Koh Santipheap Daily

Koh Santipheap Daily


មាន​​ក្លិន​មិនសូវ​​ស្រួលទេ​​​ ចេញ​ពី​ស្ថាប័ន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍

Posted: 09 Dec 2011 08:11 PM PST

រាជធានីភ្នំពេញ ៖ ​សេចក្តី​​​រាយការណ៍​​​ព័ត៌​​មាន​គួរឱ្យជឿ​ជាក់​មួយ​បាន​បញ្ជូន​មកដល់​ ការិយា​ល័យ​​​និពន្ធ​កោះសន្តិភា​​ព​បានរៀបរាប់​​​យ៉ាង​​ពិស្តារ​ស្តីពីភាព​ មិនប្រក្រតី​​មួយចំនួន​​ធំ​នៅ​ក្នុងស្ថាប័ន​រដ្ឋ​នៃ​អាជ្ញា​ធរ​ជាតិប្រយុទ្ធ ​នឹង​ជំងឺ​អេដស៍​​​ ក្រោម​ការ​ដឹកនាំ​​​​របស់​លោកនុត សុខុម។

ព្រឹត្តិការណ៍​ពិ​ភព​លោក​សំ​ខាន់​ៗ​កើត​ឡើង​ក្នុង​ថ្ងៃទី​១០​ធ្នូ​

Posted: 09 Dec 2011 04:00 PM PST

លោក​អូ​បា​ម៉ានៅ​ក្នុង​បឱកាស​ទទួល​ពាន​រង្វាន់​ណូ​បែល​សន្តិ​ភាព​នៅ​ន័រ​វេសនា​ឆ្នាំ​​​២០០៩
*ឆ្នាំ​១៧៩៩ -ប្រទេស​បា​រាំង​សម្រេច​យក​ម៉ែ​ត្រ​(Metre)​ប្រើ​ជា​ឯក​តា​រង្វាស់​ប្រវែង​របស់​ខ្លួន​។ *ឆ្នាំ​១៨១៧​ -​មី​ស៊ីស៊ី​ពី​ក្លាយ​ជា​រដ្ឋ​ទី​២០​របស់​សហរដ្ឋ​អាមេរិក​។ *ឆ្នាំ​១៨៦១ -កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ដឹក​នាំ​​ដោយ​លោក​ Nguyễn Trung Trựcមេដឹក​នាំ​ឧទ្ទាម​ប្រ​ឆាំង​នឹង​អា​ណា​និគម​បា​រាំង​នៅ​ភាគ​ខាង​ជើង​វៀត​ណាម​បាន​បាញ់​ពន្លិច​នា​វា​ប្រើ​ក្តោង​របស់​បា​រាំង​ឈ្មោះ​ L'Esperance។

សំណុំ​រឿង​វាយ​ដំលើ​ចៅ​ក្រម​ ៖ សម្តេច​តេជោ​ណែ​នាំ​ឱ្យ​ផ្ទេរ​សំណុំ​រឿង​ពី​មណ្ឌល​គិរី​មក​រាជធានី​និង​មិន​អនុគ្រោះ​ដល់​អ្នក​បង្ក

Posted: 09 Dec 2011 03:18 AM PST

ជនរងគ្រោះជាចៅក្រម
រាជធានីភ្នំពេញ​​ ៖ នៅ​វេលា​​រសៀល​​ថ្ងៃ​ទី​​៩ ធ្នូ សាលា​ដំបូង​រាជធានី​​ បាន​​​​ចេញ​ដីកា​​ឱ្យ​មាន​​ការ​ឃុំ​ខ្លួន​​​​ជន​៣​នាក់​​ ដែល​ជាប់​​ចោទ​​វាយ​ដំ​​ទៅ​លើ​​ចៅ​ក្រម​​​សាលា​ដំបូង​​​ខេត្ត​មណ្ឌល​គិរី​ ​​លោក​ម៉េង ​តូនី ។​ ​ការ​ចេញ​​​ដីកា​នេះ​គឺ​​​ក្រោយ​ប៉ុន្មាន​​​ម៉ោង​​​ដែល​សម្តេច​អគ្គ​មហា​​ សេនាបតី​តេជោ​​​​ហ៊ុន​ សែន ​​​ខណៈ​ពេល​អញ្ជើញ​​ជា​អធិបតី​​​​ក្នុង​​សម័យ​ប្រជុំ​​គណៈ​​រដ្ឋមន្ត្រី​​​​ បាន​ណែ​នាំ​​​ដល់​​​​លោក​​រដ្ឋមន្ត្រី​​​​ក្រសួង​​​​

លទ្ធផលនៃការប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​​​​​​ក្រោមអធិបតីភាព​​​សម្តេច​​​តេជោហ៊ុន សែន

Posted: 09 Dec 2011 03:00 AM PST

រាជធានីភ្នំពេញ​​​​ ៖ គណៈរដ្ឋមន្ត្រី​​​បាន​បើក​សម័យ​​​ប្រជុំ​ពេញអង្គ​​​ក្រោមអធិបតីភាព​​​ដ៏​ ខ្ពង់​ខ្ពស់​​របស់សម្តេច​​​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន ​​នាយករដ្ឋមន្ត្រី​​​​នា​​​វេលាម៉ោង​​​៨​និង​​​៣០​នាទីព្រឹក​ថ្ងៃទី​​៩ ធ្នូ ​២០១១ នេះ នៅវិមាន​​សន្តិ​ភាព​ទីស្តី​ការ​​​នាយក​រដ្ឋមន្ត្រី​ ដើម្បីពិភាក្សា​​​​លើ​របៀប​​វារៈ​ដូចខាង​ក្រោម ៖

សាលា​ដំបូង​​រាជធានីភ្នំពេញ ​ចេញដីកា​ចាប់​ខ្លួន​​ជន​ដៃ​ដល់​​៣​នាក់​ដែល​វាយ​​សម្លាប់​ចៅ​​ក្រម

Posted: 09 Dec 2011 02:47 AM PST

ចៅក្រមរងគ្រោះ
រាជធានីភ្នំពេញ ៖​ ​កាលពី​​រសៀល​ថ្ងៃ​ទី​៩ ធ្នូ ២០១១ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ចាប់​ខ្លួន​ (ផ្ទេរ​សិទ្ធិ) ​ជន​ដៃ​ដល់​​៣​នាក់ ដែល​​បាន​វាយ​ដោយ​ស្នាប់​​កាំភ្លើង​​ខ្លី​ទៅ​លើ​ចៅ​ក្រម​មួយ​រូប​ បណ្តាល​​ឱ្យ​​ផុង​លលា​ដ៍​ក្បាល​​រង​របួស​ក្បាល​​ធ្ងន់ធ្ងរក្រោយ​មក​បាន​ ស្លាប់ បន្ទាប់​​ពី​បញ្ជូន​​មក​ព្យា​បាល​​នៅ​មន្ទីរពេទ្យ​​កាល់​ម៉ែត និង​បន្ត​ទៅ​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​វៀត​ណាម កាល​ពី​

មន្ត្រី​យោ​ធា​ធ្វើអត្ត​ឃាត​ស្លាប់​ក្នុង​ព្រៃ 1ថ្ងៃក្រោយ​ទើប​ដឹង

Posted: 09 Dec 2011 02:40 AM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កណ្តាល ៖ ​លោក​វរសេនីយ៍​ឯក​ជិន ណារ៉ូ អាយុ​៥៨ឆ្នាំ ជានាយ​រង​សេនា​ធិការ​យោធ​ភូមិ​ភាគ​ពិសេស​បាន​ធ្វើ​អត្ត​ឃាត​ដោយកាំភ្លើង​​ ខ្លី​​ម៉ាក​K៥៤បាញ់​សៀត​ផ្កា​​ខ្លួន​ឯង​មួយគ្រាប់​បណ្តាល​ឱ្យ​ស្លាប់​នៅ​ ក្បែរ​ប្រឡាយ​ទឹក​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ​។ សពរបស់​លោក​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី៩ ធ្នូ​ ស្ថិត​ក្នុងភូមិព្រែក​សំរោង​ សង្កាត់​តាខ្មៅ​ ក្រុង​

ទូរគមនាគមន៍ និងព័ត៌​មាន​​វិទ្យា​មាន​​ការ​រីក​ចម្រើន​​ក្នុង​បណ្តា​​ប្រទេស​​អាស៊ាន

Posted: 09 Dec 2011 02:37 AM PST

មីយា៉ន់ម៉ា ៖ ​​កិច្ច​ប្រជុំថ្នាក់​មន្ត្រីជាន់ខ្ពស់​​ទូរគមនាគមន៍​​ និង​បច្ចេក​វិទ្យា​​ព័ត៌​មាន​អាស៊ាន​​លើក​ទី១២ និង​កិច្ច​ប្រជុំ​​​ថ្នាក់​រដ្ឋ​មន្ត្រី​ទូរគមនា​គមន៍​​ និង​បច្ចេក​វិទ្យា​​ព័ត៌​មាន​អាស៊ាន​លើក​ទី១១ បាន​ប្រារព្ធ​​ឡើងចាប់ពីថ្ងៃទី​៥ ដល់ថ្ងៃទី​៩ ធ្នូ ឆ្នាំ​​២០១១ នៅទី​ក្រុង​ណូពីត ​ប្រទេ​ស​មីយ៉ាន់​ម៉ា ដោយ​មាន​ការ​ចូលរួមជាអធិបតី ដោយ​រដ្ឋ​ម​ន្ត្រី​​ទូរគមនា​គមន៍​​ និង​បច្ចេក​វិទ្យា​ព័ត៌​មាន​​នៃ​បណ្តា​

អង់គ្លេស​ប្រឺមីញេ​លីក​ជុំ​ទី15 Arsenal,Liverpool និង Man Utd រំពឹង​ឈ្នះ​គូ​ប្រកួត

Posted: 09 Dec 2011 02:36 AM PST

ការប្រកួត​​បាល់​ទាត់​​​អង់គ្លេស​​​ប្រឺមីញេលីក​​​​ជុំ​ទី 15 ​​សម្រាប់​ចុង​សប្តាហ៍​​នេះ​មាន 9 ប្រកួត ។ ក្រុម​​ជើង​​​ខ្លាំងបី​ គឺ Arsenal , Liverpool និង​ Man Utd នឹង​ឈ្នះ​គូប្រកួត​ក្នុងទឹកដី ។ បញ្ជាក់​​ក្រុម Stoke, Fulham, និង Tottenham ជាប់​លេង​​យូហ្វា​ខាប់ ។ ថ្ងៃសៅរ៍ Arsenal (5) V Everton (10) Arsenal 7 ប្រកួត​​ក្នុងផ្ទះ គឺ 5-1-1 ស៊ុត​បាល់បាន 13 គ្រាប់ និងរបូតវិញ 5 គ្រាប់។

