Koh Santipheap Daily

Koh Santipheap Daily


កម្ពុជាជំរុញ​​ថៃ​ឱ្យដោះ​ស្រាយ​​បញ្ហា​ព្រំ​ដែន​បានឆាប់​​​ ដើម្បី​ឈាន​ដល់​ការ​បោះ​បង្គោល​​​ព្រំដែន​​

Posted: 16 Mar 2012 04:29 AM PDT

ទិដ្ឋភាពក្នុងជំនួប
រាជធានីភ្នំពេញ ៖ ​ប្រធាន​​គណ​ៈ​កម្មាធិ​ការ​កិច្ច​ការ​បរទេស​កម្ពុជា​-ថៃ​​កាលពី​​រសៀល​ ថ្ងៃទី​១៦ ​មីនា ២០១២ ​បាន​ជួប​ពិភាក្សា​​​ការ​ងារទ្វេ​ភាគី​​​នៅ​វិមាន​រដ្ឋ​សភា​ដែល​ក្នុង​​​នោះ ​កម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​បាន​​ស្នើ​ឱ្យ​សភា​ថៃ​អនុ​វត្ត​​លើ​​កិ​ច្ច​​ការ​​ព្រំ​ដែន​​​​រវាង​ ​ប្រទេស​ទាំង​ពីរ​ដែល​គណៈ​​កម្មាធ​ការ​ព្រំដែន​​ទាំងពីរ​​បាន​ព្រម​ព្រៀង​​ គ្នា​​កាល​ពី​ពេល​កន្លង​​មក​។ ​​កិ​ច្ច​​

​ចាប់​ខ្លួន​ក្រុម​ជន​​សកម្ម​ខាង​លួច​ខោ​អាវ​តាម​រោង​ចក្រ​​៣​នាក់ និង​កំពុង​តាម​រក​បក្ស​ពួក​បន្ត​ទៀត​

Posted: 16 Mar 2012 04:08 AM PDT

ជនជាប់ចោទ
ខេត្តកណ្តាល ៖ ​ជន​​សង្ស័យ​​៣​នាក់​ក្នុង​ចំណោម​​ប​ក្ស​​ពួក​​៧​នាក់​ដែល​សកម្ម​​បំផុត​​ ខាង​លួច​ខោ​អាវ​​តាម​​រោង​ចក្រ​កាត់​ដេរ​ត្រូវ​បាន​​កម្លាំង​​កង​ រាជអាវុធហត្ថ​​​ខេត្ត​កណ្តាល ​ចាប​់ខ្លួន​​ជា​បន្ត​បន្ទាប់​កាល​ពី​ថ្ងៃទី​​១៥ មីនា បន្ទាប់​​ពី​ក្រុ​ម​​ជន​សង្ស័យ​​បាន​ធ្វើ​​សកម្ម​ភាព​​ផ្លោះ​របង​​ចូល​​រោង​ ចក្រ​លួច​ខោ​អាវ កាលពីវេលា​ម៉ោង​​​១​និង​១៥​នាទី​

ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ ៖ ឈើ​ហុប​ប្រភេទ​លេខ​១រាប់​សិប​ដើម​គេ​កាប់​ផ្តួល​មាន​បរិមាណ​១០០ម៉ែត្រគូប

Posted: 16 Mar 2012 04:04 AM PDT

ឈើដែលរកឃើញ
ខេត្ត​ក្រ​ចេះ​​​ ៖ មន្ត្រី​​​រដ្ឋ​បាល​​ព្រៃ​​​​ឈើ​​​បាន​​​រុក​​រក​ និង​​​​​ប្រទះ​​ឃើ​​ញ​​ឈើ​​​​ហុប​​​​​​លេខ​មួយ​ខុស​​ច្បាប់​​​​​មាន​ចំនួន​​ ​រាប់​សិប​​​​ដើម​ជិត​មួយ​​​រយ​ម៉ែត្រ​​គូប​ ដែល​គេ​​​លួ​ច​កាប់​ផ្តួល​នៅ​​ក្នុងព្រៃ​​​បរ​ិវេណ​​​ក្រុម​​ហ៊ុន​វិនិ​យោគ​ ​​មួយ​ ។ ឈើ​​ហុប​លេខ​​១​​ដ៏​មហា​សាល​នេះ​​​ត្រូវ​​​បាន​​ចាប់​រឹប​អូស​​ទាំង​​ស្រុង​ ។ ​ឈើ​​​មូល​​ទាំង​នេះ​ ស្ថិ​ត​​​​ក្នុង​ព្រៃ​​​ពាក់​​កណ្តាល​​​ស្រោង​​​

ជប៉ុន​​ផ្តល់​៩៣.៧០០​​ដុល្លារ​​ដល់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​​បាត់​ដំបង សម្រាប់​​គម្រោង​ស្តារ​​ប្រព័ន្ធ​​ស្រោច​ស្រព​

Posted: 16 Mar 2012 04:03 AM PDT

រាជធានីភ្នំពេញ ៖ ​​យោង​តាម​​សេចក្តី​ប្រកាស​​​ព័ត៌​មាន​របស់​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​​នៅ​ក​ ម្ពុជា​ចុះថ្ងៃទី​​១៦ មីនា ២០១២ ​ដែល​កោះ​សន្តិ​ភាព​​បាន​ទទួល​ឱ្យ​ដឹងថា ​ក្រោម​គម្រោង​​ការ​​ នៃ​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​របស់​ជប៉ុន​ ​ជំនួយ​ឧបត្ថម្ភ​​ឥត​សំណង​​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​​សន្តិ​​សុខ​ មនុស្សជាតិ (ជំនួយ​គូសាណូណិ) ​រដ្ឋា​

ជិះ​ម៉ូតូ​យក​ម្ហូប​អាហារ​ទៅ​ឱ្យ​កូន​នៅ​ពន្ធ​នាគារត្រូវ​​រថយន្ត​បុក​ស្លាប់​

Posted: 16 Mar 2012 04:01 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ចាម​ ៖​ ម៉ូតូឌ្រីម​សេ​១២៥ ​​ស៊េរី​២០១០​ បុ​ក​គ្នា​ជា​មួយ​រថយន្ត​ម៉ាក​សាំយុង​​ ដឹកអ្នក​ដំណើរ​​នៅ​លើ​​ផ្លូវ​ជាតិ​លេខ​​៧​ ក្នុង​ភូមិ​ទួល​​វិហារ​ ឃុំជីរោទ៍ទី២​ ស្រុកត្បូងឃ្មុំ​។​ ហេតុ​ការណ៍​នេះ​​កើត​ឡើង​កាល​វេ​លា​ម៉ោង​៩​ព្រឹក​ថ្ងៃទី ១៦ មីនា ​ ២០១២​ ​បណ្តាល​ឲ្យស្លាប់​អ្នក​បើក​​​ម៉ូតូភ្លាម​ និងរងរបួសធ្ងន់ចំនួន៣​នាក់ ក្នុង​នោះ​

ឡិចស៊ីសR X300 សមាជិកក្រុមប្រឹក្សាខេត្តត្រូវភ្លើង​ឆេះមួយ​កំណាត់មុខ​ទាំង​ព្រឹក

Posted: 16 Mar 2012 03:25 AM PDT

ទិដ្ឋភាពនៅកន្លែងឆេះរថយន្ត
ខេត្តសៀមរាប ៖ ​រថយន្ដ​ម៉ាកឡិច​ស៊ី​ស RX300​មួយ​គ្រឿង ​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ដសៀមរាប​មួយ​រូប ត្រូវ​បាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​អស់​មួយ​កំណាត់​មុខ​ទាំង​ព្រឹក​ ព្រលឹម ខណៈ​កំពុង​បើក​បរ​ជា​ធម្មតា នៅ​លើ​ដង​ផ្លូវបង្ក​ជា​ផ្កា​ភ្លើង និង​​ផ្សែង​យ៉ាងខ្មួល​​ខ្មាញ់ ​កាល​ពីនៅ​វេលា​ម៉ោង៩ ​និង៣០​នាទីព្រឹក​ថ្ងៃ​សុក្រ

ប្រទេស​​អាហ្វ្រិក10​ដែល​ពុករលួយ​ជាងគេបំផុត

Posted: 16 Mar 2012 03:04 AM PDT

យោង​​តាមរបាយការន៍​​​មួ​យ​របស់​អង្គការ​ ​តម្លាភាព​អន្តរជាតិ​​ TRANSPARENCY INTERNATIONAL ថា បណ្តា​ប្រទេសនៅ​​អាហ្វ្រិក​រង​ការ​ប៉ះពាល់​​យ៉ាងខ្លាំង ដោយអំពើ​​ពុក​រលួយ​​ ។ ​យោងតាម​​​របាយការណ៍​​នេះថា ​ប្រទេស​សូម៉ាលីជា​ប្រទេស​ពុករលួយខ្លាំងជាងគេ ស្ថិត​​ក្នុង​​ចំណាត់​ថ្នាក់លេខមួយ ។ ​ចំណាត់​​ថ្នាក់​លេខ២ គឺ​​ប្រទេស​ស៊ូដង់​ លេខ៣ ប្រទេសហ្គីណេ​អេក្វាទ័រ ​លេខ៤ប្រទេស​ប៊ូរុនឌី លេខ៥​ប្រទេស​លីប៊ី លេខ ៦

តុក​កែ​​សំយុ​ង​​ក្បាល​​យក​ជើង​សំពះ​​ ផ្អើល​​នាំ​គ្នា​​ទិញ​លេខ​ឆ្នោត​ផ្សង​សំណាង​

Posted: 16 Mar 2012 02:52 AM PDT

​សត្វ​តុក​កែ​មួយ​ក្បាល​តោង​ពិ​តា​ន​​ផ្ទះ​ និង​សំយុ​ង​ក្បាល​ចុះ​យក​ជើង​​ខាង​មុខ​​សំពះ​​​​
តាម​​​​ទីភ្នាក់​ងារ​​ព័ត៌​​មាន​​របស់​ថៃ​ កាល​ពី​ថ្ងៃទី​​១៥​ មីនា​​ កន្លង​មក​​ផ្សាយ​ឱ្យ​ដឹង​​ថា​ នៅ​ឯ​គេហដ្ឋាន​​មួយ​​​របស់​លោក​​យាយ​ ឡា​អេវូត​ ឆា​លើ​យ​ម៉ាក​ អាយុ​​៨៤​ឆ្នាំ ក្នុង​​ភូមិ​ណង​មុន​ ស្រុក​ដន​ភុត​ ខេត្ត​ស្រះ​បុរី​ ​ បាន​ប្រទះ​ឃើញ​​តុក​កែ​មួយ​ក្បាល​តោង​ពិ​តា​ន​​ផ្ទះ​ និង​សំយុ​ង​ក្បាល​ចុះ​យក​ជើង​​ខាង​មុខ​​សំពះ​​​​ ។ គួរ​បញ្ជាក់​​ថា ​នៅ​​ជាន់​ខាងលើ​​នៃ​គេហដ្ឋាន​​ នេះ​​ជាទី​តាំងអាស​នៈ​​សម្រាប់​គោរព​​បូជា

