Koh Santipheap Daily

Koh Santipheap Daily


សិស្សវិទ្យា​ល័យ​អង្គ​សុរភី​គ្រោះថ្នាក់​ចរាចរណ៍​របួសធ្ងន់

Posted: 08 Dec 2011 11:56 PM PST

ខេត្តកំពត ៖ យុវ​សិស្សម្នាក់​ជិះកង់​ចេញ​ពី​វិទ្យាល័យ​​អង្គ​សុរភីត្រឡប់​​ទៅផ្ទះ​វិញ​នៅ ​ភូមិ​​ច្រេស​ ឃុំ​បឹង​សាលាខាងត្បូង​​​ស្រុក​កំពង់ត្រាច ​ត្រូវជួបគ្រោះថ្នាក់​​ចរាចរណ៍​ដោយ​ម៉ូតូ​ធុន C125 ស៊េរី​ឆ្នាំ២០០៣ បុក​នៅ​លើ​ដង​ផ្លូវ​ក្រាល​​ក្រួស​ក្រហម ​ចំណុច​ភូមិកោះ​តាមួង ​ឃុំបឹង​សាលា​​ខាង​ជើង។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​បង្ក​ឡើង​ដោយ​ម្ចាស់ម៉ូតូ​ឈ្មោះទី ភេទ​​ប្រុស​​ អាយុ​២៣​ឆ្នាំ ​

​មន្ត្រីយោធា​​​ស័ក្តិ​​៥​បាញ់​សម្លាប់​​​ខ្លួន​ឯង​​បញ្ចប់​​បញ្ហាជីវិត​

Posted: 08 Dec 2011 11:43 PM PST

ខេត្ត​កណ្តាល​​​​​​ ៖ ​​មន្ត្រី​​​​ទាហានថ្នាក់​វរ​សេនីយ៍​​ម្នាក់​បាន​ធ្វើអត្តឃាត​​​​ដោយ​បាញ់​​ ក្បាល​​ខ្លួន​ឯង ​បណ្តាល​​ឱ្យ​ស្លាប់​យ៉ាង​គួរ​ឱ្យ​​​សោកស្តាយ​​​និងបង្កប់​​ដោយ​ចម្ងល់​​​ ហើយត្រូវ​បានគេប្រទះ​​ឃើញ​នៅ​​ក្នុង​ព្រៃ​ខាង​​​មុខផ្ទះ​ចម្ងាយ​ប្រហែល​​​ ១០០​ម៉ែត្រ ​​កាលពីវេលាម៉ោង​​​១១​និង​​​​​៣០ថ្ងៃ​​​ត្រង់ ទី​​​៩ ធ្នូ​​​ ២០១១ ស្ថិតនៅ​​​ខាង​លិច​ផ្លូវ​​ជាតិ​លេខ​​២១B ភូមិព្រែក​​​សំរោង សង្កាត់​តាខ្មៅ ​ក្រុង​តាខ្មៅ​។​

ខណ្ឌ​ពោធិ៍​សែន​​ជ័យ ​ធ្វើ​ពិធី​បិទ​យុទ្ធនា​ការ​​ឃោស​នា​បោះ​ឆ្នោត

Posted: 08 Dec 2011 11:27 PM PST

ទិដ្ឋភាពក្នុងដំណើរការឃោសនា
រាជធានីភ្នំពេញ ៖ សមា​ជិក​ សមាជិកា​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វ​ើ​ពិធី​បិទ​យុទ្ធ​នា​ការ​ឃោសនា​បោះ​​ឆ្នោត​​ជ្រើស​រើស​​បេក្ខ​ភាព​ ក្រុម​ប្រឹក្សា​​ខណ្ឌ បន្ទាប់​ពី​​យុទ្ធ​នា​ការ​​ឃោសនា​នោះ​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល​១៥​ ថ្ងៃ​មក​ហើយ ​ទៅ​តាម​​ច្បាប់​របស់​គណៈ​​កម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ។ ពិធី​បិទ​យុទ្ធនា​ការ​ឃោសនា​​បោះ​ឆ្នោត​​នេះ បាន​រៀប​ចំ​​ធ្វើ​ឡើង​​

នគរបាលខណ្ឌដូនពេញចាប់ជនសង្ស័យ​ជួញដូរថ្នាំញៀនបានម្នាក់

Posted: 08 Dec 2011 11:25 PM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ នគរបាល​ផ្នែក​ព្រហ្ម​ទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បាន​ឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនម្នាក់​កាល​ ពីវេលាម៉ោង១០និង៤០នាទីថ្ងៃទី៨ ធ្នូ ២០១១ នៅចំណុចមុខសាលាគរុកោសល្យ​វិថី​ព្រះ​សុរា​ម្រិត ភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូន​ពេញ ក្រោយ​ពីរកឃើញថ្នាំញៀនប្រភេទម៉ាទឹក​កក​ចំនួន២កញ្ចប់។ ជនសង្ស័យ​នោះឈ្មោះ​ម៉ៅ

