Koh Santipheap Daily

Koh Santipheap Daily


សង្កាត់​ទឹក​ល្អ​ក់​ទី​3 បើកការដ្ឋាន​ស្ថា​បនា​ផ្លូវ​បេតុង​2​ខ្សែ​ប្រវែង​267​ម៉ែត្រ

Posted: 26 May 2012 01:05 AM PDT

ទិដ្ឋភាពក្នុងពិធី​បើក​ការ​ដ្ឋាន​ផ្លូវ
រាជធានី​ភ្នំពេញ ៖​​ ​​កំណាត់ផ្លូវ២ខ្សែ​ប្រវែង​២៦៧ម៉ែត្រស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ត្រូវបាន​ធ្វើពិធីបើកការដ្ឋានស្ថា​បនា​កាលពី​ព្រឹក​ថ្ងៃទី២៥​ឧសភា ឆ្នាំ២០១២ ក្រោមអធិប​តីភាព​លោក​ពេជ្រ កែវមុនី អភិបាលរងខណ្ឌទួលគោក ដោយ​​មានការ​ចូលរួម​ពីមន្រ្តី​រាជការជុំវិញ​សង្កាត់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

បុរស​3នាក់​​ជាជាងសំណង់​ត្រូវរថយន្ត​បុក​រដូក​រណែលពេញផ្លូវ​

Posted: 26 May 2012 12:40 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​៣នាក់​​ដូល​រង​របួស​​​​​​​រដូក​រណែល​ពេញ​ផ្លូវ​​ ខណៈ​​ពេល​រថយន្ត​​​មួយគ្រឿង​​​​​មិន​ស្គាល់​​​​ម៉ាក​​រេ​ចង្កូត​​ទៅបុក​ម៉ូតូ​ជិះ​​លើចិញ្ចើម​ផ្លូវ​បណ្តាល​​ឱ្យ​ដួល ​ហើយ​រថយន្ត​បើក​​​គេច​បាត់​​ដោយ​សុវត្ថិភាព​​​​​ ​កាលពីវេលាម៉ោង​​​​១០និង៣០នាទី​​យប់ ថ្ងៃទី​២៤ ឧសភា​ នៅ​​តាម​ផ្លូវ​​ចំការដូង ក្នុង​ភូមិឫស្សី​ សង្កាត់​​ស្ទឹងមានជ័​យ​ ខណ្ឌ​មានជ័យ ។​

ផឹក​ស៊ី​​អួត​អាង​ដាក់​គ្នា​​ត្រូវ​គេ​វាយ​​បែក​ចិញ្ចើម​ចូល​​​មន្ទីរ​ពេទ្យ​

Posted: 26 May 2012 12:25 AM PDT

ផឹក​ស៊ី​​អួត​អាង​ដាក់​គ្នា​​ត្រូវ​គេ​វាយ​​បែក​ចិញ្ចើម​ចូល​​​មន្ទីរ​ពេទ្យ​
រាជធានីភ្នំពេញ​​ ៖ យុវជន​ម្នាក់​​​រង​របួស​​បែក​ចិញ្ចើម​ខាង​ឆ្វេង ខណៈ​ពេល​ផឹក​ស៊ី​ជា​មួយ​មិត្ត​ភក្តិ៤​ទៅ​​៥​នាក់ ហើយ​ពេល​ស្រវឹង​​និយាយ​អួត​​អាង​ពេក​​ធ្វើ​ឱ្យ​​មិត្ត​​ភក្តិ​​ទ្រាំ​មិន​បាន​ក៏​​វាយ​មួយ​ដំបង​​ ។ ​ករណី​នេះ​​​កើត​ឡើង​នៅ​ក្រោម​ស្ពាន​អាកាស​​៧​មករា​ ត្រង់​សួន​ច្បារ​តោ​២ តាម​មហា​វិថី​កម្ពុជា​​ក្រោម ក្នុង​សង្កាត់​ទឹក​​ល្អក់​ទី​១ ខណ្ឌ​ទួល​គោក ​កាល​ពី​វេលា​ម៉ោង​​៩​និង​​១០​នាទី​យប់ថ្ងៃ​ទី​២៤

ស្រវឹង​​ធ្លាក់​ភ្នែក​​​​ជិះ​ម៉ូតូ​​1គ្រឿង​​4នាក់​​​​ដួល​​សន្លប់​​​​2នាក់​​ដឹកចូល​​ពេទ្យ​

Posted: 26 May 2012 12:15 AM PDT

ជនរងគ្រោះត្រូវបាន​ជួយសង្គ្រោះ
ខេត្តប៉ៃលិន ៖ បុរស៤នាក់ ​រស់​នៅក្នុង​ភូមិ​អូររអិល ឃុំស្ទឹងកាច់ ស្រុកសាលា​ក្រៅ ដែល​ស្រវឹងធ្លាក់ភ្នែកក្រោយ​ពី​​​​ផឹកស៊ី​នៅ​ក្នុង​ផ្ទះរួចក៏នាំគ្នាជិះម៉ូតូដើរលេង ស្រាប់តែពេល​ត្រឡប់​​មក​វិញដល់ចំណុចផ្លូវកែងមួយជិតដល់​ផ្ទះទៅហើយក៏ដួលបោកទៅ​លើ​ផ្លូវលំដែល​​​មាន​សុទ្ធ​តែ​ក្រួសថ្មល្អិតៗបណ្តាលឲ្យ​របួសធ្ងន់២នាក់ និងស្រាល២នាក់។ ក្រោយ​​​​កើត​ហេតុ​​ អ្នក​ជិត​ខាង​ឃើញ​ស្គាល់​

ពិធី​សំណេះ​សំណាល​ជា​មួយ​សមាជិក​បក្ស​ភូមិ​ធ្លក​យល់ ឃុំ​ពន្លៃ​ ស្រុក​អង្គ​របុរី

Posted: 26 May 2012 12:05 AM PDT

ខេត្ត​តាកែវ ៖​​ ​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ​នៅ​ភូមិ​ធ្លក​យល់​ ឃុំពន្លៃ​ ស្រុក​អង្គ​របុរី ​មាន​ការ​ជួប​ជុំ​សំណេះ​សំណា​ល​ជា​មួយ​ប្រជា​ពល​រដ្ឋ​ដែល​ជា​សមាជិក សមាជិកា​បក្ស​ សកម្ម​ជន​បក្ស និង​បេក្ខ​ជន​ក្រុម​ប្រឹក្សា​​ឃុំ​ ក្រោម​អធិ​បតី​ភាព​លោកបណ្ឌិត ណៅ ធួក ទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន នាយ​ករដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការ​ងារ​

សម្តេចតេជោ ហ៊ុន សែន ជួប​សន្ទនាជាមួយឧបការីក្រសួង​ការ​បរទេសអាមេរិក

Posted: 25 May 2012 11:55 PM PDT

សម្តេច​​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន​ក្នុងពិធីជួប​សន្ទនាជាមួយឧបការីក្រសួង​ការ​បរទេសអាមេរិក
រាជធានីភ្នំពេញ ៖ លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​​អគ្គមហាសេនាប​តីតេជោ ហ៊ុន សែន​​​​ នាយក​រដ្ឋ​មន្ត្រី​​​​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា​ ​​បាន​ប្រាប់​​ឱ្យ​ដឹងថា ​​​នៅក្នុងជំនួប​​​សម្តែង​ការ​គួរ​សម​​​ជាមួយ​​សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នារសៀល​ថ្ងៃទី២៤ ឧសភា​​ នៅ​​វិមាន​សន្តិភាព​ លោក​​KURT CAMPBELL ឧបកា​​​រី​ក្រសួង​ការ​បរទេស​​​​សហរដ្ឋអាមេរិក​​​ បាន​ពាំនាំ​​​នូវពាក្យ​​

បររទេះ​គោ​ត្រឡប់​​មក​ផ្ទះ​​រន្ទះ​បាញ់​​ស្លាប់​ឪពុក​ កូន​ប្រុស​​សន្លប់​​ ងាប់​គោ​1ក្បាល

Posted: 25 May 2012 11:40 PM PDT

ខេត្តកំពង់​ចាម​ ៖ រន្ទះ​បាញ់​បុរស អាយុ​៥៤​ឆ្នាំម្នាក់​ស្លាប់ ឯ​កូន​ប្រុស​​ អាយុ​៣១​ឆ្នាំ សន្លប់​ និង​​គោ​ងាប់​១​ក្បាល ពេល​កំពុង​អូស​រទេះ​ដឹក​ម្ចាស់​ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​​ថ្ងៃ​ទី​២៤ ឧសភា ​នៅ​ភូមិ​​២ ឃុំ​​កោះ​សូទិន ​ស្រុក​កោះ​សូទិន ​ក្នុង​ខណៈ​​​ពេលជន​រង​គ្រោះ​​កំពុង​តែ​បររ​ទេះ​​គោ​ចេញ​ពី​ចម្ការ​​ត្រឡប់​ទៅ​​ផ្ទះ​វិញ និង​មេឃ​បង្អុរ​ភ្លៀង​

កូរ៉ូឡា​​​បត់​ស្តាំ​​ជ្រុល​​បុកគូទ​​ម៉ូតូវីវ៉ា​​របួស​ធ្ងន់​ម្នាក់​​​​ស្រាល​2​នាក់​

Posted: 25 May 2012 11:20 PM PDT

កូរ៉ូឡា​​​បត់​ស្តាំ​​ជ្រុល​​បុកគូទ​​ម៉ូតូវីវ៉ា​​របួស​ធ្ងន់​ម្នាក់​​​​ស្រាល​2​នាក់​
រាជធានីភ្នំពេញ៖ រថយន្តកូរ៉ូឡាពណ៌ខ្មៅ ​​១គ្រឿង​​​​ដែលបត់ស្តាំបានជ្រុលទៅបុកគូទម៉ូតូ​វីវ៉ាពណ៌ខ្មៅបណ្តាលឲ្យអ្នក​បើកម៉ូតូដួល​បោក​ក្បាលរងរបួសធ្ងន់ម្នាក់និងជិះពីក្រោយ២​នាក់​របួសស្រាល វេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី​២៤ ឧសភា នៅតាម​ផ្លូវលេខ​២៨៩ កែងផ្លូវ​លេខ​៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

