Koh Santipheap Daily

Koh Santipheap Daily


សាលាខណ្ឌដូនពេញនិងសង្កាត់ទាំង១១ធ្វើអនាម័យនៅច្រាំងទន្លេមុខផ្សាររាត្រី

Posted: 22 Jun 2012 01:15 AM PDT

សាលាខណ្ឌដូនពេញនិងសង្កាត់ទាំង១១ធ្វើអនាម័យនៅច្រាំងទន្លេមុខផ្សាររាត្រី
រាជធានីភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​មិថុនា​ លោក​សុខ​ សម្បត្តិ​ ជំនួយ​ការ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ហ៊ុន​ សែន​ និង​ជា​អភិបាល​ខណ្ឌ​ដូន​ពេញ​ ដឹក​នាំ​ចៅ​សង្កាត់​ទាំង​១១ ​និង​មន្ត្រី​សាលា​ខណ្ឌ​ប្រមាណ​ជា​១​រយ​នាក់​ប្រដាប់​ដោយ​កាំបិត​បាន​ចុះ​កាប់​ឆ្ការ​ព្រៃ​ត្រែង​នៅ​តាម​ច្រាំង​ទន្លេ​មុខ​ផ្សារ​រាត្រី​ ស្ថិត​ក្នុង​សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូន​ពេញ ​ព្រម​ទាំង​បាញ់​ទឹក​លាង​សំអាត​​ច្រាំង​ទន្លេ​ដែល​

​វីរបុរស ​រ៉ូណាល់​ដូ​ ជួយ​ឱ្យ​ក្រុម​ចៀម​រោម​មាស ព័រ​ទុយ​ហ្គាល់ ​មាន​កៅ​អី​១​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

Posted: 22 Jun 2012 01:04 AM PDT

កីឡាកររ៉ូណាល់ដូ
ការ​គ្រប់​គ្រង​​បាល​់​ស្ទើរ​តែ​ពេញ​ទី​លាន​ប្រកួត​ និង​ការ​ព្យា​យាម​ស៊ុត​បាល់​បញ្ចូល​ទី​ជា​ច្រើន​លើក​ច្រើន​សា​​ របស់​ក្រុម​ចៀម​រោម​មាស ​ព័រ​ទុយ​ហ្គាល់ ពិត​ជា​មិន​អត់​ប្រយោជន៍​​​​មែន ​ពោល​គឺ​នៅ​នាទី​ ទី​៧៩ វីរ​បុរស​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​រ៉ូណាល់​ដូ ​មាន​ឱ​កាស​ស៊ុត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់ ​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ឆែក​ដោយ​លទ្ធ​ផល​ 1-0 ។

ក្រុម​ហ៊ុន​កូរ៉េ​​ខាង​ត្បូង​​​ទិញ​​ក្រុម​ហ៊ុន​​IT អាមេរិក​​​តម្លៃ​​​​២៤៨​លាន​ដុល្លារ​

Posted: 22 Jun 2012 01:01 AM PDT

ក្រុម​ហ៊ុ​ន​កូ​រ៉េ​​ខាង​ត្បូង​​ឈ្មោះ​ SK Hynix បាន​និយាយ​ថា ខ្លួន​នឹង​ទិញ​ក្រុម​ហ៊ុនដែល​មាន​​មូល​ដ្ឋាន​​នៅ​អាមេរិក​​ក្នុង​ទឹក​ប្រាក់​​​២៤៨​លាន​ដុល្លារ​ ដើម្បី​​​ពង្រឹង​​ដំណើរ​ការ​​ឧបករណ៍​ Flash Memory របស់​ខ្លួន​​ដែល​ប្រើ​ក្នុង​ស្មាត​ហ្វូន​ និង​កុំ​ព្យូទ័រ​Tablet ។ ក្រុម​ហ៊ុន​នេះ​​​បាន​បន្ត​ទៀត​ថា ខ្លួន​នឹង​​​អាច​ធ្វើ​​លទ្ធ​កម្ម​​​ជាមួយ​ក្រុម​​ហ៊ុន​A_Media_Device Corp​ ដែលជា​ក្រុម​ហ៊ុន​​មួយ​បង្កើត​​

ការ​អភិវឌ្ឍ​កម្លាំង​​​ពល​កម្ម​​មិន​គ្រប់​គ្រាន់​​​ក្លាយ​​ជា​បញ្ហា​​ចម្បង​​​នៅ​ក្នុង​​​សេដ្ឋ​កិច្ច​​អា​មេរិក​

