Koh Santipheap Daily

Koh Santipheap Daily


​​ម៉ូតូ FINO បើក​បុក​គ្នា​ជា​មួយ​ម៉ូតូ​គុប​ឆ្លង​ថ្នល់​

Posted: 18 Jun 2012 01:06 AM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូ FINO ពណ៌​ស បើក​​បរ​ដោយ​បុរស​​ម្នាក់​​​ក្នុង​ល្បឿន​លឿន​​ដូច​ហោះ លុះ​មក​ដល់​ផ្លូវ​បែក​ជា​បួន​ក៏​វាក់​ជា​មួយ​ម៉ូតូ​គុប​ជ្រុង​មួយ​គ្រឿង ​បើក​បរ​ដោយ​បុរស​ចំណាស់​ម្នាក់​ដែល​កំពុង​​​ឆ្លង​ថ្នល់​ធ្វើ​ឱ្យ​ម៉ូតូ FINO ចាប់​ហ្វ្រាំង​​មិន​ទាន់​​​ក៏​បុក​​ចំ​ពាក់​​កណ្តាល​ម៉ូតូ​​​គុប​ពេញ​ទំហឹង តែ​សំណាង​ល្អ​​បុរស​អ្នក​​បើក​​ម៉ូតូ​គុប​​បាន​លោត​​ចេញពី​ម៉ូតូ​ទាន់​ទើប​​មិន​បណ្តាល​ឱ្យ​គាត់​​រង​របួស​ធ្ងន់។ ឯ​អ្នក​​បើក​​ម៉ូតូ

បុរស​ប្រមឹក​​៣​នាក់​ជិះ​ម៉ូតូ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​​តាម​ថ្នល់​​ប៉ូលិស​​ស្ទាក់​សួរ​នាំ​បបួល​វាយ​១​ស្មើ​

Posted: 18 Jun 2012 01:01 AM PDT

បុរស​ប្រមឹក​ទាំង​៣​ដែល​ជិះ​ម៉ូតូ​​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​
ខេត្ត​បាត់​ដំប​ង​ ៖ ​បុរស​៣​នាក់​ជា​កម្ម​ករ​ខ្វៃ​ជ្រូក​ដែល​ម្នាក់​ៗស្រវឹង​បើក​ភ្នែក​មិន​រួច​បាន​​ជិះ​ម៉ូតូ​អូស​ជើង និង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ពេញ​ដង​ផ្លូវ លុះ​ពេល​សមត្ថ​កិច្ច​ស្ទាក់​សួរ​នាំ បែរ​ជា​​បបួល​សមត្ថ​កិច្ច​​វាយគ្នា​១​ស្មើ ។ ​ក្រុម​នេះ​ត្រូវ​សម​ត្ថ​កិច្ច​​ស្ទាក់​ក្របួច​ជាប់​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ មិថុនា នៅ​ចំណុច​ផ្លូវ​បំបែក​ច្រមុះ​ច្រូក ផ្លូវ​​ជាតិ​លេខ​៥ ក្នុង​ភូមិ​រំចេក​៤ សង្កាត់​​រតនៈ ​ក្រុង​បាត់​ដំបង ។

អាជ្ញាធរ​កោះ​ហៅ​ម្ចាស់​កុងស៊ី​ប្រជុំ​ណែនាំ​ឱ្យ​បំពាក់​កាមេរ៉ា​និង​កត់​ត្រា​វត្ថុបញ្ចាំ​

Posted: 18 Jun 2012 01:00 AM PDT

ទិដ្ឋ​ភាពក្នុងពិធី
រាជ​ធានី​ភ្នំពេញ​ ៖ អាជ្ញាធរ​ខណ្ឌទួល​គោក​កាល​ពីរសៀល​ថ្ងៃទី១៤​​ មិថុនា ​ បាន​កោះ​អញ្ជើញ​ម្ចាស់កុងស៊ី​បញ្ចាំនៅ​ក្នុងមូលដ្ឋាន​ទាំង​អស់​​មកជួប​ប្រជុំណែ​នាំ​ឱ្យ​​មាន​ច្បាប់អនុញ្ញាត​ត្រឹមត្រូវ​ ហើយត្រូវ​បំពាក់​​កា​មេរ៉ា និងកត់ត្រា​របស់របរ​ដាក់បញ្ចាំ​រាយ​ការណ៍​ជួន​អាជ្ញាធរ​ឱ្យ​បានទៀង​ទាត់​។ កិច្ច​ប្រជុំ​នេះ​ប្រព្រឹត្ត​ធ្វើ​ក្រោម​អធិបតី​ភាព​លោក​សាំង សុភៈ​វិចិត្រ​ អភិបាល​រងខណ្ឌ​ ដោយ​​​

​ផ្ទះ​១៤​ខ្នង​ត្រូវ​ខ្យល់​​បោក​បក់​រលំ​ប៉ើង​ដំបូល

Posted: 18 Jun 2012 12:58 AM PDT

ទិដ្ឋភាព​ក្រោយ​ពេល​​ខ្យល់​បោក​បក់​​ធ្វើ​រលំ​ប៉ើង​ដំបូល​
ខេត្ត​តាកែវ ៖ ​ផ្ទះ​ចំនួន​​១៤​ខ្នង ត្រូវ​ខ្យល់​ព្យុះ​កំបុត​ត្បូង​បោក​បត់​​រលំ​គ្មាន​សល់​ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​​មាន​ការ​ភ​ិត​ភ័យ​​រត់​ទៅ​រក​កន្លែង​​មាន​សុវត្ថិ​ភាព​​គ្រប់​ៗគ្នា​ ខណៈ​ពេល​ដែល​​ផ្ទៃ​មេឃ​​ខ្មៅ​​ងងឹត​​មាន​ភ្លៀង​ធ្លាក់​​មក​បន្តិច​បន្តួច​​នោះ។​ ​តែ​​ករណី​នេះ​ មិនបណ្តាល​ឱ្យ​​មាន​គ្រោះ​ថ្នាក់​​ដល់​អាយុ​ជីវិត​​មនុស្ស ឬ​សត្វ​​ពាហៈ​ឡើយ​គ្រាន់តែ​​ខូច​ខាត​ទ្រព្យ​សម្បត្តិ​តែ​ប៉ុណ្ណោះ ។

UKISS មក​បង្អួត Samsung Galaxy S III ដល់​កម្ពុជា​

Posted: 18 Jun 2012 12:53 AM PDT

ក្រុម​​តារា​កូរ៉េ UKISS ​​បាន​មក​បង្អួត Samsung Galaxy S III
រាជធានីភ្នំពេញ ៖ ​ក្នុង​ឱកាស​សន្និ​សីទ​សារ​ព័ត៌​មាន​ប្រកាស​​បើក​កម្ម​វិធី​ប្រគំ​តន្ត្រី​​មនុស្ស​ធម៌​ជួយ​​កុមារ​កំព្រា​ កាល​ពី​ព្រឹក​ថ្ងៃទី​១៨ មិថុនា ​២០១២ នេះ​ក្រុម​តារា​ចម្រៀង​​ប្រុសៗ​​​វ័យ​ក្មេង​ស្រស់​សង្ហា​៧​ដួង (UKISS) ​របស់​កូរ៉េ​​បាន​​បង្អួត Samsung Galaxy S III ​ដែល​​ជា​ស៊េរី​ចុង​ក្រោយ និង​ទំនើប​បំផុត​របស់ Samsung ​ដល់​​ប្រទេស​កម្ពុជា ។

បុគ្គលិក​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ជិះម៉ូតូ​បុករបាំង​សុវត្ថិភាព​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់ម្នាក់

Posted: 18 Jun 2012 12:45 AM PDT

ជនរងគ្រោះ​កំពុងស​ម្រាក​ក្នុង​មន្ទីរ​ពេទ្យ
ខេត្ត​ស្វាយ​រៀង​ ៖ មនុស្ស​ម្នាក់​​ស្លាប់​​ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​លើ​កំណាត់​ផ្លូវ​ពី​តា​គោក​ទៅ​ចក្រីត្រង់​​ចំណុច​ផ្លូវ​កោង​ក្នុង​ភូមិ​ក្រូច​ ឃុំ​អង្គរ​រាជ្យ​ ស្រុក​ព្រះ​ស្តេច​ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១២​ មិថុនា​ វេលា​ម៉ោង​១១និង​៣០​នាទី​យប់​ ។

ស្ត្រី​ស្រវឹង​ខួប​​បាត់​ខ្លួន​មួយ​យប់​ប្រទះ​ឃើញ​សព​ក្នុង​ទឹកស្ទឹង​ក្បែរផ្ទះ

Posted: 18 Jun 2012 12:30 AM PDT

សាក​សព​ស្ត្រី​រងគ្រោះ
ខេត្តពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​​បាត់​ពីផ្ទះ​មួយ​យប់​ស្រាប់​តែ​គេ​ប្រទះ​ឃើញ​​សពដេក​ស្លាប់​ក្នុង​ទឹក​ស្ទឹង​ក្រោយ​ផ្ទះ​​ចម្ងាយ​ប្រហែល​៥០ម៉ែត្រ​ កាលពី​ថ្ងៃទី​១៥ មិថុនា វេលាម៉ោង​​៧ព្រឹក ស្ថិត​ក្នុង​ភូមិ​បាក់​រទេះ សង្កាត់​ព្រៃញី ក្រុង​ពោធិ៍សាត់ ។​ ​លោក​អនុ​សេនីយ៍​ទោ សូ សៀន ​នាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ញី​ឱ្យ​ដឹងថា ​ស្ត្រី​ដែល​ស្លាប់​ឈ្មោះ នូ សុភាព ​អាយុ​​៤៣ឆ្នាំ

​ចាប់​រថយន្ត​តាកូម៉ា​ដឹក​សត្វ​ព្រៃ​ជិត​៥០​​គីឡូ​ក្រាម ឃាត់​ខ្លួន​​មនុស្ស​ប្រុស​ស្រី​៣​នាក់​

Posted: 18 Jun 2012 12:28 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
ខេត្ត​​ក្រ​ចេះ​ ៖ កម្លាំង​​សមត្ថ​កិច្ច​ចម្រុះ​​ដឹក​នាំ​ដោយ​លោក​ងិន ពេជ្រ ព្រះ​រាជ​អាជ្ញា​រង​អម​​សាលា​ដំបូង​ខេត្ត បាន​ស្ទាក់ចាប់​ឃាត់​រថយន្ត​តាកូម៉ា​មួយ​​គ្រឿង​ឆែក​ឆេរ​​រក​ឃើញ​មាន​​ដឹក​សត្វ​​ព្រៃ​ទម្ងន់​ជិត​៥០​គីឡូ​ក្រាម និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​៣​នាក់ ​កាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី​១៨ មិថុនា ២០១២ ចំណុច​ផ្លូវ​បំបែក​ខ្លា​ស្ទុះ​​ សង្កាត់​អូរ​ឫស្សី​ ​ក្រុង​ក្រចេះ។

