Koh Santipheap Daily

Koh Santipheap Daily


គ្រួសារ​ជន​រងគ្រោះ​ដែល​សមត្ថកិច្ច​វាយ​សន្លប់​នៅ​បារបុប្ផា​ទិព្វ​សុំ​ជំនួយ​ផ្នែក​ច្បាប់​

Posted: 21 Jun 2012 01:30 AM PDT

សមត្ថ​កិច្ច​កំពុង​សាក​សួរ​​ជនរងគ្រោះ
ខេត្តបាត់ដំបង៖ ជនរងគ្រោះ​២នាក់​បង​ប្អូនដែល​ត្រូវមន្រ្តី​កងរាជ​អាវុធហត្ថ​ម្នាក់ និង​មន្រ្តី​នគរបាល​២នាក់ស្រវឹង​ធ្លាក់ភ្នែកវាយ​ឲ្យសន្លប់​នៅ​ក្នុង​បារ​«បុប្ផាទិព្វ»​កាលពីចុង​ខែឧសភា​កន្លង​ទៅ​ បានស្នើកាល​ពីសប្ដាហ៍​មុនសុំឲ្យ​អង្គការ​ការ​ពារ​​សិទ្ធិមនុស្ស​«អាដ​ហុក​» ជួយអន្តរា​គមន៍​តាម​ផ្លូវ​ច្បាប់ ដោយ​​ពួក​​គាត់​និយាយ​ថា​ អស់ជំនឿ​លើ​​ចំណាត់​ការរបស់​សមត្ថកិច្ច ​ដែលមិន​យកចិត្ត​ទុក​

ប្រទេស​ក្រិច​មាន​រដ្ឋាភិបាល​ចម្រុះ​ថ្មីមួយ​

Posted: 21 Jun 2012 01:20 AM PDT

គណបក្ស​២​ដែល​គ្របដណ្តប់​លើ​ឆាក​នយោ​បាយ​​ក្រិច​ចាប់​តាំងពី​ការវិល​ត្រឡប់​ទៅ​រក​​លទ្ធិ​ប្រជា​ធិបតេយ្យ​​វិញ​​កាលពី​ឆ្នាំ​១៩៧៤ គឺ​គណ​បក្ស​ ​​ប្រជាធិបតេយ្យ​ថ្មី​ និង​គណ​បក្ស​PASOK កាលពី​ថ្ងៃទី​​២០​ មិថុនា ​ បាន​ព្រម​ព្រៀង​គ្នា​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​មួយ​ដែល​​មាន​​បំណង​ធ្វើ​ការចរចា​រ​ជាថ្មី​ឡើងវិញ​ ពី​បណ្តា​​លក្ខ​ខណ្ឌ​ដែល​ដាក់​ដោយ​ផែន​ការ​ផ្តល់​ជំនួយ​មួយ​ដល់​ប្រទេស​ក្រិច​ ។

​ប៊ីយង់​សេ ទិញ​កាដូ​យន្ត​ហោះ​តម្លៃ​ជិត​៤០​លាន​ដុល្លារឱ្យ​ស្វាមី

Posted: 21 Jun 2012 01:16 AM PDT

​ប៊ីយង់​សេ ទិញ​កាដូ​យន្ត​ហោះ​តម្លៃ​ជិត​៤០​លាន​ដុល្លារឱ្យ​ស្វាមី
ក្នុង​នាមជា​​​តារា​ចម្រៀង​ល្បី​ម្នាក់​ប៊ីយង់​សេ ដែល​ទើប​តែ​សម្រាល​កូន​រួច​​បាន​ទិញ​កា​ដូយន្ត​ហោះ​ប្រភេទ Bombardier Challenger 850 តម្លៃ​ ៣៩,២២​លាន​ដុល្លារ ​ធ្វើ​ជា​កា​ដូ​ឱ្យ​​ស្វាមី​ ​ជា​ទី​ស្រឡាញ់ Jay-z នៅ​ក្នុង​ថ្ងៃ​ទិវា​ដឹង​គុណ​ឪពុក​ (Father's Day) ។ ប៊ីយង់​សេ បាន​និយាយ​ថា ដើម្បី​បង្ហាញ​ថា លោក​ Jay-z គឺ​ជា​ឪពុក​ដ៏​ល្អ​ម្នាក់​នោះ​ ខ្ញុំ​ត្រូវ​តែ​ទិញ​កា​ដូ​ដ៏​ស័ក្តិ​

បង្កើត​គណៈ​កម្មកា​រស្រង់​ស្ថិតិ​ចំនួន​ខ្នងផ្ទះ​ពលរដ្ឋ​លើ​តំបន់​អនុ​ក្រឹត្យ​លេខ​76

Posted: 21 Jun 2012 01:15 AM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធីប្រជុំ
ខេត្តព្រះសីហនុ​​ ៖ ​នៅសាលា​​សង្កាត់លេខ​ ១ ក្រុង​​ព្រះសីហនុ​ នារសៀល​ថ្ងៃទី​១៩ មិថុនា ​មាន​បើក​កិច្ចប្រជុំ​បង្កើត​គណៈ​កម្មការ​ចុះស្រង់​សិ្ថតិ​ចំនួនខ្នង​ផ្ទះរបស់​ប្រជាពល​រដ្ឋដែល​រស់​នៅ​លើទីតាំង​តំបន់អនុក្រឹត្យ​លេខ​៧៦ ស្ថិត​នៅ​​ភូមិ១ ភូមិ​២ និង​ភូមិ​៣ សង្កាត់លេខ​១ ក្រុង​ព្រះ​សីហនុ​ ដែលត្រូវ​ចាប់ផ្តើម​ធ្វើ​នៅថ្ងៃ​ទី​២១ មិថុនា ​ដើម្បី​រៀប​ចំ​ឱ្យ​ពួកគាត់​ផ្លាស់ប្តូរ​ទៅរស់​នៅ​​កន្លែង​ផ្សេង​​

​រថយន្ត​ហ៊ីយ៉ាន់ដាយ​​ដឹក​ខ្សាច់​​បុក​ជា​មួយ​ម៉ូតូ​វ៉េវ បណ្តាល​ឱ្យ​​របួស​ធ្ងន់​

Posted: 21 Jun 2012 01:14 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​ជន​រងគ្រោះ​ម្នាក់​​ជិះ​ម៉ូតូ​​ម៉ាក​វ៉េវ​បាន​សន្លប់​ស្តូក​ស្តឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត បន្ទាប់​ពី​ជួប​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​បង្កដោយ​រថយន្តហ៊ីយ៉ាន់ដាយ​ដឹក​ខ្សាច់ និង​ម៉ូតូ​បុក​គ្នា​នៅ​ចំណុ​ច​ផ្លូវ​ជាតិ​លេខ​១ កែង​ផ្លូវ​ចូល​ទៅ​ស្ថានីយ​ទូរទស្សន៍​​បាយ័ន ​ស្ថិត​ក្នុង​ភូមិ​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌ​មាន​ជ័យ កាល​ពី​វេលា​ម៉ោង​៧​​និង​៣០​នាទី​​យប់​ថ្ងៃទី​២០ មិថុនា ។

​រថយន្ត​មួយ​​គ្រឿង និង​​ម៉ូតូ​ពីរ​គ្រឿង​​សុទ្ធ​តែ​​​ពណ៌​ក្រហម​​បុក​គ្នា​​ដួល​គរ​លើ​គ្នា​

Posted: 21 Jun 2012 01:10 AM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​​រថយន្ត​ទួរីស ពណ៌​ក្រហម ​បើក​ឆ្លង​កាត់​ផ្លូវ ចំណែក​ម៉ូតូ XR ពណ៌​ក្រហម ​បើក​​ផ្លូវ​ត្រង់​ផ្លូវ​អាទិ​ភាព​​ក្នុង​ល្បឿន​​លឿន​ចាប់​ហ្វ្រាំង​​មិន​ទាន់ ក៏​​បុក​​គ្នា​ពេញ​ទំហឹង ​ធ្វើ​ឱ្យ​​ម៉ូតូ​​ខ្ទាត​ទៅ​បោក​លើ​​ម៉ូតូ​មួយ​គ្រឿង​​ទៀត​​ដែល​ឈប់​ចាំ​ម៉ូយ​​នៅ​ចិញ្ចើម​ផ្លូវ​ខាង​ឆ្វេង ​តែ​ម្ចាស់​​​ម៉ូតូ​មិន​នៅ​លើ​ម៉ូតូ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​​ XR របួស​រលាត់​ដៃ​​ជើង​តិច​តួច ។ គ្រោះ​ថ្នាក់​នេះ​​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​១១​

តម្លៃ​ប្រេង​​ឆៅ​បន្ត​ការ​ធ្លាក់​ចុះ​​ទៀត​

Posted: 21 Jun 2012 01:06 AM PDT

តម្លៃ​ប្រេង​ឆៅ​​នៅ​សហរដ្ឋ​អាមេរិក​បាន​បន្ត​​ធ្លាក់​​ចុះ​​ទៀត​ហើយ ខណៈ​ដែល​ក្រុម​អ្នក​វិនិយោគិនមាន​ក្តី​បារម្ភ​ចំពោះ​កំណើន​​នៅ​ក្នុង​កន្លែង​​ស្តុក​ប្រេង​របស់​​អាមេរិក ហើយ​បាន​សម្តែង​នូវ​ការ​ខក​ចិត្ត​ដែល​ធនាគារ​​កណ្តាល​​អាមេរិក​មិន​បាន​ប្រកាស​​ពី​កំណើន​សេដ្ឋ​កិច្ច​ថ្មី ។

សូម​អាជ្ញាធរ​ជូយ​កម្ចាត់​​​គំនរ​សំរាម​​​ដែល​កំពុង​​​ជះ​ក្លិន​​​​ស្អុយ​​តាម​ផ្លូវ​​​ផង​​

