Koh Santipheap Daily

Koh Santipheap Daily


គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ពេល​ធ្វើ​ដំណើរ​ទៅ​ទទួល​សម្តេច​តេជោ​សម្ពោធ​វារី​អគ្គិ​សនី​កំចាយ

Posted: 07 Dec 2011 11:55 PM PST

ខេត្តកំពត ៖ ​លោក​មេភូមិ​​ម្នាក់​បានរង​របួស​​យ៉ាង​ធ្ងន់ធ្ងរ​​ដោគ្រោះ​ថ្នាក់​ចរាចរណ៍ ខណៈ​​​កូនឌុប​ដោយម៉ូតូ​ទៅ​​ចូល​រួម​​ពិធីសម្ពោធ​​វារី​អគ្គិសនី​​​កំចាយ​ ត្រូវបាន​ម៉ូតូ​​មួយ​គ្រឿង​​ផ្សេង​ទៀត​​​​​​បុក​ពី​ក្រោយ​​ បណ្តាល​ឱ្យ​លោកមេភូមិ​ធ្លាក់ពី​លើ​ម៉ូតូ​​​បោកក្បាល​​ស្រាំ​លលាដ៍ សន្លប់​នៅកន្លែងកើតហេតុ​ ត្រូវ​​​សមត្ថកិច្ច​​ដឹកតាម​រថយន្ត​សង្គ្រោះ​​ទៅមន្ទីរពេទ្យ​សម្ភព ​បូកគោ ។ ដោយ​សារ​របួសធ្ងន់​ធ្ងរ​​​ពេក

សមា​ជិក​ក្លឹប​កម្ពុជា​បាយ​ឃើរ ​បើក​​យុទ្ធនា​ការ​​អ្នក​បើក​បរ​ទោ​ចក្រ​​យាន​យន្ត​ពាក់​មួក​សុវត្ថិ​ភាព​

Posted: 07 Dec 2011 11:39 PM PST

ទិដ្ឋភាពពាក់មួកសុវត្ថិភាព
រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃ​ទី​៧ ធ្នូ សមា​ជិក​ក្លឹប​កម្ពុជា​បាយ​ឃើរ បាន​បង្កើត​​យុទ្ធ​នា​ការ​​ដង្ហែក្បួន​ទោ​ចក្រ​​យាន​យន្ត​​ដោយ​មាន​អ្នក​រួម ​ដំណើរ​​ពាក់​មួក​សុវត្ថិ​ភាព​គ្រប់​ៗ​គ្នា​ ដើម្បី​បង្កើន​​ការ​យល់​ដឹង​ដល់​សាធារណ​ជន​​ក្រោម​​ពាក្យ​ស្លោក​ព្រួយ​ បារម្ភពី​គ្នា​ ពាក់​មួក​សុវត្ថិ​ភាព​ជានិច្ច។ ​យុទ្ធនា​ការ​នេះ​បាន​រៀបចំ​​ឡើង​ដោយ​អង្គ​​ការ​មូល​និធិ​ការពារ​គ្រោះ​ ថ្នាក់​អាស៊ី ហៅ​កាត់ថា AIP សហ​ការ​ជា

នគរបាល​ពន្ធនាគារព្រៃស​ម្នាក់​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ដួល​ម្នាក់​ឯង​សន្លប់

Posted: 07 Dec 2011 11:33 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ មន្ដ្រី​​នគរបាល​​ពន្ធនាគារ​ព្រៃ​សម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ដួល​ ម្នាក់ឯង ​រហូត​សន្លប់​បាត់ស្មារតី ត្រូវ​បានរថយន្ដ​សា​មុ​យ​ង​៧០ ដឹក​យក​​ទៅ​​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​កាលពី​វេលា​ម៉ោង​៨​និង​៣០​ នាទី​យប់ថ្ងៃ​ទី​៧ ខែ​ធ្នូ។ ឧប្បត្តិ​ហេតុនេះ​ត្រូវ​បានគេ​ប្រទះ​ឃើញ​នៅ​តាមបណ្តោយ​ផ្លូវ​ក្នុង​សង្កាត់​ ព្រៃ​ស ខណ្ឌដង្កោ ។

អត្រាគ្រោះថ្នាក់ចរាចរណ៏ខេត្តក្រចេះ ក្នុង​ខែវិច្ឆិកា កើនឡើងជិត១០%

Posted: 07 Dec 2011 11:25 PM PST

ខេត្តក្រចេះ ៖ ករណីគ្រោះថ្នាក់​ចរា​ច​រណ៍​ដែល​កើតមាននៅតាមបណ្តាស្រុក-ក្រុង​នៅ​ទូទាំង​ ខេត្ត ក្នុងខែវិច្ឆិកា មានការកើតឡើង​ចំនួន​១៤លើក ។ បើប្រៀបធៀបទៅនឹងខែតុលា មានចំនួន១៣លើកគឺ​កើនឡើង១លើក ស្មើនឹង​៧.៦៩% ។ នេះបើយោងតាមរបាយការណ៍​របស់​ការិយាល័យចរាចរណ៍ផ្លូវគោក​គិតត្រឹម​ថ្ងៃ​ទី១៨ វិច្ឆិកា។

ផឹកស៊ី​ស្រវឹង​​ប៉ុន​ប៉ង​រំលោភ​​កូន​ស្រី​ម្ចាស់​ផ្ទះ​

Posted: 07 Dec 2011 11:16 PM PST

ខេត្តកំពង់ធំ ៖ ​បុរស​វ័យ​ចំណាស់​ម្នាក់​បន្ទាប់​ពី​បាន​ផឹក​ស៊ី​ស្រវឹង​នៅ​លើ​ផ្ទះ​ជន​រង​ គ្រោះ ហើយ​​បាន​ធ្វើ​សកម្មភាព​ប៉ុន​ប៉ង​​រំលោភ​សេព​​សន្ថវៈ​​លើ​កូន​ស្រី​ម្ចាស់​ ផ្ទះ​​​ទៀត​ តែមិន​បា​ន​សម្រេច​​ត្រូវម្ចាស់​ផ្ទះ​ប្តឹង​​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ជា​ បន្ទាន់​ផង​ដែរ​ ។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៣ និង​៤៥នាទី​រសៀល​ថ្ងៃ​ទី៧ ​ធ្នូ ឆ្នាំ​២០១១ នៅឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់​ស្វាយ។

អនុប្រធានគណៈកម្មាធិការអូឡាំពិក​អន្តរ​ជាតិ​គាំទ្រ​ច្បាប់​ហាម​ឃាត់​ប្រកួត​អូឡាំពិក​មួយជីវិត​របស់​អង់គ្លេស

Posted: 07 Dec 2011 11:02 PM PST

លោកThomas Bach អនុប្រធានគណៈ កម្មាធិការអូឡាំពិកអន្តរជាតិ​​​​​
អនុ​ប្រធាន​មួយ​រូប​របស់​គណៈ​កម្មា​ធិការ​អូ​ឡាំ​ពិក​អន្តរជាតិ​ (IOC)កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​បាន​បង្ហាញ​ការ​គាំ​ទ្រ​របស់​ខ្លួន​លើ​ច្បាប់​​ហាម​មិន​ឲ្យ​ប្រកួត​អូ​ឡាំ​ពិក​មួយ​ជី​វិត​ចំពោះ​អត្ត​ពលិក​ដែល​លួច​ប្រើ​ប្រាស់​សារ​ធាតុ​ហាម​ឃាត់​។ ​លោក​ Thomas Bachបាន​រិះគន់​ទៅ​លើ​ការ​សម្រេចចិត្ត​របស់​ភ្នាក់​ងារ​ប្រ​ឆាំង​នឹង​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​ពិ​ភព​លោក​(WADA)​កាល​ពី​ខែ​មុន​ដែល​បាន​ប្រកាស​ថា​ច្បាប់​តាក់​តែង​ដោយ​សមាគម​អូ​ឡាំ​ពិក​អង់​គ្លេស​(BOA)មិន​អាច​យក​ទៅ​អនុ​វត្ត​បាន​ជា​មួយ​នឹង​ច្បាប់​សាកល​ស្តី​ពី​ថ្នាំ​ញៀន​បាន​ទេ​។

ហ្វេដឺរ័រនឹងដឹកនាំក្រុមស្វ៊ី​ស​​ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Davis Cupឆ្នាំ2012តទល់នឹងក្រុមអាមេរិក

Posted: 07 Dec 2011 10:59 PM PST

កីឡាករ​ស្វ៊ី​ស​ហ្វេដឺរ័រ
មាន​ការ​ជូន​ព័ត៌​មាន​ថា កីឡាករ​រ៉ូ​ជើ ហ្វេដឺរ័រ​នឹង​ដឹក​នាំ​ក្រុម​ស្វ៊ី​ស​ទៅ​ចូល​រួម​ការ​ប្រកួត​ព្រឹត្តិកា​រ​ណ៍​តឺន្នីស​ Davis Cupឆ្នាំ​២០១២​ជុំ​ទី​១​ប្រ​ឆាំង​នឹង​ក្រុម​កីឡាករ​អាមេរិក​។ សហ​ព័ន្ធ​កីឡា​តឺន្នីស​ប្រ​ទេស​ស្វ៊ី​ស​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​បាន​អះ​អាង​ថា ហ្វេដឺរ័រ​បាន​បញ្ជាក់​ប្រាប់​ពី​បំណង​របស់​គេ​ក្នុង​ការ​ចូ​លលេង​ក្នុង​ព្រឹត្តិការណ៍​ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១០ដល់​១២​ខែ​កុម្ភៈ​នៅ​ក្រុង​ Fribourgប្រទេស​ស្វ៊ី​ស​។

ព្រឹកស្អែក​​នេះ គណៈរដ្ឋមន្ត្រី​​​នឹង​បើក​សម័យប្រជុំ​​​ពេញអង្គ​​​ក្រោមអធិបតីភាព​​​សម្តេច​​​តេជោហ៊ុន សែន

Posted: 07 Dec 2011 10:56 PM PST

រាជធានីភ្នំពេញ​​​​ ៖ គណៈរដ្ឋមន្ត្រី​​នឹង​បើកសម័យ​​​ប្រជុំ​ពេញអង្គ​​​ក្រោមអធិបតីភាព​​​ដ៏​ ខ្ពង់ខ្ពស់​​របស់សម្តេច​​​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន ​​នាយករដ្ឋមន្ត្រី​​​​នា​​​វេលាម៉ោង​​​៨​និង​​​៣០​នាទីព្រឹក​ថ្ងៃទី​​៩ ធ្នូ ​២០១១ នៅវិមាន​​សន្តិ​ភាព​ទីស្តី​ការ​​​នាយក​រដ្ឋមន្ត្រី​ ដើម្បីពិភាក្សា​​​​លើ​របៀប​​វារៈ​ដូចខាង​ក្រោម ៖

២នាក់​បង​ប្អូនរស់​នៅ​កណ្តាច​កណ្តែង​លោក​សាយ ឈុំ​ ទទួល​​ចិញ្ចឹម​បីបាច់​

Posted: 07 Dec 2011 10:50 PM PST

ក្មេងស្រី-ប្រុស២នាក់បងប្អូនត្រូវទទួលយកទៅ​ចិញ្ចឹម
ខេត្តឧត្តរមានជ័យ ៖ ក្មេងប្រុស​ស្រី​​ឯក​កោ​ពីរ​នាក់់បងប្អូនបង្កើតទី១-ឈ្មោះ​ប៉ែន ស្រីគីម ភេទ​ស្រី​ អាយុ៩ឆ្នាំ ទី២-ឈ្មោះប៉ែន មឿត ហៅ​ក្លុយ ភេទប្រុស អាយុ៧ឆ្នាំរស់់នៅក្នុង​ភូមិរំចេក ឃុំ​អន្លង់​វែង ស្រុកអន្លង់វែង ត្រូវបាន​ឪពុក​ម្តាយ​ចាកចេញពីផ្ទះចោល ដោយបន្សល់់ទុក​កូន​ពីរនាក់​គ្មាន​អ្នក​ចិញ្ចឹម​ត្រូវ​បាន​លោក​សាយ ឈុំ អនុប្រធានទី២រដ្ឋសភា​និងជា​សមា​ជិក​គណៈ​កម្មាធិ​

លិខិត​​ចំហ​​​សម្តែង​​​​ការខក​​​ចិត្ត​​របស់​​​លោក​​សុខ សំណាងអតីត​​សកម្មជន​​គណបក្ស​​សម រង្ស៊ី ​នៅ​​ខេត្ត​​កំពង់​​ចាម​

Posted: 07 Dec 2011 10:49 PM PST

ដោយ​​​មាន​ចំណង​ជើង​ថា «ពលរដ្ឋខ្មែរទាំង​អស់សូមមេត្តាឈប់ជឿការបោកប្រាស់របស់ កឹម សុខា និងសម រង្ស៊ី»​ម្ចាស់លិខិត​​ចំហ​សរសេរ​​​ថា មុននឹងខ្ញុំបាទរៀបរាប់អំពីសុខទុក្ខផ្ទាល់ខ្លួន បន្ទាប់ពីបានចាញ់បោកគណបក្សសម រង្ស៊ី ជា​បឋមខ្ញុំសូមប្រកាសថា «ចាប់ពីថ្ងៃនេះតទៅ ខ្ញុំ​ឈប់ធ្វើនយោបាយទៀតហើយ»។

កម្មករសំណង់ម្នាក់ធ្លាក់ពីជាន់ទី១ របួស​ធ្ងន់

Posted: 07 Dec 2011 10:45 PM PST

កម្មកររងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់ជា​កម្មករ​សំណង់​ត្រូវគេដឹកតាមរថយន្តសាមុយបញ្ជូន​ទៅ​​មន្ទីរ​ ពេទ្យកាល់ម៉ែត ដើម្បី​សង្គ្រោះ​ជីវិត។ បន្ទាប់​ពី​កម្មកររូប​នេះ​រអិលជើងធ្លាក់ពីជាន់ទី១ក្នុងការ​ ដ្ឋានសាងសង់ផ្ទះល្វែងដែលមានទីតាំងលេខ២៩ ស្ថិតក្នុងភូមិទី៨សង្កាត់ជ័យជំនះខណ្ឌដូនពេញ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៧ ធ្នូ បណ្តាលឲ្យរងរបួសធ្ងន់។ ជនរងគ្រោះឈ្មោះ​

រថយន្តហ៊ីយ៉ាន់ដាយធុនធំពន្លះគោ3ក្បាលងាប់គ្មានសល់

Posted: 07 Dec 2011 10:42 PM PST

ខ្មោចគោមួយក្បាល
ខេត្ត​បន្ទាយមានជ័យ ៖​ ​​គោចំនួន៣​ក្បាល​​ត្រូវ​ងាប់​គ្មានសល់ ដោយរថយន្តបុក ខណៈ​ពេល​​ម្ចាស់ដឹកទៅចងនៅវាលស្រែ។ ហេតុ​ការណ៍​នេះ បានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ធ្នូ ឆ្នាំ២០១១ នៅលើផ្លូវជាតិលេខ៦ មុខសាលា បឋមសិក្សា ភូមិភ្នំលៀបខាងលិច (ខាងកើត​ទីស្នាក់ការសន្តិសុខកងរាជអាវុធហត្ថ​លេខ៦៦៦) ស្ថិតក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រ​ព្រះ។

