Koh Santipheap Daily

Koh Santipheap Daily


បាល់ទាត់​ពិភព​លោក​2014​នៅប្រេស៊ីល​នឹង​ប្រើ​បច្ចេកវិទ្យា​ស្វ័យ​ប្រវត្តិ​

Posted: 06 Dec 2011 11:35 PM PST

លោកសេប ប្ល៊េតធ័រ ប្រ​ធាន​សហព័ន្ធ​បាល់​ទាត់​អន្តរ​ជាតិ​(FIFA)​
លោកសេប ប្ល៊េតធ័រ ប្រ​ធាន​សហព័ន្ធ​បាល់​ទាត់​អន្តរ​ជាតិ​(FIFA)​បង្ហើប​ឱ្យ​ដឹងថា បាល់​ទាត់​ពិភព​លោក​២០១៤​នៅ​ប្រទេស​ប្រេ​ស៊ីល​នឹង​នាំ​យក​បច្ចេក​វិទ្យា​នៅ​លើ​ខ្សែ​ទី​​​ទៅ​​ប្រើ​ប្រាស់​ ដើម្បី​ការ​ពារ​កំហុស​​ឆ្គង​ដូច​ដែល​ធ្លាប់​កើត​ឡើង​នា​ពេល​កន្លង​មក​​​នៅ​ក្នុង​ប្រទេស​អា​ហ្រ្វិក​ខាង​ត្បូង។ មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​តឹង​រ៉ឹង​ជា​ពិសេស​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភព​​លោក​២០១០​នៅ​អា​ហ្វ្រិក​ខាង​ត្បូង ​ក្នុង​អំ​ឡុង​ពេល​ប្រកួត​​១៦​ក្រុម​ចុង​ក្រោ​យចំនួន​២​គូ​

ប្រាដូ​បុករឺុម៉កដឹក​អេតចាយពីក្រោយ​រង​របួស​ធ្ងន់​-ស្រាល7នាក់

Posted: 06 Dec 2011 11:23 PM PST

រថយន្តខូចខាត
ខេត្ត​កំពង់​ស្ពឺ ៖ មនុស្ស​ចំនួន​៧​នាក់​បាន​រង​របួស​ធ្ងន់​ និង​ស្រាល​ក្នុង​នោះ​ស្រ្តី​ម្នាក់​របួស​ធ្ងន់​ត្រូវ​បាន​ដឹក​យក​ទៅ​ សង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​​រាជ​ធានី​ភ្នំពេញ​ ក្នុង​ឧប្បត្តិ​ហេតុ​រថយន្ត​ប្រា​ដូ​មួយ​គ្រឿង​បុក​រ៉ឺម៉ក​ម៉ូតូ​ដឹកអេតចាយ​ ។ ហេតុ​ការណ៍​នេះ​​​បាន​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​៣​ និង​​១០​នាទី​រសៀល​ថ្ងៃ​ទី​៦ ធ្នូ លើ​កំណាត់​ផ្លូវ​ជាតិ​​លេខ៤​ ក្នុង​ចន្លោះ​គី​ឡូ​ម៉ែត្រ​លេខ​៨៩-៩០ ក្នុង​ភូមិ​ទី ៤ ឃុំ​ត្រែង​

អ្នក​ភូមិ​​ផ្អើល​ជុំ​វិញ​ការ​បាត់​ខ្លួន​ជន​ជាតិ​បារាំង​ និង​កូន​4នាក់​ពី​ផ្ទះ​

Posted: 06 Dec 2011 11:20 PM PST

លំនៅឋានដែលជនជាតិបារាំងរស់នៅ
ខេត្តកំពង់ស្ពឺ ៖ បុរស​ពោះ​​មា៉យ​ជន​ជាតិ​​បារាំង​ម្នាក់​រួម​ទាំង​កូន​​តូចៗ​​ចំនួន​​៤​នាក់​ ផង ត្រូវ​​​អ្នក​​ភូមិ​ទួល​ធ្នង់ ​សង្កាត់​រកា​​ធំ ​ក្រុង​ច្បារ​មន ផ្អើល​​​ថា បាត់​ខ្លួន​ពី​ផ្ទះ​ចំនួន​​ជិត​ពីរ​ខែ​មក​ហើយ ​​ចាប់​តាំង​​ពី​​ថ្ងៃ​បាត់​ខ្លួន​ថ្ងៃទី​១៤ កញ្ញា ​​មក​ ដោយ​ពុំ​ដឹង​ជា​ទៅ​​​ទី​ណា។

កងទ័ព​ឥណ្ឌា និងប៉ាគីស្ថាន​​​បាញ់​តគ្នា​នៅព្រំដែន​កាស្មៀរ​

Posted: 06 Dec 2011 11:19 PM PST

បណ្តាអ្នកទទួលខុសត្រូវ​​​ឥណ្ឌាគូស​បញ្ជាក់​​កាលពីថ្ងៃទី​​៦ ធ្នូ ថា ​កងទ័ព​ឥណ្ឌា​​ និងប៉ាគីស្ថាន​​បានបាញ់​តគ្នា កាលពីយប់ថ្ងៃទី​​​៥ មកទី​​​៦ ធ្នូ ​នៅ​តាម​ខ្សែ​បន្ទាត់ត្រួត​​ពិនិត្យ​​តំបន់​កាស្មៀរ​។​ការរំលោភ​បំពាន​​លើ​បទ​ឈប់បាញ់​គ្នា​នេះ​​កើតមាន​​តាម​បណ្តោយ​បន្ទាត់​ពុះចែក​តំបន់​កាស្មៀរ​​​នៅព្រំដែន​ស្រុក​​​ POONCH ស្ថិតនៅ​​ចម្ងាយ​ប្រមាណ​​ជា​​២៥៥​គីឡូ​ម៉ែត្រ ​​ខាង​ជើង​ទីក្រុងចាមូ ​ទីប្រជុំជន​​​​របស់​តំបន់​​​កាស្មៀរ ស្ថិត​ក្រោម​​ការ​ត្រួត​ត្រា​របស់​ឥណ្ឌា​។​

សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អគារ​ឱសថ​ស្ថាន​ អគារ​គ្លីនិក​ និង​អគារ​សម្ភព

Posted: 06 Dec 2011 11:18 PM PST

ទិដ្ឋភាពក្នុងថ្ងៃសម្ពោធ
ខេត្ត​បាត់​ដំបង​ ៖ ​អគារ​ឱសថ​ស្ថាន​ អគារ​គ្លីនិក​សុខ​ភាព​គ្រួសារ​ និង​អគារ​​សម្ភព​សល្យ​សាស្ត្រ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បាត់​ដំបង​ដែល​ សាង​សង់​ដោយ​ជំនួយ​ Global Fund តាម​រយៈ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាម​រោគ និង​អគារសម្ភព​ សល្យ​សាស្ត្រ​ និង​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ក្រោម​ជំនួយ​របស់​អង្គ​ការ​ URC បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​កាល​ពី​

ការប្រណាំងកង់ក្របខណ្ឌ Tour de Franceឆ្នាំ2013 ចាប់ផ្តើម៣ដំណាក់ដំបូងនៅដែនកោះ Corsica

Posted: 06 Dec 2011 11:16 PM PST

ស្លាកសញ្ញាឡូហ្គោប្រណាំងកង់ Tour de France
ដែន​កោះ​សមុទ្រ​មេឌី​ទេរ៉ា​ណេ​ Corsicaនឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រ​ណាំង​កង់​ក្រប​ខណ្ឌ Tour de Franceលើក​ទី​១០០​ប្រ​ចាំ​ឆ្នាំ​២០១៣​ចំនួន​៣​ដំ​ណាក់​ដំ​បូង​។ ​គឺ​ជា​លើក​ទី​១​ដែល​ដែន​ដី​កោះ​ស្ថិត​ក្រោម​អធិប​តេយ្យភាព​របស់​បា​រាំង​មួយ​នេះ​ទទួល​រៀប​ចំ​ការ​ប្រ​ណាំង​កង់​ដ៏​មាន​កិត្យានុ​ភាព​ក្នុង​ពិ​ភព​លោក​មួយ​នេះ​។ ​លោក​ Christophe Prudhomme នា​យក​កម្ម​វិធី​ប្រ​ណាំង​បាននិយាយ​ថា​៖«សម្រាប់​ការ​ប្រ​ណាំង​ខួប​លើក​ទី​១០០​នេះ​ យើង​ចង់​ទៅ​កាន់​កន្លែង​មួយ​ដែល​ថ្មី​ កន្លែង​មួយ​ដែល​មាន​ភាព​អស្ចារ្យ​។

ពល​ករ​ខ្មែរ​​ម្នាក់​ធ្លាក់​​ពី​លើ​អគារ​របួស​ធ្ងន់​​លើទឹកដីសៀម

Posted: 06 Dec 2011 11:09 PM PST

ពលកររងគ្រោះ
​ក្រុង​ប៉ោយប៉ែត ៖ ​ពល​ករ​ខ្មែរ​ម្នាក់​​បាន​ធ្លាក់​​ពី​លើ​អគារ​​ជាន់​ទី១ ខណៈ​កំពុង​ធ្វើ​ការ​ក្នុង​ការ​ដ្ឋាន​​សំណង់​លើ​​ទឹក​ដី​សៀម​​របួស​ធ្ងន់ ​ហើយ​ត្រូវ​​បាន​បញ្ជូន​​​​ឱ្យ​សាច់​ញាតិ​​នៅ​កម្ពុជ​ាតាម​ច្រក​ទ្វារ​អន្តរ ​ជាតិ​​ប៉ោយ​ប៉ែត ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ ២០១១ ក្រោយ​​ពី​សម្រាក​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យប្រទេស​​សៀម​​អស់​មួយ​រយៈ ។

កាមរីបុក​ក្មេង​ចេញពីសាលា​​របួស​​​រត់គេ​ចប៉ូលិស​តាម​​ប្រមាញ់​បាន

Posted: 06 Dec 2011 11:06 PM PST

ខេត្តស្ទឹងត្រែង ៖ ​រថយន្តកាមរីគូទ​ហើម​មួយគ្រឿងបានបើក​កៀរ​សិស្សសា​លាពេល​ ចេញពីរៀននាវេលាម៉ោង១០​និង៤០នាទី​ព្រឹក​ថ្ងៃទី៦ ធ្នូ​ត្រង់ចំណុច​គីឡូ​ម៉ែត្រលេខ៨​ក្នុង​ភូមិ​គីឡូម៉ែត្រ​លេខ៨ សង្កាត់​សាមគ្គី ក្រុងស្ទឹងត្រែង ។ ក្រោយពី​បើកកៀរ​​បង្ក​របួស​​​​ស្នាម ហើយ​ ​​អ្នកបើ​កបរ​បានព្យា​យាម​រត់គេច ប៉ុន្តែ​​ត្រូវ​បាននគរបាលប៉ុស្តិ៍សង្កាត់សាមគ្គីរួមនឹង​នគរ​ បាលអធិការដ្ឋានក្រុង​

