Koh Santipheap Daily

Koh Santipheap Daily


ចោរត្បាញ​អាយ​ប្លន់​ខ្សែ​.កអ្នករាប់​អានគ្នាត្រូវ​ប៉ូលិស​ចាប់​ខ្លួន

Posted: 23 Jun 2012 01:00 AM PDT

ទិដ្ឋ​ភាព​ផ្ទះកើតហេតុ
ខេត្តកំពត​ ៖ ​​​​​​​​​​​ចោរ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ប្លន់ ប្រពន្ធ​អ្នក​នេ​សាទ​ម្នាក់​យក​ខ្សែ​កមាស ដោយ​ប្រើ​ដំបង​ប្ញស្សី​ប៉ុនកដៃ​ប្រវែង​មួយ​ម៉ែត្រ​វៃ​គំរាម​ជា​ច្រើន​ដំបង​ខណៈ​ប្តី​របស់​ស្ត្រី​រងគ្រោះ​ទៅ​នេសាទ​នៅ​ឯ​សមុទ្រ កាល​ពី​វេលា​ម៉ោង៨ និង​១៥នាទី​យប់​ថ្ងៃ​ទី​២១​ មិថុនា​ នៅ​ក្នុង​​ផ្ទះ​ស្ត្រី​រង​គ្រោះ​ ស្ថិត​ក្នុង​ភូមិ​​​គីឡូម៉ែត្រ​លេខ​១២ ឃុំ​កោះ​​តូច​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត ។

ក្រសួង​អប់​រំ​ យុវ​ជន​​ និង​កីឡា​​ សម្ពោធ​​និមិត្ត​រូប​​​ដំណើ​រ​​ការ​​អគារ​​ធនធាន​​ចំនួន​​​26

Posted: 23 Jun 2012 12:45 AM PDT

ទិដ្ឋភាពក្នុងពិធីសម្ពោធអគារ​ថ្មី
ខេត្ត​កណ្តាល​ ៖ នៅ​វិទ្យាល័យ​​ទេព​ប្រណម្យ​​ ​នា​ព្រឹក​ថ្ងៃ​ទី​​​២២ ​មិថុនា ឆ្នាំ​​២០១២ ​ក្រសួង​អប់​រំ​​ យុវ​ជន​ និង​កីឡា​​ បាន​រៀប​ចំ​​ពិធី​​សម្ពោធ​​​ជា​និ​មិត្ត​រូប​​​ដាក់​ឱ្យ​ដំណើរ​ការ​​​អគារ​​ធន​ធាន​​​ចំនួ​ន​២៦​ ដែល​ជា​ហិរញ្ញ​​ប្ប​ទាន​​​ធនា​គារ​​អភិ​វឌ្ឍ​ន៍​​អាស៊ី (ADB) ក្រោ​ម​អធិប​តី​ភាព​​​លោក​ អ៊ឹម​ សិទ្ធី ​រដ្ឋ​មន្ត្រី​​​ក្រសួង​អប់​រំ​ យុវ​ជន​​ និង​​កីឡា​​ លោក​​អភិ​បាល​ខេត្ត​​​កណ្តាល​​ និង​តំណាង​​ធនា​គារ​អភិ​ឌ្ឍ​ន៍​អា​ស៊ី​​

ចុង​​ភៅ​​​ជើង​ខ្លាំង​2នាក់​ប្រើ​ប៉័ង​តោ​​ហោះ​ដេញ​កាប់​គូជម្លោះ​បែរ​ជា​ត្រូវ​អ្នក​ដទៃ

Posted: 23 Jun 2012 12:30 AM PDT

ខេត្ត​កំពង់ចាម ៖ បុរស​ជាចុង​ភៅ​២នាក់ បម្រើ​ការ​ងារ​នៅក្លឹប​ឡឺមេគង្គ ស្ថិត​នៅ​ភូមិ​នាងគង្ហីង សង្កាត់​សំបួរ​មាស ក្រុង​កំពង់​ចាម ​បាន​​បង្ក​​ហិង្សា​ដោយ​យក​កាំ​បិត​បុ័ង​តោ​ចំនួន​២ ​មុខ​ស​.ស្ងាច​​ដេញកាប់​គូ​បដិ​បក្ស​មួយក្រុម​រហូត​ដល់​​ចំណុច​ឆ្មា​អើត ​ភូមិ​​ទី២ ​សង្កាត់​​វាលវង់ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​១១​យប់ ថ្ងៃទី​២០​ មិថុនា បណ្តាល​ឱ្យ​បុរស​​ចំនួន​២នាក់​រង​

មេ​ដក​កាំ​ភ្លើង​​ខ្លី​វាយ​ក្បាល​កូន​ទាហាន​ផ្ទុះ​ត្រូវ​ប្រជាពល​រដ្ឋ​ស្លាប់​1នាក់

Posted: 23 Jun 2012 12:15 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្តឧត្តរមានជ័យ​​ ៖ ​​​​​​​​​​​ប្រជា​ពលរដ្ឋ​ម្នាក់​បាន​​​​រង​គ្រោះ​​​រហូត​ដល់​ស្លាប់​ ដោយ​សារ​តែ​មេ​​បញ្ជា​ការ​រង​ម្នាក់​ដែលខឹង​​​​កូន​ទា​ហាន​​របស់​ខ្លួន​​​ហើយ​​ដក​កាំ​ភ្លើង​វាយ​​ក្បាលក៏រៀល​កៃ​​​ផ្ទុះត្រូវ​ ។ ជនរងគ្រោះ​​ក្នុងហេតុ​ការណ៍​ស្មាន​មិន​​​​ដល់​នេះ​​ឈ្មោះ​ ខ្លូត​ សំអឿន​ ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ ​ត្រូវគ្រាប់​កាំភ្លើង​​លើ​ចិញ្ចើម​ខាង​ឆ្វេង១​គ្រាប់​ស្លាប់​ភ្លាមនៅ​នឹង​កន្លែង​កើត​ហេតុ ។

សប្បុរស​​​ជន​ផ្តល់​អំណោយ​តាម​រយៈ​កោះ​សន្តិភាព​​ដល់​កូន​ភ្លោះ​ពិការ

Posted: 23 Jun 2012 12:00 AM PDT

សប្បុរស​​​ជន​ផ្តល់​អំណោយ​តាម​រយៈ​កោះ​សន្តិភាព​​ដល់​កូន​ភ្លោះ​ពិការ
ខេត្ត​​ស្ទឹង​ត្រែង​​ ៖ ​​​​​​​​​​​បង​ប្អូន​​ប្រុស​ភ្លោះ​ ពិការ​ស្វិត​ដៃ​ជើង​ដែល​​​អង្គុយ​បា​ន​ដោយសារ​យក​ជង្គង់​​​ច្រត់​នឹង​ថ្ពាល់​ ទទួល​នូវ​អំណោយ​ជា​ថវិកា និង​សម្ភារមួយ​ចំនួន​របស់​សប្បុរស​ជន​ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​​​២១​ មិថុនា តាម​រយៈកោះ​សន្តិភាព​ដែល​បាន​ចេញ​ផ្សាយ​កន្លង​មក។

ពលករ​ខ្មែរ​10នាក់​ទៅ​ធ្វើការ​នៅថៃ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍របួស​ធ្ងន់​និង​ស្រាល

Posted: 22 Jun 2012 11:45 PM PDT

​ខេត្ត​បន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​មាន​ពល​ករ​ខ្មែរ​ប្រុស-ស្រី​ចំនួន​១០នាក់ បាន​រង​របួស​ធ្ងន់​និ​ងស្រាល ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​​រថយន្ត​បុក​​ត្រាក់​ទ័រ កាលពីវេលា​ម៉ោង​​៧ព្រឹក​ថ្ងៃទី​២២ មិថុនា ​នៅ​ចំណុច​ភូមិ​កង​វ៉ា ឃុំ​កងវ៉ា ស្រុក​ខ្លង​​ហាត ខេត្ត​ស្រះ​កែវ ​​ប្រទេស​​ថៃ​ ។

​ម៉ូតូ​​សង់​កូរ៉េ​​បុក​គ្នា​ជា​មួយ​​​ម៉ូតូ​​កង់​បី​​ដួល​បោក​ខ្លួន​​ស្លាប់​

Posted: 22 Jun 2012 11:30 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរ​ស​​ម្នាក់​​​​​ស្លាប់​​បាត់​បង់​​ជី​វិត​​​​យ៉ាង​អា​ណោច​អាធ័ម​​ ដោយ​​​សារ​ឧប្ប​ត្តិ​ហេតុ​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​​ដ៏​រន្ធ​ត់​​​មួយ​បង្ក​ឡើង​​ដោយ​​ម៉ូតូ​​​កង់​បី​​បុក​ជា​មួយ​​​ម៉ូតូ​​សេ​​១០០​កូរ៉េ​​ ​ដែ​ល​បើ​ក​បរ​​​បញ្ច្រាស​​ទិស​គ្នា​ ហើយ​​​បុក​គ្នា​​​​ពេញ​ទំហឹង​​​​នៅ​​​លើ​មហា​វិថី​ព្រះ​នរោ​ត្តម​​ ជិត​ស្ថាន​ទូត​​ជប៉ុន​ ស្ថិត​ក្នុង​​​សង្កាត់​​​ទន្លេ​បាសាក់​​ ខណ្ឌ​ចំការ​មន​​ កាល​ពី​វេលា​ម៉ោង​​​៨និង​​​២០​នាទី​យប់​​​​ថ្ងៃទី​​​២១ មិថុនា ។

ជិះម៉ូតូ​ចេញ​ពីធ្វើការ​នៅ​ខារ៉ា​អូខេចោរ​ប្លន់​យក​ម៉ូតូ​ទៅបាត់

Posted: 22 Jun 2012 11:15 PM PDT

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ខ្ចីម៉ូតូមិត្ត​ភក្តិ​ជិះ​ជូនមិត្ត​ស្រី​ទៅ​លំនៅឋាន​ ខណៈ​​ពេល​ចេញ​​ពី​ធ្វើការ​​នៅក្លឹប​ខា​រ៉ាអូខេមួយ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌ​​ចំការ​មន​ ដល់​​មុខ​ផ្ទះ​លេខ​១៤៨ ផ្លូវ​លេខ​៤៣០ ​សង្កាត់​​ទួល​ទំពូង​ទី២ ត្រូវ​​ចោរ​ប្លន់​ប្រដាប់អាវុធ​​មួយ​ក្រុម មានគ្នា​៤​នាក់​ ​ជិះម៉ូតូ​២គ្រឿង​តាម​ភ្ជង់​ប្លន់​​យក​​ម៉ូតូ​​ធុន​សេ១០០ ពណ៌ខ្មៅ ស៊េរី​​២០០៩ ​ឡើង​តែម​​២០១០ ទៅ​បាត់​​​ដោយ​

ខណ្ឌរដ្ឋបាលព្រៃឈើបើកសិក្ខាសាលាចងក្រងផែនការគ្រប់គ្រងព្រៃឈើ

Posted: 22 Jun 2012 11:00 PM PDT

ទិដ្ឋភាពក្នុងពិធីប្រជុំ
ខេត្ត​ស្ទឹង​ត្រែង​ ៖ កាលពី​ព្រឹក​ថ្ងៃទី​២១​ មិថុនា ​​នៅ​សាលា​ខេត្ត​មាន​​បើកធ្វើ​សិក្ខា​សាលា​ស្តីពី​ការ​ចង​ក្រង​ផែន​ការ​គ្រប់គ្រង​ព្រៃ​ឈើ​សម្រាប់ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ស្ទឹងត្រែង ក្រោម​​អធិបតី​ភាព​លោក​ ម៉ៅ ធនិន​ អភិបាល​រង​ខេត្ត​ ចូល​រួម​ក្នុង​ឱកាស​នោះ​ មាន​អនុ​ប្រធាន​វិទ្យាស្ថាន​​ស្រាវ​ជ្រាវ ​និង​អភិវឌ្ឍន៍​ព្រៃឈើ​​-សត្វ​ព្រៃ​នៃ​រដ្ឋបាល​ព្រៃ​ឈើ ​នាយរង​អធិការ​ដ្ឋាន​រដ្ឋបាល​ព្រៃ​ឈើ​

ប៉េអឹម​ស្រុក​សន្ទុក​ចាប់​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​បី​នាក់​

Posted: 22 Jun 2012 09:15 PM PDT

ជន​ល្មើស​ត្រូវ​បានចាប់ខ្លួន
ខេត្ត​កំពង់​ធំ ៖​​ ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​ខេត្ត កាល​ពី​​ព្រឹក​ថ្ងៃទី​២១ មិថុនា បាន​រៀប​ចំ​ធ្វើ​ការ​បង្ហាញ​​ជន​សង្ស័យ​ជួញ​ដូរ​ថ្នាំ​ញៀនចំនួន​៣​នាក់​ ​រួម​​នឹង​វត្ថុ​តាង​ដែល​ដក​ហូត​​មាន​ម៉ូតូ ថ្នាំ​ញៀន និង​ថង់​ប្លា​ស្ទិក សម្រាប់​ច្រក​​​គ្រឿង​ញៀន​ដល់​អ្នក​សារ​ព័ត៌​មាន។

សំណូម​ពរ​​ជូន​​សម្តេច​តេ​ជោ​តាម​រយៈ​កោះ​សន្តិ​ភាព​មេត្តា​ឱ្យកូន​ចៅ​​​បាន​ចុះ​បញ្ជី​​ដី​ធ្លី​​

Posted: 22 Jun 2012 09:00 PM PDT

រាជ​ធានី​ភ្នំពេញ​​​​​ ៖ ប្រជា​ពលរដ្ឋ​​៣៨​គ្រួសារ​​ រស់នៅ​​ភូមិ​ទំនប់​​ ​សង្កាត់​​​ភ្នំពេញ​​ថ្មី ខណ្ឌ​សែន​សុខ ​បាន​បញ្ជូន​លិខិត​​សំណូម​ពរ​​មួយ​តាម​រយៈ​«កោះ​សន្តិភាព»​​​ដែល​ជា​ស្ពាន​​​ គោរ​ព​ជូន​​​សម្តេច​តេ​ជោ ដោយ​​មាន​​​​ផ្តិត​មេដៃ​​គ្រប់​ៗ​គ្នា​​​ជា​សក្ខី​​ភាព​ផង ​រៀប​រាប់​​ពី​ដី​ធ្លី​​​កម្ម​សិទ្ធិ​​របស់​​​ពួកគេ​​បាន​​គ្រប់​គ្រង​​​ដោយ​ស្រប​​ច្បាប់​ ដែល​​កន្លង​មក​​​មាន​មន្ត្រី​ខ្លះ​​​បាន​ព្យា​យាម​​រំលោភ​​ទាំង​បំពាន​ ។

ដង​ផ្លូវ​​តាមខ្សែ​​​បន្ទាត់​ព្រំ​ដែន​​​រដូវ​​​វស្សា​​​ម្តងៗ​​ពិបាក​ធ្វើ​​ដំណើរ​​

Posted: 22 Jun 2012 08:45 PM PDT

ដងផ្លូវ​ដែលពិបាកធ្វើដំណើរ
ក្រុង​ប៉ោយ​ប៉ែត​​​ ៖ ដង​ផ្លូវ​​តាម​​ខ្សែ​​​បន្ទាត់​ព្រំ​ដែន​​ខាង​ជើង​​​ផ្លូវ​ជាតិ​​​លេខ​​៥ ចាប់​ពី​ក្រុងប៉ោយ​ប៉ែត​​ឆ្ពោះ​​ទៅ​​ស្រុក​អូរ​ជ្រៅ​​​ និ​ងបន្ត​ទៅ​​​ស្រុក​មួ​យ​​ចំនួន​​​​ទៀត​​ដូច​​ជា​ស្រុក​ស្វាយ​​​ចេក និង​ស្រុក​ថ្ម​​ពួក​ជា​ដើម​​ កំពុង​រង​ការ​ខូច​ខាត​​​​ជា​បណ្តើរ​​​ៗ​ ធ្វើ​​ឱ្យ​អ្នក​ស្រុក​​ពិបាក​​​ក្នុង​ការ​ធ្វើ​ដំណើរ​​ ហើយ​បាន​​​​រិះ​គន់​​ថា​​ ការ​បង្ក​​​​​ឱ្យ​ផ្លូវ​​លំបាក​ដូច​ចុះឋាននរក​​​នេះ​មក​ពី​​​ការ​បំផ្លាញ​​ពី​រថយន្ត​​ដឹក​ជញ្ជូនធុន​​​​ធ្ងន់​​​​​​បើក​​​បរ​​​​

បញ្ចប់​​កិច្ច​​ប្រជុំ​​លើក​ទី​​7នៃ​គណៈ​កម្មា​ធិការ​រួម​​​សហភាព​អឺ​រ៉ុប​​​-​កម្ពុជា​

Posted: 22 Jun 2012 08:30 PM PDT

រាជ​ធានី​ភ្នំពេញ​​​ ៖ សហភាព​អឺ​រ៉ុប​​ និង​រាជ​រដ្ឋា​​ភិបាល​កម្ពុជា​​​បាន​បញ្ចប់​​ប្រ​កប​ដោយ​​​​ជោគ​ជ័យ​នូវ​កិច្ច​ប្រជុំ​​​​លើ​ក​​ទី​​៧​នៃ​គណៈ​កម្មា​ធិការ​​រួម​របស់​ខ្លួន​​ដែល​បាន​​រៀប​ចំ​ឡើង​​នៅ​រាជ​ធានី​​ភ្នំពេញ​​នា​ថ្ងៃទី​​២១​ មិថុនា កន្លង​​មក​​​នេះ ។ លោក​​​អ៊ុច ​បូររិទ្ធ រដ្ឋ​លេខា​ធិការ​​​ក្រសួង​​​ការ​បរ​ទេស​​​ និង​សហប្រតិ​បត្តិ​ការ​អន្ត​រ​ជាតិ​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ បាន​ចូលរួម​​បើក​​កិច្ច​ប្រជុំ​គណៈ​​​​កម្មា​ធិការ​រួម​​​

ឧកញ៉ា​ ហ៊ុន តូ​ ស្តារ​កិត្តិយស​បន្ទាប់​ពី​ត្រឡប់​ពីអូស្ត្រាលី​

Posted: 22 Jun 2012 08:15 PM PDT

លោកឧកញ៉ា ហ៊ុន តូ ធ្វើ​សន្និសីទ​កាសែត
រាជ​ធានី​ភ្នំពេញ​ ៖ លោកឧកញ៉ា ហ៊ុន តូ ដែលជាអ្នកជំនួញដ៏ល្បីល្បាញទាំងនៅកម្ពុជា និងអូស្ត្រាលី បានវិល​ត្រឡប់មក​ពី​ប្រទេស​អូ​ស្ត្រាលី​វិញហើយ កាលពីព្រឹក​ថ្ងៃទី​២២ មិថុនា ឆ្នាំ​២០១២ បន្ទាប់ពី​លោកចេញ​ទៅបំពេញ​ការ​ងារ​ផ្ទាល់​ខ្លួន​ និងបាន​ជួបជា​មួយអាជ្ញា​ធរ​អូស្រ្តាលី​ដើម្បី​បញ្ជាក់ការ​ពិតស្វែង​រក​យុត្តិ​ធម៌ ​និង​ស្តារ​កិត្តិយស​របស់លោក​​ឡើង​វិញ​ បន្ទាប់​ពីសារពត៌​មាន​

កាមរីឆ្លាម​ត្រឡប់​ក្រោយ​ត្រង់​សញ្ញា​ហាម​ឃាត់​​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​បុក​ដួល​រង​របួស

Posted: 22 Jun 2012 08:00 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​ ៖ ​​​​​​​​​​​បុរស​វ័យ​ចំណាស់​ម្នាក់​​​បើក​រថយន្ត​កាមរី​ឆ្លាម​បត់​ត្រឡប់​ក្រោយ​នៅ​ចំណុច​ហាមឃាត់​​ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​បើក​ម៉ូតូ​សង់​កូរ៉េ​ពី​ក្រោយ​ជ្រុល​បុក​ដួល​ហើយ​បោក​ដៃ​ចង្កូត​ចុក​ដើម​ទ្រូង​ និង​ក្អួត​ចង្អោរ ។ ហេតុការ​ណ៍នេះ​កើត​ឡើង​នៅ​​​វេលា​ម៉ោង​២និង​១០នាទី​រសៀល​ថ្ងៃទី​២១ មិថុនា លើ​ផ្លូវ​ជាតិ​លេខ​២ ក្នុង​សង្កាត់​ស្ទឹងមាន​ជ័យ ខណ្ឌមានជ័យ​ ។

LG Optimus L7 មាន​ចេញ​លក់​​នៅ​ប្រទេស​កម្ពុជា​ហើយ​

Posted: 22 Jun 2012 07:45 PM PDT

LG Optimus  L7 មាន​ចេញ​លក់​​នៅ​ប្រទេស​កម្ពុជា​ហើយ​
រាជធានីភ្នំពេញ ៖ កាល​ពីថ្ងៃ​ទី​​២០ មិថុនា ឆ្នាំ​២០១២ ​ក្រុមហ៊ុន​ ជី ហ្គៀ បាន​​ប្រកាស​​ដាក់​លក់​​​ទូ​រ​ស័ព្ទ​​​ស្មាត​ហ្វូន​​​ស៊េរី​ថ្មី​ LG Optimus L7 ​ដែល​​​មាន​ការ​​រច​នា​​​យ៉ាង​ល្អ​​​ប្រណីត​សម្រាប់​​​មនុស្ស​សម័យ​​​ថ្មី​ និង​អាច​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​​​យូនីកូដ​​សម្រាប់​ការ​សរសេរ​ ការ​បើក​មើល​​​​វេប​សាយ​ភាសាខ្មែរ​​បាន​គ្រប់​ប្រភេទ​ និង​ការ​រក្សា​លេខ​​ទំនាក់​ទំនង​​​ដំបូង​​បំផុត​​​នៅ​ប្រទេ​សកម្ពុ​ជា​ ។

ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​ដួល​សន្លប់​10នាទី

Posted: 22 Jun 2012 07:30 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​​ស្រវឹង​ជោកជាំ​ម្នាក់​បានជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​សេ​១១០ ពណ៌​ខ្មៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនីរ៉េត បើក​រេ​ចង្កូត ពេញ​ផ្លូវ​​បាន​ដួល​សន្លប់​​ម្នាក់​ឯងប្រ​ហែល​​១០​នាទី ទើប​ដឹងខ្លួន​​វិញលើក​ម៉ូតូ​ជិះទៅ​មុខបន្ត ​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២១ មិថុនា ​នៅ​ចំណុច​ខាង​​​លិច​ផ្សារ​ស្ទឹង​មានជ័យ ​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌមានជ័យ ។ ​បុរសរងគ្រោះ​ពុំ​បាន​​ប្រាប់​អត្ត​

ចេញពី​ជប់​លៀង​ជិះម៉ូតូ​ដួល​ដាច់​សរសៃ​ឈាម​ខួរក្បាល

Posted: 22 Jun 2012 07:15 PM PDT

ជន​រងគ្រោះ​ត្រូវ​បានជួយសង្គ្រោះ
ខេត្ត​កំពង់​ចាម ៖ បុរស​ម្នាក់​ដាច់​សរសៃ ឈាម​ខួរ​ក្បាល​សន្លប់​ស្តូក​ស្តឹង ខណៈ​ពេល​ជិះ​ម៉ូតូ​ចេញពី​ជប់​លៀង​ក្នុង​ស្ថាន​ភាព​ស្រវឹង​ជិះ​ដួល កាល​ពីវេលាម៉ោង​​១២​​​រំលង​​អធ្រាត្រ ថ្ងៃទី​២០ ​មិថុនា ​​​នៅ​ចំណុច​ជិត​ភ្នំ​ប្រុសភ្នំស្រី ​ស្ថិតក្នុង​​ស្រុក​ជើង​ព្រៃ ។​ ​ជន​រងគ្រោះ​ឈ្មោះ សោម ​សុភាព អាយុ​៤១​ឆ្នាំ ​ជា​បុគ្គលិក​​ក្រុម​ហ៊ុន​​ KSX មានទីលំនៅ​ភូមិ​ណាកិន ​ឃុំមាន ​ស្រុក​ព្រៃ​ឈរ ខេត្ត​

ជិះម៉ូតូ​ឌុប​ទៅ​ខួប​កំណើត​ឈប់​ភ្លើង​ស្តុប​​រថយន្ត​បុក​ពីក្រោយ​ម្តាយ​របួស​ជើងកូន​តូច​3នាក់​សំណាង​ល្អ

Posted: 22 Jun 2012 07:00 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់​បាន​រង​របួស​​ជើង​ធ្ងន់​ធ្ងរ​ពេល​ជិះ​ម៉ូតូ​ឌុប​ជាមួយ​កូន​​ស្រី​តូចៗ ៣នាក់​ ធ្វើ​ដំណើរ​ទៅ​ខួបកំណើត​បង​ប្អូន​ហើយ​​ឈប់​​នៅ​ចំណុច​ភ្លើង​​ស្តុប​ត្រូវ​រថយន្ត​ម៉ាក​ KIA មួយ​គ្រឿង​​បុក​ពីក្រោយ ​តែ​សំណាង​ល្អ​កូន​ស្រី​តូច​ៗ​​​បីនាក់ពុំ​បាន​រង​របួស​ ។​ គ្រោះ​ថ្នាក់​ចរាចរណ៍នេះ​បាន​កើត​ឡើង​កាល​ពីវេលាម៉ោង​៧​យប់​ថ្ងៃទី​២០​ មិថុនា ​នៅ​ចំណុច​ស្តុប​វិថី​ឧកញ៉ា ​​​ទេព​ផន​កែង​ផ្លូវ​

ស្រវឹងធ្លាក់ភ្នែក​ជិះម៉ូតូ​បុក​រ៉ឺម៉កម៉ូតូ​​ដួលសន្លប់​​

Posted: 22 Jun 2012 06:45 PM PDT

ជន​រងគ្រោះ​ត្រូវបាន​ជួយសង្គ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​ជាំ​ជិះម៉ូតូ​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​​​​ចត​នៅ​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​បាក់ជើង​​ខាង​ស្តាំ​សន្លប់​ស្តូក​ស្តឹង កាលពីវេលាម៉ោង​១០និង​៤០នាទី​យប់ ថ្ងៃទី​២០ មិថុនា ​​ត្រង់​ចំណុច​មុខ​ផ្ទះ​សំណាក់​រិទ្ធី ហេង ​ផ្លូវ​េលខ​១៣ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ ។

ចេញពីផឹកស៊ីជិះម៉ូតូប៉ះដៃចង្កូត​គ្នា​​ដួល​បែក​មុខ​

Posted: 22 Jun 2012 06:30 PM PDT

ជនរងគ្រោះត្រូវបាន​ជួយសង្គ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​រួម​ជាមួយ​មិត្ត​ភក្តិ​បាន​រង​របួស​បែក​មាត់​ហូរ​ឈាម ដូចគ្នា ដោយ​សារ​តែ​​ជិះ​ម៉ូតូ​ចេញ​ពី​កន្លែង​ផឹក​ស៊ី ​ប៉ះ​ដៃ​ចង្កូត​ម៉ូតូ​គ្នាបណ្តាល​ឱ្យ​ដួល​ កាលពី​វេលា​ម៉ោងង​​១២​និង​១៥នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២២ មិថុនា ​​តាម​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការមន ។

ការ​វិ​វឌ្ឍ​ទៅ​មុខ​​របស់ក្រុមហ៊ុន​​ ភ្នំពេញ​ហុង​ដា ជា​មួយ​​អគារ​តាំង​បង្ហាញ​ថ្មី​ស្តង់​​ដា​អន្តរជាតិ

Posted: 22 Jun 2012 06:15 PM PDT

​​អគារ​តាំង​បង្ហាញ​ថ្មី​ស្តង់​​ដា​អន្តរជាតិរបស់​ក្រុម​ហ៊ុន​ហុង​ដា
រាជធានីភ្នំពេញ​ ៖ ក្រុម​ហ៊ុន​ ភ្នំពេញ​ហុង​ដា​ ជាក្រុមហ៊ុន​​ទទួល​បាន​សិទ្ធិ​​ផ្ទាល់​ពី​ក្រុមហ៊ុន Honda Motors Co.,Ltd របស់​ប្រទេស​​ជប៉ុន​ក្នុង​​​ការ​នាំ​ចូល​ និង​​លក់​ចែក​ចាយ​​រថយន្ត​​​ហុង​​ដា​​​ទំនើប​ៗ​សម្រាប់​ទី​ផ្សារ​​ក្នុង​ព្រះ​រាជ​ា​ណា​ច​ក្រ​​កម្ពុជា ។ថ្មី​ៗ​​នេះ ​ក្រុមហ៊ុន​ទើប​តែ​​បាន​នាំ​ចូល​​រថយន្ត​ ​Honda CR-V ស៊េរី​​ថ្មី​ឆ្នាំ​២០១២​ ដែល​មាន​រូប​រាង​​ផ្លាស់​ប្តូរ​ថ្មី​សន្លាង​​​ស្រស់​ស្អាត ​បច្ចេ​ក​វិទ្យា​​

អគារ​តាំង​​បង្ហាញ​ថ្មី​ស្តង់​ដា​អន្តរជាតិ​​របស់​ក្រុមហ៊ុន​ ខេ (ខេម​បូឌា)​លេច​ចេញ​ជា​រូប​រាង

Posted: 22 Jun 2012 06:00 PM PDT

អគារ​តាំង​​បង្ហាញ​ថ្មី​ស្តង់​ដា​អន្តរជាតិ​​របស់​ក្រុមហ៊ុន​ ខេ (ខេម​បូឌា)
រាជធានីភ្នំពេញ​ ៖ ក្រុម​ហ៊ុន​ ខេ (ខេម​បូឌា) ជាក្រុមហ៊ុន​ដែល​ទទួល​បាន​​សិទ្ធិ​ផ្ទាល់​ពី​ក្រុមហ៊ុន ​Isuzu Motors Limited របស់​ប្រទេស​ជប៉ុន​ និង​ក្រុមហ៊ុន​ Isuzu Motors International Operations (Thailand) Co.,Ltd នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​ការ​នាំ​ចូល​ និង​លក់​​ចែក​ចាយ​រថយន្ត​ភីក​អាប់ ​ISUZU D-MAX និង​រថយន្ត​ ISUZU សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​​ធុន​តូច ​ធុន​

