VOA News: ព័ត៌មាន: “ស្ថានភាពជួញដូរមនុស្សនៅកម្ពុជាមិនទាន់ប្រសើរ” plus 1 more |
ស្ថានភាពជួញដូរមនុស្សនៅកម្ពុជាមិនទាន់ប្រសើរ Posted: 21 Jun 2012 07:39 AM PDT ក្រសួងការបរទេសសរអានិយាយថាប្រទេសកម្ពុជាស្ថិតក្នុងប្រទេសប្រឹងប្រែងទប់ស្កាត់ អំពើជួញដូរ មនុស្ស បើទោះបីជាមិនបានទប់ស្កាត់ឲ្យបានប្រាកដប្រជាក្តី។ នៅក្នុងកំណត់ត្រាប្រចាំឆ្នាំរបស់ក្រសួង ការបរទេសសរអាស្តីពីការជួញដូរមនុស្សក្នុងពិភពលោកដែលប្រកាសដោយលោកស្រី ហ៊ីលឡារី គ្លីនតុន បានដាក់ប្រទេសកម្ពុជាក្នុងលំដាប់ទី២ ឬ Tier 2 ដូចឆ្នាំ២០១១ដែរ។ «រដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តពេញលេញនូវបទដ្ឋានកម្រិតអប្បបរមាដើម្បីលុបបំបាត់ការជួញដូរ ទេ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើកិច្ចការ»។ របាយការណ៍ដដែលនិយាយដូច្នេះបានលើកយកការផ្តន្ទាទោសជនជាប់ចោទ២០នាក់ដោយធ្លាក់ចុះពីចំនួន៣៦នាក់កាលពីឆ្នាំទៅ។ <!--AV--> របាយការណ៍ដដែលបាននិយាយថាកម្ពុជាជាប្រភព កន្លែងឆ្លងកាត់និងជាប្រទេសគោលដៅសម្រាប់ការជួញដូរស្រ្តី បុរស កុមារ និងក្មេងៗសម្រាប់ធ្វើពលកម្ម និង ជួញដូរផ្លូវភេទ។ ហើយអំពើពុករលួយ គ្រប់ជាន់ថ្នាក់ធ្វើឲ្យរាំងស្ទះដល់ការទប់ស្កាត់អំពើជួញដូរមនុស្ស។ រដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា លោកស្រីគ្លីនតុន ក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានប្រគល់ ពានរង្វាន់ «វីរជនផ្នែកជួញដូរមនុស្ស» ដល់ជនរងគ្រោះកម្ពុជាម្នាក់គឺលោក ព្រំ វណ្ណៈអានន្ទដែលប្រឹងប្រែងធ្វើឲ្យ មានការផ្លាស់ប្តូរផ្នែកជួញដូរមនុស្ស។ ថ្លែងប្រាប់វីអូអេក្នុងបទសម្ភាសជាពិសេសក្នុងក្រសួងការបរទេសនៅថ្ងៃអង្គារ ប៉ុន្មានម៉ោងនេះលោក ព្រំ វណ្ណៈអានន្ទបានអះអាងថា៖ «ខ្ញុំមានកិត្តិយសសម្រាប់ខ្ញុំដែលបានមកទទួលរង្វាន់នេះ។ នេះជាការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដែលខ្ញុំ មិនធ្លាប់ជួបប្រទះ ហើយនឹកស្មានដល់ »។ លោកអានន្ទបានគេចខ្លួចរួចពីទាសភាពក្នុងទូកនេសាទក្នុងប្រទេស ម៉ាឡេស៊ី និងគូររូបភាពនៃអំពើជួញដូរធ្វើទារុណកម្មផងដែរ។ លោកត្រូវគេនាំយកទៅលក់ ដើម្បីបម្រើការងារខាងផ្នែកពលកម្មជាង៣ឆ្នាំតាមច្រកម៉ាឡៃ ទៅកាន់ប្រទេសថៃរួចទៅប្រទេសម៉ាឡេស៊ីចាប់តាំងពីឆ្នាំ២០០៦។ មានពលរដ្ឋខ្មែររាប់ម៉ឺននាក់ត្រូវគេដឹងថាបានធ្លាក់ចូលទៅក្នុងទាសភាពបែបទំនើប ហើយត្រូវថៅកែ អ្នកជួញដូរធ្វើបាប ធ្វើទារុណកម្មគ្រប់បែបយ៉ាង៕ <!--AV--> This posting includes an audio/video/photo media file: Download Now |
អង្គការឃ្លាំមើលការបោះឆ្នោតទទួចឲ្យមានកំណែនទម្រង់គជប Posted: 20 Jun 2012 08:16 PM PDT ខុមហ្វ្រែល ដែលជាអង្គការឃ្លាំមើលការបោះឆ្នោតធំមួយនៅកម្ពុជាបានទទូចនៅថ្ងៃពុធនេះ ឲ្យមានការរុះរើសមាសភាពដឹកនាំនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បីធ្វើឲ្យការបោះឆ្នោតមានភាពត្រឹមត្រូវ។ ការទាមទារនេះក្រោយពីគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានរកឃើញថា មានបញ្ហា និងភាពមិនប្រក្រតីជាច្រើនបានកើតឡើងក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៣ ខែមិថុនា។ ថ្លែងក្នុងសិក្ខាសាលាស្ដីពីការវាយតម្លៃ និងលទ្ធផលចុងក្រោយនៃការបោះឆ្នោតនោះ លោកធន់ សារ៉ាយ ប្រធានអង្គការការពារសិទ្ធិមនុស្សអាដហុក