Koh Santipheap Daily

Koh Santipheap Daily


ជន​ជាតិ​​កូរ៉េ​រំលោភ​លើ​ទំនុក​ចិត្ត​​លួច​សម្ភារ​​និង​រថយន្ត​​ម្ចាស់​តាម​រក​ឃើញ

Posted: 04 Jun 2012 01:15 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ រថយន្តតា​កូ​ម៉ា ត្រូវ​នាយក​ក្រុម​ហ៊ុន​​ហ្គាំ​យ៉ាំង​ស្ទីល តាម​រក​ឃើញ​​នៅ​កន្លែង​ផ្ញើ​​រថយន្ត​​នៃ​ផ្សារ​សំណង់​១២​ក្នុង​សង្កាត់​​ទឹក​ល្អក់​ទី​៣​ ខណ្ឌ​ទួល​គោក ​ហើយ​រាយ​ការណ៍​​ទៅ​សមត្ថកិច្ច​ឱ្យ​ទៅ​ដក​ហូត​កាល​ពី​វេ​លា​ម៉ោង​​៩​ព្រឹក​​ថ្ងៃ​ទី​​៣​ មិថុនា ​បន្ទាប់​ពី​រថយន្ត​​នោះ​ត្រូវ​បុគ្គលិក​ជន​ជាតិ​កូរ៉េដូច​គ្នា​លួច​យក​ចេញ​ពី​ក្រុមហ៊ុន ហើយ​គេច​ខ្លួន​បាត់​រយៈ​ពេល​ប្រមាណ​​ជាង​​​៦​ខែ​មក​

តារា​ម៉ូ​ដែល​សិច​ស៊ី​អតីត​គូ​ស្នេហ៍​តារា​បាល់​​ទាត់​

Posted: 04 Jun 2012 01:10 AM PDT

តារាម៉ូដែលសិចស៊ីអតីតគូស្នេហ៍តារាបាល់​ទាត់​
នាង​​​សា​រ៉ា តុម​​​ម៉ា​សូ អតី​ត​​​គូ​ស្នេហ៍​​​ដើម​​​ទ្រូង​​​ធំ​​របស់​​​កីឡា​ករ​​​​ម៉ា​រី​យ៉ូ​ បាឡូតេលលី​ ខ្សែ​​ប្រយុទ្ធ​​​របស់​​ក្លឹប​ Man City បាន​​​ថត​បង្ហាញ​​​ម៉ូដក្នុង​​​រូប​ភាព​​ដ៏​​សិច​ស៊ីជាមួយ​​នឹង​​ឈុត«ម៉ារីយ៉ូទំនើប» ហើយ​​ប្រសិន​​បើ​​ទស្ស​និក​ជន​​​មិន​បាន​ឃើញ​នឹង​​​​មាន​ការ​សោក​​​ស្តាយ​ជាក់​ជា​មិនខាន ។

កីឡាករ​​ខ្សែ​ប្រយុទ្ធ​​ Dirk Kuyt ចុះកុង​ត្រា​​​​​​ជា​មួយ​ក្លឹប​បាល់​ទាត់​​តួកគី Fenerbahce

Posted: 04 Jun 2012 01:04 AM PDT

កីឡាករ​​ខ្សែ​ប្រយុទ្ធ​​ Dirk Kuyt
យោង​​​ទៅ​តាម​ប្រភព​ព័ត៌​មាន​​អេស៊ី​វ័ន​​ចេញ​ផ្សាយ​​​​កាល​ពីថ្ងៃ​​ចន្ទ ទី​៤ មិថុនា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា ​កីឡា​ករ​​​សញ្ជាតិ​​ហូឡង់​ Dirk Kuyt បាន​​​បញ្ចប់​បេសកម្ម​​​​រយៈ​ពេល​​៦ឆ្នាំ​​​ជាមួយ​ក្លឹប​ Liverpool ក្នុង​​​ក្រប​ខណ្ឌ​​​​អង់គ្លេស​​ប្រ៊ីមីញេលីក ​កាល​ពី​​​ថ្ងៃ​អាទិត្យ​ ហើ​យ​បាន​​​​យល់ព្រម​​ទៅ​លេង​​​​ឱ្យ​ក្លឹប​យក្ស Fenerbahce របស់ទួកគី ។

​ម្ចាស់​ផ្ទះ​ប៉ូឡូញ​ត្រៀម​រៀប​ចំ​​កម្លាំង​ពង្រឹង​សន្តិ​សុខ​​ក្នុង​ពេល​ប្រកួត​បាល់​ទាត់​​យូរ៉ូ​ឆ្នាំ​២០១២

Posted: 04 Jun 2012 01:03 AM PDT

​ម្ចាស់​ផ្ទះ​ប៉ូឡូញ​ត្រៀម​រៀប​ចំ​​កម្លាំង​ពង្រឹង​សន្តិ​សុខ​​ក្នុង​ពេល​ប្រកួត​បាល់​ទាត់​​យូរ៉ូ​ឆ្នាំ​២០១២
បន្ទាប់​​ពី​មាន​ការ​លើក​ឡើង​​​ក្តី​បារម្ភ​សន្តិ​សុខ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​យូរ៉ូ​ឆ្នាំ​២០១២ ​របស់​យូហ្វា​ ប្រទេស​ប៉ូឡូញ​ដែល​ជា​សហ​ម្ចាស់​ផ្ទះ​ជា​មួយ​អ៊ុយ​ក្រែន​ បាន​នឹង​កំពុង​​​ត្រៀម​រៀប​ចំ​​សណ្តាប់​ធ្នាប់​ដើម្បី​ធានា​សុវត្ថិ​ភាព​ជួយ​ដល់​ក្រុម​កីឡា​ករ​ និង​ភ្ញៀវ​ទេសចរ​ដែល​មក​ចូល​រួម​ទស្សនា​ការ​ប្រកួត ។

