Koh Santipheap Daily

Koh Santipheap Daily


ច្បាប់​​​អូស្ត្រាលី​​ «ការ​បង្ខំរៀបអាពាហ៍ពិពាហ៍​​​​»​ ​ជាកំហុស​​ក្នុង​បទឧក្រិដ្ឋ

Posted: 03 Jun 2012 12:36 AM PDT

ច្បាប់​​​អូស្ត្រាលី​​ «ការ​បង្ខំរៀបអាពាហ៍ពិពាហ៍​​​​»​ ​ជាកំហុស​​ក្នុង​បទឧក្រិដ្ឋ
អូស្ត្រាលី​​ត្រៀម​​ចេញ​​ច្បាប់​​​សំដៅ​ពង្រីក​​អត្ថន័យ​ច្បាប់​​​នោះ​លើពាក្យ​ថា​«​​​ភាព​​ជា​ទាស​ករ»ដោយ​​រួម​​បញ្ចូល​​​លើ​ការ​​ទិញ​​​-​លក់​អវយវៈ​​ ដោយ​ខុសច្បាប់​​ និង​ការ​​​បង្ខំ​ឱ្យ​​រៀបការ​ ។​ គួរបញ្ជាក់​ថា ច្បាប់​ដែល​​​ផ្តល់​អត្ថន័យលើ​ពាក្យ​ទាសករ​​ក្នុង​ពេល​​បច្ចុប្បន្ន​​ធ្វើ​ឡើង​​​ដើម្បី​​ការពារ​​ស្ត្រី​​​ជនជាតិ​អាស៊ី​ពីការ​​ត្រូវ​នាំខ្លួន​​​

​បី​កូន​​ចេញពី​​ពេទ្យ​​ជិះ​ម៉ូតូ​​ត្រូវ​ចោរ​ឆក់​​យក​​ខ្សែ.ក​បាន​ដោយ​សុវត្ថិ​ភាព​

Posted: 03 Jun 2012 12:35 AM PDT

ស្ត្រី​រង​គ្រោះ​ដែល​ចោរ​ឆក់​
រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​​បី​កូន​ចេញពី​គ្លី​និក​ឯក​ជន​មួយ​ ហើយ​ជិះ​ម៉ូតូ​ជា​មួយ​ប្តី​​ជា​អ្នក​បើក​បរ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​​វិញ ប៉ុន្តែ​​មិន​ទាន់​ទៅ​ដល់​ផ្ទះ​ផង ស្រាប់តែ​​ជួប​ហេតុ​ការណ៍​អាក្រក់​​គឺ​ត្រូវ​ចោរឆក់​​យក​​ខ្សែ.ក​​មួយ​ខ្សែ​​ទម្ងន់​២​ជី​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព កាល​ពី​វេលា​​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី​​១ មិថុនា ​២០១២ ​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី២ ខណ្ឌ​ទួលគោក។

អ្នក​បោះ​ឆ្នោត​​មាន​ចំនួន​តិច​​ជាង​មុន ប៉ុន្តែ​ដំណើរ​ការ​​​រលូន​មិន​មាន​ការ​បំភិត​បំភ័យ​

Posted: 03 Jun 2012 12:34 AM PDT

សម្តេច​ហេង សំរិន មាន​ប្រសាសន៍​ជា​មួយ​អ្នក​សង្កេត​ការណ៍​
រាជធានីភ្នំពេញ ៖ ​ចាប់​តាំងពី​​វេលា​ម៉ោង​​៧​ព្រឹក​ថ្ងៃទី​​៣ មិថុនា ២០១២ ​មក​ដល់​រសៀល​ថ្ងៃ​​ដដែល​​នេះ នៅតាម​ការិយាល​័យ​បោះ​​​ឆ្នោត​នានា ក្នុង​រាជធានី​ភ្នំពេញ ​ និង​នៅ​តាម​បណ្តា​ខេត្ត​នានា​គេ​សង្កេត​ឃើញ​​ប្រជា​ពលរដ្ឋ​​បាន​ចាប់​ផ្តើម​​​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​ជា​បន្ត​បន្ទាប់​ មមា​ញឹក ​និង​ដោយ​ក្តីរលូន​​ក្រោម​ការ​ឃ្លាំ​មើល​​ពីគណៈ​កម្ម​ការ​ចម្រុះ​មាន​ គ.ជ.ប តំណាង​​គណ​ប​ក្ស​នយោ​បាយ​, តំណាង​​អង្គ​ការ​ជាតិ-អន្តរ​ជាតិ ព្រមទាំង​​មាន​ការ​ការពារ​សុវត្ថិ​ភាព សណ្តាប់​ធ្នាប់​តឹងរ៉ឹង​​ពី​

រថយន្ត​ស្ទូច​ធុន​យក្ស​បើក​ឆ្លង​​ស្ពាន​ថ្ម​មួយ​កន្លែង​ ទើប​​សាង​សង់​​ថ្មី បណ្តាល​ឱ្យ​​បាក់​​អស់​ពីរ​​ប្រឡោះ​

Posted: 03 Jun 2012 12:30 AM PDT

ទិដ្ឋ​ភាពឆោឡៅ​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ស្ទូច​​ធុន​យក្ស​ទម្ងន់​​ជាង​៣០​​តោន​​មួយ​គ្រឿង​បាន​បើក​បរ​ឆ្លង​កាត់​ស្ពាន​ថ្ម​មួយ​​​កន្លែង​​ដែល​សាលា​រាជ​ធានី​ភ្នំពេញ ទើប​ស្ថាបនា​​រួច​ថ្មីៗ​មិន​ទាន់​បាន​​សម្ពោធ​​ផង​ បណ្តាល​ឱ្យ​​ផុង​​​បាក់​​អស់​ពីរ​ប្រឡោះ​​ត្រូវបាន​សមត្ថ​កិច្ច​​ប៉ូលិស​​ចរា​ចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្ទូច​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​​រង់​ចាំ​ការ​ដោះ​ស្រាយ ។

មេ​វេដ​ឌ័រ​ចូល​គុក​នៅ​ឡាស​វេ​ហ្គាស

Posted: 03 Jun 2012 12:30 AM PDT

មេវេដឌ័រចូលគុកនៅឡាសវេហ្គាស
ហ្វ្លយ មេ​វេដ​ឌ័រ​​ត្រូវ​​បាន​​នាំ​​​ចេញ​​ដោយ​​ជាប់​​ខ្នោះ​​ដៃ​​ពី​​បន្ទប់​​កាត់​​ក្តី​​របស់​​តុ​លា​ការ​ក្រុង​ឡាស​វេ​ហ្គាស​ខណៈ​ដែល​រូប​គេ​ចាប់​ផ្តើម​ចូល​ខ្លួន​ស្នាក់​នៅ​ក្នុង​គុក​រយៈ​ពេល​៣​ខែ​ពី​បទ​ប្រ​ព្រឹត្តអំពើ​​ហិង្សា​ក្នុង​គ្រួ​សារ​។ ជើង​ឯក​ពិភព​លោក​ស្ថា​ប័ន WBC​ក្នុង​ប្រ​ភេទ​ទម្ងន់​ Welterweight​រូបនេះ​ត្រូវ​បាន​អម​ដំណើរ​ដោយ​កំពូល​ស៊ុបពើ​ស្តា​រ rap 50 Cent​ដែល​​បាននិយាយ​ថា​ កីឡាករ​មេវេដឌ័រ​សុខ