Posted: 22 Jun 2012 01:01 AM PDT

របាយ​ការណ៍​ព្យាករណ៍​មួយ​​បាន​​ឱ្យ​ដឹងថា ​សេដ្ឋ​កិច្ច​អា​េមរិក​​ នឹង​នៅ​តែ​​​ទន់​ខ្សោយ​​​នា​ពេល​ខាង​មុខ​​​ ហើយ​ការ​អភិវឌ្ឍ​​កម្លាំង​​​ពល​កម្ម​​​មិន​​គ្រប់​គ្រាន់​​​គឺ​ជា​បញ្ហា​ចម្បង​ ។ នៅ​ក្នុង​របាយ​ការណ៍​​​ប្រចាំត្រី​មាស​​ទី​​២​ឆ្នាំ​​២០១២​ដែល​​​​​ធ្វើ​ឡើង​​ដោយ​សាក​ល​វិទ្យា​ល័យ​​​កាលី​ហ្វ័រ​នី​ញ៉ា ​បាន​បង្ហាញ​ថា ​ផលិ​ត​ផល​​​ក្នុង​ស្រុក​​​សរុប​ (GDP) និង​​​ការ​បង្កើត​​កា​រ​ងារ​​​នៅ​អា​មេរិក​​ នឹង​នៅ​តែ​​ទន់​ខ្សោយ​​

ទៀ បាញ់​ ៖​គោល​នយោ​បាយ​ចំពោះ​អតីត​យុទ្ធ​ជន​គឺជា​កាតព្វ​កិច្ច​

Posted: 22 Jun 2012 01:00 AM PDT

​លោកឧប​នាយករដ្ឋ​មន្ត្រី​ទៀ បាញ់ ក្នុង​ពិធីគោល​នយោ​បាយ​ចំពោះ​អតីត​យុទ្ធ​ជន
រាជ​ធានី​ភ្នំពេញ​ ៖ ថ្លែងនៅ​ក្នុងពិធី​ប្រារព្ធ​ខួបអនុស្សាវ​រីយ៍លើក​ទី៥​ ទិវាអតីត​យុទ្ធជន​កម្ពុជា ​កាលពី​ថ្ងៃទី​២១ មិថុនា នៅ​សាល​សន្និ​សីទ​​​ចតុមុខ​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ចាត់​ទុក​​ការ​អនុវត្ត​​គោលនយោបាយ​ចំពោះ​​អតីត​យុទ្ធជន គឺជាកាតព្វ​កិច្ចរបស់​រាជរដ្ឋា​ភិបាល​​កម្ពុជា និង​សង្គម​ជាតិទាំង​មូល​ ដើម្បី​ឆ្លើយ​​តបឲ្យ​បាន​ស័ក្តិ​សម​ទៅនឹង​

ប្រទេស​អេ​ស្ប៉ាញ​​​ចង់​​ឱ្យ​មាន​កា​រ​ធ្វើ​​សវនកម្ម​​​ធនាគារ​​​មុន​​ពេល​​​ទទួល​​យក​ប្រាក់​សង្គ្រោះ​​

Posted: 22 Jun 2012 12:59 AM PDT

នាយក​រដ្ឋ​មន្ត្រី​​អេ​ស្ប៉ាញ​​​លោកMariano Rajoy ​បាន​ថ្លែង​​ថា ប្រទេស​អេ​ស្ប៉ាញ​​ នឹង​រង់​ចាំ​​​លទ្ធ​ផល​​​​​សវន​កម្ម​​​ធនា​គារ​​​​២​មុន​ពេល​​​សម្រេច​​ស្នើ​សុំ​​មូល​និធិ​​​ពី​​អឺ​រ៉ុប​​ ។ ​ពេល​​នេះ​ ប្រទេស​អេស្ប៉ាញ​​បាន​ស្ថិត​​ក្រោម​សម្ពាធ​​មេ​ដឹក​នាំ​​​សេដ្ឋ​កិច្ច​​​ពិភព​លោក​​​នៅ​ក្នុង​​​កិច្ច​ប្រជុំ​​​ G20 នៅប្រទេស​​​ម៉ិក​ស៊ិក​​ ឱ្យ​ដោះ​​​ស្រាយ​​​វិបត្តិ​​​បំណុល​ឱ្យ​បាន​ឆាប់​​​រហ័ស​​ដែល​បាន​​​គំរាម​កំហែង​​ស្ថិរ​ភាព​​វិស័យ​ហិរញ្ញ​វត្ថុ​​​

លោក​ឧកញ៉ា ហ៊ុន តូ ស្តារ​កិត្តិ​យស​​ពេល​​វិល​ត្រឡប់​ពី​អូស្ត្រាលី​ បន្ទាប់ពី​ធ្វើសន្និសីទ​កាសែត​

Posted: 22 Jun 2012 12:58 AM PDT

លោក​ឧកញ៉ា ហ៊ុន តូ អ្នក​ជំនួញ​ដ៏ល្បី​ល្បាញ
រាជធានីភ្នំពេញ ៖ ​​លោក​ឧកញ៉ា ហ៊ុន តូ ​អ្នក​ជំនួញ​ដ៏​ល្បី​ល្បាញ​ទាំង​នៅ​កម្ពុជា និង​អូស្ត្រាលី បាន​វិល​ត្រឡប់​មក​​ពី​ប្រទេស​អូស្ត្រាលី​វិញ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២២ មិថុនា ២០១២ ​បន្ទាប់​ពី​លោក​ចេញទៅ​បំពេញ​ការ​​ងារ​ផ្ទាល់​ខ្លួន​ និង​បាន​ជួប​ជា​មួយ​អាជ្ញា​ធរ​អូស្ត្រាលី​​ដើម្បី​បញ្ជូន​ការ​ពិត​ស្វែង​រក​យុត្តិធម៌ និង​ស្តារ​កិត្តិ​យស​​របស់​លោក​ឡើង​វិញ បន្ទាប់​ពី​សារ​ព័ត៌​មាន​អូស្ត្រាលី The Age បាន​ចុះ​ផ្សាយ​​វាយ​​

