Koh Santipheap Daily

Koh Santipheap Daily


Zaragoza ផ្តល់​កិច្ច​សន្យា​រយៈ​ពេល​3​ឆ្នាំ​ដល់​​គ្រូបង្វឹក​

Posted: 07 Jun 2012 12:36 AM PDT

លោ​ក​​ម៉ា​​ណូ​ឡូ​ ជី​ម៉េ​ណេស
ក្លឹប​​Zaragoza ផ្តល់​​រង្វាន់​​ដល់​​លោ​ក​​ម៉ា​​ណូ​ឡូ​ ជី​ម៉េ​ណេស​ គ្រូបង្វឹក​ឆ្នើម​ដោយ​បន្តកិច្ច​សន្យា​ថ្មី​រយៈ​ពេល​៣​ឆ្នាំ​ ព្រោះ​អាច​ដឹក​នាំ​ក្លឹប​គេច​ផុត​ពីការ​ជ្រុះ​ចេញ​​ពី​ក្រប​ខណ្ឌ​កំពូល​ ឬ​ក្របខណ្ឌ​បាល់ទាត់​La Liga អេស្ប៉ាញ​​​ កាលពី​រដូវ​កាល​កន្លង​មក​ ក្រោយ​ពី​ចូល​​កាន់​តំណែង​បន្ត​ពីលោក​ហាវៀ អាគីរ៉េ គ្រូបង្វឹក​ជន​ជាតិ​ម៉ិក​ស៊ិក​ ដែល​ចាក​ចេញ​ពី​ក្លឹប​កាលពី​ខែ​ធ្នូ​ឆ្នាំ​កន្លង​ទៅ​ ។

តូទី​នាំ​ប្រពន្ធ​ទៅដើរ​កម្សាន្ត​នៅឆ្នេរ​ខ្សាច់​ម៉ៃ​អាមី​

Posted: 07 Jun 2012 12:32 AM PDT

តូទី​នាំ​ប្រពន្ធ​ទៅដើរ​កម្សាន្ត​នៅឆ្នេរ​ខ្សាច់​ម៉ៃ​អាមី​
កីឡា​ករ​ហ្វ្រាន​ឆេស្កូ​ ​តូទី​ អតីត​ខ្សែ​ការពារ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ បាន​នាំ​នាងអ៊ីឡារី​​ប្លាស៊ី​ ជាប្រពន្ធ​និងជា​តារាម៉ូដ​​ទៅសម្រាក​លម្ហែកាយ​ក្នុង​អំឡុងពេល​បិទ​រដូវកាល​​ការ​​ប្រកួតបាល់​ទាត់​ នៅឯ​ឆ្នេរ​សមុទ្រ​ម៉ៃ​អាមី​ សហ​រដ្ឋ​អាមេរិក​ ។ ​ចំណែក​ភាគី​ខាង​ស្រី​ទោះ​បីជា​មាន​អាយុ​ឈាន​ចូល​ដល់​​៣០​ឆ្នាំ​ក៏ដោយ​ ប៉ុន្តែ​រូបរាង​របស់​នាង​នៅតែទទួល​ចំណាប់​អារម្មណ៍​ពី​បុរស​ ខណៈ​ពេល​

មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​​ទាំង​​​​13របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​​​ទទួល​បាន​​​ថវិកា​​​ឧបត្ថម្ភ​​​ពី​​​​​​​អាជ្ញាធរ​​​ឆ្លើយ​តប​​ចំពោះ​​កា​រខិ​ត​ខំ​​ការ​ពារ​សន្តិ​សុខ​​​បាន​ល្អ​​ក្នុង​ពេល​បោះ​ឆ្នោត​​

Posted: 07 Jun 2012 12:30 AM PDT

លោក​គិត​ សុផា បាន​ឧបត្ថម្ភ​​​​​ថវិកា​​មួយ​ចំនួន​​​ជូន​ដល់​កង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​​​​ទាំង​​១៣​​​​
រាជ​ធានី​ភ្នំពេញ​​​​​​​​​​​ ៖ លោក​គិត​ សុផា ​​​​​​​អភិ បាល​​​ខណ្ឌ​ពោធិ៍សែន​ជ័យ​​​​ បាន​ឧបត្ថម្ភ​​​​​ថវិកា​​មួយ​ចំនួន​​​ជូន​ដល់​កង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​​​​ទាំង​​១៣​​​​នៅ​ទូទាំង​​​ខណ្ឌ​ដែល​​​មាន​ការ​ហត់នឿយ​​​​ក្នុង​កិច្ច​​ការពារសន្តិ​​​​សុខ សុវត្ថិភាព ​​​​ជូន​ប្រជា​ពលរដ្ឋ​​​​ក្នុង​​មូល​ដ្ឋាន​​​​នា​​ពេល​កន្លង​មក​​ ជា​ពិសេស​​​ខិត​ខំ​​រក្សា​សន្តិ​សុខ​​​បាន​​១០០​ភាគរយ​​​ចាប់​តាំង​​​ពីថ្ងៃ​យុទ្ធ​នា​ការ​​​ឃោស​នា​បោះ​ឆ្នោត​​​ រហូត​ដល់​ថ្ងៃ​​បញ្ចប់​​​ការ​បោះ​

ប៉ូឡូញ​​​បង្ហាញ​​ដំរី​​«​ស៊ីត​​តា»​ទស្សន៍​​​ទាយ​​លទ្ធ​​ផល​​​បាល់​​ទាត់​​យូ​រ៉ូ​​​ការ​​ព្យា​ក​រណ៍​​លើក​​ដំបូង​​​ប៉ូ​ឡូញ​​នឹង​​ឈ្នះ​​ក្រិក​​ក្នុង​​ការ​​ប្រកួត​

Posted: 07 Jun 2012 12:29 AM PDT

ប៉ូឡូញ​​​បង្ហាញ​​ដំរី​​«​ស៊ីត​​តា»​ទស្សន៍​​​ទាយ​​លទ្ធ​​ផល​​​បាល់​​ទាត់​​យូ​រ៉ូ​​​
កា​រប្រកួត​​បាល់​ទាត់យូ​រ៉ូ​២០១២ ​(EURO 2012) បាន​បង្ហាញ​​អ្នក​ព្យាករណ៍​ថ្មី​ ដោយ​សួន​សត្វ​​មួយ​កន្លែង​​​ក្នុង​ទី​ក្រុង​​ក្រា​គូ​ហ្វ ប្រទេស​​ប៉ូឡូញ​ គឺ​ដំរី​ជា​អ្នក​​ព្យាករណ៍​ ឬ​​ទស្សន៍​ទាយ​លទ្ធ​ផល​​​បាល់​ទាត់ ដោយ​​មុន​នេះ​បាន​ធ្វើ​ការ​ទស្សន៍​ទាយ​លទ្ធ​ផល​​ការ​ប្រកួត​​បាល់​ទាត់​​យូ​ហ្វាឆេម​ពាន​លីក ​យ៉ាង​ឆុត​ ។

ពល​ករ​​ចំណាក​ស្រុក​នៅតែ​សម្រុក​ចូល​ទៅ​ថៃ​តាម​ខ្សែ​បន្ទាត់​​ក្រុង​ប៉ោយ​ប៉ែត ​សមត្ថ​កិច្ច​ឈឺ​ក្បាល​ក្នុងការទប់​ស្កាត់​

Posted: 07 Jun 2012 12:24 AM PDT

ពល​ករ​ដែល​ចំណាក​​ស្រុក​​ដើម្បី​ធ្វើការ​ងារ​ប្រទេសថៃ
ក្រុងប៉ោយប៉ែត ៖ ​ពលករ​ចំណាក​ស្រុក​ដែល​ធ្វើ​​ដំណើរ​​មក​ពី​តាម​បណ្តា​ខេត្ត​-ក្រុង​នានា​ដើម្បី​​​ឆ្លងដែន​ដោយ​ខុស​ច្បាប់​ទៅ​រក​ការ​ងារ​នៅ​ប្រទេស​ថៃ​ពេល​នេះ​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើងៗ​ដូច​ទឹក​បាក់​ទំនប់​ដែល​ករណី​នេះ​ធ្វើ​ឱ្យ​ទាំង​ប៉ូលិស​​ព្រំដែន​​ទាំង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ផ្សេងៗ​ ពិសេស​ប៉ូលិស​អន្តោ​ប្រវេសន៍​​កាន់តែ​ឈឺ​​ក្បាល​​ខ្លាំង​ឡើងៗ​ដោយ​​សារ​ពិបាក​ក្នុង​ការ​​​ទប់​ស្កាត់​​ប្រៀប​បី​ដូច​ជា​ការ​វែក​​ចក​កណ្តាល​ទន្លេ ។ ​

បុរសម្នាក់ជិះម៉ូតូទៅ​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​ (មានវីដេអូឃ្លីប)

Posted: 07 Jun 2012 12:20 AM PDT

សមត្ថ​កិច្ច​កំពុង​សួរ​​នាំ​​យុវជន​ដែល​គិត​ខ្លី​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ដែល​គេ​អះ​អាង​ថា ​មាន​វិបត្តិ​ក្នុង​ចិត្ត​បាន​ជិះ​ម៉ូតូ​ឌុប​ទៅ​​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា ២០១២ ​ហើយ​ត្រូវ​ប្រជា​លរដ្ឋ​ចេញ​ទូក​ទៅ​ជួយ​ស្រង់​ទាន់​ពេល ។ បុរស​ដែល​គិត​ខ្លី​​នោះ​ឈ្មោះ​​សៀង ហេង ​អាយុ​២១​ឆ្នាំ ​ជា​សិស្ស​ស្នាក់​នៅ​ជា​មួយ​ជីដូន​នៅ​ម្តុំ​រោង​ចក្រ​កាណា​ស៊ីធី តាម​ផ្លូវវេង​ស្រេង​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​

ក្រុម​បាល់​ទាត់​​ជម្រើស​​ជាតិ​​​​​នារី​អាយុ​ក្រោម​​13​ឆ្នាំ​ទៅ​​ប្រកួត​​​នៅ​វៀត​ណាម​​

Posted: 07 Jun 2012 12:15 AM PDT

ក្រុម​បាល់​ទាត់​​ជម្រើស​​ជាតិ​​​​​នារី​អាយុ​ក្រោម​​13​ឆ្នាំ​ទៅ​​ប្រកួត​​​នៅ​វៀត​ណាម​​
រាជ​ធានី​ភ្នំពេញ​​​​​​​​​​​​​ ៖ ក្រុម​បាល់​ទាត់​​​ជម្រើស​ជាតិ​​​​​នារី​​អាយុ​​ក្រោម​​១៣​ឆ្នាំ​​(U13)​ត្រៀម​បង្ហាញ​​ខ្លួន​​ជាលើក​ដំបូង​បង្អស់​​​នៅ​ក្នុង​ព្រឹត្តិ ការ​ណ៍​​AFC Football Tournament ​​នៅ​ទី​ក្រុង​​ហូជី​មិញ ។ ​​ពួក​គេ​​បាន​ចេញ​ដំណើរ​​​ពី​ព្រះ​​រាជា​ណាចក្រ​កម្ពុជា​​​​​​កាល​ពី​​​ព្រឹក​​ថ្ងៃ​ទី​​៧ មិថុនា ​ម្សិល​មិញ​​​​នេះ​​ទៅកាន់​ទីក្រុង​ហូជី​មិញ​​ ប្រទេស​វៀត​ណាម​​ ដែល​ដឹកនាំ​​ដោយ​លោក​​ ​​SAMUEL SCHWEING RUBER ។

សត្វ​ព្រៃ​ចម្រុះ​ជាង​16​8គីឡូ​ក្រាម​​​ចាប់​បាន​នៅខេត្តស្ទឹង​ត្រែង​

Posted: 07 Jun 2012 12:15 AM PDT

សត្វ​ព្រៃ​ចម្រុះ​ជាង​16​8គីឡូ​ក្រាម​​​ចាប់​បាន​នៅខេត្តស្ទឹង​ត្រែង​
ខេត្តស្ទឹង​ត្រែង​​ ៖ សត្វព្រៃ​ជាង​១៦៨​គីឡូក្រាម​ត្រូវ​អង្គការ​សម្ព័ន្ធ​មិត្តសត្វ​ព្រៃ​ចាប់​នៅ​ភូមិ​ថ្ម​លាត​ សង្កាត់​ស្ទឹងត្រែង​ កាល​ពី​វេលា​ម៉ោង​៦និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​៦​ មិថុនា​ ។ កម្លាំង​របស់​អង្គ​ការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​(Wildlife Alliance )រួមជាមួយ​ក​ម្លាំង​រដ្ឋបាល​ព្រៃ​​ឈើថ្នាក់​កណ្តាល​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​​ និង​មាន​កិច្ច​ការពារ​ដោយ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​​​ឆ្មក់​ចាប់​​​មុខ​សញ្ញា​

ស្រវឹង​ស្រា​បើក​ម៉ូតូ​​ទៅ​បុក​សួន​ច្បារ​ស្ថានីយ​ប្រេង​​សន្លប់​ស្តូក​ស្តឹង​ម្នាក់​ឯង

Posted: 07 Jun 2012 12:04 AM PDT

បុរស​ដែល​ស្រវឹង​បើក​ម៉ូតូ​បុក​សួន​ច្បារ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ដេក​​ដួល​សន្លប់​​​នៅលើ​សួន​ច្បារ​តែ​ម្នាក់​ឯង ក្រោយ​​ពី​​ស្រវឹង​ជោក​ជាំ​ហើយ​​បើក​ម៉ូតូ​ដឹក​​មិត្ត​ភក្តិ​​២​នាក់​ទៀត​ចេញពី​ផឹក​ស៊ី​នៅ​ហាង​មួយ​ក៏​ជ្រុល​ទៅ​បុក​សួនច្បារ​របស់​ស្ថានីយ​ប្រេង​តេលា ​កាល​ពី​​វេលា​ម៉ោង​​១១​និង​៣០​នាទី​យប់​ថ្ងៃទី​​៦ មិថុនា ២០១២ ​នៅ​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ក្នុង​សង្កាត់​​​​1វាល​វង់ ខណ្ឌ​៧​មករា ។

គ្រូពេទ្យ​ស្ម័គ្រចិត្ត​ធ្វើ​ការវះកាត់​បបូរមាត់​ឆែប​ ​ដុំសាច់​ពក​មិន​យក​កម្រៃ​

Posted: 07 Jun 2012 12:00 AM PDT

គ្រូពេទ្យ​ស្ម័គ្រចិត្ត​ធ្វើ​ការវះកាត់​បបូរមាត់​ឆែប​ ​ដុំសាច់​ពក​មិន​យក​កម្រៃ​
ខេតកំពង់ធំ​​ ៖ ចាប់​ពីថ្ងៃទី​៥​ដល់​ថ្ងៃទី​៩​ មិថុនា​ អង្គការ​សកម្មភាព​ដើម្បី​សុខភាព​(AFH ) បានចុះ​ធ្វើ​ការ​វះកាត់​មាត់​ឆែប​ ឆែប​ក្រអូម​ ស្នាម​រលាក​ និងដុំ​ផ្សេង​ៗ​ដូចជា​ ពក​សាច​់​ដៃ​ ជើង​ ខ្លួន​ប្រាណ​ ...ល ។ ​​​​​ដោយ​មិន​យ​ក​កម្រៃ​ ។ ​ តាម​ប្រភព​ព័ត៌​មាន​ពីលោក​ម៉ុក​ ធាវី​ វេជ្ជ​បណ្ឌិត​ឯក​ទេស​វះកាត់​ មាន​ប្រសាសន៍​ឱ្យដឹងថា​ សកម្មភាព​វះកាត់​នេះ​ពុំ​​យក​ប្រាក់​ទេ​

បារាំ​ង​បន្ថយ​​អា​​យុ​ចូល​និវត្ត​ន៍​​របស់​មន្ត្រី​ពី​62​ឆ្នាំ​​ទៅ​​60​ឆ្នាំ​​​សម្រាប់​​​​បើក​ផ្លូវ​​​ដល់​អ្នក​​បំពេញ​កាតព្វ​កិច្ច​​ពីអាយុ​18​ឆ្នាំ​

Posted: 06 Jun 2012 11:49 PM PDT

AFP ផ្សាយ​​​ឱ្យ​ដឹង​ថា ​រដ្ឋា​ភិបាល​​​បា​រាំង​​​ប្រកាស​​កាត់​បន្ថយ​​​អាយុច​ូល​និវត្តន៍​​ពី​​៦២​ឆ្នាំ​​​ ដែល​អតីត​​ប្រធានា​ធិប​តី​​​​នីកូឡា​ ហ្សា​កូហ្ស៊ី បាន​កំណត់​​​​ ដោយ​អនុ​ញ្ញាត​​ឱ្យ​ពល​រដ្ឋ​ដែល​​​បំពេញ​​ការ​ងារ​​​តាំង​ពី​អាយុ​​​​នៅ​តិច​​​​ អាច​ចូ​ល​និវត្តន៍​​នៅ​ពេល​​​មាន​អាយុ​​៦០​ឆ្នាំ ។ ​​​​កំណែ​ទម្រង់​​​អា​យុ​ចូល​និវត្តន៍​​​នៅ​សល់​​​អាយុ​​៦០​​ឆ្នាំ ​ សម្រាប់​​​ប្រជា​ជន​​​ដែល​ចាប់​​ផ្តើម​​​​បំពេញ​កាតព្វ​កិច្ច​​​​តាំង​ពី​អាយុ​​​១៨​ឆ្នាំ​​ បាន​

រថយន្ត​ស៊េរីទំនើប​ៗ៣​គ្រឿង​​បុក​បន្ត​កន្ទុយ​គ្នា

Posted: 06 Jun 2012 11:47 PM PDT

ទិដ្ឋភាព​នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​កាមរី​​ពណ៌​ទឹក​​ប្រាក់​ស៊េរី​២០០៧ ​មួយ​គ្រឿង​បាន​បើក​យ៉ាង​លឿន​ ហើយ​​ជ្រុល​ទៅ​បុក​រថយន្ត​កូរ៉េ​ពណ៌​ស​មួយ​​គ្រឿង​ដែល​កំពុង​បើក​ឆ្លង​ថ្នល់​ចំពី​ក្រោយ​​ពេញ​ទំហឹង បណ្តាល​ឱ្យ​រថយន្ត​កូរ៉េ​ហោះ​ទៅ​បុក​រថយន្ត​ឡិចស៊ីស​​៤៧០ ពណ៌​ខ្មៅ មួយ​គ្រឿង​​ទៀត​ចំ​ពាក់​កណ្តាល​ បណ្តាល​ឱ្យ​ក្រពឹត​មួយ​ចំហៀង​ខាង​ឆ្វេង។ ​ហេតុការណ៍​នេះ​កើតឡើង​កាលពីវេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃទី​​៦ មិថុនា ២០១២ ​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

នគរ​បាល​​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ជួញ​ដូរ​​គ្រឿង​​ញៀន​ម្នាក់​

Posted: 06 Jun 2012 11:45 PM PDT

នគរ​បាល​​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ជួញ​ដូរ​​គ្រឿង​​ញៀន​ម្នាក់​
រាជ​ធានីភ្នំពេញ​​ ៖ នគរ​បាល​​ព្រហ្មទណ្ឌ​​នៃ​អធិការ​ដ្ឋាន​ខណ្ឌ​​ដូន​ពេញ ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​​ជួញ​ដូរ​គ្រឿង​ញៀន​​ម្នាក់​នៅ​ចំណត​រថយន្ត​ស្តាត​ចាស់ ផ្លូវ​លេខ​​៧០ ភូមិ​​២០​​​ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ កាល​ពី​​វេលា​ម៉ោង​​១១​និង​១៥​នាទី​ថ្ងៃ​ទី​៥ មិថុនា ​២០១២ ​និង​ដក​ហូត​​ថ្នាំ​​​ញៀន​ប្រភេទ​ម៉ា​ទឹកកក​​​មួយ​កញ្ចប់តូច ។

ម៉ូតូ SL បើក​បុក​ម៉ូតូឌ្រីម​សេ១២៥ ​កំពុង​ឆ្លង​ថ្នល​់របួស​ស្រាល​ម្នាក់​សុំ​សង៣០​ដុល្លារ​

Posted: 06 Jun 2012 11:44 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូ SL ពណ៌​ខ្មៅ មួយ​​គ្រឿង​ជិះ​គ្នា​២​នាក់​បាន​បើក​យ៉ាងលឿន ហើយ​​​ព្យាយាម​​វ៉ា​​ម៉ូតូ​មួយ​គ្រឿង​​ទៀត​នៅ​ពី​មុខ​ក៏​ជ្រុល​ចង្កូត​​ទៅ​បុក​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ​ស៊េរី​២០០៦ ដែលកំពុង​ឆ្លង​ថ្នល់​ចំ​ពាក់​កណ្តាល​ម៉ូតូ​​ពេញទំហឹង បណ្តាល​​ឱ្យ​បុរសអ្នកបើក​​ម៉ូតូ​ឌ្រីម​សេ​១២៥ ​សន្លប់​ប្រហែល​១០​នាទី​​ និង​រងរបួស​បន្តិច​បន្តួច​។ ប៉ុន្តែ​ពេលក្រោក​ពីសន្លប់​​ត្រូវ​ម្ចាស់​ម៉ូតូ SL សុំ​សង​៣០​ដុល្លារ ដើម្បី​បញ្ចប់​រឿង​ហើយ​​ភាគី​ខាង​រង​គ្រោះ​ក៏​យល់​ព្រម ។

បៀល​ប្រាយ​​និង​គិរី​វង់​សុខ​សែន​ជ័យរក​​​បាន​1​គ្រាប់​​ម្នាក់​បើក​ឆាក​ជុំ​ទី​​2

Posted: 06 Jun 2012 11:37 PM PDT

ការ​ប្រកួត​បាល់​ទាត់​រវាង​ក្រុមបៀល​ប្រាយ​​និង​គិរី​វង់​សុខ​សែន​ជ័យ
រាជ​ធានីភ្នំពេញ ៖ ការលេង​​បង្គ្រប់​កិច្ច​នៅ​ជុំ​ទី​១ រវាង​ក្រុម​ភ្នំពេញ​ក្រោន ​និងក្រុម​​ក្រសួង​ការ​ពារ​ជាតិ​​នៅ​​ទី​លាន​ពហុកីឡ​ដ្ឋាន​ជាតិ​​​ កាល​ពី​ថ្ងៃ​​ទី​៦ មិថុនា ​​កន្ល​ង​មក​នេះ ​ក្រុម​​ក្រសួង​ការ​ពា​រ​ជាតិ​ បាន​យក​ឈ្នះ​​ក្រុម​ភ្នំពេញ​ក្រោន​២-១ ​ខណៈ​ក្រុម​​បៀល​ប្រាយ​យូ​ណាយ​ធីត​ និងក្រុម​​គិរី​វង់​សុខ​សែន​ជ័យ ប្រកួត​បើក​ឆាក​ជុំ​ទី​២​ទទួល​បាន​លទ្ធផល​​១-១ ស្មើ​គ្នា ហើយ​កើន​បាន​១​ពិន្ទុ​​ម្នាក់​ទៀត ។

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បួន​នាក់​

Posted: 06 Jun 2012 11:33 PM PDT

ជនសង្ស័យ​​ជួញ​ដូរ​គ្រឿង​​ញៀន​ដែល​សមត្ថ​កិច្ចឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ នគរ​បាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​​ដឹក​នាំ​ដោយ​ព្រះ​រាជ​អាជ្ញា​អម​សាលា​​ដំបូងរាជធានី​ភ្នំពេញ សហ​ការ​ជា​មួយ​នគរបាល​​ប៉ុស្តិ៍​​រដ្ឋ​បាល​​ផ្សារ​ថ្មី​៣ ចុះ​ឆែក​ឆេរ​​ផ្ទះ​លេខ​១០៩អឺ១ ផ្លូវ​លេខ​៥១ ភូមិ​៦ ​សង្កាត់​​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ កាល​ពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃទី​៦ មិថុនា ២០១២ ​បន្ទាប់​ពី​ឃាត់​ខ្លួន​ជនសង្ស័យ​​ជួញដូរ​​គ្រឿង​ញៀន​​​បាន​ម្នាក់ និង​ដក​ហូត​ម្សៅ​ក្រាម​​ពណ៌ស ​មួយ​​ចំនួន ។

ប្រធាន​បក្ស​​ប្រឆាំង​​ សម រង្ស៊ី ​ដែល​បរាជ័យ​​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ អំពាវ​នាវ​រក​ដៃ​គូ​

Posted: 06 Jun 2012 11:30 PM PDT

រាជ​ធានីភ្នំពេញ​​ ៖ កាល​ពី​​​ល្ងាច​ថ្ងៃ​ទី​៥​ មិថុនា ​​ឆ្នាំ​២០១២ ​បន្ទាប់​ពី​មិន​បាន​ទទួល​ជោគ​ជ័យ​​ក្នុង​ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ​​​អាណត្តិ​​ទី​៣​ លោក​សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​​នៅ​ឯ​​​ក្រៅ​ប្រទេស ​​បាន​សរសេរ​​លិខិត​អំពាវ​​នាវ​ឱ្យ​កម្លាំង​​​ប្រជា​ធិបតេយ្យ​​ខ្មែរ​ទាំង​អស់​​រួប​រួម​គ្នា​​ ដែល​គាត់​ហៅ​ថា «​​រួប​រួម​អ្នក​ប្រជា​ធិបតេយ្យ​ទ្រង់​ទ្រាយ​​ធំ​» ​​មួយ ។ ​

ម៉ូតូ​​​បុកគ្នា​​​ពេញ​ទំហឹង​​របួស​មនុស្ស​​2នាក់​​​​ធ្ងន់​​ដោយ​ការ​ធ្វេសប្រហែស

Posted: 06 Jun 2012 11:15 PM PDT

ជន​រងគ្រោះ​កំពុង​ត្រូវ​បាន​សង្គ្រោះ
ខេត្តបាត់ដំបង ៖ នារីម្នាក់ជាយុវសិស្ស និង​​យុវជនម្នាក់ទៀតបានរងរបួសធ្ងន់ដោយ​សារ​តែពួកគេជិះម៉ូតូបុកគ្នាពេញទំហឹង កាល​ពីព្រឹក​ថ្ងៃទី៦ មិថុនា នៅចំណុចផ្លូវបំបែកក្បែរសាកល​វិទ្យាល័យ«UME» ដែលស្ថិតក្នុងភូមិព្រែក​ព្រះស្ដេច សង្កាត់​ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

រថយន្ត​​ទំនើប​​​ដឹក​ឈើ​គ្រញូង​​បោះពួយ​​បុក​អ្នក​ជិះ​​ម៉ូតូ​​បាក់​ជើង​ម្ខាង​​ឆ្លើយ​ថា​​ ដឹក​ឈើ​គ្រញូង​​មក​កសាង​​សារមន្ទីរ​​ខេត្ត​ព្រៃវែង​ សង្ស័យ​យក​​សារមន្ទី​រ​​ធ្វើ​ជា​ខែល​

