Koh Santipheap Daily

Koh Santipheap Daily


កីឡា​ករ​រ៉ូណាល់​ឌីន​ញ៉ូ ផ្លាស់​ចេញពី​ក្លឹប Flamengo ទៅ​លេង​ឱ្យ​ក្លឹប​ Atletico Mineiro

Posted: 06 Jun 2012 12:39 AM PDT

កីឡា​ករ​រ៉ូណាល់​ឌីនញ៉ូ
​រ៉ូណាល់​ឌីនញ៉ូ អតីត​កីឡា​ករ​ក្លឹបBarcelona បាន​ផ្លាស់​ចេញ​ពី​ក្លឹប​ Flamengo ​ទៅ​លេង​ឱ្យ​ក្លឹប​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ គឺ​ក្លឹប​Atletico Mineiro ក្នុង​ទី​ក្រុង​បេរ៉ូ ហូរីសុនតេ នៅ​លីក​កំពូល​របស់​ប្រេស៊ីល ។ក្លឹប Atletico Mineiro ​បាន​ថ្លែង​ក្រោយ​ពី​កីឡា​ករ​រ៉ូណាល់​ឌីនញ៉ូ ឈ្នះ​រឿង​ក្តី​ដោយ​តុលា​ការ​អនុញ្ញាត​ឱ្យ​សាមី​ខ្លួន​លុប​ចោល​កិច្ច​សន្យា​ជា​មួយ​ក្លឹប Flamengo ព្រោះ​មិន​

ក្លឹប Sevilla ជា​ក្លឹប​ល្បី​ក្នុង​ក្រប​ខណ្ឌ LaLiga ទិញ​កីឡា​ករ​ម៉ាឌូរ៉ូ ពង្រឹង​ខ្សែ​ការ​ពារ

Posted: 06 Jun 2012 12:37 AM PDT

កីឡា​ករ​ម៉ាឌូរ៉ូ
ក្លឹប Sevilla បាន​បង្ហើប​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា កន្លង​មក​ថា កីឡា​ករ​ហេត​វិក ម៉ាឌូរ៉ូ ខ្សែ​​ការ​ពារសញ្ជាតិ​ហូឡង់​របស់​ក្លឹប Valencia នឹង​​ផ្លាស់​​មក​លេង​ឱ្យ​ក្លឹប​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៦ មិថុនា ក្រោយ​ពី​សាមី​ខ្លួន​មិន​ព្រម​បន្ត​កិច្ច​សន្យា​ជា​មួយ​ក្លឹប Valencia រយៈ​ពេល​២​ឆ្នាំ ។

លោក​ប្រេដាន រ៉ូចជឺ គ្រូ​បង្វឹក​ថ្មី​៖ក្លឹប ហង្ស​ក្រហម Liverpool ត្រូវ​ការ​ពេល​វេលា​យូរ​បន្តិច​ដើម្បី​ពង្រឹង​​ក្លឹប

Posted: 06 Jun 2012 12:35 AM PDT

លោក​ប្រេដាន រ៉ូចជឺ
​បន្ទាប់​ពី​ឈាន​ជើង​ជាន់​ទឹក​ដី​ Anfield ដែល​ជា​ពហុកីឡដ្ឋាន​​របស់​ក្លឹប​​ហង្ស​ក្រហម​ Liverpool លោក​ប្រេ​ដាន​ រ៉ូចជឺ ​បាន​សន្យា​​នៅ​ចំពោះ​មុខ​អ្នក​គាំ​ទ្រ​ដែល​ស្រែក​ឃ្លាន​ចង់​បាន​ជ័យ​ជម្នះថា សូម​អ្នក​រាល់​គ្នា​បន្ត​អត់​ធ្មត់​បន្តិច​ពី​ព្រោះ​ខ្ញុំ​ត្រូវ​ការ​រយៈពេល​យូរ​​ដើម្បី​ស្វែង​យល់​​ទឹក​ចិត្ត​កីឡា​ករ​មុន​នឹង​ចាប់​ផ្តើម​ពង្រឹង​មូលដ្ឋន​គ្រឹះ​ជា​បឋម​ ។

លោក​ភីត​សូ មូស៊ីម៉ានី ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​អាហ្វ្រិក​ខាង​ត្បូង

Posted: 06 Jun 2012 12:32 AM PDT

លោក​ភីត​សូ មូស៊ីម៉ានី
យោង​ទៅតាម​ប្រភព​ព័ត៌​មាន​អា អែហ្វ​ ប៉េ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធទី​៦ មិថុនា ​ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា ​លោក​ភីតសូ មូស៊ី​ម៉ានី ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​កៅ​អី​គ្រូង្វឹក​បន្ទាប់​ពី​ទទួល​បាន​លទ្ធ​ផល​មិន​ល្អ​ប៉ុន្មាន​​ប្រកួត​ចុង​ក្រោយ​ និង​ជា​ពិសេស​ការប្រកួត​បាន​ត្រឹមតែ​ស្មើ 1-1 ជា​មួយ​ក្រុម​ Ethiopia ជម្រុះ​ World Cup ក្នុង​ទឹក​ដី​របស់​ខ្លួន​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យទី​៣ មិថុនា

សមត្ថកិច្ច​​​ស្រុក​សំពៅ​លូន​ប​ង្ក្រាប​​​អ្នកជួញដូរ​​ថ្នាំញៀន​​​បាន​បន្ត​បន្ទាប់​​ចំនួន​​3នាក់​

Posted: 06 Jun 2012 12:30 AM PDT

វ​ត្ថុ​តាង​ដែល​ត្រូវ​បាន​រឹប​អូស
ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលស្រុក​សំពៅលូនបាន​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​ចំនួន​៣​នាក់បាន​ត្រូវឃាត់ខ្លួនជាបន្តបន្ទាប់កាលពី​វេលាម៉ោង១១ព្រឹកថ្ងៃទី៥ មិថុនា នៅក្នុងភូមិ​ត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូនដោយសង្ស័យថា​មានជាប់ពាក់​ព័ន្ធ​ក្នុង​ករណី​ជួញដូរគ្រឿងញឿនស្រវឹង ។

គ្រូ​បង្វឹកក្រុម​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់មាន​​ទំនុក​ចិត្ត​​​​ខ្ពស់​​ចំពោះ​ការ​ប្រកួត​​​យូរ៉ូឆ្នាំ​2012

Posted: 06 Jun 2012 12:29 AM PDT

ក្រុម​កីឡា​ការ​អាល្លឺម៉ង់
សម្រាប់​​ការ​ធ្វើ​ដំណើរ​មក​ប្រកួត​​​យូរ៉ូ​ឆ្នាំ​​​២០១២ នៅ​ក្នុង​​ទឹក​ដី​​​ប៉ូឡូញ​​-អ៊ុយ​ក្រែន​​​​ឆ្នាំ​នេះ​​ ​គ្រូ​បង្វឹក​ក្រុម​ជម្រើ​ស​ជាតិ​​​អា​ល្លឺ​ម៉ង់​​​ បាន​សម្តែង​​នូវ​ទំ​នុក​ចិត្ត​​​ខ្ពស់​​ជាង​​កាល​ពី​ប្រកួត​​​យូរ៉ូឆ្នាំ​២០០៨​ ដែល​​​ធ្វើ​ឡើង​ក្នុង​​​ប្រទេស​​​អូរទ្រីស​ និង​​ស្វ៊ីស ។​នៅ​ក្នុង​អំ​ឡុង​ការ​ប្រកួត​​​យូ​រ៉ូ​ឆ្នាំ​២០១២​ ក្រុម​បាល់​ទាត់​​​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់​​​ ត្រូវ​មក​ស្នាក់​នៅ​​​ជិត​កំពង់​ផែ Gdansk ប្រទេស​ប៉ូឡូញ ដើម្បី​​ធ្វើ​ការ​​ហ្វឹក​

សត្វព្រៃ​ជាង​១៦៨គីឡូ​ក្រាម​ត្រូវ​សមត្ថ​កិច្ច​​​ចាប់​​បាន​នៅ​ខេត្ត​ស្ទឹង​ត្រែង

Posted: 06 Jun 2012 12:28 AM PDT

សត្វ​ព្រៃ​​ដែល​សមត្ថ​កិច្ច​ប​ង្ក្រាប​បាន​​​ខេត្ត​ស្ទឹងត្រែង
ខេត្ត​ស្ទឹងត្រែង ៖ សត្វព្រៃ​ជាង​១៦៨​គីឡូ​ក្រាម​​ត្រូវអង្គ​ការ​សម្ព័ន្ធ​មិត្តសត្វ​ព្រៃ​​ចាប់​បាន​​នៅចំណុច​ភូមិ​ថ្ម​លាត សង្កាត់​ស្ទឹង​ត្រែង កាល​ពីវេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​៦ មិថុនា ២០១២ ​ដោយ​សហ​ការ​​​ជា​មួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​​ថ្នាក់​កណ្តាល​ រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត និង​​ការ​ពារ​ដោយ​កម្លាំង​កង​រាជ​អាវុធហត្ថ​​លើផ្ទៃ​ប្រទេស បាន​ឆ្មក់​​​ចូល​លំនៅ​​ឋាន​មុខ​សញ្ញា​ជួញ​ដូរ​​សត្វព្រៃ​ ខណៈ​ជន​សង្ស័យ​កំពុង​ប្រមូល​សត្វ​ព្រៃ​ទាំង​នោះ​​បម្រុង​​ដឹក​ទៅ​លក់​នៅ

ជំងឺគ្រុន​ឈាម​នៅ​ខេត្តកំពង់ឆ្នាំង​កើន​ឡើង​ជាង​​ឆ្នាំចាស់​គួរ​កត់​សម្គាល់​

Posted: 06 Jun 2012 12:24 AM PDT

ក្មេង​រងគ្រោះ​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​
ខេត្ត​កំពង់​ឆ្នាំង ៖ ​ជំងឺគ្រុន​ឈាម​បាន​ផ្ទុះ​កម្រើក​ឡើង​ជា​ថ្មី​ទៀត​ បន្ទាប់​ពី​​ស្ងប់​ស្ងាត់​​មួយ​​រយៈ​ពេល​កន្លង​ទៅ ដែល​​ពេល​នេះ​កំពុង​កើត​ឡើង​​លើ​កុមារ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ​ដែល​ធ្វើ​​ឱ្យ​ឪពុក​ម្តាយ​​ និងអាណា​ព្យា​បាល​​មាន​ការព្រួយ​បារម្ភ​​ ហើយ​រូត​រះ​ម្នី​ម្នា​នាំ​យក​កូន​ទៅ​សម្រាក​​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​​ផង​ដែរ។ ​​លោក​​សូរិន្ទី រ៉ាវុឌ្ឍី ប្រធាន​មន្ទីរ​ពេទ្យ​ខេត្ត​បាន​និយាយ​ថា ​ជំងឺគ្រុន​ឈាម​វា​មិន​មែន​ផ្ទុះឡើង​តែមួយ​តំបន់​នោះ​ទេ ​គឺវា​បាន​​កើតឡើង​​​​នៅ​​

កិច្ចប្រជុំ​សាមញ្ញ​លើកទី36​របស់​ក្រុម​ប្រឹក្សា​ខេត្ត​បន្ទាយ​មានជ័យ

Posted: 06 Jun 2012 12:15 AM PDT

ក្នុង​ពិធីកិច្ចប្រជុំ​សាមញ្ញ​លើកទី36
ខេត្ត​បន្ទាយមានជ័យ ៖ នៅ​​​សាលប្រ​ជុំ​របស់​ក្រុម​ប្រឹក្សា​ខេត្ត​​​​ កាលពី​ថ្ងៃទី​​៥ មិថុនា មាន​កិច្ច​ប្រជុំ​​សាមញ្ញ​លើកទី​៣៦ នៃ​ក្រុម​ប្រឹក្សា​ខេត្ត​​ ​ក្រោមអធិបតីភាព​​លោក ប៉ុក សាលុយ ប្រធាន​​ក្រុម​ប្រឹក្សា​ខេត្ត​​​ ដោយមាន​ការ​ចូល​រួម​ពី​លោក​ស្រី​​នួម ​សុភ័ណ លោក​រៀម​ សារិន អភិ​បាលរង​​នៃ​គណៈ​អភិបាល​ខេត្ត​​ ​​សមាជិក-សមា​ជិកា​​ក្រុម​ប្រឹក្សា​ខេត្ត​ ព្រមទាំងប្រធាន​-អនុ​ប្រធាន​​មន្ទីរ​

​​​គ្រឿង​​សមុទ្រ​​ឡើង​​ថ្លៃ​​​​ខណៈ​ពេល​មាន​ភ្លៀង​ធ្លាក់​​ជាប់​ៗ​គ្នា​​ជាង​1​សប្តា​ហ៍

Posted: 06 Jun 2012 12:00 AM PDT

ទូក​នេសាទ​ជា​ច្រើន​​ផ្អាក​​​ការ​ចេញ​នេ​សាទ​​នៅ​​លើ​ផ្ទៃ​សមុទ្រ
ខេត្ត​ព្រះ​សីហនុ ៖ ទោះ​បី​នៅ​ព្រឹក​​ថ្ងៃ​​ទី​​៥ មិថុនា ​អាកាស​ធាតុ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ មាន​ភាព​ល្អ​​ប្រសើរ​​បន្តិច​​ក្តី​ក៏​​​ទំនិញ​​ម្ហូប​អាហារ​គ្រឿង​​​សមុទ្រ​​នៅ​តែ​​បន្ត​ឡើង​ថ្លៃ​ខ្ពស់​​ដដែល​ ខណៈ​​ពេល​ទូក​នេសាទ​ជា​ច្រើន​​ផ្អាក​​​ការ​ចេញ​នេ​សាទ​​នៅ​​លើ​ផ្ទៃ​សមុទ្រ​​ដោយ​សារ​តែ​​មាន​ភ្លៀង​​ធ្លាក់​​​​ជាប់​ៗ​​គ្នា​ជាង​១​សប្តាហ៍​មក​ហើយ​នោះ ។

កាមរីឆ្លាម​​បុក​គ្នា​ជា​មួយ​ម៉ូតូ​​របួស​ធ្ងន់​​ម្នាក់​ស្រាល​ម្នាក់​

Posted: 06 Jun 2012 12:00 AM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​កាមរី​ឆ្លាម​ ពណ៌ស្ករ ​បើក​បរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​ក្នុង​ល្បឿន​លឿន​ ហើយ​ទំនង​ជា​​ស្រវឹង​​ផង​នោះ ​ក៏​ទៅ​បុក​ម៉ូតូ​​ម៉ាក​វ៉េវ​ អេស ពណ៌ខ្មៅ ​ជិះគ្នា​២​នាក់​ ​បណ្តាល​ឱ្យ​​បុរស​អ្នក​បើក​បរ​​​ម៉ូតូ​រង​របួស​បាក់​ជើង​ស្តាំ និង​ស្ត្រី​រួម​ដំណើរ​​ពីក្រោយ​រង​របួស​រលាត់​ដៃ​ជើង ។ ​ភ្លាមៗ​​រថយន្ត​កាមរី​ឆ្លាម​បាន​បន្ថែម​ល្បឿន​​គេច​ខ្លួន​បាត់​​ស្រមោល កាល​ពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​​ឈាន​ចូ​ល​ថ្ងៃទី​៦ មិថុនា ២០១២ ​ក្នុងសង្កាត់​​បឹង​

​រថយន្តកាមរី​​ស៊េរី​៩៣ កំពុង​បើក​បរ​សុខៗ​​​ឆ្លង​ចរន្ត​​ឆេះលើ​ស្ពាន​ជ្រោយ​ចង្វា​

Posted: 05 Jun 2012 11:50 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្តកាមរី​ស៊េរី​៩៣ ​ពណ៌​សំបក​ឪឡឹក​ ​មួយ​គ្រឿង​​កំពុង​តែ​បើក​បរឡើងស្ពាន​ជ្រោយ​ចង្វា​​សុខៗ​​​ ស្រាប់តែឆ្លង​ចរន្ត​អគ្គិ​សនី​ឆេះ​ជា​អណ្តាត​ភ្លើង​សន្ធោ​ឡើង​តែ​​ត្រូវបាន​ម្ចាស់​​រថយន្ត​យក​ទឹក​ចាក់​ពន្លត់​ទាន់ ។ ​ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោ​ង​​៧និង​៤០​នាទី​ព្រឹកថ្ងៃទី​៦ មិថុនា ​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​ក្នុង​សង្កាត់​​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សីកែវ ។

រថយន្ត​កាមរី​​ស៊េរី​៩៥ បោល​​បុក​ក្បាល​​​របាំង​ថ្ម​បាក់​​អស់​២៨​ផ្ទាំង​ ព្រោះ​​អ្នក​​បើក​​បរ​ស្រវឹង​

Posted: 05 Jun 2012 11:47 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​របាំង​ថ្ម​ចែក​​ផ្លូវ​​ចំនួន​​២៨​​ផ្ទាំង​បាន​បាក់​ និងខ្ទាត​​រាយ​​ពពាយ​ពាស​ពេញ​​ថ្នល់​ដោយ​សារ​តែ​​រថយន្ត​កាមរី​ស៊េរី​៩៥ ​អ្នក​បើក​បរ​ស្រវឹង​ធ្លាក់​ភ្នែក​បោល​បុក​ពេញ​ទំហឹង លាន់​ឮ​ដូច​រន្ទះ​ កាលពីវេលា​ម៉ោង​១០​និង​១០​នាទី​យប់​​ថ្ងៃ​ទី​៥ មិថុនា ​២០១២ ​នៅ​តាម​បណ្តោយ​ផ្លូវ​២១៧ ​ក្នុង​សង្កាត់​​អូរ​ឫស្សី​​២ ខណ្ឌ​៧​មករា។

ឡិច​ស៊ីស​​បើក​ដូច​ហោះ​បុក​ម៉ូតូ​ស្លាប់​​ម្នាក់​រួច​​ជ្រុល​ទៅ​បុក​​អាកាស្សា​បាក់​6ដើម

Posted: 05 Jun 2012 11:45 PM PDT

រថយន្ត​ត្រូវ​បានស្ទូច​បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍
ខេត្ត​តាកែវ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​​​ក្នុង​ហេតុការណ៍​​រថយន្ត​​ឡិច​ស៊ីស​​កូន​កាត់​ មួយ​គ្រឿង​បើក​បោះ​ពួយជ្រុល​​ចង្កូត​ទៅ​​​​បុក​ម៉ូតូ​​​​​ ១​គ្រឿង​ ដែល​បើក​បញ្ច្រាស​ទិសម្នាក់​ឯង​​នៅ​ខាង​ស្តាំ​ដៃ​ ​ពេញ​ទំហឹង​ខ្ទាត​ប្រមាណ​​៥​ម៉ែត្រ បណ្តាល​ឱ្យ​ស្លាប់​​នៅ​លើ​ថ្នល់​​​ ហើយ​រថយន្ត​​​​បាន​ធ្លាក់​ប្រឡាយ​​នៅ​ខាង​កើត​​ថ្នល់​​រត់​ចម្ងាយ​២០០​​​ម៉ែត្រ​​ទៀត​​ទើប​ទៅ​មុខ​​​លែង​រួច ។ ហេតុការណ៍​​គ្រោះ​ថ្នាក់​​

នៅ​មន្ទីរ​​ពេទ្យ​ខេត្ត​កំពង់​ធំ មាន​វះ​កាត់​មាត់​ឆែប​ ដោយ​​ឥត​គិត​ថ្លៃ

Posted: 05 Jun 2012 11:39 PM PDT

មន្ទីរពេទ្យ​ខេត្ត​កំពង់​ធំ​វះ​កាត់​ដោយ​ឥត​គិតថ្លៃ
ខេត្តកំពង់ធំ ៖ ​ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៩ ​មិថុនា ២០១២ ​នៅ​មន្ទីរពេទ្យខេត្ត​កំពង់​ធំ អង្គ​ការ​​សកម្ម​ភាព​ ដើម្បី​សុខ​ភាព AFH ​បាន​ចុះធ្វើ​​ការ​វះ​កាត់​ជូន​ប្រជា​ពលរដ្ឋ​ដូចជា​ មាត់​ឆែប ឆែប​ក្រអូម ​ស្នាម​រលាក និង​ដុំ​ផ្សេងៗ​​ដូចជា ពក​ដៃ ជើង ខ្លួន​ប្រាណ។ល។ ​តែមិន​មែន​ពក​.កទេ។ ​ លោក​ម៉ុក ធារី ​វេជ្ជបណ្ឌិតឯក​ទេស​វះកាត់​បាន​មាន​​ប្រសាសន៍​ឱ្យ​ដឹង​ថា សកម្ម​ភាពវះកាត់​​ដោយ​ពុំ​យក​ប្រាក់​នេះ​គឺ​បាន​សហការ​ជា​មួយ​ក្រុម​គ្រូ​​ពេទ្យ​​

