Koh Santipheap Daily

Koh Santipheap Daily


ឆែក​ឆេ​រ​លំ​នៅ​ឋាន​​ជន​​​​សង្ស័យ​​ពាក់​ព័ន្ធ​អំ​ពើ​ប្លន់​​នៅ​ខេត្ត​​ឧត្ត​រ​មាន​ជ័យ​

Posted: 04 Feb 2012 11:23 PM PST

វត្ថុតាងដែលឆែកឆេរឃើញ
ខេត្ត​បន្ទាយ​មាន​ជ័យ​​​ ៖ កាលពីវេលាម៉ោង​១២ថ្ងៃត្រង់រហូតដល់ម៉ោង២រសៀលថ្ងៃទី៤ខែកុម្ភៈ នគរបាលស្រុកភ្នំស្រុក ខេត្តបន្ទាយមាន​ជ័យ​ចំនួន២៤នាក់ សហការជាមួយ​នគរ​បាល​ជំនាញការិយាល័យកណ្តាលយុត្តិធម៌ខេត្តឧត្តរ​​ មានជ័យចំនួន៥នាក់ដឹកនាំដោយលោកផាន់ ភីរម្យ ព្រះរាជអាជ្ញរងសាលាដំបូងខេត្តបន្ទាយ​មាន​ជ័យ បានចុះឆែកឆេរលំនៅឋាន​មួយ​កន្លែង​

​បណ្តា​តារា​​ដែល​ស្រាត​​ការពារ​សិទ្ធិ​សត្វ​​​ថត​​ដោយក្រុម PTA

Posted: 04 Feb 2012 11:15 PM PST


​អង្គការ PTA ជា​អង្គការ​​ការ​ពារ​សត្វ​មួយ​ដែលមាន​ឈ្មោះល្បី​​​​លើពិភពលោក​ដោយសារ​​ការ​ថត​រូបស្រី​​​ស្រាត​​ទាំងឡាយ​ដែល​​សុខចិត្ត​​​ធ្វើ​បែបនេះ​​ដើម្បីការពារ​ពួកសត្វ​។​ អង្គការនេះ​​​​បាន​ធ្វើ​​សកម្មភាព​​តាម​រយៈ​រូប​ភាព​នៃ​​ស្ត្រី​​​ស្រាត​ស្អាតៗ​​​តវ៉ាង​ប្រឆាំង​​​ការធ្វើបាប​​​ និង​សម្លាប់​​សត្វ ​ហើយ​នា​ពេល​​ថ្មីៗ​នេះ ​ក្រុម​នោះ​បាន​​​​ថត​រូប​ស្រាត​របស់​​បណ្តា​តារា​​​ទាំងឡាយ​​​

​ស្រី​ស្អាត​​កុហក​ដើរ​រក​កន្លែង​ច្រៀង​លេង​ធាតុ​ពិត​ដើរ​លក់​ថ្នាំ​ញៀន

Posted: 04 Feb 2012 11:03 PM PST

ស្រ្តីជាប់ចោទ
រាជធានី​ភ្នំពេញ ៖ នារីម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​អាវុធ​ហត្ថ​​​ឃាត់​ខ្លួន​ជា​មួយ​នឹង​ ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ពណ៌​ខៀវ​ ចំនួន​៧២​គ្រាប់ នៅ​ក្នុង​កា​បូប​បន្ទាប់​ពី​​ត្រូវបាន​គេ​សង្ស័យ​ថា​នា​រី​រូប​នេះ​ចូល​ទៅ​ ក្នុងហាង​ខារ៉ា​អូខេ​យី​ហោ ញូវស្តា​ដែល​ស្ថិ​ត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើ​ការ​ចែក​ចាយ​ដល់​បុគ្គ​លិក​និង​ភ្ញៀវ​នៅ​ទី​នោះ ។​​ ការ​ឃាត់​ខ្លួន​

ពលរដ្ឋ​ខ្មែរ​7​​នាក់​​រង​គ្រោះ​ដោយ​សារ​ការ​ជួញដូរ​​ត្រូវ​បញ្ជូន​ជា​ផ្លូវ​​​ការ​មក​កាន់​កម្ពុជាវិញ​

Posted: 04 Feb 2012 10:53 PM PST

រាជធានីភ្នំពេញ ៖ លោក​កុយ គួង ​អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរទេស​​ និង​សហ​ប្រតិ​បត្តិ​ការ​​អន្តរជាតិ​បាន​ប្រាប់​ឱ្យ​ដឹង​នា​ព្រឹក​​ថ្ងៃទី​៥ កុម្ភៈ ឆ្នាំ​២០១២ ​ថា ពល​រដ្ឋ​ខ្មែរ​​ដែល​រងគ្រោះ​ដោយ​ការ​ជួញដូរ​ចំនួន​៧​នាក់ ក្នុង​ចំណោម​​១៤​នាក់ នឹង​ត្រូវ​ធ្វើ​​មាតុ​ភូមិ​និវត្តន៍​​មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ព្រឹក​ថ្ងៃទី​​៧ កុម្ភៈ ​ឆ្នាំ​២០១២ ​វេលា​ម៉ោង​១០​និង​១៥​នាទីព្រឹក ។

