Koh Santipheap Daily

Koh Santipheap Daily


កីឡាករហ្វាំងឡង់រ៉េកកូណិនដណ្តើមបានចំណាត់ថ្នាក់លេខ១ប្រណាំងកំដៅសាច់ដុំ F1មុនរដូវកាល

Posted: 07 Feb 2012 11:17 PM PST

កីឡាករ​ហ្វាំង​ឡង់​គីមី រ៉េកកូណិន​​
ជើង​ឯក​ហ្វមមូ​ឡា​វ័​ន​ពិភពលោក​ឆ្នាំ​២០០៧​គីមី រ៉េកកូណិន​គឺ​ជា​អ្នក​បើក​បរ​លឿន​ជាង​គេ​បំ​ផុត​នៅ​ក្នុង​ការ​ប្រ​ណាំង​កំ​ដៅ​សាច់​ដុំ​មុន​រដូវ​កាល​នា​ទី​ក្រុង​ Jerez de la Frontera​ប្រ​ទេស​អេស្ប៉ាញ​បន្ទាប់​ពី​ចូល​ដល់​ទី​ព្រ័ត្រ​មុន​គេ​។ ការ​ប្រ​ណាំង​នៅ​ទី​លាន​ហ្វមមូ​ឡា​វ័ន ​Circuito de Jerezកាល​ពី​ថ្ងៃ​​ទី​៧ ​កុម្ភៈ ។​ នៅ​ក្នុង​ការ​ប្រ​ណាំង​ដែល​មាន​៧២​ជុំ​ រ៉េកកូណិន​បាន​ប្រើ​អស់​ថិរវេលា ១​នា​ទី​និង​១៩.៦៧០វិនា​ទី​ដណ្តើម​បាន​ការ​នាំ​មុខ​គេ​ក្នុង​ថ្ងៃ​ដំ​បូង​នៃ​ការ​ប្រ​ណាំង​ដែល​មាន​រយៈ​ពេល​៤​ថ្ងៃ​។

កម្ម​ករ​​រើស​សំរាម​នៅ​ប្រទេស​ថៃ​ម្នាក់​ត្រូវ​គ្រឿង​ចក្រ​កិន​របួស​ធ្ងន់​​បញ្ជូន​មក​កម្ពុជាវិញ

Posted: 07 Feb 2012 11:15 PM PST

ពេលបញ្ជូនជនរងគ្រោះមកដល់​កម្ពុជាវិញ
ក្រុង​ប៉ោយ​ប៉ែត ៖ ​បុរស​ខ្មែរ​​ជាក​ម្ម​ករ​រើស​សំរាម​​នៅ​ទឹកដី​ថៃ​ម្នាក់រង​របួស​​ធ្ងន់ ដោយ​អះ​អាង​ថា ​ត្រូវ​គ្រឿងចក្រ​​រុញ​សំរាម​កិន​ ហើយ​ត្រូវ​បាន​គេ​​អូស​តាម​​​រទេះ​មក​កម្ពុជាវិញ ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​​​ប៉ោយ​ប៉ែត ​កាលពីវេលា​​​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​​ថ្ងៃទី​៧ កុម្ភៈ ឆ្នាំ​​២០១២ ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅព្យា​បាល​​ ។

ទីស្នាក់​​ការ​គយ និង​រដ្ឋា​ករ​ខណ្ឌសែន​សុខ​ ហៀប​នឹង​ត្រូវអគ្គិ​ភ័យ​​បំផ្លាញ​

Posted: 07 Feb 2012 11:13 PM PST

នៅមុខទីស្នាក់ការគយខណ្ឌសែនសុខ
រាជធានីភ្នំពេញ ៖ ទីសា្នក់​ការ​គយ និង​​រដ្ឋា​ករ​​ខណ្ឌ​សែន​សុខ ​​ហៀប​នឹង​ក្លាយ​ជា​ចំណី​​រប​ស់​ព្រះ​អគ្គី​ទៅ​ហើយ​ កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​​​ថ្ងៃទី​៨ កុម្ភៈ​ ស្ថិត​​ក្នុង​សង្កាត់​​​ភ្នំពេញថ្មី ​ខណ្ឌ​សែន​សុខ ​ដោយ​សារ​ការ​ធ្វេ​សប្រហែស​​របស់​មន្ត្រី​​គយ​ម្នាក់ ។

ខណ្ឌដូនពេញ​​​ពង្រឹង​ការងារ​ការពារ​​សន្តិសុខ​​ក្នុងកិច្ច​ប្រជុំ​​កំពូលអាស៊ាន2012

Posted: 07 Feb 2012 11:12 PM PST

រាជធានីភ្នំពេញ ៖ ​ លោកសុខ សម្បត្តិ ជំនួយការ​សម្តេចអគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន និងជាអភិបាលខណ្ឌដូនពេញ បានបើក​កិច្ចប្រជុំប្រចាំខែកុម្ភៈឆ្នាំ២០១២ នៅសាល​ប្រជុំ​សាលាខណ្ឌកាលពីព្រឹកថ្ងៃទី៨ កុម្ភៈ ដើម្បីពង្រឹង​ការងារការពារសន្តិសុខក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ ដោយមានការចូលរួមពីអភិ​បាលរង នគរ​បាល អាវុធហត្ថ ព្រមទាំងមន្រ្តីការិ​យា

រែនឌី អ័រថិនសហការគ្នាជាមួយយក្សឥណ្ឌាហ្គ្រេត ខាលីបំបាក់ជើងឯកអន្តរទ្វីបខូតឌី រ៉ូដនិងវេត បារេតនៅសង្វៀន RAW

Posted: 07 Feb 2012 11:10 PM PST


រែន​ឌី អ័រ​ថិន​បាន​សហ​ការ​គ្នា​ជា​មួយ​យក្ស​ឥណ្ឌា ហ្គ្រេត ខា​លី​ប្រកួត​២​ទល់​២​ជា​មួយ​ម្ចាស់​ជើង​ឯក​ International Championខូតឌី រ៉ូដ​ដែល​ចាប់​ដៃ​គូ​គ្នា​​នឹង​វេត បា​រេត​។ ការ​ប្រកួត​រវាង​គូ​នេះ​បាន​បញ្ចប់​ទៅ​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​ខា​លី​បាន​ប្រើ​ស្នៀត​កាំ​បិត​ពុះ​ដូង​របស់​គេ​យក​ឈ្នះ​ខូតឌី រ៉ូដ​ភ្លាម​ៗ​ក្រោយ​ពី​ខូតឌី រ៉ូដ​ធាក់​១​ជើង​ចំ​កន្លែង​ពិសេស​របស់​ខា​លី ។​ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​សង្វៀន​កីឡាកាស​ RAW​ស្ថិត​​ក្នុង​ទី​ក្រុង​ អូ​ក្លា​ហូ​ម៉ា​ស៊ី​ធី​រដ្ឋអូ​ក្លា​ហូ​ម៉ា​សហ​រដ្ឋ​អា​មេរិក​កាល​ពី​ថ្ងៃ​អង្គារ​ ទី​៧​ កុម្ភៈ​។

តុលាការ​ឃុំ​ខ្លួន​​បុរសដែល​​ចាប់​ប្រពន្ធ​​និង​កូន​​​អារ.ក​

Posted: 07 Feb 2012 11:10 PM PST

បុរសជាប់ចោទ
​ខេត្ត​កណ្តាល ៖​ បុរសឈ្មោះ​ជា សារ៉េត អាយុ​៤០ឆ្នាំ ស្នាក់​នៅ​​ផ្ទះជួល​​ក្នុងភូមិ​កំពង់​​សំណាញ់​ ​សង្កាត់​​កំពង់​សំណាញ់​ ដែល​​បាន​ចាប់​​​ប្រពន្ធ​និង​កូន​ស្រី​​អារ.ក​យ៉ាង​​​ឃោរឃៅ​​​រួចអារ.ក​​​ សម្លាប់​​​ខ្លួនជា​ក្រោយ​​កាលពី​​យប់​​ថ្ងៃទី​​​ ​​២ កុម្ភៈ នៅ​ក្នុង​​បន្ទប់​​ផ្ទះ​ជួល​​ ប៉ុន្តែ​​ត្រូវ​​​បាន​​គេ​ជួយ​សង្គ្រោះ​​ឱ្យរួចផុតពី​​សេចក្តីស្លាប់​​ ទាំងអស់​គ្នា នោះ​នៅ​រសៀល​ថ្ងៃទី​​៦ កុម្ភៈ ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​បាន​​​

ព័ត៌​មាន​ប្លែក​ៗ​ស្តី​ពី​កីឡា​នៅ​អឺរ៉ុបក្នុង​រដូវ​កាល​​ 2011-2012

Posted: 07 Feb 2012 11:01 PM PST

ឆ្មារត់​នៅ​កណ្តាល​​ទី​លាន​ប្រកួត​ខណៈដែល​​ក្លឹប Liverpoolលេង​ត្រឹម​ស្មើ​ 0-0 ជា​មួយ​ក្លឹប​Spurs
*ឆ្មារត់​នៅ​កណ្តាល​​ទី​លាន​ប្រកួត​ខណៈដែល​​ក្លឹប Liverpoolលេង​ត្រឹម​ស្មើ​ 0-0 ជា​មួយ​ក្លឹប​Spurs ហេតុ​ការណ៍​ខាង​លើ​បាន​កើត​ឡើង​ក្នុង​​នាទី​ទី​១១​នៅ​ពេល​លោក​ម៉ៃ​ឃើល​ អូលីលី​ ជា​អាជ្ញា​កណ្តាល​បាន​ផ្លុំ​កញ្ចែ​បញ្ឈប់​ការ​ប្រកួត​បណ្តោះ​អាសន្ន ព្រោះ​តែ​ក្រឡេកឃើញ​ឆ្មាមួយ​ក្បាល​រត់​​ចូល​ក្នុង​ទី​លាន​ប្រកួត​ និង​ដើរ​ឆ្ពោះ​ទៅ​បរិវេណ​ខាង​មុខ​ទី​របស់​ក្លឹប Spurs ។ មួយ​សន្ទុះ​ក្រោយ​មក​ ឆ្មាខាង​លើ​ហាក់​ដូច​ជា​មាន​អារម្មណ៍​ថា ទី​នេះ​មិន​​មែន​ជា​ទី​កន្លែង​របស់​ខ្លួន ក៏បាន​ដើ​រ​ចេញ​ពីបរិវេណ​​ទី​លាន​ប្រកួត​ ហើយ​ត្រូវ​បុគ្គ​លិក​​ម្នាក់​ចាប់​យក​ចេញ​ពី​ទី​នោះ​ទៅ​​​ ។

ផលិត​​កម្ម​ហង្ស​មាស​រៀបចំ​ការ​ប្រគំ​តន្ត្រី Best of the Best លើក​ទី​7

Posted: 07 Feb 2012 10:48 PM PST

ផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ហង្សមាស
រាជធានីភ្នំពេញ ៖ ផលិតកម្មហង្សមាស នឹងរៀបចំការប្រគំតន្រ្តីដ៏ធំប្រចាំឆ្នាំ២០១២ Best of the Best លើកទី​៧ នៅថ្ងៃទី១៤ កុម្ភៈ នៅរោងមហោស្រពកោះពេជ្រ ដោយមានការ​ចូលរួមពីកំពូលតារាល្បីៗប្រចាំផលិតកម្ម​ហង្ស​មាស រួមទាំងតារាកំប្លែងក្រុមនាយក្រឹមផងដែរ។

ដឹក​ស្វាយ​ធ្ងន់​​ពេក​ឡើង​ចំណោត​​មិនរួច​​​ខឹង​ម្ចាស់​ប្រះ​ខ្លួនដេក​

Posted: 07 Feb 2012 10:46 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​ព្រៃ​វែង​ ​៖ រថ​យន្ត​ធុន​ហ៊ី​យ៉ាន់​ដាយ​មួយ​គ្រឿង​​បាន​​​ប្រះ​ខ្លួន​ដេក​ស្តូក​​​​ចាក់​ ស្វាយ​​រាប់​​តោន​​ចោល​ពាស​ពេញ​ផ្លូវ​​ ខណៈ​​បើក​ឡើង​​ចំណោត​​ ​ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៩និង​​៣៥​នាទី​​យប់​ ថ្ងៃទី​​៧​ កុម្ភៈ​ ​ត្រង់​កំ​ពង់​​ចម្លង​​​​​​អ្នក​លឿង​​​​ត្រើយ​​​​​​ខាង​កើត​ ។

ម៉ូតូ​បុកគោ​យន្ត​ រថយន្ត​បុកម៉ូតូ ស្លាប់1របួស​ធ្ងន់2នាក់

Posted: 07 Feb 2012 10:43 PM PST

សពជនរងគ្រោះនៅកន្លែងកើតហេតុ
ខេត្តបន្ទាយមានជ័យ ៖ ក្នុងថ្ងៃតែមួយ​យ៉ាង​​ហោច​ណាស់ក៏មានឧប្បត្តិហេតុគ្រោះ​ថ្នាក់​ ចរាចរណ៍២ករណីកើត​ឡើង ដោយឡែក​ពីគ្នា​នៅ​ស្រុកភ្នំស្រុក​និងស្រុកមង្គលបុរី ខេត្ត​បន្ទាយ​មានជ័យ បណ្តាលឱ្យមនុស្ស​ម្នាក់ស្លាប់​ និង​២​នាក់ទៀតរងរបួសធ្ងន់ ។

សេចក្តី​ជូនដំណឹង​​របស់ក្រសួង​​​ព័ត៌​មាន​​សម្រាប់កិច្ចប្រជុំ​​អាស៊ាន​

Posted: 07 Feb 2012 10:42 PM PST

រាជធានីភ្នំពេញ ៖ ក្រសួង​​ព័ត៌មាន​​បាន ចេញ​សេចក្តីជូនដំណឹង​​​​មួយ​ដល់​​​​​ប្រព័ន្ធផ្សព្វ​ផ្សាយ​​​ដែលមាន​បំណង​​ ចូល​មក​យកព័ត៌មាន​​​​​សម្រាប់​​​កិច្ច​​ប្រជុំ​​​រដ្ឋ​មន្ត្រី​​​ការ​ពារ​​​ ជាតិអាស៊ាន (ADMM) ​និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​​​ឆ្នាំ​២០១២ នៅរាជធានី ភ្នំពេញ​​ដែលនឹ​ងប្រព្រឹត្ត​ទៅ​នៅ​​​ថ្ងៃទី​២៨ ​-៣០ មីនា ឆ្នាំ​២០១២ ​​​សូមរ​ួសរាន់​​បញ្ជូន​ឈ្មោះ​​បុគ្គ​លិក​មក​​កាន់​​​នាយកដ្ឋាន​មណ្ឌល​​​ ព័ត៌​មាន​​តាម​ការគួរ ។

​ចិននឹង​ដំឡើងថ្លៃ​ប្រេង​សាំង និង​ប្រេង​ម៉ាស៊ូត​

Posted: 07 Feb 2012 10:29 PM PST

នៅស្ថានីយ​​ចាក់​ប្រេង​​មួយរបស់ចិន
គណៈ​កម្មាធិការ​ជាតិទទួល​បន្ទុកអភិវឌ្ឍន៍​​ និង​ការកែទម្រង់​​​ CNDR ដែលជាអ្នក​​រៀប​ចំ​ផែនការ​​​សេដ្ឋកិច្ច​​​​កំពូលរបស់​ចិន​​រាយការណ៍​​កាល​ពីថ្ងៃទី​​៧ កុម្ភៈ ​​ថា ចិននឹង​​​ដំឡើង​​ថ្លៃ​លក់​​រាយប្រេងសាំង និង​ប្រេង​ម៉ាស៊ូតចំនួន​​៣០០​យន់ ក្នុង​​មួយតោន​ចាប់ពី​ថ្ងៃទី​​៨ កុម្ភៈ ទៅ​។​ CNDR បន្ត​ថា តម្លៃ​​​លក់​រាយ​របស់​ប្រេង​​សាំង​នឹង​ឡើង​​​០,២២​យន់ ​បន្ថែម​​ក្នុង​​មួយលីត្រ​​ហើយប្រេង​​ម៉ាស៊ូត​​​មួយលីត្រ​​ឡើង​​​ថ្លៃ​​​០,២៦​យន់​។​

មេ​ដាយរូប​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​គីម ជុង​អ៊ីល​

Posted: 07 Feb 2012 10:27 PM PST

មេ​ដាយរូប​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​គីម ជុង​អ៊ីល​
ក្នុង​រូប​ភាព​​ពណ៌​មាស គួរ​ឱ្យ​ទាក់​ទាញ​​នេះ​ គឺ​ «មេដាយ​កិត្តិ​យស​​គីម ជុង​​អ៊ី​ល» ​ជា​មេ​ដាយ​សម្រាប់​រង្វាន់​នៃ​ក្តី​សោមនស្ស​រីក​រាយ​ដែល​កុមារ​កូរ៉េ​ខាង​ជើង នឹង​ទទួល​បាន​នៅ​ក្នុង​ឱកាស​​ខួប​កំណើត​គម្រប់​៧០​ឆ្នាំ​របស់​លោក​គីម ជុង​អ៊ី​ល ​អតីត​ប្រធា​នាធិបតី​​កូរ៉េ​ខាង​ជើង​ ដែលទើប​ទទួល​​មរណ​ភាព ។ ​​មេ​ដាយ​​ខាង​លើ​​មាន​លក្ខណៈ​​​ដូច​គ្នា​នឹង​​មេ​ដាយ​កិត្តិ​យស​​គីម​ អ៊ី​ល​​ស៊ុង

អាជ្ញាធរ​​ឡើង​លើ​​ភ្នំ​​​ដើម្បី​ពន្លត់​​ភ្លើងឆេះ​ព្រៃ​

Posted: 07 Feb 2012 10:24 PM PST

ទិដ្ឋភាព​មន្ត្រី​ពន្លត់​​អគ្គិ​​ភ័យ​​មួយ​ក្រុម​កំពុង​​ឡើង​​ទៅលើ​ភ្នំ​​ដើម្បី​ពន្លត់​​ភ្លើងឆេះ​ព្រៃ​​​
មន្ត្រី​ពន្លត់​​អគ្គិ​​ភ័យ​​មួយ​ក្រុម​ត្រូវ​បាន​ថត ខណៈ​​ពេល​កំពុង​​ឡើង​​ទៅលើ​ភ្នំ​ក្បែរ​ទី​ក្រុង​ម៉ា​ឡា​ហ្គា ​ភាគ​ខាង​ត្បូង​ប្រទេស​​អេស្ប៉ាញ ​ដើម្បី​ពន្លត់​​ភ្លើងឆេះ​ព្រៃ​​​ កាលពី​ថ្ងៃទី​៥ កុម្ភៈ កន្លង​ទៅ។ ​អេស្ប៉ាញ​ដែល​ជា​ប្រទេស​មួយ​​នៅ​តំបន់​អឺរ៉ុប​​កំពុងស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​ត្រជាក់​ និង​នៅ​តំបន់​​មួយ​ចំនួន​គ្រប​ដណ្តប់​​ដោយ​ព្រិល ឯ​​ករណី​​ភ្លើង​ឆេះ​ព្រៃ​ខាង​លើ​

នាយក​រដ្ឋ​មន្ត្រី​​រូម៉ា​នី​លា​លែង​ពី​តំណែង

Posted: 07 Feb 2012 10:22 PM PST

លោក​អ៊ី​មីល បុក ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ប្រទេស​​រូម៉ា​នី
លោក​អ៊ី​មីល បុក ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ប្រទេស​​រូម៉ា​នី បាន​ប្រកាស​​លា​លែង​ពីតំណែង​​កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ កន្លង​មក​ ក្រោយ​ពី​ប្រជា​ជន​បាន​ដើរ​ជា​​ក្បួន​​​ប្រឆាំាង​នឹង​បទដ្ឋាន​​រឹត​បន្តឹង​ ដើម្បី​ទទួល​ប្រាក់​​ជួយ​សង្គ្រោះ​​ពី​មូល​និធិ​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ។ ​លោក​​អ៊ី​​មីល​បុក ​បាន​ផ្តល់​ពី​​ហេតុ​ផល​​នៃ​ការ​​លា​លែង​នេះ​ថា គឺ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ផ្នែក​នយោ​បាយ​​

