Koh Santipheap Daily

Koh Santipheap Daily


​អ៊ី​រ៉ង់​​គ្រោង​លក់​អាវុធ​ច្រើន​ថែមទៀត​ដល់​ប្រទេស​​​​ជា​មិត្ត​

Posted: 10 Mar 2012 11:56 PM PST

គ្រាប់​រ៉ុក្កែត​​របស់​អ៊ី​រ៉ង់​
​អនុរដ្ឋមន្ត្រី​​ការពារ​ប្រទេស​អ៊ី​រ៉ង់ លោក​ម៉ា​ជីដ បូកា​​អី ថ្លែង​កាលពីថ្ងៃទី​​១០ មីនា ​ថា អ៊ី​រ៉ង់​​គ្រោង​លក់​​​អាវុធ​​ច្រើនថែមទៀត​​ដល់​បណ្តា​​​ប្រទេសជា​មិត្ត និង​បណ្តា​ប្រទេស​​ជិត​ខាង​។​ លោកបូកាអី​ ​ពុំបាន​រៀប​រាប់​ពី​ឈ្មោះរបស់​​​ប្រទេស​​​ជាមិត្ត​​​ទាំងនោះឡើយ តែ​លោកធ្លាប់​និយាយ​​កាលពី​​ខែ​កុម្ភៈ​ ថា អ៊ី​រ៉ង់​​ចង់​ពង្រឹង​កិច្ច​​​សហ​ប្រតិបត្តិការ​​​យោធាជាមួយ​​លីបង់​។

អាជ្ញា​ធរ​អប្ស​រា​មាន​គម្រោង​​​ស្តារ​​ប្រព័ន្ធ​ធារា​សាស្ត្រ​សម័យ​អង្គរ​ឡើង​វិញ​

Posted: 10 Mar 2012 11:52 PM PST

ខេត្ត​សៀមរាប ៖ ​ អគ្គ​នាយក​អាជ្ញា​ធរ​ជាតិ​​អប្សរា​​លោក​ប៊ុន ​ណារិទ្ធិ ដែល​គ្រប់​គ្រង​ឧទ្យា​ន​វប្ប​ធម៌​​បេតិកភណ្ឌ​ពិភព​លោក​​អង្គរ​បាន​ថ្លែង​ថា «អាជ្ញា​ធរ​​អប្សរា​កំពុង​ស្នើ​សុំ​ការ​​សម្រេច​ពី​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ ​កម្ពុជា ក្នុង​ការ​រៀប​ចំ​ស្តារ និង​ជួស​ជុល​​ប្រព័ន្ធ​​ធារា​សាស្ត្រ​សម័យ​​អង្គរ​ឡើង​វិញ ដើម្បី​មាន​លទ្ធ​ភាព​​គ្រប់​គ្រង​ទឹក​ស្ទឹង​​ប្រវត្តិ​សាស្ត្រ​សៀម​រាប​មាន​ ប្រភពពី​​ជួរភ្នំ​​គូលែន​​កុំ​ឱ្យ​ពន្លិច​​ទីក្រុង​

​ខេមរៈ សិរីមន្ត ទទួល​បាន​​ពាន​តារា​ចម្រៀង​ក្មេងច្រៀង​បាន​ល្អ​បំផុត​​ប្រចាំ​ឆ្នាំ​

Posted: 10 Mar 2012 11:43 PM PST

តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ត
រាជធានីភ្នំពេញ ៖ សម្រាប់​កម្ម​វិធី​អា​ណា​ចក្រ​តារា​ ដែល​រៀបចំ​ដោយ​​ក្រុមហ៊ុន​ Sabay កាលពី​ថ្ងៃទី​១៦ កុម្ភៈ កន្លង​ទៅ​នេះ តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ត ត្រូវ​បាន​ទទួល​ពានតារា​ចម្រៀង​ក្មេង​ច្រៀង​បានល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ។ ប៉ុន្តែ​ដោយ​អវត្ត​មាន​តារាចម្រៀង​រូបនេះ​ក្នុង​កម្មវិធី​ខាងលើ ទើប​នៅ​ថ្ងៃទី​១០​ មីនា ២០១២​ ក្រុមហ៊ុន Sabay បាន​រៀបចំ​​ពិធី​ប្រគល់​​រង្វាន់​ជូនដល់​លោក​ខេមរៈ

ឡើង​​ដល់​មាត់​ទ្វារ​បាញ់​​ម្ចាស់​ផ្ទះ​៤​គ្រាប់​ តែ​មិន​ស្លាប់​សង្ស័យ​​រឿង​គំនុំ​​

Posted: 10 Mar 2012 11:41 PM PST

បុរសរងគ្រោះ
ខេត្តពោធិ៍សាត់ ៖ ​ខ្មាន់​កាំភ្លើង​​មិន​ស្គាល់​​មុខ​បាន​ឡើង​​បាញ់​ប្រហារ​ម្ចាស់​ផ្ទះ​ចំនួន ​៤​គ្រាប់​ បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់​​ធ្ងរ​ដែល​​គេ​សង្ស័យ​ថា ​ជា​រឿង​គំនុំ​ ។ អំពើ​ឃាត​កម្ម​​ដោយ​ចេតនា​​តែ​មិនបាន​សម្រេច​​នេះ​កើត​ ឡើង​កាលពីវេលា​ម៉ោង​​៩​​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ មីនា ២០១២ ​​នៅភូ​មិ​​ប្រមោយ ​ឃុំ​ប្រមោយ ស្រុក​វាល​វែង ។ ​

កីឡាករបារាំង Loebនាំមុខការប្រណាំងរថយន្តរ៉ែលលីនៅម៉ិចស៊ិក

Posted: 10 Mar 2012 11:35 PM PST

កីឡាករបា​រាំង​សេបា​ស្ទៀន ឡូ​អែប​(Sebastien Loeb )កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ពាន​ជើងឯ​កនៃ​ការ​ប្រ​ណាំង​រថ​យន្ត​កម្ម​វិ​ធី​ Rally Mexico​បន្ទា​ប់​ពី​គេ​​បន្ត​នាំ​មុខ​ចូល​ដល់​ថ្ងៃ​ទី​២​នៃ​ការ​ប្រ​ណាំង​កាល​ពី​ថ្ងៃ​សៅរ៍​​​​ទី​១០​​មីនា​កន្លង​មក​នេះ​ ។​ ការ​ប្រ​ណាំង​ក្នុង​ថ្ងៃ​ទី​២នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ Leonរដ្ឋ​Guanajuato​ប្រ​ទេស​ម៉ិច​ស៊ិក​។​ ឡូ​អែប​បាន​បើក​រថយន្ត​ Citroenរបស់​ខ្លួន​ចូល​ដល់​ទី​ព្រ័ត្រ​ក្នុង​ថិរវេលា​៣ម៉ោង​២៥​នាទី​និង១៧,៥​​វិនាទី​ យក​ឈ្នះ​កីឡាករមិត្ត​រួម​ក្រុម​មីកកូ ហ៊ី​វ៉ូ​ណិន​​​​​ដែ​ល​បាន​ប្រើ​ពេល​អស់​៣​ម៉ោង​២៥​នា​ទី​និង​៥៣,​៧​​វិនា​ទី​​ច្រើន​ជាងឡូ​អែប​៣៦,២​​​វិនាទី​។

កីឡាករស្កុតលែនរីកគី បឺនរក្សាបានខ្សែក្រវាត់ស្ថាប័ន WBOរបស់ខ្លួនបន្ទាប់ពីឈ្នះគូប្រកួតដោយពិន្ទុ

Posted: 10 Mar 2012 11:32 PM PST

រីក​គី បឺន​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​ក្រោយ​ពី​ទទួល​បានជោគជ័យ​នៅ​ក្នុង​ការ​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBO ក្នុង​ប្រភេទ​ទម្ងន់​ Lightweightជា​លើក​ដំ​បូង​រ​បស់​ខ្លួន​ប្រឆាំង​នឹង​កីឡាករ​ណា​មី​ប៊ី​ Paulus Moses កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​១០​មីនា​ នៅ​សង្វៀន​Braehead Arenaក្រុង Glasgowប្រ​ទេស​ស្កុត​លែន​។ ទោះ​បី​ជា​ជ័យ​ជម្នះ​បាន​មក​ទាំង​ត្រ​ដាប​ត្រដួស ប៉ុន្តែសម្រាប់​​បឺន​វ័យ​២៨​ឆ្នាំ​គឺ​វា​មានន័យ​ខ្លាំង​ណាស់​។

គ្រឿងចក្ររាប់សិបគ្រឿងលួចចូលអត់​ច្បាប់តាមច្រកសមុទ្រកំពត កើប​ និងដឹក​ជញ្ជូនខ្សាច់គគ្រឹកគគ្រេង

Posted: 10 Mar 2012 11:29 PM PST

សាឡង់ដែលដឹកខ្សាច់
ខេត្តកំពត ៖ គេឃើញក្រុមហ៊ុនធ្វើអាជីវ​កម្ម​បូម​​​ខ្សាច់​មួយចំ​នួន​អះអាងថា ជា​ក្រុម​ហ៊ុន​មានច្បាប់ និងទិដ្ឋាការ​ត្រឹមត្រូវ កំពុងធ្វើ​អាជីវ​កម្មបូម​ខ្សាច់ដោយក្រចាប់អេ​ស្កាវ៉ាទ័រ និង​ដឹក​ជញ្ជូន​ខ្សាច់​ចេញតាម​សាឡង់មក​ផ្ទេរនៅសាឡង់​ធំក្នុង​សមុទ្រ​កំពត​ ខាង​ក្រៅមួយយប់ៗស្ទើរតែ​ទល់ភ្លឺ ។ ​ការ​បូមខ្សាច់នេះធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ពីរឃុំ ដែល​រស់នៅតាមដងឆ្នេរ​ព្រែក​​​​​​​​​​​​កំពត ទៅ​ទល់នឹង​ជ្រោះ​

ការ​ផ្សព្វផ្សាយ​​សេចក្តីព្រាង​​នីតិវិធីស្តីពីការ​បំពេញ​​បេក្ខជន​បម្រុង​ បន្ថែមនៃគណបក្ស​នយោបាយ​​​ដែលត្រូវ​​​ទទួលបាន​អាសនៈ​ក្នុងក្រុម​ប្រឹក្សា​​ ឃុំ-សង្កាត់

Posted: 10 Mar 2012 11:25 PM PST

រាជធានីភ្នំពេញ ៖ ​សេចក្តីព្រាង​នីតិ​វិធី​ស្តីពី​ការ​បំពេញ​​​បេ​ក្ខជន​បម្រុង​​បន្ថែម​ នៃគណបក្ស នយោបាយ​បានតម្រូវ​​ឱ្យគណប្ស​​នយោបាយ​​ដែល​ត្រូវ​​ទទួលបានអាសនៈ​ក្នុង​ ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ហើយ​មានបេក្ខជន​មិនគ្រប់គ្រាន់​ដោយ​មូល​ហេតុមានបេក្ខជន​​​សុំលា​លែង​ ឬទទួល​​មរណ​ភាព​​ ឬបាត់បង់​សមាជិក​ពីគណបក្ស​​នយោ​បាយ​​​ ត្រូវដាក់​ពាក្យសុំ​ចុះបញ្ជី​​បេក្ខជន​​​បម្រុង​​​បន្ថែម​នៃ​

​រថភ្លើង​​​បុកជាមួយ​រថយន្ត​ស៊ីទែន​​នៅ​ថៃ​របួស​ជាង50នាក់​

Posted: 10 Mar 2012 11:17 PM PST

មនុស្ស​ជាង​​​​​៥០​នាក់​​បានត្រូវ​របួស​ពេល​​រថ​ភ្លើង​​​ដឹកអ្នក​ដំណើរមួយ​​ខ្សែ​បុកជាមួយ​រថយន្ត​ស៊ីទែន​​​មួយគ្រឿង​​នៅខេត្ត​​​ស៊ូរ៉ាតថានី ​​ភាគខាង​ត្បូង​​ថៃ​ កាលពីព្រឹកថ្ងៃទី​​១១ មីនា​។ យោង​តាម​​អ្នកទទួលខុសត្រូវ​​​ម្នាក់​របស់​​​ផ្នែក​​ផ្លូវ​ដែក​ រដ្ឋ​​​ថៃ​ថា ​គ្រោះថ្នាក់នេះ​កើត​មាន​​នា​វេលាម៉ោង​​៨​និង​​​​២៥នាទី​​ព្រឹកម៉ោង​ក្នុងស្រុក​នៅ​ស្រុក​ភុន​​ភីន ​ខេត្ត​ស៊ូរ៉ាត ​​ថានី ​ខណៈ​​ដែលរ​ថ​ភ្លើង​​​​​រត់ទៅ​កាន់​ខេត្ត​យ៉ា​ឡា​​ មក​ទីក្រុងបាង​កក​។

សហាយ​ស្មន់​កីឡា​ករ​រ៉ៃអាន់​ ហ្គិក មក​សម្រាក​លម្ហែ​កាយ​នៅ​ថៃ

Posted: 10 Mar 2012 11:13 PM PST

នាង​អ៊ី​ម៉ូជេន ថូម៉ាស់
កាល​ពី​ថ្ងៃទី​៩ មីនា កន្លង​មក ​ប្រ​ភព​ព័ត៌​មាន​ដេលីម៉េល របស់​អង់​គ្លេស​បង្ហើប​ឱ្យ​ដឹង​ថា នាង​អ៊ី​ម៉ូជេន ថូម៉ាស់ អតីត​សហាយ​ស្មន់​កីឡា​ករ​រ៉ៃ​អាន់ ​ហ្គិក ខ្សែ​បម្រើ​វ័យ​ចំណាស់​ក្លឹប​បិសាច​ក្រហម​ Man Utd បាន​ធ្វើ​ដំណើរ​ទៅ​សម្រាក​លម្ហែកាយ​ក្នុង​​ប្រទេស​ថៃ ដោយ​នាង​បាន​ចុះ​ពី​យន្ត​ហោះ​នៅ​អា​កាស​យានដ្ឋាន​សុវណ្ណភូមិ​​ប្រទេស​ថៃ ។ របាយ​ការណ៍​​បាន​បញ្ជាក់​ថា នាង​ថូម៉ាស់​ បាន​ចូល​សម្រាក​​នៅ​ឯ​សណ្ឋា​គារ​មួយ​ក្បែរ​មាត់​ទន្លេ​ លុះ​ក្រោយ​មក​ក៏​បាន​បន្ត​ដំណើរ​ទៅ​លម្ហែ​កាយ​នៅ​រមណី​យដ្ឋាន​លើ​កោះ​មួយ​កន្លែង​នៅ​ភាគ​ខាង​ត្បូង​ដោយមិន​បាន​បង្ហើប​ឱ្យ​ដឹងពី​​ឈ្មោះ​​កោះនោះ​ទេ ។

នាងអាហ្សារិនកា និងនាងអ៊ី​វ៉ាណូវិច ឈ្នះការប្រកួតតឺន្នីសបើកឆាកកម្មវិធី BNP Paribas Openនៅអាមេរិក

Posted: 10 Mar 2012 11:09 PM PST

កីឡាការិនី​បេឡា​រុស​អា​ហ្សា​រិន​កា​
កីឡាការិនីបេឡារុស ​​វិច​តូ​រី​យ៉ា​ អា​ហ្សា​រិន​កា ​និងកីឡាការិនី​ស៊ែប៊ី​អា​ណា អ៊ី​​វ៉ា​ណូ​វិច​ បាន​ឆ្លង​ផុត​ការ​ប្រកួត​បើក​ឆាក​របស់​ខ្លួន​ក្នុង​កម្ម​វិធី BNP Paribas Open​នៅ​ទី​ក្រុង​ Indian Wells រដ្ឋ​​កា​លី​ហ្វ័រ​នីញ៉ា​ សហ​រដ្ឋ​អា​មេរិក ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​។ អា​ហ្សា​រិន​កា​បាន​ឆ្លង​ផុត​ជុំ​ទី​២​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាការិនី​អា​ល្លឺ​ម៉ង់​ Mona Barthelក្នុង​លទ្ធផល​៦-៤,៦-៧និង​៧-៦​។ កីឡាការិនី​លំ​ដាប់​ទី​១​ពិភពលោក​រូបនេះ​បាន​ថ្លែង​ថា​៖«នោះ​ពិត​​ជា​ការ​ស្រោច​ស្រង់​មួយ​ តែ​យ៉ាង​ណាជ័យ​ជម្នះ​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ខ្ញុំ​រីក​រាយ​ផង​ដែរ​។

លោកជំទាវ​បណ្ឌិត ប៉ែន សំអន ៖ ប្រទេស​យើង​​ជួប​ឧបសគ្គ​​ច្រើន​​ ប៉ុន្តែថ្នាក់​ដឹក​នាំ​យើង​​ដោះ​ស្រាយ​បាន​

Posted: 10 Mar 2012 11:06 PM PST

ទិដ្ឋភាពក្នុងកិច្ចប្រជុំ
ខេត្តស្វាយរៀង ៖ លោកជំទាវ​បណ្ឌិត ម៉ែន សំអន បានអញ្ជើញ​​ជាអធិបតី​​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​​លទ្ធ​ផល​នៃ​ការ​​ អនុវត្ត​​ន៍​ភារ​កិច្ច​រ​បស់​ក្រុម​ការ​ងារ​គណៈ​កម្មាធិការ​​កណ្តាល​​ចុះជួយ ​ខេត្ត​​ស្វាយ​រៀង ​ដំណាក់​កាល​ទី​៥ លើក​ទី​១២ ​និង​​លើក​​ទិស​ដៅ​ភារ​កិច្ច​សំខាន់ៗ​​សម្រាប់​អនុ​វត្តន៍​ក្នុង​ដំណាក់​​ កាល​ទី​៥ ​លើក​ទី​១៣ ​ថ្ងៃទី​២៨ កុម្ភៈ ២០១​២-ថ្ងៃទី​២៨ ឧសភា ២០១២ ដែល​រៀបចំ​ឡើង​

​បើក​វេទិកា​សាធារណៈ​ជំរុញ​​ការ​អនុ​វត្ត​នយោ​បាយ​​ភូមិ-សង្កាត់​​មាន​សុវត្ថិ​ភាព​

Posted: 10 Mar 2012 11:05 PM PST

រាជធានីភ្នំពេញ ៖ ​សាលា​សង្កាត់​ច្រាំង​​ចំរេះ​ទី២ កាលពីព្រឹក​​ថ្ងៃទី​១០ មីនា ​​បាន​ជួប​ប្រជុំ​ជា​មួយ​ប្រជា​ពលរដ្ឋ​​នៅក្នុង​មូល​ដ្ឋាន​​បើក​វេទិកា​​ សាធារណៈ ដើម្បី​ជំរុញ​​ការ​អនុ​វ​ត្ត​​នយោ​បាយ​​ភូមិ​-សង្កាត់​​មាន​សុវត្ថិ​ភាព​ឱ្យ ​មាន​​ប្រសិទ្ធ​​ភាព​​ដោយ​ផ្តោត​ការ​ចាប់អារម្មណ៍​លើ​ករណី​​បទ​ល្មើស​ក្នុង​ ខែកុម្ភៈ និងមីនា ​ដែល​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​បារម្ភ ​។ ​នៅក្នុង​ឱកាស​​​​នោះ​មាន​ការ​ចូលរួម​ពីមន្ត្រី​​សង្កាត់​

​ខ្ទម​​​អនាធិបតេយ្យ​​១៤​ខ្នង​ឆេះ​ហ្មត់​ដោយ​​សារ​ក្មេង​​ដុត​​ខ្យង​​ តែ​អំណោយ​សប្បុរស​ជន​​ទៅដល់​​ភ្លាម​ៗ​

Posted: 10 Mar 2012 10:34 PM PST

នៅកន្លែងឆេះ
ខេត្ត​កំពង់ស្ពឺ ៖ ​​សំណង់​អនាធិបតេយ្យ​​ចំនួន​១៤​ខ្នង​ដែល​សង់​​នៅ​លើ​ផ្លូវ​បង្គោល​​ភ្លើង​​ ខាង​ក្រោយ​មន្ទីរ​ពេទ្យ​បង្អែក​ ​ខេត្ត​កំពង់​ស្ពឺ ​ក្នុង​ភូមិ​ស្នោរ​ទី១ សង្កាត់​​រការ​ធំ ត្រូវបាន​​ឆាប​ឆេះ​អស់​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ ។ ​​​ហេតុ​ការណ៍​នេះ​​កើត​ឡើង​កាលពីវេលា​​ម៉ោង​​៤​និង​១​៥​នាទី​​រសៀល​ថ្ងៃទី​ ​៩ មីនា ២០១២ ​ខណៈ​ដែល​ម្ចាស់​​ខ្ទម​​​​​​​​​​​​​​​​​​​​​​​​ចេញទៅ​ធ្វើ​ការ​ងារ​អស់ ហើយ​ក្មេង​តូចៗ​​ជា​កូន​ៗ​​របស់​ពួក

អាង​អំណាច​ស្រា​ ទាញ​អង្កត់​​អូស​​វាយ​សំពង​​ប្រពន្ធ​បែក​ក្បាល​ត្រូវចាប់ខ្លួន​

Posted: 10 Mar 2012 10:32 PM PST

ខេត្តបន្ទាយមានជ័យ ៖ នៅពេល​ស្ត្រី​ទូ​ទាំង​ពិភពលោកប្រារព្ធទិវាអន្តរ​ជាតិ​នារី​ខួប​លើក​ទី១០១ ហើយ​នៅទូទាំង​ប្រទេសកម្ពុជា កំពុង​ប្រារព្ធទិវានេះដែរ ក្រោមប្រធានបទ «អ្នក​ម្តាយដ៏ឆ្នើមរបស់ខ្ញុំ»នោះ ​បុរសចំណាស់ម្នាក់​មិន​ត្រឹម​មិន​គោរពសិទ្ធិស្ត្រីជាប្រពន្ធនោះទេ ថែម​ទាំង​​បាន​ប្រើហិង្សាដោយទាញអង្កត់អុស​ប្រវែង​៤តឹក វាយ​សំ​ពង​ក្បាលប្រពន្ធ ​បណ្តាលឲ្យបែក​

​សភា​ក្រូអាស៊ី​​​អនុម័ត​​ការ​ចូល​ក្នុង​សហភាពអឺរ៉ុប​

Posted: 10 Mar 2012 10:29 PM PST

​ទិដ្ឋភាព​ពេល​អនុ​ម័ត​សន្ធិសញ្ញា​​​​​​​
​សភាក្រូអាស៊ី​​​បានអនុម័ត​​កាលពីថ្ងៃទី​​​៩ មីនា កន្លង​មក​​នេះ​លើ​​សន្ធិសញ្ញា​​នៃការ​ចូល​របស់​​ក្រូអាស៊ី​​​ជាសមាជិក​របស់សហភាពអឺរ៉ុប ​ដែល​ប្រការនេះ​​​ពិត​​ជាជំរុញ​ប្រទេស​នេះ​​ឱ្យកាន់តែ​​​ឆាប់​បាន​​ចូលក្នុង​ប្លុក​នោះ​​។​ មុនការ​​បោះឆ្នោត​របស់សភា​​ នាយករដ្ឋ​មន្ត្រី​​​​ក្រូអាស៊ី​​​​ លោក​ហ្សូរ៉ាន ​មីឡា​ណូវិក ​ថ្លែង​​ថា ការ​​​ចូលរបស់ក្រូអាស៊ី​​​ជា​សមាជិក​​​សហ​ភាព​អឺរ៉ុប​​គឺជា​​​មធ្យោបាយ​​​ដើម្បី​ឱ្យ​សម្រេច​បានគុណ​ភាព​​ជីវភាព​​ដ៏ប្រសើរ​​​មួយ និង​​កម្រិត​​សន្តិសុខ​​​កាន់​តែ​​ខ្ពស់ និង​ថា ក្រូអាស៊ី​​​​នឹង​អាច​​ទាញ​​យក​បាន​អត្ថ​ប្រយោជន៍​​ពីសហភាព​​អឺរ៉ុប

បាឡូ​តេលលី​ សន្យាថា​នឹង​កែ​ប្រែ​អត្ត​ចរិត​ឱ្យ​បាន​ល្អ​តប​ស្នង​គ្រូ​បង្វឹក

Posted: 10 Mar 2012 10:26 PM PST

​កីឡាករ​បាឡូតេលលី​
កីឡា​ករ​ម៉ារីយ៉ូ បាឡូតេលលី​ ខ្សែ​ប្រយុទ្ធ​​​ឆ្នើម​ក្លឹប​ Man City បាន​សន្យាថា​​នឹង​កែ​ប្រែ​ឥរិ​យា​បថ​របស់​ខ្លួន​ឱ្យ​ស្រប​តា​ម​ការ​ដែល​លោក​រ៉ូប៊ែរតូ ម៉ាន់​ស៊ីនី ផ្តល់​ទំ​នុក​ចិត្ត​ និង​ឱ​កាសឱ្យ​គេ​​ជា​ច្រើន​លើក ។ ខ្សែ​ប្រយុទ្ធ​ជន​ជាតិ​អ៊ី​តាលី រូប​គេ​បាន​បង្កើត​បញ្ហា​ស្មុគ​ស្មាញ​ដល់ក្លឹប​ជា​ច្រើន​លើក ទោះ​បី​បង្កើត​​សមិទ្ធ​ផល​​គួរ​ឱ្យ​ពេញ​ចិត្ត​ក្នុង​ទី​លាន​ប្រកួត​ធ្វើ​ឱ្យ​គេ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​លោក​ម៉ាន់​ស៊ីនី ក៏ដោយ ។

