Koh Santipheap Daily

Koh Santipheap Daily


នាំ​រថយន្ត​​បន្លំ​ពាក់​ស្បែក​ខ្លា និង​ឈើ​មក​រក្សា​ទុក​នៅ​​ខេត្ត​

Posted: 08 Jun 2012 01:15 AM PDT

នាំ​រថយន្ត​​បន្លំ​ពាក់​ស្បែក​ខ្លា និង​ឈើ​មក​រក្សា​ទុក​នៅ​​ខេត្ត​
ខេត្ត​ស្ទឹង​ត្រែង​ ៖​​ ​រថយន្តចំណុះ​២​តោន​កន្លះដែល​បន្លំធ្វើ​ជារថយន្តអង្គរក្ស​ ពណ៌ត្រេអ៊ី ពាក់​ស្លាក​លេខ ខ.ម និង​បិទ​សញ្ញា​រូប​នាគ​ក្បាល​៨បំពាក់​​ស៊ីរ៉ែនពីលើ​ធ្វើ​ជាមធ្យោបាយ​ដឹក​ឈើ​ល្មើស​ច្បាប់ប្រភេទនាងនួងចេញពីឃុំស្រែគរ ​ហើយ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់កាលពីថ្ងៃទី៤ ​មិថុនា​ កន្លង​មក​នោះ ត្រូវ​បាន​មន្រ្តីរដ្ឋ​បាល​ព្រៃ​​ឈើ​នាំ​មករក្សាទុកនៅខណ្ឌ​រដ្ឋ​បាលព្រៃឈើ​ស្ទឹង​ត្រែង កាល​

ធនាគារ​មេយ​ប៊ែង​ប្រកាស​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ត្រី​មាស​ទី​1​កើន​ឡើង​17,9%ទឹក​ប្រាក់​កើន​ដល់​1,35​ពាន់​លាន​រីងហ្គីត​​ ការ​ចាប់​ផ្តើម​ដ៏​ល្អ​ផ្នែក​ហិរញ្ញ​វត្ថុ​ទោះ​បី​ជា​មា​ន​បរិយាកាស​តឹង​តែង​

Posted: 08 Jun 2012 01:15 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ ធនាគារ​មេយប៊ែង ទើប​តែចេញ​របាយការណ៍​ស្តីពីប្រាក់​ចំណេញ​ក្រោយ​​ដកពន្ធ និង​ម្ចាស់​ភាគហ៊ុន​អប្បភាគ​ (PATAMI)​ចំនួន១,៣៥​ពាន់លាន​រីង​ហ្គីត​ សម្រាប់​រយៈពេល​បីខែ​បញ្ចប់​ត្រឹម​ថ្ងៃទី៣១​​ មីនា ​ឆ្នាំ២០១២​ កើនឡើង១៧,៩%​ ដោយ​​រាប់​ចាប់​ពី​១,១៤​ពាន់លាន​រីងហ្គីត​ក្នុងខែ​ មីនា​ ឆ្នាំ​២០១១។ ប្រាក់ចំណេញ​មុនដក​ពន្ធរបស់​សម្ព័ន្ធ​ធនាគារ​ក្នុងពេល​នេះ​

រថយន្ត​ដឹក​កម្ម​ករ​បុក​បន្ត​កន្ទុយ​គ្នា​​របួស​ធ្ងន់​ជាង​១០​នាក់​ ស្រាល​ជាង​១០​នាក់​

Posted: 08 Jun 2012 01:02 AM PDT

ជន​រង​គ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
ខេត្ត​កណ្តាល ៖ ​កម្ម​ករ-កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​​ជាង​១០​នាក់​បាន​រង​របួស​​ធ្ងន់ និង​​ជាង​១០​​នាក់​ទៀត​រង​របួស​ស្រាល ​ដោយ​សារ​​ជួប​នឹង​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​​រថយន្ត​បុក​បន្ត​កន្ទុយ​គ្នា​៣​គ្រឿង​​ ​កាល​ពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​៨ មិថុនា ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ចំណុច​ភូមិ​​ពង​ទឹក ឃុំ​ដំណាក់​​អំពិល ស្រុក​អង្គ​ស្នួល ។

រថយន្ត​​ស្ទូច​​បួង​ចង្កូត​​ទាក់​កាង​រថយន្ត​​កាម​រី​​បាឡែន​ធ្លាក់​​សង​230​ដុល្លារ

Posted: 08 Jun 2012 01:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ខណៈ​ពេល​​ផ្លូវ​កំពុង​​​ស្ទះ​ចរាចរណ៍​​​នៅ​ជិត​ស្តុប​ចំការ​មន​ រថយន្ត​ស្ទូច​​១​គ្រឿង​ បាន​បួង​ចង្កូត​​ទៅ​ប៉ះ​​​កាង​រថយន្ត​បាឡែន ។ ហេតុ​ការណ៍​​នេះ​កើ​តឡើង​​​​កាល​ពី​វេ​លា​ម៉ោង​​៩​ព្រឹក ថ្ងៃ​ទី​៧​​ ​មិថុនា តាម​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​​មន ។

