Koh Santipheap Daily

Koh Santipheap Daily


សវនាការលើភស្តុតាងក្នុងសំណុំរឿង002ប្រឆាំងអៀង សារី​ ខៀវ​ សំ​ផន និង​នួន ជា​

Posted: 04 Dec 2011 11:48 PM PST

រាជធានីភ្នំពេញ ៖​ ​ នៅវេលាម៉ោង៩​ព្រឹក​ថ្ងៃទី ៥ វិច្ឆិកាឆ្នាំ២០១១​សាលា​ក្តីខ្មែរ​ក្រហម​បើក​ សវនាការលើភស្តុតាងក្នុងសំណុំរឿង០០២​ប្រ​ឆាំងនឹងជនជាប់ចោទអៀង សារី, ខៀវ សំផន និងនួន ជា។​ ក្នុងការជំនុំជម្រះនេះជន​ជាប់នឹង​ត្រូវលើកនូវរាល់​ភស្តុតាង​ទាំង​ឡាយ​ដើម្បី ​ដោះ​បន្ទុក​ទៅនឹងការចោទប្រកាន់​របស់​សហព្រះរាជ​អាជ្ញានៃសាលាក្តី។

ប្រពន្ធ​​មហាសេដ្ឋី​ហុងកុង​​ទទួលប្រាក់​​សំណង​​ជាង150​​លានដុល្លា​រ​សម្រាប់​ការ​លែងលះ

Posted: 04 Dec 2011 11:47 PM PST

លោកស្រី ផ្លរ៉េន ​​ថាំង​ឈុយ​វិន ប្រពន្ធ​​មហាសេដ្ឋី​ហុងកុង​​
តុលាការ​​​ហុងកុង​បាន​សម្រេច​ឱ្យ​លោកស្រី ផ្លរ៉េន ​​ថាំង​ឈុយ​វិន ​ប្រពន្ធ​របស់​លោកសាមេ​ន​ធ័រ លីគីន ​ហ្គាន មហាសេដ្ឋីហុងកុង​ជាម្ចាស់​​​ក្រុម​ហ៊ុន «ព្រូដេនសូល អ៊ីន​ធើរ ប្រាយ» ​ដែល​រស់​នៅ​រួម​គ្នា​រយៈ​ពេល​៩ឆ្នាំ ជាភាគី​ឈ្នះ​ក្តីលើ​ការ​ប្តឹង​លែង​លះ​ទទួលប្រាក់សំណង​​ចំនួន​១.២០០​ពាន់​លាន​​ហុងកុង ឬប្រហែល​ជាង​​១៥០​​​លាន​ដុល្លារ ​ច្រើនជាង​​ភាគីបុរសផ្តល់​បណ្ណាការ​ ឬ​ប្រាក់​​បង្គាប់​ចំនួន​១៦,៥​​លាន​ផោន​​​ ឬ​ប្រហែល​​​២៦​លាន​ដុល្លារ ។

អាជ្ញាធរ​​ក្រុង​ប៉ោយ​ប៉ែត​​​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​​តាម​ដង​ផ្លូវ

Posted: 04 Dec 2011 11:46 PM PST

សកម្មភាពធ្វើសណ្តាប់ធ្នាប់តាមដងផ្លូវ
ក្រុង​ប៉ោយប៉ែត ៖ ​អាជ្ញា​ធរក្រុង​ប៉ោយ​ប៉ែត ​មាន​មន្ត្រី​​សាលា​ក្រុង​ និងនគរបាល​​អធិការ​​ដ្ឋាន​ក្រុង​ ​នៅព្រឹក​ថ្ងៃទី​៥ ធ្នូ ២០១១ ​នេះ​ បាន​រៀប​ចំ​សណ្តាប់ធ្នាប់​​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ទាំង​មូល ​​ទាំង​តាម​ដង​ផ្លូវ​ជាតិ និង​ផ្លូវ​លំ ដោយ​ចាប់​ផ្តើម​ពី​ចំណុច​​មុខ​​ផ្សារ​កណ្តាល​មុន​គេ​ មិន​ឱ្យ​យក​ដី​​ចំណី​ថ្នល់​​ជាតិ​​ធ្វើ​តូប​លក់​​ដូរ​យា៉ងអនា​ធិបតេយ្យ​ ព្រម​​ទាំង​អ្នក​រត់​​ម៉ូតូ​ឌុប​ក៏​មិន​ឱ្យ​ឈប់​សំចត​​​ស្អេក​សះធ្វើ​

គ្រឿង​ចក្រ​កសិកម្មនាំ​ចូល​ពី​សៀម​កើន​ឡើង​តាម​ច្រក​ទ្វារ​អន្ត​រជាតិ​ប៉ោយ​ប៉ែត​

Posted: 04 Dec 2011 11:43 PM PST

សកម្មភាពដឹកគ្រឿងចក្រចូលស្រុកខ្មែរ
ក្រុង​ប៉ោយ​ប៉ែត ៖ គ្រឿង​ចក្រ​បម្រើ​វិស័យ​កសិកម្ម​​រាប់​សិប​គ្រឿង​ត្រូវ​បាន​នាំ​ចូល​ពី​ ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្ត​រជាតិ​ប៉ោយ​ប៉ែត​ មាន​ការ​កើន​ឡើង​នា​ពេល​នេះ​ ខណៈទំនិញ​សព្វ​សារពើ​មាន​ការ​ថយ​ចុះ​យ៉ាង​គំ​ហុក​ដោយ​សារ​ការ​ជន់​លិច​នៅ​ ប្រទេស​ថៃ ដែល​ធ្វើឱ្យ​ចំណួល​ពន្ធ​គយ​មាន​ការ​ថយ​ចុះ​ជាង​៣០%។

ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី​ ត្រូវ​ជន​ដៃ​ដល់​​ព្រួ​តគ្នា​​វាយ​យ៉ាង​ចាស់​ដៃ

Posted: 04 Dec 2011 11:41 PM PST

ខេត្តមណ្ឌលគិរី ៖ មនុស្សម្នាស្ទើរពេញ​ទូទាំង​ក្រុងសែនមនោរម្យ មានការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក៏ព្រោះតែមានក្រុមបុរសបី​នាក់​ព្រួត​គ្នាវាយទៅលើ​ ចៅក្រមម្នាក់យ៉ាងចាស់ដៃរួចអូស ​បញ្ចូលទៅក្នុងរថយន្ត។ ហេតុការណ៍​ដែល​មិន​ធ្លាប់កើតមានចំពោះស្ថាប័នតុលាការ​កម្ពុជា​នេះ បានកើតឡើងនៅហាង​អង្គរហ៊្វ​រ៉េសស្ថិតក្នុង​ភូមិ​ត្រុម សង្កាត់​មនោរម្យ ក្រុង​សែន​មនោរម្យ កាល​

ក្រុមគោ​យន្ត​​លួច​ជីកដី​ទួល​បុរាណ​លក់​ឱ្យ​យួន​

Posted: 04 Dec 2011 11:39 PM PST

កន្លែងជីកដី
ខេត្តស្វាយរៀង ៖ ​ប្រជា​ពលរដ្ឋ​​មាន​ការ​ក្តៅ​ក្រហាយ​នឹង​អ្នក​បើក​បរ​​គោ​យន្ត​ដែលបាន​លួច​ ជីកដី​​​​ទួល​បុរាណ​​មួយ​យក​អាចម៌​​ដី​លក់​ឱ្យ​​យួននៅ​ចំណុច​​ច្រក​របៀង​​ ស្រែ​បារាំង ភូមិ​តានូ ឃុំ​ចម្លង ​ស្រុក​ស្វាយ​ជ្រំ ។ បើ​តាម​​ប្រជា​ពលរដ្ឋ​​ភូមិ​ស្វាយ​តា​ភ្ល ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ​សុំ​មិន​បញ្ចេញ​​ឈ្មោះ​បាន​​ប្រាប់​កោះ​​សន្តិ​ភាព​ថា ចាប់​ពី​ថ្ងៃទី​​២៨ ​វិច្ឆិកា ​ដល់​ថ្ងៃ​ទី​២ ធ្នូ មាន​ក្រុម​អ្នក​បើក​គោ​យន្ត​

វាយសម្លាប់​រួច​អូស​ជន​រងគ្រោះ​ទៅ​ព្យួរ​ក​នឹង​ដើម​ឈើ​ក្នុង​ភូមិ

Posted: 04 Dec 2011 11:26 PM PST

សពជនរងគ្រោះ
ខេត្ត​ស្ទឹង​ត្រែង ៖ សពបុរស​ម្នាក់​​​​ត្រូវ​បាន​​គេ​​​ព្យួរ​.ក​នៅ​ដើម​​ឈើ​​កណ្តាល​ភូមិ​​​​មាន ​កម្ពស់​​ប្រហែល​​​​​៣ទៅ​​​​៤តឹក​ពីដី ​ខណៈ​​អ្នក​ស្រុក​បានដើរ​ឆ្លង​កាត់​នៅ​​​ទី​នោះ ​​ហើយ​ប្រទះ​ឃើញ​​​​​​នា​វេលា​ម៉ោង​​​៥​​​​​​​ភ្លឺ​ថ្ងៃទី​​៣ ធ្នូ ឆ្នាំ​២០១១​។ ​ប្រភពព័ត៌​មាន​​​​​បាន​​ឱ្យដឹង​​​ថា ​​សព​ត្រូវ​​​​ជន​មិន​ស្គាល់​មុខ​​អូសចេញពី​​​​ផ្លូវ​​ក្នុងភូមិ ​ចូលទៅ​កន្លែង​ព្យួរ​.ក​​​មានចម្ងាយ​​ប្រហែល​​៧ម៉ែត្រ ​​​ហើយ​​​​មាន​​ស្នាម​​ដាច់​រយះ​​ខោ​ជើង​​​​វែង​របួត​ចេញពី​ខ្លួន​​​ប្រឡាក់ ​​សុទ្ធ​តែភក់ ខោ​នោះត្រូវ​​បាន​គេ​យកទៅ​​​បោះទុក​​ចោល​នៅក្រោម​​សព​។​

បើករថយន្តដេកលក់មួយភាំង​ បុក​ដើម​អំពិលព្រៃផ្ទុះឆេះឡានហ្មត់សល់តែឆ្អឹង

Posted: 04 Dec 2011 11:26 PM PST

ខេត្តបន្ទាយមានជ័យ ៖ មានហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍មួយកម្រនឹងកើតមាន ដោយសារ​​រថយន្តម៉ាកកាមរីមួយគ្រឿង អ្នក​បើក​ដេកលក់ រថយន្តបោលទៅបុកដើម​អំពិល​ព្រៃ​ដុះក្បែរថ្នល់ បណ្តាលឲ្យឆេះរថយន្តនៅ​សល់​តែឆ្អឹងដែក។ គ្រោះថ្នាក់ចរាចរណ៍​ដែលបង្ក​ដោយ​ខ្លួនឯងនេះកើតឡើង​នៅវេលាម៉ោង​១និង៣០នាទី​ រសៀលថ្ងៃទី៤ ធ្នូ ២០១១ លើ​កំណាត់​​ផ្លូវជាតិលេខ៥៦

ណាដាល់ជួយឲ្យអេស្ប៉ាញឈ្នះពានជើងឯកតឺន្នីស Davis Cupជាលើកទី៥

Posted: 04 Dec 2011 11:25 PM PST

កីឡាករ​ណាដាល់ (រូបកណ្តាល) អបអរជ័យជម្នះជាមួយក្រុម
អេស្ប៉ាញ​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ជើង​ឯក​តឺន្នីស Davis Cupជា​លើក​ទី​៥​និង​ជា​លើក​ទី​៣​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​បន្ទាប់​ពី​រ៉ា​ហ្វា​អែល ណា​ដាល់​កីឡាករ​ឆ្នើម​របស់​ក្រុម​នេះ​បាន​យក​ឈ្នះ​ការ​ប្រកួត​ឯកត្ត​ជន​របស់​ខ្លួន​​លើ​កីឡាករ​អា​ហ្សង់​ទីន​ចូ​អាន ម៉ា​ទីន​ ឌែល ប៉ូ​ត្រូ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៤​ធ្នូ​កន្លង​មក​នេះ​។ នៅ​លើទី​លាន​ប្រកួត​នៃ​ពហុកីឡដ្ឋាន​អូ​ឡាំ​ពិក​ក្នុង​ទី​ក្រុង ​Sevilleប្រទេស​អេស្ប៉ាញ​ រ៉ា​ហ្វា​អែល ណា​ដាល់​តំណាង​ឲ្យ​ប្រទេស​អេស្ប៉ាញ​ដែល​ជា​ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​កីឡាករ​ឌែល​ប៉ូ​ត្រូ​ក្នុង​លទ្ធផល​១-៦,៦-៤,៦-១និង​៧-៦​។

អតីត​កីឡា​ករ​ជម្រើស​ជាតិ​ប្រេស៊ី​ល​​ក្នុង​ទស​វត្ស​ទី​70ទទួល​មរណភាព

Posted: 04 Dec 2011 10:58 PM PST

​អតីត​កីឡា​ករ​ជម្រើស​ជាតិ​ប្រេស៊ីល លោក​​​ Socrates ​​ទទួល​មរណ​ភាព​​
យោងទៅតាម​​ប្រភពព័ត៌មាន​​ស៊ី​-អិន-អិន​ចេញ​ផ្សាយ​​កាលពីថ្ងៃ​អាទិត្យ ទី​៤ ធ្នូ ឆ្នាំ​២០១១ បាន​ឱ្យ​ដឹងថា ​អតីត​កីឡា​ករ​ជម្រើស​ជាតិ​ប្រេស៊ីល​​ Socrates បាន​​ទទួល​មរណ​ភាព​​នៅ​​មន្ទីរពេទ្យ​​ក្នុង​ទីក្រុង​សាវ​ប៉ូឡូ ​ដោយ​សារ​ជំងឺ​មហារីក​​ពោះ​វៀន ។ ​អតីត​កីឡា​ករ​ខ្សែ​បម្រើ​​ និង​ជា​ប្រធាន​​ក្រុម​បាន​ទទួល​​​មរណ​ភាព​​ក្នុង​វ័យ​៥៧​ឆ្នាំ​ ​បន្ទាប់​ពី​​លោក​​​មានជំងឺ​រ៉ាំ​រ៉ៃ​​អស់​រយៈ​​​ពេល​​ជា​​យូរ​​មក​ហើយ ។

នីស្សាន់​បត់​ក្រោយ​​មិន​ប្រយ័ត្ន​​កាមរី​ពន្លះ​​ពេញទំហឹង​​របួស​ធ្ងន់​​2​នាក់​

Posted: 04 Dec 2011 10:49 PM PST

នៅកន្លែងកើតហេតុ
ខេត្តបន្ទាយមានជ័យ ៖ មនុស្សចំនួន២​នាក់ទទួលរងរបួសធ្ងន់ដោយជួបនូវគ្រោះថ្នាក់​ ចរាចរណ៍មួយកើតឡើងរវាងរថយន្តកាមរីបុក​រថយន្តនីស្សាន់។ ហេតុការណ៍នេះកើតឡើងនៅ​វេលា​ម៉ោង៤ទៀបភ្លឺ ថ្ងៃទី៤ ធ្នូ នៅលើកំណាត់​ផ្លូវ​ជាតិលេខ៦ ត្រង់ចំណុចខាងកើតភូមិព្រៃមាន ឃុំរហាល ស្រុក​ព្រះនេត្រព្រះ។

កូនភ្លោះស្រីទ្រូងជាប់គ្នាមិនទាន់​បាន​ធ្វើ​ការ​វះកាត់

Posted: 04 Dec 2011 10:47 PM PST

កូនភ្លោះជាប់គ្នា២
រាជធានីភ្នំពេញ ៖ កូនភ្លោះស្រីដែល​កើត​មក​ទ្រូងជាប់គ្នា​ កំពុង​ស្វែងរកគ្រូពេទ្យ​វះ​កាត់​ ផ្តាច់​ចេញពីគ្នា ក្រោមការជ្រោមជ្រែងពីមណ្ឌល​សុខ​ភាពមេត្តាករុណានោះ រហូតមកដល់ពេល នេះ​មិន​ទាន់ត្រូវបានធ្វើការវះកាត់នៅឡើយទេ។ លោក​អាន ឃន់ ឪពុកកូនភ្លោះស្រីជាប់ទ្រូង​គ្នា​បាន​និយាយ​ថា រហូតមកដល់ថ្ងៃ​នេះកូនភ្លោះស្រី​របស់​គាត់ មិនទាន់​មាន​វេជ្ជបណ្ឌិតណាមួយធ្វើ​ការ​​

ជន​សង្ស័យ​​ជួញដូរ​​ថ្នាំញៀន​​2​នាក់ និង​ថ្នាំញៀន​420​គ្រាប់​ចាប់​បញ្ជូន​​ទៅ​​សាលា​ដំបូង​

Posted: 04 Dec 2011 10:45 PM PST

ជនជាប់ចោទទាំង២នាក់
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាល​ការិយាល័យប្រឆាំងគឿងញៀននៃស្នងការដ្ឋាន​នគរបាលខេត្ត សហការជាមួយ​កម្លាំងការិយា​ល័យ​ប្រឆាំងគ្រឿងញៀន​នៃមន្ទីរប្រឆាំងគ្រឿង​ញៀន និងដឹកនាំ​ដោយ​លោកព្រះរាជអាជ្ញារង​អម​សាលាដំបូងខេត្ត​ បានចុះប្រតិបត្តិការ​បង្រ្កាប​ការជួញដូរថ្នាំញៀន១ករណី និង​ចាប់​ឃាត់​ខ្លួនជនសង្ស័យ​បាន​២នាក់ព្រមទាំងដក​ហូត​

លោកឧកញ៉ាវេជ្ជ​បណ្ឌិត​ គួច ​ម៉េង​លី ​ចុះ​សួរ​សុខទុក្ខ​ និង​ចែក​អំណោយពិនិត្យ​ ព្យា​បាល​​ជំងឺ​ដល់​ប្រជា​ជន​នៅភូមិ​​ដើម​ព្រីង ឃុំ​កោះ​​ខែល​ ស្រុក​​ស្អាង​

Posted: 04 Dec 2011 10:42 PM PST

សកម្មភាពពិនិត្យ​និងប្រគល់អំណោយ
ខេត្តកណ្តាល ៖ លោកឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី និងជា​គណៈពង្រឹងចុះជួយភូមិដើមព្រីង ឃុំ​កោះ​ខែល ស្រុកស្អាង ខេត្តកណ្តាល បានចុះសួរ​សុខ​ទុក្ខ និងចែកអំណោយប្រជាពលរដ្ឋ១៨០​គ្រួសារ និងពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋ​៥៦០នាក់ នៅភូមិដើមព្រីង និងភូមិជិតខាង ឃុំ​កោះខែល ស្រុកស្អាង ខេត្តកណ្តាល ដោយ​ក្នុង​

តារាអាស​អាភាសមាន​​គម្រោង​បង្កើត​ក្លឹប​បាល់​ទាត់​​យក​គំរូ Inter Milan

Posted: 04 Dec 2011 10:38 PM PST

[Enter Caption]
កាសែត​ដឹក​សាន់ របស់​អង់​គ្លេស​ ផ្សាយ​ថា នាង​​ក្លា​រីសា លីយ៉ូ​ណេ ​តារា​អាសអាភាស​ជន​ជាតិ​​ឆែក អាយុ​៣២​ឆ្នាំ​ប្រកាស​ថា ខ្លួន​មាន​គម្រោង​​នឹង​បង្កើត​​ក្លឹប​បាល់​​ទាត់​​ដោយ​​ឱ្យ​ឈ្មោះ​​​ថា ក្លឹប​​ Inter Praque យក​លំនាំ​តាម​​ក្លឹប ពស់​យក្ស Inter Milan ជាក្លឹប​ដ៏ពេញ​​និយម​​របស់​ខ្លួន ។ តារា​អាស​អាភាស​ខាង​លើ​ប្រកាស​ថា ខ្លួន​ស្រឡាញ់​អាជីព​​សម្តែង​ភាព​យន្ត​​អាស​អាភាស​ ប៉ុន្តែ​ក៏​​នឹក​ស្រមៃ​​ជារៀង​រហូត​មកថា នឹង​ធ្វើ​ជា​ម្ចាស់​​ក្លឹប​បាល់​ទាត់​ដែល​នឹង​​បង្កើន​​ខ្លួន​កាន់​តែ​មាន​ឈ្មោះ​​ល្បីខ្លាំង​បន្ថែមទៀត ។

ប្រចណ្ឌ​ខុស​តម្រា ៖ បំពាក់​ឧបករណ៍​ការ​ពារ​ភាព​បរិសុទ្ធ​ឱ្យ​សង្សា ខ្លាច​មាន​អ្នក​ថ្មី

Posted: 04 Dec 2011 10:21 PM PST

ខ្សែក្រវាត់​ពាក់​ការ​ពារ​សុវត្ថិភាព​ភាព​បរិសុទ្ធ
សុភ​មង្គល​ពិត មិន​មែន​កើត​ពី​ការ​ស្រឡាញ់​តែ​លើ​រូប​សម្បត្តិ​នោះ​ទេ ការ​យល់​ចិត្ត​គ្នា,ភាព​អត់​ធ្មត់​ និង​ការ​អធ្យា​ស្រ័យឱ្យ​​​គ្នាទៅ​វិញ​ទៅ​មក​គឺ​ជា​កត្តា​​រួម​ផ្សំ​​ដែល​អាច ​ធ្វើ​ឱ្យ​​គ្រួ​សារ​មួយ​ឈាន​ដល់​ត្រើយ​នៃ​សុភមង្គល​ ​។ ក្នុង​នោះ​ក៏​​​មានកត្តា​ពាក់​ព័ន្ធ​សំខាន់​ៗជា​ច្រើន​ទៀត​ផង​ដែរ​​ដូច​ជា ​កត្តា​សង្គម នយោ​បាយ សេដ្ឋកិច្ច ជា​ដើម ។

ក្រសួង​ព័ត៌មាន​បញ្ឈប់ការចេញផ្សាយសារព័ត៌មាន​​ក្នុងស្រុក​ចំនួន34ព្រោះមាន​តែឈ្មោះ​ក្នុងបញ្ជី

Posted: 04 Dec 2011 10:02 PM PST

រាជធានីភ្នំពេញ ៖ ​សេចក្តី​​​ប្រកាស​លេខ​៨០៦ ព.ម ប្រក របស់​​ក្រសួងព័ត៌មាន​​ចុះ​ថ្ងៃ​ទី​២៥ ​វិច្ឆិកា ​ឆ្នាំ២០១១ ​ដែលចុះហត្ថលេខា​​ដោយ​លោក​រដ្ឋមន្ត្រី​​ខៀវ កាញារីទ្ធ ​បាន សម្រេច​​បិទ​​​ការ​ផ្សាយនូវ​កាសែត​​ចំនួន១៦ ​​ព្រឹត្តិ​បត្រ​​ចំនួន​១០ និងទស្សនាវដ្តី​ចំនួន​៨ ។ ប្រភពពព័ត៌មាន​ជា​ផ្លូវការ​​ឱ្យ​ដឹង​ថា ​មូល​ហេតុ​​នៃ​ការ​​បញ្ឈប់ការ​អនុញ្ញាត​​ឱ្យបោះ​​​ពុម្ព​ផ្សាយ​នេះ ដោយ​សារ​ការ​តាមដាន និងត្រួត​​ពិនិត្យ​​ឃើញថា ​​កាសែត​​ ព្រឹត្តិ​បត្រ​ និង​ទស្សនាវ​ដ្តី​​​ទាំងអស់នេះ មិន​មាន​ធ្វើការ​​ចេញ​ផ្សាយ​ និ​ង គ្មាន​​​បញ្ជាក់ពីមូលហេតុ​ច្បាស់​​​លាស់​ជា​យូរ​មក​ហើយ ។

អ័ព្ទ​​យ៉ាងក្រាស់​​​គ្រប​ដណ្តប់​​លើ​ក្រុង​​ប៉េកាំង​

Posted: 04 Dec 2011 09:54 PM PST

ទិដ្ឋភាព​​​អ័ព្ទ​​​​យ៉ាង​ក្រាស់​​នៅប៉េកាំង​
​មជ្ឈមណ្ឌល​​​ឧតុនិយម​​​ជាតិចិន​​រាយការណ៍​​ថា អ័ព្ទយ៉ាង​ក្រាស់​បន្តគ្រប​​ដណ្តប់​​​លើ​ទីក្រុង​​ប៉េកាំង កាលពីព្រឹកថ្ងៃទី​​​​៥ ធ្នូ ។ មជ្ឈ​មណ្ឌលនេះ​បាន​ព្រមាន​​​​ពីគ្រោះថ្នាក់​​​​ចរាចរណ៍​ដោយ​​សារ​អ័ព្ទ​​​ដ៏ក្រាស់​​បែបនេះ បណ្តាល​​ឱ្យ​មើល​ផ្លូវ​​​​មិន​ច្បាស់​។​ មជ្ឈមណ្ឌល​​ឧតុនិយម​​​ជាតិចិននា​ព្រឹកថ្ងៃ​ទី​​​​៥ ធ្នូ​ ​បាន​ចេញ​ការប្រកាស​​​អាសន្ន​​​ពណ៌ខៀវ​​​​ចំពោះ​អ័ព្ទ​​​។ ​អ័ព្ទក្រាស់​​​នេះ​កាត់​បន្ថយ​​ការ​មើល​ឃើញ​​ក្នុង​ចម្ងាយ​​មក​ក្រោម​​១.០០០​ម៉ែត្រ នៅ​ក្រុង​​​ប៉េកាំង​។