ទារិកា​សម្រាល​ដោយ​គ្មាន​​ពេទ្យ​ឆ្មប​​

Posted: 07 Feb 2012 10:18 PM PST

ទីភ្នា​ក់​ងារ​​ព័ត៌​មាន AFP ​​បា​ន​​ចុះ​ផ្សាយ​ដោយ​​យោង​លើ​របាយ​ការណ៍​​​ពីវ៉េបសាយ​ «សាតា» ​បង្ហាញថា ទារិកា​ម្នាក់​បាន​កើត​ដោយ​សុវត្ថិ​ភាព​នៅ​​ក្នុងភូមិ​ដ៏​តូច​មួយ​​នៃ​ប្រទេស​ក្រូ​អាស៊ី​​ដែលត្រូវ​កាត់​ផ្តាច់​​ពី​ពិភព​ខាង​ក្រៅ​ ដោយ​សារ​ព្យុះ​ព្រិល​​ក្រោម​ស្ថាន​ភាព​អាកាស​ធាតុ​ដ៏​ត្រជាក់​គ្រប​ដណ្តប់​នៅអឺរ៉ុប ។​ ​​លោក​ស្រី ម៉ា​ថា គ្លាវ៉ូតា អាយុ​៣០​ឆ្នាំ ​ដែល​ជា​ម្តាយ​របស់​ទារិកា​ខាងលើ​បាន​ទូរស័ព្ទ​​ហៅ​ក្រុម​ជួយ​សង្គ្រោះ​​មក​សម្រាល​

រូប​ចម្លាក់​កូន​ខ្លា​ឃ្មុំ​​នៃ​ក្តី​ស្រឡាញ់​​

Posted: 07 Feb 2012 10:15 PM PST

លោក​ចូសេ​ហ្វ ​ថា​បាក​និក ​ អ្នក​សូន​រូប​ជន​ជាតិ​អាល្លឺ​ម៉ង់​​បាន​កាន់​​បង្ហាញ​​រូប​ចម្លាក់​​ខ្លា​ឃ្មុំ​​នៃ​ក្តី​ស្រឡាញ់​​
លោក​ចូសេ​ហ្វ ​ថា​បាក​និក ​ អ្នក​សូន​រូប​ជន​ជាតិ​អាល្លឺ​ម៉ង់​កំពុង​បង្ហាញ​​រូប​ចម្លាក់​​សិប្ប​និម្មិត «ខានុត ដឹ ឌ្រីម​ម័រ» ឬ​ខា​នុត​នៃ​ក្តី​​សុបិន (ខ្លា​ឃ្មុំ​​ក្នុង​ក្តី​សុបិន) ដែល​ជា​សមិទ្ធ​ផល​​ដ៏​ពេញ​និយម​នៅ​ឯ​​សួន​សត្វ​ក្រុង​ប៊ែរ​​ឡាំង ប្រទេស​អាល្លឺ​ម៉ង់ ។ ​ចាត់ទុកថា ​ជា​សមិទ្ធ​ផល​​លើក​ដំបូង​ក្នុង​ចំណោម​​សមិទ្ធ​ផល​​​សរុប​​៤០​ប្រភេទ ដើម្បី​រំលឹក​ដល់​ខានុត កូន​ខ្លា​ឃ្មុំ​​កំព្រា​​មេ

រថ​យន្ត​បាឡែន​​បុក​​​របង​ផ្ទះ​​​អស់​​មួយ​ផ្ទាំង​​ព្រោះ​អ្នក​បើក​​បរ​ស្រ​វឹង​

Posted: 07 Feb 2012 10:13 PM PST

នៅកន្លែងកើតហេតុ
រាជ​​ធានី​ភ្នំពេញ​​ ​៖ រថ​យន្ត​បា​ឡែន​​ពណ៌​​ខ្មៅ​​​មួយ​គ្រឿង​បាន​​បោល​បុក​​​​របង​ផ្ទះ​​ល្វែង​​ ទាំង​កំ​​រោល​​ បណ្តាល​​ឱ្យ​បាក់​​សសររបងផ្ទះ​​គេ​​អស់​១​ផ្ទាំង​​ ​បណ្តាល​ឱ្យ​​​ម្ចាស់​​ផ្ទះ​​ដែល​កំ​ពុង​ដេក​លង់​លក់​​ព្រលឹង​ចុង​សក់​​ ។ ប៉ុន្តែ​គ្រោះ​ថ្នាក់​នេះ​​មិន​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​​​ទេ​ ។

ក្មេង​ស្រី​2នាក់​ត្រូវ​បុរស​អ្នកលក់​ត្រី​​ចាប់រំលោភ​​បានសម្រេច​​ជា​បន្ត​បន្ទាប់​

Posted: 07 Feb 2012 10:11 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​ក្មេងស្រី​​ម្នាក់​​អាយុ​​​១០​ឆ្នាំ ​​និង​​ម្នាក់​ទៀត​​​អាយុ​​៥​ឆ្នាំ ​បាន​ត្រូវ​​​បុរស​អ្នក​លក់​ត្រី​ម្នាក់​​​ជាអ្នក​ជិត​ខាង​ចាប់​​​រំលោភ​ជា​ បន្ត​បន្ទាប់​​ទាំង​ពីរ​នាក់​ ។ ​ក្មេង​ស្រី​​ទាំង​​​២នាក់​នេះ ម្នាក់​អាយុ​​​១០ឆ្នាំ មាន​ឪពុកម្តាយមើល​ការ​ខុស​ត្រូវ​ ឯ​ម្នាក់​ទៀត​​​​អាយុ​​៥​ឆ្នាំ ឪពុកម្តាយលែង​លះ​​គ្នា ហើយ​នៅ​ជាមួយ​​ម្តាយមីង ដោយ​សារ​ម្តាយ​នាង​ទៅធ្វើពលករ​​​​នៅ​​​ប្រទេស​ម៉ាឡេស៊ី។

កន្ធាយ​បៃតង​កំពុងពង​​នៅតំបន់​​​អភិ​រក្ស​

Posted: 07 Feb 2012 10:11 PM PST

មេកន្ធាយ​ដ៏ធំ​មួយ​ក្បាល​កំពុង​ពង​នៅ​ក្នុង​ឧទ្យា​​នអភិ​រក្ស​​ពូជសត្វ​
មេកន្ធាយ​ដ៏ធំ​មួយ​ក្បាល​នេះ កំពុង​ពង​នៅ​ក្នុង​ឧទ្យា​​នអភិ​រក្ស​​ពូជសត្វ​ «ថាវី ថាវី» ​នៅ​លើ​កោះ​មីន​ដា​ណាវ ភាគ​ខាង​ត្បូង​ប្រទេស​ហ្វ៊ី​លីពីន។ កន្ធាយ​​ខាង​លើ​ជា​ប្រភេទ​កន្ធាយ​​ពណ៌​បៃតង​ និង​ជា​សត្វ​ជិត​ផុតពូជ​កាលពី​​៣០ឆ្នាំ​មុន នៅ​​មុន​ពេល​កិច្ច​​ខិតខំ​ប្រឹង​ប្រែង​របស់​​អង្គ​ការ​​អភិ​រក្ស​​អណ្តើក​អន្តរ​ជាតិ​​ដែល​​ទទួល​ជោគ​ជ័យ​​ក្នុង​ការ​​បង្កើន​​តំណ​ពូជ​​លើ​សត្វ​

ឃាត់​ខ្លួន​​​ជនចែកចាយថ្នាំញៀន​​ពីរ​នាក់​និង​ដកហូត​​បាន​ថ្នាំញៀន​​មួយចំនួន

Posted: 07 Feb 2012 10:10 PM PST

ជនជាប់ចោទពេលឃាត់ខ្លួន
​ខេត្តក្រចេះ៖ ប៉ូលិសក្រុងក្រចេះបាន​ឃាត់​ខ្លួនជនជាមុខសញ្ញាចែក​ចាយថ្នាំញៀនចំនួនពីរ​ នាក់កាលពីល្ងាចថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១២ នៅ​ភូមិរកាកណ្តាល​ទី១ សង្កាត់រកាកណ្តាល ក្រុង​ក្រចេះ ។ ជនទាំងពីរនាក់នេះ ម្នាក់​ឈ្មោះឡាយ សីហា អាយុ១៨ឆ្នាំ រស់នៅឃុំត្រមូង ស្រុក​មេមត់ ខេត្តកំពង់ចាម និង​ម្នាក់​ទៀត​ឈ្មោះងិន សុចិត្រា អាយុ២២ឆ្នាំ រស់នៅភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ

​រលកធាតុអាកាសត្រជាក់​​​ខ្លាំងនៅ​អឺរ៉ុប​​អ្នកស្លាប់​​ឡើង​ដល់​​​​470នាក់​

Posted: 07 Feb 2012 07:59 PM PST

ទិដ្ឋភាពព្រិល​ធ្លាក់​​ជាប់​​​លើ​ដំបូល​​រថយន្តទាំងឡាយ​
តុល្យការ​​​​អ្នករងគ្រោះដោយសារ​រលក​ធាតុ​​អាកាស​ត្រជាក់​ខ្លាំង​​នៅអឺរ៉ុប​ ដែលអាច​បន្ត​រហូត​​​ដល់​យ៉ាង​តិច​​​សប្តាហ៍​ខាង​មុខនេះ ​គិត​មក​ដល់​​ថ្ងៃទី​​​៧ កុម្ភៈ ​អ្នកស្លាប់​ឡើង​ដល់​ប្រមាណ​ជា​​​​៤៧០នាក់ហើយ ។ សីតុណ្ហភាព​​​នៅអ៊ុយក្រែន​​ ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​គេ​ដោយ​​រលកធាតុអាកាស​ត្រជាក់​​នេះបានធ្លាក់​ដល់​​​​​៣០អង្សា​សេ ក្រោម​សូន្យ​​​​នា​ចុងសប្តាហ៍​​កន្លងមក​នេះ ​។