ស្គាល់​គ្នា​៣​ថ្ងៃ​ប​បួល​ទៅ​ផឹក​ស៊ី​ចេញ​មក​វិញ​ប្រើ​ដែក​ឆាប​ចាក់​សុះ​សាច់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​

Posted: 22 Jun 2012 12:54 AM PDT

មនុស្ស​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ទើប​តែ​មក​ពី​ស្រែ​​ទៅ​ធ្វើ​កម្ម​ករ​សំណង់​បាន​ចំនួន​​៣​ថ្ងៃ ក៏​​ជួប​គ្រោះ​​អកុសល​​ដ៏ធ្ងន់​ធ្ងរ ដោយ​សារ​តែ​រាប់​អាន​ចំ​មិត្ត​ទ្រុះ​​មិត្ត​ចំនួន​៣​នាក់ ជា​កម្ម​ករ​សំណង់​ដូច​គ្នា​ ​បាន​ប្រើ​ល្បិច​បបួល​ផឹក​ស៊ី​ពេល​ចេញ​​ទៅ​វិញ​​មិត្ត​អន្ធ​ពាល​​ទាំង​នោះ​​យក​ដែក​ឆាប​ចាក់​ទៅ​លើ​ខ្លួន​​ជន​រងគ្រោះ​​យ៉ាង​សុះ​សាច់​​ក្នុង​គោល​បំណង​សម្លាប់ ហើយ​ប្លន់​យក​ម៉ូតូ​​ទៅ​បាត់​ និងថែម​ទាំង​​សម្រាត​ខោ​អាវ​សល់​តែ​លីអូ​ទុក​

ចោរ​សំគម​ជំនាញ​កាច់.ក​យក​ម៉ូតូ​​ត្រូវ​អស់​លក្ខណ៍​

Posted: 22 Jun 2012 12:49 AM PDT

ចោរ​ជំនាញ​​កាច់​សោ.ក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ ​ចោរ​រាង​សំគម​ ប៉ុន្តែ​​ជំនាញ​ខាង​កាច់.ក​យក​ម៉ូតូ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ឱ្យ​តែ​ម្ចាស់​ប្រហែស​​បន្តិច​​គឺ​គេ​លួច​កាច់​យក​ភ្លាមៗ គឺដោយ​ប្រើ​រយៈ​ពេល​ដ៏​ខ្លី​បំផុត ។ ​​ទោះ​បីជា​យ៉ាង​ណា​ចោរ​សំគម​នេះ​ពុំ​​មាន​សំណាង​កាច់.ក​​យក​ម៉ូតូ​​បាន​ដោយ​សុវត្ថិ​ភាព​ជា​រៀង​រហូត​នោះ​​ទេ ជាក់​​ស្តែង​​អស់​លក្ខណ៍​ត្រូវ​បាន​ម្ចាស់​គេ​ទាន់​នៅពេល​ដែល​ចោរ​នេះ​កំពុង​ធ្វើ​សកម្ម​ភាព​កាច់.ក​​ម៉ូតូ​​​មួយ​គ្រឿង​ដែល​​ម្ចាស់​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២២ មិថុនា ២០១២

Posted: 22 Jun 2012 12:46 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២២ មិថុនា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​

លទ្ធផល​ការប្រកួត​កីឡា​ក្របខណ្ឌ​​និស្សិត​ឧត្តម​សិក្សា​និង​មធ្យម​សិក្សា​បច្ចេក​ទេស​ឆ្នាំ​សិក្សា​2011-2012 សម្រាប់​ថ្ងៃ​ទី​20-21 និង​22 មិថុនា​

Posted: 22 Jun 2012 12:38 AM PDT


រាជធានីភ្នំពេញ ៖​ ការប្រកួត​កីឡា​ក្រ​ប​ខណ្ឌ​និស្សិត​ឧត្ត​ម​សិក្សា​ និង​មធ្យម​សិក្សា​បច្ចេក​ទេស​​ឆ្នាំ​សិក្សា​២០១១-២០១២ ដែល​បាន​ធ្វើ​ឡើង​ចាប់​ពីថ្ងៃ​ទី​២០ មិថុនា នៅ​លើ​ទី​លាន​ពហុ​កីឡដ្ឋាន​ជាតិ​ រហូត​មក​នោះ​ ក្រុម​​សាកល​វិទ្យា​ល័យ​​អាស៊ី​អឺរ៉ុប​​បានយក​ឈ្នះ​​លើ​វិញ្ញាសា​ចំនួន​៣​ជាបន្តបន្ទាប់​ក្នុងនោះ​មាន​វិញ្ញាសា​បាល់​ទាត់​ បាល់​​ទះ​ និង​បាល់​បោះ​ ។