តាក់ស៊ី​ម៉ែត្រ​ឈប់​ចត​​​ដេកចាំ​ម៉ូយ​​​ត្រូវរថយន្ត​​ហុងដា​​​បុក​

Posted: 25 May 2012 11:10 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ៖ រថយន្តហុងដា ពណ៌​ខ្មៅ បើកដោយជនជាតិបរទេស ក្នុងស្ថានភាព​ស្រវឹង​ទៅបុករថយន្តតាក់ស៊ីម៉ែត្រពណ៌​លឿងដែល​​ម្ចាស់​ឈប់ចតដេកចាំម៉ូយនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យ​ក្រពឹតមុខខាងស្តាំ កាលពី​វេលា​ម៉ោង​២និង​៣​នាទី​រំលង​អធ្រាត្រថ្ងៃទី២៥ ឧសភា តាម​មហាវិថីម៉ៅសេទុងកែងមហាវិថីព្រះ​មុនី​វង្ស​ត្រង់ចំណុចស្តុបបូកគោ ស្ថិតក្នុងសង្កាត់​បឹង​ត្របែក

រថយន្ត​កូរ៉ូឡា​​បើក​គេច​ម៉ូតូ​ជ្រុល​​ទៅ​បុក​រនាំង​​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​

Posted: 25 May 2012 11:00 PM PDT

រថយន្ត​កូរ៉ូឡា​​បើក​គេច​ម៉ូតូ​ជ្រុល​​ទៅ​បុក​រនាំង​​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​
រាជធានីភ្នំពេញ​ ៖ រថយន្ត​កូ​រ៉ូឡា​​ ពណ៌​ស្ករ​ មួយ​គ្រឿង​ បើកបរ​​ដោយ​បុរស​ម្នាក់​​ក្នុង​ល្បឿន​​លឿន​ ពេលវាក់​នឹង​​ម៉ូតូ​​មួយ​គ្រឿងនៅ​ពី​មុខ​​​ បានកាច់​ចង្កូត​​​គេច​​ក៏​ជ្រុល​​ទៅ​បុក​រនាំង​​ដែក​ពុះ​​ចែក​ទ្រូង​ផ្លូវ​បណ្តាល​ឱ្យ​​បាក់​អស់​៧​ផ្ទាំង​ ឯ​រថយន្ត​​បង្ក​ដាច់​​កង់​មុខ​ខាង​ឆ្វេង​ និង​ក្រពឹត​​មួយ​ចំហៀង​​​បើក​ទៅ​មុខ​លែង​រួច ។ ​ហេតុការណ៍​​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​២​និង​៤០​នាទី​​រំលង​ អធ្រាត្រ​ឈាន​

ម៉ូតូហ្វីណូ​​បុក​រថយន្ត​កាមរីឆ្លាម​បត់​ឆ្លង​ថ្នល់​របួស​ធ្ងន់​នារីម្នាក់

Posted: 25 May 2012 09:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូហ្វីណូ​ ពណ៌ស មួយគ្រឿង បើក​​ដោយ​​នារី​ម្នាក់​ ក្នុង​ល្បឿន​លឿនចុះ​ពី​លើ​​ស្ពាន​​​​អាកាស​៧មករា ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​​កាម​រីឆ្លាម​​ ពណ៌​ស្ករ ​មួយ​គ្រឿង​​​​ ​​កំពុង​​បត់ឆ្លង​ថ្នល់​​​​​​ត្រូវចំហៀង​​​គូទ​​​ខាងស្តាំ​​​​​ពេញ​ទំហឹង​​​​​ ​បណ្តាល​ឱ្យ​នារី​​បើក​​​ម៉ូតូ​ដួល​​​បោក​ក្បាល​​​​នឹង​ថ្នល់​​​របួស​​ហូរឈាម​​​ស្រោច​ពេញ​ខ្លួន​ត្រូវ​ក្រុម​​​​គ្រួសារ​​​​​ដឹក​យកទៅ​​​សង្គ្រោះ​​បន្ទាន់​​នៅ​មន្ទីរ ពេទ្យ​​​​​ កាល​ពី​

អ្នក​បើក​រថយន្ត​ស្រវឹង​​បុក​រះ​ម៉ូតូ និង​បុក​រទេះ​លក់​នំ​គូឆាយ​​​ក្រឡាប់​​ផ្ងា​រជើង​​

Posted: 25 May 2012 08:55 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ រថយន្ត​​ហ្វដ មួយ​គ្រឿង​ ​​​​​​​​​ដែល​អ្នក​បើក​ស្រវឹង​​ បុក​រះ​ម៉ូតូ​ដែល​ចត​នៅ​លើ​ចិញ្ចើម​​ផ្លូវដួល​​ចំនួន​២​គ្រឿង​ ហើយ​បន្ត​ទៅ​​​បុក​រទេះ​​​លក់​នំ​គូ​ឆាយ បណ្តាល​​​ឱ្យ​​ប៉ើង​ក្រឡាប់​​ផ្ងារ​ជើង​​ឡើង​លើ ។ បន្ទាប់​មក​រថយន្ត​បើក​គេច​​ តែ​ត្រូវ​ប៉ូលិស​​តាមចាប់​បាន​​នៅ​ស្តុប​អាង​ទឹក ​តាមវិថី​ព្រះ​មុនី​រ៉េត​ ក្នុង​សង្កាត់​វាល​វង់ ​ខណ្ឌ​​៧​មករា ​។ ហេតុការណ៍​នេះ​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​៨​និង​

ដឹក​អង្ករ​​ពី​វៀត​ណាម​ឆ្ពោះ​ទៅ​​លក់​នៅ​​ព្រំ​ដែន​​ថៃ​

Posted: 25 May 2012 08:40 PM PDT

ដឹក​អង្ករ​​ពី​វៀត​ណាម​ឆ្ពោះ​ទៅ​​លក់​នៅ​​ព្រំ​ដែន​​ថៃ​
ខេត្ត​តាកែវ​ ៖ កោះ​សន្តិ​ភាព​ធ្លាប់បាន​ចេញ​ផ្សាយ​​​រួច​មក​ហើយ​​​ពី​រឿង​​​សមត្ថ​កិច្ច​​​​​ដាក់​ប៉ុស្តិ៍​ចាំ​ស្ទាក់​​​​រថយន្ត​​ដឹក​​​ស្រូ​វ​របស់​​​ប្រជា​ពល​រដ្ឋ​​​​​​​ទៅ​លក់​​​ឱ្យ​​​ឈ្មួញ​​​វៀត​ណាម​​នៅ​តាម​​​ច្រក​របៀង​​​ខាង​ត្បូង​​​ភ្នំ​ដិន​​ប៉ុស្តិ៍​​ដើម​ត្នោត​​​លើ​ទឹក​ដី​នៃ​ស្រុក​គិ​រី​វង់​​ តែ​​​ពេលនេះ​​​ឈ្មួញ​​​បាន​នាំ​​​​​អង្ករ​​ពី​វៀត​ណាម​​តាម​ច្រក​ដើម​​​ត្នោត​​​​​ត្រឡប់​មក​​​វិញ​​​​យ៉ាង​គគ្រឹក​​​គគ្រេង​​​ទាំង​ថ្ងៃ​​​ទាំង​​យប់​​ ។

និស្សិត​​10ក្រុម​បង្ហាញ​​ស្នាដៃ​​​លើក​​​គម្រោង​​​អភិវឌ្ឍន៍​​​ឆ្នេរ​​សមុទ្រ​​កម្ពុជា

Posted: 25 May 2012 08:20 PM PDT

ទិដ្ឋភាពក្នុងពិធី
រាជ​ធានី​ភ្នំពេញ​​​​​​​​​​​​​​​ ៖ លោ​ក​ទូស សាភឿន ​ព្រឹទ្ធ​​​បុរស​​​មហា​វិទ្យា​​ល័យ​​​​ស្ថាបត្យ​​កម្ម​​និង​​រចនា​​នៃ​​សាកល​វិទ្យា​​ល័យ​​បញ្ញាសាស្ត្រ​​កម្ពុជា​​មាន​ប្រសាសន៍​​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​​​​ពីការ​រៀប​ចំ​​សណ្តាប់​ធ្នាប់​​​នៅតាម​​តំបន​់​ឆ្នេរ​​​​សមុទ្រ​កម្ពុជា​​ដែល​​​មិន​ទាន់​មាន​​​កម្រិត​​ស្តង់​ដា​​​​អន្តរ​ជាតិ​​នៅ​ឡើយ ​​ក្យូស​​​លក់​ចំណី​អាហារ​​មួយ​ចំនួន​​​​បាន​សាង​សង់​​​បំពាន​​​ទៅលើ​​​ឆ្នេរ​ខ្សាច់​​​​ធ្វើ​ឱ្យ​​បាត់​បង់​សោភ័ណ​​ភាព​​​

ក្រុម​ការងារ​គណ​បក្ស​ជួយ​សាង​សង់​សាលា​ឆទាន​ភូមិ​អំពិល​ ឃុំ​ពន្លៃ​

Posted: 25 May 2012 08:10 PM PDT

លោកណៅ ធួក ផ្តល់​ជូន​ប្រជាពលរដ្ឋ
កាលពីពេល​កន្លងទៅ​ថ្មី​ៗ​​​នេះ​ លោក​បណ្ឌិត​ណៅ​ ធួក​ ​ទីប្រឹក្សា​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​​ ហ៊ុន​ សែន​ នាយក​រដ្ឋម​​ន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ជាប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​គណ​បក្ស​ប្រជាជន​​កម្ពុជា​ ​ចុះ​ជួយ​ឃុំ​ពន្លៃ​ ទៅ​ពិនិត្យ​​ការ​ងារ​សាង​សង់​សាលា​ឆ​ទាន​មួយ​​ខ្នង​ ដែល​កាលពី​មុន​​ជាសំណង់​ឈើ​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ ហើយ​ប្រជា​ពល​​រដ្ឋ​ភូមិ​​អំពិល​ក៏​

ស្រវឹង​​ស្រា​ជិះ​ម៉ូតូ​ត្រូវ​គេ​​បើក​កៀរ​ដួល​របួស​ម្នាក់​ឯង

Posted: 25 May 2012 08:00 PM PDT

រាជធានីភ្នំពេញ​ ៖ បុរស​ចំណាក់​ម្នាក់​រង​របួស​​រលាត់​ដៃ​ជើង​​ដោយ​សារ​តែ​​ស្រវឹង​ស្រា​​ ពេល​​បើក​ម៉ូតូ​ ហើយ​ត្រូវ​​គេ​ជិះ​កៀរ​ដួល​ត្រឡប់​ត្រឡិន​តែ​ម្នាក់​​ឯង​នៅ​តាម​មហាវិថី​ព្រះ​មុនី​រ៉េត ​ក្នុង​សង្កាត់​​ទួល​ស្វាយ​ព្រៃ​​១ ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង​​១០​និង​​៣០

សន្សំប្រាក់​ទិញបានម៉ូតូ​សេ125ស៊េរី2012 ឆ្លៀត​ពីការ​ងារ​រត់​ឌុប​ប៉ះចោរប្លន់

Posted: 25 May 2012 07:55 PM PDT

យុវជន​រងគ្រោះ
ខេត្តឧត្តរមានជ័យ ៖ បុរសអ្នក​រត់​ម៉ូតូ​ឌុប​​​​ម្នាក់ឈ្មោះ ​សេង ​ជ្រ ហៅ​​ម៉ាប់​ ​អាយុ​២៤ឆ្នាំ ​​រស់នៅ​​ភូមិ​​​ជើង​​ភ្នំ ​​ឃុំ​ត្រពាំងប្រីយ៍ ​​ស្រុក​​​អន្លង់​វែង ​​បាន​រង​របួស​​​​ធ្ងន់​​​​ ​ដោយសារ​ត្រូវចោរ​​​កាប់​ប្លន់​​យក​ម៉ូតូ ហើយ​ត្រូវ​បាន​​​នាំ​យកទៅ​​​​សង្គ្រោះ​​​​នៅប្រទេស​​ថៃ​កាលពី​វេលាម៉ោង​​​​​​​៦​ល្ងាច​​​​​​​ថ្ងៃទី​​២១ ឧសភា​​​ ​កន្លង​​ទៅ​ ។​

ប្រដាល់​ក្បាច់ខែ្មរបុរាណដណ្តើមខ្សែក្រវាត់​ខារ៉ាបាវ​ប្រភេទទម្ងន់​57គីឡូក្រាម

Posted: 25 May 2012 07:45 PM PDT

ប្រដាល់​ក្បាច់ខែ្មរបុរាណដណ្តើមខ្សែក្រវាត់​ខារ៉ាបាវ​ប្រភេទទម្ងន់​57គីឡូក្រាម
រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​​នៅក្នុង​​​​​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ប្រដាល់​​ក្បាច់ខ្មែរបុរាណដណ្តើម​​​ខ្សែ​ក្រវាត់​​​ខា​រ៉ា​បាវ​​ប្រភេទទម្ងន់​​​​​៥៧គីឡូក្រាម នៅលើ​​សង្វៀន​​ ​​ស្ថានីយទូរទស្សន៍ CTN ​​ដែលទើប​តែ​បញ្ចប់​​​​​​ទៅ​កាល​ពីពេល​ថ្មីៗនេះ​រួច​មក​​ ក្រុម​ហ៊ុន​​​​ខារ៉ាបាវ​​​​បាន​សហការ​ជមួយ​​​​សហព័ន្ធ​​​​​​កីឡាប្រដាល់​​​​កម្ពុជា រៀបចំ​​​ឱ្យ​មាន​​​​ការ​ប្រកួត​​​​ជាលើកទី២ ​បន្ត​​ទៀត ​​ក្នុង​ប្រភេទ​​ទម្ងន់​

លោកសូរ ឃុន សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ឃុំ​ត្រពាំងសាប ស្រុកបាទី

Posted: 25 May 2012 07:20 PM PDT

ខេត្តតាកែវ ៖ កាលពីព្រឹកថ្ងៃទី២៤ ឧសភា​លោក សូរ ឃុន សមាជិក​គណៈ​កម្មាធិការ​កណ្តាល​នៃ​គណបក្សប្រជាជកម្ពុជា ​​​និង​​ជា​ប្រធាន​​ក្រុមការងារ​ចុះជួយស្រុក​បាទី រួម​ដំណើរ​​ដោយ​ក្រុមការងារ​​​​ចុះជួយ​​មូលដ្ឋាន​​​បាន​អញ្ជើញ​​​​សំណេះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​​នៅភូមិ​​ស្តុក​ប្រិយ​ ឃុំ​ត្រពាំង​​​សាប ស្រុក​​​​បាទី ​​។

រថយន្តដឹ​ក​ទឹក​កក​អនាម័យ​សណ្តោងរថយន្ត​​ដឹក​ទឹក​កក​ដើម​ខូច​បួង​ចង្កូត​ មិន​ទាន់​ជ្រុល​ទៅ​កៀរ​រថយន្ត​ឆ្លាម​ និងរថយន្ត​តាក់ស៊ី​ម៉ែត្រ​ពណ៌​លឿង​

Posted: 25 May 2012 07:10 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ​ ៖ រថយន្ត​ដឹក​ទឹក​កក​អនាម័យ​មួយ​គ្រឿង​ដែល​សណ្តោង​រថយន្ត​ដឹក​ទឹក​កក​ដើម​ម៉ាក​ទី​តាន​ចំណុះ​១,៥​តោន​ ដោយ​​សណ្តោង​ទល់​គូទ​គ្នា​​ ហើយ​នៅ​ពេល​បើក​ទៅ​មុខ​រថយន្ត​ដែល​ខូ​ច​នោះ​បួង​ចង្កូត​មិន​ទាន់​​ក៏​ជ្រុល​ទៅ​កៀរ​​រថយន្ត​កាម​រី​ឆ្លាម​និង​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​ ពណ៌​លឿង​ ដែល​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាងស្តាំ​ឃ្លាត​ពី​គ្នា​៥​ម៉ែត្រ​បណ្តាល​ឱ្យ​ខូច​ខាត​ ​កាល​ពី​វេលា​

ខ្យល់ព្យុះ​បំផ្លាញ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​12​ខ្នង​

Posted: 25 May 2012 07:00 PM PDT

ទិដ្ឋភាព​ផ្ទះកើតហេតុ
ខេត្ត​​កែ​ប​ ៖ ខ្យល់​ព្យុះ​​​លាយ​ឡំ​នឹង​ភ្លៀង​ផង​ បាន​​បក់់​បោក​យ៉ាងខ្លាំង​មក​លើ​ខេត្ត​កែប​ បាន​​​បណ្តាល​ឱ្យ​លំនៅឋាន​ប្រជាពលរដ្ឋ​រ​ង​ការ​ខូចខាត​ទាំង​ធ្ងន់​ និង​​មធ្យម​ ចំនួន​១២​ខ្នង​ ក្នុង​នោះ​មាន​ភូមិ​កែវ​ក្រសាំង​ សង្កាត់​កែប​ខូច​ខាត​ធ្ងន់​ធ្ងរ​១ខ្នង​ ស្រាល​បី​ខ្នង​ ​ភូមិ​ថ្មី​ធ្ងន់​ធ្ងរ​ពី​រ​ខ្នង​ មធ្យម​៦​ខ្នង​ ក្នុង​សង្កាត់​ព្រៃ​ធ​ំ ដែល​​ទាំង​ពីរ​សង្កាត់​នេះស្ថិតក្នុង​ក្រុង​កែប​ដូច​គ្នា​ ។​

គ្រូ​ពេទ្យ​​ឯកទេស​​មក​ពីសិង្ហ​បុរី​និយាយ​ពី​ជំងឺ​តម្រង​នោម​

Posted: 25 May 2012 06:45 PM PDT

រាជធានីភ្នំពេញ​ ៖ វេជ្ជ​បណ្ឌិតឯក​ទេស​ខាង​ព្យាបាល​ជំងឺ​តម្រង​នោម​ចំនួន​ពីរ​រូប​ បាន​អញ្ជើញ​​មក​ពី​មន្ទីរ​ពេទ្យ​ Gleneagles របស់​​ប្រទេស​សិង្ហ​បុរី​ ដើម្បី​ធ្វើ​បទ​បង្ហាញ​​ថ្មី​ៗ​អំពី​បញ្ហា​ជំងឺ​​តម្រង​​នោម ​​កាលពី​ថ្ងៃ​ទី​២៤ ឧសភា ​នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យាបាល​ឡា​សង់​តេ ។

រថយន្ត​កូរ៉េ​ដឹក​ឈើ​បុក​ក្មេង​​ស្រី​ជិះ​កង់​ចេញ​ពី​សាលា​របួស​​គេច​​បាន​6គីឡូម៉ែត្រ​​ជាប់​ជុច

Posted: 25 May 2012 06:30 PM PDT

រថ​យន្ត​បង្កហេតុ
ខេត្ត​តាកែវ​​​​ ៖ ក្មេង​ស្រី​២​នាក់​ រង​របួស​​​ធ្ងន់​ហើយ​ត្រូវ​​ក្រុម​គ្រួ​សារ​​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ស្រុក​ដោយ​សារ​​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​​​លេខ​​១៣២​A ចន្លោះបង្គោល​គីឡូម៉ែត្រ​លេខ​១៩​និង​២០ បង្ក​ឡើង​ដោយ​រថយន្ត​​​កូរ៉េ ១​គ្រឿង​​បើក​ស្រប​ទិស​គ្នា ​ខណៈ​ពេល​ក្មេង​ស្រី​រង​គ្រោះ​​កំពុង​​ជិះ​កង់​ចេញ​មក​​ពី​​រៀន​សំដៅ​ទៅ​ផ្ទះ ។

រថយន្ត​ម៉ាកហ៊ី​ណូ​យី​ឌុប ដឹក​ស្រូវ​​ចង​កំហឹង​​បុក​រះ​ជា​មួយ​រនាំង​​​ដែក​ស្ពាន​

Posted: 25 May 2012 06:15 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
ខេត្ត​បន្ទាយ​​មាន​ជ័យ​​​ ៖ រនាំង​ដែក​ និង​បង្កាន់​ដៃ​ស្ពាន ​រង​ការ​​ខូច​ខាត​យ៉ាង​ដំណំ ដោយ​សារ​​​រថយន្ត​​​ម៉ាក​ហ៊ី​ណូ​ភ្លៅ​៥​យី​ឌុប ដឹក​ស្រូវ​ពេញ​ហៀរ​​ទ្រុង​ បុក​រះ​ហូត​ដាច់​​កង់ ។ ហេតុ​ការ​ណ៍​​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤ទៀប​​ភ្លឺ​ថ្ងៃ​ទី​២៤ ឧសភា ២០១២ ​នៅ​​ផ្លូវ​ជាតិ​លេខ​៦​ត្រង់​ចំណុច​ស្ពាន​​ខាង​កើត​ផ្លូវ​ចូល​ភូមិ​​ឡោ​តេ ចម្ងាយ​២៥០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះ​

រថយន្ត​​Visto បិទ​ស្លាក​ផ្សាយ​ពាណិជ្ជ​កម្ម​​​ស្រា​បៀរ​​​បុក​ម៉ូតូ​អាយ​ខន​​​​

Posted: 25 May 2012 06:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​​​​​​​​​​​​​​​ ៖ រថយន្ត​ម៉ាក​​Visto ពណ៌​ខៀវ​​មួយ​គ្រឿង​​ ដែល​ម្ចាស់​​យក​​​​ទៅ​ឱ្យ​ជាង​ជួស​ជុល​​​​ ហើយ​​ត្រូវ​ជាង​បើក​​ជិះ​សាក​​ល្បង​​​​​​បាន​បុក​ម៉ូតូ​​​សិស្ស​សាលា​​​ម្នាក់​ ​​​បណ្តាល​​​ឱ្យ​រ​ង​របួស​​​​ ហើយរថយន្ត​​​ក្រឡាប់​ផ្ងារ​​ពោះ​​​​​ច្រងាង​​ នៅ​ចំណុច​​​​ផ្លូវ​មាត់​ទន្លេ​​​​បា​សាក់​ ស្ថិត​​​ក្នុង​​សង្កាត់​​​ទន្លេ​​បាសាក់​ ខណ្ឌ​​​ចំការ​មន កាល​ពី​វេលា​​ម៉ោង​​១០​និង​​​២៥​នាទី​​ព្រឹក​​ថ្ងៃ​ទី​​២៤ ឧសភា ។

សន្លប់​កម្ម​ករ​ជាង​២០០​នាក់ មុន​ពេល​ធ្វើការរោង​ចក្រ​ចែក​នំ និង​ទឹក​ ស្រាប់​តែ​សន្លប់​ផ្អើល​រោងចក្រ​

Posted: 25 May 2012 05:55 PM PDT

ជន​រងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅមន្ទីរពេទ្យ​
ខេត្តកណ្តាល​​ ៖ យ៉ាងហោច​ណាស់មាន​កម្មករប្រមាណ​ជាង២០០នាក់​​ក្អួត​ចង្អោរ​និង​សន្លប់​បាត់ស្មារតីនៅក្នុង​រោងចក្រ​ស៊ិចផ្លាស អិុន​ដាសស្ទ្រី ​នៅ​ភូមិកណ្តាល ឃុំព្រែក​អញ្ចាញ ស្រុក​មុខ​កំពូល កាលពី​ព្រឹកថ្ងៃ​ទី២៥ ឧសភា ​ឆ្នាំ២០១២។ កម្មកររងគ្រោះ​ទាំង​នោះ​មួយ​ចំនួន​ត្រូវ​​​គេ​បញ្ជូន​ទៅកាន់​លំ​នៅ​ឋាន​ និង​មួយ​ចំនួន​​ទៀតទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​រាជ​ធានី​ភ្នំពេញ ។

ពល​ការិនី​ត្រលប់​ពី​ម៉ាឡេ​ស៊ី​បាន​មួយ​ថ្ងៃ​ឡប់​សតិ​

Posted: 25 May 2012 05:45 PM PDT

មនុស្សម្នាចោមរោមមើលពលការិនីពេលនាំមកមន្ទីរពេទ្យ 
ខេត្តកំពង់ឆ្នាំង ៖ ពលការិនី​​ទៅធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ម្នាក់ ​បាន​ក្លាយ​ជា​មនុស្ស​​និយាយ​​​មិន​ដឹង​ខុស​ត្រូវ ​ប្រៀបបាន​​ទៅនឹង​​មនុស្សឡប់សតិ​ ខណៈពេល​នាង​ទើប​ត្រឡប់​ពី​ប្រទេស​​ម៉ាឡេស៊ី​​បាន​តែ​១​ថ្ងៃ ។ ហេតុការណ៍​​​នេះ បានកើត​​​​ឡើង​កាលពី​​​ល្ងាច​​ថ្ងៃទី​២៤ ឧសភា ​​​ហើយ​ត្រូវ​​​ក្រុមគ្រួសារ​​​​នាំ​មក​ព្យា​បាល​​​​នៅមន្ទីរ​ពេទ្យ​​​​​ខេត្ត​នៅ​ព្រឹក​​ថ្ងៃទី​២៥ ឧសភា ។​

ធនា​គារ​​ អេស៊ី​លីដា ភីអិល​​ស៊ី​បង្កើន​​​ដើម​​ទុន​​​រហូត​​ដល់​​​113.169.560​ដុល្លារ​​​អាមេ​រិក​​​

Posted: 25 May 2012 05:35 PM PDT

ភ្នំពេញ​​ ថ្ងៃ​ទី​​២៥ ខែឧសភា ​ឆ្នាំ​​២០១២​ ៖ ធនាគារ​​ អេស៊ីលីដា ភីអិល​ស៊ី​​​ ជា​ធនាគារ​​ពាណិជ្ជ​​​ឈាន​មុខ​គេ​​លើ​គ្រប់​វិស័យ​​ ដែល​បាន​​ប្រារព្ធ​​ពិធី​គម្រប់​​ខួប​ទី​​​​២០​ឆ្នាំ​ នៃ​ការ​ធ្វើ​ប្រតិ​បត្តិ​​​ការ​របស់​ខ្លួន​​​នៅឆ្នាំ​នេះ បាន​​ប្រកាស​​បង្កើន​​ដើម​ទុន​​របស់​ខ្លួន​​ពី​​ ៨៨.៣៧២.​៥០០​ដុល្លារ​​អា​មេ​រិក​ ទៅ​​​ ១១៣.១៦៩​​.​​៥៦០​​ដុល្លារ​អាមេរិក​​ នៅថ្ងៃ​នេះ ។

ស្ត្រី​រង​គ្រោះ​ដោយ​ប្តី​ចាក់​សាំង​ដុត​ពេទ្យ​ថៃ​ឱ្យ​នាំ​យក​មក​ផ្ទះ​វិញ​មិ​ន​អស់​ចិត្ត​យក​ទៅ​វៀត​ណាម​ទៀត​

Posted: 25 May 2012 05:25 PM PDT

ខេត្តឧត្តរ​មានជ័យ​​​​​​​​​​​​​​ ៖ តាម​ប្រភព​ព័ត៌​​មាន​បាន​​ឱ្យ​ដឹង​ថា ​​​ស្ត្រី​​​រង​គ្រោះ​​​ឈ្មោះ​ម៉ៅ លក្ខ​ណា អាយុ​​២៨​ឆ្នាំ ​ដែល​ត្រូវ​​​ប្តី​​​​របស់​ខ្លួន​​​​ឈ្មោះ​​​មាស សុភណ្ឌ​​ អាយុ​​២៩ឆ្នាំ​​ ​យក​សាំង​​​​មួយ​លីត្រ​​ចាក់​ស្រោច​​​​​លើ​ខ្លួន​​រួច​ដុត​​ទាំង​រស់​​​បណ្តាល​​​ឱ្យ​រង​របួស​​​​ធ្ងន់​​ កាលពី​​​​​​វេលា​ម៉ោង​​​​​​១និង​​​៣០នាទី​​រសៀល​​​​ថ្ងៃ​ទី​​២៣​ ឧសភា ​​កន្លង​​​ទៅ​នេះ ក្នុង​ហាង​លក់​សម្លៀក​បំពាក់​​​​​​​​នៅទល់​មុខ​​ផ្សារ​រង្វង់​មូល​​​​ ក្នុងភូមិ​​​អូរចិ​​ញ្ចៀន​ ឃុំ​អន្លង់​វែង​​ ស្រុក​​​​អន្លង់​វែង ត្រូវ​បាន​​បញ្ជូន​​​​ពី​មន្ទីរ​ពេទ្យ​​​ប្រទេស​ថៃ​​ត្រឡប់​មក​​វិញ​​ កាល​ពី​​ថ្ងៃទី​​២៤ ឧសភា ​ដោយ​

កំហឹង​ស្នេហ៍​បង្ហោះ​រូប​ស្រាត​អតីត​សង្សារ​តាម​ហ្វេស​ប៊ុក​

Posted: 25 May 2012 05:15 PM PDT

បុរស​ដែល​ត្រូវអតីត​សង្សារ​ចាស់​ប្តឹង​
ខេត្ត​បាត់​ដំបង​ ៖ គ្រូ​​បង្រៀននៅ​វិទ្យា​ល័យ​មោង​ឫស្សី​វ័យ​៤០​ប្លាយ​ឆ្នាំ​ម្នាក់​ត្រូវ​បាន​អតីត​សង្សារ​កំណាន់​ចិត្ត​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោយ​ពី​គ្រូ​បង្រៀន​រូបនេះ​ប្រើ​គំនិត​ទុច្ច​រិត​បង្ហោះ​រូប​អា​ក្រាត​របស់​នាង​ជា​សាធារណៈ​នៅ​ក្នុង​ប្រព័ន្ធ​ហ្វេស​ប៊ុក​ ។ ​បុរស​ជាគ្រូ​បង្រៀន​ម្នាក់​នេះ​ត្រូវសមត្ថ​កិច្ច​ប្រាប​់​ថា​ បា​នត្រូវ​ចាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃទី​២៤​ ឧសភា​​​ ក្នុងគ្រា​ដែល​ជន​​នេះ​ទៅ​បង្រៀន​សិស្ស​នៅឃុំ​ធិបតី​ ស្រុក​គាស់​ក្រឡ​ ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!