ប៉ូលិស​ប្រឆាំងបទល្មើសសេដ្ឋ​កិច្ចឃាត់​រថយន្ត​ដឹក​ឈើបន្លំ​ធ្វើតាក់ស៊ី

Posted: 03 Jun 2012 12:27 AM PDT

សមត្ថ​កិច្ច​កំពុង​បង្ហាញ​​ឈើ​ដែល​លាក់​ទុក
ខេត្តពោធិ៍សាត់ ៖ ​ រ​ថយន្ត​ដឹកបទល្មើស​ព្រៃ​ឈើ​មួយគ្រឿង ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​កាលពីថ្ងៃទី១ មិថុនា ២០១២ វេលា​ម៉ោង​៧​ និង​២០នាទីព្រឹក ត្រង់​ចំណុច​​ភូមិ​​អារ៉ងព្រួច ឃុំ​អន្សារចំបក់ ស្រុកក្រគរ ខណៈ​ពេលកំពុង​ធ្វើ​​ដំណើរ​លើ​ផ្លូវ​​ជាតិ​លេខ៥ ​ក្នុង​ទិស​ដៅពី​បាត់​ដំបង ទៅ​ភ្នំពេញ ។

បែក​ក្បាលធ្ងន់ធ្ងរ​ចូល​មន្ទីរពេទ្យ​​ ខ្លះ​​ប្រាប់​ថា ​ធ្លាក់​ពី​លើ​ផ្ទះ ខ្លះ​ថា​​ប្រពន្ធកាប់​ តែ​ខ្លះ​ទៀត ថា ប្រពន្ធ​ចោល​​មួយកែវ

Posted: 03 Jun 2012 12:23 AM PDT

ជន​រងគ្រោះ​កំពុង​សម្រាក​ព្យា​បាល​ក្នុង​មន្ទីរពេទ្យ
ខេត្ត​កំពង់ឆ្នាំង ៖ ​ បុរស​ម្នាក់​បានរងរបួស​​បែ​ក​ក្បាល ​និង​ដើម​ដៃ​ឆ្វេងយ៉ាង​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បានក្រុមគ្រួសារ​​ដឹកទៅកាន់​មន្ទីរ​ពេទ្យ ​ដើម្បី​សង្គ្រោះ​ កាលពី​វេលាម៉ោង​៦ និង​២០​នាទី​​ល្ងាច ថ្ងៃទី​២ មិថុនា ស្ថិត​ក្នុង​ភូមិ​ក្រងផ្ទឹល ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់​លែង ​។ ចំពោះ​មូល​ហេតុ ​នៃ​ការ​រង​របួស​​នេះ គឺ​​មានការ​លាក់​លៀម ​​​ ទើប​​មាន​​ចម្លើយ​៣​ផ្សេងគ្នា ​ដែលខ្លះ​ថា ​ធ្លាក់ពី​លើផ្ទះ ខ្លះ​

ប្រលោមលោកសម័យទំនើប៖ ផ្ការីកចុងរដូវភាគទី១៦

Posted: 03 Jun 2012 12:03 AM PDT

ផ្ការីកចុងរដូវភាគទី១៦
​ភាគ​ទី១៦

រថ​យន្ត​ឡង់គ្រីស្ស័រ​​​បុក​ម៉ូតូ​​រ៉ឺម៉ក​ដឹកបាយ​ជ្រូក​ស្លាប់១​ របួស​ធ្ងន់១​

Posted: 03 Jun 2012 12:02 AM PDT

រថយន្តបង្កហេតុ
ខេត្ត​សៀមរាប ៖ ​ បុរស​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​រ៉ឺម៉ក​​ដឹកបាយជ្រូក និង​​ឌុប​កូនស្រីចេញពី​រៀន គួរ​អង់គ្លេស ត្រូវ​​រថយន្ត​ម៉ាក​ឡង់​គ្រីស្ស័រ​រេចង្កូត​​មកបុក​ម៉ូតូ​​២​នាក់​ឪពុក​​កូន​​​ពេញ​​​ទំហឹង​​លាន​់​ដូច​រន្ទះ​​តាម​បណ្តោយ​​ផ្លូវ​​លោកតា​​ខៀវ​ណើយ ​នៅ​ចំណុចមុខ​ហាង​បោកអ៊ុត​ប៉ៃលិន​២ កាលពីវេលា​ម៉ោង៧ និង​១៥នាទីយប់ ស្ថិត​នៅ​ភូមិ​បន្ទាយ​ចាស់ ​សង្កាត់​ស្លក្រាម ក្រុង​​សៀមរាប ។

​ប្តី​អគតិ​​សុំ​ប្រពន្ធ​​ជា​នា​គ្នា​វិញ​មិន​បាន​ចាក់​៣​កាំបិត​ដាច់​ពោះ​វៀន​២​កំណាត់​

Posted: 03 Jun 2012 12:00 AM PDT

ស្ត្រី​រងគ្រោះ​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​
ខេត្ត​បន្ទាយមានជ័យ​ ៖ ​ស្ត្រី​ម្នាក់​​រង​របួស​យ៉ាងធ្ងន់​ធ្ងរ​ស្ទើរ​តែ​​អស់​ជីវិត​ចោល​កូន​តូច​អាយុ​ទើប​តែ​២​ខួប ដោយ​សារត្រូវប្តី​អគតិ​​ដែល​បាន​លែង​លះ​គ្នា​ជិត​មួយ​ឆ្នាំ​ ហើយ​មក​សុំ​ប្រពន្ធ​​ជានា​វិញ តែ​នាង​មិន​ព្រម​​ប្តី​កំណាច​ក៏​យក​កាំបិត​ចាក់​ចំនួន​៣​កាំបិត​ត្រូវ​ចំ​ពោះ​ដាច់​ពោះ​វៀន​ដល់​ទៅ​២​កំណាត់​ធ្វើ​ឱ្យ​នាង​​ដេក​ដួល​ក្នុង​ថ្លុក​ឈាម​​ប្រកាច់​​រមួល​លើ​ស្មៅ​​ដោយ​ក្តី​ឈឺ​ចាប់​​ជា​ពន់​ពេក​ ហើយ​ត្រូវ​បាន​អ្នក​ជិត​ខាង និង​សាច់​​ញាតិ​ដឹក​​ទៅ​​សង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​​បង្អែក​មិត្ត​ភាព​​​កម្ពុជា-ជប៉ុន​​ស្រុក​​មង្គល​បុរី ទាន់​ពេល​

ទាហាន​ស័ក្តិ​៣​អួត​ថា ​ផ្កាយ២​អុកឡុក​ការិយាល័យ​បោះឆ្នោត​ និង​បាញ់ផ្អើល រួចហើយ​​ជាប់​ខ្នោះ

Posted: 02 Jun 2012 11:59 PM PDT

ខេត្ត​ស្វាយរៀង ៖ ​ មានរឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើលមួយ​ដោយ​បុរស​ម្នាក់​ស្រវឹង​​ស្រា​អួត​អាងគេ​ឯងថា ជាឧត្តម​សេនីយ៍ផ្កាយ២ ​បាន ​ដើរ​ចូលទៅ​អុកឡុក​ក្នុងការិយាល័យ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​​ឃុំ-សង្កាត់លេខ០០៨៧ រួច​បាញ់​បោះ​បន្ធូរ​អារម្មណ៍​ចំនួន៤គ្រាប់ ទាំង​កណ្តាល​រាត្រី​​ធ្វើ​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ ។

ប្រទះ​ឃើញ​​​សព​បុរស​ម្នាក់​មាន​សភាព​ហើម​ស្អុយ​​សង្ស័យ​ស្លាប់​ដោយ​សារ​អំពើ​ឃាត​កម្ម​

