Koh Santipheap Daily

Koh Santipheap Daily


កាត់​ចុង​អាច​ជួយ​ការ​ពារ​ប្រ​ឆាំង​នឹង​មហា​រីក​ក្រ​ពេញ​ប្រូ​ស្តាត​

Posted: 16 Mar 2012 12:55 AM PDT


អ្នក​ស្រាវ​ជ្រាវ​នៅ​ឯ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ជំ​ងឺ​ម​ហា​រីក​​ Fred Hutchinson Cancer Research Centerនៅ​សហរដ្ឋ​អា​មេរិក​បាន​​រក​ឃើញ​ថា ការ​កាត់​ចុង​លិង្គ​មុន​ពេល​​រួម​ភេទ​ជា​លើក​ទី​១​របស់​​បុរស​អាច​​ការ​ពារ​ការ​កើត​​ជំ​ងឺ​មហា​រីក​​ក្រពេញ​ប្រូស្តាត​បាន​។ ការ​សិក្សា​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិប័ត្រ American Cancer Societyបាន​លើក​ឡើង​ថា ការ​កាត់​ស្បែក​ចុង​លិង្គ​ចោល​អាច​រារាំង​ឬ​បង្អាក់​ការ​ឆ្លង​រោគ​និង​ការរលាក​ដែល​អាច​ឈាន​ទៅ​រក​ការ​ស្លាប់​បាន​។

ស្លាប់13នាក់​ក្នុងគ្រោះថ្នាក់​អណ្តូង​​រ៉ែមួយ​នាភាគ​ខាងកើត​ចិន

Posted: 16 Mar 2012 12:54 AM PDT

​តាមទីភ្នាក់ងារ​​​​​ព័ត៌មាន​​​ចិន​ស៊ីនហួ​ថា មនុស្ស​១៣នាក់ ​​ស្លាប់​កាលពីថ្ងៃ​ទី១៥ មីនា ក្នុង​ការ​​​ធ្លាក់​​​ទ្រុងយោង​ដាក់​ចុះ​ឡើង​ក្នុងអណ្តូងរ៉ែ​​ដែកមួយ​ស្ថិត​ក្នុងខេត្ត​សានដុង ​ភាគ​ខាង​កើត​ចិន។ អាជ្ញាធរ​មូលដ្ឋាន​អះអាងថា គ្រោះថ្នាក់​នោះ​កើត​មាននាវេលាម៉ោង១​រំលងអធ្រាត្រ​ក្នុង​អណ្តូង​​​​រ៉ែ​ដែក​ស៊ីមេន ក្នុង​​សង្កាត់លូឆេង ស្រុក​កាងសាន ។

បូកសរុប​គ្រោះថ្នាក់​ចរាចរណ៍ត្រី​មាស​ទី១ ដើម​ឆ្នាំ​២០១២ របស់​នគរបាល​ចរាចរ​​ផ្លូវគោក​

Posted: 16 Mar 2012 12:49 AM PDT

ខេត្តកំពង់ស្ពឺ ៖ ​លោក​វ​រ​សេនីយ៍ឯក ម៉ែន ​មុត្ត ស្នងការ​រង និង​ជាប្រធាន​ការិយាល័យ​កណ្តាល​សណ្តាប់ធ្នាប់ បាន​មាន​ប្រសាសន៍​​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​​ថា ​​​ដើម​ឆ្នាំ​២០១២ លទ្ធផល​នៃគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោកដោយគិត​​ពី​ថ្ងៃទី២០ ​វិច្ឆិកា ២០១១ ​​​​ដល់ថ្ងៃទី​១៩ ​កុម្ភៈ ​២០១២ ​មាន​ការ​កើន​ឡើង​​។​

ប៉េអឹម​​ឃាត់​ខ្លួន​មេ​ការ​ក្លឹប​​កម្សាន្ត​យ៉ាំង​ហ្គើល​​ម្នាក់​​ឱ្យ​តុលា​ ការ​​ឃុំ​ខ្លួន​រឿង​លួច​ដោយ​មាន​ស្ថាន​ទម្ងន់​​ទោស​ (ប្លន់)

Posted: 16 Mar 2012 12:47 AM PDT

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ ​កម្លាំងកង​រាជ​អាវុធ​ហត្ថ​​រាជធានីភ្នំពេញ ​កាលពី​ថ្ងៃទី​​១៣ មីនា ​​​បាន​ឃាត់​​ខ្លួន​មេ​ការ​​​ក្លឹប​កម្សាន្ត​​​យ៉ាំង​ហ្គើល​ម្នាក់​​ពាក់​ ព័ន្ធ​​ពីបទ​លួច​ដោយ​មាន​ស្ថាន​ទម្ងន់​​ទោស​ប្រើ​អំពើ​ហិង្សា​​វាយ​យក​ សម្ភារ ​ហើយ​ត្រូវបាន​តុលា​ការ​​​សម្រេច​​​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន​ ។ ​​

បុរសជនជាតិ​ចិន​ម្នាក់​ចង.កធ្វើ​​អត្ត​​ឃាត​​​សង្ស័យ​មាន​វិបត្តិប​សេ្នហា​​ ​ ចំណែក​លោក​អធិការ​រង​​ផ្នែក​ព្រហ្ម​ទណ្ឌ​​​ចង​កំហឹង​​ជា​មួយ​អ្នក​​កាសែត​

