Koh Santipheap Daily

Koh Santipheap Daily


ក្រុមអាហ្សង់ទីនក្នុង​​ព្រឹត្តិការណ៍តឺន្នីស Davis Cupមានសង្ឃឹមទៅវគ្គផ្តាច់ព្រ័ត្រូ

Posted: 03 Dec 2011 11:31 PM PST

កីឡាករអាហ្សង់ទីន Eduardo Schwank-រូប​ពាក់​មួក​-និ​ង David Nalbandianរីករាយបន្ទាប់ពីបាន​ជួយឲ្យក្រុម​របស់ខ្លួនឈ្នះ ការ​ប្រកួតវាយគូព្រឹត្តិការណ៍តឺន្នីស Davis Cupវគ្គផ្តាច់​ព្រ័ត្រ​នៅអេស្ប៉ាញ
អាហ្សង់​ទីន​បាន​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​យក​ឈ្នះ​ពាន​ជើង​ឯក​ព្រឹត្តិការ​ណ៍​តឺន្នីស​ David Cupរបស់​ខ្លួន​នៅ​មាន​ជី​វិត​បន្ត​ខណៈ​ដែល​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៣​ធ្នូ​កន្លង​មក​នេះ​កីឡាករ ​Eduardo Schwank​និង​ David Nalbandianបាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​អេស្ប៉ាញ​ក្នុង​លទ្ធផល​៣សិត​ទល់​នឹង​សូន្យ​។ នៅ​លើ​ទី​លាន​ពហុ​កីឡដ្ឋាន​អូ​ឡាំ​ពិក​ស្ថិត​ក្នុង​ទី​ក្រុង​ Seville កីឡាករ​Schwank​និង​​ Nalbandianបានយក​ឈ្នះ​កីឡាករ​អេស្ប៉ាញ​ Fernando Verdascoនិង​Feliciano Lopezក្នុង​លទ្ធផល​៦-៤,៦-២​និង​៦-៣ ។

ចូលបៀ​ហ្គា​ឌិន​ច្រៀង​​ដឺ​ដង​ដាក់​គ្នា​​ចេញ​មក​វិញ​​កាប់​របួស​ធ្ងន់​២​នាក់ ​ស្រាល​ម្នាក់​

Posted: 03 Dec 2011 10:58 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ យុវជន​២​នាក់​របួសធ្ងន់ និង​ម្នាក់​របួសស្រាល ខណៈ​​ចេញពី​ហាង​បៀរ​ហ្គាឌិន​ផឹកស៊ី​ច្រៀង​កម្សាន្ដ ស្រាប់តែ​យុវជន​មួយ​ក្រុម​ទៀត​មាន​គ្នា​១០​នាក់​ឈរ​ចាំខាង​ក្រៅ​រួច​ជា​ ស្រេច​ដេញ​កាប់​បណ្ដាល​ឱ្យ​រង​របួស​៣ នាក់ ដោយសារ​តែ​ខឹង​ក្រុម​ជន​រង​គ្រោះ​ច្រៀង​ពីរោះ​ជាង​ក្រុម​របស់​គេ ។ ឧបទ្ទវ​ហេតុនេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល ​ថ្ងៃ​ទី​៤

​នគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ឃាត់ខ្លួនជនជាតិបារាំងម្នាក់​សង្ស័យ​ពី​បទ​ជួញ​​ដូរ​ថ្នាំ​ញៀន​

Posted: 03 Dec 2011 10:55 PM PST

ជនជាតិបារាំងពេលឃាត់ខ្លួន
រាជធានីភ្នំពេញ ៖​ ​នគរបាលប៉ុស្តិ៍រដ្ឋ​បាល​ផ្សារថ្មីទី៣បានឃាត់ខ្លួនបុរសជនជាតិបារាំង​ ម្នាក់កាលវេលាម៉ោង​៤ទៀបភ្លឺ ថ្ងៃទី៣ ធ្នូ ២០១១ ត្រង់ចំណុចកែងផ្លូវលេខ១៧២និង៥១​ស្ថិតក្នុង ភូមិទី១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌ​ដូនពេញ បន្ទាប់ពីឆែកឆេររក​ឃើញ​ថ្នាំ​ញៀន​ចំនួន៦កញ្ចប់។

