Koh Santipheap Daily

Koh Santipheap Daily


ស្ត្រីម្នាក់ត្រូវ​អ្នក​ជិត​ខាង​ចាក់​រយះ​ប្រអប់​ដៃ​​ដេរ​ជាង​១០​ថ្នេរ​​ដោយ​សារ​ទំនាស់​​​រ៉ាំរ៉ៃ​រឿង​ព្រំដី

Posted: 12 Mar 2012 11:50 PM PDT

ស្រ្តីរងគ្រោះ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់​​បាន​រង​របួស​​រយ​ះ​ប្រអប់ដៃ​ឆ្វេង​ដេរ​ជាង​១០​ថ្នេរ ខណៈ​ពេល​កំពុង​តែ​រើ​ដុំ​ថ្ម​នៅ​លើ​ព្រំ​ដី​ចេញ​យក​កន្លែង​ចាក់​សាប ស្រាប់តែ​មានរឿង​ឈ្លោះប្រកែក​គ្នា​​ជា​មួយ​អ្នក​ជិត​ខាង​​​​​​​​​​​​​រហូត​ ប្រើ​អំពើ​ហិង្សា​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១២ មីនា នៅ​ក្នុងផ្ទះ​វីឡា​លេខ​៩០ ផ្លូវ​លេខ​​៣១៥ ក្រុម​​៣៣ ​ភូមិ​៧ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក ។

អ្នកបើក​បរ​ស្ទើរ​ភ្លើងទៅពន្លះទូលក់​សាច់​ខ្វៃ និងទូលក់​ទូរស័ព្ទដៃបង្ក​ឱ្យ​ផ្អើលឆុរ

Posted: 12 Mar 2012 11:45 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តស្ទឹងត្រែង ៖ ​អ្នក​បើក​បរ​ស្ទើងភ្លើង និង​ព្រូ​ម្នាក់​​​បាន​បញ្ជា​រថយន្ត​កូរ៉េ​ធុន​តូច​​មួយ​គ្រឿង​​ទៅ​បុក​រះ​ រថយន្ត​ម៉ូតូ​តាម​ចិញ្ចើម​ផ្លូវ​រួច​ជ្រុល​ទៅ​បុក​ទូ​លក់​សាច់​ខ្វៃ និង​ទូលក់​ទូរស័ព្ទ​ដៃ​លាន់​ដូច​រន្ទះ​​ បណ្តាល​ឱ្យ​មនុស្ស​ម្នា​នាំ​គ្នា​រត់​ចែក​ជើងទាំង​ព្រលឹង​​ចុង​សក់​​កាលពី​ វេលា​ម៉ោង​​៤​និង​៥​នាទី​រសៀល​​ថ្ងៃ​ទី​១២ មីនា ​២០១២ ​នៅ​ខាង​កើត​ផ្សារ​ស្ទឹង​ត្រែង​ ។

ស៊ើបអង្កេតរកខ្មាន់កាំភ្លើង​​បាញ់​ប្រហារ​​ម្ចាស់​ផ្ទះ​រកឃើញ​​ជន​ប្រើ​អាវុធ​​​​​​​​​​​​​​​​​​​​​​​​ខុស​ច្បាប់​ម្នាក់

Posted: 12 Mar 2012 11:31 PM PDT

ជនជាប់ចោទ
ខេត្តពោធិ៍សាត់ ៖ បន្ទាប់ពី​ករណីប៉ុនប៉ង​​បាញ់​ប្រហារ​ម្ចាស់​​ផ្ទះមិនបានសម្រេចនៅស្រុក​​​វាល ​វែង កាលពីយប់ថ្ងៃទី១០ មីនា ​​កន្លងមក​នេះ ​​សមត្ថកិច្ច​​​បានដុតដៃ​ដុតជើង​​​ ដើម្បីវែកមុខ​រកជន​ដៃដល់ ប៉ុន្តែ​បែរជារកឃើញ​​​ជនលាក់ទុក​ និង​ប្រើ​ប្រាស់​​​អាវុធខុសច្បាប់​​ទៅវិញ ។​​ ជន​ដែល​​ឃាត់ខ្លួន​នេះឈ្មោះ​សយ សុវណ្ណ​ដា ភេទប្រុស ​អាយុ​៣៣ឆ្នាំ ​រស់នៅភូមិ​ប្រមោយ ឃុំប្រមោយ ​​

សេដ្ឋ​កិច្ច​ចិន​កើន​ឡើង​យឺត​

Posted: 12 Mar 2012 11:20 PM PDT

កំណើន​សេដ្ឋ​កិច្ច​ចិន​កើន​ឡើង​យឺត​ក្នុង​រយៈ​ពេល​​២​ខែ​ដំបូង​​នៃ​ឆ្នាំ​ថ្មី ព្រម​​ជា​មួយ​តម្រូវ​ការ​​ក្នុង​ស្រុក​​ថយ​​​ចុះ​យ៉ាង​ឆាប់​រហ័ស​ជាង​ការ​ព្យាករ​ពី​អ្នក​វិភាគ​ផង បាន​បន្ថែម​​បន្ទុក​លើ​លោក​​នាយក​​រដ្ឋ​មន្ត្រី Wen Jiabao ក្នុង​ការ​រក​វិធាន​ការ​ទប់​ស្កាត់។ ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​លេខ​២​នេះ​មាន​ឱន​ភាព​ពាណិជ្ជ​កម្ម​យ៉ាង​ធំ​សម្បើម​កាល​ពី​ខែ​កុម្ភៈ ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​២២​ឆ្នាំ​មក​នេះ។

ប្រធាន​សហព័ន្ធ​​​បាល់ទាត់​​​ប្រេស៊ីល​ប្រកាស​លាលែង​ចេញពីតំណែង

Posted: 12 Mar 2012 11:16 PM PDT

ប្រធាន​សហព័ន្ធ​​​បាល់ទាត់​ប្រេស៊ីល លោក  Ricardo Teixeira
យោង​តាម​​​ប្រភពព័ត៌​មាន​​ពីគេហទំព័រ​​ញូវ​អេស៊ី ​ចេញ​ផ្សាយ​កាលពីថ្ងៃអង្គារ ទី១៣ ​​មីនា ឆ្នាំ​២០១២ ​​ឱ្យ​ដឹង​ថា ​​លោក Ricardo Teixeira ​​​​ប្រធាន​សហព័ន្ធ​​បាល់ទាត់​​ប្រេស៊ីល​បានស​ម្រេច​លាលែង​​​ចេញពីតំណែង​​​កាលពីថ្ងៃ​​ចន្ទ ​ទី១២ មីនា ឆ្នាំ​២០១២ បន្ទាប់ពី​​រូប​លោក​រង​ការចោទប្រកាន់ពីបទ​ពាក់ព័ន្ធ​ទៅនឹង​​​​អំពើ​ពុ​ក​រលួយ​ ។ ជាមួយនឹង​ការប្រកាស​​​លា​លែង​ពី​​ប្រធាន​សហព័ន្ធ​​​បាល់ទាត់​ប្រេស៊ីល លោក Ricardo Teixeira ក៏បានប្រកាស​​លា​លែង​ចេញ​ពី​ប្រធាន​​គណៈ​កម្មាធិការ​រៀបចំការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៤ ផងដែរ ។

រកឃើញ​រណ្តៅសពរួម167នាក់ នៅក្នុងល្អាងមួយភាគខាងត្បូងប្រទេសម៉ិកស៊ិក

Posted: 12 Mar 2012 11:10 PM PDT

​អដ្ឋិធាតុដែល​គេរកឃើញ​ក្នុង​រណ្តៅកប់សពរួម​
អា​ជ្ញា​ធរ​ម៉ិកស៊ិក​បាន​ត្រួត​ពិនិត្យ​ផ្នូរសាក​សព​រួមមួយ​​នៅ​ឯ​ល្អាង​មួយ​កន្លែង​ នៅ​រដ្ឋ​ឈៀប៉ាស់​ ភាគ​ខាង​ត្បូងប្រទេស​ ដោយ​មាន​សព​ត្រូវ​កប់​ជារួម១៦៧នាក់ និង​រំ​ពឹង​ថា​ សព​ទាំង​នោះ​ត្រូវ​បាន​កប់​ក្នុង​អំ​ឡុង​ពេល​ជាង​៥០​ឆ្នាំមុន ។​ ទី​ភ្នាក់ងារ​ព័ត៌មាន​បរទេស​បាន​ចុះ​ផ្សាយ​ ដោយ​យោង​លើ​របាយ​ការណ៍​របស់​អាជ្ញាធរ​ ក្នុង​រដ្ឋ​ឈៀ​ប៉ាស់​​ឱ្យដឹងថា ​ កសិករ​​ជា​​អ្នក​ប្រទះ​ឃើញ​សាក​សព​ខាងលើ​ក្នុង​ល្អាង​មួយកន្លែង​នៅ​បរិវេណ​កំពូល​ភ្នំ​នូ​វ៉ូ អូ​យ៉ូ​ដឺ​អាក្វា ឆ្ងាយ​ពី​ព្រំ​ដែន ក្វា​តេ​ម៉ាឡា ប្រហែល​២០​គីឡូ​ម៉ែត្រ​ គឺ​ជា​ច្រក​ចេញ​ចូល

FAO ជំរុញ​ឱ្យ​កសិ​ករ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​ដោះ​ស្រាយ​ស្បៀង​​គ្មាន​សុវត្ថិ​ភាព

Posted: 12 Mar 2012 11:08 PM PDT

លោក Hiroyuki Konuma ប្រធាន​តំបន់​នៃ​អង្គ​ការ​ស្បៀង​អាហារ​​ពិភព​លោក​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​និយាយ​ថា កសិ​ករ​គួរ​តែ​ចូល​រួម​សហ​ការ​ដោះ​ស្រាយ​បញ្ហា​ស្បៀង​អាហារ​​ដែល​គ្មាន​សុវត្ថិ​ភាព​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក។ លោក​បន្ត​ថា កសិ​ករ​ត្រូវ​រួម​គ្នា​តែ​មួយ និង​ពង្រឹង​នូវ​អំណាច​របស់​ខ្លួន​តាម​រយៈ​សមត្ថ​ភាព​នៃ​ការ​អភិ​វឌ្ឍន៍​ដើម្បី​មាន​លទ្ធ​ភាព​ចូល​ទីផ្សារ​កាន់​តែ​ប្រសើរ និង​សង្វាក់​បច្ចេក​វិទ្យា​ដ៏​មាន​តម្លៃ​ផ្សេង​ទៀត។

ទីក្រុង​​អាប៊ុយ​ដាប៊ី ឈប់​ផ្តល់​​លិខិត​អនុ​ញ្ញាត​​​​​កសាង​សណ្ឋា​​គារ​ថ្មី

Posted: 12 Mar 2012 11:07 PM PDT

ទីក្រុង​អាប៊ុយ​ដា​ប៊ី នឹង​មិន​ផ្តល់​​លិខិត​អនុ​ញ្ញាត​ដល់​​ការ​កសាង​សណ្ឋា​គារ​ទៀត​ទេ​ក្នុង​រដ្ឋ​ធានី​​របស់​​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម ព្រោះ​ការ​​ផ្គត់​ផ្គង់​មាន​ចំនួន​ច្រើន​លើស​លប់ នេះ​បើ​តាម​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ទី​១១ មីនា កន្លង​មក​។ ទោះ​ជា​យ៉ាង​ណា លិខិត​អនុ​ញ្ញាត​ដែល​បាន​​ផ្តល់​រួច​មិន​ត្រូវ​បាន​គេ​ដក​វិញ​​ឡើយ​ បើ​ទោះ​ជា​​សំណង់​​សណ្ឋា​គារ​មិន​​ទាន់​បាន​ចាប់​ផ្តើម​​កសាង​នៅ​ឡើយ​​ក៏​ដោយ។ នេះ​បើ​តាម​សម្តី​របស់​មន្ត្រី​អាជ្ញា​ធរ​ទេស​ចរណ៍​ប្រទេស​​អេមីរ៉ាត​អារ៉ាប់​រួម ។

យ៉ូកូវិចឈានចូលជុំទី4ប្រកួតតឺន្នីសនៅអាមេរិក

Posted: 12 Mar 2012 11:04 PM PDT

កីឡាករ​ស៊ែ​ប៊ីណូ​វ៉ាក់ យ៉ូ​កូ​វិច
កីឡាករ​លំ​ដាប់​កំពូល​ពិ​ភព​លោក​​ណូ​វ៉ាក់ យ៉ូ​កូ​វិច​​​បាន​ឆ្លងចូលដល់​​ជុំ​ទី​៤​ប្រកួតតឺន្នីស​​កម្ម​វិធី BNP Paribas Open​ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ក្នុង​ទី​ក្រុង​ Indian Wellsរដ្ឋ​កា​លី​ហ្វ័រ​នីញ៉ា​ សហ​រដ្ឋ​អា​មេរិក​ កាល​ពី​ថ្ងៃ​ចន្ទ​​ ទី​១២ ​​មីនា ​កន្លង​មក​នេះ។ យ៉ូ​កូ​វិច​​​បាន​ឆ្លង​ផុត​ជុំ​ទី​៣​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាករអា​ហ្វ្រិក​ខាង​ត្បូង​ Kevin Anderson​ក្នុង​លទ្ធផល​៦-២និង​៦-៣ កែលំអ​ឯតទគ្គកម្ម​ប្រកួត​ក្នុង​ឆ្នាំ​ថ្មី​របស់​ខ្លួន​ឈ្នះ​១២ប្រកួត​ ចាញ់​១​​ប្រកួត។ នៅ​ក្នុង​ការ​ប្រកួត​លើក​នេះ យ៉ូ​កូ​វិច​​គ្រប់​គ្រង​ការ​ប្រកួត​​តាំង​ពី​ចាប់​ផ្តើម​រហូត​ដល់​បញ្ចប់​។

ឪពុក​​​មាន​ជំ​ងឺ​​ផ្លូវ​ចិត្ត​​​ខាំ​អវ​យវៈភេទ​កូន​​ប្រុស​​បោះចោល​​

Posted: 12 Mar 2012 11:01 PM PDT

​ក្មេង​ប្រុស​រងគ្រោះ​កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យ​
រភព​​​ពី​ទី​ភ្នាក់​ងារ​​​ព័ត៌​មាន​​ប​រ​ទេស​ កាល​ពី​​​ថ្ងៃ​ទី​​១២ ​មីនា ​កន្លង​​មក ​​ផ្សាយ​​​ឱ្យ​ដឹង​​ថា ​​បុរស​ជា​​​​ឪពុក​​​​ជន​ជាតិ​​​ចិន​​អា​យុ​​៣២​ឆ្នាំម្នាក់​​ ​​ដែលមាន​​​​​​​ជំ​ងឺ​​​ផ្លូវ​ចិត្ត​​​ បាន​​​ខាំ​​អ​​​វ​យវៈ​​​ភេទ​​​កូន​ប្រុស​​​អាយុ​​៦ឆ្នាំ​​​​រហូត​​ដាច់​​ រួច​​​​​​ខ្ជាក់​បោះ​ចោល​​ ។ ​ហេតុការ​ណ៍​​​​​ដ៏​រន្ធត់​​​នេះ បាន​កើត​ឡើង​​​​នៅ​ទី​ក្រុ​ង​​សឺន​​​ចើន​ តំបន់​​​​​ក្វាង​​ទុង​ ក្នុង​ពេល​​​ដែល​​បុរស​ជា​ឪពុក​​​នោះ​កំពុង​​ដើរ​​​ជា​មួយ​កូន​ប្រុស និង​កូន​​ស្រី​អាយុ​​៤ឆ្នាំ​​នៅតា​ម​ដង​ផ្លូវ​​ ហើយ​​​​បាន​បង្ខំ​​ឱ្យ​កូន​​ប្រុស​​​បង្ហា​ញ​​​អ​វ​យវៈ​ភេទ

​ភាពតានតឹង​​​នៅអាហ្វហ្គានីស្ថាន​​លើ​វត្តមាន​​អាមេរិក​

Posted: 12 Mar 2012 10:56 PM PDT

ស្នាម​ឈាម​​កន្លែង​បាញ់​សម្លាប់ជនស៊ីវិល
ប្រទេស​អាហ្វហ្គានីស្ថាន​​ដែលមានកំហឹង​​​បានទាមទារ​​​​យុត្តិធម៌​​ចំពោះ​​​​សហរដ្ឋអាមេរិក​​ កាលពីថ្ងៃទី​​១២ មីនា ក្រោយ​​​​ការ​សម្លាប់​​​​រង្គាល​​​ជនស៊ីវិល​​អាហ្វហ្គានីស្ថាន​​​១៦​នាក់ ពីសំណាក់​​ទាហានអាមេ​រិក​​ម្នាក់ ​ចំណែកឯ​ខាង​​អាមេរិក​​​វិញ លោកប្រធានាធិបតី​​​បារ៉ាក់ អូបាម៉ា ​​​​បានព្រមាន​​ប្រឆាំង​នឹង​​​រាល់​ការ​​ដកថយ​​ដោយ​​​​ប្រញាប់​ប្រញាល់នៃកងទ័ព​​របស់ខ្លួន​​ចេញពីអាហ្វហ្គានី​ស្ថាន​។​

សហ​គមន៍​ពលករកម្ពុជា​​ស្ម័គ្រ​ចិត្ត​ អ៊ឺយចុង​ប៊ូ​ កូរ៉េ​រៀប​ចំ​បុណ្យឆ្នាំ​ថ្មី​

Posted: 12 Mar 2012 09:24 PM PDT

ទិដ្ឋភាពក្នុងពិធី
រាជ​ធានី​ភ្នំ​ពេញ ៖ សមា​ជិក​សមា​ជិកា​ នៃ​សហគមន៍​កម្ពុជា​ស្ម័គ្រ​ចិត្ត​ប្រចាំ​ទី​ក្រុង​អ៊ឺ​យ​ចុង​ប៊ូ​ នៃ​សាធារណរដ្ឋ​កូរ៉េ​ បាន​និង​កំពុងត្រៀម​រៀប​ចំ​ប្រារព្ធ​នូវ​កម្ម​វិធី​បុណ្យ​ចូល​ ឆ្នាំថ្មីប្រពៃ​ណីជាតិ​ខ្មែរ​នៅ​ថ្ងៃ​ទី​៨​ ខែ​មេសា​ ឆ្នាំ​២០១២​ ត្រូវ​នឹង​ថ្ងៃ​អាទិត្យ​ ​២​រោច​ ខែ​ចេត្រ​ ចត្វា​ស័ក​ ពុទ្ធសករាជ​២៥៥៥-២៥៥៦ នៅ​ទី​ក្រុង​អ៊ឺយ​ចុង​ប៊ូ​ ប្រទេស​កូរ៉េ​ នៅ​មុខ​សាលា​ក្រុង​ដែល​ជា​កន្លែង​ប្រារព្ធ​កម្មវិធី​រា​ល់​ឆ្នាំ​ និង​

ទាហាន​សៀមចាប់​ពលរដ្ឋ​​ខ្មែរ​៤០នាក់ ​ឆ្លង​ដែន​​ក្បែរ​​ប្រាសាទ​ព្រះវិហារ...ទាហាន​ការពារ​ព្រំដែនកម្ពុជាទៅណា?

Posted: 12 Mar 2012 09:23 PM PDT

ខេត្តព្រះវិហារ ៖ រសៀល​ថ្ងៃ​ទី​១២ មី​នា ​២០១២កន្លង​ទៅ​​នេះ ប្រជាពលរដ្ឋ​ខ្មែរ​៤០​នាក់ ​ឡើងខ្នងភ្នំ​ដងរែក​ចំណុច​ចន្លោះ​ចាក់ច្រែង តាស៊ឹម និង​ច្រក​អាន​សេះ ខាងលិច​ប្រាសាទ​ព្រះ​វិហារ​ចម្ងាយ​ប្រហែល៨​គីឡូម៉ែត្រ ចូល​ទៅ​ស៊ី​ឈ្នួល​កាប់​ឈើ​គ្រ​ញូ​ងឱ្យ​ឈ្មួញ​​ដែល​ត្រូវ​​បាន​អះ​អាង​ថា ក្នុង​ទឹក​ដី​សៀម​នោះ​ត្រូវ​បានទា​ហាន​សៀម​ធ្វើការ​ចាប់ខ្លួន​នាំ​យក​ទៅ​ ក្នុង​ការិយា​ល័យ​រ​បស់​គេ ដើម្បី​​សួរ​

រ៉ឺម៉ក​ម៉ូតូ​​ក្រឡាប់​​ចូល​ស្នាម​ភ្លោះ​របួស​ធ្ងន់​-ស្រាល​៨​នាក់

Posted: 12 Mar 2012 09:20 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំ​នួន​៨​នាក់ រ​ង​របួស ​ក្នុង​នោះ​២​នាក់​របួស​ធ្ងន់​ ​ក្នុង​ឧប្បត្តិ​ហេតុ​ក្រឡាប់​រ៉ឺម៉កចូល​​ស្នាម​ភ្លោះ​ កាល​ពី​វេលា​ម៉ោង​១២ថ្ងៃត្រង់​ថ្ងៃទី​១២ មីនា នៅ​កំណាត់​ផ្លូវ​​ក្រាល​កៅ​ស៊ូ​ពី​ក្រុង​ច្បារ​មន​ឆ្ពោះ​ទៅ​ផ្សារ​ក្រាំង​ ចេក ។

​ម៉ូតូ​​​ឌ្រីម ​C125 បើក​បុក​​​ម៉ូតូវីវ៉ា​​របួស​ធ្ងន់​​២​នាក់​

Posted: 12 Mar 2012 09:03 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​បើក​ម៉ូតូ​​ឌ្រីម C125 ស៊េរី​២០១១ ពណ៌ខ្មៅ ​ទៅ​បុក​​ម៉ូតូ​វីវ៉ា ពណ៌ខ្មៅ ​ស៊េរី​២០០៤ ​​​ចំពី​មុខ​ពេញទំហឹង បណ្តាល​​រង​របួស​ធ្ងន់​ដូច​គ្នា ។ ​ហេតុការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​នេះ​​កើត​ឡើង​កាលពីវេលា​ម៉ោង​​១០​និង​៥​ នាទី​យប់​ ថ្ងៃ​ទី​១២ មីនា ​២០១២ ​តាម​បណ្តោយ​​មហាវិថី​ម៉ៅសេទុង កែង​​ផ្លូវ​៣៣៦ ​ស​ង្កាត់​បឹង​សាឡាង ​ខណ្ឌទួលគោក ។

លោក​ជំទាវ ជា ខេង ស៊ុយ ​​សែម ​យក​​​ចិត្ត​ទុកដាក់​ចំពោះ​​សិស្ស​​ក្រីក្រ​​នៅ​ជន​បទ

Posted: 12 Mar 2012 09:02 PM PDT

លោកជំទាវក្នុងពិធីចែកអំណោយ
ខេត្តពោធិ៍សាត់ ៖ ដោយ​ផ្សារ​ភ្ជាប់​សេច​ក្ដី​ស្រឡាញ់រាប់​អាន ពិសេស​កូនចៅ​កសិករ​ក្រីក្រ​នៅ​ជនបទនោះ កាលពីថ្ងៃទី​១២ ​មីនា ២០១២ ​លោក​ជំទាវ ជា ខេង ភរិយាលោកស៊ុយ សែម ប្រធាន​​ក្រុមការ​ងារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គណ ​បក្ស​ប្រជា​​ជន​កម្ពុជា ចុះជួយខេត្តពោធិ៍សាត់ អម​ដំណើរ​ដោយ​លោក​​ជំទាវ ចន្ទ្រា ភរិយាលោកទី នរិន្ទ ប្រធាន​អាជ្ញា​ធរ​​អគ្គិ​សនី​កម្ពុជា និង​លោក​ជំទាវ ​ឡុង ម៉ារី ភរិយាលោក​

ក្លឹប​ PSVដេញ​គ្រូបង្វឹកចេញពី​តំណែង​បន្ទាប់​ពីបរាជ័យ

Posted: 12 Mar 2012 08:42 PM PDT

​​លោក Fred Rutten​ គ្រូបង្វឹកក្លឹបPSV ដែលត្រូវ​បណ្តេញ​ចេញ​​​ពី​តំណែង​
​យោង​​ទៅ​តាម​ប្រភព​ព័ត៌​មាន​​​​ញូវ​អេស៊ី ចេញ​ផ្សាយ​​​កាលពីថ្ងៃទីអង្គារ ទី១៣ មីនា ​ឆ្នាំ២០១២ បាន​ឱ្យ​ដឹង​ថា ក្លឹប PSV សម្រេច​​បណ្តេញ​​គ្រូ​បង្វឹក​​ចេញ​ពីតំណែង​ បន្ទាប់ពី​ទទួល​បរាជ័យ​៣​ប្រកួត​ជាប់ៗគ្នា​ចុង​ក្រោយនេះ ។ ​​​បន្ទាប់ពី​​បណ្តេញ​​លោក Fred Rutten​ ចេញ​​​ពី​តំណែង​ ជំនួយ​​​​ការ​របស់​លោក​​ គឺ​លោក Philip Cocu នឹង​ក្លាយ​​​ទៅជា​គ្រូបង្វឹក​ស្តីទី​​ដឹក​នាំ​ការ​ប្រកួតក្លឹប PSV រហូត​​​ដល់​ចប់រដូវ​កាល​​ឆ្នាំ​២០១១-២០១២ នេះ ។

​ប្រធានាធិបតី​​បូលីវី​ការពារ​​ការបរិភោគ​ស្លឹកកូកា​

Posted: 12 Mar 2012 08:38 PM PDT

​ប្រធានាធិបតី​បូលី​វី​
​ប្រធានាធិបតី​បូលីវី ​លោកអឺវ៉ូ ​ម៉ូរ៉ា​ឡេស កាលពីថ្ងៃទី​១២ មីនា បាន​ការពារ​សិទ្ធិ​​របស់​​​ប្រជាជន​​​បូលីវី​​​ ដែល​និយម​​​បរិភោគ​ស្លឹក​កូកា ជា​រុក្ខជាតិ​​សំខាន់​​សម្រាប់​ផលិត​គ្រឿង​ញៀន​​កូកា​អ៊ីន ដោយ​លោក​លើក​ហេតុ​ផល​​ថា នេះជា​ប្រពៃ​ណី​ដ៏​យូរ​លង់ និង​ថា​​ប្រទេស​របស់​លោក​តស៊ូ​ប្រឆាំង​នឹង​ការត់ពន្ធគ្រឿងញៀន​។​ ដោយដៃម្ខាង​​​​លើកស្លឹក​​កូកា​មួយ​សន្លឹក ក្នុង​​ឱកាស​នៃ​​កិច្ច​​ប្រជុំមួយ​របស់ អ.ស.ប ​​ផ្តោត​លើ​​​គ្រឿងញៀន​នៅទីក្រុង​វីយែន ប្រធានាធិបតី​​​បូលី​វី

សំណុំរឿង​​​នុយក្លេអ៊ែរ​កូរ៉េខាងជើង​​​អាច​ពិភាក្សា​​ទ្វេភាគី​ក្នុងកិច្ច​ប្រជុំ​​កំពូល​សេអ៊ូល

Posted: 12 Mar 2012 08:36 PM PDT

រដ្ឋ​មន្ត្រី​​ការ​បរទេស​​​កូរ៉េ​ខាងត្បូង​ថ្លែង​​កាលពី​ថ្ងៃទី​១២ មីនា ថា សំណុំ​រឿង​​នុយក្លេអ៊ែរ​​របស់​កូរ៉េ​ខាងជើង​​​នឹងអាច​ពិភាក្សា​​ទ្វេភាគី​​នៅខាង​ក្រៅ​​កិច្ចប្រជុំ​​​កំពូលនា​ពេល​ខាងមុខនេះ ស្តីពី​សន្តិ​សុខ​នុយក្លេអ៊ែរ​​​ដែលត្រូវ​ធ្វើនៅ​ក្រុងសេអ៊ូល ។ ​នៅមុខ​ក្រុមអ្នក​កាសែត​កូរ៉េ​មួយ​ក្រុម​រដ្ឋ​មន្ត្រី​ការ​បរទេស​​កូរ៉េ​ខាងត្បូង​​លោកគីម ជុង​​​វ៉ាន ថ្លែ​​ង​ថា សំណុំរឿង​​​នុយក្លេអ៊ែរ​​​របស់កូរ៉េ​​​ខាង​ជើង​ ពុំ​មាន​ក្នុងរបៀបវារៈ​​នៃកិច្ចប្រជុំ​​កំពូល​​នេះ ឡើយ ក៏ប៉ុន្តែ​សំណុំរឿង​​នោះ អាចពិភាក្សា​​គ្នា​​ជា​ទ្វេភាគី​​​ ខណៈ​ពេលដែលគ្រប់​​ប្រទេស​ ស្ថិតក្នុង​ក្រុម​ចរចា​៦ភាគី​នឹងចូលរួមក្នុងកិច្ច​ប្រជុំ​កំពូល​នោះដែរ លើកលែង​តែកូរ៉េ​ខាងជើង ។

ក្រសួងមហាផ្ទៃ​​កម្ពុជា និង​​ថៃ​គ្រោង​ជួប​​គ្នា​នៅ​ភ្នំពេញ ដើម្បី​សម្រួល​បញ្ហា​នៃ​ប​ណ្តា​ខេត្ត​​នានា​ដែល​​ជាប់​ព្រំដែន​​គ្នា​

Posted: 12 Mar 2012 08:32 PM PDT

លោកឧបនាយករដ្ឋមន្រ្តី​ ស ខេង ជាអធិបតី
ខេត្តបាត់ដំបង ៖ លោកស ខេង ឧប​នាយក​រដ្ឋមន្រ្តី​ រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​បាន​​ថ្លែង​ថា អាជ្ញាធរខេត្តនានានៃប្រទេសកម្ពុជា និង​ប្រទេស​ថៃ ដែលនៅជាប់ព្រំដែនគ្នា​គ្រោងនឹង​ជួប​ប្រជុំគ្នា​នៅក្នុងអំឡុងខែមេសា ​​ខាងមុខ​នេះ នៅ​រាជ​ធានី​ភ្នំពេញ ដែលការ​ប្រជុំនេះត្រូវ​បាន​រៀប​ចំឡើង​ដោយ​ស្ថាប័នក្រសួង​មហា​ផ្ទៃនៃ​​​​​​​​ ​ប្រទេសទាំង២ ដើម្បីពិភាក្សារាល់បញ្ហានានា​ដែល​បាន​កើត​មាន​

លះ​បង់​ឪពុក​ម្តាយ​ស្រវា​ប្តី​​ មាន​ស្រី​ថ្មី​មិន​ស្កប់​ស្កល់​ តឹង​ទ្រូងពេក​យកថ្នាំ​ងងុយ​ដេក​កាត់សេចក្តី​

Posted: 12 Mar 2012 08:24 PM PDT

នារីរងគ្រោះ
រាជធានីភ្នំពេញ ៖ ស្ដ្រី​ម្នាក់​សម្រាលកូន​ទើប​តែ​បាន​៧​ខែ​ ដោយសារ​តែ​ខឹង​ប្ដី​គិត​កែពី​ដើរ​មាន​ស្រី និង​ផឹកស៊ី​ស្រវឹង​​​និយាយ​មិន​បាន​​កែ​​​​មិន​ឡើង​ធ្វើ​ឱ្យ​នាង​តឹងទ្រូង​ ស្ទើរ​​ស្ទះ​ឱរា ក៏​សម្រេច​ចិត្ត​លេប​ថ្នាំ​​ងងុយ​ដេក​​ ដើ​ម្បី​បញ្ចប់​ជីវិ​ត​​​ខ្លួន​​ កា​ល​​ពី​វេលា​ម៉ោង​១១​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១២ មីនា ​នៅ​បូ​រី​សាន់​វេ​សន្ដិភាព ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

​នាយ​រង​ប៉ុស្តិ៍​​​នគរបាល​​ទួល​សង្កែ​​បាញ់​បោះ​​សេរី​បង្អួត​​ស្រី​ស្នេហ៍​​ត្រូវ​អាវុធ​​ហត្ថ​ខណ្ឌ​​ដូន​ពេញ​​ឃាត់​ខ្លួន​

Posted: 12 Mar 2012 08:22 PM PDT

ពេលសួរនាំ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ដែល​​គេ​ស្គាល់​ថា ជានាយរង​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ទួល​សង្កែ​បានដក​កាំភ្លើងខ្លី​បាញ់អនាធិប ​​តេយ្យ​​បង្អួត និងគំរាមស្រីស្នេហ៍ នៅចំណុចកែងផ្លូវលេខ៨២​និង៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូន​ពេញ កាលពីវេលាម៉ោង២១និង១០នាទីថ្ងៃទី១២ មីនា ២០១២។ ​ការ​បាញ់បោះ​សេរីនេះ​​ខ្មាន់​កាំភ្លើង​ត្រូវបានកម្លាំងកងរាជអាវុធហត្ថ​ខណ្ឌ ​ដូន​ពេញ

​ក្រុម​ហ៊ុន​គាង ​សេង ស៊ីមន ​អ៊ីនធើរ​ណេ​ស្សិន​ណល ​ចុះ​ហត្ថ​​លេខា​នាំ​ចូល​ផ្តាច់​មុខ​​ផលិត​ផល​​ធុង​ចម្រោះ​​ទឹក​ម៉ា​ក​ខេន

Posted: 12 Mar 2012 08:15 PM PDT

ការដាក់តាំងបង្ហាញផលិតផល
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន គាង សេង ស៊ី​មន អ៊ីន​ធើ​រណេ​ស្សិន​ណ​ល បាន​ប្រារព្ធពិធី​ចុះ​ហត្ថលេខា​ទទួល​សិទ្ធិ​ចែក​ចាយ​ផ្ដាច់មុខ​នូវ​ផលិត​ផល​ ធុង​ចម្រោះ​ទឹក​ម៉ាក​ខេន KENT ល្អ​បំផុត​ពី​ប្រទេស​ឥណ្ឌា ក្រោម​អធិបតីភាព​លោកសាំង ​វណ្ណៈ មេធាវី​របស់​ក្រុមហ៊ុន ​​លោក​​គាត សេដ្ឋា ​ប្រធាន​ទីផ្សារ​ប្រទេស​កម្ពុជា ​​​លោក Vineek Kanwar តំណាង​ទីផ្សារពី​ប្រទេស​ឥណ្ឌា។ ពិធី​

រថយន្ត​ដឹក​​ស្រា​បៀរ​​កៀរ​​ម៉ូតូ​​កង់​បី ​ ធ្វើ​ឱ្យ​ធ្លាក់​ក្មេង​ស្រី​​រង​របួស​ធ្ងន់​

Posted: 12 Mar 2012 08:14 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​ប្រភេទ​១​តោន​កន្លះ​របស់​ក្រុមហ៊ុន​ដឹក​ស្រា​បៀរ​បើកបរ​ដោយ​ឈ្មោះឡុ​ ង វរ​ល័​ក្ខ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ធ្វើ​ដំណើរ​ពី​ជើងទៅត្បូងដល់ត្រង់​ចំណុច​ភ្លើងស្ដុប​សន្ធរ​ម៉ុ​ក បាន​​កៀរ​ម៉ូតូកង់បី បណ្តាលឱ្យ​បាក់​ជើង​​ក្មេង​ស្រី​ឈ្មោះ​​​​​​​រស្មី អ​ាយុ​៧​ឆ្នាំ កាល​ពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១២ មីនា តាម​បណ្ដោយ​វិថី​ម៉ៅ​

រថយន្តសេលីកា​បើក​បរ​ដោយ​​ជន​ជាតិ​​កូរ៉េ​បុក​ម៉ូតូ​​របួស​ធ្ងន់​​ម្នាក់​

Posted: 12 Mar 2012 08:12 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​សេ​លី​កា ពណ៌​លឿង បើកបរ​ដោយ​ជនជាតិ​កូរ៉េ បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ឌ្រីម​សេ​១២៥ ពណ៌​ក្រហម បណ្ដាល​ឱ្យ​កង់​ម៉ូតូ​ជាប់​ជាមួយ​កង់​រថយន្ដ ចំណែក​អ្នក​ជិះ​ម៉ូតូ​​បែក​ក្បាល​ជង្គង់​ខាងស្ដាំ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​​​​​​​​​​ថ្ងៃ​ទី​១៣ មីនា នៅ​ចំណុច​​​ស្ដុ​ប​ផ្សារ​ដី​ហុយ តាម​ប​ណ្តោយ​វិថី​សហព័ន្ធ​រុ​ស្ស៊ី​កែង​ផ្លូវ​ណ​ត​ប្រ៊ី​ត ក្នុងភូមិ​ទឹកថ្លា ​​​​​​​​​សង្កាត់​

វីហ្គោបត់អត់ស៊ីញ៉ូកៀរម៉ូតូដួលច្រងាប់ច្រងិល របួសធ្ងន់ម្នាក់ ស្រាលម្នាក់ បើករត់បាត់

Posted: 12 Mar 2012 08:10 PM PDT

រាជធានីភ្នំពេញ​​​​ ៖ រថយន្ដ​វី​ហ្គោ​មួយ​គ្រឿង​បត់​អត់​ស៊ី​ញ៉ូ​​​​កៀរ​ម៉ូតូ​សេ​១២៥​ដួល​ច្រងាប់ ​ច្រងិលបណ្តាលឱ្យ​​​រង​របួសធ្ងន់​ម្នាក់​ និង​ស្រាល​ម្នាក់​នៅ​​ស្ដុ​ប​ទួល​ទំពូង​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេ​ទុង​កែង​ ផ្លូវលេខ១៦៣​ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១​ ខណ្ឌ​ចំការមន​ កាលពី​វេលា​​ម៉ោង​១១​និង​១៥​នាទី​យប់​​ថ្ងៃ​ទី​១២​ មីនា។

​ប្រធានាធិបតីឥណ្ឌូណេស៊ី​ទៅកាន់​ចិន​នាពេល​ឆាប់​ៗ

Posted: 12 Mar 2012 08:02 PM PDT

ប្រធានាធិបតី​​ឥណ្ឌូ​ណេស៊ី​
​អ្នកនាំពាក្យ​​ម្នាក់​របស់​ក្រសួង​ការបរទេស​​ចិន លោក LIU WEIMIN រាយការណ៍​​កាលពី​ថ្ងៃទី​​​១២ មីនា ថា ប្រធានាធិបតី​​ឥណ្ឌូណេស៊ី​​​​ លោកស៊ូស៊ីឡូ បាបបង់យូដូយ៉ូណូ ​នឹង​មក​បំពេញទស្សនកិច្ច​​​​ផ្លូវ​រដ្ឋ​មួយ​​នៅប្រទេស​ចិន​​ពី​ថ្ងៃ​ទី​​២២ ដល់​​២៤ មីនា តាម​​​ការអញ្ជើញ​​​របស់​ប្រធានាធិបតី​ចិន លោកហ៊ូ​ ជីនតាវ​។​ ទន្ទឹមនឹង​​ការប្រកាស​នេះ ធ្វើឡើង​ក្នុង​​​សន្និ​សីទ​សារព័ត៌មាន​​​មួយ លោក LIU WEIMIN គូស​​បញ្ជាក់​​​ថា ទំនាក់ទំនង​​ចិន​-ឥណ្ឌូណេស៊ី​​​​មាន​ការ​​រីកចម្រើន​​​​ដោយល្អ ។ ​

ហិង្សា​​ថ្មីៗ​​រ​វាង​អ៊ី​ស្រាអែល​​​​និងហ្គា​ហ្សា​ស្លាប់​5នាក់ទៀត

Posted: 12 Mar 2012 07:58 PM PDT

នារី​ៗប៉ាឡេស្ទីន​​​​​យំ​ពេល​បុណ្យ​សព​​សកម្ម​ជន​ម្នាក់
អ៊ី​ស្រាអែល​កាលពីថ្ងៃទី១២ មីនា បានធ្វើ​ការ​​វាយ​ប្រហារ​​​តាមអាកាស​​ថ្មីៗ​​​លើជ្រោយ​ហ្គា​ហ្សា ​ដែល​នៅទីនោះ​ពួកប៉ាឡេស្ទីន​​បានបន្ត​​បាញ់​​​គ្រាប់រ៉ុក្កែតមក​លើ​​ភាគ​ខាងត្បូង​​ប្រទេសនេះ ​នា​ថ្ងៃទី៤នៃ​អំពើ​ហិង្សា​​ ដែល​​​​​បណ្តាលឱ្យ​មនុស្ស​ស្លាប់​សរុប​២​៤នាក់ ក្នុងនោះ​មាន​ជន​​ស៊ីវិល​៥​នាក់​​ខាង​ប៉ាឡេស្ទីន ហើយ​​មនុស្ស​៧៧​នាក់ ត្រូវ​របួស​ក្នុងនោះ​មាន​ជនជាតិ​​អ៊ី​ស្រាអែល​​​៣នាក់ ។

ឆ្នាំ2011អ.ស.ប​ ជំរឿន​ឃើញ​​​ការ​ប្រហារ​ជីវិត​​​​មនុស្ស​​​​670នាក់​​នៅ​អ៊ី​រ៉ង់​

Posted: 12 Mar 2012 07:54 PM PDT

ការបាញ់​​​សម្លាប់​​ពួកអ្នក​ទោស
អ្នក​ស៊ើប​អង្កេត​​​​ម្នាក់​​​របស់​អ.ស.ប​ ​ថ្លែង​​​កាលពី​​ថ្ងៃទី​១២ មីនាថា ​ មនុស្ស​​ដល់​ទៅ​​៦៧០​​នាក់​ ​ត្រូវ​បាន​​ប្រហារជីវិត​​​​នៅ​​​អ៊ី​រ៉ង់​​​​កាលពីឆ្នាំ​​​២០១១​ ​ភាគ​ច្រើន​​ដោយសារ​​​​​​ទោសទាក់ទិន​​នឹង​​​​​​គ្រឿង​ញៀន​​​​ដែល​​​ចំពោះ​ច្បាប់​​​​អន្តរជាតិ​​​​នានា​​​​ទោសនេះពុំ​ត្រូវ​​​ដល់​​​ថ្នាក់​​ប្រហារជីវិត​​​​​​​​​ ឡើយ ។ ​លោក​​អាម៉េដ​​​​ ​សាហ៊ីដ​​ ​ដែល​​​ជាអតីត​​​រដ្ឋ​​​​មន្ត្រី​​​​ការ​បរទេស​​​​ម៉ាល់​​ឌីវ​ក៏​រៀប​រាប់​​​ផង​ដែរ​ ពី​ការ​​រំលោភ​​​​​​បំពាន​សិទ្ធិ​មនុស្ស​ច្រើន​​​នៅ​​អ៊ី​រ៉ង់​​ ដែល​​មាន​ទាំង​​ប៉ះពាល់​​ដល់​​​បណ្តា​​ជនជាតិ​​ភាគ​​​តិច​ ​ការធ្វើទុក្ខ​​បុកម្នេញ​​​​​​​ដល់​​​​ពួក​អ្នក​រួម​​​ភេទ​​​​រួមដូច​​គ្នា​​​​និង​​ពួក​​សហជីព ។​

នារីវ័យ​ក្មេង​​ម្នាក់​​តូច​ចិត្តនឹង​​គូ​ដណ្តឹង​​មិន​ចេះ​យល់​​ចិត្ត​​​​ លោត​ពី​លើ​ផ្ទះ​​ជាន់​ទី​មួយ​​​ដើម្បី​បញ្ចប់​​ជីវិត​

Posted: 12 Mar 2012 07:42 PM PDT

នារីរងគ្រោះ
រាជធានីភ្នំពេញ ៖ នារី​ម្នាក់​តូចចិត្ដ​នឹង​គូ​ដណ្ដឹង​ដែល​ភ្ជាប់ពាក្យ​បាន​មួយ​ឆ្នាំ​ហើយ​នៅ​ តែ​មិន​យល់ចិត្ដ​គ្នា​ទៀត បានឡើង​ទៅ​អង្គុយ​​​កើត​​ទុក្ខនៅ​លើដំបូល​ផ្ទះ​ជាន់​ទី​មួយ​​លោត​​ចុះ​មក​ ក្រោម​ប៉ង​សម្លាប់​ខ្លួន​។ ហេតុការណ៍​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១​២ ជិត​ឈាន​ចូល​ថ្ងៃ​ទី​១៣ មីនា នៅ​ជិត​ផ្សារ​សំណង់​១២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួល​គោក ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!