​ខ្លាឃ្មុំ​​​ផេនដា​យក្ស2​​​​ក្បាល​បញ្ជូន​​​ដល់​អង់គ្លេស​

Posted: 04 Dec 2011 08:10 PM PST

ខ្លា​ឃ្មុំ​ផេនដា​យក្ស​ដែលបញ្ជូន​ទៅ​​អង់​គ្លេស​
ខ្លា​​ឃ្មុំ​​​ផេនដា​​​យក្ស​មួយ​​គូ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ប្រទេស​អង់​គ្លេស​​​ហើយ​កាលពី​រសៀល​​​ថ្ងៃ​​ទី​​​៤ ធ្នូ មកពីខេត្ត​​​​​ស៊ីឈួន របស់ចិន​។ ខ្លាឃ្មុំ​ផេនដា​​ញីឈ្មោះ TIAN TIAN និង​ខ្លា​ឃ្មុំ​​ផេនដា​ឈ្មោល​ឈ្មោះ​​​ YANG GUANG ដែលមាន​អាយុ​​៨ឆ្នាំ ​ដូចគ្នា​ ត្រូវ​បាននាំទៅ​​ដល់​ព្រលាន​យន្តហោះ​​​ EDIMBOURG នាវេលា​ម៉ោង​​​​១៣​និង​​១០នាទី​​ម៉ោង​​​​សាកល​មុនពេល​បញ្ជូន​​ពួកវា​ទៅ​​កាន់សួនសត្វ​​មួយជា​កន្លែង​​ពួក​វា​រស់នៅទីនោះ ។ ​

ថៃហ្គ័រ វូដឈ្នះពានជើងឯកវាយកូនហ្គោលជាលើកទី១ក្នុងរយៈពេល២ឆ្នាំ

Posted: 04 Dec 2011 08:08 PM PST

កីឡាករ​អាមេរិក ​ថៃហ្គ័រ វូដ
ថៃ​ហ្គ័រ វូដ​បាន​សម្តែង​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ជាលើក​ទី​១ក្នុង​រយៈ​ពេល​២ឆ្នាំ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​៤​ធ្នូ​ពោល​គឺ​បន្ទាប់​ពី​មាន​លេច​ធ្លាយ​រឿង​អា​ស្រូវ​ភេទ​ក្នុង​ឆ្នាំ​២០០៩​កន្លង​មក​។ នៅ​លើ​ទី​លាន​វាយ​កូន​ហ្គោល ​Sherwood Country Clubស្ថិត​ក្នុង​ទី​ក្រុង ​Thousand Oaksរដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា​សហរដ្ឋ​អាមេរិក​ វូដ​បាន​បំ​បាក់​មិត្តរួម​ជាតិ​របស់​ខ្លួន​កីឡាករ Zach Johnsonបន្ទាប់​ពី​ធ្វើ​បាន​៣​អាន់​ឌ័រ​ ៦៩​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​។

​ស្លាប់​យ៉ាង​តិច​​10នាក់​ក្នុង​​ការបាក់​ជញ្ជាំង​មួយ​នៅ​ឥណ្ឌូណេស៊ី​

Posted: 04 Dec 2011 07:54 PM PST

​ក្រុមជួយសង្គ្រោះ​​​​និយាយ​ថា ​​បាន​រក​ឃើញ​​​សាកសព​មនុស្ស​​​​១០នាក់ ​និង​អ្នក​របួស​​ម្នាក់​​ដែល​​ស្ថិត​ក្នុង​​​សភាពធ្ងន់ធ្ងរ​​ក្រោយ​ការ​បាក់​ជញ្ជាំង​​​​មួយ​កម្ពស់​​​៦ម៉ែត្រ ​នៅ​ឥណ្ឌូណេស៊ី​។ ​​គ្រោះថ្នាក់​​​​នេះកើតមាន​​កាលពីថ្ងៃទី​​​៤ ធ្នូ ​​នៅទី​ក្រុង​​​ម៉ាកាស់សារ ទីប្រជុំ​ជន​​​នៃ​ខេត្ត​​​ស៊ូឡា វេស៊ី ខាង​ត្បូង​​របស់​ឥណ្ឌូណេស៊ី ។​ គឺភ្លៀង​​​ធ្លាក់​ខ្លាំង​​​ដែលញ៉ាំង​ឱ្យ​មានការ​​បាក់​ជញ្ជាំង​​​នេះមក​លើវិថី​​​ស៊ូកា ម៉ាណា ក្នុង​ស្រុក TANAH KUKANG នា​វេលា​ម៉ោង​​​​១៣ម៉ោង​​ក្នុងស្រុក​​។

យក​លុយ​មក​ឱ្យ​កូន​ចាយ​វាយ​ពេល​ជិះ​​​ម៉ូតូ​ត្រ​ឡប់​​វិញ​បុក​គល់​អម្ពិ​ល​​ទឹក​ស្លាប់​

Posted: 04 Dec 2011 07:49 PM PST

សពស្រ្តីរងគ្រោះ
ខេត្ត​កំពង់​ចាម ៖​ ​​​ស្រ្តីម្នាក់សម្បុរ.ស អាយុ​ប្រហែលជាង៤០ឆ្នាំ ពាក់អាវដៃវែងពណ៌ខ្មៅ ស្លៀកខោជើង​វែងពណ៌ត្រួយចេក មានដាក់​ធ្មេញ​​​មាសនៅខាងលើចំនួន២ បានជិះម៉ូតូ​១​គ្រឿង​​ម៉ាក​យ៉ា​ម៉ា​ហា​​ពណ៌ក្រហម-ខ្មៅ មិនមាន​ពាក់​ស្លាកលេខ ​ទៅបុកគល់អម្ពិលទឹក​ពេញ​ទំហឹងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី ៣ ធ្នូ ឆ្នាំ​២០១១ នៅចំណុចភូមិស្តេចនន ឃុំ​ក្រឡា ស្រុកកំពង់សៀម។ ឧប្ប​ត្តិ​​​