ចំណាប់​ខ្មាំង​​បារាំង​៧​នាក់​​​នៅ​​នីហ្ស័រ​​មាន​សុខភាព​ល្អ​​ទេ

Posted: 08 Jun 2012 12:59 AM PDT

វីដេអូ​បង្ហាញ​ពី​​ចំណាប់​ខ្មាំង៧​នាក់​​​
ប្រធានាធិបតី​​​នីហ្ស័រ​ លោក​​មហា​ម៉ាឌីអ៊ី​ស៊ូហ្វូ​ ​ថ្លែងកាល​ពីថ្ងៃទី​៧​មិថុនា​​​តាម​ទូរទស្សន៍​​បារាំង​FRANCE-24 ​ថា ចំណាប់​​ខ្មាំង​ជនជាតិ​​បារាំង​៧​​​នាក់​​ដែល​​​គេ​ចាប់​​​ឃុំ​ទុក​​នៅ​​​សាហែល​​ នៅរស់​​ហើយ​មាន​​​សុខភាព​ល្អ​ទេ។ តាម​ទូរទស្សន៍​នេះ​​ប្រមុខ​រដ្ឋនីហ្ស័រ​ថ្លែងថា ខ្ញុំ​​ជឿ​ថា ពួក​​គេនៅរស់​​ ហើយ​មាន​សុខភាព​ល្អ​ទេ ។

កាច់.ក​សោ​ម៉ូតូ​​២​គ្រឿង​យក​បាន​សម្រេច​គេច​ខ្លួន​បាន​មួយ​យប់​ប៉ូលិស​​ក្របួច​​ជាប់​ទាំង​២​

Posted: 08 Jun 2012 12:59 AM PDT

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​
ខេត្តកោះ​កុង ៖ ​ម៉ូតូ​​២​គ្រឿង​ត្រូវបាន​ចោរ​កាច់សោ.ក​យក​ទៅបាត់​​នៅ​ចំណុច​ខាង​មុខ​ភោជនីយ​ដ្ឋាន «មីស្ទ័រ៤២» ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​២ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​​ខេមរ​ភូមិន្ទ ​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​៦ មិថុនា ២០១២ ខណៈ​ពេល​ដែល​ម្ចាស់​ម៉ូតូ​ទាំង​២​ គ្រឿង​កំពុង​ចូល​រួម​ក្នុង​ពិធី​​ខួប​កំណើត​មិត្តភក្តិ​​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​មីស្ទ័រ​៤២ ​ជាន់​ខាងលើ លុះ​ចេញ​​មកវិញ​ ស្រាប់តែ​​បាត់​ម៉ូតូ​របស់​ខ្លួន ​ទើប​ផ្អើល​​​ឆោឡោ​និង​ប្តឹង​សមត្ថ​កិច្ច​​នគរ​

អត្រា​អ្នក​គ្មាន​​​ការ​ងារ​​នៅ​ប្រទេស​​​បារាំង​​​កើន​ឡើង​​ដល់​ទៅ​​១០%ខណៈ​ពេល​ប្រទេស​​ស្វ៊ីសមាន​​តែ​៣%

Posted: 08 Jun 2012 12:57 AM PDT

អត្រា​អ្នក​គ្មាន​​​ការ​ងារ​​នៅ​ប្រទេស​​​បារាំង​​​កើន​ឡើង​​ដល់​ទៅ​​១០%ខណៈ​ពេល​ប្រទេស​​ស្វ៊ីសមាន​​តែ​៣%
អត្រា​​អ្នក​គ្មាន​ការ​ងារ​​​ក្នុង​ប្រទេស​បារាំង​​​កើន​ខ្ពស់​​​ជា​បន្ត​បន្ទាប់​​​​ក្នុង​អំឡុង​​​​​ត្រី​មាស​​ដំបូង​​ឆ្នាំ​២០១២ ​​ស្ថិត​​ក្នុង​កម្រិត​​​១០%​​ ចាត់​ទុក​ថា ​ជា​តួ​លេខ​កើន​ឡើង​​​ប្រហែល​​០,២%​ពីរ​យៈពេល​​៣​ខែ​ដំបូង​​​មុន​​នេះ ​(ត្រីមាសទី​៤​ ឆ្នាំ​២០១១)​ និង​ខ្ពស់​​​ជាង​​អំឡុង​​​ពេល​ដូច​គ្នា​​​នៃ​ឆ្នាំ​​២០១១ ប្រហែល​​ ០,៤% ។

IMFព្យា​ករណ៍​ថា​ អេស្ប៉ាញ​អាច​ប្រើ​ប្រាស់​ថវិកា​សម្រាប់​​លើ​កស្ទួយ​ធនាគារ​​ប្រហែល​ពី​៤ទៅ​៨​ម៉ឺន​លាន​អឺរ៉ូ

Posted: 08 Jun 2012 12:53 AM PDT

មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ​(IMF)​ដែល​មាន​គម្រោង​កំណត់​គំរូ​ជាផ្លូវការ​នៅសប្តាហ៍​ក្រោយ​​បានធ្វើ​ការប៉ាន់​ប្រមាណ​ថា​ ដើ​ម​ទុន​កែ​ទម្រង់​​បំណុល​របស់​ធនាគារ​នឹងមាន​ចំនួន​ពី​៤ទៅ​៨ម៉ឺន​លាន​អឺរ៉ូ​ ។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​​AFPបានផ្សាយ​ដោយ​យោង​លើ​របាយ​ការណ៍​​ពី​បណ្តាញ​ព័ត៌​មាន​ABC ក្នុង​ប្រទេស​អេស្ប៉ាញ​ថា ​​​​IMF​ បាន​

ក្មេងប្រុស​​អាយុ​៤​ឆ្នាំ ម្នាក​់រអិល​ជើង​ធ្លាក់​​ចូល​ស្រះ​ទឹក​ចិញ្ចឹម​​ត្រី​ជម្រៅ​១​ម៉ែត្រ​​​លង់​ស្លាប់

Posted: 08 Jun 2012 12:51 AM PDT

ខេត្ត​កណ្តាល ៖ ​ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់​បានរអិល​ជើង​​​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ចិញ្ចឹម​ត្រី​ដែល​មា​នទឹក​ជម្រៅ​​ប្រហែល​១​ម៉ែត្រ​ បណ្តាល​ឱ្យ​​លង់​ស្លាប់​ភ្លាមៗ ប៉ុន្តែ​​ឪពុក​ម្តាយ​​មិន​អស់ចិត្ត​គិតថា ​មិន​ទាន់​ស្លាប់​​បាន​នាំ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បីសង្គ្រោះ​ លុះ​ពេល​​ទៅ​ដល់​គ្រូ​ពេទ្យ​ប្រាប់​ថា ស្លាប់​បាត់​ទៅ​ហើយ​ក៏​នាំ​ត្រឡប់​ទៅ​ផ្ទះវិញ ទាំងក្តី​សោក​សង្រេង​បំផុត ។ ​

ប៉ូលិស​​ស្រុក​ចិត្រ​បុរី ឃាត់​ខ្លួន​បុរស​ពោះ​ម៉ាយ​​ចាប់​រំលោភ​​ក្មេង​ស្រី​វ័យ​១៣​ឆ្នាំ​

Posted: 08 Jun 2012 12:49 AM PDT

ជនសង្ស័យ​ពីបទ​រំលោភ
​ខេត្ត​ក្រចេះ ៖ ​ប៉ូលិស​​ស្រុក​ចិត្រ​បុរី ​បាន​ចាប់​ឃាត់​ខ្លួន​បុរស​ម្នាក់​ពី​បទ​រំលោភ​​សេព​សន្ថវៈ​លើ​ក្មេង​ស្រីវ័យ​អនីតិ​ជន កាល​ពីវេលា​ម៉ោង​​៤​ទៀបភ្លឺ​​ថ្ងៃទី​៨ មិថុនា ​នៅឃុំ​ថ្មគ្រែ ស្រុកចិត្រ​បុរី។ ​ បុរស​ជាប់​ចោទ​ដែល​ត្រូវ​ប៉ូលិសចាប់​ឃាត់​ខ្លួន​​បាន​ភ្លាមៗ​នៅ​លើ​ផ្ទះ​ក្មេង​ស្រី​​រងគ្រោះ​រូប​នេះ​ឈ្មោះ​អ៊ី សុខជាន ​​អាយុ​២២​ឆ្នាំ ជា​បុរស​ពោះ​ម៉ាយ ជា​កម្ម​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី​៨ មិថុនា ២០១២

Posted: 08 Jun 2012 12:48 AM PDT

តារាង​លទ្ធផល​ទី​ផ្សារ​​មូល​បត្រ​ប្រចាំ​ថ្ងៃ​ទី​៨ មិថុនា ២០១២
រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​៨ មិថុនា ​២០១២​នេះ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​មូលបត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​នេះ ៖

ឃាត់​ខ្លួន​ស្ត្រី​ខ្មែរអ៊ិស្លាម​ម្នាក់​ជាប់​ចោទពី​បទ​ដាក់​ថ្នាំ​សណ្តំ​​យក​មាស និង​លុយ​

Posted: 08 Jun 2012 12:46 AM PDT

ស្ត្រីជាប់​ចោទ​ពី​បទ​ដាក់​ថ្នាំសណ្តំ​​យក​មាស និងលុយ
ខេត្តកោះកុង ៖ ស្ត្រី​ជនជាតិខ្មែរ​អ៊ិស្លាម​​ម្នាក់​ឈ្មោះ​​សើ គីយ៉ះ ​អាយុ​៣៤​ឆ្នាំ មានទីលំនៅ​ភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​ ខណ្ឌ​ឫស្សីកែវ ​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថ​កិច្ច​​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ខេត្ត​កោះកុង ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​​យប់​ថ្ងៃទី​៦ មិថុនា ២០១២ ​តាមដីកា​សាលា​ដំបូង​​ខេត្ត​ និងតាម​ពាក្យ​បណ្តឹង​របស់​ស្ត្រី​​រងគ្រោះ​ឈ្មោះ​ឡោះ អាំមីណាស់ អាយុ​៦៥​ឆ្នាំ ដែល​បាន​ចោទថា ស្ត្រី​ឈ្មោះ​សើ គីយ៉ះ ​បាន​ដាក់​ថ្នាំ​សណ្តំ​មក​លើ​រូបគាត់​