បុរស​ពីងពាងឡើង​អគារ​ MAURITIUS TELECOM

Posted: 22 Jun 2012 12:35 AM PDT

មនុស្ស​ពីងពាង​កំពុង​តោងឡើង​អគារ​មួយ​ 
បុរសពីងពាង​ជន​ជាតិ​បារាំង​លោក​អាឡាំ​ង​ ​រ៉ូប៊ែត​ កាលពី​ថ្ងៃទី​២១ មិថុនា​ ​បាន​តោង​ឡើង​អគារ​ MAURITIUS TELECOM មាន​កម្ពស់​៨០​ម៉ែត្រ​ នៅទីក្រុង​ព័រ​ល្វីសរបស់​បារាំង​ ។ មា​នអាយុ​៥០ឆ្នាំ​ លោកអាឡាំងរ៉ូ​ប៊ែត​ ដែល​និយម​​ឡើង​អគារ​ខ្ពស់​ ចាប់​តាំង​ពីឆ្នាំ​១៩៩៤​មក​នោះ​ រូបគាត់​ឡើងអគារ​ MAURITIUS TELECOM រយៈពេល​ត្រឹម​១៧នាទី​ដល់​លើកំពូល​ ។

ក្រុម​ជន​ស្ទាវ​​ទាស់​គ្នា​ដណ្តើម​​ស្រី​ស្នេហ៍​​អ្នក​ចាញ់​​របួស​ធ្ងន់​​ អ្នក​ឈ្នះ​​​​រត់​គេ​ច​ខ្លួន​

Posted: 22 Jun 2012 12:30 AM PDT

ខេត្ត​កោះ​កុង​ ៖ ជន​​​ស្ទាវ​​​២នាក់​​​បាន​​រង​របួស​​​ធ្ងន់​ ត្រូវ​បាន​​បញ្ជូន​ទៅ​​ព្យា​​បាល​​​នៅ​​​មន្ទីរ​ពេទ្យ​​​បង្អែ​ក​ខេត្ត​​​ ដោយ​សារ​ពួក​គេ​​​មាន​ទំនាស់​​​គ្នា​ជា​មួយ​ក្រុម​​​ម្ខាង​ទៀត​​​​​​មាន​គ្នា​ច្រើន​ ​បន្ទាប់​ពី​​​​​ចេញ​ពី​​ក្លឹប​​ផឹក​ស៊ី​២កន្លែង​​​ គឺ​ក្លឹប​​ប៉ាន់​​ប៉ាន់​ ​និង​​ពិសី​ក្លឹប​ ​ក្រោយ​​​ពេល​ស្រវឹង​​​ជោក​ជាំ​ ។ ការ​​​ប្រទូស្ត​​រ៉ាយ​គ្នា​​នេះ​ គឺ​ដោយ​សារ​​​ពួក​គេ​ដណ្តើម​​​ស្រី​ស្នេហ៍​គ្នា​ ទើប​បង្ក​​ជា​ទំនាស់​​​ស៊ីសាច់​ហុត​ឈាម​​​​តែ​ម្តង​ ។

ផុង​ស្ពាន​មួយ​កន្លែង​រថយន្ត​ដឹក​ទំនិញ​កក​ស្ទះ​3​ថ្ងៃ​មក​ហើយ

Posted: 22 Jun 2012 12:15 AM PDT

ផុង​ស្ពាន​មួយ​កន្លែង​រថយន្ត​ដឹក​ទំនិញ​កក​ស្ទះ​3​ថ្ងៃ​មក​ហើយ
ខេត្ត​កណ្តាល ៖​​ ​រថយន្ត​ដឹក​ទំនិញ​ជា​ច្រើន​គ្រឿង​បាន​ជាប់​គាំ​ង​មិន​អាច​ធ្វើ​ចរាចរណ៍​​បាន​អស់​រយៈ​ពេល​៣​ថ្ងៃ​មក​ហើយ​គិត​ត្រឹម​ថ្ងៃ​​ទី​២១ មិថុនានេះ ដោយ​សារ​តែ​ស្ពាន​ដែក​បេឡេត៍​មួយ​កន្លែង​នៅ​តាម​ផ្លូវ​ជាតិ​លេខ​២១B ស្ពាន​លេខ​៤ ​ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង​ បាន​ស្រុត​ធ្វើ​ឱ្យ​រថយន្ត​ដឹក​ទំនិញ​មិន​អាច​ឆ្លង​កាត់​បាន​ ប៉ុន្តែ​រថយន្ត​ទេស​ចរណ៍​ធុន​តូច​ៗ​ និង​​ទោចក្រ​យាន​យន្ត​អាច​ចរា​ចរ

​ខ្ចី​ម៉ូតូ​មិត្ត​ភក្តិ​ជូន​មិត្ត​ស្រី​ទៅ​ផ្ទះ​ត្រូវ​ចោរ​តាម​ប្លន់​យក​ម៉ូតូ​បាត់​

Posted: 22 Jun 2012 12:04 AM PDT

រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​​ខ្ចី​​ម៉ូតូ​មិត្ត​​ភក្តិ​​ជិះ​​ជូន​មិត្ត​ស្រី​ទៅ​លំនៅ​ឋាន ខណៈ​ពេល​ចេញពី​ធ្វើ​ការ​នៅ​ក្លឹប​ខារ៉ា​អូខេ​​ហ្គ្រេន ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌ​​ចំការ​មន ​។ លុះ​ទៅ​ដល់​មុខ​​ផ្ទះ​លេខ​១៤៨ ​​ផ្លូវ​លេខ​៤៣០ ​សង្កាត់​ទួល​ទំពូង​ទី​២ ត្រូវ​ក្រុម​ចោរ​ប្លន់​​ប្រដាប់​អាវុធ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​​ម៉ូតូ​២​គ្រឿង​តាម​ភ្ជង់​ប្លន់​​យក​ម៉ូតូ​ម៉ាក​ឌ្រីម​ C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០០៩ ​ឡើង​តែម​២០១០ ​ទៅ​បាត់​

ពិធី​ករ​ទូរទស្សន៍​ CTN និង​អាជីវ​ករ​ម្នាក់​​ប្តឹង​មន្ត្រី​​នគរបាល​​ព្រហ្ម​ទណ្ឌ​​ក្រសួង​មហា​ផ្ទៃ​ពី​​បទ​​បង្ខាំង​មនុស្ស​ខុស​ច្បាប់​

Posted: 22 Jun 2012 12:02 AM PDT

រាជធានីភ្នំពេញ ៖ ​មាន​ពាក្យ​បណ្តឹង​២​ច្បាប់​​ដាក់​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃទី​២២ មិថុនា បាន​ប្តឹង​ចោទ​ប្រកាន់​​ទៅ​លើ​មន្ត្រី​នគរបាល​​យុត្តិ​ធម៌​ម្នាក់ ​​ប​ម្រើ​ការ​ងារ​នៅ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​ក្រសួង​មហា​ផ្ទៃ​ ដែល​ជា​មន្ត្រី​អនុ​វត្តន៍​ច្បាប់​ ពាក់​ព័ន្ធ​​ពី​បទ​​ឃុំឃាំង​ និង​បង្ខាំង​​មនុស្ស​ខុស​ច្បាប់ ។ ​

គ្រឿង​​ឧប​ភោគ​​​បរិ​​ភោគ​ខូច​​​គុណ​​ភាព​​​ត្រូវ​​​​បាន​​សមត្ថ​​កិច្ច​​​​ចម្រុះ​​​​ដុត​​កម្ទេច​​​​ចោល​​

Posted: 22 Jun 2012 12:00 AM PDT

គ្រឿង​​ឧប​ភោគ​​​បរិ​​ភោគ​ខូច​​​គុណ​​ភាព​​​ត្រូវ​​​​បាន​​សមត្ថ​​កិច្ច​​​​ចម្រុះ​​​​ដុត​​កម្ទេច​​​​ចោល​​
ខេត្ត​បន្ទាយ​មា​ន​ជ័យ​ ៖ គ្រឿង​ឧបភោគ​​​បរិភោគ​​ខូច​គុណ​ភាព​ និង​​​ហួស​រយៈ​ពេល​ប្រើ​ប្រាស់​ចំនួន​​១២៥,៧០​គីឡូ​ក្រាម ​កម្ទេច​មី​​​​​​២៥០​គីឡូ​ក្រាម ​សរសៃ​គុយ​ទាវ​​លាយ​​សារ​ធាតុ​គីមី​​បូរ៉ាក់​​​២៥៧​,​៥គីឡូក្រាម​ សារ​ធាតុ​​​ប៉ូរ៉ាក់​​ និង​ម្សៅ​​ស៣៦,​​​៨០​គីឡូ​ក្រាម​ ​ដែល​សមត្ថ​កិច្ច​​ចម្រុះ​​ចាប់​រឹប​អូស​​កន្លង​​​មក​ ត្រូវ​បាន​​​ធ្វើ​ការ​ដុច​កម្ទេច​​ចោល​​នា​​រសៀល​ថ្ងៃ​ទី​​២០ មិថុនា ​នៅ​​វាល​ចាក់​សំរាម​ ស្ថិតក្នុង​​ភូមិ​

​ម៉ូតូ​ឃ្លីក​បត់ឆ្លង​​ផ្លូវ​ត្រូវ​​ម៉ូតូគុប​បុក​ចំពាក់​កណ្តាល​សង១០ដុល្លារ

Posted: 21 Jun 2012 11:53 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ យុវជន​ម្នាក់ជិះ​ម៉ូតូ​ម៉ាក​ឃ្លីក និងរួម​ដំណើរ​​ជាមួយមិត្តភក្តិ​​ម្នាក់ទៀត ​​តាមបណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ពីកើត​ទៅ​លិច បានបត់​​ឆ្លងផ្លូវ ក៏ត្រូវបានម៉ូតូគុប​​បើកបរ​ដោយ​បុរស​ម្នាក់​​ ក្នុងដំណើរ​​បញ្ច្រាសទិសគ្នា ​​​បុក​ចំពាក់កណ្តាល​ម៉ូតូ​បណ្តាល​ឱ្យរងរបួស​​ស្រាល​ទាំង​៣​​​នាក់ ។​

ជប៉ុន​ផ្តល់​ជំនួយ​​សម្រាប់​​ថែទាំ​សុខ​ភាព​​មាតា-ទារក​តាម​សហ​គមន៍​

Posted: 21 Jun 2012 11:49 PM PDT

ក្រោម​​គ្រោង​​ការណ៍​នៃ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់គម្រោង​​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​​ជប៉ុន រដ្ឋា​ភិបាល​​ជប៉ុន​បាន​ផ្តល់​​ទឹក​ប្រាក់​សរុប​ចំនួន​១២១.៨២៨​ដុល្លារ​អាមេរិក​​ដល់​អង្គ​ការ​មូល​និធិ​ជប៉ុន-ភី អេចស៍ ដើម្បី​​គាំទ្រ​​​គម្រោង​​សហ​គម៍​​ថែទាំ​សុខ​ភាព​មូល​ដ្ឋាន​សម្រាប់​មាតា​ និង​ទារក​​​ក្នុង​ខេត្ត​កំពង់ធំ (ដំណាក់​កាល​ទី ២) ។

ស្រវឹង​​ធ្លាក់ភ្នែក​ជិះ​ម៉ូតូ​ដួលខ្លួន​​ឯង​​សន្លប់​ប្រមាណ​១០​នាទី

Posted: 21 Jun 2012 11:49 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ ​បុរស​ម្នាក់​ស្ថិតក្នុង​ស្ថាន​ភាព​ស្រវឹង​​​ជោក​​​បានជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​​១១០ ​ពណ៌​ខ្មៅ ​តាមបណ្តោយ​ផ្លូវ​មុនីរ៉េត ​បើក​រេ​​ពេញ​ផ្លូវ ហើយដួល​​សន្លប់​បាត់ស្មារតី​តែ​ម្នាក់​ឯង ។ ហេតុ​ការណ៍នេះ បានកើតឡើង​​កាលពី​វេលា​ម៉ោង​១០​យប់​​ថ្ងៃទី២១ ​មិថុនា ​​២០១២ ​នៅ​ចំណុច​​​ខាង​លិច​​​ផ្សារ​ស្ទឹង​មានជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ​ ។

បុរស​​​ជន​ជាតិ​បារាំង​ប៉ាទ្រីក​ ដឺ​វីយ៉េ ​មិន​ទាន់​​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ណា​ឡើយ

Posted: 21 Jun 2012 11:46 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ទីផុតទៅរាជរដ្ឋាភិ​បាល​កម្ពុជាបានសម្រេចមិនបញ្ជូនបុរសជនជាតិ​បារាំងម្នាក់ដែល​ត្រូវបានចាប់​ខ្លួនក្នុង​ប្រទេសកម្ពុជា ទៅកាន់ប្រទេសណាមួយនោះទេ ។នេះបើយោងតាមលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិ ដែលថ្លែងក្នុង​សន្និ​សីទកាសែតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភ្លាមៗ​

ផឹក​ទឹក​​ត្នោត​​ជូរ​ឌឺ​ដង​គ្នា​​ពេល​ជិះ​​ម៉ូតូ​ចេញ​ទៅ​ផ្ទះ​ប៊ិះ​ក្មេង​ស្ទាវ​កាប់​ដាច់​.ក​

Posted: 21 Jun 2012 11:45 PM PDT

ជន​រងគ្រោះ​កំពុង​រៀប​រាប់​ហេតុ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​
រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​​​ប៊ិះ​​ត្រូវ​​បាន​​ក្មេង​ស្ទាវ​​កាប់​ដាច់​.ក​ ដោយ​សារ​តែ​ជម្លោះ​​ពេល​ផឹក​ទឹក​ត្នោត​ជូរ​ឌឺ​ដង​​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក តែ​បាន​ប៉ូលិស​​ជួយ​អន្តរាគមន៍​​ទាន់​​ម៉្លេះ​ត្រូវ​ទទួល​រង​​គ្រោះ​ថ្នាក់​​ធ្ងន់​ធ្ងរ​មិន​ខាន​ ។ ​ទោះ​​ជា​បែប​ណា​យុវ​ជន​រង​គ្រោះ​ត្រូវ​ក្រុម​ស្ទាវ​​កាប់​រយះ​ដៃ​ឆ្វេង​រង​របួស​តិច​តួច​​ផងដែរ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​រសៀល​​ថ្ងៃទី​២០ មិថុនា ​២០១២ ​នៅ​

រថយន្ត​ហាយប្រ៊ីត​បុក​ឡិច​ស៊ីស​និង​ស៊ី​អ័រ​វី​របួស​ម្នាក់​

Posted: 21 Jun 2012 11:45 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​ ៖ ​​​​​​​​​​​រថយន្តហាយប្រ៊ីត​មួយ​គ្រឿង​បន្ទាប់​ពី​បុក​រថយន្ត​ឡិច​ស៊ីស​នៅ​ក្បែរ​​ផ្សារ​ស៊ី​ឡឹប​ផ្លូវ​លេខ​​៦៣កាល​ពី​​វេលា​ម៉ោង​​​ជាង​៩យប់​ថ្ងៃទី​​​២០ មិថុនា​រួច​ព្យាយាម​បើក​គេច​ដល់កែង​​ផ្លូវ​លេខ​​​១៣៦​​ និង​ផ្លូវ​​លេខ​១៣​ស្ថិត​ក្នុងសង្កាត់​​ផ្សារ​កណ្តាល​១​ ខណ្ឌ​ដូន​ពេញ​​​ក៏បុក​ជាមួយ​រថយន្ត​ស៊ី​អ័រវី រ៉ឺម៉ក​កង់​បី​ និង​​បុក​មនុស្ស​ភេទ​​​ទី​បីម្នាក់​​ដែល​ឈរ​លើ​ចិញ្ចើម​​ផ្លូវ​បណ្តាល​​ឱ្យ​របួស​ធ្ងន់ ។

ដើរ​ទៅ​បត់​ជើង​តូច​នៅ​កៀន​របង​ដី​ឡូត៍​​គេ​​ត្រូវ​​ជន​ដៃ​ដល់​​តាម​វាយ​បែក​ក្បាល​ដេរ​ជាង​១០​ថ្នេរ​បាក់​ដៃ​ស្តាំ​រយះ​ពោះ​ និង​ទ្រម​ខ្លួន​

Posted: 21 Jun 2012 11:42 PM PDT

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ ២​នាក់​​បង​ប្អូន​​​ទៅ​លេង​​ផ្ទះ​មិត្តភក្តិ​ ហើយ​បង​ប្រុស​ដើរ​ទៅ​បត់​ជើង​នៅ​កៀន​របង​ដីឡូត៍​របស់​គេ​ត្រូវ​ជន​ដៃ​ដល់​ម្នាក់​​​ស្លៀក​ពាក់​ស៊ីវិល​កាន់​កាំភ្លើង​ខ្លី​​ទៅ​ស្តី​ឱ្យ និង​ដាល់​មួយ​ដៃ​ចំមុខ ។ លុះពេល​​ជិះ​ម៉ូតូ​ត្រឡប់​​ទៅ​វិញ​ក៏ត្រូវ​ជន​ដៃ​ដល់​នោះ​ព្រួត​គ្នា​​៦​ទៅ​៧​នាក់​ ស្ទាក់​វាយ​តាម​ផ្លូវ​បែក​ក្បាល​ដេរ​ជាង​១០​ថ្នេរ បាក់​ដៃ​ស្តាំ រយះ​ពោះ និង​វាយ​ទ្រម​ខ្លួន​ទាំង​ពីរ​​នាក់​ចូល​ទៅ​ព្យា​បាល​​នៅ​គ្លី​និក​ឯក​ជន

បញ្ជូន​បុរស​ម្នាក់​​ប៉ង​ធ្វើ​ឃាត​ប្រពន្ធ​មិន​បាន​សម្រេច​ទៅ​សាលា​ដំបូង​

Posted: 21 Jun 2012 11:40 PM PDT

ជន​​សង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​កម្លាំង​ជំនាញ​ការិយាល​័យ​កណ្តាល​នគរបាល​​​​យុត្តិ​ធម៌​​​ខេត្ត​កាល​ពី​ថ្ងៃទី​២១ មិថុនា ២០១២ បាន​បញ្ជូន​​ជន​សង្ស័យ​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត​ ដោយ​ជាប់​ចោទ​ពី​បទ​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត​ដោយ​ចេតនា​​ទៅ​លើ​​ប្រពន្ធ​របស់​ខ្លួន មិន​បាន​​សម្រេច​ ដែល​ប្រព្រឹត្ត​កាល​ពីវេលា​ម៉ោង​១០​ព្រឹក​​ថ្ងៃទី​២០ មិថុនា ២០១២ ​នៅ​ភូមិ​​ទ័ព​សៀម ឃុំ​ស្ល​ក្រាម ​ស្រុក​ស្វាយ​ចេក ។

​ជិះ​ម៉ូតូ​រវល់​តែ​ងាក​ក្រោយ​ទៅ​​បុក​ម៉ូតូ​បុរស​ម្នាក់​ចេញពី​ធ្វើ​ការ​​របួស​ធ្ងន់​

Posted: 21 Jun 2012 11:37 PM PDT

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ
ខេត្ត​កណ្តាល ៖ ​បុរស​ម្នាក់​​ដួល​បោក​ក្បាល​​ហូរ​ឈាម​តាម​ច្រមុះ​តាម​ត្រចៀក​សន្លប់​ស្តូក​ស្តឹង​ ខណៈ​​ពេល​សិស្ស​សាលា​២​នាក់​ជិះ​ម៉ូតូ​​រវល់​តែ​ងាក​ក្រោយ​​ជ្រុល​ទៅ​បុក​ម៉ូតូ​​របស់​គាត់ បណ្តាល​​ឱ្យ​ដួល ​កាល​ពី​​វេលា​ម៉ោង​១១​និង​៥០​នាទី​​ព្រឹក​ថ្ងៃទី​២០ មិថុនា ​តាម​ផ្លូវ​ក្រាល​​ក្រួស​​ក្រហម ​ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រុំ ​ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ។