ក្មេង​ស្រី​2នាក់​ត្រូវ​ស្រ្តី​សង្ស័យ​2នាក់​លួង​មក​ដោះ​យក​ក្រ​វឹល​

Posted: 04 Dec 2011 07:48 PM PST

ក្មេងស្រ្តីរងគ្រោះ
រាជធានីភ្នំពេញ ៖ ក្មេង​ស្រី​២នាក់​ត្រូវ​បាន​ស្ត្រីមិន​ស្គាល់​មុខ​២​នាក់​លួង​លោម​ដោះ​យក​ ក្រវិល​ និង​ចញ្ជៀន ហើយ​យក​មក​ទុក​ចោល​នៅ​មុខ​អង្គ​ភាព​លូ​ទឹក​បូម​ទឹក​រាជធានី​ភ្នំ​ពេញ​។ ហេតុ​ការណ៍​នេះ​​កើតឡើង​នៅ​វេលា​ម៉ោង​១២ និង​១០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី​២​ ធ្នូ តាម​បណ្តោយ​ផ្លូវ​១០៨៦ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែនសុខ មុខ​អង្គភាព​លូទឹក​បូម​ទឹក​រាជធានី​ភ្នំពេញ​ ។

ភ្លើង​ចង្ក្រាន​បាយ​ឆាប​ឆេះ​លេបត្របាក់​ផ្ទះឈើ1ខ្នងម៉ដ្ឋ

Posted: 04 Dec 2011 07:46 PM PST

ការប្រគល់អំណោយដល់ជនរងគ្រោះដោយ​ភ្លើង​ឆេះផ្ទះ
ខេត្តកំពង់ចាម ៖ ​ លំនៅឋានធ្វើអំពីឈើ​​​ទំហំ៥គុណ៧ម៉ែត្រ ប្រក់ហ្វ៊ី​ប្រូស៊ីម៉ងត៍​ស្ថិត​នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់​សៀម​ត្រូវ​ភ្លើង​លេបត្របាក់អស់គ្មានសល់ ​ខណៈ​ពេល​ម្ចាស់​ចាក់សោចោលជាប់រវល់​ចេញទៅរត់​ម៉ូតូ​ឌុប​​។

បិសាចតណ្ហា​​​អូសក្មេងស្រី​12​ឆ្នាំ​ឆ្លងអូរ​​​យកទៅ​​រំលោភ​ធ្លាក់ប្អូន​អាយុ​7ខែ​​​ដែលពរ​​ចូល​អូរ​លង់​ស្លាប់

Posted: 04 Dec 2011 07:44 PM PST

ខេត្តបាត់ដំបង ៖ ​មន្រ្តីនគរបាល​ស្រុករត​នមណ្ឌលបានរាយការណ៍ថា ក្មេងស្រីអាយុ១២​ឆ្នាំម្នាក់បានអះអាងប្រាប់សមត្ថកិច្ចថា ក្នុងគ្រា​ដែលនាងកំពុងមើលប្អូនតូចអាយុ៧ខែដែល ឪពុកម្ដាយ​មិននៅត្រូវជនម្នាក ជា​មន្រ្តី​យោធា​មកចាប់អូសដៃ​ចេញពីខ្ទមចំការ ឆ្លងអូរ​ទៅ​ត្រើយម្ខាងដើម្បីរំលោភសេពសន្ថវៈ ​បណ្ដាល​ឲ្យប្អូនតូចរបស់នាងធ្លាក់ពីក្នុងដៃចូលក្នុងទឹក​

បំពាក់ឋានន្តរសកិ្តដល់មន្ត្រីនគរបាលស្នងការដ្ឋានខេត្តចំនួន២៣៧នាក់

Posted: 04 Dec 2011 07:42 PM PST

ខេត្តកំពង់ធំ ៖ មន្ត្រីនគរបាលស្នង​កា​រដ្ឋាន​ខេត្តចំនួន២៣៧នាក់ក្នុងនោះស្ត្រី២៣នាក់ត្រូវ​ បានបំពាក់ឋានន្តរសកិ្ត​កាលពីព្រឹក​ថ្ងៃទី​​​៣០ វិច្ឆិកា នៅ​​​សាល​​ប្រជុំខេត្ត​ក្រោមការចូល​រួមពីលោកឧត្តម​​សេនីយ៍​ទោ ដូង សារឿន​អនុប្រធាននាយកដ្ឋាន​បុគ្គលិកជាតំណាង​ដ៏​ខ្ពង់​ខ្ពស់លោក នាយឧត្តមសេនីយ៍​​​​​​អគ្គស្នង​ការ​​​នគរ​បាលជាតិ លោក សុខ លូ អភិបាលរងខេត្ត ​លោក​មេបញ្ជាការ

សម្តេច​តេ​ជោ និង​លោក​ជំ​ទាវ​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​​​ចុះ​សួរ​សុខ​ទុក្ខ​​កុមារ​ពិ​ការ​​ភ្នែក គ​ថ្លង់​

