VOA News: ព័ត៌មាន: “គម្រោងសង់ទំបន់វារីអគ្គិសនីឡាវត្រូវផ្អាកបណ្តោះអាសន្ន” plus 6 more |
- គម្រោងសង់ទំបន់វារីអគ្គិសនីឡាវត្រូវផ្អាកបណ្តោះអាសន្ន
- ខ្មែរអាមេរិកទី១ជាប់ឆ្នោតជាសមាជិកសភាក្រុងលីន្ន រដ្ឋម៉ាស្សាជូស៊ែត្តស៍
- ហេឡូវីអូអេ៖ ទស្សនៈអ្នកព្រះពុទ្ធសាសនាចំពោះការកាត់ទោសខ្មែរក្រហម
- ព័ត៌មានអន្តរជាតិវីអូអេ ០៨ ធ្នូ យប់
- អតីតកម្មាភិបាលខ្មែរក្រហមថាអៀង សារីមានអំណាចចាប់ខ្លួន ឬការពារមនុស្ស
- មូលនិធិរូបិយវត្ថុអន្តរជាតិ៖ កម្ពុជាមានកំណើនសេដ្ឋកិច្ចដល់៧ភាគរយ
- ព័ត៌មានអន្តរជាតិវីអូអេ ០៨ ធ្នូ ព្រឹក
គម្រោងសង់ទំបន់វារីអគ្គិសនីឡាវត្រូវផ្អាកបណ្តោះអាសន្ន Posted: 08 Dec 2011 10:43 AM PST គម្រោងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីរបស់ឡាវនឹងត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារតែមិនទាន់មានការគាំទ្រគ្រប់គ្រាន់ពីសមាជិកទន្លេមេគង្គ ដែលមានការព្រួយបារម្ហអំពីផលប៉ះពាល់ពេលអនាគត។ នេះបើតាមការឲ្យដឹងពីមន្រ្តីនៃគណៈកម្មាធិការជាតិទន្លេមេគង្គ។ ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ លើកទី១៨របស់ខ្លួនថានឹងធ្វើសំណើរមួយទៅប្រទេសជប៉ុនដើម្បីឲ្យ ជួយសិក្សាអំពីផលប៉ះពាល់ដែលអាចកើតមានលើទន្លេមេគង្គនៅក្រោយពេលដែលទំនប់សាយ៉ាបូរីរបស់ឡាវត្រូវបានគេសាងសង់ឡើងនេះបើតាមការ អះអាងរបស់មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ លោក តែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គ កម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយកិច្ចប្រជុំនោះថា៖ «មានតម្រូវការក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចរៀងៗខ្លួន។ នេះជាចំណុចរួមនៃប្រទេសទាំងអស់ ប៉ុន្តែការអភវឌ្ឍនឹងមិនតម្រូវឲ្យមានផលប៉ះពាល់ខ្លាំងទេគឺត្រូវគិតគូរអំពីផលប្រយោជន៍ និងផលខាត ដូច្នេះហើយទើបទាមទារឲ្យមានតម្រូវការបំពេញនូវចំណេះដឹងបន្ថែមពីព្រោះថា បើយើងធ្វើអ្វីមួយដោយគ្មានចំណេះដឹងពិតប្រាកដយើងធ្វើទាំងប្រថុយប្រថាន នេះជាមូលហេតុឲ្យមានការសិក្សាមុននឹងធ្វើអ្វីមួយជាក់ស្តែង»។ លោកតែ ណាវុធបានថ្លែងទៀងថា ប្រទេសមួយចំនួនដូចជាថៃ និងឡាវ បានលើកឡើងអំពីតម្រូវការបន្ថែមក្នុងការធ្វើការងារផ្ទៃក្នុងជាមួយ រដ្ឋាភិបាលប្រទេសរៀងៗខ្លួន។ លោកថា ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ក៏បានស្វាគមន៍ដៃគូរអភិវឌ្ឍន៍ដែលចាប់អារម្មណ៍ក្នុងការសិក្សាបន្ថែមនេះ។ លោក តែ ណាវុធ មិនបានបញ្ជាក់ច្បាស់លាស់ថា ពេលណានឹងដាក់ សំណើទៅជប៉ុន ឬថាការសិក្សានោះនឹងត្រូវការពេលវេលាប៉ុន្មានឆ្នាំ ក្នុងវិសាលភាពការងារសិក្សាបន្ថែមនោះទេ ប៉ុន្តែថាការនេះគឺវាស្របតាម លទ្ធផលនៃកិច្ចប្រជុំកំពូលលើកទី៣ មេគង្គ-ជប៉ុន កាលពីពេលថ្មីៗនេះនៅ កោះបាលី ឥណ្ឌូនេស៊ី។ ឡាវត្រូវគេដឹងថាបានជួលក្រុមហ៊ុនមួយដែលមានមូលដ្ឋាន នៅប្រទេសស្វ៊ីសឲ្យជួយធ្វើកាសឹក្សាស្រាវជ្រាវអំពីផលប៉ះពាល់លើបរិដ្ឋានទន្លេមេគង្គមុននឹងលើកគម្រោងសាងសង់នេះឡើង ប៉ុន្តែនៅក្នុងកិច្ច ប្រជុំនេះវៀតណាមបានគេអះអាងថា បានជំទាស់នឹងរបាយកាណ៍របស់ក្រុមហ៊ុននោះដោយលើកឡើងថា ការសិក្សានោះនៅមិនទាន់គ្រប់គ្រាន់ទេ។ លោក តែ ណាវុធ បានបញ្ជាក់ថា នៅក្នុងករណីកិច្ចសហប្រតិបត្តិការទន្លេមេគង្គ ប្រទេសជាសមាជិកទាំងអស់មុននឹងចាប់ផ្តើមធ្វើគម្រោងគឺត្រូវតែមានការពិភាក្សានិងមានការយល់ព្រមដោះស្រាយពីវិធានការពាក់ព័ន្ធនឹងសំណង់នោះ។ ទំនប់វារីអគ្គិសនីសាយ៉ាបូរីដែលស្ថិតនៅភាគខាងជើងប្រទេសឡាវត្រូវបានគ្រោងសាងសង់កាត់ដងទន្លេមេគង្គនោះ ហើយត្រូវបានដឹងថាគឺជាគម្រោងទំនប់ដ៏ធំមួយដែលអាចផលិតអគ្គិសនីបានប្រមាណ១.២៦០មេហ្គាវ៉ាត់ ប៉ុន្តែ មានការជំទាស់ជាច្រើនទាំងថ្នាក់តំបន់ និងអន្តរជាតិដោយបានលើកឡើងថា ប្រសិនបើទំនប់នោះត្រូវបានគេសាងសង់មែន វានឹងប៉ះពាល់ដល់ប្រព័ន្ធជីវៈចម្រុះនៅក្នុងទន្លេ ពពួកមច្ឆា និងដល់ជីវភាពប្រជាពលរដ្ឋរាប់លាននាក់ដែលរស់នៅពឹងអាស្រ័យលើទន្លេមេគង្គ៕ This posting includes an audio/video/photo media file: Download Now |
ខ្មែរអាមេរិកទី១ជាប់ឆ្នោតជាសមាជិកសភាក្រុងលីន្ន រដ្ឋម៉ាស្សាជូស៊ែត្តស៍ Posted: 08 Dec 2011 08:52 AM PST កាលពីថ្ងៃទី៨ ខែ វិច្ឆិកា កន្លងទៅនេះ លោក ហុង នេត្រ គឺជាពលរដ្ឋខ្មែរអាមេរិកទី១ដែលបានជាប់ឆ្នោតជាសមាជិកម្នាក់ក្នុងចំណោមសមាជិកសភាបួននាក់របស់ក្រុងលីន្ន (Lynn) នៃរដ្ឋម៉ាស្សាជូស៊េត្តស៍ (Massachusetts) សហរដ្ឋអាមេរិក។ ទីក្រុងលីន្នមានប្រជាពលរដ្ឋសរុបប្រហែល១សែននាក់ ដែលក្នុងនោះមានប្រជាពលរដ្ឋខ្មែរប្រហែល១ម៉ឺន៧ពាន់នាក់ដែលនាំឲ្យទីក្រុងលីន្នក្លាយជាទីក្រុងដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើនជាងគេទី២ក្នុងរដ្ឋម៉ាស្សាជូស៊ែត្តស៍ បន្ទាប់ពីក្រុងឡូវែល្ល (Lowell)។ តទៅនេះ គឺជាបទសម្ភាសរវាងលោកអ៊ឹម សុធារិទ្ធ នៃវីអូអេសំឡេងសហរដ្ឋអាមេរិក និងលោកហុង នេត្រដែលទើបតែបានជាប់ឆ្នោតថ្មីជាសមាជិកសភានៃក្រុងលីន្ន។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ហេឡូវីអូអេ៖ ទស្សនៈអ្នកព្រះពុទ្ធសាសនាចំពោះការកាត់ទោសខ្មែរក្រហម Posted: 08 Dec 2011 12:58 PM PST ហេតុអ្វីបានជាមានការសម្លាប់មនុស្សនៅក្នុងប្រទេសកម្ពុជាច្រើនដល់ម្លេះ? តើនរណាជាខ្មាំងរបស់ខ្មែរក្រហម? តើព្រះសង្ឃនិងពលរដ្ឋខ្មែរនេះឬ ដែលជាសត្រូវវណ្ណៈអធនរបស់ខ្មែរក្រហមនោះ? ដោយសាលាក្តីប្រល័យពូជសាសន៍សម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហមកំពុងវិវឌ្ឍន៍ការចោទប្រកាន់ទៅលើមេដឹកនាំខ្មែរក្រហមកំពូលពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនោះ ហើយនឹងដោយសារមានប្រតិកម្មជាច្រើនពីជនរងគ្រោះដោយរបបនេះ យើងខ្ញុំបាននិមន្តព្រះតេជព្រះគុណបណ្ឌិត ហុក សាវណ្ណ ចៅអធិការវត្តខ្មែរនៅប្រទេសកាណាដាមកបំភ្លឺអំពីទស្សនៈនៃការកាត់ទោសនេះ។ សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១១៖ <!--AV--> មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com
This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ០៨ ធ្នូ យប់ Posted: 08 Dec 2011 08:21 AM PST ឡាវ៖ មន្ត្រីរដ្ឋាភិបាលមកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន៤បានស្រុះស្រួលគ្នានៅថ្ងៃព្រហស្បតិ៍ថា នឹងលើកពេលធ្វើការសម្រេចចិត្តរបស់ពួកគេទៅលើសំនួរតើអនុញ្ញាត ឬមិនអនុញ្ញាតការសាងសង់ទំនប់វារីអគ្គិសនី ដ៏ចម្រូងចម្រាស់នៅតាមដងទន្លេមេគង្គក្នុងប្រទេសឡាវ។ អឺរ៉ុប៖ មេដឹកនាំអឺរ៉ុបកំពុងរៀបចំប្រជុំនៅក្រុង Brussels នៅថ្ងៃព្រហស្បតិ៍នេះដើម្បីចាប់ផ្តើមកិច្ចប្រជុំកំពូលមួយ ដែលអាចកំណត់ពីអនាគតប្រាក់អឺរ៉ូ។ មន្ត្រីខ្លះបានចាត់ទុកកិច្ចប្រជុំកំពូលអឺរ៉ុបនេះថា ជាពេលគិតគូរអំពីរូបិយប័ណ្ណរួមមួយនេះ ខណៈពេលដែលមានវិបត្តិបំណុលកើនឡើង។ ប៉ុន្តែពេលបើកកិច្ចប្រជុំជិតមកដល់ សុទិដ្ឋិនិយមបានធ្លាក់ចុះ។ រុស្ស៊ី៖ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីរិះគន់ស.រ.អ. ដោយចោទថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងបង្កើនចលនាប្រឆាំងលោក។ លោក Vladimir Putin បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សម្តីរបស់លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្ត្រីការបរទេសស.រ.អ. បានផ្តល់សញ្ញាបែបនេះប្រាប់អ្នកប្រឆាំងលោក។ ថៃ៖ តុលាការប្រទេសថៃបានកាត់ទោសពលរដ្ឋអាមេរិកាំងម្នាក់ឈ្មោះ Joe Gordon ឲ្យជាប់ពន្ធនាគារ៣០ខែ ពីបទប្រមាថគ្រួសាររាជវង្សរបស់ប្រទេសថៃ ដោយនិយាយអំពីប្រវត្តិរាជវង្សស្តេចលើអ៊ីនធឺណិត ដែលជាទង្វើមួយត្រូវបានគេហាមប្រាមនោះ។ ស.រ.អ.៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសស.រ.អ.និយាយថា ផែនការប្រកាសថ្មីៗដើម្បីដាក់កម្លាំងទ័ពអាមេរិកាំងនៅប្រទេសអូស្ត្រាលី គឺមិនមែនមានគោលបំណងទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់នេះទេ។ កុងហ្គោ៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកំពុងរៀបចំចេញលទ្ធផលចុងក្រោយនៃការបោះឆ្នោតប្រធានាធិបតីកាលពីសប្តាហ៍មុន ខណៈពេលមានការគំរាមកំហែងដោយអំពើហិង្សាពីអ្នកគាំទ្របេក្ខជនកំពូលៗ។ កូរ៉េខាងជើង៖ មន្ត្រីអាមេរិកាំងម្នាក់ដែលជាអ្នកតំណាងកំពូលរបស់ស.រ.អ. ទៅប្រទេសកូរ៉េខាងជើងកំពុងអំពាវនាវឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងចាត់វិធានការច្បាស់លាស់ ដើម្បីពិនិត្យឡើងវិញនូវកិច្ចពិភាក្សាដែលជាប់គាំងអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ អូតង់៖ មន្ត្រីការបរទេសអូតង់មិនបានកាត់បន្ថយការភ័យខ្លាចរបស់រុស្ស៊ីទាក់ទងនឹងប្រព័ន្ធការពារមីស៊ីលនៅអឺរ៉ុបទេ។ Anders Fogh Rasmusen អគ្គលេខាធិការអង្គការអូតង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ភាគីទាំងពីរនៅមានការខ្វែងគំនិតគ្នានៅឡើយអំពីសំណើនេះ ប៉ុន្តែគេបានដាក់ផែនការបន្តកិច្ចពិភាក្សាទៀត។ លោកក៏បានបដិសេធការអះអាងរបស់រដ្ឋាភិបាលក្រុងមូស្គូផងដែរដែលថា ប្រព័ន្ធការពារមីស៊ីលនេះប្រើសម្រាប់ប្រឆាំងនឹងរុស្ស៊ី។ ម៉ិកស៊ិក៖ មន្ត្រីម៉ិចស៊ីកូនិយាយថា ជនប្រដាប់អាវុធបានសម្លាប់មនុស្ស៤នាក់ក្នុងការវាយប្រហារលើឡានពេទ្យមួយនៅក្រុង Ciudad Juarezដែលស្ថិតជាប់ព្រំដែន។ សាក្សីឲ្យដឹងថា ឡានមួយគ្រឿងបានដឹកជនប្រដាប់អាវុធសម្រុកវាយប្រហារឡានពេទ្យនេះកាលពីថ្ងៃពុធ ហើយបានស្ទាក់ឲ្យឡានពេទ្យនេះឈប់។ <!--AV--> This posting includes an audio/video/photo media file: Download Now |
អតីតកម្មាភិបាលខ្មែរក្រហមថាអៀង សារីមានអំណាចចាប់ខ្លួន ឬការពារមនុស្ស Posted: 08 Dec 2011 07:48 AM PST សាក្សីការពារអៀង សារី អះអាងនៅថ្ងៃព្រហស្បតិ៍ថា មានការចាប់ខ្លួនជនដែលត្រូវចោទថា ខ្មាំងរបស់អង្គការក្រោមការគ្រប់គ្រងរបស់អតីតរដ្ឋមន្ដ្រីការបរទេសខ្មែរក្រហមរូបនេះ។ លោក ឡុង នរិន្ទ អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមក្រោមបង្គាប់របស់អៀង សារី បានបញ្ជាក់យ៉ាងដូច្នេះ ក្រោយពីការដេញសួរយ៉ាងប្រកិតរបស់សហព្រះរាជអជ្ញារងជនជាតិអាមេរិកាំង លោកដេល លីសាក (Dale Lysak) ក្នុងការកាត់ក្ដីសំណុំរឿង០០២ នៅចំពោះមុខជនជាប់ចោទ នួន ជា អៀង សារី និងខៀវ សំផន។ លោក ឡុង នរិន្ទ បានផ្ដល់សក្ខីកម្មតាមការភ្ជាប់វីដេអូពីផ្ទះរបស់លោកនៅស្រុកម៉ាឡៃថា មានការចាប់ខ្លួនបុគ្គលិកសំខាន់ៗរបស់ក្រសួងការបរទេសចំនួនពីររូប ដែលលោកបានប្រាប់ឈ្មោះចំៗនៅឆ្នាំ១៩៧៧។ បុគ្គលទាំងពីររូបត្រូវយកទៅដាក់នៅទួលស្លែង និងក្រោយមកត្រូវបានសម្លាប់ចោល។ លោក ឡុង នរិន្ទ បញ្ជាក់ថា បុគ្គលទាំងពីររូបត្រូវចោទប្រកាន់ថា បានបម្រើចារកម្មឲ្យអាមេរិក ស៊ីអាយអេ ឬកាហ្ស៊េបេរបស់រុស្ស៊ី។ ជនទាំងនោះបានបាត់ដំណឹងសូន្យ។ «ប៉ុណ្ណាក៏ដោយត្រូវបានបាត់។ គេទៅរៀនសូត្រ ប៉ុន្តែក្រោយមកឥតទេ។ ខ្ញុំថាពួកហ្នឹងសន្តិសុខគេចាប់ហើយ។ ហើយដំបូង ខ្ញុំគិតខ្លួនឯងថា បើទៅបែបអ្នកទៅរៀននៅស្រុកសង្គមនិយម បែបមិនអីទេយ៉ាង។ ដល់ឃើញអ្នកទៅរៀននៅសង្គមនិយមក៏គេចាប់។ អ្នករៀននៅស្រុកបារាំងក៏គេចាប់បាត់ទៅ ហើយដល់ពេលទៅ នៅពេលដែលឮពាក្យរៀនសូត្រហ្នឹង គឺស្រៀវឆ្អឹងខ្នងតែម្តង»។ លោក ឡុង នរិន្ទ អាយុ៧៣ឆ្នាំ គឺជាសក្សីដែលស្នើដោយជនជាប់ចោទអៀង សារី។ ក្នុងសវនាការរយៈពេលពីរថ្ងៃនេះ អតីតនិស្សិតផ្នែកអប់រំ និងកីឡានៅប្រទេសឆេកូរូបនេះបានឆ្លើយថា ខ្លួនមិនដឹងរឿងច្រើនក្នុងសម័យខ្មែរក្រហមនោះទេ ហើយក៏មិនបានបញ្ជាក់ពីតួនាទីសំខាន់របស់អៀង សារី ក្នុងការដាក់បញ្ជាឲ្យមានការចាប់មនុស្សនោះដែរ។ ក៏ប៉ុន្ដែសាក្សីរូបនេះបានបញ្ជាក់ថា អៀង សារី បានអំពាវនាវគៀងគរឲ្យនិស្សិតខ្មែរនៅបរទេសនាឆ្នាំ១៩៧៥ ត្រឡប់មកជួយកសាងប្រទេសកម្ពុជាវិញដោយសំអាងថា «ប្រទេសកម្ពុជាទទួលបានឯករាជ្យ» រួចហើយ។ ហើយនិស្សិតទាំងនោះមួយចំនួនត្រូវបញ្ជូនទៅកាន់មន្ទីរបឹងត្របែក ហើយនិស្សិតមួយចំនួនបានបាត់ខ្លួន។ ក្នុងពេលជាមួយគ្នានេះ លោកឡុង នរិន្ទ ក៏បានបញ្ជាក់ថា អៀង សារី មានអំណាចគ្រប់គ្រាន់ក្នុងការការពារបុគ្គលិកក្រសួងការបរទេសពីការចាប់ខ្លួនជាពិសេសនៅពេលដែលអៀង សារី ខ្លួនឯងអវត្តមានពីការងារ។ លោក ឡុង នរិន្ទ បានទទួលស្គាល់ថា ការចាប់ខ្លួនបុគ្គលិកក្រសួងការបរទេសក្រោមការត្រួតត្រារបស់អៀង សារី ធ្វើឲ្យលោកមានការភ័យខ្លាច ហើយគិតថា ថ្ងៃណាមួយ «នឹងដល់វេណ» គាត់ត្រូវចាប់ខ្លួនដែរ។ ថ្វីបើដូច្នេះក្ដីសាក្សីដដែលនៅតែនិយាយថា គាត់មិនដឹងថា ការចាប់ខ្លួនបុគ្គលិកក្នុងក្រសួងការបរទេសជាការសម្រេចត្រឹមអៀង សារី ឬត្រឹមកម្រិតមេដឹកនាំខ្មែរក្រហមកម្រិតណានោះទេ។ ហើយលោកក៏មិនដឹងដែរថា តើមានជនរងគ្រោះប៉ុន្មាននាក់ត្រូវចាប់ខ្លួននៅក្រសួងការបរទេសនោះ។ កាលពីម្សិលមិញ ឡុង នរិន្ទ ដែលហាក់ដូចជាមិនយល់សំណួរ និងស្ដាប់មិនឮសំណួរមួយចំនួនបានរៀបរាប់ថា អៀង សារី បានរៀបចំរចនាសម្ព័ន្ធការងារមួយចំនួននៅទីក្រុងប៉េកាំង មុននឹងមកកាន់ការងារនៅក្នុងប្រទេសក្រោយពីពួកខ្មែរក្រហមឡើងកាន់អំណាច។ រីឯប្រពន្ធរបស់អៀង សារី គឺអៀង ធីរិទ្ធ បានកាន់កាប់វិទ្យុផ្សាយសម្លេងពីទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីគាំទ្រដល់កងទ័ពព្រៃខ្មែរក្រហម។ អៀង ធីរិទ្ធ ក៏ជាជនជាប់ចោទម្នាក់ក្នុងសំណុំរឿង០០២ នេះដែរ ប៉ុន្ដែត្រូវអង្គជំនុំជម្រះសាលាដំបូងរកឃើញថា គាត់មានសម្បទាល្អមិនគ្រប់គ្រាន់សម្រាប់ចូលរួមការកាត់ទោស៕ This posting includes an audio/video/photo media file: Download Now |
មូលនិធិរូបិយវត្ថុអន្តរជាតិ៖ កម្ពុជាមានកំណើនសេដ្ឋកិច្ចដល់៧ភាគរយ Posted: 08 Dec 2011 07:28 AM PST មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍នៅថ្ងៃព្រហស្បតិ៍នេះថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់៧,៥ភាគរយ នៅក្នុងឆ្នាំ២០១១នេះ។ កំណើននេះបានបណ្តាលមកពីការកើនឡើងនៃការនាំចេញសម្លៀកបំពាក់ កំណើនភ្ញៀវទេសចរណ៍ ការងើបឡើងវិញនៃសំណង់អាគារ និងការកើនឡើងនៃការនាំអង្ករចេញ។ នេះបើតាមសេចក្តីថ្លែងការណ៍។ លោក អូឡាហ្វ អ៊ុនថឺរ៉ូប៊ើឌូអឺស្ទើរ (Olaf Unteroberdoerster) អនុប្រធានផ្នែកទទួលបន្ទុកកិច្ចការអាស៊ី ប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ បានថ្លែងប្រាប់សន្និសីទកាសែត នៅទីស្នាក់ការមូលនិធិរូបិយវត្ថុអន្តរជាតិក្នុងទីក្រុងភ្នំពេញថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចកើនឡើងរហូតដល់៧,៥ភាគរយ នៅឆ្នាំ២០១១នេះ ដោយសារកំណើននាំចេញសម្លៀកបំពាក់ និងអង្ករ ព្រមទាំងការកើនឡើងនៃសំណង់អគារ និងចំនួនភ្ញៀវទេសចរណ៍។ ការព្យាករណ៍នេះបានធ្វើឡើងបន្ទាប់ពីបានបញ្ចប់បេសកកម្មរយៈពេល១១ថ្ងៃ ដើម្បីជួបពិភាក្សាការងារជាមួយលោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោកសុខ អាន រដ្ឋមន្ត្រីប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀត។ បេសកកម្មនេះបានផ្តល់អនុសាសន៍ដល់ការបញ្ជាក់របស់រដ្ឋាភិបាលស្តីពីការគ្រប់គ្រងបំណុលឱ្យបានប្រសើរ និងអភិវឌ្ឍន៍យុទ្ធសាស្ត្រ បំណុលដែលយកចិត្តទុកដាក់ និងជំរុញការគ្រប់គ្រងបំណុលហិរញ្ញវត្ថុ ដែលអាចមានឱ្យកាន់តែមានតម្លាភាព។ លោក ឯក ថា អ្នកនាំពាក្យនៅអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើង។ «នេះជាសញ្ញាណល្អសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដោយយើងឃើញថា កំណើនសេដ្ឋកិច្ចរបស់យើងចាប់ផ្តើមងើបឡើងជាគំហុក ជួយទាក់ទាញអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ ដើម្បីមកបោះទុនវិនិយោគនៅកម្ពុជា»។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្សី បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចនេះ មិនទាន់គ្រប់គ្រាន់ទេ ហើយកំណើននេះមិនបានជួយដល់ប្រជាពលរដ្ឋក្រីក្រនៅឡើយទេ។ «គម្លាតរវាងអ្នកមាន និងអ្នកក្រកាន់តែរីកធំឡើងៗ ហើយកំណើនសេដ្ឋកិច្ចនេះ បានទទួលផលប្រយោជន៍ទៅលើតែបុគ្គលមួយក្តាប់តូចតែប៉ុណ្ណោះ»។ លោក អូឡាហ្វ បានបញ្ជាក់ថា កម្ពុជាត្រូវមានកត្តាជំរុញ និងអូសទាញក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេសដើម្បីបង្កើនផលប្រយោជន៍របស់អ្នកវិនិយោគបរទេសឱ្យកាន់តែទូលំទូលាយ។ «បេសកកម្មនេះបានផ្តល់អនុសាសន៍ដល់ការផ្តោតការយកចិត្តទុកដាក់ឱ្យទាន់ពេលវេលារបស់រដ្ឋាភិបាលលើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជនបទ និងបានបញ្ជាក់នូវតម្រូវការធ្វើឱ្យប្រសើរឡើងដល់អភិបាលកិច្ចឱ្យបានខ្ជាប់ខ្ជួនការផ្សព្វផ្សាយសេវាកម្មផ្នែកសង្គមជាអាទិភាព ដូចជាវិស័យអប់រំ និងសុខាភិបាល ព្រមទាំងបរិយាកាសវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ»។ ធនាគារពិភពលោក បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង៦ភាគរយ នៅក្នុងឆ្នាំ២០១១នេះ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិវីអូអេ ០៨ ធ្នូ ព្រឹក Posted: 07 Dec 2011 10:40 PM PST កម្ពុជា៖ ដែលមានការតម្រូវការថាមពលច្រើនបានបើកសម្ពោធទំនប់វារីអគ្គីសនីដ៏ធំបំផុតរបស់ខ្លួនគិតមកដល់បច្ចុប្បន្ន។ គម្រោងដែលចិនបានជួយផ្តល់ថវិកាជាច្រើនលានដុល្លារដើម្បីស្ថាបនានេះបានទទួលការសរសើរពីរដ្ឋាភិបាលក្រុងភ្នំពេញ តែបានការរិះគន់ពីក្រុមការពារបរិស្ថានផងដែរ។ ស៊ីរី៖ ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ បានបដិសេធថាលោកមិនបានបញ្ជាឲ្យមានការសម្លាប់ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលជាច្រើនពាន់នាក់នោះទេ ដោយលោកបានប្រាប់អ្នកយកព័ត៌មានអាមេរិកាំងម្នាក់ថា លោកមិនមែនជាអ្នកត្រួតលើកងកម្លាំងដែលបានប្រព្រឹត្តអំពើបង្ក្រាបដ៏សាហាវនៅក្នុងប្រទេសនោះទេ។ រុស្ស៊ី៖ អតីតមេដឹកនាំសហភាពសូវៀត លោកមីកាអ៊ែល មានអំពាវនាវឲ្យមានការប្រកាសរំសាយលទ្ធផលការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា រុស្ស៊ី ជាមោឃៈនិងស្នើឲ្យមានការបោះឆ្នោតមួយជាថ្មី។ អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន ហាមីត កាហ្សាយបានថ្លែងថា លោកមានផែនការប្រឈមមុខនឹងរដ្ឋាភិបាលប៉ាគីស្ថាន អំពីការបំផ្ទុះគ្រាប់បែកអត្តយាតមួយមិនដែលមានធ្វើពីមុនមកដែលសំដៅទៅរកជនជាតិមូស្លីមនិកាយស្ហ៊ីអ៊ីត កាលពីថ្ងៃអង្គារ ដែលបណ្តាលឲ្យស្លាប់មនុស្សចំនួន៥៥នាក់។ ប៉ាគីស្ថាន៖ ប្រធានាធិបតីប៉ាគីស្ថាន អាស៊ីហ្វ អាលី ហ្សាដារី បានអញ្ជើញទៅទីក្រុងឌូបៃ ដើម្បីទទួលការព្យាបាលជម្ងឺបេះដូងដែលបង្កឲ្យមានពាក្យចចាមអារ៉ាមថាលោកអាចលាឈប់ពីតំណែង។ អេហ្ស៊ីប៖ ក្រុមប្រឹក្សាយោធាគ្រប់គ្រងអំណាចរបស់អេហ្ស៊ីបបានប្រគល់អំណាចប្រធានាធិបតីខ្លះទៅជូននាយករដ្ឋមន្រ្តីស្តីទី កាម៉ាល់ អេល ហ្កាន់ស៊ូរី។ <!--AV--> This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |