Koh Santipheap Daily

Koh Santipheap Daily


យុវជន​ម្នាក់ត្រូវនគរបាល​ឃាត់​​ខ្លួន​ព​ីបទ​​ឆបោក​ម៉ូតូ​មិត្តភក្តិ​

Posted: 05 Dec 2011 11:49 PM PST

យុវជនជាប់ចោទ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ឈ្មោះ​ប៉ាច យ៉ា​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​លេខ​៤៣​ផ្លូវ​រថភ្លើង សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ត្រូវ​បាន​នគរបាល​ប៉ុ​ស្តិ៍​​រដ្ឋបាល​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​៥​ ធ្នូ​ ២០១១ ក្រោយ​ពី​ជន​​​ចាប់​​បាន​នៅ​ក្នុង​បរិ​វេន​វត្ដ​នាគ​​វ័ន្ដ ព្រោះ​ឆបោក​យក​ម៉ូតូ​សេ​១២៥​ទៅ​បាត់ កាលពី​ថ្ងៃ​ទី​២​ ធ្នូ​ ២០១១ ​នៅផ្ទះ​

ពីរនាក់​ប្តីប្រពន្ធ​​ចាប់​គោ​​ចាក់​កន្លុះ​​ត្រូវ​គោ​ជល់​ប្តី​រង​របួស​ធ្ងន់​

Posted: 05 Dec 2011 11:46 PM PST

បុរសរងគ្រោះ
ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​គោ​ជល់​ចំ​កញ្ចឹ​ង​.​ក​ពីក្រោយ និង​ជាន់​ពីលើ​ចំ​ឆ្អឹងខ្នង បណ្ដាល​ឱ្យ​សន្លប់ ខណៈ​ដែល​គោ​ដាច់​កន្លុះ​នាំ​គ្នា​យក​ខ្សែ​ទាក់​.​ក​ទាញ​ចង​រុំ​នឹង​គល់​ដូង ​ដើម្បី​ី​ចាក់​កន្លុះ​សា​ជា​ថ្មី​ម្ដងទៀត ស្រាប់តែ​ត្រូវ​គោ​ផ្អើល​រត់​ដេញ​ជល់​តែ​ម្ដង។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី៣ ធ្នូ នៅ​ភូមិ​ក្បាលទឹក​លើ ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច។

ប្រជា​ពល​រដ្ឋ​តវា៉ពុះ​កញ្ជ្រោល​បិទផ្លូវ​លេខ​៤៨ សុំ​ឱ្យ​សម្តេចតេជោ​​ជួយ​​ពីរឿង​ក្រុម​ហ៊ុន​​​យូញៀន​ រំលោភ​យក​ដី​ធ្លី

Posted: 05 Dec 2011 11:29 PM PST

ទិដ្ឋភាពនៃការបិទផ្លូវ
ខេត្តកោះកុង​ ៖ ទីបំផុត​នៅវេលាម៉ោង​១២​និង៤៥នាទី​ថ្ងៃត្រង់ថ្ងៃទី៦ ធ្នូ ២០១១នេះ ក្រុម​ប្រជាពលរដ្ឋនៅខេត្តកោះកុង ដែលធ្វើបាតុ​កម្ម​បិទផ្លូវជាតិលេខ៤៨រយៈពេលជាង៦ម៉ោង នោះ បានរំសាយវិញហើយ បន្ទាប់ពីមាន​ការ​សន្យា​ពី​​អភិបាលរងខេត្តកោះកុង លោក​អ៊ុន ឆៃលី ក្នុង​ការ​ជួយអន្តរាគមន៍រកដំណោះ​ស្រាយ​ដីធ្លីជូន​ពួក​គាត់ ។

ប្រ​ទេស​ប៉ា​គី​ស្ថាន​តែង​តាំង​ឯក​អគ្គ​រដ្ឋ​ទូត​ប្រ​ចាំ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​

Posted: 05 Dec 2011 11:28 PM PST

ទិដ្ឋភាពក្នុងជំនួប
រាជធានីភ្នំពេញ ៖​ ​​លោក​អ៊ាង សុផល្លែត ជំនួយ​ការ​​​សម្តេច​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន ​បាន​​ឱ្យ​ដឹង​​ថា ​នៅ​ក្នុង​​​ជំនួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​​​​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន ​នា​រសៀលថ្ងៃទី​​​​៥ ធ្នូ ​​ឆ្នាំ​២០១១ ​នៅវិ​មានសន្តិ​ភាព។​ លោក FAZAL UR RAMAN KAZI ទើប​តែ​​​នឹ​ង​ត្រូវ​​​តែង​តាំង​​​ជា​ឯកអគ្គ​រដ្ឋទូតថ្មី​​របស់​ប្រទេស​ ប៉ាគីស្ថាន​ប្រចាំ​នៅ​កម្ពុជា​​មាន​ប្រសាសន៍​​

មជ្ឈមណ្ឌល​ Samsung Service Plazaបម្រើ​​​ជូនគ្រប់​​តម្រូវ​ការ​​​អតិថិជន​

Posted: 05 Dec 2011 11:22 PM PST

​ផលិតផលSamsungមានការទាក់ទាញ យ៉ាងខ្លាំងទូទាំងពិភពលោក សម្រាប់ឆ្នាំ២០១១​នេះ ហើយបច្ចុប្បន្នSamsungកំពុងបង្កើន កម្រិតសេវាកម្មឱ្យស្របទៅនឹងគុណភាពជាស្តង់​ដាររបស់ខ្លូន ជាពិសេសនៅរាជធានីភ្នំពេញ។

អាឆ្លាមមួយ​គ្រឿង​​​ម្ចាស់​​​ស្រវឹង​​​បោះពួយ​ចូល​​ផ្ទះ​អ្នក​ស្រុក

Posted: 05 Dec 2011 11:18 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តបន្ទាយមានជ័យ ៖ ​រថយន្តកាមរី​ឆ្លាម​​មួយ​គ្រឿង​បាន​បោះ​ពួយ​ចូលផ្ទះ​​អ្នកស្រុក ខណៈ​​​ម្ចាស់​ស្រវឹង​​ធ្លាក់​ភ្នែក​ កាលពី​​​វេលា​ម៉ោង​​២​​​និង​​​​​២៦​នាទី​​ទៀប​ភ្លឺ​ថ្ងៃទី​​​​៦ ធ្នូ នៅភូមិ​​​ក្បាល​ស្ពាន​១ សង្កាត់​ប៉ោយប៉ែត ​។ ទោះបីជា​​បែបណា ​ក្នុង​ហេតុការណ៍​នេះគ្មាន​​នរណា​ម្ចាស់​​​​​រង​គ្រោះ​ទេ ​ទាំង​អ្នក​​​បើក​បរ​ ទាំអ​​ម្ចាស់​ផ្ទះ ប៉ុន្តែ​​​​ស្ថិតក្នុង​​ព្រលឹង​ចុង​​សក់ ​​ព្រោះ​មាន​ស្នូរ​​សំឡេង​បុកយ៉ាង​ខ្លាំង​។​

IMF ​យល់​ព្រម​​​​ផ្តល់ប្រាក់​​2,2ពាន់​លាន​​អឺរ៉ូ​​ជួយសង្គ្រោះ​​​ក្រិច​

Posted: 05 Dec 2011 11:09 PM PST

មូលនិធិ​​​រូបិយវត្ថុ​​​​អន្តរជាតិ IMF ប្រកាស​​កាលពីថ្ងៃទី​​​៥ ធ្នូ ថា ​​ក្រុមប្រឹក្សា​​​​ភិបាល​របស់​ខ្លួន​​បានអនុម័ត​​លើ​ការផ្តល់​ប្រាក់​ចំនួន​២,២​ពាន់​លាន​អឺរ៉ូ ជាមូលនិធិ​​ជួយសង្គ្រោះ​​​​សម្រាប់​ប្រទេស​ក្រិច ដែល​​​ការផ្ទេរ​​ប្រាក់​នេះ​​​មានការ​យឺត​យ៉ាវ​​ចាប់​តាំង​​ពី​យូរមក​ហើយ​ក្នុងក្របខណ្ឌ​នៃ​កម្មវិធី​ជួយ​សង្គ្រោះ​រួមរបស់ IMF ​និង​សហ​ភាព​អឺរ៉ុប។​ ក្នុងសេចក្តីប្រកាស​មួយ ​​IMF និយាយ​ថា​ ក្រុមប្រឹក្សា​ភិបាល IMF បាន​បង្ហើយ​​​នា​ថ្ងៃទី​​​៥ ធ្នូ ​នូវ​ការ​ពិនិត្យ​​​លើ​កទី​៥ ​ចំពោះ​​សុក្រិត​ភាព​នៃ​សេដ្ឋកិច្ច​​​​ក្រិច​ក្នុង​​ក្រប​ខណ្ឌ​​នៃ​កម្មវិធី​​ជួយទ្រទ្រង់​តាមរយៈ​កិច្ច​​​ព្រមព្រៀង​​​​ផ្តល់​ជំនួយ​​មានរយៈ​ពេល​​​៣​ឆ្នាំ​សម្រាប់​ក្រិច​។

សុដន់​ទាំងគូ​របស់​តារា​សម្តែង​​ភាពយ​ន្ត​ចិន Liu Yuxin ចេញតវ៉ា​បន្ទាប់​ពី​ម្ចាស់​របស់​ខ្លួន​ពាក់​អាវតូច​ចង្អៀត​ខុស​ទំហំ​ដើម​ទ្រូង

Posted: 05 Dec 2011 11:06 PM PST

តារា​សម្តែង​​ភាពយ​ន្ត​ចិន នាង​ Liu Yuxin
តារា​សម្តែង​ Liu Yuxin ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិធី​ជប់​លៀង​​​ដ៏ធំ​​មួយ​កាល​ពី​​ថ្ងៃសៅរ៍ ​ទី​៣ វិច្ឆិកា ឆ្នាំ២០១១ ដែល​រៀបចំ​​ឡើង​ដោយ​ក្រុម​មនុស្សតាម​ប្រព័ន្ធ​​អន​ឡាញ​ក្នុង​ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ។ ភាពភ្ញាក់​ផ្អើល​នេះ​ដោយ​សារតែ​តារា​សម្តែង​​វ័យ​២៣​ឆ្នាំរូប​នេះ ពាក់​អាវ​តូច​ចង្អៀត​ពេក​ធ្វើ​ឱ្យ​សុដន់​​ដ៏ស្រស់​ស្អាត​ទាំង​គូ​របស់​នាង​ទ្រាំ​មិន​បាន​លូន​ចេញ​មក​ខាង​ក្រៅ​ដក​ដង្ហើម​​ប​ង្អូត​​ទស្សនិក​ជន​​ដែល​បាន​អញ្ជើញ​​ចូលរួម​ក្នុងពិធី​ជប់​លៀង​យ៉ាង​ច្រើន​​​កុះករ ។ ​ការ​​ពាក់​អាវ​​ដ៏​តូច​ចង្អៀត​​លេច​សុដន់​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​រិះ​គន់​​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ជ្រើស​រើស​ម៉ូដ​សម្លៀក​​បំពាក់​​របស់​នាង​ថា មិន​មាន​ការ​ពិចារណា​​​​ឱ្យ​បាន​ត្រឹម​ត្រូវ ។

អាជីវករ​ម្នាក់​​ឈ្នះឆ្នោត​​ផ្សង​សំណាង​​10លាន​​រៀលពីក្រុមហ៊ុន​​ភេនខេមបូឌា​នឡូតធឺរី

Posted: 05 Dec 2011 11:02 PM PST

រាជធានីភ្នំពេញ ៖ ​លោកឡាយ គីមឡាយ មិនដែលស្រមៃថា គាត់ជាអ្នកឈ្នះរង្វាន់​លេខ​សន្លឹកឆ្នោតមានសំណាងចំនួន១០.០០០.០០០​រៀល នៅក្នុងហ្គេមឆ្នោតផ្សងសំណាង 5D របស់ ក្រុមហ៊ុនភេន ខេមបូឌាន ឡូតធឺរី (Pan Cam-bodian Lottery) នោះឡើយ ។

ណាដាល់បញ្ជាក់ពីការមិនចូលរួមក្នុងព្រឹត្តិការណ៍តឺន្នីស Davis Cupឆ្នាំ​2012

Posted: 05 Dec 2011 11:02 PM PST

កីឡាករ​អេស្ប៉ាញរ៉ា​ហ្វា​អែល ណា​ដាល់
កីឡាករ​លំ​ដាប់​ទី​២​ពិភពលោក​របស់​អេស្ប៉ាញរ៉ា​ហ្វា​អែល ណា​ដាល់​ ​និង​កីឡាករ​មិត្ត​រួម​ជាតិ​របស់​ខ្លួន ​David Ferrerបាន​អះ​អាង​ថា ពួក​គេ​នឹង​មិន​ចូល​រួម​ព្រឹត្តិការ​ណ៍​តឺន្នីស​ Davis Cupឆ្នាំ​២០១២​ទេ​។ ការ​ថ្លែង​បែបនេះ​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ពួក​គេ​បាន​ជួយ​ឲ្យ​ប្រទេស​របស់​ខ្លួន​​ក្លាយ​ជា​ម្ចាស់​ពាន​ជើង​ឯក​តឺន្នីស Davis Cupជា​លើក​ទី​៥​និង​ជា​លើក​ទី​៣​ក្នុង​រយៈ​ពេល​៤​​ឆ្នាំ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៤​ធ្នូ​កន្លង​មក​។

ចេញដីកា​កោះ​ហៅ​អ្នក​កាសែត​​2​រូប​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​​ជុំ​វិញ​បណ្តឹង​ព្រហ្ម​ទណ្ឌ​​ដាច់​ដោយ​ឡែក​ពីគ្នា

Posted: 05 Dec 2011 10:59 PM PST

ខេត្តសៀមរាប ៖ អ្នកកាសែត​ក្នុងស្រុក​ចំនួន​​២​រូប​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​ ខេត្ដសៀមរាប ​ចេញ​ដីកា​កោះហៅ​ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ជា​បន្ដបន្ទាប់​នៅ​ដើម​​សប្ដា​ ហ៍​នេះ ដើម្បី​ធ្វើការ​ស៊ើប​អង្កេ​ត​បឋម​ជុំវិញ​ករណី​បណ្ដឹង​ព្រហ្មទណ្ឌ​ចំនួន​២​ ផ្សេង​គ្នា​ដែល​បាន​ប្ដឹង​ប្រឆាំង​លើ​រូប​ពួក​គាត់​។ ​ក្នុង​នោះ​លោក​គឹ​ម​ សារឿ​ន ជា​ចាងហ្វាង​ការ​ផ្សាយ​របស់​កាសែត​រស្មី​ឦសាន និង​​ជា​ប្រធាន​

គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ស្រុក​លើកដែក​4ករណី

Posted: 05 Dec 2011 10:58 PM PST

ខេត្ត​កណ្តាល ៖ នាយ​រង​ការិយាល័យ​ចរាចរណ៍​ស្រុក​លើកដែក​ លោក​អាំ ធូ​ បាន​ឱ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ស្រុក​លើកដែក​នា​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ដល់​ ដើម​ខែធ្នូ​​មាន​៤​ករណី ធ្វើ​ឱ្យ​​មនុស្សររង​របួស​ និង​យាន​​យន្ត​រង​ការ​ខូច​ខាត​។

លោក Massimiliano យល់​ព្រម​​ប​ន្ត​កុង​​ត្រា​ថ្មី​ជា​មួយ​ក្លឹប Milan

Posted: 05 Dec 2011 10:56 PM PST

​លោក Massimiliano ​គ្រូប​ង្វឹកក្លឹប​ Milan
យោង​​ទៅតាម​ប្រភពព័ត៌​មាន​ញូ​អេ​ស៊ី​ ចេញ​ផ្សាយ​​កាលពីថ្ងៃ​​អង្គារ ទី​៦ ធ្នូ ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹង​ថា ៖ ​លោក Massimiliano ​បាន​យល់​ព្រម​បន្ត​​កុង​ត្រា​​ថ្មីជា​មួយ​ក្លឹប​ Milan ​រហូត​ទៅ​ដល់​ឆ្នាំ​២០១៤ ។ លោក​អាទ្រី​យ៉ា​ណូនាយក​ប្រតិ​បត្តិ​ក្លឹប Milan បាន​និយាយ​ឱ្យ​ដឹងកាលពី​ថ្ងៃ​ចន្ទ ទី​៥ ធ្នូ ថា ៖ ​លោក​ Massimiliano ​បាន​យល់​ព្រម​​ជា​មួយ​មន្ត្រី​ក្លឹប​​ក្នុ​ងការ​​ពង្រីក​កុង​ត្រា​​​​ថ្មី​បន្ថែម​ទៀត​ពី​ឆ្នាំ​២០១២ ទៅ​ដល់​ឆ្នាំ​២០១៤ បើ​ទោះ​ជា​មិន​ទាន់​មាន​​វេលា​សម​ស្រប​ណា​មួយ​ ដើម្បី​ធ្វើ​ពិធី​ចុះ​ហត្ថ​លេខា​ជាផ្លូវ​ការ​ក៏ដោយ ។

លោក​ងួន ញ៉ិល គ្រោងជួបសវនាការ​ជា​មួយលោក​ង្វៀន ភូត្រុង ​វេលាម៉ោង៣​រសៀល​នេះ

Posted: 05 Dec 2011 10:34 PM PST

រាជធានីភ្នំពេញ ៖ យោងតាមមន្រ្តីរដ្ឋ​សភា​បានឲ្យដឹងថា វេលាម៉ោង៣រសៀលនេះ​លោក​ងួន ញ៉ិល ប្រធានរដ្ឋសភាស្តីទីគ្រោង​នឹង​ជួប​ពិភាក្សាជាមួយលោកង្វៀន ភូត្រុង អគ្គ​លេខា​ធិ​ការ​គណបក្សកុម្មុយ​នីស្ត​វៀត​ណាម​នៅវិមាន​រដ្ឋសភាជាតិ។ លោក​ង្វៀន ភូត្រុង អគ្គលេខាធិការ​គណ​បក្សកុម្មុយនីស្តវៀតណាមបានដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់​សាធា​រណរដ្ឋសង្គមនិយមវៀត​ណាម អញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជា​ណាចក្រកម្ពុជារយៈពេលបីថ្ងៃពីថ្ងៃទី៦ដល់ថ្ងៃទី​៨ ធ្នូ​ ២០១១។

លោក​​អូបាម៉ា ​ស្នើ​សភា​​អនុម័ត​ពន្យារពេល​​​ការ​កាត់​បន្ថយ​​​ពន្ធ​

Posted: 05 Dec 2011 09:59 PM PST

ប្រធានាធិបតី​​​សហរដ្ឋអាមេ​រិក​ លោក​បារ៉ាក់ អូបាម៉ា ​​​កាលពីថ្ងៃទី​​​​៥ ធ្នូ ​បានអំពាវ​នាវ​​ដល់​បណ្តា​សមាជិក​សភា​នៃ​​គណបក្ស​​​​សាធារណ​រដ្ឋ​​​ក្នុងសភា​​​​​ឱ្យរួមគ្នា ​ជាមួយ​​ពួក​ប្រជា​ធិបតេយ្យ​​​បោះ​ឆ្នោត​​​គាំទ្រ​​​​ការពន្យារពេល​​កាត់​បន្ថយ​​​ពន្ធ​​សម្រាប់​​​​ឆ្នាំ​ខាងមុខនេះ ​ដើម្បី​​ឱ្យ​ពលរដ្ឋ​​​​អាមេ​រិក​​​​សល់​ប្រាក់​កាន់តែច្រើន​​ក្នុង​ហោប៉ៅ ហើយជំរុញ​​​​សេដ្ឋកិច្ច​​​អាមេ​រិក​។​

លោក​កឹម សុខា គ្រោងជួបស៊ូរីយ៉ា ស៊ូប៊ែ​ឌី នៅរសៀលថ្ងៃទី៦ ធ្នូ នេះ

Posted: 05 Dec 2011 08:11 PM PST

រាជធានីភ្នំពេញ ៖ វេលា​ម៉ោង៤និង​៣០​រសៀលថ្ងៃទី៦ ធ្នូ ២០១១ នេះ ប្រធានគណ​បក្ស​​សិទ្ធិ​មនុស្ស​លោក កឹម សុខា គ្រោង​នឹង​ជួប​ពិភាក្សា​ការ​ងារ​​ជា​មួយ​លោក​ស៊ូរីយ៉ា ស៊ូប៊ែឌី (Surya Prasad Subedi) អ្នករាយ​ការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិ​ មនុស្សប្រចាំកម្ពុជា។