ជប៉ុន​​ផ្តល់​ជំនួយ​ឥត​សំណង ODA​ សម្រាប់​អាហារូបករណ៍​​ដល់​កម្ពុជា​

Posted: 05 Jun 2012 11:31 PM PDT

រាជធានីភ្នំពេញ ៖ ​ឆ្លើយ​តបទៅ នឹង​សំណើ​សុំ​​របស់រាជរដ្ឋា​ភិបាល​​កម្ពុជា និង​​ដោយ​ឈរ​​នៅ​លើ​​ទស្សន​កិច្ច​​ដើម្បី​ជំរុញ​​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-​សង្គម​របស់​ព្រះរាជា​ណា​ចក្រកម្ពុជា រដ្ឋា​ភិ​បាល​​ជប៉ុន​​បាន​សម្រេច​ផ្តល់​​ជំនួយ​ឥត​សំណង​ ODA ជូនដល់​រាជរដ្ឋា​ភិបាល​​កម្ពុជា ដើម្បី​​អនុវត្ត «កម្មវិធី​អាហារូប​ករណ៍​​ធនធាន​មនុស្សរបស់​ជប៉ុន» ជំនាន់​ទី​១៣ ។

ស្ទាក់​កាប់​​ប្លន់​យក​ម៉ូតូ​កណ្តាលយប់​ស្ងាត់

Posted: 05 Jun 2012 11:30 PM PDT

សមត្ថ​កិច្ច​កំពុង​សាកសួរ​ជនរងគ្រោះ
ខេត្ត​កំពង់​ស្ពឺ​​ ៖ ករណី​ស្ទាក់​កាប់​ប្លន់​​យក​ម៉ូតូ​មួយ​​បាន​កើត​ឡើង​​​នៅ​ចំណុច​​ខាង​ត្បូង​​វត្ត​​សុពណ៌​ទេព​ ចម្ងាយ​២០០​ម៉ែត្រ តាម​ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​​អំពែ​ភ្នំ កាល​ពី​​ម៉ោង​៩​​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​៤ មិថុនា បណ្តាល​​ឱ្យ​បុរស​ម្នាក់​ត្រូវ​​ដាច់​បំពង់​​ខ្យល់ និង​នារី​ម្នាក់​​រង​របួស​​ស្រាល​ ឯ​​ម៉ូតូ​​មួយ​គ្រឿង​​ត្រូវ​ចោរ​យក​​ទៅ​បាត់​ដោយ​​សុវត្ថិ​ភាព ។ ​

និស្សិតម្នាក់​​ស្រវឹង​បាត់​បង់​ម្ចាស់​ការ​ជិះ​ម៉ូតូ​​ឡើង​ទួល​​​ធ្លាក់​ជង្ហុក​ដួល​លែង​ដឹង​ខុស​ត្រូវ​

Posted: 05 Jun 2012 11:20 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​យុវជន​ឈ្មោះ​​ឃន ណារីម អាយុ​២៤​ឆ្នាំ ជា​និស្សិត​​ស្នាក់​នៅ​​វត្ត​ស្ទឹង​មាន​ជ័យ ជិះ​ម៉ូតូ​អាយ​ខន ពណ៌​ត្រួយ​ចេក ក្នុង​សភាព​ស្រវឹង​​ជោក​ជាំ​បាត់​បង់​ម្ចាស់​ការ ជិះ​ម៉ូតូ​​ឡើង​ទួល​ធ្លាក់​ជង្ហុក​ដួល​អូស​ជិត​៥​ម៉ែត្រ​​ប្រកាច់​​ប្រ​កិន​រលាត់ដៃជើង​ និង​មុខ ។ ហេតុការណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី៥ មិថុនា ​​នៅ​លើ​កំណាត់​ផ្លូវ​លេខ​២៧១ ជិតស្តុប​​ស្ទឹង​មានជ័យ ​មុខ​ផ្ទះ​លេខ​

ចិននិង​រុស្ស៊ី​​សន្យា​​​​ពង្រឹង​សម្ព័ន្ធ​ភាព​ក្នុង​​អ.ស.ប

Posted: 05 Jun 2012 11:19 PM PDT

លោក​ហ៊ូជីន​តាវ​និង​​​លោក​ពូទីន
​ប្រធានាធិបតី​​រុស្ស៊ី​​លោក​វ៉្លាឌីមៀរ ពូទីន​​ ​អះអាង​​កាលពី​ថ្ងៃទី៥​មិថុនា​​នៅទីក្រុង​​ប៉េកាំង​​ថា​ ​​ចិននិងរុស្ស៊ី​​​នឹង​ពង្រឹង​​សម្ព័ន្ធ​ភាពដ៏​​សំខាន់​​ជាពិសេសនៅអ.ស.ប​​ ​ដែល​​នៅទីនោះ​​​មហា​អំណាច​​ទាំង២​បាន​​ប្រឆាំង​ចំពោះ​​ការខិតខំ​​ប្រឹង​ប្រែង​​របស់​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​ដើម្បី​​​ដាក់​ទណ្ឌ​កម្ម​​របប​ក្រុង​​​ដាម៉ាស់ ។​

​រថយន្តឡិចស៊ី​ស​បុក​របាំង​ដែក​ចែក​​​ផ្លូវ​អស់​១០​ផ្ទាំង​​ ព្រោះតែ​​អ្នក​បើក​បរ​ងងុយ​ដេក​

Posted: 05 Jun 2012 11:18 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ របាំង​ដែកចែកផ្លូវ​ចំនួន​១០​ផ្ទាំងខ្លះបាក់ជាប់នៅលើទ្រូងផ្លូវ ខ្លះ​ខ្ទាត​ទៅ​លើចិញ្ចើមផ្លូវ ដោយសារតែរថយន្ត​ឡិច​ស៊ីស​៤៧០បុករះ ព្រោះអ្នកបើកបរងងុយ​ដេក ប៉ុន្តែ​សំណាង​ល្អមិនបង្កឱ្យ​មនុស្សរងរបួស​នោះ​ឡើយ។ ករណីនេះបានកើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣ទៀបភ្លឺថ្ងៃទី​៦ មិថុនា ២០១២ នៅ​ចំណុច​ខាងលិចផ្សារទឹក​ថ្លា តាមបណ្តោយ​ផ្លូវ​សហ​ព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹក​ថ្លា ខណ្ឌសែនសុខ។

កម្ម​ករ​រោងចក្រ​ហ័ររស ​​ប្រមាណ​៣០០​នាក់ នាំគ្នា​​ធ្វើ​កូដកម្ម​ទាមទារ​លក្ខ​ខណ្ឌ​ការ​ងារ​ (មានវីដេអូឃ្លីប)

Posted: 05 Jun 2012 11:17 PM PDT

រាជធានីភ្នំពេញ ៖ ​​កម្ម​ករ កម្ម​ការិនី​​រោង​ចក្រ​កាត់ដេរ​ហ័រ​រស​ប្រមាណ​៣០០​នាក់​នាំគ្នា​ធ្វើ​​កូដ​កម្ម​នៅ​ខាងមុខ​រោង​ចក្រ​ដែល​មា​នទីតាំង​​នៅ​តាម​បណ្តោយ​ផ្លូវព្រះ​មុនី​រ៉េត សង្កាត់​​ស្ទឹងមាន​ជ័យ ខណ្ឌ​​មាន​ជ័យ កាលពី​​ព្រឹក​ថ្ងៃទី​៦ មិថុនា ២០១២ ដើម្បីទាមទារ​​លក្ខ​ខណ្ឌ​ការងារ​១២​ចំណុច​ពី​ថៅកែ​រោង។ 

កីឡាករអេស្ប៉ាញ Morenoឈ្នះដំណាក់ទី2ប្រណាំងកង់ Dauphine Criteriumនៅបារាំង

Posted: 05 Jun 2012 11:16 PM PDT

កីឡាករអេស្ប៉ាញ​ Daniel Moreno
Daniel Moreno បាន​​សម្តែង​​ក្តី​​រីក​​រាយ​​ជា​​ខ្លាំង​​បន្ទាប់​​ពី​រូប​​គេ​​យក​​ឈ្នះ​​ដំ​ណាក់​​ទី​២​​ប្រ​ណាំង​កង់​កម្ម​វិធី Dauphine Criterium​នៅ​ប្រ​ទេស​បា​រាំង​កាល​ពីថ្ងៃ​​​​ទី​៥​​​ខែ​មិថុនា​ ។​ ការ​ប្រ​ណាំង​ក្នុង ​ដំ​ណាក់​នេះ​បញ្ចប់​នៅ​ទី​ក្រុង Saint-Félicien ប្រ​ទេស​បា​រាំង ​។​ Daniel Moreno ដែល​ជិះ​កង់​ឱ្យ​ក្រុម​ Katusha Teamបាន​យក​ឈ្នះ​ដំ​ណា​ក់​ដែល​មាន​​ចម្ងាយ​ផ្លូវ​១៦០​​​គី​ឡូ​ម៉ែត្រ​ដោយ​ការ​

នគរបាល​​ឃាត់​ខ្លួន​ជនសង្ស័យ​​ជួញ​ដូរ​គ្រឿង​ញៀន​​ម្នាក់​

Posted: 05 Jun 2012 11:15 PM PDT

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​ជួញ​ដូរ​គ្រឿងញៀន​
រាជធានីភ្នំពេញ ៖ នគរបាល​​​​ព្រហ្ម​ទណ្ឌ​នៃ អធិការ​ដ្ឋាន​​នគរបាល​​ខណ្ឌ​​ដូនពេញ បាន​ឃាត់​ខ្លួន​ជនសង្ស័យ​​ជួញ​ដូរ​គ្រឿ​ង​​ញៀន​​ម្នាក់​​នៅ​ចំណុច​​​ចំណត​​រថយន្ត​មុខ​ស្តាត​ចាស់​ផ្លូវ​លេខ​​៧០ ភូមិ​២០ ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ​​កាល​ពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹកថ្ងៃទី​៥ មិថុនា ២០១២ ​និង​ដក​ហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹក​កក​មួយ​​កញ្ចប់​តូច ។