វិធី​កម្ចាត់​សម្លាកនៅ​លើ​ស្បែក​

Posted: 06 Dec 2011 11:02 PM PST

វិធីថែទាំស្បែក
រាជធានីភ្នំពេញ ៖​​ មនុស្ស​យើង​​ម្នាក់ៗ​តែង​តែ​​ប្រា​ថ្នា​​​ចង់​បាន​​សម្រស់ ស្រស់​ស្អាត ជា​ពិសេស​​គឺ​​ស្បែក ប៉ុន្តែ​បើ​សិន​ជា​ស្បែក​​​មាន​បញ្ហា ដូច​​​ជា​មាន​​​ស្នាម​សម្លាក​ នោះ​វា​ជា​បញ្ហា​​មួយ​ដែល​​​ធ្វើ​​​​​​ឱ្យ​លោក​ លោក​ស្រី អ្នក​នាង​កញ្ញា​ ​មាន​ក្តី​​​​បារម្មណ៍​​​យ៉ាង​ខ្លាំង​។​

ចន ស៊ីណាបំបាក់ Zack Ryder ប្រកួត1ទល់1នៅសង្វៀន​​RAW

Posted: 06 Dec 2011 10:59 PM PST

ការប្រកួតរវាងចន ស៊ីណា ជាមួយនឹង Zack Ryder
ចន ស៊ី​ណាបាន​ឆ្លៀត​ប្រើ​កម្លាំង​គូ​ប្រកួត​របស់​ខ្លួន​បោក​កំ​ទេច​កីឡាករ​ Zack Ryderផ្ទប់​នឹង​ក្តា​ររេញ​សង្កត់​ឲ្យ​អាជ្ញា​កណ្តាល​រាប់​ដល់​៣​យក​ឈ្នះ​ការ​ប្រកួត​ទាំង​ស្រុង​។ ការ​ប្រកួត​១ទល់​១​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​សង្វៀន​កីឡាកាស​ RAWស្ថិត​នៅ​ក្នុង​ទី​ក្រុង​ Tampaរដ្ឋ​ផ្ល​រី​ដា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ទី​៦​ធ្នូ​កន្លង​មក​នេះ​។ បើ​ទោះ​ជា​នៅ​ក្រៅ​សង្វៀន​ ចន ស៊ី​ណា​និង​Zack Ryderគឺ​ជា​មិត្ត​ល្អ​នឹង​គ្នា​ក៏​ដោយ ប៉ុន្តែ​លើក​នេះ​ពួក​គេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ប្រយុទ្ធ​គ្នា​ក្នុង​នា​​ម​​ជា«​ការ​ពិ​សោធ​ផ្នែក​សង្គម​មួយ​»​បង្កើត​ឡើង​ដោយ​លោក​​ John Laurinaitis។

សារ​ប្រយោជន៍និង​ផល​ប៉ះពាល់​នៃ​​​ការ​វះកាត់​កែ​ច្រមុះ​

Posted: 06 Dec 2011 10:57 PM PST

រូបភាពបរទេស
រាជធានីភ្នំពេញ ៖​ ជា​ការ​ពិត​ណាស់​ការ​វះ​កាត់​កែច្រមុះ គឺ​ជា​វិធី​ដែល​អាច​ជួយឱ្យ​ច្រ​មុះ​មាន​ទ្រង់​ទ្រាយ​​​ស្រស់​ស្អាត ហើយ​មិន​ត្រឹម​តែ​​​ប៉ុណ្ណោះ​ថែម​ទាំង​​ជួយ​​ឱ្យ​​សម្រស់​កាន់​តែ​សិច​ស៊ី​ និង​ធ្វើ​ឱ្យ​មុខ​មានភាព​ស្រស់​ស្អាត​​ជា​ង​មុន​ថែម​ទៀត​ ប៉ុន្តែ​​​ការ​វះ​កាត់​នេះ​​វា​ក៏​បាន​ផ្តល់​នូវ​ផល​វិបាក​មក​វិញដែរ បើ​សិន​ជា​​លោក​អ្នក​នាង​កញ្ញា​ទៅ​ធ្វើ​ការ​វះ​កាត់​ជា​មួយ​​គ្រូ​ពេ​ទ្យ​​ ដែល​មិន​មាន​ជំនាញ ឬ​ក៏​កន្លែង​