កូនមន្ត្រី​ម្នាក់នៅខេត្តសៀមរាប​​​ជិះម៉ូតូ​ដួលបោកក្បាលដោយសារ​ភ្លើង​ហ្វា​ឡាស៊ែររបស់រថយន្ត​ចាំងភ្នែក

Posted: 04 Feb 2012 10:51 PM PST

រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​ដួល​ម៉ូតូ​បោក​ក្បាល​ពីក្រោយ​រង​របួសធ្ងន់ ខណៈ​ពេល​ជិះ​ម៉ូតូ​ចាំង​ភ្លើង​ហ្វា​ឡាស៊ែ​របស់រថយន្តដែលបើក​មក​ពី​ខាង​មុខ​ មើល​អ្វី​មិនឃើញ​ក៏​ចាប់​ហ្វ្រាំង​ដួល​ម៉ូតូ​ម្នាក់ឯងកាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់ថ្ងៃ​ទី​៣ ​កុម្ភៈ នៅ​មុខ​ហាង​លក់​ភេសជ្ជៈបា​សាក់ តាម​ផ្លូវ​សុធារស ភូមិ​៨ ក្រុម​៤៥ សង្កាត់​ទន្លេ​​បាសាក់ ខណ្ឌចំការមន ។

អ្នក​ជំ​ងឺ​នៅ​អង់​គ្លេសស្លាប់​ច្រើន​ប្រសិន​បើ​​​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ថ្ងៃ​សៅរ៍​-អាទិត្យ

Posted: 04 Feb 2012 10:39 PM PST

​អ្នកជំងឺ​កំពុងសម្រាកព្យាបាល​នៅក្នុងមន្ទីរពេទ្យ​
ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេសផ្សាយ​​ថា ​តាម​​លទ្ធ​ផល​ស្រាវ​ជ្រាវ​​លើ​អ្នក​ជំ​ងឺ​របស់​ក្រសួង​សុខាភិបាល​អង់គ្លេស​ចំនួន​១៤​លាន​​នាក់​ឃើញ​ថា អ្នក​ជំងឺ​​នឹង​មាន​ឱកាស​ស្លាប់​ច្រើន​ជាង​ប្រក្រតី​ ប្រសិន​បើ​បញ្ជូន​នៅមន្ទី​រ​ពេទ្យ​នៅ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ ដោយ​មាន​អ​ត្រា​ជា​មធ្យម​១១%​ ។ ការ​ប៉ាន់​ប្រមាណ​បាន​បញ្ជាក់​ថា អ្នក​ជំ​ងឺ​ខាង​លើ​​នឹង​ស្លាប់​ក្នុង​រវាង​៣០​ថ្ងៃ​ ឯ​អ្នក​ជំ​ងឺ​ដែល​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​ថ្ងៃ​អា​ទិ​ត្យ​​​​​នឹង​អាច​​ស្លាប់​​​ច្រើន​ជាង​អ្នក​ជំ​ងឺ​ដែល​បញ្ជូន​ទៅ​ព្យាបាល​នៅ​ថ្ងៃ​ពុធ​​១៦% ។

224​នាក់​​ចេញ​ពី​គណ​ប​ក្ស​ចំនួន​4​ចូល​​មក​គណ​បក្ស​ប្រជា​ជន​​​ស្រុក​បា​កាន

Posted: 04 Feb 2012 10:39 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្ត​ពោធិ៍សាត់​ ៖​ លោករដ្ឋមន្ត្រីស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជា​ចុះជួយខេត្តពោធិ៍សាត់ កាលពីរសៀល​ថ្ងៃទី៤កុម្ភ​២០១២​បានអញ្ជើញជាអធិបតី​ក្នុង​ពិធី​ ប្រកាសបញ្ជូលសមាជិកថ្មីដែលចាកចេញពីគណ បក្សនយោបាយចំនួន៤មករួមរស់ជាមួយគណ​បក្សប្រជាជនកម្ពុជាស្រុកបាកាន ។ ក្នុងឱកាស​នោះ​ ក៏មានការអញ្ជើញចូលរួមពីលោកខូយ

បើក​បរ​មិន​យោគ​យល់​​ពេល​បុក​គ្នា​ប្រុង​ជជែក​​តឹង​សរសៃ.ក ស្រាប់តែ​​ភាគីទាំងពី​រ​ស្គាល់​គ្នា​

Posted: 04 Feb 2012 10:37 PM PST

រថយន្តរងការខូចខាត
រាជធានីភ្នំពេញ ៖ រថយន្ដ​យី​ឌុ​ប​បើក​ទៅ​ជល់​រថយន្ដ​ប្រា​ដូ ដោយសារ​តែ​ការ​បើកបរ​មិន​ចេះ​យោគយល់​គ្នា​និង​មិន​អនុ​គ្រោះ​ឱ្យ​គ្នា​ទៅ​ វិញ​ទៅ​មកត្រង់​កន្លែង​​ផ្លូវ​ចង្អៀត​ ។ ហេតុ​ការណ៍នេះ​កើតឡើង​នៅ​មុខ​យាន​ដ្ឋាន​ជួល​ជុល​រថយន្ដ​ហួត ដា​នី លើ​កំណាត់​ផ្លូវ​សុធារស ភូមិ​៨ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន កាល​ពី​​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​៤ កុម្ភៈ ។

ម៉ូ​តូ​និង​ម៉ូតូ​​​បុក​គ្នា​របួស​ម្ចាស់​​ទាំង​សង​ខាង​​ព្រោះ​បើក​បរ​មិនគោរព​សិទ្ធិ​គ្នា

Posted: 04 Feb 2012 10:34 PM PST

នៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំ​ពេញ​​ ៖ ​ម៉ូ​តូ​​​២​គ្រឿង ​​មួយ​ម៉ាក​គុប​មូល​ ពណ៌​សំបក​​ឪឡឹក​​ ​និង​មួយ​គ្រឿង​ទៀត​​ម៉ាក​វីវ៉ា​​ ពណ៌​ខ្មៅ​​​​ ត្រូ​វ​ម្ចាស់​ទាំង​សង​ខាង​បើក​បុកគ្នា​​នៅ​ចំណុច​​ផ្លូវ​​ប្រសព្វ​​ក្បែរ​​ វិ​មាន​​ឯក​រាជ្យ​​ ស្ថិត​ក្នុង​​​សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​​ចំ​ការ​មន​​​ កាលពី​ព្រឹក​​ថ្ងៃទី​​​៤ មករា ​​បណ្តាល​​​​​​​ឱ្យ​អ្នក​ជិះ​ទាំង​​​​សង​ខាង​​​​រង​របួស​ដូច​គ្នា​​ ប៉ុន្តែ​​ភាគី​​អ្នក​ជិះ​​ម៉ូ​តូ​​គុប​​រង​របួស​​ធ្ងន់​ជាង ។

បើក​រថយន្ត​មិន​មើល​មុខ​​បុក​​ម៉ូតូ​​​មួយ​គ្រឿង និង​​នារី​ម្នាក់​​ឈរ​លើ​​ចិញ្ចើម​​ផ្លូវ​​កំពុងឈ្លោះ​​ប្រកែក​​គ្នា​ជា​មួយ ​មិត្តភក្តិ​

Posted: 04 Feb 2012 10:30 PM PST

នារីរងគ្រោះ
រាជធានីភ្នំពេញ ៖ នារី​ម្នាក់​របួស​បាក់​ភ្លៅ​ស្ដាំ និង​ម៉ូតូ​ស្មាស់​មួយ​គ្រឿង​ខូចខាត​ស្ទើរ​ទាំង​ស្រុង ​បង្ក​ឡើង​ដោយ​រថយន្ដ​​មួយ​គ្រឿង​បើក​បុក​ពីក្រោយ​ពេញទំហឹង ខណៈ​​នារី​ម្នាក់​កំពុង​ឈរ​ឈ្លោះ​​ប្រកែក​គ្នា​​ជា​មួយ​មិត្តភក្តិ​​ជិត​ ម៉ូតូ​​មួយ​គ្រឿង ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ ភ្លឺ​ថ្ងៃ​ទី​៤ កុម្ភៈ នៅ​តាម​មហាវិថី​មុនី​រ៉េ​ត ម្តុំគល់​ស្ពាន​ស្ទឹង​មាន​ជ័យ

ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​​បង្ក្រាប​បាន​ក្រុម​​ចោរ​ប្លន់​​​សកម្ម​​5​នាក់​ផ្ទុះ​អាវុធ​មួយ​ប្រាវ​

Posted: 04 Feb 2012 10:28 PM PST

ជនសង្ស័យពេលឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ​ក្រុម​ចោរ​ប្លន់​​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានីភ្នំពេញ ត្រូវ​កម្លាំង​​នគរបាល​​ការិយា​ល័យ​​​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​នៃ​ ស្នងការ​​នគរបាល​​រាជធានីភ្នំពេញ ​ស្រាវ​ជ្រាវ​​បង្ក្រាប​បាន​​ចំនួន​៥​នាក់ កាល​ពី​​រសៀល​​​ថ្ងៃទី​៤ កុម្ភៈ ​​​ក្នុងទីតាំង​២​ដោយ​ឡែក​ពី​គ្នា​ គឺ​នៅ​​សង្កាត់​បឹង​កក់​២ ​ខណ្ឌ​ទួល​គោក និង​នៅ​ភូមិ​ទួល​គោក ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ ។

យុវជន​​3​នាក់​ត្រូវ​រថយន្ត​កាមរី​បុក​ដួល​​សន្លប់​ស្តូក​ស្តឹង​​ឯរ​ថយន្ត​​បើក​គេច​ទាំង​បែក​​កញ្ចក់​

