VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ការ​បោះឆ្នោត​នៅ​កម្ពុជា៖ ការ​ផ្លាស់​ប្តូរ​សមាសភាព​គ.ជ.ប.​និង​ការ​បោះឆ្នោត​ឃុំ-សង្កាត់

Posted: 04 Jun 2012 08:59 AM PDT

ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​បាន​ចប់​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៣​ខែ​មិថុនា​ ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ទទួល​បាន​ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី។

<!--IMAGE-RIGHT-->

មាន​សេចក្តី​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ពេល​បោះឆ្នោត​នេះ​ ក្នុង​នោះ​មាន​ដូច​ជា​ការ​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត ​ការ​បំភិត​បំភ័យ​ ការ​ទិញ​សន្លឹក​ឆ្នោត ​និង​ការ​រាប់​សន្លឹក​ឆ្នោត​បន្លំ។ គណបក្ស​នយោបាយ​ដែល​ចូល​រួម​ប្រកួត​បាន​ចោទ​ប្រកាន់​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មាន​ការ​លម្អៀង​ទៅ​រក​គណបក្ស​គ្រប់គ្រង​អំណាច។​

ចូល​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​យប់​នេះ ​ដែល​ជា​កម្មវិធី​ពិភាក្សា​ប្រចាំ​ខែ​ជុំវិញ​ប្រធានបទ​នៃ​ការ​បោះ​ឆ្នោត​​ លោក​អ៊ូ វីរៈ ​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​ពិភាក្សា​លើ​ប្រធានបទ​ទាក់ទង​នឹង​ ថា​តើ​ការ​ផ្លាស់​ប្តូរ​គ.ជ.ប​នឹង​ផ្លាស់ប្តូរ​លទ្ធផលឆ្នោត​ឬ​យ៉ាង​ណា?​ ហើយ​លោក​ក៏​នឹង​ផ្តល់​ការ​សង្កេត​លើ​ទិដ្ឋភាព​ទូទៅ​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ផង​ដែរ។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី ០៤ មិថុនា ២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​សម្រាប់​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!