qb បើកដំណើរ​ការ​មជ្ឈ​មណ្ឌល​លក់ថ្មី​មួយ​កន្លែង​ទៀត​នៅ​លើ​ទឹកដី​ក្រុង​កំពង់ធំ

Posted: 07 Dec 2011 10:40 PM PST

រូបភាពរបស់ក្រុមហ៊ុន
ខេត្តកំពង់ធំ ៖ ​កាលពី​ថ្ងៃ​សោ​រ៍ ទី​៣ ធ្នូ កន្លង​ទៅ​ថ្មី​ៗ​នេះ បណ្ដាញ​ទូរ​សព្ទ័ qb បាន​ដំណើរការ​មជ្ឈមណ្ឌល​លក់​ថ្មីនៅ​ក្នុង​ក្រុង​កំពង់ធំ ជាមួយ​ពិធី​បើក​សម្ពោធ​យ៉ាង​ឱឡោរិក​ ។ លោក Luke Wilkie ដែល​ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​ម៉ាក​សញ្ញា qb មាន​ប្រសាសន៍​ថា «qb មាន​សេចក្ដី​រំភើប​ក្នុង​ការ​ប្រកាស​ឱ្យ​ដឹង អំពី​ការ​បើក​ដំណើរការ​មជ្ឈមណ្ឌល​លក់​ទី៥ របស់​យើងនៅ​ក្នុង​

ទឹក​ជំនន់​ក្នុង​ប្រ​ទេស​កូឡុំ​ប៊ី​ស្លាប់​​96នាក់​

Posted: 07 Dec 2011 10:40 PM PST

ស្ថានភាពទឹកជំនន់​​នៅ​កូឡុំ​ប៊ី​
បុរស​ជន​ជាតិ​កូឡុំ​ប៊ី​ចំនួន​២នាក់ ត្រូវ​បាន​ថត​រូប​​ ខណៈ​ពេល​កំពុង​​ជួយ​គ្នា​ចែវ​​«​ពោង​» នៅ​លើ​​ផ្ទៃទឹក​តាម​បណ្តោយ​ផ្លូវ​​មួយ​ក្នុងក្រុង​ហ្គាលី ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់ជោក​ជាំ បណ្តាល​​ឱ្យ​ទឹក​​​ពេញ​ប្រៀប​លិច​​ក្នុង​ក្រុង​​​ កាល​ពីថ្ងៃ​ទី​​៥ ​ធ្នូ កន្លង​ទៅ​​។​ ក្នុង​អំឡុង​​ចុងក្រោយ​នេះ របាយការណ៍​បញ្ជាក់​ថា ស្ថាន​ភាព​​គ្រោះ​​ទឹក​ជំនន់របស់​កូឡុំ​ប៊ី​​បណ្តាល​​ឱ្យ​មាន​អ្នក​ស្លាប់​យ៉ាង​តិច​៩៦​នាក់ ​

កង​រាជអាវុធ​ហត្ថ​ខណ្ឌដូនពេញ បង្រ្កាប​ជនសង្ស័យ​ជួញដូរថ្នាំញៀន២នាក់

Posted: 07 Dec 2011 10:38 PM PST

ជនសង្ស័យទាំង២នាក់ពេលឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ កង​រាជអាវុធ​ហត្ថ​ខណ្ឌ​ដូន​​ពេញ បាន​ឃាត់ខ្លួនជនសង្ស័យ​ជួញ​ដូរ​ថ្នាំ​ញៀន​ពីរនាក់​ នៅចំណុចកែងផ្លូវលេខ៤៧និង​ផ្លូវ​លេខ៨៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូន​ពេញ កាលពីវេលាម៉ោង១២​និង​៣០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃទី៨ ធ្នូ ២០១១ ក្រោយពី​សមត្ថ​កិច្ច​ឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ា​ ទឹកកកចំនួន៤កញ្ចប់ដែលលាក់ទុកក្នុងរថយន្ត ។

ប្រ​ធា​នា​ធិប​តី​​បូ​លី​វី​ជួយ​ភ្ជួរ​ស្រែ​​​កសិករ​

Posted: 07 Dec 2011 10:34 PM PST

មេ​ដឹក​នាំ​ប្រ​ទេស​បូ​លី​វី​កំពុង​បង្ហាញ​កាយ​វិការ​​ប្រើ​គោ​​ភ្ជួ​រ​ដី​របស់​កសិករ​ម្នាក់ (រូប​កណ្តាល​))
លោក​ជួន អេ​វ៉ូ ម៉ូរ៉ា​ឡេស អាយ​ម៉ា មេ​ដឹក​នាំ​ប្រ​ទេស​បូ​លី​វី​ អាយុ​៥២​ឆ្នាំ (​កណ្តាល​) កំពុង​បង្ហាញ​កាយ​វិការ​​ប្រើ​គោ​​ភ្ជួ​រ​ដី​របស់​កសិករ​ម្នាក់ ខណៈ​ពេល​​លោក​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ប្រ​ជា​ជន​ក្រុង​ស៊ូ​ដា​ណេស ក្នុង​ខេត្ត​ស៊ូ​គី​សា​ហ្គា​ កាល​ពីថ្ងៃ​ទី​​៥ ធ្នូ​។ ការ​ចុះ​ជួយ​​​ការ​ងារ​​កសិករ​របស់​ប្រ​ធា​នា​ធិប​តី​​ខាង​លើ​គឺ​ជាយុ​ទ្ធ​សាស្ត្រ​​របស់​ថ្នាក់​ដឹក​នាំ​ក្នុង​​ការ​ជួយ​ទ្រ​ទ្រង់​ និង​បង្កើន​​ផលិត​​ផល​

ប្រទេស​ជប៉ុនប្រគល់​ឯកសារ​ប្រវត្តិ​​សាស្ត្រ​ដល់​​កូរ៉េខាង​ត្បូង

Posted: 07 Dec 2011 10:27 PM PST

វត្ថុវប្បធម៌​បុរាណដែល​នៅក្នុង​សម័យរជ្ជ​​កាលJoseon​របស់ឧប​ទ្វីបកូរ៉េ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យប្រទេស​កូរ៉េខាង​ត្បូងពីប្រទេស​​ជប៉ុន បន្ទាប់ពី​បានរក្សាទុក​អស់រយៈ​ពេល១០០​ឆ្នាំ​មក។ ឯកសារ​បុរាណចំនួន​១.២០០​ក្បាលដែល​និយាយ​រៀប​រាប់ពីវិធី​បុណ្យផ្សេងៗ​ក្នុង​សម័យ​​រជ្ជកាល​ស្តេចJoseon ត្រូវបាន​ដឹកជញ្ជូន​ពីយន្ត​ហោះ​ចំនួនពីរ​ចេញពី​អាកាស​យាន​ដ្ឋានណារី​តា ក្បែរ​ទីក្រុង​តូក្យូ ហើយបាន​ទៅដល់អាកាស​​យាន​ដ្ឋាន ​Incheon ក្បែរ​ទីក្រុងសេ​អ៊ូលនៅ​​ថ្ងៃ​អង្គារ។

កិច្ចប្រជុំ​​រដ្ឋមន្ត្រី​អាកាស​ធាតុអង្គ​ការ​សហ​​ប្រជាជាតិ​នៅទីក្រុង​Durban

Posted: 07 Dec 2011 10:22 PM PST

កិច្ចប្រជុំ​រដ្ឋមន្ត្រីនៃ​សន្និសីទ​ស្តីពីអាកាស​ធាតុ​របស់​អង្គការ​សហប្រជា​ជាតិបាន​ចាប់ផ្តើម​បើក​ទ្វារ​នៅទីក្រុង​Durban ប្រទេស​អាហ្រ្វិក​ខាងត្បូង នៅ​ថ្ងៃអង្គារ ទី៦ ធ្នូ ។ លោក​អគ្គ​លេខាធិ​ការអង្គការ​សហប្រជា​​ជាតិ​បាន គីមូន បានឡើង​ថ្លែងសុន្ទរកថា​​ក្នុង​ឱកាស​​​បើក​កិច្ច​ប្រជុំដោយ​លើកឡើង​ពីអនាគត​​របស់​​ពិភព​​លោក។ ប្រទេស​ឧស្សាហូប​នីយកម្ម​និង​អភិ​វ​​ឌ្ឍន៍​នៅ​​តែមាន​សេស​សល់ទៅ​លើការបង្កើត​ក្របខណ្ឌ​​ការ​ងារថ្មី​ក្នុងការកាត់​បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​ដើម្បី​ជំនួស​សន្ធិសញ្ញា​ក្យូតូឆ្នាំ​១៩៩៧

សាលា​រៀនចំនួន៨​ត្រូវផ្តន្ទា​ទោស​ដោយ​សារយក​ប្រាក់ខុស​ច្បាប់​ពី​សិស្ស

Posted: 07 Dec 2011 10:18 PM PST

ប្រទេសចិន​បានសម្រេ​ច​ផ្តន្ទាទោស​លើ​សាលា​រៀនចំនួន៨​ដោយសារ​យកប្រាក់​ខុស​ច្បាប់​ពីសិស្ស។ នេះបើតាម​គណៈកម្មាធិ​ការ​កំណែ​​ទម្រង់ និងអភិ​វឌ្ឍន៍ជាតិ​(NDRC) ប្រកាស​​​ឱ្យដឹង។ សាលារៀន​ដែលក្នុង​នោះមាន​សាកល​​វិទ្យា​ល័យ​ចំនួន​៤ និងវិទ្យា​ល័យចំនួន​៤ ត្រូវ​បាន​គេ​រកឃើញ​ថាបានរំលោភ​បំពាន និងយក​​ប្រាក់មិន​សមហេតុ​ផលលើ​សិស្សលើ​កក្តា​ផ្សេងៗ ដូចជា ការ​យក​ថ្លៃសាលា​រៀនថ្លៃហួស​ហេតុពេក​​សម្រាប់​​ថ្នាក់​បញ្ចប់ និងបង្ខំ​ឲ្យសិស្ស​ត្រូវ​ចំណាយ​​​សម្រាប់​ការ​ផ្កត់ផ្គង់​ទឹកផឹករបស់​​សាលា។ នេះ​បើ​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​NDRC។