ឆ្កែរត់​បុក​​ម៉ូតូ​​ដួលរបួសដាច់​អណ្តាត​​​បែក​​ក្រអូម​​មាត់ហើម​មុខ​ពោរ

Posted: 03 Dec 2011 10:52 PM PST

បុរសរងគ្រោះ
ខេត្ដកំពង់ស្ពឺ ៖ យុវជន​ម្នាក់​បាន​រង​របួស​ដាច់​អណ្ដាត បែក​ក្រអូមមាត់ និង​ហើម​មុខ​ពោរ​មើល​សឹង​លែង​ស្គាល់ ដោយសារ​​ខណៈកំពុង​ជិះ​ម៉ូតូ​ស្រាប់តែ​មាន​ឆ្កែ​រត់​បុក​បណ្ដាល​ឱ្យ​ដួល។ គ្រោះថ្នាក់​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ថ្ងៃ​ទី​៣ ធ្នូ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ចំណុច​ភូមិ​ក្របីព្រៃ​ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ។

ទួ​រី​ស​ដឹក​បន្លែ​បុក​ម៉ូ​តូ​រង​របួស​បាក់​ភ្លៅ​នៅ​ចំណុច​ស្ដុ​ប​នាង​គ​ង្ហី​ង

Posted: 03 Dec 2011 10:49 PM PST

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​បាក់​ភ្លៅ​ខាងស្ដាំ និង​មុខ​បន្ដិច ខណៈ​ពេល​​​ជិះ​ម៉ូតូ​មក​ដល់​ស្ដុ​ប​នាង​គ​ង្ហី​ង​ត្រូវរថយន្ដ​ទួ​រី​ស​ដឹក​ បន្លែ​មួយ​គ្រឿង​បុក​ចំ​ទទឹង​​តួម៉ូតូ​ពេញ​​ទំហឹង​បណ្ដាល​ឱ្យ​ដួលរង​របួស​​ តែ​ម្ដង ​​​​ហើយ​រថយន្ដ​បាន​បើក​រត់គេច​បាត់ស្រមោល ។ គ្រោះថ្នាក់​ចរាចណ៍​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​យប់ថ្ងៃ​ទី ​​១ ធ្នូ នៅ​ចំណុច​​ស្ដុ​ប​នាងគ​ង្ហី​ង សង្កាត់​

រថយន្ត​យី​ឌុប​ដឹក​ស៊ី​ម៉ង់ត៍​ពន្លះ​គូទ​​រថយន្ត​សូ ងួន រង​គ្រោះ​ខ្លួន​ឯង​របួស​ធ្ងន់​ធ្ងរ​

Posted: 03 Dec 2011 10:43 PM PST

រថយន្តយីឌុបបង្កហេតុ
ខេត្ត​ព្រះ​សីហនុ ៖ មនុស្ស​ចំនួន​២នាក់​​បាន​រង​របួស​ធ្ងន់​នៅក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់ ​ចរាចរណ៍​មួយ​កាលពី​វេលាម៉ោង៥ និង​៥៥​នាទីល្ងាច​ថ្ងៃទី​២ ធ្នូ​ ឆ្នាំ​២០១១ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិពូ​ធឿង ឃុំ​បិត​​ត្រាំង​ ស្រុក​ព្រៃនប់ ដែល​បង្ក​ឡើយ​ដោយ​រថយន្ត​​ធុន​ធ្ងន់​ដឹក​ស៊ីម៉ង់​ត៍​របស់​ថៅ​កែ​ឈ្មោះ​ លាង ម៉ៅ ។

បោះឆ្នោត​​​អេហ្ស៊ីប​ដំណាក់​កាល​ដំបូង​ពួកអ៊ិស្លាម​ទទួល​សំឡេង​60%

Posted: 03 Dec 2011 10:28 PM PST

ប្រធានគណៈ​កម្មាធិការ​​​បោះឆ្នោត​ជាន់ខ្ពស់​​អេហ្ស៊ីប​ លោក​អាប់​ដែល មូអុីស អុីប្រាហ៊ីម
ទីភ្នាក់​ងារ​​​សារព័ត៌មាន​​​ផ្លូវ​ការ​អេហ្ស៊ីប MENA រាយការណ៍​​​កាលពីយប់ថ្ងៃទី​​៣ ធ្នូ ថា ​ពួកអ៊ិស្លាម​​និយម​​ដណ្តើម​​​សំឡេង​​បាន​​​​ប្រមាណ​​​ជា​​៦០% ក្នុងការបោះឆ្នោត​​​សភា​​ដំណាក់​កាល​​​ដំបូង​នៅអេហ្ស៊ីប​។​ ពួកអ៊ិស្លាម​​និយម​​តំណាង​ជា​ពិសេស ដោយ​គណបក្ស​​បងប្អូន​អ៊ិស្លាម និង​​គណបក្ស​​​​ AL NOUR ​។ គណបក្ស​​​ទទួលបាន​សំឡេង​​​ច្រើន​​លំដាប់​ទី​​២ គឺ​គណបក្ស​​​ប្លុក​​អេហ្ស៊ីប​ បន្ទាប់​មក​​​គណបក្ស​ AL WASAT គណបក្ស​សេរី AL WAFD និង​គណប​ក្ស​ស​ម្ព័ន្ធ​ភាព​បដិវត្តន៍​។

រថយន្តសាំយ៉ុងពន្លះម៉ូតូវីវ៉ាពីក្រោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់​

Posted: 03 Dec 2011 10:22 PM PST

សពជនរងគ្រោះ​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ​បុរសម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែងកើតហតុ និងម្នាក់​ទៀ​ត​រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរា​ចរណ៍មួយកើតឡើង រវាងរថយន្ត​សាំ​យ៉ុង​១២​កៅអី បានបុកម៉ូតូពីក្រោយនៅវេលាម៉ោង១២​និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៣ ធ្នូ ឆ្នាំ២០១១ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើត​ខ្លោង​ទ្វារវត្តចាន់ស៊ី ស្ថិតក្នុងភូមិកូប​ខាង​កើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

កូរ៉េ​​សាង​សង់​​មន្ទីរ​ពេទ្យ​​​ភ្នែក​​នៅ​កម្ពុជា​​​​មាន​​​គ្រែចំនួន​​52

Posted: 03 Dec 2011 10:14 PM PST

​ទិដ្ឋភាពរួម​នៃពិធី
រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិ ការអន្តរជាតិកូរ៉េ(កូយកា)និងក្រសួងសុខា ភិបាល បាន​ប្រារព្ធពិធីចុះហត្ថលេខាលើកំណត់​ហេតុកិច្ចពិភាក្សា​គម្រោងសាង​សង់មន្ទីរ​ពេទ្យ ភ្នែកព្រះអង្គឌួងនៅរាជធានីភ្នំពេញនាថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០១១ នៅទីស្តីការក្រសួងសុខា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាប់​ផ្តើមដំណាក់កាល​សាងសង់​មន្ទីរពេទ្យភ្នែកដែល មានគ្រែចំនួន៥២នាឆ្នាំ២០១២ខាងមុខ។

លោក​ទៀ បាញ់ ​អញ្ជើញ​​ចូលរួម​​បុណ្យ​ចម្រើនព្រះជន្ម​ព្រះ​មហា​ក្សត្រ​​ថៃ

Posted: 03 Dec 2011 10:10 PM PST

លោក​ទៀ បាញ់ ​អញ្ជើញ​​ចូលរួម​​បុណ្យ​ចម្រើនព្រះជន្ម​ព្រះ​មហា​ក្សត្រ​​ថៃ
​​រាជធានីភ្នំពេញ ៖ កាលពីវេលាយប់ថ្ងៃ​ទី២ ធ្នូ ២០១១ ក្នុង​ស្ថាន​ទូតថៃទីក្រុងភ្នំពេញ បាន​​ប្រារព្ធ​វិធីបុណ្យ​ចម្រើន​ព្រះជន្មមហា​ក្សត្រថៃ​ព្រះ​ចៅយូហ៊ួ ភូមិបុល អាឌុល យ៉ាដេត (Bhumibul Aduljadej) គម្រប់​៨៤ព្រះ​វស្សាក្រោមការរៀបចំពីលោក​សម​ប៉ង សាងួន​ប័ន (Sampong sangYanbun) អគ្គរាជទូតថៃ​ប្រចាំប្រទេសកម្ពុជា ដោយ​មាន​ការ​ចូលរួម​​ពី​មន្ត្រី​​​ជាន់​ខ្ពស់​កម្ពុជា​គឺ​លោកទៀ បាញ់ ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្រ្តីក្រសួង​ការពារជាតិ ព្រម​ទាំង​មន្ត្រី​សំខាន់ៗជាច្រើរូបទៀត​ប្រមាណជាង​២០០​​នាក់។

​អត្រា​​​អ្នកអត់ការងារ​ធ្វើ​​​​នៅ​អាមេរិក​​ធ្លាក់​មក​ត្រឹម​8,6%

Posted: 03 Dec 2011 09:52 PM PST

សំណង់ថ្មី​​មួយ​នៅ​អាមេរិក
ក្រសួង​ការងារ​អាមេរិក​​​រាយការណ៍​​កាលពី​ថ្ងៃទី​​​​២ ធ្នូ​​​ កន្លង​មក​នេះ​ថា អត្រា​​អ្នក​ឥត​ការងារ​ធ្វើ​នៅសហរដ្ឋអាមេរិក​បានធ្លាក់​ចុះ​​មកនៅត្រឹម​​​៨,៦% ក្នុងខែ​​វិច្ឆិកា ជា​កម្រិត​មួយ​ទាបបំផុត​ចាប់តាំង​ពី​​ខែមីនា ឆ្នាំ​​​២០០៩​​មក​។​ ម្យ៉ាង​វិញទៀត ​​ផ្នែក​​ពុំ​មានកសិ​កម្ម​​​បាន​​​​បង្កើត​ការងារ​ចំនួន​១២០.០០០​​​ កាលពី​ខែ​កន្លង​មក​នេះ ចំណែក​មនុស្ស​​​៣១៥.០០០​នាក់ ​បានបោះ​បង់​​ចោល​ការ​ដើរ​ស្វែង​​រកការងារ​ធ្វើ ហើយ​​​លែង​ត្រូវ​ចាត់​បញ្ចូល​ក្នុង​ចំនួន​​​អ្នក​ឥត​​​ការ​ងារ​ធ្វើ​។ ​​

ការប្រកួតការពារខ្សែក្រវាត់ប្រឆាំងកីឡាករបារាំងនៅតែដំណើរការទោះវ្ល៉ាឌីមៀ ទើបវះកាត់ក្តី

Posted: 03 Dec 2011 08:01 PM PST

កីឡាករអ៊ុយក្រែនវ្ល៉ាឌីមៀ-ឆ្វេង-និងកីឡាករបារាំងម៉ាម័រម៉ិច
វ្ល៉ា​ឌីមៀ ឃ្លីតស្កូ​បាន​អះ​អាង​ថា ខ្លួន​នៅ​តែ​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​ប្រ​ឆាំង​នឹង​កីឡាករ​បា​រាំង​ហ្សង់​ ម៉ា​ម័រ​ម៉ិច​ដដែល​បើ​ទោះ​ ទើប​តែ​បាន​វះ​កាត់​ក្រួស​ក្នុង​តម្រង​នោម​ក្នុង​ពេល​ថ្មី​ៗ​នេះ​យ៉ាង​ណា​ក៏​ដោយ​។ ​វ្ល៉ា​ឌីមៀ​ត្រូវ​គេ​បញ្ជូល​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្ល​ង​មក​ដើម្បី​​វះ​កាត់​យក​ក្រួស​ក្នុង​តម្រង​នោម​ចេញ​។ លោក​ Klaus-Peter Dittrichដែល​ជា​អ្នក​នាំ​ពាក្យ​របស់​វ្ល៉ា​ឌីមៀ​​និយាយ​ថា​៖«ការរៀប​ចំ​សម្រាប់​ការ​ប្រកួត​នេះ​នៅ​តែ​ដំណើរ​ការតាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក​»។