គ្រោះ​​ថ្នាក់​​​ចរាចរណ៍​​ពី​រថ្ងៃ​​​​ជាប់​​គ្នា​​របួស​​​3និង​​​ស្រាល​1​

Posted: 05 Jun 2012 11:15 PM PDT

ជនរងគ្រោះ​សម្រាកក្នុង​​មន្ទីរពេទ្យ
ខេត្ត​ស្វាយ​រៀង​​ ៖ ​បុរ​ស​​៣នាក់​​​​​រង​របួស​ធ្ងន់​ និង​​ម្នាក់​​ទៀត​​​របួស​ស្រាល​​​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​​២កន្លែង​ផ្សេង​គ្នា​​​ បណ្តាល​​​មក​ពី​​ម៉ូតូ​​បុក​គ្នា​ ។ ​ករណី​​ទី​​១​ កើត​ឡើង​​​​នៅ​លើ​ផ្លូវ​លំ​​ ស្ថិត​​​ក្នុង​ភូ​មិ​​តាជៃ​ ឃុំ​កំពង់ចម្លង​ ស្រុក​ស្វាយ​​​ជ្រំ​ ។ ជន​រង​គ្រោះ​​​​ឈ្មោះ​​សំ ឈឿន​ ​ភេទ​ប្រុស​​ អាយុ​​២៤​ឆ្នាំ ​ នៅ​ភូមិ​​​​កើត​ហេតុ​​ប្រាប់​កោះ​សន្តិ​ភាព​​ថា ​កាល​ពី​វេលម៉ោង​​៧​យប់​​​ថ្ងៃ​ទី​​​៣ មិថុនា ​រូបគេជិះ​ម៉ូតូ​​​​

លោក​ស្រី​អ៊ួងសាន់​ស៊ូជី​​​ទៅ​កាន់​​បារាំង​នាដំណាច់​​ខែនេះ​

Posted: 05 Jun 2012 11:13 PM PDT

លោក​​ស្រី​អ៊ួង​សាន់​ស៊ូជី​​
វិមាន​​ប្រធានាធិបតី​បារាំង​អេលី​ហ្សេ​ ក្នុង​សេចក្តី​​​ប្រកាសមួយ​​ឱ្យដឹង​កាលពី​ថ្ងៃ​ទី​៥​​មិថុនា​​​ថា តាម​ការ​​​​អញ្ជើញ​​​របស់​​ប្រធានាធិបតី​​​បារាំង​លោក​ស្រី​អ៊ួង​​សាន់​ស៊ូជី ជ័យលាភី​ពាន​រង្វាន់​​​​ណូ​បែល សន្តិភាព​និងជា​សមាជិក​សភា​នៃ​គណបក្ស​ប្រឆាំងភូមា​​ នឹងទៅ​​បំពេញ​ទស្សនកិច្ច​​នៅ​ប្រទេស​​បារាំង​ពីថ្ងៃទី​២៦ទៅ​២៩មិថុនា ។​

​បើក​បរ​រថយន្ត​​ហ្វ័រ​រ៉ាន់​​ន័រ​មិន​គោរព​បញ្ជា​ប៉ូលិស​ត្រូវ​ប៉ាសេរ៉ូ​​បុក​ធ្លាក់​កាង​មុខ​​ថ្លៃ​ខូច​ខាត​​ពាក់​កណ្តាល​

Posted: 05 Jun 2012 11:11 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ហ្វ័រ​រ៉ាន់ន័រ ពណ៌​ត្រេអ៊ី បើក​បរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​​ផ្លូវ​​លេខ​១០២៨ ​ពី​កើត​ទៅ​លិច ដោយ​​មិន​គោរព​​បញ្ជា​របស់​ប៉ូលិសឱ្យ​ឈប់​បាន​បើក​ជែង​ទៅ​មុខ​បណ្តាលឱ្យ​​ប៉ះគ្នា​​ដោយ​​រថយន្ត​ហ្វ័រ​រ៉ាន់ន័រ​ធ្លាក់​កាង​ខាង​មុខ​ចំណែក​​រថយន្តបាសេរ៉ូបែក​​ចង្កៀងមុខ​ផ្នែក​ខាង​​ស្តាំ។ ​ហេតុការណ៍​នេះ​​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៥ មិថុនា ២០១២ ​នៅត្រង់​ចំណុច​​ផ្លូវ​បែក​​ជា​៤ តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ​​ក្នុង​

សុខភាព​របស់​​​លោក​​មូបារ៉ាក់​​​​ធ្លាក់​​​​ដុន​ដាបខ្លាំង​

Posted: 05 Jun 2012 11:10 PM PDT

លោក​​​​ហូស្នី​​​មូបារ៉ាក់​
ទីភ្នាក់​ងារ​​សារព័ត៌​មាន​​​ផ្លូវ​ការ​អេហ្ស៊ីប​​​​ MENA រាយ​ការណ៍​​​​កាលពី​ថ្ងៃទី​​​៥​មិថុនា​ថា​ ​ស្ថាន​ភាព​​​សុខភាព​របស់​អតីត​​​ប្រធានាធិបតី​​​​​អេហ្ស៊ីប​​​​លោក​ហូស្នី​​​ មូបារ៉ាក់​ ​អាយុ​៨៤ឆ្នាំ​បាន​ធ្លាក់​​​ចុះ​ដុនដាប​​​យ៉ាង​​ខ្លាំង។​​​​​ទទួល​​ការ​​កាត់ទោស​​​ដាក់គុក​​​​​អស់មួយ​ជីវិត​​​ ​ពីបទ​​ចេញ​បញ្ជា​​​ឱ្យ​បាញ់​ប្រហារ​​លើពួកបាតុករ​ «​បដិវត្តន៍​​ ទន្លេ​​​នីល»កាលពីឆ្នាំទៅមិញ​​​​​អតីត​​​ប្រធានាធិបតី​អេហ្ស៊ីប​​រូបនេះ​​បាន​សន្លប់​​មិន​

យ៉ូ​​កូ​​វិ​ច​​ឆ្លង​ចូល​វគ្គ​ពាក់​ណ្តាល​ផ្តាច់​ព្រ័ត្រ French Open​បន្ទាប់​ពី​ផ្តួល​ជើង​ខ្លាំង​ចាស់​ផ្ទះ

Posted: 05 Jun 2012 11:06 PM PDT

កីឡាករ​ស៊ែ​ប៊ី​ណូ​វ៉ាក់ យ៉ូ​កូ​វិច
កី​ឡា​ករ​​លំ​ដាប់​​ទី​​១​​ពិភព​លោក​ណូ​​វ៉ាក់ កូ​​វិច​​បាន​ហក់​​ផុត​​ពី​​មាត់​​រណ្តៅ​​បរា​​ជ័យ​​នៅ​​ក្រប​​ខណ្ឌ French Openកាល​ពី​ថ្ងៃ​​​​អង្គារ​ទី​៥​មិ​ថុ​នា​ជួយ​សង្គ្រោះ​បាន​ក្តី​សង្ឃឹម​របស់​ខ្លួន​នៃ​ការ​ក្លាយ​ជាជន​ដំ​បូង​គេ​​​រយៈ​ពេល​៤៣​ឆ្នាំ​ក្នុង​ការ​គ្រប់​គ្រង​ជើង​ឯក​ពាន​រង្វាន់​ធំ​ៗ​ទាំង​៤​ក្នុង​លោក​។

រញ្ជួយដី​​កម្លាំង​​​​5,8រីស្ទ័រ​នៅ​​ដែន​ទឹកកោះ​​ហុនស៊ូជប៉ុន

Posted: 05 Jun 2012 11:04 PM PDT

ការរញ្ជួយ​ដី​​មួយ​កើតមាន​ក្នុង​មហា​សមុទ្រ​​​ប៉ាស៊ីហ្វិក​​​នៅ​កន្លែង​មួយ​ចម្ងាយ​ជាង១៥០គ.ម​​ភាគ​​អាគ្នេយ៍​ក្រុង​​តូក្យូ​ក្នុង​ដែនទឹក​នៃ​កោះ​​ហុនស៊ូ​ក្នុង​ជម្រៅ​​​១០គ.ម ។ ការ​រញ្ជួយ​ដី​​មាន​កម្លាំង​​​៥,៨​​​រីស្ទ័រ​នោះ​​កាលពី​យប់​ថ្ងៃទី​៥មិថុនា​​ត្រូវ​បាន​​​ប្រកាស​​ឱ្យ​​​​ដឹងដោយ​វិទ្យា​ស្ថាន​​ភូមិ​រូប​វិទ្យា​​​​អាមេរិក​​​USGS ។ ពុំ​ទាន់​មាន​​សេចក្តី​រាយ​ការណ៍​​ពី​​ការខូចខាត​នានា​​នៅឡើយ ។

ទូរគមនាគមន៍​កម្ពុជា​ទទួល​ពាន​រង្វាន់​ IQS ពីស្ថាប័ន​ B.I.D

Posted: 05 Jun 2012 11:00 PM PDT

ទូរគមនាគមន៍​កម្ពុជា​ទទួល​ពាន​រង្វាន់​ IQS ពីស្ថាប័ន​ B.I.D
រាជធានីភ្នំពេញ ៖ នៅ​ទូរគមនាគមន៍​ កម្ពុជា កាល​ពី​ថ្ងៃទី​៥ មិថុនា មាន​រៀបចំ​កិច្ច​ប្រជុំ​បូកសរុប​លទ្ធ​ផល​ការងារ​ប្រចាំ​ខែ​ និង​បង្ហាញ​ពាន​ IQS ​ដែល​ទូរគមនាគមន៍​កម្ពុជា ទើប​ទទួល​បាន​ពី​ស្ថាប័ន​ BID នាពេល​ថ្មីៗកន្លង​មក​នេះ ដែល​ពិធី​នោះ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ លោក ឡៅ​ សារឿន ប្រតិភូ​រាជ​រដ្ឋ​ាភិបាល​ និង​ជា​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!