VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ១២ មិនា ២០១២៖ សេរីភាព​នៃ​ការសិក្សា​ស្រាវជ្រាវ​នៅក្នុងប្រទេស​កម្ពុជា” plus 2 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ១២ មិនា ២០១២៖ សេរីភាព​នៃ​ការសិក្សា​ស្រាវជ្រាវ​នៅក្នុងប្រទេស​កម្ពុជា” plus 2 more


ហេឡូ​វីអូអេ ១២ មិនា ២០១២៖ សេរីភាព​នៃ​ការសិក្សា​ស្រាវជ្រាវ​នៅក្នុងប្រទេស​កម្ពុជា

Posted: 12 Mar 2012 01:54 PM PDT

នៅ​ពេល​ថ្មីៗ​នេះ​ ការិយាល័យ​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ហាម​និស្សិត​របស់​ខ្លួន​ មិន​ឲ្យ​សរសេរ​និក្ខេបបទ​បញ្ចប់​ការសិក្សា​របស់​ពួកគេ​ អំពី​ប្រធាន​បទ​ចំនួន​១៤​ ដូចជា​បញ្ហា​គ្រឿង​ញៀន​ ជម្លោះ​ដី​ធ្លី​ និង​ដំណើរ​ការ​ទីផ្សារ​ភាគ​ហ៊ុន​នៅ​កម្ពុជា​ ជាដើម។​ តើ​ការ​ហាមប្រាម​បែប​នេះ​ មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ទៅ​លើ​ចំណាប់​អារម្មណ៍​ស្រាវជ្រាវ​ និង​ជំនាញ​គិត​ពិចារណា​ស៊ី​ជម្រៅ​របស់​និស្សិត?

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី ១២ ខែ​មិនា​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

ពួក​សកម្មជន​ស៊ីរី​និយាយ​ថា ស្ត្រី និង​កូន​ក្មេង ត្រូវ​បាន​សម្លាប់​រង្គាល​ក្នុង​ទីក្រុង​ហូមស៏

Posted: 12 Mar 2012 10:24 AM PDT

ពួក​សកម្ម​ជន​ស៊ីរី​និយាយ​ថា​សាកសព​ស្រ្តី​និង​កូន​ក្មេង​យ៉ាង​ហោច​ណាស់​ក៏​៤៥​នាក់​ដែរ បាន​ត្រូវ​គេ​រក​ឃើញ​​នៅ​ក្នុង​ទីក្រុង​ហូមស៏។

ពួក​សកម្ម​ជន​និយាយ​ទៀត​ថា​សាក​សព​ខ្លះ បាន​ដាច់​ខ្ទេចខ្ទី​យ៉ាង​ខ្លាំង​ហើយ​ថា​សាក​សព​ស្រ្តី​ខ្លះ​បាន​ត្រូវ​គេ​ចាប់​រំលោភ។ ពួកគេ​បាន​ស្តី​បន្ទោស​ទៅ​កងកម្លាំង​ដែល​គាំទ្រ​រដ្ឋាភិបាល​ចំពោះ​ការ​សម្លាប់​រង្គាល​នេះ។

ពួក​មន្រ្តី​ស៊ីរី​បាន​បញ្ជាក់​ពី​ការ​ស្លាប់​នេះ ប៉ុន្តែ​ បាន​ទម្លាក់​កំហុស​ការ​សម្លាប់​នោះ​ទៅ​លើ​អ្វី​ដែល​ពួកគេ​ហៅ​ថា​ភេរវករ​ប្រដាប់​អាវុធ។

មិន​មាន​ការ​បញ្ជាក់​ឯករាជ្យ​ណា​មួយ​ពី​ការ​សម្លាប់​នោះ​ទេ។

សេចក្តី​រាយការណ៍​ពី​ការ​ចោទ​ប្រកាន់​នៃ​អំពើ​ព្រៃផ្សៃ​បាន​កើត​មាន​ឡើង​នៅពេល​ដែល​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​ប្រុង​ប្រៀប​ជួប​គ្នា​​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក បន្ទាប់​ពី​បេសកជន​សន្តិភាព​ទៅ​ប្រទេស​ស៊ីរី​​បាន​បញ្ចប់​ដោយ​បរាជ័យ។

ព័ត៌មាន​អន្តរជាតិ​​សំខាន់​ៗ​ផ្សេងទៀត៖

កម្ពុជា៖ លោក នួន ជា អតីត​បងធំ​ទី​ពីរ​នៃ​របប​ខ្មែរ​ក្រហម​​បាន​ស្នើ​ឱ្យ​ប្រធាន​មន្ទីរ​ឃុំឃាំង​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ចាក់​សោរ​បន្ទប់​របស់​គាត់​ដោយ​ព្រួយ​បារម្ភ​ថា​អាច​នឹង​ត្រូវ​ឌុច​អតីត​មេគុក​ទួលស្លែង​មាន​ចេតនា​ប្រព្រឹត្ត​អាក្រក់​មកលើ​ជីវិត​គាត់។

<!--IMAGE-RIGHT-->ស.រ.អា/កូរ៉េខាងត្បូង៖ បណ្តាញ​ផ្សាយ​ព័ត៌មាន​កូរ៉េ​​ខាង​ត្បូង​ បាន​ឲ្យ​ដឹង​ថា​លោក​ប្រធានាធិបតី​ស.រ.អា កំពុង​ពិចារណា​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​តំបន់​​គ្មាន​យោធា​ដែល​មាន​ការ​តាន​តឹង​​ដែល​បាន​បែង​ចែក​រវាង​ប្រទេស​កូរ៉េ​ខាងជើង​និង​ខាងត្បូង​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ដែល​បាន​គ្រោង​ទុក​ទៅ​កាន់​រដ្ឋធានី​សេអ៊ូល (Seoul) នៅ​ចុង​ខែ​នេះ។

វៀតណាម៖ រដ្ឋ​មន្រ្តី​និង​មន្រ្តី​ជាន់​ខ្ពស់​មក​ពី​ប្រទេស​៤៤​បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង​ហាណូយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​ចាប់​ផ្តើម​​សន្និសិទ​រយៈពេល​៥​ថ្ងៃ​ដែល​រៀប​ចំ​ឡើង​ដោយ​អង្គការ​ម្ហូប​អាហារ​និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ (U.N. Food and Agriculture Organization)។

អាហ្វហ្គានីស្ថាន៖ ពួក​តាលីបង់ (Taliban) បាន​សន្យា​ស្វះ​ស្វែង​ធ្វើ​ការ​សងសឹក​ដល់​ភាព​ឃោរឃៅ​របស់​អាមេរិកាំង​បន្ទាប់​ពី​ទាហាន​សហរដ្ឋ​អាមេរិក​ម្នាក់ បាន​ដើរ​ចូល​ក្នុង​ផ្ទះ​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ដែល​កំពុង​ទទួល​ទាន​ដំណេក​កាល​ពី​ថ្ងៃ​អាទិត្យ​ហើយ​បាន​សម្លាប់​ពួកគេ។

អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ ក្រុម​បុគ្គលិក​សុខាភិបាល​និយាយ​ថា​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​​​បាន​សម្លាប់​កង​ជីវពល​​ប៉ាឡេស្ទីន​២​នាក់​ថែម​ទៀត​​នៅ​ក្នុង​តំបន់​ហ្គាស្សា (Gaza) នៅ​ថ្ងៃ​ច័ន្ទ​នេះ ដែល​ជា​ការ​ឆ្លើយ​តប​មួយ​ទៀត​របស់​អ៊ីស្រាអែល​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុកកែត​នោះ។

ស.រ.អា៖ នាវា​ផ្ទុក​យន្តហោះ​ប្រើ​ដោយ​កម្លាំង​ថាមពល​នុយក្លេអ៊ែរ​លើក​ទី​១​របស់​កង​នាវា​សហរដ្ឋ​អាមេរិក​បាន​ចាក​ចេញ​ដើម្បី​បំពេញ​បេសកម្ម​ចុង​ក្រោយ​របស់​ខ្លួន។

ចិន៖ ធនាគារ​កណ្តាល​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​​ខ្លួន​កំពុង​ពិចារណា​វិធានការ​បន្ធូរបន្ថយ​​ឥណទាន​ដែល​ទើប​តែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ បន្ទាប់​ពី​ប្រទេស​នេះ​បាន​ចុះ​ផ្សាយ​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​នៅ​ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​នេះ។

