Koh Santipheap Daily

Koh Santipheap Daily


​សួន​សត្វ​​កា​ហ្សា​ក់​ស្ថាន​​ឱ្យ​ស្វា​ផឹក​ស្រា​ក្រ​ហម​​បង្ការ​ជំ​ងឺ​​ផ្តាសាយ​ក្នុង​រដូវ​រងា

Posted: 06 Feb 2012 11:53 PM PST

សត្វស្វា​នៅ​ក្នុង​សួន​សត្វ​​កា​ហ្សា​ក់​ស្ថាន
​តាម​ទី​ភ្នាក់​ងារ​​ព័ត៌​មាន​​​បរ​ទេស​​កាលពី​ថ្ងៃទី​​៦ កុម្ភៈ ​​​ផ្សាយ​​ថា សួន​សត្វ​«​ការ៉ា​ហ្គេន​ដា»​​ស្ថិត​​នៅ​ភាគ​​កណ្តាល​​ប្រ​​ទេស​កា​ហ្សាក់​​ស្ថាន​​ ​បាន​ឱ្យ​ស្វា​ផឹក​ស្រា​ក្រ​ហម​​​ដើម្បី​បង្ការ​ជំ​ងឺ​​ផ្តាសាយ​​ ក្រោយ​ពី​​អា​កាស​ធាតុ​​មាន​ភាព​​ត្រ​ជាក់​​ខ្លាំង​​ដោយ​នៅ​ពេល​​យប់​​គឺ​​ធ្លាក់​​ដល់​​ដក​៤០​អង្សា​សេ​(-៤០ oC) ។ ​អ្នក​​​ជំ​នាញ​នៅ​​ក្នុង​​​សួន​សត្វ​​​អះ​អាង​​ថា ​វិ​ធី​​សាស្ត្រ​នេះ​​​ គឺ​​ជា​ទី​​ពេញ​និ​យម​​ក្នុង​ចំណោម​​បណ្តា​សួន​សត្វ​​ជា​ច្រើន​​នៅ​លើ​​ពិ​ភព​លោក ។

​នាំ​ខ្លួន​​អតីត​​ចៅ​ក្រម​​ហួត​ ហ៊ាង​ ទៅ​ឆែក​ឆេរ​បន្ទប់​​ធ្វើការ​​រក​ឯ​​ក​សារ​​ពាក់​ព័ន្ធ​​

Posted: 06 Feb 2012 11:43 PM PST

ខេត្ត​កណ្តាល​ ៖ មន្ត្រី​សា​លា​ដំបូ​ង​ខេត្ត​​​​បាន​ឱ្យ​ដឹង​ថា ​សមត្ថ​កិច្ច​​អង្គភាព​​ប្រ​ឆាំង​​អំ​ពើ​ពុក​រលួយ​​បាន​នាំ​ខ្លួន​​អតី​ត​​ ចៅ​ក្រម​​ហួត ហ៊ាង​ ទៅ​​កាន់​​សា​លា​ដំ​បូង​​ខេត្ត​ កាល​ពី​​ម៉ោង​​១០​និង​​១៥​នា​ទី​​ព្រឹក​ថ្ងៃ​ទី​​៦ កុម្ភៈ​ ​ដើម្បី​​​ឆែក​​ឆេរ​​​រក​​ឯ​​ក​សារ​វត្ថុ​តាង​​មួយ​ចំនួន​​នៅ​ក្នុង​បន្ទប់​ ​​​ធ្វើ​ការ​របស់​ ​លោក បន្ទាប់​ពី​​ត្រូវ​​តុលាការ​​​​ចោទ​ប្រកាន់​​​ និង​ឃុំ​ខ្លួន​​ពី​បទ​​ប្រ​ព្រឹត្ត​​អំ​ពើ​ពុក​រលួយ​​ កាល​ពី​ថ្ងៃទី​​២០​ ​មករា ឆ្នាំ​​២០១២

អ.ស.ប ៖ ចំនួន​ជនស៊ីវិល​​ស្លាប់​នៅអាហ្វហ្គានីស្ថាន​​​កើនខ្ពស់​

Posted: 06 Feb 2012 11:42 PM PST

​យោងតាម​​​​របាយការណ៍​​មួយរបស់ អ.ស.ប ចេញផ្សាយ​​កាលពីចុងសប្តាហ៍​​​កន្លង​មក​​​​នេះ​ថា ​ចំនួនជនស៊ីវិល​​​ដែលស្លាប់​​ដោយសារ​​ជម្លោះ​នៅ​អាហ្វហ្គានីស្ថាន​​មានការកើន​ឡើង​ក្នុងឆ្នាំ​​​​​២០១១ ​​សម្រាប់​ឆ្នាំទី​​​៥ ជាប់​ៗគ្នា ​​ដោយសារ​​​ជាពិសេស​​​ការ​ផ្លាស់ប្តូរ​​​​យុទ្ធ​វិធីរបស់​​​​ពួកតាលីបង់​​ និងក្រុម​​​ប្រដាប់អាវុធ​​​​ប្រឆាំង​រដ្ឋាភិបាលដទៃៗ​ទៀត​​។​ របាយការណ៍​​ប្រចាំ​ឆ្នាំ​ស្តីពី​​កិច្ច​ការពារ​ស៊ីវិល​ក្នុង​ជម្លោះ​​ប្រដាប់អាវុធ​​​រៀប​​​រៀង​​ដោយ​​បេសក​ក​ម្ម​​​ជំនួយ​ អ.ស.ប ​នៅ​អាហ្វហ្គានីស្ថាន MANUA និងស្នងការ​ជាន់ខ្ពស់ អ.ស.ប ខាង​សិទ្ធិ​មនុស្ស HCDH