តារាសម្តែង​សិចស៊ី​តៃវ៉ាន់​សុខ​ចិត្ត​​​សង​ជំងឺចិត្ត​ដល់អ្នកបើក​​បរតាក់ស៊ី​ជិត​10ម៉ឺន​ដុល្លារ

Posted: 16 Mar 2012 02:43 AM PDT

តារាស​ម្តែងនាង​​ម៉ាគីយូ​
យោង​​​ទៅតាម​​​ប្រភពព័ត៌មាន​​ពីគេហទំព័រ​​​​​ញូវអេស៊ី​ចេញផ្សាយ​កាលពីថ្ងៃ​សុក្រ ទី១៦ មីនា ​​​ឆ្នាំ២០១២ ​​បានឱ្យ​ដឹង​ថា ​​តារាសម្តែង​​​សិចស៊ី​​​តៃវ៉ាន់​​​​ និងមិត្តប្រុសរបស់នាង​បានយល់ព្រម​បង់ប្រាក់​​សងជំងឺចិត្ត​ចំនួន​​ជិត​១០ម៉ឺនដុល្លារ​ដល់​​អ្នកបើកបរ​តាក់ស៊ី​ ដើម្បី​​បញ្ចប់សំណុំ​​រឿង​​​ក្តីក្នុង​​តុលា​ការ ។ ​នៅ​ក្នុង​​​សវនាការ​ភាគី​​ទាំង​ពីរបានយល់ព្រម ​​បញ្ចប់​សំណុំ​រឿង​​​ត្រឹមនេះ ដោយ​ភាគីជនរង គ្រោះ​​ ព្រម​ទទួល​​យកប្រាក់​សងជំងឺ​ចិត្ត​​​​ចំនួន​​ជិត​១០​ម៉ឺន​ដុល្លារ ដោយមិន​ចាំ​បាច់​បន្ត​សំណុំ​រឿង​ទៅ​​ដល់ថ្ងៃ​ទី៥ មេសា ​ខាងមុខទៀត​​ឡើយ ។

តារា​សិចស៊ី​ប្រកាស​ប្រជែង​តំណែង​ចៅ​ហ្វាយ​ក្រុង​នៅ​អ៊ី​តាលី

Posted: 16 Mar 2012 02:37 AM PDT

នាង​ឡូណា ប័រ​គៀ
កាល​ពី​ថ្ងៃ​ទី​១៥ មីនា កន្លង​មក​ប្រព័ន្ធ​វ៉េ​ប​សាយ​ អាំង​ដេ​ប៉ង់​ដង់ របស់​អង់​គ្លេស បាន​ធ្វើ​ការ​ចុះ​ផ្សាយជា​សាធារណៈ​ស្តី​ពី​នយោ​បាយ​របស់​​​អ៊ី​តាលី ក្រោយ​ពី​អំ​ឡុង​ពេ​ល​ដ៏​ក្រៀម​ក្រំ​ដែល​លោក​ស៊ីល​វីយូ ប៊ែលូស្កូនី បាន​លា​លែង​ពី​តំណែង​ កាល​ពី​ខែ​វិច្ឆិកា កន្លង​ទៅ ។ បច្ចុប្បន្ន នាង​​ឡូណា ប័រ​គៀ នាង​មីលលី ដាប​ប្រាក់​ស៊ីយ៉ូ និង​នាង​មេន ដាហ្វុក អតី​ត​តារា​ភាព​យន្ត​ដ៏ស្រើប​​ស្រាល​ទាំង​៣ដូង​​បាន​ប្រកាស​ចូល​ដណ្តើ​ម​តំណែង​ជា​ចៅហ្វាយ​ក្រុង​ធំ​ៗ​ចំនួន​២​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ី​តាលី ។ តាម​ប្រភព​ព័ត៌​មាន​បង្ហើប​ឱ្យ​ដឹង​ថា នាង​ហ្វុក អាយុ​២៧​ឆ្នាំ

បាល់​ទាត់អង់​គ្លេស​ប្រឺមី​ញេលីក និងហ្វា​ខាប់នៅចុង​សប្តាហ៍នេះ

Posted: 16 Mar 2012 02:34 AM PDT

ការ​ប្រជែង​ដណ្តើម​បាល់គ្នា​រវាង​កីឡាករក្រុម Evertonជា​មួយកី​ឡាករ​ក្រុម Tottenham
ការប្រកួតបាល់​ទាត់អង់គ្លេស​​ប្រឺមី​ញេលីក ​​និង​អង់គ្លេស FA Cup សម្រាប់​​ចុង​សបា្តហ៍នេះ ​​មាន 8 ប្រកួត ។​ ក្រុមជើងខ្លាំង Fulham, Man Utd, Tottenham, Chelsea និង Liverpool សង្ឃឹម​​ឈ្នះគូប្រកួត ។ អង់គ្លេស​ប្រឺមីញេលីក ​ថ្ងៃសៅរ៍ Fulham (11) V Swansea (11) Fulham 14 ប្រកួត​ក្នុងផ្ទះ គឺ 7-4-3 ស៊ុត​​បាល់បាន 29 គ្រាប់​​ និងរបូតវិញ 19 គ្រាប់។ 3 ប្រកួត​ចុង​ក្រោយគឺ​លេង​ឈ្នះ​ QPR 1-0 ក្រៅ​ផ្ទះ ​, ឈ្នះ Wolves 5-0 ក្នុងផ្ទះ តែ​ចាញ់ Aston Villa 1-0 ក្រៅផ្ទះ ។

