Koh Santipheap Daily

Koh Santipheap Daily


​រូបភាព​នៃ​ការបង្ហាញ​​ម៉ូដ​សក់​​​ឆ្នាំ​​2012នៅ​ក្រុងហែល​ស៊ីនគី

Posted: 15 Mar 2012 01:01 AM PDT

ការបង្ហាញ​​​ម៉ូដសក់​​នារីប្រចាំ​ឆ្នាំ​​​២០១២
ការបង្ហាញ​​​ម៉ូដសក់​​នារីប្រចាំ​ឆ្នាំ​​​២០១២​​បាន​ប្រព្រឹត្តទៅ​​​កាលពីថ្ងៃទី​​​១០ ដល់​​​១១ មីនា កន្លង​មក​នេះ ​នៅទីក្រុងហែលស៊ិន​គី រដ្ឋធានី​​ហ្វាំងឡង់​។ ​ក្នុង​ការ​​បង្ហាញម៉ូដ​​សក់នេះ មាន​​នារី​បង្ហាញ​ម៉ូដ​​ស្រស់ស្អាត

​បុរស​​​អាហ្វហ្គានីស្ថាន​​ម្នាក់​ដុត​​​ខ្លួន​ក្នុង​ឱកាស​​​ទស្សន​កិច្ច​​របស់​រដ្ឋ​មន្ត្រី​​ការពារ​ប្រទេស​អាមេរិក​

Posted: 15 Mar 2012 12:52 AM PDT

រដ្ឋមន្ត្រីការពារ​ប្រទេស​​​​អាមេ​រិក​​នៅអាហ្វហ្គានីស្ថាន
​ប្រភព​យោធា​​​អាមេ​រិក​​​រាយការណ៍​​ថា ​បុរស​អាហ្វហ្គានីស្ថាន​​​​ម្នាក់​ដុត​​ខ្លួន​​នៅឯមូលដ្ឋាន​អាកាស​ចរណ៍​​ដែលយន្តហោះ​​​របស់​រដ្ឋ​​​មន្ត្រី​ការ​​ពារប្រទេស​​​អាមេ​រិក លោក LEON PANETTA ទើប​នឹង​ចុះ ហើយ​បានស្លាប់​កាល​ពី​ថ្ងៃទី​​​១៥ មីនា ដោយ​សារ​ភ្លើង​រលាក​​ធ្ងន់ធ្ងរ​​ពេក​។ ​​បុរស​រូបនេះ​​​​បម្រើ​​ការ​ជាអ្នក​បកប្រែ​​ប្រហែល​ជា​​​បើក​រថយន្ត​សម្រុក​លើ​កង​​​ទាហាន​​ម៉ារីន​​អាមេ​រិក​មួយក្រុម​​នៅឯ​​មូលដ្ឋាន CAMP BASTION ខេត្តហែលម៉ង់ភាគខាង​ត្បូង​​អាហ្វហ្គានីស្ថាន ក៏ប៉ុន្តែ​​ពុំ​មាន​ការ​បញ្ជាក់​​ថា​ តើ​បុរស​រូបនេះ បាន​​ដឹង​ពី​​ការ​មក​ដល់​​របស់​លោក LEON PANETTA ដែរឬ​អត់ឡើយ​។​

​ចិន​ដកអភិបាល​​រង​​​ក្រុង​​ចុង​គិញ​​ចេញពីតំណែង​

Posted: 15 Mar 2012 12:49 AM PDT

លោកបស៊ីឡៃ ដែល​​ត្រូវគេ​​ដកតំណែង
ទីភ្នាក់ងារ​​​​ព័ត៌មាន​ចិនស៊ីន​ហួ​​រាយ​ការណ៍​​ថា ​លោក​​បស៊ីឡៃ អភិបាល​រងក្រុង​​ចុងគិញ ​​ដែល​ជាទីក្រុង​​​ធំមួយ​របស់ចិនត្រូវ​បានដក​​ចេញពី​តំណែង​​​កាលពីថ្ងៃទី​​​១៥ មីនា ។ តំណែង​​លោក​​បស៊ី​ឡៃ ត្រូវជំនួស​ដោយ​​​លោក​ហ្សាង​​​ដេយ៉ាង ។ ​សេចក្តីសម្រេច​ចិត្ត​​​ត្រូវ​បានប្រកាន់​យកដោយ​​គណៈ​កម្មាធិការ​​កណ្តាល​បក្ស​​កុម្មុយនីស្ត​​​ចិន​។​ ការដកហូត​​​តំណែង​នេះ​​កើត​មាន​ខណៈដែល​ក្រុង​ប៉េកាំង​​​ត្រូវ​​ធ្វើការ​​​រុះរើ​​មួយនា​​ពេលខាង​មុខ​​ ដែលនោះ​ជា​ការ​កែទម្រង់​​​នយោបាយ​​​អម​ដោយ​​ការតស៊ូយ៉ាង​​​ស្វិត​ស្វាញ​​សម្រាប់​តំណែង​​​កំពូល​ទាំងឡាយ​។​