Posted: 21 Jun 2012 01:00 AM PDT

​​​គំនរ​សំរាម​​​ដែល​កំពុង​​​ជះ​ក្លិន​​​​ស្អុយ​​តាម​ផ្លូវ​​​
ខេត្ត​កំពង់​ស្ពឺ​​​ ៖ គំនរ​សំរាម​​ដែល​នៅ​​​ចំណុច​​​ចំហៀង​​​ខា​ងមុខ​មន្ទីរ​​​ព័ត៌​មាន​​​ខេត្ត​ និង​ខាង​កើ​ត​អង្គ​ភាព​​​រតនា​គា​រ​កំពុង​​បង្ក​ការ​​​​ជះ​ក្លិន​​ស្អុយ​​​អ​សោចិ៍​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​សុខ​ភាព​​ប្រជា​ពល​រដ្ឋ​​​​ ឬ​អ្នក​ធ្វើ​ដំណើរឆ្លង​​​​​កាត់​​ចំណុច​​​នោះ​ធ្ងន់​ធ្ងរ​​​​ តែ​ពុំ​មាន​​អាជ្ញា​ធរ​​​​ ឬ​អង្គ​ភាព​​ពាក់​ព័ន្ធ​​​ណា​​គិត​​គូរ​នោះ​ទេ ។

ប្រទេស​​ជប៉ុន​​ជួប​នឹង​​ឱន​ភាព​ពាណិជ្ជ​កម្ម​រហូត​ដល់​១១,៥​ពាន់​​លាន​ដុល្លារ​

Posted: 21 Jun 2012 12:59 AM PDT

ប្រទេស​ជប៉ុន​បាន​ជាប់​គាំង​ឱន​ភាព​​ពាណិជ្ជ​កម្ម​ធំ​ជាង​​​ការ​រំពឹង​​ទុក​ប្រមាណ​ជា​១១,៥​ពាន់​លាន​ដុល្លារ​​ក្នុង​ខែ​ឧសភា ​ដោយ​សារ​តម្លៃ​​ថាម​ពល​ក្នុង​ប្រទេស​​ហក់​ឡើង​​យ៉ាង​គំហុក​ ។​​​កង្វះ​ទឹក​ប្រាក់​ប្រមាណ​​ជា​៩០៧,៣​ពាន់​លាន​យ៉េន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ឱន​ភាព​សម្រាប់​ខែ​ឧសភា ​​ស្មើ​នឹង​៥,៤%​ខ្ពស់​ជាង​​​ខែ​ឧសភា ​ឆ្នាំ​មុន ​ដែល​មាន​តែ​៨៦០,៧ពាន់​លាន​យ៉េន​​ ។

រលក​នៃ​ការ​ផ្លាស់​ប្តូរ​​លើក​ទី​២​របស់​មី​យ៉ាន់​ម៉ា លើ​​ផ្នែក​សេដ្ឋ​កិច្ច​​និង​ហិរញ្ញ​វត្ថុ​

Posted: 21 Jun 2012 12:57 AM PDT

មេ​ដឹក​នាំ​​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ប្តេ​ជ្ញា​​ថា​នឹង​ធ្វើ​កំណែ​ទម្រង់​សេដ្ឋ​កិច្ច​​នា​ពេល​ខាង​មុខ​ សំដៅ​​លើក​កម្ពស់​​ការ​អភិវឌ្ឍ​នៅ​​ក្នុង​ប្រទេស​​​​បន្ទាប់​​ពី​មាន​​របត់​នៃ​ការ​ផ្លាស់​ប្តូរ​​នយោ​បាយ​​ជា​ច្រើន​រួច​មក​នោះ ។ អស់​រយៈ​​​ពេល​ជា​ច្រើន​ទសវត្ស​​កន្លង​មក​នេះ ​ប្រទេស​មួយ​នេះ​បាន​​ស្ថិត​​នៅ​ស្ទើរ​​បាត​តារាង​​​ចំណោម​ប្រទេស​ដែល​​មាន​សេដ្ឋ​កិច្ច​អន់​ខ្សោយ ។ នៅ​ក្នុង​​សុន្ទរកថា តាម​ទូរទស្សន៍​លោក​​​

អ្នក​បុរាណ​​វិទ្យា​បារាំង​ជីក​ប្រទះ​ឃើញ​​គជ់​​ចំណាស់​បំផុត​​ក្នុង​រណ្តៅ​សព​បុរាណ​

Posted: 21 Jun 2012 12:55 AM PDT

គជ់បុរាណ
ក្រុម​​អ្នក​ស្រាវ​ជ្រាវ​​របស់​​បារាំង​​ បាន​ជីក​​ប្រទះ​​ឃើញ​គជ់​​ធម្មជាតិ​មាន​អង្កត់​ផ្ចិត០,១៧​សង្ទី​ម៉ែត្រ ដោយ​មាន​ជំនឿ​ថា វា​មាន​អាយុ​​ចំណាស់​បំផុត​​នៅ​លើ​ពិភព​លោក​ ។ មជ្ឈមណ្ឌល​​បុរាណ​វិទ្យា​ក្នុ​ង​រដ្ឋ​​​អ៊ុម អាល់​គូ​វេន ​ភាគ​ខាង​​ជើង​​ប្រទេស​​អេ​មី​រ៉ាត​អារ៉ាប់​​រួម ​ចាត​់ទុក​ថា​វា​ជា​វត្ថុ​តាង​បញ្ជាក់​​ថា អាជីព​ការ​​រាវ​រក​គជ់​​​ពី​ក្នុង​សមុទ្រ​​អាច​ចាប់​ផ្តើម​នៅ​ភូមិ​ភាគ​​​អាស៊ី​កណ្តាល​​ជា​លើក​ដំបូង​​នៅ​លើ​

ឮ​សម្តេច​តេជោ​​ឱ្យ​​ដី​វិញ​ប្រជា​ពលរដ្ឋ​​២​ភូមិ​លើក​​គ្នា​មក​តវ៉ា​​ពាក់​ព័ន្ធ​​ដី​នៅ​​ ម៤​

Posted: 21 Jun 2012 12:52 AM PDT

ប្រជាពលរដ្ឋ​ជា​ច្រើន​នាំ​​គ្នា​មក​តវ៉ា​ពាក់​ព័ន្ធ​នឹង​ដី​នៅ ម4
ខេត្ត​ពោធិ៍សាត់​ ៖ ប្រជា​ពល​រដ្ឋ​​ប្រមាណ​៦០​​នាក់​តំណាង​ឱ្យ​១៣៤​គ្រួសារ​មក​ពី​ភូមិ​​ជង្រុក ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ​កាលពី​ព្រឹក​ថ្ងៃទី​​២១ មិថុនា ២០១២ ​បាន​លើក​គ្នា​មក​តវ៉ា​នៅ​ខាង​មុខ​សាលា​ខេត្ត​ពោធិ៍​សាត់ ដើម្បី​សុំ​ឱ្យ​​លោក​អភិ​បាល​​ខេត្ត​ជួយ​ដោះ​ស្រាយ​រឿងដី​ស្រែ​ចម្ការ​​របស់​​ពួក​គាត់​ដែល​ត្រូវ​បាន​គេ​យក​​សាង​សង់​មណ្ឌល​អប់រំ​​​កែប្រែ​ទី៤ (ម៤) ។ ​ក្រុម​អ្នក​តវ៉ា​​មិន​ត្រូវ​បាន​​គេ​បើក​​ទ្វា​រ​ឱ្យ​ចូល​ក្នុង​បរិ​វេណ

សាលា​អន្តរជាតិ​ហ្សាម៉ាន់ប្រគល់វិញ្ញាបនបត្រដល់សិស្ស​បញ្ចប់ថ្នាក់ទី12

Posted: 21 Jun 2012 12:45 AM PDT

រាជធានីភ្នំពេញ ៖ សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ (ZAMAN) ដែល​មាន​​បង្រៀន​ទាំង​ភាសា ​ខ្មែរ​​ចាប់ពី​ថ្នាក់​មត្តេយ្យ​ បឋម​សិក្សា​ដល់​វិទ្យា​ល័យ​ និង​មាន​បង្រៀន​ភាសា​អង់គ្លេស​គ្រប់កម្រិត​​ កាលពី​ថ្ងៃទី​១៧ ​មិថុនា ឆ្នាំ​២០១២​ ​បាន​បើក​ធ្វើ​ពិធី​យ៉ាង​អធិក​អធម​មួយ​សម្រាប់​ប្រគល់​វិញ្ញា​បនបត្រ​ដល់​សិស្សា​នុសិស្ស​ដែល​បាន​រៀន​បញ្ចប់​ថ្នាក់​ទី​១២ ក្នុង​ឆ្នាំ​សិក្សា​​២០១១-២០១២ នេះ ។ ​កម្ម​វិធី

លោក​យាយ​​២​នាក់​អាយុ​រយ​ឆ្នាំ​ទទួល​អំណោយ​ពី​សាខា​កាក​បាទ​ក្រហម​កម្ពុជា​

Posted: 21 Jun 2012 12:42 AM PDT

អំណោយ​របស់​សប្បុរស​ជន​​នាំ​យក​ទៅ​​ចែក​ជូន​លោក​យាយ​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ២០១២ ក្រុម​ការ​ងារ​សាខា​កាក​បាទ​ក្រហម​​កម្ពុជា ខេត្ត​​ ដឹក​នាំ​ដោយ​លោកថោង ​ចន្ទ​រិទ្ធី ​នាយក​រង​​សាខា​​កាក​បាទ​ក្រហម​កម្ពុជា ខេត្ត​ ​បាន​នាំ​​យក​អំណោយ​ទៅ​ប្រគល់​​ជូន​លោក​យាយ​ទុរគត​២​នាក់​នៅ​ភូមិ​ទ្រាស ឃុំ​គោក​កឋិន ​ស្រុក​ថ្ម​ពួក ដែល​​លោក​យាយ​​ម្នាក់​មាន​អាយុ​១០២​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១០០​ឆ្នាំ ។

កេន​​​យ៉ា​​បញ្ជូន​កីឡា​កា​រិ​នី​​ប្រ​ដាល់​​លើក​​ដំ​បូង​​ទៅ​​ចូល​​រួម​​ព្រឹត្តិ​ការ​ណ៍​​អូ​ឡាំ​ពិក​ក្រុង​ឡុង

Posted: 21 Jun 2012 12:36 AM PDT

នាង​ Elizabeth Andiego នឹង​​បង្កើត​​ប្រ​វត្តិ​​សាស្ត្រ​​ក្នុង​​ព្រឹត្តិ​​ការណ៍​​អូ​​ឡាំ​​ពិក​​ទី​ក្រុង​ឡុង​ឆ្នាំ​២០១២ក្នុង​នាម​ជាកីឡាការិនី​​​ប្រដាល់​ដំ​បូង​គេ​របស់​ប្រ​ទេស​កេន​យ៉ា​ដែល​លេច​មុខ​ក្នុង​ព្រឹត្តិ ការ​ណ៍​នេះ​ ពោល​គឺ​បន្ទាប់​ពី​រូប​នាង​ត្រូវ​បាន​គេ​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​​កាល​ពី​ថ្ងៃ​អង្គារ​។