ជើងឯកយូដូអូឡាំពិកជប៉ុនជាប់ចោទពីបទរំលោភក្មេងស្រីបន្ទាប់ពីបញ្រ្ចកស្រាឱ្យស្រវឹង

Posted: 06 Dec 2011 10:56 PM PST

ជើងឯកយូដូអូឡាំពិក
ម្ចាស់​មេដាយ​មាស​យូ​ដូ​អូ​ឡាំ​ពិក​២​ជំ​នាន់​របស់​ជប៉ុន​លោក Masato Uchishibaត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ក្នុង​បទ​សង្ស័យ​រំ​លោភ​ក្មេង​ស្រី​វ័យ​ជំ​ទង់​ម្នាក់​នៅ​សណ្ឋា​គារ​មួយ​ក្នុង​ទី​ក្រុង​តូ​ក្យូ​។ ប៉ុន្តែ​លោក​ Uchishibaវ័យ​៣៣​ឆ្នាំ​ដែល​បាន​ឈ្នះ​មេដាយមាស​អូ​ឡាំពិក​២លើក​លើ​វិញ្ញាសា​យូ​ដូ​ក្នុង​ប្រភេទ​ទម្ងន់​ ៦៦​គី​ឡូ​ក្រាម​បាន​បដិ​សេធ​នូវ​ការ​ចោទ​ប្រកាន់​នោះ ​ដោយ​បញ្ជាក់​ថា ខ្លួន​រួម​ភេទ​«ក្នុង​លក្ខខណ្ឌ​នៃ​ការ​យល់​ព្រម​គ្នា​ទៅ​វិញ​ទៅ​មក​»។ នេះ​បើ​តាម​សេចក្តី​រាយ​ការ​ណ៍​របស់​នា​យក​ដ្ឋាន​​ប៉ូ​លិ​ស​ក្រុង​តូ​ក្យូ​។

របកគំហើញ​​​​​ដំបូងនៃ​​​ម៉ាស៊ីន​​​ចាក់ ​​MP3 ចាប់​ផ្តើម​​​​រកឃើញ​​នៅ​​ឆ្នាំ​​​១៩៩១

Posted: 06 Dec 2011 10:55 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​ប្រវត្តិ​​​​​ដំបូង​របស់ម៉ា​ស៊ីន​​​​ចាក់ MP3 ដែលអាច​ដាក់តាមខ្លួន​​បាន​ចាប់​ផ្តើម​​ផលិត​​ឱ្យ​លេច​​​​ឡើង​​ជារូប​រាង​​ ក្នុងអំឡុង​ចុង​ឆ្នាំ​​១៩៩៨ ​​នៅពេល​ដែល​ក្រុមហ៊ុន​​​កូរ៉េមួយ​​​បាន​ដាក់​លក់​​​​ផលិត​ផល​ម៉ាស៊ីន ​MP3 ​ដែលត្រូវ​​​​បាន​គេ​​ឱ្យឈ្មោះ​ថា Saehan MPMan ជា​មួយទំហំ​​​​អង្គចង​ចាំ​​​​ (Memory) ​ត្រឹមតែ​​​៣២MB ប៉ុណ្ណោះ ​​​ហើយក្រោយ​មក​​​ទៀត​វាត្រូវ​​​បាននាំ យក​​​​​ទៅដាក់​លក់​​​​នៅ​

សាខា​​កាក​បាទ​ក្រហមប្រកាស​លក់​ឆ្នោត​​សប្បុរស​ធម៌​​ជួយ​ជន​រងគ្រោះ​

Posted: 06 Dec 2011 10:46 PM PST

ខេត្តបាត់ដំបង ៖ គណៈកម្មាធិការ​សាខា​កាក​បាទក្រហមខេត្តបាត់ដំបងបានជូនដំណឹងថា ដើម្បីស្វែងរកមូលនិធិបម្រុងទ្រទ្រង់សកម្មភាព​មនុស្សធម៌ សាខាកាកបាទក្រហមខេត្តបានរៀប​ចំចេញលក់ឆ្នោតវត្ថុប្រចាំឆ្នាំ២០១២ ដែលមាន​តម្លៃ២.០០០រៀលក្នុងមួយសន្លឹកនិងចាប់លក់ពី​ថ្ងៃទី៩ ធ្នូ ២០១១ ដល់ថ្ងៃទី១៦ មករា ២០១២។

សម្តេចតេជោហ៊ុន សែន អំពាវ​នាវ​​​ឱ្យ​​​​ថែរក្សា​វារីអគ្គិសនី, ប្រយ័ត្ន​អ្នក​លួច​​​ដែក​បង្គោល និង​អ្នក​បរិស្ថាននិយម​កុំ​ពូកែ​រិះ​​គន់​ពេក​

Posted: 06 Dec 2011 10:44 PM PST

រាជធានីភ្នំពេញ​​​​ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យ​អាជ្ងាធរខេត្ត ដែល​មាន​បណ្តាញខ្សែ​បង្គោលវារីអគ្គីសនីឆ្លងកាត់ ត្រូវមានវិធានការជាបន្ទាន់ ចំពោះជនទាំង​ឡាយ​​ណា ដែលបានលួចយក​ប៊ូឡុង និង​កាត់​ដែក​ពីបង្គោលវារីអគ្គីសនី​។

