Koh Santipheap Daily

Koh Santipheap Daily


ការលក់​រថយន្ត​ថ្មី​ចិន​ធ្លាក់​២៦​ភាគរយ​ក្នុង​ខែមករា

Posted: 10 Feb 2012 02:50 AM PST


ប្រទេសចិន​និយាយថា ការលក់រថយន្ត​ក្នុង​ស្រុកនៅ​ខែ​មករារបស់ខ្លួន​ធ្លាក់ចុះ ដែលវា​បង្ហាញ​​ឲ្យឃើញថា វិស័យឧស្សាហ​កម្ម​រថយន្ត​​ក្នុងប្រទេស​ប្រហែល​បាត់បង់។ សមាគម​រោងចក្ររថយន្ត​ចិននិយាយនៅ​ថ្ងៃ​ព្រហស្បតិ៍ថា តួលេខធ្លាក់ចុះ​២៦,៤ភាគរយ ចាប់ពីខែ​មករា ឆ្នាំមុន មកក្រោម១,៤​​លាន​គ្រឿង។ ការធ្លាក់ចុះត្រូវ​បន្ទោសទៅលើ​កម្មវិធីផ្តល់ ប្រាក់ជំនួយ​របស់រដ្ឋាភិបាល សម្រាប់ទិញ​រ​ថ​យន្ត និងការចំណាយ​ធ្លាក់ចុះ​របស់​អ្នក​​ប្រើប្រាស់ រួមផ្សំជាមួយ​វិបត្តិហិរញ្ញវត្ថុ​កាន់​តែ​ជ្រៅ​ទៅៗ។

ការតាំង​ពិព័រណ៍​កាមេរ៉ាធំ​បំផុត​ក្នុង​​ប្រទេស​ជប៉ុន

Posted: 10 Feb 2012 02:46 AM PST

ការដាក់បង្ហាញ​កាមេរ៉ាដ៏បំផុត​របស់ប្រទេស​ជប៉ុនបានប្រារព្ធ​នៅក្នុងទីក្រុង​យូកូហាម៉ា ជា​មួយរោង​ចក្រជាង៨០ និងអង្គការ​ពិភពលោក​ជា​​ច្រើនបា​នចូលរួម។ កម្មវិធីតាំង​ពិព័រណ៍​ប្រចាំឆ្នាំCP-Plus Camera And Photo Image ត្រូវបានគេ​រៀប​ចំឡើង​ពីក្រុម​ឧស្សាហកម្ម​កាមេរ៉ា និងអ្នក​ផលិត​​រូបភាព។ ក្នុងចំណោម​ការបង្ហាញ​នោះ ក្រុមហ៊ុន​Canon ​និង Fuji បានបង្ហាញនូវ​​កាមេរ៉ាដែល​​មានសមត្ថភាព​ខ្ពស់និងរហ័ស​ក្នុងការបញ្ជូន​​រូប​ភាពចូល​ទូរស័ព្ទឆ្លាតវៃ ហើយការ​​អភិវឌ្ឍន៍​នោះ គឺដើម្បីឲ្យ​ស្របតាមការ​រីក​ចម្រើន​នូវកា​រ​ប្រើ​​ប្រាស់​ទូរស័ព្ទឆ្លាតវៃក្នុង​ប្រទេសជប៉ុន។

រដ្ឋាភិបាល​ជប៉ុន​រាយ​ការណ៍ពី​ផល​​ចំណែក​កង​ទ័ព​សមុទ្រ​ចិន

Posted: 10 Feb 2012 02:43 AM PST

ក្រសួងការពារ​ជាតិជប៉ុន​និយាយថា ប្រទេស​​​​​​ចិន​កំពុងពង្រឹង​នូវសមត្ថភាព​យោធា​របស់​ខ្លួនដើម្បីការ​ពារនិងពង្រីក​ផលប្រយោជន៍​ដែនសមុទ្រ​របស់ខ្លួន។ វិទ្យាស្ថាន​ជាតិ​សម្រាប់សិក្សា​ការពារនៅថ្ងៃ​សុក្របានចេញ​របាយការណ៍​មួយលើការ​ពង្រីក​យោធាយ៉ាង​លឿននាពេល​ថ្មីរបស់ប្រទេស​ចិន។ របាយការណ៍​នោះនិយាយ​ថា ប្រទេសចិន​ចង់អភិវឌ្ឍ​សេដ្ឋកិច្ច និង យុទ្ធសាស្ត្រ​​យោធា​តាម​​រយៈមធ្យោបាយ​ដែនសមុទ្រ។

អ្នកនាំចេញ​ម៉ាឡេស៊ីផ្អាក​ការផ្គត់ផ្គ​ង់​​ប្រេងដូង​ទៅប្រទេស​អ៊ី​រ៉ង់

Posted: 10 Feb 2012 02:40 AM PST

អ្នកនាំប្រេង​ដូងម៉ាឡេ​ស៊ីបានបញ្ឈប់​ការផ្គត់​ផ្គង់ប្រេង​​ជាង៣០.០០០​តោននៃស្បៀង​អ៊ី​រ៉ង់​ដែល​ធ្លាប់ទិញ​ពីអ្នកផលិត​នៅអាស៊ី​អាគ្នេយ៍ ស្របតាមការ​គ្រប់គ្រងហិរញ្ញ​វត្ថុ លោក​ខាង​លិច ទៅលើរដ្ឋាភិ​បាលក្រុង Tehren ដែលមាន​បញ្ហា ក្នុងការបង់​ប្រាក់ដល់អ្នក​ផលិត ។ នេះបើតាម​ប្រភពពាណិជ្ជ​កម្មពីរ ។ រឿង​បញ្ចប់ការ​នាំចេញ​របស់ប្រទេស​ម៉ា​ឡេ​ស៊ី ដែលពាណិជ្ជ​ករនិយាយ​កាល​ពីចុង ឆ្នាំមុន​ជា​សញ្ញា​ចុងក្រោយនៃការ​ដាក់​ទណ្ឌកម្ម​​ដើម្បី​អាច​ឲ្យ​ប្រទេសអ៊ី​រ៉ង់ បោះបង់ចោលនូវ​​កម្មវិធីអាវុធ​​នុយ​ក្លេអ៊ែរ​ដែលទើប​​តែ​បាន​ចាប់​ផ្តើម​នោះ ។

តវ៉ា​​ថ្ងៃ​ទី​1មាន​​ទាហាន​រារាំង ថ្ងៃទី​2ទាហាន​ដក​អស់​

Posted: 10 Feb 2012 02:22 AM PST

ប្រជាពលរដ្ឋនាំគ្នាធ្វើបាតុកម្ម
ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​​ជាង​២០០​នាក់ ​មកពី​២​ស្រុក​នៃ​ខេត្ត​​កំពង់​ស្ពឺ ​​​នៅតែ​​ប្រមូល​ផ្តុំ​​គ្នា​នៅ​មុខ​សាលា​​ដំបូង​ខេត្ត​​យ៉ាង​កក​កុញ​ដដែល​​ ចាប់​តាំងពី​​ព្រឹក​ថ្ងៃទី​៩ កុម្ភៈ​ មក​ដល់​ព្រឹក​ថ្ងៃទី​១០ កុម្ភៈ ​២០១២ ​គឺ​​​ធ្វើ​ការ​តវ៉ា​​សុំ​ឱ្យ​ដោះ​លែង​​តំណាងរបស់​ពួក​គាត់​២​នាក់​ដែល​ ត្រូវ​​តុលា​​ការ​តម្រូវ​ឱ្យ​ឃុំ​ខ្លួន​​អស់​រយៈ​ពេល​ជា​ច្រើន​​ខែ​កន្លង​មក ​នោះ ​។

ហ្វូង​គោ​នាំ​គ្នា​ធ្វើ​ទេស​ចរណ៍​កណ្តាល​ក្រុងប៉ោយ​ប៉ែត

Posted: 10 Feb 2012 02:21 AM PST

ហ្វូងគោ
ក្រុង​ប៉ោយ​ប៉ែត ៖ ហ្វូង​គោ​នៅ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែត​ ដែលតែង​តែ​ដើរ​ ដេក​អនាធិប​តេយ្យ​ពាស​វាល​ពាស​កាល​គ្មាន​អ្នក​ឃ្វាល​នៅ​តែ​​បង្ក​​ការព្រួយ​ បារម្ភ​ដល់​អ្នក​ធ្វើ​ដំ​ណើរ​នៅ​ឡើយ​ដោយ​សារ​​ទាំង​អាជ្ញា​​ធរ​ ទាំង​សមត្ថ​កិច្ច​មិន​មាន​ចំណាត់​ការ​ ។ ហ្វូង​គោ​នេះ​ គេ​សង្កេត​ឃើញ​មាន​ជា​យូរ​មក​ហើយ​ៗ​​​ពុំ​ដែល​ឃើញ​មាន​អ្នក​ឃ្វាល​ឱ្យ​បាន​ ត្រឹម​ត្រូវ​ទេ គឺ​បណ្តោយ​ឱ្យ​ដើរ​ប្រសេច​ប្រសាច​យប់

រៀនចប់បរិញ្ញាបត្ររងរកការងារធ្វើមិនបានដើរសំលៀងកាំបិតខ្សល់គរតាមចញ្ចើមផ្លូវ

Posted: 10 Feb 2012 02:18 AM PST

បុរសរងគ្រោះ
រាជ​ធានី​ភ្នំពេញ​ ៖ ​យុវជនម្នាក់​បាន​ខ្សល់​គរ​ដេកដួលនៅលើចញ្ចើមផ្លូវ​ទល់មុខខ្លោង​ទ្វា​រ​ វត្តទឹកថ្លា ខណ្ឌសែនសុខ ​ព្រោះ​ដើរ​សំលៀង​កាំ​បិត​រក​ប្រាក់​ទិញ​អាហារ​ហូប​មិន​បាន​ដែល​ហេតុ​ការណ៍​ ​នេះ​កើត​ឡើង​នៅ​វេលាម៉ោង​១១និង​៥០​នាទីថ្ងៃ​ត្រង់​ថ្ងៃទី៨​ កុម្ភៈឆ្នាំ​២០១២ ។

កិច្ច​ប្រជុំ​​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​និយាយ​ភាសា​បារាំង

Posted: 10 Feb 2012 02:17 AM PST

រាជធានីភ្នំពេញ ៖ អគ្គ​លេខាធិការ​ដ្ឋាន​រដ្ឋ​សភា​កាលពីថ្ងៃទី​៩ កុម្ភៈ បាន​ចេញ​​សេចក្តី​ប្រកាស​ព័ត៌​មាន​​ស្តីពី​កិច្ច​ប្រជុំ​​របស់​គណៈ​កម្មាធិ​ ការ​​អចិ​ន្ត្រៃយ៍​​នៃ​សភា​និយាយ​ភាសា​បារាំង​ថា ​នៅ​ដើម​ឆ្នាំ​​២០១២ នេះ ​ប្រទេស​កម្ពុជា​មាន​កិត្តិ​យស​បាន​ទទួល​ធ្វើ​​ជា​ម្ចាស់​ផ្ទះ​​ក្នុង​ការ​ រៀបចំ​កិច្ច​ប្រជុំ​របស់​​គណៈ​​កម្មាធិការ​​អចិន្ត្រៃយ៍​​នៃ​សភា​និយាយ​​ ភាសា​បារាំង​ដែល​ប្រព្រឹត្ត​​ទៅ​ពីថ្ងៃ​ទី​៨​ដល់​ថ្ងៃទី​១០ ​

សហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុងប្រកាសបើកការស៊ើបអង្កេតឡើងវិញទាក់ទងនឹងសំណុំរឿង003

Posted: 10 Feb 2012 02:16 AM PST

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់សាលាក្តីខ្មែរក្រហម​ចេញ​ ផ្សាយជាសាធារណៈដែលកោះសន្តិភាព​ទទួល​បាន​កាលពីថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១២ ​ឲ្យ​ដឹងថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិ​បម្រុង​លោក Laurent Kasper-Ansermet បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌មានទាក់ទងនឹងការ​បើកការស៊ើប​ អង្កេតលើសំណុំរឿ០០៣ និង​០០៤ ដែលការ​

លទ្ធ​ផល​ប្រជុំ​គណៈ​រដ្ឋមន្រ្តី ៖ រដ្ឋាភិបាល​មាន​បំណង​រក្សា​កំណើន​សេដ្ឋ​កិច្ច​រយៈពេល​វែង​ក្នុង​រង្វង់​៦%-៧%​ក្នុង​១ឆ្នាំ

Posted: 10 Feb 2012 02:12 AM PST

សម្តេចហ៊ុន សែន ជាអធិបតី
រាជធានីភ្នំពេញ ៖ ​ថ្ងៃទី១០ ​កុម្ភៈ ឆ្នាំ ២០១០ ​វេលាម៉ោង​៨ និង​៣០នាទីព្រឹក នៅ​វិមាន​​សន្តិភាព​​​​​មានបើក​សម័យប្រជុំ​​​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​​​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​​​​បំផុត​​​របស់​សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ​​​នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​ក្នុងអាណត្តិ​​ទី៤ ដើម្បី​​​ឆ្លង ៖

អ្នក​ជាយ​ដែន​​ស្វាយ​រៀង​ទិញ​ម៉ូតូ​វៀត​ណាម​ជិះ​អត់​ពន្ធ​គយបើក​យុទ្ធ​​នា​ ការ​ចាប់​​ម៉ូតូ ប្រេង​សាំង​អត់​ពន្ធ​​ ប្រជា​ពល​រដ្ឋ​ផ្អើល​

Posted: 10 Feb 2012 02:10 AM PST

ខេត្តស្វាយរៀង ៖ ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង​១០០​នាក់ បាន​នាំគ្នា​​ធ្វើ​ការ​តវ៉ា​​សុំ​ឱ្យ​​​មាន​ការ​អនុ​គ្រោះ​​ ដោយ​សារ​តែ​ត្រូវ​ក្រុម​​គយ​ចល័ត​​​បើក​យុទ្ធ​នា​ការ​​ចុះចាប់​ម៉ូតូ និង​ប្រេង​សាំង​គេច​ពន្ធ​នៅតាម​បណ្តា​ស្រុក ឃុំ សង្កាត់​ និង​តាម​ទីប្រជុំ​​ជន ។ យ៉ាង​ណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏​ដោយ ​ការ​នាំ​ចូល​ទំនិញ​គេ​ចពន្ធ​ មិន​ថា​តែ​ម៉ូតូ ឬ​ប្រេង​​សាំង​ទេ គឺ​​សុទ្ធតែ​​ជា​សកម្ម​ភាព​ផ្ទុយ​នឹង​ច្បាប់ ។

តារាសម្តែង​​ភាពយន្ត​​​ចិន​នាង Huo Siyan កំពុងបង្អួត​សម្រស់​នៅមហោស្រព​ភាពយន្ត

Posted: 10 Feb 2012 02:08 AM PST

តារាសម្តែង​​ភាពយន្ត​​​ចិន​នាង Huo Siyan
យោង​​ទៅ​តាម​ប្រភពព័ត៌មាន​​​​ស៊ីនហួ​​ចេញ​ផ្សាយ​​កាលពី​ថ្ងៃសុក្រ ទី​១០ កុម្ភៈ ​ឆ្នាំ​២០១២ ​​បានឱ្យ​ដឹង​ថា ​​​តារាសម្តែង​​​​​ចិន​ដ៏ស្រស់​ស្អាត​​​ គឺ​នាង Huo Siyan បានធ្វើដំណើរ​ទៅ​​​ដល់ទី​ក្រុង​​ប៊ើឡាំង ​ប្រទេសអាល្លឺម៉ង់ កាលពី​ថ្ងៃព្រហស្បតិ៍​​​ ទី៩ ​កុម្ភៈ ​​​ដើម្បីចូលរួម​ក្នុង​​​មហោស្រព​​​ភាព​យន្ត ​លើកទី៦២ ។ នៅចំពោះ​មុខ​​​អ្នកកាសែត​​នាង Huo Siyan បានស្លៀក​​ពាក់​រ៉ូប​ពណ៌​ក្រហម​​សិច​ស៊ី​​​បង្ហាញ​ដើមទ្រូង​ជាមួយ​នឹង​ប្រជ្រុយ​នៅ​លើ​សុដន់ខាងស្តាំដើរលើ​កម្រាល​ព្រំ​មើល​ទៅ​​​គួរ​ឱ្យទាក់ទាញ​អារម្មណ៍បំផុត ។ ​​

​ឥណ្ឌា​​​សាកល្បង​​​​​ដោយជោគជ័យ​​នូវមីស៊ីល​​ស្ទាក់​ចាប់​​លឿនជាង​សំឡេង​

Posted: 10 Feb 2012 02:07 AM PST

​ប្រភព​​​ព័ត៌មាន​​​​ច្បាស់​​ការណ៍​រាយ​ការណ៍​​ថា ប្រទេស​ឥណ្ឌា​​​បានបាញ់​សាកល្បង​​​ប្រកបដោយ​ជោគជ័យ​​​​​នូវ​មីស៊ីល​​ស្ទាក់​ចាប់​​​រត់លឿន​​​​​ជាង​សំឡេង​​មួយ​ផលិត​ដោយ​​ឥណ្ឌាផ្ទាល់​​ចេញពី​​​ឆ្នេរ​​សមុទ្រនៃ​​​រដ្ឋអូឌីសា ​​​ភាគខាង​កើតប្រទេស​។​ ប្រភពនេះបន្ត​ថា មីស៊ីលនេះ​​អាច​ស្ទាក់​​​​កម្ទេច​​​មីស៊ីល​​បាញ់​ចេញ​​​ពីដីទៅដី​មួយ​​​ជា​មីស៊ីល​​កែច្នៃ​នៃ​មីស៊ីល PRITHVI ដែលបាញ់​​ចេញ​​​មុន​នាវេលា​ម៉ោង​​​១០​និង​​​​៣០នាទី​​ម៉ោងក្នុងស្រុក ថ្ងៃទី​​​១០ កុម្ភៈ ​ចេញពី​​ចាន់ឌីពួរ ។​

ក្រុម Liverpool មិន​សូវ​មា​នសំណាង​ល្អ​ពេល​លេង​ក្នុង​ផ្ទះ Man Utd ​ចំណែកឯ​ Tottenham,​Fulham អាចមាន​សំណាង​ល្អក្នុង​ផ្ទះថ្ងៃនេះ

Posted: 10 Feb 2012 02:02 AM PST

ការ​ប្រជែង​ដណ្តើមបាល់​គ្នា​រវាង​កីឡាករ​ក្រុម Liverpool​និង​កីឡាករ​ក្រុម Man Utd
ការប្រកួត​បាល់​ទាត់​អង់គ្លេស​ប្រឺមីញេលីក​​ជុំ​ទី 25 សម្រាប់​​​​​ចុង​សបា្តហ៍នេះ​មាន 10 ប្រកួត ​។ ក្រុម Liverpool មិន​សូវ​មានប្រវត្តិ​​​​ល្អ​នៅ​​ផ្ទះ Man Utd ចំណែកឯ​​​ Tottenham និង Fulham ​អាច​មាន​​​​សំណាង​ល្អ​​ក្នុង​ផ្ទះ ។ បញ្ជាក់​ក្រុម Man City, Man Utd, Stoke ​ជាប់លេង​​​យូហ្វា​ខាប់​ចំណែក​​​​ឯ Arsenal ជាប់​លេង​​​ឆេមពាន​​លីក ។ ថ្ងៃសៅរ៍ Man Utd (2) V Liverpool (7) Man Utd 12 ប្រកួត​​​ក្នុងផ្ទះ គឺ 9-1-2 ​ស៊ុត​បាល់បាន 35 គ្រាប់ និងរបូត​វិញ 14 គ្រាប់។ 3 ប្រកួត​ចុ​ងក្រោយគឺ​លេង​​ចាញ់ Liverpool 2-1 ក្រៅផ្ទះ​, ​ឈ្នះ Stoke 2-0 ក្នុង​ផ្ទះ, បន្ទាប់មក​លេង​​​ស្មើ Chelsea 3-3 ក្រៅផ្ទះ​​។ Liverpool 12 ប្រកួតក្រៅផ្ទះ គឺ 6-1-5 ស៊ុត​បាល់បាន​​​ 14 គ្រាប់​ និងរបូតវិញ 13 គ្រាប់ ។

ការទស្សន៍​ទាយ​បាល់​ទាត់​អាល្លឺម៉ង់​ប៊ុន​ដេស្លីហ្គា​ជុំ​ទី21ចុង​សប្តាហ៍​នេះ ក្រុម Bayern,​Dortmund និង Bremen គឺជា​ក្រុម​ជម្រើស​ល្អ

Posted: 10 Feb 2012 01:50 AM PST

កីឡាក​រក្រុម Bayernសប្បាយ​រីក​រាយ​ពេល​ប្រកួត​ឈ្នះ
ការ​ប្រកួត​បាល់​ទាត់​អាល្លឺ​ម៉ង់​ប៊ុនដេស្លីហ្គា ជុំ​ទី​21 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន 8​ ប្រកួត​ ។ ក្រុម Dortmund, Bayern និង​ Bremen ជា​ជម្រើស​ល្អ​ក្នុង​ទឹក​ដី។ បញ្ជាក់​ក្រុម​ Leverkusen ជាប់លេង​ឆេម​ពាន​លីក​ ។ ចំណែក​ឯ​ Schalke និង​Hannover ជាប់​​លេង​យូហ្វាខាប់ ។ ស្ងៃ​សៅរ៍ Dortmund (1) V Leverkusen (8) Dortmund ត្រូវ​ការលទ្ធ​ផល​ចាប់ពី​ស្មើ​ឡើង​ទៅ​ដើម្បី​​​បន្ត​តំណែង​កំពូល​តារាង​ ។ ​9​ ប្រកួតក្នុង​ផ្ទះ​គឺ 7-1-1 ស៊ុត​បាល់​បាន 26 គ្រាប់​និង​របូត​វិញ ​6 គ្រាប់។ 3ប្រកួត​ចុងក្រោយ​​​គឺ​លេង​ឈ្នះ Hoffenheim 3-1 ក្នុង​ផ្ទះ​ ឈ្នះ Nurnberg 3-1 និង​ឈ្នះ Holstein 4-0 ក្រៅ​​ផ្ទះ។​ ​

ក្រុម Juventus និង Milan​ ប្រជែង​គ្នាយក​​តំណែង​កំពូល​តារាង ចំណែកឯ Inter នឹងឈ្នះ​​ក្រុម Novara ដោយ​ស្រួល​ក្នុង​ទឹកដី​ថ្ងៃនេះ

Posted: 10 Feb 2012 01:43 AM PST

កីឡា​ករ​ក្រុម Inter​ថត​រូប​ជា​អនុស្សា​វរីយ៍​មុន​ពេល​ប្រកួត​កន្លង​មក
ការ​ប្រកួត​បាល់​ទាត់​អ៊ី​តាលី​ស៊េ​រី​A ជុំ​ទី​23 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​ 7 ប្រកួត​ ។ ក្រុម​ Inter, Juventus សង្ឃឹម​ឈ្នះ​គូ​ប្រកួត​ ។​ ចំណែក​ឯ ​Milan ជួប Udinese ជា​ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង ។ បញ្ជាក់​ក្រុម​ Udinese ជាប់​លេង​យូហ្វា​ខាប់​ ចំណែក​ឯ​ Milan ជាប់​លេង​ឆេមពាន​លីក ។ ថ្ងៃ​សៅរ៍ Udinese (4) V Milan (2) Udinese 11 ប្រកួត​ក្នុង​ផ្ទះ​គឺ 10-1-0 ស៊ុត​បាល់​បាន​ 22គ្រាប់និង​របូត​វិញ 5 គ្រាប់​ ។​​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Juventus 2-1 ក្រៅ​ផ្ទះ ឈ្នះ Lecce 2-1 ក្នុង​ផ្ទះ តែ​ចាញ់ Fiorentina 3-2 ក្រៅ​ផ្ទះ​ ។ Milan 11ប្រកួតក្រៅផ្ទះ​​គឺ 6-2-3 ស៊ុត​បាល់​​​​បាន​ 19 គ្រាប់និង​របូត​វិញ​ 14 គ្រាប់ ។

អេស្ប៉ាញ​ព្រីមេរ៉ា​លីហ្គា​ជុំទី​22​នៅ​ចុង​សប្តាហ៍​នេះ Real M,​Barcelona,​Villarreal នឹង​បន្តឈ្នះ

Posted: 10 Feb 2012 01:38 AM PST

កីឡាករ​ក្រុម Real M​(អាវស)​កំពុង​ការពារ​បាល់​មិន​ឱ្យ​កីឡាករ​ក្រុម Getafe​ដណ្តើម​បាន
ការប្រកួត​បាល់ទាត់​​​អេស្ប៉ាញ​​​ព្រីមេរ៉ាលីហ្គា សម្រាប់​​​ចុង​​សបា្តហ៍នេះ​មាន 9 ប្រកួត​ ។ ក្រុម Real M, Barcelona និង Villarreal សង្ឃឹម​ថា ​នឹង​​បន្ត​ឈ្នះ​នៅ​ថ្ងៃនេះ បញ្ជាក់​ក្រុម Barcelona ជាប់​លេង​ឆេមពានលីក​ ចំណែក​​​ Bilbao, Atletico និង​ Valencia ជាប់លេង​យូហ្វាខាប់ ។ ថ្ងៃសៅរ៍ Santander (18) V Atletico (7) Santander 11 ប្រកួត​​ក្នុងផ្ទះ​គឺ 3-5-3 ​ស៊ុត​បាល់បាន 8 គ្រាប់ ​និងរបូតវិញ 9 គ្រាប់ ។ 3 ប្រកួត​​ចុង​ក្រោយគឺ​លេង​​​ចាញ់ Getafe 2-1 ស្មើ​ Valencia 2-2 ក្នុង​ផ្ទះ​ និងស្មើ Levante 1-1 ក្រៅផ្ទះ​ ។ Atletico 10 ប្រកួត​​ក្រៅផ្ទះ គឺ 2-2-6 ស៊ុត​បាល់បាន 10 គ្រាប់ និងរបូតវិញ 20 គ្រាប់។

បិទការដ្ឋានសាងសង់ស្ថានីយប្រេងឥន្ធនៈតេលា

Posted: 10 Feb 2012 01:36 AM PST

សកម្មភាពចុះបិទស្ថានីយប្រេង
រាជធានីភ្នំពេញ ៖ ទីតាំង​​ការដ្ឋាន​​សាង​សង់​​ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​តេលា​​ ស្ថិត​នៅ​​តាម​​វិថី​​បណ្ឌិត​​ម៉ុង​ឫទ្ធី ​ក្នុង​សង្កាត់​​ទួល​សង្កែ ដែល​​​​បង្ក​ឱ្យ​​ភ្លើង​​​រលត់​​​​​មួយ​ចំហៀង​​រាជធានី​ភ្នំពេញ​​​ ត្រូវ​បាន​​អាជ្ញាធរ​ខណ្ឌ​ឫស្សី​កែវ​​ចុះ​​ទៅ​​ផ្អាក​​ការ​សាងសង់​​​​នៅ​ ព្រឹក​ថ្ងៃទី​​១០ កុម្ភៈ​​​ ។ ​

អាជ្ញាធរ​​​ភូមា​​​ចាប់ខ្លួន​មេដឹកនាំ​​​​ម្នាក់​​នៃ​ក្រុមបះបោរ​សាហ្វ្រាន

Posted: 10 Feb 2012 01:34 AM PST

​សង្ឃ​ស៊ីន​ហ្គាប៊ី ​​រ៉ា​​​ រូប​​​​លើក​​​ដៃ​ក្នុងវត្ត​​មួយនៅក្រុង​​​រ៉ង់ហ្គូន​
សង្ឃ​នាម​ស៊ីន​​ហ្គាម​​​ប៊ី​​រ៉ា​ ជា​មេដឹកនាំ​​​ម្នាក់​ក្នុង​ចំណោមមេដឹកនាំ​​នៃក្រុម​​បះបោរ​សាហ្វ្រាន (SAFRAN) កាលពីឆ្នាំ​​​២០០៧ ​​នៅភូមា​​​បាន​​ត្រូវ​ចាប់ខ្លួន​កាលពីយប់ថ្ងៃទី​​​​៩ មក​​ទី​​១០ កុម្ភៈ ក្នុង​វត្ត​​របស់​​ព្រះអង្គ​​​នាទីក្រុងរ៉ង់ហ្គូន​ ដើម្បីសួរ​ចម្លើយ ។ ​​​សង្ឃអង្គនេះ​​​ត្រូវទទួល​ការ​លើក​​លែង​ទោស​​កាលពី​ជិត​​១​ខែមុននេះ​ ​រួមជាមួយ​​​អ្នក​​ទោស​​នយោបាយ​​​ឯទៀតៗ​។ ចាប់តាំង​ពី​​ទទួល​បាន​ការ​ដោះលែង​ សង្ឃ​​ស៊ីនហ្គាម ​ប៊ីរ៉ា បានចូល​ទៅ​​​ក្នុង​​​អារ៉ាម​​​​៣ ដែលត្រូវ​​​អាជ្ញាធរ​​បិទ​​ក្រោយ​ឆ្នាំ​​​២០០៧​។​

ជាម អាដាំ ​​ជួប ពុទ្ធ​ ឆាយ​រិទ្ធី ថ្ងៃសៅរ៍ ឯ វ៉ន វីវ៉ា ជួប សេន ប៊ុនថេន ​ថ្ងៃ​អាទិត្យ នៅ​ស៊ីធីអិន

Posted: 10 Feb 2012 01:21 AM PST

កីឡាករ​ប្រដាល់ ពុទ្ធ ឆាយរិទ្ធី (រូប​ឆ្វេង) និង​កីឡាករ​ប្រដាល់ ជាម អាដាំ (រូបស្តាំ)
រាជធានីភ្នំពេញ ៖ ​កំពូល​​​អ្នក​លេង​​ស្នៀត​​​​​ជើង​​​ជាម ​អាដាំ ​បានសម្រេច​ចិត្ត​​​ឡើងសង្វៀន​​ស្ថានីយ​ទូរទស្សន៍ CTN ​នៅថ្ងៃ​សៅរ៍​ ទី១១ កុម្ភៈ​​ ជួបប្រកួត​​​សាក​កម្លាំង​​ជាមួយ​ពុទ្ធ ឆាយរិទ្ធី ​​មកពី​ក្លឹប​ពុ​ទ្ធសេរី​វង្សកីឡា ​ប៉ុន្តែគេ​​មិនហ៊ាន​ធានា​​ថា ​យ៉ាងណា​នោះ​ទេ ។ អាដាំ​ អ្នក​ណាក៏ល្បី​​ថា ស្នៀត​​ជើង​របស់​​គេពូកែ​​​​​ដែរ ​​រាល់ពេល​​ទាត់ចេញ​​​ម្តងៗ បើ​ទោះជា​​​មានភាព​​​យឺតយ៉ាវ​​បន្តិច​​​មែន តែ​មានទម្ងន់​ធ្ងន់​​ ។ ទោះ​ជាយ៉ាងណា ​​ស្នៀត​កណ្តាប់ដៃ​​​របស់គេ​មិន​សូវ​​ពូកែ​​​ទេ ហើយ​ចិត្ត​របស់គេ​ក៏មិន​សូវសឿង ​​ដែរ ​ម្យ៉ាង​អាដាំ​ខ្លាច​មុខទៀត​ផង ។

ប៉ូលិសសេដ្ឋ​កិច្ចស្ទាក់​ចាប់បានសត្វពស់ជាង30គីឡូក្រាម

Posted: 10 Feb 2012 01:20 AM PST

ពស់ដែលចាប់ឃាត់ទុក
ខេត្តកណ្តាល ៖ ​ប៉ូលិស​​ការិយាល័យ​ប្រឆាំង​បទល្មើស​​សេដ្ឋ​កិច្ច​​​បាន​​ប្រគល់ពស់​​​ជាង​ ៣០​គីឡូក្រាម ​​ទៅឱ្យ​អង្គការ​​អភិរក្សសត្វព្រៃ​​ (វ៉ាយ​អេត)​​កាលពីព្រឹកថ្ងៃទី៩ ​កុម្ភៈ​​​ដើម្បី​​យក​​ទៅ​លែង​​នៅដែន​​​ព្រៃអភិរក្ស​ បន្ទាប់ពី​ឆែក​ឆេរ​រក​ឃើញ​​​ពីឈ្មួញ​ដឹកតាមម៉ូតូ​​​បម្រុងយកទៅ​លក់ ។

ក្រុម​ចម្រុះ​​ស្ទាក់​ចាប់​​រថយន្ត​យីឌុប​​ទាហាន​​ដឹក​ឈើ​​​ពី​ស្រុក​ឱរ៉ាល់​កន្លង​មក​​ឡាន​ទាហាន​ដឹក​ឈើ​មិន​ដែល​​ហ៊ាន​ចាប់​ទេ

Posted: 10 Feb 2012 01:18 AM PST

រថយន្តដែលឃាត់ទុក
ខេត្ត​កំពង់​ស្ពឺ​​ ​៖ ឈើ​​អារ​​​មាន​គ្រឿង​​ឃ្នាប​ និង​​​អារ​​ក្តា​រ​​ប្រភេទ​​ខ្លុង​​-ត្បែង​​ដឹក​ពេញ​មួយ​​រថ​យន្ត​​​យី​ឌុប​ ​ ពណ៌​​ត្រេអ៊ី របស់​​​ទាហាន​​​កង​ពល​​តូច​​​អន្ត​​រា​គមន៍​លេខ​​១១ ​​​ដែល​មាន​​​​ស្លាក​លេខ​ ខេមរ​ភូមិន្ទ​ ចេញពី​​ភូមិ​សាស្ត្រ​​ស្រុក​ឱ​រ៉ាល់​ ត្រូវ​បាន​​​​អ​ធិ​ការ​​ដ្ឋាន​​​​រដ្ឋបាល​​ព្រៃ​ឈើ​​ខាង​ត្បូង​​ទន្លេ​​សាប​ ​សហ​ការ​ជា​មួយ​​​ផ្នែក​រដ្ឋ​​បាល​​ព្រៃ​ឈើ​​​​ប​រសេដ្ឋ និង​រដ្ឋ​បាល​​ព្រៃ​​ឈើ​​កំ​ពង់់​​ស្ពឺ​​ ប៉ូលិស​​​ និ​ង​កង​រាជ​អា​​វុធ​ហត្ថ​​

អ្នក​​ប្រដាល់​​​ជើ​ង​​ខ្លាំង​​​5​គូ​ជួប​គ្នា​​​​នៅ​​​លើ​សង្វៀន​​​​ប៉ុស្តិ៍​​​​លេខ​3​​​ថ្ងៃនេះ

