Koh Santipheap Daily

Koh Santipheap Daily


អ្នក​​ស្រី​​នេត្រ​ ​ផល្លី​​ ហៅ​ខ្លី​ទទួល​​អំណោយ​ពី​សមាគមនារីខណ្ឌ​ទួល​​គោក​

Posted: 09 Jun 2012 01:00 AM PDT

អ្នក​​ស្រី​​នេត្រ​ ​ផល្លី​​  ហៅ​ខ្លី​ទទួល​​អំណោយ​ពី​សមាគមនារីខណ្ឌ​ទួល​​គោក​
រាជធានីភ្នំពេញ៖ដើម្បីជាការចូលរួម​រំលែក​​ទុក្ខដល់គ្រួសារអ្នក​ស្រីនេត្រ ផល្លីហៅយាយខ្លីជាអ្នកសិល្បៈកំប្លែងក្រុមនាយកុយ​ដែល​​​កូនស្រីពៅជាទីស្រឡាញ់បានស្លាប់បាត់បង់ជីវិត​កាលពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០១២ កន្លង​​​ទៅ​នៅព្រឹក​ថ្ងៃទី៨ មិថុនា លោក​ស្រីនួន មុនីរតនា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង​អភិវឌ្ឍន៍ខណ្ឌទួលគោកបានចុះសាកសួរសុខទុក្ខ ​និងនាំយក​

វត្ត​រតន​សោភ័ណ​​​ហៅវត្ត​​​កោង​​កាង​​​មាន​ប្រវត្តិដ៏វែងឆ្ងាយ60ឆ្នាំ

Posted: 09 Jun 2012 12:45 AM PDT

ទិដ្ឋភាព​នៅ​វត្តវត្ត​រតន​សោភ័ណ​​​ហៅវត្ត​​​កោង​​កាង​​​
ខេត្តប៉ៃលិន​ ៖ វត្តរតនសោភ័ណ ហៅវត្ត កោងកាង ស្ថិតនៅក្នុងភូមិវត្ត សង្កាតប៉ៃលិន ក្រុងប៉ៃលិនដែលមានទីធ្លាខាង​កើត​ជាប់​ផ្លូវ ជាតិ​លេខ៥៧ ខាងលិចជាប់ផ្លូវលំក្នុងភូមិ ខាង​ត្បូងជាប់​ទី​លាន​បញ្ចុះសពសមាគមចិន ខាង​ជើង​ជាប់ផ្លូវលំ ក្នុងភូមិមាន​ចម្ងាយ​១​គីឡូម៉ែត្រពីទី​រួមខេត្ត(កុង​ប៉ៃលិន)។ វត្តនេះ​បានកសាង​ឡើងនៅក្នុងគ្រឹស្គសករាជ​១៩៤២ ​​ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​

កាច់​សោ​.ក​ម៉ូតូ​​2គ្រឿង​​​យក​បាន​​​សម្រេច​​គេច​ខ្លួន​​បាន​មួយ​យប់​​​ជាប់​​ជង់

Posted: 09 Jun 2012 12:30 AM PDT

ជន​ល្មើស​ត្រូវបាន​ចាប់ខ្លួន
ខេត្ត​កោះកុង​ ៖ កាលពី​វេលា​ម៉ោង​​៨និង​​៣០​នាទី​​យប់​ថ្ងៃ​ទី​​៦ មិថុនា ​មាន​ករណី​​កាច់​សោ​ក​​យក​ម៉ូតូ​​​ចំនួន​​​២គ្រឿង​​ នៅ​​​​​​មុខ​​​ភោជ​នីយ​ដ្ឋាន​ «មីស្ទ័រ ៤២» ​​ស្ថិត​នៅ​ក្នុង​ភូមិ​​​២ សង្កាត់​​​ស្មាច់​មាន​ជ័យ​ ក្រុង​​​ខេមរភូមិន្ទ​ ខណៈ​​​ម្ចាស់​ម៉ូតូ​​​ទាំង​​២​គ្រឿង​​​​​​កំពុង​​​ចូល​រួម​ក្នុង​​​​ពិធី​ខួប​កំណើត​​​​មិត្ត​ភក្តិ​​នៅ​ក្នុង​​​ភោជ​នីយ​ដ្ឋាន​​​​ជាន់​​ខាង​លើ ។ ​បន្ទាប់​ពី​​​ម្ចាស់​ម៉ូតូ​​​​ចេញ​​ពី​​​ពិធី​​ខួប​កំណើត​​​វិញ ​​​ស្រាប់​​​តែ​បាត់​ម៉ូតូ​​

ខឹងប្រពន្ធ​និងកូន​ស្តី​បន្ទោសចង.ក​សម្លាប់​​ខ្លួន

Posted: 09 Jun 2012 12:15 AM PDT

ខេត្ត​ព្រះសីហនុ ៖ បុរសម្នាក់​​ដោយ​សារ​តែ​រង​ការ​ស្តីបន្ទោស​ពី​ប្រពន្ធ​​និង​កូនជា​រៀង​រាល់​ថ្ងៃ​​ពីរឿង​ថ្ងៃណាក៏​ផឹក​ស្រា​ស្រវឹង​ជោក​ជាំ​មិន​ខ្វល់​អំពីការ​ជួយ​រក​ស៊ី​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ ​ដែល​ក្រោយ​ពី​ស្តី​បន្ទោស​រួច​​ទាំង​ប្រពន្ធ និង​កូន​ក៏​ចេញ​ទៅ​លេង​ផ្ទះ​អ្នក​ជិត​ខាង​ លុះ​ត្រឡប់​មក​ផ្ទះ​វិញ​ស្រាប់​តែ​ឃើញ​​ចង.កនឹង​ខ្សែ​នីឡុង​នៅ​លើធ្នឹម​​ចង្រ្កាន​បាយ​ស្លាប់​ ​បង្ក​ការ​ភ្ញាក់ផ្អើល​​ឆោ​ឡោ​ និង​រាយ​

