VOA News: ព័ត៌មាន: “អំពើ​ហិង្សា​ក្នុង​ប្រទេស​អេហ្ស៊ីប​ផ្ទុះ​ឡើង​ក្នុង​ថ្ងៃ​ទី​បួន។” plus 1 more

VOA News: ព័ត៌មាន: “អំពើ​ហិង្សា​ក្នុង​ប្រទេស​អេហ្ស៊ីប​ផ្ទុះ​ឡើង​ក្នុង​ថ្ងៃ​ទី​បួន។” plus 1 more


អំពើ​ហិង្សា​ក្នុង​ប្រទេស​អេហ្ស៊ីប​ផ្ទុះ​ឡើង​ក្នុង​ថ្ងៃ​ទី​បួន។

Posted: 05 Feb 2012 08:10 AM PST

ហ្វូង​បាតុករ​និង​ប៉ូលិស​នៅ​ក្នុង​ប្រទេស​អេស្ស៊ីប​បាន​ប៉ះ​ទង្គិច​គ្នា​កាល​ពីថ្ងៃ​អាទិត្យ​នេះ​ ជា​ថ្ងៃ​ទី​៤​ជាប់​គ្នា​ហើយ នៅ​ក្នុង​រដ្ឋធានី​គែរ (Cairo)។ កងកម្លាំង​សន្ដិសុខ​បាន​កំពុង​តែ​ខិតខំ​រារាំង​ក្រុម​បាតុករ​មិន​ឲ្យ​ចូល​ទៅ​ជិតអគារ​រដ្ឋាភិបាល​នៅ​ក្នុង​រដ្ឋធានី​នេះ។

ក្រុម​បាតុករ​ កំពុងតែ​អំពាវនាវ​ឲ្យ​ក្រុម​ប្រឹក្សា​យោធា​ដែល​កាន់​អំណាច ប្រគល់​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ។

ពួក​មន្ដ្រី​បាន​និយាយ​ថា មាន​មនុស្ស​យ៉ាងតិច​ណាស់​១២​នាក់​បាន​ស្លាប់ និង​២៥០០ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ចាប់​តាំង​ពី​អំពើ​ឃោរឃៅ​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អំពើ​ហិង្សា​នោះ​បាន​ផ្ទុះ​ឡើង​ដោយសារ​តែ​កំហឹង​ចំពោះ​កង​កម្លាំង​សន្ដិសុខ​ដែល​ខកខាន​មិន​បាន​បញ្ចៀស​មិន​ឲ្យ​មាន​ការ​វាយ​តប់​គ្នា​និង​ការ​រត់​ជាន់​គ្នា​ស្លាប់ បន្ទាប់​ពី​ចប់​ការ​ប្រកួត​បាល់ទាត់ កាល​ពី​ថ្ងៃ​ពុធ ក្នុង​ទីក្រុង​កំពង់ផែ សាអ៊ីដ (Port Said) បណ្ដាល​ឲ្យ​មនុស្ស​៧៤​នាក់​បាន​ស្លាប់។

កាល​ពី​ថ្ងៃ​សៅរ៍ ប៉ូលិស​នៅ​ក្នុង​រដ្ឋធានី​គែរ បាន​បាញ់​ផ្សែង​បង្ហូរ​ទឹកភ្នែក​និង​បាញ់​បង្អើល​មក​លើ​ហ្វូង​បាតុករ ដែល​ស្រែក​ហើយ​ចោល​ដុំ​ថ្ម​នៅ​ជិត​អាគារ ក្រសួង​មហាផ្ទៃ​ដែល​មាន​ការ​ការពារ​យ៉ាង​មាំមួន។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ដ៏ទៃទៀត៖

ស.រ.អា៖ អតីត​អភិបាល​រដ្ឋ​ម៉ាស្សាឈូស្សេត (Massachussetts) លោក មីត រូមនី (Mitt Romney) បាន​យក​ជ័យជំនះ​យ៉ាង​ងាយ​ស្រួល​នៅ​ក្នុង​ការបោះឆ្នោត​ក្នុង​គណបក្ស​ក្នុង​រដ្ឋ​ណេវ៉ាដា (Nevana) កាល​ពី​ថ្ងៃ​សៅរ៍នេះ ដោយ​បាន​ពង្រឹង​គោល​ជំហរ​របស់​លោក​ ជា​អ្នក​ដឹក​មុខ​ក្នុង​ការ​ប្រកួត​យក​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា. ​របស់​គណបក្ស​សាធារណរដ្ឋ ដើម្បី​ប្រកួត​ជាមួយ​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នៅខែ​វិច្ឆិកា​ខាង​មុខ​នេះ។ នៅ​ក្នុង​សុន្ទរកថា​ជ័យជំនះ​របស់​លោក​ រូមនី គាត់​បាន​បែរ​ទៅ​ទិតៀន​លោក អូបាម៉ា ដោយ​ចោទ​ថា​លោក​អូបាម៉ា​មិន​អើពើ​មក​លើ​រដ្ឋ​ ណេវ៉ាដា​ទេ នៅពេល​ដែល​រដ្ឋនោះ​មានសេដ្ឋកិច្ច​ដុនដាប​បំផុត។

