Koh Santipheap Daily

Koh Santipheap Daily


​ប៉ាគីស្ថាន ៖ ស្លាប់​13នាក់​ក្នុងការ​វាយប្រហារមួយ​​​​នៅ​ក្រុង​ប៉េសាវ៉ារ​

Posted: 12 Mar 2012 12:31 AM PDT

រថយន្ត​​ខូច​ខាត​​ដោយ​ការ​វាយប្រហារ​
​ប្រភព​ព័ត៌មាន​ប៉ូលិស​​​​ និង​មន្ទីរពេទ្យ​រាយ​ការណ៍​​ថា មនុស្សយ៉ាង​តិច​​១៣នាក់​បានត្រូវ​ស្លាប់​ ហើយ​​៣២នាក់​ទៀត​​ត្រូវរបួស​ក្នុងការ​វាយប្រហារ​​​ដោយគ្រាប់បែក​​​ក្នុង​ឱកាស​នៃ​​ពិធី​បុណ្យ​​​​សព​មួយក្នុង​​ទីក្រុងប៉េ​សាវ៉ារ​​ភាគពាយ័ព្យ​​​ប៉ាគីស្ថាន​។​ ការ​វាយប្រហារ​នេះ​​កើតមាន​នៅ​បាដា​ប​ហ័រ ជាទីក្រុង​​​​តូចមួយស្ថិតនៅ​​ចម្ងាយ​​១៦​គីឡូម៉ែត្រ ​​​​ខាងកើត​​​ក្រុងប៉េ​សា​វ៉ារ ​​ទីប្រជុំជន​នៃ​ខេត្ត ​ឃីប័រ​ ប៉ាក​ទូនក្វា​។

រដ្ឋ​​​សភា​ប្រកាស​​បញ្ចប់​​សមា​ជិក​​ភាព​អាណត្តិ​​ទី​៤ រប​ស់​លោក​សម រង្ស៊ី

Posted: 12 Mar 2012 12:29 AM PDT

រាជធានីភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់អគ្គ​លេខា​រដ្ឋាន​រដ្ឋ​សភា​ចេញ​ ផ្សាយកាលពី​ព្រឹកថ្ងៃទី១២ មីនា ២០១២ បាន​ឲ្យដឹងថា អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភានៃ​ព្រះ​រាជា​​ណាចក្រកម្ពុជា សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន ជាតិ និង​អន្តរ​ជាតិឲ្យ​បាន​ជ្រាប​ថា សាលដីកាព្រហ្មទណ្ឌលេខ៣២ របស់​តុលា​ការ​កំពូលបានចូលជាស្ថាពរនៅថ្ងៃទី១ មីនា ២០១១

​លោកអូបាម៉ា ​​​សម្តែង​ការ​​ក្តុកក្តួល​ក្រោយ​ការ​សម្លាប់​​មនុស្ស16​​​នាក់​​នៅអាហ្វហ្គានីស្ថាន​

Posted: 12 Mar 2012 12:29 AM PDT

សាកសព​កុមារ​ដែល​ត្រូវបាញ់សម្លាប់​​​
​ប្រធានាធិបតី​​​អាមេ​រិក​​ លោកបារ៉ាក់ អូបា​ម៉ា ​​ថ្លែង​កាលពីថ្ងៃទី​​​១១ មីនា ថា ការ​បាញ់​ប្រហារ​យ៉ាង​សាហាវ​​ដែលសម្លាប់​​​ជនស៊ីវល​​​អាហ្វហ្គានីស្ថាន​​១៦​នាក់​ភាគច្រើន​​ជា​កុមារ​គឺជា​​សោកនាដ​កម្ម​​មួយ​ និងជា​រឿង​​​យ៉ាង​ក្តុកក្តួល​​​​មួយ។​ លោកអូបាម៉ា ​​​មានប្រសាសន៍​​ថា ​ខ្ញុំ​មាន​​​​ការ​ក្តុកក្តួល​​យ៉ាង​ខ្លាំង​ចំពោះ​​ការ​សម្លាប់​​​ជនស៊ីវិល​​​​អាហ្វហ្គានីស្ថាន​​​​ទាំង​នេះ​។ ខ្ញុំ​សូម​​សម្តែង​​​នូវ​ការ​​ចូលរួម​​មរណទុក្ខ​​របស់ខ្ញុំជូន​ចំពោះ​​បណ្តា​​​​គ្រួសារ និង​សាច់ញាតិ​​​របស់​បណ្តា​អ្នក​ដែល​បាត់បង់ជីវិត​​​

បុរសម្នាក់​​ផឹកស៊ី​ស្រវឹង​​ត្រូវ​ជន​ដៃ​ដល់​​កាប់​៦​កាំបិត​ដេរ​​មិន​ទាន់​ រួច​រាល់​ផង សុំ​គ្រូ​ ពេទ្យ​​ចេញ​​​​​​​​​​​​​​​​​​​​​ទៅ​ផ្ទះវិញ​

Posted: 12 Mar 2012 12:17 AM PDT

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជន​ដៃ​ដល់​​កាប់​​ចំនួន​៦​កាំបិត បងប្អូន​​​​​​​​​​​​​នាំ​ទៅ​មន្ទីរ​ពេទ្យ​​ដេរ​បាន​​ជាង​១០​ថ្នេរ​សុំ​ គ្រូពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១១ មីនា​ ​ក្នុង​សង្កា​ត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួល​គោក ។

រថយន្តបាឡែន​​ ពណ៌​ទឹក​ប្រាក់ ​​បើក​បុក​របង​ស័ង្ក​សី​​ហ៊ុ​​​​ម​ព័ទ្ធ​​ដីឡូត៍ និង​ជញ្ជាំង​​ផ្ទះ​ប្រជា​ពល​រ​ដ្ឋ​

