Koh Santipheap Daily

Koh Santipheap Daily


ម៉ូតូ​ SLបង្ហោះ​​បុក​ម៉ូតូ​​ចត​នៅចិញ្ចើម​​​ផ្លូវ​​ត្រូវ​គេ​ដក​ខ្សែ​ក្រវាត់​​ប្រុង​​វាយ​​បាន​ប៉ូលិស​ជួយ​ទាន់​

Posted: 09 Feb 2012 11:52 PM PST

នៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជូន​មិត្ដ​ភក្តិ​ទៅ​ផ្ទះ​សំណាក់​ហើយ​បញ្ឆេះ​ម៉ូតូ​ដាក់​លេខ​ ហោះ​ទៅ​បុក​ម៉ូតូ​ស្ដេ​បមួយគ្រឿង​​​ទៀត​​ដែល​ចត​នៅ ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​ដួល​ហើយ​ត្រូវ​ម្ចាស់​ម៉ូតូ​​​ស្តេប​នោះ​ប្រុង​ ព្រួត​វាយ​អ្នក​​​បង្ក​ ប៉ុន្តែ​បាន​សមត្ថកិច្ច​ជួយ​ទាន់​​កុំអី​​​មិន​​ដឹង​​ជា​​ត្រូវ​ហូរ​ឈាម​ យ៉ាងណា​ទេ​ ។ ​ហេតុការណ៍​​​នេះ​បាន​​​កើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​ រំលងអធ្រាត្រ​ថ្ងៃ​ទី​១០ កុម្ភៈ នៅ​

​ឆេះរោងចក្រ​​មួយនៅឥណ្ឌា​​ស្លាប់​9នាក់​

Posted: 09 Feb 2012 11:46 PM PST

ទីភ្នាក់ងារ​​​​សារ​ព័ត៌មាន​ឥណ្ឌា ​PTI រាយ​ការណ៍​​ថា មនុស្ស​​​​៩​នាក់​​បានត្រូវស្លាប់​ក្នុង​គ្រោះ អគ្គិភ័យ​​ចម្បង​ឆេះ​​រោងចក្រ​មួយ​របស់ក្រុមហ៊ុន​អគ្គិសនី​​ ONIDA ក្នុងរដ្ឋ UTTARAKHAND ភាគខាង​​​ជើង​ឥណ្ឌា​។​ PTI រាយការណ៍​​​កាលពីថ្ងៃទី​​​៩ កុម្ភៈ ថា ភ្លើង​​ដែល​​​​ឆាបឆេះ​​​កាលពីយប់ថ្ងៃទី​៨ កុម្ភៈ ​នោះ​ ​​បន្ត​ឆេះ​​​រហូត​ដល់​​យប់ថ្ងៃទី​​​៩ កុម្ភៈ ។ ​ រថ​យន្ត​​ពន្លត់​​អគ្គិភ័យ​​៨គ្រឿង​​បាន​ខិតខំ​តស៊ូ​​​បាញ់​​ទឹក​លើ​​​អណ្តាត​​ភ្លើង ។

ស៊ីម៉ាក់​​ធ្វើ​ការ​​ផ្លាស់​ប្តូរ​​​មន្ត្រី​​ដើម្បី​​បង្កើន​​​ប្រសិទ្ធភាព​​ការងារ

Posted: 09 Feb 2012 11:44 PM PST

រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌល​សកម្មភាព​​​​​​កំចាត់​មីន​​កម្ពុជា​​​(ស៊ីម៉ាក់​) ក្នុង​​​សេចក្តី​​​ប្រកាស​​ព័ត៌​មាន​របស់​​​ខ្លួន​បានឱ្យ​​​​ដឹងថា ក្រុម​​​​​ប្រឹក្សា​ភិបាល​​​នៃមជ្ឈមណ្ឌល​​​​សកម្មភាព​​មីន​​កំចាត់​​មីន​ កម្ពុជា បាន​ប្រារព្ធ​ពិធី​ផ្លាស់​ប្តូរ​​​សមាសភាព​មន្ត្រី​​មួយ​ចំនួន​​​ដើម្បី​​ បង្កើន​​ប្រសិទ្ធភាព​​​​នៃ​ការ​​គ្រប់​គ្រង​​​ និង​​ការងារ​​នៅ​ក្នុង​​អង្គភាព​​​​ក្រុម​​​​ប្រឹក្សា​​ភិបាល​​​​ឱ្យ​កាន់​ តែ​ប្រសើរ​ឡើង​​ថែមទៀត​ ក្រោមអធិបតី​ភាព​​​លោក​​

ចត​ម៉ូតូ​​នៅ​មុខ​ថ្នាក់​​ ចូល​រៀន​គួរ​ត្រូវ​ចោរ​លួច​​បាត់​

Posted: 09 Feb 2012 11:38 PM PST

ខេត្តស្វាយរៀង ៖ ​យុវតី២រូប​ជា​​​ម្ចាស់​​ម៉ូតូ​​បាន​យំ​សោក​​បោក​ខ្លួន ព្រោះ​​ស្តាយ​ម៉ូតូ​ដែល​ឪពុក​ម្តាយ​​ ទើប​តែ​​ទិញ​ឱ្យ​​បាន​៩​ថ្ងៃ​​ត្រូវ​ចោរ​​លួច​កាច់​​សោ​.ក​យក​ទៅ​បាត់​​ដោយ​ សុវត្ថិ​ភាព ។ ​ករណី​នេះ​បាន​​កើតឡើង​​កាល​​វេលា​​​ម៉ោង​៥​​និង​​១០​​នាទី​​ល្ងាច​​ថ្ងៃ​ទី ​៨ កុម្ភៈ ឆ្នាំ២០១២ ​នៅ​​ខាង​មុខ​បន្ទប់​ថ្នាក់​រៀន​​នៃ​វិទ្យា​ល័យ​​ស្វា​យរៀង ។

ស្មាស់រីវ៉ូបុករ៉ឺម៉កកង់បីក្រឡាប់ពីរ​បីត្រឡប់​បួសធ្ងន់ម្នាក់ស្រាលម្នាក់

Posted: 09 Feb 2012 11:36 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​សន្លប់​​ស្តូក ខណៈ​​ជិះ​ម៉ូតូ​ស្មា​ស់រី​វ៉ូ​បោះពួយ​បុក​​រ៉ឺ​ម៉ក​ម៉ូតូ បណ្តាល​​ឱ្យ​ក្រឡាប់​ពីរ​បី​ត្រឡប់ នៅ​ចំណុច​ស្ដុប​មុខ​សណ្ឋាគារចក​ឃី លើ​កំណាត់​ផ្លូវ​លេខ​២១៤ កែ​ងផ្លូវលេខ៦៣ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូន​ពេញ កាលពី​វេលា​ម៉ោង​១​និង​៣០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ កុម្ភៈ ។

បុរស​​ជក់បារី​​មាន​ផល​ប៉ះ​ពាល់​​ដល់​​ខួ​រ​ក្បាល​

Posted: 09 Feb 2012 11:34 PM PST

​ការ​​​ជក់បារី​​មាន​ផល​ប៉ះ​ពាល់​​ដល់​​ខួ​រ​ក្បាល​
ទី​ភ្នាក់​ងារ​​ព័ត៌​មាន​​បរ​ទេស​​​កាល​ពី​ថ្ងៃ​ទី​​៨ កុម្ភៈ​​ ​បាន​ចុះ​ផ្សាយ​​ដោយ​យោង​​​លើ​លទ្ធ​ផល​​ស្រាវ​ជ្រា​វ​​ចុង​ក្រោយ​​ដែល​​បោះ​ពុម្ព​​ផ្សាយ​​ក្នុង​ឯក​សារ​​វិ​ទ្យា​​សាស្ត្រ​​ពេទ្យ​​ប្រចាំ​​ខែ​​​​ថា ​បុរស​ដែល​ជក់​បារី​​នឹង​ធ្វើ​​ឱ្យ​​សារ​ធាតុ​​នៅ​ក្នុង​​បារី​​ទៅ​​បំផ្លាញ​​ផ្នែក​​ផ្សេង​​ៗ​​នៃ​ខួរ​ក្បាល​​ ហើយ​ប្រសិទ្ធ​​ភាព​នៃ​ការ​​បំពេញ​​ការ​ងារ​​របស់​ខួរ​ក្បាល​ធ្លាក់​ចុះ។ លទ្ធ​ផល​ស្រាវ​ជ្រាវ​ចុ​ង​ក្រោយ​​បញ្ជាក់ឱ្យ​ដឹង​ថា ​ការ​ជក់បារី​​នឹង​ផ្តល់​​ផល​​ប៉ះ​ពាល់​​​ដល់​ខួរ​ក្បាល​​ ជា​ពិ​សេស​​អ្នក​ជក់​បារី​​​ជា​បុរស​​ភេទ​​

បង្ក្រាប​ទីតាំងបញ្ជល់មាន់​បង្កប់ល្បែងអាប៉ោង

Posted: 09 Feb 2012 11:34 PM PST

ទីតាំងបញ្ជល់មាន់ដែលត្រូវបង្ក្រាប
ខេត្តក្រចេះ ៖ ​ប៉ូលិសបានឆ្មក់ចូល​បង្រ្កាប​ទី​តាំងសង្វៀនបញ្ជល់មាន់បង្កប់ល្បែងអាប៉ោង មួយ ដែលលួចបោះទីតាំងលេងនៅ​ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ រឹបអូសសម្ភារបាន​មួយ​ចំនួន​ធំ និងបានធ្វើការដុត​បំផ្លាញ​ចោល​នូវ​ឧបករណ៍​មួយចំនួនទៀត​ដូច​ជា​អង្រុត​ ប៉ុន្តែ​មិន​បាន​ដុត​​​អា​គក​ទេ ទំនង​ទុក​បង្កាត់ពូជ ។​

ចេញពីគុក​​​មិន​រាង​ចាល​​ជួញដូរ​​​​​​គ្រឿង​ញៀន​​​​ប៉ូលិស​ចាប់បញ្ជូន​​​ទៅ​​តុលាការ​

Posted: 09 Feb 2012 11:32 PM PST

បុរសជាប់ចោទ
ខេត្ត​​ប៉ៃលិន ៖ ​ ជន​សង្ស័យ​​ជួញដូរ​​​និង​​ប្រើ​ប្រាស់​​គ្រឿងញៀន​​​ម្នាក់​ត្រូវបាន​​​​​នគរ ​បាល​​​​​ការិយាល័យ​​​​ប្រឆាំង​គ្រឿងញៀន​​​ឃាត់​ខ្លួន​​​​កាលពី​វេលា​ម៉ោង​​ ​២​និង​​៥០​នាទី​​​រសៀល​​ថ្ងៃទី​៨​ កុម្ភៈ ​​​​២០១២​ ​​នៅ​​នឹង​ផ្ទះរបស់​​ជន​សង្ស័យ​​​ឈ្មោះ​ព្រំ ​​ស្រឿន ​ភេទ​ប្រុស អាយុ​ប្រហែល​​​៤៣ឆ្នាំ​ នៅ​​ក្រោយ​​សណ្ឋាគារ​ហង្សមាស ស្ថិត​​នៅ​​ក្នុង​ភូមិ​អូរតាពុក​ក្រោម​ សង្កាត់​​​ប៉ៃលិន ​ក្រុង​​ប៉ៃលិន ។

2​នាក់​​ចែក​ចាយ​ថ្នាំញៀន​ប្រុស​ជា​កូន​ឧត្តម​សេនីយ៍​ម្នាក់ស្ត្រី​ជា​នារីហាង​ខារ៉ាអូខេ​

Posted: 09 Feb 2012 11:30 PM PST

ជនសង្ស័យទាំង២នាក់
ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ដែលជាកូន​ឧត្តមសេនីយ៍ត្រីមួយ​​រូប​​នៅ​សមុទ្ររាម និង​នារី​ស្រស់ស្អាតម្នាក់​​ជា​ដៃ​គូ​ត្រូវ​សមត្ថ​កិច្ច​ការិយា​ល័យ​ ប្រឆាំងការជួញដូរ​គ្រឿង​ញៀន​នៃ​ស្នងការ​ដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់​ខ្លួន​បន្ត​បន្ទាប់គ្នា កាលពីថ្ងៃទី៨ មករា ឆ្នាំ២០១២ នៅ​​ភូមិ​បិតត្រាំង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ ពី​បទជួញដូរគ្រឿង​ញឿន​ ។

កីឡាករអង់គ្លេស Cavendishឈ្នះដំណាក់ទី៥ប្រណាំងកង់ Tour of Qatar

Posted: 09 Feb 2012 11:18 PM PST

កីឡាករ​អង់គ្លេស Mark Cavendish
កីឡាករ​អង់​គ្លេស​ Mark Cavendishបាន​បើក​រ​ដូវ​កាល​ប្រ​ណាំង​ឆ្នាំ​ថ្មី​របស់​ខ្លួន​ជា​មួយ​នឹង​ជ័យ​ជម្នះ​ជា​លើក​​​ទី​២​ក្នុង​កម្ម​វិធី​ Tour of Qatar ឆ្នាំ​2012​​​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​​​ទី០៩​​​​​​​ខែកុម្ភៈ កន្លង​មក​នេះ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​​​​ ​Al Khor Corniche ​ប្រទេស​កាតា​។ Cavendishដែល​ជា​អ្នក​ជិះ​កង់ឱ្យ​​ក្រុម​Sky Procycling​​​បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ១៦០​​​​​​​​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង​Al Khor Corniche​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​​​​ ​Camel Race Track​ប្រ​​ទេស​កាតា​ដោយ​ប្រើ​អស់​ថិរវេ​លា​​៣ម៉ោង​៣០​នាទី​និង​៤០​​វិនាទី​​

ហ្វេដឺរ័រលុប​ចោល​ការ​ចាប់ដៃគូជាមួយកីឡាការិនីមិត្តរួមជាតិក្នុងអូឡាំពិកទីក្រុងឡុង

Posted: 09 Feb 2012 11:15 PM PST

កីឡាករ​ស្វ៊ី​ស​ហ្វេដឺរ័រ
Roger Federerកំពុង​ទន្ទឹង​រង់​ចាំ​ឱកាស​«មាន​តែ​ម្តង​ក្នុង​មួយ​ជី​វិត​»ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិក​ក្រុង​ឡុង​ក្នុង​ខែ​សី​ហា​ខាង​មុខ​ តែ​បាន​បញ្ជាក់​ថា ខ្លួននឹង​​មិន​​​ចាប់​ដៃ​គូ​ប្រកួតជា​លក្ខណៈ​ Mixed Doubles(វាយ​គូ​ស្រី​មួយ​ប្រុស​មួយ​)​ជា​មួយ​កីឡាការិនី​មិត្ត​រួម​ជាតិ​ខ្លួន​នាង Martina Hingis ទេ ។ ​ហ្វេដឺរ័រ​គឺ​ជា​ជន​ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​ចំណោម​ជន​ល្បី​ឈ្មោះទាំង​ឡាយ​នៅ​លើ​ទី​លាន​ប្រកួត​ក្នុង​ខណៈ​ដែល​រូប​គេ​បាន​យកឈ្នះ​ពាន​ក្រប​ខណ្ឌ​ធំ Wimbledonចំនួន​៦​លើក​។​ ​ថ្លែង​ប្រាប់​កា​សែត Gazzetta dello Sport​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​​

​បាត់ប្តីមួយយប់​ព្រឹកឡើង​​ឃើញសព​គេ​ចាក់​សម្លាប់​​​កណ្តាល​​ផ្លូវ​

Posted: 09 Feb 2012 11:12 PM PST

សពបុរសរងគ្រោះ
​ខេត្តពោធិ៍សាត់​ ៖ ​បុរសម្នាក់​​​ក្នុងចំណោម​​​​​៣នាក់ ដែលដើរ​​​​អញ្ជើញ​​ភ្ញៀវ​​​​​ឱ្យចូលរួម​​បុណ្យ​​​សម្ពោធ​សាលា​រៀន ​​ស្រាប់តែ​​​​បាត់ខ្លួន​​​​តាំង​ពី​ថ្ងៃ​រហូត​ដល់​​យប់​មិនឃើញ​​​ត្រឡប់​​ ទៅផ្ទះវិញ​​​​សោះ ​​​លុះព្រឹក​ឡើងស្រាប់តែ​​គេប្រទះឃើញ​​សព​​​ត្រូវ​គេកាប់​ និងចាក់​​សម្លាប់​​កណ្តាល​ផ្លូវ​ក្នុង​​​ព្រៃ​ទៅ​វិញ ។​​ អំពើឃាត​កម្មនេះបានកើត​​​ឡើង​​កាលពី​​​ថ្ងៃទី​​​៧ កុម្ភៈ ឆ្នាំ​​២០១២ នៅភូមិ​តាំង​គោក ឃុំ​​​តាលោ ស្រុក​​​