អ.ស.ប/ស៊ីរី៖ កាល​ពី​ថ្ងៃ​សៅរ៍​ប្រទេស​រុស្ស៊ី​និង​ប្រទេស​ចិន​បាន​បោះឆ្នោត​វ៉េតូ​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​អំពី​ប្រទេស​ស៊ីរី​ដែល​បាន​ថ្កោល​ទោស​ការ​បង្ក្រាប​ជិត​មួយ​ឆ្នាំ​មក​ហើយ​របស់​លោក​ប្រធានាធិបតី​បាស្សា អាល អាសាដ (Bashar al-Assad) លើ​ប្រជាពលរដ្ឋ​របស់​លោក​ហើយ​អំពាវនាវ​ឱ្យ​លោក​ចុះចេញ​ពី​តំណែង។

អ៊ឺរ៉ុប៖ អាកាសធាតុ​ធ្ងន់ធ្ងរ​នៅ​រដូវ​រងារ​នេះ​ បាន​បន្ត​កាន់កាប់​តំបន់​ជាច្រើន​នៃ​ប្រទេស​អឺរ៉ុប​ដោយ​ផ្លូវ​អាកាស​និង​ដង​ផ្លូវ​បាន​ត្រូវ​រំខាន​ហើយ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​​បាន​ចុះទាប។

កូរ៉េខាងជើង៖ បើ់​តាម​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន​រដ្ឋ​របស់​កូរ៉េ​ខាងជើង​ថា​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ​បាន​ចាប់ផ្ដើម​ធ្វើ​ធម្មយាត្រា​ទៅ​កាន់​ស្រុក​កំណើត​របស់​ លោក គីម ចុង អ៊ីល ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​កំណើត​របស់​មេដឹកនាំ​របស់​ពួកគេ​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ ហើយ​បាន​នាំ​គ្នា​សច្ចា​ស្មោះត្រង់​ទៅ​នឹង​កូន​របស់​លោក។

ប៉ាឡេស្ទីន៖ មន្ដ្រី​បាឡេស្ទីន​ម្នាក់​និយាយ​ថា​ប្រធានាធិបតី​បាឡេស្ទីន​ លោក​ ម៉ាមូដ​ អាបាស​និង​មេដឹកនាំ​ក្រុម​ហាមាស​ លោក​ ខាលីដ​ ម៉ាស៉ាអាល ​(Khaled Mashaal) បាន​ចាប់​ផ្ដើម​ចរចា​គ្នា​នៅ​ក្នុង​រដ្ឋធានី​កាតា ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ស្ដី​ពី​ការ​បង្កើត​រដ្ឋាភិបាល បាឡេស្ទីន​បណ្ដោះ​អាសន្ដ ហើយ​នឹង​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត។

អាហ្វហ្គានីស្ថាន៖ ពួក​មន្ត្រី​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា​ការ​ដាក់​គ្រាប់​បែក​ក្នុង​ទ្បាន​មួយ​គ្រឿង​បាន​ផ្ទុះ​នៅ​ខាង​ក្រៅ​ទី​ស្នាក់ការ​ធំ​របស់​ពួក​ប៉ូលីស​ក្នុង​ក្រុង​កាន់ដាហារ ​បណ្តាល​ឱ្យ​ប៉ូលីស​៥​នាក់​និង​ជន​ស៊ីវិល​២​នាក់​បាន​ស្លាប់​នៅ​ថ្ងៃ​អាទិត្យ​នេះ។

រុស្ស៊ី៖ ទោះបីជា​មាន​ធាតុអាកាស​ត្រជាក់​ខ្លាំង​ក៏​ដោយ​ ក៏​ពួក​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ធ្វើការ​តវ៉ា​នៅ​ក្នុង​រដ្ឋធានី​ម៉ូស្គូ​និងក្នុង​ទីក្រុង​រុស្ស៊ី​ឯ​ទៀត​ៗ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​យុត្តិធម៌​ក៏​ប៉ុន្តែ​ក៏​មាន​បាតុករ​ខ្លះ​គាំទ្រ​រដ្ឋាភិបាល​ដែរ។

កូរ៉េខាងជើង៖ សេចក្តី​រាយការណ៍​មួយ​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ប្រទេស​កូរ៉េខាង​ជើង​កំពុង​អភិវឌ្ឍ​យន្តហោះ​ប្រយុទ្ធ​គ្មាន​មនុស្ស​បើក​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​ដែល​បាន​ត្រូវ​នាំ​ចូល​ពី​ភូមិភាគ​មជ្ឈឹម​បូព៌ា។

