Koh Santipheap Daily

Koh Santipheap Daily


បុរសសរសៃប្រសាទ​​​ម្នាក់​រត់​​​​ចូល​​ក្រោម​​​គោយន្ត​​ច្នៃ​​​កិនបែក​ក្បាល​ស្លាប់​

Posted: 05 Feb 2012 11:32 PM PST

នៅកន្លែងកើតហេតុ
​ខេត្តប៉ៃលិន ៖ បុរសសរសៃប្រសាទម្នាក់ ឈ្មោះទឹង សាខន អាយុ៤១ឆ្នាំ រស់នៅភូមិវាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បានស្លាប់នៅ​នឹង កន្លែងភ្លាមៗបន្ទាប់​​ពី​រត់​ចូលក្រោមគោយន្ត​ច្នៃដឹកដំឡូងពេញមួយ​ គ្រឿងគ្មានស្លាកលេខ​ចំកង់ខាងក្រោយផ្នែក​ខាងឆ្វេងបណ្តាលឱ្យកិន​​ក្បាល​ ផ្ទុះលាន់ដូចផ្ទុះកង់រថយន្ត។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលា​ម៉ោង១និង១០​នាទី​

​ទិដ្ឋ​ភាព​ប្រា​សាទ​ព្រះ​វិ​ហា​រ​​នារដូវ​​​ប្រាំង​​នេះ​​មាន​សភាព​​អ៊ូ​អរ​

Posted: 05 Feb 2012 11:32 PM PST

ទិដ្ឋភាពនៅលើប្រាសាទព្រះវិហារ
ខេត្ត​ព្រះវិ​ហារ ៖ ប្រាសាទព្រះវិហាររបស់​ខ្មែរនា​រដូវប្រាំងក្នុង​ខែកុម្ភៈ​ ឆ្នាំ​២០១២​នេះ មាន​ភ្ញៀវ​ទេសចរជាតិ និងអន្ដរជាតិបាន​ទៅ​ទស្សនា​ជា​ប្រចាំមិន​ដាច់ ។ មន្ដ្រីអាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរក្នុង​តំបន់​ នោះឱ្យ​ដឹ​ង​ថា ​នៅ​ក្នុង​អំឡុង​ខែកុម្ភៈ ឆ្នាំ២០១១ កន្លង​មក ពុំ​មាន​ភ្ញៀវ​ទេស​ចរ​ជាតិ ឬ​​អន្ដរជាតិណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ទស្ស​នា​ក្នុង​តំបន់​ប្រាសាទ​ព្រះ​វិ​ ហារ​នោះទេ ​ព្រោះ

ទុស្សេ​​ខ្សែ​ភ្លើង​​ឆេះ​​កៅ​អី​​ដាក់​​ធ្មេញ​ផ្អើល​មនុស្ស​​ម្នា​​ និង​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ

Posted: 05 Feb 2012 11:30 PM PST

ខេត្ត​តា​កែវ​ ៖ នាព្រឹក​ថ្ងៃ​ទី​​៤ កុម្ភៈ​ ​លំនៅ​ឋាន​មួយ​កន្លែង​​បាន​ទុស្សេ​​ចរន្ត​​អគ្គិ​ស​នី​​​បណ្តាល​​ឱ្យ​​​ ភ្ញាក់​ផ្អើល​​ដល់​​មនុស្ស​ម្នា​មក​ចោម​រោម​​​មើល​​រហូត​​រថ​យន្ត​​ពន្លត់​ អគ្គិ​ភ័យ​​របស់​ស្នង​ការ​​​​ដ្ឋាន​​​នគរ​បាល​ខេត្ត​​ ​មក​ជួយ​​អន្ត​រា​គមន៍​​​ផង​ដែរ ​ខណៈ​ពេល​​​មាន​ហុយ​ផ្សែង​ចេញ​មក​​ក្រៅ​​ដែល​​​ធ្វើ​ឱ្យ​មាន​ការ​​ឆោឡោ​​ ។ ​ហេតុ​ការណ៍​​នេះ​បាន​កើត​​​ឡើង​នៅ​ភូមិ​​២ សង្កាត់​​​រកា​ក្នុង​​ ក្រុង​ដូន​កែវ​ ខាង​ត្បូង​ផ្សារ​

ស្រវឹងស្រា​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​បុក​គូថ​រថយន្ត​ចត​ស្ងៀម​ស្លាប់​ម្នាក់​របួស​ធ្ងន់​​ម្នាក់​

Posted: 05 Feb 2012 11:27 PM PST

នៅកន្លែងកើតហេតុ
ខេត្តពោធិ៍សាត់ ៖ ​យុវជន​​ពីរនាក់​​​ស្រវឹង​ជោក​បាន​ជិះ​ម៉ូតូ​​ទៅ​បុក​គូថ​រថយន្ត​ដែល​ចត​ ស្ងៀម​​​លើ​ចិញ្ចើម​​ផ្លូវ បណ្តាល​ឱ្យ​អ្នក​បើក​បរ​​ម៉ូតូ​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង ឯ​​​អ្នក​ជិះពី​​ក្រោយ​​រង​របួស​ធ្ងន់ ។ ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មុខ​ខ្លោង​ទ្វារ​វិទ្យា​ល័យ​​បាកាន​ស្ថិតក្នុង​ភូមិ​ក្រោល​ ក្របី ​ឃុំ​ត្រពាំង​ជង ស្រុក​​បាកាន កាល​ពីវេលា​ម៉ោង​៩​និង​១៥

អា​ក​ប្ប​កិ​រិ​យា​​របស់​​​សត្វ​ដែល​​ឆ្កួត​​​វង្វេង​​ដើម​ទ្រូង​ស្រ្តី​ស្អាត​

Posted: 05 Feb 2012 11:17 PM PST


សត្វ​ផ្សេង​​ៗ​តែង​បង្ហាញ​​ឱ្យ​ឃើញ​​ជា​ញឹក​ញាប់​​នូវ​អាកប្បកិរិ​យា​​គួរ​​ឱ្យ​ភ្ញាក់​ផ្អើល​​​ និង​​​អស់​សំ​ណើចពេល​វា​ធ្វើ​​ត្រាប់​តាម​មនុស្ស​ ជា​ពិសេស​​​នៅ​​​ពេល​ដែល​​ពួ​ក​វា​​នៅ​ជា​​មួយ​ស្រ្តី​​​វា​តែង​​ចូល​ទៅ​​​បបោស​​អង្អែល​​​រាង​កាយ​ស្ត្រី​ដូច​ជា​​​​​លើ​ដើម​ទ្រូង​​ជា​ដើម ដែល​អាកប្ប​កិ​រិ​យា​​បែប​នេះ​​មិន​ខុស​​ពី​​ប្រុស​ខិល​មួយ​ចំនួន​​​ឡើយ​ ។ ​ខា​ង​ក្រោម​នេះ​​ជា​រូប​​ភាព​មួយ​​ចំនួន​បង្ហាញ​​​ពី​​អា​កប្បកិ​រិយា​​របស់​​សត្វ​​ដ៏​សែន​​ចេះ​​គួរ​​ឱ្យ​ស្រ​ឡាញ់​​

ភ្លើង​​ប្រចណ្ឌ​​ ព្រោះ​មិន​អស់​អាល័យ​​ ប្តី​ដើម​ចាក់​ប្តី​ចុង​មួយ​កាំបិត​​ជាប់​ពោះ​

Posted: 05 Feb 2012 11:12 PM PST

បុរសរងគ្រោះ
ក្រុង​ប៉ោយ​ប៉ែត ៖ ​ភ្លើង​ស្នេហ៍​​ ពិតជា​មិន​ធម្ម​តា​មែន កាលណា​​វា​ពុះ​​កញ្ជ្រោល​​ឡើង​​ប្រាកដ​ជា​មិន​អាច​ទប់​កំហឹង​​បាន​ឡើយ និង​ធ្វើ​ឱ្យ​មាន​បញ្ហា​​គ្រប់​វិនាទី​​ ។ ជាក់​ស្តែង​បុរស​ជា​ប្តី​ដើម​បាន​ចាក់​ប្តី​ចុង​​មួយ​កាំបិត​ជាប់​ពោះ​​មិន​ អាច​ដក​រួច​​​ព្រោះ​តែ​ភ្លើង​ប្រចណ្ឌ កាលពី​វេលា​ម៉ោង​១០​​​យប់​​ថ្ងៃទី៣ កុម្ភៈ ២០១២ ​​នៅ​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​​ប៉ោយ​ប៉ែត ក្រុង​​ប៉ោយ​ប៉ែត ។ ​

មន្ត្រី​គយ​បង្ក្រាប​​រថយន្ត​ដឹក​ហ្គាស​គេច​ពន្ធ​​ខុសច្បាប់​ទៀត​ហើយ

Posted: 05 Feb 2012 10:38 PM PST

នៅកន្លែងចាប់រថយន្ត
ក្រុង​ប៉ោយ​ប៉ែត ៖ មន្ត្រីជំនាញគយ និង​រដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតសហការ​ ជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍​ចុះបង្រ្កាប​ រថយន្តដឹកហ្គាសគេចពន្ធនាំចូលពីប្រទេសថៃ​ខុសច្បាប់​ចំនួន​៨​គ្រឿង​សុទ្ធតែ​ ម៉ាក​កាមរី​ ហើយ​ការ​ដឹក​គេច​ពន្ធនេះ ​គឺ​ពួកគេ​បូម​ហ្គាស​ដាក់​ក្នុង​រ៉េ​សឺ​វ័រ បន្លំភ្នែក​​សមត្ថ​កិច្ច​ថា រថយន្ត​​ទាំងនេះ​ប្រើ​​ហ្គាស​តែធាតុ​ពិត​ពួកគេ​​យក​ទៅ​បូម​លក់​ឱ្យ​ឈ្មួញ​​ ហ្គាស​នៅតាម​

ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​​ស្រាវជ្រាវ​​ឃាត់​ខ្លួន​បុរស​៣​នាក់ ជាប់​ពាក់​ព័ន្ធ​ចាប់​ជំរិត​កុមារា​​ រួច​ហើយ​​សម្លាប់​ចោល​

Posted: 05 Feb 2012 10:21 PM PST

​​ខេត្តកណ្តាល​ ៖ ​ក្រុម​សម្ងាត់​​ប៉ូលិស​សន្តិ​សុខ​ផ្ទៃ​ក្នុង​នៃ​ក្រសួង​មហា​ផ្ទៃ​​បាន​សហ​ការ​ជា​មួយ​ប៉ូលិស​ស្នង​ការ​ដ្ឋាន​ខេត្ត​កណ្តាល ស្រាវជ្រាវ​​ចាប​់ឃាត់​ខ្លួន​បុរស​៣​នាក់​ពាក់​ព័ន្ធ ​ចាប់​កុមារា​អាយុ​​៨​ឆ្នាំ ​ជំ​រិត​ទារ​ប្រាក់​ រួច​ហើយ​សម្លាប់​ចោល កាលពីវេលា​ព្រឹក​​ថ្ងៃទី​៦ កុម្ភៈ ២០១២ ​នៅស្រុក​កោះ​ធំ ខេត្តកណ្តាល និង​ភ្លាមៗ​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​​កាន់​នាយក​ដ្ឋាន​​សន្តិ​សុខ​ផ្ទៃ​ក្នុង​ក្រសួង​មហា​ផ្ទៃ​​ដើម្បី​សួរ​នាំ ។

​រថយន្ត​​២គ្រឿង​រោង​សិប្ប​កម្ម​មួយ​​ខ្នង​ធំ​ល្ម​ម​ក្លាយ​​​ជា​ចំណី​​ភ្លើង នៅភូមិ​​ចំរើន​ផល​​ សង្កាត់​បឹង​ទំពុន​ ​

Posted: 05 Feb 2012 08:13 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ ​​​​កង​​ពន្លត់​​​អគ្គិភ័យ​បាន​បាញ់ទឹក​យ៉ាង​សកម្ម​​​​ប្រឆាំង​នឹង​អណ្តាត​ ភ្លើង​ក្រហម​ច្រាល​​ទំពាលេប​រោង​សិប្ប​កម្ម​​ផលិត​​​ខ្នើយ​​មួយ​កន្លែង​​​ បណ្តាល​ឱ្យ​​​​ចំហេះ​ស្រាកស្រាន្ត​ ​មក​វិញ​ហើយ​​​​រយៈ​ពេល​​ជាង​​​កន្លះម៉ោង​នៃការ​ឆេះ​នេះ ​បើ​ទោះ​ណា​​​ភ្លើង​មិនទាន់​​​លើក​ទង់ជ័យ​ស​ចុះចាញ់​ទាំង​ស្រុង​ក៏ដោយ ។

មនុស្ស​សំខាន់​របស់​លោក​ឈិន ឡុង ធ្វើ​ពិធី​ខួប​កំណើត

Posted: 05 Feb 2012 08:06 PM PST

អ្នក​ស្រី​ Joan Lin កំពុង​កាត់​នំ​ខួប​កំណើត​
តាម​ប្រ​ភព​ពី​គេ​ហ​ទំព័រ Apple Daily ​ចេញ​ផ្សាយ​ថ្ងៃ​ទី​៣ កុម្ភៈ​ ឱ្យ​ដឹង​ថា តា​រា​ភាព​យន្ត​ជើង​ចាស់អ្នក​ស្រី​ Joan Lin ​ភរិយា​របស់​លោក ឈិន ឡុង​ បាន​ធ្វើ​ពិធី​ខួប​កំណើត​គម្រប់​៦០​ឆ្នាំ​នៅ​​ទី​ក្រុង​តៃ​ប៉ិ កាល​ពី​ថ្ងៃ​ទី៣០ មករា កន្លង​មក ។ ប្រភព​បាន​បន្ត​ថា ថ្វី​បើ​ពេល​នេះស្វាមី​របស់​អ្នក​ស្រី គឺ​លោក ឈិន ឡុង និង​កូន​ប្រុស​សំណព្វ​​ចិត្ត​គឺ​លោក ចៃស៊ី ចាន់ (Jaycee Chan)​បាន​បដិសេធ​មិនប្រាប់​ថា កាដូ​សម្រាប់ជូន​​អ្នក​ស្រី​​ក្នុង​ថ្ងៃ​ខួប​កំណើត​ជាអ្វី​​ក៏​ដោយ​ ក៏​ពុំ​មាន​នរណា​ម្នាក់​ងឿង​ឆ្ងល់​អំពី​កាដូ​របស់​លោក​ ឈិន​ ឡុង​ដែរ ព្រោះ​ពួក​គេ​សុទ្ធ​

​ជប៉ុន ​​និង​អាមេ​រិក​​ព្រមព្រៀង​​គ្នាផ្ទេរ​​ទាហាន​ម៉ារីន4.700​​​នាក់​​ពីកោះ​​អូគីណាវ៉ា​​ទៅ​កោះ​​ហ្គាម​

Posted: 05 Feb 2012 07:30 PM PST

មូលដ្ឋាន​​​យោធាអាមេ​រិក​នៅ​កោះ​​​អូគីណាវ៉ា
ម៉ាស៊ីន​​ឃោសនា​ក្នុង​ស្រុករាយការណ៍​​​កាលពី​ថ្ងៃទី​​​៥ កុម្ភៈ ថា ជប៉ុន និង​សហរដ្ឋអាមេ​រិក​បាន​ព្រមព្រៀង​​​គ្នា​​​ផ្ទេរ​ទាហាន​​ម៉ារីន​​អាមេរិក​​​៤.៧០០​នាក់ នៅ កោះអូគីណាវ៉ា ​ប្រទេស​ជប៉ុន មក​​កាន់​កោះ​ហ្គាម​របស់អាមេរិក​។​ ប្រទេសទាំង​​​២ ធ្លាប់​បាន​​​យល់​ស្រប​គ្នា​​ចាប់​តាំង​ពី​​​​ឆ្នាំ​​២០០៦ ​​មក​ផ្ទេរ​​ទាហានម៉ារីន​​​ប្រមាណ​​ជា​៨.០០០​នាក់ទៅកាន់​​​កោះហ្គាម​​​ ព្រម​ទាំង​រើ​​មូលដ្ឋាន​​អាកាស​ចរណ៍​​អាមេ​រិក​​​ហ្វូ​​តេន​​ម៉ា ​​នៅ​កោះ​អូគីណាវ៉ា ​​ឆ្ពោះទៅកាន់​​តំបន់​​​ពុំសូវ​មាន​មនុស្ស​ច្រើន​​ ហ៊ឺណូកូ ដែលស្ថិត​នៅ​លើ​កោះ​អូគី​ណាវ៉ាដែរ ។ ​​

សមត្ថ​កិច្ច​​​​​គ្រប់​គ្រង​​​អគ្គិភ័យ​​ឆាបឆេះ​​​​រោងសិប្ប​កម្ម​​​ផលិត​ខ្នើយ​​​​​​នៅភូមិ​​ចំរើន​ផល​​ សង្កាត់​បឹង​ទំពុន​ ​បាន​ហើយ​

Posted: 05 Feb 2012 07:26 PM PST

លោកអធិការរងខណ្ឌមានជ័យពេលទៅដល់​កន្លែងកើតហេតុឆេះ
រាជធានីភ្នំពេញ​​​​ ៖ ​​​​កង​​ពន្លត់​​​អគ្គិភ័យ​បាន​បាញ់ទឹក​យ៉ាង​សកម្ម​​​​ប្រឆាំង​នឹង​អណ្តាត​ ភ្លើង​ក្រហម​ច្រាល​​ទំពាលេប​រោង​សិប្ប​កម្ម​​ផលិត​​​ខ្នើយ​​មួយ​កន្លែង​​​ បណ្តាល​ឱ្យ​​​​ចំហេះ​ស្រាកស្រាន្ត​ ​មក​វិញ​ហើយ​​​​រយៈ​ពេល​​ជាង​​​កន្លះម៉ោង​នៃការ​ឆេះ​នេះ ​បើ​ទោះ​ណា​​​ភ្លើង​មិនទាន់​​​លើក​ទង់ជ័យ​ស​ចុះចាញ់​ទាំង​ស្រុង​ក៏ដោយ ។

FAO ប្រកាស​បញ្ចប់​​គ្រោះ​​ទុរ្ភិក្ស​ក្នុង​​ប្រទេស​សូម៉ាលី

Posted: 05 Feb 2012 07:25 PM PST

​អង្គការកសិកម្មនិងស្បៀង(FAO)បាន​ប្រកាសថា គ្រោះទុរិ្ភក្សក្នុង​ប្រទេសសូម៉ាលី ដែលបាន​ចាប់​​ផ្តើមតាំងពីខែកក្កដា ឆ្នាំ២០១១ បាន​បញ្ចប់​។ កង្វះស្បៀងបង្កមក​ពីគ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ ដែលបានវាយប្រហារ​នៅ​អាហ្វ្រិក​ខាងកើនឆ្នាំ​មុន ដែលបណ្តាឲ្យ​មនស្សរាប់ពាន់​នាក់ក្នុង​ប្រទេស​ស្លាប់ដោយសារ​ភាព​អត់ឃ្លាន និងកត្តា​ផ្សេងៗ ក្នុងអំឡុងចន្លោះ​ច្រើនខែមកនោះ ។ FAO ប្រកាសរដ្ឋកា្លយ​ជា​ប្រទេស​ជួបគ្រោះ​​ទុរ្ភិក្សក្នុងតំបន់រងការ​វាយប្រហារក្លាំងក្លា​នៅ​ភាគខាងត្បូងប្រទេស​សូម៉ាលី កាល​ពីខែកក្កដា​ឆ្នាំមុន ហើយជំនួយ​បន្ទាប់នៅតែមានបន្ត ។

ក្រុមហ៊ុន​ផលិត​រថយន្ត Volvo បង្កើត​​ប្រាក់​​​ចំណូល​​​ច្រើន​ជាប់​កំណត់​ត្រា​ឆ្នាំ​២០១១

Posted: 05 Feb 2012 07:10 PM PST


ប្រាក់ចំណូល​របស់ក្រុមហ៊ុន​ផលិតរថយន្ត​ស្វិស Volvo ឆ្នាំ២០១១ កើនឡើងជាប់​កំណត់​ត្រាខ្ពស់ដល់​៣១០,៣ពាន់លាន​ស្វិសក្រូន័រ​(៤៦ពាន់លាន​ដុល្លារ) កើនឡើង​១៧,២​ភាគរយ​ធៀប​ជាមួយឆ្នាំ២០១០ នេះបើតាម​របាយ​ការណ៍​ពន្ធ​ប្រចាំឆ្នាំក្រុមហ៊ុន​នាថ្ងៃសុក្រ។ ប្រាក់ចំណូលរបស់​ក្រុមហ៊ុនVolvo បន្ទាប់ពី ពន្ធឆ្នាំមុនកើន​ឡើងដល់១៨,១ពា​ន់លានស្វិស​​ក្រូន័រ ​កើនឡើង៦១,៦​ភាគរយ ធៀបឆ្នាំ​២០១០​។

តំបន់​ពាណិជ្ជកម្ម​Zambia ចិន បង្កើត​​ប្រាក់​ចំណូល​បាន​៥០០​ពាន់​លាន​ដុល្លារ​ដល់​ចំណូល​ពន្ធ

Posted: 05 Feb 2012 07:05 PM PST

តំបន់កិច្ចសហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​​និងសេដ្ឋកិច្ច Zambia ចិន បានផ្តល់​ប្រាក់ចំនួន ៥០០លានដុល្លារ​ដល់ប្រាក់ចំណូល​ពន្ធក្នុងអំឡុង​ពេល៥ឆ្នាំកន្លង​ទៅ។ នេះបើតាម​សេចក្តី​ប្រកាស​​ក្នុងកម្មវិធីបុណ្យ​ខួប៥ឆ្នាំនៃតំបន់​សេដ្ឋកិច្ចមួយ​នេះ ។ ទិន្នន័យដែលបាន​បង្ហាញនៃតំបន់នោះ​គឺ តំបន់​ពាណិជ្ជកម្មបាន​បង្កើតប្រាក់ចំណូល​​ចំនួន​៤,៣៥​ពាន់លានដុល្លារ​នៃចំណូលលក់​ចេញសរុប និងបង្កើតការងារ​ចំនួន​១២.០០០នាក់ ដល់​ប្រទេស​Zambia ក្នុងរយៈពេល៥ឆ្នាំមុន។

​អគ្គិភ័យ​កំពុងឆាបឆេះរោងសិប្បកម្មផលិតខ្នើយសន្ធោសន្ធៅ​​នៅភូមិ​​ចំរើន​ផល​​ សង្កាត់​បឹង​ទំពុន​

Posted: 05 Feb 2012 07:01 PM PST

អគ្គិភ័យ​​​​កំពុងឆាបឆេះរោងសិប្បកម្មផលិតខ្នើយ
រាជធានីភ្នំពេញ​​​​ ៖ ​​​ព័ត៌មានជំហានដំបូង​​បាន​ឱ្យ​​ដឹង​ថា ​អគ្គិភ័យ​​​​កំពុងឆាបឆេះរោងសិប្បកម្មផលិតខ្នើយសន្ធោសន្ធៅ​ខ្ជាក់​ផ្សែង​​​ ខ្មៅអាប់​​ហុយ​ទ្រលោម​​ឡើង​ទៅ​​លើ​​​អាកាស​វេហាស៍ កាលពី​​វេលាម៉ោង​៩​និង​​​​៣០នាទី​ព្រឹក​ថ្ងៃទី​​​៦ កុម្ភៈ ២០១២ ស្ថិត​ក្នុងភូមិចំរើនផល សង្កាត់​បឹង​ទំពុន ​ខណ្ឌមានជ័យ​...ពេល​នេះ​សមត្ថកិច្ច​​​​កំពុង​​​ទាក់​ទង​​ហៅ​រថយន្ត​​​​ ពន្លត់​អគ្គិភ័យ​ចេញទៅ​ហើយ។ ​ព័ត៌មានលម្អិត​

​លោកមូបារ៉ាក់ អាច​ផ្ទេរ​​​ទៅកាន់​មន្ទីរពេទ្យ​​ពន្ធនាគារ​

Posted: 05 Feb 2012 07:00 PM PST

លោក​មូបារ៉ាក់ ​​​ពេល​បញ្ចូល​មក​​​​តុលា​ការ​​នាពេល​មុននេះ​
​​ក្រសួង​មហាផ្ទៃ​​​​អេហ្ស៊ីប​​បាន​ចេញបញ្ជា​​​​ដល់​មន្ទីរ​​ពេទ្យ​ពន្ធនាគារ​​​តូរ៉ា ទីក្រុងគែរ​​​រៀបចំ​សម្រាប់​​ទទួលអតីត​ប្រធានាធិបតី​​ លោក​ហូស្នី មូបារ៉ាក់ ​​ដែល​មក​​​ទល់ពេល​នេះ​​កំពុងឃុំខ្លួន ក្នុង​មន្ទីរ​ពេទ្យយោធា​​មួយ ។ ​នេះជាការ​អះអាង​របស់​​​មន្ត្រីអេហ្ស៊ីប​​ម្នាក់​កាលពីថ្ងៃទី​​​៥ កុម្ភៈ​។​ ប្រសិនបើ​​​​នោះ​ជា​​​ការពិត ​ការផ្ទេរ​​​លោក​មូ​បារ៉ាក់ ​​ទៅកាន់​​ទីតាំង​​ពន្ធនាគារ​​​នឹង​ជា​សម្បទាន​​​មួយចំពោះ​​​ពួកបាតុករ​ ដែលបរិហារ​​​​ចំពោះ​ការ​​​ឃុំ​គ្រង​​​​ ពិសេស​បំផុត​ដែលអតីត​​​មេដឹកនាំ​​​​អេ​ហ្ស៊ីប​​រូបនេះ​​​ទទួល​​បាន​។​

កាមរីឆ្លាម​​បើក​បុក​ម៉ូតូ​កង់​៣ របួស​ស្រាល​៧​នាក់ ហើយ​ក្រឡាប់​​ផ្ងារ​​កង់​

Posted: 05 Feb 2012 06:57 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​កាមរី​​ឆ្លាម​ពណ៌ ស្ករ ​មួយ​គ្រឿង ​ដែល​ម្ចាស់​ស្រវឹង​ ទើប​ចេញ​ពី​​ផឹក​បាន​បើក​បោះ​ពួយ​​បុក​​ម៉ូតូ​កង់​៣ (តុកៗ) ​បណ្តាល​ឱ្យ​អ្នក​ជិះ​លើ​រ៉ឺម៉កម៉ូតូ​​រង​របួស​​ស្រាល​៦​នាក់ ហើយ​​រថយន្ត​បាន​ផ្ទុះ​កង់​​ក្រឡាប់​​ផ្ងារ​កង់​ទៅ​លើ​តុ​កៅអី​អ្នក​​លក់​ បង្អែម​​តាម​ដង​ផ្លូវធ្វើ​ឱ្យ​អ្នក​បើក​​បរ​រង​របួស​ស្រាល​ផងដែរ ។ ​​ទោះ​បី​ជា​យ៉ាងណា​​ ពុំ​បង្ក​ឱ្យ​មនុស្ស​រងរបួស​ដល់​អាយុ​ជីវិត​ឡើយ ។

ប៉ូលិសនិងយោ​ធាមាន​ទីលំនៅ​ជាប់គ្នា​បាន​បង្ក​ទំនាស់​ហិង្សា​រហូត​មាន​ការប្រទូ​ស្ដរាយ​គ្នា

Posted: 05 Feb 2012 06:31 PM PST

រាជ​ធានី​ភ្នំពេញ​ ៖​ ​ទំនាស់តិចតួច​រវាង​អ្នក​រស់​នៅផ្ទះជាប់​គ្នា​ដែល​មិនអាច​ផ្សះ​ផ្សាគ្នាបាន​ ទី​បញ្ជាប់​បង្កជា​អំពើហិង្សា​​កាលវេលា​ពី​ម៉ោង​១១​និង៣០នាទីយប់ថ្ងៃ​ទី​៣​​ កុម្ភៈ នៅភូមិ​ទួល​រកា​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ក្រុម​យុវជន​​ទំនើង​​ស្រវឹងធ្លាក់​​ភ្នែក​បើក​​រថយន្ត​បុក​ដើម​គគី​រវត្ត​ភ្នំ

Posted: 05 Feb 2012 06:29 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តមែរសឺដេស ស៊េរី​អេស៤៣០ ពណ៌ខ្មៅ មួយគ្រឿង បើកបរ​ ដោយយុវជនទំនើងស្រវឹងធ្លាក់ភ្នែកជោកជាំបានចងកំហឹងនឹងដើមគគីរខាងលិចរមណីយដ្ឋានវត្ត ​ភ្នំ​ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាល​ពី​វេលា​មោ៉ង២និង១៥នាទីរំលងអធ្រាត្រឈាន​ចូល​ថ្ងៃ​ទី៦ កុម្ភៈ ២០១២ បណ្តាលឲ្យរថយន្ត​ខូច​ខាត​​ផ្នែកខាងមុខ និងបែកកង់ពីរ។ នៅក្នុង​ហេតុ​

ចាប់​​ជំរិត​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ ​យក​​លុយ​៣.៥០០​ដុល្លារ​ ហើយ​​សម្លាប់​​យក​សព​ទៅ​ប្លុង​ចោល​​​នៅ​វត្ត​​ចំពុះ​ក្អែក​

Posted: 05 Feb 2012 05:43 PM PST

សពក្មេងប្រុស
រាជធានីភ្នំពេញ ៖ ​សព​ក្មេង​ប្រុសអាយុ​៨​ឆ្នាំ​​​ម្នាក់ត្រូវ​ព្រះសង្ឃ​​វត្ត​ចំពុះ​ក្អែក ​ស្ថិត​នៅ​ក្នុងភូមិ​​ចំពុះ​ក្អែក ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​មាន​ជ័យ ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក​អាង​តូច​មួយ​កន្លែង​ស្ថិត​​​ក្នុង​បរិ​វេណ​ វត្ត​ចំពុះ​ក្អែក​ ​កាលពី​ល្ងាច​ថ្ងៃទី​៥ កុម្ភៈ ២០១២ ។

អាជ្ញាធរ​បិទផ្សារ​​​ឯកជន​​ព្រែកព្នៅ មុន​ពេល​អរុណរះ​

Posted: 05 Feb 2012 05:33 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​អាជ្ញាធរ​ខណ្ឌ​​សែន​សុខ ដឹកនាំដោយ​​​លោកអភិបាល​រង​​​​២រូប​ គឺ​លោក​ជា ខេមា ​​លោក​ម៉ូវ ​​ម៉ានិត ចូលរួម​ដោយ​ព្រះរាជ​អាជ្ញារង​​​​លោក​គឺ ប៉ុណ្ណារ៉ា លោកម៉ក់ ហុង អធិ​ការ​ខណ្ឌ លោក​គិត សុផល ​​មេ​បញ្ជា​ការ​​ប៉េអឹម​ខណ្ឌ ចុះ​​អនុវត្ត​​​ ស.ជ.ណ បិទអាជីវ​កម្ម​​ផ្សារ​ឯក​ជន​​ព្រែកព្នៅ ​កាលពីវេលាម៉ោង​​​​៣​រំលង​អធ្រាត្រ​​​ឈានចូលថ្ងៃទី​​៦ កុម្ភៈ ​​​២០១២​។​

​សម្ព័ន្ធអារ៉ាប់​​សន្យា​បន្ត​​ការ​ខិតខំ​​ប្រឹងប្រែង​​បញ្ចប់​​វិបត្តិ​​​ស៊ីរី​

Posted: 05 Feb 2012 05:20 PM PST

​អគ្គលេខាធិការ​​​សម្ព័ន្ធអារ៉ាប់​​ លោក​ណា​ប៊ីល ​​​អាល់​ អារ៉ាប៊ី ​​ថ្លែង​​​កាលពីថ្ងៃទី​​​​​៥ កុម្ភៈ ​​ថា សម្ព័ន្ធ​​​អារ៉ាប់​នឹង​បន្ត​​​ការខិតខំ​ប្រឹងប្រែង​​​របស់ខ្លួន​​​ដើម្បី​បញ្ចប់​វិបត្តិ​​​ស៊ីរី​ទោះបី​​ជាក្រុម​ប្រឹក្សា​​​សន្តិសុខ អ.ស.ប ពុំអាច​អនុម័ត​​គម្រោង​​​ដំណោះស្រាយ​​មួយស្តីពី​ស៊ីរី​​​ក៏ដោយ​។​ លោកអាល់​​​អារ៉ាប៊ីយ៉ា និយាយ​ថា ប្រការ​ដែល​ការ​ផ្តួច​ផ្តើម​គំនិត​​​​របស់​សម្ព័ន្ធ​​​អារ៉ាប់ ពុំ​ទទួល​បានការអនុម័ត​​នៅក្រុម​ប្រឹក្សា​​​សន្តិសុខ​​​ក៏​ដោយ ​​​នោះ​​ពុំ​មានន័យ​ថា ​ពុំមាន​ការទ្រទ្រង់​របស់​​​អន្តរជាតិ​​​ចំពោះការ​​​ខិតខំ​ប្រឹងប្រែង​​​របស់​អារ៉ាប់​​​ឡើយ ។

​លីប៊ី​ចាប់ផ្តើម​​​កាត់ទោស​​​បណ្តា​មនុស្ស​របស់​លោក​កាដាហ្វី​

Posted: 05 Feb 2012 05:15 PM PST

នាំ​មនុស្ស​​​លោកកា​ដាហ្វី ​ឡើ​ងតុលាការ​​​
​ប្រទេស​លីប៊ី​​​ចាប់ផ្តើម​​​កាលពីថ្ងៃទី​​​៥ កុម្ភៈ ​កាត់ទោស​បណ្តា​មនុស្ស​​​​​របស់​អតីត​​របប​លោក​​មូ​អាម៉ា កាដាហ្វី ​​ខណៈដែល​​បណ្តា​អង្គការ​សិទ្ធិ​មនុស្ស​ បរិហារ​​​ពីការ​​​ធ្វើ​ទារុណ​កម្ម និង​ការ​ធ្វើ​បាប​​ពួកអ្នកទោស​​នៅក្នុងប្រទេស​។​ សវនាការ​លើក​ដំបូង​ត្រូវ​បាន​បើក​ធ្វើ​កាល​ពី​ថ្ងៃទី​​៥ កុម្ភៈ ​នៅ​តុលាការ​​​យោធា​មួយ​​នាទីក្រុង​​បេន​ហ្គាហ្ស៊ី ​​ដើម្បីកាត់ទោស​​មនុស្ស​​​​៤១នាក់ ​ដែលទទួល​ការ​ចោទប្រកាន់​​​​ថា រួមគំនិត​​ប្រឆាំង​​​បដិវត្តន៍​​លីប៊ី​​​​។

​ភ្លើងឆេះ​ក្នុងមជ្ឈមណ្ឌល​​​​ស្រាវជ្រាវ​​នុយក្លេអ៊ែរ​​​នៅ​ក្រុងមូស្គូ​

Posted: 05 Feb 2012 05:10 PM PST

ក្រុម​អ្នក​​ពន្លត់​ភ្លើង​​​​នៅ​កន្លែង​មជ្ឈមណ្ឌល​​​ដែលមាន​ភ្លើង​ឆេះ​​
​អ្នកទទួលខុសត្រូវ​​ម្នាក់នៃ​ក្រសួង​​សភាព​ការណ៍​​​បន្ទាន់​​រុស្ស៊ី​រាយការណ៍​ថា ​​អគ្គិភ័យ​​​មួយ​បាន​កើតមាន​កាលពី​ថ្ងៃទី​​​​៥ កុម្ភៈ ក្នុង​មជ្ឈ​មណ្ឌល​​ស្រាវជ្រាវ​​​នុយក្លេអ៊ែរ​​ក្រុង​មូស្គូ​មួយ​ដែល​​​​មាន​រេអាក់ទ័រ​​​នុយក្លេអ៊ែរ​​​​ចាស់​មួយ​​លែង​ដំណើរ​ការ​​​​​អាយុ​កាល​​​​៦០ឆ្នាំ​មក​ហើយ​។​ ភ្លើង​បាន​ឆាបឆេះ​​នៅផ្នែក​​ក្រោមដី​នៃមជ្ឈ​មណ្ឌល​​​នេះដែល​ស្ថិតនៅ​​​​ភាគនិរតី​​​រដ្ឋធានី​​​រុស្ស៊ី តែ​ពុំបណ្តាល​​ឱ្យ​មាន​​ជនរងគ្រោះ​​ណា​ម្នាក់​​ឡើយ​។

