Koh Santipheap Daily

Koh Santipheap Daily


​រលកហិង្សា​​​​ថ្មីនៅ​​ម៉ាល់ឌីវ​ក្រោយ​​ការ​​លាលែង​​របស់​​ប្រធានាធិបតី​

Posted: 08 Feb 2012 11:59 PM PST

អតីត​ប្រធានា​ធិបតី​​​ទើប​​លាលែង​​​ (ជួរមុខ​​រូបទី​២​ឆ្វេង)​ ចូលរួម​​ធ្វើបាតុ​កម្ម​​
​រលកនៃ​​​​អំពើ​ហិង្សា​​​​ថ្មី​បានផ្ទុះឡើង​​​កាលពី​​ថ្ងៃទី​​​៨ កុម្ភៈ ​នៅទីក្រុង​​​ម៉ាឡេ រដ្ឋធានី​​ម៉ាល់​ឌីវ ​​ពេលអតីត​​​ប្រធានាធិបតី​​​​ លោក​មហា​ម៉េដ ណា​ស៊ីដ ​​ដែលត្រូវ​​បង្ខំ​ឱ្យលាលែង​​​​កាលពី​ថ្ងៃទី​​៧ កុម្ភៈ ​ដោយសារ​ការ​បះបោរ​មួយ​​​​បាន​ដឹកនាំ​​​ក្រុម​​អ្នកគាំទ្រ​​​​លោកជាច្រើន​​​ពាន់នាក់​ធ្វើបាតុ​កម្ម​នៅ​តាម​ដង​​វិថីទាំង​ឡាយ​។​ ​ប៉ូលិស​​​​ និងកងទ័ព​​បានវាយប្រហារ​​​​ពួក​បាតុ​ករ​​ដែលនាំគ្នា​ស្រែក​​​ពាក្យ​ស្លោក​នានា​​​​ប្រឆាំង​​ប្រធានាធិបតី​​​ទើប​ឡើង​ថ្មី​​ លោក​មហា​​ម៉េដ​​វ៉ាហ៊ីដ ​ហើយតវ៉ា​ថា ការឡើង​កាន់អំណាច​​របស់​​ប្រធានាធិបតី​​ថ្មីនេះ​​​​គឺខុសច្បាប់​​​ និងផ្ទុយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​​​។

មហន្តរាយ​​គួរ​ឱ្យ​រន្ធត់​​បំផុត​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​5 ពេល​រថយន្ត​សណ្តោង​រៀប​ចេញ​ដំណើរបាឡែន​​បោះ​ពួយ​​លូន​ចូល​ក្រោម​​រ៉ឺម៉ក​ កាម៉ាស​​សណ្តោង​ស្លាប់​3 របួសធ្ងន់​2

Posted: 08 Feb 2012 11:57 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តពោធិ៍សាត់ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​​របួស​ធ្ងន់​ធ្ងរ ដោយ​សារ​រថយន្ត​បាឡែន​បោះពួយ​​​​លូន​ចូល​ក្រោម​ពោះ​រ៉ឺម៉ក​​សណ្តោង​​រថយន្ត​ កាម៉ាស​​ដឹក​ស៊ីម៉ង់ត៍ ។ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​​នេះ​បាន​​កើត​ឡើង​​លើ​កំណាត់​ផ្លូវ​ជាតិ​ លេខ​៥ ទល់​មុខ​ដេប៉ូ​ខ្សាច់​​​មួយ​កន្លែង​ ​ខាង​លិច​ស្ពាន​​ធ្លា​ម្អម ​ប្រហែល​៣០០​ម៉ែត្រ ស្ថិត​​ក្នុង​ភូមិ​ធ្លា​ម្អម ​ឃុំ​បឹង​កន្ទួត ស្រុក​

​កម្មករ​ចិន29​នាក់​​ដែល​ពួកឧទ្ទាម​ដោះ​លែង​​នៅ​ស៊ូដង់​​​វិល​មក​​ស្រុក​វិញ​

Posted: 08 Feb 2012 11:56 PM PST

កម្មករ​ចិន​​​២៩​នាក់​​​​ដែលចេញ​ដំណើរ​​​ពី​​កេនយ៉ា​​​មកស្រុកវិញ​​
​ជនជាតិ​​​​ចិន​​២៩នាក់​​ដែលពួកឧទ្ទាម​​​ស៊ូដង់​​ដោះលែង​​​កាលពីថ្ងៃទី​​​៨ កុម្ភៈ ​បានបន្ត​ដំណើរ​​​មក​ប្រទេសចិន​វិញ ក្រោយ​​ពីឈប់សម្រាក​​​រយៈ​ពេល​​​២៤ម៉ោង​​​នៅទីក្រុង​​​ណៃរ៉ូ​ប៊ី​ រដ្ឋធានី​​​កេន​យ៉ា​​​មក​។​ យន្តហោះ​​ដែល​​ដឹក​កម្មករ​​​​​ចិន​​​ទាំង​នេះ​​​​ជា​ជើង​ហោះហើរ​​​ពាណិជ្ជ​កម្ម​​មួយ​បាន​ហោះ​ចេញ​ពីព្រលាន​យន្តហោះ​អន្តរជាតិ JOMO KENYATTA ក្រុងណៃ​​រ៉ូប៊ី ​នា​វេលា​​ម៉ោង​​​១៨​និង​​​​៣០នាទី​ម៉ោង​ក្នុងស្រុក ។

បើក​រថយន្ត​ជែង​គ្នា​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​របួស​ធ្ងន់​ម្នាក់

Posted: 08 Feb 2012 11:53 PM PST

រាជធានី​ភ្នំ​ពេញ ៖​ ​រថយន្ត​ពី​រ​គ្រឿង​ បាន​បើក​ជែង​គ្នា ក៏​ជ្រុល​ទៅ​បុក​សន្តិសុខ​ដែល​កំពុង​ជិះ​ម៉ូត​ឱ្យ​រង​របួស​ធ្ងន់​ ខណៈ​ពេល​សន្តិ​សុខ​នោះ​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​លេង​បង​​ប្អូន​ ដែល​ហេតុ​ការណ៍​នេះ​ កើត​ឡើងកាលពី​វេលា​ម៉ោង​១១​ និង​៥​នាទី​យប់ថ្ងៃ​ទី​៥ កុម្ភៈ​ នៅ​មុខ​ផ្ទះសំណាក់​គី​ម​ហ៊ ក្នុងភូមិ​ដំណាក់​ធំ​ទី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

សន្និបាត​​បូក​សរុប​​ការងារ​​​គណបក្ស​ឃុំ​សង្កែ​​2ឆ្នាំ​​​2011​​និង​​លើក​​ទិសដៅ​​​ឆ្នាំ2012

Posted: 08 Feb 2012 11:52 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តព្រះវិហារ ៖ ព្រឹក​ថ្ងៃទី​​៨ ​កុម្ភៈ ​នៅ​ទីស្នាក់​ការ​​គណបក្ស​ប្រជាជន​​ឃុំ​សង្កែ២ ស្រុក​​​ឆែប ​​ដែល​ជា​ស្រុក​​មួយ​​ក្នុង​ចំណោម​​ស្រុក​ទាំង​​៧​ និង​​២​​សង្កាត់​​នៃខេត្ត​​ព្រះវិហារ​​​ជាប់ព្រំ​ប្រទល់​​ប្រទេស​​ឡាវ ​​មាន​​បើក​​អង្គ​សន្និ​បាត​​បូក​សរុប​​​ការងារ​​​​​ឆ្នាំ២០១១ និង​​លើក​​​ទិសដៅ​អនុវត្ត​សម្រាប់​​​ឆ្នាំ​២០១២ ​​ក្រោម​អធិបតីភាព​លោក​​​សំ លាងទ្រី សមាជិក​​​គណៈ​​កម្មា​ធិការ​​​គណបក្ស​ប្រជាជន​​ខេត្ត ក្រុម​

ផឹកស៊ីទាស់សម្ដីគ្នាចេញមកវិញបើករថយន្ដដេញតាមបុករហូតបានសម្រេច

Posted: 08 Feb 2012 11:49 PM PST

នៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​ត្រូវ​រថយន្ដ​កូ​រ៉ូ​ឡា ពណ៌​សំបក​ឪឡឹក បើក​ដេញ​តាម​បុក​​​ពេល​ចេញពី​ហាង​ផឹកស៊ីបណ្ដាលឱ្យ​ដួល​រង​របួស ដោយសារ​តែ​ផឹកស៊ី​មាន​ទំនាស់​ឈ្លោះ​ប្រកែក​គ្នា ។ គ្រោះថ្នាក់​ចរាចរណ៍ គិត​ទុកជា​មុន នេះ​កើតឡើង​​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​៨ កុម្ភៈ នៅ​មហាវិថី​ម៉ៅ​សេទុង​កែង​ផ្លូវលេ​ខ​​១៥៥ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

ប៉ាហ្សេរ៉ូ​​បោលបុក​ក្បាល​របាំងចែកផ្លូវ​ហើយឡើងជាន់ពីលើ​ថែមទៀត

Posted: 08 Feb 2012 11:48 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​ប៉ាហ្សេរ៉ូ​​​ ពណ៌​ស ​បើកបរដោយ​បុរស​ចំណាស់ម្នាក់​អាយុ​ប្រមាណ​ជាង​​៥០ឆ្នាំ​​​ ដែលទំនង​ជា​​​ស្រវឹងស្រា និង​ងងុយ​ដេក​ផង​​នោះ បាន​បុកក្បាល​​របាំងថ្ម​​​​​ចែកផ្លូវ ​​បណ្តាល​ឱ្យ​បាក់​​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ ហើយ​រថយន្ត​​​​បានហោះឡើង​​ជាន់​ពីលើ​របាំង​ថ្ម​ចែក​ផ្លូវ​ថែមទៀត ប៉ុន្តែ​​សំណាង​ល្អ ​​ពុំបណ្តាលឱ្យមាន​អ្នករ​ងរបួស​នោះទេ ។

លោក​នូ ស៊ិប ​មិន​បោះ​បង់​​អាជីព​​បើ​នៅ​​​ច្រៀង​កើត​​

Posted: 08 Feb 2012 11:43 PM PST

លោកនូ ស៊ិប
រាជ​ធានី​ភ្នំ​ពេញ​​ ​៖ ​លោក​នូ ស៊ិប​​ ពេល​នេះ​​មាន​អាយុ​​៦៤​ឆ្នាំហើយ​​ នៅ​តែ​ប្រកាន់​​យក​អា​ជីព​​ជា​អ្នក​​ចម្រៀង​​ក្នុង​ភោជ​នីយ​ដ្ឋាន​​ និង​​ថត​​ឱ្យ​ផលិត​​កម្ម​​ដដែល ។​ ​តារាច​​ម្រៀង​​​វ័យ​ចំ​ណាស់​​​រូប​នេះ​ចាប់​អា​ជីព​​​​ជាង​​៤០​ឆ្នាំ​មក​ ហើយ​​ គឺ​តាំង​ពី​​ឆ្នាំ​១៩៧០​ ជំ​នាន់​លោក​សុះ ម៉ាត់​​​ អ៊ឹង​ ណារី​ និង​លោក​​​ស៊ីន​ ស៊ី​​សា​មុត​​មក​ម៉្លេះ​ ។​ លោក​នូ​ ស៊ិប​​​​ បាន​ចាប់​​អា​ជីព​សា​ជា​ថ្មី​​​ក្រោយ​ថ្ងៃ​រំ​​ដោះ​៧​មករា ​​​​ឆ្នាំ​​១៩៧៩

ភាគី​ថៃបញ្ជូន​សពពលរដ្ឋខ្មែរ​មកវិញតាមច្រក​ប៉ោយប៉ែត

Posted: 08 Feb 2012 11:42 PM PST

រថយន្តដឹកសពពលករខ្មែរ
ក្រុងប៉ោយប៉ែត ៖ សពពលរដ្ឋខ្មែរ២​នាក់​ត្រូវ​បានភាគីថៃបញ្ជូនមកវិញ តាមច្រកទ្វារអន្តរ​ជាតិប៉ោយប៉ែត ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៩​ កុម្ភៈ ដែល​ស្លាប់​​ដោយ​សារករណី​២​ផ្សេង​ គ្នា។ ករណីទី១ តាមការបំភ្លឺពីក្រុម​គ្រួសារ​បាន​ឱ្យដឹងថា ជនរងគ្រោះ​ដែលស្លាប់នេះឈ្មោះសន ហៃ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិពង្រថ្មី ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប បាន​ចូល​ទៅ​ធ្វើ​

​ប្រធានសភា​ជាតិកូរ៉េ​ខាងត្បូង​​ប្រកាស​លាលែង​

Posted: 08 Feb 2012 11:26 PM PST

ប្រធាន​​​សភា​ជាតិ​កូរ៉េ​​​ខាង​ត្បូង​
​ប្រធានសភា​​​​ជាតិកូរ៉េខាងត្បូង លោក PARK HEE-TEA ដែលជាប់​​​​សង្ស័យ​ប្រព្រឹត្ត​​​អំពើ​ពុករលួយ​​ត្រូវ​ប្រកាស​​ពីការ​​សុំលាលែង​​របស់​​​​លោក​​នា​ថ្ងៃទី​​៩ កុម្ភៈ​។​ លោក PARK អាយុ​៧៤​ឆ្នាំ ​រង​ការ​​គាប​សង្កត់​​យ៉ាង​ខ្លាំង​​ ព្រោះ​លោក​​ជាប់សង្ស័យ​​​ថា បាន​ចែក​ស្រោមសំបុត្រ​​​ដាក់​ប្រាក់​សុទ្ធ​​​​ដល់​បណ្តា​​សមាជិក​សភា​នៃ​​​គណបក្ស​​​កំពុង​កាន់អំណាច​​​ និង​បណ្តា​​​​សមាជិក​​នៃក្រុម​ប្រឹក្សា​​របស់​គណបក្ស​​​ស្រុក ដើម្បី​​​​ឱ្យ​ទទួល​បាន​សំឡេង​​គាំទ្រ​​​លោក​កាលពីឆ្នាំ​​២០០៨ ​​​​បានជាប់​​ជា​ថ្នាក់​ដឹកនាំ​​​របស់​គណបក្ស​​​​​មហា​គណបក្ស​​​ជាតិ​ដែល​​​​ដូរឈ្មោះ​​នា​ពេលថ្មីៗនេះ​​​​​ថា គណបក្ស SAENURI ​វិញ​។​

បើក​​រថយន្ត​ជ្រែជ្រុល​​បុក​បង្គោល​ភ្លើង​​រលំ​អស់​មួយ​ដើម​

Posted: 08 Feb 2012 10:59 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​​​ម៉ាក​កាមរី​ឆ្លាម​មួយ​គ្រឿង​​ត្រូវអ្នក​បើក​បរ​​ជ្រែជ្រុល​​​​បុក ​បង្គោល​ភ្លើង​​បាក់​អស់​មួយ​ដើម ​​​ហើយ​មិន​ទាន់​អស់​​ល្បឿនក៏​​ទៅ​បុក​​ដើម​ឈើ បណ្តាល​ឱ្យ​ក្រពឹត​​ក្បាល​រថយន្ត​​ខូច​ខាត​យ៉ាង​ដំណំ​​​ទៅ​មុខ​លែង​រួច។ ​​ហេតុការណ៍​នេះ​​បាន​កើត​ឡើង​​នៅ​ចំណុច​វិថី​​ព្រះ​មុនី​វង្ស​កែង​​ផ្លូវ​​ លេខ​៤២២ ​ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន កាលពី​វេលា​​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​

បុរសជនជាតិវៀតណាមជិះម៉ូតូឆ្លងផ្លូវឃើញរថយន្ដកុងតឺន័រមកដល់ភ័យស្លន់ស្លោស្លោផ្ដួលម៉ូតូរត់

Posted: 08 Feb 2012 10:59 PM PST

នៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖​ បុរស​​ជនជាតិ​វៀត ណាម ​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងកាត់​ទទឹង​ផ្លូវ​ឃើញ​រថយន្ដ​កុងតឺន័រ​បើក​មក​ជិត​ដល់ ​ភ័យ ស្លន់ស្លោ​ហើយ​ម៉ូតូ​រលត់​ទៀត​ផ្ដួល​ម៉ូតូ​ចោល​កណ្ដាលផ្លូវ រត់គេច​យក​ប្រាស​អាយុ ត្រូវ​រថយន្ដ​កិន​ខ្ទេច​កន្ទុយ​ម៉ូតូ​ខាងក្រោយ កាលពី​វេលា​ម៉ោង​៥​និង​៨​នាទី​ព្រឹក​ ថ្ងៃ​ទី៩ កុម្ភៈ នៅ​ស្ដុ​ប​ផ្សារ​ដើម​គ តាម​ វិថី​ម៉ៅ​សេ​ទុង​កែងផ្លូវ ៣៣៦ ក្នុង​សង្កាត់​បឹង​សា ឡា​ង ខណ្ឌទួលគោក

ប៉េអឹម​​​​ក្រុង​ប៉ោយ​ប៉ែត​​​​ឃាត់​ខ្លួន​​​​ជន​សង្ស័យ​​​4នាក់​​​​​​ចែក​ចាយ​​និង​សេពគ្រឿងញៀន

Posted: 08 Feb 2012 10:58 PM PST

ជនជាប់ចោទទាំង៤នាក់
ក្រុង​ប៉ោយ​ប៉ែត ៖​ ជន​សង្ស័យ​​៤​នាក់​​​ត្រូវ​បាន​​​កងរាជអាវុធ​ហត្ថ​​​ក្រុង​ប៉ោយ​ប៉ែត​ឃាត់​ ខ្លួន​​​​​ជាបន្ត​បន្ទាប់​​​​ កាលពី​​​រសៀល​​​ថ្ងៃទី​​៨ ​កុម្ភៈ ​​ពីបទ​​ចែក​ចាយ​​​និង​​សេព​គ្រឿ​ង​​ញៀន​​​​​​​ ។​ ​ជន​សង្ស័យ​ទាំង៤នាក់​១-ឈ្មោះ​​ហឿន​ ​ដារ៉ូ ​​ភេទ​​ប្រុស អាយុ​​​​២៣ឆ្នាំ ​​ជា​ព្រូឡាន​​​​​ ស្នាក់​នៅ​​​​បណ្តោះ​អាសន្ន​​​​ ក្នុង​ភូមិ​​ជាំក្សាន្ត​ ស្រុក​​​ត្រពាំង​ប្រាសាទ​​ ខេត្ត​​ព្រះវិហារ ​២-ឈ្មោះ​​​ហុង ​ពិសិដ្ឋ​ ​​ហៅ​​ខ្លូក

​វាយប្រហារ​​រថយ​ន្តបង្កប់​គ្រឿង​ផ្ទុះ​នៅ​​ក្រុង​មូហ្គាឌី​​ស្យូស្លាប់​11នាក់​

Posted: 08 Feb 2012 10:47 PM PST

រថយន្តផ្ទុះ​​​​ខ្ទេច​នៅ​ក្រុង​មូហ្គាឌីស្យូ​​
​ប៉ូលិស​​រាយការណ៍​ថា ការផ្ទុះ​រថយន្តបង្កប់​គ្រឿងផ្ទុះ​​​មួយ​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​យ៉ាង​តិច​​​១១នាក់ ​​កាលពីថ្ងៃទី​៨ កុម្ភៈ ​ក្នុង​​ហាងកាហ្វេ​​​មួយ​នៃទីក្រុង​​​ម៉ូហ្គា​​​ឌីស្យូ រដ្ឋធានី​​​សូម៉ាលី ដែល​​​​​​ហាង​កាហ្វេ​​​​​នេះ​​ស្ថិតនៅ​ក្បែរ​សណ្ឋាគារមួយ​និយម​ចូល​​ដោយ​​បណ្តាសមាជិក​​សភា​សូម៉ាលី​។​ អ្នកនាំពាក្យ​​ម្នាក់​របស់​​ប៉ូលិស​​​សូម៉ាលី​​និយាយ​ថា ​​ប្រភព​មួយ​​ចំនួនអះអាង​ពី​មនុស្ស​​​​ស្លាប់​​១៥​នាក់ ​ក៏ប៉ុន្តែ​​​​ខ្ញុំទទួល​​​បានព័ត៌មាន​​​ច្បាស់​ថា ​​មានជនស៊ីវិល​​​ស្លាប់​​​​១១នាក់ ។ ​​

លោកឧបនាយករដ្ឋមន្ត្រី​យឹម ​​ឆៃលី ជួបសំណេះ​សំណាល​​​​ក្រុម​​ប្រឹក្សាឃុំ-សង្កាត់​

Posted: 08 Feb 2012 10:44 PM PST

ខេត្តបន្ទាយ​មានជ័យ ៖​ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១២កន្លងមកនេះ លោក​យឹម ឆៃលី អនុប្រធានក្រុមការងារគណៈកម្មាធិការ​កណ្តាលចុះជួយខេត្ត បានអញ្ជើញជួបសំណេះ​សំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងខេត្ត ។ ពិធីនេះប្រារព្ធឡើងនៅសាលា​ខេត្តបន្ទាយមានជ័យ ។