ខេត្ត​៣​ជាប់​ព្រំ​ដែន​កម្ពុជា-ថៃ​បើក​កិច្ច​ប្រជុំ​​គណៈ​កម្ម​ការ​ព្រំដែន​ថ្នាក់​មូល​ដ្ឋាន

Posted: 22 Jun 2012 03:19 AM PDT

ទិដ្ឋភាព​នៅ​​ក្នុង​​កិច្ច​ប្រជុំ​​ក្រុម​លេខាធិការ​
ក្រុង​ប៉ោយប៉ែត ៖ កាលពី​ព្រឹក​ថ្ងៃទី​​២២ មិថុនា ២០១២ ​ភាគី​​កម្ពុជា-ថៃ​​នៃ​ខេត្ត​៣​ជាប់​ព្រំ​ដែន​រួម​មាន​​បន្ទាយ​មាន​ជ័យ បាត់​ដំបង ​និង​ស្រះ កែវ បា​ន​បើក​កិច្ច​ប្រជុំ​ក្រុម​លេខា​ធិការ​គណៈ​កម្ម​ការ​ព្រំ​ដែន​ថ្នាក់​មូល​ដ្ឋាន​ដែល​ពុំ​ធ្លាប់​មាន​​​ពី​​មុន​មក​ដោយ​ផ្តោត​​ទៅ​លើ​កំណត់​ហេតុ​​សំខាន់ៗ​ចំនួន​៣ រួម​មាន​សន្តិ​សុខ​ សេដ្ឋ​កិច្ច ​និង​សង្គម​កិច្ច​​។ កិច្ច​ប្រជុំ​នេះ​រៀបចំ​ឡើង​​នៅ​​សណ្ឋា​គារ​មើម៉ែត ក្នុង​ស្រុក​អារញ្ញ ខេត្ត​​ស្រះ​

សំណាង​ពី NOKIA

Posted: 22 Jun 2012 03:12 AM PDT

ការ​ផ្តល់​​សំណាង​​​ពី Nokia
រាជធានីភ្នំពេញ ៖ នៅក្នុងរដូវវស្សានាឆ្នាំ​នេះ ក្រុមហ៊ុន Nokia បាននិងកំពុងអនុវត្តកម្ម​វិធី​លក់ដ៏ពិសេសមួយសម្រាប់អតិថិជនរបស់ខ្លួន គឺ​ផ្តល់អាវភ្លៀងមួយឬឆត្រមួយភ្លាមៗ និង​សន្លឹក​ឆ្នោតមួយសន្លឹក ដើម្បីចូលរួមចាប់ឆ្នោតយក​រង្វាន់​ធំៗដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា រថយន្ត​ ម៉ូតូ ទូរទស្សន៍ LCD និងទូរស័ព្ទដៃ Nokia ទំនើបៗ ជូនដល់អតិថិជនដែលបានជាវផលិតផល Nokia។

ចោរត្បាញ​អាយ​ប្លន់​យក​​ខ្សែ​ក​​២នាក់ជិតស្និទ្ធ​មិន​បាន​​សម្រេច​​

Posted: 22 Jun 2012 03:10 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្តកំពត​ ៖ ​​​​​​​​​​​ចោរ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ប្លន់ ប្រពន្ធ​អ្នក​នេ​សាទ​ម្នាក់​យក​ខ្សែ​កមាស ដោយ​ប្រើ​ដំបង​ប្ញស្សី​ប៉ុនកដៃ​ប្រវែង​មួយ​ម៉ែត្រ​វៃ​គំរាម​ជា​ច្រើន​ដំបង​ខណៈ​ប្តី​របស់​ស្ត្រី​រងគ្រោះ​ទៅ​នេសាទ​នៅ​ឯ​សមុទ្រ កាល​ពី​វេលា​ម៉ោង៨ និង​១៥នាទី​យប់​ថ្ងៃ​ទី​២១​ មិថុនា​ នៅ​ក្នុង​​ផ្ទះ​ស្ត្រី​រង​គ្រោះ​ ស្ថិត​ក្នុង​ភូមិ​​​គីឡូម៉ែត្រ​លេខ​១២ ឃុំ​កោះ​​តូច​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត ។

ប្រទះឃើញ​សាកសព​បុរស​ម្នាក់​មាន​សភាព​ហើម​ស្អុយ​​​សង្ស័យជា​អំពើប្លន់​​សម្លាប់​​​យក​ម៉ូតូ

Posted: 22 Jun 2012 03:05 AM PDT

សព​បុរស​ដែល​ប្រទះ​ឃើញ
រាជ​ធានី​ភ្នំពេញ​​​​​ ៖ ​សព​បុរស​​ម្នាក់​​ដែល​មាន​សភាព​​ហើម​ស្អុយ​​​ទៅ​ហើយ​​ត្រូវ​​បុរស​អ្នក​ឃ្វាល​​​ក្របី​​​ម្នាក់​​ប្រទះ​ឃើញ​​ដេក​​​ស្លាប់​​ផ្កាប់​មុខ​​​​ ដែល​​​គេ​សង្ស័យ​​​ថា​ជា​អំពើ​​ប្លន់​សម្លាប់​​​យក​ម៉ូតូ​​​​​ ហើយ​បន្ទាប់​​​ពី​ប្រទះ​​ឃើ​ញ​​បុរសនោះ​​បាន​រាយ​ការណ៍​​​​ប្រាប់​​ប៉ូលិស​​ប៉ុស្តិ៍​​​​​ព្រៃ​ស ​​​ឱ្យ​ទៅ​ពិនិត្យ​​មើល​ និង​ស្រាវ​ជ្រាវ​​​​​ដើម្បី​កសា​ង​សំណុំ​រឿង​​ ។ 

​គណៈ​មេធាវី​ផ្សព្វផ្សាយ​​បន្ថែម​ ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​​ដល់​មេធាវី​​ប្រកប​វិជ្ជា​ជីវៈ​

Posted: 22 Jun 2012 03:04 AM PDT

ទិដ្ឋ​ភាព​ក្នុងពិធី​ផ្សព្វផ្សាយ​​បន្ថែម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​
រាជធានីភ្នំពេញ ៖ ដើម្បីបង្កើន​ការយល់​ដឹង​កាន់តែច្បាស់អំពីច្បាប់ស្ដីពីការប្រឆាំងអំពើពុក​រលួយ និងនីតិវិធីដាក់ពាក្យ​បណ្ដឹងដល់មេធាវី​នៃ​ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ មិថុនា ២០១២ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមមេធាវីសំរិទ្ធ និងមាន​ការ​ចូលរួម​ពី​តំណាងអង្គភាពប្រឆាំងអំពើពុករលួយផង ​បាន​ធ្វើ​ការផ្សព្វផ្សាយបន្ថែមអោយកាន់តែ​ច្បាស់​ដល់មេធាវី​ទាំង​ឡាយ​​ដែល​

ពួក​តាលី​​បង់​វាយ​ប្រហារ​សណ្ឋាគារ​មួយ​ជិតក្រុង​កាប៊ុល​​ស្លាប់​13នាក់​

Posted: 22 Jun 2012 03:00 AM PDT

សណ្ឋាគារ​​រង​ការ​​វាយ​ប្រហារ​​មាន​ផ្សែង​ហុយ​ចេញ ​​
ប៉ូលិស​​​​អាហ្វហ្គា​​នីស្ថាន​​ រាយការណ៍​ថា ការ​វាយ​​លុក​​​របស់​ពួក​​តាលីបង់​​​កាលពី​យប់​ថ្ងៃ​ទី​២១​មក​២២​មិថុនា​​ប្រឆាំង​សណ្ឋាគារ​មួយ​ស្ថិត​​នៅ​ជាយ​ក្រុង​កាប៊ុលបានបញ្ចប់​កាលពីថ្ងៃទី២២​មិថុនា​​បន្ទាប់​ពីការ​ឡោមព័ទ្ធ​សណ្ឋាគារ​​​នោះរយៈ​​ពេល​១២ម៉ោង​ដោយ​ការ​ប្រយុទ្ធ​គ្នា​បណ្តាល​​​ឱ្យ​​​មនុស្ស​ស្លាប់​១៣​នាក់​ក្នុង​នោះ​​មាន​ជន​សកម្ម​​​ប្រយុទ្ធ​​៥​នាក់​និង​​​ជន​ស៊ីវិល​​៤​នាក់ ។

លិច​​នាវា​ពួក​អន្តោ​ប្រវេសន៍​ក្នុង​សមុទ្រ​​ឥណ្ឌា​​សង្គ្រោះ​មនុស្ស​១០៩​នាក់

Posted: 22 Jun 2012 02:58 AM PDT

ពួកអ្នក​​​នៅរស់រាន​មាន​ជីវិត​​ស្រង់​ដាក់​លើ​​នាវា​
​ប្រតិបត្តិការ​​ជួយសង្គ្រោះ​​​បន្តទៀត​កាលពី​ថ្ងៃទី​២២ មិថុនា​​ដើម្បី​តាម​រក​​មនុស្ស​ដែល​​អាច​​​នៅ​រស់​រាន​មាន​ជីវិត​ដទៃៗ​ទៀត​ក្នុង​ចំណោម​​ពួកអន្តោ​ប្រវេសន៍​ដែល​​រង​គ្រោះ​​ដោយ​សារលិចនាវា​​​ក្នុង​មហា​សមុទ្រ​​​ឥណ្ឌា​ត្រង់​កន្លែង​​​មួយ​ចន្លោះ​​ប្រទេសឥណ្ឌូណេស៊ី​​និង​អូស្ត្រាលី ក៏ប៉ុន្តែ​​ក្តីសង្ឃឹម​​​បាន​រលាយ ខណៈ​​ដែល​​បណ្តា​យន្ត​ហោះ​​​និង​នាវា​​ដែល​ទៅ​កាន់​​កន្លែង​​​នាវា​លិច​ប្រទះ​​​ឃើញ​តែ​សាក​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!