​ប្រេស៊ីល ៖ ស្លាប់​​​​យ៉ាង​តិច​​36នាក់​​​​ក្នុងការ​​​បុកគ្នា​​​រវាង​​​រថយន្ត​​កាំមីញ៉ុង​​​ និង​រថយន្ត​​បឺស​

Posted: 03 Dec 2011 07:59 PM PST

អ្នកនាំពាក្យ​​​​ម្នាក់របស់​​ប៉ូលិស​ចរាចរណ៍​​​ប្រេ​ស៊ីល​​​រាយការណ៍​​ប្រាប់​​ AFP ថា ការ​បុកគ្នា​​​រវាង​រថយន្ត​​កាំមីញ៉ុង​មួយគ្រឿង និង​រថយន្ត​​បឺស​មួយ​គ្រឿងដែលដឹក​​​​​ពលករ​​កសិ​កម្ម​​ បណ្តាល​ឱ្យ​​មនុស្សស្លាប់​យ៉ាង​តិច​​​​​​៣៦​នាក់ ​​​កាលពីថ្ងៃទី​​​៣ ធ្នូ ក្នុង​​​​រដ្ឋ​បាហ៊ីយ៉ា ភាគឦសាន​​​ប្រេស៊ីល​។​ ការស៊ើប​​​​អង្កេត​មួយ​ត្រូវបានបើក​ធ្វើ​លើ​គ្រោះ​ថ្នាក់នេះ​​​ដែល​​ក៏​បណ្តាល​​ឱ្យ​មនុស្ស​​​​​១៣​នាក់​ត្រូវ​របួស​​ដែរ នៅ​​មីឡា​ហ្គ្រេន ចម្ងាយ​​​​ប្រមាណជា​​​​​​​២៥០គីឡូម៉ែត្រ ​​ពីទីក្រុង​សាល់​វ៉ា​ឌ័រ ​​​ដឺបា​ហ៊ី​យ៉ា រដ្ឋធានី​​របស់រដ្ឋ​​​​បា​ហ៊ី​យ៉ា​។

​ចាប់ផ្តើម​​​​​​បោះឆ្នោត​​សភា​រុស្ស៊ី​

Posted: 03 Dec 2011 07:57 PM PST

​ការបោះឆ្នោត​​​​សភា​ឌូម៉ារុស្ស៊ី បានចាប់​ផ្តើម​​​កាលពីព្រឹកថ្ងៃទី​​​៤ ធ្នូ ដំបូង​គេបំផុត​ក្នុងតំប​ន់​​កាំ​​ឆាត់​កា និង​​​ឈូកូតកា នា​ចុង​បូព៌ារុស្ស៊ី​។ ​សរុប​មាន​គណបក្ស​​​នយោបាយ​​​​​៧​ចូលរួម​ក្នុង​​ការ​បោះឆ្នោតនេះ ​ដើម្បី​​ដណ្តើម​​​យកកៅអី​សភា​ចំនួន​​​៤៥០​។​ ប្រជាជន​​​តំបន់​​​កាំឆាត់​កា និង​ឈូកូត​កា បាន​នាំគ្នាទៅ​បោះឆ្នោត​​​​​ចាប់ពី​​​ម៉ោង​៨​ព្រឹក​​ ម៉ោង​ក្នុង​ស្រុក​​ទៅ ខណៈ​អ្នក​​​បោះឆ្នោត​​​​តំបន​់ដទៃៗ​​ទៀត​របស់​​រុស្ស៊ី​​​​ត្រូវរង់ចាំ​​​​​ប៉ុន្មានម៉ោង​​​ទៀត ទើប​អាច​ទៅ​​បោះឆ្នោត​។​

​ហិង្សា​ថ្មីនៅ​ស៊ីរី​ស្លាប់យ៉ាង​តិច​​23នាក់​ទៀត​

Posted: 03 Dec 2011 07:27 PM PST

បាតុកម្ម​ប្រឆាំង​​ប្រជាធិបតេយ្យ​​​ស៊ីរី
មនុស្ស​​យ៉ាង​តិច​​​​២៣នាក់ ​បានត្រូវ​ស្លាប់​កាលពីថ្ងៃទី​៣ ធ្នូ ​ក្នុងតំ​បន់​​​​ផ្សេងៗ​របស់ស៊ីរី​​ពេលមានផ្ទុះ​អំពើហិង្សា​​ថ្មីៗ​។​ ពួកសកម្មជន​​និយាយ​ថា ការប៉ះទង្គិចគ្នា​​​​រវាង​កង​កម្លាំង​​​សន្តិសុខ ​និង​ពួកទាហាន​​រត់ចោល​ជួរ បណ្តាល​ឱ្យ​​​​​មនុស្ស​ស្លាប់​​​​​១៥​នាក់ ​​​ក្នុងនោះ​​មាន​ជនស៊ីវិល​​​៣នាក់ ​​​​កាលពីយប់ថ្ងៃទី​​២ ​មក​ទី​​៣ ធ្នូ ​នៅភាគខាង​ជើង​ប្រទេស​។​

ល្បិច​ថ្មី​បន្លំ​ជា​បុគ្គ​​លិក​ក្រុម​ហ៊ុនដឹក​​ដែក​ឱ្យ​ការ​ដ្ឋាន​សំណង់​​បោក​យក​លុយ​ជាង​៦.០០០​ដុល្លារ​ត្រូវ​ចាប់​ខ្លួន​

Posted: 03 Dec 2011 07:25 PM PST

ជនសង្ស័យ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២​ ធ្នូ​ ២០១១ ​​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ប្ដឹង​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ពីករណី​ឆបោកដែល​ជនសង្ស័យ​រូប​នេះ​ប្រើ​ល្បិច​ថ្មី ដោយ​បន្លំ​ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​សម្ភា​រ​សំណង់​។

ស្រវឹងធ្លាក់​​ភ្នែក​បើក​ម៉ូតូ​​បុក​ជន​ពិការ​​រង​​២​នាក់​របួស​ធ្ងន់​

Posted: 03 Dec 2011 07:17 PM PST

ក្រុង​ប៉ោយ​ប៉ែត ៖ បុរសម្នាក់ផឹក​ស្រវឹង​ធ្លាក់ភ្នែក​ បើកម៉ូតូក្នុងល្បឿនលឿន​ ក៏​​ជ្រុលចង្កូត​ទៅបុក​ជនពិការដែលកំពុងតែដើរលើចិញ្ចើម​ថ្នល់ ​បណ្តាលឲ្យរងរបួស​ធ្ងន់ដេក​ដួល​សន្លប់​នៅ​ក្នុងថ្លុកឈាម កាលពីវេលាម៉ោង១១​និង​៤០​នាទី​យប់ថ្ងៃទី២ ធ្នូ ២០១១ នៅចំណុច​ផ្លូវចូលផ្សារ​រ៉ាចាស់ ស្ថិតក្នុងភូមិ​ក្បាលស្ពាន សង្កាត់ប៉ោយ​ប៉ែត។ ជន​រងគ្រោះ​ឈ្មោះ​ប្រាក់ សុខន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើត​ហេតុ​ខាងលើរង​របួស​ធ្ងន់ រីឯអ្នក​បង្កឈ្មោះឪ អាតយ អាយុប្រហែល​៣៥ឆ្នាំ រង​របួស​ធ្ងន់ដូចគ្នា។

​លោក​ស៊ុយ ​សែម និង​​លោក​ជំទាវ​សម្ពោធ​​ផ្សារ​​ក្រគរ និង​ដូរ​ឈ្មោះថា ​«ផ្សារ​​សាមគ្គី​ក្រគរ​​» វិញ