ឆ្នាំ2011ប្រមូលពន្ធលើអចលនទ្រព្យបានប្រមាណ47.954លានរៀល

Posted: 08 Feb 2012 10:41 PM PST

រាជធានីភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុបានប្រកាសឲ្យដឹងថា ការប្រមូល​ពន្ធ​លើអចលនទ្រព្យឆ្នាំ២០១១ សរុបបានចំនួន ៤៧.៩៥៤.០០៧.៥៣៣រៀល ក្នុងនោះខណ្ឌ​ចំនួន​៩ ​ក្នុងរាជធានីភ្នំពេញ ប្រមូលបានចំនួន​៣៨.០២៤.០៧៧.៧៣៨​រៀលស្មើនឹង​៧៩,២៩% នៃចំណូលសរុប និង២៦ក្រុងនៃខេត្ត​ទាំង២៣ប្រមូលបានចំនួន​៩.៩២៩.៩២៩.៧៩៥​រៀល

លោក​ឧបនាយករដ្ឋមន្ត្រី​​ហោ ណាំ ហុង ​​នឹង​អញ្ជើញ​​​ចូលរួម​កិច្ច​​សន្ទនា​​​ដែល្លី​លើកទី​៤នៅ​ឥណ្ឌា​

Posted: 08 Feb 2012 10:17 PM PST

រាជធានីភ្នំពេញ​​​​ ៖ តាមការអញ្ជើញរបស់​លោក​អេស អឹម គ្រីស្នា រដ្ឋមន្រ្តីការបរទេសនៃ​សាធារណរដ្ឋឥណ្ឌា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ​នឹងអញ្ជើញទៅចូល​ រួមពិធីបើកកិច្ចសន្ទនាដែល្លីលើកទី៤ ក្រោម​ប្រធាន​បទ «ឥណ្ឌា​ និង​អាស៊ាន ដៃគូដើម្បីសន្តិ​ភាព វឌ្ឍនភាព និង​ស្ថេរភាព» ដែលនឹងប្រព្រឹត្ត​ទៅ​

សមត្ថកិច្ច​​​រឹបអូស​ឈើ​ធ្នង់​82កំណាត់​​លាក់ទុកក្នុង​​​​ព្រៃស្វាយ​​ចន្ទី​

Posted: 08 Feb 2012 10:14 PM PST

កន្លែងលាក់ឈើ
​ខេត្តរតនគិរី​​​​ ៖ ​ឈើ​ប្រណីត​​​ប្រភេទ​ធ្នង់​អារ​ឡាំង​​​៤ជ្រុងលាក់ទុក​​ក្នុងព្រៃស្វាយ​ចន្ទី ត្រៀម​​​ដឹកជញ្ជូន​​ចេញទៅប្រទេស​ក្រៅ​​​​ចំនួន​​៨២​កំណាត់ ត្រូវ​បាន​​កម្លាំង​​​សហការ​​​​រវាង​​​រដ្ឋ​បាល​ព្រៃ​ឈើ​ លោក​តឹក តុប នាយរង​​ផ្នែក​​​រដ្ឋ​បាល​ព្រៃ​ឈើ​​លំផាត់​​ មន្ត្រី​​ខណ្ឌ និង​សង្កាត់​កាចាញ លោករស់ វណ្ណា ​​មេ​បញ្ជា​ការ​​កង​រាជអាវុធហត្ថ​​​ស្រុកកូនមុំ លោក​គឹម ​ពិសី នគរបាល​​​​​ប្រឆាំង​បទល្មើស​​​​​សេដ្ឋកិច្ច​​​

ជិះ​ម៉ូតូ​​ឆ្លង​​ផ្លូវ​​​​មិន​​ប្រកាន់​​​​ស្តាំ​​បុកគ្នា​ជាមួយ​​​រថយន្ត​​​ចំពី​​មុខ

Posted: 08 Feb 2012 10:12 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​​​​​​និង​រថ​យន្ត​​​​​​​បាន​​បើក​បុក​​​​គ្នា​​​ពេញ​ទំហឹង​នៅ​​លើ​​ កំណាត់​​ផ្លូវ​​​​លេខ​​១៤៣ ស្ថិត​ក្នុង​​​​សង្កាត់​​បឹង​​កេង​កង​ទី​៣ ​ខណ្ឌចំការ​មន ​កាលពី​ព្រឹក​ថ្ងៃទី​​៨ កុម្ភៈ ​ឆ្នាំ​​២០១២ ​។ គ្រោះ​ថ្នាក់​​​​​ចរាចរណ៍​​នេះ​បណ្តាល​មក​ពី​​​​​ម៉ូតូ​ឆ្លង​​​​​ផ្លូវ​​​ មិន​​មើល​មុខក្រោយ​​ និង​​​មិន​​ប្រកាន់​​ស្តាំ​ទើប​​បុក​គ្នា​​​​ដួល​​​​ច្រងាង​បែបនេះ​ ។

មនុស្ស​2នាក់​​​ស្លាប់ដោយ​ឧប្បត្តិហេតុ​​ខុសគ្នាម្នាក់​លង់ទឹក​និងម្នាក់​​ទៀតដេកស្លាប់