ចោរប្លន់2នាក់ប្ដី-ប្រពន្ធយកម៉ូតូខ្សែ.កប្រាក់700ដុល្លារ និងឯកសារមួយចំនួនវាយទាត់ធាក់របួសធ្ងន់

Posted: 09 Feb 2012 11:10 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជា​ប្ដី​របួស​ធ្ងន់​និង​ប្រពន្ធ​របួស​ហើម​មុខពោរមួយ​ចំហៀង ខណៈ​​ជិះ​ម៉ូតូ​ត្រឡប់​មក ពី​លេង​ផ្ទះ​ឪពុក​ត្រូវ ចោរ​ស្ទាក់​ប្លន់​យក​ម៉ូតូឌ្រីម​េស​១២៥​មួយ​គ្រឿង ខ្សែ​ក​១​ខ្សែ លុយ​៧០០​ដុល្លារ និង​ឯកសារ​មួយ​ចំនួន នៅ​ក្នុង​កាបូបហើយវាយទាត់​ធាក់យ៉ាងខ្លាំង​ជាពិសេសវាយក្បាលនិងមុខ កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ថ្ងៃ​ទី​៩ កុម្ភៈ នៅតាម​ផ្លូវលំ​ចូល​បូ​រី​សន្ដិភាព​២

​អូសអួន​ជាប់​​​​យុថ្កា​​ទម្ងន់ប្រមាណ​2​តោន​​​​ក្នុងទន្លេ​ចតុមុខ​

Posted: 09 Feb 2012 11:06 PM PST

យុថ្កា​​​​មួយមាន​ទម្ងន់​ប្រមាណ​​​​២តោន
រាជធានីភ្នំពេញ​​​​ ៖ យុថ្កា​​​​មួយមាន​ទម្ងន់​ប្រមាណ​​​​២តោន ត្រូវបានគេប្រទះឃើញ​​​ និង​ស្ទូច​​​យកចេញ​ពីទន្លេ​ចតុមុខ​​​​ ចំណុច​ក្បាល​ជ្រោយ​ចង្វា​ មុខព្រះបរមរាជវាំង រួចដឹក​យក​ទៅ​ទុក​នៅ​​​ក្នុង​វត្ត​​​​ប្រជុំសាគរ​ ហៅវត្តថ្មី ក្នុងសង្កាត់​ជ្រោយ​ចង្វា​ ​ខណ្ឌឫស្សីកែវ ​​​កាលពីវេលាម៉ោង​​​១២​ថ្ងៃ​ត្រង់​​​ថ្ងៃ​ទី​​​៩ កុម្ភៈ ។ ​ការប្រទះឃើញ​​​​យុថ្កា​​ដ៏ធំ​​​នេះ​​​​​ធ្វើ​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​​​ យ៉ាង​ខ្លាំង​ដល់​ប្រជា​ពលរដ្ឋ​​តំបន់​

​លោកម៉ុកតា​​ដា អាល់​សាដ្រ អំពាវនាវ​ដល់​ប្រជាជន​អ៊ីរ៉ាក់​​ឱ្យ​រួបរួមគ្នា​

Posted: 09 Feb 2012 10:59 PM PST

ការប្រមូលផ្តុំ​គ្នា​យ៉ាង​ធំរបស់​​ពួកអ្នក​គាំទ្រ​​​លោកអាល់​​សាដ្រ​
​អ៊ី​ម៉ាម​​រ៉ា​ឌីកាល់​​​ស៊ីអ៊ី​ត ​លោក​ម៉ុកតាដា ​​​​អាល់​សាដ្រ បានអំពាវនាវ​​​កាលពីថ្ងៃទី​៩ កុម្ភៈ ដល់​ប្រជាជន​​​អ៊ី​រ៉ាក់​ឱ្យ​រួបរួម​គ្នា ដែល​ការអំពាវ​នាវ​​​​នេះ​ធ្វើ​ឡើងក្នុង​​​ឱកាស​នៃ ​ពិធីមួយ​​អបអរ​សាទរ​​​ចំពោះ​​ការ​ដក​​​​កងទ័ព​​អាមេ​រិក​ចេញពីអ៊ី​រ៉ាក់​។​ លោក​អាល់​សាដ្រ ​​ដែលកង​​ជីវពល​ប្រដាប់​អាវុធ​​​របស់​លោក​គឺក្រុម MEHDI បានប្រយុទ្ធ​​​ប្រឆាំងកងទ័ព​​អាមេរិក និង​​​កងទ័ព​អ៊ី​រ៉ាក់​នោះ​ បាន​បង្ហាញ​​ពីជំហរ​កណ្តាល​​​និយម​ខុសពី​ទម្លាប់​​មួយ​ក្នុង​សុន្ទរកថា​របស់​លោក​ផ្សាយ​​តាម​ប្រដាប់​បំពង​សំឡេង​​ក្នុងសង្កាត់​​​ស៊ីអ៊ី​ត សាដ្រ​​​ស៊ីធី ។​

ម៉ូតូ​ឃ្លីក​​ និង​គុប​​ជ្រុង​សេ​90 ​ប៉ះ​គ្នា​​លើ​ផ្លូវ​ក្រួស​ក្រហម​ស្លាប់​ម្នាក់​ របួស​ធ្ងន់​3​នាក់​

Posted: 09 Feb 2012 10:54 PM PST

ខេត្តកំពង់ស្ពឺ ៖ ដោយ​សារ​ការ​បើក​បរ​បាត់​ភាព​ម្ចាស់​ការ​ក្នុង​ខ្លួន ព្រោះ​តែ​ស្រវឹង​ស្រា ​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​​លើ​ផ្លូវ​​លំ​ ក្រាល​​ក្រួស​ក្រហម​​ចំណុច​ភូមិ​ផ្គង់​​ត្រង់​​ផ្លូវ​ចូល​​ទៅ​​វត្ត​អង្គ​ ចំណោម ​ឃុំ​ខ្ទម​ក្រាំង ស្រុក​សំរោង​ទង បង្ក​ឡើង​​រវាង​ម៉ូតូ និង​ម៉ូតូ​របួស​ធ្ងន់​៣​នាក់ ​ស្លាប់​ម្នាក់ភ្លាមៗ​​នៅ​កន្លែង​កើតហេតុ ។ ​ហេតុការណ៍​បាន​កើតឡើង​​វេលា​ម៉ោង​​៥​និង​៣០​នាទី​​​

កម្មករសំណង់ឆក់ខ្សែភ្លើងនៅលើអគារជាន់ទី3សន្លប់ហូរឈាមតាមមាត់

Posted: 09 Feb 2012 10:53 PM PST

រាជ​ធានី​ភ្នំពេញ​ ៖​ ​កម្មករ​សំ​ណង់​​ម្នាក់​ឆក់​ខ្សែភ្លើង​ធ្លាក់​ពីលើ​ជាន់​ទី​២ សន្លប់​ស្ដូកស្ដឹង​ហូរ​ឈាម​តាម​មាត់​រហូត គ្មាន​សង្ឃឹមថា​រស់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៩ កុម្ភៈ ក្នុង​ការដ្ឋាន​សំណង់​​ជិត ផ្សារ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​​ជ័យ ។

យុវជន​ម្នាក់​​ចេញពី​​ជប់​លៀង​​​មង្គល​ការ​​​​​ត្រូវ​​ក្មេង​ទំនើង​​​វាយ​សន្លប់​​

Posted: 09 Feb 2012 10:52 PM PST

​ខេត្ត​​ស្វាយ​រៀង ៖ យុវជន​​​ម្នាក់​​​​​ត្រូវ​​បាន​ក្មេងទំនើង​​​៣ទៅ៤​​នាក់​​​​ព្រួត​គ្នា​វាយ​ ​​ឱ្យ​របួសធ្ងន់​រហូត​​​សន្លប់​​ កាលពី​​វេលា​ម៉ោង​​​២​​រំលង​ធ្រាត្រ​​​ឈាន​ចូល​​​ថ្ងៃទី​៩ កុម្ភៈ ២០១២​នៅភូមិ​​​ទាហាន​​លើ​​​ សង្កាត់​​ស្វាយ​តឿ​ ​ក្រុង​​​ស្វាយ​​រៀង ។

គណបក្ស​​ប្រជា​ជន​​កម្ពុជា​​សង្កាត់​​​​កំពង់​​​រទេះ​​​ធ្វើ​​សន្និ​​បាត​

Posted: 09 Feb 2012 10:28 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្ត​កំពង់​​ធំ​ ​៖ កាល​ពី​​ថ្ងៃ​​ទី​​៩ ​កុម្ភៈ​​​ ​នៅ​ទី​ស្នាក់​​ការ​​​គណបក្ស​​​ប្រជា​ជន​​កម្ពុជា​​​សង្កាត់​កំពង់​​រទេះ​ ក្រុ​ង​ស្ទឹងសែន​​​ បាន​ប្រារព្ធ​​​ធ្វើ​សន្និ​បាត​​បូក​សរុប​​លទ្ធ​ផល​​កា​រងា​រ​​គណបក្ស​​ ឆ្នាំ​​២០០៧-២០១២​ និង​លើក​​ទិស​ដៅ​​​​អនុ​វត្ត​​​បន្ត​​ឆ្នាំ​​២០១២-២០១៧​​​ ក្រោម​អធិប​តី​ភាព​លោក​​​ ហួន វ៉ាន់​និត​​ អភិ​បាល​​រង​ខេត្ត​​ និ​ងជា​ប្រធាន​​ក្រុម​ការ​ងារ​​ចុះ​ជួយ​​សង្កាត់​​​កំពង់​រទេះ​ ដោយ​មាន​ការ​​ចូល​​រួម​​ពី​​​សមា​ជិក​​ក្រុម​

ហ្វ័ររ៉េនន័របុកសាំយ៉ុង15​​កៅអី​​នៅផ្លូវ​​កែង​​ដោះស្រាយ5​ម៉ោង​នៅតែមិនត្រូវគ្នា​

Posted: 09 Feb 2012 10:28 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ រថយន្ត​ហ្វ័រ​រ៉េនន័រ ​​បើក​បរ​ដោយ​ជនជាតិបារាំង ​​បាន​បុក​ជាមួយ​​រថយន្ត​ទួរីស​​​សាំ​យ៉ុង​​​​​១៥​កៅអី ​​​​នៅមុខ​​ប៉ុស្តិ៍​​​នគរបាល​វត្ត​​ភ្នំ ​​ត្រង់​ចំណុច​ផ្លូវ​លេខ​​​​៦១ កែង​​ផ្លូវ​លេខ​១០៨ ​សង្កាត់​វត្ត​ភ្នំ ​​ខណ្ឌដូនពេញ ​កាលពី​វេលា​ម៉ោង​​​​​៩​និង​​​​២០នាទី​​យប់​​ថ្ងៃទី​​៩ កុម្ភៈ ។​