Posted: 04 Dec 2011 07:37 PM PST

សម្តេចតេជោជាអធិបតីក្នុងពិធី
រាជធានីភ្នំពេញ ៖​ ​ស្រប​គ្នា​​​នឹង​​ការ​​ប្រា​រព្ធ​ទិ​វា​​ជន​ពិ​ការ​​កម្ពុជា​លើក​ទី​១៣ និង​ទិវា​​ជន​ពិការ​អន្តរ​ជាតិ​​​​​លើក​​ទី​២៩​ (៣​ធ្នូ ឆ្នាំ​២០១១) សម្តេច​អគ្គ​ម​ហា​សេ​​នា​បតី​តេ​ជោ​​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​លោក​ជំ​ទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ានី ហ៊ុន សែន ​ប្រ​ធាន​កាក​​បាទ​ក្រ​ហម​កម្ពុជា បាន​អញ្ជើញ​​ចុះ​​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ ជា​ពិសេស​បាន​រៀប​ចំ​​ម្ហូប​អា​ហារ​​

ផែន​ការ​​​​​បណ្តុះ​បណ្តាល​​​កូនគ្រញូង​​ឱ្យ​បាន​​​30ម៉ឺន​ដើម​​នៅឆ្នាំ2012សម្រាប់​​​ស្តារ​តំបន់​​ព្រៃជាំ

Posted: 04 Dec 2011 07:36 PM PST

ខេត្ដសៀមរាប ៖ ក្រុម​មន្ដ្រី​រដ្ឋបាល​ព្រៃ ឈើ​ផ្នែក​បន្ទាយស្រី​បាន​ថ្លែង​ថា ​នៅ​ក្នុង​ឆ្នាំ​២០១២​ខាង​មុខ រដ្ឋបាលព្រៃឈើ​មាន​ផែនការ​បណ្ដុះ​ឈើ​គ្រញូង​យ៉ាងតិច​ចំនួន៣០​ម៉ឺន​កូន តាម​ការ​កំណត់​របស់​ក្រសួងកសិកម្ម រុក្ខា​ ប្រមាញ់ និង​នេសាទ ដើម្បី​បំរើ​ដល់​យុទ្ធសាស្ដ្រ​ស្ដា​រព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ជាំ​ក្នុងស្រុក​ បន្ទាយស្រី​ឡើង​វិញ បន្ទាប់​ពី​តំបន់​ព្រៃស្រោង​មួយ​នោះ​​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​

​បារ៉ែន ៖ ​​មាន​ការផ្ទុះ​​​មួយ​​នៅក្បែរ​​​ស្ថានទូត​អង់​គ្លេស​

Posted: 04 Dec 2011 07:32 PM PST

​ក្រសួង​​មហាផ្ទៃ​​​​​បារ៉ែន ​​​ឱ្យដឹង​ថា ការ​ផ្ទុះ​មួយ​​កើត​មាន​​កាលពី​ព្រឹកថ្ងៃទី​​​​៤ ធ្នូ ក្នុង​​​រថយន្តបឺស​​​មួយគ្រឿងដែល​​​​ចត​នៅ​​ក្បែរ​ស្ថាន​ទូតអង់​គ្លេស​​ប្រចាំ​ទីក្រុង​ម៉ា​ណា​ម៉ា ​រាជ​​ធានី​បារ៉ែន​។ ​សម្រាប់​ពេលនេះ​ពុំទាន់​មានសេចក្តី​​រាយការណ៍​​​ពី​ជនរង​គ្រោះ​​​​​ណាម្នាក់​នៅឡើយ​។​ ការផ្ទុះ​កើត​មាន​​​ពេល​ពួកស៊ីអ៊ី​ត​​​ជាច្រើន​​​រយ​នាក់​បានចូលរួម​ក្នុងពិធី​បុណ្យ​​​សាសនា​​មួយ​មិន​ឆ្ងាយ​ប៉ុន្មាន​​​ពីកន្លែង​​​ផ្ទុះ ។ ​​កង​កម្លាំង​​​​សន្តិសុខ​​​​បាន​ឡោមព័ទ្ធ​​តំបន់នេះ ​ហើយ​​គេ​កំពុង​ធ្វើ​ការ​​​​​ស៊ើប​​​អង្កេត​មួយ​។

ក្មេងលេងដុតផាវលុះផាវលេងវិញដឹកចូលមន្ទីរពេទ្យ

Posted: 04 Dec 2011 07:28 PM PST

ខេត្តប៉ៃលិន​ ៖ ក្មេងប្រុសម្នាក់ឈ្មោះហេង ផេត អាយុ១៣ឆ្នាំ​​​រស់នៅភូមិ១៨ ឃុំកំរៀង​ស្រុក​​​​កំរៀង ខេត្តបាត់​ដំបង បានរងរបួស​ម្រាមចង្អុលដៃនិងម្រាម​កណ្តាលដៃខាងឆ្វេង​​ព្រមទាំង​ ឆេះរោលអុចៗស្ទើរ​តែពេញផ្ទៃមុខ ​ហើម​​ភ្នែក​បើកមិនរួច។ មូល​ហេត​ុដោយសារតែ​​រូប​​​គេបានទិញផាវ​ធំមួយដើម​ប៉ុនមេជើងពី​តូបលក់​ ដូរនៅក្បែរផ្ទះដោយ​មិនឲ្យម្តាយ​​​​ដឹង​ឡើយ​​យកទៅ​ដុត​នៅ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!