Posted: 16 Mar 2012 12:45 AM PDT

ជនជាតិចិនដែលចង.ក
រាជធានីភ្នំពេញ ៖ ​​បុរស​ជន​ជាតិ​ចិន​ម្នាក់​​បាន​ធ្វើ​អត្ត​​ឃាត​ចង.ក​សម្លាប់​​ខ្លួន​នៅ​លើ​ ដំបូល​​ការិយា​ល័យ​​ធ្វើ​ការ​ក្រោម​ស៊ីទែន​​ទឹក​ក្នុង​រោង​ចក្រ​មួយ​កន្លែង​ ​ដែល​ការ​ចង.ក​សម្លាប់ខ្លួន​នោះ​គេ​ពុំ​ទាន់​ដឹង​​ពី​​មូល​ហេតុ​ច្បាស់​​​​ លាស់​​នៅ​ឡើយ​ទេ ​ប៉ុន្តែ​​តាម​ការ​អះអាង​នានា​សង្ស័យ​​​ទៅលើ​​​វិបត្តិ​​ស្នេហា​​​​ ព្រោះ​បុរស​​ជនជាតិ​ចិន​រូប​នោះ​​ជា​មនុស្ស​​

ការ​សិក្សា​របស់​អា​មេរិក​​ថា ទទួល​ទាន​បាយ​ស​ប្រ​ឈម​នឹង​ការ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​

Posted: 16 Mar 2012 12:44 AM PDT

​បាយ​ស
ការសិក្សា​ស្រាវ​ជ្រាវ​របស់​អា​មេរិក​ដែល​បាន​ពិ​និ​ត្យ​មើល​ឡើង​វិញ​នូវ​បណ្តា​​លទ្ធផល​នៃ​ការ​សិក្សាពី​ប្រ​ទេស​ចិន ជប៉ុន​ អូ​ស្ត្រា​លី​និង​ការ​សិក្សាចំនួន​២​របស់​អា​​មេរិក​ខ្លួន​ឯង​​​បាន​បញ្ជាក់​ថា ភាព​ប្រ​ឈម​នឹង​ការ​កើត​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​អាច​ត្រូវ​បាន​បង្កើន​តាម​រយៈ​ការ​ទទួល​ទាន​បាយ​ស​។ យោង​លើ​ការ​ពិ​និត្យ​ឡើង​វិញ​នូវ​លទ្ធ​ផល​នៃ​ការ​ពិ​សោធន៍​ទៅ​លើ​មនុស្ស​ប្រមាណ​ជា​៣៥​ម៉ឺននាក់​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ទទួល​ទាន​បាយ​កាន់​តែ​ច្រើន​ ឱកាស​ប្រ​ឈម​នឹង​ការ​កើតមាន​ជំ​ងឺ​ខាង​លើ​កាន់​តែ​ខ្ពស់​។

វិទ្យា​​​ស្ថាន​​ និង​​សាលា​​រៀន​​​អន្តរទ្វីប​​​អាមេរិកាំង​បើក​វគ្គ​​សិក្ខា​សាលា​​​ស្តីពីការ​យល់​ដឹង​​​​អំពីមីន​

Posted: 16 Mar 2012 12:07 AM PDT

​ទិដ្ឋភាព​រួមនៃពិធី​​បើក​វគ្គ​​សិក្ខា​សាលា​​​ស្តីពីការ​យល់​ដឹង​​​​អំពីមីន​នៅ​​វិទ្យា​ស្ថាន និងសាលារៀន​​អន្តរ​ទ្វីបអាមេរិកាំង
គណៈគ្រប់គ្រង​វិទ្យា​ស្ថាន និងសាលារៀន​​អន្តរ​ទ្វីបអាមេរិកាំង សហការ​ជាមួយ​មជ្ឈ​មណ្ឌល​​សកម្មភាព​កំចាត់​មីនកម្ពុជា បានរៀបចំ​បើក​វគ្គ​សិក្ខាសាលា ក្រោម​​ប្រធាន​បទស្តីអំពីការ​​​យល់​ដឹង​​អំពីមីន ដែលប្រារព្ធធ្វើនៅ​សាលប្រជុំ​វិទ្យា​ស្ថាន និង​សាលារៀន​អន្តរទ្វីបអាមេរិកាំង ដោយ​មាន​ការ​អញ្ជើញ​ចូលរួមពីសំណាក់​លោក​គ្រូ អ្នក​គ្រូ បុគ្គ​លិក និងសិស្សានុសិស្ស​សរុប​ចំនួន​៥០០​នាក់ ។

បទ​ឈប់បាញ់​គ្នា​រវាង​អ៊ី​ស្រាអែល និង​ជ្រោ​យហ្គាហ្សា​​ហាក់​ដូច​ជា​គោរព​

Posted: 16 Mar 2012 12:04 AM PDT

ផ្ទះ​ប៉ាឡេស្ទីន​រង​ការ​កម្ទេច
បទឈប់​បាញ់​គ្នា​ដ៏​​​ផុយស្រួយ​​រវាងអ៊ី​ស្រា​អែល និងបណ្តាក្រុម​​ប្រដាប់អាវុធ​​ប៉ាឡេស្ទីន​នៅជ្រោយហ្គាហ្សា​​​​ហាក់ដូចជា​ត្រូវគោរព​​ទោះ​បី​មានការបាញ់រ៉ុក្កែត​​​​៥គ្រាប់​​កាលពីថ្ងៃទី​១៥ មីនា ពីជ្រោយហ្គាហ្សា ​ទៅលើ​ភាគខាង​ត្បូង​អ៊ី​ស្រា​អែល​​ក៏ដោយ​​។​ អ្នកនាំពាក្យ​ម្នាក់របស់​កងទ័ព​អ៊ី​ស្រាអែល​​​​ថ្លែង​ទៅកាន់​​​ក្រុមអ្នក​​​កាសែត​​កាលពីរសៀល​ថ្ងៃ​ទី​​​១៥ មីនា ថា ​បច្ចុប្បន្ន​​​​សភាពការណ៍​​​ហាក់ស្ងប់​ស្ងាត់​​​​​ ខណៈ​ដែលគ្រាប់​រ៉ុក្កែត​​​​២គ្រាប់​​​ធ្លាក់​នា​ពេល​មុននេះ លើ​ភាគខា​ងត្បូង​អ៊ី​ស្រាអែល ។ គ្រាប់​រ៉ុក្កែត​​​៣គ្រាប់ទៀត​​ត្រូវបាញ់​កម្ទេច​​នា​ពេល​ល្ងាច​ក្នុង​​តំបន់​ដដែល​​នោះ ដោយ​ប្រព័ន្ធ​​​​ការ​ពារ​​ប្រឆាំង​រ៉ុក្កែត​។​

ភ្លៀង​​​​មួយ​មេធំ​ និង​​​ខ្យល់​ព្យុះ​​រំលំ​ផ្ទះ​អ្នក​ស្រុក​ច្រើន​ខ្នង​​នៅក្រុង​ប៉ោយប៉ែត

Posted: 15 Mar 2012 11:53 PM PDT

ក្រុង​ប៉ោយប៉ែត ៖ ​លំនៅ​ឋាន​​ចំនួន​៣​ខ្នង និង​រោង​គោ​មួយ​​ខ្នង​​របស់​អ្នក​ស្រុក​នៅភូមិ​​អូរជ្រៅ ​សង្កាត់​និមិត្ត ​ក្រុង​ប៉ោយប៉ែត ត្រូវ​បាន​​​ខ្យល់​​ព្យុះ​​បោក​បក់​ប៉ើង​ដំបូល​ និង​​​​​​ជញ្ជាំង​​ក្នុង​​ពេល​មាន​ភ្លៀង​ធ្លាក់​​​​​​​​​​​​​មួយ​​មេ​យ៉ាង​ ធំ​កាល​ពី​រសៀល​​ថ្ងៃទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​១៥ ​មីនា ​២០១២ ។

ឆក់​កាបូប​​​នារី​ខារ៉ាអូខេ​មិន​បាន​សម្រេច​​​ត្រូវអស់​លក្ខណ៍ក​ង​រាជអាវុធ​ហត្ថ​ឃាត់​ខ្លួន​

Posted: 15 Mar 2012 11:27 PM PDT

យុវជនជាប់ចោទ
រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​ត្រូវ​​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានីភ្នំពេញ ​ឃាត់​ខ្លួន​កាល​ពី​​វេលា​ម៉ោង​​១​និង​៤០​នាទី​​​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ ​ទី​១៥​ មីនា ​​នៅ​ចំណុច​​ក្បែរភ្លើង​​ស្តុប​បូក​គោ​​តាម​បណ្តោយ​​វិថី​ព្រះ​មុនី​វង្ស ​សង្កាត់​បឹង​កេង​​កង​ទី១ ខណ្ឌ​ចំការ​មន ។

សហ​ភាព​អឺរ៉ុប​បញ្ចប់​សង្គ្រាម​ពាណិជ្ជ​កម្ម​សាច់​គោ​ជា​មួយ​អាមេ​រិក​ខាង​ជើង

Posted: 15 Mar 2012 11:19 PM PDT

សហ​ភាព​​អឺរ៉ុប​បាន​អនុ​ម័ត​សម្រេច​បញ្ចប់​សង្គ្រាម​ពាណិជ្ជ​កម្ម​ដែល​មាន​អាយុ​កាល​១០​ឆ្នាំ​លើ​ការ​នាំ​ចូល​សាច់​គោ​ពី​អាមេ​រិក​ខាង​ជើង។ ការ​នាំ​ចូល​នឹង​កើន​ឡើង ប៉ុន្តែ​សហ​ភាព​អឺរ៉ុប​​នៅ​តែ​រក្សា​បម្រាម​លើ​សាច់​​សត្វ​ចិញ្ចឹម​ដោយ​ចំណី​គីមី។ សហ​ភាព​អឺរ៉ុប​​កាល​ពី​ថ្ងៃ​ពុធ បាន​បោះ​ឆ្នោត​សម្រេច​បង្កើន​ការ​នាំ​ចូល​នៃ​សាច់​គោ​ដែល​មាន​គុណ​ភាព​ខ្ពស់​ពី​សហ​រដ្ឋ​អាមេ​រិក និង​កាណាដា ដើម្បី​ជា​ការ​បង្ហាញ​នូវ​ការ​បញ្ចប់​សង្គ្រាម​ពាណិជ្ជ​កម្ម​ដ៏​ចាស់​​បំផុត​រវាង​ទ្វីប​អឺរ៉ុប និង​អាមេ​រិក​ខាង​ជើង ។