Inter,​Udinese ក្រុម​ល្អ ចំណែកឯ Juventus មិន​សូវមាន​សំណាងល្អ​នៅក្នុង​ផ្ទះ Fiorentina

Posted: 16 Mar 2012 02:30 AM PDT

ការ​ប្រកួត​បាល់​ទាត់​អ៊ី​តាលី​ស៊េរី​ A ជុំ​ទី​​ 28 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​ 9 ប្រកួត​ ។ ក្រុម Juventus មាន​ប្រវត្តិ​មិន​សូវ​ល្អ​នៅ​ផ្ទះ Fiorentina ។ ចំណែក​ឯ​ Inter និង​Udinese មាន​ប្រវត្តិ​រឹង​មាំ​ក្នុង​ផ្ទះ​ ។ ថ្ងៃសៅរ៍ Parma (16) V Milan (1) Parma 13 ប្រកួត​ក្នុង​ផ្ទះ​គឺ 5-5-3 ស៊ុត​បាល់​បាន 22 គ្រាប់​និង​របូតវិញ 16 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេងចាញ់ Napoli 2-1 ស្មើ Fiorentina 2-2 ក្នុង​ផ្ទះ​ និងស្មើ​ Atalanta 1-1 ក្រៅ​​ផ្ទះ​ ។

ជិះ​ម៉ូតូ​យក​ម្ហូប​អាហារ​​ទៅ​ឱ្យ​កូន​​នៅ​​ពន្ធនាគារ​ខេត្ត​ត្រូវ​រថយន្ត​បុក​ស្លាប់​​ម្នាក់ របួស​៣​នាក់

Posted: 16 Mar 2012 02:27 AM PDT

នៅកន្លែងកើតហេតុ
ខេត្តកំពង់ចាម ៖ ​​​រថយន្ត​ម៉ាក​សាំង​យ៉ុង ​ដឹកអ្នក​ដំណើរ​​បាន​​​បុក​ម៉ូតូឌ្រីម C125 ​ពណ៌ខ្មៅ មួយគ្រឿងពេញ​ទំហឹង​​លើ​កំណាត់​ផ្លូវជាតិ​លេខ​​៧ ​ស្ថិត​នៅភូមិ​ទួល​វិហារ ឃុំ​ជីរោទិ៍​ទី២ ​ស្រុក​ត្បូង​​ឃ្មុំ ​កាល​ពី​វេលា​​ម៉ោង​៩​ព្រឹក​ថ្ងៃទី​​១៦ មីនា ​២០១២ ដោយ​អូស​ម៉ូតូ​​​ចម្ងាយ​ប្រហែល​​៣០​ម៉ែត្របែកផ្កា​​ភ្លើង​ព្រាត​ពេញថ្នល់​ ​បណ្តាល​ឱ្យ​ស្លាប់​អ្នក​

ការទស្សន៍​ទាយ​បាល់ទាត់​អេស្ប៉ាញព្រី​មេរ៉ាលីហ្គា

Posted: 16 Mar 2012 02:23 AM PDT

កីឡាករ​ក្រុម Real Mសប្បាយ​រីករាយ​ពេលប្រកួត​ឈ្នះកន្លង​មក
​ការ​ប្រកួត​បាល់​ទាត់​អេស្ប៉ាញ​ព្រី​មេ​រ៉ាលី​ហ្គា​ជុំ​ទី​ 27 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​ ​9 ប្រកួត​ ។ ក្រុម​ភ្ញៀវ​ Barcelona និង Villarreal មាន​ប្រៀប​ជាង​ម្ចាស់​ផ្ទះ ចំណែក​Real M នឹង​បន្ត​ឈ្នះ ។ ថ្ងៃសៅរ៍ Granada (16) V Gijon (19) Granada 13 ប្រកួ​ត​ក្នុង​ផ្ទះ​គឺ 5-4-4 ស៊ុត​បាល់​បាន​ 14 គ្រាប់​និង​របូតវិញ 11 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេងចាញ់ Osasuna 2-1 ក្រៅ​ផ្ទះ ចាញ់ Valencia 1-0 ក្នុង​ផ្ទះ​ និង​ចាញ់ Atletico 2-0 ក្រៅ​ផ្ទះ ។

អាល្លឺម៉ង់​ប៊ុនដេ​ស្លីហ្គា Hannover,​Dortmund,​​Hamburg និង Bayern មានប្រៀប​ជាងគូ​ប្រកួត

Posted: 16 Mar 2012 02:19 AM PDT

ការ​ប្រកួត​​​បាល់​ទាត់​​​​អា​​ល្លឺ​ម៉ង់​​​​ប៊ុន​​ដេ​ស្លី​​ហ្គា​​ជុំ​​ទី26​ សម្រាប់​​​​​​ចុង​​សប្តាហ៍​​​​​នេះ​មាន​​8​ប្រកួត​​​ ។ ​ក្រុម​​ Hannover, Bayern, Dortmund, Hamburg មាន​​​ប្រៀប​ជា​ង​​​គូ​ប្រកួត​ ។ ថ្ងៃសៅរ៍ Dortmund (1) V Bremen (6) Dortmund 12 ប្រកួត​​​ក្នុង​ផ្ទះ​គឺ 10-1-1​ស៊ុត​បាល់​បាន​32គ្រាប់​​ និង​របូត​​វិញ 8គ្រាប់​​ ។ 3ប្រកួត​​ចុង​ក្រោយ​​​គឺ​លេង​ឈ្នះ​ Hannover 3-1​​​ ឈ្នះ​ Mainz 2-1 ក្នុង​ផ្ទះ​ បន្ទាប់​​​មក​លេង​​​ស្មើ​​​ Augsburg 0-0 ក្រៅ​ផ្ទះ​ ។ Bremen 13 ប្រកួត​​​ក្រៅ​ផ្ទះ​​គឺ​ 3-4-6 ស៊ុត​បាល់​បាន​​​ 15គ្រាប់់​ និង​របូត​​វិញ 26គ្រាប់​​។

ពិភព​ម៉ាឡាយូ​ ពិភព​អ៊ិស្លាម ត្រូវ​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​ជា​លើក​ដំបូង

Posted: 16 Mar 2012 02:17 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានី​ភ្នំពេញ ៖​ រដ្ឋ​លេខា​ធិការ​ដ្ឋាន ពិភព​ម៉ាឡាយូ ពិភព​អ៊ិស្លាម​ កម្ពុជា​ ត្រូវ​បាន​ធ្វើ​ពិធី​បង្កើត​ឡើង​​កាល​ពី​វេលា​យប់​ថ្ងៃទី​១៥ មីនា ឆ្នាំ​២០១២ ក្រោម​អធិបតី​ភាព​​លោក​​ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋ​លេខា​ធិ​ការ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ទី​ប្រឹក្សា​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ប្រធាន​អង្គ​ការ​មូល​

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជើងឯក​អាស៊ាននៅ​លើរេញ CTN ជើង​ខ្លាំងកម្ពុជា​4នាក់ទទួល​ជ័យជម្នះ និង2នាក់​ទៀតទទួល​បរាជ័យ

Posted: 16 Mar 2012 02:16 AM PDT

លោកអាជ្ញា​កណ្តាល​លើក​ដៃ វ៉ន វីវ៉ា ឈ្នះកីឡាករ Phet Taksin
រាជធានីភ្នំពេញ​​​​ ៖ ​ព្រឹត្តិ​ការណ៍​​​ប្រកួត​ប្រ​ដាល់​ជើង​ឯក​អាស៊ាន​ នៅ​លើ​សង្វៀនស្ថានីយ​ទូរទស្សន៍​ CTN កាលពី​យប់​ថ្ងៃព្រហស្បតិ៍ ទី​១៥ មីនា កន្លង​មក​នេះ ក្នុង​ចំណោម​គូប្រ​កួត​ចំនួន​៦គូ​ មាន​៤​គូកម្ពុជា​បានយកឈ្នះគូ​ប្រកួត និង​ចាញ់​តែ២គូ​ ប៉ុណ្ណោះ ។​ វ៉ន វី​វ៉ា​ មកពីក្លឹបព្រះខ័ន​រាជ្យ​ដែលជាគូ​ឯក​សំខាន់ជាង​គេ​នៅ​ក្នុង​កម្មវិធី​ប្រកួត​ថ្ងៃនោះ មិនបាន​ធ្វើ​ឱ្យ​ទស្សនិកជនខ្មែរខក​ចិត្តឡើយ​ដោយគេបាន​យកឈ្នះ​កីឡាករ​ថៃ Phet Taksin ដោយ​ពិន្ទុ​​ ។ វីវ៉ា អន់ល្វែង​​ក្រោម​បន្តិច​ តែស្នៀត​កណ្តាប់ដៃរ​បស់​គេ​ល្អគួរសម​ ។

ម៉ូតូចុង​ភៅពីរគ្រឿង​​ត្រូវ​ក្រុម​ចោរ​លួច​កាច់​សោ.ក​ជិះ​គេច​ខ្លួន​ទៅ​បាត់​

Posted: 16 Mar 2012 02:09 AM PDT

រាជធានីភ្នំពេញ ៖ ​ម៉ូតូពីរគ្រឿង​​ដែល​ជា​របស់​ចុងភៅធ្វើ​ម្ហូប​ការ​ត្រូវបាន​​ក្រុម​ចោរ​ធ្វើ ​សកម្ម​ភាព​កាច់​សោ.ក​លួច​​​យកទៅ​បាត់​ដោយ​សុវត្ថិ​ភាព​ ​ខណៈដែល​ម្ចាស់​ជិះ​ទៅ​ធ្វើ​ម្ហូប​​ឡើង​ផ្ទះ​ឱ្យគេ កាល​ពី​វេលា​ម៉ោង​​៤​ទៀបភ្លឺ​​ថ្ងៃទី​១៦ មីនា ២០១២ ​ស្ថិត​ក្នុង​ភូមិ​ឃ្លះ​សណ្តាយ ​សង្កាត់​ពង​ទឹក ខណ្ឌដង្កោ ​។ ​

ម្ចាស់​​មិន​នៅ​​ចោរ​គាស់​ផ្ទះ​​យក​ទ្រព្យ​សម្បត្តិ​​គិត​ជា​​ទឹក​ប្រាក់​​ប្រមាណ​១ម៉ឺន​ដុល្លារ​នៅ​សង្កាត់​ទួល​សង្កែ​