រលក​ត្រជាក់ខ្លាំង​​​​នៅអឺរ៉ុប​​អ្នកស្លាប់​ឡើង​ដល់​​​ប្រមាណ​​​300នាក់​ហើយ​

Posted: 05 Feb 2012 05:05 PM PST

នាំគ្នា​យក​ប៉ែល​​ចូកព្រិល​​តាមដងផ្លូវ​​​មួយ​នៅ​បារាំង​
គ្រប់​​ប្រទេស​អឺរ៉ុប​​​ទាំងអស់ ​​រង​ការ​ប៉ះ​ពាល់​​​ដោយ​​រលកធាតុ​​​អាកាស​ត្រជាក់​​ខ្លាំង ដែល​កើត​មាន​​ចាប់តាំង​ពី​​​ច្រើន​ថ្ងៃ​មក​ហើយ ​​បណ្តាល​​ឱ្យ​មនុស្ស​​ស្លាប់​​​៥​នាក់​នៅបារាំង​។ មាន​សភាពខ្លាំង​​ក្លា​បំផុតនៅ​អឺរ៉ុប​​ខាង​កើត ​​ធាតុអាកាស​ត្រជាក់​ខ្លាំង​​​បំផុត ​​បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​​១៣១​នាក់ ​នៅអ៊ុយក្រែន ​​ដែលនៅ​​ទីនោះ​មនុស្ស​​​ជិត​​​២.០០០​នាក់​ត្រូវ​​​បញ្ជូនទៅ​មន្ទីរពេទ្យ ។ សីតុណ្ហភាព​​​​ធ្លាក់​រហូត​ដល់​​២១​អង្សា​​សេក្រោម​សូន្យ​​​នា​ពេល​​ថ្ងៃ និង​​​​​៣០​អង្សា​សេ​​ក្រោម​សូន្យ​​នា​ពេល​យប់ កាលពី​ថ្ងៃទី​​​៣ មក​ទី​​៤ កុម្ភៈ ។​

​ការប៉ះទង្គិចគ្នា​​បន្តទៀត​នៅទីក្រុង​​គែរ​

Posted: 05 Feb 2012 05:00 PM PST

ទិដ្ឋភាព​​នៃការប៉ះទង្គិច​​គ្នានៅអេហ្ស៊ីប

លាក់​ឈើ​គ្រញូង​​ជាង​200​គីឡូក្រាម​​ក្នុង​ឡាំង​ក្រដាស​​បំភាន់​​ជា​របស់​​មិន​សំខាន់​​នៅតែ​អស់​លក្ខណ៍

Posted: 05 Feb 2012 03:02 AM PST

​ឈើគ្រញូងដែល​កម្លាំង​​កង​រាជអាវុធ​ហត្ថ​​ស្រុក​ស្ទោង​​ឃាត់​ចាប់​បាន​​នៅ​ក្នុង​រថយន្ត​ក្រុង​មួយ​គ្រឿង
ខេត្តកំពង់ធំ ៖ ​ឈើគ្រញូង​ជាង​២០០​គីឡូ​ក្រាម​​ត្រូវបាន​កម្លាំង​​កង​រាជអាវុធ​ហត្ថ​​ស្រុក​ស្ទោង ​ឃាត់​ចាប់​បាន​​នៅ​ក្នុង​រថយន្ត​ក្រុង​មួយ​គ្រឿង កាលពីវេលា​ម៉ោង​៩​និង​៤៧​នាទី​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ ២០១២ ​នៅ​មុខ​ទីស្នាក់​​កង​រាជ​អាវុធ​ហត្ថ​​​ស្រុក​ស្ទោង តាម​ដង​ផ្លូវ​ជាតិ​លេខ​៦ ស្ថិត​ក្នុង​ភូមិ​​ទ្រា ឃុំ​កំពង់​ចិន​ជើង ស្រុក​​ស្ទោង ។ ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​​ស្រុក​ស្ទោង បាន​និយាយ​ឱ្យ​ដឹងថា ក្នុង​ខណៈ​ដែល​​កម្លាំង​កង​រាជ​អាវុធហត្ថ​​ស្រុក​ស្ទោង​​ ចេញ​ល្បាត​ស្រាប់តែ​​ឃើញ​រថយន្ត​​ក្រុង​មួយ​គ្រឿង ពណ៌ស ឆ្នូត​ខៀវ

នាំ​ខ្លួន​ស្ត្រី​ចំណាស់​ម្នាក់​ជា​មួយ​នឹង​ទារក​ដែល​បាន​ទិញ​ពី​ឆ្មប​នៅ​ទួល​សង្កែ

Posted: 05 Feb 2012 02:39 AM PST

ស្រ្តីជាប់ចោទ
រាជធានី​ភ្នំ​ពេញ ៖​ ប៉ូលិស​ប៉ុស្តិ៍​ទឹក​ថ្លា​កាល​ពី​វេលា​ម៉ោង​៣រសៀល​ថ្ងៃ​ទី​៤ កុម្ភៈ បាន​នាំ​ខ្លួន​ស្ត្រី​ចំណាស់​ម្នាក់​ជា​មួយ​នឹង​ទារក​ដែល​ទិញ​ពី​ឆ្មប​នៅ​ ក្នុង​ភូមិ​ទួ​ល​សង្កែ​ សង្កាត់​ទួ​ល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ ​ហើយ​ក្រោយ​ពី​សួរ​នាំ​រួច​ក៏​បាន​ប្រគល់​ស្ត្រី​ចំណាស់​ខាង​លើ​ទៅ​ឱ្យ​ ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ ដើម្បី​ចាត់​ការ​បន្ត​ ព្រោះ​ជា​ម្ចាស់​ដើម​រឿង ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!