បេក​ខាំ​​ ត្រូវ​អ្នក​គាំ​ទ្រ​បាល់​ទាត់​គប់​កំប៉ុង​ស្រា​បៀរ​ព្រមាន​

Posted: 10 Mar 2012 10:10 PM PST

 កី​ឡា​ករ​ដេវីដ​ បេក​ខាំ​
ដេវីដ​ បេក​ខាំ​ កី​ឡា​ករ​ក្នុង​មជ្ឈ​ដ្ឋាន​បាល់​ទាត់​បាន​​បង្ហាញ​អាកប្ប​កិរិ​យា​​ខឹង​សម្បា​មួយ​ នៅ​ពេល​មាន​អ្នក​គាំ​ទ្រ​គប់​កំប៉ុង​ស្រា​បៀរ​ដាក់​នៅ​ក្នុង​ការ​ប្រកួត​ជា​លើក​ដំបូង​របស់​ក្លឹប Los Angeles Galaxy​ កាល​ពី​ថ្ងៃ​ទី​៧ មីនា​​ កន្លង​​ទៅ​​ ។ កា​រ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​ Major Leage Soccer អាមេរិក ​​ចាប់​ផ្តើម​បើក​​រដូវ​កាល​ កាល​ពី​​សប្តាហ៍​កន្លង​មក​ ដោយ​ក្លឹប​ Los​Angeles Galaxy របស់​កី​ឡា​​ករ​ដេវីដ​ បេក​ខាំ​ប្រកួត​ស្មើ​នឹ​ង​ក្លឹប Toranto 2-2 ​ខណៈ​ពេល​បេក​ខាំ​ គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​ឱ្យ​ក្លឹប​លេង​​ត្រឹម​ស្មើ​ក្លឹប​ Toranto ។

​កាក់ប្រាក់​មួយនៃ​សតវត្ស​ទីមួយ​​លក់​បានជាង​1​លានដុល្លារ​

Posted: 10 Mar 2012 08:08 PM PST

កាក់​បុរាណ​​​សម័យ​សតវត្ស​​​​ទី១
​​ក្រុមហ៊ុន​លក់ដេញថ្លៃ​​ HERITAGE រាយ​ការណ៍​​កាលពីថ្ងៃទី​​៩ មីនា ​កន្លង​មកនេះ​ថា កាក់​ប្រាក់​​​​​បុរាណ​​ JEDÉE មួយ​លក់​បាន​​ដល់​តម្លៃ​​កំពូល​​១,១លានដុល្លារ​​​ ក្នុងពេល​លក់​ដេញ​​ថ្លៃ​​នៅ​ទីក្រុង​ញូវយ៉ក​។​ កាក់នេះ​ដែលផលិត​​ក្នុងឆ្នាំ​​​៦៦ ក្រោយ​​គ្រិស្ត​សករាជ​​​​ជា​​កាក់ប្រាក់​​ផលិត​​តាំង​ពី​ចាប់​ផ្តើម​​​មហា​​បដិវត្តន៍​​​​ដំបូង​របស់​​ពួកជ្វីហ្វ ​​ប្រឆាំង​ពួករ៉ូម៉ាំង​​​ក្នុង​​សតវត្ស​​​ទីមួយ​។​

ចេញពីរាំធុងបាស់ក្នុងពិធីមង្គលការ ត្រូវ​ជនមិនស្គាល់មុខស្ទាក់វាយបែកក្បាល

Posted: 10 Mar 2012 08:08 PM PST

ជនរងគ្រោះ
ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ក្នុង​ចំណោមបក្សពួក២ន​ាក់ត្រូវជនមិនស្គាល់​មុខ​​ស្ទាក់វាយ បណ្តាលឲ្យបែកក្បាល​ដេរ​ចំនួន៨ថ្នេរ ខណៈកំពុងជិះ​ម៉ូតូចេញ​ពី​រាំធុងបាស់ក្នុង​ពិធី​មង្គល​ការ​មួយ​​កាល​ពី​វេលា​ ម៉ោង​១០និង​២០​នាទី​យប់ថ្ងៃទី៨ មីនា ២​០១២ នៅភូមិសំបួរ ឃុំ​សំបួរ ​ស្រុកមង្គល​បុរី។

ជិះ​ម៉ូតូ​​តាម​ប្លន់​មិន​បាន​សម្រេច​​បាញ់​​ឱ្យ​របួស​​បាក់​ភ្លៅ

Posted: 10 Mar 2012 08:07 PM PST

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ក្រុម​ចោរ​ប្លន់​ប្រ​ដាប់​អាវុធ​មាន​គ្នា​៣នាក់​ ជិះម៉ូតូតាម​ប្លន់​ម៉ូតូដល់មុខ​ផ្ទះ និង​​បាញ់​ចំនួន​​​២​គ្រាប់​​ បណ្តាល​ឱ្យ​រង​របួស​បាក់ភ្លៅ​ខាង​ឆ្វេង​ ប៉ុន្តែក្រុម​ចោរ​ខាង​លើ​​ប្លន់​ពុំបាន​សម្រេច​ទេ ​ហើយជិះ​ម៉ូតូ​គេច​ខ្លួនបាត់​ ។ អំពើ​ប្លន់​នេះបានកើត​ឡើង​ ​កាល​​ពី​វេលាម៉ោង​១០និង​៥នាទី​យប់​ថ្ងៃទី​៩ មីនា នៅ​ផ្ទះ​លេខ​៦៧១ ក្រុមទី៧ ភូមិ​បឹង​សាឡាង​ សង្កាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឫស្សី​កែវ​

ក្រឡាប់​រថយន្ត​​​២​គ្រឿង​នាព្រឹក​ថ្ងៃ​តែ​មួយ ក្នុង​នោះ​មាន​​មេ​បញ្ជា​ការ​កង​​ពល​​តូច​លេខ​៨

Posted: 10 Mar 2012 07:57 PM PST

នៅកន្លែងកើតហេតុ
ខេត្តព្រះវិហារ ៖ ព្រឹក​ថ្ងៃ​ទី​១០ មីនា ២០១២ ថ្មីៗ​នេះ មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់ច​រា ចរណ៍២​ករណី​​ផ្ទួន​ៗ​គ្នា​ បណ្តាល​ឱ្យ​​មនុស្ស​៦​ន​ាក់​រង​របួស​ធ្ងន់​​ និង​ស្រាល ចំណែក​ឯ​រថយន្ត​ខូច​ខាត​ធ្ងន់​ធ្ងរ​​ក្រពឹត​រួញ​មើល​ទៅ​គួរ​ឱ្យ​ញាក់​សាច់។

បើក​រថយន្ត​បុក​ម៉ូតូ​សង់​កូរ៉េ​បាក់​ជើង​ក្មេង​ប្រុស​​​​២​នាក់​

Posted: 10 Mar 2012 07:56 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​បុរសម្នាក់​ដែលគេ​អះ​អាង​ថា ​​ស្រវឹងធ្លាក់ភ្នែក​បានបើក​រថយន្ត​​​​ទៅបុក​​ម៉ូតូសង់កូរ៉េ​​​​ពណ៌​ ក្រហម១គ្រឿង ​ចំពីមុខ​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​ក្មេង​ប្រុស​២នាក់​​​បងប្អូន​របួស បាក់ជើង ។

រថយន្ត​កូរ៉េធុនធំ​បើក​​បុក និង​កិន​ម៉ូតូ​​សង់​កូរ៉េ​សំណាងល្អ​ម្ចាស់​ម៉ូតូ​មិនមាន​​គ្រោះ​ថ្នាក់​​ ឯ​រថយន្ត​បើក​​រត់​គេច​ខ្លួន​

Posted: 10 Mar 2012 07:54 PM PST

នៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖​ រថយន្ត​កូរ៉េ​ធុន​ធំ​មួយ​គ្រឿង​ បាន​បើក​បុក​ និង​កិន​ម៉ូតូ​​​សង់​កូ​រ៉េ​​ ពណ៌​ក្រហម​​មួយ​គ្រឿង​ បណ្តាល​ឱ្យ​ខ្ទេច​មួយ​កំណាត់​មុខ​ តែ​សំណាង​ល្អ​ម្ចាស់​ម៉ូតូ​មិន​មាន​គ្រោះ​ថ្នាក់​ទេ។ ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ កើត​ឡើង​កាល​ពីវេលា​ម៉ោង​៧ និង​១០​នាទី​យប់​ថ្ងៃ​ទី​១០​ មីនា តាម​បណ្តោយ​ផ្លូវ​បេតុង​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ យោង​តាម​ប្រភព​ពត៌​មាន​

កេនយ៉ា ៖ ស្លាប់​5នាក់​ របួស​60នាក់​ក្នុងកា​រវាយប្រហារ​មួយ​

Posted: 10 Mar 2012 07:46 PM PST

សែង​សាកសព​​អ្នកស្លាប់​​ដោយ​​ការវាយប្រហារ​​​
​មនុស្សយ៉ាង​តិច​​​៥​នាក់​​​ស្លាប់ និង​​ប្រមាណ​​​៦០​នាក់​​​ត្រូវ​របួស​កាលពីយប់ថ្ងៃទី​​​១០ មីនា ​ក្នុង​ការ​វាយប្រហារ​​​ភេរវ​កម្ម​ដោយប្រើ​​​​គ្រាប់បែក​​​ដៃ​មួយ​​ប្រឆាំង​​​នឹង​ស្ថានីយ​រថយន្ត​​​បឺស​​​មួយ​កន្លែង​​​នៅ​រដ្ឋធានី​ណៃរ៉ូប៊ី ​​ដែល​​នេះជា​ការ​វាយប្រហារ​​​​ថ្មី​ក្នុង​​រដ្ឋធានី​​កេនយ៉ា​​​ដែលប៉ូលិស​​​​ថា ជា​ស្នាដៃ​​របស់ពួកឧទ្ទាម​​​​អ៊ិស្លាម​​​​សូម៉ាលី​ SHEBAB ។​ ​លោក CHARLES OWINO អ្នកនាំពាក្យ​​​​របស់​ប៉ូលិស​​​កេនយ៉ា​​​ថ្លែង​ប្រាប់​សារ​ព័ត៌មាន​ថា នេះជា​ការ​វាយប្រហារ​​​យ៉ាង​កំសាក​​​មួយរបស់​ក្រុម​​​ SHEBAB ។ យើង​នឹង​​មិន​​​​ឱបដៃ​​​នៅស្ងៀម​​ឡើយ ​​ដោយយើង​នឹង​ធ្វើសង្គ្រាម​​ប្រឆាំង​ពួក SHEBAB នៅស៊ូម៉ាលី ។​

ស្រវឹងធ្លាក់​ភ្នែក​បើក​​រថយន្ត​បុក​របង​ផ្ទះ​​២​ល្វែង​

Posted: 10 Mar 2012 07:30 PM PST

នៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ រថយន្ត​​​កាមរី​ឆ្លាម​​​​ ពណ៌​ស្ករ​​មួយគ្រឿង​​​​​​បើក​​បរ​ដោយ​បុរសម្នាក់​​​ជ្រុល​ទៅ​បុក​របង​​​ ផ្ទះ២ល្វែង​បណ្តាល​ឱ្យ​បាក់​​ខ្ទេចខ្ទី ឯ​​រថយន្ត​​បែក​​កង់​​ខាងស្តាំនិង​​​ផ្ទុះ​ពោង​​សុវត្ថិភាព​ ហើយ​​​អ្នក​បើក​​​​​បរបែក​ក្បាល​ហូរឈាម​​​របួស​ស្រាល។ ​ហេតុការណ៍​នេះ​កើត​ឡើង​​​កាល​ពី​វេលា​​ម៉ោង​​១​​រំលង​អធ្រាត្រ​​​ឈាន​ចូល​​ ថ្ងៃទី១០​ មីនា ​តាម​បណ្តោយ​​ផ្លូវ​​បេតុង​លេខ​៥៥៥​ ភូមិ​ស្វែង​រលើង ​​​សង្កាត់​​

1ឆ្នាំ​ក្រោយរញ្ជួយដី​និងស៊ូណាមី​ជប៉ុនកំពុង​កសាង​ឡើងវិញ

Posted: 10 Mar 2012 07:29 PM PST

​ពេល​ស៊ូណាមី កប៉ាល់​​នេះ បោកមកផ្ញើ​លើដំបូល​ផ្ទះ​មួយ
​ថ្ងៃទី១១ មីនា ​ឆ្នាំ២០១១​​​ វេលាម៉ោង​១៤ និង​៤៦​នាទី​ម៉ោ​ងក្នុងស្រុក ភាគ​ឦសានជប៉ុន ​រង​ការ​វាយប្រហារ​ដោយ​​សារ​ការ​រញ្ជួយ​ដី​​ដ៏​ខ្លាំង មួយមានកម្លាំង​ដល់​៩​រីស្ទ័រ ​ហើយ​បន្ទាប់មក​​បង្ក​ឱ្យមានស៊ូណាមីយ៉ាងបំផ្លិចបំផ្លាញ​​បំផុត ដែល​កម្ទេច​​រាល់អ្វីៗ​​​ទាំងអស់នៅ​​​រាំងពីមុខ​វា​ រួច​ទន្ទឹម​​​នឹងនេះ បង្កឱ្យមានវិបត្តិនុយក្លេអ៊ែរ​​យ៉ាងអា​ក្រក់ បំផុត​​ពុំធ្លាប់​មាន​ចាប់តាំងពីគ្រោះមហន្តរាយ​​នុយក្លេ​អ៊ែរ​​នៅ TCHERNOBYL (កាលពីឆ្នាំ​១៩៨៦​មក) ។

បុរសម្នាក់​​ត្រូវ​រថយន្ត​ទួរីស​​បុក​បណ្តាល​ឱ្យ​​បែក​ក្បាល និង​​​​​មុត​ដែក​ដង​កញ្ចក់​រថយន្ត​​ជាប់ដើម​ទ្រូង

Posted: 10 Mar 2012 07:29 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​រង​របួស​បែក​ក្បាល និង​មុត​ដែក​កញ្ចក់​រថយន្ដ​ដោត​ជាប់​​ឆ្កឹង​នឹង​ដើម​ទ្រូង​​ហូរ​ឈាម​ស្រោច​ ពេញ​ខ្លួន ​​​​​​​​​​សន្លប់​ស្ដូកស្ដឹង ខណៈ​​កំពុង​ជិះ​ម៉ូតូ​ត្រូវ​​រថយន្ដ​ទួរីសបុ​ក កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១០ មីនា​​ លើកំណាត់​ផ្លូវជាតិ​លេខ​៣ ចំណុច​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​យុវជន​​ម្នាក់​ត្រូវ​ជន​ដៃ​ដល់​​កាប់​បែក​ក្បាល​​ និង​ខ្នង ខណៈ​ពេល​កំពុង​​អង្គុយ​លើ​​​ម៉ូតូ​​​​នៅសួន​​កម្សាន្ត​ចម្ការ​ព្រីង​

Posted: 10 Mar 2012 07:25 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​​បាន​​រង​របួស​ធ្ងន់ ខណៈជិះ​ម៉ូតូ​ទៅ​លេង​នៅ​សួន​​កម្សាន្ត​ចម្ការ​​ព្រីង​ត្រូវ​ជន​ដៃដល់​កាប់​ បែកក្បាល​ និង​​រយះ​ខ្នង​ កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​១០ មីនា នៅ​សួន​កម្សាន្ដ​ចម្ការ​ព្រីង​​ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​សង្កាត់​ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ចេញពីរៀន​​អង់​គ្លេស​ត្រូវ​ជន​មិន​ស្គាល់​​មុខ​២​នាក់​ជិះ​ម៉ូតូ​​ដេញ​​គ​ប់ ​នឹង​​ដុំ​ថ្ម រហូត​​​ដួល​ម៉ូតូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បោក​ក្បាល​ម្នាក់​ឯង​

Posted: 10 Mar 2012 07:22 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក​ចាប់​ហ្វ្រាំ​ង​មុខ​​ដួល​បោក​ ក្បាល​ម្នាក់​ឯង ខណៈ​​ធ្វើ​ដំណើរ​​ចេញពី​រៀន​ភាសា​អង់គ្លេស​ត្រូវ​ជន​មិន​ស្គាល់​មុខ​២​នាក់​ ជិះ​ម៉ូតូ​ស្រែកហៅ​ឱ្យ​ឈប់​​ហើយ​ដេញ​តាម​​ និង​គប់​ដុំ​ថ្ម​ត្រូវ​ឆ្អឹងជំនីរ​ខាងឆ្វេង។ ហេតុការណ៍​នេះ​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៩ មីនា នៅ​មុខ​ភោជនីយដ្ឋាន​ណាំ​ទ្រា ត្រង់​ចំណុច​​​ផ្លូវ​​លេខ​១៦៣​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!