VOA News: ព័ត៌មាន: “ព្រះសង្ឃភូមាត្រូវបានចាប់ខ្លួន” plus 2 more |
- ព្រះសង្ឃភូមាត្រូវបានចាប់ខ្លួន
- ភេវរករបំផ្ទុះគ្រាប់បែកលើកោះបាលីឆ្នាំ២០០២នឹងឡើងតុលាការ
- ព្រះរាជអាជ្ញារងម្នាក់បង្ហាញថានួន ជា ពាក់ព័ន្ធនឹងការបញ្ជាសម្លាប់
ព្រះសង្ឃភូមាត្រូវបានចាប់ខ្លួន Posted: 10 Feb 2012 07:30 AM PST អាជ្ញាធរភូមាបានចាប់ខ្លួនព្រះសង្ឃភូមាមួយអង្គ ដែលត្រូវបានដោះលែងពីគុកកាលពីពេលថ្មីៗនេះ ក្នុងបទដឹកនាំបាតុកម្មប្រឆាំងនិងរដ្ឋាភិបាល កាលពីឆ្នាំ២០០៧។ សាក្សីបាននិយាយប្រាប់បណ្តាញផ្សាយព័ត៌មានបស្ចឹមប្រទេសថាស្ស៊ីន ហ្កាប៊ីរ៉ា (Shin Gambira)ត្រូវបុរសមួយចំនួនដែលសម្គាល់ខ្លួនថាជាសមាជិករដ្ឋាភិបាលប្រចាំទីក្រុង រ៉ាងហ្គូន (Rangoon) ចាប់ខ្លួនកាលពីព្រឹកថ្ងៃសុក្រ ចេញពីវត្តមួយនៅទីក្រុងនេះ។ បុរសទាំងនោះមិនបាននិយាយថា តើពួកគេនាំខ្លួនព្រះសង្ឃ ហ្កាប៊ីរ៉ា ទៅទីណាឬដោយសារមូលហេតុអ្វីទេ។ ព្រះសង្ឃ ស្ស៊ីន ហ្កាប៊ីរ៉ា ជាមេដឹកនាំនៃអ្វីដែលគេហៅថា បដិវត្តិស្បង់ជីពរ ដឹកនាំដោយព្រះសង្ឃប្រឆាំងនឹងរដ្ឋាភិបាលយោធា ដែលកាន់អំណាចនៅពេលនោះ។ បាតុកម្មមហាជននោះត្រូវបានអាជ្ញាធរបង្ក្រាបយ៉ាងព្រៃផ្សៃ ហើយព្រះសង្ឃ ហ្កាប៊ីរ៉ា ត្រូវបានកាត់ទោសឲ្យជាប់គុក៦៨ឆ្នាំ។ ព័ត៌មានអន្តរជាតិសំខាន់ៗ៖ ស៊ីរី៖ មន្រ្តីប្រទេសស៊ីរីនិយាយថា ការផ្ទុះគ្រាប់បែកអត្តឃាត២ក្នុងរដ្ឋធានីដាម៉ាស បានសម្លាប់មនុស្សយ៉ាងហោចណាស់៤៤នាក់ ហើយបានធ្វើឲ្យមនុស្សយ៉ាងតិច១៥០នាក់ផ្សេងទៀតរងរបួស។ ម៉ាឡេស៊ី៖ ប៉ូលីសប្រទេសម៉ាឡេស៊ីនិយាយថា ពួកគេបានចាប់ខ្លួនអ្នកកាសែតជាតិអារ៉ាប៊ី សាអូឌីត (Saudi Arabia) ម្នាក់ដែលត្រូវរងការចោទប្រកាន់ពីបទប្រមាថមើលងាយសាសនាអ៊ីស្លាម និងព្យាការីមួហាម៉ាត់ (Prophet Muhammad) ដែលបានបញ្ជូនតាមប្រព័ន្ធធ្វីតឺ (Twitter) របស់គាត់កាលពីសប្តាហ៍មុននៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត។ ចិន៖ សកម្មភាពជំនួញរបស់ប្រទេសចិនមានការចុះថយនៅខែមករា បើប្រៀបធៀបទៅនឹងខែមករាឆ្នាំមុន។ ការណ៍នេះនាំឲ្យកើនឡើងនូវការព្រួយបារម្ភថាភាពអន់ខ្សោយនៃតម្រូវការនៅបរទេសកំពុងតែនាំឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចចិន ដែលដឹកមុខដោយការនាំទំនិញចេញ។ ក្រិក៖ សមាជិកសហជីពក្នុងប្រទេសក្រិក បានចាប់ផ្តើមធ្វើកូដកម្មទូទៅរយៈពេល២ថ្ងៃមួយ នៅថ្ងៃសុក្រនេះក្នុងរដ្ឋធានីអាថែន (Athens) ដើម្បីប្រឆាំងតវ៉ាវិធានការដ៏តឹងរ៉ឹងថ្មីមួយ ដែលចាំបាច់ឲ្យបានទទួលការអនុម័តពីពួកអ្នកបង្កើតច្បាប់។ ឥណ្ឌា៖ សហភាពអឺរ៉ុប បានសុំឲ្យប្រទេសឥណ្ឌាប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីធ្វើឲ្យប្រទេសអ៊ីរ៉ង់បន្តការចរចា អំពីកម្មវិធីនុយក្លែអ៊ែរមានជម្លោះរបស់ខ្លួន។ ប៉ាគីស្ថាន៖ តុលាការកំពូលនៃប្រទេសបាគីស្ថានបានច្រានចោលការប្តឹងឧទ្ធរណ៍របស់នាយករដ្ឋមន្រ្តី លើបទចោទប្រកាន់ពីការជ្រៀតជ្រែកកិច្ចការតុលាការ។ អាស៊ី៖ បណ្តាញទូរទស្សន៍អាស៊ីកំពុងខិតខំឃោសនាពាណិជ្ជកម្មកីឡាបាល់បោះ នូយក នីក (New York Knick) នៅក្នុងកម្មវិធីឃោសនារបស់ខ្លួន បន្ទាប់ពីការលេចធ្លោភ្លាមៗរបស់លោក ជឺរេមី លីន (Jeremy Lin) ដែលជាកីឡាករម្នាក់កើតនៅ ស.រ.អ. មានឪពុកម្តាយជាជនជាតិចិនតៃវ៉ាន់ ហើយបានប្រកួតក្នុងសមាគមន៍កីឡាបាល់បោះជាតិ (NBA)។ ស៊ូដង់៖ អង្គការឃ្លាំមើលអន្តរជាតិ (Global Witness) កំពុងជំរុញឲ្យសហគមន៍អន្តរជាតិជួយបញ្ចប់ជម្លោះប្រេងដ៏ល្វីងជូចត់រវាងប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង ដោយព្រមានថា ស្ថានភាពនេះអាចរីកកាន់តែធំ ប្រសិនបើមិនដោះស្រាយឲ្យបានឆាប់រហ័សទេនោះ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ភេវរករបំផ្ទុះគ្រាប់បែកលើកោះបាលីឆ្នាំ២០០២នឹងឡើងតុលាការ Posted: 10 Feb 2012 12:10 AM PST ឥណ្ឌូនេស៊ី៖ និយាយថា អូម៉ា ផាទិក (Umar Patek) មនុស្សជាប់សង្ស័យអំពីភេរវកម្ម ដែលគេស្វែងរកចាប់ខ្លួនខ្លាំងបំផុតនៅទ្វីបអាស៊ី នឹងនាំឡើងតុលាការនៅថ្ងៃច័ន្ទ អំពីបទចោទថាគាត់មានមុខនាទីនៅក្នុងការបំផ្ទុះគ្រាប់បែកនៅកោះ បាលី (Bali) ក្នុងឆ្នាំ២០០២ ដែលបានសម្លាប់មនុស្សជាង២០០នាក់ នឹងបទចោទប្រកាន់អំពីការវាយប្រហារទៅលើវិហារគ្រឹស្តសាសនាមួយនៅក្រុងហ្សាកាតារ (Jakarta) នៅមុនថ្ងៃបុណ្យណូអែលឆ្នាំ២០០០ដែរ។ ស៊ីរី៖ ស៊ីរីបន្តមានមនុស្សស្លាប់ ក្នុងពេលប្រទេសមហាអំណាចពិភពលោក មានការលំបាកក្នុងការបញ្ចប់ការបង្ក្រាបកាន់តែខ្លាំងឡើងប្រឆាំងនឹងការបះបោរ ១១ ខែ របស់ក្រុមប្រឆាំងស៊ីរី។ការវាយប្រហាររបស់រដ្ឋាភិបាលមិនបានចុះថយទេ។ ប៉ាគីស្ថាន៖ ប្រភពសម្ងាត់ប៉ាគីស្ថាននិយាយថា ការវាយប្រហារមួយដោយយន្តហោះឥតអ្នកបើកអាមេរិកាំងនៅក្នុងប៉ាគីស្ថានភាគពាយ័ព្យ បានសម្លាប់លោកបាដារ មែនសូរ (Badar Mansoor) ជនសកម្មប្រយុទ្ធថ្នាក់ខ្ពស់ម្នាក់ ដែលមានការទាក់ទងជាមួយ អាល កៃដា (al-Qaida)។ សូដង់៖ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International រាយការណ៍ថា ក្រុង មូស្គូ និងប៉េកាំង បន្តផ្តល់អាវុធនិងគ្រាប់រំសេវដ៏ច្រើនទៅឲ្យក្រុងខាទុំ (Khartoum) ទោះជាមាន«ភស្តុតាងយ៉ាងច្បាស់» ថាគេប្រើអាវុធទាំងនេះក្នុងការរំលោភទៅលើសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ប្រឆាំងនឹងជនស៊ីវិលនៅតំបន់ ដាហ្វឺ (Darfur) ក៏ដោយ។ អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីប្រទេស លោក ហាមីត កាហ្សាយ (Hamid karzai) បានផ្តន្ទាទោសនិងបញ្ជាឲ្យមានការស៊ើបអង្កេតលើកការវាយប្រហារមួយរបស់អង្គការ អូតង់លើសង្កាត់ នៃច្រាប់ (Nejrab) នៃខេត្ត ខាភីសា (Kapisa) ដែលលោកបាននិយាយបានសម្លាប់កុមារ ៨ នាក់ នៅក្នុងប្រទេសភាគខាងកើត។ ប៉ាគីស្ថាន៖ តុលាការកំពូលប៉ាគីស្ថាន និយាយថាការចោទប្រកាន់លោកនាយករដ្ឋមន្រ្តី យូសូហ្វ រ៉ាហ្សា គីឡានី (Yousuf Raza Gilani) អំពីបទមិនស្តាប់បង្គាប់តុលាការនៅត្រូវលប់ចោល បើសិនជាលោកបើកការចោទប្រកាន់ចាស់អំពីរឿងពុករលួយប្រឆាំងនឹងលោកប្រធានាធិបតី អាស៊ីហ្វ អាលី ហ្សាដារី (Asif Ali Zardari) ជាថ្មីឡើងវិញ ដែលលោក Gilani បានប្រកែកមិនព្រមធ្វើតាមពាក្យបញ្ជាតុលាការ ហើយនឹងត្រូវឡើងតុលាការនៅថ្ងៃច័ន្ទនេះ។ ក្រិក៖ ក្រុមអ្នកតែងច្បាប់ប្រទេសក្រិកនិយាយថា អស់លោកបានសម្រេចកិច្ចព្រមព្រៀងមួយលើនយោបាយត្បិតត្បៀត ដែលក្រុមអ្នកផ្តល់ប្រាក់កម្ចីបានតម្រូវឲ្យធ្វើ ដើម្បីធានាឲ្យប្រទេសនេះបានទទួលការជួយសង្គ្រោះមួយទៀត ហើយជៀសវាងការខកខានមិនអាចសងប្រាក់បំណុលរបស់ខ្លួនបាននៅខែក្រោយ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ព្រះរាជអាជ្ញារងម្នាក់បង្ហាញថានួន ជា ពាក់ព័ន្ធនឹងការបញ្ជាសម្លាប់ Posted: 09 Feb 2012 06:46 PM PST សហព្រះរាជអាជ្ញារងអន្ដរជាតិ លោក ដេល លីហ្ស៊ាក់ (Dale Lysak) បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា នួន ជា មានការជាប់ពាក់ព័ន្ធនឹងការបញ្ជាឲ្យសម្លាប់ និងការក្ដោបក្ដាប់អំណាចយោធា ដែល នួន ជា បានបដិសេធជាបន្ដបន្ទាប់ក្នុងសវនាការកន្លងមក។ លោក ដេល លីហ្ស៊ាក់ សញ្ជាតិអាមេរិកាំងបានលើកសម្តីរបស់ អៀង សារី ដែលបាននិយាយនៅក្នុងកាលៈទេសៈបីផ្សេងគ្នានៅក្នុងពេលកន្លងមក។ ក្នុងនោះអៀង សារី បានអះអាងពីអំណាចឥទ្ធិពល និងតួនាទីរបស់ អតីតបងធំទីពីរនៃរបបខ្មែរក្រហមរូបនេះ។ «ឯកសារនេះលើកឡើងថា គណៈកម្មាធិការសន្ដិសុខរួមមាន ប៉ុល ពត នួន ជា និង សុន សេន ដែលត្រូវបានស្រង់សម្តីថា ពួកគេធ្វើសេចក្ដីសម្រេចលើរាល់ការសម្លាប់ និងការសម្លាប់រង្គាល។ បីឆ្នាំក្រោយមកគឺនៅខែមករាឆ្នាំ១៩៩៩ អៀង សារី អះអាងថា សេចក្ដីសម្រេចចិត្តលើការចាប់ខ្លួន និងការសម្លាប់ធ្វើឡើងដោយ ប៉ុល ពត នួន ជា ខៀវ សំផន និងធ្វើឡើងដោយមន្ទីរ ស-២១ ខ្លួនឯងផ្ទាល់តែម្ដង»។ ថ្វីបើដូច្នេះក្ដី នួន ជា ដែលគេដឹងថាគឺជាមេដឹកនាំកំពូលលំដាប់ទី២បន្ទាប់ពីប៉ុល ពត មេស្ថាបនិករបបខ្មែរក្រហមបានបន្ដបដិសេធដូចក្នុងសវនាការមុនៗដែរ គឺថា រូបគាត់គ្មានអំណាចនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធនោះទេ។ «ខ្ញុំមិនមែននៅក្នុងគណៈកម្មការយោធាទេ។ ខ្ញុំប្រធានគណៈកម្មការប្រធានសភា។ ខ្ញុំទៅធ្វើខាងយោធាយ៉ាងម៉េច? វាខុសគ្នាឆ្ងាយណាស់។ ដូច្នោះឯកសារនេះសរសេរខុសទេ»។ នួន ជា ត្រូវបានកត់សម្គាល់ផងដែរថា គឺជាអ្នកមានឥទ្ធិពលផ្នែកមនោគមវិជ្ជាលើរបបខ្មែរក្រហម។ គាត់កំពុងស្ថិតនៅក្នុងការកាត់ទោសជាមួយ ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម អៀង សារី អតីតរដ្ឋមន្ដ្រីការបរទេសនៃរបបនេះ។ ជនជាប់ចោទទាំងបីត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មដែលទាក់ទងនឹងការស្លាប់ និងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច ១,៧លាននាក់នៅក្រោមអំណាចត្រួតត្រារបស់ពួកគេ។ ក៏ប៉ុន្ដែក្នុងនៅអំឡុងពេលកាត់ទោសកន្លងមកនៅក្នុងសំណុំរឿង០០២នេះ ក្រៅពីបានធ្វើការបដិសេធមិនឆ្លើយនឹងសំណួរនានាដោយផ្ទាល់ ជនជាប់ចោទទាំងបីនាក់ បានច្រានចោលការទទួលខុសត្រូវរបស់ខ្លួនចំពោះការស្លាប់ទាំងនោះ។ លោកសហព្រះរាជអាជ្ញារង ដេល លីហ្ស៊ាក់ បានបង្ហាញឯកសារមួយចំនួនថែមទៀតស្ដីពីការសម្រេចដែលចុះហត្ថលេខាដោយ ខៀវ សំផន ប្រមុខរដ្ឋ ដើម្បីតែងតាំង នួន ជា ឲ្យធ្វើជានាយករដ្ឋមន្ដ្រីស្ដីទីជំនួសប៉ុល ពតដែលត្រូវចេញទៅព្យាបាលជម្ងឺនៅប្រទេសចិន និងឯកសារមួយទៀតដែលបង្ហាញថា នួន ជា ថ្លែងសុន្ទរកថាពីកំណើតកងទ័ពរបស់ពួកខ្មែរក្រហមរួមទាំងឯកសារដែលនិយាយពីការលាលែងពីតួនាទីជាប្រមុខរដ្ឋខ្មែរក្រហមរបស់សម្ដេចឪ នរោត្តម សីហនុ។ មុននឹងបិទបញ្ចប់ការកាត់ទោសនៅថ្ងៃនេះ សហមេធាវីអន្ដរជាតិបស់នួន ជា លោក ម៉ៃឃើល ផេសម៉ិន បានចោទសួរកូនក្ដីរបស់ខ្លួនជាច្រើនពីការរួមចំណែករបស់លោក ហេង សំរិន នៅក្នុងការតស៊ូជាមួយខ្មែរក្រហម រួចបន្ទាប់មកលោក ហេង សំរិន បានឡើងធ្វើជាមេទ័ពខ្មែរក្រហម។ លោក ហេង សំរិន បច្ចុប្បន្នគឺជាប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |