Koh Santipheap Daily

Koh Santipheap Daily


​ក្រុម​​​ឆែក និង​​ក្រិក​​ដឹក​​ដៃ​​គ្នា​​ឡើង​​ទៅ​​វគ្គ​​៨​​ក្រុម​​ធ្វើ​​ឱ្យ​​ម្ចាស់​​ផ្ទះ​​ប៉ូឡូញ​ និង​​រុស្ស៊ី​​យំ​​ពេញ​​តារាង​

Posted: 17 Jun 2012 12:38 AM PDT

ក្រុម​កីឡា​ក្រិក
សម្រាប់​ការ​ប្រកួត​ជុំ​ចុង​ក្រោយ​នៅ​ក្នុ​ង​ពូល​ A កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ បាន​រក​ឃើញ​ហើយ​ចំពោះ​ក្រុម​ដែល​ទទួល​បាន​កៅ​អី​មួយ​ឡើង​ទៅ​ប្រកួត​វគ្គ៨​ក្រុម​ចុង​ក្រោយ​ គឺ​បាន​ទៅ​លើ​ក្រុម​ក្រិក និង​ឆែក​ ក្រោយ​ពី​ពួក​គេ​ទាំង​ពីរ​បាន​ផ្តួល​គូ​ប្រកួត​រៀង​ៗ​ខ្លួន ។ ក្រុម​ក្រិក ​បាន​បំបាក់​ក្រុម​​លេខ​១​​ក្នុង​ពូល​​រុស្ស៊ី ដោយ​លទ្ធ​ផល 1-0 ខណៈ​ពេល​ដែល​​ក្រុម​ឆែក​ក៏​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ប៉ូឡូញ

បេសកកម្ម​​​ត្រួត​​ពិនិត្យ​​អ.ស.បផ្អាក​​​​​សកម្ម​​​ភាព​នៅស៊ីរី​

Posted: 17 Jun 2012 12:33 AM PDT

 ប្រមុខ​បេសកកម្ម​​​សង្កេតការណ៍​​​អ.ស.ប​​ នៅស៊ីរី​​
ប្រមុខ​​បេសកកម្ម​​ត្រួត​ពិនិត្យ​​​អ.ស.ប​​នៅ​ស៊ីរី​​​ឧត្តម​សេនីយ៍​​រ៉ូប៊ែត​មូដថ្លែង​ថាដោយសារ​ការ​កើន​ឡើង​​​នៃអំពើ​​ហិង្សា​​នៅ​​ស៊ីរី​ សកម្មភាព​របស់​​​បេសកកម្ម​ត្រួត​ពិនិត្យ​​​ត្រូវ​បាន​ផ្អាក​​ដោយ​លោក​​បន្តថា​ ពួកអ្នក​​​សង្កេត​ការណ៍​អ.ស.ប​​បាន​បញ្ឈប់​​​​ការល្បាត​​ហើយនៅ​​ស្ងៀម​​សិន​​រហូត​ដល់​​មាន​បទ​បញ្ជោ​ជាថ្មី ។​

ហ្វេ​ដឺ​រ័រ​ឈាន​ចូល​ជុំ​ផ្តាច់​ព្រ័ត្រ​ប្រកួត​តឺន្នីស Gerry Weber Open​នៅ​អា​ល្លឺ​ម៉ង់

Posted: 17 Jun 2012 12:31 AM PDT

កីឡាករស៊្វីស​រ៉ូ​ជើ ហ្វេដឺរ័រ​
​រ៉ូ​​ជើ ហ្វេ​ដឺ​រ័រ​​ជើង​​ឯក​​​កម្ម​​វិធី​ Gerry Weber Ope​n​៥​​ជំ​នាន់​​បាន​​សម្តែង​​​ក្តី​​រីក​​រាយ​​យ៉ាង​ខ្លាំង​ខណៈ​កាល​ពី​ថ្ងៃ​ទី​១៦​​មិ​ថុ​នា​ ​គេ​បាន​យក​ឆ្លង​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​នៅ​លើ​ទី​លាន​ដាំស្មៅ​លើក​ដំបូង​ប្រ​ចាំ​រដូវ​កាលបន្ទាប់​ពី​បាន​បំ​បាក់​កីឡាករ​រុស្ស៊ី​ Mikhail Youzhnyក្នុង​លទ្ធផល​៦-១​និង​៦-៤​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ។​ កា​រ​ប្រ​កួត​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង Halle ប្រ​ទេស​អា​ល្លឺ​ម៉ង់ ។​​​

ម៉ូតូ​ពីរគ្រឿង​បុក​គ្នា​ពេញ​ទំហឹង បណ្តាល​ឱ្យ​​មនុស្ស​៤​នាក់​របួស​ធ្ងន់​

Posted: 17 Jun 2012 12:28 AM PDT

​មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែង​កើត​ហេតុ
រាជធានីភ្នំពេញ ៖ ​យ៉ាង​ហោច​​ណាស់​មនុស្ស​៤​នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ​ដោយ​សារ​ជួប​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​ជិះ​ម៉ូតូ​បុក​គ្នា​ពេញ​ទំហឹង​ ខណៈ​ពេល​ដែល​ភាគី​ម្ខាង​កំពុង​​បើក​បរ​​តាម​ផ្លូវ​ត្រង់​ ឯភាគី​ម្ខាង​ទៀត​បើក​ឆ្លង​ផ្លូវ​ក៏​បាន​បុក​​គ្នា បណ្តាល​ឱ្យ​ដួល​បោក​ទៅ​លើ​ថ្នល់​រង​របួស​ធ្ងន់​ទាំង​សង​ខាង​តែ​ម្តង ។ ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នោះ​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​១៦ មិថុនា ២០១២ នៅ​លើ​កំណាត់​​មហា​​វិថី​សហ​ព័ន្ធ​

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ដួល​​​ខ្លួនឯ​ង​សន្លប់​បាត់​ស្មារតី​

Posted: 17 Jun 2012 12:26 AM PDT

ជន​រងគ្រោះ​ដែល​ស្រវឹង​ស្រា​ជិះ​​ម៉ូតូ​ដួល​ម្នាក់​ឯង
រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​រួម​ដំណើរ​​ជា​មួយ​មិត្តភក្តិ​ម្នាក់​ទៀត​ស្រវឹងធ្លាក់​ភ្នែក​​ជិះ​ម៉ូតូ​​ដួល​ទៅ​លើ​ទ្រូង​ផ្លូវ​សន្លប់​បាត់​ស្មារតី ​កាល​ពី​​វេលា​ម៉ោង​​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៥ មិថុនា ២០១២ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា ។ ប្រភព​ព័ត៌​មាន​​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មានយុវ​ជន​ម្នាក់​រួម​ដំណើរ​ជា​មួ​យ​មិត្ត​ភក្តិ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ម៉ាកឌ្រីម​​សេ១១០

លោក​តា​អាយុ​៨៦​ឆ្នាំ កាន់​ញញួ​រវាយ​ថ្ម​រក​ប្រាក់​ចិញ្ចើម​​ជីវិត​

Posted: 17 Jun 2012 12:23 AM PDT

​លោក​តា​ចាស់​ជរា​​កាន់​ញញួរ​វាយ​ថ្ម​ដើម្បី​រក​ប្រាក់​​ចិញ្ចើម​ជីវិត​
ខេត្ត​ព្រៃវែង ៖ ​​លោក​តាចំណាស់​ម្នាក់​​​អង្គុយ​​នៅ​លើ​កៅអី​ខាង​មុខ​ផ្ទះ ក្រោម​ដើម​អម្ពិល​ដៃ​ទាំង​ពីរ​កាន់​ញញួ​​រវាយ​ថ្ម​​បាន​មាន​ប្រសាសន៍​ខ្សាវៗ​ប្រាប់​អ្នក​យក​ព័ត៌​មាន​កោះ​​សន្តិ​ភាព​ថា ​ឈ្មោះ​ជា សុត អាយុ​៨៦​ឆ្នាំ ។ ​ប្រពន្ធ​របស់​​លោក​តា​បាន​ស្លាប់​ជាង​១​ឆ្នាំ ហើយ លោក​តា​រស់​នៅ​ភូមិ​ស្វាយ​សាមសិប ឃុំ​ជើង​ភ្នំ ស្រុក​បា​ភ្នំ ​ប្រកប​របរ​​ជា​កម្ម​ករ​វាយថ្ម​ជា​យូរ​​ណាស់​មក​ហើយ ។

បុរស​ម្នាក់​ស្រវឹង​ស្រា​បើក​រថយន្ត​មក​ចត​ចំ​ពាក់​កណ្តាល​ទ្រូង​ផ្លូវ​រួច​ដេក​លក់​យ៉ាង​ស្កប់​ស្កល់​

Posted: 17 Jun 2012 12:01 AM PDT

បុរស​ស្រវឹង​ស្រា​ដេក​លក់​យ៉ាងស្កប់​ស្កល់
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ដោយ​សារ​តែ​ស្រវឹងជោក​ជាំ​ខ្លាំង​ពេក​មិន​អាច​បើក​​រថយន្ត​​ទៅ​មុខ​បាន ក៏​ចត​រថយន្ត​ចំ​ពាក់​កណ្តាល​ទ្រូង​ផ្លូវ រួច​ដេក​លក់​តែ​ម្តង ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​​វេលា​​ម៉ោង​២​និង​៤០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ មិថុនា ២០១២ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហនុ សង្កាត់​បឹង​រាំង ខណ្ឌ​ដូន​ពេញ។

អ៊ឹង ប៊ុន​លាភ ​​ត្រូវ​នារី​ម្នាក់​​​ ហៅ​ជួបគ្នា​​​មួយភ្លែត​ បាត់​​ខ្លួន​រហូត រក​តាមព្រំ​ដែន​នានា​នៅ​តែ​មិន​ឃើញ

Posted: 16 Jun 2012 11:59 PM PDT

លោកអ៊ឹង ប៊ុន​លាភ
រាជ​ធានីភ្នំពេញ ៖ ​ ប្រភពពីសាច់ញាតិ​​របស់អ្នកចម្រៀង លោកអុឹង ប៊ុនលាភ បានឲ្យ​ដឹងថា ភរិយារបស់អ្នកចម្រៀង លោក​អ៊ឹង ប៊ុន​លាភ បានដាក់ពាក្យបណ្តឹងរួចរាល់ហើយទៅ​សមត្ថ​កិច្ច​ ដើម្បី​​ឱ្យ​ជួយ​អន្តរាគមន៍​ស្វែង​រក ​បន្ទាប់​ពីលោកអ៊ឹង ប៊ុនលាភ បានបាត់ខ្លួន​ដោយ​អាថ៌កំបំាងជិត១ខែកន្លងមក ។

ចេញពី​កម្ម​វិធី​ខួប​កំណើត​​ស្រវឹង​​ជោក​ជាំ​បើក​រថយន្ត​បុក​ចិញ្ចើម​ផ្លូវ ហើយ​ខ្ទាត​ទៅ​បោក​ប៉ះ​បង្គោលភ្លើង

Posted: 16 Jun 2012 11:59 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​សេលីកា ពណ៌​ខ្មៅ មួយ​គ្រឿង បើក​បរ​ដោយ​បុរស​ម្នាក់ស្រវឹង​​ជោក​ជាំ​ក​ចេញ​ពី​កម្ម​វិធី​ខួប​កំណើត​ពិធី​ការិនី​របស់​​ស្ថានីយ​ទូរទស្សន៍ CTN កាល​ពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​១៤ មិថុនា តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី ក្នុង​សង្កាត់​ទឹក​ថ្លា បាន​​បើក​រថយន្ត​យ៉ាង​លឿន រេ​ចង្កូត​ទៅ​បុក​ចិញ្ចើម​ផ្លូវ​ ហើយ​​ខ្ទាត​ទៅ​បោក​នឹង​​បង្គោល​ភ្លើង​ បណ្តាល​ឱ្យ​ធ្លាក់​អំពូល​ភ្លើង​បែក​ខ្ចាយ​ពេញ​ផ្លូវ​។

ក្រុម​ហ៊ុន ​Global Taxi Metre នាំ​ចូល​រថយន្ត​តាក់​ស៊ី​ថ្មី​២៨​គ្រឿង ផ្គត់​ផ្គង់​តម្រូវ​ការ

Posted: 16 Jun 2012 11:53 PM PDT

​នាយក​​ប្រតិ​បត្តិ​ក្រុម​ហ៊ុន Global Taxi Metre
រាជធានីភ្នំពេញ ៖ ​ដើម្បី​​ឆ្លើយ​តប​តាម​តម្រូវការ​របស់​អ្នក​ដំណើរ​ទូទៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ក្រុម​ហ៊ុន Global Taxi Metre ដែល​មាន​ទីតាំង​ស្ថិត​នៅ​​ក្នុង​ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ បាន​នាំ​​​ចូល​រថយន្ត​ថ្មី​ចំនួន​២៨​គ្រឿង​បន្ថែម​ទៀតពី​ប្រទេស​ចិន​សម្រាប់​ផ្គត់​ផ្គង់​សេវា​កម្ម​ដឹកជញ្ជូន​អ្នក​ដំណើរ​ក្នុង​រាជធានីភ្នំពេញ បន្ថែម​​លើ​រថយន្ត​ចាស់​ដែល​បាន​ដំណើរ​ការ​ដឹក​ជញ្ជូន​តាំងពី​ឆ្នាំ ២០០៨ មក​។

លោក Franciszek លាលែង​ចេញ​ពី​​តំណែង​​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ​​ បន្ទាប់​ពី​មិន​អាច​ជួយ​ឱ្យ​ក្រុម​​​ឆ្លង​​ផុត​​ជុំ​ទី ១​

Posted: 16 Jun 2012 11:51 PM PDT

លោក Franciszek (ស្តាំ)
បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ​ប្រកួត​ចាញ់​ឆែក​ 1-0 ក្នុង​វគ្គ​ចុង​ក្រោយ​ដែល​ជា​លទ្ធ​ផល​​ធ្វើ​ឱ្យ​ក្រុម​ប៉ូឡូញ​ឆ្លង​មិន​ផុត​ពី​ជុំ​ទី​១ លោក​ Franciszek គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​​បាន​ប្រកាស​លា​លែង​ចេញ​ពី​តំណែង​ជា​បន្ទាន់​​ ។នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួ​យ​ទូរទស្សន៍​ប៉ូឡូញ ​លោក Franciszek បាន​និយាយ​ថា ការ​បរាជ័យ​នេះ​ គឺជា​ការ​បិទ​ផ្លូវ​ទាំង​ស្រុង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​

​រត់ប្រណាំង​​​ពាក់កណ្តាល​​ម៉ា​រ៉ាតុង​ការពារ​បរិ​ស្ថាន​, អប​អរ​សាទរ​ចម្រើនព្រះ​ជន្ម​ និង​អប​អរ​សា​ទរ​ថ្ងៃ​បង្កើត​កីឡា​អូឡាំពិក

Posted: 16 Jun 2012 11:48 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ដូចតាមការគ្រោងទុក ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងបានចាប់ផ្តើមហើយកាលពីវេលាម៉ោងជាង​៧​ព្រឹក​ថ្ងៃទី១៧ មិថុនា ២០១២នេះ ក្នុងរាជធានីភ្នំពេញ ដោយមានអត្តពលិកចូលរួមប្រកួតជាង២០០០​នាក់ មកពី១៦ប្រទេស ។ បើតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា ពិធីរត់ប្រណាំង​ពាក់​កណ្តាលម៉ារ៉ាតុងនេះ នឹងមាន​ការ​

បោះឆ្នោត​ប្រធានាធិបតី​ជុំ​ទី​​2នៅ​​អេហ្ស៊ីប​

Posted: 16 Jun 2012 11:39 PM PDT

ក្នុង​ការិយាល័យ​​បោះ​ឆ្នោតមួយ​
ពល​រដ្ឋ​អេហ្ស៊ីប​​បាន​ទៅ​កាន់​​​​ហិប​ឆ្នោត​កាលពី​ថ្ងៃទី១៦​មិថុនា​​ក្នុង​ការ​​បោះឆ្នោតប្រធានា​ធិបតី​​ជុំ​ទី២​ដែល​ប្រកួត​ប្រជែង​គ្នា​​​រវាង​អតីត​​នាយក​រដ្ឋមន្ត្រី​​លោក​​អាម៉េដចាហ្វិក​និង​បេក្ខ​​​ជន​​​របស់ក្រុម​​​បងប្អូន​អ៊ិស្លាម​​​​លោក​​ម៉ូហា​​ម៉េដ​​​ម័រស៊ី។​ ​​ការិយាល័យ​​បោះឆ្នោត​​ក្នុង​​​ទូទាំងប្រទេស​​បាន​​បើក​ទ្វារនា​ថ្ងៃទី១៦​មិថុនា​​​វេលាម៉ោង​​៨​ព្រឹក​​​ម៉ោងក្នុង​ស្រុក​​​ជាមួយការដាក់​​ពង្រាយ

កី​ឡា​ក​រ​អេ​ស្ប៉ាញ Bautista​នាំ​មុខ​បណ្តោះ​អា​សន្ន​ប្រណាំង​ម៉ូតូ​ជី​ភី British Grand​ Prix

Posted: 16 Jun 2012 11:38 PM PDT

កីឡាករ​អេស្ប៉ាញ​ Alvaro Bautista
កី​ឡា​ករ​អេ​ស្ប៉ាញ​ Alvaro Bautista​បាន​​សម្តែង​​​ក្តី​​ត្រេក​​អរ​​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ខ្លួន​បាន​យក​ឈ្នះ​ការ​នាំមុខ​បណ្តោះ​អាសន្ន​នៃ​ការ​ប្រណាំង​ម៉ូតូ​ជីភី​កម្មវិធី​ British Grand Prix នៅទីលាន​ប្រណាំង​ Silverstoneស្ថិត​​នៅ​​ក្នុង​ទី​ក្រុង Northampton​ប្រទេសអង់​​គ្លេស​​​​​​​​កាល​ពី​សៅរ៍​​ទី​១៦​​​ខែមិថុ​នា​​​ ។

ស្រវឹង​ស្រា​ជោក​ជាំ​បើកម៉ូតូ​ទៅ​បុក​រថយន្ត​គេ​ហើយ​ទាម​ទារ​ឱ្យ​ម្ចាស់​រថយន្ត​សង​ថ្លៃ​ខូចខាត​

Posted: 16 Jun 2012 11:38 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរ​សស្រវឹង​ជោក​ជាំ​ម្នាក់​​បើក​ម៉ូតូ​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១០ ក្នុង​ល្បឿន​លឿន ហើយ​ព្យា​យាម​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​​នៅពី​មុខ​​ក៏​ជ្រុល​​ចង្កូត​ទៅ​បុក​រថយន្ត​ឡិចស៊ីស RX300 ពណ៌​ស្ករ ​បើក​បរ​​ដោយ​​បុរស​ចំណាស់​ម្នាក់​ចំពី​មុខ​​ពេញ​ទំហឹង បណ្តាល​ឱ្យ​​រថយន្ត និង​ម៉ូតូ​រង​ការ​ខូច​ខាត​ដូចគ្នា​តែ​សំណាង​ល្អ​គ្មាន​អ្នក​រង​របួស ។

​ជិះ​ម៉ូតូ​ដឹក​ស្រី​ស្នេហ៍​ដើរ​លេង​ពេល​យប់​អធ្រាត្រ​ស្រី​ស្នេហ៍​លួច​យក​​ម៉ូតូ​ទៅ​បាត់​

Posted: 16 Jun 2012 11:29 PM PDT

ស្រីស្នេហ៍​ដែល​លួច​​ម៉ូតូ​សង្សារ​ទៅ​បាត់​
ក្រុង​ប៉ោយប៉ែត ៖ ​បុរសជា​​ជាង​ជួស​ជុល​រថយន្ត​ម្នាក់​ចាញ់​ល្បិច​កល​ស្រី​ស្នេហ៍​លួង​លោម​លួច​យក​​ម៉ូតូ​ទៅ​បាត់​ស្រមោល​កាលពី​វេលា​ម៉ោង​ជាង​១២​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​៨ មិថុនា ២០១២ ។ តាម​ការ​បំភ្លឺ​ពី​បុរស​ម្ចាស់​ម៉ូតូ​​ឈ្មោះ​តៃ ហេង អាយុ​៣១​ឆ្នាំ ជា​ជាង​ជួស​ជុល​​រថយន្ត​នៅ​ក្រុង​ប៉ោយប៉ែត បាន​អះ​អាង​ថា កាលពី​វេលា​ម៉ោងខាងលើ រូប​គេ​

ផឹក​ស៊ី​ស្រវឹង​បៀត​បៀន​កេរ​ខ្មាស​លើ​ស្ត្រី​ និង​ប្រើ​ហិង្សា​លើ​អ្នក​ដទៃ​ត្រូវប៉េអឹម​ចាប់​ខ្លួន​

Posted: 16 Jun 2012 11:27 PM PDT

ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​
ក្រុងប៉ោយប៉ែត ៖ ​ជនសង្ស័យ​២​នាក់​ដោយ​សារ​អំណាច​ស្រា​ចូល​ពោះ​បាន​ប្រព្រឹត្ត​ខុស​​នឹង​ច្បាប់​ដោយបៀន​បៀន​កេរខ្មាស​ស្ត្រី និង​ប្រើ​​ហិង្សា​លើ​អ្នក​ដទៃ​ត្រូវ​បាន​កម្លាំង​ប៉េអឹម​ចាប់​​ឃាត់​ខ្លួន​កាល​ពីវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី១៣ មិថុនា ២០១២ នៅ​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ។

កម្មសិទ្ធិផ្សាយ​បន្តផ្ទាល់​ការប្រកួត​ប្រឺមីញេលីក​មានតម្លៃ​ខ្ពស់​ជាង​3ពាន់​លាន​ផោន​

Posted: 16 Jun 2012 11:27 PM PDT

កម្មសិទ្ធិផ្សាយ​បន្តផ្ទាល់​ការប្រកួត​ប្រឺមីញេលីក​មានតម្លៃ​ខ្ពស់​ជាង​3ពាន់​លាន​ផោន​
លោក​រីឆាត​ ស្គូដាម័រ​ ប្រធាន​ក្របខណ្ឌ​បាល់​​​​ទាត់​ប្រឺមីញេលីក​ អង់គ្លេស​ បានបញ្ជាក់​ថា មាន​ការ​ព្រម​ព្រៀង​លក់​កម្មសិទ្ធិ​ផ្សាយ​បន្ត​​ផ្ទាល់​តាម​ស្ថានីយ​ទូរទស្សន៍​ដល់​ស្ថានីយ​ទូរទស្សន៍​«ស្កាយ​ស្ព័រ​ »​និង​«ប៊ីធី​» ក្នុងតម្លៃ​៣.០១៨​ ពាន់​លាន​ផោន​​​​ដោយ​កើន​លើស​​ពីកិច្ច​សន្យា​ចាស់​ជាង​១​ពាន់​លាន​ផោន​ ។

ប្រជុំ​រូប​ភាព​ស្ត្រី​អ្នក​គាំ​ទ្រ​បាល់​ទាត់​អឺរ៉ុប​2012​នៅ​ពេល​ប្រកួត

Posted: 16 Jun 2012 11:02 PM PDT

រូប​ភាព​ស្ត្រី​អ្នក​គាំ​ទ្រ​បាល់​ទាត់​អឺរ៉ុប​2012​នៅ​ពេល​ប្រកួត
បច្ចុប្បន្ន​ការ​ប្រកួត​បាល់​ទាត់​អឺរ៉ុប​២០១២​ (EURO 2012) កំពុង​ដំណើរ​ការ​ប្រកួត​​ ។ ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​អឺរ៉ុប គឺ​ជា​កម្ម​​វិធី​ដែល​ប្រកួត​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក​​និង​មាន​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ចំណាប់​អារម្មណ៍​ដោយ​អ្នក​ខ្លះ​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ទៅ​ទស្សនា​នៅ​ទីលាន​ប្រកួត​ដោយ​ផ្ទាល់​​​ និង​ខ្លះ​ទៀត​ផ្តល់​ការ​គាំ​ទ្រ​តាម​រយៈ​ទស្សនា​​​​ការ​ផ្សាយ​បន្ត​ផ្ទាល់

ជិះ​ម៉ូតូ​បុក​បង្កាន់​ដៃ​ស្ពាន​សន្លប់​ធំ​ទាំង​២​នាក់​

Posted: 16 Jun 2012 11:01 PM PDT

ម៉ូតូ​ម៉ាក​វីវ៉ា​ដែល​ទៅ​បុក​បង្កាន់ដៃ​ស្ពាន​
ខេត្តកំពត ៖ បុរស​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​សន្លប់​ស្តូក​ស្តឹង​កាល​ពី​វេលា​​ម៉ៅង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ មិថុនា ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣១ ត្រង់ចំណុច​ភូមិ​ដើម​ពោធិ៍ ឃុំ​អង្គ​សុរភី ស្រុក​កំពង់​ត្រាច ។ តាម​សម្តី​​អ្នក​​ឃើញ​ហេតុ​ការណ៍​​និយាយ​ថា ឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​​លឿន​​ពី​ត្បូងទៅ​ជើង​​មកដ​ល់​ចំណុច​កើតហេតុ​​ ស្រាប់​តែ​​បុក​បង្កាន់​ដៃ

ស្រវឹង​​ធ្លាក់​ភ្នែក​បើក​រថយន្ត​បុក​របាំង​ដែក​ចែក​ទ្រូង​ផ្លូវ​ក្រឡាប់​

Posted: 16 Jun 2012 10:58 PM PDT

មនុស្ស​ឆោឡោ​មក​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​នីស្សាន់​ ពណ៌​ប្រផេះ មួយ​គ្រឿង​បើក​បរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ស្រា​ជោក​ជាំ​ក្នុង​ល្បឿន​​លឿន​ហើយ​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ពី​មុខ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ដែកចែក​ទ្រូង​ផ្លូវ​ បណ្តាល​ឱ្យ​បាក់​មួយ​ផ្ទាំង​ ឯ​រថយន្ត​បង្ក​ក្រឡាប់​ផ្ងារ​ជើងឡើងលើ ។ ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើតឡើង​កាលពីវេលា​ម៉ោង​៨​និង​៣៥​នាទី​​យប់​ថ្ងៃទី​១៤ មិថុនា ២០១២ តាម​បណ្តោយ​​​​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី សង្កាត់​ទឹក​ថ្លា

កិច្ចប្រជុំ​​ការ​ងារ​សន្តិ​សុខ​ និង​សុវត្ថិ​ភាព​តាម​បុរី​ ខុន​ដូរ និង​អាផាត​មែន​

Posted: 16 Jun 2012 09:41 PM PDT

ទិដ្ឋភាព​នៅ​ក្នុង​កិច្ច​ប្រជុំ​ការ​ងារ​សន្តិ​សុខ និង​សុវត្ថិ​ភាព​
រាជធានីភ្នំពេញ ៖ ​កាល​ពី​ព្រឹកថ្ងៃទី​១៥ មិថុនា នៅ​ស្នង​ការ​​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ មាន​បើក​កិច្ច​ប្រជុំ​មួយ​ស្តីពី​ការ​ងារ​ការ​ពារ​សន្តិ​សុខ និង​សុវត្ថិ​ភាព​សង្គមដែល​កិច្ច​ប្រជុំ​នេះ​ផ្តោត​សំខាន់​ទៅលើ​បុរី ខុន​ដូរ និង​អាផាត​មែន ដែល​ថ្មីៗ​នេះ​ជន​ល្មើស​បាន​ធ្វើ​សកម្ម​ភាពលួច ឆក់ ប្លន់​នៅ​ក្នុង​បុរី ហើយ​ជន​ល្មើស​ក៏ជាអ្នកជួល​ស្នាក់​នៅ​ក្នុង​បុរី​ដែរ ។

រ៉ង់​រ៉ូវែរ​បុក​គ្នា​ជា​មួយ​ឡិចស៊ីស​​ខូច​ខាត​ទាំង​សង​​ខាង​

Posted: 16 Jun 2012 09:39 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​ពីរ​គ្រឿង​មួយ​គ្រឿង​ម៉ាក​រ៉ង់​រ៉ូវែរ ពណ៌​ខ្មៅ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិចស៊ីស​ RX300 ពណ៌ខ្មៅ បាន​បើក​បុក​គ្នា​ពេញ​ទំហឹង​នៅ​លើ​ដង​ផ្លូវ​លេខ​៥០៨ កែង​ផ្លូវ​មុនី​វង្ស សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការ​មន កាល​ពី វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៦ មិថុនា ២០១២ ។

ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​​នាយទាហាន​​​ នាយ​ទាហាន​រង​វរ​សេនាតូច​លេខ១

Posted: 16 Jun 2012 09:32 PM PDT

​​លោក​​ឧត្តម​​សេនីយ​ឯក​​ជា ម៉ន ក្នុងពិធីបិទ​វគ្គ​ហ្វឹកហ្វឺន​​នាយទាហាន​​​ នាយ​ទាហាន​រង​វរ​សេនាតូច​លេខ១​
ខេត្ត​កំពង់ធំ ៖ ​ តំបន់​ប្រតិបត្តិ​​ការ​សឹក​រង​​ខេត្ត​​​យោធភូមិ​ភាគទី៤ ​ស្ថិត​ក្នុង​​ភូមិថ្នល់បែក ឃុំត្រពាំង​ប្ញស្សី ស្រុក​កំពង់​ស្វាយ ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​ដោយ​សារ​តែ​​ឮ​ស្នូរ​​​គ្រាប់​កាំភ្លើង​ជាច្រើន​គ្រាប់​​បន្លឺឡើង​​ និង​​សំឡេង​​​បំផ្ទុះ​​រំសេវ TNT ​ថែម​ទាំង​​មាន​ផ្សែង​​​​ ​និង​អណ្តាត​ភ្លើង​ឆេះ​សន្ធោ​​សន្ធៅ​​បង្ហាញ​ពីសកម្ម​ភាព​ហ្វឹក​ហ្វឺន​​ជាមួយ​នឹង​លោកគ្រូ ដែល​មាន​​ទេព​កោ​សល្យ​​ផ្នែក​ខាង​

រថយន្ត​ហ៊ីយ៉ាន់ដាយ​​២,៥​តោន បុក​ម៉ូតូ​វីវ៉ា​ស្លាប់ម្នាក់​ របួសធ្ងន់​ម្នាក់

Posted: 16 Jun 2012 09:24 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ រថយន្ត​ហ៊ីយ៉ាន់ដាយ​​​២,៥​​តោន ពណ៌​ខៀវ ​បើកឆ្លង​​កាត់​ផ្លូវ​មិនគោរព​​​ច្បាប់​ចរា​ចរ​​ទៅបុក​ម៉ូតូវីវ៉ា ​ពណ៌ខ្មៅ ​ជិះ​គ្នា​​២​នាក់ បណ្តាល​ឱ្យ​​ស្លាប់​ម្នាក់ នៅ​នឹងកន្លែង និង​ម្នាក់​ទៀត​របួសធ្ងន់ កាលពីវេលាម៉ោង​១១ និង​៥៥​នាទី​​យប់​ថ្ងៃទី១៦ ​មិថុនា ​លើ​កំណាត់​​ផ្លូវ​លេខ​២៨៩ កែង​៥១៦ ស្ថិត​​ក្នុង​សង្កាត់​​​បឹងកក់១ ​ខណ្ឌទួលគោក ។

កសិករ​​ ៖ ចង់​ឱ្យ​តម្លៃ​ជីរណារ​មានតុល្យ​ភ៌ាព​ទៅ​នឹង​ការ​ឡើង​ថ្លៃនៃ​ទំនិញ​ផ្សេងៗ

Posted: 16 Jun 2012 09:17 PM PDT

អ្នក​កាសែត​កោះ​សន្តិភាព​បាន​ទៅ​ដល់​សួន​បន្លែ​ជីរណារ
រាជ​ធានីភ្នំពេញ ៖ ​ ជីរណារជាជីមួយ​ប្រភេទ​ក្នុងចំណោមជីជាច្រើនមុខ ដែលប្រជា​ពលរដ្ឋខ្មែរ​និយមយក​មកហាន់​រោយ​ដាក់​នៅ​ក្នុង​សម្ល ឬមុខម្ហូបផ្សេងៗទៀត ទៅតាមការនិយម​ចូលចិត្តរបស់អ្នកទទួលទាន ដូចជា យកទៅបង់​ក្នុង​សម្លស្ងោរជ្រក់នោះ​ជា​ដើម ។

បង្ហាញពី​សារ​ប្រយោជន៍​​នៃ​វិជ្ជា​ជីវៈគណ​នេយ្យ និង​សវន​កម្ម​ដល់​សិស្សានុ​សិស្ស​

Posted: 16 Jun 2012 09:12 PM PDT

ទិដ្ឋភាព​នៅ​​ក្នុង​ពិធី​
រាជធានីភ្នំពេញ ៖ ​​លោក​ងី តាយី រដ្ឋ​​លេខា​ធិការ​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​គណនេយ្យ​ នា​រសៀល​ថ្ងៃ​ទី​១២ មិថុនា ២០១២ បាន​អញ្ជើញ​​ជ​ាអធិបតី​ភាព​ពិធី​បិទ​បង្ហាញ​​ផ្សព្វ​​ផ្សាយ​ស្តីពីវិជ្ជា​ជី​​វៈ​គណ​នេយ្យ និង​សវន​កម្ម​​ដល់​សិស្សានុ​សិស្ស​ថ្នាក់​ទី​១២ វិទ្យា​ល័យ​បាក់​ទូក ដើម្បី​ឱ្យ​សិស្សានុ​សិស្ស​បាន​យល់​ដឹង​​អំពី​សារ​សំខាន់​ក្នុង​វិស័យ​នេះ នៅ​ក្នុង​សេដ្ឋ​កិច្ច​ជាតិ និង​ទី​ផ្សារ​ការ​ងារ ។