Posted: 06 Jun 2012 11:00 PM PDT

ជនរងគ្រោះ​កំពុងស​ម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្ត​កំពង់​ចាម​ ៖ រថ​យន្ត​​ស៊េ​រី​ទំនើប​មួយ​គ្រឿងម៉ាក​​​ធុន​​​ដ្រា​​​ដឹក​ឈើ​គ្រញូង​​​ បុក​អ្នក​​ជិះ​​ម៉ូតូ​​​ម្នាក់​បាក់​ជើង​​​ ហើយ​​​រត់​ការ​​ដោះ​លែង​​ទាំង​យប់​​​ ។ មនុស្ស​រាប់​រយ​​នាក់​​​បាន​នាំគ្នា​​​ភ្ញាក់​ផ្អើល​​​​​ តាម​មើល​​​រថយន្ត​​​ស៊េរី​ទំនើប​​​ម៉ាក​​ធុន​ដ្រា​​១​គ្រឿង​​​ ពណ៌​ស្ករ​​ មិន​មាន​​ស្កាក​​លេខ​​ បា​ន​បើក​​​រត់​គេច​​​ទាំង​​​​បែក​កង់​​មុខ​​ ផ្នែក​​​ខាង​ស្តាំ​​ពីរ​​ថ​យន្ត​​​ស៊ី​រ៉ែន​​​​របស់​​កង​​អន្ត​​រា​គមន៍​​នៃ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​ខេត្ត​​ ដោយ

កម្លាំង​​ប៉េអឹម​​ចុះ​ឆែកឆេរ​​ហាង​ម៉ាស្សា​​យីហោ​១៦៨ សង្ស័យ​បម្រើ​ផ្លូវភេទ​ប្រើ​ប្រាស់​ និង​ចែក​ចាយ​គ្រឿងញៀន​

Posted: 06 Jun 2012 09:25 PM PDT

រាជធានីភ្នំពេញ ៖ ​ហាង​ម៉ាស្សា​មួយ​កន្លែង​​យីហោ​១៦៨​ ស្ថិតនៅ​ផ្ទះលេខ​CE3 ​បុរី​មួយ​កន្លែង ទល់​មុខ​ព្រលាន​​យន្ត​ហោះ​​​អន្តរ​ជាតិ​ភ្នំបេញ ភូមិ​ក្បាល​ដំរី សង្កាត់​​កាកាប ​ខណ្ឌ​​ពោធិ៍​សែន​ជ័យ ត្រូវបាន​កម្លាំង​ចម្រុះ​មាន​ប៉េអឹម​រាជ​ធានី​ភ្នំពេញ សហការ​ជា​មួយ​នគរបាល​ប៉ុស្តិ៍​​កាកាប​​​បាន​ឆ្មក់​ចូល​​ឆែក​ឆេរ​​កាល​ពីវេលាម៉ោង​១០​​ព្រឹក​​ថ្ងៃទី​៧ មិថុនា ​២០១២ ​​និង​ឃាត់​ខ្លួន​មនុស្ស​៨​នាក់ ។

ឡិចស៊ីស​បុក​របាំង​ពុះចែក​ទ្រូង​ផ្លូវ​អស់​10​ផ្ទាំង​ព្រោះ​តែ​អ្នក​បើក​ងងុយ​ដេក

Posted: 06 Jun 2012 09:15 PM PDT

ឡិចស៊ីស​បុក​របាំង​ពុះចែក​ទ្រូង​ផ្លូវ​អស់​10​ផ្ទាំង
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើក​រថយន្ត​ឡិច​ស៊ីស​៤៧០​ ពណ៌​ស្ករ ទាំង​ងងុយដេក ទៅ​បុករបាំង​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​១០​ផ្ទាំង ​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ឈាន​ចូល​​ថ្ងៃទី​៦ មិថុនា ​នៅ​ចំណុច​ខាង​លិច​​​ផ្សារ​ទឹក​ថ្លា​ តាម​បណ្តោយ​​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ​​ខណ្ឌ​សែន​សុខ ។ ​ទោះជា​បែប​ណា ករណី​ខាងលើ​ពុំ​បង្ក​ឱ្យ​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទេ ។​

កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​​ឃីង​ហ្វឺស​អីុន​ដាស​ស្ទ្រៀល​៤៧២​នាក់​ធ្វើ​កូដ​កម្ម​ទាម​ទារ​​ប្រាក់​​​អតី​ភាព​​ការងារ​

Posted: 06 Jun 2012 09:07 PM PDT

​កម្ម​ករ​-កម្ម​ការិនី​នាំ​គ្នាធ្វើ​កូដកម្ម​
រាជធានីភ្នំពេញ ៖ ​​កម្ម​ករ​​រោង​ចក្រ​កាត់​ដេរ​ឃីង​ហ្វឺ​​សអ៊ីន​ដាស​ស្ទ្រៀល​ចំនួន​៤៧២​​នាក់​បាន​នាំ គ្នា​ធ្វើ​កូដ​កម្ម​ដើម្បីទាម​ទារ​ប្រាក់​​​អតី​ភាព​ការ​ងារ​​ បន្ទាប់​ពី​​រោង​ចក្រ​នេះ​បាន​ប្តូរឈ្មោះ​ថ្មី​។​​ ​កូដ​កម្ម​​នេះ​ធ្វើ​ឡើង​​កាល​ពី​ព្រឹក​ថ្ងៃទី​៧ មិថុនា ២០១២ ​ដោយ​កម្ម​ករ​​នាំគ្នា​ឈរ​ត្រៀម​​ត្រា​នៅ​មុខ​រោងចក្រ​ស្ថិតនៅ​ភូមិ​ទួល​សង្កែ សង្កាត់​​ទួលសង្កែ ខណ្ឌ​​ឫស្សី​កែវ មិន​ចូល​ធ្វើ​ការ​ទេ រង់​ចាំ​មាន​ដំណោះ​ស្រាយ​សិន។

រថយន្តហ្វ័រ​រ៉ាន់ន័រ​មិន​គោរព​សញ្ញាប៉ូលិស​​ប៉ាហ្សេរ៉ូបុក​ធ្លាក់​កាង​មុខចេញថ្លៃ​ខូច​ខាត​ពាក់​កណ្តាល

Posted: 06 Jun 2012 09:00 PM PDT

ទិដ្ឋ​ភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ហ្វ័រ​រ៉ាន់​ន័រ​ ពណ៌ត្រេអុី មួយគ្រឿង​ បើក​បរ​ដោយ​បុរស​​ម្នាក់ តាម​បណ្តោយ​​ផ្លូវ​លេខ​១០២៨ ពី​កើត​ទៅ​លិច​ដោយ​មិន​គោរព​សញ្ញា​របស់​ប៉ូលិស​ឱ្យ​ឈប់ នៅ​តែ​បើក​ជែង​មក​​មុខ​ បណ្តាល​ឱ្យ​រថយន្ត​ប៉ាហ្សេរ៉ូ ​បុក​ចំពីចំហៀង​​​ខាង​មុខ​​ធ្លាក់​កាង​​​​ ចំណែក​រថយន្ត​ប៉ាហ្សេរ៉ូ ​​បែក​ចង្កៀង​មុខ​​ខាងឆ្វេង​។ ហេតុការណ៍​នេះ បាន​កើត​ឡើង​កាលពី​វេលាម៉ោង​៩​ព្រឹក​ថ្ងៃទី​៥

ជួបជុំ​គ្នា​ផឹក​ស៊ី​ដណ្តើម​យក​មេដាយ​មាស​ត្រូវ​សន្លប់​ដេក​ពេទ្យ​3នាក់

Posted: 06 Jun 2012 08:45 PM PDT

ជនរងគ្រោះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្ត​កំពង់ស្ពឺ ៖ ផឹក​ស្រា​​ផឹក​ឱ្យ​គេ​សែង បើ​ផឹក​ដើរ​ខ្លួន​ឯង​ផឹក​ធ្វើអី ។ ប្រ​ហែល​ជា​យល់​បែប​នេះ​ហើយទើប​​ពួកអ្នក​ផឹក​ស៊ី​មួយ​ក្រុម​មាន​គ្នា​ជាង​១០នាក់ ​បាន​ជួប​ជុំ​គ្នា​ផឹក​ស៊ីដណ្តើ​ម​យក​មេ​ដាយ​មាស​​ប្រចាំ​ភូមិ​រហូត​ស្រវឹង​ដេក​​ដួល​សន្លប់ស្តូក​ស្តឹងបញ្ជូន​​ទៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូ​វៀត​ ​​ចំនួន​៣​នាក់​​ ​កាល​ពី​​ម៉ោង​​៧​យប់ ថ្ងៃទី​៥ មិថុនា នៅ​ក្នុង​ភូមិ​សំរោង​​ ឃុំ​អង្គ​ពពែ ស្រុក​គង​ពិសី ។​

ឌ្រីម​សេ​១២៥ ​ស៊េរី​២០១១ បុក​គ្នាជា​មួយឌ្រីម​សេ​១២៥ ស៊េរី​២០១០ ​រង​របួស​ស្រាល​២​នាក់​

Posted: 06 Jun 2012 08:41 PM PDT

រាជធានីភ្នំពេញ ៖ ​ម៉ូតូឌ្រីម​សេ​១២៥ ​ស៊េរី​២០១១ ខណៈ​បើក​បរ​បញ្ច្រាស​ទិសគ្នា​បុក​គ្នា​ជា​មួយ​ម៉ូតូឌ្រីមសេ១២៥ ​ស៊េរី​២០១០ ​បណ្តាល​ឱ្យ​អ្នក​បើក​បរ​ទាំងពីរ​រងរបួស​​ស្រាល កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​​យប់​ថ្ងៃទី​៦ មិថុនា ២០១២ ​តាម​បណ្តោយ​ផ្លូវ​មុនីរ៉េត​ក្នុងសង្កាត់​​ស្ទឹងមាន​ជ័យ ខណ្ឌ​​មាន​ជ័យ ។

អ្នក​បើក​​​ម៉ូតូ​កង់​បី​​​ស្រវឹង​ជោក​ជាំ​​ទៅ​ដេក​នៅ​លើ​ទ្រូង​ផ្លូវ​​ទុក​ម៉ូតូ​កង់​បី​ចោល​

Posted: 06 Jun 2012 08:39 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​វ័យ​៤០ឆ្នាំ​​ម្នាក់​​ជា​អ្នក​បើក​ម៉ូតូ​​កង់​បី​ដោយ​សារ​តែ​ស្រវឹង​ស្រា​ជោក​ជាំ​​ពេក​បាន​ចត​ម៉ូតូ​កង់​បី​ទុក​ចោលនៅចិញ្ចើម​ផ្លូវ​ហើយទៅ​ដេក​លើ​ផ្លូវ​ថ្នល់​ ដោយ​មិន​ខ្លាច​រថយន្ត​កិន​ស្លាប់​​នោះ​ឡើយ ។ ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​​៦ មិថុនា ២០១២ ​​នៅចំណុច​មុខ​វត្ត​សំរោង​អណ្តែត ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ​​ក្នុង​សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​។

ជប៉ុន​បង្ហាញ​​ពី​របៀប​រៀប​ចំ​ផ្កា​គ្រាន់​តែ​ឃើញ​ដឹង​ថា ជារដូវ​អ្វី

Posted: 06 Jun 2012 08:37 PM PDT

ស្ថានទូត​ជប៉ុន​​មាន​ក្តីសោមនស្ស​​រីក​រាយ​សូម​បង្ហាញ​ជូន​ពីសិល្បៈ​នៃ​កា​រតុប​តែង​ផ្កា​ អីុកេបាណា ​ដោយ​អ្នក​គ្រូ​​ជំនាញ​​ពី​ប្រទេស​ជប៉ុន ​ដែល​នឹង​ប្រព្រឹត្ត​​​ទៅ​នៅថ្ងៃ​ចន្ទ ទី១១ ​មិថុនា ​វេលា​ម៉ោង​២និង​៣០​នាទី​​រសៀល នៅ​​សាល​ពហុ​​បំណង​នៃ​ស្ថាន​ទូត​​ជប៉ុន អគារ​លេខ​១៩៤ មហា​វិថី​ព្រះ​នរោត្តម។

រថយន្ត​ដឹក​សម្បកកង់ឡានបើកបុក​អ្នក​ថ្មើរជើងនៅស្តុបសន្ធរ​ម៉ុករបួសធ្ងន់

Posted: 06 Jun 2012 08:30 PM PDT

អ្នក​បើក​រថយន្ត​បង្កហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ហុី​យ៉ាន់​ដាយ​ដឹក​សម្បក​កង់ឡានមួយគ្រឿងបាន​​បើក​បុក​អ្នក​ថ្មើរជើង​ម្នាក់​នៅចំណុច​ស្តុប​សន្ធរ​ម៉ុក​ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​​ទៅ​ក្រោយ​របួស​ធ្ងន់​​​ ហើយ​រថយន្ត​​បាន​បើក​រត់​គេច​តែ​ត្រូវ​ប៉ូលិស​​ចរាចរ​ផ្លូវ​គោក​ដេញ​​ចាប់​បាន​នៅ​តាម​ផ្លូវ​លេខ​២២១ កែង​ផ្លូវ​លេខ​១៥០ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូទី២ ខណ្ឌ​ទួល​គោក ។​

ជិះ​ម៉ូតូ​​ប៉ះ​គ្នា​តិច​តួច​សោះ​នាំគ្នា​​ឈ្លោះ​ប្រកែក​គ្នា​​បែក​ផ្សែង​​រហូត​ផ្អើល​ដល់​ប៉ូលិស​

Posted: 06 Jun 2012 08:19 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​២​នាក់​ឈរ​ជជែក​គ្នា​​​យ៉ាង​តឹង​សរសៃ.ក និង​បង្ក​ជម្លោះ​​យ៉ាង​បែក​ផ្សែង​​នៅ​លើ​​ផ្លូវ​សាធារណៈ​ផ្អើល​អ្នក​ធ្វើដំណើរ​​ចោម​រោម​មើល ព្រោះ​តែ​រឿង​បើក​បរ​​ម៉ូតូ​ប៉ះ​​គ្នា​តិច​តួច​ប៉ុណ្ណោះ រហូតប៉ូលិស​ចុះ​​មក​អន្តរាគមន៍​​ផង​ដែរ ។ ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃទី​​៦ មិថុនា ​២០១២​ នៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​សង្កាត់​​ផ្សារ​ដើម​គ ខណ្ឌទួលគោក ​។

ប្រទះ​ឃើញ​ត្រីបាឡែន​​មួយ​ក្បាល​ប្រវែង​១០ម៉ែត្រ​កន្លះ​​ងាប់​អណ្តែត​នៅ​កោះ​សេះ​

Posted: 06 Jun 2012 08:18 PM PDT

ខេត្តកំពត ៖ ​ត្រីបាឡែន​​ដ៏ធំមួយ​ក្បាល​មាន​ទម្ងន់​រាប់តោន​​ បណ្តោយ​១០​ម៉ែត្រ​កន្លះ​ទទឹង​​២​ម៉ែត្រ​កន្លះ ត្រូវបាន​គេ​ប្រទះ​ឃើញ​នៅ​លំហ​ខាងក្រៅ​ចំណុច​កោះ​សេះ​ខេត្ត​កំពត កាល​ពី​វេលាម៉ោង​៤​រសៀល​ថ្ងៃទី​៦ មិថុនា ​២០១២ ​មិន​ដឹង​ងាប់​តាំងពី​ពេល​ណា​នោះ​ទេ ដែល​មក​ដល់​ពេល​នេះ​​មាន​សភាព​ហើម​​រលួយ​ខ្លះ​ហើយ ។ ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ព្រំដែន​ទឹក​​ចំណុច​កោះ​សេះ បាន​អូស​តាម​ទូក​យក​ទៅរក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​​ព្រំដែន​ទឹក ដើម្បី​ពិនិត្យ​​ស្រាវ​ជ្រាវ។ ​នៅ​ព្រឹក​ថ្ងៃទី​​៧

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!