Koh Santipheap Daily

Koh Santipheap Daily


ពលរដ្ឋ​ខ្មែរ​​១៧​នាក់ ​ប៉ុន​ប៉ង​​ចូល​ដីថៃ​​ស៊ីឈ្នួល​​អូស​ឈើ​គ្រញូង​ត្រូវ​ប៉េអឹម​​ទប់​ស្កាត់​

Posted: 14 Mar 2012 01:19 AM PDT

ខេត្តឧត្តម​មាន​ជ័យ ៖ ប្រជាពល​រដ្ឋចំនួន​១៧​នាក់់ដែល​មាន​បំណង​ឡើង​ភ្នំដង​រែក​ចូល​ទៅ​ ក្នុងទឹកដីថៃស៊ីឈ្នួល​អូស​ឈើ​គ្រញូង​ឲ្យ​ក្រុម​ឈ្មួញ​​ត្រូវកម្លាំង​កង​រាជ​ អាវុធ​ហត្ថ​​ស្រុក​អន្លង់់​វែង ទប់់ស្កាត់់​ទាន់់ពេល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣ មីនា ស្ថិតនៅ​ក្នុង​ភូមិ​ទួល​កណ្តាល ឃុំត្រពាំងប្រីយ៍

នារី​អ៊ី​រ៉ង់​ហាត់​គុន​និន​ចាត្រៀម​ខ្លួន​ចេញ​ធ្វើ​សង្គ្រាម​នៅ​ពេល​ប្រទេស​ជាតិ​ត្រូវ​ការ

Posted: 14 Mar 2012 12:53 AM PDT

​បណ្តា​នារី​អ៊ី​រ៉ង់​ហាត់​គុន​និន​ចា
​មិន​មែន​ក្នុង​ខ្សែ​ភាពយន្ត​ ឬ​ក្នុង​សៀវ​ភៅ​កាប់​ដាវ​ទេ​ គឺ​ជាការ​ពិត​ជាក់ស្តែង​កើតមាន​រាល់​ថ្ងៃ​ ដែល​នារី​ក្នុង​ប្រទេស​អ៊ី​​រ៉ង់​រាប់​ពាន់​នាក់​កំពុង​ឈូ​ឆរ​ចូល​រួម​ហាត់​ក្នុង​ក្លឹប​គុន​ Ninjitsu ពោ​រ​ពេញ​ដោយការ​អំណត់​ ដើម្បី​បាន​ក្លាយ​ជា​និន​ចា​អាជីព​ពិត​ប្រាកដ​ ។ ក្លឹប​គុន​ជំនាញខាង​ក្បាច់​ប្រយុទ្ធ​និន​ចា​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៨៩​ ដោយ​គ្រូ​គុន​ជើង​ចាស់​ Sensei Akbar Faraji ។​ នេះ​ជាក្លឹប​គុន​ដំបូង​បំផុត​នាំ​យក​ក្បាច់​គុន Ninjitsu (ក្បាច់​គុន​និន​ចា)​ ផ្សព្វ​ផ្សាយ​ក្នុង​ប្រទេស​អ៊ី​រ៉ង់​។

កីឡាករអ៊ី​​តាលីឈ្នះជើងឯកប្រណាំងកង់ Tirreno-Adriaticoនៅទឹកដីកំណើតខ្លួន

Posted: 14 Mar 2012 12:48 AM PDT

កីឡាករ​អ៊ី​តា​លី​នី​បា​លី​
កីឡាករអ៊ី​តា​លី​វ៉ាំង​សង់​ហ្សូ នី​បា​លី​​បាន​សម្តែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង​ឯក​​​ប្រណាំង​កង់​កម្ម​វិធី​ Tirreno-Adriaticoនៅប្រ​ទេសអ៊ី​តា​លី​ កាល​ពី​ថ្ងៃ​អង្គារ​​ ទី​១៣ ​ខែមី​នា ​កន្លង​មក​នេះ​។ ការ​ប្រណាំង​ត្រូវ​បញ្ចប់​ជា​មួយ​នឹង​ដំណាក់​ផ្តាច់​ព្រ័ត្រ​ដែល​មាន​ចម្ងាយ៩,៣​​​​​គីឡូ​ម៉ែតនៅ​ទី​ក្រុងSan Benedetto del Trontoប្រទេស​អ៊ី​តា​លី​។ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រណាំង​​អស់​៧​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​សរុប១.០៦២,២​​គីឡូ​ម៉ែត្រ​ ​​ នី​បា​លី​​​​ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​​ក្រុម Liquigas-Cannondaleបាន​យក​ឈ្នះ​ជើង​ឯក​

ប្រទះឃើញស្ត្រី​ម្នាក់​ដេក​ស្លាប់​ក្បែរ​វត្ត​បទុម​វតី​​ដោយ​សារ​ប្តី​វាយ​ធ្ងន់​ធ្ងរ​