ការ​ផ្គត់​ផ្គង់​អគ្គិ​សនី​របស់​ក្រុម​ហ៊ុន​ BVC ​ក្នុង​ខេត្ត​កំពង់​ធំ​​កំពុង​មាន​បញ្ហា​

Posted: 16 Jun 2012 09:07 PM PDT

ទិដ្ឋភាព​​នៅ​អគ្គី​សនី​របស់​ក្រុម​ហ៊ុន​
ខេត្ត​កំពង់​ធំ​ ៖ ​អាជីវ​ករ និង​មន្ត្រី​រាជ​ការ​ក្នុង​ខេត្ត​កំពង់​ធំ មាន​ការ​​​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​អគ្គិ​សនី BVC Power Development Co.Ltd ដែល​បាន​សន្យា​ជា​មួយ​ប្រជា​ពល​រដ្ឋ​ចំពោះ​មុខ​អាជ្ញា​ធរ​ខេត្ត​នៅ​​សាល​ប្រជុំ​សាលា​ខេត្ត កាល​ពី​ថ្ងៃទី​១៥ ឧសភា ​២០១២ ថា ​យ៉ាង​យូរនៅ​ចុង​ខែ​ឧសភា​ ២០១២ ​ការ​ផលិត និង​ការ​ផ្គត់​ផ្គង់ នឹង​មាន​និរន្តរ​ភាព​ឡើង​វិញ ប៉ុន្តែ​ការសន្យា​ខាង​​លើ​គ្មាន​ប្រសិទ្ធ​ភាព​ឡើយ ព្រោះមក​ដល់​ពាក់​កណ្តាល​ខែ

ជន​ជាតិវៀត​ណាម​ជិះ​ម៉ូតូ​បុកគូទ​រថយន្ត ​​ដឹក​ដី​​ដួលរលាត់​​ដៃ​ជើង​ ហើយ​រត់​ចោល​ម៉ូតូ​ទៅបាត់​

Posted: 16 Jun 2012 08:47 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ យុវជន​ជា​ជន​ជាតិ​វៀត​ណាម​ម្នាក់​រង​របួសរលាត់​ដៃ​ជើង​​និង​មុខ ខណៈ​​ពេល​ជិះ​ម៉ូតូ​ទៅ​បុកពី​ក្រោយ​​​​រថយន្ត​​ដឹក​ដី​ដែល​​ចាប់ហ្វ្រាំង​​ឈប់ ដោយ​សារ​​មាន​រោង​បុណ្យ​​នៅ​ខាងមុខ បណ្តាល​ឱ្យ​ដួល​ កាលពីវេលា​​​ម៉ោង​១០​​និង​១៥នាទី​​យប់​​ថ្ងៃទី១៦​ មិថុនា ​តាម​បណ្តោយ​​​ផ្លូវ​​លេខ​២៧១ ​ស្ថិត​ក្នុង​ភូមិ​៦ សង្កាត់​​ផ្សារ​ដើម​​ថ្កូវ​​​​ ខណ្ឌចំការ​មន ។

កីឡាករស៊្វីស Albasiniឈ្នះដំណាក់ទី៨ប្រណាំងកង់ Tour de Suisseលើទឹកដីកំណើត

Posted: 16 Jun 2012 08:44 PM PDT

កីឡាករស្វ៊ីស Michael Albasini
ថ្លែង​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ Albasini ​​បញ្ជាក់​ថា​៖«ខ្ញុំ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដែល​អាច​ទម្លុះ​ឧប​សគ្គ​ឈាន​ចូល​ដល់​ទី​ព្រ័ត្រ​មុន​គេ​ ។ ជ័យ​ជម្នះ​លើក​នេះ​ធ្វើ​ឱ្យ​សប្បាយ​ចិត្ត​ជា​ខ្លាំង ។​ នេះ​ពិត​ជា​រឿង​ល្អ​ខ្លាំង​ណាស់​សម្រាប់​រូប​ខ្ញុំ ។​ ខ្ញុំ​ចង់​បន្ត​ដូច​នេះ​ទៅ​មុខ​ទៀត ។​ខ្ញុំ​​នឹង​រក្សា​​ជ័យ​ជម្នះ​នេះឱ្យ​មាន​បន្ត​ទៅ​មុខ​ទៀត »។​ សម្រាប់​ Albasini នេះ​គឺ​ជា​ជ័យ​ជម្នះ​លើក​ទី​៣​ហើយ​នៅ​ក្នុង​រដូវ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!