និងជាប្រធានគណៈកម្មការនាយករបស់ ខុមហ្វ្រែល មានប្រសាសន៍ថា ការកែសម្រួលរចនាសម្ព័ន្ធ និងកែលម្អនីតិវិធីមួយចំនួនគឺជាការចាំបាច់សម្រាប់ធានាដល់ការបោះឆ្នោតឆ្នាំក្រោយ។ «ខុមហ្វ្រែលស្នើយ៉ាងទទូច និងជាបន្ទាន់ដល់រាជរដ្ឋាភិបាល ម្ចាស់ជំនួយ និងអង្គការសង្គមស៊ីវិលដោយត្រូវចាប់ផ្តើមពិភាក្សាកែលម្អរចនាសម្ព័ន្ធសមាសភាព គជប និងយន្តការសំខាន់ៗមួយចំនួនដូចជាការចុះឈ្មោះបោះឆ្នោត ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ការដោះស្រាយបណ្ដឹងបោះឆ្នោតការពារសេរីភាពបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ការទទួលបានការផ្សព្វផ្សាយសម្រាប់គណបក្សនយោបាយនិងការបង្កើតបរិយាកាសអព្យាក្រិតដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងន័យពង្រឹងភាពត្រឹមត្រូវ សុចរិតភាព និងភាពយុត្តិធម៌ក្នុងដំណើរការបោះឆ្នោត»។ ក្នុងរបាយការណ៍របស់ខ្លួនខុមហ្វ្រែលរកឃើញថា មានភាពមិនប្រក្រតីចំនួន៣.០០០ ករណីក្នុងការិយាល័យបោះឆ្នោតចំនួន៥.៨១០។ ភាពមិនប្រក្រតីទាំងនោះ រួមមានអ្នកបោះឆ្នោតរកឈ្មោះមិនឃើញ គ្មានបណ្ណព័ត៌មាន រកការិយាល័យបោះឆ្នោតមិនឃើញ គ្មានឯកសារបញ្ជាក់អត្តសញ្ញាណ ខុសទិន្នន័យជាដើម។ ជាងនេះទៅទៀត អាជ្ញាធរមូលដ្ឋានឃ្លាំមើលការបោះឆ្នោត ការប្រកួតប្រជែងមិនស្មើភាពរវាងគណបក្សកាន់អំណាច និងគណបក្សក្រៅអំណាច គម្លាតនៃការប្រើប្រាស់ធនធានរវាងគណបក្សកាន់អំណាច និងគណបក្សប្រកួតប្រជែង ប្រពន្ធ័ផ្សព្វផ្សាយពិសេសបណ្ដាញទូរទស្សន៍បម្រើការឃោសនាឲ្យគណបក្សប្រជាជនកម្ពុជា ហើយបានរំលោភលើបទបញ្ជា និងគោលការណ៍របស់ គជប។ បន្ថែមពីនោះកងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីរាជការបានបម្រើឲ្យគណបក្សកាន់អំណាច ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប មិនមានតម្លាភាពក្នុងការដោះស្រាយបណ្តឹង។ លោកយឹម សុវណ្ណ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី និងលោក អ៊ូ ចន្ទរិទ្ធ តំណាងរាស្ដ្រមកពីគណបក្សសិទ្ធិមនុស្ស បានគាំទ្ររបាយការណ៍រកឃើញរបស់ខុមហ្វ្រែលនេះ។ ហើយពួកលោកបានគាំទ្រឲ្យមានការរៀបចំរចនាសម្ព័ន្ធដឹកនាំ គជប ឡើងវិញផងដែរ។ ដោយឡែកអង្គការចំនួនប្រាំមួយផ្សេងទៀត ក៏បានរកឃើញថាមានបញ្ហាដូចគ្នានេះដែរ ក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងទៅថ្មីៗនេះ។ លោក ទេព នីថា អគ្គលេខាធិការនៃ គជប បានមានប្រសាសន៍ដោយទទួលស្គាល់ថា មានភាពមិនប្រក្រតីខ្លះបានកើតឡើងដែរ ដោយគជប នឹងធ្វើការកែសម្រួលការងាររបស់ខ្លួនបន្ថែមទៀត។ «ចំពោះមុខនេះ គជបធ្វើសន្និបាទបូកសរុបដកពិសោធន៍ការងារអនុវត្តត្រឹមត្រូវ ឬខ្វះខាតយ៉ាងណានៅថ្ងៃទី២១ និង២២ នៅតាមខេត្តទាំងអស់។ ហើយ គជប នឹងធ្វើការបូកសរុបដកពិសោធន៍របស់ខ្លួនដែរនៅថ្ងៃទី១២ និង១៣ ខែកក្កដា។ យើងនឹងពិនិត្យចំណុចខ្វះខាត រួមទាំងអនុសាសន៍របស់អង្គការមិនមែនរដ្ឋាភិបាលទៀត ដើម្បីយើងធ្វើការកែលំអក្នុងការបោះឆ្នោតខាងមុខ»។ ចំពោះការរុះរើសមាសភាព គជប លោកទេព នីថា មិនធ្វើអត្ថាធិប្បាយទេ ដោយបញ្ជាក់ថាការជ្រើសតាំងសមាសភាព គជប ជាកិច្ចការរបស់ក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថា គជប គ្រោងនឹងធ្វើការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី២៤ ខែមិថុនា ខាងមុខនេះ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |