Koh Santipheap Daily

Koh Santipheap Daily


ខឹង​ម្តាយ​គូ​ដណ្តឹង​​ផ្តាច់​​ពាក្យ​ផឹក​ថ្នាំ​បាញ់​​​ឆៃ​ថាវ​សម្លាប់​ខ្លួន​

Posted: 19 Jun 2012 01:06 AM PDT

​​​យុវជន​ដែល​ខឹង​ម្តាយ​ផឹក​ថ្នាំ​សម្លាប់​ខ្លួន​
ខេត្ត​កំពង់​ស្ពឺ ៖ ​យុវជន​ម្នាក់​​ផឹក​​ថ្នាំ​បាញ់​ឆៃថាវ​​សម្លាប់​ខ្លួន ដោយ​សារ​តែ​ខឹង​ម្តាយ​របស់​គូ​ដណ្តឹង​​សុំ​ផ្តាច់​​ពាក្យ​វិញ ។ ហេតុការណ៍​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​​១៦ មិថុនា ​២០១២ កន្លង​ទៅ ស្ថិត​ក្នុង​ភូមិ​ស្នួល ឃុំ​មហាសី ​ស្រុក​គង​ពិសី ។ យុវជន​ដែល​គិត​ខ្លី​ឈ្មោះ​​ដួង វាសនា អាយុ​២១​ឆ្នាំ ជា​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​មា​​ន​ទី​លំនៅ​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​​គូ​ដណ្តឹង​​

​រថយន្តឡិចស៊ីស RX300 ​​បុក​ម៉ូតូ​វីវ៉ា របួស​ធ្ងន់​២​​នាក់ ស្រាល​២​នាក់ រថយន្ត​​រត់​បាត់​

Posted: 19 Jun 2012 01:02 AM PDT

ជន​រងគ្រោះ​ដែល​សន្លប់​នៅ​​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​មនុស្ស​ប្រុស-​ស្រី២​នាក់​របួស​ធ្ងន់ និង​២​នាក់​ទៀត​របួស​ស្រាល​ដោយ​សារ​​រថយន្ត​ឡិចស៊ិស​ RX300 ​ពណ៌​ខ្មៅ បើក​បុក​​ហើយ​បើក​រត់​​គេច​បាត់ ។ ​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​តាម​ផ្លូវ​លេខ​១៩៩ កែង​ផ្លូវ​លេខ​​៣៤៨ ​មុខ​សាលា​មតេយ្យ​​ហេឡូ​អាមេរិកាំង​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​​ព្រៃ​ទី​២ ខណ្ឌ​​ចំការ​មន ​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៨ មិថុនា។

ស៊ុក សុភា ​ចូល​រោង​ការ​​ថ្ងៃ​ទី​22 ខែ​មិថុនា ​ខណៈ​កូន​ក្រមុំ​មាន​កូន​ខ្ចី

Posted: 19 Jun 2012 01:00 AM PDT

​លោក ស៊ុក​ សុភា ​និង​ភរិយា
រាជធានីភ្នំពេញ​ ៖ កាល​​ពី​ពេល​ថ្មី​ៗ​នេះ​លោក ស៊ុក ​សុភា ​ហាក់​បី​ដូច​ជា​មាន​​​ការ​មមា​ញឹក​​ខ្លាំង​ណា​ស់​នៅ​ក្នុង​​ការ​​​​​ដើរ​​ចែក​ធៀប​ការ​​​​ជា​មួយ​​ភរិយា​ ។ ​ពិធី​មង្គល​ការ​​នេះ​នឹង​ប្រព្រឹត្ត​​ទៅ​​នៅ​ថ្ងៃ​ទី​២២ មិថុនា ។ ​​នៅ​ពេល​រៀប​អាពាហ៍​ពិពាហ៍​រួច​លោក​និង​ភរិយា​​មាន​គម្រោង​​​​​​​​នឹង​ទៅ​​រស់​នៅ​ប្រទេស​អូ​ស្ត្រា​លី​ ។ នេះ​បើ​​តាម​ការ​អះ​អាង​ពី​មិត្ត​រួម​អាជីព ។

ដំណឹង​ពិសេស​​ពីហាង​លក់​​ផ្លែឈើ​ស្រី​មុំ

Posted: 19 Jun 2012 12:47 AM PDT

ហាងលក់ផ្លែឈើស្រីមុំ
រាជ​ធានីភ្នំពេញ ៖ ​ ហាងលក់ផ្លែឈើស្រីមុំ មានលក់ទុរេនខ្មែរ ដែលមានរសជាតិផ្អែម​ឈ្ងុយ​​ឆ្ងាញ់ ជាទុរេនក្នុងស្រុកទើបនាំមកដល់ ថ្មីៗស្រស់ៗពីស្រុកពញាក្រែក និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ប្រសិនបើបងប្អូនដែលនិយម​ចូលចិត្តពិសាផ្លែទុរេន ដែល​មាន​រសជាតិឆ្ងាញ់ សូមអញ្ជើញប្រញាប់មករកទិញនៅហាងលក់ផ្លែ​ឈើស្រីមុំ ព្រោះរដូវកាលផ្លែទុរេនមានរយៈ​ពេល​ខ្លី ។

សង់កូរ៉េ​បុក​ម៉ូតូគុប​ពីក្រោយ​តែ​សំណាងល្អ​គ្មាន​អ្នក​រង​របួស​ធ្ងន់

Posted: 19 Jun 2012 12:45 AM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូ​សង់កូរ៉េ​ ពណ៌​ក្រហម​មួយគ្រឿង ​បើក​​ដោយ​​បុរស​ម្នាក់ ​ក្នុង​ល្បឿន​លឿន​​ ខណៈ​ព្យាយាម​វ៉ា​រថយន្ត​១គ្រឿង ក៏​ជ្រុល​ទៅបុក​ម៉ូតូ​គុប​ ពណ៌​ទឹក​ប៊ិច បើក​​ដោយ​បុរស​ម្នាក់​​​ចំពីក្រោយ​ពេញ​ទំហឹង ​តែ សំណាង​ល្អ​​អ្នក​បើកម៉ូតូ​ទាំង​​ពីរគ្រឿង​មិន​មាន​រង​របួស​ធ្ងន់​​ គ្រាន់​តែ​រលាត់​ដៃ​ជើង​បន្តិច​បន្តួច ​​ប៉ុណ្ណោះ ។ ហេតុ​ការណ៍នេះ​បាន​កើត​

ញៀន​ថ្នាំ ​អុក​ឡុក​​ក្នុង​ផ្ទះ​ម្តាយ​ប្តឹង​ប៉ូលិស​​ឃាត់​ខ្លួន​បញ្ជូន​ទៅ​អប់រំ​

Posted: 19 Jun 2012 12:42 AM PDT

សមត្ថកិច្ច​ឃាត់​ខ្លួន​​ជន​សង្ស័យ​
រាជធានីភ្នំពេញ ៖ ​យុវជន​ញៀន​ថ្នាំ​​ម្នាក់​ត្រូវ​ម្តាយ​ប្តឹង​ប៉ូលិស​​ទួល​សង្កែឱ្យ​​​ចាប់​ឃាត់​ខ្លួន​បញ្ជូន​ទៅ​អប់រំ​នៅ​មជ្ឈ​មណ្ឌល​​ឱកាស​​ខ្ញុំ បន្ទាប់​​ពី​យុវ​ជន​នោះ​សុំ​ប្រាក់​ម្តាយ​​៣​ម៉ឺន​រៀល​មិន​បាន​អុក​ឡុក​​ក្នុង​ផ្ទះ​ដោយ​វាយ​បំផ្លិច​បំផ្លាញ​​របស់​របរ និង​រុះ​ជញ្ជាំង​​ផ្ទះ​បោះ​​ចោល​កាល​ពី វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១៨ មិថុនា ​២០១២ នៅ​ក្រុម​ទី​១៤ ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ។

មេ​វេដ​ឌ័រ​ជា​កីឡា​ករ​​ប្រដាល់​​រក​ប្រាក់​ចំណូល​បាន​​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ​2011

Posted: 19 Jun 2012 12:32 AM PDT

កីឡាករ​អា​មេរិក​ហ្វ្លយ មេវេដឌ័រ 
តាម​​ការ​​ចេញ​​ផ្សាយ​​ដោយ​​ទស្ស​​នា​វ​ដ្តី​​អា​​មេ​រិក Forbes​កាល​​ពី​​ថ្ងៃ​​ចន្ទ​​សប្តាហ៍​​នេះ​​បាន​​បង្ហាញ​​ថា កីឡាករ​ប្រ​ដាល់​របស់​ប្រ​ទេស​នេះ​គឺ​ហ្វ្លយ មេវេដឌ័រ​​ស្ថិត​នៅ​លំ​ដាប់លើ​គេ​នៃ​បញ្ជី​ឈ្មោះ​អត្ត​ពលិក​ចំនួន​១០០​នាក់​ក្នុង​លោក​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំ​ផុត​ក្នុង​ឆ្នាំ​ ២០១១ ។

ឌ្រីម​សេ​១២៥ ​បុក​គូទ​ស្មាស់​សង​ថ្លៃ​ខូច​ខាត​១០​ដុល្លារ​

Posted: 19 Jun 2012 12:30 AM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​បើក​ម៉ូតូ​​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ​ជែង​​គេ​ឯង​ ហើយ​​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​ម៉ូតូ​​ស្មាស់​រីវ៉ូ​ពី​ក្រោយ បណ្តាល​ឱ្យ​បែក​ស្តុប​ក្រោយ​​ កាល​ពី​វេលា​ម៉ោង​​៩​និង​៣០​នាទី​យប់​ថ្ងៃទី​​១៨ មិថុនា ២០១២ ​​លើ​មហា​វិថី​​​​ព្រះ​​សីហនុ សង្កាត់​​ចតុ​មុខ ​ខណ្ឌ​ដូន​ពេញ។

ទំនាក់​​ទំនង​​​ពាណិជ្ជ​កម្ម​​រវាង​កម្ពុជា-សហរដ្ឋ​អាមេរិក​​​កើន​ឡើង​​​ដល់​ជាង​2ពាន់​លាន​ដុល្លា​រ​

Posted: 19 Jun 2012 12:30 AM PDT

លោក វីលៀម ធួត (William E.Todd)
រាជ​ធានី​ភ្នំពេញ​​​ ៖ សម្តេចអគ្គមហា​ពញា​ចក្រី​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ ហេង សំរិន ប្រធាន​រដ្ឋ​សភា​ កាលពីថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ២០១២ បាន​មាន​​ប្រសាសន៍ថា «ទំនាក់ទំនង​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា-សហរដ្ឋអា​មេរិកកើន​ឡើងដល់ជាង​២.០០០​លាន​ដុល្លារ​អាមេ​រិកក្នុងឆ្នាំ​២០១១»។ ប្រទេសកម្ពុជា​បាន​នាំ​ចេញ​ផលិតផល​ទំនិញ​របស់ខ្លួនទៅកាន់សហរដ្ឋអមេរិកមានទឹកប្រាក់ប្រមាណ​ជាង

ឈ្លោះ​គ្នា​​ជា​មួយ​បង​ប្អូន​លេប​ថ្នាំ​​សម្លាប់​ខ្លួន​

Posted: 19 Jun 2012 12:28 AM PDT

នារី​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ
ខេត្ត​កំពង់​ធំ​ ៖ ​នារី​វ័យ​២២​​​ឆ្នាំ ម្នាក់​​​បាន​លេប​ថ្នាំ​សម្លាប់​ខ្លួន​ដោយ​សារតែ​មាន​រឿង​វិវាទ​ក្នុង​គ្រួសារ​ឈ្លោះ​​គ្នា​ជា​មួយ​ប្អូន​​ស្រី​បង្កើត​​របស់​ខ្លួន ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​​ដឹក​​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កពង់ធំ ​កាល​ពី​​វេលា​ម៉ោង​១​និង​៤០​នាទី​​​រសៀល​​ថ្ងៃទី​១៨ មិថុនា ២០១២ ។​ តាម​ព័ត៌​មាន​ដែល​ទទួល​បានពី​ប្អូន​ស្រី​​នារី រង​គ្រោះ​ឈ្មោះ​សាន គាន់ អាយុ​២០​ឆ្នាំ ​បាន​​ឱ្យ​​ដឹង​ថា ក្រុម​គ្រួសារ​​នាង​មាន​​បង​ប្អូន​៥​នាក់ ស្រី

ភាពសិចស៊ីរបស់​ស្ត្រី​អ្នកគាំទ្រ​ក្រុម​ជម្រើស​ជាតិ​បាល់​ទាត់​អឺរ៉ុប​2012​

Posted: 19 Jun 2012 12:21 AM PDT


រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​លើក​ចុង​ក្រោយ​របស់​ក្រុម​ជម្រើស​ជាតិ​នីមួយ​ៗ​ក្នុង​ជុំទី​១​ បាន​ដំណើរ​ការរួច​រាល់​ហើយ ​​នៅក្នុង​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​បាល់​ទាត់​អឺរ៉ូ​២០១២ (​EURO ​2012 )ដោយ​ស្ថានភាព​បរិយាកាស​នៅក្នុង​ទីលាន​ប្រកួត​​ប្រកប​ដោ​យ​ភាព​អធិក​​អធម​សប្បាយ​រីក​រាយ​​​និងប្រកប​ដោ​យ​ក្តី​រំភើប​នៅគ្រប់​ក្រុម​នីមួយ​ៗ​​។ ចំណែក​លទ្ធផល​​ ដែល​បង្ហាញ​ក៏​មាន​ទាំង​ការ​

កី​ឡា​កា​រិ​នី​អា​មេ​រិក Oudin​ឈ្នះ​ជើង​ឯក​វាយ​​កូន​​បាល់​​កម្ម​វិធី AEGON Classic​នៅ​អង់​គ្លេស

Posted: 19 Jun 2012 12:18 AM PDT

កីឡាការិនីអាមេរិកOudin
នាង​Melanie Oudin​​​​​​បាន​​សម្តែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នូវ​​ក្តី​​រីក​​រាយ​​ជា​​ខ្លាំង​​បន្ទាប់​​ពី​​បាន​​យក​​ឈ្នះ​​ជើង​​ឯក​​​​កីឡាវាយ​កូន​បាល់​​កម្ម​វិធី​ AEGON Classic​​នៅទី​ក្រុង​ Birminghamប្រ​ទេសអង់​គ្លេស​​​​ កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៨​ខែ​មិថុនា​​កន្លង​មក​នេះ​។កីឡាការិនី​វ័យ​២០​ឆ្នាំ​រូបនេះ​បាន​​បំ​បាក់​កីឡាការិនី​ស៊ែប៊ី​ Jelena Jancovicក្នុង​លទ្ធផល២​សិត​ទល់​​នឹង​សូន្យ​​៦-៤​និង​៦-២​ទទួល​បាន​ពាន​ WTA ​ជា​លើក​ដំ​បូង​

កងកុំ​ម៉ង់ដូ​មួយ​ជ្រៀត​ចូល​​អុីស្រាអែល​​ស្លាប់​3នាក់​

Posted: 19 Jun 2012 12:16 AM PDT

ទាហាន​​​អុីស្រាអែល​​​ចាប់​សមាជិក​​កង​កុំម៉ង់ដូម្នាក់​
ការជ្រៀត​ចូល​​​របស់​កង​កុំ​ម៉ង់ដូ​មួយ​មក​ក្នុង​ដែនដី​​អ៊ីស្រាអែល​​​កាលពី​ថ្ងៃទី១៨​មិថុនា​​​បណ្តាល​​ឱ្យ​មនុស្សស្លាប់​​៣នាក់​​​គឺ​កម្មករ​​អ៊ីស្រា​អែលម្នាក់​​និង​សមាជិក​​​កងកុំម៉ង់ដូ​២នាក់ ដែល​​មកពីតំបន់​​ស៊ីណៃអ៊ីប្រទេស​អេហ្ស៊ីប​​ដែល​​ជំរុញ​ឱ្យរដ្ឋអ៊ីស្រាអែលស្នើដល់​រដ្ឋអំណាចអេហ្ស៊ីប​​​នា​ពេល​​អនាគតគ្រប់គ្រង​​ឱ្យ​ណែនឡើង​វិញ​​លើ​​​ឧបទ្វីប​នោះ ។

សួររឿង​​ជេរ​ប្រពន្ធ​​ត្រូវ​ជន​​ដៃ​ដល់​​ចាក់​​​ ប៉េអឹម​​ចាប់​ខ្លួន​​ទាំង​យប់​​

Posted: 19 Jun 2012 12:15 AM PDT

ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ក្រុង​ប៉ោយ​ប៉ែត​ ៖ បុរស​​​ម្នាក់​បាន​​ត្រូវ​​គេ​ចាក់​​នឹង​ច្បូក​មុខ​មួយ​​បណ្តាល​​ឱ្យ​រង​របួស​​ ដោយ​​សារ​តែ​​​ចូល​ទៅ​​​សួរ​នាំ​រឿង​​ជេរ​ប្រពន្ធ​​​​​របស់​ខ្លួន​ ប៉ុន្តែ​​ជន​ដៃ​ដល់​​​ក៏​ត្រូវ​​​កម្លាំង​​​ប៉េ​អឹម​​​ក្រុងប៉ោយ​ប៉ែត​​​ចាប់​ឃាត់​ខ្លួន​​​ភ្លាមៗ​​​​ដែរ ​កាលពី​​​វេលា​ម៉ោង​​​៨យប់​ថ្ងៃទី​​១៧ មិថុនា ​ក្នុង​ភូមិ​​​ប៉ោយ​ប៉ែត សង្កាត់​​ប៉ោយ​ប៉ែត​ ។

លោក​​​អូបាម៉ា​​​និង​លោក​​​ពូទីន​​អំពាវ​នាវ​​ឱ្យ​បញ្ឈប់​​​អំពើ​​​ហិង្សា​នៅ​​ស៊ីរី​

Posted: 19 Jun 2012 12:13 AM PDT

លោក​​​អូបាម៉ា​​​​​​និង​លោក​​​ពូទីន​​​ពេល​ជួប​គ្នា​​នៅG-20
កងទ័ព​​ស៊ីរី​កាលពី​ថ្ងៃទី​១៨​មិថុនា​​បាន​បាញ់​​ផ្លោង​​លើ​ទីក្រុងជាច្រើន​​នៅតំបន់​​ហូម​ និង​ដាម៉ាស់​ ចំណែក​​ឯប្រធានា​​ធិបតី​​អាមេ​រិក​លោក​បារ៉ាក់​ អូបាម៉ា​ និង​សម​ភាគី​​​រុស្ស៊ី​​​​លោក​​វ៉្លាឌីមៀរ​ ពូទីន​​ ​បាន​អំពាវ​នាវ​រួម​គ្នា​​ទោះបីមាន​ការ​ខ្វែង​គំនិត​គ្នា​លើ​​វិបត្តិ​​​នៅ​​ស៊ីរី​ក្តី​ឱ្យ​​​​បញ្ឈប់​ជា​បន្ទាន់​​នូវ​អំពើ​ហិង្សា​ទាំងឡាយ ។​

វាយ​ប្រហារ​​ប្រឆាំង​​ពួក​ស៊ីអ៊ីត​នៅ​អ៊ីរ៉ាក់​​ស្លាប់​22នាក់​

Posted: 19 Jun 2012 12:12 AM PDT

នៅកន្លែង​វាយ​ប្រហារ​​​អត្ត​ឃាត​ក្រុង​​បាគូបា​
ប្រភព​ព័ត៌​មាន​​​​​មន្ទីរពេទ្យ​​​និង​ប៉ូលិស​គូស​បញ្ជាក់​ថា​​មនុស្ស២២នាក់​​បានត្រូវ​​ស្លាប់​ហើយ​៥០​នាក់​ទៀតត្រូវ​របួសកាលពី​​ថ្ងៃទី​​​១៨​មិថុនា​​​​ពេល​ជន​អត្តឃាត​​ម្នាក់ធ្វើ​ឱ្យ​​​គ្រាប់បែកដាក់​​ជាប់​ខ្លួន​​គេផ្ទុះ​​នៅ​​កន្លែង​មាន​ការប្រមូល​ផ្តុំ​គ្នា​​មួយ​របស់​ពួក​ស៊ីអ៊ីតនៅក្រុង​​បាគូ​​បា​​​ភាគ​ខាងជើង​ក្រុង​បាដាដ ។

អំពើ​​​ហិង្សា​​​នានា​​នៅនីហ្សេរីយ៉ា​​​​ស្លាប់​​​​​50នាក់​

Posted: 19 Jun 2012 12:09 AM PDT

ទិដ្ឋភាព​​​​​នៅកន្លែងវាយ​ប្រហារ​មួយ
បុគ្គលិក​​​នៃ​​មន្ទីរ​​ពេទ្យ​២​រាយការណ៍​កាលពី​ថ្ងៃទី​​១៨​មិថុនា​​ថា​​មនុស្សយ៉ាងតិច៥២នាក់​​ស្លាប់​កាលពី​ថ្ងៃទី១៧​មិថុនា​​កន្លងមក​​​នេះ​​​នៅនីហ្សេរី​​យ៉ា​​​​ក្នុងការប៉ះទង្គិច​គ្នា​ខាង​សាសនា​ដែល​ផ្ទុះ​ឡើង​​តាម​រយៈ​​ការ​វាយ​​ប្រហារ​​​អត្តឃាត​​នានា​ប្រឆាំង​ព្រះវិហារ​​គ្រឹស្ត​៣នៃរដ្ឋកាឌូណា ។

​រថយន្ត​​ឡង់​គ្រី​ស្ស័រ​ស៊ីញ៉ូ​​ភ្លាម​បត់​ភ្លាម​​កៀរ​ម៉ូតូ​គុប​រង​របួស​ស្ត្រី​២នាក់

Posted: 19 Jun 2012 12:05 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ​ ៖ រថយន្ត​ឡង់​គ្រីស្ស័រ​ ពណ៌​ខ្មៅ​​មួយ​គ្រឿង​​​​បើក​​​ដោយ​បុរស​ម្នាក់​​តាម​បណ្តោយ​​​មហា​វិថី​​​ព្រះ​​មុនី​វង្ស​ បាន​​កៀរ​​​ម៉ូតូ​​គុប​​មួយ​គ្រឿង​​​ជិះ​ដោយ​​ស្រ្តី​​២​នាក់​​ក្នុង​​ដំណើរ​​​​ស្រប​ទិស​គ្នា​​ បណ្តាល​ឱ្យ​​​ដួល​រង​របួស​​ធ្ងន់​ទាំង​​២នាក់​​ កាល​ពី​​វេលា​ម៉ោង​​៥​ល្ងាច​​ថ្ងៃទី​​១៨ ​មិថុនា​ ​ស្ថិត​​​​ក្នុង​សង្កាត់​​​បឹង​​​ព្រលិត​​ ខណ្ឌ​៧​មករា​ ។