Posted: 14 Mar 2012 12:41 AM PDT

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​​ប្រទះ​ឃើញ​​ដេក​ស្លាប់​​​នៅ​​ក្បែរ​​សួន​​ កុមារ​​​​វត្ត​បទុម​​វតី​​កែង​ផ្លូវ​​លេខ​២៤៤ ​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​កាល​​ពី​​វេលា​ម៉ោង​​​១​រសៀល​ថ្ងៃទី​​១៤ មីនា ២០១២ ​ហើយ​ពេល​នេះ​​សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ត្រួតពិនិត្យ និង​ស្វែង​រក​មូល​ហេតុ​នៃ​ការ​ស្លាប់ ។

អាមេរិក គ្រោង​ដាក់​ដេញ​ថ្លៃ​​ទី​ក្រុង​​ចាស់​ ដែល​មាន​ប្រ​ជា​ជនតែ​​​ម្នាក់​​នៅ​ថ្ងៃទី​​5 មេសា​

Posted: 14 Mar 2012 12:40 AM PDT

ទី​ក្រុង​​ប៊ូ​ហ្វត​របស់អាមេរិក​ដែលគ្រោង​​ដាក់​ដេញថ្លៃ​
ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​១៣​​​ មីនា​​ ផ្សាយ​ឱ្យ​ដឹង​ថា​ ក្រុង​​ប៊ូ​ហ្វត​ ជា​ទីក្រុង​​ដ៏​តូច​​មួយ​នៅ​អាមេ​រិក​ ស្ថិត​នៅ​ក្នុង​​រដ្ឋ​វ៉ាយ​អូ​មីង​ នឹ​ង​ដាក់​ដេញ​ថ្លៃ​ ព្រោះ​លោក ​ដុន​ សេម​មុន​​ ដែល​​ស្នាក់​នៅ​តែ​ម្នាក់​ឯង​​ក្នុង​ទី​ក្រុង​នេះ​ ​ផ្លាស់​ចេញ​​ទៅនៅ​ក​ន្លែង​ផ្សេង​ ។ ក្រុង​ប៊ូ​​ហ្វត​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទសវត្សឆ្នាំ​​១៨៦០​​ ជា​ទី​តាំងស្ថានីយ​រថ​ភ្លើង​ និង​មាន​មនុស្ស​​ស្នាក់​នៅ​ជាង​ ២០.០០០​នាក់​​ រហូត​ធ្វើ​ឱ្យ​ខ្សែ​ផ្លូវ​រថ​​ភ្លើង​​ ដែល​ឆ្លង​កាត់​ក្រុង​នេះ​ត្រូវ​បិទ​ ហើយ​មនុស្ស​ម្នា​ក៏​បាន​ផ្លាស់​ចេញ​ជា​បន្ត​បន្ទាប់​ ។

បុរសម្នាក់​​ត្រូវថ្ម​កាត់​ដែក​បាក់​ជង់​ជាប់​ដើម​ទ្រូង​គួរ​​ឱ្យ​ញាក់​សាច់​

Posted: 14 Mar 2012 12:40 AM PDT

បុរសរងគ្រោះ
ខេត្តស្វាយរៀង ៖ ​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដោយ​បុរស​ម្នាក់​​ត្រូវ​ថ្មកាត់ដែក​បាន ​បាក់​បណ្តាល​ឱ្យ​ខ្ទាត​មក​ជង់​ជាប់​ដើម​ទ្រូងរង​របួស​​យ៉ាង​ធ្ងន់​ធ្ងរ លិច​ជម្រៅប្រមាណ​​ជិត​៣​ថ្នាំដៃ សន្លប់​ឈឹង​ ។​ ករណី​នេះបាន​កើតឡើង​កាលពី​វេលាម៉ោង​៧និង៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ មីនា ។

និស្សិត​២​នាក់​ជិះ​ម៉ូតូ​​ស្គូពី​បិទ​បាំង​ស្លាក​លេខប៉ូលិស​សង្ស័យ​ឃាត់​ខ្លួន​

Posted: 14 Mar 2012 12:38 AM PDT

ម៉ូតូដែលប៉ូលិសឃាត់ និងម្ចាស់
រាជ​ធានី​ភ្នំពេញ​​ ៖ និស្សិត​២​នាក់​ ត្រូវ​ប៉ូលិស​​​​ប៉ុស្តិ៍​​ទឹក​ល្អក់​ទី​២​ ខណ្ឌ​ទួល​គោក ឃាត់​ខ្លួន​​ដើម្បី​​​សួរ​នាំ​ កាល​ពី​វេលាម៉ោង​​៣​និង​​២០​នាទី​ រសៀល​ថ្ងៃទី​​​​១៣​ មីនា​ ខណៈ​​​​ដែល​​សមត្ថកិច្ច​​មាន​ការ​សង្ស័យ​​ថា និស្សិត​រូប​នោះ​ជិះ​ម៉ូតូ​​ស្គូពី​ ពណ៌​ស​លាយ​ផ្កា​ឈូក​ មាន​បិទ​បាំង​ស្លាក​លេខ។

ប្រទះឃើញស្ត្រី​ម្នាក់​ដេក​ស្លាប់​ក្បែរ​វត្ត​បទុម​វតី​​ដោយ​សារ​ប្តី​វាយ​ធ្ងន់​ធ្ងរ​

Posted: 14 Mar 2012 12:37 AM PDT

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​​ប្រទះ​ឃើញ​​ដេក​ស្លាប់​​​នៅ​​ក្បែរ​​សួន​​ កុមារ​​​​វត្ត​បទុម​​វតី​​កែង​ផ្លូវ​​លេខ​២៤៤ ​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​កាល​​ពី​​វេលា​ម៉ោង​​​១​រសៀល​ថ្ងៃទី​​១៤ មីនា ២០១២ ​ហើយ​ពេល​នេះ​​សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ត្រួតពិនិត្យ និង​ស្វែង​រក​មូល​ហេតុ​នៃ​ការ​ស្លាប់ ។ ​​​​​​ព័ត៌​មាន​

រថយន្ត​​បឺស​បុកជញ្ជាំង​​​ផ្លូវរូង​ក្រោម​ដី​​នៅស្វ៊ីសស្លាប់28នាក់

Posted: 14 Mar 2012 12:34 AM PDT

រថយន្ត​បឺស​មាន​គ្រោះថ្នាក់
អ្នកទទួលខុសត្រូវ​ម្នាក់​របស់ប៉ូលិស​​​ស្វ៊ីស ​រាយការណ៍​​​​កាលពីព្រឹកថ្ងៃទី​១៤ មីនា ថា ​កាលពី​ថ្ងៃទី​១៣ មីនា នា​វេលាម៉ោង​២១ និង​១៥​នាទី​​ ម៉ោង​ក្នុងស្រុក មានគ្រោះ​ថ្នាក់ធ្ងន់ធ្ងរ​មួយ​កើត​ឡើង​ក្នុង​​​ផ្លូវ​រូងក្រោមដីមួយនៅ​ SIERRE បណ្តាល​ឱ្យ​មនុស្ស​​​ស្លាប់​២៨​នាក់ និងរបួស​​២៤នាក់ ​​។ ​រថយន្តបឺសនោះ​ ពាក់​ស្លាកលេខ​បែលហ្ស៊ិក បាន​បុក​ជញ្ជាំង​មួយ​នៃ​ផ្លូវ​រូង​ក្រោម​ដី​ ។

ក្រុង​ញូវយ៉ក​ជាប់ចំណាត់ថ្នាក់​មានឥទ្ធិពល​ប្រកួត​​ប្រជែង​សេដ្ឋកិច្ច​​ខ្ពស់

Posted: 14 Mar 2012 12:30 AM PDT

ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​
ទីភ្នាក់​ងារ​ព័ត៌​មាន​បរ​ទេស​​​កាលពីថ្ងៃ​ទី​១៣ មីនា ​ផ្សាយ​ឱ្យ​ដឹង​ថា The Economist Intelligence Vnit បានរៀបចំ​ចំណាត់ថ្នាក់​​​ទី​ក្រុង​ធំៗចំនួន​១២០​ នៅលើ​​ពិភពលោក​ឃើញ​​ថា ក្រុង​ញូវយ៉ក​​ជាប់លំដាប់ទី១ ​​ដែល​មានស​ក្តា​នុ​ពល​​លើ​ការ​​ប្រកួត​ប្រជែង​​ខ្ពស់​ ។ ចំណែកលំដាប់​ទី២ គឺ​ក្រុង​​ឡុង ​​លំដាប់ទី៣ ​សិង្ហបុរី ទី៤ ក្រុង​ប៉ារីស​ និងទី៥​ហុង​កុង ។ ក្រៅ​ពី​នេះ ក្រុង​វ៉ាស៊ីនតោន​​ ស៊ីកាហ្គោ ​និងបូស្តុន ក៏ជាប់ក្នុង​​​​ចំណាត់ថ្នាក់​ទាំង​១​០ដំបូងដែរ ។

​សមត្ថ​កិច្ច​គ្រប់​គ្រង​ស្ថាន​ការណ៍​អគ្គិភ័យ​​ដែល​ឆេះ​​ផ្ទះ​សំណាក់​នាគ​មាស​ថ្មី​បាន​ហើយ

Posted: 14 Mar 2012 12:27 AM PDT

ទិដ្ឋភាពនៅកន្លែងឆេះផ្ទះសំណាក់
ក្រុងប៉ោយប៉ែត ៖ ​អគ្គិភ័យ​​កំពុងឆាប​ឆេះ​​អគារ​ផ្ទះសំណាក់​​​នាគ​មាសថ្មី​​ខ្ជាក់​ផ្សែង​ ខ្មៅ​អាប់​​ខ្មួល​ខ្មាញ់​​កញ្ជ្រោល​​ហុយ​ឡើង​ទៅលើ​អាកាស​​វេហាស៍​​បង្ក​ឱ្យ​ ​មាន​ការភ្ញាក់​ផ្អើ​ល​​​​​​​​​​​​​​​​​​​​​​​​ និង​តក់​ស្លុត​​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​​​រសៀល​​​ថ្ងៃទី​១៤ មីនា ២០១២ នៅភូមិ​​អូរ​ជ្រៅ សង្កាត់​​ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយប៉ែត ​ហើយ​ពេល​

សន្តិ​សុខ​​យាម​រោង​ចក្រ​កាត់​ដេរ​​បាយ័ន​​វាយ​កម្ម​ករ​ នឹង​ខ្នោះ​ដៃ​បែក​​ក្បាល​

Posted: 14 Mar 2012 12:20 AM PDT

កម្មកររងគ្រោះ
រាជធានីភ្នំពេញ ៖ កម្មករ​កាត់ដេរ​បាយ័ន​ហ្គាមេន​ម្នាក់ត្រូវ​សន្តិសុខ​យាម​រោង​ចក្រ​វាយ​នឹង​ ខ្នោះ​ដៃបែក​ក្បាល​ឈាម​ហូរ​ជោក​អាវ​កាល​ពី​វេលា​ម៉ោង​២​និង៤០​ នាទីរសៀលថ្ងៃទី​១៣ មីនា បន្ទាប់ពីមាន​ទំនាស់​គ្នានៅក្នុងរោង​ចក្រ​ ស្ថិត​នៅ​ភូមិ​ទួល​គោក សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សី​កែវ។

កីឡាការិនីបេឡារុសអាហ្សារិនកានិងកីឡាការិនីរុស្ស៊ីសារ៉ាប៉ូវ៉ា ឈានចូលដល់វគ្គ1/4ផ្តាច់ព្រ័ត្រប្រកួតតឺន្នីសនៅអាមេរិក

Posted: 13 Mar 2012 11:55 PM PDT

កីឡាការិនី​បេឡា​រុស​អា​ហ្សា​រិន​កា
កីឡាការិនី​​លំ​ដាប់​កំពូល​ពិ​ភព​លោក​​វិច​តូ​រី​យ៉ា អា​ហ្សា​រិន​កា​ និង​នាង​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​ទាំង​២​នាក់​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​ក្រោយ​ពី​បាន​ឆ្លង​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ប្រកួតតឺន្នីស​​កម្ម​វិធីBNP Paribas Open​ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ក្នុង​ទី​ក្រុង​ Indian Wellsរដ្ឋ​កា​លី​ហ្វ័រ​នីញ៉ា​សហ​រដ្ឋ​អា​មេរិក​ កាល​ពី​ថ្ងៃ​អង្គារ ​ទី​១៣ ​​​មីនា​កន្លង​មក​នេះ​​។ អា​ហ្សា​រិន​កា​បាន​ប្រើ​ពេល​អស់​ជាង​១​ម៉ោង​បំ​បាក់​កីឡាការិនី​អា​ល្លឺ​ម៉ង់​ Julia Goerges​ក្នុង​លទ្ធផល​៦-៣និង៦-១ ខណៈ​សារ៉ា​​ប៉ូវ៉ា​បំ​បាក់​កីឡាការិនី​អ៊ី​តា​លី រ៉ូ​បឺតា វីន​ស៊ី​ក្នុង​លទ្ធផល​៦-២​និង​៦-១ ។​

អគ្គិភ័យ​​កំពុងឆាប​ឆេះ​អគារ​ផ្ទះ​សំណាក់​នាគ​មាស​ថ្មីខ្ជាក់​​ផ្សែង​ខ្មួល​ខ្មាញ់​​ផ្អើល​​ក្រុង​ប៉ោយប៉ែត

Posted: 13 Mar 2012 11:53 PM PDT

ក្រុងប៉ោយប៉ែត ៖ ​អគ្គិភ័យ​​កំពុងឆាប​ឆេះ​​អគារ​ផ្ទះសំណាក់​​​នាគ​មាសថ្មី​​ខ្ជាក់​ផ្សែង​ ខ្មៅ​អាប់​​ខ្មួល​ខ្មាញ់​​កញ្ជ្រោល​​ហុយ​ឡើង​ទៅលើ​អាកាស​​វេហាស៍​​បង្ក​ឱ្យ​ ​មាន​ការភ្ញាក់​ផ្អើល​​​​​​​​​​​​​​​​​​​​​​​​ និង​តក់​ស្លុត​​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​​​រសៀល​​​ថ្ងៃទី​១៤ មីនា ២០១២ នៅភូមិ​​អូរ​ជ្រៅ សង្កាត់​​ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយប៉ែត ​ហើយ​ពេល​នេះ​

ចេញពីផឹក​ទឹកត្នោត​ជូរ​ជិះ​ម៉ូតូ​​បុក​កង់​ក្មេង​ប្រុស​អាយុ​ជាង​១០​ឆ្នាំ របួសធ្ងន់​ទាំង​ពីរ​នាក់​​

Posted: 13 Mar 2012 11:50 PM PDT

ជនរងគ្រោះពេលបញ្ជូនដល់មន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ដួល​បោក​ក្បាល​របួសធ្ងន់​ដោយសារ​ជិះ​ម៉ូតូ​ចេញពី​ផឹក​ទឹក​ ត្នោតជូរ​ទៅ​បុក​កង់​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ ពី​ក្រោយ​បណ្ដាល​ឱ្យ​ដួល​រង​របួស​ទាំង​ពីរ​នាក់ កាល​ពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៣ ​មីនា ​ស្ថិត​​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​​ពោធិ៍​សែន​ជ័យ ។

ចោរដាច់​យ៉ៃ​​លួច​ម៉ូតូ​​​ម៉ាក​វ៉េវកញ្ជាស់​ត្រូវចាប់ខ្លួន​ទាំង​ព្រឹក​

Posted: 13 Mar 2012 11:48 PM PDT

ជនជាប់ចោទពេលឃាត់ខ្លួន
​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​​ប្រជា​ពល​រដ្ឋ​​នាំគ្នា​​ចាប់ខ្លួន​កាល​ពី​​វេលា​ម៉ោង​៧ ​ព្រឹក​ថ្ងៃទី​១៤ មីនា ​​បន្ទាប់ពី​​ដាច់​យ៉ៃ​​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​ម៉ាក​វ៉េវ​កញ្ជាស់​​ ពណ៌​​ខ្មៅ មួយគ្រឿង ​មិន​បាន​សម្រេច​នៅ​មុខ​ផ្សារ​ធំ​ទួលសង្កែ​ហៅ​ផ្សារ​​សាំហាន់ ​ស្ថិត​ក្នុងភូមិ​​ទួលសង្កែ ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ ។

កម្ម​ករ​រោងចក្រ​​កាត់​ដេរ​យីហោ អ៊ិន​ហាន​ស៊ុង ​ជាង​៥០០​​នាក់​ធ្វើ​​កូដ​កម្ម​ទាម​ទារ​​ឱ្យ​តំណាង​សហជីព​​ចូល​ធ្វើ​ការ​វិញ​

Posted: 13 Mar 2012 11:46 PM PDT

ទិដ្ឋភាពកម្មករតវ៉ានៅមុខរោងចក្រ
រាជធានីភ្នំពេញ ៖ ​កម្ម​ករ កម្ម​ការិនី​​រោង​ចក្រ​កាត់​ដេរ​​យីហោ​អ៊ិន​ហានស៊ុង​ជាង​៥០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​កូដក​​ម្ម​តវ៉ា​ចំពោះ​​ថៅកែ​​ដែល​ដក​តំណាង​​សហ ​ជីព​របស់​ពួក​​​គេម្នាក់​​ចេញ​​ពី​ការ​ងារ ហើយ​ពួកគេ​បាន​ធ្វើ​ការ​បះ​បោរ​​ទាម​ទារ​ឱ្យ​ថៅកែ​​ទទួល​យក​តំណាង​ម្នាក់​ នោះ​ចូល​ធ្វើ​ការ​វិញ ព្រមទាំង​​ទាមទារ​នូវ​លក្ខ​ខណ្ឌ​​ការ​ងារ​ចំនួន​៥​ចំណុច​​ផ្សេង​ទៀត​​ផងដែរ ។

ចេញពីក្លឹប​កម្សាន្ត​បើក​​​រថយន្ត​បុក​ចូល​ផ្ទះ​លក់​ចង្ក្រាន​​​ និង​ផលិត​ផល​ធ្វើ​អំពីដី​

Posted: 13 Mar 2012 11:44 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​​​ម៉ាក​កាមរី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហាយ​​ប្រ៊ឹត​ ពណ៌​ស មួយ​គ្រឿង​ ត្រូវ​យុវ​ ជន​ម្នាក់​ដែល​ជា​ម្ចាស់​​បើក​បុក​​ចូល​លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​​បង្ក​ការ​ ភ្ញាក់​ផ្អើល​ទាំង​យប់​អធ្រាត្រ នៅ​ចំណុច​​ផ្លូវ​លេខ​​១៦៣ ​កែង​ផ្លូវលេខ​៣១០ ស្ថិត​ក្នុង​សង្កាត់​ទួល​​​ស្វាយ​ព្រៃទី​១ ខណ្ឌ​​ចំការ​មន កាលពី​វេលា​ម៉ោង​​១​និង​១០​នាទី​រំលង​​អធ្រាត្រ​​ ឈាន​ចូល​ថ្ងៃ​ទី​​​១៤ មីនា ២០១២

នគរបាលឃាត់ខ្លួនជនសង្ស័យជួញដូរ​​ថ្នាំញៀនបានម្នាក់

Posted: 13 Mar 2012 11:42 PM PDT

ជនជាប់ចោទពេលឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ នគរ​បាល​​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​ថ្នាំ ​ញៀន​ម្នាក់​​នៅចំណុច​មុខផ្ទះ​សំណាក់​អាស៊ាន​ផ្លូវ​លេខ​៤៧ ភូមិ៨ ​សង្កាត់ស្រះចក ខណ្ឌដូនពេញ​ កាល​ពីវេលា​ម៉ោង៤និង១០​នាទីថ្ងៃទី១៣ ​មីនា ​២០១២។

រូបិយ​វត្ថុ​វៀត​ណាម​ធ្លាក់​ចុះ​បន្ទាប់​ពី​ធនា​គារ​កណ្តាល​ទម្លាក់​​អត្រា​ការ​ប្រាក់​

Posted: 13 Mar 2012 11:18 PM PDT

ប្រាក់​ដុង​
រូបិយ​វត្ថុ​វៀត​ណាម​ធ្លាក់​ចុះ​បន្ទាប់​ពី​ធនា​គារ​​កណ្តាល​និយាយ​ថា ខ្លួន​នឹង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ចាប់​ពី​ថ្ងៃ​អង្គារ ទី១៣ មីនា ដើម្បី​ជួយ​ទ្រ​ទ្រង់​​កំណើន​សេដ្ឋ​កិច្ច ។ ធនា​គារ​វៀត​ណាម​នឹង​ទម្លាក់​អត្រា​ការ​ប្រាក់​មក​១៤​ភាគ​រយ​​​ពី​១៥​ភាគ​រយ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​លើ​គេហ​ទំព័រ​ធនា​គារ​នៅ​ថ្ងៃ​ចន្ទ។ វា​​ជា​ការ​ទម្លាក់​អត្រា​ការ​ប្រាក់​លើក​ទី​១ គិត​ចាប់​ពី​ឆ្នាំ​២០០៩។

​សាកសព​មនុស្ស​​14នាក់​​រក​​ឃើញ​តាម​​ប្រឡាយទឹក​នៅ​ក្រុងហូម​

Posted: 13 Mar 2012 11:11 PM PDT

​សែងសាកសព​​​អ្នកស្លាប់​ក្នុង​​អំពើហិង្សា​​
​វិទ្យុស៊ីរីមួយ​​រាយការណ៍​​ថា កង​ទ័ពស៊ីរី​​បាន​រកឃើញ​​​កាលពីថ្ងៃទី​​១៣ មីនា ​នូវសាកសព​​​មនុស្ស​​​មិនស្គាល់​​អត្តសញ្ញាណ​​​១៤នាក់ ​ដែលគេ​បោះចោ​លក្នុង​​ប្រឡាយទឹក​ស្អុយ​​នៅសង្កាត់​អាស៊ី​រ៉ា នៃទីក្រុង​​ហូម នា​​ភាគកណ្តាលស៊ីរី​។​ វិទ្យុ​នេះ​​​បន្ត​ថា អាជ្ញាធរ​​កំពុង​​តាមរក​សាក​សព​​​មនុស្សដទៃៗ​ទៀត ។ ​សង្កាត់ទាំង​ឡាយ​​​ដែល​មាន​ការប្រយុទ្ធគ្នា​​នៅទីក្រុង​​​ហូម កន្លង​មក​​ពុំស្ថិត​​​ក្រោម​ការ​ត្រួតត្រា​​​​របស់​រដ្ឋាភិបាល​​​​​ឡើយ ​​ក៏ប៉ុន្តែ​​​កងទ័ព​បានធ្វើ​​​ប្រតិបត្តិការ​​​វាយ​លុក​​​យ៉ាង​ធំមួយ​​ប្រឆាំង​​​​សង្កាត់​​​​បាបា ​​អាមរ៍ អស់រយៈ​ពេល​ជិត​​១​ខែ

លោកតុប ច័ន្ទសេរីវុធ អស់សង្ឃឹម​​ក្នុង​​ការ​​តស៊ូ​​នៅសាលា​ឧទ្ធរណ៍​ ព្រោះតែ​​​​តម្កល់​​​សាលក្រម​សាលាដំបូង​

Posted: 13 Mar 2012 08:54 PM PDT

លោកតុប ចាន់សេរីវុធ
រាជធានីភ្នំពេញ​​​​ ៖ នៅព្រឹកថ្ងៃទី១៤ មីនា នេះ សាលាឧទ្ធរណ៍​​បានប្រកាសសាលដីកាក្នុង​សំណុំរឿងរបស់អតីតព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តពោធិ៍​សាត់ លោក​តុប ច័ន្ទសេរីវុធ ដោយសម្រេចតម្កល់សាលក្រមសាលាដំបូង

រថយន្ត​យីឌុប​​ដឹក​ស៊ីម៉ង់ត៍​បើក​បុក​ម៉ូតូ​ពី​ក្រោយ​​​នាំ​គ្នា​​លោត​ចេញពី​​លើ​ម៉ូតូ​​រង​របួស​ស្រាល​២​នាក់​

Posted: 13 Mar 2012 08:52 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​យី​ឌុ​ប​ដឹក​ស៊ីម៉ង់ត៍ ​មួយ​គ្រឿង​បានបើក​​បុក​ម៉ូតូ​ស្មាស់​ពី​ក្រោយ​អូស​ជាង​១០​ម៉ែត្រ ​ប៉ុន្ដែ​សំណាងល្អ អ្នក​​ជិះ​ម៉ូតូ​នាំ​គ្នា​លោត​ចេញ​​ពីលើ​ម៉ូតូ​រង​របួស​ស្រាល​ កាលពី​​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៣ មីនា នៅ​មុខ​ភោជនីយដ្ឋាន​រាត្រី​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៨៦ សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ហ្វ៉ី​ណូ​បុក​​ជា​មួយ​​គុប​ជ្រុង​​លាន់​ដូច​រន្ទះ​​របួស​ធ្ងន់​៣​នាក់

Posted: 13 Mar 2012 08:47 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ នារី​ម្នាក់ និង​យុវជន​២​នាក់ រង​របួសធ្ងន់ ខណៈ​​ជិះ​ម៉ូតូ​បុក​គ្នា​លាន់​ដូច​រន្ទះ​ទាំង​កណ្ដាលអធ្រាត្រ នៅ​​ជិត​ស្ថានីយ​​ប្រេង​ឥន្ធនៈ​ស៊ូ​គី​ម៉ិច ម្ដុំ​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ តាម​បណ្ដោយ​វិថី​ព្រះ​មុនី​រ៉េ​ត ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ ​​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ ​កាលពី​វេលា​ម៉ោង​១​និង​១០​​នាទី​រំលង​​​​​​​​​​​​​​​​​អធ្រាត្រ​ឈាន​ចូល​​ ថ្ងៃ​ទី​១៤ មីនា។

អាង​យប់​ស្ងាត់​​បើកលឿន​​ដូចគ្នា​​ដល់​ផ្លូវ​កែង​ឡង់​គ្រីស្ស័រ​​បុក​គ្នា​ជា​មួយ​វ៉េវ​​របួស​២​នាក់​ ខាង​រថយន្តគេច​ខ្លួន​​បាត់​ស្រមោល

Posted: 13 Mar 2012 08:37 PM PDT

​ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ នារី​ម្នាក់ និង​យុវជន​ម្នាក់​បាន​រង​របួសស្រាល ខណៈ​កំពុង​​ជិះ​ម៉ូតូ​​ត្រូវ​រថយន្ដ​ឡង់​គ្រី​ស្ស័​របុក បណ្ដាល​ឱ្យ​ដួល​រង​របួស​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១៤ មីនា តាម​បណ្ដោយ​វិថី​ព្រះ​សីហ​នុ កែង​​​ផ្លូវលេខ​១១៣ ក្នុង​សង្កាត់​បឹង​កេង​កង​​ទី​៣ ខណ្ឌចំការមន ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​ម៉ូតូ​វ៉េវ ពណ៌​ទឹកក្រូច ជិះ​គ្នា​២​នាក់ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ តាម​​វិ​ថី​ព្រះ​សីហ​នុ

​ប្រធានាធិបតី​​ស៊ីរី​កំណត់​​កាលបរិច្ឆេទ​​បោះឆ្នោត​​សភា​ថ្ងៃ​​ទី​7 ឧសភា​

Posted: 13 Mar 2012 08:01 PM PDT

​លោក​អាសាដ និង​ភរិយា
​សភា​ស៊ីរី​រាយការណ៍​ថា ប្រធានាធិបតី​​​ លោក​បាចា​អាល់​អាសាដ ​កាលពីថ្ងៃទី​​​១៣ មីនា ​បានចេញក្រិត្យ​​ប្រធានាធិបតី​ ដើម្បី​​រៀប​ចំ​ការ​បោះឆ្នោត​​​សភា​នាថ្ងៃទី​​​៧ ឧសភា ​ខាងមុខ​នេះ ។​ កាលពីខែ​​កក្កដា ឆ្នាំ​២០១១ ​រដ្ឋាភិបាល​​ស៊ីរី​បានអនុម័ត​គម្រោង​​​ច្បាប់ស្តីពី​ការ​បោះឆ្នោត​​​ក្នុង​ក្រប​ខណ្ឌ​​​នៃ កម្មវិធី​​កែទម្រង់​​របស់​រដ្ឋាភិ​បាល​ដើម្បីបញ្ចប់​​បាតុ​កម្ម​​រយៈ​ពេល​ជាច្រើន​​ខែ​មក​ហើយ ។

​រូបរបស់​បណ្តា​ម្ចាស់​ក្សត្រី​​​ល្បី​ៗ​លើពិភព​លោក​

Posted: 13 Mar 2012 07:50 PM PDT

​ម្ចាស់ក្សត្រី​​​ RANIA របស់​ហ្ស៊កដានី​
​រូបភាពរបស់​​ម្ចាស់ក្សត្រី​ល្បីៗ​ទាំងឡាយ​​លើ​ពិភព​លោក​​​​ ទើបត្រូវ​​បានផ្សព្វផ្សាយ​​​​។ ក្នុង​​ចំណោម​ម្ចាស់ក្សត្រី​​ទាំងនេះ​​​មាន​ម្ចាស់​ក្សត្រី​​​ MATHELDE របស់បែល​ហ្ស៊ិក ​ម្ចាស់ក្សត្រី​​ម៉ា​ស៊ីម៉ា របស់​ហូឡង់ ម្ចាស់ក្សត្រី​​រ៉ានីញ៉ារបស់​ហ្ស៊ក​ដានី ម្ចាស់ក្សត្រី​​​សូហ្វី​របស់​ចក្រភព​​អង់​គ្លេស​ ម្ចាស់ក្សត្រី​​​​ដាយអាណា​របស់​​​ចក្រភពអង់​គ្លេស​ ម្ចាស់ក្សត្រី​​​​អាឡិច​​សាន់​ដ្រា​​ ម៉ាន់​ឡី​របស់​​ដាណឺម៉ាក់ ម្ចាស់ក្សត្រី​​​ម៉ារី​ដូណាល់​​​សុន របស់​ដាណឺម៉ាក

ប៉ូលិស​បញ្ជូន​ខ្លួន​មេ​ការ​ម៉ាស្សា​​​យ៉ាំង​​ មី ២​នាក់​​ទៅតុលា​ការ​ នារី​១៥​នាក់ ប្រគល់​ទៅមន្ទីរ​ស​ង្គម​កិច្ច​

Posted: 13 Mar 2012 07:49 PM PDT

រាជធានីភ្នំពេញ ៖ ​មេ​ការ​ម៉ាស្សា​​ យ៉ាំង មី អតីត​យ៉ាំង​ ចូវ ​២​នាក់ ត្រូវ​នគរបាល​​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​​រាជធានីភ្នំពេញ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជ​ធានីភ្នំពេញ ដើម្បី​ចាត់​ការ​​តាម​នីតិវិធី​ច្បាប់​កាល​ពី​រសៀល​ថ្ងៃទី​១៣ មីនា ២០១២ ចំណែក​​នារី​ម៉ាស្សា​​ និង​អ្នកពាក់​ព័ន្ធ​​រកស៊ី​ផ្លូវ​ភេទ​​ចំនួន​១៥​នាក់​ត្រូវបាន​ប្រគល់​ឱ្យ​ ទៅ​មន្ទីរសង្គម​កិច្ច​ធ្វើ​ការ​អប់រំ

រថយន្តកូរ៉ូឡា​​បោះពួយ​​បុក​ក្បាល​​របាំង​ថ្ម​ក្រឡាប់​ខ្ទាត​ត្រូវ​ម៉ូតូ​

Posted: 13 Mar 2012 07:46 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​កូរ៉ូឡា​ ពណ៌​ស្លា​​ប​​កំភេម មួយ​គ្រឿង​​ ​បាន​​បោះ​ពួយ​បុក​ក្បាល​​របាំង​ថ្ម​ពេញ​​ទំហឹង បណ្តាល​​ឱ្យ​បាក់​មួយ​កំណាត់​ផ្នែក​ក្បាល​​ ហើយ​រថយន្ត​ក្រឡាប់​​ផ្ងារ​កង់​​ខ្ទាតប្រមាណ​៥០​ម៉ែត្រ​​ ត្រូវ​ម៉ូតូ​​ធុន C100 កូរ៉េ​មួយ​គ្រឿង​ទៀត​​បណ្តាល​ឱ្យ​ម​នុស្ស​ដួល​រដូក​រណែល​មើល​ទៅ​គួរ​​ឱ្យ​ ព្រឺ ។

ពួន​ស្ទាក់​​ចាប់​រំលោភ​សេព​​សន្ថវៈ​​នាង​​ក្រមុំ​​ពេល​ទៅ​បត់​ជើង ​​ខាង​ស្រី​ទារ​​១​លាន​រៀល​

Posted: 13 Mar 2012 07:43 PM PDT

នារីរងគ្រោះ
ខេត្តស្ទឹងត្រែង ៖ ​បុរស​កូន​ពីរ​មាន​ដំបូល​​ផ្ទះ​ជិតគ្នា​​បាន​ស្ទុះ​​ទៅ​​ចា​ប់​អោប​រឹត​​ នារី​ម្នាក់​​ពី​ក្រោយ​ទាញ​ទៅ​រក​គុម្ពោត​​ព្រៃ​ប៉ុន​ប៉ង​​ចាប់​​រំលោភ​​សេព ​សន្ថវៈ​​នៅ​គ្រា​​ដែល​នាង​កំពុង​អង្គុយ​​បត់​ជើង​តូច​​ក្រោយ​ផ្ទះ​ តែ​​សំណាង​ល្អ​​ដោយ​សារ​នាង​ស្រែក​ហើយ​ត្រូវ​បាន​​សាច់​ញាតិ​មក​ជួយ​ទាន់។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!