This posting includes an audio/video/photo media file: Download Now

រុស្ស៊ី​និង​ចិន​ជំទាស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ស៊ីរី

Posted: 05 Feb 2012 06:34 AM PST

ស៊ីរី៖ រុស្ស៊ីនិង​ចិន​បាន​បោះឆ្នោត​វ៉េតូ​ជំទាស់​នឹង​ការសម្រេច​ចិត្ត​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ​លើ​ស៊ីរី​ដែលធ្វើ​ការ​ថ្កោល​ទោស​លោក​ប្រធានាធិបតី​​បាសាទ អាល អាសា (Bashar al-Assa) ​ពី​ការប្រើ​ប្រាស់​អំពើ​ហិង្សា​ក្នុង​ការ​បង្ក្រាប​ជិត​មួយ​ឆ្នាំ​លើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ចិន៖ លោកចន ម៉ាកខេន (John Mc Cain) ​សមាជិក​ព្រឹទ្ធសភា​ស.រ.អ.​សំខាន់​ម្នាក់​និង​ធ្លាប់ជា​បេក្ខជន​ប្រធានាធិបតី​ផង​ដែរ​បាន​ព្រមាន​ប្រទេស​ចិន​ថា «និទាឃរដូវ​អារ៉ាប់ជិត​មក​ដល់​ហើយ»។

រស្ស៊ី៖ ក្នុង​ធាតុអាកាស​ត្រជាក់​យ៉ាង​ខ្លាំង មានក្រុម​បាតករ​រាប់​ម៉ឺន​នាក់​បាន​ចេញ​ទៅ​ធ្វើការ​តវ៉ា​នៅក្រុង​ម៉ូស្គូ និង​ក្រុង​ឯ​ទៀតៗ​នៃ​ប្រទេស​រុស្សី​កាលពី​ថ្ងៃ​សៅរ៍​ ដើម្បី​ធ្វើ​ការ​ជំទាស់​នឹងបេក្ខភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​ វីឡាឌីមែរ ផូទីន (Vladimir Putin) នៅ​ក្នុង​ការ​​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​រយៈពេល​១​ខែ​ទៀត។

អាហ្វហ្គានីស្ថាន៖ លោក​ឧត្តមសេនិយ ចន អេឡិន (John ​Allen) មេ​បញ្ជាការ​យោធាកំពូលអាមេរិក​នៅអាហ្វហ្គានីស្ថាន​​អំពាវនាវ​ដល់​ពួក​តាលីបាន់​ឱ្យ​ឈប់​សម្លាប់​ពួក​បុរស​ ស្ត្រី​និង​កុមារ​ស្លូត​ត្រង់​គ្មាន​ទោសពៃ ឆ្លើយ​តប​ទៅ​នឹង​ទិន្នន័យ​ថ្មី​ស្តី​ពី​ការ​ស្លាប់​នៃ​ពួក​ជន​ស៊ីវិល​ដ៏​ច្រើន​ពី​ការ​វាយ​ប្រហារ​របស់​ពួក​ប៉ះ​បោរ។

អាហ្វហ្គានីស្ថាន៖ កុមារ​២២​នាក់​នៅក្រោម​អាយុ​៥​ឆ្នាំ ដែល​មាន​រួម​បញ្ចូល​ទារិកា​ភ្លោះ​អាយុ​៣​ខែ​និង​ទារក​ម្នាក់​អាយុ​១​ខែ​ផង បាន​ស្លាប់​ដោយសារ​ធាតុ​អាកាស​ត្រជាក់​កាល​ពី​ខែ​មុន​នៅ​ក្នុង​ជំរុំជន​ភៀស​ខ្លួន២​កន្លែង​ក្នុង​រដ្ឋធានី​កាប៊ុល ​ក្រោយ​ពី​បាន​រត់​គេច​ខ្លួន​ជា​មួយ​គ្រួសារ​ពួ​ក​គេ​ចេញ​ពី​តំបន់​មាន​សង្គ្រាម។

អាហ្វហ្គានីស្ថាន៖ លោក​ឧត្តមសេនិយ​ ចន អេឡិន (John Allen) មេបញ្ជការ​នៃ​កង​កម្លាំង​អន្តរជាតិ​នៅអាហ្វហ្គានីស្ថាន​និយាយ​ថា​កាលវិភាគ​សម្រាប់​អន្តរកាល​ពី​ក្រុម​ចម្រុះ​ទៅ​កាន់​ការ​ត្រួតត្រា​ខាង​សន្តិសុខ​ពេញ​លេញ​ដោយ​អាជ្ញាធរ​អាហ្វហ្គានីស្ថាន​គ្មាន​ការ​ប្រែប្រួល​ទេ គឺ​ក្រុមទាហាន​អាមេរិកាំង​នឹង​បញ្ចប់​កិច្ច​ប្រតិបត្តិការ​ប្រយុទ្ធ​របស់ពួក​គេ​មិន​ហួស​ពី​ឆ្នាំ២០១៣​ទេ គឺ​មួយ​ឆ្នាំ​មុន​ពេល​ព្រៀងទុក​ពីមុន។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!