ជន​​បរទេស​​ម្នាក់​ប្រើ​អំពើ​ហិង្សា​​មក​លើ​ស្ត្រី​បម្រើ​​ផ្ទះ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន

Posted: 09 Dec 2011 02:33 AM PST

ជនបរទេស និងអ្នកបំរើស្រី
ខេត្តកំពត ៖ ​បុរស​ជន​ជាតិ​​អាល្លឺ​ម៉ង់​​ម្នាក់​បាន​​ប្រើ​អំពើ​ហិង្សា​វាយ​ដំ និង​បង្ខំ​​ស្ត្រី​​បម្រើ​ក្នុង​ផ្ទះរបស់​​ខ្លួន​​ឱ្យ​ជញ្ជក់​​ប្រដាប់​ភេទ​ ​ ពេល​ស្ត្រី​រូប​​នេះ​ពុំ​​​ព្រម​ក៏​បាន​វាយ​ដំ​រហូត​ផ្អើល​​អ្នក​ជិត​ខាង​មក ​ជួយ​​អន្តរា​គមន៍​ និង​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ចាប់​ខ្លួន។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ ថ្ងៃទី​៩ ធ្នូ ២០១១ នៅ​ចំណុច​​ផ្ទះជួល​ស្ថិត​នៅ​ក្នុង​ភូមិ​ទ្វី​​ខាង​ជើង សង្កាត់​អណ្តូង​

តើ Real M នៅ​តែគ្មាន​សំណាង​ល្អឬ​ពេល​ជួប​Barcelona ? ឯ Bilbao, Villarreal ត្រូវ​ការ​ឈ្នះ

Posted: 09 Dec 2011 02:31 AM PST

ការប្រកួត​​បាល់​ទាត់​​​អេស្ប៉ាញ​​​ព្រីមេរ៉ា​លីហ្គា ​សម្រាប់ចុង​សបា្តហ៍​នេះ​មាន 10ប្រកួត ។ ​តើ​​ក្រុម Real M នៅ​តែ​​គ្មានសំណាងល្អឬ​ពេល​​ជួប Barcelona ខណៈ​​ពេលដែល​Villareal ​និង​ Bilbao កំពុង​​ត្រូវ​ការជ័យ​ជម្នះ ដើម្បី​​​មុខ​មាត់​​ឡើង​​វិញ ។ បញ្ជាក់​ Bilbao ​និង​ Atletico ជាប់​​លេង​យូហ្វា​​ខាប់ ។ ថ្ងៃសៅរ៍ Levante (4) V Sevilla (5) Levante 6 ប្រកួត​​ក្នុងផ្ទះ គឺ 5-0-1 ស៊ុត​បាល់​បាន 14 គ្រាប់ និងរបូតវិញ​5 គ្រាប់​។

ការព្យា​ករណ៍​បាល់​ទាត់អ៊ី​​តាលី​ស៊េរីA​ជុំ​ទី14​សម្រាប់​ចុង​សប្តាហ៍​នេះមាន​ចំនួន​10​ប្រកួត Palermo,Udinese មិនដែល​ស្គាល់បរា​ជ័យក្នុង​ផ្ទះ ឯ Inter​ ចង់​បាន​3​ពិន្ទុពី ​Fiorentina

Posted: 09 Dec 2011 02:26 AM PST

​ការប្រកួត​បាល់​ទាត់​​អ៊ី​តាលីស៊េរី A ជុំ​ទី 14 ​​សម្រាប់​ចុងសបា្តហ៍​​នេះ​មាន 9 ​ប្រកួត ។ ​ក្រុម Palermo និង Udinese មិន​ដែលស្គាល់​បរា​ជ័យ​ក្នុងទឹក​ដី​​​ ខណៈ​​ Inter ប្រាថ្នា​ចង់​បាន 3 ពិន្ទុ ​ពី Fiorentina ។ បញ្ជាក់​ក្រុម Lazio ​ជាប់លេង​​​យូ​ហ្វា​​នៅ​ផ្ទះ Lisbon រីឯ​ Udinese ទទួល​ភ្ញៀវ​​ Celtic ។ ថ្ងៃ​សៅរ៍ Lecce (20) V Lazio (4) Lecce 6 ប្រកួត​​ក្នុងផ្ទះគឺ 0-1-5 ស៊ុត​​បាល់​បាន​ 5 ​គ្រាប់​​និង​របូត​វិញ​12 គ្រាប់ ។

Bayern,Dortmund និង​ Gladbach ត្រូវការ​ជ័យ​ជម្នះ​ ប្រជែង​យក​លេខ​1​ក្នុង​តារាង

Posted: 09 Dec 2011 02:21 AM PST

ការ​ប្រកួត​បាល់​ទាត់​អាល្លឺម៉ង់​ប៊ុន​ដេ​ស្លី​ហ្គា​ជុំ​ទី​16សម្រាប់​ចុងស​ប្តាហ៍​នេះមាន​8ប្រកួត​។ ក្រុម​ Bayern, Dortmund និង​ Gladbach កំពុង​ត្រូវ​​ការ​ជ័យ​ជម្នះ​ ដើម្បីប្រជែង​គ្នា​យក​លេខ​1ក្នុង​តារាង​។ បញ្ជាក់​ក្រុម Hannover, ជាប់​លេង​យូ​ហ្វា​ខាប់​។ ថ្ងៃ​សៅរ៍ Augsburg(18) V Gladbach(3) Augsburg 7ប្រកួត​ក្នុង​ផ្ទះគឺ 1-3-3 ស៊ុត​បាល់​បាន​7គ្រាប់ និង​របូត​វិញ​11គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Stuttgart 2-1 ក្រៅ​ផ្ទះ​ឈ្នះ Wolfsburg 2-0 ក្នុង​ផ្ទះ​ តែ​ចាញ់ Schalke 3-1 ក្រៅ​ផ្ទះ​។