អតីតកីឡា​ករ​ខ្សែ​បម្រើ​អ៊ីហ្គា​ ដេវីដ មាន​ជំនឿ​ចិត្ត​ថា មច្ចុរាជ​ទឹក​ក្រូច​​ហូឡង់​នឹង​ឆ្លង​​​ផុត​ពី​ពូល​មរណៈ

Posted: 04 Jun 2012 01:01 AM PDT

អតីតកីឡា​ករ​ខ្សែ​បម្រើ​អ៊ីហ្គា​ ដេវីដ
ថ្លែង​ទៅ​កាន់​អ្នក​គាំ​ទ្រ​ក្នុង​ទី​ក្រុង​ Marina Bay Sandsប្រទេ​ស​សិង្ហ​បុរី​ ក្នុង​ឱ​កាស​ផ្សព្វ​ផ្សាយ​បាល់​ទាត់​តាម​ដង​វិថី​ដែល​គេ​ហៅ​ថា «Tiger Street Singapore» កាល​ពី​ថ្ងៃ​ព្រហស្បត៍​ទី​៣១ ឧសភា ឆ្នាំ​២០១២ អតីត​កីឡា​ករ​ខ្សែ​មប្រើ​ក្រុម​ជម្រើស​ជាតិ​ហូឡង់​អីហ្គា ដេវីដ បាន​និយាយ​ឱ្យ​ដឹង​ថា ខ្ញុំ​គិត​ថា​វា​គ្មាន​បញ្ហា​អ្វី​នោះ​​ទេ​ចំពោះ​ក្រុម​បាល់​ទាត់​មច្ចុរាជ​ទឹក​ក្រូច​ហូឡង់​ក្នុង​ការ​ធ្វើ

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ស ខេង ទៅ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​នៅ​មណ្ឌល​ខេត្ត​បាត់​ដំបង

Posted: 04 Jun 2012 01:00 AM PDT

លោកស​ ខេង​ បាន​អញ្ជើញទៅដល់ការិយាល័យបោះឆ្នោត​នៅ​ម៉ោង៨ព្រឹក​
ខេត្ត​បាត់​ដំបង​ ៖​​ ​ឧបនាយករដ្ឋមន្រ្តី រដ្ឋ​​មន្រ្តីក្រសួងមហា​ផ្ទៃ លោកស​ ខេង​ បាន​អញ្ជើញទៅដល់ការិយាល័យបោះឆ្នោត​នៅ​ម៉ោង៨ព្រឹក​ថ្ងៃទី៣​ មិថុនា ដើម្បីចូលរួមបោះឆ្នោតជ្រើស​រើសថ្នាក់ដឹកនាំឃុំ-សង្កាត់ ដែលមាន​ប្រជាពល​រដ្ឋ​រាប់រយនាក់​កំពុង​ចូលរួមបោះ​ឆ្នោតយ៉ាង​ផុស​ផុលនៅតាមបណ្ដាការិយាល័យនានានៅក្នុងខេត្ត​បាត់ដំបង ។

លោក​ប៉ូល​ ឡាំប៊ើក ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប Aston Villa

Posted: 04 Jun 2012 12:59 AM PDT

លោក​ប៉ូល​ ឡាំប៊ើក
យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​គេ​ហ​ទំ​ព័រ​អេស៊ីវ័ន ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៣ មិថុនា ឆ្នាំ​២០១២ បាន​ឱ្យ​​​ដឹង​ថា អតី​ត​​គ្រូ​បង្វឹក​ក្លឹប Norwich ប៉ូល​ឡាំ​ប៊ើក​ ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប Aston Villa សម្រាប់​ដឹក​​នាំ​ការ​ប្រកួត​រដូវ​កាល​ថ្មី​នេះ។

ឆ្នាំ​​2030 អ្នក​កើត​​​មហា​រីក​​នឹង​កើន​ដល់​75%ក្នុង​ប្រទេស​​កំពុង​​អភិវឌ្ឍន៍​

Posted: 04 Jun 2012 12:58 AM PDT

វិទ្យា​ស្ថាន​​​​ស្រាវ​ជ្រាវ​​មហា​រីក​​អន្ត​រ​ជាតិ​​ (IARC) ជា​អង្គ​ភាព​​មួយ​ក្នុង​​​អង្គ​ការ​​​​សុខ​ភាព​​ពិភព​លោក​​ (WHO) បាន​​ឱ្យ​ដឹងពី​លទ្ធ​ផល​​​នៃ​ការ​សិក្សា​​​ស្រាវ​ជ្រាវ​​ថា នៅ​ក្នុង​ឆ្នាំ​​២០៣០ ឬ​រយៈ​ពេល​​​​​១៨​ឆ្នាំ​​​ខាង​មុខ​ ​នឹង​មាន​​​ប្រជា​ជន​​​នៅ​ទូទាំង​ពិភព​លោក​កើត​ជំងឺ​​មហា​រីក​​កើន​​ឡើង​​ជាង​​៧៥%​ ជាពិសេស​​​​ក្នុង​​​​​ប្រទេស​ក្រី​ក្រ​​ ​និង​កំពុង​​អភិ​វឌ្ឍន៍​​​ ព្រោះ​​មនុស្ស​​ក្នុង​ប្រទេស​​​នេះ​បាន​ចាប់​យក​​​​​ស្ថាន​ភាព​​​រស់​

លោក​ឧត្តម​សេនីយ៍ តាក វណ្ណថា សរសើរ​​​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​

Posted: 04 Jun 2012 12:45 AM PDT

លោក​ឧត្តម​សេនីយ៍ តាក វណ្ណថា សរសើរ​​​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​
ខេត្ត​ព្រះ​សីហនុ ៖​​ ​នៅព្រឹកថ្ងៃទី៣ ​មិថុនា​​ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិទី៣ ហើយក៏ជាថ្ងៃដែល​ប្រជា​ពល​រដ្ឋកម្ពុជា​ ត្រូវ​​ធ្វើការសម្រេចចិត្ត​លើ​ជោគ​​វាសនាប្រទេសជាតិដោយខ្លួនឯង​មិនមាន​ការ​បង្ខិត​បង្ខំគំរាមកំហែង​ ឬហិង្សា​អ្វី​ទាំង​អស់ ។​ ជា​មួយ​គ្នានេះ លោកឧត្តមសេនីយ៍ត្រី តាក វណ្ណថា ស្នង​ការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញ​ចុះ​​ពិនិត្យ​

រថយន្តដឹក​កម្ម​ករ​បែក​កង់​ក្រោយ​ក្រឡាប់​​ចាក់​កម្ម​ករ​ចោល​របួស​ធ្ងន់​៩​នាក់ ស្រាល​១៤​នាក់​

Posted: 04 Jun 2012 12:40 AM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅ​កន្លែងកើតហេតុ​
ខេត្តតាកែវ ៖ ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​២៣​នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាល​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើតឡើង​​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​៣ ​​បង្ក​ដោយ​​រថយន្ត​ដឹក​អ្នក​ដំណើរ​​១​គ្រឿង​បើក​​បោះ​ពួយ​យ៉ាង​លឿន​ ហើយ​បែក​កង់​ក្រោយ​​រួច​ក៏​​រេ​ចង្កួត​ក្រឡាប់​​ធ្លាក់​ថ្នល់​ បណ្តាល​ឱ្យ​​អ្នក​ជិះ​ក្នុង​រថយន្ត​របួស​ដេក​ដួល​ពេញ​ថ្នល់​តែ​មិន​​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​បាត់​បង់​ជីវិត​​ឡើយ ។

រថយន្តដឹក​​ទឹក​កក​បើក​លឿន​​ពេក​​រេ​ចង្កូត​ធ្លាក់​​ផ្លូវ​ចូល​ស្រែ​ក្រឡាប់​បះ​ជើង

Posted: 04 Jun 2012 12:37 AM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​ទឹក​កក​មួយ​គ្រឿង​​បើក​បោះ​ពួយ​​ក្នុង​ល្បឿន​​លឿន​​រេ​ចង្កូត​ធ្លាក់​​ពី​លើ​ផ្លូវ​ចូល​ទៅក្នុង​​ស្រែ​ក្រឡាប់​​បះ​ជើង​​ចាក់​ទឹក​កក​ចោល​​ទៅ​ក្នុង​ទឹក​រលាយ​អស់​គ្មាន​សល់​ ប៉ុន្តែ​​សំណាង​ល្អ​​អ្នក​បើក​បរ​មិន​រង​របួស​បាន​រួច​ផុតពី​សេចក្តី​​ស្លាប់ ។ ​ចំណែក​​​រថយន្ត​​រង​នូវការ​ខូច​ខាត​យ៉ាងដំណំ​​ដែល​នេះ គឺជា​មេ​រៀន​មួយ​​សម្រាប់​​អ្នក​​បើក​បរ​​ព្រហើន​​បែប​នេះ ។

ឡង់​គ្រី​ស្ស័រ​បុក​រ៉ឺ​ម៉ក​​​ម៉ូតូ​ដឹក​បាយជ្រូក​​​ស្លាប់​​ឪពុក​និង​​កូន​​ស្រី​​បាក់​ជើង​ឆ្វេង​

Posted: 04 Jun 2012 12:30 AM PDT

រ​ថយន្ត​ត្រូវបាន​​ខូច​ខាត​
ខេត្ត​​សៀម​រាប​ ៖ បុរស​អ្នក​​​​បើក​​រ៉ឺម៉ក​​ដឹក​បាយ​ជ្រូក​​ម្នាក់​​​បាន​ស្លាប់​​​​​ខណៈ​​ពេល​​បញ្ជូន​​ដល់​​មន្ទីរ​ពេទ្យ​រស្មី​សៀម​រាប និងកូន​​ស្រី​របស់​​គាត់​​ម្នាក់​រង​​របួស​​ធ្ងន់​​បាក់​ជើង​ឆ្វេង ដោយ​សារ​តែ​​រថយន្ត​​ម៉ាក​​​ឡង់​គ្រីស្ស័រ ពណ៌សំបកឪឡឹកមួយ​គ្រឿង បើកបរដោយ​លោក​​​យុន រ៉ាវុធ អាយុ​៣៩​ឆាំ្ន ជាអនុប្រធាន​មន្ទីរ​បរិសា្ថនខេត្តសៀម​រាប​​បាន​បុកយ៉ាងពេញទំហឹង​ចំពីមុខ នៅទល់មុខ​ហាង​បោក​

លោក​យាយ​ទុរគត​វ័យ​៨៥​​ឆ្នាំ រស់​​នៅ​ជា​មួយ​​ចៅ​ស្រី​វ័យ​៨​ឆ្នាំ ​​ទូល​បន្លែ​លក់​កំពុង​ដង្ហោយ​​រក​សប្បុរស​ជន​

Posted: 04 Jun 2012 12:24 AM PDT

​លោក​យាយ​ទរគត​ដែលកំពុង​ដង្ហោយ​រក​សប្បុរស​ជន​
ខេត្តបាត់ដំបង ៖ ទុរគត​ជន​ និងភាពក្រីក្រ​​តោក​យ៉ាក​កំពុង​រួម​រឹត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​លើ​​លោក​យាយខ្មែរអ៊ិ​ស្លាម​អាយុ​៨៥​ឆ្នាំ ម្នាក់ និង​ចៅស្រី​អាយុ៨​ឆ្នាំ​​ដែល​រស់​ក្រោម​ដំបូល​ផ្ទះ​តូច​មួយ​សំណល់​ពី​កូន​ប្រុស​ដែល​បាន​​ស្លាប់​ចោល​ ដោយ​ពឹង​ផ្អែក​​ទាំង​ស្រុង​ទៅ​លើ​មុខ​របរ​មិន​​ប្រាកដ​​ប្រជា​របស់​ចៅ​ស្រី​ដែល​នាង​តែង​ទូល​បន្លែ​​តិច​តួច​​ដើរ​លក់​នៅ​ក្នុង​​ភូមិ​ឆ្ងាយ​​ដាច់​ស្រយាល​​មួយ​ដែល​ពួក​គាត់​រស់​នៅ និង​មាន​ការ​ជួយ​ផ្គត់​ផ្គង់​​ចំណី​អាហារ​ម្តង​ម្កាល​​ពីអ្នក​ភូមិ​។

បុរស​ម្នាក់​ស្លាប់​ដោយ​ជំងឺ​​គាំង​បេះដូង​បន្ទាប់​​ពី​ចូល​ទៅព្យាបាល​នៅគ្លី​និក​ឯក​ជន​ក្រុង​ប៉ោយប៉ែត

Posted: 04 Jun 2012 12:22 AM PDT

សាក​សព​បុរស​ដែល​ស្លាប់​ដោយ​សារ​ជំងឺ​គាំងបេះដូង
ក្រុង​ប៉ោយ​ប៉ែត ៖ ​បុរស​ម្នាក់​បាន​​ស្លាប់ បន្ទាប់​ពី​​ចូល​ទៅ​សម្រាក​ព្យាបាល​នៅគ្លី​និក​ឯក​ជន​មួយ​កន្លែង​​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត កាលពី​វេលា​ម៉ោង​ជាង​៨​យប់​ថ្ងៃ​ទី​​៣ មិថុនា ។ ​តាម​ការ​បំភ្លឺ​​ពី​ស្ត្រី​ឈ្មោះ​​ហ៊ូ អៀង អាយុ​២៣​ឆ្នាំ ​ត្រូវ​ជា​ប្រពន្ធ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ប្តីរបស់​នាង​ដែល​ស្លាប់​នេះមាន​ឈ្មោះ​​ឡុង ពន្លឺ អាយុ​៣៨​ឆ្នាំ ​​ជា​មន្ត្រី​យោធា​ផ្នែក​អង្គរក្ស​​រស់​នៅភូមិ​ក្បាល​ស្ពាន​១ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត ។ ​

ពស់​ពព្លាក់​ចឹក ​ក្រុម​គ្រួសារ​នាំ​ទៅ​កាន់​មន្ទីរ​ពេទ្យ​សង្គ្រោះ​ទាន់​ពេល​វេលា​

Posted: 04 Jun 2012 12:15 AM PDT

ជនរងគ្រោះកំពុងស​ម្រាកក្នុង​មន្ទីរពេទ្យ
ខេត្ត​កំពង់​ឆ្នាំង ៖​​ ​យុវជនម្នាក់​បានត្រូវ​ពស់​ពព្លាក់​ចឹកបណ្តាលឱ្យ​ចុកចាប់ជាខ្លាំង ហើយ​​ក្រុម​គ្រួសារក៏​បាន​ដឹកមកកាន់មន្ទីរពេទ្យ​ខេត្តជា​បន្ទាន់​ដើម្បីសង្គ្រោះ។​ ហេតុការណ៍នេះ​បានកើត​ឡើង​កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២​ ​មិថុនា នៅមុខផ្ទះយុវជនខាង​លើ​ស្ថិតក្នុង​ភូមិគ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ។

វាយ​​ប្រហារ​​អត្តឃាត​​ប្រឆាំង​​ព្រះ​វិហារមួយ​​​នៅ​នីហ្សេរីយ៉ា​​ស្លាប់15នាក់​

Posted: 04 Jun 2012 12:13 AM PDT

យោង​​តាម​​តុល្យការ​ថ្មីមួយ​​របស់​​​​ផ្នែក​​​​សង្គ្រោះ​​​​តំបន់​​ថា​​មនុស្ស​យ៉ាងតិច​១៥​នាក់​​ក្នុងនោះ​មាន​ជន​អត្ត​ឃាត​ម្នាក់​​បាន​ស្លាប់​ ហើយ​មនុស្ស​​​៤០នាក់​​ត្រូវរបួស​​​កាលពីថ្ងៃទី​៣​មិថុនា​ ក្នុង​​​​​ការ​វាយ​ប្រហារ​​​អត្តឃាត​សំដៅ​លើ​​​ព្រះ​វិហារ​​គ្រឹស្ត​មួយ​ស្ថិតក្នុង​ទីក្រុង​​​បូជី​​ភាគ​|សាន​នីហ្សេរីយ៉ា​​ ។​

2ក្រុម​ប្រទូ​ស្តរ៉ាយ​គ្នា​នៅ​ក្រោម​ស្ពាន​អាកាស​ក្បាល​ថ្នល់​របួសធ្ងន់​​ម្នាក់​

Posted: 04 Jun 2012 12:00 AM PDT

ជនរងគ្រោះ​រងរបួស​ធ្ងន់
រាជធានីភ្នំពេញ​ ៖​​ ​​យុវជន២ក្រុមបាន​​ប្រទូស្ត​រ៉ាយ​​គ្នា​​បង្ក​ការ​ភ្ញាក់​ផ្អើលឆោឡោពេញ​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ ក្នុងនោះ​ក្រុមមក​វាយសីមាន​គ្នា៦នាក់ និង​ក្រុមមក​ផឹក​ស៊ីមាន​គ្នា​ជិត១០នាក់ ដែល​​ហេតុការណ៍នេះកើត​ឡើងនៅ​វេលា​ម៉ោង១០ និង​៣០នាទីយប់ថ្ងៃទី២​ មិថុនា ស្ថិតក្នុងសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ដេកស្លាប់​​​លើ​បង់​ក្នុង​មជ្ឈ​មណ្ឌល​​ជាតិ​ស្តារ​លទ្ធ​ភាព​​ពល​កម្ម​ជន​ពិការ​​កៀន​ឃ្លាំង

Posted: 03 Jun 2012 11:50 PM PDT

សាក​សព​បុរស​ដែល​ដេក​ស្លាប់​នៅ​លើ​បង់​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​បាន​ដេក​​ស្លាប់​នៅ​លើ​បង់​​ក្នុង​​មជ្ឈ​​មណ្ឌល​​ជាតិ​ស្តារ​លទ្ធ​ភាព​ពល​កម្ម​ជន​ពិការ​កៀន​ឃ្លាំង​ ស្ថិត​នៅ​ភូមិ​កៀន​ឃ្លាំង សង្កាត់​​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សី​កែវ ​កាលពី​វេលាម៉ោង​​២​រសៀល​ថ្ងៃទី​៣ មិថុនា ​។ ​បុរស​រូប​នោះ​​មាន​អាយុ​ប្រមាណ​៦០​ឆ្នាំ ​ស្លៀក​ខោ​ ពណ៌​ខ្មៅ ​ពាក់​អាវទាហាន ​សក់​រួញ​កាន់​​ឈើ​ច្រត់​​ពុំ​ត្រូវ​គេ​ស្គាល់​​អត្តសញ្ញាណ​ឡើយ។ តាម​​សន្តិ​សុខ​​

ម៉ូតូ​វីវ៉ា​​២​គ្រឿង​​បុក​គ្នា​​របួស​ទាំង​សង​ខាង​

Posted: 03 Jun 2012 11:48 PM PDT

ខេត្ត​កំពត ៖ ​ម៉ូតូវីវ៉ា​​២គ្រឿងស៊េរី​​២០០៦ ​ដូចគ្នា​បាន​បុក​គ្នា​​​ពេញ​ទំហឹង​ ​ខណៈ​ម៉ូតូទាំងពីរ​បើក​បរ​បញ្ច្រាស​ទិស​​គ្នា​​នៅ​លើ​កំណាត់​ផ្លូវ​ចាក់​បេតុង​​មួយ​ខ្សែ​ចេញពី​ផ្លូវ​ជាតិលេខ៣ បំបែក​​​ចំណុច​​ផ្សារ​ដី​ហុយ ទៅសង្កាត់​​ត្រើយ​កោះ​ក្រុង​កំពត ​ត្រង​់ចំណុច​ខាង​ជើង​ស្ពាន​ត្រើយ​​កោះ​ចម្ងាយ​​ជាង​៤០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ទ្វី​លាង​ត្បូង ​សង្កាត់​​អណ្តូង​ខ្មែរ ក្រុង​កំពត ​បណ្តាល​ឱ្យ​​​ភាគី​ទាំង​សង​ខាង​រង​របួស​ធ្ងន់​ម្នាក់​ និង​ស្រាល​ម្នាក់​ រីឯ​​ម៉ូតូ​ខូច​ខាត​មធ្យម​ដូចគ្នា ។

​​ផ្លែរណារកាត់​ឈើ​ខ្ទាត​ត្រូវ​ក​យុវ​ជន​ម្នាក់​ដាច់​រយះដល់​បំពង់​ខ្យល់​

Posted: 03 Jun 2012 11:45 PM PDT

ជនរងគ្រោះ​ដែល​ត្រូវ​ផ្លែ​រណារ​កាត់​ដាច់​បំពង់​ខ្យល់
ខេត្ត​ព្រះ​សីហនុ ៖​​ ​យុវ​ជន​ម្នាក់​បាន​រង​គ្រោះ​ស្មាន​មិន​ដល់​ដោយ​សារ​តែ​របូត​ខ្ចៅ​​ម៉ូទ័រ​​​ខ្ទាត​ផ្លែរ​ណា​​រ​កាត់ឈើ​មក​ត្រូវ​​បំពង់​ករយះ​​ប្រវែង​មួយ​ចង្អុល​ដៃ​ដាច់​ដល់​បំពង់​ខ្យល់ ​កាល​ពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២ មិថុនា ស្ថិត​ក្នុង​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ។

លទ្ធ​ផល​​បឋម​ទូទាំង​ប្រទេស ៖ ​គណបក្ស​​ប្រជាជន​កម្ពុជា​កាន់​​​កាប់​ឃុំ-សង្កាត់​​ជិត​១.៦០០ សម​រង្ស៊ី​លេខ​២ តែ​ដាច់ឆ្ងាយ​

Posted: 03 Jun 2012 11:32 PM PDT

ប្រជាពលរដ្ឋ​​បាន​នាំ​គ្នា​ចូលរួម​បោះឆ្នោត​
រាជធានីភ្នំពេញ ៖ ​លទ្ធ​ផល​បឋម​បណ្តោះ​អាសន្ន​ទូទាំង​ប្រទេស​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​សម្រង់​របាយ​ការណ៍​ដោយ​ គ.ជ.ប ​បង្ហាញ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា ទទួល​បាន​សំឡេង​​គាំទ្រ​ច្រើន​លើស​​លប់​កាន់​កាប់​ឃុំ​-សង្កាត់​​ប្រមាណ​ជិត​១.៦០០​ ក្នុង​ចំណោម​ឃុំ​ទាំង​អស់​១.៦៣៣ ។ ​គណ​បក្ស​​សម​រង្ស៊ី​​ត្រូវ​គេរំពឹង​​ថា ទទួល​បាន​​សំឡេង​គាំទ្រ​​លំដាប់​ទីពីរ ក្នុង​ចំណោម​​ឃុំ-សង្កាត់​​ដែល​នៅសល់​ពីគណបក្ស​​ប្រជា​ពលរដ្ឋ​

អង្គ​ការ​ផ្ទះ​បាយ​កុមារធ្វើ​​ខួប​កំណើត​​​​​រួម​ដល់​​កុមារ​​​​500នាក់​ ក្នុង​​ទិវា​​កុមារ​​​​អន្តរជាតិ​​

Posted: 03 Jun 2012 11:30 PM PDT

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាជ​ធានី​ភ្នំពេញ​​ ៖ រសៀល​​ថ្ងៃទី​​​​​១ មិថុនា ​​ដែលជា​ថ្ងៃ​​​ប្រារព្ធ​​​ខួប​​លើក​ទី​​៦៣ ​​ទិវា​​កុមារ​អន្តរជាតិ​​​ពិភព​លោក​​​ នៅស្នាក់​​ការ​​​​នៃ​​​«អង្គ​ការ​​​​​ផ្ទះ​បាយ​​​កុមារ​​​»​​ផ្ទះ​​លេខ​​​​​២៦ ផ្លូវលេខ​​​៤៥៤​ សង្កាត់​​ទួល​ទំ​ពូង​​​​១ រាជ​ធានីភ្នំពេញ​ ក៏​បាន​​រៀប​ចំ​​ធ្វើ​ពិធី​​​បុណ្យ​ខួប​​​កំណើត​រួម​​​​ដល់​កុុមារ​​​​​​ដែល​មាន​​ចំនួន​​​​៥០​០​នាក់ ​​។ ​កុមារ​ទាំង​​នេះ​គឺ​​​សុទ្ធ​តែ​​​ជា​ក្មេង​​​អនាថា ​​​ឬ​​ជា​ក្មេង​​​ៗ​ដែល​​​គ្មាន​ទី​ពឹង ហើយ​ត្រូវ​បាន​​​​អង្គ​ការ​ផ្ទះ​

រថយន្ត​​កូរ៉េ​​បុក​​​ហុង​ដា​ឌ្រីម​សេ​​​​125ពី​ក្រោយ​​ស្លាប់​​​​​ម្នាក់ របួស​​ធ្ងន់​ម្នាក់​​

Posted: 03 Jun 2012 11:15 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាជ​ធានី​ភ្នំពេញ​​ ៖ ស្រប​​ពេល​កំពុង​​តែ​មាន​​ភ្លៀង​ធ្លាក់​​ និង​ផ្លូវ​ងងឹត​​​ថែម​ទៀត​​​ ឯ​អ្នក​​​​បើក​បរ​​រថយន្ត​​​​កូរ៉េ​​មិន​បាន​​​បន្ថយ​​ល្បឿន​​​​​​​បែ​រ​ជា​​​បន្ថែម​ល្បឿន​​​​ ជា​​ហេតុ​​បណ្តាល​​ឱ្យ​​​​រថយន្ត​​​ជ្រុល​​ទៅ​បុក​ម៉ូតូ​​​​ពី​​​ក្រោយ​ដែល​កំពុង​​​ធ្វើ​ដំណើរ​​​ស្រប​ទិស​គ្នា​​​យ៉ាង​ពេញ​ទំហឹង​​ និង​ខ្ទាត​​មនុស្ស​​​ជា​ច្រើន​​ម៉ែត្រ​ បណ្តាល​​​ឱ្យ​បុរស​​​​​ម្នាក់ស្លាប់​ភ្លាមៗ​​​​ដោយ​បោក​ក្បាល​​​ទៅនឹង​​ផ្លូវ​​​ និង​ម្នាក់​ទៀត​​​រង​របួស​​​ធ្ងន់​​​ដោយ​ត្រូវ​​​បោ​ក​