ចេញ​ពី​កម្ម​វិធី​ខួប​កំណើត​បើក​រថយន្ត​បុក​ចិញ្ចើម​ផ្លូវ​ ហើយ​ខ្ទាត​ទៅ​បោក​ប៉ះ​បង្គោល​ភ្លើង

Posted: 18 Jun 2012 12:15 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ​​ ៖ រថយន្ត​សេលី​កា បើក​​ដោយ​បុរស​ម្នាក់​ដែល​េគ​ប្រាប់ថា ​ចេញ​មក​ពី ​កម្ម​វិធី​ខួប​កំណើត​របស់​​ពិធីការិនី​​​ស្ថានីយ​ទូរទស្សន៍​​ CTN កញ្ញា ជីជី បាន​រេ​ចង្កូត​ទៅ​​បុក​ចិញ្ចើម​ផ្លូវ ​ហើយ​ខ្ទាត​ទៅ​បោក​ប៉ះ​នឹង​​បង្គោល​ភ្លើង​បណ្តាល​ឱ្យ​ធ្លាក់​​អំពូល​បែក​ខ្ទាត​ពេញ​ផ្លូវ​​ កាលពី​វេលាម៉ោង​១០និង​៤៥​នាទី​យប់​​ថ្ងៃទី​១៤ មិថុនា ​នៅ​តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ ស្ថិត​ក្នុង​

​​ហៅ​ម៉ូតូ​​ឌុប​ពី​ខេត្ត​កំពង់​ស្ពឺ​មក​ភ្នំពេញ ប្រើ​ល្បិច​​ខ្ចី​ទូរស័ព្ទ​​តេ​រក​បង​ប្អូន​រត់​គេច​ខ្លួន​បាត់

Posted: 18 Jun 2012 12:13 AM PDT

ជន​រង​គ្រោះ​​ដែល​ត្រូវ​ចាញ់​ល្បិច​ជន​ខិល​ខូច​
រាជធានីភ្នំពេញ ៖ បុរសអ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​បាន​ចាញ់​ល្បិច​ជន​ខិល​ខូច ​ប្រាក់​ក៏​បង់​ថង់​ក៏​ដាច​​ដោយ​សារ​​ឌុប​ជន​ម្នាក់​ពី​ខេត្ត​កំពង់​ស្ពឺ​មក​ភ្នំពេញ ​មិ​ន​ទាន់​បាន​ប្រាក់​ផង ហើយ​ត្រូវ​ចាញ់​ល្បិច​ជន​នោះ​​​អស់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ទៀត​ ដោយ​​ជន​ល្មើស​ប្រើ​ល្បិច​ខ្ចី​តេ​រក​បង​ប្អូន ហើយយក​រត់​គេច​ខ្លួន​បាត់ ។

បុរស​ចំណាស់​ម្នាក់​​បាត់​ពី​ផ្ទះ​មួយ​អាទិត្យ គេ​ប្រទះ​ឃើញ​ចង.ក​ស្លាប់​

Posted: 18 Jun 2012 12:01 AM PDT

បុរស​ចំណាស់​ដែល​ចង​.ក​សម្លាប់​ខ្លួន​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កាលពីវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៧ មិថុនា ២០១២ ​មាន​ប្រជា​ពល​រដ្ឋ​​ម្នាក់​ឈ្មោះ​សិ ប៉ែត ភេទ​​ប្រុស អាយុ​៤៨ឆ្នាំ រស់​នៅភូមិ​គោ​ក​ភ្លូ ឃុំ​សារង្គ ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ទៅ​ភ្ជួរ​ស្រែ​ហើយ​ប្រទះ​ឃើញ​សព​​បុរស​​វ័យ​ចំណាស់​ម្នាក់​បាន​​យក​ខ្សែ​អង្រឹង​ចង.ក​​សម្លាប់​ខ្លួន​នឹង​ឃ្នាប​ដើម​កកោះ និង​ដើម​ធ្នង់ ស្ថិត​​នៅ​ចំណុច​​ត្រពាំង​ស្លា​ចម្ងាយ​ពី​ភូមិ​គោក​ភ្លូ ៤.០០០​ម៉ែត្រ ។

រថយន្ត​កូរ៉េ​​ក្រឡាប់​​ផ្ងា​រជើង​​របួស​ធ្ងន់​​2​នាក់​ស្រាល​ម្នាក់​

Posted: 18 Jun 2012 12:00 AM PDT

ជន​រងគ្រោះ​កំពុង​ត្រូវ​បានសង្គ្រោះ
ខេត្ត​ព្រៃ​វែង​​ ៖ រថយន្ត​កូរ៉េ​ចំណុះ​១​តោន​​​បាន​​​ក្រឡាប់​​ផ្ងារ​ជើង​២-​៣​​ត្រឡប់​​​​​មិន​ដឹង​មូល​ហេតុ បណ្តាល​ឱ្យ​កម្មករ​​២​នាក់​​រង​របួស​​​ធ្ងន់ ដោយ​ម្នាក់​បាក់​ចង្កេះ និង​ម្នាក់​ទៀត​បាក់​​ដង​​កាំ​បិត​ រី​ឯ​អ្នក​បើក​បរ​របួស​ស្រាល ។ ​ ហេតុការណ៍​​ក្រឡាប់​រថយន្ត​នេះ​កើត​ឡើង​​កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា ​​វេ​​លា​ម៉ោង​​៩​ព្រឹក ​នៅ​ចំណុច​ផ្លូវ​កោង​​ក្នុង​ភូមិ​​ក្រូច​ ឃុំ​អង្គ​រ​​រាជ្យ

ស្រី​ស្អាត​ចេញពី​ណា​ហ្គ​ាខឹង​ចិត្ត​ទៅ​បុក​​តោ​​យាម​រូបសំណាក​សម្តេច​ជួន ណាត

Posted: 17 Jun 2012 11:59 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​​​ហេតុ​
រាជធានីភ្នំពេញ ៖ ​ស្រីរូបស្រស់​ម្នាក់​បើក​​រថយន្ត​ឡិចស៊ីស RX300 ពណ៌​ស្ករ ចេញពី​ណាហ្គា​បាន​បើក​បញ្ច្រាស​ទិស​ឡើង​មក​ចំណុច​​រង្វង់​មូល​សម្តេច​ជួ​ន​ណាត ហើយ​ទំនង​ជា​ស្រវឹង​ផង​នោះ ក៏​​រេ​ទៅ​​បុក​​តោ​​យាម​រូប​​សំណាកសម្តេច​ជួន​ណាត​​ពេញ​ទំហឹង បណ្តាល​ឱ្យ​​ប្រះ​ជើង​តោ និង​ប្រេះ​ខឿន​រង្វង់​មូល កាល​ពី​វេលា​ម៉ោង​៤​​ទៀប​​ភ្លឺ​ថ្ងៃទី​១៧ មិថុនា ២០១២ ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។

ក្លឹប​Leverkusen​ចែក​ផ្លូវជាមួយ​កីឡាករ​ត្រាន​គ្វីលឡូ​ បាណេត​តា​ ក្នុងរដូវ​កាល​នេះ​

Posted: 17 Jun 2012 11:49 PM PDT

កីឡាករ​ត្រាន​គ្វីលឡូ​ បាណេត​តា
​Leverkusen ជាក្លឹប​ល្បី​នៅក្របខណ្ឌ​Bundesliga អាល្លឺម៉ង់ បញ្ជាក់​ថា ​បាន​បណ្តែត​បណ្តោយ​កីឡា​ករ​ត្រាន​គ្វីល​ឡូ​បាណេត​តា​ ខ្សែ​បម្រើ​ឱ្យ​ចាក​ចេញ​ពីក្លឹប​រួច​រាល់​ហើយ​ក្នុង​អំឡុង​ពេល​បើក​ទី​ផ្សា​រដោះ​ដូ​រ​កីឡាករ​ក្នុងរដូវ​កាល​នេះ​ ក្រោយ​ពី​សាមី​ខ្លួន​មិន​អាច​ព្រម​ព្រៀង​​ការ​បន្តកិច្ច​សន្យា​ថ្មី​បាន​ ។

ក្លឹប​Stuttgart ទិញ​កីឡាករ​ទូណាយ​ ទូរ៉ាន ខ្សែប្រយុទ្ធ​ក្លឹប​​ Hertha Berlin ក្នុងកិច្ច​សន្យា​រយៈ​ពេល​៣ឆ្នាំ​

Posted: 17 Jun 2012 11:48 PM PDT

កីឡាករ​ទូណាយ​ ទូរ៉ាន
Stuttgart ដែល​ជាក្លឹប​ឈាន​មុខ​​ក្នុងក្រប​ខណ្ឌ​Bundesliga អាល្លឺម៉ង់ បានចុះ​ហត្ថ​លេខា​ទិញ​កីឡាករ​ទូណាយ​ ទូរ៉ាន​ ខ្សែប្រយុទ្ធ​វ័យ​ក្មេង​​ក្រុម​ជម្រើស​ជាតិ​តួ​កគី របស់​ក្លឹប​Hertha Brelin ដោយ​មាន​កិច្ចសន្យា​រយៈ​ពេល​៣ឆ្នាំ​ ។ ខ្សែប្រយុទ្ធ​អាយុ​២២​ឆ្នាំ​រូបនេះ​បាន​ឱ្យដឹងតា​មរយៈ​ប្រព័ន្ធ​វេបសាយ​របស់​ក្លឹប​ក្រោយ​ពីបាន​ចុះ​ហត្ថលេខា​ថា «ភាព​ត្រេក​ត្រអាល​

ក្លឹប​​Inter Milan ទិញ​កីឡាករ​ប៉ាឡា​ស៊ី​យ៉ូ​ ខ្សែប្រយុទ្ធ​ក្លឹប​ Genoa

Posted: 17 Jun 2012 11:47 PM PDT

កីឡាករ​ប៉ាឡា​ស៊ី​យ៉ូ​
​​Inter Milan ជាក្លឹប​ក្នុងក្រប​ខណ្ឌ​បាល់​ទាត់​Calcio SerieA បានទិញ​កីឡាករ​រ៉ូឌ្រីហ្គោ​ ប៉ា​ឡា​ស៊ី​យ៉ូ​ ខ្សែប្រយុទ្ធ​ជន​ជាតិ​អាហ្សង់​ទីន​របស់​ក្លឹប​Genoa ​កាលពី​ពេលថ្មី​ៗ​កន្លងមក​ ដោយ​មាន​កិច្ច​សន្យា​រយៈ​ពេល​៣ឆ្នាំ​ ប៉ុន្តែ​តម្លៃ​ខ្លួន​នៅមិន​ទាន់​បង្ហើប​ឱ្យ​​ដឹង​ទេ​ ។ លោក​ម៉ា​ហ្គោ​ ប្រង់​ហ្គា​ នាយក​ក្លឹប​Inter Milan បានបង្ហើប​ឱ្យ​ដឹង​ពីការទិញ​កីឡាករ​ប៉ា​ឡាស៊ី​យ៉ូ​​តាំង​ពីខែមុន​ ប៉ុន្តែ​មិន​បាន​

កីឡាករ​រ៉ូណាល់ដូ ប្រកាសសុំ​ចូល​និវត្តន៍​​នៅក្នុងក្លឹប​ Real Madrid

Posted: 17 Jun 2012 11:45 PM PDT

កីឡាករ​រ៉ូណាល់ដូ
​តាមទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​​ផ្សាយ​ឱ្យដឹង​ថា​​ កីឡាករ​គ្រី​ស្ទៀណូ​ រ៉ូណាល់​ដូ​ ខ្សែបម្រើ​ក្រុម​ជម្រើស​ជាតិ​ព័រទុយ​ហ្គាល់​​​ឱ្យដឹង​ថា​ គេ​ចង់​បិទ​ឆាក​នៃ​អាជីព​របស់ខ្លួន​ជាមួយ​ក្លឹប​RealMadrid កំពូល​ក្លឹប​នៅក្រប​ខណ្ឌ​ La Liga អេស្ប៉ាញ​ ។ កាលពីមុន កីឡាករអាយុ​២៧​ឆ្នាំ​រូ​ប​នេះ​ធ្លាប់​បញ្ជាក់​ថាអតីត​ក្លឹប​Man Utd ​របស់​ខ្លួន​​​ប្រៀប​ដូចជា​ក្រុម​គ្រួសារ​​ចាប់​តាំង​ពី​ផ្លាស់​

ជិះ​ម៉ូតូ​​ដឹក​ស្រី​ស្នេហ៍​​​ដើរ​លេង​​ពេល​យប់​​​ស្រី​ស្នេហ៍​​លួច​​យក​ម៉ូតូ​​ទៅ​បាត់​

Posted: 17 Jun 2012 11:45 PM PDT

ស្រី​ស្នេហ៍​ដែល​លួច​ម៉ូតូ
ក្រុង​ប៉ោយ​ប៉ែត​ ៖ ជាង​​ជួស​ជុល​​រថយន្ត​​​​ម្នាក់​បាន​ចាញ់​ល្បិច​ស្រី​ស្នេហ៍​​​យក​ម៉ូតូ​​ទៅ​បាត់​ស្រមោលទើប​ភ្លឺ​ភ្នែក ។ ​​បុរស​នោះ​​ឈ្មោះ​តៃ ​​ហេង អាយុ​៣១​ឆ្នាំ ​​រៀប​រាប់​ប្រាប់​កោះ​សន្តិ​ភាព​​​ឱ្យ​ដឹង​ថា ​កាល​ពី​វេ​​លា​ម៉ោង​​​ប្រមាណ​១២​​​​អធ្រាត្រ​ថ្ងៃ​ទី​៨ មិថុនា ​​រូប​គេ​​ជួប​អតីត​​សង្សា​រ​ចាស់​​ឈ្មោះ​ ​ហៃ សីហា ​ហៅ​ពៅ ​អាយុ​១៨​ឆ្នាំ ​រស់​នៅ​ភូមិ​បាលិ​លេយ្យ សង្កាត់​ប៉ោយ​ប៉ែត ។

កីឡាករ​ប៉ា​ពីស​ ស៊ីស​សេ​ បញ្ជាក់​ថា នឹង​នៅ​លេង​ឱ្យ​ក្លឹប​Newcastle បន្តទៀត​

Posted: 17 Jun 2012 11:43 PM PDT

​​កីឡា​ករ​ប៉ាពីស​ ស៊ីស​សេ
​​កីឡា​ករ​ប៉ាពីស​ ស៊ីស​សេ​​ ខ្សែ​ប្រយុទ្ធ​ក្លឹប​Newcastle​បានបញ្ជាក់​ពីការតាំង​ចិត្ត​ថា នឹង​បន្តលេង​ឱ្យ​ក្លឹប​ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ទៀត​ ដោយ​សាមី​ខ្លួន​​គូ​សបញ្ជាក់​ថា​ នៅ​មាន​សេច​ក្តី​សុខ​នៅ​ក្នុង​ក្លឹប​ ។ ប៉ា​ពីស​​ ស៊ីស​សេ​ ​ខ្សែប្រយុទ្ធ​ស្បែក​ខ្មៅ​ របស់​ក្លឹប​ Newcastle នៅ​មិន​ទាន់​មាន​បំណង​​ចាក​ចេញ​ពីក្លឹប​ទេ​ដោយ​សាមី​ខ្លួន​