ទៅ​​ហូប​បុក​ល្ហុង​​រួចជិះ​​ទូក​ដើរ​លេង​ចៃដន្យ​​ទូក​លិច​​ស្លាប់​ម្នាក់​

Posted: 07 Feb 2012 07:55 PM PST

ខេត្តកំពត ៖ ​យុវ​សិស្ស​ម្នាក់​ក្នុង​ចំណោម​​យុវ​សិស្ស​នារីៗ​បី​នាក់​​បានស្លាប់​បាត់​​ បង់​ជីវិត​ ខណៈ​​នាំគ្នា​ទៅ​ហូប​បុក​ល្ហុង​​​នៅ​​ឆ្នេរ​ព្រែក​មួយ ស្ថិត​ក្នុង​ភូមិ​ម៉ាឡេ​ង ឃុំ​​ម៉ាក់​ប្រាង ស្រុក​ទឹក​ឈូ ​ហើយ​បបួល​គ្នា​​ជិះ​ទូក​លេង​កម្សាន្ត​​ កាលពីវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​៧ កុម្ភៈ ឆ្នាំ​២០១២ ​។

កីឡាករអង់គ្លេស Cavendishឈ្នះដំណាក់ទី៣ប្រណាំងកង់ Tour of Qatar

Posted: 07 Feb 2012 07:55 PM PST

កីឡាករ​អង់គ្លេស Mark Cavendish
កីឡាករ​អង់​គ្លេស​ Mark Cavendishបាន​បើក​រ​ដូវ​កាល​ប្រ​ណាំង​ឆ្នាំ​ថ្មី​របស់​ខ្លួន​ជា​មួយ​នឹង​ជ័យ​ជម្នះ​ក្នុង​ដំ​ណាក់​ទី​៣​​​កម្ម​វិធី​ Tour of Qatar ឆ្នាំ​2012​​​​កាល​ពី​ថ្ងៃ​អង្គារ​​​​ទី០៧​​​​​​ខែកុម្ភៈ។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ពហុ​កីឡដ្ឋាន​​​ ​Al Gharafa Stadium ស្ថិត​ក្នុង​ទី​ក្រុង​ដូ​ហា ប្រទេស​កាតា​។ Cavendishដែល​ជា​អ្នក​ជិះ​កង់ឱ្យ​​ក្រុម​Sky Procycling​​​បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ១៤៦,៥​​​​​​​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង​Dukhan​ឆ្ពោះ​ទៅ​កាន់ពហុកីឡដ្ឋាន​​​ ​Al Gharafa Stadiumស្ថិត​ក្នុង​ទី​ក្រុង​ដូ​ហាប្រ​​ទេស​កាតា

គ.ជ.ប ប្រកាស​​​បដិសេធ​​បណ្តឹង​​​ពីររបស់​​គណបក្ស​​​សម រង្ស៊ី​

Posted: 07 Feb 2012 07:54 PM PST

រាជធានីភ្នំពេញ ៖​ កាលពីថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១២ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបដិសេធទៅនឹងពាក្យបណ្តឹងចំនួន២ របស់គណបក្សសម រង្ស៊ី ដែលដាក់ទៅ គ.ជ.ប ទាក់ទងនឹងការឃោសនាបោះឆ្នោតនិងមន្ត្រី​រៀបចំ​ការបោះឆ្នោតព្រឹទ្ធ​ សភាខេត្តកំពង់ឆ្នាំង ។ ការប្រកាសបដិសេធ​នេះ​ធ្វើឡើងកាលពីថ្ងៃទី៦

​ប្រធានាធិបតី​ម៉ាល់​ឌីវ លាលែង​​​អនុប្រធានាធិបតី​​​ឡើង​ជំនួស​

Posted: 07 Feb 2012 07:52 PM PST

អនុប្រធានាធិប​តី​​​​ធ្វើ​សច្ចា​ប្រណិធាន​​ចូលកាន់​តំណែង​ប្រធានាធិបតី​
​អនុប្រធានាធិបតី​​​ម៉ាល់​ឌីវ ​លោកម៉ូហា​ម៉េដ វ៉ា​ហ៊ីដ ​ហាសាន់ ​​​បានធ្វើ​សច្ចា​ប្រណិធាន​​​ចូល​​កាន់​តំណែង​​​ប្រធានាធិបតី​​ក្រោយ​ពី​ប្រធានាធិបតី​​លោក​ម៉ូហា​ម៉េដ ​ណាស៊ីដ លា​លែង​​កាលពីថ្ងៃទី​​​៧ កុម្ភៈ មក​។ លោកណាស៊ីដ ​ដែលទើប​សុំលាលែង​​​ពី​តំណែង​​​​ក្រោយ​បាតុ​កម្ម​នានាប្រឆាំង​​រូបលោក ត្រូវ​ស្ថិត​ក្នុងការ​ឃុំខ្លួន​ ហើយត្រូវ​​ឆ្លើយ​ចំពោះ​​​ការ​​ចោទ​ប្រកាន់​​​ពីបទ​ឧក្រិដ្ឋ​​​ទាំងឡាយ​។​

របួសខ្នងបង្ខំឱ្យនាងលីណាដកខ្លួនពីការប្រកួតតឺន្នីសនៅបារាំង

Posted: 07 Feb 2012 07:37 PM PST

កីឡាការិនី​ចិន​លីណា​
ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌធំ​ French Open​នាង​លីណា​បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​បន្ទាប់​ព​ី​របួស​ខ្នង​​បង្ខំ​ឱ្យ​នាង​ដក​ខ្លួន​ពី​ការ​ប្រកួត​កម្ម​វិធី Open GDF Suezនៅ​​ប្រ​ទេស​បា​រាំង​កាល​ពី​ថ្ងៃ​អង្គារ​ទី​៧​កុម្ភៈ ​។ ​នាង​លី​ណា​ ​ដើរចេញ​ពី​ទី​លាន​ប្រកួត​ទាំង​ពាក់​កណ្តាល​​សិត​ទី​២​បន្ទាប់​ពី​សុំ​ពេល​ឱ្យ​គ្រូ​ពេទ្យ​ពិនិត្យ​មើល​របួស ។​ កីឡាការិនី​ចិន​រូបនេះ​បាន​ថ្លែង​ថា​៖«របួស​នេះ​ពិត​ជា​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ណាស់​។ នោះ​គឺ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​សុំ​ឱ្យ​ពេទ្យ​មក​ពិនិត្យ​។ ខ្ញុំ​ព្យាយាម​ប្រកួត​ទាំងរុំបង់​ តែ​ការ​ឈឺ​ចាប់​នៅ​តែ​មាន​។

ជិះ​ម៉ូតូ​​បុក​រថយន្ត​​​បត់​​​ចូល​​​​មុខខុនដូ​របួស​ម្នាក់​​រយះ​​ថ្ងាស​និង​​​​ម្នាក់​ទៀត​​​របួសស្រាល​សុំស្មើគ្នា

Posted: 07 Feb 2012 07:32 PM PST

នៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​រយះ​ថ្ងាស​ហូរ​ឈាម និង​ម្នាក់​ទៀត​របួសស្រាល ខណៈ​បើក​ម៉ូតូ​ទៅ​បុក​ពីក្រោយរថយន្ដ​ស៊ី​ញ៉ូ​បត់​ចូល​ខុន​ដូ លេខ​១៥៨ ផ្លូវ​លេខ​៣១៥ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​១១​និង២០​នាទី​យប់ថ្ងៃ​ទី​៧ កុម្ភៈ ។

កិច្ច​ប្រជុំ​សមាជិក​​​បក្ស​ឃុំ​ពន្លៃ​ វាយ​តម្លៃ​​​​​​ការ​ងារ​កន្លង​មក និង​​លើក​ទិស​ដៅ​បន្ត​

Posted: 07 Feb 2012 07:31 PM PST

ខេត្តតាកែវ ៖ កាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ​២០១២ នៅស្នាក់ការគណបក្ស​ប្រជាជន​កម្ពុជា ឃុំពន្លៃ ស្រុកអង្គរបុរី មានបើកកិច្ចប្រជុំសមា ជិក​គណបក្សប្រជាជនកម្ពុជាទូទាំងឃុំ​ ក្រោម​អធិបតីភាព​លោក​បណ្ឌិតណៅ ធួក ប្រតិភូរាជ​រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាល​ជល​ផល។

អ្នករត់​​តុតាម​រោង​បុណ្យ​​និង​​មង្គល​​​​​ការ​​បើក​ម៉ូតូ​​លឿន​​​​ពេក​បុក​​​រថយន្ត​​​បត់​​​​ឆ្វេង​​​​​ផ្លោង​​​លើ​កញ្ចក់​

Posted: 07 Feb 2012 07:29 PM PST

នៅកន្លែងកើតហេតុ
​រាជធានីភ្នំពេញ ៖ យុវជន​២​នាក់​ដោយ​​សារប្រញាប់ទៅ​ដេកចាំ​រោង​បុណ្យសព​ក្មេង​ប្រុសអាយុ​៨​ ឆ្នាំម្នាក់​​ដែល​ត្រូវ​គ្រូបង្រៀន​ចាប់​ជំរិត​ហើយ​សម្លាប់​នោះបាន​ ជិះម៉ូតូយ៉ាងលឿន​ទៅ​បុក​រថយន្ដ​​បត់ឆ្វេងមួយគ្រឿងបណ្ដាល​ឱ្យ​របួសធ្ងន់​ ម្នាក់ និង​ស្រាល​ម្នាក់កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រថ្ងៃ​ទី​៨ កុម្ភៈ នៅ​តាម​​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង​កែងផ្លូវ​​លេខ​១១៣ សង្កាត់​បឹង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!