Koh Santipheap Daily

Koh Santipheap Daily


គំនរ​សំរាម​​កំពុង​​បំផ្លាញ​​បរិស្ថាន​​ទឹក​នៅ​តំបន់​​អ្នក​លឿង

Posted: 24 May 2012 01:30 AM PDT

គំនរ​សំរាម​​កំពុង​​បំផ្លាញ​​បរិស្ថាន​​ទឹក​នៅ​តំបន់​​អ្នក​លឿង
ខេត្ត​ព្រៃ​វែង​ ៖ ច្រាំង​ទន្លេ​មេគង្គ​តំបន់​​អ្នក​លឿង​ត្រើយ​ខាង​កើត​​ក្លាយ​​ជា​កន្លែង​​​ចាក់​សំរាម​របស់​អ្នក​ស្រុក​ តែ​ទំនង​អាជ្ញាធរ​​មូល​ដ្ឋាន​​រវល់​​ពេក​​គ្មាន​​ពេល​ចុះ​ទៅ​មើល ។ ទន្លេ​​មេគង្គ​គឺ​ជា​​ប្រភព​ផ្តល់​​នូវ​ធន​ធាន​ដ៏​សម្បូរ​​បែប​ដូច​ជា ​ត្រី បង្កង​ ​ក្តាម ខ្យង​ ​ជា​ដើម ​ហើយ​ជា​ពិសេស​​ទៅ​ទៀត​​នោះ​គឺ​ ទឹក​ដែល​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​​

អា​​មៀ ​ខាន់​​ឡើង​សង្វៀន​​ប្រ​កួត​​​ជា​​មួយ​​ម្ចាស់​​​ស្ថា​ប័ន WBC​កីឡា​ករ​ Danny Garcia​ថ្ងៃ​​ទី​​14​​កក្ក​ដា​

Posted: 24 May 2012 01:28 AM PDT

កីឡាករ​អង់​គ្លេស​អាមៀ ខាន
កីឡា​ករ​​ប្រ​ដាល់​​អង់​​គ្លេស​អា​​មៀ​ ខាន់​​បាន​​និយាយ​​ថា ខ្លួន​នឹង​ឡើង​សង្វៀន​ប្រ​កួត​ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBCក្នុង​ប្រ​ភេទទ​ម្ងន់​ Light-welterweight, Danny Garciaនៅ​ទី​ក្រុង​ឡាស​វេហ្គាស​សហ​រដ្ឋ​អា​មេរិក​នា​ថ្ងៃ​ទី​១៤​ខែ​កក្ក​ដា​ ។ អា​មៀ​ខាន់​វ័យ​២៥​ឆ្នាំ​គ្រោង​នឹង​ជួប​ប្រ​កួត​ជា​មួយ​កីឡាករ​អា​មេរិក Lamont Petersonនៅ​ដើម​ខែ​នេះ​ដណ្តើម​យក​ខ្សែ​ក្រវាត់​

ផ្លាស់​ប្តូរ​​មុខតំណែង​មេ​ប៉ុស្តិ៍​​បឹង​ទំពុន ​ឱ្យ​ទៅ​កាន់​ច្បារអំពៅ​២

Posted: 24 May 2012 01:24 AM PDT

​រាជធានីភ្នំពេញ ៖ ​លោក​មេ​ប៉ុស្តិ៍​​បឹង​ទំពុន ​ដែល​សំបូរ​រឿង​អាស្រូវ​ច្រើន ហើយ​​ត្រូវ​កូនចៅ​ផ្តិត​​មេ​ដៃ​ស្នើ​សុំ​ថ្នាក់​លើ​​ឱ្យ​​ដក​ចេញ​កន្លង​មក​នោះ ឥឡូវ​​នេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​មុខតំណែង​​ហើយ ដែល​​ពិធី​ផ្លាស់​ប្តូរ​​មុខតំណែង​​នេះ​ធ្វើ​ឡើង​​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​​២៤ ឧសភា ​២០១២ ក្រោម​អធិបតី​ភាព​លោក​បែន​រត័្ន ​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ។

គ្រូពេទ្យ​​​ប៉ាគីស្ថាន​​​ជួយ​​អាមេរិក​​ឱ្យ​រកឃើញ​​ប៊ិនឡាដេន​​​ត្រូវកាត់​ទោសដាក់គុក33ឆ្នាំ

Posted: 24 May 2012 01:22 AM PDT

លោក​​វេជ្ជ​បណ្ឌិត​​សាគីល​អាហ្វ្រីឌី
ម៉ាស៊ីន​​​​ឃោសនា​​ក្នុង​ស្រុក​​រាយការណ៍​ថា គ្រូពេទ្យ​ប៉ាគី​ស្ថាន​​​លោក​​​សាគីល អាហ្វ្រីឌី ដែល​ទទួល​​ការ​ចោទ​ប្រកាន់​​ពីបទ​​​ក្បត់​​ជាតិ​​ដោយ​ជួយ​សហរដ្ឋអាមេរិក​​ឱ្យរក​ឃើញ​​ហើយ​សម្លាប់​អូសាម៉ា​ ប៊ិនឡាដេន​ ត្រូវ​ទទួល​ការ​កាត់ទោស​​ដាក់គុក​៣០ឆ្នាំ ។ ​សាល​​ក្រម​​កាត់​ទោស​នោះ​​ត្រូវ​​បាន​​ប្រកាស​​​ដោយ​​រដ្ឋបាល​​នយោបាយ​​​នៃទីភ្នាក់​ងារ​មួយ​នៅ​​ឃីប័រ ពេល​​លោក​​វេជ្ជបណ្ឌិត​

លោក​ហោ ណាំហុង ​ជួប​ពិភាក្សា​​ជា​មួយ​ទូត​ឥណ្ឌា​ដែល​​បញ្ចប់​​អាណត្តិ​

Posted: 24 May 2012 01:21 AM PDT

ទិដ្ឋភាព​​ក្នុងពិធី​ពិភាក្សា​រវាង​កម្ពុជា-ឥណ្ឌា
រាជធានីភ្នំពេញ ៖ ​នៅ​ទី​ស្តី​ការ​ក្រសួងការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​​កាល​ពី​ព្រឹក​ថ្ងៃទី​២៤ ឧសភា ​២០១២ ​នេះ​​លោក​ឧប​​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង ​រដ្ឋ​មន្ត្រី​ក្រសួងការ​បរទេស​ និង​​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​​បាន​អនុ​ញ្ញាតិ​ឱ្យ​លោក Rajesh Kumar

រយៈពេល​​​3ថ្ងៃ​​​ក្នុង​ក្រុង​កំពង់​​ឆ្នាំងកើត​ចោរកម្ម​ផ្ទួនៗ​គ្នា​​ឥតឈប់ឈរ

Posted: 24 May 2012 01:15 AM PDT

ទិដ្ឋភាព​ផ្ទះកើតហេតុ
ខេត្តកំពង់ឆ្នាំង ៖ប៉ុន្មានថ្ងៃចុងក្រោយនេះ​នៅក្នុងក្រុងកំពង់ឆ្នាំង អំពើចោរកម្មបានកើត​ឡើងផ្ទួនៗគ្នា ធ្វើឱ្យសមត្ថកិច្ចប៉ូលិសឈឺ​ក្បាល​ដោយសារការបង្រា្កបពុំទាន់ទទួលបានផ្លែផ្កាផង ក៏ស្រាប់តែកើតឡើងមួយកន្លែងទៀត ។ ជាក់​ស្តែងអំពើចោរកម្មបាន​កើត​ឡើងនៅយប់​ថ្ងៃទី​១៩, ២០ និង២១ ខែឧសភា ធ្វើ​ឱ្យ​បាត់​បង់​ទ្រព្យ​​សម្បត្តិប្រជាពលរដ្ឋមួយចំនួន ។

កាស៊ីណូ​៣៣៣​ព្រៃ​វល្លិ​បិទ​ទ្វា​រ​ សង្ស័យ​ថា ​ក្ស័យ​ធន

Posted: 24 May 2012 01:13 AM PDT

ទិដ្ឋភាព​នៅ​កាស៊ីណូ​៣៣៣ ដែល​បិទ​ទ្វារ​
ខេត្ត​ស្វាយរៀង ៖ ​កាស៊ីណូ​​៣៣៣ ព្រៃ​វល្លិ ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​កំពង់​រោទិ៍ ​បាន​បិទ​ទ្វារ​ឈប់​ទទួល​ភ្ញៀវ​​​ឱ្យ​ចូល​លេង​ល្បែង​ដែល​​ក្រុម​បុគ្គ​លិក​សង្ស័យថា ថៅកែ​ក្ស័យ​ធន ។

សត្វឃ្មុំ​វិល​មក​ទំ និង​សាយ​កូន​​នៅ​លើ​ដើម​ឈើ​ក្នុង​ប្រាសាទ​បុរាណ​បន្ទាយ​ឆ្មារ​

Posted: 24 May 2012 01:10 AM PDT

សត្វ​ឃ្មុំ​មួយ​សំបុក​ធំដែល​វិល​មក​​កន្លែង​ដើម​វិញ
ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​សត្វឃ្មុំ​​មួយ​សំបុក​ធំ​បាន​វិល​មក​ទំ​នៅ​លើ​ដើម​ស្រឡៅ ដើម​ស្ពង់​នៅ​ក្នុង​ប្រាសាទ​បន្ទាយ​ឆ្មារ ​ឃុំ​បន្ទាយ​​ឆ្មារ ស្រុក​ថ្ម​ពួក និង​នៅលើ​ខ្នង​ភ្នំ​ដង​រែក ផ្លូវ​ទៅ​កាន់​ប្រាសាទ​​តាមាន់ ភូមិ​​តាមាន់ ឃុំ​​គោក​មន ស្រុក​បន្ទាយ​អំពិល​ ​ប​ន្ទាប់​ពី​សត្វ​ឃ្មុំ​ទាំង​នោះ​បាន​ហើរ