ធុរ​កិច្ច​ជន និង​មន្ត្រី​​អាស៊ាន​​ពិភាក្សា​​ស្តីពី​​ការ​បង្កើត​​ពាណិជ្ជកម្ម​សេរី

Posted: 09 Feb 2012 10:28 PM PST

រាជធានីភ្នំពេញ ៖ ​កាល​ពី​ថ្ងៃ​ទី​​១៦ មករា ឆ្នាំ​២០១២ កន្លងមក ​មាន​សិក្ខា​សាលា​មួយ​ដែល​មាន​ការ​ចូល​រួម​​ពី​តំណាង​អ្នក​ពាណិជ្ជ​កម្ម​ និង​មន្ត្រី​​មកពី​ប្រទេស​សមាជិក​អាស៊ាន​​ទាំង​១០ ដើម្បី​​​ពិភាក្សា​​លើ​ការ​ប្រកួត​ប្រជែង​ និង​ឱកាស​​ពីការ​ធ្វើ​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជ​កម្ម​សេរី (FTA) ថែម​ទាំង​​បង្ហាញ​​ពីគន្លឹះ​​ដែល​អាស៊ាន​នឹង​ទទួល​​​បាន​ពីការ​ធ្វើ​កិច្ច​ ព្រម​ព្រៀង​​ពាណិជ្ជ​កម្ម​សេរី (FTA) ។

លោកគ្រូ អ្នក​គ្រូ​ នៅភ្នំពេញ ​រអ៊ូ​រទាំ​ថា​បៀ​​​វត្ស​​ខែ​មករា ៤១​ថ្ងៃ​ហើយ​​​នៅ​មិន​ទាន់​បើក​​ទៀត​

Posted: 09 Feb 2012 08:04 PM PST

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៩កុម្ភៈ ២០១២ ក្រុមគ្រូ​បង្រៀន​ដែលបំរើ​ការងារ​នៅ​សាលារៀន​របស់រដ្ឋក្នុង​​រាជធានីភ្នំពេញ បាន​ប្រាប់​កោះសន្តិភាព​តាមទូរស័ព្ទ​នៅថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១២ ថា រហូត​មក​​ដល់ពេលនេះ​៤​០ថ្ងៃ​ហើយពួក​គាត់នៅមិន​ទាន់​បានទទួល​ប្រាក់បៀ​វត្ស​សម្រាប់ខែ​មករា នៅ​ឡើយទេ។ ក្រុមគ្រូបង្រៀន​បានបន្តថា ជាធម្មតា​​ប្រាក់​បៀវត្ស​សម្រាប់បុគ្គលិក​សិក្សានៅ​ភ្នំពេញតែង តែទទួល​បានយ៉ាងយូរ​ថ្ងៃទី៥នៃខែបន្ទាប់​​តែ​ពេលនេះ​ពួក​គាត់​នូវ​មិន​​ទាន់​បាន​ទទួល​ប្រាក់​បៀ​វត្ស​សម្រាប់ខែ​មករា ឆ្នាំ​២០១២​ផង។

អគ្គិភ័យ​លេប​ត្របាក់​​អស់​ផ្ទះ​​ឈើ​ប្រក់​ក្បឿង​មួយ​ខ្នង​​ទាំង​ស្រុង​នៅ​ជាយ​ក្រុង​

Posted: 09 Feb 2012 07:47 PM PST

ទិដ្ឋភាពនៅកន្លែងភ្លើងឆេះ
រាជធានីភ្នំពេញ ៖ ផ្ទះ​ឈើ​ប្រក់​ក្បឿង​​​មួយ​ខ្នង​មាន​ទំហំ​៧​ម៉ែត្រ​គុណ​៩​ម៉ែត្រ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ​អស់​គ្មាន​សល់​ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​៩ កុម្ភៈ នៅ​ចំណុច​ផ្លូវលំ​ចូល​ផ្សារ​ទួល​ពង្រ ភូមិ​ត្រពាំ​ង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អាជ្ញាធរ​ខណ្ឌ​​ឫស្សីកែវ ​ចុះ​បិទ​ការ​សាង​សង់​ស្ថានីយ​​ប្រេង​តេលា​​ដែល​រ​ថយន្តបាញ់​​បេតុង​ធ្វើ​ឱ្យ​​ទុស្សេ​​រលត់​ភ្លើង​

Posted: 09 Feb 2012 07:45 PM PST

រាជធានីភ្នំពេញ ៖ ​ទីតាំង​​ការដ្ឋាន​សាង​សង់​​ស្ថានីយ​​លក់​ប្រេង​តេលា ស្ថិត​នៅ​តាម​វិថី​​បណ្ឌិត​ម៉ុង​ឫទ្ធិ ​សង្កាត់​ទួល​សង្កែ ​ដែល​រថយន្ត​បាញ់​​បេតុង​បង្ក​​ឱ្យ​ប៉ះ​ទុស្សេ​​ភ្លើង​លោត​រលត់​ស្ទើរ​ ទូទាំង​រាជធានីភ្នំពេញ ​ត្រូវអាជ្ញា​ធរ​​ខណ្ឌ​ឫស្សី​កែវ​ចុះទៅ​ផ្អាក​ការ​សាង​សង់​កាល​ពី​​ព្រឹក​ ថ្ងៃ​ទី ១០ កុម្ភៈ ​ដោយ​សារ​ការ​សាង​សង់​ស្ថានីយ​នោះ​ពុំ​មាន​ច្បាប់​អនុ​ញ្ញាត ។