​ឌ្រីម​ស៊េរី​២០១០ បុក​ម៉ូតូ​​សេ​ដេ​របួស​ធ្ងន់​

Posted: 19 Jun 2012 12:02 AM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ស៊េរី​២០១០ ពណ៌​ខ្មៅ បញ្ច្រាស​ទិស​ចូល​ទៅ​ផ្លូវគេ បុក​ម៉ូតូ​សេ​ដេ​១​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​​ជា​មួយ​ប្រពន្ធ និង​កូន​ បណ្តាល​ឱ្យ​​ប្តី​ប្រពន្ធ​២​នាក់​រង​របួស​ធ្ងន់ រីឯ​កូន​ស្រី​របួស​ស្រាល។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​៨​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​១៨ មិថុនា ២០១២ ​​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​វាល​វង់ ខណ្ឌ​​

ស្ត្រី​អាយុ​៤៥ឆ្នាំ ជិះម៉ូតូ​បុក​ស្ត្រី​អាយុ​៨០​ឆ្នាំ បណ្តាល​ឱ្យ​ស្លាប់

Posted: 19 Jun 2012 12:01 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​កំពង់​ឆ្នាំង ៖​ ​ ​ស្ត្រី​វ័យចំណាស​អាយុ​​​៨០​ឆ្នាំ​ម្នាក់​​​ត្រូវ​ស្ត្រី​អាយុ​៤៥​ឆ្នាំ ​​ជិ​ះ​ម៉ូតូ​បុក​បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​ ខណៈ​ស្ត្រី​​វ័យ​ចំណាស់​រូប​នោះ​កំពុង​ដើ​រឆ្លង​ថ្នល់​កាល​ពី​វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១៨ មិថុនា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៣ ចំណុច​មុខ​សាលា​បុណ្យ​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ក្របៅ ឃុំ​ខ្លុង​ពពក ស្រុក​ទឹក​ផុស ។ ស្ត្រី​ចំណាស់​​ដែល​ស្លាប់​ឈ្មោះ​ចាន់

ឌ្រីម​សេ​១២៥ ពន្លះ​ជា​មួយ​ឌ្រីមសេ​១២៥ ដូ​ច​គ្នា​បាក់​ជើង​ម្នាក់​

Posted: 19 Jun 2012 12:00 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​បាន​រង​របួស​​បាក់​ជើង​ឆ្វេង​២​កំណាត់​ ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ ដោយ​សារ​តែ​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ជិះ​ម៉ូតូ​បុកគ្នា កាល​ពី​វេលា​ម៉ោង​៨​និង​​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ មិថុនា ២០១២ ​នៅ​ចំណុច​ទល់​​មុខ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការមន​ ។ ​

បុរសប្រមឹក​3នាក់​ជិះម៉ូតូ​ស្រែកហ៊ោកញ្ជ្រៀវតាមថ្នល់បបួលសមត្ថកិច្ចវាយគ្នា

Posted: 19 Jun 2012 12:00 AM PDT

បុរស​៣នាក់ត្រូវ​បាន​ចាប់​ខ្លួន
ខេត្តបាត់ដំបង ៖ បុរស​៣នាក់​ដែល​និយាយថា ​ពួកខ្លួន​ជា​កម្មករ​ខ្វៃ​ជ្រូក ​ក្នុង​នោះ​ម្នាក់​ស្រវឹង​បើក​ភ្នែក​មិន​រួចបាន​ជិះ​ម៉ូតូ​អូស​ជើង​និង​ស្រែក​​ហ៊ោកញ្ជ្រៀវ​ពេញ​ដងផ្លូវ ​លុះ​ពេល​សមត្ថកិច្ច​ឃាត់​សួរនាំ បែរ​ជា​បបួល​សមត្ថកិច្ច​វាយ​គ្នាមួយស្មើទៀត ។ ក្រុមនេះ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​​ចាប់​បាន​នៅវេលាម៉ោង​៨​និង​៣០នាទី​យប់​ថ្ងៃទី​១៧ មិថុនា នៅ​ចំណុច​ផ្លូវ​បំ​បែក​ច្រ​មុះ​ជ្រូក​(ផ្លូវជាតិ​លេខ៥)