ស.រ.អា/អាហ្វហ្គានីស្ថាន៖ ការ​ស្ទង់​មតិ​របស់​​បណ្តាញ​សារព័ត៌មាន ABC News និង​កាសែត Washington Post បង្ហាញ​ឲ្យ​ដឹងថា​ពលរដ្ឋ​អាមេរិកាំង​៦០​ភាគរយ​ជឿ​ជាក់​ថា​សង្គ្រាម​ក្នុង​ប្រទេស​​អាហ្វហ្គានីស្ថាន គឺ​គ្មាន​តម្លៃ​ទេ។ ការ​ស្ទង់​មតិ​បាន​រក​ឃើញ​ថា​​ប្រជាពលរដ្ឋ​អាមេរិកាំង​៣៥​ភាគរយ​តែ​ប៉ុណ្ណោះ ជឿ​ជាក់​ថា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រយៈពេល​១​ទស​វត្សរ៍​បាន​ធ្វើ​ឲ្យ​មាន​ការ​ចំណាយ​និង​បាត់​បង់​ជីវិត​ច្រើន។

ពិភពលោក៖ បាតុករ​ប្រឆាំង​នុយក្លេអ៊ែរ​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​​នៅ​ក្នុង​ទីក្រុង​នានា​នៅ​​ជុំ​វិញ​ពិភពលោក​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​មួយ​​នៃ​ការ​រញ្ជូយ​ផែនដី​​និង​រលក​យក្ស​ ស៊ូណាមី (Stunami) នៅ​ក្នុង​ប្រទេស​ជប៉ុន​ដែល​បាន​ធ្វើ​ឲ្យ​​មនុស្ស​ជាង​២​ម៉ឺន​២​ពាន់​នាក់​ស្លាប់​ឬ​ក៏​បាត់​ខ្លួន ហើយ​បាន​នាំ​ឲ្យ​មាន​វិបត្តិ​នុយក្លេអ៊ែរ​ដ៏​អាក្រក់​អាក្រី​បំផុត​មួយ​​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។

សេណេហ្គាល់៖ ពួក​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​រាប់​ពាន់​នាក់ បាន​ធ្វើ​ការ​ប្រជុំ​មហាជន​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​សេណេហ្គាល់ (Senegal) ដើម្បី​គាំទ្រ​​លោក ម៉ាកឃី សល (Macky Sall) បេក្ខជន​ប្រធានាធិបតី ក៏​ប៉ុន្តែ​យុទ្ធនាការ​បោះឆ្នោត​របស់​ប្រធានាធិបតី អាប់ឌូឡេ វ៉ាឌី (Abdoulaye Wade) ប្រាប់​ឲ្យ​ដឹង​ថា​លោក​មាន​យុទ្ធសាស្រ្ត​ដើម្បី​ឲ្យ​ឈ្នះ​​ការ​បោះឆ្នោត​​លើក​ទី​២​នៅ​​​ចុង​ខែ​នេះ។


This posting includes an audio/video/photo media file: Download Now

មួយឆ្នាំ​ក្រោយពី​ការ​រញ្ជួយ​ផែនដី​និង​មហារលក​សមុទ្រ​ស៊ូណាមី​នៅ​ជប៉ុន

Posted: 12 Mar 2012 03:48 AM PDT

ជប៉ុនបាន​ស្ថិត​ក្នុង​ភាព​ស្ងាត់​ស្ងៀម​មួយ​រយៈ​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​កំណត់​ខួប​ឆ្នាំ​ទី​មួយ​នៃ​ការ​រញ្ជួយ​ផែនដី​និង​​មហា​រលក​សមុទ្រ​ស៊ូណាមី កាល​ពី​ឆ្នាំ​ទៅ​មិញ​ដែល​នាំ​ទៅ​កាន់​វិបត្តិ​បរមាណូ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ។​

ព្រះ​ចៅ​អធិរាជ​អាគីហ៊ីតុ​ បាន​ដឹកនាំ​ប្រជារាស្ត្រ​រាប់​លាន​នាក់​ក្នុង​ការ​កាន់​មរណទុក្ខ​និង​ការ​សូត្រ​ធ៌ម​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ពិធី​មួយ​ផ្សាយ​តាម​ទូរទស្សន៍​ពី​ក្រុង​តូក្យូ​។​

ពួក​បាតុករ​ប្រឆាំង​នឹង​បរមាណូ​រាប់​រយ​នាក់​បាន​ធ្វើការ​ប្រជុំ​មហាជន​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​កំណត់​ខួប​ឆ្នាំ​ទី​មួយ​នៃ​ការ​រញ្ជួយ​ផែនដី​និង​មហា​រលក​សមុទ្រស៊ូណាមី​ ដែល​បាន​បំផ្លិច​បំផ្លាញប្រទេស​ជប៉ុន។​​​

<!--IMAGE-LEFT-->

អាហ្វហ្គានីស្ថាន​​៖ ពួក​មន្ត្រី​អាហ្វហ្កានីស្ថាន​និង​ពួក​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាន​និយាយ​ថា​ទាហានអាមេរិក​ម្នាក់​បានដើរ​ចេញ​ពី​មូលដ្ឋាន​របស់​គាត់ ​ហើយ​បាន​បាញ់​សម្លាប់​ជន​ស៊ីវិល​អាហ្វហ្គានីស្ថាន​យ៉ាង​តិច​ណាស់​១៦​នាក់​នៅ​ក្នុង​ខេត្ត​កាន់ដាហារ​កាល​ពី​ថ្ងៃ​អាទិត្យ។ ​ការ​បាញ់​សម្លាប់​មនុស្ស​នេះ​ជា​ឧប្បត្តិហេតុ​ថ្មី​បំផុត​ក្នុង​បណ្តា​ឧប្បត្តិហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​និង​រដ្ឋាភិបាល​ក្រុងកាប៊ុល​មាន​ភាព​តានតឹង​ខ្លាំង​ទ្បើង​ៗ។​

ប៉ាឡេស្ទីន៖ ការ​វាយ​ប្រហារ​ដោយ​កង​យន្តហោះ​អ៊ីស្រាអែល​បាន​បណ្តាល​ឱ្យ​ជន​ជាតិ​ ប៉ាលេស្ទីន​Palestine បី​នាក់​ស្លាប់​នៅ​ក្នុង​តំបន់ កាហ្សា នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ថ្មីៗ​បំផុត​ជា​មួយ​ពួក​ជន​សកម្មប្រយុទ្ធ​ដែល​បាន​បាញ់​កាំជ្រួច ​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ក្នុង​ថ្ងៃ​ទី​បី។​

បារាំង៖ លោក​ប្រធានាធិបតី​បារាំង​នីកូឡាស សាកូហ្ស៊ី​ បាន​មាន​ប្រសាសន៍​ថា​ បារាំង​អាច​ព្យួរ​សមាជិកភាព​របស់​ខ្លួន​ក្នុង​តំបន់​ស្កេនហ្សេន​ ដែល​គ្មាន​ប្រើ​ទិដ្ឋាការ​ក្នុង​សហភាព​​អឺរ៉ុប បើ​មិនមាន​ការ​ជឿនលឿន​ទៅ​មុខ​ក្នុង​ការ​ត្រួតត្រា​អន្តោប្រវេសន៍​ខុស​ច្បាប់​ក្នុង​ទ្វីប​អឺរ៉ុប​ទេ​នោះ។

ប៉ាគីស្ថាន៖ ពួក​ប៉ូលីស​នៅ​ក្នុង​ផ្នែក​ពាយ័ព្យ​នៃ​ប្រទេសបាន​និយាយ​ថា​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​ធ្វើការ​វាយប្រហារ​ក្នុង​ពិធី​បុណ្យ​សព​មួយ​ដែល​​ចូល​រួម​ដោយ​អ្នក​នយោបាយ​ប្រឆាំង​នឹង​ពួក​តាលីបាន់​ម្នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​បណ្តាល​ឱ្យ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១៥​នាក់​ស្លាប់។​

ស៊ីរី៖ លោក​ខូហ្វី អាណាន់​ ប្រេសីត​សន្តិភាព​អន្តរជាតិ​បាន​មាន​ប្រសាសន៍​ថា​លោក​មាន​«សុទិដ្ឋិនិយម»អំពី​ដំណោះស្រាយ​នៃ​ចលាចល​ដែល​មាន​រយៈពេល​មួយ​​ឆ្នាំ​មក​ ក្នុង​ប្រទេស នៅ​ក្រោយ​កិច្ច​ចរចា​លើក​ទី​ពីរ​ជាមួយ​ប្រធានាធិបតី​បាសារ អាល់​ អាសាដ។ តែ​លោក​បាន​មាន​ប្រសាសន៍​ថា​ការ​ធ្វើឱ្យ​មាន​កិច្ច​​ព្រម​ព្រៀង​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​ជា​ការ​«តឹងតែង»មួយ​។​

នីហ្សេរីយ៉ា៖ បុរស​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា​ជា​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ព្រះវិហារ​គ្រឹស្តសាសនា​និកាយ​កាតូលីក​មួយ​ក្នុង​ក្រុង​ចូស នា​ប៉ែក​កណ្តាល​ប្រទេស នីហ្សេរីយ៉ា​ ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​បី​នាក់​ស្លាប់។

<!--IMAGE-LEFT-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!