លែងពស់​​​ចូល​ការិយាល័យ​​សង​សឹក​​​មន្ត្រី​​​ស៊ីសំណូក​​​

Posted: 06 Dec 2011 10:29 PM PST

ទិដ្ឋភាព​លែងពស់​​​ចូល​ការិយាល័យ​​
បុរសជន​ជាតិ​​​ឥណ្ឌា​ម្នាក់​​​បាន​យក​​ពស់​​មាន​ពឹស​ដូចជា​​​ពស់​វែក​​​ដំបូក​​ជាដើម​ចំនួន​៤០​ក្បាល​​​ លែង​​​នៅ​ក្នុង​​​ការិយា​ល័យ​​​របស់​មន្ត្រី​ដែល​ប្រព្រឹត្ត​​​អំពើ​ពុក​រលួយ​​​ស៊ី​សំណូក​​​​ ធ្វើ​ឱ្យ​​​​មន្ត្រី​​ក្នុង​ការិយា​ល័យ​​​ភ័យ​​​ខ្លាច​​​រត់​​​​​ជាន់ជើង​គ្នា ។​ ​​សំណាង​​​ល្អ​ព្រោះ​​​គ្មាន​​មន្ត្រី​​ណា​​ម្នាក់​ត្រូវ​​ពស់​ចឹក​​ឡើយ ​ ប៉ុន្តែ​វិធី​សាស្ត្រ​​​​ការលែង​​ពស់​​មាន​​ពឹស​ដើម្បី​បណ្តេញ​​​​មន្ត្រី​​ពុក​រលួយ​​​នេះ​ ចាត់​​​ទុក​ថា​​​មាន​លទ្ធ​​ផល​ល្អ ព្រោះ​មាន​​​ការ​ចុះ​​​ផ្សាយ​​​ព័ត៌​មាន​​​នៅទូទាំង​​​ពិភព​លោក​​ ទាំង​នៅ​​​​​ក្នុង​​កាសែត​​​ និង​ប្រព័ន្ធ​​​អ៊ី​ន​ធើរ​ណេត​ ។

យុវជនម្នាក់ឡើងភ្នំកាប់ឈើយកមកធ្វើ​បង្កង់ផ្ទះត្រូវគ្រាប់មីនត្របាក់ដាច់ជើងម្ខាង

Posted: 06 Dec 2011 10:22 PM PST

បុរសរងគ្រោះកំពុងទទួលការវះកាត់
ខេត្តប៉ៃលិន ៖ យុវជនម្នាក់រង​របួស​ដាច់​ជើង​ម្ខាង ខណៈ​ដែល​ឡើងភ្នំទៅ​កាប់​កូន​ឈើ​ធ្វើ​បង្កង់ផ្ទះ​ជា​មួយ​ម្តាយ​ បានជាន់មីន​ស្គរ​ផ្ទុះ​ដាច់​ជើងខាងស្តាំ ហើយ​អំបែងក្រួសខ្ទាតមុតជង្គង់ស្តាំ និងជង្គង់​ឆ្វេង​ដាច់​បបូរមាត់ ច្រមុះ និងថ្ងាស រងរបួស​​ធ្ងន់់។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង៨និង៥នាទីព្រឹកថ្ងៃទី៦ ធ្នូ ២០១១ ស្ថិតត្រង់ចំណុចភ្នំអូររអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​​

ប៉ះទង្គិចគ្នា​​​​រវា​ងពួកបាតុករ​​ និង​កង​កម្លាំង​​ប៉ូលិស​​នៅ​ក្រុង​​អាថែន​​

Posted: 06 Dec 2011 08:17 PM PST

ទិដ្ឋភាព​​នៃការ​ប៉ះ​ទង្គិច​​​គ្នា​នា​ពេល​យប់​នៅ​ក្រុង​​​អាថែន
​​ការប៉ះទង្គិច​គ្នា​​​នានា​បាន​​កើត​មាន​​កាលពីថ្ងៃ​ទី​៦ ធ្នូ ​​​នៅ​មុខ​​សភា​ក្រិច ដោយ​បាតុករ​​ជាច្រើន​រយ​នាក់​បាន​​តតាំងជាមួយ​កង​កម្លាំង​​​​ប៉ូលិស​​នៅ​​ខាង​ក្រៅ​​​បាតុ​កម្ម​មួយ​។​ មនុស្ស​ជាច្រើន​​​រយនាក់​​បាន​ប្រមូលផ្តុំ​​​គ្នា​ក្នុង​​​រដ្ឋធានី​​​​រហូត​ដល់សភា ​ដើម្បី​​រំលឹក​​ដល់​ការ​ស្លាប់ សិស្ស​​សាលា​​វិទ្យាល័យ​ម្នាក់​ដោយ​ប៉ូលិស​​​​កាល​ពី​​ឆ្នាំ​​​២០០៨​។​ ការ​ស្លាប់​​​របស់​សិស្ស​​សាលា​ឈ្មោះ ALEXANDROS GRIGOROPOCELOS អាយុ​១៥​ឆ្នាំ ​ញ៉ាំង​​ឱ្យ​ផ្ទុះ​​ការ​បះបោរ​​​យ៉ាង​សាហាវ​​បំផុតនានា​​នៃ​ប្រវត្តិ​សាស្ត្រ​​​របស់​​ប្រទេស​។​

កីឡាការិនីអាមេរិកត្រកូលវីលៀមគ្រោងចូលប្រកួតការពារជើងឯកវាយគូក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ2012

Posted: 06 Dec 2011 08:02 PM PST

បងប្អូនត្រកូលវីលៀមនាងវេនីស-និងនាងស៊េរីណា​
កីឡាការិនី​អា​មេរិក​បង​ប្អូន​ត្រកូល​វីលៀម​គ្រោង​នឹង​ចូល​ប្រកួត​ការ​ពារ​តំណែង​ជើង​ឯក​​វាយ​គូ​អូ​ឡាំ​ពិក​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​២០១២​រដូវ​ក្តៅ​ខាង​មុខ ​នេះ​។ នាង​ស៊េរី​ណា វីលៀម​បាន​និយាយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ថា រូប​នាង​និង​បង​ស្រី​របស់​ខ្លួន​វេនីស វីលៀម​សុទ្ធ​តែ​មាន​បំណង​ទៅ​ចូល​រួម​ការ​ប្រកួត​ដណ្តើម​យក​មេដាយ​មាស​អូ​ឡាំ​ពិក​​លើ​វិញ្ញា​សា​តឺន្នី​ស​ជា​លើក​ទី​៣​។ កីឡាការិនី​អា​មេរិក​ទាំង​ពីរ​នាក់​នេះ​ធ្លាប់​បាន​យក​ឈ្នះ​មេដាយ​មាស​អូ​ឡាំ​ពិក​២​លើក​រួច​មក​ហើយ​គឺ​នៅ​ឆ្នាំ​២០០០​និង​២០០៨​។

​ឥណ្ឌូណេស៊ី​​​ផ្តល់​សច្ចា​ប័ន​​លើ​សន្ធិសញ្ញា​​ហាម​ឃាត់​​​​ការ​សាក​ល្បង​​នុយ​ក្លេ​អ៊ែរ​

Posted: 06 Dec 2011 07:59 PM PST

​សេចក្តីប្រកាស​​មួយ​របស់ក្រសួង​ការបរទេស​​ឥណ្ឌូណេស៊ី​​​​គូស​បញ្ជាក់​ថា ​​ឥណ្ឌូណេស៊ី​​​​​បាន​ផ្តល់​សច្ចា​ប័ន​​លើ​សន្ធិសញ្ញា​​​ហាមឃាត់​​​​ទាំង​ស្រុង​​​នូវ​ការ​​សាកល្បង​​​​នុយក្លេអ៊ែរ TICEN បន្ទាប់ពី​សភា​​ប្រទេសនេះ ​ផ្តល់​ភ្លើង​​​ខៀវ​កាលពី​ថ្ងៃទី​​​​៦ ធ្នូ ​មក​។​ TICEN គឺជា​សន្ធិសញ្ញា​មួយ​ដែល​ហាម​ឃាត់​រាល់​ការ​សាកល្បង​​​​នុយក្លេអ៊ែរ​​​គ្រប់​ប្រភេទ​​​​ ទោះបីជា​​ក្នុង​​គោលដៅ​​យោធា ឬ​​ស៊ីវិល​​ក៏​ដោយ​។​

អេមៀរ កូវ៉ែត រំលាយសភា​​ហើយ​ស្នើ​​ឱ្យ​មាន​​ការបោះឆ្នោត​

Posted: 06 Dec 2011 07:57 PM PST

​ក្នុងសភា​កូវ៉ែត​
​​​ម៉ាស៊ីន​ឃោសនា​​ផ្លូវ​ការ​​​រាយការណ៍​ថា អេមៀរ ​កូវ៉ែត​ កាលពីថ្ងៃទី​​៦ ធ្នូ ​​បានរំលាយ​សភា​​ ហើយប្រកាស​​​ពីការបោះឆ្នោត​​​​មុន​​​កាល​កណត់​។ រដ្ឋាភិបាល​កូវ៉ែតត្រូវប​ង្ខំចិត្ត​​​លា​លែង​​​​កាល​ពីខែ​មុន ដោយ​សារ​វិបត្តិ​​​នយោ​បាយ​​​​ដែល​អេមៀរ​ ស៊ិក​សាបាហ៍ ​​អាល់​អាម៉ាដ អាល់​សាបាហ៍ វាយតម្លៃ​ថា វិបត្តិនេះ គំរាមកំហែង​​ដល់​ផលប្រយោជន៍​របស់​ ប្រទេស​។​ អេមៀរ កូវ៉ែត ​ទ្រង់​​ពុំ​ទាន់​កំណត់​កាល​បរិច្ឆេទ​​សម្រាប់ការបោះឆ្នោត​​​ឡើយ

សម្ពោធ​​​ស្រោមអនាម័យ​​​ ​Number Oneថ្មីដែល​មាន​​​បន្ថែម​​​នូវ​​ជម្រើស​​ក្លិន​ថ្មី​ជា​ច្រើន​

Posted: 06 Dec 2011 07:45 PM PST

ស្រោមអនាម័យប្រភេទថ្មី
​រាជធានីភ្នំពេញ៖ស្រោម​​​​អនាម័យ​​​ Number​ One ​ថ្មី​បាន​​​ធ្វើ​ការ​​​​សម្ពោធ​​​​ឱ្យ​​ចាប់់​​​ផ្តើម​​​​​ចែក​ចាយ​លក់នៅ​​ លើ​ទីផ្សារ​​នៅ​​ថ្ងៃ​នេះ​។ ការ​​សម្ពោធ​​នេះ​គឺ​ជា​​ការ​​​បង្ហាញ​​ជូននូវ​​​រូប​​រាង​ថ្មី​​ ​គុណភាព​​ប្រសើរ​​​ជាងមុន​​ និង​​មាន​ជម្រើស​​​​ ផ្សេងៗ​​ដែល​​រួមមាន​​​​ក្លិន​​ស្ត្រប៊័ររី​ និង​​ក្លិន​​ចេក ។

ស៊ីរី ៖ សាកសព​មនុស្ស​​40នាក់​​ រកឃើញ​​​ក្នុងទីក្រុង​​ហូម

Posted: 06 Dec 2011 07:41 PM PST

សាកសព​មនុស្ស​​​​ចំនួន​ប្រមាណ​ជា​​​៤០​នាក់ ​ត្រូវ​បានរកឃើញ​​​កាលពីថ្ងៃទី​​​​៥ ធ្នូ ​កន្ល​ងមកនេះ ​​​នៅទីក្រុង​ហូម ក្រោយ​ការ​ប៉ះទង្គិចគ្នា​​រវាង​កង​ទ័ព​​រដ្ឋាភិបាល​​ និងពួកជន​​​ប្រដាប់​អាវុធ​មក​។​ កាសែត​​​ឯកជន​ឈ្មោះ AL WATAN រាយ​ការណ៍​កាលពី​ថ្ងៃទី​​​៦ ធ្នូ ថា ​​ការប៉ះទង្គិចគ្នា​​​ទាំង​នេះ ​​កើត​មាន​​កាលពីថ្ងៃទី​​​​៥ ធ្នូ រវាង​កងទ័ព​ស៊ី​រី និង​ពួកជន​​​​ប្រដាប់អាវុធ​​ដែលធ្វើ​ការ​​វាយ​ប្រហារ​​​​មក​លើ​​​ប៉ុស្តិ៍​ត្រួតពិនិត្យ​​ទាំងឡាយ​​របស់​កង​​ទ័ព​ស៊ីរី​។

​ប្រជា​ពល​រដ្ឋ​​តាម​ដង​ស្ទឹង​សង្កែ​សប្បាយ​ចិត្ត​សំបូត​ត្រី​ និង​សុំ​ឱ្យ​​សម្តេច​តេជោ​រឹត​បន្តឹង​​ការ​ផ្តល់​ឡូត៍​នេសាទ​​ទៅ​​ឱ្យ​ឈ្មួញ

Posted: 06 Dec 2011 07:27 PM PST

សកម្មភាពនេសាទ
ខេត្តបាត់ដំបង ៖ ឆ្នាំនេះប្រជា​ពល​រដ្ឋ​នៅ​តាមដងស្ទឹងសង្កែក្នុងស្រុកឯកភ្នំសប្បាយរីករាយ​ និងការនេសាទតាមបែបលក្ខណៈគ្រួសារ ព្រោះ​ពេល៣ ឬ៤ថ្ងៃកន្លងមកនេះ នៅក្នុងស្ទឹងសង្កែ ឃើញសុទ្ធតែទូកបណ្តែតមងរាប់សិបទូកចាប់​ តាំងពីផ្សារកំពង់ប្រហុកចុះរហូតដល់ភូមិព្រែក​ត្រប់ សុទ្ធតែទូកនេសាទ​តាម​បែប​គ្រួសារ។

និស្សិតសាលាជាតិកសិ​កម្ម​​ព្រែក​លាប​ម្នាក់​រង​របួស​ធ្ងន់​ដោយ​សារ​ជិះ​ម៉ូតូ​​បុក​គូទ​រថយន្ត

Posted: 06 Dec 2011 06:55 PM PST

និស្សិតរងគ្រោះ
រាជធានីភ្នំពេញ ៖ ​និស្សិត​សាលាជាតិកសិកម្ម​ព្រែក​លាប​ម្នាក់​បាន​ជិះ​ម៉ូតូ​ស្កុប​ពី​ពណ៌​ ក្រហមទៅ​បុក​គូទ​រថយន្ដ​ ​ម៉ាកតា​កូ​ម៉ា​​ពេញទំហឹង​ ខណៈ​ពេល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ទិស​ដៅ​​ពី​លិចទៅ​កើត បណ្ដាល​​រង​របួស​ធ្ងន់។ ​ករណី​នេះ​​កើតឡើង​នៅ​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦​ ធ្នូ ​២០១១ ​ត្រង់​ចំ​ណុច​រង្វង់​មូល​ចោម​ចៅ​តាម​បណ្ដោយ​​​ឱ្យ​​ផ្លូវជាតិ​លេខ​៤​ក្នុង​ សង្កាត់​ចោម​ចៅ

ទូក​ដ​​ចម្លងអ្នក​​ដំណើរ​មិន​ដេញ​ថ្លៃ​​​លោក​អភិ​បាល​ស្រុក​​​ថា មក​ពី​ស្ពាន​ថ្មី​ធ្វើ​ជិត​ហើយ​

Posted: 06 Dec 2011 06:46 PM PST

កំពង់ចម្លង
ខេត្ត​រតនៈ​គិរី​ ៖​ ​​​ទូក​ដ​​​ចម្លង​​អ្នកដំណើរ​​​ក្នុង​​ស្រុក​អណ្តូង​​​មាស កំពុង​​តែ​ដំណើរ​ការ​ធ្វើ​អាជីវ​កម្ម​​រាល់​ថ្ងៃ ដោយ​ពុំ​មាន​ការ​ដាក់​ដេញ​ថ្លៃ​យក​ចំណូល​ចូល​រដ្ឋ​នោះទេ​។ ប្រ​ជា​ពល​រដ្ឋ​នៅ​ស្រុក​អណ្តូង​មាស​បាន​និយាយ​ថា ​ទូក​ចម្លង​​អ្នកដំណើរ​​នៅ​ក្នុង​ស្រុក​អណ្តូង​មាស កាល​ពី​អាណត្តិ​អភិបាល​ស្រុក​ចាស់​លោក​រមាំ ពុញ មាន​ទូក​សម្រាប់​ឆ្លង​ទៅ​មក​ដោយ​​សេរី​ ពុំ​មាន​ការ​ចម្លង​ផ្តាច់​មុខ​បង់​

ការ​រំលូតកូន​នៅ​កម្ពុជា​ធ្លាក់​ចុះ​ជិត​ពាក់កណ្ដាល​ក្នុង​រយៈពេល​5​ឆ្នាំ​ចុង​ក្រោយ​នេះ

Posted: 06 Dec 2011 06:45 PM PST

រាជធានីភ្នំពេញ ៖​ ការ​រំលូតកូន​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ជិត​ពាក់កណ្ដាល គឺ​ធ្លាក់​ចុះ​ពី​៨​ភាគ​រយ​កាលពី​ឆ្នាំ២០០៥ មក​នៅ​ត្រឹម​៥​ភាគរយ​កាលពី​ឆ្នាំ​២០១០ បន្ទាប់​ពី​កម្ពុជា​បាន​អនុម័ត​ច្បាប់​នេះ​ កាលពី​ឆ្នាំ​១៩៩៧​។

ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ មក​ពី​លក់​បង្អែម​​ត្រូវគេ​​ជិះ​​កៀរ​ដួល​ម៉ូតូ​បែក​មុខ​មាត់

Posted: 06 Dec 2011 06:31 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​រង​របួស​​ហូរ​ឈាម​រហាម​លើ​ផ្ទៃមុខ​ដោយសារ​ជិះ​ម៉ូតូ​ដឹក​​ ប្រពន្ធមក​ពី​លក់​បង្អែម​នៅ​មុខរោងចក្រ​កាត់​ដេរ។ ឧប្បត្តិ​ហេតុនេះ​​កើតឡើង​នៅ​វេលា​ម៉ោង​៩​ និង​៥០​នាទី​យប់​ថ្ងៃ​ទី​៦ ធ្នូ​ នៅ​ទល់​មុខ​ក្លោងទ្វា​រវត្ដទឹកថ្លា តាម​បណ្ដោយ​ផ្លូវ​សហ​​ព័​ន្ធរុ​ស្ស៊ីក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​។

បាតុកម្ម​​ថ្មីនៅក្រុង​ម៉ូស្គូ​ប្រឆាំង​​លោកពូទីន​ ក្រោយ​ការ​បោះឆ្នោត​

Posted: 06 Dec 2011 06:24 PM PST

ពួក​បាតុករ​​ប្រឆាំង​លោក​ពូទីន នៅ​ក្រុង​ម៉ូស្គូ
​​ដោយនាំគ្នា​​​ស្រែក​ថា «រុស្ស៊ី​​​គ្មានពូទីន» និង​​ «ពូទីន​​ជា​ចោរ​» ឬ​ «បដិវត្តន៍» មនុស្ស​រវាង​​​​​២.០០០​ទៅ​​១០.០០០​នាក់ ​បានធ្វើ​បាតុ​កម្មជា​ថ្មី​​កាលពីថ្ងៃទី​​៦ ធ្នូ ​នៅក្រុង​ម៉ូស្គូ ក្រោយ​ការ​បោះ​ឆ្នោត​​​សភាដែល​​​មានការចោទប្រកាន់​​​ពី​ការ​បន្លំ​​​សន្លឹក​ឆ្នោត​។​ នាថ្ងៃទី​​​៦ ធ្នូ នោះ​ មនុស្សជាច្រើន​ពាន់​នាក់​​បាន​ចូលរួម​ក្នុងបាតុ​កម្ម​ហាមឃាត់មួយ ដែល​ត្រូវ​រារាំង​​យ៉ាង​ឆាប់​រហ័ស​​ដោយ​ប៉ូលិស​។ ​​

​នគរបាល​ព្រហ្ម​ទណ្ឌ​​ក្រសួង​មហា​ផ្ទៃ​​ និង​​នគរបាល​​ប៉ុស្តិ៍​​ផ្សារ​ដើម​គ​ឃាត់​ខ្លួន​ជន​សង្ស័យ​៤​នាក់​​​ពី​បទ​ ឆក់​តាម​ផ្លូវ​​សាធារណៈ​​

Posted: 06 Dec 2011 06:23 PM PST

នៅកន្លែងចាប់ខ្លួន
រាជធានីភ្នំពេញ ៖ កម្លាំង​នគរបាល​​ព្រហ្ម​ទណ្ឌ​ក្រសួងមហាផ្ទៃ​ និង​នគរបាល​​ប៉ុស្ដិ៍​ផ្សារ​ដើម​គ​បាន​ប្រទាញប្រទង់​គ្នា​ ឃាត់ខ្លួន​បាន​ជន​សង្ស័យ​​៤​នាក់ បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ​ពី​បទ​ធ្វើ​សកម្ម​ភាព​​ឆក់​តាម​ផ្លូវ​សាធារណៈ។ ហេតុ​ការណ៍​​​​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​០៥​នាទី​យប់​ថ្ងៃ​ទី​៦ ធ្នូ នៅ​តា​ម​បណ្តោយ​​ផ្លូវ​លេខ​២៣០ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួលគោក ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!