ជិះ​ម៉ូតូ​គេច​ឡាន​ធ្លាក់​ចូល​ស្នាម​ភ្លោះ​សន្លប់​មួយ​យប់

Posted: 18 Jun 2012 11:56 PM PDT

ជនរងគ្រោះ​កំពុង​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ
ខេត្ត​កំពង់ធំ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​គេច​រថយន្ត​ក៏​ជ្រុល​ធ្លាក់​ចូល​ស្នាម​ភ្លោះរង​របួស​ធ្ងន់​សន្លប់​បាត់​ស្មារតី​ត្រូវបាន​​បញ្ជូន​ទៅ​កាន់​មន្ទី​រ​ពេទ្យ​​ខេត្ត​ នៅ​វេលា​ម៉ោង​១និង​៤០​នាទី​រសៀល​ ថ្ងៃទី​១៨ មិថុនា​ ។ តាម​ប្រភពព័ត៌មាន​ពី​ឈ្មោះ​ ជុជ នាង​ អាយុ​៤៩ឆ្នាំ ម្តាយ​ឈ្មោះ​ ទិត ឡុង អាយុ​៤៧ឆ្នាំ រស់​នៅ​ភូមិ​កូនក្អែក​ ​ ឃុំសំបូរ ស្រុក​ប្រា​

គ្រោះ​ថ្នាក់​ចរា​ចរណ៍​២​ករណី​ក្នុង​ល្ងាច​តែ​មួយ​

Posted: 18 Jun 2012 11:54 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែងកើតហេតុ​
ក្រុង​ប៉ោយប៉ែត ៖ ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​២​ករណី​បាន​កើត​ឡើង​​ជា​បន្ត​បន្ទាប់​​លើ​ដង​ផ្លូវ​​ជាតិ​លេខ​៥ កាលពី​ល្ងាច​ថ្ងៃទី ១៨ មិថុនា ២០១២ ​​ដែល​មួយ​ករណី​កើត​ឡើង​​ក្នុង​ស្រុក​អូរ​ជ្រៅ ដោយ​រថយន្ត​​ធំ​សណ្តោង​រ៉ឺម៉ក​ធ្លាក់​​ស្នាម​ភ្លោះ​​ចាក់​ម្នាង​សិលា​​​ចោល​ទៅ​ក្នុង​​​ទឹក​ និង​មួយ​ករណី​​ទៀត​កើត​ឡើង​នៅ​ក្រុង​ប៉ោយ​ប៉ែត ​បង្ក​ឡើង​ដោយ​ម៉ូតូ​​បុក​​ជា​មួ​យ​ម៉ូតូ​សណ្តោង​​រ៉ឺម៉ក​​ដឹក​បាយ​ជ្រូក ។

សំរាម​គរ​ច្រើន​​ឡើងៗ​ក្បែរ​ច្រមុះ​​មន្ត្រី​បរិ​ស្ថាន​​ខេត្ត​កំពង់​ស្ពឺ

Posted: 18 Jun 2012 11:50 PM PDT

សំរាម​ដែល​គរ​ច្រើន​ឡើងៗ​នៅ​​ខេត្ត​កំពង់​ស្ពឺ
ខេត្ត​កំពង់​ស្ពឺ ៖ ​គំនរ​សំរាម​ស្អុយ​រលួយ​បាន​កើន​​ច្រើន​​ឡើងៗ​​ដែល​ពុំ​មាន​អាជ្ញា​ធរ ឬ​អង្គ​ភាព​​បរិ​ស្ថាន​​​​គិត​គូរ​​ឡើយ។ គំនរ​សំរាម​​ទាំង​នេះ​ស្ថិត​​នៅ​ចំណុច​ចំហៀង​មុខ​មន្ទីរ​ព័ត៌​មាន​​ខេត្ត និង​ខាង​កើ​តអង្គ​ភាព​រតនា​គារ​ខេត្ត​កំពង់​ស្ពឺ ។

ឆ្នោត​ណា​ហ្គា​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​ និង​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​តារា​ល្បី​ៗ

Posted: 18 Jun 2012 11:45 PM PDT

ការ​ប្រគំ​តន្ត្រី​​ដើម្បី​​សម្ពោធ​​ជា​ផ្លូវ​ការ​
រាជធានី​ភ្នំពេញ ៖​​ ​ឆ្នោតណាហ្គាបាន​ប្រារព្ធធ្វើពិធីសម្ពោធជាផ្លូវការ និងការប្រគំតន្ត្រី​ដ៏ធំមួយកាលពីល្ងាចថ្ងៃទី១៦ ​មិថុនា ឆ្នាំ២០១២ នៅសួនច្បារសម្តេចតេជោហ៊ុនសែនមុខណាហ្គា​វើល ដោយមានការចូលរួមពីតារាចម្រៀង ពិធី​ករ និងតន្ត្រីករល្បីៗក្នុងប្រទេស និងក្រៅ​ប្រទេស​​ ព្រមទាំងមានការបាញ់កាំជ្រួច ការ​បង្ហោះ​ខ្លែងភ្លើងចម្រុះពណ៌ ការបង្ហាញក្បាច់រាំ ការលេងល្បែងកម្សាន្តយករង្វាន់ និងការលក់

បុណ្យ​ផ្កា​ប្រាក់​មហាសាមគ្គី​រៃ​អង្គាស​​ប្រាក់​​យក​ទៅ​កសាង​​វត្ត​ចំនួន​ប្រាំ​នៅ​ប្រទេស​ឥណ្ឌា​ និង​នេប៉ាល់​

Posted: 18 Jun 2012 11:30 PM PDT

ទិដ្ឋភាព​ក្នុង​ពិធី​រាប់បាត្រ​នៃ​បុណ្យ​ផ្កា​សាមគ្គី
ខេត្ត​ព្រះ​សីហនុ​​ ៖ បច្ច័យ​​ជា​ច្រើន​​បាន​មក​ពី​ការ​រៃ​អង្គាស​​ក្នុង​ពិធី​បុណ្យ​​ផ្កា​មហាសាមគ្គី​ ​ដែល​​មាន​ការនិមិន្ត​​ចូល​រួម​ពី​ព្រះ​សង្ឃ​ចំនួន​​១៥០​អង្គ មក​ពី​បណ្តា​វត្ត​ខ្មែរ​​ទូ​ទាំង​​​ខេត្ត​​​ព្រះ​សីហនុ​​នោះ​នឹង​យក​ទៅ​កសាង​​វត្ត​ចំនួន​​៥ នៅ​ក្នុង​ប្រទេស​នេ​ប៉ាល់ និង​ប្រទេស​​ឥណ្ឌា ។ នេះ​បើ​​តាម​សម្តី​​លោក​អាចារ្យ​ គុំ គង់ ​និង​លោកអាចារ្យ​​ជាវ​​​ប្រចាំ​វត្ត​ឥន្ទញ្ញាណ​ ហៅ​វត្ត​ក្រោម កាល​ពី​ព្រឹក​​ថ្ងៃ​ទី​​​១៧

ម៉ូតូ​សេ​១២៥ និង​ម៉ូតូ​​សង់​កូរ៉េ​ដឹក​ត្រី​បុក​គ្នា​រង​របួស​ធ្ងន់​៣​នាក់

Posted: 18 Jun 2012 11:30 PM PDT

ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់ និង​​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម​​ ជិះ​​ម្នាក់​​ឯង​ដឹក​ត្រី បាន​បុក​​គ្នា​ពេញ​ទំហឹង ​នៅ​ចំណុច​​ផ្លូ​វ​លេខ​៥៩៨ ​ភូមិ​ទួល​គោក ​សង្កាត់​ទួល​សង្កែ ខណ្ឌ​​ឫស្សី​កែវ ​​កាល​ពីវេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី១៧ មិថុនា ​បង្ក​ឱ្យ​រង​របួស​ធ្ងន់​ទាំង​បី​នាក់​។

យុវជន​ម្នាក់​ឡើង​ទៅ​ចាប់​សារិកា​កែវ​ប៉ះ​ក្បាល​នឹង​ខ្សែ​កាប​ស្រាត​​ឆក់​ធ្លាក់​កម្ពស់​​១១​ម៉ែត្រ​

Posted: 18 Jun 2012 11:27 PM PDT

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ
ខេត្ត​ក្រចេះ ៖ ​យុវជន​ម្នាក់​​ត្រូវ​​ខ្សែ​កាប​ឆក់​​លលាដ៍​ក្បាល​ដោយ​ទាំង​សក់​​មួ​យ​ផ្ទាំង​​ទៀត​ផង​ ខណៈ​​​ឡើង​តាម​បង្គោល​ភ្លើង​ទៅ​​ចាប់​សត្វ​សារិកា​កែវ​ប៉ះ​ក្បាល​នឹង​ខ្សែ​កាប​ស្រាតក៏​ឆក់​ធ្លាក់​ពី​លើ​បង្គោល​ភ្លើង​កម្ពស់​១១​ម៉ែត្រ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​​១៥ មិថុនា នៅ​ក្នុង​ភូមិ​បត់​សុក្រំ ឃុំ​ស្វាយ​ជ្រះ ស្រុក​ឆ្លូង ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៩ មិថុនា ២០១២

Posted: 18 Jun 2012 11:26 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៩ មិថុនា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!