​លោកហ្គ័រ​​បាឆូវ ​​ទម្លាក់​ការ​ទទួលខុសត្រូវ​​​​លើ​លោក​ពូទីន ​ចំពោះ​​ការ​បាត់បង់​​​របៀប​រៀប​រយ​​នៅ​រុស្ស៊ី​

Posted: 09 Feb 2012 07:29 PM PST

លោកហ្គ័រ​បាឆូវ ​​​ថ្លែង​ទៅ​កាន់​​ក្រុមនិស្សិត​​​ក្រុង​មូស្គូ​
​អតីតមេដឹកនាំ​​​សូវៀត ​​លោក​មីខា​អ៊ីល ​​ហ្គ័រ​បា​ឆូវ កាលពីថ្ងៃទី​​​​៩ កុម្ភៈ ​​វាយតម្លៃ​​​ថា ​លោក​វ៉្លា​ឌីមៀរ ពូទីន ជាអ្នក​​ទទួលខុសត្រូវ​​ចំពោះ​ការ​បាត់​បង់​​​របៀប​រៀប​រយ​នៅរុស្ស៊ី​​​​ ព្រោះតែ​​​មិន​ចេះ ឬមិនចង់​​​ធ្វើការ​​កែទម្រង់​​​ប្រព័ន្ធ​​នយោ​បាយ​​ដែល​រឹង​​​កំព្រីស​ទាំង​ស្រុង​។​ ជាប្រធានាធិបតី​​ បន្ទាប់មក​​​ជា​នាយក​រដ្ឋ​មន្ត្រី​​​ចាប់តាំង​ពី​​​​​១២​ឆ្នាំ​មក​​ហើយ លោក​វ៉្លាឌីមៀរ ពូទីន ប្រឈម​មុខ​នឹង​​បាតុ​ក​ម្មកាន់តែ​​ច្រើនឡើង ​​ចាប់តាំងពី​​​​លោកឡើង​​​កាន់អំណាច​​​​មក ។

ស៊ីរី ៖ ថ្ងៃទី​6នៃការ​​​វាយប្រហារ​​​​លើ​ទីក្រុងហូម​​ស្លាប់​ជាង​80នាក់​

Posted: 09 Feb 2012 07:27 PM PST

ទាហាន​រត់​ចោល​ជួរ​ស៊ីរី​បកប្រឆាំង​​រដ្ឋាភិបាល​
​​មនុស្សជាង​​​​៨០​នាក់ ​​បានត្រូវស្លាប់​​​កាលពី​ថ្ងៃ​ទី​​៩ កុម្ភៈ ​នៅស៊ីរី ក្នុង​នោះ ភាគច្រើន​​ជា​ជន​ស៊ីវិល​​ដោយសារ​ការ​វាយប្រហារ​​​​របស់​កង​ទ័ព​រដ្ឋាភិបាល​​ក្នុងទីក្រុងហូម​​​​ជា​កន្លែង​​​មានការ​​តវ៉ា​ខ្លាំង​​​ស្ថិត​នៅ​​ភាគ​កណ្តាល​ប្រទេស​។​ ប្រធានា​ធិប​តី​​អាមេ​រិក​​​ លោកបារ៉ាក់ អូបាម៉ា ​​​បាន​បរិហារ​​ពីថ្លុក​ឈាមដ៏​ព្រៃ​ផ្សៃ​មួយ​​។​ ក្រុមសិទ្ធិ​មនុស្ស​​ប្រឆាំងស៊ីរី ​OSDH អះអាង​​​ថា ជន​​ស៊ីវិល​​​៥៣​នាក់ ​ស្លាប់​ក្នុង​​ការ​វាយប្រហារ​​យ៉ាង​ខ្លាំង​ក្លា ​​​លើទីក្រុង​​​ហូម ​​ក្នុងនោះ​​​៣៥​នាក់​ ក្នុងសង្កាត់​​​បា​បា​​​អាមរ៍ ​ហើយ​​​​មនុស្ស​​​​​១១​នាក់ ​​​ស្លាប់​​​ពេល​គ្រាប់​ផ្លោង​​​​​ធ្លាក់​​​​ចំផ្ទះរបស់ពួកគេ​ក្នុង​សង្កាត់​​អ៊ី​នចា​​​អាត​។​

ពុលស្រា​នៅ​ឥណ្ឌាអ្នកស្លាប់​​ឡើង​ដល់​​30នាក់​

Posted: 09 Feb 2012 07:05 PM PST

​បណ្តាអ្នក​​ទទួលខុសត្រូវ​​រដ្ឋាភិបាល​រាយ​ការណ៍​​កាលពីថ្ងៃទី៩ កុម្ភៈ ថា តុល្យការ​​ថ្មីនៃ​​​​ការ​ពុលស្រា​​​នៅរដ្ឋ​​អូរីសា ​ភាគខាង​កើត​ឥណ្ឌា ​​ចំនួនអ្នកស្លាប់​​ឡើង​ដល់​​​៣០នាក់ ​ហើយ​មនុស្ស​​​​១៥​នាក់​ទៀត​​​ស្ថិត​ក្នុង​ស្ថានភាពធ្ងន់ធ្ងរ​នៅ​ឡើយ ​​​ក្រោយពី​​ពួកគេ​ផឹកស្រា​​​បិទ​​លាយ​​ថ្នាំ​មក​។​ មនុស្សស្លាប់​​​​៦​នាក់​ថ្មីទៀត​ត្រូវបាន​កត់​សម្គាល់​​​​ឃើញ​នា​យប់ថ្ងៃទី​​​​​៨ កុម្ភៈ ​បន្ថែម​​​លើ​អ្នក​ស្លាប់​​មុននេះ​​២៤​នាក់ ក្រោយ​​​ពីពួក​​គេផឹកស្រា​​​បិទ​លាយ​​​ក្នុង​​​ភូមិជា​​ច្រើននៃ​​​តំបន់ CUT-TACK ។