សាំងយ៉ុង​​ដឹកអ្នក​ដំណើរ​​ពី​ភ្នំពេញ​ ទៅ​ខេត្ត​រតនគិរី បុក​រថយន្ត​បែន​ដឹក​ដី​​ស្លាប់​ម្នាក់​ របួស​ធ្ងន់​៤​នាក់ និង​ស្រាល​៦​នាក់​

Posted: 15 Mar 2012 12:33 AM PDT

នៅកន្លែងកើតហេតុ
ខេត្តស្ទឹងត្រែង ៖ ​គ្រោះថ្នាក់​ច​រាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​​មួយ​បាន​កើតឡើង​​រវាង​រថយន្ត​ ម៉ាក​សាំង​យ៉ុង និង​រថយន្ត​បែន​ដឹក​ដី​ បណ្តាល​​ឱ្យ​មនុស្ស​​ម្នាក់​​​បាត់​បង់​ជីវិត និង​១០​នាក់​ទៀត​រង​របួស​ធ្ងន់​ និង​ស្រាល កាលពីវេលា​ម៉ោង​​៦​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៤​ មីនា ២០១២ ​ត្រង់​ចំណុច​​វាល​រំពេ ភូមិ​​កាតូត ​ឃុំ​ក្បាល​រមាស ​ស្រុក​សេសាន ខេត្ត​

​យក​កូន​ស្រី​ចុង​ទៅ​ផ្ញើ​ប្តី​ដើម​ដូច​យក​សាច់​ផ្ញើ​​ខ្លា​ រំលោភ​​បាន​កូន​១ ទើប​បែក​ការណ៍​

Posted: 15 Mar 2012 12:31 AM PDT

បុរសជាប់ចោទ
ខេត្តបាត់ដំបង ៖ ​បុរសវ័យ​ជាង​ពាក់​កណ្តាល​ជីវិត​ម្នាក់​ដែល​មាន​របរ​ជា​​គ្រូ​ទាយ​ផង ​នោះ​ត្រូវ​បាន​សមត្ថ​កិច្ច​​ចាប់​ខ្លួន​កាលពី​ល្ងាច​​ថ្ងៃទី​​១៤ មីនា ​២០១២ ​នៅសង្កាត់​​​អូរ​ចា ​​ក្រុង​បាត់​ដំបង ​ដោយ​​ជាប់​ពាក់​ព័ន្ធ​​ករណី​​រំលោភ​បំពាន​ផ្លូវភេទ​ដែល​ពេល​នេះ​នារី​រង​ គ្រោះ​​បង្កើត​​បាន​កូន​ប្រុស​១ អាយុ​ជាង​២​ខែ​​យ៉ាង​​អាថ៌​កំបាំង ។

អាជ្ញាធរ​ខណ្ឌ​​ទួលគោក ​ប្រើ​ធម៌​ក្តៅ​​ដាក់អ្នកលក់​ផ្កា និង​អ្នក​លក់​​កាសែត​តាម​ដង​ផ្លូវ​ ចំណែក​តុ ទូ និង​អីវ៉ាន់ហៀរ​ដល់​ចិញ្ចើម​ផ្លូវមិនគិត

Posted: 15 Mar 2012 12:26 AM PDT

អ្នកលក់កាសែតពេលនាំអប់រំ
​រាជធានីភ្នំពេញ ៖ អ្នក​លក់​​​កាសែត​ និង​អ្នក​​លក់​ផ្កា​​នៅ​តាម​ដង​ផ្លូវ​ធំ​នានា​ក្នុង​មូល​ដ្ឋាន​​ខណ្ឌ​​​ទួល​ គោក ​ត្រូវ​អាជ្ញាធរ​ខណ្ឌ​​ទួលគោក ចុះទៅ​ចាប់​ប្រមូល​យក​ទៅ​កាន់​សាលាខណ្ឌ​កាលពី​​ព្រឹក​ថ្ងៃទី​​១៥ មីនា ២០១២ ដោយ​ចោទ​ប្រកាន់ថា ​ការ​ចែក​ចាយ​កាសែត​​​បាន​ធ្វើ​ឱ្យ​​បាត់​បង់​​សណ្តាប់​ធ្នាប់​​សាធារណៈ ។ អ្នក​លក់​​ផ្កា និង​កាសែត​

ក្រុម​ហ៊ុន​​ពន្លឺ​​អង្គរ​ដឹក​អ្នក​ដំណើរ​​ឧបត្ថម្ភ​​គ្រឿង​ឧបភោគ​​បរិ​ភោគ​ ដល់​​មន្ទីរ​​ពេទ្យ​អន្តរ​ជាតិ​​ហេប្រុន​ជួយ​ព្យា​បាល​​អ្នក​ជំងឺ​ឥត​ គិតថ្លៃ​