Posted: 02 Jun 2012 11:46 PM PDT

មនុស្ស​ជា​ច្រើន​ទៅ​ចោម​រោម​មើល​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​សព​​​បុរ​សម្នាក់​​​ត្រូវ​បាន​​​គេ​ប្រទះ​​ឃើញ​ស្លាប់​​ក្នុង​​ប្រឡាយ​​ទឹក​ក្នុង​ដីឡូត៍​​​​​​​​​ទំនេរ​​​មួយ​កន្លែង​​​ ដោយ​មាន​​​សភាព​ហើម​ស្អុយ​​​​​រលេះ​​រលួយ​ ដែល​តាម​​​ការ​សន្និដ្ឋាន​​​​របស់​សមត្ថ​កិច្ច​​​ថា បុរស​​នោះ​អាច​ស្លាប់​​​ដោយសារ​​​អំពើ​ឃាត​​កម្ម​​​​ពីសំណាក់​​​ឃា​តករ​​​​មិន​ស្គាល់​​មុខ​​​​​១​ក្រុម​​​មាន​​គ្នា​ច្រើននាក់ ។ សព​បុរស​​នោះ ត្រូវ​បាន​​គេ​ប្រទះ​​​ឃើញ​​កាល​​​ពី​វេលា​ម៉ោង​​៧​ព្រឹក​​​ថ្ងៃ​ទី​​​៣ មិថុនា ​នៅក្នុង​​​ប្រឡាយ​​​​ទឹក​​​ដែល​មាន​​​ស្មៅ​និង​កំ​ប្លោក​​ទ្រុបទ្រុល​​មាន​ទី​តាំង​​​ស្ថិត​​​ក្នុង​​​ដីឡូត៍​​​ទំនេរ​​​មួយ​កន្លែង​​​​ខាង​ក្រោយ​​​រោង​

លោក​ឧត្តម​សេនីយ៍​ តាក វណ្ណថា ​ស្នង​ការ​នគរបាល​​ខេត្តព្រះសីហនុ សរសើរ​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​

Posted: 02 Jun 2012 11:43 PM PDT

ប្រជា​ពល​រដ្ឋ​ចូល​រួម​ការ​បោះ​ឆ្នោត​​គ្រប់​គ្នា
ខេត្តព្រះសីហនុ ៖ ​នៅ​ព្រឹក​ថ្ងៃទី​៣ មិថុនា ២០១២ ​ជាថ្ងៃ​បោះ​​ឆ្នោត​ជ្រើសរើស​​ក្រុម​ប្រឹក្សា-ឃុំ​​អាណត្តិ​​ទី៣ ។ ​ជា​មួយ​គ្នា​នេះ​លោក​ឧត្តម​សេនីយ៍​​ត្រី តាក វណ្ណថា ​ស្នងការ​​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះ​ពិនិត្យ​កម្លាំង​​ការពារ​​​នៅតាម​ការិយា​ល័យ​បោះ​​ឆ្នោត​​ទូទាំង​​ខេត្ត​ព្រះ​សីហនុ​ហើយ​បាន​ថ្លែង​ប្រាប់​អ្នក​​សារ​​ព័ត៌​​មានថា ដំណើរការ​

ឥស្សរ​ជន​ជាន់​ខ្ពស់​​បាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​​រួច​រាល់​ហើយ​ដំណើរ​ការ​បោះ​ឆ្នោត​​ចាប់​ផ្តើម​​ដោយ​រលូន ​

Posted: 02 Jun 2012 11:23 PM PDT

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​បោះ​ឆ្នោត​
រាជធានីភ្នំពេញ ៖ ​វេលា​ម៉ោង​​៧​ព្រឹក​ថ្ងៃទី​​៣ មិថុនា ២០១២ ​នេះ នៅតាម​ការិយាល័យ​បោះ​​​ឆ្នោត​នានា ក្នុង​រាជធានី​ភ្នំពេញ គេ​សង្កេត​ឃើញ​​ប្រជា​ពលរដ្ឋ​​បាន​ចាប់​ផ្តើម​​​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​ជា​បន្ត​បន្ទាប់​ មមា​ញឹក ​និង​ដោយ​ក្តីរលូន​​ក្រោម​ការ​ឃ្លាំ​មើល​​ពីគណៈ​កម្ម​ការ​ចម្រុះ​មាន​ គ.ជ.ប តំណាង​​គណ​ប​ក្ស​នយោ​បាយ​, តំណាង​​អង្គ​ការ​ជាតិ-អន្តរ​ជាតិ ព្រមទាំង​​មាន​ការ​ការពារ​សុវត្ថិ​ភាព សណ្តាប់​ធ្នាប់​តឹងរ៉ឹង​​ពី​ប៉ូលិស​-ប៉េអឹម​បាន​ល្អជា​មួយ​​បរិយា​កាស​រីករាយ ។

ម៉ូតូពីរគ្រឿង​​បើក​បុក​គ្នា​​ពេញ​ទំហឹង​ ម្ចាស់​រង​របួស​ធ្ងន់​

Posted: 02 Jun 2012 11:20 PM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​មនុស្ស​ពីរនាក់​បាន​រង​របួសធ្ងន់ និង​ម៉ូតូ​​ពីរ​គ្រឿង​​រង​នូវ​ការ​​ខូច​ខាត​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​ គឺ​ម៉ូតូ​បុក​គ្នា​លើ​កំណាត់​ផ្លូវ​បេតុង​​ចំណុច​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​​តេលា ស្ថិត​នៅភូមិ​ព្រែក​ទាល់ សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ កាល​ពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី១ មិថុនា ២០១២ ។

យុវជន​ម្នាក់​ត្រូវ​ពស់​​ពព្លាក់​ចឹក ​ក្រុម​គ្រួសារ​​នាំទៅកាន់​មន្ទីរពេទ្យ​ទាន់​ពេលវេលា

Posted: 02 Jun 2012 11:13 PM PDT

ជន​រងគ្រោះ​កំពុង​សម្រាក​ព្យា​បាល​ក្នុង​មន្ទីរពេទ្យ
ខេត្ត​កំពង់ឆ្នាំង ៖ ​ ​យុវជន​ម្នាក់ ត្រូវ​ពស់​​ចឹកបណ្តាល​ឱ្យ​របួស​​ចុកចាប់ជា​ខ្លាំង ហើយ​ត្រូវ​បាន​ក្រុមគ្រួសារ​​ដឹកទៅកាន់​មន្ទីរពេទ្យ ​ខេត្ត​ជា​បន្ទាន់ ដើម្បី​​សង្គ្រោះ​ ។ ហេតុ​ការណ៍នេះ​ បាន​កើត​ឡើង​កាលពី​វេលាម៉ោង៩ព្រឹក ថ្ងៃទី​២ មិថុនា នៅ​មុខ​ផ្ទះ​យុវជន​រងគ្រោះ​​ស្ថិត នៅ​ភូមិ​គ ឃុំ​ថ្មឥដ្ឋ ​ស្រុកកំពង់​​ត្រឡាច ។

សហគមន៍​អឺរ៉ុប​​នៅ​តែ​បន្តប្រឈម​គ្រោះ​ថ្នាក់​​​ដោយ​​អត្រា​​អ្នក​គ្មាន​ការងារ​​កើន​ឡើង​​​១១%​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ

Posted: 02 Jun 2012 08:59 PM PDT

សហគមន៍​អឺរ៉ុប​​នៅ​តែ​បន្តប្រឈម​គ្រោះ​ថ្នាក់​​​ដោយ​​អត្រា​​អ្នក​គ្មាន​ការងារ​​កើន​ឡើង​​​១១%​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ
​អត្រា​​​គ្មាន​ការងារ​​​ធ្វើ​នៅ​​ក្នុង​១៧​ប្រទេស​ ដែល​​ប្រើ​ប្រាស់​ប្រាក់​អឺរ៉ូ​ឬ​សហគមន៍​អឺរ៉ុប​​ឃើញ​ថា​តួលេខ​គ្មាន​ការងារ​ធ្វើ​​កើន​ឡើង​ក្នុង​កម្រិតខ្ពស់​ជា​ប្រវត្តិសាស្ត្រគឺ១១​% ចាប់តាំងពីប្រាក់​​អឺរ៉ូ​​យក​មក​​​ប្រើប្រាស់​​​​កាលពី​ឆ្នាំ១៩៩៩ ដោយ​បង្កើន​សម្ពាធ​​ដល់​​មេដឹកនាំ​ក្នុង​តំបន់​​អឺរ៉ុបក្នុង​​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ ។​

ភូមា​​បោះ​បង់​​​ចោល​​ការ​​ស្រាវ​ជ្រាវ​នុយ​ក្លេអ៊ែរ​

Posted: 02 Jun 2012 08:27 PM PDT

រដ្ឋ​មន្ត្រី​​ការពារ​ប្រទេស​ភូមា​
រដ្ឋ​មន្ត្រី​ការពារ​​ប្រទេស​​ភូមា​លោក​​ហាស់​​ឡា​មីន​​​ប្រកាស​​កាលពី​ថ្ងៃទី​២​មិថុនា​​​​ថាភូមា​បាន​បោះបង់​​ចោលកម្ម​វិធី​ស្រាវជ្រាវ​នុយ​ក្លេ​អ៊ែរ​​​ដែលពុំ​​មាន​ការ​​រីក​ចម្រើន​​ទៅមុខ​ហើយ​​ដក​ខ្លួន​​ថយ​ឆ្ងាយ​ពីការ​ទាក់ទងជាមួយកូរ៉េខាងជើង​លើ​ផ្នែក​​​នយោបាយ​និង​យោធា ។​ យោង​តាមព័ត៌​មាន​​នានា​ចេញ​ផ្សាយ​​​កាលពី​២ឆ្នាំ​មុន​​ថា​ភូមា​​ទទួល​បាន​​​​បច្ចេក​វិទ្យា​​​​នៃការ​​​ចម្រាញ់​​​​អ៊ុយ​រ៉ានី​​ញ៉ូមពីកូរ៉េខាងជើង​​

លោក​ហូស្នី​ មូបារ៉ាក់​​​ត្រូវ​​កាត់​ទោស​​​ដាក់​គុក​​​​​មួយ​ជីវិត​

Posted: 02 Jun 2012 08:25 PM PDT

លោក​ហូស្នី​មូបារ៉ាក់​​ស្ថិតក្នុង​​ស្ថាន​​ភាពបែប​​​នេះ​ពេល​​កាត់​ទោស​
តុលាការ​​ឧក្រិដ្ឋទីក្រុង​​គែរ​រាយ​ការណ៍​ថា អតីត​​ប្រធានាធិបតី​​អេហ្ស៊ីប​​​ លោក​ហូស្នី​ មូបារ៉ាក់​​ ​ត្រូវទទួលការ​​កាត់​ទោស​កាលពី​ថ្ងៃទី​​២ មិថុនា​ ​ដាក់​គុក​អស់មួយ​ជីវិត ។​​ក្រោយ​​​សវនាការ​​​កាត់​​ទោស​​​នេះ​តុលាការ​​សម្រេច​​កាត់​​ទោស​លោក​​​មូបារ៉ាក់​ ​និ​ងអតីត​​​​​​​​​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​​​​លោក​​ហាប៊ីប អាដ​លី ដាក់​គុក​​​អស់​មួយ​ជីវិត​​ពីបទ​​ចូលរួម​ក្នុង​ការសម្លាប់​​​ពួក​បាតុករ​​​​​​​ពីឆ្នាំ​​​ទៅ​មិញ​ ។​

ដំណើរ​ការ​បោះ​ឆ្នោត​​ចាប់​ផ្តើម​​ដោយ​រលូន ​​សម្តេចតេជោ ហ៊ុន សែន បោះ​ឆ្នោត​នៅ​ក្រុង​តា​ខ្មៅ សម្តេចក្រុម​ព្រះ​បោះឆ្នោត​នៅវត្ត​ថាន់​ សង្កាត់​​ទន្លេ​បាសាក់