រថយន្ត​ដឹក​ត្រី​​​បើក​បុក​ម៉ូតូ​​​ស្លាប់​​2​នាក់​​ ម្នាក់​​ធ្លាយ​ពោះ​វៀន​

Posted: 03 Jun 2012 11:00 PM PDT

ជនរងគ្រោះ​ស្លាប់នៅកន្លែងកើតហេតុ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាជ​ធានី​ភ្នំពេញ​​ ៖ បុរស​ម្នាក់​​​​បាន​ស្លាប់​​ក្នុង​ស្ថាន​ភាព​​បែក​​រយះ​ធ្លាយ​​ពោះ​វៀន​​​ និង​បុរស​​ម្នាក់​ទៀត​​ត្រូវ​​​រង​របួស​​​យ៉ាង​ធ្ងន់​ធ្ងរ​​​ និង​ស្លាប់​​បាត់​បង់​ជីវិត​​​ ​ក្រោយ​​ពេល​បញ្ជូន​​ទៅសង្គ្រោះ​​​ដល់មន្ទីរ​​ពេទ្យ​​ ដោយ​សារ​​តែ​រថយន្ត​​​​ម៉ាក​​​តូ​យ៉ូតា​​​​១​បាំង​កន្លះ​​​​​១​គ្រឿង​​​ដឹក​ត្រី​​បាន​បើក​បុក​ពេញ​ទំហឹង​​​ ខណៈ​ពេល​​​កំពុង​​បើក​បរ​​បញ្ច្រាស​​​​​ទិស​​គ្នា​​​​កាល​ពី​​​វេលា​ម៉ោង​​​​៣​និង​​២០​នាទី​​ទៀប​ភ្លឺ​​ឈាន​ចូល​​​​​​ថ្ងៃទី​​​២

សព​បុរស​​ម្នាក់​​មាន​សភាព​​ហើយ​ស្អុយ​​​សង្ស័យ​​​​ស្លាប់​ដោយ​​​ឃាត​កម្ម​​

Posted: 03 Jun 2012 09:15 PM PDT

សព​បុរស​ដែលគេ​ប្រទះឃើញ​ត្រូវ​បាន​ស្អុយរលួយ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាជ​ធានី​ភ្នំពេញ​​ ៖ សាក​សព​​​បុរ​សម្នាក់​​​ត្រូវ​បាន​​​គេ​ប្រទះ​​ឃើញ​ក្នុង​​ប្រឡាយ​​ទឹក​ក្នុង​ដីឡូត៍​​​​​​​​​ទំនេរ​​​មួយ​កន្លែង​​​ ដោយ​មាន​​​សភាព​ហើម​ស្អុយ​​​​​រលេះ​​រលួយ​​​ និង​ពោ​រ​ពេញ​​​ទៅ​ដោយ​​ដង្កូវ​​​រាប់​លា​ន​​ក្បាល​​ចោះ​​ទៅ​ហើយ​​ ដែល​តាម​​​ការ​សន្និដ្ឋាន​​​​របស់​សមត្ថ​កិច្ច​​​ថា បុរស​​នេះអាច​ស្លាប់​​​ដោយសារ​​​អពើ​ឃាត​កម្ម​​​​វាយ​សម្លាប់​​​​​ពីសំណាក់​​​​ឃា​តករ​​​​មិន​ស្គាល់​​មុខ​​​​​១​ក្រុម​​​មាន​​គ្នា​ច្រើន ។ ​​សព​បុរស​​នោះ

គាស់​ផ្ទះ​យក​ម៉ូតូ​មិនបាន​សម្រេច​ត្រូវ​ម្ចាស់​គេទាន់​ចាប់​ខ្លួន​បាន​ម្នាក់​

Posted: 03 Jun 2012 09:00 PM PDT

ជន​ល្មើស​​ត្រូវ​បាន​​ចាប់​ខ្លួន
រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​​​២នាក់​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​បឹង​សា​ឡាង​ចាប់​ខ្លួន​​កាលពី​វេលាម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ មិថុនា​ ​នៅពេល​ធ្វើ​សកម្ម​ភាព​គាស់​ផ្ទះ​លេខ​៦២​C​​​ ផ្លូវ​លេខ​២២៨​ សង្កាត់​បឹងសាឡាង​ ខណ្ឌទួល​គោក​ យក​ម៉ូតូ​ម៉ាក​ហ្វី​ណូ​មួយ​គ្រឿង​មិន​បានសម្រេច​​ ​ហើ​យ​ត្រូវ​ម្ចាស់​គេ​ទាន់​ស្រែក​ចោរៗ​ ។

​តាម​វាយ​គូ​ទំនាស់​​ប៉ះ​ចំមន្ត្រី​គណៈ​កម្ម​ការ​រៀប​ចំ​ការ​​បោះ​ឆ្នោត​ឃាត់​ខ្លួន​៦​នាក់ ម៉ូតូ​៤​គ្រឿង​

Posted: 03 Jun 2012 08:50 PM PDT

សមត្ថកិច្ច​ឃាត់​​ខ្លួន​ជនសង្ស័យ​
ក្រុងប៉ោយប៉ែត ៖ ​ជនសង្ស័យ​៦​នាក់​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ការពារព្រំ​ដែន​​គោក​វរ​សេនា​តូច​​លេខ​៨០៧ ​សហ​ការ​ជា​មួយ​ប៉ូលិស​​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​គោក​រមៀត ​និង​ប៉ូលិស​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ថ្ម​ពួក ចាប់​​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​​​៤​និង​១០​នាទី​​ល្ងាចថ្ងៃទី​​៣ មិថុនា ​២០១២ ​បន្ទាប់​ពី​ពួកគេ​ទាំង​៦​នាក់​មាន​ម្នាក់​បាន​​ដេញ​វាយ​បុរស​ម្នាក់​​ទៀត​កំពុង​ជិះ​ម៉ូតូ​​ឱប​ហិប​ឆ្នោត​​ដែល​ករណី​នេះ​បាន​កើតឡើង​លើ​ទំនប់​ខ្នង​អាង​គោក​ព្រិច ស្ថិតក្នុង​ភូមិ​គោក​​ព្រិច

រថយន្ត​ស្ទូច​ធុន​យក្ស​បើក​ឆ្លង​ស្ពាន​ថ្មី​​​បាក់​អស់​ពីរ​ប្រឡោះ​

Posted: 03 Jun 2012 08:45 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
​រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​ស្ទូច​ធុន​យក្ស​មាន​ទម្ងន់​​ជិត​៤០​តោន​របស់​ក្រុមហ៊ុន​ផែស្ងួត​តេង​ឡាយ​​បាន​បើក​​​ឆ្លង​កាត់​ស្ពាន​ថ្ម​មួយ​​​ដែល​សា​លា​រាជធានី​ភ្នំពេញ​ ទើប​ស្ថាបនា​រួច​ថ្មី​ៗ​​មិន​ទាន់​បាន​សម្ពោធ​ផង​បណ្តាល​ឱ្យ​ផុង​កង់​មុខ​បាក់​អស់​ពីរ​ប្រឡោះ​ជាប់​ផុង​ទៅ​មុខ​មិន​រួច​។ ​បន្ទាប់​មក​រថយន្ត​នោះ​ត្រូវ​​​​សមត្ថ​កិច្ច​ប៉ូលិស​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ នាំ​យក​ទៅរក្សា​ទុក​នៅ​អធិការ​ដ្ឋាន​​​រង់​ចាំ​ការ​

កីឡា​កា​រិ​នី​លំដាប់​ទី​១​ពិភព​លោក​អា​ហ្សា​រិន​កា​វេច​សម្ពាយ​ដើរ​ចេញ​ពី​ក្រប​ខណ្ឌ ​French​ Open

Posted: 03 Jun 2012 08:44 PM PDT

កីឡាការិនី​បេឡា​រុស​ វិច​តូ​រី​យ៉ា អា​ហ្សា​រិន​កា​ 
កីឡា​​កា​​រិ​​នី​​​លំ​ដាប់​​​ទី​​១​​ពិភព​លោក​​វិច​​តូ​​រី​​យ៉ា អា​ហ្សា​រិន​កា​មាន​គម្រោង​ឈប់​សម្រាក​រយៈ​ពេល​ខ្លី​ពី​ការ​ប្រ​កួត​ក្រោយ​ពី​រូប​នាង​បរា​ជ័យ​ធ្លាក់​ចេញ​ពី​ជុំ​ទី​៤​ប្រ​កួត​តឺន្នីស​ក្រប​ខណ្ឌធំ French Open នៅទី​លាន​ដី​ក្រហម​ Roland Garros​ទី​ក្រុង​ប៉ា​រីស​ កាល​ពី​ថ្ងៃ​ទី​៣​មិថុ​នា​​ ។​

ផ្ទុះ​​កំហឹង​​ក្រោយ​​ការ​ចេញ​​សាល​ក្រម​​​កាត់​ទោស​​​លោកមូបារ៉ាក់​

Posted: 03 Jun 2012 08:41 PM PDT

ពួក​​​បាតុករ​​សំដែង​កំហឹង​ចំពោះ​​​​​សាល​ក្រម​​​កាត់ទោស
មនុស្ស​ប្រមាណ​ជាជិត២០.០០០​​នាក់​បាន​​​ប្រមូល​ផ្តុំ​គ្នា​នៅទីលាន​​ TAHRIR នៃទីក្រុង​​​គែរ ដើម្បី​​តវ៉ា​​ប្រឆាំង​​​នឹង​សាល​ក្រម​​​​កាត់​ទោស​អតីត​​ប្រធានាធិបតី​​អេហ្ស៊ីប​ លោក​​ហូស្នី​​​ មូបារ៉ាក់​ ​​ត្រឹមដាក់គុក​​​​អស់​​មួយ​ជីវិត​​​ហើយ​ជនជាប់​ចោទដទៃទៀតៗ​ត្រូវ​រួចខ្លួន​ ។​ ​ពួក​​បាតុករ​​បាន​​នាំគ្នា​ស្រែក​​​ដោយ​​កំហឹង​ថា ឈាម​​​របស់​​​បណ្តា​អ្នក​ធ្វើ​​ទុក្ករកម្ម​ពុំ​អាច​​ហូរ​​ដោយ​​គ្មាន​​​ការ​ដាក់​​ទោស​ឡើយ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!