ទី​​​២​៤ ​​ឧសភា​​​​ថា អាជ្ញា​​ធរ​​គ្រោង​​នឹង​​រៀប​ចំ​​ពិ​និត្យ​ឈាម​និង​ទឹក​នោម​រក​សារ​ធាតុ​ញៀន​លើ​​បណ្តា​អត្ត​ពលិក​រប​ស់​ខ្លួន​ទាំង​អស់​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ប្រ​កួត​កីឡា​អូ​ឡាំពិក​រដូវ​ក្តៅ​ទី​ក្រុង​​​ឡុង​ឆ្នាំ​២០១២​ខែ​កក្ក​ដា​ខាង​មុខ​។

​ប៉ូលិស​ចាប់​ខ្លួន​ពាក់​ព័ន្ធ​​នឹង​ការ​លួច​ម៉ូតូ​​ ប៉ុន្តែ​​ជន​សង្ស័យ​​អះ​អាង​ថា ​ទិញ​​គេ​តាម​ផ្លូវ​

Posted: 25 May 2012 01:05 AM PDT

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​
ខេត្ត​ព្រះ​សីហនុ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​​ស្រុក​​ព្រៃ​នប់ ​ចាប់​ឃាត់​​ខ្លួន​​រួមទាំង​វត្ថុ​តាង​ម៉ូតូ​​មួយ​គ្រឿ​ងទៅ​កាន់​​អធិ​ការ​ដ្ឋាន​​​នគរ​បាល​​​ស្រុក​រួច​​បញ្ជូន​​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ ​កាល​​ពី​ថ្ងៃទី​​២៤ ឧសភា ២០១២ ​​វេលា​ម៉ោង​​៣​និង​៣៥​នាទី​រសៀល​​ ក្រោយ​​ពេល​លួច​​​​ម៉ូតូ​គេ​មួយ​គ្រឿង​​ ។ ការ​ចាប់​ខ្លួន​បានធ្វើឡើង​​​នៅតាម​បណ្តោយ​​ផ្លូវ​ជាតិ​​

មីន​តោន​ផ្ទុះ​ដោយ​សារ​ទម្ងន់​ដី​ចាក់​ពី​លើ

Posted: 25 May 2012 01:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​បន្ទាយ​មាន​ជ័យ ៖​​ ​ចាត់​ទុកថា​​ជា​សំណាង​ធំ​មួយ​ដែល​​មីន​តោន​១​គ្រាប់​​បាន​​ផ្ទុះ​លាន់​កក្រើក​ដី​កាល​ពី​​វេលា​ម៉ោង​៤​​​រសៀល​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០១២ នៅ​​ចុង​ស្ពានចំណុច​​ព្រំ​ប្រទល់​រវាង​ឃុំ​គុត្ត​សត ស្រុក​អូរ​ជ្រៅ និង​ឃុំ​តាគង់​ ស្រុក​ម៉ាឡៃ តែ​ពុំ​មាន​នរ​ណាម្នាក់​​រង​​គ្រោះ​ថ្នាក់​​​ ។

ដំណើរ​ទស្សន​កិច្ច​​ប្រធានា​​ធិបតី​​អាមេរិក​នៅ​​កម្ពុជា​ផ្តោត​​លើ​គោល​បំណង​៤​​សំខាន់

Posted: 25 May 2012 12:54 AM PDT

ទិដ្ឋភាព​នៅ​​ក្នុងពិធី​
រាជធានីភ្នំពេញ ៖ ​តាម​ការ​ឱ្យ​ដឹង​របស់​​លោក Kurt Campbell ​ឧប​ការី​រដ្ឋ​មន្ត្រី​ការ​បរទេស​​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​ខាង​កើត និង​ប៉ាស៊ី​ហ្វិក​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​​២៥ ឧសភា ​ក្នុងជំនួប​ជា​មួយ​លោក​ហោ ណាំហុង ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​បាន​ឱ្យ​ដឹង​ថា ដំណើរ​​​ទស្សន​កិច្ច​​របស់​លោក​ប្រធានា​ធិបតី​អាមេរិក​​បារ៉ាក់​អូបាម៉ា ​ដែល​គ្រោង​នឹង​មក​បំពេញ​ទស្សន​កិច្ច​​នៅ​កម្ពុជា ​អំឡុង​ចុង​ឆ្នាំ​២០១២ ​នេះ​គឺ​ក្នុង​គោល​បំណង​៤​​សំខាន់ ទី១-ពង្រឹង​