Posted: 08 Feb 2012 10:11 PM PST

ខេត្តបន្ទាយមានជ័យ ៖ ​យ៉ាងហោច​ណាស់ ​​មានមនុស្ស​​​២នាក់​បានស្លាប់ដោយ​ឧប្បត្តិ​ហេតុ ​​​​ខុស​​គ្នា​នៅ​​ខេត្តបន្ទាយមានជ័យ ។ ​ករណីទី១​-​​​​​គឺ​ក្មេង​​​ស្រី​អាយុ​៤​ឆ្នាំម្នាក់ បានលង់​ទឹកស្ទឹង​​ស្លាប់ ​​កាលពី​វេលាម៉ោង២ និង​៣០នាទី​រសៀល ​ថ្ងៃទី​៦ កុម្ភៈ ​នៅភូមិ​​ស្តី​ក្រោម ​​ឃុំគយ​​មែង ​ស្រុក​មង្គលបុរី ​​និងករណី​​ទី២​-​បុរសម្នាក់​​​ត្រូវគេ​ប្រទះ​ឃើញ​​ដេកស្លាប់​ចម្ងាយ​​​​ ១៣០ម៉ែត្រ ​​ពីភូមិ​ពន្លៃ ​ថ្មី ឃុំ​

ABA BANK ចាប់​ឆ្នោត​​លើ​​កទី​8​ជូន​អតិ​ថិ​ជន​​គណនី​​ប្រាក់​​បញ្ញើ​

Posted: 08 Feb 2012 08:02 PM PST

រាជ​ធានី​ភ្នំ​ពេញ ​៖ កាលពី​ថ្ងៃ​សៅរ៍ ទី២៨ មករា ឆ្នាំ២០១២ នៅ​ទីស្នាក់ការ​កណ្ដាល​របស់ABA Bank ដែល​មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ១៤៨មហាវិថី​ព្រះ​សីហ​នុ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​ចាប់ឆ្នោត​ផ្សងសំណាង​លើក​ទី៨ ដើម្បី​ប្រគល់​ម៉ូតូ Suzuki Viva ចំនួន​បី​រង្វាន់​ជូន​ដល់​អតិថិជន​ដែល​បាន​បើក​គណនី​ប្រាក់​បញ្ញើ​នៅ ABA Bank

កុមារី​ម្នាក់​​លង់​ទឹក​អណ្តូង​​​ស្លាប់​​យ៉ាង​​អា​ណោច​អា​ធ័ម

Posted: 08 Feb 2012 08:00 PM PST

ខេត្ត​កំ​ពត ​៖ កុ​មារី​ម្នាក់​​លង់​ទឹក​​ស្លាប់​​ ខណៈ​ដើរ​​ទៅ​លេង​​ផ្ទះ​អ្នក​​ជិត​ខាង​​​ដែល​​មិន​មាន​​មនុស្សនៅ​​​​​ដោយ​​ ធ្លាក់​​ចូល​ទឹក​អណ្តូង​​​​ដែល​មាន​ជម្រៅ​​បី​ម៉ែត្រ​​គ្មាន​អ្នក​ឃើញ​​​ ។ ហេតុ​ការ​ណ៍​នេះ​បានកើ​ត​ឡើង​​​កាល​ពីវេលា​​ម៉ោង​​៨និង​​៣០​នាទី​​ព្រឹក​ ថ្ងៃទី​​៨ កុម្ភៈ​ ​នៅ​ចំណុច​​អណ្តូង​​ទឹក​​ចម្ងាយ​​១០០ម៉ែត្រ​​ពី​ផ្ទះ​​ ស្ថិ​ត​​ក្នុង​ភូមិ​អន្លង់​គគីរ​ ឃុំ​កណ្តាល​​​ ស្រុក​ទឹក​ឈូ​ ។

កម្លាំង​​ចម្រុះ​​ឆែក​ឆេរ​​អា​ហារ​ដ្ឋាន​​យីហោ​​ រំចង់ រក​​ឃើញ​សត្វ​​ព្រៃ​​ជាង​​20គ.ក្រ

Posted: 08 Feb 2012 07:58 PM PST

ខេត្ត​កណ្តាល ៖ អា​ហារ​​ដ្ឋាន​រំ​ចង់ ដែល​ល្បី ថា​​មា​ន​លក់​គ្រឿង​ក្លែម​សាច់​​សត្វ​​ព្រៃ​​ជា​ច្រើន​​ប្រភេទ​​​​យូ​រណាស់​ មក​ហើយ​នោះ​ មាន​ទី​តាំង​នៅ​តាម​បណ្តោយ​​ផ្លូវ​លេខ​​២១​ ស្ថិ​ត​ក្នុង​​ភូមិ​​តា​ខ្មៅ​​ សង្កាត់​​​-ក្រុង​តា​ខ្មៅ ​ត្រូវ​​​កម្លាំង​​អង្គ​ការ​អភិ​រក​្ស​សត្វ​​ព្រៃ​​​ ហៅ​កាត់​​ វ៉ាយ​​អេត​ សហ​ការ​ជា​មួយ​​កម្លាំង​ចម្រុះ​​​មាន​កង​រាជ​អ​ាវុធហត្ថ​​ និង​ប៉ូ​លិស​​ ព្រម​ទាំង​​​អា​ជ្ញា​ធរ​​​មូល​ដ្ឋា​ន​​​ឆ្មក់​ចូល​​​ឆែក​ឆេរ​រក​ឃើញ​​សាច់​

រថយន្តយក្ស​​ដាច់​កង់​បះ​ជើង​​ក្អួត​ចេញ​ផ្លែ​ស្វាយ​

Posted: 08 Feb 2012 07:43 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​ប៉ៃលិន ៖ ​រថយន្ត​យក្ស​ដឹក​ផ្លែ​​ស្វាយ​​ម៉ាក​ហីុ​យ៉ាន់​ដាយ របស់​ឈ្មួញ​​មួយគ្រឿង​បាន​ដាច់​កង់​កណ្តាល​ខាង​ស្តាំ បណ្តាល​ឱ្យ​ក្រឡាប់​​បះ​ជើង​​ក្អួត​ចេញ​ផ្លែ​ស្វាយ​​ជា​ច្រើន​​កញ្ឆេ​ដែល​គេ ​បម្រុង​ដឹក​ឆ្លង​កាត់​ច្រក​ផ្លូវ​ផ្សារ​ព្រំ​យក​ទៅ​​​លក់​នៅ​ប្រទេស​ថៃ ​កាលពីវេលា​ម៉ោង​១១​និង​៤០​​នាទី​​ព្រឹកថ្ងៃទី​៨ កុម្ភៈ ​២០១២ ​ស្ថិត​ត្រង់​ចំណុច​ផ្លូវ​​ចុះ​ទួល​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ

​ការវាយលុកបង្ហូរឈាម​​​របស់កង​ទ័ពស៊ីរី​​​​នៅបន្ត​ក្នុង​​​ទីក្រុង​ហូម​

Posted: 08 Feb 2012 07:43 PM PST

គេហដ្ឋាន​ត្រូវ​កម្ទេច​ដោយ​​គ្រាប់​​​​ផ្លោង​នៅក្រុងហូម
​កងទ័ព​​​ស៊ីរីបានវាយប្រហារ​​​ដោយមិន​​បន្ធូរ​ដៃ​​​កាលពីថ្ងៃទី​​៨ កុម្ភៈ ​លើទីក្រុង​​​​ហូម ដែល​យោង​តាម​​ពួកប្រឆាំង​​ថា​បណ្តាល​​ឱ្យ​មនុស្ស​​​ស្លាប់​​​៥០នាក់ ​ទោះបីមានការ​សន្យា​​​របស់ប្រធានាធិ​ប​តី​ស៊ីរី លោក​បាចា អាសាដ ចំពោះ​​សម្ព័ន្ធ​​មិត្ត​រុស្ស៊ី​​​​​ពី​ការ​​បញ្ឈប់​​​​ការបង្ហូរឈាម​​​​​ក៏ដោយ ។​ យោងតាម​អង្គការ​​សិទ្ធិមនុស្ស​​​​ស៊ីរី OSDH មាន​មូល​ដ្ឋាននៅទីក្រុង​​ឡុងដ៍​​ថា មនុស្ស​​​១៩​នាក់​ទៀត​​​ ក្នុងនោះ​​មាននារី និង​​​កុមារ​បាន​ស្លាប់​​នៅ​កន្លែង​​​​ផ្សេង​ទៀត​​​​នៃ​ប្រទេសស៊ីរី​​​ ពិសេស​​នៅហ្សា​​​បាដានី ជិតទីក្រុង​​​​ដាម៉ាស់ ​​និង​នៅក្រុង​​​រ៉ាស្តាន​ ដែលនៅ​ទីនោះ​កងទ័ព​​ក៏​បាន​ធ្វើប្រតិបត្តិ​​​​បង្ក្រាប​​​ពួកអ្នក​​បះបោរ​​តវ៉ា​ដែរ​។​

​កុមារ​​​បង្ខំ​ឱ្យរត់​​​ខ្លួនទទេ​កណ្តាលព្រិល​រងការ​​រិះគន់​

Posted: 08 Feb 2012 07:41 PM PST

កុមារ​តូច​​​ស្លៀក​​​​តែ ខោស្លីប​​​រត់កាត់​ព្រិល
​ចាប់តាំង​ពី​​​​៤ថ្ងៃ​មក​ហើយ ​​​វីដេអូ​មួយ ដែលបង្ហាញ​​កុមារម្នាក់​​ស្លៀក​តែ​​​ខោស្លីប​បង្ខំ​ឱ្យ​​រត់​​​​​កាត់​ព្រិល​​​នៅក្រុង​​ញូវ​យ៉ក បង្កើតជា​​សង្គ្រាម​​​ប៉ា​កា​​លើ​វ៉េបសាយ ​។ ខណៈដែល​​​អ្នកប្រើ​អ៊ី​នធើរ​ណេត​​ជាច្រើន​​ធ្វើការ​រិះគន់​​​ចំពោះ​រឿង​​នេះ​​​ឪពុក​​​ក្មេង​នេះពន្យល់​​​ថា រូបគាត់​​ធ្វើបែប​នេះ ​ដើម្បីជួយ​​កូនគាត់​ឱ្យខ្លាំង​។ រូបភាព​​​វីដេអូ​នេះ​ធ្វើ​ឱ្យអ្នក​ប្រើ​អ៊ីនធើរ​ណេត​ទាំង​ឡាយ​​លើ​ពិភពលោក​បើកមើល​ឃើញ ហើយ​មាន​​​អារម្មណ៍​​ក្តុកក្តួល​​​​​អាណិត​​​ក្មេង​។

ខឹង​ប្តី​ដើរ​ផឹក​ស៊ី​មិន​សូវ​នៅ​​ផ្ទះ​លេប​ថ្នាំ​​​ប៉ងធ្វើ​អត្ត​ឃាត​

Posted: 08 Feb 2012 07:41 PM PST

នារីរងគ្រោះ
ខេត្តស្ទឹងត្រែង ៖ នារីវ័យក្មេងម្នាក់ត្រូវ​ក្រុមគ្រូពេទ្យធ្វើការសង្គ្រោះលាងក្រពះ កាលពី​វេលាម៉ោង៦ល្ងាចថ្ងៃទី៧ មករា ឆ្នាំ២០១២ បន្ទាប់ពីនារីម្នាក់នេះលេបថ្នាំ​ឈឺក្បាលលើស​កម្រិត។ បុរសជាប្តីបានឱ្យដឹងថា ​ប្រពន្ធ​របស់​គាត់​មានឈ្មោះលីដា អាយុ២១ឆ្នាំ រស់នៅ​ភូមិ​បាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។ មុន​ពេល​កើត​ហេតុប្រពន្ធបានប្រើប្អូនស្រីឱ្យទៅ​ទិញថ្នាំឈឺក្បាល ។

កិច្ច​ប្រជុំ​​បូក​សរុប​​​លទ្ធផល​​ការងារ​​​​គយ​និង​​រដ្ឋាករ​ប្រចាំខែមករា​ ឆ្នាំ2012លទ្ធផល​​ចំណូល​​ពន្ធ​​អាករ​​​ខែ​មករា​​បាន​​​ជាង​​277,3ពាន់​​លាន​ រៀល​មាន​​កំណើន​13ភាគរយ

Posted: 08 Feb 2012 07:27 PM PST

រាជធានីភ្នំពេញ ៖ កាលពីព្រឹក​ថ្ងៃ​ទី៨ ខែ​​កុម្ភៈ​ ឆ្នាំ២០១២ ​ នៅ​​សាល​ប្រជុំ​​​អគ្គនាយក​​​ដ្ឋាន​​គយ​និង​រដ្ឋា​ករ​កម្ពុជា​ មាន​ប្រារព្ធ​​​កិច្ច​ប្រជុំ​​​​បូក​សរុប​​លទ្ធផល​ការងារ​​​​គយ​និង​​​រដ្ឋា ​ករ​​ខែ​មករា​ ឆ្នាំ​២០១២ ​ក្រោមអធិបតីភាព​​លោក​​​បណ្ឌិត​​​​ប៉ែន ស៊ីម៉ន ​ប្រតិភូ​រាជរដ្ឋាភិបាល​​ទទួល​​បន្ទុក​​​ជាអគ្គ​​នាយក​គយ​និង​​រដ្ឋាករ​ កម្ពុជា​ ​ដោយ​មាន​​​ការ​ចូល​រួម​​ពី​​ថ្នាក់​​​ដឹកនាំ​​គ្រប់​អង្គភាពគយ​និង​​ រដ្ឋាករ​​ទូទាំង​​ប្រទេស

សម្តេច​តេជោ​​​​ហ៊ុន សែន អញ្ជើញជា​អធិបតី​​​សម្ពោធ​​​ដាក់​ឱ្យ​ប្រើប្រាស់​​ជាផ្លូវការ​​​​អគារ​ ក្រសួង​​ដែនដី នគរូបនីយ​កម្ម និង​សំណង់​

Posted: 08 Feb 2012 07:21 PM PST

រាជធានីភ្នំពេញ​​​​ ៖ នៅព្រឹកថ្ងៃទី៩ កុម្ភៈ នេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជា អធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់​អគារក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងខណ្ឌចំការមន​។ ព័ត៌មានលម្អិតនឹង​ផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែត​កោះសន្តិភាព

ចាប់​ត្រីឆ្លាម-បាឡែន​ដ៏ធំបំផុត​​នៃពិភពលោក​នៅប៉ាគីស្ថាន​

Posted: 08 Feb 2012 07:13 PM PST

ត្រីឆ្លាម-បាឡែន​យក្សដែលស្រង់​​​ពីទឹក
ត្រីឆ្លាម​-បាឡែន​​ដែលជាត្រីធំជាង​គេ​​បំផុត​លើ​ពិភពលោក​ ត្រូវបាន​គេ​ស្រង់​​​លើក​យក​ពី​ទឹក​នៅ​ប៉ាគីស្ថាន​​ក្រោយ​ពី​​​វា​វង្វេង​​មក​ទើរ​​កាល​ពី​ថ្ងៃទី​​៧ កុម្ភៈ ​កន្លង​​មក​​​​នេះ ក្នុង​កំពង់​​ផែ​ក្រុង​​​ការ៉ាជី​។​ កាលពី​ថ្ងៃទី​៧ កុម្ភៈ នោះ​ ត្រីឆ្លាម​-បាឡែន​​​យក្សនេះ​​​​បានបង្កើត​​​នូវ​ការ​ភ្ញាក់ផ្អើល​នៅកំពង់ផែ​ក្រុង​​​​ការ៉ាជី​​​របស់​ប៉ាគីស្ថាន​។​ មក​ទើរ​​នៅ​កំពង់​ផែ​​​​ទីក្រុង​នេះ​​ត្រីឆ្លាម​​-បាឡែន​​យក្ស​នោះ​មាន​ប្រវែង​​ដល់ទៅ​​​​​១១ម៉ែត្រ ​​និង​មានទម្ងន់​​​៧តោន ​ដោយ​​​រូប​វា​ត្រូវស្ទូច​​ចេញពី​ទឹក ហើយដាក់​លើ​​​​ដី​ដោយ​​​ដង​ស្ទូច​​​ដល់ទៅ​​​​៤​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!