លោក​ស្រី​​​​ស៊ូជី​នឹង​​ទៅ​​កាន់​ប្រទេស​ថៃ​នា​សប្តាហ៍​​ខាង​មុខ​នេះ​

Posted: 24 May 2012 01:06 AM PDT

[Enter Caption]
គណបក្ស​​​​សម្ព័ន្ធ​​​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​​ LND គូសបញ្ជាក់​​កាលពី​​ថ្ងៃទី​​​២៤ ឧសភា​ថា​​មេដឹកនាំ​​​​​ប្រឆាំង​ភូមា​​​លោក​ស្រី​​អ៊ួង​សាន់ស៊ូជី​​ នឹង​​ធ្វើ​ដំណើរ​​​​ចេញ​ក្រៅ​ប្រទេស​​​ជា​លើក​ដំបូង​​ពុំ​ធ្លាប់​មាន​រយៈពេល​​២៤ឆ្នាំ​​​មក​​ហើយ​​​​នា​សប្តាហ៍​​​​​ខាង​មុខនេះដើម្បី​​ទៅចូលរួម​​ក្នុង​វេទិកា​​​អន្តរជាតិមួយ​នៅ​ប្រទេស​​ថៃ ។​ យោងតាម​​​សមាជិក​ម្នាក់​របស់​LND ​ថា លោក​​ស្រី​​ស៊ូជី​​ បាន​ទទួល​​​​យក​ការ​អញ្ជើញ​​ទៅ​ចូលរួម​​​ក្នុង​​វេទិកា​​សេដ្ឋកិច្ច​ពិភព​លោក​​​ស្តីពី​​អាស៊ី​​​​ខាង​កើត​ ដែល​​នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​បាងកក​​ នា​ថ្ងៃទី​៣០​ឧសភា​​ទៅថ្ងៃទី​១មិថុនា ។​​អ្នកនាំពាក្យ​​របស់​LND ​លោក​

ខ្ចី​​ម៉ូតូ​​គេ​ជិះ​ទៅ​លោះ​ម៉ូតូ​ខ្លួន​ដែល​បញ្ចាំ​​ស្រាប់តែ​​បញ្ចាំ​ម៉ូតូ​គេ​វិញ​ម្តង​

Posted: 24 May 2012 01:01 AM PDT

ខេត្ត​កណ្តាល​ ៖ ​បុរស​ម្នាក់​ជាប់​ចោទ​លួច​ម៉ូតូ C100 ​កូរ៉េ​របស់​អ្នក​ដទៃ​យក​ទៅ​​បញ្ចាំ​យក​លុយ​ស៊ី​ផឹក​​អស់ ​ត្រូវ​ម្ចាស់​គេ​ប្តឹង​ប៉ូលិស​​ស្រុក​ស្អាង ចាប់​ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​​កាន់​ស្នង​ការ​​ដ្ឋាន​នគរបាល​​ខេត្តកណ្តាល កាល​ពី​ព្រឹកថ្ងៃទី​២៤ ឧសភា ២០១២ ។

ផឹក​ស៊ី​អួត​​​បោក​ទូរស័ព្ទ​​ដៃ​​ផ្ទុះកំហឹង​​​សំពង​​​​3​គល់​​ប្ញស្សី​​​សន្លប់​​

Posted: 24 May 2012 01:00 AM PDT

ជនរងគ្រោះកំពុងស​ម្រាក​ក្នុង​មន្ទីរពេទ្យ
​ខេត្ត​កំពង់ចាម​​​​​​ ៖ ជម្លោះ​​ពាក្យស​ម្តី​​​បាន​ក្លាយ​​ទៅ​ជា​​ហិង្សា​​ដោយ​យុវជន​​ម្នាក់​បាន​​យក​គល​់​​ប្ញស្សី​​​ប៉ុន​កំភួន​​ដៃ​មនុស្ស​ចាស់​​​​សំពង​​ទៅ​​លើ​​​​ឈ្មោះ​​ថេត នី​ អាយុ​​​​២៣​​ឆ្នាំ រស់នៅ​ភូមិ​​​​​ខ្សាច់​​​​​ប្រឆេះ​ក្រោម ឃុំ​ក្រូច​ឆ្មារ ស្រុក​ក្រូច​ឆ្មារ​​ ​​​​ចំនួន​​​​៣គល់​​​​​ប្ញស្សី​​​ បណ្តាល​​​ឱ្យ​ដួល​​​​សន្លប់​​ស្តូក​​ កាលពី​​វេលា​ម៉ោង​​​​​១១​​យប់​ថ្ងៃទី​​​២០ ឧសភា ​​ស្ថិត​​​នៅ​ភូមិ​​​-ឃុំ​របស់​អ្នក​​រង​គ្រោះ​​​នេះ​តែម្តង ។​

ស្ត្រី​មាន​វិបត្តិ​​ជិះ​​ម៉ូតូ​​ឌុប​ទៅ​លោត​សម្លាប់​ខ្លួន​​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​​ត្រូវ​ប៉ូលិស​​ឃាត់​ទាន់​ (មាន​វីដេអូឃ្លីប)

Posted: 24 May 2012 12:58 AM PDT

ស្ត្រី​មាន​វិបត្តិ​​ដែល​លោត​​ទឹក​សម្លាប់ខ្លួន​
រាជធានីភ្នំពេញ ៖ ​ស្ត្រី​​ម្នាក់​ដែល​គេ​អះ​អាង​ថា ​​មានវិបត្តិ​​ផ្លូវចិត្ត​បាន​ជិះ​ម៉ូតូ​ឌុប​ទៅ​លោត​ទឹក​សម្លាប់ខ្លួន​ពី​លើ​ស្ពាន​ជ្រោយចង្វា​កាលពី​វេលា​ម៉ោង១១​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៤ ឧសភា ​ហើយ​ត្រូវ​​ប៉ូលិស​​ឃាត់​​ទាន់​បញ្ជូន​ទៅ​សាក​សួរ ។ ស្ត្រី​ដែល​គិតខ្លី​ឈ្មោះ​ផេង ខេ មករា ​អាយុ​៣២​ឆ្នាំ ​ធ្វើ​ការ​នៅ​សណ្ឋា​គារ​ឌីយ៉ាម៉ង់ ផ្នែក​អនាម័យ​​មាន​លំនៅ​ផ្ទះ​លេខ​៨៥AE3 ​ផ្លូវ​លេខ​១៣៨ ​ភូមិ​ទី​៥ ​សង្កាត់​អូរឫស្សី​ទី​២ ​ខណ្ឌ​

រៀបចំ​ព្រឹត្តិការណ៍​​រត់​ពាក់កណ្តាល​​​​ម៉ារ៉ាតុន​​រំពឹង​អ្នក​ចូលរួម​​​លើស​2.000នាក់

Posted: 24 May 2012 12:53 AM PDT

រៀបចំ​ព្រឹត្តិការណ៍​​រត់​ពាក់កណ្តាល​​​​ម៉ារ៉ាតុន​​រំពឹង​អ្នក​ចូលរួម​​​លើស​2.000នាក់
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍​​ភ្នំពេញ​​​​រត់​​​ពាក់​កណ្តាល​​​​ម៉ារ៉ាតុន​​​អន្តរជាតិ​​​​ឆ្នាំ​២០១២ ដែល​​ជា​ព្រឹត្តិការណ៍​​​​ធំទី២ ​បន្ទាប់​ពីខេត្ត​​​សៀម​រាប​ នឹង​ត្រូវ​​រៀបចំធ្វើ​ឡើង​​​ម្តង​ទៀត​​​នៅថ្ងៃទី​១៧ មិថុនា ​​ខាងមុខនេះ ហើយ​​ក៏​សង្ឃឹម​​​​ថា ​​នឹង​មាន​​អ្នក​​​មក​ចុះ​ឈ្មោះ​​ចូល​រួម​​​​ប្រកួត​លើស​​​ពី​​២.០០០នាក់​ ​។ ​​ព្រឹត្ត​ិការណ៍បែបនេះ​​​​​ធ្លាប់​​​​បាន​ធ្វើ​​ម្តងរួចមកហើយ ​​កាលពី​ឆ្នាំ​​២០១១ ​កន្លង​ទៅ​​ហើយ​ថែម​

កូរ៉េ​ខាងត្បូង​​​​ចាប់ផ្តើម​​ប្រើថ្នាំ​ក្រៀវ​ ឬ​​ថ្នាំ​​បន្ថយ​ចំណង់​ផ្លូវភេទ

Posted: 24 May 2012 12:50 AM PDT

កូរ៉េ​ខាងត្បូង​​​​ចាប់ផ្តើម​​ប្រើថ្នាំ​ក្រៀវ​ ឬ​​ថ្នាំ​​បន្ថយ​ចំណង់​ផ្លូវភេទ
​ទីភ្នាក់ងារ​​ AFP ផ្សាយ​​ឱ្យ​ដឹងថា ​​​​កូរ៉េ​​ខាង​ត្បូង​នឹង​ចាប់​ផ្តើម​​​​​​ប្រើ​​្​ថ្នាំ​​ក្រៀវ​លើ​ជន​ជាប់​ចោទ​​​ ដែល​​​មាន​កំហុស​​​ពីបទ​​ល្មើស​​​​​​លើ​ផ្លូវ​ភេទ​​​​ជាច្រើន​​​​​​​ករណី​ក្នុង​​​​សប្តាហ៍​នេះ​ និងចាត់​ទុកថា ​​​​ជា​លើក​​ដំបូងហើយដែលប្រទេស​​​​​​កូរ៉េខាងត្បូង​​ប្រើ​វិធី​សាស្ត្រ​​​​​​ខាងលើ ។​ ​លោក ប៉ាក អាយុ​៤៥​ឆ្នាំ​ ​ត្រូវបានដោះ​លែង​​​ពីពន្ធ​នាគារ​​​​​នៅក្នុង​ខែ​​កក្កដា ​ក្រោយ​ពី​​​ទទួល​ទោស​​​​ក្នុង​មន្ទីរ​ឃុំ​ឃាំង​​​​រយៈ​ពេល​

ចែក​​អត្ត​សញ្ញាណ​​​​ប័ណ្ណ​​​​​​ប្រជា​ពល​រដ្ឋ​​ចំនួន​​​1.007នាក់​​

Posted: 24 May 2012 12:45 AM PDT

ទិដ្ឋភាពក្នុងពិធីចែកអត្តសញ្ញាណប័ណ្ណ
ខេត្ត​ស្វាយ​រៀង​​​​​​​ ៖ កាល​ពី​​​ថ្ងៃទី​​​២៣ ​​ឧសភា ​វេលា​ម៉ោង​​​​៨ព្រឹក​​នៅឃុំ​​​បា​សាក់ ស្រុក​​ស្វាយ​ជ្រំ​​ បាន​រៀប​​ចំ​ពិធីចែកអត្ត​សញ្ញាណ​​ប័ណ្ណ​​​​​សញ្ជាតិ​ខ្មែរ​​​​​ដល់​​ប្រជា​ពលរដ្ឋ​​​​​​ មន្ត្រី​រាជ​ការ​ នៅក្នុង​​​​​ឃុំ​បាសាក់​ ចំនួន​​១.០០​៧​នាក់​ ក្រោម​ការ​​អញ្ជើញ​ចូល​រួម​​ពី​លោក​សុទ្ធ គឹម​ចាន់ អភិបាល​ស្រុក​ស្វាយ​ជ្រំ​ លោក​វរ​សេនីយ៍​​​ត្រី​ឡឹក ធឿន អធិការ​​​នគរបាល​​ស្រុក​ស្វាយ​ជ្រំ​​ ព្រម​​ទាំង​សមត្ថ​កិច្ច​​​​​ប៉ុស្តិ៍​​​​​រដ្ឋ​

មីនតោន១​គ្រាប់​ផ្ទុះ​ដោយសារ​ទម្ងន់​ដី​ចាក់​ពីលើ

Posted: 24 May 2012 12:44 AM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
ខេត្ត​បន្ទាយ​មានជ័យ ៖ ​ វេលាម៉ោង​៤​​រសៀល​ថ្ងៃទី២៣​ ឧសភា ​គ្រាប់​មីន​តោន​១គ្រាប់ បាន​ផ្ទុះ​កក្រើក​​​នៅ​ចំណុច​ស្ពាន​ព្រំប្រទល់​ឃុំ​គុត្ត ​សត ស្រុកអូរជ្រៅ និងឃុំ​តាគង់ ស្រុកម៉ាឡៃ ​ខេត្ត​បន្ទាយ​មានជ័យ​​ បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ប៉ុន្តែ​ពុំ​មាន​នរណា​រង​របួស​នោះទេ ។​​គ្រាប់មីន​នេះ នៅសល់​ពីសម័យ​សង្គ្រាម​​ ហើយ​​ការ​ផ្ទុះនេះ ​បណ្តាលឱ្យខូច​​ផ្លូវ​ប្រវែង​៥​ម៉ែត្រ​ទំហំ៤​ជ្រុង ។

អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​ដុត​បំ​ផ្លាញ​ចោល​ឧបករណ៍​នេសា​ទ​ល្មើស​ច្បាប់

Posted: 24 May 2012 12:30 AM PDT

អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​ដុត​បំ​ផ្លាញ​ចោល​ឧបករណ៍​នេសា​ទ​ល្មើស​ច្បាប់
ខេត្ត​ស្វាយ​រៀង​ ៖​​ ​កាល​ពីព្រឹក​​ថ្ងៃ​ទី​២៣ ឧសភា ​​នៅភូមិ​បាសាក់​ ឃុំ​បាសាក់ ស្រុក​ស្វាយ​ជ្រំ អាជ្ញា​ធរ និង​សមត្ថ​កិច្ច បាន​ធ្វើ​ ពិធី​ដុត​បំ​ផ្លាញ​ចោល​ឧបករណ៍​​នេសាទ​ខុស​ច្បាប់​ដែល​​​ត្រូវ​សមត្ថ​កិច្ច​បង្ក្រាបបាន ដោយ​មាន​ការចូល​​រួម​ពី​លោក​​សុទ្ធ គឹម​ចាន់ អភិ​បាល​ស្រុក​ស្វាយ​ជ្រំ លោក​វរ​សេនីយ៍​ឯក ប្រាក់ ចាំ ស្នង​ការ​រង​នគ​រ​បាល​ខេត្ត ព្រម​ទាំង​ក្រុម​ប្រឹក្សា​ឃុំ​ និង​ប្រជា​ពល​​រដ្ឋ

ប្រធានាធិបតី​​​ចិន​សង្កត់​​​ធ្ងន់​លើ​ភាព​​ស្មោះ​ត្រង់​​របស់​​​​កងទ័ព

Posted: 24 May 2012 12:23 AM PDT

លោក​​​ហ៊ូជីនតាវ​ពេលជួប​ជាមួយបណ្តា​​តំណាង​​កងទ័ព​
ប្រធានាធិបតី​​ចិន​លោក​​​ហ៊ូជីន​តាវ កាលពី​ថ្ងៃទី២៣ឧសភា​​បាន​ស្នើដល់​​កងទ័ព​​​ឱ្យ​​ពង្រឹងជា​​និច្ច​នូវ​ភាព​​​​ស្មោះ​ត្រង់និង​​ការ​​គោរព​​របស់​​ខ្លួន​​ចំពោះ​​បក្ស ។ ​ពេលជួប​​ជាមួយ​បណ្តា​តំណាង​​កងទ័ព​​​ដែល​​​មក​ចូលរួម​​ក្នុង​សន្និសីទ​មួយ​របស់​បណ្តា​​សមាជិក​បក្ស​កុំមុយនីស្ត​​ចិននៃ​​​ទីបញ្ជាការ​​យោធភូមិ​ភាគ​ក្រុង​ប៉េកាំង លោក​​ហ៊ូជីន​តាវ​គូស​បញ្ជាក់​ថា​ កង​ទ័ព​​ត្រូវ​​​ប្រកាន់​​ខ្ជាប់​​ទ្រឹស្តី​​សង្គម​​