ថៃ​តាំង​​​​ពិព័រណ៍ឧបករណ៍​​មន្ទីរ​ពិសោធន៍​​

Posted: 21 Jun 2012 11:30 PM PDT

ទិដ្ឋ​ភាពក្នុងពិធី
រាជ​​ធានី​ភ្នំពេញ​​ ៖ ដោយ​មើល​​ឃើញ​ពី​ភាព​​​​រីក​ចម្រើន​​របស់​ប្រទេស​កម្ពុជា​​​បច្ចុប្ប​ន្ន​​ អ្នក​​​ជំនាញ​​​ប្រទេស​ថៃ​​​មាន​បំណង​​​ចង់​អញ្ជើញ​​​គណៈ​ប្រតិ​ភូ​​​កម្ពុជា​​ឱ្យ​​ទៅ​ចូល​រួម​ទស្ស​នា​​កា​រតាំង​ពិព័រណ៍​​ដ៏​ធំ​​មួយ​​ផ្នែក​​​ឧបករណ៍​​​មន្ទី​រពិសោធ​ន៍​​​​ និង​ឧបករណ៍​​វិទ្យា​​​សាស្ត្រ​​នៅ​ចុង​​ឆ្នាំ​​២០១​២ខាង​មុខ​នេះ ​ដើម្បី​​ឱ្យ​​អ្នក​ជំនាញ​​​​កម្ពុជា​​​ប្រមើល​​មើល​អំពី​​លទ្ធ​ភាព​​ និង​សេចក្តី​ត្រូវ​​​កា​ររបស់​​​ខ្លួន​​ទៅលើ​​​សម្ភារ​ ​

កម្មករសំណង់​​​3នាក់​​​​ទ្រម​ខ្លួន​​និង​បែកក្បាល​​​ដេរ​​22ថ្នេរ​​ដោយ​សារ​​ក្រុម​​សន្តិសុខ

Posted: 21 Jun 2012 11:15 PM PDT

រាជធានីភ្នំពេញ ៖កម្មករសំណង់​ចំនួន​​​៣នាក់​​​អះអាង​ថា​ បានត្រូវក្រុម​​សន្តិសុខនៅ​ក្នុង​​ការដ្ឋាន​សំណង់​មួយ​​ក្នុង​សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ វាយ​​​ដំ​​គ្មានត្រាប្រណីក្នុង​នោះកម្មករ​២នាក់​បាន​រងរបួសបែកក្បាលដេររហូតទៅដល់​២២​​ថ្នេរ កាលពី​វេលា​ម៉ោង​៩និង៣០នាទីយប់​ថ្ងៃទី១៩ មិថុនា ។

ក្មេង​ស្ទាវ​​ជិះ​​ម៉ូតូ​ជ្រែ​គេ​​ឯង​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​រថយន្ត​កុង​តឺន័រ​ដួល​សន្លប់​លើ​ម៉ូតូ​

Posted: 21 Jun 2012 11:15 PM PDT

ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​ទៅ​បុក​ក្បាល​រថយន្ត​
រាជធានីភ្នំពេញ ៖ ក្មេង​ស្ទាវ​ម្នាក់​បាន​​បែក​ក្បាលរយះ​ប្រមាណ​១០សង់ទី​ម៉ែត្រ​ ហើយ​សន្លប់​បាត់​ស្មារតី​​​នៅ​លើ​ម៉ូតូ​​ ខណៈជិះ​​ម៉ូតូ​ជ្រែ​គេ​ឯង​ហើយ​​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​រថយន្ត​កុង​តឺន័រ​ កាល​ពី​វេលា​ម៉ោង​៦​​និង​៥​​ល្ងាច​ថ្ងៃទី​២១ មិថុនា ២០១២ ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុង​ភូមិ​ត្នោតជ្រុំ សង្កាត់​ទំនប់​ទឹក ​ខណ្ឌ​ចំការ​មន ។

ឆេះ​តូប​លក់​​ដូរ​១២​តូប ក្នុង​ផ្សារ​លើ​ក្រុង​ព្រះ​សីហនុ​ ផ្អើល​មនុស្ស​ម្នា​ទាំង​អធ្រាត្រ​

Posted: 21 Jun 2012 11:09 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
ខេត្តព្រះ​សីហនុ​ ៖ អគ្គិ​ភ័យ​​មួយ​បាន​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​១២​និង​១០​​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២២ មិថុនា ២០១២ ​បង្កឱ្យ​តូប​​លក់​ដូរ​ចំនួន​៦​ធំ​ស្មើ​នឹង​១២​តូប​តូច នៅ​ចំណុចផ្សារ​លើ​ក្រុង​ព្រះ​សីហនុ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៤ ក្រុង​ព្រះ​​សីហនុ រង​ការ​ខូច​ខាត​ប្រមាណ​៨០% ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!