ប្រទេស​ប្រ៊ុយណេ​និងចិនរួម​គ្នាក្នុង​គំរោង​​ថាមពល

Posted: 07 Dec 2011 10:14 PM PST

ប្រទេសប្រ៊ុយ​ណេមានបំណង​ចង់​បង្កើន​​កិច្ច​សហ​ប្រតិបត្តិ​ការថាមពល​ជាមួយប្រទេស​ចិន និងមាន​ផែនការ​បង្កើនការ​​នាំ​ចេញ​ប្រេង​​ទៅ​ប្រទេស​ចិនពីចំនួន​បច្ចុប្បន្ន​១៣.០០០​បារ៉ែល ក្នុង​មួយ​​ថ្ងៃទៅដល់​១៦.០០០​បារ៉ែលក្នុង​១ថ្ងៃ។ នេះបើ​តាមសម្តី​របស់រដ្ឋ​មន្ត្រីថាមពល​ប្រ៊ុយ​ណេ Pehin Mohammad Yasmin Uma។ គាត់​និយាយ​ថា ប្រទេស​ប្រ៊ុយ​ណេនឹង​ខំ​ជម្រុញ​ក្រុមហ៊ុន​ថាមពលចិន​ដើម្បីវិនិ​យោគ និងបង្កើត​រោងចក្រ​ក្នុងប្រទេស​ប្រ៊ុយណេ​លើ​វិស័យ​ថាមពល ក្នុងនោះ​រួមទាំង​ឧស្សាហកម្ម​​ថាម​ពល​​ខ្យល់ និងថាមពល​

ប្រជាជន​វៀតណាម​ជាង១សែន​នាក់ស្លាប់​និងរបួស​ដោយសារ​គ្រាប់មិន​ទាន់ផ្ទុះ

Posted: 07 Dec 2011 10:07 PM PST

ប្រជាជន​វៀតណាម​ជាង១សែន​នាក់​​ស្លាប់ និង​រង​របួសដោយ​សារគ្រាប់​មិនទាន់​​ផ្ទុះ និង​គ្រឿង​ផ្ទុះផ្សេងៗ​ដែលគេ​បោះបង់​​​ចោល​ចាប់​​ពី​សម័យ​សង្គ្រាមវៀត​ណាមបញ្ចប់​​កាលពី​​៤០​ឆ្នាំ​​មុន ហើយ​ដើម្បីបោស​សំអាត​គ្រឿង​​ផ្ទុះ​ទាំង​នោះ​​ឲ្យបានទាំងស្រុង​ត្រូវការពេល​ជា​ច្រើន​ទស​​វត្ស​​ទៀត។ លោក​នាយក​រដ្ឋមន្ត្រី​Nguyen Tan Dung បាន​និយាយ​ក្នុងកិច្ច​ប្រជុំរបស់​អ្នកផ្តល់​​ជំនួយអង្គ​​ការសហ​ប្រជាជាតិ ដើម្បីរក​ផ្លូវដោះស្រាយ​ជា​មួយបញ្ហា​នោះថា សង្គ្រាម​ដែលពោរ​ពេញដោយ​​ការឈឺចាប់​បំផុតនោះ រួមមាន​គ្រាប់បែក​​និង​គ្រឿង​ផ្ទុះ

ចិន ៖ ការតាម​ប្រមាញ់​​​​ប្រព័ន្ធ​​​​រត់ពន្ធ​កុមារ​

Posted: 07 Dec 2011 10:04 PM PST

​ប្រតិបត្តិការ​​ដ៏ធំមួយ​របស់ប៉ូលិស​​​ចិន​​អាច​នាំ​​ទៅដល់​ការ​​ចាប់​ខ្លួន​​ជនសង្ស័យ​​​​ជាង​៦០០​នាក់ ​ហើយ​​​​រំដោះកុមារ​​​១៧៨នាក់​។ ​នៅចិន​​ការ​រត់​ពន្ធ​​​​កុមារ​​មានច្រើន ដោយសារ​​មួយ ផ្នែក​​មកពី​​​នយោ​បាយ​​​កូនតែមួយ​។​ ក្រសួង​សន្តិសុខ​​​សាធារណៈចិន​​រាយ​ការណ៍​​កាលពីថ្ងៃទី​​​៧ ធ្នូ ​ថា ប៉ូលិស​​ចិន​បាន​​​កម្ទេច​​​បណ្តាញ​រត់ពន្ធ​​​កុមារ​​ធំ​​២ ​ដែលមាន​សកម្ម​ភាព​​ខ្លាំង​ក្នុងខេត្ត​​​​​១០ ហើយចាប់​ខ្លួន​​ជនសង្ស័យ​ជា​ង​​​​៦០០​នាក់​។​ ក្រសួងនេះ​​​អះអាង​ថា​​ នេះគឺជា​​​ជោគ​​​ជ័យ​​​​ដ៏ធំ​​បំផុតមួយ​ប្រឆាំង​ពួកអ្នក​​​​រត់ពន្ធ​។ ​​ប៉ូលិស​​​​៥.០០០​នាក់ ​ត្រូវ​បាន​​​​កេណ្ឌ​ប្រមូល​​សម្រាប់​​ប្រតិបត្តិ​ការ​​​នេះដែល​ក៏​អាច​​​ជួយ​សង្គ្រោះ​​​​កុមារ​បាន​​​១៧៨​នាក់​។​

សាលា​ឧទ្ធរណ៍​បើក​សវនា​​ការ​​ជម្រះ​​ឃាត​ជន​​៣​នាក់​​ បន្ទាប់​ពី​សាលា​ដំបូង​ផ្តន្ទា​ទោស​​ម្នាក់​ៗ​​២០​ឆ្នាំ​

Posted: 07 Dec 2011 08:03 PM PST

រាជធានីភ្នំពេញ ៖ សាលា​ឧទ្ធរណ៍បាន​​បើក​សវនា​ការ​ជំនុំ​ជម្រះ​​ជន​៣​នាក់ ​ដែល​ជា​ប្រពន្ធ​-ប្តី និង​កូន​ពី​បទ​មនុស្ស​ឃាត​​ទៅ​លើ​ម​ន្ត្រី​បរិ​ស្ថាន​យ៉ាង​ឃោរ​ឃៅ នា​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​​ថ្ងៃទី​៨ ធ្នូ ២០១១ បន្ទាប់​​ពីជន​ជាប់​ចោទ​ទាំង​៣​នាក់​នេះ បាន​កើត​ទុក​មិន​សុខចិត្ត​​ចំពោះ​​ការ​សម្រេច​របស់​​សាលា​ដំបូង​ រាជធានីភ្នំពេញ ​ក៏​ប្តឹង​ជំទាស់​មក​ឧទ្ធរណ៍​​ជា​បន្ត​ទៀត អស់​រយៈ​ពេល​ជា​ច្រើន​

បុកម៉ូតូ​​រងរបួស​​៣​នាក់​ឃើញ​អ្នកបើកដេក​លក់​ក្នុងរថយន្ត

Posted: 07 Dec 2011 07:52 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​រថយន្ត​​​កាមរី​​​ឆ្លាម​​ពណ៌​ត្រី​ឆ្លូញ​ដែល​បើក​បរ​​​ដោយ​បុរស​ស្រវឹង​​ ម្នាក់​បាន​បើកទៅ​​​បុក​​គូទ​ម៉ូតូ​វីវ៉ា​ ពណ៌​ខ្មៅ​​​​​​១​គ្រឿង​​​​យ៉ាង​ពេញទំហឹង​​ ​បណ្តាលឱ្យស្ត្រី​​៣​នាក់​រង​របួស​ស្រាល ​រលាត់ដៃ​ជើង ​​។ ប៉ុន្តែ​ប្រការ​​ដែលគួរ​ឱ្យ​ហួសចិត្ត​នោះ ​​​ក្រោយពី​​​​បុក​ម៉ូតូ​​ដួល​កណ្តាល​ទ្រូង​ផ្លូវ​​ហើយ អ្នកបើកបរ​​រថ​យន្ត​​​បានឈប់​​ស្ងៀម​​​ ​ពេលទៅពិនិត្យ​ឃើញ​ដេក​​អង្គុយ​​យក​ក្បាល​គង​​លើ​ចង្កូត​​

ក្រុម​ហ៊ុន Bosch ជប់​លៀង​រំលឹក​ខួប​125​ឆ្នាំ​របស់​​ខ្លួន​

Posted: 07 Dec 2011 07:49 PM PST

ទិដ្ឋភាពក្នុងពិធីជប់លៀង
រាជធានីភ្នំពេញ ៖​ ​នៅ​សណ្ឋា​គារ​​​អាំង​ទែ​រ​កុង​ទី​ណង់​តាល់ កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ ក្រុម​ហ៊ុន​​ Bosch បាន​​រៀប​ចំ​ពិ​ធី​ជប់​លៀង​​រំ​លឹក​ខួប​​អនុ​ស្សា​វ​រីយ៍​​១២៥​ឆ្នាំ របស់​ក្រុម​ហ៊ុន ដោយ​មាន​ការ​​ចូល​រួម​ពី​អតិ​ថិជន​​​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ចំនួន​១៥០​នាក់។ ​

កោសខ្យល់រួចទៅងូតទឹកស្លាក់ខ្យល់ចុះត្រជាក់ទាញសរសៃ​ម្រាម-ដៃ​ជើងដឹកចូលពេទ្យ

Posted: 07 Dec 2011 07:48 PM PST

ខេត្ត​ប៉ៃ​លិន ៖​ យុវនារី​ឈ្មោះឡុច ស្រីមាន​ ​អាយុ១៩ឆ្នាំ​ជាកសិករ រស់​នៅក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុ​ង​ប៉ៃលិន បានស្លាក់ខ្យល់និង​ទាញ​​សរសៃ​ដៃ-ជើង​ស្ទើរសន្លប់ បន្ទាប់​ពី​កោស​ខ្យល់​រួច​រយៈពេល​១​ម៉ោង​ក៏ទៅងូតទឹក ។ បន្ទាប់​ពីងូត​ទឹក​រួចមួយស្របក់ស្រាប់តែ​នាង​ត្រជាក់ដៃជើង និង​ថប់​ដង្ហើម ដកស្ទើរ​តែមិន​ដល់​គ្នា រីឯម្រាមដៃជើង​ទាំង​អស់ទៅជាខ្វេដូច​ជាក្តាម​

គ្រឿងផ្ទុះ​​​នានា​រកឃើញ​​​នៅព្រលានយន្តហោះ​​​បារ៉ែន​

Posted: 07 Dec 2011 07:47 PM PST

​អាជ្ញាធរ​​​សន្តិសុខបារ៉ែន​រាយការណ៍​​កាលពី​យប់ថ្ងៃទី​​​៧ ធ្នូ ​​ថា បាន​​រកឃើញ​វ៉ាលីស​​សង្ស័យ​​មួ​យបញ្ជូន​​​មកពីប្រទេស​អង់​គ្លេស​​​ ហើយ​មាន​​ដាក់​​គ្រឿងផ្ទុះ នៅព្រលានយន្តហោះ​​​​អន្តរជាតិ​បា​រ៉ែន។​ ក្រសួង​មហាផ្ទៃ​​​បារ៉ែននិយាយ​ថា ​គ្រឿង​ផ្ទុះ​​​​ទាំងនេះត្រូវ​​បញ្ជូន​មក​ពី​​អង់​គ្លេស​​​​កាត់​តាម​ក្រុង​ឌូបៃតែ​ពុំបាន​​ផ្តល់ព័ត៌​មាន​​​​លម្អិត​​​​ជាង​នេះ លើ​អ្នក​​​ដំណើ​រ​ដែលជា​ម្ចាស់របស់​​វ៉ាលីស​​នេះ ឬ​​លើ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដែលដឹក​ឡើយ​។​

នគរបាលចរាចរផ្សព្វផ្សាយច្បាប់ចរា​ចរណ៍​ដល់និស្សិតសាកលវិទ្យាល័យ​មាន​ជ័យ

Posted: 07 Dec 2011 07:46 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តបន្ទាយមានជ័យ ៖ និស្សិត​នៃ​សាកល​វិទ្យាល័យមានជ័យជំនាន់ទី៥ ឆ្នាំទី១ ចំនួន​២៣០​នាក់​ ស្រី១១២នាក់ ត្រូវបាន​សិក្សា​ស្វែង​យល់ពី ច្បាប់ចរាចរណ៍ផ្លូវគោក។ ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅសាលប្រជុំនៃសាកលវិទ្យាល័យ កាល​ពី​ព្រឹក​ថ្ងៃទី៧ ធ្នូ ២០១១ ក្រោម​វត្ត​មាន​​លោក​​សំ ង៉ា សាកលវិទ្យា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​មាន​ជ័យ និងមានការចូល​រួមពី​លោក​វរ​សេនីយ៍ទោ

រដ្ឋាភិបាលជប៉ុនគាំទ្រការ​ចូល​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​អូឡាំពិក​ឆ្នាំ​2020​របស់​ទី​ក្រុង​តូក្យូ

Posted: 07 Dec 2011 07:41 PM PST

រដ្ឋ​សភាជប៉ុន​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​បាន​អនុ​ម័ត​សេចក្តី​សម្រេច​មួយ​គាំ​ទ្រ​ការ​ចូល​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​កីឡា​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ឆ្នាំ​២០២០​ របស់​ទី​ក្រុង​តូ​ក្យូ​។ សេច​ក្តី​សម្រេច​ត្រូវ​បាន​អនុ​ម័ត​ដោយ​សភា​ជាន់​ខ្ពស់​បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោត​យល់​ព្រម​ស្រដៀង​គ្នា​នេះ​មួយ​កាល​ពី​ថ្ងៃ​អង្គា​រ​នៅ​ក្នុង​សភា​ជាន់​ទាប​ផ្តល់​​ការ​គាំ​ទ្រ​យ៉ាង​ពេញ​លេញ​ចំពោះ​ការ​ចេញ​ថ្លៃ​ជា​លើក​ទី​២​របស់​ទី​ក្រុង​តូ​ក្យូ​។

លោកពូទីន ​ដាក់​​បេក្ខភាព​​ជាផ្លូវ​​ការ​សម្រាប់​ការ​​​បោះឆ្នោត​ប្រធានាធិបតី​​ឆ្នាំ​2012

Posted: 07 Dec 2011 07:39 PM PST

លោកវ៉្លាឌីមៀរ ពូទីន
នាយករដ្ឋមន្ត្រី​​រុស្ស៊ី ​លោកវ៉្លាឌីមៀរ ពូទីន ​កាលពីថ្ងៃទី​​​​​៧ ធ្នូ បានដាក់​ឯកសារ​ចាំបាច់​នានា​ដើម្បី​​​​ឈរឈ្មោះ​​ជាបេក្ខជន​​​សម្រាប់​ការ​បោះ​ឆ្នោត​​ប្រធានាធិបតី​​នាថ្ងៃទី​​៤ មីនា ខាង មុខនេះ​​នៅរុស្ស៊ី​។​ ឯកសារ​ទាំងនោះ​​​រួមមាន​ការ​​​ជ្រើសតាំង​​ជាផ្លូវ​ការ​​របស់​គណបក្ស​​កំពុងកាន់​អំណាច​គឺ​គណ​បក្ស​​​រុស្ស៊ី​​រួប​រួម​ដែល​បាន​​​ជ្រើសរើស​​​​លោកពូទីន ​ប្រមុខ​គណ បក្ស​​​ជាបេក្ខជន​​ប្រធា​នាធិបតី ក្នុង​ឱកាស​​សមាជ​គណបក្ស​​នេះ​កាល​ពី​ខែ​វិច្ឆិកា​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!