Koh Santipheap Daily

Koh Santipheap Daily


​បុរស​ម្នាក់​​ផឹក​​ស៊ី​ស្រវឹង​ចង់​ស្រី​បន្លំ​ចូល​ក្នុង​បន្ទប់​​កូន​ក្រមុំ​​គេ​ត្រូវ​ឃាត់​ខ្លួន​

Posted: 20 Jun 2012 01:09 AM PDT

ជនសង្ស័យ​ដែល​ជាប់​ចោទ​ពី​បទ​រំលោភ​
រាជធានីភ្នំពេញ ៖ ​ជន​សង្ស័យ​ម្នាក់​​ត្រូវ​ប៉ូលិស​​ឃាត់​ខ្លួន​យក​ទៅ​ប៉ុស្តិ៍​​ទាំង​យប់​ ខណៈ​​ពេល​ផឹក​​ស៊ី​ស្រវឹង​ដើរ​ទៅ​បត់​ជើង​ត្រឡប់​មក​វិញ ដើរ​ចូល​ក្នុង​បន្ទប់​កូន​ក្រមុំ​គេ​ចាក់​គន្លឹះ​​ប្រុង​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​​តែ​មិន​បាន​សម្រេច​ ដោយ​សារ​នាង​ស្រែក​ផ្អើល ។ ហេតុ​ការណ៍​​នេះ​កើតឡើងកាលពីវេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៩ មិថុនា នៅ​បន្ទប់​ជួល​ម្តុំ​ភូមិ​បឹង​សាឡាង ក្រុម​៦ សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ ។

រថយន្តឡិចស៊ីស LS400 បើក​​បរ​ដោយ​ជន​ជាតិ​ចិន​បត់​ចូល​សណ្ឋា​គារ​បុក​រ៉ឺម៉ក​សង​១២០​ដុល្លារ​

Posted: 20 Jun 2012 01:06 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ឡិច​ស៊ីស LS400 ​ពណ៌​ខ្មៅ​ បើ​ក​បរ​ដោយ​ជន​ជាតិ​ចិន​បត់​ចូល​សណ្ឋា​គារ​បុក​រ៉ឺម៉ក​ម៉ូតូ បណ្តាល​ឱ្យ​ដួល​បត់​​ម៉ូតូ​ទៅ​ក្រោយ ចំណែក​អ្នក​បើក​បរ​រង​របួស​ដាច់​កូន​ដៃ​ខាងឆ្វេង និង​​ក្បាល​ជង្គង់ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​មុខ​សណ្ឋា​គារ​ភ្នំពេញ តាម​បណ្តោយ​​មហា​វិថី​​ព្រះ​មុនីវង្ស ​សង្កាត់​ស្រះ​ចក ខណ្ឌ​​ដូន​ពេញ កាលពីវេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៩ មិថុនា ។

គឹម​កាដា​សៀន សារភាព​ថា ៖ ខ្ញុំ​បាត់​បង់​ព្រហ្ម​ចារីយ៍តាំង​ពី​អាយុ​១៤​ឆ្នាំមកម៉្លេះ

Posted: 20 Jun 2012 01:06 AM PDT

នាងគឹម​កាដា​សៀន
យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​គេ​ហ​ទំព័រ​សិល្បៈ​ហូលី​វូដ ចេញ​ផ្សាយ​កាល​ពី​​ថ្ងៃ​ពុធ​ទី​២០ ​មិថុនា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា​ តារា​ទូរ​ទស្សន៍​គឹម​កាដា​សៀន បាន​សារ​ភាព​ប្រាប់​ទស្ស​និក​ជន​ដោយ​ត្រង់​ៗ​​ក្នុង​កិច្ច​សម្ភាស​ជា​មួយទូរ​ទស្សន៍​ដែល​រៀប​ចំ​ឡើង​​ដោយ​ពិធី​ការិនី​​ Oprah Winfrey ថា នាង​បាន​បាត់បង់​ព្រហ្ម​ចារីយ៍​តាំង​ពី​នាង​មាន​អាយុ​ត្រឹម​តែ​១៤​ឆ្នាំ​មក​ម៉្លេះ ។

ស្ថាប័ន​​សមត្ថ​កិច្ច​ចម្រុះ​ចុះ​ឆែក​ឆេរ​​កន្លែង​​លក់​ឱសថ​ហួស​​កាល​កំណត់​​នៅ​ក្រុង​ប៉ោយ​ប៉ែត

Posted: 20 Jun 2012 01:05 AM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែង​លក់​ឱសថ​ហួស​កាល​កំណត់​នៅ​ប៉ោយប៉ែត
ក្រុង​ប៉ោយប៉ែត ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​២០ មិថុនា ២០១២ ​នេះ លោក​ផាន់ ​ភារម្យ ព្រះ​រាជ​អាជ្ញា​រង អម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មា​ជ័យ បានដឹក​នាំ​កម្លាំង​​សមត្ថ​​កិច្ច​ចម្រុះ​​មាន​មន្ត្រី​កាំកុង​ត្រូល មន្ត្រី​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ក្រសួង​មហា​ផ្ទៃ និង​មន្ត្រី​នគរបាល​​ក្រុង ខេត្ត ​រួម​ទាំង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ផង​ដែរ បាន​ចុះ​ឆែក​ឆេរ និង​ត្រួត​ពិនិត្យ​​កន្លែង​​លក់​ឱសថ​ជា​ច្រើន​កន្លែង

រ៉ឺម៉កម៉ូតូ​កង់​បី​បុក​​គូទ​រថយន្ត​រ៉េវហ្វ័រ​បែក​ស្តុប​និងកាង​ជួយ​ជួសជុល​ឱ្យវិញ

Posted: 20 Jun 2012 01:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រ៉ឺម៉កម៉ូតូកង់បី​១គ្រឿង បាន​បើក​បុក​គូទ​រថយន្ត​​រ៉េវ​ហ្វ័រ ពណ៌ទឹកប្រាក់ មួយគ្រឿង ​ពេល​ដែលរថយន្តបត់​ចូល​មជ្ឈមណ្ឌល​ថែ​រក្សា​យាន​យន្ត​ (កន្លែង​លាង​រថយន្ត) បណ្តាល​ឱ្យ​បែក​ស្តុប​និង​រយះ​​កាង​​​ក្រោយ ​កាល​ពី​វេលាម៉ោង​៣និង​៤០​នាទី ​រសៀល ​ថ្ងៃទី​១៨ មិថុនា ​នៅ​តាម​​ផ្លូវ​លេខ​២៦១ មុខ​មជ្ឈ​មណ្ឌល ថែ​រក្សា​យាន​យន្ត​ ស្ថិតក្នុង​សង្កាត់ទឹក​ល្អក់​ទី​៣ ខណ្ដ​ទួល

ជន​សង្ស័យ​​ចោរ​គាស់​​ផ្ទះ​ពីរ​នាក់​ប្តី​ប្រពន្ធ​​ត្រូវ​ម្ចាស់​ទាន់​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​

Posted: 20 Jun 2012 12:59 AM PDT

ចោរ​គាស់​​ផ្ទះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ ​ជន​សង្ស័យ​ចោរ​គាស់​ផ្ទះ​ពីរ​នាក់​ប្តី​ប្រពន្ធ​​ត្រូវ​បាន​ម្ចាស់​ផ្ទះ​គេ​ទាន់​សហ​ការ​​ជា​មួយ​ប្រជា​ពល​រដ្ឋ​ដេញ​តាម​ចាប់​​ខ្លួន​បាន​​ខណៈ​ពេល​ដែល​ពួក​គេ​ធ្វើ​សកម្ម​ភាព​លួច​គាស់​​​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​​យក​ទ្រព្យ​សម្បត្តិ​ ហើយ​ពេល​​ម្ចាស់​គេ​ទាន់​បុរស​ជា​ប្តី​​បាន​ច្រាន​ម្ចាស់​​ផ្ទះ​ដួល​អុក​គូទ​រួច​ព​កូន​ស្រី​ ទើប​​អាយុ​១​ខួប​​នាំ​ប្រពន្ធ​​រត់​គេច​ខ្លួន​ ប៉ុន្តែ​គេ​​ចមិន​រួច​ក៏​ជាប់​អន្ទាក់​តែ​ម្តង ។

ជើង​ឯក​ប្រដាល់​ទម្ងន់​ធ្ងន់​អ​ង់​គ្លេស​ជាប់​បម្រាម​ប្រកួត​4​ឆ្នាំ​ពី​បទ​ប្រើ​ប្រាស់​សា​រ​ធាតុ​ហាម​ឃាត់

Posted: 20 Jun 2012 12:49 AM PDT

កីឡាករ​អង់​គ្លេស​ Olubamiwo(ស្តាំ)
កីឡា​ករ​​ប្រ​ដាល់​​ទម្ងន់​​ធ្ងន់​​អង់​​គ្លេស​ Larry Olubamiwo​ត្រូវ​​បាន​​គេ​​ហាម​មិន​ឱ្យ​ឡើង​សង្វៀន​ប្រ​កួត​រយៈ​ពេល​៤​ឆ្នាំ​ក្រោយ​ពី​រូប​គេ​បាន​រំ​លោភ​បំ​ពាន​លើ​ច្បាប់​ប្រ​ឆាំង​សារ​ធាតុ​ញៀន​ចម្រុះ​ ។​Olubamiwoមាន​ទី​លំ​នៅ​ក្នុង​ទី​ក្រុង​ឡុង​មាន​លទ្ធផល​តេស្ត​​វិជ្ជ​មាន​នៃ​សារ​ធាតុ​បង្កើន​ឈាម​ EPOនៅ​ក្នុង​ការ​ធ្វើ​តេស្ត​ឈាម​មួយ​ក្រោយ​ពី​ការ​ប្រ​កួត​ជា​មួយ​កីឡាករ Sam Sextonកាល​ពី​ថ្ងៃ​ទី​

ហាម​ជក់​បារី​​នៅ​ទី​សាធារណៈ​​ចូល​​ជា​ធរមាន​​នៅ​ឆ្នាំ​2013​នៅ​វៀត​ណាម​

Posted: 20 Jun 2012 12:47 AM PDT

AFP ផ្សាយ​ថា វៀត​ណាម​​បានអនុម័ត​ច្បាប់​ហាម​​ជក់​បារី​នៅ​ទី​សាធារណៈ​​ និងហាម​ឃោសនា​​ផ្សាយ​ពាណិជ្ជ​កម្ម​​បារី​គ្រប់​​រូប​ភាព ​។ អាជ្ញា​ធរ​​​​​​​​​​​​វៀត​ណាម បញ្ជាក់​រឿង​នេះ​កាល​ពី​ថ្ងៃ​ទី​១៩ ​មិថុនា ។​​​ច្បាប់​ដែល​មាន​ការ​យល់​ស្រប​ពី​សមាជិក​​សភា​ចំនួន​​៤៤០​សំឡេង ​ក្នុង​ចំណោម​​៤៦៨​សំឡេង​​កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា ​​គឺ​កំណត់​​​​ការ​​លក់​​​ថ្នាំ​ជក់​ដល់​អ្នក​មាន​​អាយុ​តិចជាង​​​១៨​ឆ្នាំ ​ជា​រឿង

កាក​បាទ​ក្រហម​​​សាខា​រាជ​ធានី​ភ្នំពេញ​ប្រជុំ​ជាមួយ​កាក​បាទ​ក្រហម​បារាំងស្តី​ពី​ផែន​ការ​សកម្ម​ភាព​បន្ត​របស់​មណ្ឌល​ផ្កា​ម្លិះ​គាំ​ទ្រ​ចិត្ត​សាស្ត្រ​សង្គម​ឆ្នាំ​2013-2014

Posted: 20 Jun 2012 12:45 AM PDT

រាជ​ធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី១៩ ខែ មិថុនា ឆ្នាំ២០១២ នៅ​ទីស្នាក់ការកាក​បាទ​ក្រហម​សាខា​​រាជធានី​ភ្នំពេញ បាន​រៀបចំ​កិច្ច​ប្រជុំ​​ជាមួយ​កាកបាទក្រហម​បារាំង ស្ដី​ពី​ផែនការ​សកម្មភាព​បន្ដ​របស់​មណ្ឌល​ផ្កាម្លិះ​គាំទ្រ​ចិត្ដ​សាស្ដ្រ​សង្គមឆ្នាំ​២០១៣-២០១៤ ក្រោម​អធិបតី​ភាព លោកប៉ា សុ​ជាតិ​វង្ស ប្រធាន​គណៈកម្មាធិការ​សាខា និង​ជា​អភិបាលរង​នៃ​គណៈ​​អភិបាលរាជធានី​ភ្នំពេញ

ខែ​មិថុនា ខណ្ឌ​ទួល​គោក ​មាន​បទ​ល្មើស​​កើន​ឡើង​៤​លើក​

Posted: 20 Jun 2012 12:43 AM PDT

ទិដ្ឋ​ភាព​នៅ​ក្នុង​​កិច្ច​ប្រជុំ​​ប្រចាំ​ខែ​
រាជធានីភ្នំពេញ ៖ ​ភូមិ​សាស្ត្រ​​ខណ្ឌ​​ទួល​គោក ក្នុង​​ខែ​មិថុនា ២០១២ មាន​បទ​ល្មើស​កើត​ឡើង​ចំនួន​៨​លើក បើ​ប្រៀប​ធៀប​​ខែ​មុន​បាន​​កើន​ឡើង​៤​លើក។ ​នេះ​បើ​តាម​របាយ​ការណ៍​​បូក​សរុប​លទ្ធ​ផល​​ការ​ចាត់​តាំង​អនុ​វត្ត​គោល​នយោ​បាយ​ «ភូមិ-សង្កាត់​មាន​សុវត្ថិ​ភាព» នៅ​ខណ្ឌ​ទួល​គោក ប្រចាំ​ខែ​មិថុនា ​២០១២ (គិត​ចាប់​ពី ថ្ងៃ​ទី​១១ ឧសភា ដល់​ថ្ងៃទី​១០ មិថុនា ២០១២)។

ក្រុម​​ហ៊ុន​​Sumsung ​អាច​ក្លាយ​​ជា​ជើង​ឯកផលិត​ទូរស័ព្ទ​​ចល័ត​​​ផ្តួល​​ក្រុមហ៊ុន​​Apple លើ​​ការ​លក់​​​ផលិត​ផល​នៅ​លើ​ទីផ្សារ​ពិភព​លោក​

Posted: 20 Jun 2012 12:36 AM PDT

ក្រុម​​ហ៊ុន​​Sumsung ​អាច​ក្លាយ​​ជា​ជើង​ឯកផលិត​ទូរស័ព្ទ​​ចល័ត​​​ផ្តួល​​ក្រុមហ៊ុន​​Apple លើ​​ការ​លក់​​​ផលិត​ផល​នៅ​លើ​ទីផ្សារ​ពិភព​លោក​
ទីភ្នាក់​ងារ​​​ព័ត៌​មាន​​​បរទេស​​ផ្សាយ​​ឱ្យ​ដឹង​​ថា បណ្តា​អ្នក​​ជំនាញ​ផ្នែក​​ព័ត៌​មាន​វិទ្យា​(IT) បាន​​បង្ហាញ​​​ទស្សនៈ​​ថា​ Sumsungដែល​ជាក្រុម​ហ៊ុន​​​ផលិត​​​​ឧបករណ៍​អេឡិច​ត្រូនិក​​ និង​ជា​អ្នក​​​ផលិត​​​ទូរស័ព្ទ​ស្មាត​​ហ្វូន​ដ៏​​ល្បី​ឈ្មោះ​របស់​កូរ៉េ​​​​ខាងត្បូង​​អាច​ផ្តួល​ក្រុមហ៊ុន​​Apple ក្នុង​ការ​​​ផលិត​ទូរស័ព្ទ​ស្មាត​​​ហ្វូន​​​​​ ។ តាម​​​​តួលេខ​ចុង​ក្រោយ​ពីក្រុម​ហ៊ុន​​​ស្រាវ​ជ្រាវ ABI ​បញ្ជាក់​ថា​ ក្រុម​ហ៊ុន​​Sumsung ​​

ចិន​​សំដែង​ការ​មិន​​សប្បាយ​ចិត្ត​​លើការ​ហោះ​​ល្បាត​​របស់​​វៀត​ណាម​​​លើប្រជុំ​កោះ​​ណានសា

Posted: 20 Jun 2012 12:34 AM PDT

កោះណានសា​​​​
ប្រទេស​ចិន​​កាលពី​ថ្ងៃទី​១៩​មិថុនា​​​បាន​សំដែង​ការ​មិន​​សប្បាយ​ចិត្ត​​យ៉ាងខ្លាំង​របស់​​ខ្លួន​ចំពោះ​​ការ​ហោះ​​ល្បាត​និង​ហោះ​​ស៊ើប​​ការណ៍​​​ពីលើ​ប្រជុំ​កោះ​​ណាន​សា​នាពេលថ្មីៗនេះដោយ​​បណ្តា​យន្ត​ហោះ​​ប្រដេញ​វៀត​ណាម​។​អ្នកនាំពាក្យ​របស់​ក្រសួង​​ការ​បរ​ទេស​ចិន​​​លោក​​ហុង​ឡី​ក្នុង​សន្និសីទ​សារព័ត៌​មាន​​​មួយថ្លែង​ថា​ ​​​ចិន​មាន​​​អធិបតេយ្យ​​ភាពមិន​អាច​ប្រកែក​​បាន​​​លើ​​ប្រជុំ​កោះ​ណាន​​​

ទិវា​បរិស្ថាន​ក្រោម​ប្រធាន​បទ​ «តើ​អ្នក​ជា​ផ្នែក​មួយ​នៃ​សេដ្ឋ​កិច្ច​បៃ​តង​ឬ​នៅ ?

Posted: 20 Jun 2012 12:30 AM PDT

ទិដ្ឋ​ភាព​ក្នុងពិធីទិវា​បរិស្ថាន
ខេត្ត​កំពត​ ៖​​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា មន្ទីរ​បរិស្ថាន​ខេត្ត​​​ ​បាន​រៀប​ចំ​ប្រារព្ធ​ទិវា​បរិ​ស្ថាន​ជាតិ​ និង​ពិភព​លោក​៥​មិថុនា ក្រោម​ប្រធាន​បទ​ «តើ​អ្នក​ជា​ផ្នែក​មួយ​នៃ​សេដ្ឋ​កិច្ច​បៃ​តង​ឬ​នៅ ? »​​​ដោយ​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ ​មន្ត្រី​រាជ​ការ កង​កម្លាំង​ប្រដាប់​អាវុធ ព្រះ​សង្ឃ ប្រជា​ពលរដ្ឋ​ លោក​គ្រូ អ្នក​គ្រូ សិស្សានុ​សិស្ស​ យុវ​ជន​ យុវ​តី សរុប​​ប្រមាណ​ជាង​៥០០​នាក់ ។

បើក​​ការ​ប្រកួត​​កីឡា​ជ្រើស​រើស​​ជើង​ឯក​​សិស្ស​-និស្សិត​​ទូទាំង​​ប្រទេស​​​ក្រោម​​ប្រធាន​បទ​​«កីឡា​​គ្មាន​ផ្សែង​​​ថ្នាំ​ជក់​​»

Posted: 20 Jun 2012 12:23 AM PDT

ទិដ្ឋ​ភាព​ក្នុងពិធី
រាជ​ធានី​ភ្នំពេញ​ ៖​​ ការ​ប្រកួត​​កីឡា​ជ្រើស​រើស​​ជើង​ឯក​​និស្សិត​ឧត្តម​សិក្សា​​ និង​​មធ្យម​សិក្សា​​​បច្ចេក​ទេស​​​​ទូទាំង​​ប្រទេស​​ឆ្នាំ​​សិក្សា​​២០១១-​​​២០១២​​បាន​ប្រកាស​​​បើក​ការ​​ប្រកួត​​ជា​ផ្លូវ​ការ​​នៅ​រាជ​ធានី​ភ្នំពេញ​ ចាប់​ពី​ថ្ងៃ​ទី​​២០ ​មិថុនា ​នេះ​ត​​ទៅ​​ ហើយ​ការ​ប្រកួត​​នេះ​ធ្វើឡើង​ក្រោម​ប្រធាន​បទ​«​កី​ឡា​​គ្មាន​ផ្សែង​​​ថ្នាំជក់» ដែល​​អាច​​ចាត់​ទុក​ថា​ជា​ព្រឹត្តិ​ការណ៍​​​​ដ៏មាន​សារសំខាន់​​​​​បំផុត​​​​ និ​ងមិន​ធ្លាប់​មាន​​ពី​មុន​មក​ឡើយ ។

ព្រឹទ្ធ​​សមា​ជិក​​អា​មេ​រិក​អំពាវ​នាវ​ឱ្យ​មាន​ការ​បង្កើត​គណៈ​កម្ម​ការ​ប្រដាល់​ជាតិ​មួយ

Posted: 20 Jun 2012 12:15 AM PDT

[Enter Captioព្រឹទ្ធ​ស​​ភា​អា​មេរិក​ចន ម៉ាក់​ឃេន
លោក​​ចន ម៉ាក់​​ឃេន​ ព្រឹទ្ធ​​សភា​​អា​​មេ​រិក​​មក​​ពី​រ​ដ្ឋ​អា​រី​ហ្សូ​ណា​ របស់​គណបក្ស​សាធារណ​រដ្ឋ​និង​លោក ហារី រេដ​ សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រ​ជា​ធិប​តេយ្យ​មក​ពី​រដ្ឋ​នេ​វ៉ា​ដា​ ដែល​ទាំង​២​នាក់​សុទ្ធ​តែ​ជា​អតី​ត​កីឡាក​រ​ប្រ​ដាល់​បាន​ណែនាំ​ជា​ពង្រាងច្បាប់​មួយ​ដែល​នាំ​ទៅ​រក​ការ​បង្កើត​ជា​គណៈ​កម្ម​ការ​ប្រ​ដាល់​សហ​រដ្ឋ​អា​មេរិក​ ។

ចោ​រ​កាច់​សោ​​ម៉ូតូ​​កណ្តាល​​​ចំណោម​​អ្នក​លក់​ដូរ​ម្ចាស់​បែរ​ជា​ស្រឡាំង​​កាំង​

Posted: 20 Jun 2012 12:15 AM PDT

ខេត្ត​ស្វាយ​រៀង​​ ៖ នារី​ម្នាក់​​បាន​ស្រឡាំង​​កាំង​​​នៅ​ពេល​ឃើញ​ចោរ​​កាច់​សោ​​ម៉ូតូ​​របស់​ខ្លួន​​រួច​ឡើង​ជិះ​បើក​ចេញ​​​ទៅ​​បាត់​​ស្រមោល​​​​ ទើប​ស្រែក​​ឆោ​ឡោ​​​ឱ្យគេ​​ជួយ​ ​ដែល​ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​​កាល​ពី​ថ្ងៃទី​​១៨​ មិថុនា ​វេលា​ម៉ោង​៥​និង​​៣០​នាទី​​ល្ងាច​​ នៅ​ចំណុច​​​សួន​​ស្រះ​វង់​ ភូមិ​​​ស្រះ​វង់ ​សង្កាត់​ស្វាយ​​រៀង ក្រុង​ស្វាយ​រៀង ។

ការយកឈ្នះមេដាយសរុបច្រើន​ដូច​​កាល​នៅ​ប៉េ​កាំង​គឺជាបន្ទុកដ៏ធ្ងន់ធ្ងរមួយសម្រាប់ក្រុមអង់គ្លេសក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងឡុង

Posted: 20 Jun 2012 12:13 AM PDT

អង់​គ្លេស​មាន​គម្រោង​យក​ឈ្នះ​មេដាយ​អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង​ឱ្យ​បាន​ច្រើន​ជាង​ព្រឹត្តិ​ការ​ណ៍​អូ​ឡាំ​ពិក​ដែល​ខ្លួន​បាន​ចូល​រួម​នៅ​លើក​មុន​ៗ​ ប៉ុន្តែ​ ចំនួន​មេដាយ​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​ក្រុម​នេះ​បាន​យក​ឈ្នះ​កាល​នៅ​ក្រុង​ប៉េ​កាំង​នា​ឆ្នាំ​២០០៨​ អាច​ជា​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​មួ​យ​ ។​

នាងខារ៉ាអូខេរត់រក​សមត្ថកិច្ច​ជួយ​រឿង​ភ្ញៀវ​ប្រើ​អំពើ​ហិង្សា​តែ​សមត្ថកិច្ច​អត់រវល់

Posted: 20 Jun 2012 12:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ នាងៗ​បម្រើ​ការងារ​​នៅតាម​​​បន្ទប់​ខារ៉ាអូខេ​​​ ក្នុង​ភោជនីយដ្ឋានបុប្ផា​ជាយ​ដែន​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុងសង្កាត់​​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន ចំនួន​​២នាក់ ​បាន​រត់​ចេញ​ពី​បន្ទប់​ខា​រ៉ាអូខេ ​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​​ និង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការមន ឱ្យ​ជួយ​អន្តរាគមន៍​ឃាត់​ខ្លួន​​​បុរស​មួយក្រុម​មាន​គ្នា​៦នាក់​​ដែល​ចូល​ច្រៀង​​ខា​រ៉ាអូខេ​ ហើយ​ប្រើ​អំពើ​

ឱ្យ​ស្វា​កកូរ​កកាយ​លើ​រថយន្ត​ពិនិត្យ​គុណភាព

Posted: 19 Jun 2012 11:58 PM PDT

ឱ្យ​ស្វា​កកូរ​កកាយ​លើ​រថយន្ត​ពិនិត្យ​គុណភាព
វិស្វករ​របស់​ក្រុមហ៊ុន Hyundai នៅ​កូរ៉េ​ខាង​ត្បូង​​កំពុង​ធ្វើ​​​ការ​ពិសោធន៍​​រថយន្ត​ Hyundai ស៊េរី "i30" ដែល​ប្រើ​វត្ថុ​ធាតុ​ដើម​ពិសេស​ជា​ប្លាស្ទិក​ការ​ពារ​ស្នាម​ឆ្កូត​​​ និង​ពូក​មាន​សភាព​ធន់។ការ​ពិសោធន៍​​រថយន្ត​នេះ​​បាន​ធ្វើ​ឡើង​​នៅ​ឯ​សួន​សត្វ​​ «​សា​ហ្វា​រី​ណូ​ស្លី»

បុរស​ឥណ្ឌា​​កាត់​ក្បាល​កូន​ស្រី​​ដើរ​យួរ​ព្រោះ​ខឹង​លួច​មាន​សហាយក្បត់​ប្តី

Posted: 19 Jun 2012 11:48 PM PDT

បុរស​ឥណ្ឌា​​កាត់​ក្បាល​កូន​ស្រី​​ដើរ​យួរ​ព្រោះ​ខឹង​លួច​មាន​សហាយក្បត់​ប្តី
AFPផ្សាយ​​ថា បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​កាត់​ក្បាល​កូន​ស្រី​ រួច​ដើរ​យួរ​នៅ​​ជុំវិញ​ភូមិ​​ព្រោះតែ​មាន​កំហឹង​លើ​កូន​ស្រី​​របស់​ខ្លួន​លួច​មាន​សហាយ​ស្មន់​ជាមួយ​បុរស​ជាច្រើននាក់​ខណៈ​នាង​​មាន​ប្តី​ហើយ​នោះ ។ លោក​ អូហ្គាត ស៊ីង ជាកម្មករ​អណ្តូង​រ៉ែ បាន​ប្រើ​ដាវ​កាត់​​​ក្បាល​របស់​កូន​ស្រី​​ម៉ាន​ដូ ​អាយុ​២២​ឆ្នាំ ដែល​បាន​រៀបការ​កាល​ពី​៣​ឆ្នាំ

ក្រុម​ប្រហុក​ខ្មែរ​ជាអំណោយ​​​​​​​សប្បុរស​​​ធម៌​​ជួយ​ដល់​គ្រួសារ​ក្រី​ក្រ​ភ្លើង​ឆេះ​ផ្ទះ​​

Posted: 19 Jun 2012 11:45 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ ប្រធាន​ Group "Pro hok Khme" ក្នុង​បណ្តាញ​​​ទំនាក់​ទំនង​​សង្គម​​​(Facebook) មួយ​រូប​​ដែល​តែង​តែ​តាម​ដាន​​កាសែត​​ និង​គេហ​ទំព័រ​​កោះ​សន្តិ​ភាព​​ជា​ប្រចាំ​​ថ្ងៃ ​កាល​ពី​ព្រឹក​​​ថ្ងៃទី​​​១៦ មិថុនា រួម​ជាមួយ​​មិត្ត​ភក្តិ​​​បាន​យក​អំណោយ​​​មួយ​ចំនួន​​ដែល​ទទួល​បាន​​មក​ពី​មិត្ត​​ភក្តិ​​​មួយ​​​ចំនួន​ក្នុង​​​ហ្វេស​ប៊ុក​ យក​ទៅ​ជូន​​​ដល់​គ្រួសារ​​​ក្រី​ក្រ​មួយ​ចំនួន​​ដែល​​​ត្រូវ​​​ភ្លើង​​ឆេះ​ផ្ទះ​​អស់​គ្មាន​សល់

ក្រោយ​ក្លាយ​ជា​ថៅកែ​ហាង​ស៊ុប ផាន់ ម៉ូនីកា ​មាន​គូ​ស្នេហ៍​សម្ងាត់​​ភ្លេច​សិល្បៈ ប៉ុន្តែ​​មិន​បោះ​បង់​

Posted: 19 Jun 2012 11:31 PM PDT

កញ្ញា​ ផាន់ ម៉ូនីកា
រាជធានីភ្នំពេញ ៖ ក្រោយ​ពេល​សម្ពោធ​បើក​​ហាង​ស៊ុប ​ដែល​បាន​បោះ​ទុន​ជាង​២០​​ម៉ឺន​ដុល្លារ​នោះ តារា​ចម្រៀង​ប្រចាំ​​ផលិត​កម្ម​សាន់ដេ ​នាង ផាន់ ​ម៉ូនីកា បាន​និង​កំពុង​វក់​វី​នឹង​មុខ​របរ​​រក​ស៊ី​របស់​នាង​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​នាង​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​វិស័យ​​សិល្បៈ ។ ​ការ​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​​មួយ​​រយៈ​របស់​ផាន់ ម៉ូនីកា បាន​ធ្វើ​​ឱ្យ​ប្រិយ​មិត្ត​មួយ​ចំនួន​ដែល​ធ្លាប់​​និយម​គាំទ្រ​ទឹក​ដម​សំនៀង​​របស់​នាង​នោះ

ស្រវឹង​ខ្លាំង​ពេក​ជិះ​ម៉ូតូ​បុក​ស្លាកសញ្ញា​ស្មាន​ដល់​ផ្ទះ​ស្រាត​ខោ​ដេក​តាម​ផ្លូវ​

Posted: 19 Jun 2012 11:30 PM PDT

ស្រវឹង​ខ្លាំង​ពេក​ជិះ​ម៉ូតូ​បុក​ស្លាកសញ្ញា​ស្មាន​ដល់​ផ្ទះ​ស្រាត​ខោ​ដេក​តាម​ផ្លូវ​
ខេត្ត​រតនគិរី ៖ បុរស​ស្រវឹងដាប​​ម្នាក់​បាន​ជិះ​​ម៉ូតូ​បុក​ស្លាក​សញ្ញា​​សុវត្ថិភាព​ រួច​ក៏ស្រាត​ខោ​បោះ​ចោលសល់​តែ​អាវ​ដៃ​ខ្លី​ពណ៌ឆ្នូត​ស​​ ហើយ​ដេក​លក់​យ៉ាង​រំភើយតាម​ផ្លូវ​សាធារណៈ បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​៦និង​៣០នាទី​ព្រឹក​ថ្ងៃទី​១៨ មិថុនា​ នៅ​ចំណុច​ភូមិ​ប៊ូ សង្កាត់​យក្ស​ឡោម​ ក្រុង​បាន​លុង​ ។

មាន់​គក​ ​បារាំង​អរគុណ​អង់​គ្លេស​ដែល​បាន​ទម្លាក់​ម្ចាស់​​ផ្ទះ​អុ៊យ​ក្រែន​ប្រគល់​កៅ​អី​១​ឱ្យ​បារាំង​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​

Posted: 19 Jun 2012 11:25 PM PDT

ក្រុម​កីឡា​ករ​បារាំង
ទោះ​បី​ជា​ក្រុម​​មាន់​គក បារាំង​បរាជ័យ​ 2-0 ក្រោ​ម​ថ្វី​ជើង​របស់​ក្រុម​ស៊ុយ​អែត​ក៏​ដោយ ក៏​ក្រុម​របស់​គេ​ទទួល​បាន​កៅ​អី​១​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយដែរ​ បន្ទាប់​ពី​ក្រុម​អង់​គ្លេស​មិន​ប្រណី​ដល់​ក្រុម​ម្ចាស់​ផ្ទះ​អ៊ុយ​ក្រែន​ ដោយ​សារ​តែ​កីឡា​ករ​រូនី ទើប​​បង្ហាញ​វត្ត​មាន​លើក​ទី១​​ក្នុង​ការ​ប្រកួត​យូរ៉ូ ​ស៊ុត​បាល់​បញ្ចូល​ទី​យក​ឈ្នះ​អ៊ុយ​ក្រែន​ 1-0 ។

ស្ថាបនិក​​​ WIKILEAKS រត់​ចូល​​ស្ថានទូតអេក្វាទ័រ​​ប្រចាំ​​​ក្រុង​ឡុង​ដ៍

Posted: 19 Jun 2012 11:22 PM PDT

ស្ថានិក​ WIKILEAKS​​
លោក​ JULIAN ASSANGE ​ស្ថាបនិក​​របស់​​វ៉េប​សាយ​​​​ WIKILEAKS ​កាលពី​ថ្ងៃទី​​១៩ ​​​មិថុនា​​​​បាន​រត់​​ចូល​ក្នុង​​​ស្ថានទូត​អេក្វា​ទ័រ​​​ ប្រចាំ​​​ទីក្រុងឡុងដ៍​​ជា​ប្រទេសដែល​​លោក​​​​ស្នើ​​សុំ​​សិទ្ធិ​ជ្រកកោន​​នយោ​បាយ​​​ក្រោយ​ពី​លោក​​ខិតខំ​​តតាំង​​ខាង​ផ្លូវ​ច្បាប់​​​​រយៈពេល​​១៨ខែ​ជាមួយ​តុលាការ​​អង់​គ្លេស​ដើម្បី​​គេច​ពី​​ការ​ធ្វើ​​​​បត្យា​ប័ន​​រូប​លោក​​​​ទៅ​កាន់​​ប្រទេស​​​ស៊ុយ​អែត​​ហើយ​​ពុំ​បាន​​ផល​មក។​

ព្រះ​មហាក្សត្រ​​​​អារ៉ាប៊ីសាអូឌីត​តែងតាំងរាជទាយាទ​​ថ្មី​

Posted: 19 Jun 2012 11:20 PM PDT

ព្រះ​មហា​ក្សត្រ​​​​អារ៉ាប៊ីសាអូឌីត​​​
ព្រះ​មហា​ក្សត្រ​​​អារ៉ាប៊ីសាអូឌីត​​អាប់​ឌុល​​ឡាហ៍​កាលពី​ថ្ងៃទី​១៨​មិថុនា​​​​​កន្លងមក​​​នេះ​ទ្រង់​​​ជ្រើស​​តាំងព្រះអង្គ​ម្ចាស់​​​ សាលម៉ាន់​ ប៊ីន​​​អាប់​ឌុល​ អាហ្ស៊ីស​​ជា​រាជទាយាទថ្មី ។​យោងតាម​​​ទូរទស្សន៍ផ្លូវ​ការ​​​​ថាការ​​សម្រេច​នេះត្រូវ​​បានព្រះ​មហាក្សត្រ​​សម្រេច​​ក្រោយការ​ចូល​​​​ទិវង្គត​​របស់​​រាជទាយាទ​និង​ជា​​រដ្ឋ​មន្ត្រី​​​មហា​ផ្ទៃព្រះអង្គ​ម្ចាស់​​​ណាយ៉េហ្វ​​ប៊ីន​​ អាប់ឌុល​​ឡាហ៍ ហ្ស៊ីសអាល់​​​​សាដ កាលពី​ថ្ងៃ​ទី​

តុលាការ​​​កំពូល​​ប៉ាគីស្ថាន​​ចាត់​នាយករដ្ឋ​មន្ត្រី​​​​ថា​ជា​មនុស្សបាត់​តម្លៃ

Posted: 19 Jun 2012 11:18 PM PDT

នាយក​រដ្ឋមន្ត្រី​​​ប៉ាគី​ស្ថាន​​​
តុលាការ​កំពូល​​ប៉ាគីស្ថាន​​កាលពី​ថ្ងៃទី​១៩​មិថុនា​​​បាន​ចាត់ទុក​​នាយករដ្ឋមន្ត្រី​​លោក​យូស៊ូហ្វរឺហ្សា ហ្ស៊ីឡានី ថា​ជា​មនុស្ស​​បាត់បង់​​តម្លៃ​ពីព្រោះ​តែលោក​ពុំ​អាច​​​​​​ប្តឹងទៅ​​ឧទ្ធរណ៍​​​ប្រឆាំង​​នឹងការ​កាត់ទោស​លោក​​ពីបទ​មើល​ស្រាល​​ចៅក្រម​​ ។​​កាលពី​ខែ​មេសា​កន្លង​មក​​​នេះ ​តុលាការ​​​កំពូល​​នោះ​​បាន​​កាត់ទោស​នាយក​រដ្ឋមន្ត្រី​​​​ក្រោយ​​ពី​លោក​​បដិសេធ​មិន​​ព្រម​ទទួល​​យក​បទបញ្ជា​​​របស់​​តុលាការ​​​

ម៉ូតូ​ប៉ះជា​មួយ​រថយន្ត​នៅ​ចំណុច​ផ្លូវ​បំបែក​​ជា​បួន​បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​​ហើម​ក្បាល​ជង្គង់​ទាំង​ពីរ​

Posted: 19 Jun 2012 11:17 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ឌ្រីមសេ​១២៥ ស៊េរី​២០០៩ ​ពណ៌​ខ្មៅ ​បើក​លឿន​​ប៉ះ​គ្នា​ជា​មួយ​រថយន្ត​ទី​តាន​ចំណុះ​១​​តោន ពណ៌​ទឹក​សមុទ្រ​ បណ្តាល​ឱ្យ​​អ្នក​បើក​បរ​ម៉ូតូ​ដួល​បោក​នឹង​រថយន្ត​ហើម​ក្បាល​ជង្គង់​ទាំងពីរ ​កាល​ពី​វេលា​ម៉ោង​១​និង​៤០​នាទី​​រសៀល​ថ្ងៃទី​១៩ ​មិថុនា ត្រង់​ចំណុច​ផ្លូវ​លេខ​៦២​កែង​ផ្លូវ​លំ ​ស្ថិត​ក្នុង​​ភូមិ​មាន​ជ័យ ក្រុម​៥ សង្កាត់​ស្ទឹង​​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ។

កិច្ច​​​ប្រជុំ​ស្តី​​ពី​ការ​​អនុវត្ត​បទ​បញ្ជា​លេខ​ 001ប.ប របស់​​រាជ​រដ្ឋា​​ភិបាល​

Posted: 19 Jun 2012 11:15 PM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធីប្រជុំ
ខេត្ត​មណ្ឌល​គិរី​​​ ៖ ព្រឹកថ្ងៃ​​ទី​១៨ មិថុនា ​​នៅ​សាល​ា​ខេត្ត​មណ្ឌល​គិរី​ បាន​បើក​កិច្ច​​ប្រជុំ​ស្តី​ពី​ការ​​អនុវត្ត​បទ​បញ្ជា​​លេខ​០០១.ប.ប​របស់​​រាជ​រដ្ឋា​ភិបាល​​ក្រោម​អធិបតី​ភាព​លោក យឹម ​ឆៃ​លី ​ឧបនាយក​រដ្ឋ​​មន្ត្រី​ និង​ជា​ប្រធាន​​ក្រុម​ប្រឹក្សា​​ស្តារ​​ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​​ និង​ជន​បទ ។ កិច្ច​ប្រជុំ​​នោះ​មាន​ការ​​ចូល​រួម​ពី​លោកអគ្គ​នាយក​​​ មក​ពី​​ក្រសួង​​កសិកម្ម​ រុក្ខា​​ប្រមាញ់ និង​នេសាទ​ ​ក្រសួង​

ស្រវឹង​​ជិះ​ម៉ូតូ​​​លឿន​ពេក​​ជ្រុល​ទៅ​បុក​​ម៉ូតូ​1គ្រឿង​​ទៀត​​​ដួល​បាក់​ធ្មេញ​

Posted: 19 Jun 2012 11:00 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​​ ៖ យុវជន​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ង​រ​​បាក់​ធ្មេញ​​មុខ​អស់​​ពីរ​ ដោយ​សារ​​ស្រវឹង​ជិះ​​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​អ្នក​ដំណើរ​​​១​គ្រឿង​​ទៀត​​ពី​ក្រោយ​​ពេញ​ទំហឹង​ បណ្តាល​​​ឱ្យ​ដួល​​បោក​ទៅ​លើ​ថ្នល់​ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​​មន្ទីរ​ពហុ​ព្យាបាល​​ឡាំ​ប៊ុន​ថន​ ជា​បន្ទាន់​ផង​ដែរ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!