​តាក់​ស៊ីម៉ែត្រ​​ចត​ដេក​ចាំ​​ម៉ូយ​​ត្រូវ​រថយន្ត​មួយ​គ្រឿង​​ទៀត​​បើក​បរ​ដោយ​ជន​បរទេស​បុក​

Posted: 25 May 2012 12:50 AM PDT

ទិដ្ឋភាពនៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​​ហុង​ដា ពណ៌ខ្មៅ ​បើក​បរ​​ដោយ​ជន​បរទេស​​ក្នុងស្ថាន​ភាព​ស្រវឹង​​​ទៅ​បុក​រថយន្ត​តាក់​ស៊ីម៉ែត្រ ពណ៌​លឿង ឈប់​សំ​ចត​ដេក​ចាំ​ម៉ូយ​​នៅ​លើ​ចិញ្ចើម​ផ្លូវ​ បណ្តាល​​ឱ្យ​ក្រពឹត​​មុខ​ខាង​ស្តាំ​បន្តិច ​កាល​ពី​វេលា​ម៉ោង​២​​​និង​៣​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៥ ឧសភា ​តាម​មហា​វិថី​​​ម៉ៅ​សេទុង​​​កែង​មហា​​វិថី​ព្រះ​មុនីវង្ស​​នៅ​ចំណុច​​ស្តុប​បូក​គោ ​ស្ថិត​ក្នុង​​សង្កាត់​បឹង​ត្របែក ​ខណ្ឌចំការ​មន ។

តា​អាយុ​​103ឆ្នាំ​​រស់​ជាមួយ​​ប្រពន្ធ​​​​ទី​​5ពិការ​​​​​ ដង្ហៅ​​រក​​​​សប្បុរស​​​ជន​​

Posted: 25 May 2012 12:45 AM PDT

លោក​តា​ លោកយាយ​ទទួល​អំណោយពីសប្បុរសជន
ខេត្ត​ពោធិ៍សាត់​​​​​​​​​​​​​​​ ៖ យាយតា​កំសត់​​​​២នាក​់​ប្តី​​​ប្រពន្ធ​​​នៅភូមិ​កោះ​កែវ ​ឃុំ​​ត្រពាំង​​ជង ស្រុក​បា​កាន ​​ដែល​​​រស់នៅ​​ក្នុង​​​​ខ្ទម​ទុរគត​​​យ៉ាង​​លំបាក​​​វេទ​នា​​ អំពាវ​នាវ​​ដល់​សប្បុរស​​ជន​​ទាំង​ឡាយ​​​​​ដែល​​មាន​ចិត្ត​​​​​សប្បុរស​ធម៌​​​​មេត្តា​ជួយ​​​​​ដាក់​ទាន​​​ឱ្យ​ពួក​​គាត់​បាន​​រស់​ក្នុង​វ័យ​ចុង​ក្រោយ​​ផង ។ លោក​តា​​​ឈ្មោះ​គឹម សូត្រ អាយុ​​១០៣ឆ្នាំ ​និ​ងលោក​​យាយ​​ជា​​ប្រពន្ធ​​​​ឈ្មោះ​គង់ សឿម ​អាយុ​​៧៦​ឆ្នាំ​ រស់​

ផឹកស៊ី​អួតអាង​ដាក់គ្នា​ត្រូវគេវាយ​​បែក​ចិញ្ចើម​ចូលពេទ្យ

Posted: 25 May 2012 12:41 AM PDT

ផឹកស៊ី​អួតអាង​ដាក់គ្នា​ត្រូវគេវាយ​​បែក​ចិញ្ចើម​ចូលពេទ្យ
រាជ​ធានីភ្នំពេញ ៖ ​ យុវជន​ម្នាក់​បែក​ចិញ្ចើម​​​​ខាង​ឆ្វេង​ ខណៈ​ផឹកស៊ី​ជាមួយ​មិត្ត​ភក្តិ​៤ ទៅ​៥​នាក់ លុះ​ផឹក​ស្រវឹង​និយាយ​អួត​អាងទ្រាំ​មិនបាន ត្រូវ​មិត្ត​ភក្តិផឹក​​ជាមួយ​វាយ​មួយ​ដំបង​ឆក់​តែម្តង ។ ​ករណី​នេះ កើត​ឡើង​នៅ​ក្រោម​ស្ពាន​អាកាស៧មករា នៅសួន​ច្បារ​តោ២ តាម​​មហា​វិថី​កម្ពុជាក្រោម ​ ក្នុង​សង្កាត់​ទឹកល្អក់ទី១

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​​ត្រូវ​​គេ​បើក​​កៀរ​ដួល​​រង​របួស​ម្នាក់​ឯង

Posted: 25 May 2012 12:17 AM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​​រង​របួសរលាត់​ដៃ​ជើង​ដោយ​សារ​តែ​ស្រវឹង​ស្រា​បើក​ម៉ូតូ ហើយ​​ត្រូវ​​គេ​ជិះ​​កៀរ​ដួលច្រងាប់​ច្រងិល​តែ​ម្នាក់​ឯង​នៅតាម​ផ្លូវ​ព្រះមុនីរ៉េត ​ក្នុង​សង្កាត់​​ទួល​ស្វាយ​ព្រៃ​មួយ ខណ្ឌ​ចំការ​មន ​កាល​ពី​វេលា​ម៉ោង​​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៤ ​ឧសភា ២០១២ ។

ចោរ​បំពុល​ឆ្កែ​​ងាប់​​6​ក្បាល​​​ ជ្រូក​​1ក្បាល​​លួច​យក​ម៉ូតូ​

Posted: 25 May 2012 12:15 AM PDT

ខេត្ត​ពោ​ធិ៍សាត់ ៖ កាល​ពី​យប់​ថ្ងៃ​ទី​​​២៣ ឧសភា ​​​មាន​​ចោរ​​​មួយ​ក្រុម​​​​បាន​ដាក់​ថ្នាំ​បំ​ពុល​​ឆ្កែ​ងាប់​​អស់​ចំនួន​​៦​ក្បាល​​ ជ្រូក​១ក្បាល​​ និង​លួច​យក​ម៉ូតូ​​​​​​​១គ្រឿង​​​ជិះ​ទៅ​បាត់ ។ ​ករណី​នេះ​បាន​កើត​ឡើង​នៅ​​​​ភូមិ​​ចម្ការ​​​​អូរ​ ឃុំ​​ត្រពាំង​​ជង​​ ស្រុក​​បា​កាន​ ​ខណៈ​ពេល​ម្ចាស់​​​ផ្ទះ​​​កំពុង​​​លង់​លក់​​​​ក្នុង​ដំណេក​ លុះ​ព្រឹក​ឡើង​​​​ទើប​ដឹង​​ ។

បុរស​​ម្នាក់​​មក​ពីដើរ​ទិញ​អេត​ចាយ​វិញ​ត្រូវ​ជន​ដៃ​ដល់​​គប់​មួយ​កន្រៃ្ត

Posted: 25 May 2012 12:12 AM PDT

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ត្រូវជន​មិន​ស្គាល់​មុខ​គប់​មួយ​កន្ត្រៃ​ចំ​ចង្កេះ​​ធ្លុះ​ហូរ​ឈាម ខណៈ​ត្រឡប់​មក​ពី​ដើរ​ទិញ​​ និង​រើស​អេត​ចាយ​​ជិត​ដល់​ផ្ទះ​ស្នាក់​នៅ​ម្តុំ​​រ៉ា​រទេះ​ភ្លើង​ជិត​ព្រលាន​​យន្ត​ហោះ​​អន្តរ​ជាតិ​​​ភ្នំពេញ ​ក្នុងសង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែន​ជ័យ ​កាល​ពីវេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃទី​២៤ ឧសភា ។

បញ្ចប់​​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​2012ក្រុមក្រសួង​មហា​ផ្ទៃ​​ទទួល​បាន​​មេដាយ​​មាស​​10 ប្រាក់​8 និង​​​សំរឹទ្ធ8

Posted: 25 May 2012 12:11 AM PDT

ទិដ្ឋភាពក្នុងពិធីបញ្ចប់​​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​2012
រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​កីឡា​ចំបាប់​​​​ជ្រើសរើស​​ជើង​ឯក​​ទូទាំង​​ប្រទេស​​ដែល​​ធ្វើ​ឡើង​​តាំង​ពី​​ថ្ងៃទី​​១៩ ​​ឧសភាកន្លង​មក​​នោះ​​បាន​​​​បញ្ចប់​​​ជា​ស្ថាពរ​​នៅ​ត្រឹមថ្ងៃ​ទី​២៣ ឧសភា ​​ក្នុងនោះ​​គ្រប់​​វិញ្ញា​សា​​ទាំង​​អស់​​ក្លឹបក្រសួង​មហា​ផ្ទៃ​​​​រក​បាន​​​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ​​ច្រើន​ជាងគេ ។ ​

​គ្រូបង្រៀន​​ម្នាក់​ត្រូវអតីត​សង្សារ​ប្តឹង​​ដោយ​សារ​យក​រូប​អាក្រាត​របស់​នាង​បង្ហោះ​ក្នុង​ហ្វេស​ប៊ុក​

Posted: 25 May 2012 12:10 AM PDT

គ្រូ​បង្រៀន​ដែល​ត្រូវ​អតីត​សង្សារ​ប្តឹង​
ខេត្ត​បាត់​ដំបង ៖ ​លោក​គ្រូ​បង្រៀន​​វ័យ​៤០​ប្លាយ​ឆ្នាំម្នាក់​ ត្រូវ​បាន​អតីត​សង្សារ​កំណាន់​ចិត្ត​ប្តឹង​ឱ្យ​សមត្ថ​កិច្ច​​​ចាប់​ខ្លួន​ក្រោយ​ពី​បុរស​នេះ​ប្រើ​គំនិត​ទុច្ច​រិត​បង្ហោះ​រូប​អាក្រាត​របស់​នាង​ឱ្យ​​គេ​ឃើញ​ជា​សាធារណៈ​នៅ​​ក្នុង​ប្រព័ន្ធ​​​​ហ្វេសប៊ុក ។ បុរស​ម្នាក់​នេះ​ត្រូវ​សមត្ថ​កិច្ច​ចាប់​​​ឃាត់​ខ្លួន​កាល​ពី​​រសៀល​​ថ្ងៃទី​​២៤ ឧសភា ​ក្នុងគ្រា​ដែល​ជន​នេះ​​ទៅ​​បង្រៀន​កូន​សិស្ស​នៅក្នុងឃុំធិប​តី ស្រុក​គាស់​ក្រឡ គឺ​ក្រោយ​ពី​ទទួល​បាន​បណ្តឹង​ពីសាមី​ខ្លួន​ជន​រង​គ្រោះ​ ។

ផឹក​ស៊ី​ស្រវឹង​​បោក​កែវ​​អុក​ឡុក​​ក្នុង​ហាង​​ត្រូវ​ចាប់​ខ្លួន​5នាក់

Posted: 25 May 2012 12:00 AM PDT

ទិដ្ឋភាពនៅ​កន្លែងកើត​ហេតុ
រាជធានីភ្នំពញ​​​ ៖ យុវជន​ចំនួន​៥​នាក់​​ត្រូវ​សមត្ថកិច្ច​​​នគរ​បាល​​ខណ្ឌ​មាន​ជ័យ សហការ​ជា​​មួយ​​​​កង​រាជ​អាវុធ​​​ហត្ថ​​ខណ្ឌ​មាន​ជ័យ​​ ចាប់​ខ្លួន​បញ្ជូន​ទៅ​​​ទី​បញ្ជាការ​​កង​រាជ​អាវុធ​ហត្ថ រាជ ​ធានីភ្នំពេញ ​កាល​ពី​វេលា​ម៉ោង​​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ ឧសភា ​​២០១២ ​​បន្ទាប់​ពី​ពួក​គេ​​​បោក​កែវ​​នៅ​ហាង​ផឹក​ស៊ី​​យី​ហោ​​​លី សុជាតិ ​​ស្ថិត​នៅ​ភូមិ​ឫស្សី​ សង្កាត់​​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​​មាន​ជ័យ ។

រដ្ឋ​ហា​វៃ​​ចំណាត់​ថ្នាក់​​​រថយន្ត​​កក​ស្ទះ​រយៈពេល​​យូរ​​នៅអាមេរិក​

Posted: 24 May 2012 11:58 PM PDT

រដ្ឋ​ហា​វៃ​​ចំណាត់​ថ្នាក់​​​រថយន្ត​​កក​ស្ទះ​រយៈពេល​​យូរ​​នៅអាមេរិក​
មជ្ឈមណ្ឌល​ប៉ាន់​ប្រមាណ​ស្ថាន​​ភាព​ ចរាចរ​​ណ៍សហរដ្ឋអាមេរិក​បាន​​​បង្ហាញ​​លទ្ធផល​​​ការធ្វើ​​​អង្កេត​លើ​ទិន្នន័យ​​​ចរាចរណ៍​ទូទាំង​ប្រទេស​​ (សហរដ្ឋ​អាមេរិក​)ក្នុង​​ឆ្នាំ​កន្លងមក កាលពី​ថ្ងៃទី​​២៤ ឧសភា​​បង្ហាញថា​​​​ក្រុង​​​ហូណូ​លូលូ​ រដ្ឋ​ធានី​នៅរដ្ឋ​ហាវ៉ៃ ​ជាទីក្រុង​ជាប់​​លំដាប់​​ថ្នាក់​​កក​ស្ទះ​រថយន្ត​​រយៈពេល​យូរ​បំផុតនៅ​សហរដ្ឋអាមេរិក​​ដោយ​​ផ្អែក​លើ​​ការ​ស្រង់​​ស្ថិតិ​​​ដែល​ប្រជាជន​ជាប់​​ស្ទះ​លើ​

ម៉ូតូ FINO បើកបុក​រថយន្ត​កាមរី​ឆ្លាម​​ពេល​បត់​ឆ្លង​ថ្នល់​របួស​ធ្ងន់​នារី​ម្នាក់​

Posted: 24 May 2012 11:58 PM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូ FINO ពណ៌ស បើក​បរ​ដោយ​​នារី​ម្នាក់​​​ក្នុង​ល្បឿន​​លឿន​ចុះ​ពី​លើ​ស្ពានអាកាស​៧​មករា ហើយជ្រុល​ទៅ​បុក​រថយន្ត​កាមរី​ឆ្លាម​ ពណ៌ស្ករ ​មួយ​គ្រឿង​ដែល​កំពុង​បត់​​ឆ្លង​ថ្នល់​ចំ​គូទ​ខាង​ស្តាំ​​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​នារី​អ្នកបើក​​ម៉ូតូ​​​ដួល​​បោក​​នឹង​ថ្នល់​បែក​ក្បាល​​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​​

អ.ស.ប​​ បរិហារ​ពីអំពើឧក្រិដ្ឋ​របស់​​​ភាគី​​​ស៊ីរី​​ទាំង2

Posted: 24 May 2012 11:56 PM PDT

ផ្សែងហុយ​នៅ​​ក្រុង​ហូម​​​ដោយសារ​​​ការ​ប្រយុទ្ធ​​គ្នា​
យោងតាម​របាយ​​ការណ៍​​​មួយរបស់​​​​អ.ស.ប​ ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៤ឧសភា​​​នៅទីក្រុង​​​​​​ហ្សឺណែវ​ថា​ ​កងទ័ព​​ស៊ីរី​​និង​​ពួកបះបោរ​​បាន​​បង្កើន​​ការរំលោភ​​​​​បំពាន​​លើ​សិទ្ធិ​​​​មនុស្ស​​នៅ​ស៊ី​​រី​ក្នុង​បរិយាកាស​​មួយ​ដែល​​កាន់​​តែ​ប្រើអាវុធ​​ខ្លាំងឡើង​ ​​ទោះបី​មាន​បទឈប់​បាញ់​​​​គ្នា​​​​ចាប់​តាំង​​ពី​៦​​សប្តាហ៍​មក​ហើយ​​ក្តី ។

អ្នក​បើក​​បរស្រវឹង​បុក​រះ​ម៉ូតូ​ជ្រុលទៅ​បុក​រទេះ​លក់​​​នំ​កា​ឆាយ​ក្រឡាប់​ផ្ងារ​ជើង​

Posted: 24 May 2012 11:54 PM PDT

រទេះ​ដែល​​លក់​នំ​កាឆាយ​ក្រឡាប់​ផ្ងារ​ជើង​
រាជធានីភ្នំពេញ ៖ ​រថយន្ត​​ហ្វត ពណ៌​ស​មួយ​គ្រឿង ​ពាក់​ស្លាក​​លេខ​រដ្ឋ​ ដោយ​សារ​អ្នក​បើក​​បរ​ស្រវឹង​ជោក​បាន​បើក​បុក​រះ​ម៉ូតូ​ដែល​​គេ​ចត​នៅ​ចិញ្ចើម​ផ្លូវ​​ចំនួន​២​គ្រឿង​ ហើយ​រថយន្ត​​បន្ត​ទៅ​បុក​រទេះ​​លក់​នំ​កាឆាយ បណ្តាល​ឱ្យ​ប៉ើង​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​ តែ​ត្រូវ​ប៉ូលិស​តាម​​ប្រមាញ់​ចាប់​​បាន​នៅ​