Posted: 12 Mar 2012 12:14 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​បា​ឡែ​ន ពណ៌​ទឹកប្រាក់ មួយគ្រឿងបុក​របង​ស​ង្ក័​សី​ហ៊ុម​ព័ទ្ធ​ដី​ឡូត៍​ប៉ើង​រាយ​ប៉ាយ​រួច​ជ្រុល​ទៅ​ បុក​ជញ្ជាំង​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ជាប់​របង​ដី​ឡូត៍​នោះ​ បណ្ដាល​ឱ្យ​បាក់​មួយ​ផ្ទាំង​៥​ម៉ែត្រ កាលពីវេលា​ម៉ោង​១១​និង​៤៤​នាទី​យប់​ថ្ងៃ​ទី​១១ មីនា នៅ​តាម​ផ្លូវ​លេខ​៣៣៧​​កែង​ផ្លូវ​លេខ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

​អាមេ​រិក​​វាយប្រហារ​​​តាមអាកាស​​​លើ​ជំរំ​​អាល់កៃ​ដា​​​នៅយេម៉ែន​

Posted: 12 Mar 2012 12:14 AM PDT

​បណ្តា​សាក្សី​ និងអ្នកទទួលខុសត្រូវ​​​យោធា​យេម៉ែន​​​ថ្លែង​ថា បណ្តា​យន្តហោះ​​​គ្មាន​មនុស្ស​បើក​អាមេរិក​​ កាលពីយប់ថ្ងៃទី​​​​១១ មីនា ​​បានវាយ​ប្រហារ​​​លើ​មូលដ្ឋាន​យោធាមួយ​កាន់​កាប់ដោយ​បណ្តា​សមាជិក​​អាល់កៃ​ដា​​ និង​​លើ​ជំរំជាច្រើន​ទៀត​​របស់ក្រុម​ភេរវ​កម្ម​នេះ​នៅខេត្ត​​​អាប៊ី​​យ៉ាន ភាគខាងត្បូង​​យេម៉ែន​​​ ដោយ​កម្ទេច​​បណ្តាអាវុធ​​ធុនធ្ងន់​​ រថក្រោះ​​ និង​រថពាសដែក​​​ទាំងឡាយ​​​​ដែល​ពួកភេរវ​ករ​​ដណ្តើម​​យក​បាន​​ក្នុងការ​​ប្រយុទ្ធ​គ្នានានាជាមួយ​កងទ័ព​​យេម៉ែន​។​

មេដឹកនាំ​​​ជាន់ខ្ពស់​​ខ្មែរ​ក្រហម​​​៣នាក់​ចូល​រង្វង់​ក្រចក​សេះ បើកសវនាការ​​ជាថ្មី​

Posted: 12 Mar 2012 12:06 AM PDT

រាជធានីភ្នំពេញ​​​​​​ ៖ អង្គជំនុំជម្រះ​​វិសាមញ្ញ ក្នុងតុលាការ​កម្ពុជានៅ​ព្រឹក​ទី១២ ខែមីនា បាន​បន្តបើក​សវនាការលើ​សំណុំរឿង​​០០២ លោក ខៀវ សំផន លោក​​នួន ជា និងលោក​អៀង ​សារី ។ សេចក្តីរាយ​ការណ៍ពីសាលា​ក្តីខ្មែរក្រហម​បានអោយដឹង​ថា សវនាការនៅ​ព្រឹកថ្ងៃចន្ទនេះ ផ្តើមឡើងដោយ​ក្រឡាបញ្ជី​អាន​បទចោទ​​ប្រកាន់​លើអតីតមេ​ខ្មែរក្រហម​កំពូលទាំង​បីរូប​។ បទ​ចោទ​ប្រកាន់នោះ ដកស្រង់ចេញ​ពីដីកាដំណោះ​​ស្រាយបញ្ជូនរឿង​ឱ្យ​ជំនុំជម្រះ នៅក្នុងក្រប​​ខណ្ឌ​ទាក់ទង​នឹងប្រព័ន្ធ​រដ្ឋបាល

ពីរនាក់​​បង​ប្អូន​លួច​លុយ​​​ថៅកែ​​បង​​ដាក់​មេប្រូច​បាត់​ប្អូន​ត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឃាត់​ខ្លួន​

Posted: 11 Mar 2012 11:39 PM PDT

ជនសង្ស័យ​​​​​​​​​​​​​​​​​​​​ដែល​ត្រូវសមត្ថកិច្ច​ចាប់ខ្លួន​
ខេត្តកំពង់ស្ពឺ ៖ ​បុរស​ម្នាក់​ក្នុង​ចំណោម​​បង​ប្អូន​ពីរ​នាក់​​ត្រូវបាន​ប៉ូលិស​​ចាប់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​​១០ មីនា ២០១២ ​ខណៈ​​ដែល​ម្ចាស់​ផ្ទះ​ជា​ថៅកែ​​កាប់​គោ​នៅ​ផ្សារ​ត្រពាំង​​ក្រឡឹង ក្នុង​ស្រុក​ភ្នំស្រួច ចោទ​ថា បាន​លួច​ប្រាក់ដុល្លារ​ចំនួន​៤​ម៉ឺន​ដុល្លារ និង​ប្រាក់​រៀល​ជាង​៤០​​លាន​រៀល​ ។ មន្ត្រី​​​​​​​​​​ប៉ូលិស​​ស្រុក​ភ្នំ​ស្រួច​ បាន​រៀប​រាប់​​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​​​​​​​​​​​​​​​​​​​​ឈ្មោះ​ស៊ឹម រ៉ាឈីត ​ភេទប្រុស អាយុ​១៩ឆ្នាំ​​មាន​​ស្រុក​កំណើត​នៅភូមិ​​ក្រសះ​ថ្មី ឃុំ​​ឈូក​ស ​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង

អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​​លំហាត់​សម​យុទ្ធ​​យោធា​រួម​គ្នា​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​នេះ

Posted: 11 Mar 2012 11:33 PM PDT

រាជធានីភ្នំពេញ ៖ ​យោង​តាម​​សេចក្តី​ប្រកាស​​​ព័ត៌​មាន​របស់​ស្ថាន​ទូត​អាមេរិក​​ប្រចាំ​នៅ​​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ដែល​​ចេញ​ផ្សាយ​ក​ាល​ពី​ថ្ងៃទី​​១២ មីនា ២០១២ ​​បាន​ឱ្យ​ដឹង​ថា សហ​រដ្ឋ​អាមេរិក​​ និង​រាជ​រដ្ឋា​ភិបាល​​កម្ពុជា នឹង​ធ្វើ​លំហាត់​​សម​​យុទ្ធ​​យោធា​រួម​គ្នា​មួយ​មាន​ឈ្មោះ​​ថា «ឆ្មាំ​អង្គរ» ​​​​​​​​​​​​​​ពី​ថ្ងៃទី​​១៣ ដល់​ថ្ងៃទី​២២ មីនា ២០១២ ​នៅខេត្តកំពត ​និង​ខេត្ត​កំពង់​ស្ពឺ ។ ​

កីឡាករបារាំងឡូអែបឈ្នះជើងឯកប្រណាំងរថយន្តរ៉ែលលីនៅម៉ិចស៊ិក

Posted: 11 Mar 2012 11:30 PM PDT

កីឡាករ​បា​រាំង​សេបា​ស្ទៀន ឡូ​អែប
កីឡាករ​សេបា​ស្ទៀន ឡូ​អែប ​បាន​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​​ពាន​ជើង​ឯក​នៃការ​ប្រណាំង​រថយន្ត​ប្រភេទ​រ៉ែល​លី​ កម្ម​វិធី​ Mexico Rally បន្ទាប់​ពី​​យក​ឈ្នះ​ការ​ប្រណាំង​នៅជុំ​ផ្តាច់​ព្រ័ត្រ​ កាល​ថ្ងៃ​អា​ទិត្យ​ទី១១ខែ​មីនា​​​កន្លង​មក​​។ ការ​ប្រណាំង​នេះ​​បាន​បញ្ចប់​នៅ​ក្រុង​Leon​ប្រ​ទេស​​ម៉ិច​ស៊ិក​​​។ ឡូ​អែប​ ដែលបើក​បរ​ឱ្យ​ក្រុម​ស៊ី​ត្រូអេន (Citroen)​ បាន​ចូល​ដល់​ទី​ព្រ័ត្រ​យក​ឈ្នះ​ជើង​ឯក​ការ​ប្រណាំង​ក្នុង​ថិរវេលា​៤ម៉ោង​១៥​​នាទី​និង​៣២,៧​​​វិនាទី​។ ចំណែកកីឡាករ​ហ្វាំឡង់​ មីកកី ហ៊ី​វ៉ូណិន​ បញ្ចប់​ការ​ប្រ​ណាំង​ក្នុង​លំ​ដាប់​ទី​២​ បន្ទាប់​ពី​បាន​ប្រើ​អស់​ថិរវេលា​៤ម៉ោង​១៦​នា​ទី​និង​១៥,១​វិនា​ទី​

កីឡា​ករ​​ចិន​លីន ​ដាន ឈ្នះ​​ជើង​ឯក​កីឡា​វាយ​សី​នៅអង់​គ្លេស​​ ដោយ​សារ​គូ​ប្រកួត​ដក​ខ្លួន​

Posted: 11 Mar 2012 11:28 PM PDT

កីឡាករចិន​លីន ដាន
លីន​ ដាន​​បាន​ក្លាយ​ជា​កីឡាករ​ចិនទី​១​ក្នុង​ប្រវត្តិ​សាស្រ្ត​កីឡាវាយ​សី​ពិភពលោក​បន្ទាប់​ពី​គេ​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្មវិ​ធី​ The All England Open Badminton Championships ​ជា​លើក​ទី​៥​នៅ​ទី​ក្រុង​Birminghamប្រ​ទេស​អង់​គ្លេស​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១១​ មីនា ​កន្លង​មក​នេះ​ ។​ លីន ដាន​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​បន្ទាប់​ពី​គូ​ប្រជែង​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​របស់​ខ្លួន​គឺ​កីឡាករ​ម៉ា​ឡេ​ស៊ី​លី ឆុង​វ៉េ​ដក​ខ្លួន​ពី​ការ​ប្រកួត​ដោយ​របួស​ស្មា ​ដែល​លទ្ធផល​ពេល​នោះ​ឆុង​​វ៉េ​នាំ​មុខ​​២១-១៩​និង​៦-២ ។ ​ថ្លែង​បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​ លីន​ ដាន​

​និស្សិត​ម្នាក់​នាំ​ក្មេង​ស្រី​ជំទង់​​​ទៅ​រំលោ​ភ​​​សេព​សន្ថវៈ​​ក្នុង​ ផ្ទះ​​សំណាក់​​សុខ​ស្រួល​​ពេញ​មួយ​រាត្រី​ លុះ​អរុណ​រះ​​ជាប់​ឃុំ​

