Koh Santipheap Daily

Koh Santipheap Daily


ជនដៃ​ដល់​​ការពារ​ក្លឹប​ម៉ូណា​កូ និង​មេ​ការ​​ម្នាក​់ត្រូវ​ឃាត់​ខ្លួន​ក្រោយ​ប្រើ​ហិង្សា​យ៉ាង​សាហាវ​ (មានវីដេអូឃ្លីប)

Posted: 05 Jun 2012 01:09 AM PDT

ទិដ្ឋភាព​នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​លោក​ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ ​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា អ្នក​គ្រប់​គ្រង​ក្លឹប​ម៉ូណាកូ និង​មេកា​ម្នាក់​ទៀត​ត្រូវ​បាន​​ប៉ូលិស​ឃាត់​ខ្លួន​​នៅ​ព្រឹក​ថ្ងៃទី​៥ មិថុនា ២០១២ ​ដោយ​សង្ស័យ​ជាប់​​ពាក់​ព័ន្ធ​​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​​រងគ្រោះ ។ ជនសង្ស័យ​ទាំង​២​នាក់​នេះ​មាន​ឈ្មោះ​រិទ្ធី វឌ្ឍនៈ ​ភេទ​ប្រុស អាយុ​​៣២​ឆ្នាំ ជាអ្នក​​គ្រប់​គ្រង​ក្លឹប និង​ឈ្មោះ​សួន ភិរម្យ ភេទប្រុស អាយុ​២៧​ឆ្នាំ ជាមេកា​

បុរសកាណាដា​​​​សម្លាប់​​មនុស្ស​កាត់​ជា​កង់​ចាប់​​បាន​នៅ​​ប៊ែរឡាំង​

Posted: 05 Jun 2012 01:08 AM PDT

ក្នុង​រង្វង់​​មូល​ជា​ឃាតករ​សម្លាប់​មនុស្ស​​​កាត់​ជាកង់
ប៉ូលិស​​អាល្លឺម៉ង់​​​​​រាយការណ៍​​​​ថា​បុរស​​ជន​ជាតិ​​កាណាដា​​​ឈ្មោះ​​លូការ៉ុកកូ ​ម៉ាញ៉ូ​តា ដែល​​សង្ស័យ​​ជា​អ្នក​​សម្លាប់​​និស្សិត​​ចិនម្នាក់​​​រួច​កាត់​​ជាកង់ៗ​​​​នៅ​​ទីក្រុង​​ម៉ុង​​រេអាល់​​(កាណាដា)​​ ហើយ​​តាម​​​​រក​ដោយ​ប៉ូលិស​​​អន្តរជាតិ​​ INTERPOL ត្រូវ​​ចាប់​​ខ្លួន​​បាន​ហើយ​​កាល​ពី​ថ្ងៃទី​​៤​មិថុនា​​​​នៅ​​ក្រុង​​​ប៊ែរឡាំង​ ។​

បុរសម្នាក់ដេរ​ជាង​៣០ថ្នេរ​ ឯម្នាក់​ទៀត​​របួស​ស្រាល​ដោយ​ក្រុមស្ទាវ​​អន្ធពាល​ព្រួត​គ្នា​វាយ

Posted: 05 Jun 2012 01:04 AM PDT

ជនរងគ្រោះ​កំពុង​ត្រូវបាន​សង្គ្រោះ
រាជ​ធានីភ្នំពេញ ៖ ​ បុរស​ម្នាក់​បានរងរបួស​យ៉ាង​ធ្ងន់ធ្ងរ ដោយ​បែករយះ​​ក្បាល​ពីក្រោយ និង​ផ្ទៃ​​មុខ​ដេរ​ជាង​៣០ថ្នេរ ​និងម្នាក់​ទៀត​​រងរបួស​ស្រាល ដោយ​សារ​តែ​ត្រូវជនអន្ធពាល​​មួយ​ក្រុម​មានគ្នា​​១០​នាក់ ​ព្រួតគ្នា​វាយ​ដោយ​ដំបង ​និង​​​ដុំ​ឥដ្ឋគ្រប់ដៃ ​ហើយ​ពេល​ឃើញ​ជនរ​ងគ្រោះ​​ដួល​ដេក​សន្លប់នៅក្នុង​​ថ្លុក​ឈាម ក្រុម​ជន​អន្ធពាល​ស្មាន​តែ​ស្លាប់ ទើប​នាំ​គ្នា​ឈប់​វាយ​ រួចក៏គេច​ខ្លួន​ទៅ​បាត់​

រថយន្តកូរ៉េ​១,៥​តោន​​បត់​កៀរ​ម៉ូតូ​​ដួល​ចូល​ក្រោម​រថយន្ត​

Posted: 05 Jun 2012 01:01 AM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​កូរ៉េ​១,៥​តោន​​ ពណ៌​ខៀវ ​បត់​ស្តាំ​កៀរ​ម៉ូតូ​វ៉េវ ពណ៌​ខ្មៅ​លាយ​ក្រហម ​បណ្តាល​ឱ្យ​​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត ឯ​អ្នក​បើក​បរខ្ទាត​ចេញ​ក្រៅ​​រង​របួស​រលាត់ដៃ​ជើង​តិចតួច។ ​គ្រោះ​ថ្នាក់​នេះ​​កើតឡើង​​កាលពីវេលា​​ម៉ោង​៦​និង​៤០​នាទី​ល្ងាច​​ថ្ងៃទី​៤ មិថុនា ​តាម​ផ្លូវ​លេខ​១៩៩ កែង​ផ្លូវលេខ​២៨៦ ស្ថិត​ក្នុងសង្កាត់​ទួល​​ស្វាយ​ព្រៃទី​២​ខណ្ឌ​ចំការមន ។

លទ្ធ​ផល​​បណ្តោះ​អាសន្ន​​​ការ​បោះ​ឆ្នោត​​ឃុំ-សង្កាត់​ នៅ​ខេត្ត​ព្រះ​សីហនុ

Posted: 05 Jun 2012 01:00 AM PDT

ជនរងគ្រោះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្ត​ព្រះ​សីហនុ​​​ ៖ គណបក្ស​​ប្រជា​ជន​កម្ពុជា ​បាន​ក្លាយ​ជាគណបក្ស​​​នាំមុខ​គេ​​សម្រាប់​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិទី​៣ ​កាល​ពី​ថ្ងៃ​​ទី​៣ ខែ​មិថុនា ឆ្នាំ២០១២ ​នៅ​ទូ​ទាំង​​២៧​​ឃុំ ​សង្កាត់​​ក្នុង​ខេត្ត​​​ព្រះ​សីហនុ ​។ ​នេះ​បើ​យោង​​​​តាម​លទ្ធ​ផល​​បណ្តោះ​អាសន្ន​​​មិន​ទាន់​ផ្លូវ​ការ​​​នៅ​ឡើយ ។ ​មន្ត្រី​គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ខេត្ត​ព្រះ​សីហនុ​ឱ្យ​ដឹងថា ​ដំណើរ​ការ​​

សេន​ ម៉ូ​ស្លី​ប្រ​កាស​​ចូល​​និ​វត្ត​​ពី​​អា​​ជីព​​ប្រ​ដាល់​

Posted: 05 Jun 2012 12:59 AM PDT

កីឡាករ​​អា​មេរិក​សេន ម៉ូ​ស្លី​​
កីឡា​​ករ​​​ប្រ​ដាល់​​​អា​​មេ​រិក​​សេន ម៉ូ​ស្លី​​នឹង​​ចូ​ល​​និ​វត្ត​​បញ្ចប់​​អា​ជីព​ដែល​ខ្លួន​បាន​ឈ្នះ​ខ្សែ​ក្រ​វាត់​ពិ​ភព​លោក​៣​ប្រ​ភេទ​ទម្ងន់​ ធ្លាប់​បំបាក់​កីឡាករ​អូ​ស្កា ដឺ​ឡា​ហូ​យ៉ា​២លើក​និង​អា​ជីព​ដែល​មិន​ធ្លាប់​សន្លប់​ក្រោម​កណ្តាប់​ដៃ​គូ​ប្រ​កួត​របស់​ខ្លួន​។កីឡាករ​វ័យ​៤០​ឆ្នាំ​រូបនេះ​បាន​ប្រ​កាស​នៅ​ក្នុង​គេ​ហ​ទំព័រ Twitter​ថា ខ្លួន​នឹង​លាង​ដៃ​ចេញ​ពី​ពិ​ភព​គុន​ និង​ថា ខ្លួន​ស្រ​ឡាញ់​វិ​ស័យ​កីឡា​ប្រ​ដាល់​គ្រប់​ដង្ហើម​

ស្ទាក់​កាប់​យក​ម៉ូតូ​ទាំង​យប់​​ ម្ចាស់​ម៉ូតូ​របួស​ធ្ងន់​ និង​អ្នក​ជិះ​ជា​មួយ​របួស​​ស្រាល

Posted: 05 Jun 2012 12:56 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​
ខេត្ត​កំពង់ស្ពឺ ៖ ​ករណី​ស្ទាក់​​កាប់​ប្លន់​​យក​​ម៉ូតូ​​​មួយ​បាន​កើតឡើង​នៅ​ចំណុច​​ខាង​ត្បូង​វត្ត​សុពណ៌​ទេព ​ចម្ងាយ​២០០​ម៉ែត្រ ​កាលពី​​វេលា​​ម៉ោង​​៩​និង​៣០​នាទី​​យប់​ថ្ងៃទី​៤ មិថុនា ២០១២ ​ត្រង់​ផ្លូវ​ស្ងាត់​ចូល​ទៅ​រមណីយ​ដ្ឋាន​​អំពែភ្នំ បណ្តាល​ឱ្យ​​បុរស​ម្នាក់​​ដាច់​បំពង់.ក​របួស​ធ្ងន់ និង​នារី​ម្នាក់​រង​របួស​​ស្រាល ឯម៉ូតូ​មួយ​​គ្រឿង​ត្រូវ​ជន​ល្មើស​យក​ទៅ​បាត់​​ដោយ​សុវត្ថិ​ភាព ។

​គ្រាន់​តែ​​រឿង​ជ្រុះ​កែវ​ពេល​ជល់​កែវ​គ្នា​​សោះ​យុវជន​៤​នាក់​ត្រូវ​ក្រុម​សន្តិ​សុខ​​ក្លឹប​​ម៉ូណា​កូ វាយទ្រម​ខ្លួន និង​ធ្វើ​ទារុណ​កម្ម​ខ្លាំង​ជាង​ជំនាន់​ប៉ុល​ពត​ទៅ​ទៀត​ (មាន​វីដេអូ​ឃ្លីប)

Posted: 05 Jun 2012 12:55 AM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅ​​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​ក្រុម​សន្តិ​សុខ​​មាន​គ្នា​៣​នាក់​បាន​ព្រួតគ្នា​​វាយ​ដោយ​ប្រើ​ឈើ​ជ្រុង និង​អាយ​ឌី​​ទៅ​លើ​​យុវជន​៤​នាក់ បណ្តាល​ឱ្យ​​២​នាក់​រង​របួស​ធ្ងន់ ហើយ​អូស​យក​ទៅ​​ទុក​នៅ​ព្រៃ​ស្មៅ​ក្រោយ​ក្លឹប​​ថែម​ទៀត ។ មិន​តែប៉ុណ្ណោះ​​ក្រុម​សន្តិ​សុខ​នេះ​បាន​យក​ដុំ​ថ្ម​ និង​អាយឌី​វាយ​កញ្ចក់​រថយន្ត​របស់​ជន​រងគ្រោះ បណ្តាល​ឱ្យ​​បែក​កញ្ចក់​​ខាង​មុខ និង​កញ្ចក់​ទ្វារ​ក្រោយ​ខាង​ឆ្វេង​បែក​​ខ្ទី​​ បន្ទាប់​ពី​ពួក​ជន​រងគ្រោះ​ធ្វើ​ឱ្យ​​ជ្រុះ​​កែវ និង​​យក​ជើង​ទាត់​​ទឹក​កក​លេង​ក្នុង​​ក្លឹប​​ហាក់​ខ្វះ​សីល​ធម៌ ​និង​បង្ក​ភាព​អនាធិប​តេយ្យ ។

រថយន្ត​ដឹក​ទឹក​កក​​​បើក​​​លឿន​​ពេក​​រេចង្កូត​​​​ធ្លាក់​​ផ្លូវ​​ចូល​​ស្រែ​​

Posted: 05 Jun 2012 12:45 AM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាជ​ធានី​ភ្នំពេញ​​​​ ៖ រថយន្ត​​ដឹក​ទឹក​កក​​​​មួយ​គ្រឿង​​បើក​បោះ​ពួយ​​យ៉ាង​លឿន​​ក៏​​រេ​ចង្កូត​​​ពីលើ​ផ្លូវ​​​ចូល​ទៅ​ក្នុង​​ស្រែ​​ក្រឡាប់​​បះ​​​ជើង​ច្រងាង​​​​​​​ចាក់​ទឹក​កក​​ចោល​​ទៅ​ក្នុង​ទឹក​​​រលាយ​អស់​​ ប៉ុន្តែ​​​សំណាង​ល្អ​​​​​អ្នក​បើក​​​​បរ​មិន​​​រង​របួស​​​ ឯ​​រថយន្ត​​រង​​​​ការ​ខូច​ខាត​​​​យ៉ាង​ដំណំ​​​ដែល​នេះ​​គឺ​ជា​មេរៀន​​មួយ​សម្រាប់​​អ្នក​​​​​​​បើក​​​​​ព្រហើន​​​ ។ ឧប្បត្តិ​​​ហេតុ​នោះ​បាន​កើ​ត​ឡើង​​កាលពី​វេលា​ម៉ោង​​​៩​ព្រឹក​​​ថ្ងៃ​ទី​​​៤ មិថុនា ​​​នៅ​

បណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ស្រុក​អង្គរជ័យ ខេត្ត​កំពត

Posted: 05 Jun 2012 12:30 AM PDT

ខេត្ត​កំពត ៖ ព្រឹក​ថ្ងៃទី៣​ មិថុនា ឆ្នាំ​២០១២ ដែល​ជាថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ លោកបណ្ឌិត ប៉ែន ស៊ីម៉ន ​សមាជិក​គណៈ​កម្មាធិ​ការ​កណ្តាល​គណបក្ស​ប្រជា​ជន​កម្ពុជា ​ទី​ប្រឹក្សា​ផ្ទាល់​​​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ជាអនុប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​កំពត​ ព្រមទាំង​សមាជិក​ក្រុម​ការងារ​ចុះ​ជួយ​​​

ទំនិញ​ម្ហូប​អាហារ​​គ្រឿង​សមុទ្រឡើង​កប់​ពពក​​ ខណៈ​​ពេល​ខេត្ត​​ព្រះសីហនុ​ភ្លៀងជាប់​ៗគ្នា​ជាង​​១​សប្តាហ៍

Posted: 05 Jun 2012 12:26 AM PDT

ទិដ្ឋភាព​​នៅ​កន្លែង​នេសាទ​
ខេត្តព្រះសីហនុ ៖ បើ​ទោះ​បី​ជា​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា ២០១២ ​​​អាកាស​ធាតុ​ក្នុង​ខេត្តព្រះ​សីហនុ មាន​ភាព​ល្អ​ប្រសើរ​បន្តិច​ក្តី​ក៏​ទំនិញ​ម្ហូប​អាហារ​គ្រឿង​សមុទ្រ​នៅតែ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ដដែល ខណៈ​​ពេល​​ទូក​នេសាទ​ជា​ច្រើន​​បាន​ផ្អាក​ការ​ចេញ​នេសាទ​នៅ​លើ​ផ្ទៃ​សមុទ្រ​​ដោយ​សារ​តែ​មាន​ភ្លៀង​​ធ្លាក់​ជា​ច្រើន​​មេ​នៅ​​ខេត្ត​ទេស​ចរណ៍​​មួយ​​នេះ​ជា​​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា ។

ចោរស្ទាវ​​ប្រដាប់​អាវុធ​ជិះ​កង់​ប្លន់​​យក​គ្រឿងអលង្ក​ការ​​ពី​​ស្ត្រី​អ្នក​លក់​មាស​អស់​ជិត​៤​ម៉ឺន​ដុល្លារ និង​ម៉ូតូ​ឌុប​១​គ្រឿងដោយសុវត្ថិ​ភាព

Posted: 05 Jun 2012 12:22 AM PDT

ទិដ្ឋភាពឆោឡោ​នៅ​កន្លែងកើតហេតុ​
ខេត្ត​សៀមរាប ៖ ​ស្ត្រី​ជាអាជីវ​ករ​​អ្នក​លក់​មាស​នៅ​ផ្សារ​លើ​ធំ​ថ្មី​ក្រុង​សៀមរាប ​ម្នាក់​ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​​​មាន​គ្នា​២​នាក់​​ ​ស្ទាក់​វាយ​​បែក​ក្បាល​ប្លន់​យក​​​ទ្រព្យ​សម្បត្តិ​​ជា​គ្រឿង​អលង្ក​ការ​​គិត​ជាទឹក​ប្រាក់​ចំនួន​ប្រមាណ​​ជិត​៤​ម៉ឺន​ដុល្លារ​អាមេ​រិក​ រួមទាំង​​​ម៉ូតូ​​ឌុប​មួយ​​គ្រឿង​​ផង​ដែរ។ ​ ហេតុ​ការណ៍​​ប្លន់​ប្រដាប់​អាវុធ​នេះ​បាន​កើត​ឡើង​នៅ​ចំណុច​ច្រក​​​ផ្លូវ​ចូល​​ហាង​​លក់​ទូរស័ព្ទ​​ និង​នាឡិ​កា​ដៃ​ខាងលិច​ភោជនីយ​ដ្ឋាន​លីម​ឈិ ទល់​មុខ​ផ្សារ​លើ​ធំ​ថ្មី ក្នុង​ភូមិ​​

ម៉ូតូ​វី​វ៉ា​ ស៊េរី​2006 ពន្លះ​​គ្នា​របួស​​ទាំង​សង​ខាង​

Posted: 05 Jun 2012 12:15 AM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
ខេត្ត​កំពត​​​ ៖ ម៉ូតូ​វី​វ៉ា ​​​ស៊េរី​២០០៦ ​ដូច​គ្នា ​​បាន​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​ ខណៈ​ម៉ូតូ​ទាំង​ពីរ​​បើក​​បរ​បញ្ច្រាស​ទិស​គ្នា​​នៅ​​លើ​កំណាត់​​ផ្លូវ​ចាក់​បេតុង​​មួយ​​​​ខ្សែ​​​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​​​​៣ ​កំពត​-​ខេត្ត​ព្រះ​សីហនុ ​កាត់​ផ្សារ​ដី​ហុយ​ទៅ​សង្កាត់​ត្រើយ​​​កោះ ​ក្រុង​កំពត​ ត្រង់​ចំណុច​​ខាង​ជើង​ស្ពាន​ត្រើយ​​​​​​​កោះ​ចម្ងាយ​​​ជាង​​៤០​​ម៉ែត្រ ស្ថិត​ក្នុង​​​ភូមិ​​ទ្វី​ខាង​​ត្បូង សង្កាត់​​អណ្តូង​ខ្មែរ ​ក្រុង​​កំពត​ បណ្តាល​ឱ្យ​ភាគី​​

10ចំណុច​​ដែលអ្នក​​​​​គប្បី​​ទទួល​​ទាន​ការ៉ុត​

Posted: 05 Jun 2012 12:07 AM PDT

ចូរបំភ្លេចពីថ្នាំវីតាមីន A ។ ជាមួយ​នឹង​អា​ហារ​ការ៉ុត ដែលសម្បូរទៅដោយថាមពល មួយនេះ​ អ្នក​​អាច​ទទួលបានវីតាមីន A រួម​ទាំង​​ផល​ប្រយោជន៍​សុខភាពផ្សេងទៀតដូចជា ស្បែកដ៏ស្រស់ស្អាត បង្ការជំងឺមហារីក និង​ប្រឆាំង​​នឹងភាពចាស់ ។​ខាងក្រោម​នេះ​​ជា​ការ​ណែ​នាំដើម្បីឱ្យអ្នកទទួលបាន​នូវ​ផល​​ប្រយោជន៍​ច្រើនបំផុតពីការ៉ុត ។

កីឡា​ករ​​អូ​​ស្ត្រា​​លី Evansឈ្នះ​​ដំ​ណាក់​​ទី​១​​ប្រ​ណាំង​​កង់​ Dauphine Criterium​នៅ​​បា​​រាំង​

Posted: 05 Jun 2012 12:02 AM PDT

កីឡាករ​អូ​ស្ត្រា​លី Cadel Evans
Cadel Evans ​បាន​​​សម្តែង​​​ក្តី​​រីក​​រាយ​​ជា​​ខ្លាំង​​បន្ទាប់​​ពី​​រូប​គេ​​យក​ឈ្នះ​ដំ​ណាក់​ទី​១​​ប្រ​ណាំង​កង់​កម្ម​វិធី Dauphine Criteriumនៅ​ប្រ​ទេស​បា​រាំង​កាល​ពីថ្ងៃ​ទី៤​​ខែ​មិថុនា​​ ។​ ការ​ ប្រ​ណាំង​ក្នុង​ដំ​ណាក់​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង Saint-Vallier ប្រ​ទេស​បា​រាំង​ ។​

មន្ត្រី​ប៉ូលិស​​ម្នាក់ និង​ប្រជា​ការពារ​ម្នាក់​ទៀត​ត្រូវ​រថយន្ត​កូរ៉េ​បោល​បុក​របួស​

Posted: 05 Jun 2012 12:02 AM PDT

ទិដ្ឋ​ភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​មន្ត្រី​ប៉ូលិសម្នាក់​និង​ប្រជា​ការពារម្នាក់​ទៀត​បាន​រង​របួស​បែក​មុខ​មាត់​​ និង​បែក​ក្បាល​ ខណៈ​កំពុង​ជិះ​​ម៉ូតូ​ត្រូវ​​រថយន្ត​កូរ៉េ​មួយ​គ្រឿង​​បោល​បុក​ពី​ក្រោយ​​បណ្តាល​ឱ្យ​​ខ្ទាត​ជា​​ច្រើន​ម៉ែត្រ ​សន្លប់​បាត់​ស្មារតី​ទាំង​២​នាក់​ប្រមាណ​១០​នាទី​​ទើប​ដឹង​​ខ្លួន​ឡើង​វិញ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​៤ មិថុនា ២០១២ ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ ​ក្នុង​សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តើ​អ្នក​អាច​ឆ្លង​មេរោគ​ផ្សិត​ពី​ការ​តុប​តែង​ក្រចក​ជើង​ដេរ​ឬ​ទេ?

Posted: 05 Jun 2012 12:00 AM PDT

ការ​ឆ្លង​មេរោគ​ផ្សិត​ គឺ​ជា​រឿង​​ទូ​ទៅ​មួយ​។ មនុស្ស​ប្រហែល​​១៥​ភាគ​រយ​​​កើត​​មេរោគ​នេះ​ ហើយ​មនុស្ស​ចាស់​​​អាយុ​លើស​ពី​៧០​ឆ្នាំ​ ស្ទើរ​តែ​ពាក់​​កណ្តាល​​ជា​ជន​រង​គ្រោះ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​នេះ ដែល​បង្ក​ឱ្យ​ក្រចក​ជើង​ជា​ពិសេស​ក្រចក​​មេ​ជើង​ក្លាយ​ទៅ​​ជា​ក្រាស់​ និង​ប្តូរ​ពណ៌​ ។ ក្រចក​ជើង​មាន​បរិយា​កាស​ល្អ​បំផុត​សម្រាប់​ពពួក​មេរោគ​ផ្សិត​ ព្រោះ​វា​ច្រើន​តែ​ងងឹត​ និង​សើម​ ហើយ​កន្លែង​ដែល​

លទ្ធ​ផល​បណ្តោះ​អាសន្ន​បោះ​ឆ្នោត​ឃុំ​-សង្កាត់​អាណត្តិ​​ទី​3​នៅ​បន្ទា​យ​មាន​ជ័យ

Posted: 05 Jun 2012 12:00 AM PDT

ការពិនិត្យលទ្ធ​ផល​បណ្តោះ​អាសន្ន​បោះ​ឆ្នោត​ឃុំ​-សង្កាត់​អាណត្តិ​​ទី​3​នៅ​បន្ទា​យ​មាន​ជ័យ
ខេត្ត​បន្ទាយ​មាន​ជ័យ ៖​​ ​យោង​តាម​របាយ​ការណ៍​របស់​គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​ បាន​បង្ហាញ​ថា ខេត្ត​បន្ទាយ​មាន​ជ័យ​មានគណ​បក្ស​នយោបាយ​ចូល​ប្រកួត​ប្រជែង​រក​សំឡេង​​ឆ្នោត​សរុប​ចំនួន​៨​គណ​បក្ស​ ក្នុង​នោះ​មាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា គណ​បក្ស​សម រង្ស៊ី គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច គណ​បក្ស​នរោត្ត​ម រណ​ឫទ្ធិ គណ​បក្ស​សិទ្ធិ​មនុស្ស គណ​បក្ស​សម្ព័ន្ធ​​​ប្រជា​ធិបតេយ្យ

ស្បែក​ជើង​កែង​ចោត​ប៉ះ​ពាល់​លើ​សាច់​ដុំ​កំភួន​ជើ​ង​

Posted: 04 Jun 2012 11:58 PM PDT

ការ​សិក្សា​ថ្មី​មួយ​រក​ឃើញ​ថា ការ​ពាក់​ស្បែក​ជើង​កែង​ចោត​ប៉ះ​ពាល់​លើ​សាច់​ដុំ​​កំភួន​ជើង​ ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​អូស្ត្រា​លី​បាន​ប្រៀប​ធៀប​ស្ត្រី​ដែល​​ពាក់​ស្បែក​ជើង​កែង​ចោត​យ៉ាង​តិច​៤០​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ និង​ក្រុម​ស្ត្រី​ដែល​កម្រ​នឹង​ពាក់​ស្បែក​ជើង​កែង​ចោត​ ។ ស្ត្រី​ដែល​ពាក់​ស្បែក​ជើង​កែង​ចោត​មាន​ដំណើរ​ខុស​ពី​អ្នក​ពាក់​ស្បែក​ជើង​រាប​ស្មើ បើ​ទោះ​ជា​នៅ​ពេល​ដែល​ស្ត្រី​ពាក់

កីឡា​ករ​ខ្សែ​ប្រយុទ្ធ​អ៊ីវ៉ាខា អូលីក នឹង​អវត្ត​មាន​ពី​ក្រុម​ជម្រើស​ជាតិ​ក្រូអាស៊ី

Posted: 04 Jun 2012 11:55 PM PDT

កីឡា​ករ​ខ្សែ​ប្រយុទ្ធ​អ៊ីវ៉ាខា អូលីក
យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ប៊ីស៊ីស៊ី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​៥ មិថុនា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា កីឡា​ករ​ខ្សែ​ប្រយុទ្ធ​អ៊ីវ៉ាខា អូលីក នឹង​អវត្ត​មាន​ពី​ក្រុម​ជម្រើស​ជាតិ​ក្រូអាស៊ី ក្នុង​ការ​ប្រកួត​បាល់​ទាត់យូរ៉ូ​ឆ្នាំ​២០១២ ដោយ​សារ​បញ្ហា​របួស​សាច់​ដុំ​ភ្លៅ​ ។ អតីត​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ក្លឹប Bayern រូប​នេះ​បាន​រង​របួស​ក្នុង​អំឡុង​ពេល​ប្រកួត​មិត្ត​ភាព​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ន័រ​វែស​ ហើយ​

ក្តឹប​ចោរ​​​ស្រី​​វ័យ​ក្មេង​​លួច​កាបូប​​​លុយ​​​ក្នុង​ផ្សារ​​​កំពង់​ស្វាយ​​

Posted: 04 Jun 2012 11:45 PM PDT

ក្តឹប​ចោរ​​​ស្រី​​វ័យ​ក្មេងដែល​ត្រូវ​បាន​ចាប់ខ្លួន
ខេត្ត​​កំពង់​​ធំ​​ ៖ កាល​​ពី​​វេលា​​ម៉ោង​​​​​​៩​និង​​១០​នាទី​ព្រឹក​ថ្ងៃ​ទី​​២ មិថុនា ​​នៅផ្សារ​​កំពង់​ធំ​ ផ្នែក​ខាង​ក្រោយ​​​​​​មាន​ការភ្ញាក់​ផ្អើល​​​​ស្រែក​​​​​​ឆោ​ឡោ​​​​ឱ្យ​ជួយ​ចាប់​ចោរ​​​​លួច​កា​បូប​​លុយ​​​​ ពេល​នោះ​​​​ពួក​អាជីវ​ករ​​​​លក់​ដូរ​​​បាន​នាំ​គ្នា​​​​​​ជួយ​​ដេញ​ចាប់ចោរ​​​ និង​​ដោយមាន​​​អន្តរា​គមន៍​​​ពី កម្លាំង​​​​​ន​គរបាល​​ប៉ុស្តិ៍​​​សង្កាត់​​​កំពង់​​​ធំ​ផង​​ ក្តឹប​​​ចោរ​ស្រី​​វ័យ​ក្មេង​​​​​​ម្នាក់​ត្រូ​វបាន​​​ចាប់​ខ្លួន​​ ។ ​

នារីមើល​ការ​បន្ទប់​ខារ៉ាអូខេ​​មីលី​ណែ​ថោន ផឹក​ស្រវឹង​​​ជោក​ជាំ​អ្នក​ស្គាល់​គ្នា​​រំលោភ​សេព​សន្ថវៈ

Posted: 04 Jun 2012 11:33 PM PDT

ជនសង្ស័យ​ដែល​សមត្ថ​កិច្ចឃាត់ខ្លួន​
រាជធានីភ្នំពេញ ៖ ​ចុងភៅ​នៅ​សណ្ឋា​គារ​​មីលី​ណែថោន ម្នាក់ត្រូវ​សមត្ថកិច្ចចាប់​ឃាត់ខ្លួន​កាល​ពីវេលា​ម៉ោង​៣​រសៀល​​ថ្ងៃទី​៤ មិថុនា ​បន្ទាប់ពី​​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​​សេពសន្ថវៈ​នារីមើល​ការ​បន្ទប់​ខារ៉ាអូខេ​មីលីណែ​ថោន នៅ​បន្ទប់​ជួល​បាន​សម្រេច​ ខណៈពេល​ដែល​នាង​ចេញពី​ធ្វើ​ការ​ផឹក​ស្រវឹង​​ជោក​ជាំ​​កាលពីវេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ មិថុនា ។ ​ជនដែល​ល្មោភ​​កាម​នោះមាន​ឈ្មោះ​ហេង ឡៃ ហៅចយ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​មាន​លំនៅ​ផ្ទះ​ជួល​ក្នុង​​សង្កាត់​ជ្រោយ​ចង្វា ​ខណ្ឌឫស្សីកែវ ។ ចំណែក​នារី​រង

ម៉ូតូ​ពីរគ្រឿង​ទាក់​ឈ្នាន់​គ្នា​ដួល​ អ្នកអត់​​រង​របួស​​រត់ចោល​អស់​នៅ​សល់តែ​អ្នកសន្លប់

Posted: 04 Jun 2012 11:32 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ ម៉ូតូ​​ឌ្រីមសេ​១២៥ ​ស៊េរី​​២០០៥ ពណ៌​ខ្មៅ បើក​បរ​ដោយ​បុរស​ម្នាក់ ​​បត់​ត្រឡប់​ក្រោយ​​ទាក់​ឈ្នាន់​​ម៉ូតូ​ជា​មួយ​ម៉ូតូ​ឌ្រីម​សេ​១២៥ ស៊េរី​២០០៥ ​ដូចគ្នា​ពណ៌​ក្រហម​ជិះគ្នា​២​នាក់ បណ្តាល​ឱ្យ​​ដួល​សន្លប់​ម្នាក់ ​និង​២នាក់​ទៀត​​មិន​មាន​រង​របួស​​រត់​គេច​​​ចោលម៉ូតូអស់ ។ ​​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ ​កើត​ឡើង កាលពី​វេលាម៉ោង​១០​យប់ ថ្ងៃទី៤​ មិថុនា ​នៅស្តុបទូត​ចិន តាមមហា​

អាយ​ខន​បត់​មិន​មើល​ឆ្វេង​ស្តាំ​បុក​ជា​មួយ​ស្គូពី​ដួល​រលាត់​ដៃ​ជើង​សំពះ​សង​គេ​៦០​ដុល្លារ

Posted: 04 Jun 2012 11:30 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូអាយខន ពណ៌​ផ្កាឈូក បត់​ស្តាំ​មិន​បាន​មើល​មុខក្រោយ បណ្តាល​​ឱ្យ​ម៉ូតូ​ស្គូពី ពណ៌ផ្កា​ឈូក​លាយ​ស ចាប់​ហ្វ្រាំង​មិន​ទាន់​​បុក​ប៉ើង​ខ្ទាត​ម៉ូតូ​ចេញពីគ្នា ។ ​​គ្រោះថ្នាក់​ចរា​ចរណ៍​​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​​យប់ថ្ងៃ​ទី៤ មិថុនា ​មុខ​ហាង​បេប៊ីស្មាត ​តាម​មហា​វិថី​​ម៉ៅសេទុង​កែងផ្លូវ​លេខ​​១៥៦ ក្នុងសង្កាត់​​ផ្សារ​ដេប៉ូទី១ ខណ្ឌ​ទួល​គោក។

សង្កាត់​​3ក្នុង​ខណ្ឌ​​ទួល​គោក​​ និង​ខណ្ឌ​ប្ញស្សី​កែវ​​​​គណបក្ស​​ប្រជា​ជន​​កម្ពុ​​ជា​​​​​ដណ្តើម​បាន​​វិញ​

Posted: 04 Jun 2012 11:30 PM PDT

លោក​ឃ្លាំង​ ហួត អញ្ចើញ​ចូលរួម​បោះឆ្នោត
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាជ​ធានី​ភ្នំពេញ​​​​ ៖ សង្កាត់​ចំនួន​​២​​​នៅ​ក្នុង​ខណ្ឌ​​ប្ញស្សីកែវ​​​​​គឺ​សង្កាត់​​​ប្ញស្សី​​កែវ និង​សង្កាត់​​គីឡូ​ម៉ែត្រ​​​លេខ​​៦​ដែល​គណបក្ស​​​​សម​រង្ស៊ី​​​​​ឈ្នះ​​​ក្នុង​ការ​បោះ​ឆ្នោត​​​ជ្រើ​ស​រើស​​​ក្រុម​ប្រឹក្សា​​​ឃុំ-​សង្កាត់​​​អាណតិ្ត​​ទី​​២នោះ​​​ ​​​​ពេល​នេះ​​​គណបក្ស​​​​ប្រជា​ជនកម្ពុជា​​​​​​ដណ្តើម​បាន​មក​វិញ​​​​​នៅ​អាណត្តិ​ទី​​៣​ដោយ​​ឈ្នះ​​​លើស​លប់​​​ទៀត​ផង ។ ​​​នេះ​បើ​យោង​​​តាម​​​​លទ្ធ​ផល​​ក្រៅ​​ផ្លូវ​ការ​​​​របស់​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោតដែល​​​​​​​​​

ព្រះ​រាជ​ទាយាទ​ណារុ ហ៊ីតូ ជប៉ុន នឹង​យាង​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​ចុង​ខែ​មិថុនា

Posted: 04 Jun 2012 11:29 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ តាមការយាងរបស់​សម្តេច​នាយករដ្ឋមន្រ្តីហ៊ុន សែន ព្រះអង្គម្ចាស់​រាជទាយាទណារុ ហ៊ីតូ នៃប្រទេស​ជប៉ុន​នឹង​​យាង​មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ មិថុនា ២០១០ខាងមុខនេះ ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ​ជាតិរបស់ប្រទេសកម្ពុជា ដែលចេញ​

ម៉ូតូ​​​ហុង​ដា FTR និង​​​​ម៉ូតូ​​​​ម៉ាក​ ICON ​​ពន្លះ​គ្នា​​ស្លាប់​ម្នាក់​​របួស​​3​នាក់​នៅ​ស្វាយ​ប៉ាក​​

Posted: 04 Jun 2012 11:15 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជ​ធានី​ភ្នំពេញ​​​​ ៖ ម៉ូតូ​​​​ហុង​​ដា​​​ FTR ​​មួយ​គ្រឿង​​​​បាន​បើក​បោះ​ពួយ​​​បុកជាមួយ​​​ម៉ូតូ​​​ម៉ាក​​​ICON ក្នុង​ទិស​ដៅ​​បញ្ច្រាស​គ្នា​​បណ្តាល​​​ឱ្យ​​​​យុវ​សិស្ស​​ម្នាក់​ស្លាប់​​​នៅ​នឹង​កន្លែង​​ និង​​​៣​នាក់​​ទៀត​​រង​របួស​​​​ធ្ងន់​​ត្រូវ​រថយន្ត​បញ្ជូន​​ទៅកាន់​​មន្ទីរពេទ្យ​​ ហើយ​​​ម៉ូតូ​ទាំង​​២​គ្រឿង​​​​បាន​រង​ការ​ខូច​ខាត​​​រួញ​ចូល​​​គ្នា​​ ។

ចិនមាន​​​ពលករ​ដល់​ទៅ​​ ​​764,2លាន​នាក់​​នាដំណាច់​​ឆ្នាំ​​2011

Posted: 04 Jun 2012 11:11 PM PDT

ក្រសួង​​ធនធាន​​មនុស្ស​និង​​សន្តិសុខ​សង្គម​​ចិន​រាយការណ៍​​កាលពី​ថ្ងៃទី​​៤​មិថុនា​​ថា​ចិន​​​មាន​​ពលករសរុប​​ដល់​ទៅ​​៧៦៤,២​លាន​នាក់​​​​នា​ដំណាច់​​ឆ្នាំ​២០១១​ ក្នុង​នោះ​​​៣៥៩,១៤លាន​​​នាក់​​ក្នុង​​តំបន់​​​ទីក្រុង ។​​ក្នុង​ព្រឹត្តិបត្រ​ស្ថិតិមួយ​ក្រសួង​នោះ​​បញ្ជាក់​ថា​ ចំនួន​ពល​ករចំណាកស្រុក​ឡើង​ដល់​​​២៥២,៧៨​​លាន​​នាក់​​កាលពី​ឆ្នាំ​ទៅមិញ ​​​ពោល​​មាន​១០​,១៥៥​​​លាន​នាក់​ ច្រើន​ជាង​​​កាលពី​​​ឆ្នាំ២០១០

ធ្លាក់​យន្ត​ហោះ​​​​នៅ​នីហ្សេរីយ៉ា​​​​អ្នក​ស្លាប់​​​សរុប​​ដល់​​​193នាក់​

Posted: 04 Jun 2012 11:09 PM PDT

ប្រមូល​​​​សាក​​សព​​នៅ​​កន្លែង​យន្ត​ហោះធ្លាក់
ប្រទេសនីហ្សេរីយ៉ា​​​​បាន​ចាប់​​ផ្តើម​​កាលពី​ថ្ងៃទី​៤មិថុនា​នូវ​ការ​​​កាន់​មរណទុក្ខជាតិ​​រយៈពេល​​​​៣​ថ្ងៃ​​ចំពោះ​​ជន​រងគ្រោះ​​១៩៣នាក់​​ដែលស្លាប់​​ក្នុង​ការ​ធ្លាក់​យន្តហោះ​មួយ​គ្រឿង​​ក្នុងទីក្រុង​​ឡា​ហ្គោស​​ដែល​ជាទីក្រុង​សេដ្ឋកិច្ច​របស់​​នីហ្សេរីយ៉ា។​​យន្ត​​ហោះ​​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​ DANAAIR មាន​​មនុស្ស​ជិះ 153នាក់​​ បាន​ធ្លាក់​​​ក្នុងតំបន់​​មួយ​មាន​ប្រជាជន​ច្រើន​​​​កុះករ​​នៃទីក្រុង​ឡាហ្គោស​

បើក​ម៉ូតូយ៉ាង​​លឿន​​ឆ្លង​ថ្នល់​​​មិន​​ប្រយ័ត្ន​​​​ត្រូវ​រថយន្ត​​​​បុករបួស​ធ្ងន់​​​ទាំង​ពីរនាក់​

Posted: 04 Jun 2012 11:00 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
ខេត្តកំពង់ឆ្នាំង ៖ យុវជន២នាក់​បាន​​រង​របួសយ៉ាងធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤៥នាទីយប់ថ្ងៃទី៣ មិថុនា នៅលើផ្លូវជាតិ​លេខ៥ ក្នុងចន្លោះគីឡូម៉ែត្រលេខ៨៩ និងលេខ​៩០ ចំណុចផ្លូវ​បំបែក​ចូលរោងចក្រM.V ស្ថិត ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុង កំពង់ឆ្នាំង ខណៈយុវជនទាំង២នាក់បានជិះ ម៉ូតូឆ្លងថ្នល់​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!