សមត្ថកិច្ច​ចម្រុះ​​​​ឆ្មក់​​ចូល​​ទីតាំង​កែច្នៃឈើ​ប្រណីត​​ពីរ​កន្លែង​នៅ​​​ក្រុងសៀម​រាប​

Posted: 06 Feb 2012 11:41 PM PST

នៅកន្លែងឆែកឆេរ
ខេត្ត​សៀម​រាប ៖ ​ទីតាំង​​​កែច្នៃ​​ឈើ​ប្រណីត​​ដុះស្លែ​ពីរកន្លែង​​ក្នុង​ចំណោម​​ទីតាំង​ សិប្បកម្ម​​កែច្នៃឈើ​ដ៏ច្រើន​​​នៅក្នុង​​ក្រុង​សៀម​រាប​ ​បាន​ត្រូវ​កម្លាំង​​​​​ចម្រុះ​​​​ដឹកនាំដោយ​​តំណាង​អយ្យការ​​អម​សាលា​ដំបូង ​​​​ខេត្ត​​​ឆ្មក់​ចូល​​​បង្ក្រាប​និង​​​រឹប​អូស​បាន​វត្ថុ​​តាង​​​​ ប្រព្រឹត្ត​​បទ​ល្មើស​​​ព្រៃឈើ​មួយ​ចំនួន​​​ដូចជា​ ម៉ាស៊ីន​​អារ​ច្រៀក​​​ចំនួន​២គ្រឿង​​​ ឈើ​ប្រណីត​​និង​ឈើ​លេខ១ ​ចំនួន​​ជិត​៥​​ម៉ែត្រ​គូប ​ព្រមទាំង​​ចាប់​

​សហរដ្ឋអាេមរិក​​​ប្រឆាំង​​អន្តរាគមន៍​​​យោធា​​​លើ​អ៊ី​រ៉ង់​

Posted: 06 Feb 2012 11:40 PM PST

​​រដ្ឋមន្ត្រីការបរទេស​​​​បារ៉ែន​​ថ្លែងកាលពី​ថ្ងៃ​ទី​​​៦ កុម្ភៈ ​ថា បារ៉ែន ​ទទួលការ​អះអាង​​ពីសហ​រដ្ឋ​អាមេរិក​​​​ថា ក្រុង​​​វ៉ាស៊ីនតោន​​​ចង់បាន​ដំណោះ ស្រាយ​​​មួយចំពោះ​​បញ្ហា​នុយក្លេអ៊ែរ​​​អ៊ី​រ៉ង់​។​ ព្រះអង្គម្ចាស់​​​​ស៊ិក​​​ខាលីដ​​ប៊ីន ​​អាម៉េដ អាល់ ​ខាលីហ្វា ​រដ្ឋមន្ត្រី​​ការបរទេស​​បារ៉ែន ​ដែល​កំពុង​​បំពេញ​ទស្សនកិច្ច​​​​នៅក្រុង​​មូស្គូ​​ថ្លែង​ថា ​ចំពោះ​​​​លទ្ធ​ភាពនៃការ​វាយប្រហារ​មួយ​លើអ៊ី​រ៉ង់​​ យើង​គិត​ថា ​ក្នុង​​ពេល​ជួបពិភាក្សា​​ជាមួយ​​បណ្តា​អ្នក​​ទទួលខុសត្រូវ​​អាមេរិក​យើង​​បាន​ទទួលការ​​អះ​អាង​​​​​ថា សហរដ្ឋអាមេ​រិក​​​​​មិន​គាំទ្រ​​គំនិត​​​​ធ្វើអន្តរា​គមន៍​​យោធា​មួយ​ឡើយ​ចំពោះ​​សភាពការណ៍​​ជុំវិញ​​​អ៊ី​រ៉ង់​។​

លោក​កែប ជុតិមា មាន​វិធាន​ការ​ក្តៅ​

Posted: 06 Feb 2012 11:36 PM PST

ទិដ្ឋភាពក្នុងពិធី

រថយន្ត​បុក​រ៉ឺម៉ក​​ម៉ូតូពីក្រោយ​​ធ្លាក់​​​លោក​យាយ​ម្នាក់ស្លាប់​

Posted: 06 Feb 2012 11:24 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ លោក​យាយ​ម្នាក់​​បាន​ស្លាប់​​​បាត់​បង​់ជីវិត​​ភ្លាមៗ​​នៅ​នឹង​កន្លែង ដោយ​​សារ​គ្រោះថ្នាក់​​ចរាចរណ៍​​​រវាង​រថយន្ត​ម៉ាក​ហុង​ដា​ ពណ៌​ប្រផេះ ​មួយ​គ្រឿង ​​បើក​បុក​រ៉ឺម៉ក​​ម៉ូតូ​​ដែល​លោក​យាយ​កំពុង​ជិះ​លើ​រ៉ឺម៉ក​​នោះ​ បណ្តាល​ឱ្យ​​ធ្លាក់​បោក​ក្បា​ល​ទៅ​នឹង​​ផ្លូវ​ជាតិ​ស្លាប់ភ្លាមៗ​តែ​ម្តង ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ ស្ថិត​ក្នុង​ភូមិ​​ទួល​រកា សង្កាត់​​ចាក់​

នៅអ្នក​លឿង​ធ្វើ​ពិធី​ហែ​អ្នក​តា​តាម​ប្រពៃណី​​​ជន​ជាតិ​ចិន​

Posted: 06 Feb 2012 11:17 PM PST

ទិដ្ឋភាពក្នុងពិធីហែរ
ខេត្តព្រៃវែង ៖ ពិធី​ហែ​អ្នក​តា​ចិន​ជា​ប្រពៃណី​​របស់​ជនជាតិ​ចិន​​ដែល​​តែង​តែ​​ប្រារព្ធ​ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​សុំ​សេចក្តី​​សុខ​ ​សប្បាយ​​គ្មាន​​រោគា​ព្យា​ធិ និង​សុំ​ឱ្យ​​រក​ស៊ីមាន​បាន​​នោះ​ នៅ​ឯ​តំបន់​អ្នក​លឿង​ ស្រុក​ពាមរក៍​ ខេត្ត​ព្រៃ​វែង ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​​រសៀល​​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ២០១២ ​ក៏​បាន​ធ្វើ​ពិធី​នេះ​​ដែរ ​ដោយ​មាន​អ្នក​ចូលរួម​ហែ​ហម​​ប្រហែល​ជា​ង​១០០​នាក់ ​ហែ​ចេញ​ពី​

បារាំង​ជ្រើសរើស​យ​កកោះរុង​ថត​កម្មវិធីប្រឡង​ប្រណាំង​ជីវិត​ផ្សងព្រេង

Posted: 06 Feb 2012 11:08 PM PST

រាជធានីភ្នំពេញ ៖ ​ផលិតកម្ម ADVEN-TU​RE LINE PRODUCTIONS នៃប្រទេស​បារាំង​សម្រាប់កម្មវិធីកោះឡិនតា (KOH LANTA) ជាកម្មវិធីប្រឡងប្រណាំងដែលមាន លក្ខណៈជីវិតផ្សងព្រេងរស់នៅតាមធម្មជាតិលើ កោះ (SURVIVER OF FRANCE) បាន ជ្រើសរើសយកកោះរុងខេត្តព្រះសីហនុ ដើម្បីថត

កុងតាឌ័រត្រូវព្យួរការប្រណាំង2ឆ្នាំនិងត្រូវដកហូតយកពានជើងឯក Tour de Franceឆ្នាំ2010

Posted: 06 Feb 2012 11:01 PM PST

កីឡាករ​អេស្ប៉ាញ​កុង​តា​ឌ័រ
តុលាការ​កីឡា CASកាល​ពី​ថ្ងៃ​ចន្ទ​បាន​ចេញ​សាល​ក្រម​ព្យួរ​ការ​ប្រ​ណាំង​របស់​កីឡាករ​អេស្ប៉ាញ​អាល់​បឺតូ កុង​តា​ឌ័រ​ចំនួន​២​ឆ្នាំ​ពី​បទ​លួច​ប្រើ​សារធាតុ​ហាម​ឃាត់អំ​ឡុង​ការ​ប្រណាំង​ Tour de France​កាល​ពី​ឆ្នាំ​២០១០​។ ក្រៅ​ពី​ការ​ព្យួរ​រយៈ​ពេល​២ឆ្នាំ​ កុង​តា​ឌ័រ​អាច​នឹង​ត្រូវ​ផាក​ពិ​ន័យ​​ជា​ប្រាក់​ជាង​​៣លាន​ដុល្លារ​ទៀត​ផង តែ​ករណី​នេះ​នឹង​ត្រូវ​សម្រេច​ក្នុង​សវនា​ការ​របស់​តុលាការ CASលើក​ក្រោយ​។ តុលាការ​CAS និយាយ​ថា ការ​ហាម​ឃាត់​នេះ​ត្រូវ​គិត​ចាប់​ពី​ថ្ងៃ​ទី​២៥មក​រា ឆ្នាំ​២០១១​ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៦​ខែ​សី​ហា​ឆ្នាំ​២០១២​ ។​

បេកខាំ​ចង់​មាន​​កូន​ទី​5 ​ផ្ទុយពីអ្នក​​ដែល​គិត​ថា ពួក​គេ​លែង​ចង់​​បាន​កូន​​ទៀត​

Posted: 06 Feb 2012 10:58 PM PST

កីឡា​ករបេកខាំ​​ និង​កូន​ប្រុស​
កូនស្រី​ដំបូងជា​សមាជិក​ថ្មី​របស់​ក្រុម​គ្រួសារ​​បេកខាំ​​ ទើប​​សម្រាល​​បាន​រយៈ​​​ពេល​៧​ខែ​ ប៉ុន្តែ​​កីឡា​ករ​ខ្សែ​​បម្រើ​​ក្លឹប Los Angeles Galaxy របស់អាមេ​រិក​រូប​នេះ​ហាក់​ដូច​ជា​​មាន​​គម្រោង​​បង្កើត​កូន​ទី​៥ ​បន្ថែម​ទៀត ។ នាង​វិច​តូរីយ៉ា ទើប​ផ្តល់​កំណើត​កូន​ស្រី​ហា​ព័រ សេវេន ​ដែល​ចាត់​ទុកថា ស័ក្តិ​សម​​នឹង​ទឹក​​ចិត្ត​រប​ស់​ឪពុក​ដែល​​ចង់​បាន​ប្អូន​ស្រី​​ដល់​កូន​ប្រុស​ទាំង​​៣​នាក់​របស់ខ្លួន​ ហើយ​ចំពោះ​​អ្នក​ដែល​​សម្លឹង​​ឃើញថា ​គូ​ស្នេហ៍​​ដ៏​ល្បី​នៅ​លើ​​ពិភព​លោក​​នេះ​នឹង​បញ្ឈប់​​ការ​មាន​កូន គឺ​ជា​កំហុស​មួយ​ក្រោយ​​ពី​កីឡា​ករ​ខ្សែ​បម្រើ​​អាយុ​៣៦​ឆ្នាំ (បេកខាំ) ​រូប​នេះ

នាងសារ៉ាប៉ូវ៉ាចាត់ទុកអូឡាំពិកទីក្រុងឡុងជាព្រឹត្តិការណ៍សំខាន់ដែលនាងត្រូវតែចូលរួម

Posted: 06 Feb 2012 10:55 PM PST

កី​ឡាការិនី​រុស្ស៊ី​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​
កី​ឡាការិនី​រុស្ស៊ី​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​បាន​បញ្ជាក់​ថា ការ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ទី​ក្រុង​ឡុង​ខែ​កក្ក​ដា​ខាង​មុខ​នេះ​គឺ​ជា​អាទិ​ភាព​ចំបង​របស់​នាង​សម្រាប់​ឆ្នាំ​២០១២​​។ កាល​ពី​ប្រកួត​ព្រឹត្តិការណ៍​ដដែល​នេះ​នៅទី​ក្រុង​ប៉េកាំង​ឆ្នាំ​២០០៨​ នាង​មិន​បាន​ទៅ​ចូល​រួម​ទេ​ដោយ​សារ​របួស​ស្មា ។​ សម្រាប់​សារ៉ា​ប៉ូ​វ៉ា​ដែល​ជា​ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌ​ធំ​៣​ជំនាន់​ពុំ​ដែល​បាន​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិក​ទេ​ពី​មុន​មក​។​

សាកសព​​និយោជិត​​ចិនម្នាក់​​ដែលបាត់ខ្លួន​​រក​ឃើញ​​នៅ​ស៊ូ​ដង់​

Posted: 06 Feb 2012 10:52 PM PST

​ប្រទេស​ចិន​ថ្លែងកាលពីថ្ងៃទី​​៦ កុម្ភៈ ថា ខ្លួន​​​បានទទួលព័ត៌មាន​​ពីផ្នែក​​​ដែលទាក់ទិន​របស់​​ស៊ូ​ដង់​​ថា សាកសព​របស់​​កម្មករ​ចិន​ដែលបាត់ខ្លួន​​ក្រោយការ​​​​វាយប្រហារ​មួយ​របស់​ពួក​ឧទ្ទាម​​​នៅ រដ្ឋ​​​​គ័រដូហ្វាន ខាង​ត្បូង​របស់​ស៊ូដង់​​បានត្រូវ​​រក​ឃើញ ។​ ​យោង​តាម​​​សេចក្តីប្រកាស​មួយ​ក្រសួង​​​ការ​បរទេស​ចិន​និយាយ​ថា ​​ភាគីស៊ូដង់​នឹង​ប្រគល់​​​​សាកសព​​អ្នកស្លាប់​នេះ​ឱ្យ​ដល់​​អាជ្ញាធរ​​ចិន ​​ហើយ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​​ស៊ូដង់​​និយាយ​ថា ស៊ូដង់​​នឹង​ជួយ​សម្រួល​​ដល់​​បណ្តា​​​បែបបទ​​​ទាក់​ទិន​​ដល់​ការ​​បញ្ជូន​​​សពជនជាតិ​ចិន​នេះមក​ស្រុកវិញ ។

កាមរី​​បែក​កង់​ពន្លះ​រ៉ឺ​ម៉ក​ដឹក​​អេត​ចាយ​​​ធ្លាក់​ស្នាម​ភ្លោះ​ទាំង​អស់​គ្នា​

Posted: 06 Feb 2012 10:42 PM PST

នៅកន្លែងកើតហេតុ
ក្រុង​ប៉ោយ​ប៉ែត​​ ​៖ ​កាម​រី​​​មួយ​គ្រឿង​​​ខណៈ​​​​​​បែក​កង់​​​ក្រោយ​​បាន​​​រេ​ចង្កូត​​​ទៅ​បុក ​រ៉ឺ​ម៉ក​​ដឹក​អេត​ចាយ​​​​​ បណ្តាល​ឱ្យ​ធ្លាក់​ស្នាម​​ភ្លោះ​​ទាំង​អស់​គ្នា​​​កាលពី​​វេលា​ម៉ោង​​​១២និង ​​១០​នាទី​​ថ្ងៃ​ត្រង់​​ថ្ងៃទី​​៦ កុម្ភៈ​​​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​​៥​​ ស្ថិ​ត​ក្នុង​​ភូមិ​​សូរិ​យា​​ថ្មី​​ ឃុំ​កូប​​ ស្រុក​​អូរ​ជ្រៅ​ ​​ធ្វើ​ឱ្យ​អ្នក​ជិះ​​ក្នុ​ង​រថ​យន្ត​​​​៥ទៅ​៦នាក់​​​​ព្រលឹង​ចុង​សក់​​​ ឯ​​អ្នក​​បើក​ម៉ូ​តូ​​​សណ្តោង​​រ៉ឺ​ម៉ក​​របួស​ស្រាល​​ ។

លោករដ្ឋ​មន្ត្រី​​ក្រសួង​ព័ត៌​មាន​គាំទ្រ​​ទស្សនា​វដ្តី​​សេដ្ឋ​កិច្ច​​ថ្មី​មួយ​ទៀត​ដែល​នឹង​ចេញ​ផ្សាយ​​ឆាប់ៗ​នេះ

Posted: 06 Feb 2012 10:40 PM PST

ទិដ្ឋភាពក្នុងជំនួប
រាជធានីភ្នំពេញ ៖ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញនូវការគាំទ្រ​យ៉ាងពេញទំហឹងចំពោះដំណើរការ​នៃការ​ចេញ​ ផ្សាយរបស់ទស្សនាវដ្តីសេដ្ឋកិច្ចខ្មែរជាភាសា​ខ្មែរ និងភាសាចិន ​ដែលនឹងចាប់ផ្តើមលេខដំបូង​ប្រចាំខែរបស់ខ្លួននៅក្នុងខែមីនា ឆ្នាំ​២០១២ នេះ។ ទស្សនាវដ្តីនេះ ក៏គ្រោង​នឹងចេញផ្សាយ​នូវ​កាសែតជាភាសាខ្មែរ-ចិននៅក្នុងខែមិថុនា ខាង​

ចោរប្រដាប់អាវុធ​​1ក្រុម​ចូលភ្ជង់​ប្លន់​ដល់​ក្នុងផ្ទះ​គេចដោយសុវត្ថិភាព

Posted: 06 Feb 2012 10:37 PM PST

នៅកន្លែងកើតហេតុប្លន់
រាជធានីភ្នំពេញ ៖ ​ចោរ​​​​ប្លន់​ប្រដាប់​​អាវុធ​​មួយក្រុម​​បានធ្វើ​សកម្មភាពចូលប្លន់​​​ ដល់ក្នុង​​​លំនៅ​ឋាន​​ប្រជាពលរដ្ឋ​​ទាំង​ថ្ងៃ​​​យកបាន​ម៉ូតូ​​ស៊េរីទំនើប​​​ ​​ពី​រគ្រឿង ​និងខ្សែ.ក​មាស​១ខ្សែ ​​ទម្ងន់៥​ជី​ រួច​​​នាំគ្នា​ជិះម៉ូតូ​​​​គេចខ្លួន​ទៅ​បាត់ដោយ សុវត្ថិ​ភាព ។ ហេតុការណ៍​​នោះបាន​កើតឡើង​​កាលពី​វេលា​ម៉ោង​១ និង​៣០នាទី​​​រសៀល​​ថ្ងៃទី៦ ​​កុម្ភៈ ​​ឆ្នាំ២០១២ ​​​នៅក្បែរ​របង​​​សាលាកសិកកម្ម​​ចម្ការ​ដូង ស្ថិត​​ក្នុង

រថយន្តសាមុយ​​គ្លីនិក​ច្បារអំពៅ​​​បុកម៉ូតូគុប​ជ្រុង​​របួស​ធ្ងន់​

Posted: 06 Feb 2012 10:35 PM PST

នៅកន្លែងកើតហេតុ
​រាជធានី​ភ្នំពេញ ៖ រថយន្ដ​សា​មុ​យ​គ្លីនិក​ច្បារ​អំពៅ​ត្រឡប់​​ពី​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ដាក់​ នៅ​មន្ទីរពេទ្យ​រដ្ឋ​វិញ​បានបុក​ម៉ូតូ​គុប​ជ្រុង​សេ៥០ ពណ៌​ទឹក​ប៊ិច បណ្ដាល​ឱ្យ​របួស​ធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​៧ មក​រា នៅ​មុខ​វិទ្យា​ល័យ​ព្រះ​ស៊ី​សុវត្ថិ តាម​​មហាវិថី​ព្រះ​នរោត្ដមកែង​ផ្លូវ​ព្រះ​សុ​គុណ​មានបុណ្យក្នុងភូមិ​១២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

គ្រោះ​ថ្នាក់​ចរាចរណ៍​​​3ករណី​​​​ផ្សេងគ្នា​​ក្នុង​ថ្ងៃ​តែមួយ​​​របួស​ធ្ងន់​​​​និង​​​​ស្រាល​​​7​នាក់​​ស្លាប់​ម្នាក់

Posted: 06 Feb 2012 08:10 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​កំពត ៖ ករណីទី១ មាន​រថយន្ត​​ទួរីស​​​ មួ​យគ្រឿង​​ផ្ទុក​​អ្នក​ដំណើរ​​​១២នាក់​​ មាន​ក្មេង ចាស់ ប្រុសនិងស្រី​ ​​ចេញដំណើរ​​​​ពី​ក្រុង​កំពត​​ទៅ​​ខេត្ត​​ព្រះសីហនុ​​ ​តាម​បណ្តោយ​​​ផ្លូវ​​ជាតិ​​លេខ៣​ លុះ​ធ្វើ​​ដំណើរ​មក​ដល់​​​ចំណុច​ចម្ការ​​កៅ​ស៊ូ​​​ចាស់ ស្ថិត​ក្នុង​ភូមិ​​ព្រែក​​​ត្នោត ​ឃុំ​​ព្រែក​ត្នោត ​ស្រុក​​ទឹក​ឈូ​ កាលពី​​វេលា​​ម៉ោង​​​៩​និង​៣០នាទី​​​ព្រឹក​​ថ្ងៃទី​​​៥ កុម្ភៈ ​២០១២​​រថយន្ត​​នេះ​បាន​​​ផ្ទុះកង់​ក្រោយ​​ខាង​​ស្តាំ​

ជិះ​ម៉ូតូ​​ទៅហូប​ស៊ុប​អត់បើកភ្លើង​​បុកជាមួយ​​រថយន្ត​​បត់ចូល​បុរី​សូនី

Posted: 06 Feb 2012 08:05 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ ​យុវជន​២​នាក់​រងរបួស​ស្រាល ខណៈ​​ជិះ​ម៉ូតូ​ជាមួយ​មិត្ដភក្ដិ​ទៅ​ហូប​ស៊ុប​ អត់​បើកភ្លើង​អាងមាន​អំ​ពូ​ល​ភ្លើង​បំភ្លឺ​ផ្លូវបាន​ជិះ​ទៅ​បុក​រថយន្ដ​កាម​ រី​ឆ្លាមពណ៌​​ខ្មៅបត់​ចូល​បុរី​សូ​នី​កាលពីវេលា​ម៉ោង​១​ និង​៥០​​នាទី​រំលងអធ្រាត្រ​​ឈាន​ចូលថ្ងៃ​ទី​៦ កុម្ភៈ តាម​​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ ត្រង់ចំណុច​លូ​៥ បត់​ចូល​ផ្លូវ​បេតុង ក្នុង​ភូមិ​ដំណាក់​ធំ​២ ក្រុម​៨ សង្កាត់​ស្ទឹងមាន​ជ័យ ខណ្ឌ​​

ឡង់រ៉ូវែរបុក​ម៉ូតូ​​ស្មាស់​នៅ​រង្វង់​មូល​វិមាន​ឯក​រាជ្យ​របួស​ធ្ងន់​ម្នាក់​

Posted: 06 Feb 2012 08:03 PM PST

រាជធានីភ្នំពេញ ៖ រថយន្ដ​ឡង់​រ៉ូ​វែ​រ ពណ៌​ខ្មៅ ​មួយ​គ្រឿង​បាន​បុក​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ ​បណ្តាល​ឱ្យ​​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​ នៅ​​ក្បែរ​រង្វង់​មូល​វិមាន​ឯករាជ្យ​ចំណុច​​កែង​​មហាវិថី​ព្រះ​សីហ​នុ​ និង​​មហាវិថី​ព្រះ​នរោត្ដម ​ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន កាល​ពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៧ មក​រា ។

កម្ពុជា​គួរសម្លឹង​ទៅរក​​វិស័យបច្ចេក​វិទ្យា​ព័ត៌មាន​ដើម្បី​កំណើន​ការងារ

Posted: 06 Feb 2012 08:01 PM PST

រាជធានីភ្នំពេញ ៖ ​ប្រទេស​កម្ពុជា​គួរ​តែ​ងាក​ទៅរកវិស័យបច្ចេកវិទ្យាព័ត៌មានដែល​កំពុង​ អភិវឌ្ឍយ៉ាងរហ័ស ដើម្បីសម្រេច​បាន​កំណើន​ការងារ ។ នេះបើយោងតាមក្រុមហ៊ុន​ផ្ដល់​សេវា​គមនាគមន៍ឈានមុខគេមួយរបស់ប្រទេស​កម្ពុជា ។

​ប្រឈមមុខ​នឹង​​​បាតុ​កម្ម​រូម៉ានី​ផ្លាស់​ប្តូរ​​​នាយក​រដ្ឋ​​មន្ត្រី​

Posted: 06 Feb 2012 07:52 PM PST

នាយករដ្ឋមន្ត្រី​​ថ្មី​រូម៉ានី​
​លោក EMIL BOC បានសុំ​លាលែង​​កាល​ពី​ថ្ងៃទី​​​៦ កុម្ភៈ ពី​តំណែង​​នាយករដ្ឋមន្ត្រី​​​រូម៉ានី ដោយ​លោកមានឈ្មោះ​​ក្នុងបញ្ជី​​​មេដឹកនាំ​អឺរ៉ុប ​ជាច្រើន​​រូប ដែល​​ត្រូវខ្ទាត​​​ចេញ​ដោយ​សារ​តែ​​នយោបាយ​​​ស្តារ​សេដ្ឋកិច្ច​​​របស់​ពួកគេ​។​ ក្រោយ​​​បាតុ​កម្ម​​ជាតិជាច្រើន​​​សប្តាហ៍​​ប្រឆាំង​នឹង​ការកែទម្រង់​​សេដ្ឋកិច្ច​ទាំង​ឡាយ​​របស់លោក EMIL BOC ប្រធានាធិបតី​​លោក TRAIAN BESESCU បានស្នើ​​ឱ្យ​ប្រមុខ​​​ភ្នាក់ងារ​​ស៊ើប​ការណ៍​​​ក្រៅប្រទេស​​​រូម៉ានី លោក MIHAI RAZVAN UNGUREANU បង្កើត​រដ្ឋាភិ​បាល​ថ្មីមួយ ហើយ​ស្នើ​​ឱ្យ​មានការ​បោះ​ឆ្នោត​​សម្តែង​​​ការទុកចិត្ត​​ក្នុងសភា ។

​ស៊ីរី​ ៖ ​​​ការវាយ​លុកបង្ហូរឈាម​​ថ្មីលើ​​ទីក្រុងហូម​

Posted: 06 Feb 2012 07:44 PM PST

ផ្សែង​ហុយ​​​ពេល​មាន​ការ​វាយ​ប្រហារ​លើ​ទីក្រុងហូម​
កងទ័ពស៊ីរី​កាលពីថ្ងៃទី​​​៦ កុម្ភៈ បានធ្វើ​​​ការ​វាយ​លុក​ថ្មីមួយទៀត​​លើទីក្រុង​​​ហូម ជា​កន្លែង​​មាន​ការ​​បះបោរ​​តវ៉ា​​​ខ្លាំង​​​ បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​​​៤២នាក់ទៀត ហើយ​ជាច្រើន​​​សិប​នាក់​ត្រូវ​របួស​ ខណៈដែល​​​ជម្លោះ​​នៅស៊ីរី​​​ត្រូវជាប់គាំង​​មិន​ទាន់​អាច​ដោះស្រាយ​​ទៅរួច ក្នុង​​​ផ្ទៃ​នៃ​សហ​គមន៍​​អន្តរជាតិ​។​ ការវាយ​លុកថ្មី​​ដែល​​របប​ស៊ីរី​​បានបដិ​សេធ​​​​ទៀត​កើត​​មាន​មុន​ពេល​ចាប់ផ្តើម​​ទស្សនកិច្ច​​នៅ​ក្រុង​​​​​​​ដាម៉ាស់របស់​​​រដ្ឋ​មន្ត្រី​​ការបរទេស​រុស្ស៊ី ​លោក​ស័រ​ហ្គេយ ​ឡាវ​រ៉ូវ ដែល​ប្រទេស​របស់​​​លោក​​​រួមជាមួយ​​ចិន​បាន​ប្រើ​វេតូប្រឆាំង​​​នឹង​ដំណោះ ស្រាយ​​មួយរបស់ អ.ស.ប ​​ដែលថ្កោល​ទោស​​ការបង្ក្រាប​​​​នៅស៊ីរី​។

សោកនាដកម្ម​គួរ​ឱ្យ​រន្ធត់​​មួយ​រវាង​រថយន្ត​តូច និង​មាឌយក្សលើ​​ផ្លូវ​​ជាតិ​លេខ​7 ស្រុក​ត្បូង​ឃ្មុំកាមរី​បោល​ចូល​រថយន្ត​យីឌុប​ដឹក​អេត​ចាយ​ស្លាប់​6​នាក់​ ក្នុង​នោះ​មាន​ជន​ជាតិ​កូរ៉េ​3​នាក់​

Posted: 06 Feb 2012 07:34 PM PST

រថយន្តដែលរងការខូចខាតទាំងស្រុង
ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍​ដ៏​រន្ធត់​មួយបានកើតឡើងនៅវេលា៨និង៤៥នាទី​យប់ថ្ងៃទី​៦ កុម្ភៈ ២០១២ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិលេខ​៧ នៅភូមិជើងខាល ឃុំមង់រៀវ ស្រុក​ត្បូងឃ្មុំ រវាងរថយន្តកាមរីពណ៌ខ្មៅស៊េរី​១៩៩៥ ជាមួយនឹងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ប្រភេទ​យីឌុបដឹកអេតចាយដែល​​ចត​ស្ងៀម​ជា​ហេតុ បណ្តាលឲ្យមនុស្សចំនួន​៥នាក់បាន​ស្លាប់​

ស្នង​ការ​​​ ស្នងការ​រង​​សំណេះ​សំណាល​ជាមួយមន្ត្រីនគរ​បាល​​ថ្មី​417នាក់​​មុន​ចូលបម្រើការងារ

Posted: 06 Feb 2012 07:31 PM PST

ទិដ្ឋភាពក្នុងពិធីសំណេះសំណាល
រាជធានីភ្នំពេញ ៖ ​កាល​ពីព្រឹក​ថ្ងៃទី៦ ​កុម្ភៈ ​​នៅ​​សាលប្រជុំ​​​​ថ្មី​ស្នង​ការ​ដ្ឋាននគរ​បាល​​រាជធានី ភ្នំពេញ​​​ លោក​ឧត្តម​សេនីយ៍​ត្រីទូច ណារ៉ុថ ​ស្នង​​ការ​ និងស្នងការ​រង​ទាំងអស់​បាន​ធ្វើពិធី​​​ជួបជុំ​​​​​សំណេះសំណាល​​ជាមួយមន្ត្រី ​​នគរបាល​​ថ្មី​ចំនួន​​៤១៧​នាក់ ​​ដែលទើប​នឹ​​ង​ចប់វគ្គ​សិក្សា ​ហើយ​ត្រូវ​ចូលបម្រើ​ការងារ​​​ជាមន្ត្រី​​​នគរបាល​​យុត្តិ​ធម៌ ​​​រាជធានីភ្នំពេញ ​និងខណ្ឌទាំង៩ ។

ជិះ​ម៉ូតូ​​បញ្ច្រាសទិសទៅ​បុក​គេ​របួសធ្ងន់​​ខ្លួន​​ឯង​

Posted: 06 Feb 2012 07:29 PM PST

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​ត្រង់​ក្បាលធ្ងន់ធ្ងរ​ ហើយ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅសង្គ្រោះ និង​ព្យា​បាល​​ភ្លាមៗ​​​នៅ​គ្លីនិក​ឯកជន​មួយ ក្រោយ​ពី​យុវជន​នេះ​បើក​ម៉ូតូ​បញ្ច្រាសទិស​​ ហើយ​ទៅ​បុក​ម៉ូតូ​​ដូច​​គ្នា​ដែល​​កំពុង​ធ្វើ​ដំណើរ​​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​​ថ្ងៃទី​៦ កុម្ភៈ ឆ្នាំ​២០១២ ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ១៨២ សង្កាត់​ទឹក​ល្អក់ទី២ ​ខណ្ឌទួល​គោក ​។

​លោកអូបាម៉ា បញ្ជា​​ឱ្យ​ផ្អឹបទុក​ទ្រព្យសម្បត្តិ​​​អ៊ី​រ៉ង់​​នៅសហរដ្ឋអាមេ​រិក​​​

Posted: 06 Feb 2012 07:28 PM PST

 លោក​បារ៉ាក់ អូបា​ម៉ា ​​​
​ប្រធានាធិបតី​​​អាមេ​រិក លោក​បារ៉ាក់ អូបា​ម៉ា ​​​បានចេញបញ្ជា​​​កាលពីថ្ងៃទី​​​៦ កុម្ភៈ ​​ឱ្យផ្អឹប​ទុក​​ទ្រព្យសម្បត្តិ​​​របស់​អ៊ី​រ៉ង់​​​ដាក់ក្រោម​ច្បាប់​​​​​អាមេ​រិក​​​ ក្នុងនោះ​​ក៏រួម​​​មានទ្រព្យ​សម្បត្តិ​​របស់​ធនាគារ​កណ្តាល​អ៊ី​រ៉ង់​ផងដែរ ក្នុងក្របខណ្ឌ​​​​នៃ ការ​គាប​សង្កត់​​កាន់តែខ្លាំង​ឡើង​​​របស់​អាមេ​រិក ​​និង​ពួកសម្ព័ន្ធមិត្ត​​​លើ​​អ៊ី​រ៉ង់ ដោយសារ​​កម្មវិធី​នុយ​ក្លេអ៊ែរ​​​​ដ៏ចម្រូង​ចម្រាស់​​​របស់​ប្រទេស​នេះ​។​

អ្នក​បើក​បរ​​ម៉ូតូ​កង់​3 ​បុក​ម៉ូតូ​​កំពុង​ឈប់​​ស្ងៀម​របួស​ធ្ងន់​ខ្លួន​ឯង

Posted: 06 Feb 2012 07:07 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​រឺុម៉ក​​កង់​៣ មួយ​​គ្រឿងដែល​​​អ្នក​បើក​បរ​ស្រវឹង​បាន​​​បោះ​ពួយ​ជ្រុល​ទៅ​​បុក​ម៉ូតូ​​ មួយ​គ្រឿង​​ដែល​កំពុងឈប់​ស្ងៀម​​នៅ​តាម​ចិញ្ចើម​ផ្លូវ​ពេញទំហឹង​ បណ្តាល​ឱ្យ​ម៉ូតូ​នោះ​​ដួល​ខ្ទាត​​ទៅ​មុខ​ស្ទើរ​​តែ​ជ្រុល​ធ្លាក់​​ចូល​​ទៅ​ ​ក្នុង​​ប្រឡាយ​ទឹក​ស្អុយ​ ដោយ​ឡែក​​អ្នក​បើ​ក​បរ​រ៉ឺម៉ក​​ម៉ូតូ​នោះ​បាន​​ធ្លាក់​មក​ដី​រងរបួស​យ៉ាង​​​ ដំណំ​ ។

​សហរដ្ឋអាមេរិក​​​​​បិទស្ថានទូត​របស់​ខ្លួននៅស៊ីរី​

Posted: 06 Feb 2012 07:01 PM PST

ស្ថានទូត​​អាមេរិក​ប្រចាំស៊ីរី​
​ទូរទស្សន៍ CNN រាយការណ៍​​កាលពី​ថ្ងៃទី​​​៦ កុម្ភៈ ថា សហរដ្ឋអាមេរិក​​​​បានបិទ​ស្ថានទូត​​របស់​ខ្លួន​​​​ប្រចាំ​ប្រទេស​​​ស៊ីរី ហើយ​បាន​​​ហៅ​បុគ្គលិក​​​ស្ថាន​ទូត​​​ឱ្យវិលទៅ​ស្រុកវិញ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​​អាមេរិក​ លោកស្រី​​វិក​តូរីយ៉ា នូឡែន ក្នុងសេចក្តី​ប្រកាស​មួយថ្លែង​ថា ​សហរដ្ឋអាមេរិក​​បានផ្អាក​​សកម្ម​ភាព​របស់ស្ថានទូត​យើង​​​ប្រចាំក្រុង​​​​ដាម៉ាស់ ​​ចាប់​ពី​ថ្ងៃទី​​៦ កុម្ភៈ ​ទៅ ។ ឯកអគ្គ​រដ្ឋទូត​​​ លោក ROBERT FORD និង​បុគ្គលិក​​អាមេរិក​​ទាំង​អស់​​​​ពេលនេះ​បាន​ចាកចេញ​​ពីស៊ីរី​។​

យុវជន​4​នាក់​​ជិះ​ម៉ូតូ​​ទៅ​បុក​ដើម​ក្ងោក​នៅ​ផ្លូវ​កោង​របួស​ធ្ងន់ និង​ស្រាល​

Posted: 06 Feb 2012 06:55 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​៣​នាក់​របួសធ្ងន់ និង​ម្នាក់​​ទៀត​របួសស្រាល ខណៈ​​ជិះ​ម៉ូតូឌុប​គ្នា​បោះពួយ​​យ៉ាង​លឿន​​ដល់​ផ្លូវ​កោង​ជ្រុល​ទៅ​បុក​ខឿ​ន ​​ចិញ្ចើម​ផ្លូវ​ រួចបន្ត​ទៅ​បុក​គល់​ក្ងោក​ បណ្ដាល​​ឱ្យ​ដួលរង​របួស ។ គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រំលង​ អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៦ កុម្ភៈ នៅ​មុខ​ផ្ទះ​លេខ​៥ ផ្លូវ​លេខ​២៧១ កែង​ផ្លូវ​ទេព​ផ​ន​ ក្រុម​ទី​៣៨ ភូមិ​១៣

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!