Posted: 03 Dec 2011 07:08 PM PST

​លោកស៊ុយ សែម និង​លោកជំទាវ ​អញ្ជើញ​កាត់​ខ្សែបូសម្ពោធផ្សារ
ខេត្តពោធិ៍សាត់ ៖ ផ្សារក្រគរដែល​ធ្លាប់​តែ​លិចភក់ជ្រាំគ្មានអនាម័យ និងមានទំនាស់រវាង​អាជីវករជាមួយអ្នកវិនិយោគកន្លងមក ឥឡូវនេះ​ក្រោមការខិតខំរកដំណោះស្រាយ និងសម្រប​សម្រួលរបស់លោកកែវ រតនៈ ប្រតិភូរាជ​រដ្ឋា​ភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា និង​ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកក្រគរ អ្វីៗត្រូវបានបញ្ចប់​ដោយ​សន្តិ​វិធី និងបានសាង​សង់ជាថ្មីឡើងវិញ​រួចរាល់ជា​ស្ថាពរ ព្រមទាំងដូរឈ្មោះថា «ផ្សារសាម​គ្គី​ក្រគរ» ផងដែរ។ 

​នាង DELPHINE WESPISER ជាប់​​ជា​បវរកញ្ញា​បារាំង​ឆ្នាំ​2012

Posted: 03 Dec 2011 06:00 PM PST

បវរ​កញ្ញា​​​​បា​រាំង ប្រចាំ​ឆ្នាំ​​​២០១២
​នាង DELPHINE WESPISER បវរ​កញ្ញា​​​​​អាល់​​សាល់​​​ ទើបត្រូវ​​បានជ្រើសរើស​​​​​​​ជា​បវរ​កញ្ញា​​​​បារាំង​ប្រចាំ​ឆ្នាំ​​២០១២​។ ​មានអាយុ​​​១៩​ឆ្នាំ ​យុវ​នារី​រូបនេះ​​ត្រូវ​បានជ្រើសរើស​​​​ជា​បវរ​កញ្ញា​​បារាំង​ប្រចាំ​ឆ្នាំ​​២០១២ ​ក្នុង​​ការប្រកួត​​​ផ្តាច់​ព្រ័ត្រ​​នៅក្រុង KINGERSHEIM ។ នាង DELPHINE រៀន​ខាង​​របាំ ហើយ​ចូលចិត្ត​​​​​គូរ​រូប​។​ នារីរូបនេះ​​ស្រមៃ​​​ឈានទៅ​​​​វែង​ឆ្ងាយ​​​​ក្នុង​ពិភព ​នៃ​បវរកញ្ញា​​​ ហើយ​​​ទីបំផុត​​​​​នាង​ត្រូវ​បាន​ជ្រើសរើស​​​ជា​បវរ​កញ្ញា​​​​បារាំង​​​ឆ្នាំ​​​២០១២​។ ​

ព្រឹត្តិការណ៍​សំ​ខាន់​ៗពិ​ភពលោក​កើត​ក្នុង​ថ្ងៃទី​៤ខែ​ធ្នូ​

Posted: 03 Dec 2011 04:00 PM PST

*ឆ្នាំ​១៨៨១ -ការ​ចេញ​ផ្សា​យ​ជា​លើក​ដំបូង​របស់​កា​សែត​ Los Angeles Times ។ *ឆ្នាំ​១៩១៨ -ប្រ​ធា​នា​ធិប​តី​សហរដ្ឋ​អាមេរិក​លោក Woodrow Wilsonបាន​ធ្វើ​ដំណើ​រ​តាម​នា​វា​ទៅ​កាន់​ទី​ក្រុង​ Versaillesប្រ​ទេស​បារាំង​ដើម្បី​ចូល​រួម​ការ​ចរចារក​សន្តិ​ភាព​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​១​។​លោក​Wilsonបាន​ក្លាយ​ជា​​ប្រធានា​ធិប​តី​អា​មេរិក​ដែល​ស្ថិត​ក្នុង​តំណែង​លើក​ដំបូង​ហើយ​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អឺរ៉ុប​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!