ពេល​នេះ​​លីប៊ី​កំពុង​បូម​ប្រេង​​យ៉ាង​ច្រើន​

Posted: 24 May 2012 12:22 AM PDT

ផលិត​កម្ម​​​ប្រេង​កាត​​របស់​លីប៊ី​​​​នាពេល​​នេះ​​បាន​ឡើង​​ដល់​​១,៥​​៥លាន​​ធុង​ក្នុង​មួយថ្ងៃ​គឺស្ទើរ​​​ស្មើ​នឹង​​កម្រិត​​មុន​​សង្គ្រាម។ ឧបនាយករដ្ឋមន្ត្រី​​លីប៊ី​​​លោក​​មូស្តា​ផា​​អាប៊ូ​ចាហ្គួរ អះអាង​​​កាលពី​ថ្ងៃទី២៣ឧសភាថា​ផលិត​កម្ម​​​ប្រេង​​នៅ​​លីប៊ី​ឡើង​ដល់​​១,៥៥​លាន​ធុង​ក្នុង​មួយ​ថ្ងៃកាលពី​ខែកុម្ភៈ​​ ឆ្នាំ២០១១។ ​នេះជា​កម្រិត​ផលិតកម្ម​​​យ៉ាង​ខ្ពស់បំផុត​ចាប់តាំងពី​បដិវត្តន៍​មក​ ។

ស្គូពី​ពន្លះគ្នា​ជា​មួយ​ឌ្រីម​​សេ​១២៥ រង​របួស​ធ្ងន់​​ម្នាក់​

Posted: 24 May 2012 12:22 AM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ស្គូពី​ ពណ៌ក្រហម ​បើក​បរ​ដោយ​​យុវជន​​ម្នាក់​​បាន​ពន្លះគ្នា​​ជា​មួយ​មូតូ​ហុង​ដា ឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ នៅត្រង់​ផ្លូវ​បែក​ជា​​បួន ​បណ្តាល​ឱ្យ​​អ្នក​បើក​បរ​ម៉ូតូ​ស្គូពី​រង​របួស​គួរ​សមត្រូវបាន​​គេបញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​ភ្លាមៗ​​ផងដែរ ។ ​ហេតុការណ៍​នេះ​​បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​៧​និង​៥​នាទី​យប់​ថ្ងៃទី​​២៣ ឧសភា ២០១២ ​នៅតាម​បណ្តោយ​​ផ្លូវ​​​​នរោត្តម​​កែង​ផ្លូវ​​លេខ​២១៤ ​ក្នុង​សង្កាត់​​ចតុ​មុខ

វីវ៉ា​បុក​​គ្នា​ជា​មួយ​ឌ្រីម​​សេ​១២៥ ពេល​ឆ្លង​​ផ្លូវរបួស​ស្ត្រី​ពោះ​ធំ​ម្នាក់​

Posted: 24 May 2012 12:20 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ស្ត្រី​​ពោះ​ធំ​ម្នាក់ ខណៈ​ជិះ​ម៉ូតូ​​ជា​មួយ​​ប្តី​ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ ​ក៏​ត្រូវ​​ម៉ូតូ​វីវ៉ា​កំពុង​ធ្វើ​​ដំណើរ​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​​មិន​ទាន់ ​បុក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ​តែ​ម្តង បណ្តាល​ឱ្យ​រង​របួស​ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​មិន​ភាពខ្មែរ-សូវៀត។

បើក​​​មហោស្រព​​​​តន្ត្រី​​​​និង​ចម្រៀង​​​​កុមារ​ពាន​រង្វាន់​​​ក្រសួង​​ព័ត៌​មាន​

Posted: 24 May 2012 12:15 AM PDT

លោករដ្ឋ​មន្ត្រីខៀវ កាញារីទ្ធ ក្នុងពិធីបើក​​​មហោស្រព​​​​តន្ត្រី​​​​និង​ចម្រៀង​​​​កុមារ​ពាន​រង្វាន់​​​ក្រសួង​​ព័ត៌​មាន​
រាជធានីភ្នំពេញ​ ៖ មហោស្រពតន្ត្រី​និង​ចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានបានចាប់បើកជាផ្លូវការហើយ​នៅវេលារសៀល​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ ដោយមានការ​អញ្ជើញ​ចូលរួមជាអធិបតីពីលោកខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រីក្រសួងព័ត៌មាន ព្រម​ទាំង​រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការក្រសួងព័ត៌​មាន​ជាច្រើនរូប ។

នារីវ័យ​ក្មេង​​ម្នាក់​​ជិះ​​ម៉ូតូ​​ កន្សែង​ចូល​ច្រវាក់​​ទាក់​រឹត.ក និង​បោក​ទម្លាក់​​ពីលើ​ម៉ូតូ​​ស្លាប់​

Posted: 24 May 2012 12:14 AM PDT

ទិដ្ឋភាព​​នៅ​កន្លែង​កើតហេតុ​
ខេត្ត​ស្ទឹង​ត្រែង ៖ ​នារី​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ដឹក​មក​ដល់​មន្ទីរ​ពេទ្យ​ខេត្ត​ស្ទឹង​ត្រែង ដើម្បី​​សង្គ្រោះ​ ក្រោយ​​​ហេតុ​ការណ៍​ជិះ​​ម៉ូតូ​​ទៅ​លេង​ឪពុក​ក្មេក ស្រាប់តែ​កន្សែង​រសាត់​​ចូល​​ច្រវាក់​​ម៉ូតូ​ទាញ​បោក​ទម្លាក់​​ពី​លើ​ម៉ូតូ និង​រឹត.ក​​កាលពី​​វេលា​ម៉ោង​​៧​និង​២០​នាទី​​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ​

ដូ​ណាល់​កំពុង​សម្លឹង​រក​តំណែង​កីឡា​ករ​លំដាប់​ទី​១​ពិភព​លោក​បន្ទាប់​ពី​ឈ្នះ​ពាន​កិត្តិ​យស ​European​ Tour

Posted: 24 May 2012 12:11 AM PDT

កីឡាករ​អង់​គ្លេស​លុក ដូ​ណាល
ដោយ​​ទើប​​តែ​​ទទួល​​បាន​​ពាន​​កិត្តិ​​យស​​ក្នុង​​នាម​​ជា​​សមា​ជិក​ភាព​មួយ​ជី​វិត​របស់​សមា​គម​វាយ​កូន​ហ្គោល​ European Tour កីឡាករ​លុក​ ដូ​ណាល់​​កំពុង​សម្លឹង​រក​ភាព​ជោគជ័យ​ថ្មី​បន្ថែម​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ដណ្តើម​បាន​តំណែង​កីឡាករ​លំ​ដាប់​ទី​១​ពិភពលោក​។

រថយន្ត​ឆ្លាម​បោល​បុក​ម៉ូតូ​ស្គូពី​ទាំង​កំរោល​រង​របួស​ធ្ងន់​ម្នាក់​

Posted: 24 May 2012 12:02 AM PDT

ជន​រងគ្រោះត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ឆ្លាម​មួយ​គ្រឿង​​បើក​បរ​ក្នុង​ល្បឿន​លឿន ហើយ​​បោល​ទៅ​បុក​​ម៉ូតូ​​ស្គូពី​​ជិះគ្នា​២​នាក់ត្រង់​ផ្លូវ​បែក​ជា​បួន បណ្តាល​ឱ្យ​​រង​របួសអ្នក​បើក​បរ​ម៉ូតូ​​យ៉ាង​ធ្ងន់​ធ្ងរ​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។ ចំណែក​ឯ​រថយន្ត​​បង្ក​​បើក​រត់​គេច​ខ្លួន​បាត់​ស្រមោល​ តែ​​បន្សល់​ទុក​​ស្លាក​លេខ​នៅ​កន្លែង​​កើត​ហេតុ ។

លោក​ឧប​នាយក​រដ្ឋមន្ត្រី​សុខ​ អាន​ ​ជួប​មន្ត្រី​ទូតកូរ៉េ​ថ្មី​ និង​ជួប​មន្ត្រី​ទូត​ឥណ្ឌា​បញ្ចប់បេសកកម្ម​

Posted: 24 May 2012 12:00 AM PDT

ទិដ្ឋភាពក្នុងពិធី​ជំនួប​សម្តែង​ការ​គួរសម
រាជធានី​ភ្នំពេញ​ ៖ ​ក្នុង​ជំនួប​សម្តែង​ការ​គួរ​សម​ជា​មួយ​​លោក​​ឧប​នាយ​ក​រដ្ឋ​មន្ត្រី​ សុខ អាន​ រដ្ឋ​​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ នា​ព្រឹក​ថ្ងៃទី​២៣ ឧសភា​ នៅទីស្តី​ការគណៈ​រដ្ឋ​មន្ត្រី​លោក​Kim Han Soo ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​នៃ​សាធារណ​រដ្ឋ​កូរ៉េ​មាន​ប្រសាសន៍​ថា​ អង្គការមិន​មែន​រដ្ឋា​ភិ​បាល​ក៏ដូច​ជាវិស័យ​​ឯក​ជន​កូរ៉េ​ខាង​ត្បូង​ បាន​គាំទ្រ​កម្ពុជា​ទាំង​ផ្នែក​អប់​រំ​ ទំនាក់​ទំនង​វប្ប​ធម៌

គណៈ​កម្មា​ធិ​ការ​អូ​ឡាំ​ពិក​អន្តរ​ជាតិ​សម្រេច​ជ្រើស​រើស​យក​ទី​ក្រុង​តូក្យូ ម៉ា​ឌ្រីដ​និង​អ៊ី​​ស្តង់​ប៊ុល​សម្រាប់​​ការ​ប្រកួត​ប្រជែង​វគ្គ​​ផ្តាច់​​ព្រ័ត្រ​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ប្រកួត​អូ​ឡាំ​ពិក​ឆ្នាំ​2012

Posted: 23 May 2012 11:52 PM PDT

ទង់​និង​ស្លាក​សញ្ញា​ឡូ​ហ្គោ​របស់​គណៈ​កម្មា​ធិការ​អូ​ឡាំ​ពិក​អន្តរជាត
ទី​​ក្រុង​​អ៊ី​ស្តង់​​ប៊ុល តូ​ក្យូ​​និង​​ម៉ា​​ឌ្រីដ​​ទទួល​​បាន​​ជោគ​ជ័យ​​ជំ​ហាន​​ដំ​បូង​នៅ​ក្នុង​ការ​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ប្រ​កួត​អូ​ឡាំ​ពិក​ឆ្នាំ​២០២០​ក្រោយ​​ពី​​ជាប់​សត​លីស(Shortlist)ក្នុង​កិច្ច​ប្រ​ជុំ​ជ្រើស​រើស​មួយ​របស់​គណៈ​កម្មា​ធិការ​អូ​ឡាំពិក​អន្តរជាតិ​(IOC)​នៅ​ក្រុង​កេ​បិច​ស៊ី​ធី ប្រ​ទេស​កា​ណា​ដា​កាល​ពី​ថ្ងៃ​ទី២៣​ឧសភា​ ។ ប៉ុន្តែ​សម្រាប់​ទី​ក្រុង​ពីរ​ផ្សេង​ទៀត​គឺ​បាគូ​និង​ដូ​ហា​ត្រូវ​បាន​​គេ​កាត់​ចេញ​។

ជនសង្ស័យ​៣​នាក់​ត្រូវ​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​ឃាត់​​ខ្លួន​២​ករណី​​ផ្សេង​គ្នា​

Posted: 23 May 2012 11:48 PM PDT

សមត្ថ​កិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​
ក្រុង​ប៉ោយប៉ែត ៖ ​ជន​សង្ស័យ​៣​នាក់​ត្រូវ​បាន​កម្លាំង​​ប៉ូលិស​​ក្រុង​ប៉ោយ​ប៉ែត ធ្វើ​ការ​ឃាត់​ខ្លួន​នៅ​ថ្ងៃ​​តែ​មួយ​ក្នុង​ករណី​២​ផ្សេង​គ្នា​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​២៣ ឧសភា ២០១២ ក្នុងសង្កាត់​ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយប៉ែត ដោយ​២​នាក់​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​លួច​ឆក់​ និង​ម្នាក់​ពាក់​ព័ន្ធ​ករណី​​ប្រើ​ប្រាស់​គ្រឿង​ញៀ​ន​ ។

អាមាត្យ និងព្រះអង្គ​រួបរួមគ្នា​ឡើង​វិញ

Posted: 23 May 2012 11:45 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ទីបំផុតទៅមេដឹកនំា​គណ​បក្សនរោត្តមរណប្ញទ្ធិ និងគណបក្ស​ហ៊្វុន​ស៊ិនប៉ិច បានរួបរួមគ្នាឡើងវិញ និងបាន​ឯក​ភាព​គ្នាបង្កើតគណបក្សហ្វ៊ុនស៊ិនប៉ិចតែមួយ ដើម្បីចូលរួមបោះឆ្នោតជាសាកលនៅឆ្នាំ២០១៣ខាងមុខនេះ ។ ពិធីចុះហត្ថលេខាលើសេចក្តីប្រកាសរួមរវាង សម្តេចក្រុមព្រះនរោត្តម រណប្ញទិ្ធ ប្រធានគណ​បក្សនរោត្តម រណប្ញទិ្ធ និងលោក​

បទ​ពិសោធន៍​​បច្ចេ​ក​វិទ្យា​ទំនើប​កម្ម​វិធី​ Samsung Galaxy Note Studio

Posted: 23 May 2012 11:45 PM PDT

ទិដ្ឋភាពក្នុងពិធីបទ​ពិសោធន៍​​បច្ចេ​ក​វិទ្យា​ទំនើប​កម្ម​វិធី​ Samsung Galaxy Note Studio
រាជធានីភ្នំពេញ​ ៖ កម្ម​វិធី​កម្សាន្ត​ចល័ត​ ដែល​អតិថិជន​​ទាំង​អស់​នឹង​ទទួល​បាន​​ភាព​​សប្បាយ​រីក​រាយ បទ​ពិសោធន៍​ល្អៗ ការ​កម្សាន្ត​​ឥត​ដែន​កំណត់លើ Smartphone ​ដែល​ដំណើរ​ការ​ដោយ​បច្ចេក​វិទ្យា​ទំនើប​ៗ​ថ្មី​ជា​មួយ​​នឹង​ទូរស័ព្ទ ​Sumsung Galaxy Note ដោយ​សាក​ល្បង​អស្ចារ្យ​​គូរ​រូប​ដោយ​ប្រើ​ប៊ិច​អេស​លើ​អេក្រង់​ទូរស័ព្ទ​ Galaxy Note ដែល​អាច​កែ​ច្នៃ​រូប​ភាព​ចាស់ៗ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!