ឃាត់ខ្លួនក្រុមមេខ្យល់​នាំពលករ​ចេញ​ទៅ​ថៃតាមច្រករបៀងខុសច្បាប់

Posted: 09 Dec 2011 02:21 AM PST

ជនសង្ស័យជាមេខ្យល់ពេលឃាត់ខ្លួន
ក្រុងប៉ោយប៉ែត ៖ ក្រុមមេខ្យល់រួមទាំង​ពល​ករ​ប្រុសស្រីប្រមាណជាង១០នាក់ត្រូវបាន​កម្លាំងកង​រាជ ​អាវុធ​ហត្ថ​ក្របួចចាប់យកមក​ទី​បញ្ជាការក្រុង​ប៉ោយប៉ែត ដើម្បីសួរនាំ ដោយ​​ចោទ​ប្រកាន់ពីបទ​នាំមនុស្សឆ្លងដែនទៅប្រទេស​ថៃ​តាមច្រករបៀង​ខុសច្បាប់ កាលពីវេលា​ម៉ោង​១១.០០នាទីព្រឹកថ្ងៃទី៩ ធ្នូ ២០១១ នៅ​ចំណុច​ដើម​ស្រល់បរិវេណកាស៊ីណូហ្គោឌិនក្រោន​ស្ថិត​

ជន​សង្ស័យ​​ពី​បទ​​មនុស្ស​ឃាត​ម្នាក់​​ក្នុង​​ចំណោម​បក្ស​ពួក​៣​នាក់​ ត្រូវ​បាន​តុលា​ការ​ឃុំ​ខ្លួន​

Posted: 09 Dec 2011 02:19 AM PST

ជនសង្ស័យពេលឃាត់ខ្លួន
ខេត្តព្រះសីហនុ ៖ ​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​​បក្ស​ពួក​៣​នាក់​ត្រូវបាន​កម្លាំង​កង​រាជ​ អាវុធ​​ហត្ថ​ខេត្ត​ព្រះ​សីហនុ ​បញ្ជូនខ្លួន​ទៅ​សាលា​ដំបូង​ខេត្ត កាលពីល្ងាច​​ថ្ងៃទី​៨ ធ្នូ ២០១១ បន្ទាប់​ពី​​ឃាត់​ខ្លួន​កាល​ពីថ្ងៃទី​៧ ធ្នូ ២០១១ វេលា​ម៉ោង​១០​និង​៥៦​នាទី​ព្រឹក​តាម​បទ​បញ្ជា​​របស់​លោក​ប៊ូ ប៊ុន​ហាង ព្រះ​​រាជ​អាជ្ញា​អម​សាលា​ដំបូង​ដំបូង​ខេត្ត​ពី​បទ​​ប៉ុន​ប៉ង​​មនុស្ស​ឃាត។

ចាស្ទីន​ប៊ីប៊ើ និង​សេឡេណា​ហ្គោ​មេស​ដើរ​កម្សាន្ត​នៅម៉ិកស៊ិក

Posted: 09 Dec 2011 02:12 AM PST

គូស្នេហ៍​ចាស្ទីន ​ប៊ីប៊ើ និង​សេឡេណា ​ហ្គោ​មេស​ នៅឆ្នេរ​សមុទ្រ​​ប្រទេស​ម៉ិកស៊ិក
យោង​ទៅតា​ម​ប្រភពព័ត៌មាន​​​​ពីកាសែត​​អង់ គ្លេស​​​​ដេលីម៉េល ​​ចេញផ្សាយ​កាលពីថ្ងៃ​សុក្រ ​​ទី៩ ​ធ្នូ ឆ្នាំ​២០១១ បានឱ្យ​ដឹង​ថា ​គូស្នេហ៍​​វ័យ​ក្មេង​​ចាស្ទីន​​ប៊ី​ប៊ើ និង​សេឡេណា ហ្គោមេស ​​បាន​ចំណាយ​ពេល​ដើរ​កម្សាន្ត​​​​​ជាមួយ​គ្នា​នៅ​លើកោះ​​​ខ្សាច់ពណ៌​​​​មាស​ Cabo ក្នុង​ប្រទេសម៉ិក​ស៊ិក​​កាល​ពី​ថ្ងៃ​អង្គារ ​ទី៦ ធ្នូ ឆ្នាំ​២០១១ ។ ​ដំណើរកម្សាន្ត​​​​លើកនេះ​​ត្រូវ​បានគេ​​កត់​សម្គាល់​​ឃើញ​ថា ​គូស្នេហ៍​​​វ័យ​ក្មេង​​មួយគូ​​នេះ​ហាក់ដូច​ជា​​​​បង្ហាញ​នូវ​មនោសញ្ចេតនា​ផ្អែមល្ហែម​ដ៏ជ្រាល​ជ្រៅ​​​​ពោលគឺ​ពួកគេបានថើប​​ជញ្ជក់មាត់​​គ្នា​​​នៅលើ​​​ឆ្នេរ​ខ្សាច់​​ពណ៌​មាស​បង្អួត​ទឹក​សមុទ្រ​​ដែលមើល​ទៅ​​គួរឱ្យព្រឺព្រួច​​យ៉ាងខ្លាំង ។

​រថយន្ត​ Ford​បុក​​កុមារា​​អាយុ​5​ឆ្នាំ​ស្លាប់យ៉ាង​​អាណោច​អាធ័ម

Posted: 09 Dec 2011 02:10 AM PST

សពក្មេងប្រុស
ខេត្តកំពង់ឆ្នាំង៖ ​កុមារា​​អាយុ​៥​ឆ្នាំ ​​ម្នាក់​ត្រូវ​​​រថយន្ត​បុក​ស្លាប់​កាលពី​វេលាម៉ោង​៨ និង​​៤៨​នាទី​ព្រឹកថ្ងៃទី៩ ​ធ្នូ ​​នៅ​តាម​​​បណ្តោយ​ផ្លូវ​​​ជាតិ​លេខ៥ ​​ត្រង់ចំណុច​​​​មុខផ្សារ​​​​ក្នុងភូមិ​ទួលក្រឡាញ់ ​​សង្កាត់​​កំពង់ឆ្នាំង ​​​ក្រុង​​កំពង់​ឆ្នាំង ​ខណៈ​​​កុមារា​​​រូបនេះ​​​រត់ឆ្លងថ្នល់ ។

នគរបាល​​ប៉ុស្តិ៍​រដ្ឋ​បាល​​ឃុំ​កំពង់​ព្រះ​គគីរ ចាប់​ទូក​នេសាទ​ប្រើ​​ឧបករណ៍​​ខុសច្បាប់​

Posted: 09 Dec 2011 02:08 AM PST

ការនេសាទប្រើឧបករណ៍ខុសច្បាប់
ខេត្ត​​កំពង់ឆ្នាំង ៖ ​​នគរបាល​ប៉ុស្តិ៍​​​រដ្ឋបាល​ឃុំ​កំពង់​ព្រះគគីរ ​ស្រុកបរិបូរណ៍​កាលពី​វេលា​ ម៉ោង​៨ព្រឹក ​ថ្ងៃទី៨ ​ធ្នូ បាន​ចាប់ទូក​នេសាទ​​​ល្មើស​ច្បាប់​​​ចំនួន២គ្រឿង​​ និងជនល្មើស​ចំនួន​៤​នាក់ ​ខណៈ​ដែលពួកគេ​​បាន​ប្រ​ើប្រាស់​ឧបករណ៍​​​​នេសាទ​​​ល្មើសច្បាប់នៅចំណុច​​ ក្បាល​​កោះ​​​ ស្ទឹង​​ពោធិ៍ ​ក្នុងភូមិ​​កោះ​​​តាម៉ូវ ​ឃុំកំពង់​ព្រះ​គគីរ​ស្រុក​បរិបូរណ៍។

ឃ្លាន​បាយ​​​ពេក​ឡើង​​បេះ​ដូង​​ដើម្បី​​ហូប​សម្រន់​​ធ្លាក់​មក​ដីរបួសធ្ងន់

Posted: 09 Dec 2011 02:04 AM PST

យុវជនរងគ្រោះ
ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់រង​របួស​ធ្ងន់​ត្រូវ​ក្រុមគ្រួសារដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរ​ ពេទ្យខេត្ត បន្ទាប់ពី​ធ្លាក់ពី​លើ​ដើម​ដូង​ដែល​មាន​កម្ពស់៣០ម៉ែត្រ កាលពីវេលាម៉ោង១១និង៣​ថ្ងៃត្រង់ទី៨ ធ្នូ ២០១១ នៅចំណុច​បរិវេណ​ផ្ទះ​របស់ខ្លួន​ភូមិ​អូរ​ច្រឡង់ទឹក ឃុំអូរម្រះ ស្រុក​សៀម​បូក។ ជនរង​គ្រោះឈ្មោះ​ទាវ សឿន អាយុ​២៥​ឆ្នាំ ជាកសិករ មានប្រពន្ធឈ្មោះ​សំណាង អាយុ​១៨ឆ្នាំ មាន​កូន​

អង្គ​ការ​​​សង្គម​ស៊ីវិល​​រៀបចំ​​​​ពិធីអបអរ​សាទរ​​​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិឆ្នាំ​2011

Posted: 09 Dec 2011 02:03 AM PST

​យោងតាម​​​​​​ការ​ប្រកាស​ព័ត៌​មាន​​ថ្ងៃទី៩ ធ្នូ ​​បាន​ឱ្យ​ដឹង​ថា ​​នា​ថ្ងៃ​សៅរ៍ ទី១០ ធ្នូ នឹង​មាន​តំណាង​​មកពី​​ស្ថាប័ន​​ព្រឹទ្ធ​សភា​​​​ រដ្ឋសភា​​ រាជ​រដ្ឋា​ភិបាល​កម្ពុជា ​​អង្គ​ការ​សហប្រ​ជាជាតិ​ តំណាង​ស្ថានទូត​​​នានា​ប្រចាំ​​កម្ពុជា ​​អង្គ​ការ​​ សមាគម​ជាតិ អន្តរជាតិ សហ​ជីពកម្មករ ​​សហគមន៍​​​ជ​នជាតិ​​ដើមភាគតិច ​យុវ​ជន ​​សិស្ស​ និស្សិត ​​​ដែលសរុប​ប្រមាណ​ជា​៤០០០​នាក់​​នឹង​មកជួប​ប្រជុំគ្នា ដើម្បីប្រារព្ធ​​​​