Posted: 04 Feb 2012 10:25 PM PST

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ ៖ យុវជន​៣​នាក់​សន្លប់​ស្ដូកស្ដឹង​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក ឃឹម រ៉ា​នី ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ដ​បុក​នៅ​ចំណុច​ផ្លូវ​កែង ហើយ​រថយន្ដ​បើក​រត់​បាត់​ស្រមោល ។ គ្រោះ​ថ្នាក់​ចរាចរ​ណ៍នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​១២​និង​២០​នាទី​រំលង​ អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៥ កុម្ភៈ ​តាម​​ផ្លូវ​​លេខ​៦៥​កែងផ្លូវ​លេខ​​៨៤ ក្នុងភូមិ​១០ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បើក​ម៉ូតូ​​លឿន​ពេក​​ជាន់​ហ្វ្រាំង​​មិន​ទាន់​​មនុស្ស​ខ្ទាត​​ចូល​ក្រោម​រថយន្ត​

Posted: 04 Feb 2012 10:23 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ ​យុវជន​បី​នាក់​ជិះ​ម៉ូតូ​លឿន​​ដល់​ផ្លូវកែង​​ជាន់​ហ្វ្រាំង​មិន​ទាន់​ជ្រុល ​ទៅ​បុក​រថយន្ដ​ឆ្លងកាត់​ផ្លូវ​ចំ​កណ្ដាល​រថយន្ដ​ បណ្តាល​ឱ្យ​មនុស្ស​ពីរ​នាក់​​​ធ្លាក់​ខ្ទាត​ចូល​ក្រោម​រថយន្ដ​ត្រូវ​រថយន្ដ​ កិន​​បាក់​ជើង​ទាំង​ពីរ​នាក់ ។ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​៤ កុម្ភៈ នៅ​មុខ​ហាង​លក់​គ្រឿង​សំណង់ ហេង អាស៊ី តាម​បណ្ដោយ​មហា​វិថី​ម៉ៅ​សេ​ទុង​កែង​ផ្លូវ​

​បាតុ​កម្ម​របស់​ពួក​ប្រឆាំង និង​ពួកអ្នកគាំទ្រ​ លោក​ពូទីន​នៅ​មូស្គូ

Posted: 04 Feb 2012 10:10 PM PST

បាតុ​កម្ម​គាំទ្រ​លោក​ពូទីន
​ពួកប្រឆាំង​​ និង​ពួក​អ្នកគាំទ្រ​​​នាយករដ្ឋ​មន្ត្រី​​​រុស្ស៊ី លោក​វ៉្លាឌីមៀរ ពូទីន ជាច្រើនពាន់​នាក់​បានលើកគ្នា​​​ធ្វើបាតុ​កម្ម​កាលពី​ថ្ងៃទី​​​៤ កុម្ភៈ នៅ​ទីក្រុង​​មូស្គូ​។​ បាតុ​កម្ម​​គាំទ្រ​លោក​ពូទីន ប្រមូលផ្តុំគ្នា​​​ប្រមាណជា​​​​១៣៨.០០០​នាក់​នៅ​សង្កាត់​មួយ​​​នា​ភាគ​ខាង​លិច​ក្រុងមូស្គូ ​​ចំណែក​​បាតុ​កម្ម​ប្រឆាំង​​ដែល​តាមប៉ូលិស​​​​ថា ​​ប្រមូលផ្តុំ​​​មនុស្ស​ប្រមាណជា​​​៣៦.០០០​នាក់ នៅក្បែរ​​​វិមានក្រឹមឡាំង​​​ ក៏ប៉ុន្តែ​ពួកអ្នក​​​រៀបចំ​បាតុ​ក​ម្ម​ប្រឆាំង​​អះអាង​ថា ​មាន​មនុស្ស​​ចូលរួម​ដល់​ជាង​​​​​១២០.០០០​នាក់​។​

រលក​ត្រជាក់ខ្លាំង​​នៅអឺរ៉ុប​​ស្លាប់ឡើងដល់​​​យ៉ាង​តិច​​260នាក់​

Posted: 04 Feb 2012 10:00 PM PST

​ទិដ្ឋភាព​​ព្រិល​​​នៅ​កន្លែង​​​មួយនៃ​ប្រទេស​អ៊ុយក្រែន​
តុល្យការ​​នៃ​រលកធាតុ​អាកាស​ត្រជាក់ខ្លាំង​បំផុត ដែល​រាតត្បាត​ចាប់តាំង​ពី​១សប្តាហ៍​មក​​ហើយ​នៅអឺរ៉ុប​​អ្នកស្លាប់​​ឡើង​​ដល់​យ៉ាង​តិច​​២៦០​​នាក់ ​មក​​ដល់​ថ្ងៃទី​​៤ កុម្ភៈ ពិសេស​នៅ​ភាគ​ខាង​កើត​​អឺរ៉ុប ដែល​ប្រទេស​អ៊ុយ​ក្រែន ​និង​ប៉ូឡូញ​​​រងការ​ប៉ះពាល់​​​ខ្លាំង​ជាង​គេជាមួយ​​មនុស្ស​ស្លាប់​​​ដល់​​​​១៦៧​នាក់​។​ នៅអ៊ុយក្រែន​​​ពេលនេះ​​គេរាប់ឃើញ​អ្នក​​ស្លាប់​​​​​១២២នាក់ ។ ​​សីតុណ្ហភាព​​ក្នុង​ប្រទេស​នេះ​​ធ្លាក់​​ដល់​​២១​អង្សា​សេ ក្រោម​​សូន្យ​នាពេល​ថ្ងៃ​​​ និង​ដល់​​​៣០អង្សា​​សេ​ក្រោម​​សូន្យ​​នាពេល​​យប់​​ ក៏​ប៉ុន្តែ​​អាច​​​​ធូរស្រាល​ខ្លះ​​​វិញ​​​នា​ថ្ងៃទី​​​៤ កុម្ភៈ ។​

គឹម កាដាសៀន ​​ចាប់ផ្តើម​បង្កាត់ភ្លើង​ស្នេហ៍ឡើងវិញ

Posted: 04 Feb 2012 07:59 PM PST

នាង​​​​គឹម កាដាសៀន ​បណ្តើរ​​​លោក Mark  San-chez
​យោងទៅ​តាម​​ប្រភពព័ត៌មាន​​ពី​កាសែត​​​​អង់​គ្លេស​​​​ដេលី ម៉េល ​​ចេញផ្សាយ​កាលពីថ្ងៃ​​សុក្រ ​ទី៣ កុម្ភៈ ​​​ឆ្នាំ២០១២ ​បានឱ្យ​ដឹង​ថា ​​តារា​ទូរ​ទស្សន៍័​ដែលទើបតែ​​​លែងលះ​​ស្វាមី​កាលពី​​ខែ សីហា ឆ្នាំ២០១១​​​​ នាងគឹម កាដាសៀន ​បាន​ចាប់ផ្តើម​បង្កាត់ភ្លើងស្នេហ៍​លួចលាក់សាជាថ្មីជា​មួយ​តារា​បាល់​​​អោបអាមរិក (NFL) គឺលោក Mark Sanchez ។ ប្រភពព័ត៌មាន​ដដែល​នោះបានបន្ត​​​ឱ្យ​ដឹង​ទៀតថា ​​​គេបានឃើញនាង​​​​គឹម កាដាសៀន ​បណ្តើរ​​​លោក Mark San-chez ចូលក្នុង​សណ្ឋា​គារ​​​ញ៉ាំ​អាហារ​​ពេល​ល្ងាច និងដើរ​​​​លេងកម្សាន្ត​​​​ជាមួយគ្នា​ជាញឹកញាប់​។

ស្រី្ត​ម្នាក់​ពុល​ម្ជូរ​​ក្រសាំង​​បង់​ក្នុង​សម្ល​​​​​​ម្ជូរ​​គ្រឿង​​សាច់​គោ​ក្អួត​ចង្អោរ​ទន់​​ខ្លួន

Posted: 04 Feb 2012 07:58 PM PST

ស្រ្តីរងគ្រោះ
រាជ​ធានី​ភ្នំ​ពេញ​​ ៖ ស្ដ្រី​ម្នាក់​បន្ទាប់​ពី​ហូប​បាយ​ពេល​ល្ងាច​ជាមួយ​ម្ជូរ​គ្រឿង​សាច់​គោ​បង់ ​ម្ជូរ​ក្រសាំង ស្រាប់​តែ​នៅ​​ម៉ោង១​រំលង​អធ្រាត្រ​​ថ្ងៃ​ទី​៤ កុម្ភៈ ពុល​​ក្អួតចង្អោរ​រហូត​ទន់​ខ្លួន ទើប​កូនចៅ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ស្ដ្រី​នោះ​ឈ្មោះអុំ អឹ​ម អាយុ​៥៣​ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

កាម​រីឆ្លាម​កំពុងបើក​បរ​ឆ្លង​​​​ចរន្ត​ឆាបឆេះ​ខ្ទេច​សល់​តែគ្រោងឆ្អឹង

Posted: 04 Feb 2012 07:39 PM PST

នៅកន្លែងកើតហេតុ
ខេត្តកំពង់ចាម ៖ ​រថយន្ត​កាម​រីឆ្លាម​​ ស៊េរី ១៩៩៩ ពណ៌​ត្រីឆ្លូញ១គ្រឿង ​​​បានឆាបឆេះ​​សន្ធោ​សន្ធៅ​​​ ខណៈ​​ពេល​កំពុង​បើកបរធ្វើដំណើរ​​​លើ​កំណាត់​​​ផ្លូវជាតិលេខ៧ ដល់ភូមិ​ទួល​វិហារ ​​ឃុំ​ជីរោទ៍ទី២ ​ស្រុកត្បូងឃ្មុំ ​ដោយ​សារ​​តែ​​ឆ្លង​​ចរន្ត​​​ភ្លើង​ក្នុងរថយន្ត ។ ហេតុការណ៍នេះ​បាន​​ កើតឡើង​នៅវេលាម៉ោង​​៤ និង​១៥​នាទី​រសៀល ថ្ងៃទី៤ កុម្ភៈ​​​ ២០១២

ចេញពី​​ស៊ីការ​​ជិះ​ម៉ូតូ​​​ទន្ទឹមគ្នា​​​3​គ្រឿង​​​​រវល់​​​​ងាក​​និយាយ​​​គ្នា​​​ទាក់ឈ្នាន់​ម៉ូតូ​​​មិត្តភក្តិ​ដួល​​ប្រាវ

Posted: 04 Feb 2012 07:36 PM PST

​រាជធានីភ្នំពេញ ៖ បុរស​២​នាក់​ស្លៀកពាក់​ស្អាតបាត​ជិះ​ម៉ូតូ​ចេញពី​ស៊ី​ការ​នៅ​ពិភព​ថ្មីរវល់​ ងាក​និយាយ​គ្នា​ជាមួយ​មិត្ដភក្ដិ​ធ្វើឱ្យ​ម៉ូតូរេ​ទៅ​ទាក់​ឈ្នាន់​ជាមួយ​ ម៉ូតូ​មិត្ដភក្ដិ​ដួល​បោក​ក្បាល​ទៅ​លើ​​​ថ្នល់​​​បណ្តាល​ឱ្យ​រង​របួសយ៉ាង​ ធ្ងន់ធ្ងរ ។ ​ហេតុការណ៍​​​​​នេះ​បាន​​កើតឡើងកាលពី​ម៉ោង​១០​និង​៤០​នាទី​យប់ថ្ងៃ​ទី​៤ កុម្ភៈ តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ខាង​លិច​ខ្លោ​ង​ទ្វារ​វត្ដ​នាគ​វ័ន្ដ​​​​ប្រហែល​២០

អាជ្ញា​ធរខេត្តបន្ត​នីតិវិធី​រៀបចំផ្ទៃដី5.557ហិកតា​ជូនគ្រួសារនិវត្តជន

Posted: 04 Feb 2012 07:32 PM PST

ទីតាំងដីដែលត្រូវប្រគល់ដល់​និវត្តជន
ខេត្ត​ព្រះវិហារ ៖ ​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០១២​ លោក​ស ថា​វី អភិបាលរង​ខេត្ដព្រះ​វិហារ តំណាងឱ្យ​អាជ្ញាធរ​ខេត្ដបាន​ដឹកនាំ​ក្រុម​ការងារចម្រុះ​ខេត្ដ ក្នុង​នោះ​មាន​មេ​ភូមិ​ មេឃុំ​ ស្រ​យ៉ង់, ​អភិបាលស្រុក​គូ​លេ​ន និង​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធរបស់​សាលាស្រុក​គូ​លេ​ន មន្ទីរ​រៀបចំ​ដែន​ដី​ខេត្ដ, ​មន្ទីរសង្គមកិច្ច​ខេត្ដ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ, ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះ​

​រុស្ស៊ី និង​ចិន​​ប្រើ​វេតូ​ប្រឆាំង​ដំណោះស្រាយ​​​ អ.ស.ប ស្តីពី​ស៊ីរី​

Posted: 04 Feb 2012 07:23 PM PST

តំណាង​រុស្ស៊ី​លើក​ដៃ​ជំទាស់​
ប្រទេស​រុស្ស៊ី​​ និងចិន កាលពីថ្ងៃទី​​​៤ កុម្ភៈ ​បាន​ប្រើ​វេតូ​​​ប្រឆាំង​នឹង​​ដំណោះស្រាយ​​​ដាក់​ដោយ​បណ្តាប្រទេស​អឺរ៉ុប ​​និង​អារ៉ាប់​ស្តីពីស៊ីរី​​​ដែលគាំទ្រ​វិធានការ​សម្ព័ន្ធ​អារ៉ាប់​ឱ្យ​មានការ​ផ្លាស់​ប្តូរ​​​របប​នៅ​ស៊ីរី ដែលនេះជា​​លើកទី​២​ហើយ ​​​ចាប់តាំង​ពី​ខែតុលា ឆ្នាំ​​២០១១ មក​។​ គម្រោង​ដំណោះស្រាយ​​​​របស់ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប ដាក់​ដោយ​​ប្រទេសម៉ារ៉ុក​ ហើយគាំទ្រ​​​ដោយ​សហរដ្ឋអាមេ​រិក និង​​ពួក​មហា​អំណាច​អឺរ៉ុប​​ទទួលការ​គាំទ្រ​​​​១៣សំឡេង ក្នុង​​ពេលបោះឆ្នោត​​​។ ដើម្បី​​អាច​អនុម័ត​គម្រោង​​​ដំណោះស្រាយ​មួយ​​​ត្រូវទទួលការ​​គាំទ្រ​ដោយ​​​៩​សំឡេង

ស្រវឹង​ស្រាបើករថយន្ត​ប៉ះដៃចង្កូ​តសង់កូរ៉េ​រួចជ្រុលបុកគុបជ្រុង​ស្លាប់ប្រពន្ធ ឯប្តីរបួសធ្ងន់

Posted: 04 Feb 2012 07:16 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​ស្ដ្រី​ជា​ប្រពន្ធ​​ស្លាប់​ចំណែក​ប្ដី​របួសធ្ងន់​ត្រូវគេបញ្ជូន​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេសវៀតណាម ខណៈ​​ជិះ​ម៉ូតូ​ឆ្លង​ស្ពាន​អាកាស​ក្បាលថ្នល់​ជិត​ផុត​ទៅហើយ​ត្រូវ​រថ​ យន្ដហុងដា បុក​ពីក្រោយ​ពេញទំហឹង ​បណ្ដាល​ឱ្យ​ដួល​សន្លប់ កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​៤ កុម្ភៈ នៅ​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់ខាងជើង​ទល់មុខ​ហាង​លក់​រថយន្ដ​មែរសឺ​

លិច​នា​វា​នៅ​ប៉ាពូ​អាស៊ី​នូវែ​ល​ហ្គីណេ​អ្នក​ស្លាប់​អាច​កើន​ដល់​120នាក់

Posted: 04 Feb 2012 07:15 PM PST

ទិដ្ឋភាព​អ្នក​រួច​ផុត​ពី​​សេចក្តី​ស្លាប់​មួយ​ក្រុម​ត្រូវ​បាន​ជួយ​សង្គ្រោះ
ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថ្ងៃ​ទី​២ កុម្ភៈ ​​ឱ្យ​ដឹង​ថា អ្នក​រួច​ផុត​ពី​​សេចក្តី​ស្លាប់​មួយ​ក្រុម​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្រោ​យ​ពី​កើត​ហេតុ​នាវា​​«MV Rabaul Queen»​លិច​នៅក្រៅ​​ឆ្នេរ​ភាគ​ខាង​ជើង​ប្រទេស​ប៉ា​ពូអាស៊ីនូវែល​ហ្គីណេ​ ខណៈ​ពេល​មាន​អ្នក​ដំ​ណើរ​ប្រហែល​៣៥០​នាក់ និង​សហនាវឹក​១២​នាក់ នៅ​លើ​នាវា​នោះ ។ ក្នុង​អំ​ឡុង​ពេល​ចុង​ក្រោយ​នេះ

ជិះ​ម៉ូតូ​​ទន្ទឹមគ្នា​​2គ្រឿង​​មិន​ប្រយ័ត្ន​​ទាក់ដៃ​ចង្កូត​ដួល​របួស​ធ្ងន់​ម្នាក់​

Posted: 04 Feb 2012 07:13 PM PST

ខេត្តកោះកុង ៖ យុវជន​ជំទង់​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ចេញពី​ហូបការ​មិត្ដភក្ដិ​ទន្ទឹម​គ្នា​ត្រសង​ហើយ​​ទាក់​ដៃចង្កូត​គ្នា បណ្ដាល​ឱ្យ​ដួល​បួសធ្ងន់​ម្នាក់ និង​ស្រាល​៤​នាក់ ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣ កុម្ភៈ នៅ​ជិត​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្រែ​អំបិល ក្នុងភូមិ​ទឹក​ពោង ឃុំ​បឹង​ព្រាវ ស្រុក​ស្រែ​អំបិល ។

​អ៊ី​រ៉ង់​​នឹង​បញ្ចប់​ជាស្ថាពរ​​ការនាំ​ចេញប្រេង​របស់ខ្លួន​​ទៅកាន់​ប្រទេស​អឺរ៉ុប​​មួយ​​ចំនួន​

Posted: 04 Feb 2012 07:10 PM PST

រដ្ឋមន្ត្រី​​ក្រសួង​ប្រេង​កាត​អ៊ី​រ៉ង់​
​រដ្ឋមន្ត្រី​ក្រសួង​​ប្រេង​កាត​អ៊ី​រ៉ង់ លោក​រ៉ូស្តាម​ ​កាសឺមី ថ្លែង​កាលពីថ្ងៃទី​​៤ កុម្ភៈ ថា អ៊ី​រ៉ង់​​នឹង​បញ្ឈប់ជា​ស្ថាពរ​​នូវ​ការនាំ​ចេញប្រេង​​​របស់ខ្លួន​​​ទៅកាន់​​​ប្រទេស​អឺរ៉ុប​​មួយចំនួន​។ លោកកា​សឺមី ​ពុំបានបញ្ជាក់​​ពីឈ្មោះ​របស់​ប្រទេស​ទាំង​នេះឡើយ ក៏​ប៉ុន្តែ​​​សេចក្តីថ្លែង​ការណ៍​របស់​លោកនេះ​ធ្វើឡើង​​​​ក្រោយ​ការ​ព្រម​ព្រៀង​គ្នា​របស់​​​បណ្តាមេ​ដឹកនាំ​​​សហភាព​អឺរ៉ុប លើ​ការ​ដាក់​ទណ្ឌ​កម្មថ្មីៗ​​ប្រឆាំង​​ការនាំចេញ​​ប្រេង​អ៊ី​រ៉ង់ ហើយ​ទណ្ឌ​កម្ម​បែបនេះ​​​​ត្រូវ​​​បាន​អនុម័ត​​ដោយ​បណ្តា​​​រដ្ឋមន្ត្រី​​ការបរទេស​​សហភាពអឺរ៉ុប ​កាលពី​​​ថ្ងៃទី​​២៣ មករា ។​

​អេហ្ស៊ីប ៖ ស្លាប់​12នាក់​ក្នុង​ការ​ប៉ះទង្គិចគ្នា​រវាង​​​ពួកបាតុករ​​ និង​​ប៉ូលិស​

Posted: 04 Feb 2012 07:00 PM PST

ប៉ូលិសអេហ្ស៊ីប​​ពង្រឹង​កម្លាំង​​​មុខក្រសួង​​មហាផ្ទៃ
មនុស្ស​​​៥​នាក់​ទៀត​​​ស្លាប់​ក្នុង​ការ​​​ប៉ះទង្គិច​គ្នា​រវាង​​​​ពួក​បាតុករ​​ និង​កង​កម្លាំង​​ប៉ូលិស ​​នៅ​មុខ​ក្រសួង​​មហាផ្ទៃ​​នា​ទីក្រុង​គែរ ​ធ្វើ​​ឱ្យ​ចំនួន​អ្នក​ស្លាប់​​​ក្នុងប្រទេស​​​ដោយសារ​បាតុ​កម្ម​ហិង្សា​ឡើង​​ដល់​​​​១២នាក់ហើយ ។ ​នេះជា​តុល្យ​ការ​​ថ្មី​មួយ​ប្រកាស​កាលពីថ្ងៃទី​​​៤ កុម្ភៈ ដោយ​ក្រសួង​សុខា​ភិបាល​អេហ្ស៊ីប​។​ មនុស្សទាំង​​៥​នាក់​​​នេះ​ស្លាប់​កាលពីថ្ងៃទី​​​៤ កុម្ភៈ ​ក្នុងពេលមានការ​​ប៉ះទង្គិចគ្នា​​រវាង​ពួក​បាតុ​ករ​ និងប៉ូលិស​​​នៅមុខ​​អគារ​​ក្រសួង​មហាផ្ទៃ ។ ​មនុស្ស​​​២នាក់​​​​ស្លាប់​កាលពី​ថ្ងៃទី​​៣ កុម្ភៈ ​​ក្នុង​ការ​​ប៉ះទង្គិចគ្នា​​​នៅ​មុខ​​ក្រសួង​មហាផ្ទៃ​​​ដែរ​។ ​

យុវជន​3នាក់​ស្រវឹង​បើក​​ម៉ូតូ​លឿន​ដល់​ផ្លូវ​កោង​ជ្រុល​ទៅ​បុក​​ស្លាក​យីហោ​ឱសថ​ស្ថាន​

Posted: 04 Feb 2012 05:32 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បែកក្បាល និង​​២​នាក់​ទៀត​មិន​មាន​របួស​ស្នាម​អ្វី​ទេ ក្នុង​ហេតុ​ការណ៍​ស្រវឹងបើក​ម៉ូតូ​លឿន​ពេក​ដល់​ផ្លូវ​កោង​ជ្រុល​ទៅ​បុក​ ស្លាក​យីហោ​ឱសថស្ថាន សិរី​នាថ នៅ​ចំណុច​ផ្លូវ​លេខ​៣១៥​កែង​៥១៦ នៅ​មុខ​ផ្ទះ​លេខ​១០១​A3 ផ្លូវ​៥១៦ សង្កាត់​​បឹង​កក់​ទី​១ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៥ កុម្ភៈ។

លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកែបម្នាក់​ស្លាប់​បាត់​បង់ជីវិត​​ដោយសារ​បុកគ្នា​ជាមួយ​រថយន្ត​តាក់ស៊ី

Posted: 04 Feb 2012 08:21 AM PST

លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកែប​ម្នាក់​បានស្លាប់​បាត់​បង់ជីវិត​នៅនឹង​កន្លែង​គួរឱ្យ​សោកស្ដាយ​​ និងរន្ធត់​ ខណៈភាគី​ផ្សេង​ម្នាក់ទៀត​ក៏បានស្លាប់ផងដែរ​នៅពេល​គេបញ្ជូន​ទៅសង្ក្រោះ​នៅឯ​មន្ទីរ​ពេទ្យ​រាជធានី​ភ្នំពេញ​បាន​ ត្រឹមពាក់​កណ្ដាល​ផ្លូវ​ ហើយ៧​នាក់ទៀត​បានរង​របួសធ្ងន់​និងស្រាល​នៅក្នុងឧប្បត្តិហេតុ​រថយន្ត​តាក់ស៊ីបើក​បុកគ្នា​ ជាមួយ​រថយន្ត​របស់លោក​​អនុប្រធានមន្ទីរ​។

ចោរ​ប្រដាប់អាវុធ៤-៥នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន បាញ់​តដៃគ្នា​ផ្អើល​មនុស្ស​ម្នា​

Posted: 04 Feb 2012 07:25 AM PST

ក្រុមចោរ​៤-៥នាក់​ត្រូវបាន​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ជា​បន្តបន្ទាប់​នៅម្ដុំ​អង់តែន​ទួលគោក​ ក្នុង​ទឹកដី​ភូមិទួលគោក​​​​ សង្កាត់​ទួលសង្កែ​ ខណ្ឌឫស្សីកែវ ជាប់ ព្រំ​ប្រទល់​ទឹកដី​ខណ្ឌទួលគោក កាលពី​វេលា​រសៀល​ថ្ងៃទី​៤កុម្ភៈ​២០១២ បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​​ពី​សាធារ​ណជននៅម្ដុំនោះ ដោយសារ​តែមាន​ការបាញ់​តដៃគ្នា​មួយប្រាវ​ផងដែរ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!