Posted: 16 Mar 2012 02:02 AM PDT

លំនៅឋានដែលរងការគាស់
រាជធានីភ្នំពេញ ៖ ​លំ​នៅឋាន​លេខ​១៥០H ​ផ្លូវ​លំ ក្រុម​ទី​១៨ ភូមិ​ទួល​សង្កែ ​សង្កាត់​ទួល​សង្កែ ​ដែល​ម្ចាស់​​ចាក់​សោ​ទុក​ចោល​ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្ម​ភាព​គាស់​យក​​ ទ្រព្យ​សម្បត្តិ​អស់​គ្មាន​សល់​ និង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង​៧​ព្រឹក​​ថ្ងៃទី​១៦ មីនា នៅ​ពេល​ដែល​ម្ចាស់​​ត្រឡប់​មក​ដល់​ផ្ទះវិញ។

ខ្យល់​ព្យុះ​​មួយ​ប្រាវ​​បោក​បក់​​ទៅលើ​ស្រុក​ម៉ាឡៃ​​រលំ​ផ្ទះ​ និង​របើក​ជញ្ជាំង​​ដួល​​១៧​ខ្នង​

Posted: 16 Mar 2012 01:59 AM PDT

ខេត្តបន្ទាយមានជ័យ ៖ ​​លំនៅ​ឋាន​របស់​ប្រជា​ពលរដ្ឋ​ចំនួន​១៧​ខ្នង​​ត្រូវបាន​ខូច​ខាត​​​ដោយ​សារ​ ខ្យល់​ព្យុះ​មួយ​​យ៉ាង​ធំ​បោក​បក់​បណ្តាល​​ឱ្យ​​ផ្ទះ​ខ្លះ​រលំ​បាក់​ខ្ទេច​ ទាំង​ស្រុង និង​​ខ្លះ​ទៀត​របើក​ដំបូល និង​ជញ្ជាំង​ កាលពី​វេលា​ម៉ោង​​៦និង​៣០​នាទី​​​ល្ងាចថ្ងៃ​ទី​​១៥ មីនា ២០១​២ ​នៅភូមិ​កោះ​ស្នួល ឃុំ​​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​​។​លោកវរសេនីយ៍​​​ត្រី សៅ ប៊ុន អធិការ​នគរ​បាល​​ស្រុក​​ម៉ាឡៃ ​បាន​​ឱ្យ​ដឹង​ថា ​​​មុន​ពេល​កើត​​មាន​ខ្យល់​​ព្យុះ​នេះដំបូង​មានពពក​ខ្មៅ​​យ៉ាងធំ​​ហោះ​ពី​​ កើត​ទៅ​លិច​ថែម​ទាំង

បញ្ចុះ​បឋម​សិលា​សង់អគារ​ការិយាល័យ​ប្រៃ​សណីយ៍​និង​ទូរគមនាគមន៍

Posted: 16 Mar 2012 01:56 AM PDT

ក្រុងប៉ោយ​ប៉ែត៖ ពិធី​បញ្ចុះ​បឋម​សិលា​សង់​​​អ​គារ​ការិយាល័យ​ប្រៃសណីយ៍​ និង​ទូរ​គម​នា​គមន៍​ក្រោម​​អធិបតីភាព​​លោក​សូរ ឃុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរគមនា​គមន៍ រួម​ជា​មួយ​ប្រតិ​ភូ​អម​ដំណើរ​​ជា​ច្រើន​នាក់​ ក្នុង​នោះ​ក៏​មាន​វត្ត​មាន​មន្ត្រីមន្ទីរ​​ស្ថាប័ន​ និង​អង្គភាព​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​ និង​ក្រុង​ សង្កាត់ ប្រជា​ពលរដ្ឋ និង​

អាជ្ញា​ធរ​ខណ្ឌសែន​សុខ ​ប្រមូល​រថយន្ត​តាក់ស៊ី​​ចត​អនាធិ​ប​តេយ្យ​​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី

Posted: 16 Mar 2012 01:55 AM PDT

រថយន្តដែលត្រូវឃាត់ទុក
រាជធានីភ្នំពេញ ៖ រថយន្ដ​តាក់ស៊ី​ប្រភេទ​ទួរី​ស​ដែល​​ចត​ឥត​សណ្ដាប់ធ្នាប់ ​និង​បង្ក​ភាព​អនាធិបតេយ្យ​នៅ​ខាងលិច​គល់ស្ពានអាកាស​៧​មក​រា​ក្នុង​សង្កាត់​ ទឹក​​ថ្លា ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​​ថ្ងៃ​ទី​១៦​ មីនា​ ២០១២ ក្រោម​​​បញ្ជា​ពី​លោក​អភិបាល​ខណ្ឌ​សែន​សុខ ​កម្លាំង​សណ្ដាប់​ធ្នាប់​​ខណ្ឌ​បានចុះ​ប្រតិបត្ដិការ​ចាប់​រថយន្ដ​តាក់ស៊ី​ ជា​ច្រើន​