Posted: 02 Jun 2012 07:19 PM PDT

ទិដ្ឋភាពនៃការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​
រាជធានីភ្នំពេញ ៖ ​វេលា​ម៉ោង​​៧​ព្រឹក​ថ្ងៃទី​​៣ មិថុនា ២០១២ ​នេះ នៅតាម​ការិយាល័យ​បោះ​​ឆ្នោត​នានា ក្នុង​រាជធានី​ភ្នំពេញ គេ​សង្កេត​ឃើញ​​ប្រជា​ពលរដ្ឋ​​បាន​ចាប់​ផ្តើម​​​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​ជា​បន្ត​បន្ទាប់​ មមា​ញឹក ​និង​ដោយ​ក្តីរលូន​​ក្រោម​ការ​ឃ្លាំ​មើល​​ពីគណៈ​កម្ម​ការ​ចម្រុះ​មាន​ គ.ជ.ប តំណាង​​គណប​ក្ស​នយោ​បាយ​, តំណាង​​អង្គ​ការ​ជាតិ-អន្តរជាតិ ព្រមទាំង​​មាន​ការ​ការពារ​សុវត្ថិ​ភាព សណ្តាប់ធ្នាប់​តឹងរ៉ឹង​​ពី​ប៉ូលិស​-ប៉េអឹម​បាន​ល្អជា​មួយ​​បរិយា​កាស​រីករាយ ។

សម្តេច​តេជោ​ប្រកាស​កាត់​ដី​ពី​ក្រុម​ហ៊ុន​ជូន​ប្រជា​ពល​រដ្ឋ​បទ​បញ្ជា​តាម​ទូរស័ព្ទ​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​រំភើប​និង​រីក​រាយ

Posted: 02 Jun 2012 05:58 PM PDT

លោកឧកញ៉ា សៀង ណាំ ចុចបើកទូរស័ព្ទឱ្យពលរដ្ឋឮប្រសាសន៍សម្តេចតេជោ 
ខេត្ត​សៀម​រាប ៖ អ្នកឧកញ៉ា​សៀង ណាំ តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា​ ប្រមុខ​រាជ​រដ្ឋាភិ​បាល​​កម្ពុជា​​​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ហ៊ុន សែន បាន​សម្រេចកាត់​ដី​មួយ​ចំនួន​ចេញពី​ក្រុមហ៊ុន​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​ណា​ដែល​មាន​ភាពចម្រូង​ចម្រាស ប្រគល់ទៅ​ឱ្យ​ប្រជាពលរដ្ឋ​វិញ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃនេះ​តទៅ​ ។ អ្នកឧកញ៉ា​សៀង ណាំ បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​កាលពី​ថ្ងៃ​ទី៣១ ឧសភា ឆ្នាំ២០១២ ខណៈ​ចុះទៅ​ផ្សព្វផ្សាយ​លិខិត«ស​ជ​ណ»

អ្នក​ស្លាប់​ក្នុង​ហេតុ​ការណ៍​រថយន្ត​ធំ​បុក​គ្នា​ឡើង​ដល់​8​នាក់​

Posted: 02 Jun 2012 05:52 PM PDT

ទិដ្ឋភាព​សព​នៅ​រាយ​ប៉ាយ​នៅ​កន្លែង​កើតហេតុ​
ខេត្តកំពង់ធំ​​​​ ៖ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​រថយន្ត​បុក​គ្នា​​​​​ដ៏​ធ្ងន់​ធ្ងរ​​កាល​ពី​ថ្ងៃទី​​៣១​ ​ឧសភា កន្លង​​ម​ក​​នេះ ដែល​បណ្តាល​​ឱ្យ​មាន​​អ្នក​ស្លាប់​​​ភ្លាមៗ​​​នៅ​កន្លែង​កើត​ហេតុ​​​​៧​នាក់​ និង​រង​របួស​​​ធ្ងន់​​​ស្រាល​​​​២៧នាក់​​ តាម​ប្រភព​​ព័ត៌​មាន​​​បន្ថែម​​​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​​​​បាន​កើន​ដល់​​៨​នាក់​​ ហើយ​​ក្នុង​នោះ​​​មាន​ក្មេងស្រី​​​តូច​​​ម្នាក់​អាយុ​​​​៥ ​ខែ​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!