ម៉ូតូ​ឃ្លីក​ពន្លះ​ជា​មួយ​ម៉ូតូ​​ឃ្លីក​រង​របួស​ទាំង​អស់​គ្នា

Posted: 17 Jun 2012 11:40 PM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ យុវជន​​ម្នាក់​ជិះ​ម៉ូតូឃ្លីក​ស៊េរី​២០១២ ពណ៌​ខៀវ​លាយ​.ស ឌុប​គ្នា​ម្នាក់​ទៀតក្នុង​ល្បឿន​លឿន បាន​វាក់​ជា​មួយ​ម៉ូតូ​ឃ្លីក​​ស៊េរី​២០១៣ មួយ​គ្រឿង​​ទៀត​ជិះ​​គ្នា​២​នាក់ ​បណ្តាល​ឱ្យ​បុក​គ្នា​​ពេញ​ទំហឹងរង​​របួស​បែក​មុខ​មាត់​ម្នាក់​ និង​ស្រាល​៣​នាក់ ​កាល​ពី​វេលា​ម៉ោង​៣​និង​៤០​នាទី​​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​១៧ មិថុនា ២០១២ ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ កែង​ផ្លូវ​លេខ​៩៥ ក្នុង​សង្កាត់​​បឹង​កេង​

ក្លឹប​​Arsenal នឹង​សម្រេច​ពីអនាគត​កីឡា​ករ​រ៉ូប៊ីន​វ៉ាន់​ ពើស៊ី​ ក្រោយ​ពីចប់​ការប្រកួត​បាល់​ទាត់​អឺរ៉ូ​២០១២

Posted: 17 Jun 2012 11:38 PM PDT

កីឡា​ករ​រ៉ូប៊ីន​វ៉ាន់​ ពើស៊ី​
លោក​អ៊ីវ៉ាន​ ហ្គាស៊ី​ឌីស​ អ្នក​គ្រប់​គ្រង​ក្លឹប​Arsenal បង្ហើប​ឱ្យដឹង​ថា​ ក្លឹប​នឹងសម្រេច​ពី​អនាគត​​របស់​កីឡាករ​រ៉ូប៊ីន​វ៉ាន់​ ​ពើ​ស៊ី នៅ​ក្រោយ​​ចប់​​ការ​ប្រកួត​បាល់​ទាត់​អឺរ៉ូ​២០១២​ក្នុង​រវាង​​​ពី​ថ្ងៃ​ទី​៨​ មិថុនា ​ដល់​ ១កក្កដា​ខាងមុខ​។ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ហូឡង់​រូបនេះ​នឹងចប់​កិច្ចសន្យា​ជាមួយ​ក្លឹប​Arsenal ក្នុង​អំឡុង​ពេល​បិទ​រដូវ​កាល​ក្រោយ​ ខណៈ​

​ចូល​សួរនាំ​រឿងគេ​ជេរ​ប្រពន្ធ​ត្រូវ​គេ​ចាក់​​​មួយ​ដែក​ច្បូក​

Posted: 17 Jun 2012 11:34 PM PDT

ជន​សង្ស័យ​ដែល​សមត្ថកិច្ចឃាត់ខ្លួន
​ក្រុង​ប៉ោយប៉ែត ៖ ​ជន​រងគ្រោះ​ម្នាក់​បាន​រង​របួសដោយ​ត្រូវ​គេ​ចាក់​នឹង​ដែក​ច្បូក​ ព្រោះ​តែ​ចូល​សួរ​នាំ​រឿង​​គេ​ជេរ​ប្រពន្ធ​ ប៉ុន្តែ​ជន​ដៃ​ដល់​ក៏​ត្រូវ​បាន​​កម្លាំង​ប៉េអឹមក្រុង​ប៉ោយ​ប៉ែត​ធ្វើ​ការ​​ឃាត់​​ខ្លួន​ភ្លាមៗ​ផង​ដែរ​ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​៨​នាទី​យប់​ថ្ងៃទី​១៧ មិថុនា ២០១២ ក្នុង​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយ​ប៉ែត។

កា​រ​​ប្រកួត​​​បាល់​ទាត់​​​ពាន​​រង្វាន់​​​​ថ្នាក់​​ជាតិ​​​​2012​ថ្ងៃ​អា​ទិត្យ​​​ទី​​17 មិថុនា ក្រុម​​អគ្គ​​ស្នង​​ការ​ដ្ឋាន​​​​​នគរ​​បាល​​​​​ជាតិ​​ 1-1 ​ក្រុម​​​ចម្ការ​​​កៅ​ស៊ូ​​បឹង​​កេត​ក្រុម​​ភ្នំពេញ​​ក្រោន 5-0​ ក្រុម​​​សា​កល​​​វិទ្យា​​ល័យ​​​​វេ​ស្ទើន​​

Posted: 17 Jun 2012 11:30 PM PDT

ទិដ្ឋ​ភាព​ការប្រកួត​បាល់​ទាត់
រាជ​ធានីភ្នំពេញ​​ ៖ ​ការ​ប្រកួត​​បាល់​ទាត់​​ពាន​រង្វាន់​ថ្នាក់​ជាតិ​​២០១២​ ថ្ងៃ​អាទិត្យ​ ទី​​១៧ មិថុនា ​នៅ​លើ​ទីលាន​​ពហុ​កីឡ​ដ្ឋាន​​​ជាតិ​​​ ក្រុម​​អគ្គ​ស្នង​​ការ​ដ្ឋាន​នគរ​​បាល​ជាតិ​​លេង​ស្មើ​១-១​​ជាមួយ​​​​ក្រុម​ចម្ការ​កៅ​ស៊ូ​បឹង​កេត​ ខណៈ​ក្រុម​ភ្នំពេញ​ក្រោន​ លត់​​ក្រុម​​សាកល​វិទ្យា​ល័យ​វេស្ទើន​​​​​ឱ្យ​ចាញ់​​ក្នុងល​ទ្ធ​ផល​​​​៥-០​ សម្រាប់​ការ​ប្រកួត​នៅ​ជុំ​ទី​​២ ។

ក្រុម​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​​សម្រេច​​​តម្កល់​​​​សេចក្តី​​​សម្រេច​​​របស់​គណៈ​​កម្មការ​​រៀប​ចំ​កា​របោះឆ្នោត​​​​​​រាជ​ធានី​ភ្នំពេញ​​​​ ដែល​បាន​​​ពិន័យ​លោក​សម​ រង្ស៊ី​​ ​ចំនួន​​​10លាន​រៀល​​

Posted: 17 Jun 2012 11:30 PM PDT

រាជធានី​ភ្នំពេញ​ ៖ នៅ​ព្រឹក​​​ថ្ងៃទី​១៦ មិថុនា ​ឆ្នាំ​​​២០១២​ ក្រុម​ប្រឹក្សា​​​​​ជំនុំ​ជម្រះ​​នៃ​គណៈ​​កម្មា​ធិការ​​​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​​​​ (គ.ជ.​ប)​​​បាន​សម្រេច​​​​តម្កល់​​​​សេចក្តី​សម្រេច​​​​​របស់​គណៈ​​​កម្មការ​​​រៀប​ចំ ការ​បោះឆ្នោត​​​​រាជ​ធានីភ្នំពេញ​​​(គ.ធ.ប)​​ដែល​ពិន័យ​​​លោក​សម រង្ស៊ី​ ​ប្រធានគណ​បក្ស​សម រង្ស៊ី​ ​ចំនួន​​​១០​លាន​រៀល ​ពី​បទ​រំលោភ​​​​ច្បាប់​​​ បទ​បញ្ជា និង​នីតិ​វិធី​​​ និង​ក្រម​​សីល​ធម៌​​នៃ​​​ការ​បោះ​ឆ្នោត

លិច​​​នាវា​​មួយគ្រឿង​នៅ​ឥណ្ឌូណេស៊ី​​​​បាត់​ខ្លួន​​​១៥​នាក់​

Posted: 17 Jun 2012 11:26 PM PDT

លោក​​​​អាហ្គុង សឺដាយូជាអ្នក​ទទួល​​បន្ទុក​ខាង​សារព័ត៌​មាន​​​នៃការិយាល័យ​​​​​ជាតិរុករក​និង​ជួយ​​សង្គ្រោះ​​ឥណ្ឌូណេស៊ី​​​ឱ្យ​​ដឹងថា ពួកអ្នក​​​ជួយសង្គ្រោះ​នៅតែ​បន្ត​តាម​រុករក​សមាជិក​​ក្រុម​​នាវិក​១៥​នាក់​​​ដែល​​​នៅ​​បាត់​ខ្លួន​ក្រោយ​ការ​លិចនាវា​​មួយគ្រឿងដែល​​មាន​​មនុស្សជិះក្នុង​​​នោះ​​២៧​នាក់​​​កាលពី​ព្រឹក​​ថ្ងៃទី​​​១៧ មិថុនា​ ។ គ្រោះ​​​ថ្នាក់​​នោះ​​កើត​​មាន​ក្នុង​​ដែន​ទឹក​នៃប្រជុំ​កោះ​​មូលុក​​ភាគ​ខាង​កើត​

ចិន​​ដីគោក​នឹង​ផ្តល់​​ប្រាក់​កម្ចី​​​95ពាន់​លាន​ដុល្លារ​ដល់​បណ្តា​ក្រុមហ៊ុន​​​តៃវ៉ាន់​

Posted: 17 Jun 2012 11:25 PM PDT

លោក​​​វ៉ាង​​យី ប្រធាន​​​ការិយាល័យ​​​កិច្ច​​ការ​តៃវ៉ាន់​
លោក​​វ៉ាង​​យី ប្រធាន​ការិយាល័យ​​​​កិច្ចការ​​​​​តៃវ៉ាន់​​​របស់​ក្រុម​ប្រឹក្សាកិច្ចការរដ្ឋចិន​​រាយ​ការណ៍កាលពី​ថ្ងៃទី១៧​​មិថុនា​​​ថា ​ធនាគារ​​​៤របស់​​​ភាគី​​​ចិនដីគោក​​​នឹង​ផ្តល់​​​ប្រាក់​​រហូតដល់​​៦០០ពាន់​លាន​​​យន់​ (ប្រមាណ​ជា​៩៥​ពាន់​លាន​​​​ដុល្លារ) ជា​ប្រាក់​​កម្ចី​ដល់​​បណ្តា​​ក្រុមហ៊ុន​តៃ​វ៉ាន់​​ដែល​មក​បោះ​​ទីតាំង​រកស៊ី​នៅចិន​​ដីគោក​ ។