ទស្សនា​តា​រា​ម៉ូដែលចិន​វ័យក្មេងដែល​ពេញ​និយម​ជាង​គេ​បំផុត​ក្នុង​ឆ្នាំ​2011

Posted: 09 Feb 2012 06:30 PM PST

នាង Li Ying Zhi
យោង​តាម​ប្រ​ភព​ពី​គេហទំព័រ​សិល្បៈ​ចិន​ ចេញ​ផ្សាយ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ​ បាន​បង្ហាញ​នូវ​ចំណាត់​ថ្នាក់​របស់​តា​រា​ម៉ូដែល​ចិនវ័យ​ក្មេង​ដែល មាន​សម្រស់​ស្អាត និង​ពេញ​និយម​បំផុត​ក្នុង​ឆ្នាំ​២០១១​កន្លង​មក ។ សូម​ចូល​រួម​ទស្សនា​នូវ​រូប​ថត​តា​រា​វ័យ​ក្មេង​ទាំង​នោះជា​មួយ​យើង​ខ្ញុំទាំង​អស់​គ្នា ។ ១-​នាង Jin Mei Xin មាន​វ័យ​២១​ឆ្នាំ​ កើត​ថ្ងៃ​ទី២១​ ខែ​សីហា ឆ្នាំ​១៩៨៩ នៅ​តំបន់ Yantai​ ក្រុង Coastal ខេត្ត​​ សានទុង (Shandong) ។ ២-​នាង​ Li Ying Zhi កើត​ថ្ងៃ​ទី​៣ ខែ​តុលា នៅ​ក្រុង Qingdao ខេត្ត​សានទុង ។ ក្រៅ​ពី​អាជីព​ជា​តា​រា​ម៉ូដែល​ នាង​ក៏​ជា​​តារា​ភាព​យន្ត​ផង​ដែរ ។ ៣- នាង​ Lin Ke Tong កើត​​ថ្ងៃ​​ទី​២០ ខែ​កញ្ញា ឆ្នាំ​១៩៨៨ នៅក្រុង Wuhan ខេត្ត​ហ៊ូបេ (Hubei) ។

បុក​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​ទាំង​មនុស្ស​ និង​ម៉ូតូ​អូស​ជិត​15​ម៉ែត្រ​​របួស​ធ្ងន់​2​​នាក់​

Posted: 09 Feb 2012 05:56 PM PST

ទិដ្ឋភាពអ្នករងរបួសនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​ឡិច​ស៊ី​ស ពណ៌​ទឹកប្រាក់​​មួយ​គ្រឿង​បាន​បើក​បុក​ម៉ូតូ​គុបមូល​​មួយ​គ្រឿង​​ជាប់​ក្រោម ​រថយន្ដ​ទាំង​ម៉ូតូ ​និង​មនុស្ស​អូស​ប្រមាណ​១៥​ម៉ែត្រ​បណ្ដាល​ឱ្យ​​អ្នក​ជិះ​ម៉ូតូ​២​នាក់ រង​របួស​ធ្ងន​់ធ្ងរ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ កុម្ភៈ នៅ​ស្ដុ​ប​កៅ​ដាយ ត្រង់​ចំណុច​មហាវិថី​ម៉ៅ​សេ​ទុង​កែង​ផ្លូវ​កៅ​ដាយ (​ផ្លូវលេខ​២០៥​) ក្នុងភូមិ​៦ ក្រុម​២៩ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២

ប្តី-​ប្រពន្ធ​ជិះ​ម៉ូតូ​​បុក​រថយន្ត​​មិន​ពាក់​​មួក​សុវត្ថិភាពរបួសធ្ងន់​​​ទាំង2នាក់

Posted: 09 Feb 2012 05:56 PM PST

ម៉ូតូ និងរថយន្តរងការខូចខាត
ខេត្ត​មណ្ឌល​គិរី ៖ មនុស្ស​ប្រុសស្រី​​ពីរ​នាក់​​បាន​រងរបួស​​ធ្ងន់​ធ្ងរ​ ហើយ​ត្រូវ​បាន​​បញ្ជូន​ទៅ​​ព្យាបាល​​នៅ​​ប្រទេសវៀត​ណាម​​ទាំងយប់​​ ក្រោយ​​ពេល​​​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍ជិះ​​ម៉ូតូ​​​​​បុក​​​​រថយន្ត​​នៅ​ ចំណុច​ផ្លូវ​លំ​​​ឆ្ពោះ​​ទៅ​ប្រទេស​វៀត​ណាម​​ ម្តុំ​​​​ឆ្កែ​អើត ស្ថិតនៅក្នុង​ភូមិ​អូរអាម ឃុំ​ ស្រែខ្ទុម​ ស្រុកកែវ​សីមា កាលពី​​​វេលា​ម៉ោង​​​​​៤​និង​​២០​នាទី​​​​​រសៀល​ថ្ងៃទី​៨ កុម្ភៈ ​​២០១២​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!