Posted: 10 Feb 2012 01:15 AM PST

កីឡាករ​ប្រដាល់ ពៅ ស័ក្តិសិទ្ធិ (រូបឆ្វេង) និង​កីឡាករ​ប្រដាល់ កៅ ឡាក់ (រូបស្តាំ)
​រាជធានីភ្នំពេញ ៖ នៅលើ​​សង្វៀន​​​ស្ថានីយ​​​​​ទូរទស្សន៍​​ប៉ុស្តិ៍​​លេខ៣នា​ថ្ងៃ​សៅរ៍ទី​១១​ កុម្ភៈនេះ​​ មាន​​​កីឡាករ​ជើង​​ខ្លាំងរហូត​​ដល់​​​៥គូ​ដែល​​ត្រូវ​​​ឡើង​​​មក​​ប្រកួត​​​សាក​​កម្លាំង​គ្នា​ថា ​តើអ្នក​​​ណា​​ខ្លាំងជាង​​អ្នក​ណា ព្រោះ​ម្នាក់ៗ​​​​សុទ្ធ​តែ​​​អះអាង​​​ថា​ ជា​​ជើង​​ខ្លាំង​ទាំងអស់ ។ ​វ៉ាន់ ​ចាន់វៃ មកពី​ក្លឹប​​​សិង្ហ​កីឡា​​ ជួប​​ជា​​មួយ​​ផល សុផាត ​ មកពី​​ក្លឹប​​​កង​​រាជអាវុធ​ហត្ថ​​ រាជ​​​​ធានីភ្នំពេញ​ ច្រើន​​សារួចមក​​​ហើយ​ ប៉ុន្តែ​​លទ្ធ​ផល​​ មិន​​​មាន​ការ​​​ដាច់​ស្រេច​ទាល់តែសោះ​​ ដោយសារ​តែការ​​​ប្រកួត​កន្លងមក​​​មាន​ចាញ់​​​និង​មាន​ឈ្នះ​​ទៅ​​​វិញ​​ទៅ​មក​ដូចគ្នា ។

អតី​ត​​អ្នក​​​កាសែត​​ញូវ​យ៉ក​​ថែម​ បង្ហាញ​ដំ​ណើរ​ដ៏​​សែន​គ្រោះ​ថ្នាក់​​ក្នុង​របប​ខ្មែរក្រហម​

Posted: 10 Feb 2012 01:15 AM PST

ផ្សារធំថ្មីនាសម័យកម្ពុជាប្រជាធិបតេយ្យ
រាជធានី​ភ្នំពេញ ៖ លោក​ស្រី​​អេ​លី​ហ្សា​ប៊ែត​ ប៊ែក​ឃ័រ​​ ដែល​ជា​​អតីត​​អ្នក​យក​​ព័ត៌​មាន​​ញូវ​​យ៉ក​​​ថែម​ និង​ជា​អ្នក​​​និ​ពន្ធ​​សៀវ​ភៅ​​ដ៏​ល្បី​ល្បាញ​​បាន​នាំ​យករូប​ថត​​រាប់​​រយ ​​​​សន្លឹក​​មក​តាំង​ពិព័រណ៍​​នៅ​រាជ​ធានី​ភ្នំ​ពេញ​ ដែល​​​​​​រូប​ថត​​​ទាំង​នោះ​​​បង្ហាញ​​អំពី​​ដំណើរ​​ដ៏​សែន​​គ្រោះ​ថ្នាក់​​ របស់​​​អ្នក​យក​ការ​​​​ណ៍​ឆ្ពោះ​ទៅ​កាន់​​​របប​កម្ពុជា​​ប្រជា​ធិប​តេយ្យ ។

សប្បុរស​ជន​3​ក្រុម​ជូន​ថវិកា​ដល់​កាកបាទ​ក្រហម​កម្ពុជាប្រើប្រាស់​ក្នុង​កិច្ច​ការ​មនុស្ស​ធម៌

Posted: 10 Feb 2012 01:13 AM PST

ទិដ្ឋភាពក្នុងពិធីប្រគល់អំណោយ
រាជធានី​ភ្នំ​ពេញ ៖​ នៅ​ទី​ស្នាក់​ការ​កណ្តាល​កាក​បាទ​ក្រហម​​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ លោក​ជំទាវ​អាន្នី សុខ​អាន អនុ​ប្រធាន​ទី​១​កាក​បាទ​ក្រហម​កម្ពុជា បាន​ទទួល​ជួប​ភ្ញៀវ​ចំនួន​៣​​ក្រុម​ដើម្បី​ទទួ​ល​អំ​ណោយ​ជា​ថវិកា​សម្រាប់​ ជួយ​ទ្រទ្រង់​ដល់​សកម្ម​ភាព​មនុស្ស​ធម៌​នៅ​កម្ពុជា ។

នារី​3នាក់​​បងប្អូន​​​​ដុះរោម​ក្រាស់​ដូច«​មនុស្សព្រៃ»

Posted: 10 Feb 2012 01:12 AM PST

នារី​ជនជាតិ​ឥណ្ឌា​3នាក់​​បងប្អូន​​​​ដុះរោម​ក្រាស់​ដូច«​មនុស្សព្រៃ»
​ ប្រភព​ពី​ទីភ្នាក់​ងារ​ព័ត៌​មាន​​​​បរទេស​កាលពី​ថ្ងៃទី​​៩ កុម្ភៈ​ ​ផ្សាយឱ្យ​ដឹង​ថា ​ស្ត្រី​៣​នាក់​​​​បងប្អូន​​​ជនជាតិ​​ឥណ្ឌា​​ ត្រូវ​​ប្រឈម​​​មុខនឹង​​ជោគជតា​ខុស​​​​ប្រក្រតី​​​ ដោយសារ​មាន​តំណពូជ​ចម្លែក​​ ព្រោះ​មានទឹក​មុខ​ដូច«មនុស្សព្រៃ» និង​ចាត់​​ទុក​ថា​ជា​ជំងឺ​​ដ៏ចម្លែក​​​ទៀតផង​​ ។ ស្ត្រីទាំង៣នាក់​បងប្អូន​​​ខាងលើ​ រស់​នៅ​​ក្នុង​ភូមិ​ដ៏តូច​មួយ​នាភាគ​កណ្តាល​​​ប្រទេស​​​ឥណ្ឌា​ បានទទួល​​តំណពូជ​​ខុស​ប្រក្រតី​ពពីឪពុក​​ របស់​នាង​​​ ដោយ​​​​មានរោម​​​ក្រាស់​​នៅ​លើ​​​​ផ្ទៃ​មុខ​​ ចិញ្ចើម​ និង​ច្រមុះ​ ​ដែល​​តម្រូវឱ្យ​ស្ត្រី​​ទាំង៣​នាក់​​ត្រូវ​​​ប្រើ​​ក្រែម​​ពិសេសជា​រៀងរាល់​​ពេល​ដើម្បី​​​ពន្យារ​​​ពេល​នៃការ​ដុះ​រោម​​នេះ ។

ម៉ូដសម្លៀកបំពាក់​​ពិសេស​​​ធ្វើពី​​ផ្កាកុលាប​ចំនួន 1.725 សម្រាប់​ថ្ងៃ​នៃក្តីស្រឡាញ់

Posted: 10 Feb 2012 01:08 AM PST

ម៉ូដសម្លៀកបំពាក់​​ដែល​​​​ធ្វើពី​​ផ្កាកុលាប​ចំនួន 1.725 សម្រាប់​ថ្ងៃ​នៃក្តីស្រឡាញ់
​យោង​​​​ទៅតាម​​ប្រភពព័ត៌មាន​​ពីគេហទំព័រ ​​​​ស៊ីនហួ ​ចេញ​ផ្សាយ​​កាលពីថ្ងៃ​ពុធ ទី៨ ​កុម្ភៈ ឆ្នាំ ២០១២ បានឱ្យដឹងថា ៖ លោក​ Joe Massie បានសហកា​រជាមួយ​ក្រុម​ហ៊ុន​​ច្នៃម៉ូដ​អង់គ្លេស Asda ដើម្បី​ច្នៃម៉ូដ​​សម្លៀក​បំពាក់​​​​មួយ​​​ធ្វើពី​ផ្កាកុលាប​ចំនួន១៧២៥​​​ ដើម្បីអបអរ​​​ថ្ងៃនៃក្តីស្រឡាញ់​​ (Valentine's Day) នៅ​ថ្ងៃ​​​ទី១៤ កុម្ភៈ ឆ្នាំ​២០១២ ខាង មុខ នេះ ។ ប្រភពព័ត៌មាន​​ដដែលនោះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​​ថា លោក Joe Massie បាន​ខិតខំ​ប្រឹង​ប្រែង​​​​​ច្នៃ​ម៉ូដ​សម្លៀកបំពាក់នេះ​ដោយ​ចំណាយ​ពេល​​វេលាអស់​ចំនួន១៦០​ម៉ោង ៕

​ធ្លាក់​ព្រិល​​ខ្លាំង​ថ្មីៗ​​នៅជប៉ុន​មនុស្ស​​​83នាក់ស្លាប់រួចហើយ​

Posted: 10 Feb 2012 01:06 AM PST

ទិដ្ឋភាព​ព្រិល​ធ្លាក់​​​​នៅជប៉ុន​
​ព្រិលធ្លាក់​ខ្លាំងថ្មីៗ​​កើត​មាន​នា​ថ្ងៃទី​១០ កុម្ភៈ ​នៅប្រទេស​​​ជប៉ុន ​​ដែលរដូវ​រងាឆ្នាំនេះ​មានព្រិល​ធ្លាក់​​​ខ្លាំង ហើយ​​ត្រជាក់​ខ្លាំង បណ្តាល​ឱ្យ​​មនុស្ស​យ៉ាង​តិច​​​៨៣​នាក់ ​​ស្លាប់​រួចហើយ​។​ ទីភ្នាក់​ងារ​​​​​ឧតុនិយម​​ជប៉ុន​ព្យាករណ៍​​ថា ព្រិល​​នឹង​ធ្លាក់ខ្លាំង​​​ទៀត​រយៈ​ពេល​​២៤​ម៉ោង​​នៅ​កោះ​​ហុក​កៃដូភាគខាង​​ជើង​ប្រទេស​។ ​​នៅភាគខាង​ជើងកោះ​​​ហុនស៊ូ ​​ជា​កោះ​​ធំជាង​គេ​​​របស់​ជប៉ុន​ក៏​មាន​ព្រិល​​​ធ្លាក់ច្រើនដែរ ។

ស្ត្រីអាមេ​រិក​អាយុ​18ឆ្នាំ​​​ទទួលទានប្លាស្ទិក​ជាអាហារ

Posted: 10 Feb 2012 01:02 AM PST

ស្ត្រីអាមេ​រិក​ដែល​ចូលចិត្ត​ទទួលទានប្លាស្ទិក​ជាអាហារ
ទីភ្នាក់​ងារ​​​ព័ត៌មាន​​​បរទេស​​​កាលពីថ្ងៃទី​១០ កុម្ភៈ ​ផ្សាយ​ថា ​​នារី​​​ជនជាតិ​អាមេ​រិក​​អាយុ​១៨​ឆ្នាំ ​ ​​​ម្នាក់ឈ្មោះខៃ លីន​ រស់នៅក្នុងទីក្រុង​សាក្រា ម៉ង់តូ រដ្ឋ​កាលី​ហ្វ័រនីញ៉ា​ មាន​ឥរិយាបថ​​ចម្លែក​​ខុសពី​មនុស្ស​ទូទៅ ​ដោយនាង​ចូលចិត្ត​​ទទួល​ទាន​​បា្លស្ទិកជា​រៀង​រាល់​​ថ្ងៃអស់រយៈ​ពេល​ជាង​១១ឆ្នាំមកហើយ ​​ដែលសរុប​មានទម្ងន់​​ជាង​​៦៨​គីឡូក្រាម ។ ​វត្ថុ​ដែល​នាង​ខៃ លីន លេប​ចូលក្នុង​ពោះ​​រួមមាន​​​​​ទុយោប្លាស្ទិក​​ ដបទឹក​បា្លស្ទិក​ និង​​ទម្ពក់ព្យួរអាវ​ជាដើម ។ ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!