VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ៖ ០៤ ធ្នូ

Posted: 04 Dec 2011 12:04 AM PST

ព័ត៌មាន​​​​​​ចុង​​​ក្រោយ​​​បំផុត៖

អេហ្ស៊ីប៖ លទ្ធផល​ខ្លះៗ​​​នៃ​ការ​បោះឆ្នោត​​​ជុំ​ទីមួយ​ ដើម្បី​​​ជ្រើសរើស​សភា​តំណាងរាស្ត្រ​​​ក្នុង​ប្រទេស​​​អេហ្ស៊ីប (Egypt) បាន​ឱ្យ​ដឹង​ថា គណបក្ស​អ៊ីស្លាម​នានា​បាន​នាំ​មុខ​​​ដោយ​សំឡេង​ឆ្នោត​​​ ៦៥% ដែល​ជា​ចំនួន​សំឡេង​​​​ឆ្នោត​ច្រើន​ខ្លាំង​លើស​ពី​ការ​ប៉ាន់ស្មាន​ទុក​​​ ដែល​ជំរុញ​ឱ្យ​ក្រុម​និយម​សេរី​​​​ស្ថិត​នៅ​ក្នុង​ភាព​ការពារ​ខ្លួន។

ស៊ីរី៖ បក្ស​​សម្ព័ន្ធ​​​អារ៉ាប់​​​ កាល​ពី​ថ្ងៃ​សៅរ៍​បាន​រាំង​ខ្ទប់​ទ្រព្យ​សម្បត្ដិ​របស់​មន្ដ្រី​ជាន់​ខ្ពស់​ស៊ីរី​ ១៩​នាក់ ហើយ​ហាម​ជន​ទាំង​នោះ​មិន​ឱ្យ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​បណ្តា​ប្រទេស​អារ៉ាប់ថែម​ទៀត។

ទុយនីស៊ី៖ ជនជាតិ​ទុយនីស៊ី (Tunisia) និយម​អ៊ីស្លាម​ និង​ក្រុម​មិន​និយម​សាសនា​រាប់​ពាន់​នាក់​​​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជិត​អគារ​រដ្ឋសភា ​ក្នុង​រដ្ឋធានី​ ទុយនីស ​កាល​ពី​ថ្ងៃ​សៅរ៍ ​ដើម្បី​សម្ដែង​ការ​តវ៉ា​របស់​ខ្លួន​ តទល់​នឹង​ក្រុម​ជំទាស់។

រុស្សី៖ ពលរដ្ឋ​រុស្សី​បាន​នាំ​គ្នា​ទៅ​បោះឆ្នោត​​​ កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ ដើម្បី​ជ្រើស​តាំង​តំណាងរាស្រ្ដ​ក្នុង​សភា ​ដែល​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​លួច​បន្លំ​សន្លឹក​ឆ្នោត​​​ និង​ការ​គំរាម​កំហែង​មក​លើ​ក្រុម​អ្នក​សង្កេតការណ៍។

កុងហ្គោ៖ គណបក្ស​ប្រឆាំង​ដ៏​ធំ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​​​ បាន​ថ្លែង​ថា​ ខ្លួន​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​មុន​នេះ​ ដែល​បាន​ផ្ដល់​ជ័យជម្នះ​ដល់​ប្រធានាធិបតី​បច្ចុប្បន្ន​ លោក ចូសេប កាបីឡា (Joseph Kabila) ​ដោយ​ទទួល​បាន​សំឡេង​​​ឆ្នោត​ប្រហែល ៥០%។

អាមេរិក៖ ពាណិជ្ជករ​ លោក ហ៊ឺមណា ខេន (Hermna Cain) បាន​ផ្អាក​យុទ្ធនាការ​ឃោសនា​នយោបាយ​របស់​លោក​ដើម្បី​ទទួល​បាន​បេក្ខភាព​ក្នុង​ការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ ស.រ.អ. (US) តាម​រយៈ​ការ​តែងតាំង​ពី​គណបក្ស​សាធារណរដ្ឋ​​​ បន្ទាប់ពី​មាន​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ពី​បទ​ប៉ុនប៉ង​រំលោភ​ផ្លូវ​ភេទ​ និង​​​ភាព​មិនស្មោះត្រង់​ចំពោះ​ភរិយា​រួច​មក។

អាហ្វហ្គានីស្ថាន៖ លោក រីយ៉ាន ក្រកឃឺ (Ryan Crocker) ឯកអគ្គរដ្ឋទូត​​​ស.រ.អ.​ប្រចាំ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​​​ បាន​ថ្លែង​ថា អវត្ដមាន​របស់​ប្រទេស​បាគីស្ថាន​​​នៅ​ក្នុង​សន្និសីទ​អន្ដរជាតិ​ស្តី​ពី​ប្រទេស​អាហ្វហ្គានិស្ថាន (Afghanistan) នៅ​ពេល​ខាង​មុខ​នេះ​ ពិត​ជា​គួរ​ឲ្យ​សោកស្ដាយ​​​ តែ​វា​នឹង​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ទៅ​មុខ​របស់​ប្រទេស​នេះ​ឡើយ ឬ ​ក៏​មិន​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ​ទេ។

អាហ្វហ្គានីស្ថាន៖ អង្គការ​អូតង់​​​បាន​និយាយ​ថា​ ទាហាន​របស់​ខ្លួន​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​មួយ​​​ នៅ​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​​​ (Afghanistan) កាល​ពី​ថ្ងៃ​សៅរ៍​​​កន្លងទៅ។ គេ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​សញ្ជាតិ​របស់​ទាហាន​ដែល​បាន​ស្លាប់​ទាំង​នោះ​ទេ។

អាល្លឺម៉ង់៖ អាជ្ញាធរ​នៃ​ក្រុង​​​កូប្លេនស៍​​​ (Koblenz) នៃ​ប្រទេស​អាល្លឺម៉ង់​​​ភាគ​ខាងលិច​ បាន​ចេញ​បញ្ជា​ឲ្យ​ជន្លៀស​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៤៥.០០០ ​នាក់​ ចេញ​ពី​តំបន់​ ដើម្បី​អាច​ឱ្យ​គេ​ដោះ​គ្រាប់បែក​ពីរ​គ្រាប់​នា​ជំនាន់​សង្គ្រាម​លោក​លើក​ទីពីរ​ ដែល​គេ​បាន​រក​ឃើញ​នៅ​ក្នុង​ទន្លេ​ រ៉ែន (Rhine)។

ព័ត៌មាន​​​នៅ​​​ពេល​​​មុន​​​នេះ៖

<!--IMAGE-RIGHT-->

អឺរ៉ុប៖ ​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​ ម៉ារីអូ ម៉នធី បាន​ជួប​ជាមួយ​ពួក​មេដឹកនាំ​គណបក្ស​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ប្រមែប្រមូល​ការ​គាំទ្រ​ដល់​វិធានការ​ចំណាយ​ត្បិត​ត្បៀតដែល​លោក​បាន​ស្នើ ​នៅ​ពេល​ដែល​ទ្វីប​អឺរ៉ុប​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​បំណុល​។ កញ្ចប់​វិធានការដែលគេ​មាន​ជំនឿ​ថា មាន​រួម​បញ្ចូល​ការ​កាត់​បន្ថយ​ចំណាយ​ ការ​ដំទ្បើង​ពន្ធ​ដារ​និង​ការ​បង្កើន​អាយុ​ចូល​និវត្តន៍​នឹង​គ្រោង​អនុម័ត​នៅ​ក្នុង​ជំនួប​ប្រជុំ​របស់​គណៈរដ្ឋមន្ត្រី​របស់​ប្រទេស​អ៊ីតាលី​នៅ​ថ្ងៃ​ច័សន្ទ​ខាងមុខ​នេះ។

អ៊ីរ៉ាក់៖ ការ​ផ្ទុះ​គ្រាប់បែក​ក្នុង​ទ្បាន​មួយ​គ្រឿង​នៅ​ទីក្រុងបាដាដ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ ណររី អាល់ ម៉ាលីគី ថា​ជា​ការ​ប៉ុនប៉ង​មួយ​ដើម្បី​ធ្វើ​ឃាត​លោក ​នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​កាល​ពី​ថ្ងៃ​​ច័ន្ទ​ បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​មួយម្នាក់​ស្លាប់​និង​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ត្រូវ​របួស។

រុស្ស៊ី៖ ​អ្នកស្រី​ លីយ៉ា ស៊ីបាណូវ៉ា មេដឹកនាំ​អង្គការ​ កូឡូ (Golos) ត្រូវ​បាន​ឃាត់​ខ្លួន​ចំនួន​១២​ម៉ោង​ នៅ​ឯ​អា​កាសយានដ្ឋាន​ Sheremetyevo​ ក្រោយ​ពី​អ្នក​ស្រី​បាន​ប្រកែក​មិន​ព្រម​ប្រគល់​ កំព្យុទ័រយួរដៃ​ទៅឱ្យ​ពួក​មន្ត្រី​សន្តិសុខ​ដែល​បាន​និយា​យ​ថា​ពួក​គេ​ចង់​ពិនិត្យ​មើល​រក​កម្មវិធី​កុំព្យូទ័រ​ខុស​ច្បាប់​នៅ​ក្នុង​ម៉ាស៊ី​យួរដៃនោះ។

ស៊ីរី៖ មាន​មនុស្ស​យ៉ាងតិច​២៣​នាក់​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី​។ យោង​តាម​អង្គការ​អង្កេត​សិទ្ធមនុស្ស​ស៊ីរីបាន​ឲ្យ​ដឹង​ថា​ការ​សា្លប់​ភាគច្រើន​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​អ៊ីតលីប នៅ​ជិត​ព្រំដែន​ប្រទេស​តួកគី។

កុងហ្គោ៖ គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឯករាជ្យកុងហ្គោ​បាន​និយាយ​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​សុក្រ​​ថា​ប្រធានាធិបតី Joseph Kabila បាន​នាំ​មុខ​លោក Etienne Tshisekedi ដែល​ជា​អ្នក​ប្រជែង​ធំ​ជាង​គេ​របស់​លោក។ ប៉ុន្តែ ការ​រាប់​សន្លឹក​ឆ្នោត​យ៉ាង​ច្របូក​ច្របល់​នៅ​កុងហ្គោធ្វើ​ឲ្យ​មាន​ការ​ចោទសួរ​អំពី​ភាពសុក្រឹត និង​ភាពសេរី​របស់​ការ​បោះឆ្នោត។ ទន្ទឹម​នឹង​នេះ ការ​បោះឆ្នោត​នេះ​មានការអំពាវនាវ​ឲ្យ​​ទុក​ជា​មោឃៈ​ ដោយសារ​តែមាន​ភាព​មិន​ប្រក្រតី​និង​បញ្ហា​ខាង​ភ័ស្តុភារ។

អេហ្ស៊ីប៖ នៅ​ក្នុង​ការ​ចេញ​ផ្សាយ​លទ្ធផលដំបូង​នៃ​ការ​បោះឆ្នោត​សភា​ក្នុង​ដំណាក់ការ​ទីមួយ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា គណបក្ស​សេរីភាព​​ និង​យុត្តិធ៌ម​របស់​ពួក​ Muslim Brotherhood បាន​ទទួល​ការ​គាំទ្រ​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​អង្គារ។ ​ក្រុម​អ៊ីស្លាម​និយម​ អាលនរ សាឡាហ្វី (al-Nour Salafi) ដែល​ជា​ពួក​អភិរក្ស​និយម​មាន​ការ​គាំទ្រ​ថ្នាក់​ទី​ពីរ។​

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!