ជនជាតិចិនម្នាក់បើករថយន្តគេចម៉ូតូជ្រុល​ទៅ​បុក​របាំងចែកផ្លូវខូចខាត៦កង់

Posted: 05 Dec 2011 08:09 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖​​ ​បុរស​ជន​ជាតិ​ចិន​ម្នាក់​បើក​រថ​យន្ដ​​​ទៅ​បុករបាំងចែកផ្លូវ​បណ្ដាល​ឱ្យ​ ខូចខាត​អស់​៦​កង់ ខណៈ​បើក​គេច​ម៉ូតូមួយ​គ្រឿង​ដែលធ្វើ​ដំណើរ​បញ្ច្រាស​​ទិសគ្នាចូលក្នុង​បំណែក ​ផ្លូវ​របស់​រថ​យន​្ដ​ធ្វើ​ឱ្យ​អ្នក​​បើកបរ​រថយន្ដ​គេច​ពី​ម៉ូតូ​ជ្រុល​ទៅ​ បុក​របាំង​​ចែកផ្លូវ​តែ​ម្ដង កាល​ពី​វេលា​ម៉ោង​១០​​​​​​​និង​៥៥​នាទី​យប់ថ្ងៃ​ទី​៤ ធ្នូ នៅ​មុខ​មជ្ឈ​មណ្ឌល​​​​​កម្សាន្ដ​រ៉ក ស្ថិត​តាមមហាវិថី​ព្រះ​​មុនី​វង្ស សង្កាត់​

បុរស​៣​នាក់​ជិះ​ម៉ូតូ​​មួយ​គ្រឿង​​ឌុប​​គ្នា​​ចូល​ព្យា​បាល​​ក្នុង​មន្ទីរពេទ្យ​​ព្រះកុសុមៈ​​អត់​លុយ​​បង់​លើក​ជន​រងគ្រោះ​រត់​

Posted: 05 Dec 2011 08:05 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ មានការ​ផ្អើល​ឆោឡោ​មួយ​កើតឡើង​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ខណៈ​​ដែល​បុរស​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ចូល​ទៅ​ព្យាបាល​របួស​ក្នុង​មន្ទីរពេទ្យ។ បន្ទាប់​ពី​ព្យាបាល​ហើយ​ជន​រង​គ្រោះ​​ធូរស្រាល​បន្ដិច ស្រាប់​តែ​​លើក​បី​ជន​រង​គ្រោះ​រត់​ចេញ​ទាំង​​យប់​​។ ករណី​ដែល​មិន​ធ្លាប់​កើត​មាន​នេះ​​កើត​ឡើងនៅ​វេលា​ម៉ោង​២​និង​៤៥​នាទី​ទៀប​ ភ្លឺ ថ្ងៃ​ទី​២ ធ្នូ នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ

រថយន្ត​2គ្រឿង​​បុកគ្នា​​​ទៅ​​បោក​ផ្ទប់​​​នឹងបង្គោលភ្លើង​​​ស្តុប​​ផ្ងារ​ជើង​​​មួយចំហៀង

Posted: 05 Dec 2011 07:52 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​រាជធានី​ភ្នំពេញ ៖ រថយន្ត​​​​២​គ្រឿងដែល​បើក​លឿន​ដូច​គ្នាបាន​បុក​គ្នា​នៅ​ចំណុចភ្លើងស្ដុប​ អតីតរោងភាព​​យន្ត​ឋានសួគ៌តាម​បណ្តោយ​​​​​​មហា​វិថី​កម្ពុជា​ក្រោម ​កែង​វិ​ថី​ឆេ​កូ​ស្លូ​វ៉ា​គី ស្ថិត​ក្នុងភូមិ​ទី​៣ សង្កាត់​មិត្ដភាព ខណ្ឌ​៧​មក​រា នៅ​វេលា​ម៉ោង​​១​និង៩​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៦ ធ្នូ ។ គ្រោះ​​ថ្នាក់​ចរាចរ​ណ៍​នេះ​មិន​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទេ ប៉ុន្ដែ​រថយន្ដ​ទាំង​ពីរ​គ្រឿង​​​រង​ការ​ខូចខាត​

NASA ​រកឃើញ​​​ពិភព KEPLER-22b ដែល​អាច​មានលក្ខណៈ​ដូច​ផែនដី​

Posted: 05 Dec 2011 07:45 PM PST

ភព​ KEPLER-22b
ទីភ្នាក់ងារ​​​​អវកាស​​អាមេ​រិក NASA រាយ​ការណ៍​​​​​កាលពី​​​ថ្ងៃទី​​​​៥ ធ្នូ ​ថា បេសក​កម្ម KEPLER របស់ NASA អាចឈាន​​ទៅដល់​​ការ​រក​ឃើញ​​​ជាលើក​ដំបូង​នូវភព​ក្រៅផែនដី​ស្ថិត​នៅ​ក្នុង​​​តំបន់​អាច​រស់នៅបាន​នៃផ្កាយ​​មួយដែល​​​មាន​សណ្ឋាន​​​ដូច​​ព្រះអាទិត្យ​​របស់យើង​។​ ភពនេះគឺ​​ជា​ភព​​​តារាវិថីមួយ​​​វិលជុំវិញ​​ផ្កាយ​​មួយ​ក្រៅពី​ព្រះអាទិត្យ​។ យោង​​តាម NASA ភព​ថ្មីនេះ​ហៅភព KEPLER-22b ស្ថិត​នៅ​​​ក្នុង​តំបន់​​​អាច​រស់នៅ​​បាន ពោលគឺ​ជា​​តំបន់​​មិនក្តៅ​​ខ្លាំង មិនត្រជាក់ខ្លាំង ​ហើយ​ដែល​អាច​មានទឹក​នៅ​លើ​ភព​នេះ​។ ​​

ស្ត្រី​មាន​ផ្ទៃ​ពោះ​​៥​ខែត្រូវ​ស្ត្រី​ម្នាក់​​ចាប់​ទាញ​អុក​គូទ​​ដោយ​សារ​តែ​ខឹង​កូន​ក្មេង​ដណ្តើម​រ​បស់​គ្នា​លេង

Posted: 05 Dec 2011 07:41 PM PST

ស្រ្តីរងគ្រោះ
រាជធានីភ្នំពេញ ៖ ស្ត្រី​មាន​ផ្ទៃ​ពោះ​​៥​ខែ​ត្រូវ​ស្ត្រី​​អ្នក​ជិត​ខាង​ទាញ​ទម្លាក់​​ពីលើ​ គ្រែ​​អុក​គូទ​ បណ្តាល​ឱ្យ​​ចុះ​ពោះ​ននៀល​​ ដោយ​សារ​តែ​ខឹង​កូន​លេង​ជា​គ្នា ហើយ​​ដណ្តើម​របស់​របរ​គ្នា​លេង។ ហេតុ​ការណ៍​​នេះ​កើតឡើង​​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃទី​៥ ធ្នូ នៅ​ភូមិ​ដំណាក់​ធំ​​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​​មាន​ជ័យ ។

20ឆ្នាំ​​​ហើយ​ដែល​​បុរស​​ស្ត្រី​រួម​ដៃគ្នា​​ទប់​ស្កាត់​អំពើ​ហិង្សា​

Posted: 05 Dec 2011 07:40 PM PST

រាជធានីភ្នំពេញ ៖ ក្នុង​​យុទ្ធ​នាការ​​​បំពាក់​​​បូពណ៌​ស​រយៈពេល​៦​ថ្ងៃ​​​ដើម្បី​បញ្ឈប់​​​ អំពើ​​​ហិង្សា​​លើ​ស្ត្រី​ដែល​ធ្វើ​​ឡើង​​​​ចាប់​​ពី​ថ្ងៃ​ទី២៥ វិច្ឆិកា​ រហូត​​ដល់​​ថ្ងៃទី​១០ ធ្នូ​ ​រៀបចំ​ដោយ​​​សមាគម​​អភិវឌ្ឍ​ន៍សុខភាពប្រជាជន ​​​​នៅ​​​តាមបណ្តា​​​សាកល​វិទ្យាល័យ​នានា​​ចំនួន​​​​១០​ក្នុង​​ រាជធានីភ្នំពេញ​​​​មាន​​សាស្ត្រាចារ្យ​​​​ និង​​និស្សិត​​​ចំនួន​​​១៥.០០០​​​នាក់បាន​​​ពាក់បូ​​ពណ៌​​ស​នេះ​ ហើយ​​ពួក​គេ​​បាន​​​នាំគ្នា​​និយាយ​​

ឈ្មួញ​នាំ​ជ្រូក​ទៅ​លក់​ឱ្យ​ឈ្មួញ​ប្រ​ទេស​វៀត​ណាម​​​​នៅ​ព្រំ​ដែន​

Posted: 05 Dec 2011 07:39 PM PST

ខេត្ត​ព្រៃ​វែង​ ៖​ ​គ្រោះ​​ទឹកជំនន់​នៅ​​ប្រទេស​វៀត​ណាម​​​ឆ្នាំនេះ ​​កំពុងធ្វើ​​ឱ្យ​​​មានការ​​ខ្វះខាត​សាច់​ជ្រូក​បរិភោគ ​ដូច្នេះ​​​ហើយ​ទើប​ទីផ្សារ​​ប្រទេស​វៀត​ណាម​​ដែល​ជាប់​​​ព្រំដែន​​ប្រទេស​ កម្ពុជា មានស្រុក​​​ព្រះ​ស្តេច ​ស្រុកកំពង់ត្របែក ​​​​ខេត្តព្រៃវែង និង​​​ស្រុក​​លើក​ដែក ​​ខេត្តកណ្តាល ​សព្វថ្ងៃ​មាន​ឈ្មួញ​​ប្រមូលទិញ​​​​​ជ្រូក​ដឹកជញ្ជូន​ទៅលក់​​​​​ឱ្យ​​​ ប្រទេស​​​វៀតណាម​​ជា​រៀង​រាល់​ថ្ងៃ​។​

វ្ល៉ាឌីមៀ ឃ្លីតស្កូដកខ្លួនពីការប្រកួតនៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ

Posted: 05 Dec 2011 07:27 PM PST

កីឡាករអ៊ុយក្រែនវ្ល៉ាឌីមៀ ឃ្លីតស្កូ​
ម្ចាស់​ជើង​ឯក​ទម្ងន់​ធ្ងន់​ពិភពលោក​វ្ល៉ា​ឌីមៀ ឃ្លីតស្កូ​បាន​សម្រេច​ចិត្ត​​ដក​ខ្លួន​ពី​ការ​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ប្រ​ឆាំង​នឹង​កីឡាករ​បា​រាំង​ហ្សង់​ ម៉ា​ម័រ​ម៉ិច​នៅ​ចុង​សប្តាហ៍​នេះ​បន្ទាប់​ពី​បាន​វះ​កាត់​យក​ក្រួស​ក្នុង​តម្រង​នោម​ចំ​នួន​២​លើក​។ ​ការ​ប្រកួត​នេះ​ដើម​ឡើយ​ត្រូវ​គេ​គ្រោង​ធ្វើ​នៅ​សង្វៀន​ក្រុង​ក្រុង​ Duesseldorf​ប្រទេស​អាល្លឺម៉ង់​ថ្ងៃទី​១០​ធ្នូ​ខាង​មុខនេះ​។ នៅ​មុននេះ​បន្ទាប់​ពី​ការ​វះ​កាត់​លើក​ទី​១រួច​ វ្ល៉ា​ឌីមៀ​បាន​​អះ​អាង​ថា ខ្លួន​នៅ​តែ​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​ប្រ​ឆាំង​នឹង​កីឡាករ​បា​រាំង​ហ្សង់​

តុលា​ការ​សម្រេច​ឃុំ​​ខ្លួន​បណ្តោះ​អាសន្ន​ជន​ជាតិ​បារាំង​ជួញ​ដូរ​គ្រឿង​ញៀន

Posted: 05 Dec 2011 07:27 PM PST

ជនជាតិបារាំងដែលត្រូវឃុំខ្លួន
រាជធានីភ្នំពេញ ៖ សាលាដំបូង​រាជធានី​ បាន​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​ជន​ជាតិ​បា​រាំង ​​​ម្នាក់​ពាក់​ព័ន្ធ​​ការ​ប្រព្រឹត្ត​អំ​ពើ​ជួញដូរ​​គ្រឿង​​ញៀន​​​ខុស​​ ច្បាប់​នៅ​ក្នុង​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ ។​ ជន​ជាតិ​បារាំង​ម្នាក់​នេះ​ឈ្មោះ​​HORAIN​ACEXANDRE​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ ចូល​មក​កម្ពុជា​ ជាលក្ខណៈភ្ញៀវ​ទេសចរស្នាក់​នៅ​ផ្ទះ​ជួល​ផ្លូវ​៣៥០ ម្តុំ​​សារមន្ទីរ​គុក​ទួល​ស្លែង​ សង្កាត់​បឹង​កេង​កង

បារាំង និង​អាល្លឺម៉ង់​​នឹង​ស្នើ​​សន្ធិសញ្ញា​​ថ្មីមួយ​របស់​​សហភាពអឺរ៉ុប​

Posted: 05 Dec 2011 07:24 PM PST

ប្រធានាធិបតី​បារាំង និង​​លោកស្រីអធិការបតី​​អាល្លឺម៉ង់​
ប្រទេស​បារាំង និងអាល្លឺម៉ង់ នឹង​ជំរុញ​​​នា​ថ្ងៃ​ទី​​៧ ធ្នូ ​ត្រូវ​​សំណើ​រួមគ្នា​​​​មួយស្តីពី​សន្ធិសញ្ញា​ថ្មីរបស់​សហភាពអឺរ៉ុប ។ ​នេះជា​​ការអះអាង​​កាលពី​ថ្ងៃទី​​​​៥ ធ្នូ ​របស់ប្រធានាធិបតី​​បារាំង លោក​នីកូឡាស់ សាកូហ្ស៊ី ​​បន្ទាប់ពី​​ជួបពិភាក្សា​​ជាមួយ​អធិការ​​បតីអាល្លឺម៉ង់​លោកស្រី​​​អេនហ្សឺ​ឡា ម័រកែល ​នៅក្រុង​ប៉ារីស​​មក​។​ មេដឹកនាំ​​​​ទាំង​​​​២​ត្រូវ​​ផ្ញើ​សារ​លិខិត​​​​​លម្អិត​​មួយ​​ជូនចំពោះ​​​ប្រធានក្រុ​ម​ប្រឹក្សា​​​អឺរ៉ុប លោក HERMAN VAN ROMPUY ដើម្បី​​ស្នើ​​​​​សន្ធិ​សញ្ញា​​​​អឺរ៉ុប​​​ថ្មីនេះ​ ដែលគ្រោង​​​​ដាក់ទណ្ឌ​កម្ម​​ដោយ​ស្វ័យ​ប្រវត្តិ​​​​ប្រឆាំង​​បណ្តា​រដ្ឋ​​​ជា​សមាជិក​​សហ​ភាព​អឺរ៉ុប​​​ណា​ដែលមិន​​គោរព​​​វិន័យ​​​ថវិកា​។​

ការលេចធ្លាយ​​ថ្មី​នៃ​ទឹក​មានវិទ្យុ​សកម្ម​នៅ​មជ្ឈ​មណ្ឌល​​​នុយ​ក្លេអ៊ែរ​ហ្វូគូស៊ីម៉ា​

Posted: 05 Dec 2011 07:18 PM PST

កន្លែង​មាន​​ធ្លាយ​ទឹក​​លាយវិទ្យុ​សកម្មខ្ពស់​
​ក្រុមហ៊ុន TEPCO ជាអ្នក​​​ធ្វើអាជីវ​កម្ម​​លើ​មជ្ឈមណ្ឌល​​​នុយ​ក្លេអ៊ែរ​​របស់​ជប៉ុនរាយការណ៍​​​កាលពីថ្ងៃទី​​​៥ ធ្នូ ​ថា ទឹកមាន​​លាយវិទ្យុ​​សកម្ម​​ខ្លាំង​​ប្រមាណជា​​​​៤៥​​តោន បានលេច​ធ្លាយ​ចេញ​ពី​​ប្រព័ន្ធ​​បន្សាប​​​វិទ្យុ​សកម្ម​នៃ​មជ្ឈមណ្ឌល​​នុយ​ក្លេ​អ៊ែរ​ហ្វូគូស៊ីម៉ា ហើយ​​ទឹកនោះ​​មួយ​ផ្នែក​​​អាច​ត្រូវ​បញ្ចេញទៅ​​កាន់​មហា​សមុទ្រប៉ាស៊ីហ្វិក​។​ យោង​តាម​ក្រុមហ៊ុន TEPCO ថា ទឹក​មាន​លាយវិទ្យុ​សកម្ម​​​​ត្រូវ​បាន​រកឃើញ​​​កាលពីថ្ងៃទី​​​៤ ធ្នូ កន្លង​មក​នេះ ​នៅជុំវិញ​​ប្រព័ន្ធ​​​បន្សាប​​វិទ្យុ​​សកម្ម​។ ក្រុមហ៊ុននេះ​​​បន្ត​ថា ការបញ្ឈប់​​ប្រព័ន្ធ​នោះ​​​​ប្រហែល​​ជា​អាច​លែង​មានការ​​​ធ្លាយ​ទឹក​​លាយ​​វិទ្យុ​សកម្ម​​នេះទៀត​។

​មនុស្ស​​​ច្រើន​ពាន់នាក់​ធ្វើ​បាតុកម្ម​​ប្រឆាំង​​លោក​ពូទីន ​នៅ​ក្រុងម៉ូស្គូ​

Posted: 05 Dec 2011 07:15 PM PST

លោក​វ៉ា្លឌីមៀរ ពូទីន
​មនុស្ស​​រវាង​ពី​​​​៥.០០០​ទៅ​១០.០០០​នាក់ ​​បាននាំគ្នា​​ធ្វើ​បាតុកកម្ម​​កាលពីយប់ថ្ងៃទី​​​៥ ធ្នូ ​នៅ​ទីក្រុងម៉ូស្គូ ប្រឆាំង​នឹង​​នាយករដ្ឋ​មន្ត្រី​​លោក​វ៉្លា​ឌី​មៀរ ពូទីន ​និង​គណបក្ស​​រុស្ស៊ី​​រួប​រួម​របស់​លោក​​ដែល​​ជាអ្នកឈ្នះ​ក្នុងការបោះឆ្នោត​​​សភា​កាលពី​ថ្ងៃ​ទី​​​៤ ធ្នូ ។​ ​ប៉ូលិស​បាន​បញ្ចប់​​បាតុកម្ម​​នេះដែល​អាច​ជា​បាតុកម្ម​​ធំបំផុត​​​មួយពុំធ្លាប់​មាន​​ចាប់តាំងពី​​​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ចាប់ខ្លួន​បាតុករ​​​ជា​ច្រើន​សិប​នាក់​។

សិកា្ខសាលាអន្តរជាតិស្តីពីគោលនយោ​បាយភាពក្រីក្រ និងសេដ្ឋកិច្ច PEP លើកទី៩

Posted: 05 Dec 2011 07:07 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តសៀមរាប ៖ សិកា្ខសាលា​ជា​អន្តរ​ជាតិ​មួយស្តីពីគោលនយោបាយភាពក្រីក្រ និង​សេដ្ឋ​កិច្ច PEP ត្រូវបានប្រារព្ធ​​ឡើង​នៅ​សាល​ប្រជុំ​នៃសណ្ឋាគារអង្គរអេរ៉ាក្រុង​សៀមរាប ​ក្រោម​អធិ​បតី​ភាពលោក​ឆាយ ថន ទេស​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងផែនការ កាលពីព្រឹកថ្ងៃទី៥ ធ្នូ កន្លង​ទៅ​នេះ ដោយ​មានការអញ្ជើញ​ចូល​រួម​ពី​លោក​បណ្ឌិត រ៉ូហ៊ីនតុន មេដហូរ៉ា អនុប្រធាន IDRC ​លោក

ខឹង​គូ​ដណ្តឹង​​លេប​ថ្នាំ​​ងងុយ​ដេក​​អស់​១០​គ្រាប់​​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត

Posted: 05 Dec 2011 06:51 PM PST

ស្រ្តីដែលប៉ងសម្លាប់ខ្លួន
រាជធានីភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ខឹង​ចិត្ដនឹង​គូដណ្តឹង​​លេបថ្នាំ​ងងុយដេក​អស់​១០​ គ្រាប់​ដើម្បី​សម្លាប់​ខ្លួន ប៉ុន្ដែ​មិន​បាន​សម្រេច​ដូច​បំណង ដោយ​សារ​តែ​គូ​ដណ្ដឹង​យក​ទៅ​​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ទាន់​ ពេល​វេលា។​ហេតុ​ការណ៍​នេះ​កើតឡើង​កាលពីវេលា​ម៉ោង​​៤​រសៀល នៅ​បន្ទប់​ជួល​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!