គោយន្ត​​ច្នៃ​ដឹក​ដី​​ចុះ​​ផ្លូវ​ចំណោត​​​​ជាន់​ហ្វ្រាំង​មិន​ស៊ី​​ក្រឡាប់​​បះ​ជើង​​ទ្រ​មេឃ

Posted: 08 Jun 2012 12:45 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ គោយន្ត​​ច្នៃដឹក​ដី​មួយ​គ្រឿង ពេល​កំពុង​​បើក​ចុះ​​ផ្លូវ​ចំណោត​​បាន​​ផ្ទុះ​ទុយោ​ប្រេង​​ហ្វ្រាំង​​ជាន់​​មិន​ជាប់​ធ្វើ​ឱ្យ​អ្នក​បើក​​បរ​ខំ​ប្រឹង​បួង​ចង្កូត​​បត់​​ទាំង​​​​ស្លន់​ស្លោ​ខ្លាច​បុក​តូប​បម្រើ​សេវា​អ៊ីន​​ធើរ​ណេត​​​ដែល​នៅ​ខាង​មុខ​​ បណ្តាល​ឱ្យ​​ក្រឡាប់​បះ​ជើង​​​ឡើង​លើ​ផ្អើល​​អស់​អ្នក​ដែល​មក​​លេង​អ៊ីន​ធើរ​ណេត​ និង​អ្នក​ជិត​ខាង​ស្ទុះ​រត់​​ចេញ​ទាំង​ព្រលឹង​ចុង​សក់ ។ ហេតុ​ការណ៍​បង្ក​​ឱ្យ​​​មាន​

ឡិចស៊ីស​បុក​ម៉ូតូ​​​សង់​កូរ៉េ​​​ស្ត្រី​២​នាក់​របួស​ធ្ងន់​ ​​កុមារី​អាយុ​២ឆ្នាំម្នាក់​របួសស្រាល

Posted: 08 Jun 2012 12:43 AM PDT

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ
ខេត្ត​កំពង់ឆ្នាំង ៖ ​ស្ត្រី​២​នាក់​បាន​រង​របួស​ធ្ងន់ និង​កុមារី​ម្នាក់​បាន​រងរបួស​ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​បង្ក​ឡើង​ ដោយ​រថយន្ត​ឡិចស៊ីស​​បុក​ជា​មួយ​ម៉ូតូ​សង់​កូរ៉េ​ ​កាល​ពីវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៧ មិថុនា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ​ក្នុង​ចន្លោះ​​គីឡូ​ម៉ែត្រ​លេខ​១០៨-១០៩ ​ស្ថិត​ក្នុង​ភូមិ​ស្រះ​កែវ ឃុំ​មេ​លុំ ស្រុក​បរិបូណ៍ ។ ​ក្រោយ​កើត​ហេតុ​អ្នក​បើក​បរ​រថយន្ត​បង្ក​បាន​ព្យាយាម​​បើក​រត់​រហូត​ដល់​​ក្រុង​កំពង់ឆ្នាំង ទើប​ប៉ូលិស​​ស្ទាក់​

សហរដ្ឋអាមេរិក​​​ស្នើ​ដល់​​​​លោក​អាសាដ​​​ឱ្យ​​ផ្ទេរ​អំណាច​

Posted: 08 Jun 2012 12:40 AM PDT

លោក​​​ស្រី​​ហ៊ីល​ឡារីគ្លីនតុន​​
រដ្ឋ​មន្ត្រី​​​​ការបរទេស​អាមេរិក​លោក​ស្រី​ហ៊ីល​ឡារី​គ្លីនតុន​​​​​បាន​​ស្នើ​​កាលពី​ថ្ងៃទី​៧​មិថុនា​​​​ដល់​ប្រធានាធិបតីស៊ីរី​លោក​ចាបា​​អាល់​អាសាដ​​ឱ្យ​​ផ្ទេរ​​អំណាច​​​ហើយ​​ចាក​ចេញ​​​ពី​ប្រទេស​ ។​ លោក​ស្រី​​គ្លីនតុន​​​​​ធ្វើ​​សេចក្តី​​​ថ្លែង​ការណ៍​នេះ​ក្នុង​សន្និសីទ​​​​សារព័ត៌​មាន​​រួមមួយ​ជាមួយ​រដ្ឋ​​​មន្ត្រី​​​​​ការ​បរទេស​តួកគី​ ​​​លោក​​អាម៉េដ​​ដាវូ​តូ​​​

ចោរ​ប្លន់​បាញ់​សម្លាប់​អ្នក​រត់តាក់ស៊ី​នៅ​ខេត្ត​កំពត គេច​ចូល​ព្រៃ​​នៅភ្នំ​ស្រួច​ត្រូវ​ប៉ូលិស​ចាប់​បាន​ម្នាក់​

Posted: 08 Jun 2012 12:39 AM PDT

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​ពី​បទ​ចោរ​ប្លន់​
ខេត្ត​កំពត ៖ ​ចោរ​ប្លន់​​ប្រដាប់​អាវុធ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៣​​នាក់​ដែល​​ធ្វើ​សកម្ម​ភាព​ប្លន់​បាញ់​សម្លាប់​អ្នក​រត់​តាក់​ស៊ី​​រថយន្ត​បាឡែន​​ម្នាក់​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ​ត្រង់​ចំណុច​ភូមិ​​ថ្មី ឃុំ​ថ្មី ស្រុក​ទឹក​ឈូ ឆ្ពោះ​ទៅ​ក្រុង​កំពត ​កាលពី​ល្ងាច​ថ្ងៃទី​១០ ឧសភា ២០១២ ​យក​រថយន្ត​រត់​គេច ​ហើយ​​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ និង​កង​រាជ​អាវុធហត្ថ​​ខេត្តកំពត សហ​ការជា​មួយ​​កម្លាំង​​កង​រាជអាវុធ​​ហត្ថ​ខេត្ត​កំពង់​ស្ពឺ ដេញ​តាម​ប្រមាញ់​យក​បាន​តែ​រថយន្ត​​

កីឡា​ករ​អង់​​គ្លេស​ Wiggins​ឈ្នះ​ដំណាក់​ទី​4​ប្រណាំងកង់ Dauphine Criterium​នៅ​បារាំង

Posted: 08 Jun 2012 12:35 AM PDT

Bradley Wiggins បាន​​បន្ត​​នាំ​​មុខ​​នៅ​​លើ​​តា​រាង​​ថិរ​​វេលា​សរុប​ប្រ​ណាំង​កង់Dauphine Criteriumក្រោយ​ពី​​យក​ឈ្នះ​ដំ​ណាក់​ទី​៤​កាល​ពី​ថ្ងៃ​៧​មិថុ​នា​ ។ ​ការ​ប្រ​ណាំង​ក្នុង​ដំ​ណាក់​នេះបាន​បញ្ចប់​នៅ​ទី​ក្រុង Bourg-en-Bresse ប្រ​ទេស​ បា​រាំង​។​ Wigginsដែល​ជិះ​កង់​ឱ្យ​ក្រុម​ Sky Procyclingបាន​យក​ឈ្នះ​ដំ​ណា​ក់​ដែល​មាន​​ចម្ងាយ​ផ្លូវ​៥៣​​​​គី​ឡូ​ម៉ែត្រ​ដោយ​ចាប់​ចេញ​​ដំណើរ​

កីឡា​ករ​អង់​​គ្លេស​ Wiggins​ឈ្នះ​ដំណាក់​ទី​4​ប្រណាំងកង់ Dauphine Criterium​នៅ​បារាំង

Posted: 08 Jun 2012 12:33 AM PDT

កីឡាករអង់​គ្លេស​ Bradley Wiggins
Bradley Wiggins បាន​​បន្ត​​នាំ​​មុខ​​នៅ​​លើ​​តា​រាង​​ថិរ​​វេលា​សរុប​ប្រ​ណាំង​កង់Dauphine Criteriumក្រោយ​ពី​​យក​ឈ្នះ​ដំ​ណាក់​ទី​៤​កាល​ពី​ថ្ងៃ​៧​មិថុ​នា​ ។ ​ការ​ប្រ​ណាំង​ក្នុង​ដំ​ណាក់​នេះបាន​បញ្ចប់​នៅ​ទី​ក្រុង Bourg-en-Bresse ប្រ​ទេស​ បា​រាំង​។​ Wigginsដែល​ជិះ​កង់​ឱ្យ​ក្រុម​ Sky Procyclingបាន​យក​ឈ្នះ​ដំ​ណា​ក់​ដែល​មាន​​ចម្ងាយ​ផ្លូវ​៥៣​​​​គី​ឡូ​ម៉ែត្រ​ដោយ​ចាប់​ចេញ​​ដំណើរ​

កីឡា​ករ​អង់​​គ្លេស​ Wiggins​ឈ្នះ​ដំណាក់​ទី​4​ប្រណាំងកង់ Dauphine Criterium​នៅ​បារាំង

Posted: 08 Jun 2012 12:30 AM PDT

Bradley Wiggins បាន​​បន្ត​​នាំ​​មុខ​​នៅ​​លើ​​តា​រាង​​ថិរ​​វេលា​សរុប​ប្រ​ណាំង​កង់Dauphine Criteriumក្រោយ​ពី​​យក​ឈ្នះ​ដំ​ណាក់​ទី​៤​កាល​ពី​ថ្ងៃ​៧​មិថុ​នា​ ។ ​ការ​ប្រ​ណាំង​ក្នុង​ដំ​ណាក់​នេះបាន​បញ្ចប់​នៅ​ទី​ក្រុង Bourg-en-Bresse ប្រ​ទេស​ បា​រាំង​។​ Wigginsដែល​ជិះ​កង់​ឱ្យ​ក្រុម​ Sky Procyclingបាន​យក​ឈ្នះ​ដំ​ណា​ក់​ដែល​មាន​​ចម្ងាយ​ផ្លូវ​៥៣​​​​គី​ឡូ​ម៉ែត្រ​ដោយ​ចាប់​ចេញ​​ដំណើរ​

កីឡា​ករ​អង់​​គ្លេស​ Wiggins​ឈ្នះ​ដំណាក់​ទី​4​ប្រណាំងកង់ Dauphine Criterium​នៅ​បារាំង

Posted: 08 Jun 2012 12:30 AM PDT

Bradley Wiggins បាន​​បន្ត​​នាំ​​មុខ​​នៅ​​លើ​​តា​រាង​​ថិរ​​វេលា​សរុប​ប្រ​ណាំង​កង់Dauphine Criteriumក្រោយ​ពី​​យក​ឈ្នះ​ដំ​ណាក់​ទី​៤​កាល​ពី​ថ្ងៃ​៧​មិថុ​នា​ ។ ​ការ​ប្រ​ណាំង​ក្នុង​ដំ​ណាក់​នេះបាន​បញ្ចប់​នៅ​ទី​ក្រុង Bourg-en-Bresse ប្រ​ទេស​ បា​រាំង​។​ Wigginsដែល​ជិះ​កង់​ឱ្យ​ក្រុម​ Sky Procyclingបាន​យក​ឈ្នះ​ដំ​ណា​ក់​ដែល​មាន​​ចម្ងាយ​ផ្លូវ​៥៣​​​​គី​ឡូ​ម៉ែត្រ​ដោយ​ចាប់​ចេញ​​ដំណើរ​

គណៈ​​បញ្ជាការ​​​​កង​ឯកភាព​ខណ្ឌទួល​​គោក​​​ការពារ​​សន្តិសុខនិង​សណ្តាប់​​ធ្នាប់​​ក្នុង​ការ​បោះ​ឆ្នោត​បាន​​​ល្អ​

Posted: 08 Jun 2012 12:30 AM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធី​ប្រជុំ
រាជធានីភ្នំពេញ ៖ នៅ​ក្នុង​យុទ្ធ​នាការ​​​​​ឃោសនា​​បោះ​ឆ្នោត​ជ្រើស​​រើស​ក្រុម​ប្រឹក្សា​​ឃុំ​-​សង្កាត់​​​អាណត្តិ​ទី៣​កន្លងមក​​​​គណៈ​​បញ្ជា​ការ​​​ឯកភាព​​​​ខណ្ឌទួល​គោក​​​​បាន​ការ​ពារ​​​សន្តិសុខ និងសណ្តាប់​ធ្នាប់​​​បាន​ល្អ​ប្រសើរ​​​​មិនបង្ក​​​ឱ្យ​មាន​​​បញ្ហា​​​អ្វី​​គួរឱ្យ​​កត់​សម្គាល់​​ឡើយ ។ ​​នេះ​​បើ​តាម​​ប្រសាសន៍​លោក​​​សេង ​រតនៈ ​​ប្រធាន​​គណៈ​បញ្ជា​ការ​​​​ឯកភាព​​​ខណ្ឌ​ទួល​​​គោក​​រាយការណ៍​​ជូន​និង​​​លើក​​ឡើង​នៅ​ក្នុង​

កម្មក​ររោ​ង​ចក្រ​កាត់ដេរ​ហ័រ​រ៉ស​​​បន្ត​ធ្វើ​កូដកម្ម​ថ្ងៃទី​2

Posted: 08 Jun 2012 12:15 AM PDT

កម្មក​ររោ​ង​ចក្រ​កាត់ដេរ​ហ័រ​រ៉ស​​​បន្ត​ធ្វើ​កូដកម្ម​ថ្ងៃទី​2
​​​​​​​​​រាជ​ធានី​ភ្នំពេញ​ ៖ កម្ម​ករ​ កម្ម​ការិនី​​ប្រ​មាណ​៣០០​នាក់​ នៅ​រោង​​ចក្រ​​កាត់​ដេរ​ហ័រ​ រ៉ស​ អតីត​រោងចក្រ​ភួយ​​ ស្ថិត​នៅតាម​បណ្តោយ​​មហា​វិថី​ព្រះ​មុនីរ៉េត​​​ សង្កាត់​ស្ទឹង​​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​​បន្ត​ធ្វើ​កូដ​កម្ម​​កាលពីព្រឹក​​ថ្ងៃទី​៧ ​មិថុនា​ ទាម​ទារ​សុំ​ឱ្យ​រោងចក្រ​​ដោះ​ស្រាយ​​លក្ខ​ខណ្ឌ​​ចំនួន​១១​ចំណុច​ បន្ទាប់​ពី​ការ​ធ្វើ​កូដ​​កម្ម​​កាលពី​ថ្ងៃទី​៦ មិថុនា អស់​មួយ​​ថ្ងៃ​​ហើយ​ តែ​មិនទាន់​មាន​​ដំណោះ​

ឃាត់​ខ្លួន​​​​ជន​សង្ស័យ​​​​​​​ប៉ុន​ប៉ង​​​ចាប់​រំលោភ​​​​កុមារី​​​អាយុ​​​9ឆ្នាំមិន​បានសម្រេច​​​​

Posted: 08 Jun 2012 12:14 AM PDT

ជនល្មើសត្រូវ​បាន​ចាប់​ខ្លួន
ខេត្ត​មណ្ឌល​គិរី​​​​​​​​​​​​​​ ៖ ​កាល​ពី​​​ថ្ងៃទី​​៦ មិថុនា ​​​វេលាម៉ោង​​​​​១​​​រសៀល​​ មាន​ក​​រណី​​​ចាប់​រំលោភ​​​សេពសន្ថវៈ​​លើ​កុមារី​​​ អាយុ​​៩​ឆ្នាំ បង្ក​​​ឡើង​​ដោយ​បុរស​​​​ម្នាក់ឈ្មោះ​​ប៉ិច សុខខេន អាយុ​​៣២​​ឆ្នាំ ​រស់​នៅ​ភូមិ​​​កណ្តាល​ សង្កាត់​​ស្ពាន​មាន​ជ័យ ​​ក្រុង​​សែន​​​មនោរម្យ​​ ត្រង់​ចំណុច​​​លើ​គ្រែ​​លក់​បន្លែ​​​ ក្បែរ​​​គុម្ព​​ប្ញស្សី​​​ក្រោយ​ផ្សារ ​ក្រុងសែន​មនោ​រម្យ​​​​​ដែលជា​កន្លែង​​​​​​របស់​ជន​សង្ស័យ​​​តែ​ម្តង ។ ​តាម​​កា​ររៀប​រាប់​​

​ម៉ូតូ AXELO បុក​ជា​មួយ​ស្តេប​សង​៣០​ដុល្លារ​

Posted: 08 Jun 2012 12:06 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូ AXELO បុក​ចំ ពាក់​កណ្តាល​​ម៉ូតូ​ស្តេប ខណៈ​បើក​បរ​បញ្ច្រាស​ទិស​គ្នា​ និង​បណ្តាល​ឱ្យ​​អ្នកបើក​បរ​គ្រាន់តែ​​របួស​តិច​តួច ដោយ​រលាត់​ដៃ​ជើង​ប៉ុណ្ណោះ ។ ​ហេតុ​ការណ៍​នេះ​កើតឡើង​កាល​ពី​​​វេលា​ម៉ោង​៥​និង​៣​នាទី​ល្ងាច​ថ្ងៃទី​៧ មិថុនា ២០១២ ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ​ក្នុង​សង្កាត់​អូរឫស្សី​​២ ខណ្ឌ​៧​មករា ។

ក្រុម​ម៉ូតូ​ឌុប​ប្រមាណ30នាក់​​លើកគ្នា​ទៅ​ប្តឹង​ប៉េអឹមចោទប៉ូលិសប្រើដំបងឆក់

Posted: 08 Jun 2012 12:00 AM PDT

ក្រុម​ម៉ូតូ​ឌុប​ប្រមាណ30នាក់​​លើកគ្នា​ទៅ​ប្តឹង​ប៉េអឹមចោទប៉ូលិសប្រើដំបងឆក់
ក្រុង​ប៉ោយ​ប៉ែត ៖ នៅពឹ្រក​ថ្ងៃទី​៧​ មិថុនា ​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​​ប្រមាណ​៣០នាក់ បាន​លើក​គ្នា​ទៅ​ប្តឹង​សមត្ថ​កិច្ច​ប៉េអឹម​ក្រុង​ប៉ោយ​ប៉ែឱ្យ​ជួយ​​រក​យុតិ្ត​ធម៌​​ដល់​ពួក​គេ​​ និង​បាន​ចោទ​ប្រកាន់​​កម្លាំង​​​​​ប៉ូលិស​អន្តោប្រវេសន៍​ម្នាក់​ថា ​យក​ដំបង​ឆក់​ធ្វើ​បាប​ពួកគេ​តាម​អំពើ​ចិត្ត​ ។​

មុខរបរ​ថ្មី​រក​ស៊ី​ចាប់​ឈ្លើង​លក់​​នៅ​ខេត្ត​កំពង់ធំ និង​លក់​បន្តឱ្យ​ថៅកែ​ចិន

Posted: 07 Jun 2012 11:48 PM PDT

បុរស​ដែល​ចុះ​​មក​ចាប់​ឈ្លើង​ក្នុង​បឹង​
ខេត្ត​កំពង់ធំ ៖ ​​ប្រជា​ពលរដ្ឋ​​មួយ​ចំនួន​​នៅ​ភូមិ​រកា សង្កាត់​​ស្រយូវ​បាន នាំ​គ្នា​ប្រកបរបរ​​ចាប់​សត្វ​ឈ្លើង​លក់​ទៅ​ឱ្យថៅកែ​ចិន​យ៉ាង​មមា​ញឹក ។ បើ​តាម​ប្រភព​ព័ត៌​មាន​ពីបុរស​ម្នាក់​​ឈ្មោះ​​ចាន់ ប៊ុន អាយុ​៥២​ឆ្នាំ ​រស់​នៅ​ក្នុង​ភូមិ​រកា សង្កាត់​​​ស្រយូវ ​ក្រុង​ស្ទឹង​​សែន បាន​ឱ្យ​​ដឹង​កាល​ពី​ថ្ងៃទី​៧ ​មិថុនា ២០១២ ​ថា អ្នក​ភូមិ​របស់​​គាត់​ក្រៅ​ពី​ប្រកប​របរ​​ធ្វើ​ស្រែ​ចម្ការ​នាំ​គ្នា​​ធ្វើ​អាជីវ​កម្ម​ផ្សេងៗ​​គ្នា​ទៅតាម​​ចំណង់​ចំណូល​ចិត្ត​​រៀងៗ​ខ្លួន។ ដោយ​ឡែក​ក្នុង​រយៈ​