Posted: 15 Mar 2012 12:20 AM PDT

ក្រុម​ហ៊ុ​ន​ពន្លឺ​អង្គរ​ដឹក​អ្នកដំណើរប្រគល់អំណោយ
រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៤ មីនា ក្រុម​ហ៊ុ​ន​ពន្លឺ​អង្គរ​ដឹក​អ្នកដំណើរ​បាន​ជួយ​ឧបត្ថម្ភ​ទឹកក្រូច ទឹក​ប​រិ​​សុទ្ធ ភេសជ្ជៈបា​កាស មី​កូរ៉េ​ដល់​មន្ទីរពេទ្យ​អន្ដរជាតិ​ហេ​ប្រុ​ន (N.G.O) និង​រថយន្ដ​ក្រុង​មួយ​គ្រឿង​ទៀត​សម្រាប់​ជូន​ក្រុម​គ្រូ​ពេទ្យ​ធ្វើ​ដំណើរ​ ទៅ​ព្យាបាល​អ្នកជំងឺនៅ​ក្រុង​ប៉ោយ​​ប៉ែ​ត​ចំនួន​៥​ថ្ងៃ​នា​ពេល​ខាង​មុខ​នេះ ។

រដ្ឋសភា​​ប្រកាស​ទទួល​​តំណាង​រាស្ត្រ​​ថ្មី​៦​រូប​របស់​គណ​បក្ស​នយោល​បាយ​ដែល​​បាន​ជ្រើ​ស​តាំង​​

Posted: 14 Mar 2012 11:59 PM PDT

រាជធានីភ្នំពេញ ៖ ​កាលពី​ថ្ងៃទី​​១២ មីនា ២០១២ ​សម្តេច​ហេង សំរិន ប្រធាន​​រដ្ឋ​សភា​​បាន​​ប្រកាស​ទទួល​​ស្គាល់​ជា​ផ្លូវ​ការ​នូវ​សមា​ជិក​​សភា ​ថ្មី​ដែល​បាន​បោះ​ឆ្នោត​កាល​ពី​​ថ្ងៃទី​១២ មីនា​ ២០១២ កន្លង​ទៅ​នេះ ​ចំនួន​៦រូប ក្នុង​នោះ​១​រូប​មក​ពី​​គណបក្ស​ប្រជា​ជន​កម្ពុជា និង​៥​រូប​មក​ពី​គណ​បក្ស​សម​ រង្ស៊ី ។

ទិញ​ម៉ូតូបាន2ថ្ងៃ​​​បើក​ទៅ​​បុក​​រថយន្ត​​​បណ្តាល​​ឱ្យ​របួស​​​​​ធ្ងន់​ម្នាក់​​​និង​ស្រាល2​​​​នាក់​

Posted: 14 Mar 2012 11:57 PM PDT

នៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ទើប​តែ​​ទិញ​​ម៉ូតូ​​២ថ្ងៃ​បាន​​ជិះ​ទៅ​​បុក​រថយន្ត​​​បណ្តាល​ ឱ្យ​រង​​របួស​ធ្ងន់ធ្ងរ និង​នារី​២​នាក់​ទៀតដែល​ជិះ​​​ក្នុង​រថ​យន្ត​របួស​​ស្រាល​​​ដោយ​សារ​កញ្ចក់​ បាច​មុត​ពេញ​ផ្ទៃ​មុខ ។ ​គ្រោះ​ថ្នាក់​​​នេះ​បង្ក​​​ឡើង​​ខណៈពេល​​​បុរស​​នេះភាំងស្មារតី​​ក្នុង​​ រឿង​​តូចចិត្ត​​​នឹង​មិត្ត​​​ស្រី​​ក៏ជ្រុលល្បឿន​​​ម៉ូតូ​​ទៅ​​បុក​រថយន្ត​​ តែម្តង ។ ​ហេតុ​

នារី​ជាកូន​ច្បង​តូច​ចិត្ត​នឹង​ខ្លួន​​មានជំងឺ​ប្រចាំ​កាយ និងប្អូន​ស្តី​បន្ទោស​​តិច​តូច​​លេប​ថ្នាំ​ពុល​​ធ្វើ​អត្ត​ឃាត

Posted: 14 Mar 2012 11:55 PM PDT

នារីរងគ្រោះ
ខេត្តកណ្តាល ៖ នារី​ម្នាក់​បែកពពុះមាត់​ស្កុល​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ជួយ​សង្គ្រោះ​ បន្ទាប់​ពី​តូចចិត្ដ​នឹង​វាស​នា យក​ថ្នាំ​បំពុល​កុក​លាយ​ជាមួយ​ទឹក​ផឹក​ធ្វើ​អត្ដឃាត​កាលពី​វេលា​ម៉ោ​៤​និង​ ៥០​នាទី​រសៀល ថ្ងៃ​ទី​១៤ មីនា នៅ​ភូមិ​ត្រ​ញំ​ង​សំព័រ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ។

កាក​បាទ​ក្រហម​សាខា​រាជ​ធានី​ភ្នំពេញ​ប្រជុំ​ត្រៀម​បើក​វគ្គ​យល់​ដឹង​មូល​ ដ្ឋានដល់​យុវ​ជន​កាក​បាទ​ក្រហម​នៅ​តាម​អនុ​វិទ្យា​ល័យ​ក្នុង​រាជ​ធានី​ ភ្នំពេញ​

Posted: 14 Mar 2012 11:46 PM PDT

រាជ​ធានី​ភ្នំពេញ ៖ នៅ​ទីស្នាក់ការក​.​ក្រ​.​ក សាខា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០១២ បាន​រៀបចំ​កិច្ចប្រជុំ​ស្ដី​ពីការ​ត្រៀម​បើក​វគ្គ​យល់​ដឹង​មូលដ្ឋាន​ជូន​ដល់ ​យុវជនក​.​ក្រ នៅ​តាម​អនុ​វិទ្យាល័យក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាពលោកប៉ា សុ​ជាតិ​វង្ស ប្រធាន​គណៈ​កម្មាធិការ​សាខា និង​ជា​អភិបាលរងនៃ​គណៈ​

នាយទាហាន​​ស័ក្តិ​​៣ ជិះ​​កង់​ទៅ​លេង​ផ្ទះ​ប្អូន​ស្រី​ត្រូវ​ម៉ូតូ​​បុក​ស្លាប់​

Posted: 14 Mar 2012 11:44 PM PDT

បុរសរងគ្រោះ
ខេត្តកំពង់ស្ពឺ ៖ នាយទាហាន​ស័ក្ដិ​៣​ឈរ​ជើង​នៅ​ស្រុក​សំពៅ​លូន ខេត្ដឧត្ដរ​មាន​ជ័យ ​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​​បញ្ជូន​​​​ទៅ​ដល់​មន្ទីរពេទ្យ ដោយ​សារ​ម៉ូតូ​​​សង់​កូរ៉េ​ជិះគ្នា​​​២​នាក់ ប្តី​ប្រពន្ធ​​បុក​ពេញ​ទំហឹង​កាលពី​ម៉ោង​៦​និង​១០​នាទី​យប់​​​​​​​​​​​​​​​​ ថ្ងៃ​ទី​១៤ មីនា​ នៅ​ចំណុច​ភូមិ​ជ័យ​ថ្មី ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខណៈ​​​កំពុង​​​​​​​​​​ជិះ​កង់​ទៅ​លេង​ផ្ទះ​

អ្នក​​​បើក​​រ៉ឺម៉ក​​ម៉ូតូ​​​​ស្រវឹង​​​បើក​ទៅ​​កៀរ​​​រថយន្ត​​​កំពុង​​​​បើក​ឆ្លង​ផ្លូវត្រូវ​​​​ប៉ូលិសហៅ​អប់រំ

Posted: 14 Mar 2012 11:42 PM PDT

នៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​មាន​អាការស្រវឹង​ជោក​បើក​ទៅ​កៀរ​រថយន្ដ​ដែល​កំពុង​ ឆ្លងផ្លូវ​បណ្ដាល​ឱ្យ​រលាត់​ថ្នាំកាង​ក្រោយ​បន្ដិច​​ហើយ​ក៏​​មាន​ការ​ ឈ្លោះប្រកែក​គ្នា​ដណ្ដើម​យក​ត្រូវ​រៀងខ្លួនត្រូវ​សមត្ថកិច្ច​យក​ទៅ​អប់រំ​ ណែនាំ​ពី​ច្បាប់​ចរាចរណ៍ ។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣​នាទី​យប់ថ្ងៃ​ទី​១៤ មីនានៅ​មហា​

តំបន់​មេគង្គ​ដែល​មាន​សារសំខាន់​​សម្រាប់​សត្វ​ស្លាប​ទទួលរងការ​គំរាម​កំហែង

Posted: 14 Mar 2012 11:41 PM PDT

ស្រុក​សំបូរ ខេត្ត​ក្រចេះ ថ្ងៃ​ទី​១៥ មីនា​២០១២ ៖​ មនុស្ស​ចំនួន​ជាង​​៥០០​នាក់​ មក​ពី​គណៈ​អភិបាល​ខេត្ត​ក្រចេះ​ មន្ទីរ​បរិស្ថាន​​ខេត្ត​ អាជ្ញា​ធរ​ស្រុក​​គ្រប់​លំដាប់​ថ្នាក់​ អង្គការ​មិន​មែន​រដ្ឋា​ភិបាល​​ក្នុង​ស្រុក​ និ​ង​អន្តរ​ជាតិ​ ព្រម​ទាំង​ព្រះ​សង្ឃ​ លោក​គ្រូ​​ អ្នក​គ្រូ និ​ង​សិស្សានុសិស្ស​​ជា​ច្រើន​នាក់​ទៀត​ ជួប​ជុំ​គ្នា​ដើម្បី​ប្រារព្ធ​ទិវា​ដី​សើម​ពិភព​

បើក​លឿន​ដូច​គ្នា​ដល់​ផ្លូវ​កែង​ម៉ូតូ​និង​រថយន្ត​បុកគ្នា​ផ្លោង​៥ម៉ែត្រ​របួស​ធ្ងន់​2នាក់

Posted: 14 Mar 2012 11:39 PM PDT

រថយន្តរងការខូចខាត
រាជធានីភ្នំពេញ៖ ​រថយន្ត​​សេលីកា​ បើក​ដោយ​​អាណិក​ជន​ខ្មែរ និ​ងម៉ូតូ​ស្មាស់​ បាន​បុក​គ្នា​នៅ​ផ្លូវ​កែង​បណ្តាល​ឱ្យ​អ្នកជិះ​​ម៉ូតូ​ហោះ​ផ្លោង​​រំលង​ រថយន្ត​ប្រមាណ​៥​ម៉ែត្រ​​ធ្លាក់​បោក​ក្បាល​នឹង​ចិញ្ចើម​ផ្លូវ​​រង​របួស​ ធ្ងន់​២​នាក់ កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៥​ មីនា នៅ​​ផ្លូវ​លេ​ខ​៥១​កែង​ផ្លូវ​លេខ​១៧៤ ស្ថិត​ក្នុង​ភូមិ​១១

នាងលីនសេ វ៉ុនឈ្នះជើងឯកជិះស្គីចុះជម្រាលពិភពលោកនៅអូទ្រីស

Posted: 14 Mar 2012 11:36 PM PDT

កី​ឡា​កា​រ​ិន​ីអា​មេ​រិក​លីន​សេ វ៉ុន​រីក​រាយ​ពេល​ដណ្តើម​បាន​ជ័យ​ជម្នះ​ជា​លើក​ទី​១២​ក្នុង​រដូវ​កាល
​កីឡាការិនី​អា​មេរិក​លីនសេ វ៉ុន​​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​ជិះ​ស្គី​ចុះ​ជម្រាល​ពិភព​លោក​ ជា​លើក​ទី​១២​​​​ប្រ​ចាំ​រដូវ​កាល​និង​ជា​លើក​ទី​៥៣​​ក្នុង​អា​ជីព​របស់​ខ្លួន ​ក្រោយ​ពី​​យក​ឈ្នះ​ពាន​ជើង​ឯក​ក្នុង​កម្ម​វិធី​ Audi FIS Alpine Ski World Cup Women's Downhill​​នៅ​ទី​លាន​ជិះ​ស្គីក្រុង​​​ Schladming ​​​​ប្រ​ទេស​អូ​ទ្រី​ស​​​​​ កាល​ពី​ថ្ងៃ​ពុធ​ទី១៤​ ខែ​មី​នា ​​​​កន្លង​មក​នេះ​ ។​

ប្រារព្ធ​ពិធី​អន្តរជាតិ​ថ្ងៃ​នៃ​សេច​ក្តី​ស្រឡាញ់​ទន្លេ​របស់​អ្នក

Posted: 14 Mar 2012 11:31 PM PDT

ទិដ្ឋភាពក្នុងពិធី
​ខេត្ត​កំពត​​​ ៖ យុវ​វ័យ​គ្រប់​ស្រទាប់​វណ្ណៈ​ នៅ​ទូ​ទាំងពិភព​លោក​ ​តែង​​​យក​ថ្ងៃ​ទី​១៤​ មីនា​ ជាថ្ងៃ​ប្រារព្ធ​ពិធី​សម្អាត​អនាម័យ​បរិស្ថាន​ ក្រោម​ប្រ​ធាន​បទ​ ពិធី​អន្តរជាតិ​ថ្ងៃ​​នៃសេចក្តីស្រឡាញ់​ទន្លេ​របស់​អ្នក​។

ខណ្ឌទួលគោក ​ជួប​ប្រជុំ​​ពង្រឹង​​សណ្តាប់​ធ្នាប់​​ក្នុង​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន

Posted: 14 Mar 2012 11:26 PM PDT

ទិដ្ឋភាពក្នុងកិច្ចប្រជុំ
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការ​ឯក​ភាព​ខណ្ឌ​ទួល​គោក កាល​ពីរសៀល​ថ្ងៃទី១៤ មីនា បាន​ជួប​ប្រជុំមន្ត្រីរាជ​ការ​ជុំវិញ​សាលា​ខណ្ឌ ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ និងរៀបចំ​អនាម័យ​នៅ​តាម​ដង​ផ្លូវនានា ក្នុងកិច្ច​ប្រជុំ​អាស៊ានកំពូល​ខាង​មុខនេះ និង​ជា​ការ​លើកកម្ពស់​ថែរក្សា​សន្តិ​សុខ​ទទួល​បាន​នូវកិត្តិ​យស​ជាតិ។

កីឡាការិនីលំដាប់ទី1ពិភពលោកអាហ្សារិនកាឈានចូលវគ្គ1/2ផ្តាច់ព្រ័ត្រប្រកួតតឺន្នីសនៅអាមេរិក

Posted: 14 Mar 2012 11:03 PM PDT

កីឡាការិនី​បេឡា​រុស​អា​ហ្សា​រិន​កា
កីឡាការិនី​​លំ​ដាប់​កំពូល​ពិ​ភព​លោក​​វិច​តូ​រី​យ៉ា អា​ហ្សា​រិន​កា ​កំពុង​តែ​ខិត​ចូល​កាន់​តែ​ជិត​ពាន​ជើង​ឯក​​ប្រកួតតឺន្នីស​​កម្ម​វិធី BNP Paribas Open ​ខណៈកាល​ពី​ថ្ងៃ​ពុធ​ទី​១៤​មី​នា ​នាង​បាន​ឆ្លង​ចូល​ដល់​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​ បន្ទាប់​ពី​បាន​បំបាក់​គូ​ប្រកួត​របស់​ខ្លួន​ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​រួច​មក​។ កម្មវិធី​ប្រកួត​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ក្នុង​ទី​ក្រុង​ Indian Wells រដ្ឋ​កា​លី​ហ្វ័រ​នីញ៉ា​ សហ​រដ្ឋ​អា​មេរិក​​។