ស្ត្រី​ម្នាក់​លេប​ថ្នាំ​ងងុយ​ដេក​អស់​15​គ្រាប់​​ប៉ង​ធ្វើ​អត្ត​ឃាត

Posted: 09 Jun 2012 12:00 AM PDT

ជនរងគ្រោះ​កំពុង​ត្រូវ​បាន​សង្គ្រោះ
ខេត្ត​កំពង់​ធំ​​ ៖ ក្រុម​គ្រូ​ពេទ្យ​​នៅ​សាល​សង្គ្រោះ​​បន្ទាន់​​បាន​ជួយ​សង្គ្រោះ​​ស្ត្រី​ម្នាក់​ ដែល​លេប​ថ្នាំ​​ងងុយ​ដេក​​ចំនួន​១៥​គ្រាប់ ប៉ង​ធ្វើ​អត្ត​ឃាត​កាល​ពី​រសៀល​​ថ្ងៃ​ទី​៧​ មិថុនា ។ តាម​សាច់​ញាតិដែល​ដឹក​ស្ត្រី​​នោះ​​ទៅ​កាន់​មន្ទី​រ​​​ពេទ្យ​ឱ្យ​ដឹង​​ថា នាង​ឈ្មោះ​ជឹម អឿន ​អាយុ​២៦​ឆ្នាំ ​មាន​ទី​លំនៅ​​ក្នុង​ភូមិ​​​តា​បែន ឃុំ​ឈើ​ទាល ស្រុក​សណ្តាន់​ ​​និង​ស្នាក់​នៅ​បណ្តោះ​អាសន្ន​​​នៅ​ផ្ទះ​​បង​ស្រី​ឈ្មោះ ​​ជឹម

ឡិច​ស៊ីស​បុក​ម៉ូតូ​សង់​កូរ៉េ​របួស​ធ្ងន់​ពីរនាក់​​ កុមារី​អាយុ​2ឆ្នាំ​ម្នាក់​របួស​​ស្រាល​

Posted: 08 Jun 2012 11:45 PM PDT

ជន​រងគ្រោះ​កំពុងស​ម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្ត​កំពង់​ឆ្នាំង​ ៖ មនុស្ស២​នាក់​បាន​រង​របួស​ធ្ងន់ និងកុមារី​ម្នាក់បានរង​របួសស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​​ចរាចរណ៍ដែល​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៧ មិថុនា នៅ​លើ​​កំណាត់​ផ្លូវជាតិ​​លេខ៥​ក្នុងចន្លោះ​គីឡូ​ម៉ែត្រ​​លេខ​១០៨​និង​លេខ​១០៩ ស្ថិតក្នុង​ភូមិ​ស្រះ​កែវ ឃុំមេលុំ ស្រុក​បរិបូរណ៍ ។ ក្រោយ​ពេល​កើត​​ហេតុ​​​អ្នកបើក​បរ​រថយន្ត​បង្ក​បានព្យា​យាម​បើក

កសិករចិញ្ចឹម​ទា​ត្អូញត្អែរ​ពីតម្លៃ​​ព​ងទា​ធ្លាក់​ចុះ​ដោយសារ​ពង​ទា​នាំ​ចូល​ពី​វៀតណាម

Posted: 08 Jun 2012 11:30 PM PDT

កសិករចិញ្ចឹម​ទា​ត្អូញត្អែរ​ពីតម្លៃ​​ព​ងទា​ធ្លាក់​ចុះ​ដោយសារ​ពង​ទា​នាំ​ចូល​ពី​វៀតណាម
ខេត្ត​ព្រៃវែង ៖ តម្លៃពង​ទា​ខ្មែរ​នៅ​លើ​ទី​ផ្សារ​បាន​ធ្លាក់​ថ្លៃ​ ដោយសារ​ពង​ទា​វៀតណាម​ ​នាំ​ចូល​មក​ច្រើន​ ។ នេះ​ជា​ការ​អះអាង​របស់​ស្រី្ត​ឈ្មោះ សរ​ សៀន​ អាយុ​៤៦​ឆ្នាំ អ្នក​ចិញ្ចឹម​ទា​នៅ​​ខេត្តព្រៃ​វែង​ ។​ ស្រី្តអ្នក​ចិញ្ចឹម​ទានោះ​និយាយ​ថា​ សព្វថ្ងៃ​ គាត់​មាន​ទា​ទាំងអស់​១៧០០​ក្បាល​ ហើយ​ក្នុង​១​ថ្ងៃ​អាច​ពង​បាន​ចំនួន​ ៥០០​ទៅ​៦០០​គ្រាប់​ ​ជា​ចំនួន​ដែល​អាច​ឱ្យ​គាត់​សង្ឃឹមថា​ នឹង​ទទួល​

រត់​តាក់​ស៊ី​មិន​សូវ​កាក់កប​បែក​គំនិត​ដឹក​ឈើ​គ្រញូង​ជាប់​ខ្នោះ

Posted: 08 Jun 2012 11:15 PM PDT

ជន​​ល្មើស​ត្រូវ​បាន​ចាប់ខ្លួន
ខេត្ត​ពោធិ៍សាត់ ៖ រថយន្ត​ពីរគ្រឿង​ និង​​មនុស្ស​ពីរនាក់​ រួម​នឹង​វត្ថុ​តាង​បទ​លើ្មស​ជាក់​ស្តែង បាន​ត្រូវ​សមត្ថកិច្ច​ចាប់ឃាត់​ កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ទៀប​ភ្លឺ ថ្ងៃទី​៨ មិថុនា ត្រង់​ចំណុច​ខាង​មុខ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រគរ ស្ថិត​ក្នុ្ង​ង​ភូមិ​​ម្កាក់ ឃុំ​អន្លង់​ត្នោត ស្រុក​​ក្រគរ ពី​បទ​ដឹក​ឈើ​គ្រញូង​ខុស​ច្បាប់​ ។

នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ចាប់​រថយន្ត​ដឹក​ឈើ​ឃុំ​ទុក​1យប់​ព្រឹក​ឡើង​លែង​ថាចាប់​ច្រឡំ​

Posted: 08 Jun 2012 11:00 PM PDT

នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ចាប់​រថយន្ត​ដឹក​ឈើ​ឃុំ​ទុក
ខេត្តបាត់​ដំបង​ ៖ រថយន្ត​ម៉ាក​អ៊ីស៊ុយ​ហ្ស៊ុយមួយ​បាំង​កន្លះ​មួយ​គ្រឿង​ដឹ​កឈើ​ប្រណីត​ត្រូវ​មន្ត្រី​​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​បាត់​ដំបង​​ចាប់​កាល​ពី​ព្រឹក​ថ្ងៃទី​៦ មិថុនា នៅចំណុច​សិប្ប​កម្ម​លក់​គ្រឿង​សង្ហារិម​មួយ​កន្លែង​ក្បែរ​​ភោជនីយ​ដ្ឋាន​វិមាន​រៀម​ ក្នុង​ភូមិ​កម្មករ​ សង្កាត់​​​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង​ យក​ទៅ​​ឃុំ​ទុក​១​យប់​ លុះ​ព្រឹក​ឡើង​បាន​ដោះ​លែង​វិញ​​ដោយ​អះ​អាង​ថា​ចាប់​ច្រឡំ​ ខណៈ​ដែល​

ប៉ូលិស​ចាប់​បុរស​ម្នាក់​​ក្លែង​ខ្លួន​ជា​​អ្នក​​​រត់​ម៉ូតូ​​​ឌុប​ដើរ​លក់​គ្រឿង​ញៀន​

Posted: 08 Jun 2012 09:15 PM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់ខ្លួន
រាជធានីភ្នំពេញ​ ៖ បុរស​​ជួញ​ដូរគ្រឿង​ញៀន​​​យ៉ាងសកម្ម​​​ម្នាក់​ត្រូវ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​​ចោម​ចៅ​​ក្រោម​ការ​​បញ្ជា​​​ផ្ទាល់​​​ពី​លោក​​​​អធិការ​ប៊ន សំអាត ​​ចាប់​ខ្លួន​រួមជាមួយ​​ថ្នាំញៀន​​ប្រភេទ​ម៉ាទឹកកក​ចំនួន​​៧​កញ្ចប់​​​​ បន្ទាប់​​​ពីទទួល​បាន​ព័ត៌​មាន​​​​​យ៉ាង​​ច្បាស់​​​ពី​ប្រជា​ពល​រដ្ឋថា​បាន​​ឃើញ​​ជន​នោះ​​​ជិះ​​​ម៉ូតូ​​១គ្រឿង​​ដើរ​លក់​គ្រឿង​​​​ញៀន​​ ។ ​

ឃាត់ខ្លួន​ស្ត្រី​​​ជាប់​ចោទ​​​ដាក់​ថ្នាំ​សណ្តំ​​យក​មាស​និង​​ប្រាក់​

Posted: 08 Jun 2012 09:00 PM PDT

ឃាត់ខ្លួន​ស្ត្រី​​​ជាប់​ចោទ​​​ដាក់​ថ្នាំ​សណ្តំ​​យក​មាស​និង​​ប្រាក់​
ខេត្ត​កោះ​កុង​ ៖ ស្ត្រី​​ខ្មែរ​​​អ៊ិស្លាម​ម្នាក់​ឈ្មោះ សើ​ គី​យ៉ះ​ ​អាយុ​៣៤​ឆ្នាំ មាន​ទី​លំ​នៅ​ក្នុង​ភូមិ​១ ​សង្កាត់​ច្រាំង​ចំរេះ ​ខណ្ឌ​ឫស្សីកែវ ​ត្រូវសមត្ថកិច្ច​​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​ខេត្ត​កោះ​កុង​ ​ចាប់​ខ្លួន​​កាល​ពី​វេ​​លា​ម៉ោង​៩​និង​២០​នាទី​​​យប់​ថ្ងៃ​ទី​៦ ​មិថុនា ​តាម​ដី​កា​​សាលា​ដំបូង​ខេត្ត និង​តាម​ពាក្យ​បណ្តឹង​​របស់​ឈ្មោះ ​ឡោះ អាំ​​មី​ណាស់ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ​ដែល​ចោទ​ថាស្ត្រី​​នោះ​បាន​ដាក់​ថ្នាំ​សណ្តំ​រូប​

រថយន្ត​ដឹក​កម្មករ​​​​បុក​​បន្ត​កន្ទុយ​គ្នា​រង​របួស​​​ធ្ងន់​ជាង​10​​​នាក់​​​ ស្រាល​​ជាង​​10នាក់​​​​

Posted: 08 Jun 2012 08:45 PM PDT

ជនរងគ្រោះកំពុង​ត្រូវ​បាន​សង្គ្រោះ
ខេត្ត​កណ្តាល​​​​​​​​​​​​​​ ៖ ​កម្ម​ករ​​-​កម្មការ​ិនី​​​រោង​ចក្រ​​កាត់​ដេរជាង​​​​១០​នាក់​បាន​​រង​របួស​ធ្ងន់​និង​​​ច្រើន​នាក់​ទៀត​​​​​របួស​ស្រាល​ បន្ទាប់​ពី​រថយន្ត​​​ដែល​ពួក​គេ​​ជិះ​​ទៅ​ធ្វើ​ការ​នៅ​​​​​រោង​ចក្រ​​​បាន​ជួប​នឹង​​​ឧប្បត្តិ​ហេតុ​​​គ្រោះ​ថ្នាក់​​​បុក​​បន្ត​កន្ទុយ​គ្នា​​​​​​៣​គ្រឿង​​​​ ហើយ​ជន​រង​គ្រោះ​​​​​​​ត្រូវ​​បាន​គេ​បញ្ជូន​​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​ព្យា​បាល​​ឯក​ជន​​​ថ្នល់​ទទឹង​​​​​​ ។ ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់នេះ​​​ កើត​ឡើង​​​កាលពី​វេលា​ម៉ោង​​​​​៦​និង​​

