VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ជប៉ុន​រំលឹក​ខួប​​វិនាសកម្ម​ដោយការ​រញ្ជួយ​ផែនដី​និង​ស៊ូណាមី

Posted: 10 Mar 2012 07:04 PM PST

នៅក្នុងគម្រប់​ខួប​ឆ្នាំ​ទី​មួយ​នៃ​ការ​រញ្ជួយ​ផែនដី​និង​ការ​មាន​មហា​រលក​សមុទ្រ​ស៊ូណាមី​ដែល​បាន​កើត​មាន​ទ្បើង​ក្នុង​ប្រទេស លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ យូស៊ីហ៊ីកូ ណូដា (Yoshihiko Noda) ​បាន​សរសេរ​ក្នុង​កាសែត​ ដឺ វ៉ាស៊ីនតោន ផូស្ត៍​ថា​ប្រទេស​ជប៉ុន​មិន​ភ្លេច​ទេ​ដល់​មនុស្ស​ជិត​២​ម៉ឺន​នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​មហន្តរាយនេះ​និង​ដឹង​គុណជានិច្ច​ចំពោះ​ការ​គាំទ្រ​ពី​ប្រទេស​ជាតិ​នានា​នៅ​ក្រោយ​ហេតុការណ៍​នោះ។

<!--IMAGE-LEFT-->

អ៊ីស្រាអែល៖ មាន​ការ​វាយ​ប្រហារ​មួយ​កើត​ឡើង​នៅ​ជិត​ព្រំដែន​រវាង​អ៊ីស្រាអែល​និង​តំបន់​កាហ្សា នៅ​ក្នុង​អំពើ​ហិង្សា​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ។​ កាល​ពី​ថ្ងៃ​សៅរ៍ ពួក​ជន​សកម្មប្រយុទ្ធ​ប៉ាទ្បេស្ទីន​​នៅ​ក្នុង​តំបន់​កាហ្សា បាន​បាញ់​គ្រាប់​រ៉ុក្កែតជាង​៩០​គ្រាប់​ចូល​ក្នុងភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល​ ដែល​ធ្វើ​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​បាន​ត្រូវ​រង​របួស​ធ្ងន់។ នេះ​ជា​ផ្នែក​ជា​ការ​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​អ៊ីស្រាអែល ​ដែល​បាន​បណ្តាល​ឱ្យ​ជន​សកម្មប្រយុទ្ធ​១៥​នាក់​ស្លាប់​ ដោយ​មាន​រួម​បញ្ចូល​ទាំង​លោក​ ចូហារ អាល កៃស៊ី (Zohar al-Qaisi) មេដឹកនាំ​នៃ​​​គណៈកម្មាធិការ​តស៊ូ​ប្រជាប្រិយ​ដែល​ហៅ​កាត់​ថា​ PRC​ផង​ដែរ។

ស៊ីរី៖ ក្រោយ​ជំនួប​មួយ​​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​ដាម៉ាស់​ជាមួយ​លោក​ កូហ្វី អាណាន់ អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​មេដឹកនាំ​ប្រទេស​ស៊ីរី​ លោក អាសាទ ដែល​មាន​បញ្ហា​បាន​សន្យា​ថា​នឹង​គាំទ្រ​អ្វី​ដែល​លោក​ហៅ​ថា​"កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដ៏​ស្មោះត្រង់​ណា​មួយ"​ដើម្បី​ធ្វើ​ឱ្យ​មាន​សន្តិភាព​ដល់​ប្រទេស​លោក​ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​ហិង្សា ប៉ុន្តែ​លោក​ Assad ក៏​បាន​ព្រមាន​ដែរ​ថា​មិន​អាច​មាន​ដំណោះស្រាយ​នយោបាយ​ទេ​ដរាប​ណា​ពួក​ភេរវជន​បានត្រូវ​អនុញ្ញាត​ឱ្យ​បង្កើត​ចលាចល​នៅ​ក្នុង​ផ្លូវ។

រុស្ស៊ី៖ ក្រុម​បាតុករ​រាប់​ពាន់​នាក់​បាននាំ​គ្នា​ទៅ​កាន់​ផ្នែក​កណ្តាល​នៃ​ក្រុង​ម៉ូស្គូ​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​អណត្តិ​ទី​បី​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត វ្ល៉ាដឺមែរ ផូទីន។ តែ​បាតុកម្ម​នេះ​គ្មាន​ជោគជ័យ​ក្នុង​ការ​ទ្បើង​ដល់​កម្រិត​នៃ​បាតុកម្ម​កាល​ពី​ពេល​ថ្មីៗនេះ​ ដែល​ជា​សញ្ញា​មួយ​ថាក្រុម​ប្រឆាំង​ប្រហែល​បាត់​បង់​សន្ទុះ។

សហរដ្ឋអមេរិក៖ ជន​សកម្ម​ប្រយុទ្ធ​តាលីបាន់​សំខាន់ៗ​៥​នាក់​ដែល​ជាប់​ឃុំឃាំង​នៅ​ក្នុង​គុក​យោធា​អាមេរិក​នៅ​ឯ​ឆក​សមុទ្រ​ គាន់តាណាម៉ូ ​ប្រហែល​ត្រូវ​ផ្ទេរ​ទៅ​ឱ្យ​ជាប់​ឃុំឃាំង​ក្នុង​ប្រទេស​កាតាវិញ។

ស្លូវ៉ាគី៖ បាន​ធ្វើការ​បោះឆ្នោត​ទូទៅ​​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​គេ​រំពឹង​ថា​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ រ៉ូប៊ឺត ហ្វីកូ នឹង​ទទួល​ជ័យជំនះ។

កែនយ៉ា៖ ការ​ផ្ទុះ​ក្នុង​រដ្ឋធានី​ ណៃរ៉ូប៊ីនៃ​ប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិចណាស់​បី​នាក់​ស្លាប់។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!