លោក​​សាកូហ្ស៊ី ៖ ពុំដែល​​​មានគ្រោះថ្នាក់​​​​ផ្ទុះ​​​អឺរ៉ុប​​ធំ​ដូច​ពេលនេះ​ទេ​

Posted: 08 Dec 2011 11:22 PM PST

​ប្រធានាធិបតី​បារាំង លោក​​សាកូហ្ស៊ី​​
​ប្រធានាធិបតីបារាំង លោក​នីកូឡាស់ សាកូ​ហ្ស៊ី ​កាលពីថ្ងៃទី​​​​​៨ ធ្នូ ​នៅទីក្រុង​​ម៉ារសី មុនពេល​​បិទ​សមាជគណបក្ស​​ប្រជាជន​​អឺរ៉ុប និង​​​ដោយ​មាន​វត្ត​មាន​​​របស់​អធិការបតី​អាល្លឺម៉ង់ លោក​ស្រី​អេនចឺឡា ម័រកែល ​​ខណៈ​សល់​​ប៉ុន្មាន​​ម៉ោង​ទៀត​​ដល់​ពេល​បើក​កិច្ច​​​​​ប្រជុំកំពូល​ក្រុង​​​​ព្រុច​សែលថ្លែង​ថា ពុំ​ដែលឃើញ​​គ្រោះថ្នាក់​​​នៃការផ្ទុះ​អឺរ៉ុប​​ធំដូច​ពេល​នេះឡើយ​។​

ជិះ​ម៉ូតូ​​​ចេញពីច្រូតស្រូវបុក​ឆ្កែ​រង​របួស​ធ្ងន់​​

Posted: 08 Dec 2011 11:13 PM PST

បុរសរងគ្រោះ
ខេត្តប៉ៃលិន ៖ បុរសម្នាក់​បាន​ទទួល​រង​គ្រោះ​ថ្នាក់ចរា​ចរណ៍ដោយជិះម៉ូតូ​ម៉ាក​ឌ្រីម​ស៊េរី​ ឆ្នាំ​២០១០ ទៅ​បុក​ឆ្កែ១ក្បាល ខណៈ​ដែល​ខ្លួន​មិន​បាន​​ប្រុង​ប្រយ័ត្ន បណ្តាល​ឱ្យ​ម៉ូតូដួល​បោក​ក្បាល​រង​របួសកំភួនដៃខាងឆ្វេង និង​បែក​ក្បាល​សន្លប់ជិត១ម៉ោង។ ហេតុការណ៍នេះ​បាន​កើត​ឡើងកាលពី​វេលា​ម៉ោង៥និង៣០នាទីល្ងាច នៅ​ថ្ងៃទី៩ ធ្នូ ២០១១ ស្ថិនៅត្រង់ចំណុច​ភូមិ​កំពង់​លៃ

បើក​ប្រជែង​គ្នាបណ្តាល​ឱ្យ​រថយន្ត​ធំ​​​កៀប​រថយន្ត​តូចរ​បើក​កាង​មុខ

Posted: 08 Dec 2011 11:10 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ដោយសារ​តែ​អ្នកបើក​បរ​​ប្រញាប់​រៀង​ៗ​ខ្លួន ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ផ្លូវ​ចង្អៀត​និង​កន្លែង​ភ្លើ​ងស្ដុ​ប​ផង​នោះ ​​បណ្ដាល​ឱ្យ​រថយន្ដ​ប្រភេទ​ធុនធ្ងន់​ កៀប​ក្បាល​រថយន្ដ​ឡិច​ស៊ី​ស​ពណ៌​ខ្មៅ​របើក​កាង​ខាង​មុខ​ទាំងស្រុង​តែ​ម្ដង​។ ករណី​នេះ​កើត​ឡើងនៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៨​ ធ្នូ​ ២០១១ ​នៅ​ត្រង់​ចំណុច​ភ្លើង​ស្ដុប​ផ្សារ​ដី​ហុយ​តាម​ប​ណ្តោ​យ​ផ្លូវ​​ ភ្នំពេញ-ហាណូយ​

បុរស​​​កំណាច​​ផឹកស្រវឹង​រករឿង​ក្នុង​ក្រុមគ្រួសារ​​ ចាក់​សម្លាប់​ប្រពន្ធ បងថ្លៃ​ស្រី និង​កូន​រង​របួស​

Posted: 08 Dec 2011 11:06 PM PST

បុរសជាប្តីកំណាច
ខេត្តកំពង់ចាម​​​​​ ៖ ​បុរស​ម្នាក់​បានប្រើ​​អំពើ​ហិង្សា​ឃោរឃៅ​ចាក់សម្លាប់​ស្រ្តីជាប្រពន្ឋ ​និង​បងថ្លៃស្រី​ បណ្តាល​​ឱ្យ​ស្លាប់ភ្លាមៗ​គួរ​​​ឱ្យតក់ស្លុត​នៅផ្ទះរបស់ខ្លួន។ បន្ទាប់ពី​បុរស​កំណាច​ម្នាក់​នេះ​​ផឹក​ស្រាស្រវឹង​ទាស់សម្តី​​ជាមួយកូន​ ប្រុស​​ប្តីមុន​របស់​ប្រពន្ធ និង​​​​រាលដាល​មក​ដល់​​ប្រពន្ធ​​​ និង​បងថ្លៃ​​ស្រីតែម្តង​។​

នៅចិន​​​នឹង​​មាន​​ចន្ទគ្រាសពេញ​​​នា​យប់ថ្ងៃទី​​​10 ធ្នូ​

Posted: 08 Dec 2011 10:54 PM PST

​ចន្ទគ្រាស​
​ផ្អែក​​​​​​​តាម​​ក្រុម​សង្កេត​តារា​សាស្ត្រ​​នៅហ្ស៊ី​​​ជីនសាន ​​ក្រោម​ការ​​ជួយ​ឧបត្ថម្ភ​​របស់​​​បណ្ឌិត​សភា​​​វិទ្យា​សាស្ត្រ​​​​ចិន​រាយការណ៍​​​កាលពីថ្ងៃទី​៨ ធ្នូ ថា បណ្តា​តារា​វិទូ​ចិន​នឹង​​​ឆ្លៀតពេល​​​តាម​ដាន​នឹង​​​ថត​​យក​​រូបភាពនៃ​​​ចន្ទគ្រាសពេញ​​មួយនា​យប់​ថ្ងៃ​ទី​​​១០ ​​ធ្នូ ​​ប្រសិនបើ​​​លក្ខខណ្ឌ​​​ឧតុនិយម​​​​អំណោយ​ផល​។ នោះ​នឹង​​ជា​​​ចន្ទគ្រាស​ពេញ​​​ដែល​នឹង​ឃើញ​​នៅ​ចិន​ក្រោយ​រយៈ​ពេល​​​១០ឆ្នាំ​ចុងក្រោយ​នេះ។​

​វាយ​​ទាត់​ធាក់​​ក្មេង​តាម​កំហឹង​ត្រូវ​​នគរ​បាល​ចាប់​​បញ្ជូន​ទៅ​តុលា​ការ​

Posted: 08 Dec 2011 10:37 PM PST

ក្មេងស្រីជំទង់ជាប់ចោទ
ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរ​បាល​ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​បាន​រៀបចំ​ សំណុំរឿងបញ្ជូនក្មេងស្រី​ជំទង់ម្នាក់​ជាប់​ចោទ​ពីបទប្រព្រឹត្ត​អំពើហិង្សា​ ដោយចេតនា​ទៅ​សាលា​ដំបូងខេត្ត​នៅ​ព្រឹកថ្ងៃទី៩ ធ្នូ ២០១១ ដើម្បីចាត់​វិធានការ​តាម​ផ្លូវច្បាប់។ លោកវរសេនីយ៍ទោ ជូ ផារិន នាយ​ការិយា​ល័យ​នគរបាលព្រហ្មទណ្ឌកំរិតស្រាល បាន​ប្រាប់​ឲ្យដឹងថា ក្មេង​ស្រី​ជំទង់​ជាប់ចោទខាងលើឈ្មោះ​គង់ លន់អេង អាយុ​១៥ឆ្នាំ ស្នាក់នៅភូមិប៉ោយ​ប៉ែត សង្កាត់ប៉ោយប៉ែត ​ក្រុងប៉ោយប៉ែត។

លោកស្រី​​​​គ្លីនតុន ៖ អាមេ​រិក​គាំទ្រ​​សិទ្ធិ និង​​បំណងប្រាថ្នា​​​របស់​ប្រជាជន​រុស្ស៊ី​

Posted: 08 Dec 2011 07:48 PM PST

​លោកស្រី​ហ៊ីលឡា​រី គ្លីនតុន​
​រដ្ឋមន្ត្រី​​​ការបរទេស​​អាមេ​រិក លោកស្រីហ៊ីល ឡារី គ្លីនតុន ​គូសបញ្ជាក់​​​កាលពីថ្ងៃទី​​៨ ធ្នូ នៅ​ទីក្រុង​ព្រុច​សែល​ថា សហរដ្ឋអាមេរិក​​គាំទ្រ​សិទ្ធិ​​​ និង​បំណង​ប្រាថ្នា​របស់​ប្រជាជន​រុស្ស៊ី​។​ លោកស្រីគ្លីនតុន ដែលទៅកាន់​ទី​ក្រុងព្រុច​សែល ​ដើម្បី​​​ចូលរួម​​ក្នុង​កិច្ច​​​ប្រជុំ​មួយរបស់​​បណ្តា​រដ្ឋ​​មន្ត្រីការបរទេស​​​​អូតង់​បាន​​លើកឡើង​​​ជាថ្មី​​ទៀត​ថា ​ការបោះឆ្នោត​​​​សភា​រុស្ស៊ី​​​កាលពីថ្ងៃទី​​​៤ ធ្នូ ​​​កន្លង​មក​នេះ ​​ពុំសេរី និង​​ស្មើភាពឡើយ​។​

ផឹក​ស្រវឹង​ដើរ​ទៅ​បត់​ជើង​តូច​ត្រូវ​ជន​ដៃ​ដល់​កាប់​​នឹង​កាំបិត​ប៉័ង​តោ​រងរបួស​ធ្ងន់​២​នាក់

Posted: 08 Dec 2011 07:46 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ផឹក​ស្រវឹង​​ដើរទៅ​បត់ជើងតូច​នៅ​មុខ​ផ្ទះ​ជាប់​របង​រោង​ចក្រ​​ កាត់ដេរ​ត្រូវ​ជន​ដៃដល់​កាប់​នឹង​កាំបិត​ប៉័ង​តោ​រយះ​ក្បាល។ ចំណែកមិត្ដភក្ដិ​ម្នាក់​ទៀត​ រត់​ទៅ​ជួយ​ក៏ត្រូវ​ជន​ដៃដល់​កាប់​មួយ​កាំបិត​ទៀត​រងរបួស​ដៃខាងស្ដាំ កាលពី​​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៨ ធ្នូ នៅ​ផ្សារ​ព្រៃ​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ ។

ទួរីស​បុក​ឡិច​ស៊ីស​​បើកគេច​ជ្រុល​ទៅ​បុក​របាំង​​​ផ្លូវ​បាក់​៦​កង់​​ហើយ​​ហោះ​ទៅ​សង្កត់​កូរ៉ូឡា​​ក្រពឹត​ដំបូល​ខ្ទេច​​

Posted: 08 Dec 2011 07:44 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​ទួ​រី​ស ពណ៌​បៃតង បើក​បុក​រថយន្ដ​ឡិច​ស៊ី​ស RX300 ហើយ​បើកគេច ​ជ្រុល​ទៅ​បុក​​របាំង​​ចែក​ផ្លូវ​ប៉ើង​អស់​៦​កង់​មិន​ទាន់​អស់​ល្បឿន​ហោះ​ទៅ ​សង្កត់​លើដំបូល​រថយន្ដ​កូ​រ៉​ឡា ​ដែល​កំពុង​បើកបរ​ បណ្ដាល​ឱ្យ​ក្រពឹត​ដំបូល​បែក​កញ្ចក់​ខ្ទេច​រង​របួស​អ្នក​ជិះ​ក្នុង​រថយន្ដ​ ធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់។ ​ហេតុការណ៍​​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ ថ្ងៃ​ទី​៩ ធ្នូ នៅ​

​សំបុត្រ​មាន​​គ្រឿងផ្ទុះ​​ផ្ញើ​​​ឱ្យប្រធាន​​ធនាគារ​អាល្លឺម៉ង់​​​មួយ​

Posted: 08 Dec 2011 07:42 PM PST

បែរ​មុខ​​​ចំ​ប្រធាន​​ធនាគារ​ដែលគេ​ផ្ញើ​​សំបុត្រ​​មាន​ជាតិផ្ទុះ
អាជ្ញាធរ​​​​អាល្លឺម៉ង់​​​រាយការណ៍​​​កាលពីថ្ងៃទី​​​​៨ ធ្នូ ​​​ថា សំបុត្រ​​ដែល​បញ្ជូន​​មក​​​ឱ្យ​ប្រធាន​​ធនា​គារ​​ DEUTSCHE BANK លោក​ JOSEF ACKERMANN មាន​ដាក់​គ្រឿង​ផ្ទុះ​។​ ក្រសួង​កិច្ច​​​ការ​សាធារណៈ និងប៉ូលិស​អាល្លឺ​ម៉ង់​​បញ្ជាក់​​​ក្នុងសេចក្តី​​ប្រកាស​រួម​មួយ​ថា សំបុត្រ​​សង្ស័យនោះត្រូវ​​​បានផ្ញើ​​​ផ្ទាល់​​ជូន​លោក​​​ ACKERMANN ហើយ​មក​ដល់​ផ្នែក​ទំនាក់​ទំនង​​របស់ធនាគារ​នេះ​នៅ FRANCFORT កាលពីថ្ងៃទី​​៧ ធ្នូ ដោយ​ក្នុង​សំបុត្រ​​នេះមាន​គ្រឿង​ផ្ទុះ​​​ដែលត្រូវ​​បាន​ពួកអ្នកជំនាញ​​​ដោះ​យក​ចេញ ។

សាច់មាន់​ចម្រុះ ​​ប្រហិត និង​ទំនិញ​​ត្រាំខូច​គុណ​ភាព​​ជិត​កន្លះ​តោន​ត្រូវ​មន្ត្រី​​កាំកុង​ត្រូល​​ នាំ​ទៅ​ដុត​កម្ទេច​ចោល​​ក្រោយ​ចាប់​បាន​២​កន្លែង​ផ្សេង​គ្នា

Posted: 08 Dec 2011 07:41 PM PST

សាច់ខូចគុណភាព
ក្រុង​ប៉ោយប៉ែត ៖ សាច់​មាន់​​ចម្រុះ ប្រហិត​ និង​ទំនិញត្រាំ​​ខូច​គុណ​ភាពដែល​មាន​​ជាតិ​គីមី​សរុប​៤១៥​គីឡូ​ក្រាម ​ត្រូវ​មន្ត្រី​កាំកុង​ត្រូល​អះ​អាង​ថា ​បានសហ​ការ​ជា​មួយ​ស្ថាប័ន​​ពាក់​ព័ន្ធ​​ចាប់​បាន​២​កន្លែង​​ផ្សេង​គ្នា។ ដោយ​មួយ​កន្លែង​​​ឆែក​ឆេរ​ចាប់​បាន​​នៅច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត​ និង​មួយ​កន្លែង​​ទៀត​ ​តាម​ដង​ផ្លូវ​ជាតិ កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ។

សហព័ន្ធ​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍ​ន៍​កម្ពុជា​សាទរ​ចំពោះ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ

Posted: 08 Dec 2011 07:40 PM PST

រាជធានីភ្នំពេញ ៖ ​សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍​កម្ពុជា តំណាងអង្គកា​រសង្គម​ស៊ីវិល​ចំនួន៣១ដែលបានបង្កើតឡើង​តាមរដ្ឋធម្មនុញ្ញ​ ឆ្នាំ១៩៩៣ និងអនុលោមតាមស្មារតីនៃកិច្ច​ព្រម​ព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ បាន​​ប្រកាស​កាលពីថ្ងៃទី៨ ធ្នូ ពី​សេចក្តីសោម​នស្សរីក​រាយ និងអបអរសាទរយ៉ាងក្លៀវក្លា ចំពោះទិវា​សិទ្ធិមនុស្សអន្តរជាតិខួបលើកទី៦៣ ថ្ងៃទី១០ ធ្នូ

ប្តីប្រពន្ធ​​និងកូន​ជាប់​ទោស​ម្នាក់​​20ឆ្នាំ​រឿង​​សម្លាប់​​ប្រធាន​​គម្រោង​គ្រប់គ្រង​បរិស្ថាន​​ទន្លេសាប​

Posted: 08 Dec 2011 07:37 PM PST

នៅខាងក្រៅសវនការ
រាជធានីភ្នំពេញ ៖​ កាលពីព្រឹក​ថ្ងៃទី​៨ ធ្នូ សាលា​ឧទ្ធរណ៍​​បាន​លើក​​​យក​សំណុំរឿង​​ព្រហ្ម​ទណ្ឌ​​​​មួ​យមក​បើក​សវនាការ​​ ​​តាម​បណ្តឹង​​សា​ទុក្ខ​​របស់​ជនជាប់​ចោទ​​ដែល​​បាន​ប្តឹង​​ទាស់​​ចំពោះ​​ សាល​ក្រម​សាលា​ដំបូង​​រាជធានីភ្នំពេញ​ ​​​​ចោទ​ប្រកាន់​​ពួកគេ​ដាក់ពន្ធ​នាគា​រ​ម្នាក់​​២០ឆ្នាំ​ទាំង​​៣​នាក់​​ ឪពុក​​ម្តាយ​និង​កូន​​​ពាក់​ព័ន្ធ​​​រឿង​សម្លាប់​​ប្រធាន​​​ស្នាក់ការ​​​ គម្រោង​​​​គ្រប់គ្រង​​បរិស្ថាន​​បឹង​ទន្លេ​​សាប​​ប្រចាំ​​​​ខេត្ត​

គ្រោះ​ថ្នាក់​ចរាចរណ៍​​របួសធ្ងន់​2​​នាក់​​​ ម្នាក់​​រថយន្ត​បុក ​ម្នាក់​​បុក​រថយន្ត​

Posted: 08 Dec 2011 07:36 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖​ ​មនុស្ស​​​២​នាក់​​​​បាន​រង​របួស​ធ្ងន់​​ធ្ងរ​​ដោយ​​ឧប្បត្តិ​ហេតុ​គ្រោះ​ ថ្នាក់​​​​ចរាចរណ៍​​​ដែល​ម្នាក់ត្រូវ​​​​រថយន្ត​​បុក​ពីក្រោយ​​​ពេល​កំពុង​​ ​ជិះ​ម៉ូតូ​​ដោយ​មិន​ដឹង​​ខ្លួន​​ និង​ម្នាក់​​​​ទៀត​​​​​ស្រវឹង​ស្រា​​​ជិះ​ម៉ូតូ​​​ជ្រុល​​ទៅ​បុក​គូទ​រថយន្ត ​​​ពី​ក្រោយ​​​ ​ពេល​ដែល​​​រថយន្ត​​នោះ​កំពុង​បើកបរ​ ​យឺតៗ​​រវល់​​តែ​​មើល​​គ្រោះ​ថ្នាក់​​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូ​តូ​​​​ ទី១​នោះ​។​

ការ​វាយប្រហារ​​របស់​​​អ៊ី​ស្រាអែល​​លើ​ហ្គាហ្សា​​ស្លាប់​​​​​សកម្ម​ជន​​ហាម៉ាស់​​2នាក់​

Posted: 08 Dec 2011 07:17 PM PST

មនុស្ស​ម្នា​​​ចោម​រោម​​​មើលបំណែក​​រថយន្តដែលរង​​​​ការ​វាយ​ប្រហារ
​កង​ទ័ព​​អ៊ី​ស្រាអែល​ និងបណ្តា​ម៉ាស៊ីន​ឃោសនា​ក្នុង​​ស្រុក​​​រាយការណ៍​ថា ​​ការ​វាយ​ប្រហារ​​​របស់​កង​ទ័ពអាកាស​អ៊ី​ស្រាអែល​មួយ​កាលពីថ្ងៃទី​​​៨ ធ្នូ ​លើហ្គាហ្សា​​​​ បណ្តាល​​ឱ្យ​​​ស្លាប់​​សកម្មជន​ក្រុម​ហាម៉ាស់​​​២នាក់ និង​ធ្វើ​​​ឱ្យ​​​​​​របួស​​​​២នាក់​ទៀត​។​ ប៉ូលិស​​​​អ៊ី​ស្រាអែល​​​​រាយការណ៍​​ថា ប៉ុន្មាន​​​​​ម៉ោង​ក្រោយ​មក គ្រាប់​​រ៉ុក្កែត​​​ជាច្រើន​​គ្រាប់​ត្រូវ​បានបាញ់​ចេញ​​ពីជ្រោយ​ហ្គាហ្សា ​​លើ​ភាគ​ខាង​ត្បូង​​អ៊ី​ស្រាអែល ។ គ្រាប់រ៉ុក្កែត​​​មួយ​ចំនួន​ធ្លាក់​​ជិត​​ទីក្រុង​ BEERSHEBA តែពុំបណ្តាល​​​ឱ្យ​​មាន​ជនរងគ្រោះ​​ឡើយ​។​

ក្រុមភ្ញៀវ​​វៀតណាម​​​ខឹ​ងសម្បា​ជុំវិញ​​ចំណាត់​ការ​​ចំណតរថយន្ត

Posted: 08 Dec 2011 07:13 PM PST

នៅកន្លែងកើតហេតុ
ក្រុងប៉ោយប៉ែត ៖ ​ភ្ញៀវ​​​​​ទេស​ចរ​​​វៀតណាម ​​​មួយ​ក្រុម​ បាន​កើត​​ការ​​​ក្តៅ​ក្រហាយ​ជាមួយ​ប៉ូលិស​​​​ទេសចរ​​​​ខេត្ត​បន្ទាយមានជ័យ និង​សន្តិ​សុខ​​ចំណត​​ស៊ូជីង​​ក្នុង​ចំណត​​​រថយន្ត​ក្រុង​ប៉ោយ​ប៉ែត​​​​ខណៈ​ ​សង្ឃ​វៀតណាម​​​មួយ​អង្គ​ត្រូវ​ប៉ូលិស​​​ទេសចរណ៍​​ខេត្ត​​​ប្រចាំ​ក្រុង​ ប៉ោយ​ប៉ែត​​​​ និង​សន្តិ​សុខ​​​​ចំណត​ស៊ូជីង​ហៅទៅ​​សួរ​នាំ និងចោទ​​​​​ថា ជា​សង្ឃ​​រកស៊ី ។ ​ហេតុការណ៍​​ខាង​លើនេះ បាន​​កើត​​ឡើង​

លោកកែប ជុតិមា ​​​​បើកការដ្ឋាន​ស្ថាបនា​​​ច្រាំងទន្លេ​​ជ្រោយ​ចង្វា​​ត្រើយ​ខាង​កើត

Posted: 08 Dec 2011 07:05 PM PST

ទិដ្ឋភាពនៅក្នុងពិធីសម្ពោធសាងសង់​ច្រាំងទន្លេ
រាជធានីភ្នំពេញ ៖ ​ព្រឹកថ្ងៃទី​៨ ធ្នូ ឆ្នាំ ២០១១ ​​សាលា​រាជ​ធានីភ្នំពេញ​បានរៀបចំ​ធ្វើ​ពិធីក្រុងពលី និង​បើកការដ្ឋាន​ស្ថាបនា​ច្រាំងទន្លេ​​​សាប​​ជ្រោយចង្វា​​ត្រើយ​ខាង​កើត​ ចាប់ពីគល់​ស្ពាន​ជ្រោយចង្វា​​រហូតដល់​សណ្ឋាគារ​សុខា ឬ​ទល់នឹង​ច្រាំងទន្លេ​​បេតុងចាស់ ។​​​ពិធី​​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​​លោកកែប ជុតិមា អភិ​បាល​រាជធានីភ្នំពេញ និងអ្នកឧកញ៉ា​​​បណ្ឌិត​​​សុខ ​​គង់ ប្រធាន​ក្រុមហ៊ុន​

​បាញ់ប្រហារ​ក្នុងបរិវេណ​​សាកលវិទ្យាល័យ​​អាមេ​រិក​​​មួយ​ស្លាប់​2នាក់​

Posted: 08 Dec 2011 06:48 PM PST

ប៉ូលិស​​​ក្នុង​បរិវេណ​សាកលវិទ្យាល័យ VIRGINIA TECH
មនុស្ស​​​​​​២នាក់​ក្នុងនោះ​មាន​​ប៉ូលិស​ម្នាក់​បាន​ត្រូវ​​​ស្លាប់​​​កាលពីថ្ងៃទី​​​៨ ធ្នូ ក្នុង​​ការបាញ់​​តគ្នា ​​​នៅ​ឯ​​បរិវេណ​​​សាកលវិទ្យាល័យ​​​​ VIRGINIA TECH របស់​អាមេ​រិក​។​ យោងតាម​ទូរទស្សន៍​​​ជាច្រើន​​​ថា មនុស្ស​​​​ទី​២ ​ដែលស្លាប់​​​គ្មាន​​នរណា​​​ក្រៅពី​ខ្មាន់​កាំភ្លើង​​​​ខ្លួន​​​​ឯង​ឡើយ ​​។ ខ្មាន់​កាំភ្លើង​រូបនេះ ​​ដែលរត់​គេចខ្លួន​​​ក្រោយ​បាញ់​​​​សម្លាប់​​​​​ប៉ូលិស​​ដែល​មក​​​​កាន់​បរិ​វេណ​​​​សាកលវិទ្យាល័យ​​​នេះ ដើម្បីចាប់​​រូបគេ​​ត្រូវ​បាន​​ប៉ូលិស​​​តាមរកឃើញ​​ ស្លាប់​នៅ​កន្លែង​​​​ចត​រថ​យន្ត​​មួយ​។​

ផ្សព្វផ្សាយ​ស្តីពី​ស្ថិតិ​​​​ក្រុម​ហ៊ុន​ រោង​ចក្រ​ សហ​គ្រាស​​អាជីវ​កម្ម​

Posted: 08 Dec 2011 06:46 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តក្រចេះ ៖ អនុវត្តតាមសេចក្តី​ប្រកាស​ចុះថ្ងៃទី២១ វិច្ឆិកា ១៩៩៧ របស់​ក្រសួង​មហា​ផ្ទៃស្តីពីសៀវភៅស្នាក់នៅ​នា​ព្រឹកថ្ងៃទី៨ ធ្នូ ២០១១ ស្នង​ការ​រដ្ឋាន​នគរ​បាល​ខេត្តបាន​ប្រជុំ​ធ្វើការផ្សពផ្សាយ ស្តីពី​ដំណើរ​ការចុះ​បញ្ជី​សំរង់​ស្ថិតិតាមបណ្តាក្រុមហ៊ុន រោងចក្រ សហ​គ្រាស​ធ្វើ​អាជីវកម្ម និងផ្សព្វ​ផ្សាយ​សេចក្តីណែនាំ​ស្តីពី​ការបង្កើតសន្តិសុចឯកជន​ផ្ទាល់ខ្លួន​ មិនធ្វើ​អាជីវ​កម្ម និងសេវាសន្តិ​

នារី​៤​នាក់​ជិះ​ម៉ូតូ​​បុក​គំនរឥដ្ឋ​គរនៅ​លើ​ចំណី​ផ្លូវ​​រងរបួស​

Posted: 08 Dec 2011 06:44 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ នារី​៤​នាក់​រង​របួស​ដាច់​មុខ​រលាត់​ដៃជើង ខណៈ​ពេល​ជិះ​ម៉ូតូ​ទៅ​បុក​គំនរ​ឥដ្ឋ​ដែល​ម្ចាស់​ផ្ទះល្វែង​កំពុង​សាង​សង់​ ហើយ​គរ​នៅ​លើ​ចំណី​ផ្លូវ បណ្ដាល​ឱ្យ​​ឥដ្ឋ​ដួល​ទ្រេ​រ​ពេញ​ផ្លូវ។ ចំណែក​អ្នក​ទាំង​៤​​ផ្លោង​ចេញពី​ម៉ូតូ​ដួលរ​ណូ​ក​រណែល​ពេញ​ផ្លូវ​រង​របួស​ ត្រូវ​បញ្ជូន​ទៅ​ព្យា​បាល​​នៅ​គ្លីនិក​គឹ​ម​សុង រីឯ​ម៉ូតូ​ខ្ទេច​កង់​មុខ។ គ្រោះ​ថ្នាក់​​នេះ​កើតឡើង​​កាលពី​​វេលា​ម៉ោង​២​និង​៤០​នាទី​

ស្រវឹង​​បោះពួយ​ម៉ូតូបុកគោយន្ត​​​កន្ត្រៃ​​​ពីក្រោយ​​ស្លាប់​​ម្នាក់​​របួស​​ធ្ងន់​​ស្រាល​2​នាក់​

Posted: 08 Dec 2011 06:41 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​បន្ទាយ​មានជ័យ ៖ យុវជនម្នាក់ស្លាប់ នៅនឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​បានកើតឡើងដោយម៉ូតូបុកគោយន្តកន្ត្រៃពី​ ក្រោយ នៅវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃ​ទី​៧ ​ខែធ្នូ លើផ្លូវជាតិលេខ៦ចំណុចចន្លោះ​បង្គោល​ខែ្សភ្លើងលេខ០៤២៨-០៤២៩ ខាងលិចភូមិ​ព្រៃ​មាន់៤០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ឃុំរហាល​

ក្មេង​ទំនើង​​២​ក្រុម​កំពុង​ធ្វើ​​សកម្ម​​ភាព​​វាយ​កាប់​ចាក់​គ្នា​​ត្រូវសមត្ថ​កិច្ច​​ក្របួច​​បាន​​​៩​នាក់

Posted: 08 Dec 2011 06:34 PM PST

ក្មេងទំនើងដែលកាប់ចាក់គ្នាពេលសមត្ថកិច្ចឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខណ្ឌទួលគោក​ក្របួច​បាន​ក្មេង​ទំនើង​មួយ​ក្រុម​ មានគ្នា​៩​នាក់ ខណៈ​​ដែល​កំពុង​វាយ​កាប់​ចាក់​គ្នា​យ៉ាង​អនាធិបតេយ្យ​ជាមួយ​ក្រុម​មួយ​ទៀត​​ មាន​គ្នា​១០​នាក់​។ ហេតុការណ៍នេះ កើត​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ធ្នូ នៅ​ផ្លូវ​លេខ​៥២៨​កែង​២៨១ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួល​គោក ។

ស្លាប់​៣ របួសធ្ងន់​១ ជិះ​ម៉ូតូ​​លឿន​បុក​គ្នា​​ពេល​យប់​

Posted: 08 Dec 2011 06:31 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​៣​​នាក់​​បាន​ស្លាប់​​ភ្លាមៗ​នៅ​នឹង​កន្លែង​​ដោយ​បែក​ក្បាល​​​ក្រពឹត​ ​ខ្ទេច​​មុខ​ដូច​​គេ​យក​ញញួរ​វាយ​ដំ និង​ម្នាក់​​ទៀត​រង​របួស​ធ្ងន់​ធ្ងរ ​មិន​ត្រូវ​បាន​គេ​សង្ឃឹម​​ថា អាច​រស់​រាន​មាន​​ជីវិត​​នោះឡើយ ត្រូវ​គេបញ្ជូន​ទៅ​​កាន់​មន្ទីរពេទ្យ​ដើម្បី​​សង្គ្រោះ​បន្ទាន់​​ផង​ដែរ បន្ទាប់​​ពី​ពួកគេ​ជិះ​​ម៉ូតូ​ពី​រគ្រឿង​​បុក​គ្នា​ពេញ​ទំហឹង​​លាន់​សូរដូច​ រន្ទះ​​ពេល​ពាក់​កណ្តាល​អធ្រាត្រ​ កាលពី​វេលា​​ម៉ោង​​

ឡិចស៊ីស៣៣០ បុកជាមួយឡិចស៊ីស​៣០០ គ្មានអ្នករបួសតែខូចរថយន្ត

Posted: 08 Dec 2011 06:27 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍​មួយបានបង្កឲ្យមានការភ្ញាក់ផ្អើលរវាងរថយន្ត​ ឡិចស៊ីសអ៊ែរអ៊ិច៣៣០ បុកនិងរថយន្តឡិច​ស៊ីស​អ៊ែរអ៊ិច៣០០ បើកបរ​ដោយជន​បរទេស​ដូចគ្នា​នៅចំណុចកែងមហា​វិថីព្រះ​នរោត្តម និង​ផ្លូវ​លេខ​១០៦ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌ​ដូន​ពេញ កាល​ពីវេលាម៉ោង១និង៤០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូលថ្ងៃទី៩ ធ្នូ ២០១១។

អ៊ី​រ៉ង់​​បង្ហាញ​យន្តហោះ​​​គ្មាន​មនុស្ស​​បើក​​អាមេ​រិក​ដែលខ្លួន​បាញ់​​ធ្លាក់​

Posted: 08 Dec 2011 06:13 PM PST

យន្តហោះ​​គ្មាន​មនុស្ស​​​បើក​អាមេរិក​​​​ដែល​បាញ់​ធ្លាក់​
​ទូរទស្សន៍​អ៊ី​រ៉ង់ ​IRIB TV បានចាក់​ផ្សាយ​​កាលពីថ្ងៃទី​​​​៨ ធ្នូ ​នូវ​រូបភាពទាំង​ឡាយ​នៃយន្ត​ហោះ​​​​គ្មាន​​មនុស្ស​បើក​​របស់​​​អាមេរិក​​មួយគ្រឿង ​ដែលកងទ័ពអ៊ី​រ៉ង់​បាញ់ធ្លាក់​ក្នុង​តំបន់​​ភាគខាង​កើតប្រទេស​​កាលពី​​៤ថ្ងៃ​​​មុន​​នេះ​។​ មេ​បញ្ជា​ការ​​កង​ឆ្មាំ​បដិវត្តន៍​​អ៊ិស្លាម​​​​ ឧត្តម​សេនីយ៍​​​អាមៀរ អាលី ហា​ជីហ្សាដេហ៍ ថ្លែង​ថា ​​នា​ពេលថ្មីៗ​នេះ ដោយសារ​ព័ត៌​មាន​​​​នានា​ប្រមូល​បាន និង​ការត្រួតពិនិត្យ​​​ខាង​អេឡិចត្រូនិក​បញ្ជាក់​ថា ​​​យន្តហោះ​​​គ្មាន​មនុស្ស​បើក​​នេះ​បាន​ហោះ​ចូល​ក្នុង​ដែន​​អាកាស​​​អ៊ី​រ៉ង់​​​ដើម្បី​​ធ្វើចារ​កម្ម​។​

ទំនិញ​ និង​សេវាកម្មនៅ​ទី​ក្រុង​ប៉េកាំងមាន​តម្លៃ​​ថ្លៃ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន

Posted: 08 Dec 2011 06:04 PM PST


​យោង​តាម​ការស្ទង់​មតិ​របស់​ក្រុម​ហ៊ុនធន​ធាន​មនុស្ស អ៊ី​ស៊ីអេ អ៊ីន​ធើ​ណាសិនណល ចេញ​ផ្សាយ​ដោយ Global Times កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ បាន​បង្ហាញ​ថា ទី​ក្រុង​ប៉េកាំង​បាន​តាម​ទាន់​ទី​ក្រុង​ហុង​កុង និង​ក្លាយ​ជាតំបន់​ដែល​ថ្លៃ​ជាង​គេ​បំផុត​នៅ​ប្រទេស​ចិន​ សម្រាប់​ជន​បរទេស ។ របាយ​ការណ៍​ស្ទង់​មតិ​បាន​ឱ្យ​ដឹង​ទៀត​ថា ទី​ក្រុង​ប៉េកាំង និង​សៀង​ហៃ ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៣៥​ និងទី​៤១​នៅ​លើ​ពិភព​លោក​​ ហើយ​បច្ចុ​ប្បន្ន​នេះ​ ស្ថិត​នៅ​លំដាប់​ទី​៧ និង​ទី​៨ ដែល​ជា​តំបន់​​ដែល​ថ្លៃ​ជាង​គេ​បំផុត​នៅ​ទូ​ទាំង​អាស៊ី សម្រាប់​​ជន​បរទេសមក​រស់​នៅ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!