ប្រទេសចិន​និងឡា​វប្តេជ្ញា​ពង្រីក​ទំនាក់​ទំ​នង​យោធា

Posted: 09 Dec 2011 02:02 AM PST

ប្រទេស​ឡាវ និងប្រទេស​ចិន បានសន្យា​​កាល​ពី​ថ្ងៃ​ចន្ទ ​ដើម​សប្តាហ៍​​នេះ​ក្នុង​ការ​​ពង្រីក​ទំនាក់​​ទំនង​យោ​ធាឱ្យបាន​កាន់​តែស៊ីជំរៅ​តាម​រយៈ​​​ការ​ផ្លាស់​ប្តូរ​មន្ត្រី​​​យោធា និងចូល​​រួម​ប្រតិ​បត្តិ​​ការរួម​​គ្នា រឹតបន្តឹង​មិត្តភាព​រ​វាង​យោធា​​នៃ​ប្រទេស​​ទាំង​ពីរ និងធ្វើការ​រួមគ្នាដើម្បី​​រក្សា​សន្តិ​​ភាព​​និង​ស្ថិរ​​ភាពក្នុង​តំបន់។ ការប្តេជ្ញា​ធ្វើឡើងក្នុង​កិច្ចប្រជុំ​រវាង​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ឡាវ និងជារដ្ឋ​មន្ត្រីការ​ពារ​​ជាតិ​Douangchay Phichith រួមជាមួយ​​លោក​អនុ​​​រដ្ឋ​មន្ត្រី​ក្រសួងការ​ពារជាតិ​Sanyahak Phomvihane និងលោក​អនុមេ​បញ្ជា​​ការ​

​ធ្លាក់​ឧទ្ធម្ភាគចក្រ​​ចិនមួយគ្រឿង​​នៅអង់​​តាក់ទិក​

Posted: 09 Dec 2011 02:00 AM PST

​ការិយាល័យ​​ជាតិ​កិច្ច​ការ​​សមុទ្រ​ចិន​​​​រាយ​ការណ៍​ថា ឧទ្ធម្ភាគចក្រ​​​​មួយគ្រឿង ដែល​ចូល​រួម​ក្នុង​បេសក​កម្ម​​ស្រាវជ្រាវ​​វិទ្យា​សាស្ត្រចិន​ក្នុង​​​មហា​សមុទ្រ​​​អង់​​​តាក់ទិក បានធ្លាក់​​​កាលពី​ថ្ងៃទី​​៩ ធ្នូ ​​វេលាម៉ោង​​​​០​និង​​​២០នាទី​ម៉ោងនៅក្រុងប៉េ​កាំង​។​ ក្នុងសេចក្តី​ប្រកាសមួយ​ការិយាល័យ​​នេះ​គូស​បញ្ជាក់​ថា​​ ​​មនុស្ស​​​​២នាក់ដែល​​ជិះក្នុង​ឧទ្ធម្ភាគ​ចក្រ​​នោះ​នៅ​​រស់​រាន​មានជីវិត ដោយ​ម្នាក់​​គ្រាន់​តែ​​​​ត្រូវរបួស​ស្រាល​​​ប៉ុណ្ណោះ​។ ​​

ព្រៃ​កោង​កាង​ និង​ព្រៃ​លិច​ទឹក​កំពុង​រង​ការ​គំ​រាម​កំហែង​ពី​ពួកឈ្មួញបូមខ្សាច់

Posted: 09 Dec 2011 02:00 AM PST

ការបូមខ្សាច់
ខេត្ត​ព្រះ​សី​ហនុ ៖ ព្រៃ​ខណ្ឌចែក​ព្រំប្រទល់​ស្រុក​ព្រៃ​នប់ និងស្រុកស្ទឹងហាវ ត្រង់​ចំណុចភូមិ​ត្រ​​ជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ មានការ​ដ្ឋាន​​បូមខ្សាច់មួយ​ដ៏ធំកំពុង​ធ្វើ​សកម្ម​​ភាព ​បូម​ខ្សាច់​បំផ្លាញធនធាន​ធម្ម​ជាតិទាំងក្នុងផ្ទៃទឹក និងព្រៃ​លិច​​ទឹកជាប់​ព្រែក​រាប់សិបហិកតា ផ្ទុយទៅវិញ​សកម្ម​​ភាពបែបនេះ បែរជាគ្មាន​អា​ជ្ញាធរណាអើ​ពើទាល់តែសោះ។

នាង Emma Watson តារា​ភាព​យន្ត​មាន​មន្ត​ស្នេហ៍​លេច​មុខ​នៅ​ហុង​កុង

Posted: 09 Dec 2011 01:56 AM PST

នាង​ Emma Watson តា​រា​ភាព​យន្ត​អង់​គ្លេស
តាម​ប្រ​ភព​ពី​ស៊ី​ ហួ​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៩ ធ្នូ បាន​ឱ្យ​ដឹង​ថា នាង Emma Watson តា​រា​ភាព​យន្ត​​របស់​អង់​គ្លេស វ័យ​២១​ឆ្នាំ​​ រាង​តូច​ច្រឡឹង​ និង​មាន​​មន្ត​ស្នេហ៍​​ បាន​មក​ដល់​ទី​ក្រុង​ហុង​កុង ​ខណៈ​ដែលការ​ធ្វើ​ដំណើរ​លើក​នេះ​ ​នាង​គឺ​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មីរបស់​ក្រុម​ហ៊ុន​ថែ​រក្សា​សម្ផស្ស​ឡាំង​ កូម (Lancome) ​ហើយ​ក៏​​ជា​ការ​ធ្វើ​ដំណើរ​លើក​ទី​២​​​របស់​នាង​មក​កាន់​ទី​ក្រុង​ហុង​ កុងនេះ​ ។

ទស្សន​វិស័យ​របស់​Bill Gates ​លើ​អនាគត​នុយក្លេ​អ៊ែរ​ប្រភេទ​​ថ្មី​

Posted: 09 Dec 2011 01:49 AM PST

​មហាសេដ្ឋី​អាមេរិក Bill Gates បានអះអាង​នៅថ្ងៃទី៨ ធ្នូ​ថា ក្រុម​ហ៊ុនដែល​គាត់ផ្តល់​មូល​និធិ គឺ​​ប្រតិ​បត្តិ​ការលើ​ការអភិវឌ្ឍ​​រោងចក្រ​​នុយ​ក្លេ​​អ៊ែរ​ប្រភេទ​ថ្មីក្នុងប្រទេសចិ​ន។ Terra Power កំពុងធ្វើ​ការលើអ្វី​ដែលយើង ហៅ​ឈ្មោះ​ថា ថាមពល​នុយក្លេអ៊ែរ​ជំនាន់ទី៤។ គំនិតនេះ​និងត្រូវ​ចំណាយ​លុយតិច ប៉ុន្តែ​​គ​ម្រោង​មាន​​សុវត្ថិ​​ភាព​ខ្លាំង និងបង្កើត​ឱ្យ​មានកាក​​សំណល់​​​តិចតួច។​ នេះបើតាម​សម្តីរបស់​លោក​Gates​ ក្នុងកិច្ច​ប្រជុំ ថ្មីបន្ទាប់​ពីគាត់បាន​ពិភាក្សា​​ជាមួយមន្ត្រី​នៃក្រសួង​វិទ្យាសាស្ត្រ​និងបច្ចេក​វិទ្យា​ក្នុង​ទីក្រុងប៉េកាំង។

អ្នក​វិទ្យា​សាស្ត្រ​៖ ការ​ដេក​លក់​ស្កប់​ស្កល់​ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន​និង​មើល​ទៅ​ស្រស់​ថ្លា​

Posted: 09 Dec 2011 01:34 AM PST

ការ​ដេក​លក់​ស្កប់​ស្កល់​ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន​និង​មើល​ទៅ​ស្រស់​ថ្លា​
ប្រ​សិន​ជា​អ្នក​ចង់​ឲ្យ​មើល​ទៅ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ រឿង​ល្អ​បំ​ផុត​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ដេក​ឲ្យ​បាន​ស្កប់​ស្កល់​នៅ​ពេល​យប់​ ។ អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សា​កល​វិទ្យា​ល័យ​ Karolinska Instituteរបស់​ប្រទេស​ស៊ុយអែត​បាន​និយាយ​ថា ខ្លួន​គឺ​ជា​អ្នក​ទី​១​ដែល​បង្ហាញ​នូវ​ការ​គាំ​ទ្រ​តាម​បែប​វិទ្យា​សាស្ត្រ​ចំពោះ​គំ​និត​​នេះ​។ ​នៅ​ក្នុង​ការ​ពិ​សោធ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ថត​រូប​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​២៣នាក់​បន្ទាប់​ពីពួក​គេ​បាន​ដេក​លក់​យ៉ាង​ស្កប់​ស្កល់​អស់​៨​ម៉ោង​ ។​ ២ថ្ងៃ​មុន​ការ​ពិ​សោធ បណ្តា​អ្នក​ស័គ្រ​ចិត្ត​ទាំង​អស់​មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ជក់​បា​រី​ឬ​ផឹក​គ្រឿង​ស្រវឹង​ឡើយ

ការ​ថ្នាក់ថ្ន​ម​ពី​ម្តាយ​ជួយ​ឲ្យ​កូន​តូច​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​មិន​សូវ​មាន​ជំ​ងឺ​ពេល​ធំ​ពេញ​វ័យ​

Posted: 09 Dec 2011 01:29 AM PST

ការ​ថ្នាក់ថ្ន​ម​ពី​ម្តាយ​ជួយ​ឲ្យ​កូន​តូច​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​មិន​សូវ​មាន​ជំ​ងឺ​ពេល​ធំ​ពេញ​វ័យ​
ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ការ​បី​បាច់​ថែរក្សា ថ្នាក់​ថ្នម​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ម្តាយគឺ​ជា​គន្លឹះ​ដ៏​សំ​ខាន់​ជួយ​​​​ឲ្យ​កូន​តូច​របស់​​ខ្លួន​ទប់​ទល់​នឹង​ការ​ប្រើ​​​ថ្នាំ​នៅ​ពេល​ពេញ​វ័យ​ដ្បិត​វា​បាន​បង្កើន​នូវ​កម្រិត​ម៉ូ​លេ​គុល​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​ខួរ​ក្បាល​របស់​កូន។​ ​ក្រុម​អ្ន​ក​ស្រាវ​ជ្រាវ​មក​ពី​សា​កល​វិទ្យា​ល័យ​ Duke Universityនិង​សាកល​វិទ្យា​ល័យ​ University of Adelaide របស់​ប្រទេស​អូ​ស្ត្រា​លី​បាន​រក​ឃើញ​ថា ការ​ថែទាំ​យក​ចិត្ត​ទុក​ដាក់​កូន​ក្នុង​វ័យ​កុ​មារ​ភាព ​គឺ​ពិត​ជា​អា​ច​​ផ្លាស់​ប្តូរ​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​ខួរ​ក្បាល​របស់​ពួក​គេ។

មេដឹកនាំ​អឺរ៉ុបចាប់​ផ្តើមចរចា​លើបទ​​បញ្ជា​ថវិកា

Posted: 09 Dec 2011 01:24 AM PST

មេដឹកនាំ​សហភាព​អឺរ៉ុបបាន​បើកកិច្ច​ប្រជុំ​ដើម្បី​ពិភាក្សា​លើគោល​នយោ​បាយ​ថ​វិការួម​មួយក្នុង​ចំណោម​ប្រទេស​ជាសមា​ជិក ដើម្បី​ដោះ​ស្រាយការ​កើនឡើង​នៃឥណ​ទានក្នុង​តំបន់​ដែល​មិន​​ច្បាស់​លាស់។ កិច្ចប្រជុំ​ពីរថ្ងៃចាប់​ពីថ្ងៃ​ព្រហស្បតិ៍ ជា​មួយ​​ការស្រស់​ស្រូបអាហារ​ផ្លូវការមួយនៅ​ក្នុងទីស្នាក់​​ការធំនៃសហ​ភាពអឺរ៉ុប​ក្នុង​ទី​ក្រុង​​ប្រ៊ុចសែល ប្រ​ទេស​​​ប៊ែល​ហ្សិក​។

​GDP ជប៉ុន​កើនឡើង​តែ៥,៦​ភាគរយ​​ក្នុង​ត្រី​មាស​ទី៣

Posted: 09 Dec 2011 01:20 AM PST

កំណើន​សេដ្ឋកិច្ច​ជប៉ុនកើន​ឡើងប្រចាំ​ត្រីមាសទី៣​មានត្រឹម​៥,៦ភាគ​រយធ្លាក់ចុះ​ពី៦ភាគ រយបើ​ធៀប​​នឹង​ត្រីមាស​ទី២។ ផលិតផល​ក្នុងស្រុក​កើន​ឡើង​១,៤ភាគ​រយ ក្នុងខែ កក្ក​ដា ដល់ខែ​កញ្ញា ធ្លាក់ចុះ​ពីតួ​លេខ​​ដែល​រដ្ឋា​ភិបាលជប៉ុន​ព្យាករថា ១,៥​ភាគ​រយ​។ ការមើល​ឃើញជាមុន​ពីការធ្លាក់ចុះ​នោះ បន្ទាប់ពី​រដ្ឋាភិបាល​ជប៉ុន​និយាយកាល​ពី​សប្តាហ៍មុន​ថា ខ្លួននឹង​ទម្លាក់ការ​ព្យាករនៃ​ការ​ចំណាយ​​​ធនធាន​របស់រដ្ឋ ដែល​ជា​គន្លឹះ​នៃការ​​គិត​គូរ ពីការកើន​ឡើងនៃផ​លិត​ផលក្នុង​ស្រុក។

​ម៉ូតូបើក​លឿន​​វាក់​នឹង​រថយន្ត​​ជាន់​ហ្វ្រាំង​​​ដួល​​​ចូលក្រោមរថយន្ត​

Posted: 09 Dec 2011 01:16 AM PST

នៅកន្លែងកើតហេតុ
​រាជធានីភ្នំពេញ​​​​​​​ ៖ ​​​ម៉ូតូម៉ាក​​ស្តេប ពណ៌​ខ្មៅ ​​លាយស មួយ​គ្រឿង ​​បានបើកបរ​​​ក្នុងល្បឿន​លឿន ហើយ​​វាក់​​​នឹង​រថយន្ត​​ម៉ាកឡង់គ្រីស្ស័រ ​ពណ៌ស្លែ មួយគ្រឿង បើក​ឆ្លងថ្នល់​ ធ្វើ​​ឱ្យ​​អ្នក​បើក​បរ​ម៉ូតូ​ជាន់ហ្វ្រាំង​​​​បង្ខំ​​​​​បណ្តាល​​ឱ្យ​ដួល​​ ​​បោកលើ​ថ្នល់​​​ និងអូស​ចូលទៅក្រោម​រថ​យន្ត​​​ ​មើលទៅ​គួរ​​ឱ្យ​​ញាក់​សាច់​​​។​

កាមរី​​ដាច់​ចង្កូត​បុក​​រថយន្ត​ដឹក​ដី​របួស​ធ្ងន់​​៥ ស្រាល​ម្នាក់​

Posted: 09 Dec 2011 01:13 AM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តព្រះសីហនុ ៖ មនុស្សចំនួន៥​នាក់​បាន​រង​របួសធ្ងន់ និងមនុស្សម្នាក់​ទៀត​រងរ​បួស​ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍​មួយ​កើត​​ឡើងរវាងរថយន្តធុនតូចមួយគ្រឿង​​ដាច់​ ចង្កូតទៅបុកនឹងរថយន្តធុនធំដែល​បើកបរ​បញ្ច្រាស​ទិស។ ហេតុការណ៍​នេះ​បាន​កើត​​ឡើង​កាលពីថ្ងៃទី៨ ធ្នូ ២០១១ វេលា​ម៉ោង​១០​និង​៤០នាទីព្រឹក នៅតាមបណ្តោយ​ផ្លូវ​ជាតិ​លេខ៤

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!