រុស្ស៊ី​​​ការពារការជ្រើសរើស​​របស់​ប្រជាជន​​ស៊ីរី​ពុំមែន​​​របប​លោកអាសាដ​

Posted: 14 Mar 2012 10:58 PM PDT

​រដ្ឋមន្ត្រី​​ការបរទេស​រុស្ស៊ី លោកស័រហ្គេយ​​​ឡាវ រ៉ូវ ថ្លែង​កាលពីថ្ងៃទី​​១៤ មីនា ថា ប្រទេស​រុស្ស៊ី​​ពុំ​ការពារ​រប​បរបស់​​លោកប្រធានាធិបតី​ស៊ីរី​​​បាចា​អាល់​ អាសាដ ​​​ឡើយ ក៏ប៉ុន្តែ​​ការពារ​យុត្តិ​ធម៌​​ក្នុងប្រទេស​នេះ​។​ ក្នុងកិច្ច​​​ប្រជុំ​ពេញអង្គរបស់​​សភាឌូម៉ា រុស្ស៊ី ​​លោកឡាវរ៉ូវ ថ្លែង​ថា គឺប្រជាជន​​ស៊ីរី​ជា​អ្នក​សម្រេច​ជ្រើសរើស​​អ្នកណា​ដែលត្រូវ​​ដឹកនាំ​​ប្រទេស​។ យើង​ពុំ​​ការពារ​របប​​លោកអាសាដ​​​ឡើយ ក៏ប៉ុន្តែ​​​​ការពារ​យុត្តិធម៌​​​ និង​សិទ្ធិ​​​អធិប​តេយ្យ​​របស់​​ពលរដ្ឋ​​ស៊ីរី ក្នុង​​ការ​ជ្រើសរើស​​​មួយ​បែប​​​ប្រជាធិបតេយ្យ។​​​

គូស្នេហ៍​ដែល​ស្ម័គ្រ​រួម​រ័ក​​មួយ​រាត្រី​​ខាង​ស្រី​គេច​ខ្លួន​បាត់​ ឥឡូវ​រក​ឃើញ​នៅ​ភ្នំពេញ

Posted: 14 Mar 2012 09:01 PM PDT

រូបថតពេលថ្ងៃភ្ជាប់ពាក្យ
ខេត្តស្ទឹងត្រែង ៖ ​នារីរូប​ស្រស់វ័យ​ក្មេង​ដែល​​បាន​ចាក​ចេញ​ចោល​ទេវ​បុត្រស្នេហ៍ជា​គូ​ដណ្តឹង ​របស់ខ្លួន​​កាល​ពី​វេលាទៀបភ្លឺថ្ងៃទី១២ ​មីនា កន្លង​ទៅ​នេះ មានលេច​ឮ​ដំណឹង​ថា កំពុង​តែ​សម្ងំ​លាក់​ខ្លួន​នៅ​រាជ​ធានីភ្នំពេញ​ជាមួយ​មិត្ត​ភក្តិ​ស្រីៗរបស់ ​គេ​​យ៉ាង​មានសេក្តីសុខ។

វាយប្រហារ​​​អត្តឃាត​ប្រឆាំង​​វិមាន​រដ្ឋសូម៉ា​លី

Posted: 14 Mar 2012 09:00 PM PDT

សែងសព​អ្នក​ស្លាប់​​ម្នាក់​ចេញ​​ពីកន្លែងផ្ទុះ
​បណ្តា​​​អ្នកទទួល​ខុសត្រូវ​​សូម៉ាលី​គូស​បញ្ជា​ក់​​​ថា មនុស្ស​យ៉ាង​តិច​​​៤​នាក់ស្លាប់​ និង​៦​នាក់​​ត្រូវ​របួស​​​​ កាលពីថ្ងៃទី១៤ មីនា ​ក្រោយការ​វាយ​ប្រហារ​​​អត្តឃាត​របស់​​​ជនអត្ត​ឃាត​​ម្នាក់ ក្នុង​បន្ទប់​​បម្រើ​ទឹក តែខាង​ក្នុងវិមាន​​រដ្ឋ​នៅរដ្ឋធានី​មូហ្គា​ឌីស្យូ ។ ​ជន​អត្តឃាត​អាច​ចូលមក​ក្នុង​​ប្លុក​អគារ​​​ដែល​មាន​កិច្ច​ការពារសន្តិសុខ ​រឹង​មាំ ព្រោះ​មានទាំង​​ការិយាល័យ​​​​ប្រធា​នាធិបតី ការិយាល័យ​ប្រធាន​សភា​​​ និង​ការិយាល័យ​របស់នាយករដ្ឋមន្ត្រី​នៅ​​​ទីនោះ ។ ​

​រុស្ស៊ី និង​កូរ៉េ​ខាងជើង​​​អំពាវ​នាវ​​​​ឱ្យ​មានការ​សម្របសម្រួល​លើ​ការ​​​រំសាយនុយក្លេអ៊ែរ​​នៅ​​ឧបទ្វីប​កូរ៉េ​

Posted: 14 Mar 2012 08:59 PM PDT

​អ្នកការទូត​រុស្ស៊ី និង​កូរ៉េខាងជើង​បានអំពាវ​នាវ​​កាលពីថ្ងៃទី​​១៤ មីនា ​​ឱ្យមានការ​​សម្រប​សម្រួល​​​​កាន់តែជិត​​​ស្និទ្ធ​​​លើការ​​រំសាយនុយក្លេ​អ៊ែរ​​​នៅ​ឧបទ្វីប​​កូរ៉េ​។​ យោងតាម​​សេចក្តី​​ប្រកាស​មួយ​របស់ក្រសួង​​ការបរទេស​រុស្ស៊ី​​​​ថា អនុរដ្ឋមន្ត្រី​​​ទីមួយ​នៃក្រសួង​​ការបរទេស​​​លោកអាន​​ដ្រេដឺនីសូវ បាន​ជួប​ពិភាក្សា​​​​​នាទីក្រុង​​ម៉ូស្គូ​ ជាមួយ​លោក​រីយ៉ុង​ហូ អនុ​រដ្ឋមន្ត្រី​​ការបរទេស​​កូរ៉េខាងជើង​​ និងជា​តំណាង​របស់ក្រុង​​ព្យុងយ៉ាង​​​ ក្នុង​​​​ចរចា​៦ភាគី​។

ស្ទាវ​ឡើង​.ក​ចាប់​រំលោភ​​ក្មេង​ស្រី​​អាយុ​១៤​ឆ្នាំ នគរបាល​​ចាប់ខ្លួន​

Posted: 14 Mar 2012 08:59 PM PDT

ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំង​នគរ​បាល​ស្រុក​មង្គលបុរី បានចាប់ឃាត់ខ្លួន​ជន​​សង្ស័យ​ម្នាក់ពី​បទ​ចាប់​ក្មេង​ស្រីអាយុ១៤ឆ្នាំ រំលោភ​សេព​សន្ថវៈ​រហូតបាន​ស​ម្រេច ​កាល​ពី​​វេលា​ម៉ោង​៤​និង២៦​នាទី​​​រសៀល​​ថ្ងៃទី១៣ មីនា ២០១២ នៅចំណុច​ភូមិដង​ត្រាង ឃុំចំណោម ស្រុក​មង្គល​បុរី ដោយ​យោង​​តាម​បណ្តឹង​ម្តាយ​មីងក្មេងស្រី​

រថយន្តកូរ៉ូ​ឡា​បើក​បុក​ម៉ូតូវីវ៉ា​របួសធ្ងន់​​២​នាក់​

Posted: 14 Mar 2012 08:57 PM PDT

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស២នាក់​​បានរង​របួស​​​ធ្ងន់​​​​​ដោយ​សារ​​រថយន្ត​កូរ៉ូឡា​​ ពណ៌​ខ្មៅ ​មួយ​​គ្រឿង​​​បើកបុក​ចំ​ពីមុខ​ពេញទំហឹង​​ ខណៈ​កំពុង​ជិះ​ម៉ូតូ ​​​កាល​ពី​វេលា​​​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី១៤ មីនា តាម​​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី សង្កាត់​ទឹក​ថ្លា ​​ខណ្ឌសែនសុខ ។

ស្រវឹងធ្លាក់​​ភ្នែក​​ខឹង​រថយន្ត​បើក​​កៀរ​​ដេញតាម​វាយ​កញ្ចក់​រថយន្ត​បែក​​៣​ផ្ទាំង​​ជាប់​ខ្នោះ​

Posted: 14 Mar 2012 08:26 PM PDT

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ ៖ ​​បុរស​ស្រវឹងធ្លាក់​​ភ្នែក​២​នាក់​​បើក​ម៉ូតូ​​វ៉េវ ពណ៌ខ្មៅ ​ត្រូវ​រថយន្ត​សាំងយ៉ុង​​ ពណ៌ខៀវ ​មួយ​គ្រឿង​បើក​​កៀរ​ ហើយ​​ព្យា​យាម​​​បើក​រត់​គេច​ធ្វើ​ឱ្យ​ម្ចាស់​ម៉ូតូទាំង​២​នាក់​ខឹង​បើក​ ម៉ូតូ​​ដេញតាម​វាយ​​កញ្ចក់​រថយន្ត បណ្តាល​​ឱ្យ​បែក​​​​​​អស់៣​ផ្ទាំង ​ត្រូវ​នគរបាល​​ចាប់ខ្លួន។ ​

នាយករដ្ឋ​មន្ត្រី​​​ចិនជួបជាមួយ​សារព័ត៌មាន

Posted: 14 Mar 2012 08:03 PM PDT

ទឹកមុខ​របស់​នាយក​​រដ្ឋ​មន្ត្រី​ចិន​ថត​ពេល​​ជួបបណ្តា​​អ្នកកាសែត
ក្នុង​​ពេលជួបជាមួយ​ក្រុម​អ្នកកាសែត​​នាយក​រដ្ឋ​មន្ត្រី​ចិន​លោកវេន​ ជាបាវ គូស​បញ្ជាក់​​កាល​ពី​ថ្ងៃ​ទី១៤ ​មីនា ​​ថា ចិន​ត្រូវ​ការ​ពុំត្រឹម​​ការកែ​ទម្រង់​​​សេដ្ឋកិច្ច​​​មួយប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​​​ក៏​ត្រូវ​​​ការ​នូវ​​ការកែទម្រង់​​នយោបាយ​មួយដែរ ​ពិសេស​​​​​ប្រព័ន្ធ​​ដឹកនាំ​​​របស់បក្ស​​កុំ​មុយនីស្ត​ចិន ​និងរបស់​​រដ្ឋាភិបាល ។​​ លោកវេន ជាបាវ ​​​ក៏ស​ម្តែ​ងផង​ដែរ ពី​​ឆន្ទៈ​​​ជួប​ផ្ទាល់​ជាមួយ​បណ្តា​​ពលរដ្ឋ​​​ដែលមានពាក្យ​រិះគន់​​នានា​មក​លើ​​​នយោបាយ​របស់​​រដ្ឋាភិ​បាល​នៅឯវិមាន​​​រដ្ឋាភិបាល ZHONGNANHAI ។

កំណើន​​សេដ្ឋកិច្ច​​នឹង​មាន​​​ត្រឹម​8,3%ក្នុង​​​​ឆ្នាំ2012

Posted: 14 Mar 2012 08:01 PM PDT

កាលពី​​​​ថ្ងៃទី​​១៤ មីនា​ ​​​​ខាងទីភ្នាក់​ងារ​​​ STANDARD & POOR ​ព្យាករណ៍​​​​ថា អត្រា​​​កំណើន​សេដ្ឋកិច្ច​​ចិន​និង​​​មាន​ត្រឹម​​​៨,៣%​ក្នុង​ឆ្នាំ​២០១២ មក​ពីភាព​មិន​ច្បាស់​​លាស់​​ក្នុង​​កម្រិត​​សេដ្ឋកិច្ច​ពិភព​លោក ។ ទីភ្នាក់​ងារ​​កត់​ត្រា​​​​នោះ​​គូស​បញ្ជាក់​ថា អត្រា​​​កំណើន​​ពិត​ជា​មាន​​​ទាប​ជាង​អត្រា​​​កំណើន​​៩,២% ដែល​​កត់​សំគាល់​​​​ឃើញ​​​កាលពី​ឆ្នាំ​២០១១តែ​​នឹង​​​អាចឱ្យ​​ចិន​នៅ​តែ​​ស្ថិតក្នុង​​ចំណោម​​​​មហា​​អំណាច​សេដ្ឋកិច្ច​ពិភព​លោក ។​

សុំ​ទឹក​​នាង​ផឹក​រួច​ប្រើ​​កាំបិត​​​ភ្ជង់​​.ក​អូស​ចូល​ទៅ​ក្នុង​បន្ទប់​​ទឹក​បម្រុង​រំលោភ​​ត្រូវ​នាង​ស្រែក​ផ្អើល​​អ្នក​ជិត​ខាង​

Posted: 14 Mar 2012 08:01 PM PDT

ជនជាប់ចោទពេលសង្គ្រោះក្នុងមន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ ​ជន​ល្មោភ​កាម​​ម្នាក់​បាន​​ប្រើ​កូន​កាំបិត​ចុង​ស្រួច​​ភ្ជង់​​បំពង់​.ក​​ ស្ត្រីវ័យ​ក្មេង​​ម្នាក់​រួច​អូស​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​ប៉ុន​ប៉ង​រំលោភ​​ សេព​សន្ថវៈ​​ ប៉ុន្តែ​​ត្រូវ​នាង​ស្រែក​​ឱ្យ​គេ​ជួយ បើ​ទោះ​ជា​ជន​ខាង​លើ​​អង្វរ​កុំ​ឱ្យ​នាង​ស្រែក​​ដោយ​កុហក​ថា មាន​គេ​កំពុង​តាម​ចាប់​​ខ្លួនក៏​ដោយ ។ ​​ហេតុការណ៍​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​៣​

​ប្រកាស​ផ្ទេរ​​ភារ​កិច្ច​ តែង​តាំង​​មុខ​តំណែង​​ និង​​បំពាក់​ឋានន្តរ​ស័ក្តិ​​ដល់​មន្ត្រី​​​នគរបាល​ស្នង​ការ​ដ្ឋាន​ រាជធានីភ្នំពេញ ​​​​​​​​​​​​​​​​​​៣៣៨​នាក់​

Posted: 14 Mar 2012 07:41 PM PDT

ទិដ្ឋភាពក្នុងពិធី
​ប្រកាស​ផ្ទេរ​​ភារ​កិច្ច​ តែង​តាំង​​មុខ​តំណែង​​ និង​​បំពាក់​ឋានន្តរ​ស័ក្តិ​​ដល់​មន្ត្រី​​​នគរបាល​ស្នង​ការ​ដ្ឋាន​ រាជធានីភ្នំពេញ ​​​​​​​​​​​​​​​​​​៣៣៨​នាក់​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!