Posted: 11 Mar 2012 11:24 PM PDT

បុរសជាប់ចោទ
រាជធានីភ្នំពេញ ៖ ​យុវជន​​ម្នាក់ត្រូវ​សាច់​ញាតិ​នាង​រង​គ្រោះ​តណ្ហា​​ឃាត់​​ខ្លួន​នៅ​វត្ត​ បទុម​វតី​យក​មក​ប្រគល់​ឱ្យ​ប៉ុស្តិ៍​​នគរបាល​​រដ្ឋ​​បាល​​ផ្សារ​ថ្មី​៣ កាល​ពីវេលា​ម៉ោង​​​​​​​១៦​​ថ្ងៃ​ទី​១១ មីនា ២០១២ ​ក្រោយ​ពី​ជន​​នេះ ធ្វើ​សកម្ម​ភាព​​​​លួង​លោម​ក្មេង​ស្រី​​​ជំទង់​​យក​ទៅរំលោភ​​​​សេព​សន្ថវៈ​​ នៅផ្ទះសំណាក់​​​តារា​រស្មី​១ ផ្លូវ​លេខ​​១៧២ ស្ថិត​ក្នុង​ភូមិ​​១១ សង្កាត់​​ផ្សារ​ថ្មី​៣ ខណ្ឌ​​ដូន​ពេញ​ សម្រេច​​ជា​​ច្រើន​​ដង​ប្រកប​

ឃាត់​ខ្លួន​អ្នក​​ចែក​ចាយ​គ្រឿង​ញៀន​៣​នាក់ នៅកន្លែង​​ផ្សេង​គ្នា​​ក្នុង​ក្រុង​ប៉ោយ​ប៉ែត

Posted: 11 Mar 2012 11:24 PM PDT

ជនសង្ស័យពេលឃាត់ខ្លួន
ក្រុងប៉ោយប៉ែត ៖ ​ជនសង្ស័យ​​៣​នាក់​​ត្រូវ​បាន​​ប៉ូលិស​​ការិយា​ល័យ​​ប្រឆាំងគ្រឿងញៀន​​នៃ​ ស្នងការ​​ដ្ឋាន​នគរបាល​​ខេត្ត​បន្ទាយ​មានជ័យ សហ​ការ​ជា​មួយ​ប៉ូលិស​នៃ​អធិ​ការ​ដ្ឋាន​នគរបាល​​​​​​​ក្រុង​ប៉ោយ​​​​ប៉ែត ​ធ្វើ​ការ​ឃាត់​ខ្លួន​នៅ​កន្លែង​​២​​ផ្សេង​គ្នា​កាលពី​រសៀល​ថ្ងៃទី​១១ មីនា ២០១២ ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ​​ពីបទ​ជួញដូរ និង​សេព​គ្រឿងញៀន ។

បេក្ខនារី​កម្មវិធី «​តារា​​ទូរទស្សន៍» ចំណាត់​ថ្នាក់​​លេខ​៣ ឆ្នាំ​២០១០ ​ក្លាយ​ជា​តារា​ចម្រៀង​ និង​តារា​ភាព​យន្ត​តួកាច

Posted: 11 Mar 2012 11:22 PM PDT

ក​ញ្ញា​ស្បោង ​រិទ្ធី​យ៉ា
រាជធានីភ្នំពេញ ៖ ​​ជា​​​និស្សិត​​ម្នាក់​ដែល​​កំពុង​​តែ​​ខិត​ខំ​ប្រឹង​ប្រែង​​សិក្សា​រៀន​សូត្រ​​នៅ​​សាកល​វិទ្យា​ល័យ​​អាស៊ី​អឺរ៉ុប ​ឆ្នាំ​ទី​២ ​ផ្នែក​​អក្សរ​​សាស្ត្រ​អង់​គ្លេស​ ​កញ្ញា​ស្បោង ​រិទ្ធី​យ៉ា អាយុ​​១៩​ឆ្នាំ ​បាន​ជ្រៀត​ខ្លួន​​ប្រឡូក​​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​ និ​ង​សម្តែង​​តាម​រយៈ​ការ​ប្រឡង​​តារា​ទូរទស្សន៍​​នៃស្ថានីយ​ទូរទស្សន៍​​បាយ័ន​។ ​ការ​ចំណាយ​ពេល​វេលា​​ដ៏ មាន​តម្លៃ​​ជ្រៀត​ចូល​ទៅ​ក្នុង​វិស័យ​​សិល្បៈ​ចម្រុះ​​នេះ ​ដោយ​សារ​​​នាង​មាន​និស្ស័យ​​ស្រឡាញ់​​សិល្បៈ​​មិន​អាច​កាច់​ផ្តាច់​បាន​​ទើប​​នៅ​ឆ្នាំ​​២០១០ ​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​ចូល​ប្រឡង​​ប្រកួត​ប្រជែង​​រូប​សម្ផស្ស​​

កម្ម​ការិនី​រោង​ចក្រ​៣​នាក់​ជិះ​ម៉ូតូ​​ឌុប​ឆ្លង​ផ្លូវ​​ត្រូវ​រថយន្ត​ដឹក​ជ្រូក​បុក​ ស្លាប់​ម្នាក់​ របួស​ពីរ​នាក់​

Posted: 11 Mar 2012 11:17 PM PDT

​នារីរងគ្រោះ​ពេលបញ្ជូន​ដល់​មន្ទីរពេទ្យ​
ខេត្តកំពង់ស្ពឺ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​​​៤​ចំណុច​មុខ​​ចំណត​​រថយន្ត​​​​ផ្សារ​កំពង់ស្ពឺ ​​កាល​ពី​វេលា​ម៉ោង​​២​និង​៥០​នាទី​​រសៀល​ថ្ងៃទី​​១១ មីនា ២០១២ ​ប​ណ្តាល​នាង​ក្រមុំ​​ជា​កម្ម​ការិនី​រោ​ចក្រ​ចំនួន​៣​នាក់ ​សន្លប់ រង​របួស​ធ្ងន់ ក្រោយ​មក​​​ស្លាប់​ម្នាក់​ ខណៈ​​បញ្ជូន​​ទៅ​ដល់​មន្ទីរពេទ្យ​​បង្អែក​​ខេត្ត​កំពង់ស្ពឺ ។ ​ទាក់​ទិន​នឹង​គ្រោះថ្នាក់​​​ដ៏សែន​រន្ធត់​​នេះ​មន្ត្រី​​​នគរបាល​ចរាចរ​​ខេត្ត​កំពង់ស្ពឺ

ក្រុម​ចោរ​ប្លន់​​អុក​ឡុក​​ភ្នំពេញ ​បាញ់​សម្លាប់​​និស្សិត​សាកល​​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ប្លន់​​យក​ម៉ូតូ​

Posted: 11 Mar 2012 11:14 PM PDT

សព​នារី​រងគ្រោះ​
រាជធានីភ្នំពេញ ៖ ​នារីជា​និស្សិត​​សាកល​វិទ្យា​ល័យ​​​ភូមិន្ទ​ភ្នំពេញ ​ម្នាក់​ត្រូវ​ក្រុម​ចោរ​ប្លន់​ប្រដាប់​​អាវុធ​​​​​​​ចំនួន​២​នាក់ ធ្វើ​សកម្ម​ភាព​​​ប្លន់​យក​ម៉ូតូ​​បាន​សម្រេច​ និង​បាញ់​មួយ​គ្រាប់​​ បណ្តាល​ឱ្យ​​​​​​​​​​រង​របួស​​ ហើយ​ស្លាប់​​បាត់​បង់​ជីវិត​​​នៅពេល​​បញ្ជូន​ទៅ​​ដល់​​មន្ទីរ​ពេទ្យ​​​មិត្ត​ភាព​ខ្មែរ​-សូវៀត ។ ​អំពើ​ប្លន់​​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១១ មីនា តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ​ខាង​កើត​វិទ្យា​ល័យ​​ជាស៊ីម ​សាម​គ្គី សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ។

ធ្វើ​​លំ​ហាត់​​​នៅ​​លើ​ម៉ូតូខណៈ​​​ពេល​​ឪ​ពុក​​​កំពុង​​ដឹក​ទៅ​​សាលា

Posted: 11 Mar 2012 11:07 PM PDT

​ទិដ្ឋភាព​កុមារ​កំពុង​​អង្គុយធ្វើ​​លំ​ហាត់​​​នៅ​​លើ​ម៉ូតូខណៈ​​​ពេល​​ឪ​ពុក​​​កំពុង​​ដឹក​ទៅ​​សាលា
ទី​ភ្នាក់​ងារ​​ព័ត៌​​មាន​​​បរទេស​​កាល​ពី​ថ្ងៃទី​​​៩ ​មីនា ​ផ្សាយ​​ឱ្យ​ដឹង​​ថា ​ប្រទេស​ចិនបង្ក​ការ​​ភ្ញាក់​​ផ្អើល​​​មួយ​​​ក្រោយ​ពី​បង្ហាញ​​រូប​ភាព​ក្នុង​​​ប្រព័ន្ធ​​វេប​សាយ​​​ ជា​រូប​កុមារ​កំពុង​​អង្គុយ​​​ធើ្វ​​លំហាត់​​នៅលើ​ម៉ូ​តូ​​​ស្គូ​ទ័រ​​របស់​​ឪពុក​ ​និង​បង្កើត​ឱ្យ​មាន​ការ​រិះ​គន់​​​លើ​ទំ​នៀម​ទម្លាប់​​​របស់​​ចិន​​ដែល​ឪ​ពុក​​​ម្តាយចូល​​ចិត្ត​ដាក់​គំ​នាប​ដល់​កូន​​​​រៀន​​ឱ្យ​បាន​​​លេច​​ធ្លោ​​​នៅ​ក្នុង​​​​សាលា​រៀន​ ឈាន​ទៅ​​​រៀន​​នៅ​មហា​វិទ្យាល័យ​​​ល្បីៗ​ ដើម្បី​ទទួល​បាន​​​ការ​ងារ​​​ដែល​មាន​ប្រាក់​ចំណូល​​ខ្ពស់​ ។

កីឡាករអង់​គ្លេស​វីកជីនឈ្នះពានជើងឯកប្រណាំងកង់់Paris-Niceនៅបា​រាំង​

Posted: 11 Mar 2012 11:05 PM PDT

កីឡាករអង់​គ្លេស​វីកជីន​​
កីឡាករអង់​គ្លេស​ប្រ៊ែត​​លី​ វីកជីន​បាន​សម្តែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ទាំង​ជើង​ឯក​​​និង​ទាំង​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​ប្រណាំង​កង់​កម្ម​វិធី​ Paris-Niceនៅប្រ​ទេសបា​រាំង​​​​​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១១​ខែមីនា​​​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ត្រូវ​​បាន​បញ្ចប់​ជា​មួយ​នឹង​ដំណាក់​ផ្តាច់​ព្រ័ត្រ​ដែល​មាន​ចម្ងាយ៩,៦​​​​​គីឡូ​ម៉ែតនៅ​ទី​ក្រុង Col d'Èzeប្រទេសបារាំង​។ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រណាំង​​អស់៨ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​សរុប១.១៣៥,៥គីឡូ​ម៉ែត្រ​​​​រួច​មក​ ​ ប្រ៊ែតលី វីក​ជីន​​​​​ដែល​ជា​អ្នក​ជិះ​កង់​ឲ្យ​ក្រុម​Sky Procyclingបាន​យក​ឈ្នះ​ជើង​ឯក​

​មនុស្សជាច្រើន​​សិបពាន់នាក់​​​ធ្វើបាតុ​កម្ម​លើពិភព​លោក​ប្រឆាំង​​នុយក្លេអ៊ែរ​

Posted: 11 Mar 2012 10:56 PM PDT

បាតុ​កម្ម​ប្រឆាំង​នុយ​ក្លេអ៊ែរ​​​មួយ​
​មនុស្សជាច្រើន​​សិបពាន់នាក់​ដែលប្រឆាំង​នឹង​ថាមពល​​នុយក្លេអ៊ែរ​​​​បាននាំគ្នា​ធ្វើ​បាតុ​កម្ម​កាល​ពី​ថ្ងៃទី​​១១ មីនា ​​នៅលើពិភព​លោក​​​១​ឆ្នាំក្រោយ​​​គ្រោះ​មហន្តរាយ​​​​នុយក្លេអ៊ែរ​​នៅហ្វូគូស៊ីម៉ា ​​ប្រទេស​ជប៉ុន​។​ ប្រទេស​ជប៉ុន​កាលពីថ្ងៃទី​​​១១ មីនា ​បាន​ធ្វើ​ពិធី​​គោរព​វិញ្ញាណក្ខន្ធ​​​​​ជនរងគ្រោះ​​​ជា​ច្រើន​ពាន់​នាក់ដែលស្លាប់ ​ដោយសារ​​​ការរញ្ជួយដី​ និងស៊ូ​ណាមី ​ដែលកាលពី​​១​ឆ្នាំ​​មុននេះ បានបំផ្លាញ​​​​តំបន់ឆ្នេរសមុទ្រ​​​ភាគ​ឦសាន​​ជប៉ុន​​​​ ហើយបង្ក​​​គ្រោះមហន្តរាយ​​​​នុយក្លេអ៊ែរ​​ធ្ងន់ធ្ងរ​បំផុត​មួយ​លើ​​ពិភពលោក​​​។​

លោក​​កូហ្វីអាណាន់ យល់​ថា ពិបាកក្នុង​​ការ​​ដោះស្រាយវិបត្តិ​ស៊ីរី​

Posted: 11 Mar 2012 08:51 PM PDT

លោកកូហ្វី អាណាន់​
​លោកកូហ្វីអាណាន់ ​គូសបញ្ជាក់​​​កាលពីថ្ងៃ​ទី​​​១១ មីនា ពី​ទំហំនៃការ​លំបាក​​ទាំង​ឡាយ​​ដែល​ត្រូវ​​​ជម្នះ​​ដើម្បី​បញ្ចប់​​ការបង្ហូរឈាម​​គ្នា​នៅស៊ីរី​​​ តែ​លោក​​សម្តែង​​​សុទិដ្ឋិនិយម​​​មាន​កម្រិត​មួយ​ក្រោយ​ការ​ជួបពិភាក្សា​​​គ្នាថ្មី​​ជាលើកទី​​​២ ​​រយៈ​ពេល​​​​​២ថ្ងៃ ​​ជាមួយ​លោកប្រធានាធិបតី​​ស៊ីរី ​បាចា​​អាល់​អាសាដ ​​នៅក្រុងដាម៉ាស់​។​ លោក​កូហ្វីអាណាន់ ​​ជនជាតិ​ហ្គាណា ​បេសក​ជន​ពិសេស​របស់ អ.ស.ប និងសម្ព័ន្ធ​​អារ៉ាប់​មាន​ប្រសាសន៍​​​ថា លោក​បាន​ស្នើ​​ដល់​ប្រធានាធិបតី​​ស៊ីរី​​នូវ​សំណើ​​ជាក់ស្តែងមួយ​​ចំនួន ។ ​

ហិង្សា​​​​ចុងសបា្តហ៍​​​​កន្លងមក​​​នេះ​នៅ​​ហ្គាហ្សា​​​ស្លាប់​ដល់​18នាក់

Posted: 11 Mar 2012 08:39 PM PDT

កន្លែង​មួ​យ​រង​ការ​វាយប្រហារ​​នៅហ្គាហ្សា
​ការ​កើនឡើង​​​នៃ​អំពើហិង្សា​​​រវាងបណ្តា​​ក្រុម​ប៉ាឡេស្ទីន​​នៅ​ហ្គាហ្សា និង​កង​ទ័ពអ៊ី​ស្រាអែល​ ​​កាលពីថ្ងៃទី១១ មីនា បណ្តាល​​ឱ្យ​ជន​ប៉ាឡេស្ទីន​​​ស្លាប់​២នាក់ទៀត ធ្វើឱ្យ​ចំនួន​​សរុប​​​នៃ​អ្នកស្លាប់​ឡើង​ដល់​១៨​នាក់​​​​​​ក្នុង​​ការវាយឆ្មក់​តាម​​អាកាស​​​​នានា​របស់​អ៊ី​ស្រាអែល​​​នាចុង​សប្តាហ៍​​​​ ហើយ​​គ្រាប់​រ៉ុក្កែត​​​​ថ្មីៗ​​ ត្រូវ​​បាន​បាញ់មកលើអ៊ី​ស្រា​អែល ។ នា​ថ្ងៃទី១១ មីនា ​កងទ័ព​​អ៊ី​ស្រាអែល​អះ​អាង​នៅការ​វាយ​ឆ្មក់​​​មួយ​​ប្រឆាំង​ទីតាំង​បាញ់​គ្រាប់​រ៉ុ​ក្កែត​​​២កន្លែង

អ្នកភូមិ​​បុរី​កីឡា​​សន្យា​ធ្វើ​កូដ​កម្ម​ស្រាត​នៅ​មុខ​តុលា​ការ​​ ប្រសិន​បើ​មិនចាត់​​ការ​ពាក្យ​បណ្តឹង​ទៅ​លើ​​ក្រុម​ផាន​អ៊ី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ិច ​​

Posted: 11 Mar 2012 08:21 PM PDT

ទិដ្ឋភាព​អ្នកភូមិ​​បុរី​កីឡាប្រមូល​ផ្តុំ​​គ្នា​ និង​កាន់​បដា​​​​​នៅ​មុខ​សាលា​​ដំបូងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ ​វេលា​ម៉ោង៩​​ព្រឹក​ថ្ងៃ​ទី​១២ មីនា ​២០១២ ​ប្រជា​សហ​គមន៍​បុរី​កីឡា​​ប្រមាណ​២០​ទៅ​៣០​​នាក់​បាន​​ប្រមូល​ផ្តុំ​​គ្នា​នៅ​មុខ​សាលា​​ដំបូងរាជធានីភ្នំពេញ ​ក្នុង​គោល​បំណង​​ទៅសាក​សួរ​តុលា​ការ​​លើ​​ពាក្យ​បណ្តឹង​​របស់​ពួកគាត់​ដែល​បាន​ដាក់​​ចូល​កាលពី​ខែ​មុន​​ប្តឹង​​ចោទទៅលើ​ក្រុម​ហ៊ុន​ផាន​អ៊ី​ម៉ិច តើ​បាន​ចាត់​ការ​ដល់​ណា​ហើយ ។ ​ប្រជា​សហ​គមន៍​​បាន​និយាយថា ​កាលពី​ថ្ងៃទី​​១៣ កុម្ភៈ ​២០១២

វាយប្រហារ​​ភេរវកម្ម​​ប្រឆាំង​​​​ព្រះវិហារ​គ្រឹស្ត​មួយ​នៅ​​នីហ្សេរីយ៉ា​​​ស្លាប់10នាក់

Posted: 11 Mar 2012 08:08 PM PDT

​ផ្សែង​ហុយ​នៅ​​កន្លែង​រង​ការ​វាយប្រហារ​​​អត្តឃាត
យោង​តាម​​ប្រភព​​ផ្លូវ​ការ​​​មួយ​ថា ​ការ​វាយ​ប្រហារ​ថ្មី​មួយ​កាលពីថ្ងៃទី១១ មីនា ប្រឆាំង​ព្រះវិហារកាតូលិក​មួយនៅ​​​ទី​ក្រុង​​​ចូស (ភាគ​កណ្តាល​នីហ្សេរីយ៉ា)​​​ដោយ​​​ជន​អត្ត​ឃាតម្នាក់ ធ្វើឱ្យ​​ផ្ទុះ​រថយន្ត​របស់គេ​នៅ​មុខ​ទ្វារ​ចូល​ព្រះ​វិហារ​​នោះ​សម្លាប់​មនុស្ស​៧​នាក់​​​ដែល​​​ទៅ​ចូលរួម​​សូត្រ​ធម៌ ។ អ្នក​នាំពាក្យ​​របស់រដ្ឋាភិបាល​​​រដ្ឋ PLATE-AU ​ដែល​​មាន​ទីក្រុង​​​​ចូសជា​​រដ្ឋ​ធានី​និយាយ​​ថា សរុបមនុស្ស​​១០​នាក់​​បានត្រូវ​​ស្លាប់​កាលពី​​ថ្ងៃទី​​១១​ មីនា នៅទីក្រុង​​ចូស ។​​

រដ្ឋសភា​​បើក​សម័យ​ប្រជុំ​​ព្រឹកនេះ​​​​ កែ​សម្រួល​​សមាជិក​​ភាព លោកស្រី​​ឃួន ​សុដារី អនុប្រធាន​ទី​២ រដ្ឋសភា, ​លោក​សាយ ឈុំ ​​នឹងត្រូវ​​ជា​អនុប្រធាន​ទី​១ ព្រឹទ្ធ​សភា​

Posted: 11 Mar 2012 07:59 PM PDT

រាជធានីភ្នំពេញ​​​​​​ ៖ រដ្ឋសភាកម្ពុជាបាន​បើក​ សម័យប្រជុំពេញអង្គនីតិកាលទី៤របស់ខ្លួននៅព្រឹកថ្ងៃទី១២ មីនា ២០១២នេះ ក្រោមអធិបតី​ភាព​សម្តេច​អគ្គ​មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានកូរ៉ុមចូលរួមសរុប​១០១​រូប ។

កម្ម​​វិ​ធី​«ជីវិ​ត​សិល្បៈ​»ទទួល​ការ​គាំ​ទ្រ​ពី​ទស្ស​និ​ក​ជន​

Posted: 11 Mar 2012 07:52 PM PDT

ទិដ្ឋភាពក្នុងកម្មវិធី
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ កម្ម​វិធី​«​ជីវិត​សិល្បៈ» ​ផ្តើម​គំនិត​រៀ​បចំឡើង​ដោយ​លោក​ សុះ​ ម៉ាច​ ប្រធាន​សមាគមសិល្ប​ករ​ខ្មែរ​សហការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​ លេខ​៩​ ។ ​លោក​ សុះ​ ម៉ាច​ ជា​ពិធី​ករ​ផង​ ជា​អ្នករៀប​ចំ​​ដឹក​នាំ​ផង​​ និងមាន​​កញ្ញា​ ជុំ ម៉ាយ៉ា​វីន​ ជា​ពិធី​ការិនី​ ។

បុរស​ដើរ​រើស​អេត​ចាយ​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​​ភ្លាមៗ​

Posted: 11 Mar 2012 07:50 PM PDT

សពបុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ ​បុរស​ដើរ​រើស​អេត​ចាយ​ម្នាក់​ដើរ​​ឆ្លង​ថ្នល់​​ត្រូវ​រថយន្ត​​១​គ្រឿង​​​ បុក​​ចំពី​មុខ​ពេញទំហឹង​​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង កាល​ពី​​វេលា​ម៉ោង​​៦​និង​១០​នាទី​​ព្រឹក​ថ្ងៃទី​១២ មីនា ២០១២ តាម​បណ្តោយ​ផ្លូវ​​២៧១ ភូមិ​ត្រពាំង​ឈូក ស​ង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។​ ​

ទាហាន​អាមេរិក​​​ស្រវឹង​​​បាញ់សម្លាប់​​​ជនស៊ីវិល​​​អាហ្វហ្គានីស្ថាន​​16នាក់​

Posted: 11 Mar 2012 07:50 PM PDT

ទាហាន​អាមេរិក​​​នៅអាហ្វហ្គានីស្ថាន​
​​យោងតាម​​​​អាជ្ញាធរ​អាហ្វហ្គានីស្ថាន​​​​ថា ជន​ស៊ីវិល​​​១៦​នាក់​ក្នុង​នោះ​​មានកុមារ​៩​នាក់​បានត្រូវ​ស្លាប់​​កាលពីថ្ងៃទី​១១ មីនា ក្នុង​​​ខេត្តកាន់​ដាហារ ​​ភាគខាង​ត្បូង​ប្រទេស​ក្នុង​​ការបាញ់​​ប្រហារ​មួយ​របស់​ពួកទាហាន​អាមេរិក​​​ដែលស្រវឹង​​​ដាប​។​ រដ្ឋមន្ត្រី​​អាហ្វហ្គានីស្ថាន​មួយរូប​និយាយ​​ថា ទាហា​​នអាមេរិក​​​​តែម្នាក់​ទេ ដែលជា​អ្នកបាញ់​ប្រហារ​​ ចំណែក​ឯនៅ​ក្រុងវ៉ាស៊ីនតោន​​​​អ្នកទទួល​ខុសត្រូវ​​​​​អាមេរិក​​​ម្នាក់​​​ក៏​និយាយ​​ដែរ​ថា ​​អំពើ​​នេះ​​​​ហាក់ដូចជា​​អំពើ​​​​ដាច់ឡែក​​ម្នាក់​ឯង​មួយដែរ​។​

​ម៉ូតូ​​ឌ្រីម C125 ​បើក​បុក​ម៉ូតូ​​ឌ្រីម​ដូច​គ្នា​​របួស​​២​នាក់​

Posted: 11 Mar 2012 07:48 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើក​ម៉ូតូ​ឌ្រីមសេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ មួយ​គ្រឿង​ជ្រុល​ទៅ​បុក​ម៉ូតូ​ឌ្រីម​សេ​១២៥ ស៊េរី​២០១០ ​​ពណ៌​ខ្មៅ ដូចគ្នាចំពាក់​កណ្តាល​ម៉ូតូ​ពេញ​ទំ​ហឹង​បណ្តាល​ឱ្យ​រង​របួស​ទាំង​សង​ខាង​ កាល​ពី​វេលា​ម៉ោង​៧ និង​៣៥​នាទី​​យប់​​ថ្ងៃទី១១ មីនា ២០១២ តាម​បណ្តោយ​ផ្លូវ​លេខ​២៥៧​ កែង​ផ្លូវ​លេខ​១៥៦ សង្កាត់​ទឹក​ល្អក់​២ ខណ្ឌ​ទួល​គោក ។

អគ្គិភ័យ​​មួយ​នៅក្រុង​អ៊ី​ស្តង់​ប៊ុល​​ស្លាប់​កម្មករ​​14នាក់​

Posted: 11 Mar 2012 07:48 PM PDT

ការដ្ឋាន​សាង​សង់​​ដែល​កើត​​មានគ្រោះ​​អគ្គិភ័យ
​​​យោងតាម​​អាជ្ញាធរ​មូលដ្ឋាន​​​ថា កម្មករ​​​​១៤​នាក់​​បានត្រូវ​ស្លាប់ក្នុងគ្រោះ​អគ្គិភ័យ​​មួយដែល​​កើត​មាន​កាលពីយប់ថ្ងៃទី​​​១១ មីនា ក្នុងទីក្រុង​​​​អ៊ី​ស្តង់​ប៊ុល​របស់​​​តួកគី​។​ លោក NECMI KADIOGLU អភិ​បាល​ស្រុក​​ ESENYURT នៃក្រុង​អ៊ី​ស្តង់​ប៊ុល គូស​បញ្ជាក់​ថា បណ្តា​កម្មករ​​​​​ស្ថិត​ក្នុង​​តង់​​ធំមួយ​ដែល​ដំឡើង​​ក្នុងទីតាំង​​ការដ្ឋាន​​សាង​សង់​មួយ កន្លែង​នា​កណ្តាល​ទីក្រុង​​​​ពាណិជ្ជ​កម្ម​នេះ​របស់​តួកគី​​ ខណៈ​មានភ្លើង​​​​ឆាបឆេះ​ក្នុងតង់នោះ​ ។

ផ្លូវជាតិលេខ​​​៥៧ (អតីតផ្លូវ​ជាតិ​លេខ​​១០) ត្រូវបាន​សម្ពោធ​​​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

Posted: 11 Mar 2012 07:47 PM PDT

​ខេត្តបាត់ដំបង​​​​​ ៖ ផ្លូវជាតិលេខ​៥៧ អតីត​ផ្លូវជាតិលេខ១០ ប្រវែងជាង១០០គីឡូម៉ែត្រ ពី​ខេត្តបាត់ដំបងទៅខេត្តប៉ៃលិន ព្រំដែនកម្ពុជា-ថៃ ត្រូវ​បាន​សម្ពោធដាក់អោយប្រើប្រាស់​ជាផ្លូវ​ការ​នៅព្រឹកថ្ងៃទី១២ មីនា ២០១២នេះ ក្រោម​អធិប​តីភាពលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!