តម្លៃ​នាំ​ចេញ​កើន​ឡើង​០,៤​ភាគ​រយ​ជំរុញ​ផល​ចំណេញ​ច្រើន​លើ​វិស័យ​ថាម​ពល

Posted: 15 Mar 2012 11:18 PM PDT

ការ​កើន​ឡើង​នៃ​តម្លៃ​នាំ​ចេញ​របស់​សហ​រដ្ឋ​អាមេ​រិក​ក្នុង​ខែ​កុម្ភៈ ​បាន​នាំ​ឱ្យ​​តម្លៃ​ប្រេង​ឥន្ធនៈ​​ឡើង​ដល់​កំពូល​ដែរ ប៉ុន្តែ​វា​មាន​សញ្ញា​តិច​​តួច​នៃ​សម្ពាធ​អតិ​ផរណា​នៃ​ការ​នាំ​ចេញ ព្រោះ​តម្លៃ​ស្បៀង​អាហារ​បាន​ធ្លាក់​ចុះ​ទាប​បំផុត​​​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​នេះ ។ តម្លៃ​នាំ​ចេញ​សរុប​កើន​ឡើង​០,៤​ភាគ​រយ ខណៈ​​ទិន្ន​ន័យ​ខែ​មករា​ក៏​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​​០,៣​ភាគ​រយ​ផង​ដែរ នេះ​បើ​តាម​ក្រសួង​ការ​ងារ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

ប្រាក់​​យ៉េនបន្ត​ធ្លាក់​ចុះ​នៅ​អាស៊ី

Posted: 15 Mar 2012 11:17 PM PDT

ប្រាក់​យ៉េន​​ជប៉ុន​បន្ត​ធ្លាក់​ចុះ​ធៀប​ជា​មួយ​រូបិយ​វត្ថុ​​ធំ​ៗ​ក្នុង​ទីផ្សារ​ពាណិជ្ជ​កម្ម​អាស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​សារ​ទស្សន​វិស័យ​វិជ្ជ​មាន​លើ​សេដ្ឋ​កិច្ច​អាមេ​រិក និង​ការ​ធ្លាក់​ចុះ​​នូវ​ក្តី​កង្វល់​លើ​បញ្ហា​វិបត្តិ​ប្រាក់​បំណុល​អឺរ៉ុប ។ ប្រាក់​ដុល្លារ​កើន​ឡើង​​៨៤,១៣​យ៉េន ក្នុង​១ដុល្លារ​ក្នុង​ទីក្រុង​តូក្យូ​​ខ្ពស់​ជាង​ថ្ងៃ​ពុធ ដែល​១ដុល្លារ​ប្តូរ​បាន​៨៣,៨៦​យ៉េន​ក្នុង​ទីក្រុង​ញូយ៉ក ស្រប​ពេល​ដែល​ប្រាក់​អឺរ៉ូ​ក៏​កើន​ឡើង​ធៀប​ជា​មួយ​ប្រាក់​យ៉េន​ដូច​គ្នា​នោះ​ដែរ ដែល​១អឺរ៉ូ​ប្តូរ​បាន​១០៩,៤២​យ៉េន​។

យ៉ូ​កូ​វិច​និង​នាង​អុី​វ៉ា​ណូ​វិច​ឈានចូលវគ្គ1/2ផ្តាច់ព្រ័ត្រប្រកួតតឺន្នីសនៅអាមេរិក

Posted: 15 Mar 2012 11:14 PM PDT

កីឡាការិនី​ស៊ែ​ប៊ី​អ៊ី​វ៉ា​ណូ​វិច
កីឡាករ​លំ​ដាប់​កំពូល​ពិ​ភព​លោក​​ណូ​វ៉ាក់ យ៉ូ​កូ​វិច​កំពុង​តែ​ខិត​ចូល​កាន់​តែ​ជិត​ពាន​ជើង​ឯក​​ប្រកួតតឺន្នីស​​កម្ម​វិធី BNP Paribas Open​ខណៈកាល​ពី​ថ្ងៃ​ព្រ​ហស្បត៍​ទី​១៥​​មី​នា​ គេ​​បាន​ឆ្លង​ចូល​ដល់​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​បន្ទាប់​ពី​បាន​បំ​បាក់​គូ​ប្រកួត​របស់​ខ្លួន​ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​រួច​មក​។ ​ស្រប​ពេល​ជា​មួយ​គ្នានោះ​ កីឡាការិនី​មិត្តរួ​ម​ជាតិ​ស៊ែ​ប៊ី​​របស់​គេ​គឺ​នាង​អា​ណា អ៊ី​​វ៉ា​ណូ​វិច​ក៏​បាន​ឆ្លង​ចូល​ដល់​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​ផង​ដែរ​។ កម្ម​​វិធី​ប្រកួត​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ក្នុង​ទី​ក្រុង​ Indian Wells រដ្ឋ​កា​លី​ហ្វ័រ​នីញ៉ា​ សហ​រដ្ឋ​អា​មេរិក​​។

ប្រធា​នា​ធិបតី​អា​ហ្សង់​ទីន​ប្រកា​សពី​ការ​វិល​ត្រឡប់​របស់​ហ្វមមូ​ឡា​វ័ន​ចូល​ក្នុង​ប្រ​ទេស​របស់​ខ្លួន​

Posted: 15 Mar 2012 10:56 PM PDT

សកម្ម​ភាព​ប្រ​ណាំង​ហ្វមមូ​ឡា​វ័ន​នៅ​អា​ហ្សង់​ទីន​កាល​ពី​ឆ្នាំ​១៩៥៧
លោក​គ្រី​ស្ទី​ណា​ ហ្វឺ​ណាន់​ដេស​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា ប្រ​ទេស​អា​មេរិក​ខាង​ត្បូង​របស់​លោក​នឹង​ទទួល​រៀប​ចំ​ការ​ប្រ​ណាំង​រថយន្ត​ប្រ​ភេទ​ហ្វមមូ​ឡា​វ័ន​ក្នុង​ឆ្នាំ​២០១៣, ២០១៤​និង​ឆ្នាំ​២០១៥​។ ទី​ក្រុង Mar del Plataដែល​ស្ថិត​នៅ​ចម្ងាយ​៤០០​គី​ឡូ​ម៉ែត្រ​ខាង​ត្បូង​រដ្ឋ​ធា​នី Buenos Aires​នឹ​ង​ទទួល​រៀប​ចំ​ការ​ប្រ​ណាំង​ចន្លោះ​ពី​ចុង​ខែ​វិច្ឆិកា​ដល់​ដើម​ខែ​ធ្នូ​នៅ​ក្នុង​រយៈ​​ពេល​៣​ឆ្នាំ​បន្ត​បន្ទាប់​គ្នា​។

ស្ថានការណ៍​ព្រំដែន​​ប្រាសាទ​ព្រះវិហារ​​ ប​ន្ទាប់​ពី​មាន​​ភាព​ស្ងប់​ស្ងាត់រយៈ​ពេល​៦​ខែ​ ភាគី​​ថៃ​ចាប់​ផ្តើម​ប្រើ​យន្ត​​ហោះ​ស៊ើប​​ការណ៍​

Posted: 15 Mar 2012 09:19 PM PDT

ខេត្តព្រះវិហារ ៖ ស្ថានការណ៍​តំបន់​ប្រាសាទ​ព្រះវិហារ បន្ទាប់​ពី​មាន​ភាព​ស្ងប់ស្ងាត់​មក​ដល់​ពេល​នេះ​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​មក ​ហើយ​ចាប់ពី​ខែកញ្ញា ២០១១ រហូត​មក​ដល់​​ខែមីនា ២០១២ បើ​តាម​មន្ដ្រី​យោធា​កម្ពុជា​ប្រចាំ​ប្រាសាទ​ព្រះវិហារ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ មីនា ​ថា ស្ថាន​ការណ៍​តំបន់​ប្រាសាទ​ព្រះ​វិហារ​នា​​ពេល​នេះ បាន​

លោកឈូក បណ្ឌិត ​ចូលបំភ្លឺ​​នៅសា​លា​ដំបូង​​​​ស្ងាត់ៗ ​ថ្ងៃទី​​១៥ មីនា បាត់​ទៅ​ហើយ...​អ្នកកាសែត​​​រង់ចាំ​​​​ខកចិត្ត​​ដ្បិត​​​មាស​​សុទ្ធ បែរ​ជា​ខ្លាចភ្លើង​

Posted: 15 Mar 2012 09:14 PM PDT

​ខេត្តស្វាយរៀង​​​​​ ៖ ​អ្នកកាសែត​ជាច្រើន​​នាក់​​​បានទៅរង់ចាំ​​​មុខសាលាដំបូង​​​ខេត្តស្វាយ​រៀង ដើម្បី​យកព័ត​៌​មាន​​​ជុំវិញរឿង​​​លោក​​​ឈូក បណ្ឌិត បាញ់កម្មករ​​ដែល​តាមគម្រោងនៅវេលា ម៉ោង​៩ព្រឹកថ្ងៃទី១៦ មីនានេះ អតីតអភិបាល​ក្រុង​​បាវិត ខេត្តស្វាយរៀង លោក​ឈូក បណ្ឌិត នឹង​ត្រូវចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងខេត្ត

​អេត្យូពី​​​អះអាង​ថា វាយប្រហារ​​​មូលដ្ឋាន​យោធា​​​អេរី​ត្រេ​មួយ​

Posted: 15 Mar 2012 09:02 PM PDT

​អ្នកនាំពាក្យ​​រដ្ឋាភិ​បាល​​អេត្យូពី​
​រដ្ឋាភិបាល​​អេត្យូពី​​​អះអាង​​ថា ខ្លួន​​បានវាយ​ប្រហារ​​កាលពីថ្ងៃទី​​​១៥ មីនា ​លើមូលដ្ឋាន​យោធា​មួយ​​កន្លែង​ក្នុង​​ដែន​ដី​អេរី​​ត្រេ ដែល​​​ខ្លួន​ចោទ​​​ថា ជា​កន្លែង​​ហ្វឹកហ្វឺន​​​ពួកភេរវ​ករ​​ ដែល​មាន​​ឯកទេស​​​​ខាង​ការ​​វាយប្រហារ​​​បែប​​​ផ្លេក​បន្ទោរ​។​ លោកស៊ី​​មឺឡេស ​កឺម៉ាល់ ​អ្នកនាំពាក្យ​​របស់​រដ្ឋាភិបាល​​អេត្យូពី​ ថ្លែង​ថា នាព្រឹក​​ព្រលឹមថ្ងៃ​ទី​​​​១៥ មីនា ​​កង​កម្លាំង​​ការពារ​​អេត្យូពី​​បាន​វាយ​ប្រហារ​​ទីតាំង​យោធា​មួយ​កន្លែង​​ខាងក្នុង​ដែន​ដី​​​អេរីត្រេ​។

កូរ៉េខាងជើង​​​រិះ​គន់​​​ឥរិយាបថ​​​របស់​​សមាជិកសភា​កូរ៉េខាងត្បូង​មួយ​ចំនួន​​នៅ​​កិច្ចប្រជុំ​អ.ស.ប