លោកគ្លីន​តុន​​​ថតរូប​ជាមួយ​ពួក​​តារាកូន​ជ្រូក​​នៅ​​ម៉ូណាកូ​

Posted: 24 May 2012 11:52 PM PDT

រូប​​ថត​លោក​​​គ្លីនតុន​​ថត​ជាមួយ​ពួកតារា​កូនជ្រូក​
អតីត​ប្រធានាធិបតី​អាមេរិក​​​ដែល​មាន​ប្រជា​​​ប្រិយ​​ភាព​បានទៅកាន់​​ម៉ូណាកូ ចូលរួម​ក្នុង​​រាត្រី​​​សមោស​រ​ជា​​​ច្រើន​​យប់​​ហើយ​ត្រូវ​​បាន​​​ព្រះអង្គ​​ម្ចាស់​ម៉ូណាកូ ​អាល់​ប៊ែតទី២ ទទួល​​​លោកក្នុង​​ពិធី​​ជប់​លៀង​​ថ្លើម​ក្ងាន​ពិសេសមួយ​ ហើយ​​លោក​អម​ដោយ​​​តារា​​​ស្អាតៗ ។​ ​ជាមួយ​​នឹង​​​វត្ត​មាន​របស់​​បណ្តា​​តារា​ភាព​យន្ត​​​​ស្រស់​​សោភា​​ទាំងឡាយ​​​ម៉ូណាកូ​ ឆ្លៀត​​​ទាក់ទាញ​​​ឥស្សរជន​​ល្បីៗ។ កាលពី​​ថ្ងៃទី​២៤​

នាង​​ស៊េរី​​ណា វី​លៀម​​​ថា​ ខ្លួន​​ពិត​​ជា​​​អាច​​ឈ្នះ​​ពាន​​ជើង​​ឯ​ក​​ក្រប​​ខណ្ឌ French Open​ឆ្នាំ​​2012​​

Posted: 24 May 2012 11:49 PM PDT

កីឡាការិនី​អា​មេរិក​ស៊េរី​ណា វីលៀម​
កីឡា​កា​រិ​នី​​អា​​មេ​រិក​​ស៊េរី​​ណា វីលៀម​​បាន​​និយាយ​​ថា នាង​​អាច​​ធ្វើ​​ឱ្យ​​ការ​ប្រ​កួត​របស់​ខ្លួន​ល្អ​លើស​សព្វ​ថ្ងៃ​ ហើយ​អាច​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ French Openជា​លើក​ទី​២​បាន​ទៀត​ផង​។​ក្នុង​ពេល​ថ្មី​ៗ​នេះ នាង​ស៊េរី​ណា​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធី Madrid Openបន្ទាប់​ពី​ផ្តួល​កីឡាការិនី​លេខ​១​លើ​លោក​វិច​តូ​រី​យ៉ា អា​ហ្សា​រិនកា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។

ក្រសួង​​មហា​ផ្ទៃ​​អំពាវ​នាវ​ឱ្យ​ការ​ហែក្បួន​គណបក្ស​គោរព​ច្បាប់​​ចរាចរណ៍​ផ្លូវគោក

Posted: 24 May 2012 11:45 PM PDT

ក្រសួងមហា​ផ្ទៃបាន​ចេញ​សេចក្តី​ជូនដំណឹង​​ ​មួយ​ចុះ​ថ្ងៃទី​២៤ ឧសភា​​ ដោយ​​ធ្វើការ​អំពាវ​​នាវ​​ដល់​គណបក្សនយោ​បាយដែល​​ដង្ហែក្បួន​​​ឃោសនា​​​បោះឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ​ឱ្យ​​គោរព​​​​ច្បាប់​​​ចរាចរណ៍​ផ្លូវ​គោក ។ ​សេចក្តីជូនដំណឹង​បាន​​សរសេរ​ថា ក្នុង​អំឡុង​ពេល​យុទ្ធ​នាការ​​ឃោសនា​​បោះឆ្នោត​​ជ្រើស​រើស​​​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​​ទូទាំង​

រថយន្ត​ឆ្លាម​​​​​បុក​​​ម៉ូតូស្គូពី​​ទាំង​​កំ​រោល​​រង​របួស​​​ធ្ងន់​ម្នាក់​

Posted: 24 May 2012 11:30 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
​រាជធានីភ្នំ​ពេញ ៖ រថយន្ត​​​ឆ្លាម​មួយ​គ្រឿង​​​​ត្រូវ​​គេ​អះអាង​​ថា បើក​ក្នុង​ល្បឿន​​​លឿន ​ជ្រុល​​​ទៅ​បុក​ម៉ូតូ​​​ស្គូពី​​ជិះគ្នា​២នាក់​​​​​​​​​​​​ត្រង់​​ផ្លូវ​​​បែក​ជា​បួន​​ បណ្តាល​ឱ្យ​រង​​របួស​​​​ធ្ងន់​​​ ។ ​​រ​ថ​យន្ត​​​បង្ក​​បាន​បើក​​គេ​ខ្លួន​​​​បាត់​ស្រមោល​​ តែ​​ជ្រុះ​​ស្លាក​​លេខ​​នៅ​កន្លែ​ង​​កើត​ហេតុ​ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះ​ ​កើត​ឡើង​​​នៅ​វេលា​ម៉ោង​​១២និង​​៣០​​នាទី​រំលង​អធ្រាត្រ​​​​​ថ្ងៃទី​២៤​ ឧសភា ​នៅ​ចំណុច​​​ផ្លូវ​ភ្លោះ​​​​លេខ​​២១៤​​