សរសៃ​ប្រសាទ​ផឹក​ស្រា​ស្រវឹង​ទាញ​កាំ​បិត​អារ​.ក​ប៉ង​សម្លាប់​ខ្លួន

Posted: 08 Jun 2012 08:30 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កណ្តាល ៖​​ ​បុរស​ចំ​ណាស់​ម្នាក់​បាន​យក​​កាំ​បិត​ចិត​បន្លែ​មុខ​ពី​រ​អារ.ក​ខ្លួន​ឯង​ប៉ុន​ប៉ង​សម្លាប់​ខ្លួន បណ្តាល​ឱ្យ​ដាច់​រយះ​បាញ់​ឈាម​ដូច​គេ​អារ.ក​មាន់​ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​ដាច់​បំពង់​​ក​ទេ ហើយ​ត្រូវ​បាន​ប្រពន្ធ​ឃើញ​ស្រែក​​ឱ្យ​អ្នក​ជិត​ខាង​ជួយ​ចូល​ទៅ​យក​កាំ​បិត​ចេញ​ និង​បណ្តាល​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ

នារី​ម្នាក់​រង​របួស​ព្រោះ​ចោរ​ឆក់​យក​កាបូប​លុយ​​ដែល​ស្ពាយ​តែ​មិន​បាន​សម្រេច​

Posted: 08 Jun 2012 07:45 PM PDT

នារី​រងគ្រោះ​ដោយ​ចោរ​ឆក់​កាបូប
រាជ​ធានី​ភ្នំពេញ​ ៖ ​នារី​ម្នាក់​ខណៈ​កំពុង​បើក​ម៉ូតូ​គុបជ្រុង​ពណ៌​ទឹក​ប៊ិច​មួយ​គ្រឿង​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ បាន​ត្រូវ​ក្រុម​ចោរ​៤នាក់​ជិះ​ម៉ូតូ​២​គ្រឿង​​​បើក​តាម​ពី​ក្រោយ​​​រួច​​ឆក់​យក​កាបូប​​លុយ​​​​ដែល​ស្ពាយ​តែ​មិន​បាន​សម្រេច​​ទេ​ ទោះ​ជាយ៉ាង​ណា​បាន​​​បណ្តាល​ឱ្យ​នារី​ម្ចាស់​កាបូប​ដួល​ម៉ូតូ​ច្រងាប់​ច្រងិល​​​នៅ​កណ្តាល​ផ្លូវ​​​ ហើយ​ត្រូវប្រជា​ព​ល​រដ្ឋ​ជិះ​កាត់​ទី​នោះ​ឃើញ​ក៏​​ជួយ​លើក​គ្រា​ហ៍​​

ឡាវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​បាល់​ទាត់​AFC U22 សម្រាប់​ពូល​ F

Posted: 08 Jun 2012 07:30 PM PDT

ទិដ្ឋ​ភាព​ការ​ប្រកួត​បាល់​ទាត់
រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​បាល់​ទាត់​វគ្គ​ជម្រុះ​AFC U22 សម្រាប់​ឈាន​ទៅ​ដណ្តើម​ជើង​ឯក​២០១៣ ​ពេល​នេះ​បានកំណត់​ទី​តាំង​ច្បាស់​លាស់​​​ហើយ​ ។ លោក​វ៉ាន់​ លី​ អ្នក​គ្រប់​គ្រង​កីឡា​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ឱ្យ​ដឹងថា​ ពេល​នេះ​សម្រាប់​ពូលF​ គឺ​ត្រូវ​ធ្វើ​នៅ​ទី​ក្រុង​វៀង​ចន្ទ​ន៍នៃ​ប្រទេស​ឡាវ​ ហើយ​សម្រាប់​ពូល​F នេះ​​គឺ​មាន​ប្រទេស​ចំនួន​៦​ដែល​​ត្រូវ​ជួបគ្នា​ក្នុងនោះ​មាន​​ឡាវ​

ជន​ស្ទាវ​3ក្រុម​កាប់​ចាក់​គ្នា​នៅ​​កោះ​ពេជ្រ​​​ចាប់​ខ្លួន​បាន​7នាក់​​ដក​ហូត​​​អាវុធ​ខ្លី​​មួយ​ដើម

Posted: 08 Jun 2012 07:15 PM PDT

ជន​ស្ទាវ​ដែលត្រូវ​បាន​ចាប់ខ្លួន
រាជ​ធានីភ្នំពេញ ៖ មាន​ហេតុការណ៍​​​ហិង្សា​​មួយ​បាន​​ផ្ទុះ​ឡើង​​​​នៅ​ក្នុង​​​ប្លុក​​សួន​​ច្បារ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​​ ​ស្ថិត​ក្នុង​​​​សង្កាត់​​ទន្លេ​​បា​សាក់​​​ខណ្ឌ​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំការ​មន កាល​ពី​​ព្រលប់​​ថ្ងៃ​ទី​៧ មិថុនា ​​ឆ្នាំ​២០១២ ​បណ្តាល​​មក​ពី​ជម្លោះ​រវាង​ជន​ស្ទា​វ៣​ក្រុម ។ ជម្លោះ​​នេះ​កើត​ឡើង​​​មក​ពី​ការ​ប៉ះ​​ទង្គិច​​ពាក្យ​សម្តី​គ្នា​​បន្តិច​​​​​​បន្ទួច​ហើយ​​ឡើង​​​​​​​​ធ្នង់​​​​ខ្លាំង​​​​​​​​​​​​​​​​​​​​​​​រៀង​ខ្លួន​​​​ ក៏​បង្ក​​ជា​ទំនាស់​ហិង្សា​ឡើង​​​​​​​រហូត​​សមត្ថកិច្ច​​​​ចុះ​អន្តរា​គមន៍​​ឃាត់​ខ្លួន​បាន​៧​នាក់ ដក​ហូត​បាន​អាវុធ​​ខ្លី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ា​ក​​ប៉េ​អា​​កុល​មួយ​ដើម រួច​​បញ្ជូន​​មក​កាន់​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​​ហត្ថ​ខណ្ឌ​ចំការ​ម​ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ូលិស​​ប៉ុស្តិ៍​​​បឹង​ត្របែក​​​ចាប់​ជន​សង្ស័យ​​លួច​ម៉ូតូ​​​បាន​ម្នាក់​ពេល​ជិះ​រត់​

Posted: 08 Jun 2012 07:00 PM PDT

រាជ​ធានីភ្នំពេញ ៖ នគរ​បាល​​​ប៉ុស្តិ៍​​​​បឹង​ត្របែក​​​ ខណ្ឌ​ចំការមន​ ដឹក​នាំ​ដោយ​​លោក​អនុសេនីយ៍​ទោ ណេង សា​មឿន ប្រធាន​នគរ​បាល​​ប៉ុស្តិ៍​​ចាប់​បាន​ចោរ​លួច​​​​ម្នាក់​​ខណៈ​​ចោរនោះ​​លួច​​ម៉ូតូ​គុប៥០ ពណ៌​ទឹក​ប៊ិចបាន​ហើយ​​​ជិះរ​ត់​គេច​ខ្លួន​ដល់​ជិត​​​​ក្រសួង​​​សង្គម​​កិច្ច​អតី​ត​​​យុទ្ធ​​ជន​​ និង​យុវនីតិសម្បទា​ ក៏​​​​ត្រូវ​​ប៉ូលិស​​ព័ទ្ធ​​​ចាប់​បាន​​​កាល​ពី​ល្ងាច​ថ្ងៃ​ទី​​៧ មិថុនា ។

រថយន្ត​​ហ៊ី​ណូ​​ដឹក​អុស​ពី​ខេត្ត​​កំពង់​ចាម​​​ទាក់​ខ្សែ​បណ្តាញ​​ទូរស័ព្ទ​​ធ្លាក់​​រាយ​ពេញ​ផ្លូវ​

Posted: 08 Jun 2012 06:45 PM PDT

រថយន្ត​​ហ៊ី​ណូ​​ដឹក​អុស​ពី​ខេត្ត​​កំពង់​ចាម​​​ទាក់​ខ្សែ​បណ្តាញ​​ទូរស័ព្ទ​​ធ្លាក់​​រាយ​ពេញ​ផ្លូវ​
រាជ​ធានីភ្នំពេញ ៖ រថយន្ត​​ម៉ាក​ហ៊ី​ណូ ​​​​​ចំណុះ​​​​​​៥​​​តោ​​​ន​​​​​​​​​​​​​​​​​​កន្លះមួយ​គ្រឿង​ដឹក​​​​​​​​​​​​អុស​​​​​​​​​​​​​​​​​​​​​​​​​​​មក​ពី​ខេត្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំពង់​ចាម ពេល​​​​​​មក​ដល់​​ផ្លូវ​លេខ​២៧១​ មុខ​ផ្ទះ​សំណាក់​ហ្គោ​លហោ​សន៍ ​​ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​២ ​ខណ្ឌ​ចំការ​​មន​ បាន​​ទាក់​ខ្សែ​​បណ្តា​ញទូ​រ​ស័ព្ទ​​បណ្តាល​ឱ្យ​​ជ្រុះ​រាយ​ពេញ​​​ផ្លូវ​​ ហើយ​រថយន្ត​​​ព្យាយាម​​បើក​រត់​​​ប្រមាណ​ជិត​១០០​ម៉ែត្រ ទើប​​ត្រូវ​ប៉ូលិស​​​ប៉ុស្តិ៍​​ឃាត់​បាន ​​​​កាល​ពី​វេ​​លា​ម៉ោង​​​​​​​​​​​​​​៨​និង​៣០​នាទី​​​​

ជន​បរទេស​បែក​មុខ​មាត់​ព្រោះ​ជិះ​ម៉ូតូ​ស៊ី​ញ៉ូ​បត់​​ស្តាំ​ត្រូវ​គេជិះ​ម៉ូតូ​មក​បុក​

Posted: 08 Jun 2012 06:30 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូអ៊ិច​អ៊ែរ​ និង​ស្គូ​ពី​បណ្តាល​ឱ្យ​​ជន​​បរទេស​ម្នាក់​របួស​បែក​មុខ​មាត់​​ ។​ហេតុ​ការណ៍​នេះ​​កើតឡើង​​កាលពីវេលា​ម៉ោង​៦និង​៤​នាទី​យប់​ថ្ងៃទី៧ មិថុនា ​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២៧១​ ក្នុង​សង្កាត់​ទំនប់ទឹក​ ខណ្ឌ​ចំការមន​ ។ គ្រោះ​ថ្នាក់​​​​គឺ​បណ្តាល​មកពី​ជន​បរទេស​នោះ​​បើក​ម៉ូតូ​ស៊ីញ៉ូ​បត់​ស្តាំ ហើយ​ត្រូវម៉ូតូ​​​​​ជិះមក​ពី​ក្រោយ​​​បុក​ចំពាក់​​

ម៉ូតូ​​​2គ្រឿង​​​បុក​គ្នា​​​​ចំពី​​មុខ​​ពេញ​ទំហឹង​​​ដួល​​បោក​ក្បាល​​​សន្លប់​​ម្នាក់​​