គណបក្ស​សង្គមនិយម​​​បារាំង​ទទួល​​បាន​សំឡេង​​​ភាគ​ច្រើន​​​ដាច់​ខាត​ក្នុងសភា​​

Posted: 17 Jun 2012 11:23 PM PDT

គណបក្ស​សង្គម​និយម​​របស់​​ប្រធានាធិបតី​​​បារាំង​លោក​ហ្វ្រង់​​​​ស្វ័រ​​ហូឡង់​ ក្នុង​ការ​​បោះឆ្នោត​​​​សភាបារាំង​ទាំង២ជុំ​ទទួល​​បាន​សំឡេង​ភាគ​ច្រើន​​ដាច់​​ខាត​ក្នុងសភា​​​ជាតិ ។​​ជាមួយ​បណ្តា​សម្ព័ន្ធ​មិត្ត​​​ជិត​ស្និទ្ធ​​​បណ្តា​គណបក្ស​​​ឆ្វេង​និយម​​​ផ្សេងៗ ​គណបក្ស​សង្គម​និយម​ទទួល​បាន​​កៅអី​៣១៤ក្នុងសភា ។ នេះ​​បើ​​​យោងតាម​លទ្ធផល​​ជា​ស្ថាពរមួយ។

បោះឆ្នោត​សភា​​​ក្រិច​បណ្តា​គណបក្ស​​គាំទ្រ​​​ផែន​ការ​ស្តារសេដ្ឋកិច្ច​ទទួល​​​សំឡេង​​ភាគ​ច្រើន

Posted: 17 Jun 2012 11:21 PM PDT

ប្រមុខ​គណបក្ស​ប្រជា​ធិបតេយ្យ​​​​ថ្មី​ពេល​​បោះឆ្នោត​​
គណបក្ស​ប្រជា​ធិបតេយ្យ​ថ្មី​និង​គណបក្ស​​​PASOK ​ជាគណបក្សគាំទ្រ​បណ្តា​វិធានការ​ស្តារ​​សេដ្ឋកិច្ច​ជា​ថ្នូរ​​នឹងជំនួយ​​បរទេសទទួល​បាន​​​​សំឡេង​ភាគ​ច្រើន​ក្នុងសភា​​​ក្រោយ​បោះឆ្នោត​​​សភា​​កាលពី​ថ្ងៃទី​១៧ មិថុនា ។ ក្រុម​​ចម្រុះ​​ឆ្វេង​និយម​​រ៉ាឌីកាល់​ គឺ​គណបក្ស SYRIZAស្ថិត​ក្នុង​លំដាប់​ថ្នាក់​​ទី២ ​បាន​​ទទួល​​ស្គាល់​ពី​បរាជ័យ​​​របស់​ខ្លួន​ហើយ​សន្យា​

រដ្ឋា​ភិ​បាល​​ហ្វ៊ី​លី​ពីន ​​នឹង​​ប្តឹង​​​​មន្ត្រី​​​ជាន់​ខ្ពស់​​ និង​កីឡា​​ករ​​​មិន​បង់​ពន្ធ​​

Posted: 17 Jun 2012 11:20 PM PDT

រដ្ឋា​ភិបាល​​ប្រទេស​ហ្វ៊ីលី​ពីន​​​ នឹង​ដាក់​ពាក្យ​ប្តឹង​​មេធាវី​​ វេជ្ជ​បណ្ឌិត​ គណនេយ្យករ និងកីឡា​ករ​​​ ដោយ​យោង​​​លើ​ការ​​គេច​​វេះ​ការ​បង់​ពន្ធ​​ធ្វើ​​​ឱ្យ​បាត់​​ចំណូល​ ដែល​​កាលពី​​ខែ​កុម្ភៈ​​​កន្លង​មក ​​ក្រសួងហិរញ្ញ​វត្ថុ​​​បាន​ប្តឹង​កីឡា​ករ​​​ប៉ាក់​គីអាវ​ រួច​​មក​ហើយ​​​ក្នុង​ករណី​​​ខាងលើ​​​ ប៉ុន្តែ​អ្ន​ក​ប្រដាល់​​​​រូប​នេះ​​បាន​​បដិសេធ​​​ ។

ក្រុម​​ហ៊ុន​ Global Taxi Metre នាំចូលរថយន្ត​តាក់​ស៊ី​ថ្មី​ចំនួន​28គ្រឿង

Posted: 17 Jun 2012 11:15 PM PDT

ក្រុម​​ហ៊ុន​ Global Taxi Metre នាំចូលរថយន្ត​តាក់​ស៊ី​ថ្មី​ចំនួន​28គ្រឿង
រាជធានីភ្នំពេញ​ ៖ ដើម្បីឆ្លើយតបតាម​តម្រូវការរបស់អ្នកធ្វើ​ដំណើរទូទៅក្នុងរាជធានី​ភ្នំពេញក្រុមហ៊ុនGlobal Taxi Metre ដែលមាន ទីតាំងស្ថិតនៅក្នុងភូមិក្បាលទំពុន សង្កាត់បឹង​ទំពុន ខណ្ឌមានជ័យ បាននាំចូលរថយន្ដ​ថ្មីចំនួន​២៨គ្រឿង​មកពី​ប្រទេសចិនសម្រាប់ផ្គត់ផ្គង់សេវា​កម្មដឹកជញ្ជូនអ្នកដំណើរបន្ថែមពីលើរថយន្ដចាស់ដែលបានដំណើរកាលដឹកជញ្ជូន​តាំង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!