វីវ៉ា​ពន្លះ​ជា​មួយ​សង់​កូរ៉េ​ដាច់​ជា​2​សំណាង​ល្អ​អ្នក​បើក​បរ​មិន​រង​របួស

Posted: 07 Jun 2012 11:45 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖​​ ​គ្រោះ​​ថ្នាក​ចរាចរណ៍​មួយ​មើល​ទៅ​គួរ​ឱ្យ​ញាក់​សាច់​ដែល​ម៉ូតូ​សង់​កូរ៉េ មួយ​គ្រឿង​​បា​នដាច់​ជា​២ ខណៈ​ពេល​បុក​គ្នា​ជា​មួយ​ម៉ូតូវីវ៉ា នៅ​ចំណុច​ផ្លូវ​បែក​ជា​៣​ ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ កាល​ពី​វេលា​ម៉ោង​៧ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ កែង​ផ្លូវ​លេខ​២៧១ ទោះ​បី​ជា​បែប​ណា​ក្តី ​ករណី​នេះ​អ្នក​បើក​បរ​ម៉ូតូ​ទាំង​២​នាក់​គ្រាន់​តែ​

ប៉ូលិស​ខេត្ត​មណ្ឌល​គិរី​ឃាត់​ខ្លួន​ជនសង្ស័យ​​រំលោភ​មិន​បាន​សម្រេច​

Posted: 07 Jun 2012 11:44 PM PDT

សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​ពី​បទ​រំលោភ
ខេត្តមណ្ឌលគិរី ៖ ​ជន​សង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​​ខេត្ត​មណ្ឌល​គិរី ឃាត់​ខ្លួន​កាលពី​​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៦ មិថុនា ពី​បទ​​​រំលោភ​សេព​សន្ថវៈ​​លើ​កុមារី​អាយុ​៩​ឆ្នាំ​ដែល​ប្រព្រឹត្ត​នៅលើ​គ្រែ​ក្បែរ​គុម្ព​ឫស្សី​ក្រោយ​ផ្សារ​ក្រុង​សែន​មនោរម្យ​។ ​ជនសង្ស័យ​​ឈ្មោះ​ម៉ិច ​សុខខេន អាយុ​៣២​ឆ្នាំ ​រស់​នៅស​ង្កាត់​​ស្ពាន​មាន​ជ័យ ​ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី ។ តាម​ការ​រាបរាប់​របស់​ជន​​សង្ស័យ​​

នារី​ម្នាក់​រង​របួស​ ព្រោះ​ចោរ​ឆក់​​យក​កាបូប​​លុយ​ បណ្តាល​ឱ្យ​​ដួលច្រងាប់​ច្រងិល

Posted: 07 Jun 2012 11:41 PM PDT

នារីរងគ្រោះដែល​ត្រូវ​ចោរ​ឆក់​កាបូប​
រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​ជិះ​ម៉ូតូគុប​ជ្រុង​​ពណ៌​ទឹក​ប៊ិច ​មួយ​គ្រឿង​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ ត្រូវក្រុម​ចោរ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាន​បើក​ដេញតាម​ពី​ក្រោយ​​ហើយ​ធ្វើ​សកម្ម​ភាព​ឆក់​យក​កាបូប​លុយ​របស់​នារី​​​​នោះ​ តែឆក់​មិន​បាន​សម្រេច​ ទើប​​បណ្តាល​ឱ្យ​នាង​ដួល​​ម៉ូតូ​ច្រងាប់​ច្រងិល​ម្នាក់​ឯង​នៅ​កណ្តាល​ផ្លូវ​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ក៏ជួយ​លើក​នារី​រងគ្រោះ​ដាក់​លើ​​ចិញ្ចើម​​ថ្នល់ ។

បុរស​ម្នាក់​​មាន​ជំងឺ​សរសៃ​ប្រសាទ​ផឹក​ស្រា​ស្រវឹង​ទាញ​កាំបិត​អារ.ក​ប៉ុនប៉ង​សម្លាប់ខ្លួន​

Posted: 07 Jun 2012 11:35 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
ខេត្តកណ្តាល ៖​ ​បុរស​ចំណាស់​ម្នាក់​ដែល​ក្រុម​គ្រួសារ​អះអាងថា មាន​ជំងឺ​សរសៃ​ប្រសាទ​ ​តែង​តែ​​ផឹក​ស្រា​ស្រវឹង​ជា​ប្រចាំ​ ​និង​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ជាច្រើន​លើក​​មក​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច។ ​​ពេល​នេះ​បាន​ផឹក​ស្រា​ស្រវឹង​ម្តង​ទៀត ហើយ​បាន​​ទាញ​កាំបិត​ចិត​បន្លែ​មុខ​ពីរ​អារ.ក​ខ្លួន​ឯង​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​​ទៀត បណ្តាល​ឱ្យ​​ដាច់​រយះ​បាញ់​​ឈាម​ដូច​គេអារ.ក​​មាន់​​ត្រូវ​បាន​​ប្រពន្ធ​​ប្រទះឃើញ​ក៏ស្រែក​ឱ្យ​​អ្នក​ជិត​ខាង​ជួយ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ទាំង​ព្រឹក ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!