បររទេះ​គោ​ត្រឡប់​​មក​ផ្ទះ​រន្ទះ​បាញ់​ស្លាប់​ឪពុក ​កូន​ប្រុស​សន្លប់​​ ​និង​ងាប់​គោ​១​ក្បាល​

Posted: 24 May 2012 11:19 PM PDT

ខេត្ត​កំពង់​ចាម​ ៖ ​ភ្លៀង​១​មេ​បាន​បង្អុរ​​ធ្លាក់​ចុះ​មក​ជា​ខ្លាំង​លាយ​ឡំ​ទៅ​ដោយ​ផ្លេក​បន្ទោរ​​ខ្វាត់​​ខ្វែង​​លើ​អាកាស​ និង​ខ្យល់​បោក​​បក់​ផង​នោះ​បាន​បង្ក​​ជា​​រន្ទះ​បាញ់​​​បុរស​ចំណាស់​​ម្នាក់​អាយុ​៥៤​ឆ្នាំ ​ស្លាប់ ចំណែក​​កូន​ប្រុសអាយុ​៣១​ឆ្នាំ សន្លប់​​ ព្រម​ទាំង​ងាប់​គោ​​១​ក្បាល​ ។

ម៉ូតូ​គុប​ជ្រុង​បុក​ម៉ូតូ​សង់​កូរ៉េ​ដឹក​ជន​បរ​ទេស​2នាក់​ឪពុក​ និង​កូន​ស្រី​

Posted: 24 May 2012 11:15 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖​​ ​ម៉ូតូ​គុប​ជ្រុង​ធុន​សេ​៥០ ពណ៌​ទឹក​ប្រាក់​មួយ​គ្រឿង​ បាន​បុក​ម៉ូតូ​សង់​កូរ៉េ ពណ៌​​ក្រហម ​​ឌុប​ជន​បរទេស​ពីរ​នាក់​ឪពុក​ និង​កូន​ស្រី​តូច​ដែល​ជិះ​ផ្លូវ​បញ្ច្រាស​​បម្រុង​​បត់​ឆ្លង​ផ្លូវ​បណ្តាល​ឱ្យ​ដួល​រលាត់​ដៃជើង​ ​កាល​ពី​វេលា​ម៉ោង​​៩​យប់​ថ្ងៃ​​ទី​២៣ ឧសភា តាម​មហា​វិថី​ព្រះ​នរោត្តម ​កែង​ផ្លូវ​លេខ​១៣៦ មុខ​មន្ទី​រ​អប់​រំ​ យុវ​ជន និង​កីឡារាជធានី​ភ្នំពេញ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​

ក្រុម​ហ៊ុន​​​នីស្សាន់​ត្រៀម​ផលិត​​​​​​រថយន្ត​​​​ e-NV200 ដើរ​ដោយ​ថាម​ពល​អគ្គិសនី​ នៅ​ដើម​ឆ្នាំ​២០១៣ ​​ក្នុង​​​ប្រទេស​អេស្ប៉ាញ

Posted: 24 May 2012 11:08 PM PDT

ក្រុម​ហ៊ុន​​​នីស្សាន់​ត្រៀម​ផលិត​​​​​​រថយន្ត​​​​ e-NV200
តាមទីភ្នាក់​ងារ​​ព័ត៌មាន​​​​បរទេស​​​​​ផ្សាយ​​​ឱ្យ​ដឹងថា ក្រុម​ហ៊ុន​ផលិត​រថយន្ត​ដ៏ធំ​​របស់​ជប៉ុន ​​​«នីស្សាន់​ ម៉ូទ័រ ខូ» ប្រកាស​​​​​ត្រៀម​​​​​ដំណើរ​ការ ​​​ផលិត​​​រថយន្ត​​ដើរដោយ​ថាមពលអគ្គិសនី ​​«e-NV200» នៅ​ដើម​ឆ្នាំ​២០១៣ នៅរោង​ចក្រ​​ក្នុង​ទីក្រុង​​​​បាសេ​ឡូណា ប្រទេស​​អេស្ប៉ាញ ​​ដោយ​មាន​​ការ​វិនិ​យោគទុនចំនួន ១០០លាន​​អឺរ៉ូ ​​​​និ​ង​អាច​​​ជួយ​បង្កើត​​​​ការងារ​បាន​​៧០០កន្លែង ​។

យុវ​ជន​​​2នាក់​​​ត្រូវ​​ក្មេ​ង​​ពាល​​មួយ​ក្រុម​​ព្រួត​វាយ​​ទ្រម​ខ្លួន

Posted: 24 May 2012 11:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ យុ​​​វ​​​​ជន​​២នាក់​​​​​​​ត្រូវ​​​ជន​​​​​​​​​ពាល​​​មួយ​​ក្រុម​​​​មានគ្នា​​​​​​៦នាក់​ ដែល​​​ខ្លះ​​មាន​​ដំបង​​ និង​​​បន្ទះ​​​ដែក​យក​មក​​​វាយ​លើ​​​​ជន​​​រង​គ្រោះ​ទ្រម​ខ្លួន​ ​​​​បណ្តាល​​ឱ្យ​ម្នាក់​​​​​​​បែក​ក្បាល​​ និង​ម្នាក់​​​ទៀត​របួស​​​​ដៃ​ខាង​​​​​ឆ្វេង​​​ ហើយ​ពេល​សមត្ថ​កិច្ច​​​​ចុះ​ទៅ​​​ដល់​ក្រុម​​​​ជនពាល​​​បាន​​រត់​​គេច​​ខ្លួន​​អស់​​​ ។ ​ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​​​​កាល​ពី​វេលា​ម៉ោង​​​​៩​និង​​២៥​​នាទី​​​យប់​ថ្ងៃ​​​​ទី​២៣ ​ឧសភា ​ស្ថិត​ក្នុង​​​​​ភូមិ​​ស្លែង​​​​

ឆេះក្នុង​នាវា​​​មុជទឹក​​​នុយ​ក្លេអ៊ែរអាមេរិក​មួយ​​​របួស​​7នាក់​

Posted: 24 May 2012 10:17 PM PDT

កងម៉ារីន​​អាមេរិក​​រាយ​ការណ៍​​​កាលពី​ថ្ងៃទី​២២​ ​ឧសភា​ថា ​អគ្គិភ័យ​​​មួយ​កើត​មាន​កាលពី​យប់​​ថ្ងៃទី​២៣ឧសភា ​ក្នុង​នាវា​​មុជទឹក​​​នុយ​​ក្លេ​អ៊ែរអាមេរិក​​​មួយគ្រឿង​​ពេល​​នាវា​​នោះ​ឈប់​​បណ្តាល​ឱ្យ​​មនុស្ស​​៧​នាក់​ត្រូវរបួស ក៏​ប៉ុន្តែ​​​​ពុំ​មាន​​​ការកំរាម​កំហែង​ដល់​​រេអាក់ទ័រ​នុយ​ក្លេអ៊ែរ​​របស់​​នាវា​នោះ​ឡើយ ។​

ព្រឹទ្ធ​សភា​​អាមេរិក​​កាត់​​បន្ថយ​ជំនួយ​​ឱ្យ​ប៉ាគី​ស្ថាន​

Posted: 24 May 2012 10:14 PM PDT

ព្រឹទ្ធសភា​​អាមេរិក​ដែល​​មិន​​សប្បាយ​​ចិត្ត​​​ចំពោះ​​​ការកាត់​ទោស​គ្រូពេទ្យ​​ប៉ាគីស្ថាន​​ម្នាក់​ពី​​បទ​​ក្បត់​ជាតិ​​ព្រោះ​​​​តែ​ជួយ​​ធ្វើការ​ឱ្យ​ CIA តាម​​​ដាន​​អូសាម៉ា​ ​ប៊ីនឡាដេន​​ នោះ ​បាន​កាត់​បន្ថយ​​ជំនួយ​ដែល​​សហរដ្ឋ​អាមេរិក​​​​ផ្តល់​ឱ្យ​ប៉ាគី​ស្ថាន​ចំនួន​៣៣​ពាន់​លាន​ដុល្លារ​ ពោលគឺ​​កាត់​១ពាន់​​លាន​ដុល្លារ​សម្រាប់​​​មួយឆ្នាំ​នៃ​ការ​​ជាប់​គុក​របស់​​គ្រូពេទ្យ​​រូបនោះ​​ដែល​ត្រូវ​​​ទទួល​ការ​កាត់​ទោស​​​ដាក់​គុក​​៣៣​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!