លោក​តា​ម្នាក់​វិល​មុខ​ដួល​ច្រត់​ដៃ​លើ​ឆ្នាំង​ដាំ​ទឹក​ក្តៅ​​កំពប់​​រលាក​រលួយ​ភ្លៅ​​ទាំង​ពីរ​ និង​ដៃ​ម្ខាង​

Posted: 21 Jun 2012 12:31 AM PDT

លោក​តា​កំពុង​ត្រូវ​ក្រុម​គ្រូ​ពេទ្យ​សង្គ្រោះ​បន្ទាន់​
ខេត្ត​កំពង់ស្ពឺ​ ៖ ​លោក​តា​វ័យ​ចំណាស់​ម្នាក់​វិល​មុខ​ដួល​ច្រត់​​ដៃ​លើ​ឆ្នាំង​​ដាំ​ទឹក​ក្តៅ បណ្តាល​ឱ្យ​​កំពប់​​ស្រោច​ខ្លួន​ត្រឹម​ភ្លៅ​ចុះ​ក្រោម និង​រលាក​ដៃ​ខាង​ស្តាំ ​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០ មិថុនា នៅ​ក្នុង​វត្ត​ជូ​តា​វ័ន ស្ថិត​ក្នុង​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ឧដុង្គ។ លោក​តា​រលាក​ទឹក​ក្តៅ​មាន​ឈ្មោះ​ជា ទៀន អាយុ៥០​​ឆ្នាំ ​ស្នាក់​​នៅ​ក្នុង​​វត្ត​ជូតា​វ័ន ជាអ្នក​​ដាំ​ទឹក​ឆុង​តែ​ប្រគេន​លោក​មាន​ទីលំនៅ​​ភូមិ​ចំការ​

មន្ត្រី​កាំកុង​ត្រូល​ខេត្ត​​​ចុះ​ពិនិត្យ​ម្ហូប​អាហា​រ​ផ្តោត​លើ​សារធាតុ​គីមី​ហាមឃាត់

Posted: 21 Jun 2012 12:30 AM PDT

សកម្ម​ភាព​មន្ត្រី​កាំកុង​ត្រូល​ចុះ​ត្រួត​ពិនិត្យ
ខេត្ត​ព្រះ​សីហនុ​ ៖ ​​​​​​​​​​​មន្ត្រី​កាំកុង​​ត្រូល​​​​ខេត្ត​​​​កាល​ពី​​​ព្រឹក​​​ថ្ងៃ​ទី​​​២០​​ មិថុនា​​ ដោយ​​សហការ​​ជាមួយ​​​តំណាង​​សាលា​ខេត្ត​ និង​មន្ត្រី​តំណាង​​មន្ទីរ​​​ពា​ណិជ្ជកម្ម​ខេត្តបាន​ចុះ​ត្រួត​ពិនិត្យ​​ម្ហូប​អាហារ​​​ចម្រុះ​នៅ​តាម​​​ផ្សារ​មួយ​ចំនួន​ក្នុង​ទី​ប្រជុំ​​​​​ជន​​​ក្រុង​ព្រះ​សីហនុ​ ដោយ​ផ្តោត​ជា​សំខាន់​​ទៅ​លើ​ការ​​ពិនិត្យ​​​​រក​មើល​សារធាតុ​គីមី​​​ហាម​ឃាត់​​នៅ​ក្នុង​បន្លែ​​​​ ​​ត្រី​ សាច់​ សរសៃ​មី​ សរសៃ​គុយ​ទាវ តាម​រយៈ​​ការ​ធ្វើ​តេស្ត​​​​

តារាភាព​យន្ត​លី តាវហួ ធ្វើ​ពិធី​ជប់​លៀង​​ឱ្យ​កូន​ស្រី​គម្រប់​អាយុ​100​ថ្ងៃ

Posted: 21 Jun 2012 12:25 AM PDT

លោក Andy Lau តារា​ភាព​យន្តហុង​កុង
យោង​តាមគេហទំព័រ asiaone ដែល​បាន​ដក​ស្រង់​​ពីកាសែត Guang Ming Daily ​ចេញ​ផ្សាយ​ថ្ងៃ​ទី​២១​ មិថុនា ២០១២ ឱ្យ​ដឹង​ថា កំពូល​តា​រា​ភាពយន្ត​ហុង​កុង លោក Andy Lau ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្គាល់​ជា​ទូ​ទៅ​ថា លី តាវ​ហួ នោះ​ ថ្មី​ៗ​នេះ​បាន​ធ្វើ​ពិធី​ជប់​លៀង​គម្រប់​អាយុ​១០០​ថ្ងៃ​ឱ្យ​​កូន​ស្រី​របស់​លោកឈ្មោះ Heung Wai ទៅ​តាម​ទំនៀម​ទម្លាប់​ប្រពៃ​ណី​របស់​ប្រជា​ជន​ហុង​កុង និង​ជំនួស​ឱ្យ​ពិធី​បុណ្យ​សែន​ព្រះ​ខែ​ផង​ដែរ ។

ស្ថានីយទូរទស្សន៍​របស់​ចិន​ បាន​ផ្សាយ​​​ព័ត៌​​មាន​ខុស​ពី​​លិង្គ​សិប្ប​​និមិត្ត​​​​ថា​ជា​ផ្សិត​

Posted: 21 Jun 2012 12:23 AM PDT

ស្ថានីយទូរទស្សន៍​របស់​ចិន​ បាន​ផ្សាយ​​​ព័ត៌​​មាន​ខុស​ពី​​លិង្គ​សិប្ប​​និមិត្ត​​​​ថា​ជា​ផ្សិត​
សារ​​​​​ព័ត៌​​មាន​​​​បរ​ទេស​​​កាល​​ពី​ថ្ងៃ​ទី​​២០ មិថុនា ​​ផ្សាយ​​ឱ្យ​ដឹងថា ​មាន​រឿង​រ៉ាវ​​​គួរ​ឱ្យ​​​ចាប់​អារម្មណ៍​ និង​​អស់​​សំណើច​​ ដោយ​ស្ថានីយ​ទូរទស្សន៍​​ក្នុង​តំបន់​​​មួយ​របស់​ចិន​​បាន​យក​​«​លិង្គ​​សិប្បនិ​មិត្ត​​»​ ជា​ឧបករណ៍​​​​​ផ្លូវ​ភេទផ្សាយ​​ថា​ជា​ផ្សិត​​ច​ម្លែក​​ ព្រោះ​​តែ​ការ​​យល់​ច្រ​លំ​ ។ ស្ថានីយទូរទស្សន៍​​​​ បាន​បញ្ជូន​នារី​​​​អ្នក​យក​​ព័ត៌​មាន​​ទៅ​ត្រួត​ពិនិត្យ​​លិង្គ​សិប្ប​និមិត្ត​​នោះ​​ ពេល​អ្នក​ក្រុង​ស៊ី​អាន​​ប្រទះ​ឃើញ​

ជាមួយ​នឹង​កូតា​53​កន្លែ​ង​លើ​កីឡា​អត្ត​ពល​កម្ម​នៃ​​ព្រឹត្តិ​ការណ៍​អូ​ឡាំ​ពិក​ក្រុង​ឡុងចិន​រំពឹង​ថាខ្លួន​នឹង​ដណ្តើម​បានមេ​ដាយ​លើ​8​ប្រភេទ​វិញ្ញា​សា

Posted: 21 Jun 2012 12:17 AM PDT

មន្ត្រី​​ជាន់​​ខ្ពស់​​របស់​​ស​មា​​​គម​​កីឡា​​អត្ត​ពល​កម្ម​​ចិន​​បាន​និយាយ​​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា មក​ដល់​ពេល​នេះ​ ចិន​រក​បាន​កូតា​៥៣​កន្លែង​ហើយ​លើ​ប្រ​ភេទ​កីឡា​អត្ត​ពលកម្ម​នៃ​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​២០១២​។ ជា​មួយ​នឹង​កូតា​នេះ​ ចិន​សង្ឃឹម​ថា​ខ្លួន​នឹង​អាច​យក​​ឈ្នះ​មេដាយ​លើ​៨​ប្រ​ភេទ​វិញ្ញាសា​ ។

បើក​វគ្គ​បណ្តុះ​បណ្តាល​​ស្តីពី​​ការ​ឆ្លើយ​តប​មេ​រោគ​អេដស៍-​ជំងឺ​អេដស៍

Posted: 21 Jun 2012 12:15 AM PDT

ទិដ្ឋភាព​​ក្នុង​ពិធី​​បើក​វគ្គ​បណ្តុះ​បណ្តាល​​ស្តីពី​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​
ខេត្ត​បន្ទាយ​មា​ជ័យ​ ៖ ​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​​មាន​រៀប​ចំ​បើក​វគ្គ​​បណ្តុះ​បណ្តាល​បំប៉ន​ស្តីពី​ភាព​ជាដៃ​គូ​​សហ​គមន៍​ ដើម្បី​សុវត្ថិ​ភាព​ឆ្លើយ​តប​មេ​រោគ​អេដស៍​ និង​ជំងឺ​អេដស៍​​​មាន​រយៈ​ពេល​​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃទី​២០-២២ មិថុនា ២០១២ ​ដែល​មាន​សិក្ខា​​កាម​មក​ពី​​អធិ​ការ​ដ្ឋាន​នគរបាល​​ក្រុង​ប៉ោយ​ប៉ែត និង​ក្រុង​សិរី​សោភ័ណ ​ការិយា​ល័យ​ជំនាញ និង​បណ្តា​អង្គ​ការ​ជា​ដៃ​គូ​ពាក់​ព័ន្ធ​ជាច្រើន​រូប​​ចូល​

បុរស​ម្នាក់ធ្វើ​អត្ត​ឃាត​​ដោយ​ប្រើ​ខ្សែ​ពួ​រចង​.ក​​សង្ស័យ​​ជំងឺ​វិកល​ចរិត

Posted: 21 Jun 2012 12:15 AM PDT

ខេត្ត​ព្រះ​សីហនុ​​ ៖ បុរស​ម្នាក់​​បាន​ធ្វើ​អត្ត​ឃាត​​ដោយ​ប្រើ​ខ្សែ​ពួ​​​​​​​​​​​​​​រ​ចង​.ក​ កាល​ពី​វេលា​ម៉ោង​​៣​និង​៥៥​នាទីទៀប​ភ្លឺ​​​​ថ្ងៃ​ទី​១៩ មិថុនា ​​​ភ្ជាប់​ទៅ​នឹង​ធ្នឹមផ្ទះ​របស់​ខ្លួន ​ដែល​មាន​ទី​លំនៅ​ក្រុម​៤ ភូមិ​ទូល ឃុំ​ទឹក​ល្អក់ ស្រុក​ព្រៃ​នប់ ។ មូល​ហេតុ​​នៃ​ការ​​ចង.កនេះ​គឺ​ពុំមាន​មូល​ហេតុ​​ច្បាស់​លាស់​ទេ​ តែ​ត្រូវ​បាន​​គេ​សង្ស័យ​ថា ​បណ្តាល​មក​ពី​ជំងឺ​វិកល​ចរិត​ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២១ មិថុនា ២០១២

Posted: 21 Jun 2012 12:08 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានីភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​21 មិថុនា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​

រថយន្ត​ហាយ​ប្រ៊ីត​បុក​ឡិចស៊ី​ស និង​ស៊ីអ័រវី​របួស​មនុស្ស​ភេទ​​ទី​បី​ម្នាក់​

Posted: 21 Jun 2012 12:03 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​​ហាយ​​ប្រ៊ីត​មួយ​គ្រឿង​ដែល​សាក្សី​អះ​អាងថា ​បើក​បរ​ដោយ​​យុវ​ជន​ស្ទាវ​​បាន​បុក​រថយន្ត​ឡិចស៊ីស​នៅ​​ក្បែរ​ផ្សារ​ស៊ីឡឹប លើផ្លូវ​លេខ​៦៣ កាល​ពី​វេលា​ម៉ោង​៩​និង​១៥​​នាទី​យប់ថ្ងៃទី​២០ ​មិថុនា ២០១២ ​ហើយ​ព្យា​យាម​​បើក​រត់​ដល់​ផ្លូវ​លេខ​១៣៦​ កែង​ផ្លូវ​លេខ​១៣ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​​កណ្តាល​១ ខណ្ឌ​ដូន​ពេញ ក៏​បុក​ជា​មួយ​រថយន្ត​ស៊ីអ័រវី និង​រ៉ឺម៉ក​កង់​បីមួយ​គ្រឿង​ទៀត​ហើយ​ជ្រុល​ទៅ​​

កិច្ច​ប្រជុំ​បែង​ចែក​​​​ដី​ធ្លី​​​ដល់​ប្រជា​ពល​រដ្ឋ​​​តាម​បទ​បញ្ជា​សម្តេច​តេ​ជោ

Posted: 21 Jun 2012 12:00 AM PDT

ទិដ្ឋ​ភាពក្នុងពិធីកិច្ច​ប្រជុំ​បែង​ចែក​​​​ដី​ធ្លី​​​ដល់​ប្រជា​ពល​រដ្ឋ​​​តាម​បទ​បញ្ជា​សម្តេច​តេ​ជោ
ខេត្ត​ស្ទឹង​​ត្រែង​​ ៖ កាលពីថ្ងៃទី​៧ ឧសភា កន្លង​​ទៅ​នេះ ដោយលើកឡើង​ពីការអនុវត្ត​គោល​នយោ​បាយ​ស្បែកខ្លា គឺកុំឱ្យ​ប៉ះ​ពាល់​ដី​ប្រជា​ជន ដី​សហគមន៍ និងជីវិភាពរស់នៅ​របស់​ប្រជាជន សម្តេច​នាយករដ្ឋ​មន្រ្តីក៏​បានថ្លែង​​ពី​គោល​ការណ៍​​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ឱ្យ​បានច្រើន​ដល់​អ្នក​ភូមិ​ដែល​រស់​នៅលើ​ដីព្រៃរបស់រដ្ឋ និង​លើ​ដី​សម្បទាន ។

ប្រកាស​ផ្ទេរ​ភារ​កិច្ច​​តែង​តាំង​​មុខ​តំណែង​ និង​បំពាក់​​ឋានន្តរ​ស័ក្តិ​​ជូន​មន្ត្រី​​នគរ​បាល​​រាជ​ធានី​ភ្នំពេញ

Posted: 20 Jun 2012 11:55 PM PDT

ទិដ្ឋ​ភាព​​នៃ​ពិធី​ប្រកាស​ផ្ទេរ​ភារ​កិច្ច​​​តែង​តាំង​មុខ​តំណែង​
រាជធានីភ្នំពេញ ៖ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​រាជ​ធានី​ភ្នំពេញ ​មាន​រៀប​ចំ​ពិធី​ប្រកាស​ផ្ទេរ​ភារ​កិច្ច​តែង​តាំង​​មុខ​តំណែង​ និង​បំពាក់​​ឋានន្តរ​​ស័ក្តិ​​ជូន​ដល់​មន្ត្រី​នគរ​បាល​​រាជ​ធានី​ភ្នំពេញ ចំនួន​៣៤៧​នាក់ ដោយ​​មាន​ការ​​អញ្ជើញ​ចូល​រួម​ពី​​លោក​ឧត្តម​សេនីយ៍​​ត្រី ទូច ណារ៉ុថ ​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ លោក​ស្នង​ការ​រង​, នាយ​ការិយា​ល័យ​ និង​អធិ​ការ​ខណ្ឌ​ទាំង​៩ ។ ​

បាឡែន​បើក​វ៉ា​ឡង់​គ្រីស្ស័រ​នៅភ្លើង​ស្តុប​បណ្តាល​ឱ្យ​ឆ្កូត​ថ្នាំ​សង​​១​លាន​២០​ម៉ឺន​រៀល

Posted: 20 Jun 2012 11:50 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​បាឡែន​​ប្រញាប់​ពេក​​ដល់​ស្តុប​ហើយ​នៅតែ​ព្យាយាម​​បើក​​វ៉ា​ទៀត បណ្តាល​ឱ្យ​​កៀរ​រថយន្តឡង់​គ្រីស្ស័រ​​បើក​បរ​ដោយ​ស្ត្រី​ម្នាក់​ឆ្កូត​ថ្នាំ​ចំហៀង​ខាង​ឆ្វេង ​កាល​ពី​វេលា​ម៉ោង​​២​និង​​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២០ មិថុនា ​២០១២ នៅ​ចំណុច​​ស្តុប​៦៣​កែង​​វិថី​ព្រះ​សីហនុ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការ​មន ហើយ​រថយន្ត​បង្ក​​ព្យាយាម​​បើក​រត់​រហូត​ដល់​ក្រោយ​មន្ទីរ​ពេទ្យ​របេង​ក្នុង​សង្កាត់​បឹង

អ្នក​ភូមិ​បឹង​កក់​​507គ្រួសារ​​​​គាំ​ទ្រ​​បេក្ខ​ភាព​​​សម្តេច​​តេជោ​​

Posted: 20 Jun 2012 11:45 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ អ្នក​ភូមិ​​ដែល​កំពុង​​រស់នៅ​​​តំបន់​បឹង​កក់​​ សង្កាត់​ស្រះ​ចក ​ខណ្ឌ​​​ដូនពេញ​ រាជ​ធានី​ភ្នំពេញ​ ​ចំនួន​​​៥០៧​គ្រួសារ​​​បាន​ធ្វើ​​លិខិត​​​ថ្លែង​​​អំណរ​គុណ​​ និង​ដឹង​គុណ​​​ដល់​សម្តេច​​​អគ្គ​មហា​សេនា​បតី​​តេ​ជោ ​ហ៊ុន​​ សែន ​នាយក​រដ្ឋ​មន្ត្រី​​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដែល​បាន​​​សម្រេច​​​ធ្វើ​ការ​កែ​ប្រែ​​​ និង​អភិវឌ្ឍ​ន៍​​បឹង​កក់​​ឱ្យ​ទៅ​​ជា​ដី​គោក​ជា​ទី​ក្រុង​​រណប​​ ព្រមទាំង​​​បាន​ធ្វើ​​ប្រទាន​​​កម្ម​ដី​

​​​​ស្រវឹងស្រា​ជិះ​ម៉ូតូ​​ទៅ​បុក​រ៉ឺម៉ក​​ម៉ូតូចត​នៅ​ចិញ្ចើម​ផ្លូវ​​ដួល​​បាក់​ជើង​​សន្លប់​ស្តូក​ស្តឹង​

Posted: 20 Jun 2012 11:36 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ស្រវឹង​ជោក​ជាំ​ជិះ​ម៉ូតូ​​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​ចត​នៅ​ចិញ្ចើម​​ផ្លូវ បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​​បាក់​ជើង​​ខាង​ស្តាំ​​សន្លប់​ស្តូក​ស្តឹង ​កាល​ពីវេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២០ មិថុនា ចំណុច​មុខ​ផ្ទះ​សំណាក់​រិទ្ធី​ហេង ផ្លូវ​លេខ​១៣ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ​។

អាជ្ញា​ធរ​ខណ្ឌ​ដូនពេញ និង​សង្កាត់​ទាំង​១១​ធ្វើ​​អនាម័យ​​នៅ​​ច្រាំង​ទន្លេ​​មុខ​ផ្សា​រ​រាត្រី​

Posted: 20 Jun 2012 11:30 PM PDT

ទិដ្ឋភាព​នៃ​ការ​ធ្វើ​អនាម័យ​​នៅ​ច្រាំង​ទន្លេ​
រាជធានីភ្នំពេញ ៖ ​ព្រឹក​ថ្ងៃ​​ទី​២១ មិថុនា ២០១២ ​លោក​សុខ សម្បត្តិ ជំនួយ​​ការ​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន ​សែន និង​ជា​អភិ​បាល​ខណ្ឌ​ដូនពេញ ដឹក​នាំ​ចៅ​សង្កាត់​​ទាំង​១១ និង​មន្ត្រី​សាលា​ខណ្ឌ​​ប្រមាណ​ជា​១០០​នាក់​ប្រដាប់​ដោយ​កាំបិត​បាន​ចុះ​កាប់​​ឆ្ការ​ព្រៃ​ត្រែង​នៅ​ច្រាំង​ទន្លេ​មុខ​​ផ្សា​រ​រាត្រី ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ ព្រម​ទាំង​​បាញ់​​ទឹក​លាង​សំអាត​ច្រាំង​​ទន្លេ​ដែល​​ជន​អគតិ​បន្ទោ​​បង់​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!