Posted: 15 Mar 2012 08:45 PM PDT

ទី​ភ្នាក់​ងារ​​ព័ត៌​មាន​​​ផ្លូវ​ការ​​កូរ៉េ​ខាងជើង​​ KCNA កាលពី​​ថ្ងៃទី​​១៥ មីនា ​បាន​​​​ចេញ​ផ្សាយ​​​​បទ​​អត្ថា​ធិប្បាយ​​​មួយ​​ដែល​រិះគន់​​​ឥរិយា​បថ​​​ដែល​​​គ្មាន​​​ការ​គោរព​​របស់​​សមាជិក​​​សភា​កូរ៉េ​ខាងត្បូង​​​​មួយចំនួន​​​ក្នុង​​ឱកាស​​នៃកិច្ចប្រជុំ​​មួយ​របស់​អ.ស.ប​​ កាលពី​​ថ្ងៃទី​​១២ មីនា កន្លង​មក​​នេះ ។​ ម៉ាស៊ីន​ឃោស​នា​ទាំងឡាយ​​រាយ​ការណ៍​ថា សមាជិក​​​សភា​កូរ៉េ​ខាង​ត្បូង​​ទាំងនោះ​​ដែល​​ចូល​រួម​​​ក្នុង​កិច្ចប្រជុំ​​មួយរបស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​អ.ស.ប​ កាលពី​ថ្ងៃទី​​១២ មីនា​​ នៅ​​ទីក្រុង​​​ហ្សឺ​ណែវ​​ ត្រូវ​​​គេ​​ឃុំ​ឃាំង​បណ្តោះ​អាសន្ន​ ​ក្រោយ​ពី​ពួក​​គេ​វាយ​​​តប់​ឯក​អគ្គ​រដ្ឋទូត​​​កូរ៉េ​​ខាងជើង​​ ក្រោយ​​បញ្ចប់សុន្ទរកថា ។​​​

​របប​​ស៊ីរី​បង្ហាញ​​កម្លាំង​​​នា​​​ខួបលើកទីមួយនៃការ​បះបោរ​

Posted: 15 Mar 2012 08:43 PM PDT

បាតុ​កម្ម​ដ៏ធំ​​គាំទ្រ​​លោកអាសាដ ​នៅក្រុង​ដាម៉ាស់​​
ពលរដ្ឋស៊ីរី​​​ជាច្រើន​ម៉ឺននាក់​កាលពីថ្ងៃទី​​​១៥ មីនា បានធ្វើ​បាតុ​កម្មគាំទ្រ​​​ដល់​លោក​ប្រធានា​ធិប​តី​បាចា​អាល់​អាសាដ​ ​​​ដែលនេះជា​ការ​បង្ហាញ​​កម្លាំង​​របស់​របបនោះ​​នា​ថ្ងៃខួប​​គម្រប់​​មួយឆ្នាំនៃ​ការ​បះបោរ​ប្រជាជន​ដែល​ខ្លួន​បាន​បង្ក្រាប​ក្នុង​ថ្លុក​ឈាម​។​ ការប្រមូលផ្តុំ​​​មនុស្ស​ដ៏​ធំ​​បែបនេះ​ត្រូវ​បាន​​រៀប​ចំធ្វើ​ក្នុងទីក្រុងជាច្រើន​​​ ក្នុងនោះ​​មានទីក្រុង​​ដាម៉ាស់​​​​ផងដែរ​​​​ ខណៈ​ពេល​​កងទ័ពស៊ីរី​​បង្កើន​ការ​វាយលុក​​លើ​ទីតាំង​​ទាំងឡាយរបស់​​​​ពួក​ឧទ្ទាម​​​​ពិសេស​លើ​ទីក្រុង​​​អ៊ីដ​លីប ​​ហើយ​បំបែក​​​​បណ្តា​បាតុ​កម្ម​ប្រឆាំង​។ ​

សិក្ខា​សាលា​​ស្តីពីការអនុ​វត្ត​កម្មវិធី​​ឡជីវ​ឧស្ម័ន​ និងការ​អភិរក្ស​ហិរញ្ញប្ប​ទាន​​​កាបូន​

Posted: 15 Mar 2012 08:36 PM PDT

រាជធានីភ្នំពេញ ៖ នៅ​សណ្ឋាគារ​​​ហ៊ីម៉ា​​​វារី ​រាជ​ធានីភ្នំពេញ ​កាលពី​ថ្ងៃទី​​​​​​១៥ មីនា មានបើក​សិក្ខា​សាលា​​​​ថ្នាក់ជាតិ​​ស្តីពី​ការអនុវត្ត​​​​កម្ម​វិធី​​ឡ​ជីវ​​ឧស្ម័ន​​​ជាតិ និង​​ការ​អភិវឌ្ឍន៍​ហិរញ្ញ​ប្បទាន​​​កាបូន ​​ក្រោមអធិបតីភាព​លោក​ឱម គឹមស៊ា ​​រដ្ឋលេខាធិ​ការ​​​ក្រសួងកសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​​ដោយមានការ​អញ្ជើញ​​ចូលរួមពី​មន្ត្រី​​​ ភ្ញៀវ​ជាតិ ​​​និង​អន្តរជាតិ​​ និង​តំណាង​​អង្គការ​ក្រៅរដ្ឋាភិ​បាល​​​​ចំនួន​​ប្រមាណ​​៨០​នាក់។ ​​​

រថយន្ត​ហ៊ីយ៉ាន់​ដាយ​បត់​​ចូល​ដេប៉ូលក់​ឈើ​​​ត្រូវ​ម៉ូតូ​​ឌ្រីម C125 បុក​​ចំចំហៀង​​ខាង​ក្រោយ​​កៀប​ជាប់​

Posted: 15 Mar 2012 08:35 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយ ពណ៌​ទឹក​ប្រាក់ ​១​គ្រឿង​បត់​​ចូល​​ដេប៉ូ​លក់​​ឈើ​​ អត់​​បាន​មើល​មុខ​ត្រូវ​​​ម៉ូតូ​ឌ្រីម C125 ពណ៌​ខ្មៅ ស៊េរី​២០១០ ជិះ​​គ្នា​៣​នាក់​បុក​ចំ​ចំហៀង​កង់​ខាង​ក្រោយ​​កៀប​ជាប់​រថយន្ត​​អូសប្រមាណ​ ១០​ម៉ែត្រ​ ប​ណ្តាល​ឱ្យ​ស្ត្រី​ចំណាស់​​ម្នាក់​របួស​​ធ្ងន់​​​ និង​២​នាក់​ទៀត​​រង​​របួស​ស្រាល​​ ។

ស្រវឹង​ធ្លាក់​​ភ្នែក​​បើក​ម៉ូតូ​​ទៅ​បុក​រទេះ​​ដឹក​សំរាម​​ធ្លាយ​​ពោះ​វៀន​

Posted: 15 Mar 2012 08:29 PM PDT

ម៉ូតូ​រង​ការ​ខូច​ខាត
រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​​​ស្រវឹង​ធ្លាក់​ភ្នែក​​បើក​​ម៉ូតូ​​​ជ្រុល​ទៅ​បុក​នឹងរទេះ​​ ដឹក​សំរាម​​បណ្តាល​ឱ្យ​ធ្លាយ​ពោះ​​​វៀន​ត្រូវបានបញ្ជូន​​ទៅ​សង្គ្រោះ​​​​នៅ​ ​មន្ទីរ​ពេទ្យ​​ឯក​ជន​មួយ កាលពី​វេលា​​​​​ម៉ោង​​១១​​និង​២៥​នាទី​​​​យប់​ថ្ងៃទី​១៥​ មីនា នៅ​មុខ​វត្ត​ទឹកថ្លា​តាម​​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹក​ថ្លា​​ ខណ្ឌសែន​សុខ ។​

​ពួកតាលីបង់​​អាហ្វហ្គានីស្ថាន​​ផ្អាក​​ការចរចាជាមួយ​​អាមេ​រិក​

Posted: 15 Mar 2012 08:07 PM PDT

​យោងតាម​​សេចក្តី​​​ប្រកាស​មួយចេញផ្សាយ​​កាលពីថ្ងៃទី​​១៥ មីនា ​ថា ពួកតាលីបង់​​​អាហ្វហ្គា​នីស្ថាន​បានផ្អាក​​​ការចរចា​​ដំបូង​ស្តីពី​សន្តិ​ភាពជា​មួយសហរដ្ឋអាមេ​រិក​។​សេចក្តី​ប្រកាស​​នេះ​របស់​​ពួកតាលីបង់​​​និយាយ​ថា ​​អេមីរ៉ាត់​​អ៊ិស្លាម ជាឈ្មោះ​​​ប្រទេស​អាហ្វហ្គានីស្ថាន​​​ដាក់​ដោយ​​ពួកតាលីបង់​​ ​បាន​សម្រេច​​​ផ្អាក​​​រាល់​ការ​ចរចា​​​ជាមួយ​អាមេរិក​ ដែល​​ធ្វើ​នៅ​​ប្រទេស​កាតា​​​​ចាប់តាំង​ពី​ពេល​​​​នេះ​តទៅ​​​រហូត​ដល់អាមេ​រិក​​​​បំភ្លឺ​ច្បាស់​​​ពីជំហរ​របស់​ខ្លួន​​លើ​កិច្ច​​ការ​ទាំងឡាយ​​ដែលទាក់ទិន​​​ ហើយ​​ប​ង្ហាញ​​ភស្តុ​តាង​​​នៃឆន្ទៈ​​គោរព​ការ​​​សន្យា ​​​ប្រសើរ​ជាង​ការ​​ខាត​បង់​​ពេលវេលា​ដោយ​ឥត​​ប្រយោជន៍​។​

អង្គ​ការ​សង្គម​ស៊ីវិល​​ចំនួន​​​៣២​ជំរុញ​ ឱ្យ​​​​អាជ្ញា​ធរ​​ចាប់​ជន​សង្ស័យ​បាញ់​កម្ម​ករ បន្ទាប់​ពី​​តុលា​ការ​​ដោះ​លែង​ឈូក បណ្ឌិត ​​ពេល​ចូល​បំភ្លឺ​​

Posted: 15 Mar 2012 08:06 PM PDT

រាជធានីភ្នំពេញ ៖ ​យោង​តាម​សេចក្តី​ថ្លែង​​ការណ៍​រួម​របស់​អង្គការ​មិន​មែន​​រដ្ឋា​ភិបាល​​ ចំនួន​​៣២​ដែល​​កោះ​សន្តិ​ភាព​​បាន​ទទួល​​កាល​ពី​ថ្ងៃ​​ទី​​១៥ មីនា ២០១២ ​​បាន​អំពាវ​នាវ​ដល់​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​​ឱ្យ​ធ្វើ​​ការ​​ចាប់​ ខ្លួន​ខ្មាន់​កាំភ្លើង​​ដែល​បាន​បាញ់​រះ​ទៅលើ​កម្ម​ការិនី​​​​ឱ្យ​រង​របួស​ ធ្ងន់​ចំនួន​​៣​នាក់ នៅ​ក្នុង​តំបន់​​សេដ្ឋ​កិច្ច​​ពិសេស​

ជនបរទេស​​ម្នាក់​របួស​ស្រាល​ដោយ​សារ​​រថយន្ត​មួយ​គ្រឿង​បើក​​បុក​ហើយ​​រត់​បាត់​ស្រមោល​

Posted: 15 Mar 2012 08:05 PM PDT

បុរសជាជនបរទេសរងគ្រោះ
រាជធានីភ្នំពេញ​ ៖ ជន​បរទេស​​​​ម្នាក់​​​ជិះ​ម៉ូតូ​​វ៉េវ​ ពណ៌​​ខ្មៅ​ ​ត្រូវ​រថយន្ត​មួយគ្រឿង​​​​បុក​ចំ​​ពីមុខ​​ពេញ​ទំហឹង​​​​តែសំណាង​ល្អ​មិន​ គ្រោះ​ថ្នាក់​​​ដល់​អាយុ​ជីវិត​​​​ ​គ្រាន់​តែ​​​រលាត់​​​ដៃជើង​​​​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ហើយ​រថយន្ត​បង្ក​ហេតុ​​​បាន​បើក​​រត់​គេចបាត់​ស្រមោល។​

សង់​កូរ៉េ​បើក​បញ្ច្រា​ស​ត្រូវ​ម៉ូតូ​គប់​​បុក​ពេញ​​ទំហឹង​

Posted: 15 Mar 2012 08:03 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​​សង់​កូរ៉េ ពណ៌​ក្រហម​​ ​បញ្ច្រាស​ផ្លូវ​​ត្រូវ​ម៉ូតូ​គប់​​បើក​បរ​​ដោយ​យុវ​ជន​​ម្នាក់​បុក​​ ពេញទំហឹង​ កាល​ពី​​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៥​ មីនា​ ២០១២​ ​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។

ដុច លីដា បដិសេធ​ថាមិន​មាន​អ្នក​ចិញ្ចឹម

Posted: 15 Mar 2012 07:22 PM PDT

កញ្ញាដុច លីដា
រាជធានីភ្នំពេញ ៖ ​តារា​សម្តែង​​ដែល​កំពុង​តែ​​មាន​ប្រជា​ប្រិយ​​ភាព​ខ្ពស់​គួរ​សម និង​មាន​​​ទេព​កោសល្យ​ល្អ​ រួម​ទាំង​​រូប​សម្បត្តិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រស់​សោភា​មិន​ចាញ់​តារា​សិច​ស៊ី​​ផ្សេងៗ​ទៀតនោះ គឺ​កញ្ញា ដុច លីដា​។ ​ពេល​នេះ​នាង​​លីដា ​រង​​ពាក្យ​ចចាម​អារ៉ាម​​​​​​​មួយ​ថា មាន​មន្ត្រី​ធំ​​ម្នាក់​ជួយ​ឧបត្ថម្ភ​​ដល់​រូប​នាង​​​​​​​ ខណៈ​ពេល​​ដែល​​នាង​មាន​តែ​ម្តាយ​​ និង​បង​ប្រុស​ប៉ុណ្ណោះ ​​​ឯ​ឪពុក​​បាន​ចែក​ឋាន​ទៅហើយ។ ​ស្រីតូច​ច្រឡឹងរូប​នេះ​ច្រាន​​ចោល​​ពាក្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​ចចាម​​អារ៉ាម​​នោះ​ ដោយ​​​នាង​​​បក​ស្រាយ​ប្រាប់​​ភ្នាក់​ងារ​របស់​យើង​​​ថា «​ខ្ញុំ​​​​មិន​មាន​អ្នក​ឧបត្ថម្ភ​ ឬ​​ក៏​ចិញ្ចឹម​អ្វី​​នោះ​ទេ ​នេះ​គ្រាន់តែ​​ជា​ពាក្យ​ចចា​អារ៉ាម​ប៉ុណ្ណោះ» ។ ​

រថយន្ត​បែន​កិន​ពី​លើ​ម៉ូតូ​​អូស​១០​ម៉ែត្រ​​សំណាង​ល្អ​អ្នក​ជិះ​៣​នាក់​រង​របួស​ស្រាល​

Posted: 15 Mar 2012 07:16 PM PDT

ទិដ្ឋភាពនៅ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​ប្រភេទ​បែន ពណ៌​ខៀវ មួយគ្រឿង​បុក​ម៉ូតូ​​ហើយ​កិន​ពីលើ​អូស​ប្រមាណ​១០​ម៉ែត្រ​សំណាងល្អ​អ្នក​ជិះ​ ៣​នាក់ គ្រាន់តែ​រលាត់​ដៃ​ជើង​រង​របួសស្រាល ​កាល​ពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ មីនា នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្ពាន​ខ្ពស់ ក្រុម​ទី​១០ ​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។

សម្តេច​ហេង សំរិន ​នឹង​ជួប​ពិភាក្សា​​​ជា​មួយ​គណៈ​ប្រតិភូ​​កិច្ច​​ការ​បរទេស​នៃ​​សភា​​ថៃ​​​ព្រឹក​នេះ​

Posted: 15 Mar 2012 07:06 PM PDT

រាជធានីភ្នំពេញ ៖ យោងតាម​សេចក្តី​ប្រកាស​​ព័ត៌​មាន​របស់​អគ្គលេខាធិការ​ដ្ឋានៃ​រដ្ឋ​សភា​ ចុះថ្ងៃទី១៥ មីនា ២០១២ ដែលកោះ​សន្តិ​ភាព​​ទទួល​បាន​ឲ្យ​ដឹង​ថា​អគ្គលេខាធិការ​ដ្ឋាន​នៃ​រដ្ឋ​​សភា​ សូម​ជម្រាប​ជូនសាធារណជន​ជ្រាប​ថា គណៈប្រតិភូ​គណៈ​កម្មាធិការកិច្ចការ​បរទេស​នៃ​សភា​រាជា​ណាចក្រ​ថៃឡង់ដ៍​ ដឹកនាំដោយ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!