Posted: 08 Jun 2012 06:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​​​​​​​​​​​​​ ៖ ម៉ូតូ​​ XR ពណ៌​ខ្មៅ​​​១គ្រឿង​​បាន​​បុក​គ្នា​​ជាមួយ​ម៉ូតូ​​​ហុង​ដា​ឌ្រីម​សេ​​១២៥​​ ពណ៌​ខ្មៅ១​គ្រឿង​​ ​ចំ​ពី​មុខ​​​ពេញ​ទំហឹង​​​ បណ្តាល​​​ឱ្យ​អ្នក​បើក​ម៉ូតូ​ហុង​ដា​ឌ្រី​​ម​សេ​​១២៥​​​​​​ដួល​បោក​ក្បាល​​​សន្លប់​​​ ចំណែក​​​អ្នក​បើក​ម៉ូតូ​​​ XR មិន​មាន​រង​របួស​​​ទេ​​​​ ហើយ​​ព្យា​យាម​​បើក​​រត់​​គេ​ច​​​ តែ​ត្រូវ​ប៉ូលិស​ឃាត់​​​បាន ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​​​កាលពីវេ​លា​ម៉ោង​​​១២​និង​​​​២០​នាទី​រំលង​អធ្រាត្រ​​​ឈាន​

ម៉ូតូ​ AXELOបុក​​ម៉ូតូ​​ស្តេប​​​ពេល​បត់​មិន​​មើល​មុខ​​​ក្រោយ

Posted: 08 Jun 2012 06:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ ម៉ូតូAXELOបាន បុកចំពាក់កណ្តាលម៉ូតូស្តេបក្នុងទិសដៅបញ្ច្រាស គ្នាបណ្តាលឱ្យអ្នកបើករង​រលាត់ដៃជើង​តិចតួច ហើយ​បានធ្វើការសម្របសម្រួលគ្នានៅ​កន្លែង​កើតហេតុ ដោយអ្នកបើកបរម៉ូតូស្តេបសង​ថ្លៃ​ខូចខាត ចំនួន៣០ដុល្លារ​ទៅអ្នកបើកម៉ូតូ​AXELO ព្រោះតែម៉ូតូស្តេបជាអ្នកបង្ក​ បត់​​​​ឆ្វេង​​​​មិន​​​​មើល​​​​​មុខ​ក្រោយ​កាលពី​​ម៉ោង៥និង៣​នាទី​ល្ងាចថ្ងៃទី៧ មិថុនា 

ឆ្លើយ​តបទៅ​ប្រេង អាដាំ របប​គ្រប់​គ្រង​នៅ​កម្ពុជា គឺខុស​គ្នា​ស្រឡះ​ពី​របប​គ្រប់​គ្រង​នៅពិភព​អារ៉ាប់

Posted: 08 Jun 2012 05:55 PM PDT

ទិដ្ឋភាព​នៅ​ក្នុងពិធី​
រាជ​ធានី​ភ្នំពេញ​ ៖ តាងនាម​ជា​ប្រទេស ​ដែល​មានអធិប​តេយ្យភាព​ និងសិទ្ធិ​ពលរដ្ឋ​កម្ពុជា​ដែល​ជា​ម្ចាស់ឆ្នោត​ អនុប្រធាន​អង្គភាព​ព័ត៌មាន ​និង​ប្រតិកម្ម​រហ័សនៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រីលោក​កែវ រ៉ាមី បានបញ្ចេញ​​​ប្រតិកម្ម​ឆ្លើយ​​តប​ទៅ​នឹងអ្វីដែល​លោក​ចាត់​ទុក​ថា​ជាភាព​ងងឹត​ងងល់​ និង​​មនោ​សញ្ចេត​​​នា​បោក​​ប្រាស់​របស់​លោក​ប្រេត​ អាដាំ​ នាយក​នៃអង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អាស៊ីដែល​បានសរសេរ​អត្ថបទ​ និង​ចុះ​ផ្សាយ​នៅក្នុង​សារព័ត៌​មាន​

អ្នក​ភូមិ​42​គ្រួសា​រ​ធ្វើ​បាតុ​កម្ម​ប្រឆាំង​អ្នក​ចាក់​ដី​លុប​ប្រឡាយ​បង្ក​ឱ្យ​ទឹក​ជន់​លិច​ផ្ទះ​សម្បែង​

Posted: 08 Jun 2012 05:47 PM PDT

អ្នក​ភូមិ​ជា​ច្រើន​​​លើក​គ្នា​ធ្វើ​បាតុ​កម្ម​ប្រឆាំង​អ្នក​ចាក់​ដី​លុប​ប្រឡាយ​
ខេត្ត​ស្វាយ​រៀង​ ៖ លំ​​នៅ​ឋាន​​​ប្រជា​ព​ល​រដ្ឋ​​​ចំនួន​​៤២​​គ្រួសារ​​​ត្រូវ​លិច​ទឹក​​ បណ្តាល​មក​ពី​​​អ្នក​មាន​ខ្នង​ធំ​ម្នាក់​​​ធ្វើ​​ផ្ទះ​​លើ​ផ្លូវ​​​ និង​ប្រឡាយ​​​បង្ហូរ​ទឹក​​ ហើយ​បញ្ហា​នេះ​​​​គ្មាន​សមត្ថ​កិច្ច​​ណា​ជួយ​​​ដោះ​ស្រាយ​​​ឡើយ​ ដោយ​​​អាជ្ញា​ធរ​​​ភូមិ​ និង​​សង្កាត់​​​ក៏​ខ្លាច​​បុរស​​នោះ​ដែរ​​ ទើប​ប្រជា​ពល​រដ្ឋ​​​អំពាវ​​នាវ​​​ដល់​​សម្តេច​​​អគ្គ​មហា​សេនា​បតី​តេជោ​​ ហ៊ុន​ សែ​ន​ ​ឱ្យ​ជួយ​អន្ត​រា​គមន៍​ ។ កា​រ​ផ្ទុះ​ការ​តវ៉ា​​​នេះ​បាន​កើត​​ឡើង​​​នៅ​ថ្ងៃទី​​៨ មិថុនា​ ​បន្ទាប់​ពី​​អ្នក​​ភូមិ​​​៧​នាក់​​​​ត្រូវ​ប៉ូលិស​​​​ឃាត់​