បើក​ត្រាក់​ទ័រ​ក្រឡាប់​​សង្កត់​​ស្លាប់​​ម្នាក់ និង​​របួស​ធ្ងន់​​​ធ្ង​រ​ម្នាក់​

Posted: 16 Mar 2012 01:53 AM PDT

សពជនរងគ្រោះ
​ខេត្តបន្ទាយមានជ័យ ៖ ​យ៉ាង​ហោច​ណាស់​​មនុស្ស​ម្នាក់​​បានស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​​ និង​ម្នាក់​ទៀត​​រង​របួស​ធ្ងន់​ក្នុង​ហេតុ​ការណ៍​​ក្រឡាប់​ត្រាក់​ទ័រ​ ធ្លាក់​ពី​លើ​ផ្លូវ​ចូល​ប្រឡាយ​​នៅវេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​ ១៥ មីនា លើ​ផ្លូវ​​ក្រួស​ក្រហម​​មុខ​សាលា​បឋម​សិក្សា​ចំការ​គ ​​ស្ថិតក្នុង​ភូមិ​ចំការ​គ ​ឃុំ​ស្វាយ​ចេក ​ស្រុក​ស្វាយ​

ទូតសហភាពអឺរ៉ុប​​សរសើរ​ដំណើរ​​​ការ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា

Posted: 16 Mar 2012 01:52 AM PDT

រាជធានីភ្នំពេញ ៖ ​ទោះ​បីជា​មានបញ្ហា​​ប្រឈម​មួយចំនួន​​ក្តី ប៉ុន្តែ​បណ្តា​​ឯកអគ្គ​​រដ្ឋ​ទូត​នៃសហភាពអឺរុប​ប្រចាំ​កម្ពុជា​​​បានថ្លែង​ កោត​​​សរសើរ​អំពី​ដំណើរ​​ការ​លទ្ធិប្រជា​ធិបតេយ្យ​​នៅ​ប្រទេស​កម្ពុជា​ ។

​ធ្លាក់​ឧទ្ធម្ភាគចក្រ​​លើ​ផ្ទះមួយ​នៅក្រុង​​​កាប៊ុលស្លាប់​​10នាក់​

Posted: 16 Mar 2012 01:52 AM PDT

យោង​តាម​​ប៉ូលិស​​មូលដ្ឋាន​​ថា ​ឧទ្ធម្ភាគ​ចក្រ​​​មួយគ្រឿង​របស់អូតង់​បានធ្លាក់​​កាលពីថ្ងៃទី​​១៦ មីនា ​នៅ​ក្រុង​កាប៊ុល​​​ បណ្តាល​​ឱ្យ​​មនុស្ស​​​​ស្លាប់​​​១០នាក់​។​ នេះជា​ឧទ្ធម្ភាគចក្រ​​​មួយ​គ្រឿង​​របស់​តួកគី​ដែលធ្លាក់​​​ចំផ្ទះ​​មួយនៅ​ក្រុង​កាប៊ុល ។ ប៉ូលិស​​​រាយ​ការណ៍​​​​ពីមនុស្ស​​ស្លាប់​​​១០នាក់ តែ​គ្រា​ដំបូង​​​ពុំ​បាន​បញ្ជាក់​ថា នោះ​ជា​ឧទ្ធម្ភាគចក្រ​​​​ស៊ីវិល ឬ​​​យោ​ធាឡើយ រួច​​មូលហេតុនៃ​គ្រោះថ្នាក់​​ក៏ពុំ​​បញ្ជាក់ដែរ​ ។

ន័រ​​វែស៖ យន្ត​ហោះ​​​យោធាមួយ​​បាត់​ដាន​​ជាមួយ​មនុស្ស​5នាក់​

Posted: 16 Mar 2012 01:37 AM PDT

យន្ត​ហោះ​​​ដឹក​ជញ្ជូន​​​យោធា​​​មួយគ្រឿង​ជាមួយ​​​​មនុស្ស​ជិះ​ក្នុង​​នោះ​​៥​នាក់ បាន​​បាត់​ដាន​​កាលពី​ថ្ងៃទី​​១៥ មីនា ​​ក្រោយពី​​ហោះ​​​ឡើង​​ពីព្រលាន​​យន្ត​ហោះ​​មួយ​នាភាគ​ខាងជើង​​​ន័រ​វែស​​​​​ទៅ​កាន់​​ប្រទេសស៊ុយ​អែត ។​ យន្ត​ហោះ​​​ធុន HERCULE ​នោះ​​ដែល​​ចូលរួម​​ក្នុង​​​សមយុទ្ធ​​ប្រចាំឆ្នាំ​មួយ​ពុំ​​ឃើញ​​ចុះ​​​ចតនៅ​​ព្រលាន​​​​យន្ត​​​ហោះ​​​KIRUMA ​ប្រទេស​ស៊ុយ​អែត​ ដូច​ការ​គ្រោង​ទុក​​​ឡើយ ។

IMF អនុម័ត​​​ទឹក​ប្រាក់​ជួយ​​សង្គ្រោះ​​ក្រិច28ពាន់​​លាន​​អឺរ៉ូ​

Posted: 16 Mar 2012 01:34 AM PDT

រូបិយ​វត្ថុ​​​អន្តរជាតិ​ IMF ​រាយ​ការណ៍​​កាលពី​ថ្ងៃទី​​១៥ មីនាថា បាន​​​​អនុម័ត​​​ប្រាក់​​កម្ចី​​ជួយ​សង្គ្រោះ​​​​​ក្រិច​ក្នុង​​​ទឹក​ប្រាក់​២៨​ពាន់​លាន​​អឺរ៉ូ ។ ​ក្នុង​សេចក្តី​​​ប្រកាស​​​មួយ​ IMF ថ្លែង​ថា ក្រុម​​ប្រឹក្សា​ភិបាល​​របស់​​ IMF បាន​អនុម័ត​​​កុងត្រា​​ប្រាក់​​​កម្ចី​​មួយមាន​រយៈពេល​​៤ឆ្នាំ​ក្នុង​​​ក្របខណ្ឌ​​​​ជំនួយ​មួយ​​ឱ្យដល់​​ក្រិច​​មាន​ទឹក​ប្រាក់​​​​២៨​ពាន់​​​លាន​អឺរ៉ូ​សម្រាប់​​ជួយទ្រទ្រង់​​ដល់​​កម្ម​វិធី​​​​ស្តារ​សេដ្ឋ​កិច្ច​​​ឡើង​វិញ​របស់​អាជ្ញាធរ​​ក្រិច។

សិស្ស​នៅ​ប្រទេស​អេ​ហ្ស៊ីបនាំគ្នាជិះ​រថយន្ត​ឈ្នួល​ទៅ​សាលារៀន

Posted: 16 Mar 2012 01:32 AM PDT

​ទិដ្ឋភាព​សិស្ស​នៅ​ប្រទេស​អេ​ហ្ស៊ីបនាំគ្នាជិះ​រថយន្ត​ឈ្នួល​ទៅ​សាលារៀន
សកម្មភាព​ច្របូក​ច្របល់​​នេះ​ គឺ​​នៅ​ពេល​ព្រឹក​ ដែល​​សិស្សសាលា​ជន​ជាតិ​អេ​ហ្ស៊ីប ​ប្រ​ជ្រៀត​គ្នា​ឡើង​ជិះ​រថយន្ត​​ដឹក​អ្នក​ដំណើរ​ នៅ​តំបន់​​​ហ្កា​បៀ ភាគ​ខាង​លិច​ឆៀង​ខាង​ជើង​ទី​ក្រុង​គែរ កាល​ពី​ថ្ងៃ​ទី​១២ មីនា​ ដើម្បី​ទៅ​សាលា​រៀន​ឱ្យ​ទាន់​ពេល​​​​វេលា ។ នោះ​ជា​ស្ថាន​ភាព​លេច​ធ្លោ​​មួយ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​​សិស្ស​បែរ​ជា​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល

នាំគ្នាឈរកាន់​ទុក្ខ​ជនរងគ្រោះដោយសាររលកយក្ស​ស៊ូណាមី

Posted: 16 Mar 2012 01:29 AM PDT

ជនជាតិ​ជប៉ុននាំគ្នាឈរ​នៅ​លើ​ខ្នងទំនប់​មួយដើម្បី​កាន់​ទុក្ខ​ជនរងគ្រោះដោយសាររលកយក្ស​ស៊ូណាមី
អ្នក​​ទី​ក្រុង​មីយ៉ា​កូ នៅ​ខេត្ត​អ៊ី​​វ៉ា​តេ បាន​ប្រមូល​ផ្តុំ​គ្នា​ឈរ​នៅ​លើ​ខ្នងទំនប់​មួយ​កាល​ពី​ថ្ងៃ​ទី​១១ មីនា សម្តែង​ការ​កាន់​ទុក្ខ​ចំពោះអ្នកស្លាប់​បាត់​បង់​ជីវិត​​ដោយ​សារ​គ្រោះរញ្ជួយ​ដី និង​​រលក​យក្ស​ស៊ូណាមី ដែល​វាយ​ប្រហារប្រទេស​​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​១១ មីនា ២០១១ ។ គ្រោះ​មហន្តរាយ​នោះ បាន​សម្លាប់​ជនជាតិ​ជប៉ុន​ជាង​១ម៉ឺន​នាក់ និង​ជាច្រើន​នាក់​ទៀត​គ្មាន​ទី​ជម្រក​ ៕

ពិធី​បុណ្យ​ជះទឹក​ពណ៌​ជា​លក្ខណៈប្រពៃ​ណី​ប្រារព្ធនៅ​ប្រទេសឥណ្ឌា

Posted: 16 Mar 2012 01:26 AM PDT

ភ្ញៀវ​​ទេសចរ និ​ងជន​ជាតិ​ឥណ្ឌា​ ប្រារព្ធ​ពិធី​បុណ្យ​ជះទឹក​ពណ៌​ជា​លក្ខណៈប្រពៃ​ណី​នៅ​ឥណ្ឌា​
ភ្ញៀវ​​ទេសចរ និ​ងជន​ជាតិ​ឥណ្ឌា​ ក្នុង​ទី​ក្រុង​ហ្គោល​ហ្គាតា របស់​​ឥណ្ឌា បាន​ប្រារព្ធ​ពិធី​បុណ្យ​ជា​លក្ខណៈ​ប្រពៃ​ណី​ហិណ្ឌូ ​ហៅ​ថា«ហូលី» ដោយ​មាន​ការ​លាប ឬ​ជះ​ទឹកពណ៌​ដាក់​គ្នា​។ ពិធី​បុណ្យ​នេះ​មាន​ការ​ពេញ​និយម​យ៉ាងខ្លាំងទាំង​នៅ​ឥណ្ឌា​ និង​នេប៉ាល់ ។ ពិធី​បុណ្យ​នោះ គេ​រៀប​ចំ​ឡើង​ក្នុង​អំឡុង​ពេល​ដំណាច់​រដូវ​រងា និ​ងចាប់​ផ្តើម​រដូវ​ស្លឹក​ឈើ​លាស់​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!