ប្រុស​ស្រី​ក្មេង​ចាស់​ពុល​ខ្ចៅ​ដែល​យក​ពី​ទន្លេ​មក​ស្ងោរ​ហូប4​គ្រួសារ​រង​គ្រោះ​មនុស្ស​10​នាក់​

Posted: 08 Jun 2012 05:40 PM PDT

ប្រុស​ស្រី​ក្មេង​ចាស់​ដែលញ៉ាំ​ខ្ចៅ​ហើយពុល
ខេត្ត​កណ្តាល​​​​​​​​​​​​​​ ៖ ​យ៉ាង​ហោច​ណាស់​​​មាន​មនុស្ស​​​ក្មេង​-ចាស់​​ ប្រុស​-ស្រី១០​នាក់​​ ចំនួន​​៤​គ្រួសារ​​​ នៅ​ភូមិ​​​ពាម​​សាលា​ ឃុំ​​​ស្អាង​ភ្នំ ស្រុក​​​​ស្អាង​ បាន​​រាក​រូស​​​ និង​ក្អួត​ចង្អោរ បន្ទាប់​ពី​​ពួក​​គាត់​​ហូប​ខ្ចៅ​​​ស្ងោរ​(​ខ្ចៅ​​ដូង​ទន្លេ) រួចមក​​ ដែល​ខ្ចៅ​នោះ​​គាត់​​បាន​ទិញ​​​ពី​​អ្នក​​ដើរ​លក់​​​​ក្នុងភូមិ​​​​ ។ ហេតុ​ការណ៍​នេះ​​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​​​១១​យប់​​​ថ្ងៃទី​​​៧ មិថុនា ហើយ​​មូល​ហេតុ​ដែល​​នាំ​ឱ្យ​​​​ពួក​​គាត់​រាក​រូស​​​​ ក្អួ​​ត​ចង្អោ​រនោះ​ត្រូវ​​គេ​​សង្ស័យ​​​ថា​​មក​ពី​​​ពុល​​ខ្ចៅ​​​​ស្ងោរ​​ដែល​​ពួក​គេ​​​

ឡង់​​គ្រី​ស័្សរ ស៊េរី 2012​​គេច​​ពន្ធ​​​ជាប់​​អន្ទាក់​​គយ​ធំ​

Posted: 08 Jun 2012 05:30 PM PDT

រថយន្ត​ឡង់​គ្រីស្ស័រដែល​គេច​ពន្ធដែល​ជាប់​អន្ទាក់​គយ
រាជធានីភ្នំពេញ ៖ ​ក្រោយ​ពី​ទទួល​ព័ត៌​មាន​ថា មាន​រថយន្ត​ទំនើបម៉ាក​ TOYOTA LAND​CRUISER មួយ​គ្រឿង​ផលិត​ឆ្នាំ​២០១២ ដែល​លួច​នាំ​ចូល​គេច​ពន្ធ​តាម​ច្រក​របៀង​ពី​ខេត្ត​កោះ​កុង មក​កាន់​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​៨ មិថុនា ឆ្នាំ​២០១២ លោក​បណ្ឌិត​ ប៉ែន ស៊ីម៉ន ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយ​ក​គយ​ និង​រដ្ឋា​ករ​កម្ពុជា បាន​បញ្ជា​មក​លោក​កែវ សុខឃាង ប្រធាន​នាយក​ដ្ឋាន​បង្ការ​ និង​បង្ក្រាប​បទ​ល្មើស​ដឹក​នាំ​កម្លាំង​សហ​ការ​ជា​មួយ​

ជាង​1​ខែ​ប៉ូលិស​តាម​ប្រមាញ់​ចោរ​ប្លន់​សម្លាប់​យក​រថយន្ត​ដល់កំពង់​ធំ​

Posted: 08 Jun 2012 05:15 PM PDT

សមត្ថកិច្ចឃាត់​ជន​សង្ស័យ​ពី​បទ​ប្លន់​
ខេត្ត​កំពត​​​ ៖ ក្រុម​ជន​សង្ស័យ​ដែល​ធ្វើ​សកម្ម​ភាព​ប្លន់​បាញ់​​សម្លាប់​អ្នក​រត់​តាក់​ស៊ី​ម្នាក់​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​​លេខ​៣​(ឈូក-កំពត) ​ត្រង់ចំណុច​​ភូមិ​ថ្មី ឃុំ​ថ្មី ​ស្រុក​ទឹក​ឈូ កាល​ពី​ល្ងាច​ថ្ងៃទី​១០ ឧសភា ពេល​នេះ​​សមត្ថកិច្ច​​ចាប់​ខ្លួន​​បាន​​​ម្នាក់​​ហើយ ​ក្នុង​​​ចំណោម​​បក្ស​​​ពួក​​៣​នាក់។ ​ សូម​រំឭក​ថា ​នា​ល្ងាច​​ថ្ងៃ​ទី​១០​ ឧសភា នោះ​ ​បន្ទាប់​ពី​​បាញ់​ម្ចាស់​​រថយន្ត​​ស្លាប់​ ​ក៏​​យក​រថយន្ត​​​ជិះ​រត់​គេច​ ហើយ​ត្រូវ​​​សមត្ថកិច្ច​នគ​របាល​​ និង​កង​រាជ​អាវុធ​

ចាប់​ក្រុម​ស្ទាវ​កាប់​ចាក់​គ្នា​ស៊ី​សាច់​ហុត​ឈាម​នៅ​កោះ​ពេជ្រ​

Posted: 08 Jun 2012 05:00 PM PDT

សមត្ថកិច្ច​ឃាត់​​ក្រុម​ក្មេងស្ទាវ​កាប់​ចាក់​គ្នា​ស៊ី​សាច់​ហុត​ឈាម​នៅ​កោះ​ពេជ្រ​
រាជ​ធានីភ្នំពេញ ៖ មាន​ហេតុការណ៍​​​ហិង្សា​​មួយ​បាន​​ផ្ទុះ​ឡើង​​​​នៅ​ក្នុង​​​ប្លុក​​សួន​​ច្បារ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​​ ​ស្ថិត​ក្នុង​​​​សង្កាត់​​ទន្លេ​​បា​សាក់​​​ខណ្ឌ​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំការ​មន កាល​ពី​​ព្រលប់​​ថ្ងៃ​ទី​៧ មិថុនា ​​ឆ្នាំ​២០១២ ​បណ្តាល​​មក​ពី​ជម្លោះ​រវាង​ជន​ស្ទា​វ៣​ក្រុម ។ ជម្លោះ​​នេះ​កើត​ឡើង​​​មក​ពី​ការ​ប៉ះ​​ទង្គិច​​ពាក្យ​សម្តី​គ្នា​​បន្តិច​​​​​​បន្ទួច​ហើយ​​ឡើង​​​​​​​​ធ្មុង​​​​ខ្លាំង​​​​​​​​​​​​​​​​​​​​​​​រៀង​ខ្លួន​​​​ ក៏​បង្ក​​ជា​ទំនាស់​ហិង្សា​ឡើង​​​​​​​រហូត​​សមត្ថកិច្ច​​​​ចុះ​អន្តរា​គមន៍​​ឃាត់​ខ្លួន​បាន​៧​នាក់ ដក​ហូត​បាន​អាវុធ​​ខ្លី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ា​ក​​ប៉េ​អា​​កុល​មួយ​

វាយ​ប្រហារ​​សាលា​​​អ៊ិស្លាម​​មួយ​នៅ​​​ប៉ាគីស្ថាន​​​​ស្លាប់​​ដល់​​16នាក់​

Posted: 08 Jun 2012 03:55 AM PDT

នៅសាលារៀន​ដែល​មាន​​ការ​វាយ​ប្រហារ​
ប៉ូលិស​​​រាយ​ការណ៍​​កាលពី​​ថ្ងៃ​ទី​៨​​មិថុនា​​ថា ​តុល្យការ​​​​នៃការ​​​វាយ​ប្រហារ​​​ដោយ​​គ្រាប់​បែក​​​កាលពី​ថ្ងៃទី​​​៧​មិថុនា​​លើ​សាលា​រៀន​​​​អ៊ិស្លាម​​​មួយ​​នៅភាគ​​​និរតី​​ប៉ាគីស្ថាន​​អ្នក​ស្លាប់​ឡើង​ដល់​​​​១៦​នាក់ ព្រោះ​មនុស្ស​​៧​នាក់​​ទៀត​ដែល​​ត្រូវរបួស​ធ្ងន់​​បាន​​ស្លាប់​​​​បន្ត​នា​ពេល​​​យប់ ។​

សង្គ្រាម​​សម្ងាត់​​​​របស់​​​លោក​​អូបាម៉ា​​​បង្កើត​​​សង្គ្រាម​​​​ប៉ាកា​

Posted: 08 Jun 2012 03:53 AM PDT

យន្ត​ហោះគ្មាន​​មនុស្ស​​បើក​​ប្រើ​​​​តាម​​សម្លាប់​​​ពួក​សកម្ម​ប្រយុទ្ធ​
សេត​វិមាន​​​​ទទួល​ការ​​ចោទ​ប្រកាន់​​​ថា​​ជាអ្នក​​រៀបចំ​​​​​ឱ្យ​​ធ្លាយ​​​ដល់​​សារព័ត៌​មាន​​​នូវ​បញ្ជី​ខ្មៅ​​​​នៃ​ពួក​​​​សកម្ម​​ប្រយុទ្ធ​​​​អាល់​កៃដា​​​​ដែល​​ត្រូវ​​តាម​​​សម្លាប់​​និង​ការវាយ​​ប្រហារ​​​​ដោយ​​វីរុស​​ព័ត៌​មាន​​​វិទ្យា​​​ប្រឆាំង​នឹង​​មជ្ឈមណ្ឌល​​នុយ​ក្លេអ៊ែរ​​​​អ៊ីរ៉ង់​NATANZ ។ ការ​​លាតត្រដាង​​​ដោយ​​កាសែត​ញូវ​យ៉ក​​ថែម​​អំពី​​ការ​តាម​​សម្លាប់​​ពួក​សកម្ម​ប្រយុទ្ធ​​​អ៊ិស្លាម​​​ និង​​​​​ពីការ​វាយ​ប្រហារ​​​ដោយ​​​វីរុស​​​​ព័ត៌​មាន​វិទ្យា​​​​ប្រឆាំង​​​

ពួក​និស្សិត​​​កាណាដា​​ស្រាត​​ធ្វើ​បាតុកម្ម​​​តវ៉ា​

Posted: 08 Jun 2012 03:51 AM PDT

ពួក​​និស្សិត​​ស្រាត​​ហែបាតុកម្ម​
និស្សិត​កាណាដា​​នៅ​​កេបិច​​រវាង​ពី​​២.០០០​​ទៅ​៣.០០០​នាក់​ដែល​​ភាគ​ច្រើន​នាំ​គ្នា​​ស្រាត​ស្ទើរ​​ទាំងស្រុង​បានដើរ​ហែក្បួន​​បាតុកម្ម​​​កាលពី​យប់​​ថ្ងៃ​ទី​​៧​មិថុនា​​​​នៅ​​ក្រុង​ម៉ុង​​រេអាល់​ជាមួយ​នឹង​​ការ​វាយ​ឆ្នាំង​ដើម្បី​​តវ៉ា​​ប្រឆាំង​​ការ​​ប្រណាំង​ហ្វ័រ​​​មីឡា​​វ័ន F1 គ្រោង​​​​ធ្វើ​​ក្នុង​ទីក្រុង​​នេះ​និង​ប្រឆាំង​​​ការ​ដំឡើង​ថ្លៃបង់​​ចូល​​រៀន ។​ សរុប​​មនុស្ស​៣៩​នាក់​​​​ត្រូវ​​​ចាប់​ខ្លួន​ ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!